សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមអាជីវករផ្សារកំពង់ប្រណាកខេត្ដព្រះវិហារ សប្បាយចិត្ដក្រោយពីការអភិវឌ្ឍន៍ និងការពារសន្ដិសុខសណ្ដាប់ធ្នាប់ត្រឹមត្រូវ

2021/11/15 08:09:09 am        334
ព្រះវិហារ ៖ ក្រុមអាជីវករផ្សារកំពង់ប្រណាក ក្រុងព្រះវិហារ បានសម្ដែងការសប្បាយចិត្ដ ក្រោយពីមានការកែលំអរផ្សារនេះ ឱ្យមានសោភណ្ឌភាពល្អ ការពារសន្ដិសុខសណ្ដាប់ធ្នាប់ត្រឹមត្រូវ ព្រមទាំងមានការរីកចំរើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រពន្ធលូទឹកបានល្អប្រសើរថែមទៀតផង ។ក្រុមអាជីវករផ្សារកំពង់ប្រណាក ស្ថិតនៅក្រុងព្រះវិហារ ពួកគាត់បានឱ្យដឹងថា ចាប់ពីដើមឆ្នាំ២០២១នេះ ផ្សារកំពង់ប្រណាក ត្រូវបានអាជ្ញាធរខេត្ដព្រះវិហារកែលំអររូបរាងជាថ្មី ទាំងក្នុង​បរិវេណ​ផ្សារ នៅជំវិញផ្សារ ដូចជាផ្លូវក្នុងផ្សារ រៀបចំឱ្យផ្លូវដើរធំទូលាយ ពីចន្លោះតូបនីមួយៗ បំពាក់ដោយភ្លើងសូឡានៅក្នុងផ្សារ បំពាក់ឧបករណ៍បំពងសំឡេង ដើម្បីងាយស្រួលប្រកាសអាសន្នផងដែរ ។ជាងនោះទៅទៀត នៅជុំវិញ​បរិវេណ​ផ្សារ មិនមានការលក់ដូរអនាធិបេតេយ្យ អមដោយសន្ដិសុខ​យាមកាម​ត្រឹមត្រូវ ហេដ្ឋារចនាផ្លូវថ្នល់ធំទូលាយ​ប្រព័ន្ធលូទឹក ​ប្រព័ន្ធភ្លើងគ្រប់គ្រាន់ ។ជាពិសេស​ទៅទៀត ​មានរៀបឱ្យមានការចតម៉ូតូឌុប ឬផាស់អាប់មានលក្ខណៈងាយស្រួលថែម​ទៀតផង។ពួកគាត់ បានបន្ដថា ការលក់ដូរកន្លងមក មានភាព​អនាធិបតេយ្យ​នៅខាងក្រៅផ្សារ ដែលធ្វើឱ្យអ្នក​លក់ខាងក្នុងផ្សារមិនមានអតិថិជនមិនចូលដល់ក្នុងផ្សារ ។ពួកគាត់ បន្ថែមថា ក្រោយពេល​មានការ​កែលំ​អរផ្សារឡើងវិញ ជាពិសេសមានសន្ដិសុខយាមកាម២៤ម៉ោង ពួកគាត់មានទំនុកចិត្ដ​និងលែង​មានការបារម្ភពីអសន្ដិសុខទៀតហើយ។លោក យឹម បញ្ញា នាយករងទីចាត់ការហិរញ្ញវត្ថុរបស់រដ្ឋបាលខេត្ដព្រះវិហារ បាន​ឲ្យដឹងថា ​ការកែ​លំអរផ្សារកំពង់​ប្រណាកនាពេលនេះ គោលបំណងលើកសោភណភាព​ផ្សារព្រមទាំងធ្វើយ៉ាង​ណា​ឱ្យមានភាពងាយស្រួលការលក់ដូររបស់អាជីវករ ​និងងាយស្រួលការធ្វើចរាចរណ៍នៅជុំវិញផ្សារ។ជាមួយគ្នានោះ​ ក៏​ជាការលើកមុខមាត់ខេត្ដព្រះវិហារ បានមួយកំរិតថែមទៀតផង ព្រោះវាមិនធ្វើឱ្យ​ប៉ះពាល់​ដល់អ្នកទេសចរផងដែរ។លោក បានបន្ដថា ក្រោយពីអាជ្ញាធរបានរៀបចំផ្សារកំពង់ប្រណាកនេះរួចមក ផ្សារនេះ​ការលក់​ដូររបៀបរៀបរយ មានកន្លែងឱ្យពលរដ្ឋដែលគ្មានតូបលក់ដូរបានល្អប្រសើរមានទីកន្លែងចំណតរងចាំ តាមបណ្ដាផ្លូវនូវជុំវិញ ​បំពាក់ភ្លើងសូឡា ផ្លូវបេតុងជំវិញផ្សារ ​មិនមានការលក់ដូរក្រៅផ្សារទៀត​ឡើយ​។លោកថា អាជ្ញាធរនឹងខិតខំអភិវឌ្ឍន៍​តម្រូវចិត្ដអ្នកអាជីវករថែមទៀត។លោក យឹម បញ្ញា ក៏សូមអរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ​បាន​សម្រេចផ្ដល់ថវិកាសម្រាប់ធ្វើការ​អភិវឌ្ឍន៍​ផ្លូវបេតុងជុំវិញខេត្តព្រះវិហារ តាមការស្នើសុំរបស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ហើយយកផ្លូវនេះជាផ្លូវមាន​អាទិភាព ។ជាមួយនឹងការផ្ដល់ឲ្យ ឯកឧត្តម អភិបាលខេត្តព្រះវិហារ​ ក៏មាន​ចំណាត់ការបន្ថែម​កែប្រែ​ផ្សារ​ឲ្យអាជីវករលក់ដូរមានសណ្ដាប់ធ្លាប់របៀបរៀបរយផងដែរ។បើតាមលោក យឹម បញ្ញា កិច្ចសន្យាគម្រោងអភិវឌ្ឍន៍ផ្សារកំពុងប្រណាករបស់លោកស្រី ហេង សាវី មានរយៈពេល១៦ឆ្នាំ ដោយចាប់ពីឆ្នាំ២០១៣កន្លងមក នៅលើផ្ទៃដីជាងមួយហិកតា ស្ថិតនៅក្រុងព្រះវិហារ៕

កម្ពុជា ត្រៀមខ្លួនរួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប នៅចុងខែនេះ

2021/11/15 12:49:31 pm        366
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13)។ ក្នុងឱកាសដែរក្រេសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសហភាពអឺរ៉ុប(EU) និងមូលនិធិអាស៊ី អឺរ៉ុប នឹងរៀបចំមហោស្រពវប្បធម៌អាស៊ី អឺរ៉ុប ដែលជាព្រឹតិ្តការណ៍អមផ្លូវ ការមួយ ក្នុងចំណោមព្រឹតិ្តការណ៍អមផ្សេងៗទៀត នៃ ASEM13 ដោយបង្ហាញពីភាពចម្រុះនៃវប្បធម៌ និងការ ផ្លាស់ប្តូរសិល្បៈរវាងអាស៊ី និងអឺរ៉ុប។ក្នុងសនិ្នសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្តីពីមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ក្រោមប្រធានបទ «អាស៊ី និង អឺរ៉ុប៖ ចំណង​វប្បធម៌» “Asia and Europe: Cultures Connect” ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំ​កំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២១។ ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ក្រោមប្រធានបទ «អាស៊ី និង អឺរ៉ុប៖ ចំណងវប្បធម៌» ការច្នៃប្រឌិត និងភាពចម្រុះ នៃវប្បធម៌អាស៊ី និងអឺរ៉ុប ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅក្នុងមហោស្រព​វប្បធម៌អាស៊ី និងអឺរ៉ុប ជាមួយនឹងសិល្បៈទស្សនីយភាពច្រើនទម្រង់ ការតាំងពិព័រណ៍ ការចាក់​បញ្ចាំងខ្សែភាពយន្ត និងកិច្ចពិភាក្សា។ តាមរយៈតន្រ្តី របាំ ល្ខោន អក្សរសិល្ប៍ ស្ថាបត្យកម្ម វិចិត្រសិល្បៈ និងភាពយន្ត បាននាំមកនូវកិច្ចសន្ទនាកាន់តែប្រសើរឡើងរវាងប្រទេសទាំង៥១ នៅអាស៊ី និងអឺរ៉ុប ដែលជាចំណងទំនាក់ទំនង នៃទ្វីបទាំងពីរ។ទន្ទឹមគ្នានោះដែរលោក ទិហាមៀ ហ្ស៊ីកា អនុប្រធានបេសកកម្មការទូត ប្រធានផ្នែកកិច្ចការ​នយោបាយ និងព័ត៌មាន នៃប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍មហោស្រពនេះ គឺជាការរឹតចំណងនូវសាមគ្គីភាពរវាងប្រទេស នៃទ្វីបទាំងពីរ ដែលជម្រុញឲ្យកិច្ចសហប្រតិបតិ្តការកាន់​តែមានភាពប្រសើរឡើងរវាងប្រជាជននៃទ្វីបទាំងពីរ។ អ្វីដែលយើងសម្រេចបាននាពេលសព្វថ្ងៃនេះ គឺមានភាពគួរឲ្យកត់សម្គាល់។ នៅក្នុងឆ្នាំនេះ សហភាពអឺរ៉ុប បានធ្វើការរៀបចំនូវព្រឹតិ្តការណ៍មហោស្រពវប្បធម៌ អាស៊ី និងអឺរ៉ុប ឆ្នាំ២០២១ ក្រោមប្រធានបទ «អាស៊ី និង អឺរ៉ុប៖ ចំណងវប្បធម៌» “Asia and Europe: Cultures Connect” ដែលត្រូវបានរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា។ ហើយយើងសង្កេតឃើញថាភាពសម្បូរបែបនៃវប្បធម៌ដ៏ចម្រុះរវាងប្រទេសនៅតំបន់អឺរ៉ុប និងអាស៊ី ដែលរួមបញ្ចូលនូវភាពច្នៃប្រឌិតផ្សេងៗរវាងសិល្បករនៃទ្វីបទាំងពីរ។ ហើយសកម្មភាពនៅក្នុងមហោស្រពនេះ គឺមានដំណាក់រួម ក្នុងពេលជាមួយគ្នា នៅទីក្រុងព្រុចសែល ក្នុងទ្វីបអឺរ៉ុប ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២១ ហើយក៏នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ដោយ​ផ្ទាល់ផងដែរ ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២១ ដែលមានព្រឹតិ្តការណ៍តាមរយៈកម្មវិធីប្រព័ន្ធអនឡាញន៍។ជាមួយគ្នានោះដែរ លោក ឯក ប៊ុនថា អគ្គនាយករងតំណាងអគ្គនាយកបច្ចេកទេសវប្បធម៌ ទទួលរួម​លើកិច្ច​ការទស្សនីភាព ពិពរណ៍ និងភាពយន្ត បានបញ្ជាក់ថា ក្នុងរយៈពេល៥ថ្ងៃ នៃមហោស្រព ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២១ ព្រឹតិ្តការណ៍សិល្បៈតំណាងឲ្យដៃគូអាស៊ី និងអឺរ៉ុប ជាង២០ រួមមាន ការសំដែងរបាំ និងល្ខោន ការប្រគុំតន្រី្ត សិល្បៈសូនរូប ការតាំងពិព័រណ៍ និងវេទិកា ពិភាក្សាជាមួយសិល្បករ និងត្រូវបានបង្ហាញជាផ្លូវការលើគេហទំព័រ WWW.ASEMculturalfestival. com ។ កម្មវិធីផ្ទាល់នៅនឹងកន្លែងនៃមហោស្រពនេះរួមមាន ការតាំងពិព័រណ៍សិល្បៈចំនួន៦គម្រោង ដែលរៀបចំនៅសារមនី្ទរជាតិ និងការបញ្ចាំងខ្សែភាពយន្តចំនួន០៤ នៅរោងភាពយន្តMajor Cineplex នៅរាជធានីភ្នំពេញ។សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប គឺជាវេទិការអន្តររដ្ឋាភិបាលមួយ ដែលត្រូវបាន​បង្កើត​ឡើងក្នុងឆ្នាំ១៩៩៦ ដើម្បីលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបតិ្តការរវាងអាស៊ី និងអឺរ៉ុប។ បច្ចុប្បន្នមានប្រទេសដៃគូចំនួន៥១ ដែលក្នុងនោះមាន៣០ ជាប្រទេសអឺរ៉ុប និង២១ ជាប្រទេសអាស៊ី រួមជាមួយនឹងសហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន ដែលបង្កើតបាន​ជាដៃគូសរុបចំនួន៥៣៕អត្ថបទ ៖ រដ្ឋា

ជំនន់ទឹកភ្លៀងវាយប្រហារស្រុករុក្ខគិរី បង្ខំឱ្យពលរដ្ឋ១០០គ្រួសារ ភៀសខ្លួនទៅរកទីទួលសុវត្ថិភាព

2021/11/15 12:31:22 pm        1763
បាត់ដំបង ៖ ​អភិបាលស្រុករុក្ខគិរី ខេត្តបាត់ដំបង លោកស្រី ប៊ិន បូឡែន បានឲ្យដឹងថា ប្រជាពលរដ្ឋជិត១០០គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដោយសារជំនន់ទឹកភ្លៀង។នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកស្រី ប៊ិន បូឡែន បានបញ្ជាក់ថា “ក្រុមការងារបាន ជម្លៀសប្រជាពលរដ្ឋ៩៨គ្រួសារ ក្នុងភូមិឈូក ភូមិកម្រែង និងភូមិច្រាំងខ្ពស់ ទៅកាន់​ទីទួល​សុវត្ថិភាព ដោយសារបញ្ហាជំនន់ទឹកភ្លៀង ដែលបានធ្វើឲ្យលិចលង់ផ្លូវថ្នល់ ស្ពាន និងប៉ះពាល់ដល់​ទំនប់សម្រាប់ទប់ ទឹកមួយចំនួន។ តែមកដល់ពេលនេះ ពលរដ្ឋពីរភូមិបានវិលត្រឡប់ទៅផ្ទះវិញ​ហើយ ​ដែលមានភូមិកម្រែង​ និងភូមិច្រាំងខ្ពស់ ​ដោយឡែកនៅភូមិឈូក ​ត្រង់ចំណុចបឹងតាសុខ ប្រជាពលរដ្ឋ បន្តនៅទីទួលសុវត្ថិភាព ចំនួន៦៥គ្រួសារ។បន្ថែមពីលើនេះ ជំនន់ទឹកភ្លៀងនេះក៏មានការជន់លិចកំណាត់ផ្លូវ​ និងប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ មួយចំនួន ស្ថិតក្នុងឃុំជ្រៃ ស្រុកមោងឫស្សីផងដែរ។កាលពីថ្ងៃទី១៤ ខែវិច្ឆិកានេះ អភិបាលស្រុករុក្ខគិរី បានជូនដំណឹង ​ដល់ប្រជាពលរដ្ឋរស់នៅតាម បណ្ដោយដងស្ទឹង ​នៅក្នុងស្រុករុក្ខគិរី ​និងស្រុកមោងឫស្សី ​ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការហក់ឡើងយ៉ាងគំហុកនូវទឹកក្នុងទំនប់អាងបាសាក់៕អត្ថបទ៖ នឿត សុភក្ត្រ

អំណោយរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត ត្រូវបានឧបត្ថម្ភដល់អតីតយុទ្ធជន និងពលរដ្ឋខ្វះខាត

2021/11/15 12:03:50 pm        231
កំពង់ធំ ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្តនាំយកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ្រ ចន្ទមុន្នី ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត ដើម្បីជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹក រងកំពង់ធំ បានបន្តដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកអំណោយរបស់ ឯកឧត្តមឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ទៅឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតចំនួន១០គ្រួសារថ្មីទៀត ដែលរស់នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែគិតគូយកចិត្តទុកដាក់ពីជីវភាពរស់នៅ និង​ដោះស្រាយ​នូវ​រាល់​ការលំបាក​ខ្វះខាត​ ជូនក្រុមគ្រួសារអតីតយុទ្ធជន​ ក៏ដូចជាប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ពិសេស​ក្នុង​កាលៈទេសៈ ដែលប្រទេសជាតិ កំពុងរងផលប៉ះពាល់ដោយសារការឆ្លងរាលដាលជំងឺកូវីដ-១៩។ ឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា ដោយសារបច្ចុប្បន្នស្ថានភាពកូវីដ-១៩ មានភាពធូរស្រាល អត្រាឆ្លង និងការទទួលមរណភាពមានការថយចុះ ដោយសារពលរដ្ឋស្ទើរទាំងអស់ បានចាក់វ៉ាក់សាំង ដូច្នេះរាជរដ្ឋាភិបាល បានសម្រេចបើកប្រទេសជាតិឲ្យដំណើរការឡើងវិញ​លើ​គ្រប់វិស័យ ​ដោយតម្រូវឲ្យពលរដ្ឋទាំងអស់រៀនរស់តាមគន្លងថ្មី នៃបរិបទកូវីដ-១៩ ដោយត្រូវ​អនុវត្តឲ្យ​បានត្រឹម​ត្រូវនូវវិធានការ ៣ការពារ និង៣កុំ ​កុំបីមានការធ្វេសប្រហែសឡើយ ហើយ​ក៏​បាន​អំពាវ​នាវ​ដល់ប្រជាពលរដ្ឋ ​និងក្រុមគ្រួសារអតីត​ យុទ្ធជនទាំងអស់ ​ត្រូវខិតខំប្រឹងប្រែង ប្រកប​មុខ​របរចិញ្ចឹមជីវិតដោយសុច្ចរិតទៀងត្រង់ ​និងគោរពច្បាប់។ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ​អំណោយដែលបានចែកជូនបងប្អូន​ប្រជាពលរដ្ឋ ​និង ក្រុម​គ្រួសារ​អតីត​យុទ្ធជននាពេលនេះ ​ជាអំណោយរបស់​ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ្រ ចន្ទមុន្នី ​ដែលបានផ្ដល់តាមរយៈមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានដូច ​ជាអង្ករ ២៥គីឡូក្រាម មី ​ទឹកត្រី ​និងត្រីខកំប៉ុង សម្រាប់ជួយដោះស្រាយបញ្ហាជីវភាព​បាន​មួយគ្រាផងដែរ ​ដោយមិនទុកឲ្យពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ ​ដោយមិនបានដឹង មិនបាន​ដោះ​ស្រាយ​នោះឡើយ៕អត្ថបទ៖ លី សាងស៊ីន 

កម្ពុជាត្រៀមរួចរាល់ ​ដើម្បី​ទទួល​អ្នកដំណើរ​ពី​បរទេស​ដែល​ចាក់​វ៉ាក់សាំងរួច ដោយគ្មាន​ការ​ធ្វើ​ចត្តាឡីស័ក

2021/11/15 11:44:27 am        239
ភ្នំពេញ ៖ បន្ទាប់ពីមានការកែសម្រួលសារជាថ្មីលើកលែងការធ្វើចត្តាឡីស័ក ទៅលើអ្នកដំណើរទូទៅមកពីក្រៅប្រទេស ក្រោយពីចាក់វ៉ាក់សាំងពេញលេញនោះ មន្រ្តីអន្តោប្រវេសន៍នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា កម្ពុជាត្រៀមរួចរាល់ចំពោះលំហូរអ្នកដំណើរចូលកម្ពុជា ដោយពិនិត្យលើការចាក់វ៉ាក់សាំងពេញលេញ និងឯកសារធ្វើតេស្តរកជំងឺកូវីដមុនចូលកម្ពុជាតែប៉ុណ្ណោះ។ថ្លែងប្រាប់BTV នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី ថោង សុផាត នាយរង​ប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​បានឲ្យដឹងថា បន្ទាប់ពីទទួល​បាន​ការណែនាំ​ពី​សម្តេចតេជោ ​ហ៊ុន សែន កាលពីថ្ងៃទី១៤ ​ខែវិច្ឆិកា ជុំវិញ​ការ​សម្រេច​អនុញ្ញាត​ឲ្យអ្នកដំណើរទាំង​ជនជាតិខ្មែរ ​និងជនជាតិបរទេសទាំងដែល​ធ្វើដំណើរចូលកម្ពុជា ហើយ​បាន​ចាក់វ៉ាក់សាំង​ពេញ​លេញ (២ដូស) ​គឺមិនតម្រូវឲ្យធ្វើចត្តាឡីស័ក មន្រ្តីអន្តោប្រវេសន៍ ដែលឈរជើង​នៅ​អាកាស​យានដ្ឋានអន្តរជាតិចាប់ពីថ្ងៃនេះតទៅ ​បាននិង​កំពុងអនុវត្តជាផ្លូវការទៅលើអ្នកដំណើរ​ទាំងអស់​ដែល​ចូលកម្ពុជា​គឺការពិនិត្យទៅលើប័ណ្ណចាក់វ៉ាក់សាំង​ពេញលេញ និង​ការធ្វើ​តេស្តរក​ជំងឺកូវីដ​មុន៧២ម៉ោង​ ទើប​អនុញ្ញាត​ឲ្យអ្នកដំណើរឆ្លងដែន ​និងធ្វើតេស្តរហ័សម្តងទៀតដោយក្រុម​គ្រូពេទ្យ​សុខាភិបាលប្រចាំ​នៅ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។លោកឧត្តមសេនីយ៍ត្រី ថោង សុផាត បានបញ្ជាក់ថា បន្ទាប់ពីអ្នកដំណើរបានអនុវត្តតាមការ​កែ​សម្រួលថ្មី ក៏ដូចជាធ្វើតេស្តរហ័សរួចរាល់នោះ​ អ្នកដំណើរនឹងអាចចេញពីច្រកដំណើរចូលកម្ពុជា​ដូចពេលមុនមានជំងឺកូវីដ១៩។ទន្ទឹងគ្នានេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរស៊ីវិល បានថ្លែងថា ក្នុងនាមអាកាសចរស៊ីវិលនឹងអនុវត្តតាមការណែនាំ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល ដោយសហការ​សម្របសម្រួល​ជាមួយមន្រ្តីពាក់ព័ន្ធ ​ក្នុងពេលនីតិវិធីមួយចំនួន​របស់​អ្នក​ដំណើរ​ទាំងការធ្វើដំណើរ និងការមកដល់កម្ពុជា​ត្រូវ​បានកាត់បន្ថយ។ ឯកឧត្តម បន្តថា ការសម្រេចនេះ​ ជាការផ្តល់នូវភាពងាយស្រួលសម្រាប់​អ្នកដំណើរចូល​មក​កម្ពុជា​ផងដែរ៕អត្ថបទ ៖ សេក ឧត្តម

គ្រួសារសពស្លាប់ដោយសារកូវីដ-១៩ ចំនួន២១នាក់ ទទួលបានថវិកាពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

2021/11/15 11:05:58 am        374
ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បាននាំយក ថវិកាឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនគ្រួសារសព ដែលស្លាប់ដោយសារកូវីដ-១៩ ចំនួន ២១នាក់ កាល​ពីថ្ងៃម្សិលមិញនេះ ។ក្នុងឱកាសាលោក សុខ ពេញវុធ បានផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់ សម្តេចតេជោ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នូវសេចក្តីទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និង​អាលោះ​អាល័យ​ជាទីបំផុត និង​សូម​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​មរណភាព​ បាន​សោយសុខក្នុងទីឋានសុគតិភព។លោកអភិបាល បានជូនពរដល់ប្រជាពលរដ្ឋ​ជា​សាច់ញាតិ​គ្រួសារសព មាន​សុខភាបល្អ ជៀសឆ្ងាយ​ពីជំងឺកូវីដ-១៩ ជាពិសេសចូលរួមអនុវត្ត ​៣កុំ ៣ការពារ ឱ្យបានគ្រប់ៗគ្នា។សូមបញ្ជាក់ថា អំណោយដែលប្រគល់នាពេលនេះ ក្នុង០១គ្រួសារ ទទួល​បាន​ថវិកា​ចំនួន ២,០០០,០០០រៀល ៕អត្ថបទ៖ កុម្ភះ

ព្រះមហាក្សត្រស្តេចយាងនិវត្តមកដល់កម្ពុជាវិញហើយ

2021/11/15 10:55:03 am        478
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥វិច្ឆិកានេះ ព្រះករុណាព្រះមហាក្សត្រ បានស្តេចយាងនិវត្តមកដល់កម្ពុជាវិញហើយ ប្រកបដោយព្រះរាជសុវត្ថិភាព បន្ទាប់ពីបានស្តេចយាងទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង តបតាមការយាងរបស់លោកជំទាវ អូដ្រេយ អាហ្សូឡេយ (Audrey Azoulay) អគ្គនាយិកានៃអង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) កាលពីព្រឹកថ្ងៃទី១០វិច្ឆិកា ដើម្បីទៅចូលរួមក្នុងមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ។ ក្នុងឱកាសខួបលើក ទី៧៥នៃអង្គការនេះ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកានោះ។សូមរម្លឹកថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងវត្តមានរបស់ប្រមុខរដ្ឋ និងរដ្ឋាភិបាលជា ច្រើនរូប ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងថ្លែងព្រះរាជសុន្ទរកថា នៅក្នុងពិធីបើកសម័យប្រជុំជាផ្លូវការនៃមហាសន្និបាត ដោយផ្តោតលើសមិទ្ធផល សំខាន់ៗ​នៃ​អង្គកា​រយូណេស្កូ នៅក្នុងប្រទេសកម្ពុជា។ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៥ អង្គការយូណេស្កូ បានរួមចំណែកយ៉ាងសំខាន់ ដល់​ការ​លើកតម្កើងវិស័យអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងការប្រាស្រ័យទាក់ទងគ្នានៅក្នុងពិភពលោក តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការពហុភាគី។វត្តមានអញ្ជើញដង្ហែអង្គព្រះមហាក្សត្រ​ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានវត្តមានថ្នាក់​ដឹកនាំ​ជាន់ខ្ពស់គឺសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ប្រធានរដ្ឋសភា សម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមជាមួយវត្តមានសម្តេច ឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំ​ជា​ឥស្សរជនសំខាន់ៗ មួយចំនួនទៀត៕អត្ថបទ មុត សុទ្ធ  

ប្រធានក្រុមការងារថ្នាក់ជាតិ ណែនាំឲ្យសមាជិកទាំងអស់ត្រៀមលក្ខណៈ ដើម្បីការដំណើរការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥

2021/11/13 01:57:10 pm        512
ត្បូងឃ្មុំ ៖ ប្រធានក្រុមការងារថ្នាក់ជាតិ បានផ្ដាំផ្ញើទៅកាន់សមាជិកសមាជិការបស់គណបក្សប្រជាជនថា ការបោះឆ្នោតនៅពេលខាងមុខនេះ ពីមួយអាណត្តិទៅមួយអាណត្តិត្រូវមានការផ្លាស់ប្តូរ មនុស្សដែលមានសមត្ថភាព ចំណេះដឹង ជាពិសេសអ្នកដែលអាចបន្តវេននៅតាមមូលដ្ឋាន ដើម្បីឲ្យបំរើសេវាសាធារណៈកាន់តែល្អប្រសើរឡើង។ឯកឧត្ដម វង សូត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ថ្លែងនៅថ្ងៃទី១៣ ខែវិច្ឆិកានេះ ក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ក្រុមប្រឹក្សាឃុំ និងមានការចូលរួម​ពី​ប្រធានក្រុមការងារចុះជួយឃុំទាំង៨ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ឯកឧត្ដម វង សូត បានផ្តោតសំខាន់ឲ្យប្រធានគណបក្សប្រជាជនកម្ពុជា តាមឃុំសង្កាត់នីមួយៗ និងភូមិត្រូវពិនិត្យមើលបេក្ខជនរបស់ខ្លួន ក្នុងការឈរឈ្មោះ សម្រាប់ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ខាងមុខនេះ ហើយត្រូវពិនិត្យមើលឈ្មោសមាជិកសមាជិកា របស់​គណបក្ស​ប្រជាជនកម្ពុជា ​តាមភូមិឃុំ ឲ្យមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយ​ប្រសិន​បើករណីពួកគាត់ពុំមានឯកសារគ្រប់គ្រាន់​ត្រូវ​ជួយផ្សព្វផ្សាយ​ណែនាំ​សហការ​ជា​មួយ​អាជ្ញាធរមូលដ្ឋាន។ ឯកឧត្ដម ប្រធានក្រុមការងារថ្នាក់ជាតិ បានជម្រុញដល់អាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ -១៩ ព្រោះថាកូវីដមិនភ្លេចយើងទេ ដោយត្រូវបន្តអនុវត្តន៍ ៣កុំ និង៣ការពារនិងត្រូវរៀនរស់តាមគន្លងថ្មី៕

សម្ភារៈសិក្សាមួយចំនួនត្រូវបានប្រគល់ជូនកុមារជាង៤០០នាក់ នៅខេត្តកែបក្នុងទិវាកុមារកម្ពុជា

2021/11/13 01:02:34 pm        463
កែប៖ សាលាគោលដៅចំនួន៣ត្រូវបានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំចែកសម្ភារៈសិក្សាជូនកុមារា កុមារី ចំនួន៤៨៨នាក់ ក្នុងឱកាសអបអរសាទរខួបលើកទី៧២ ទិវាកុមារ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា នៅល្ងាចថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០២១ ក្នុងនោះមានសាលាបឋមសិក្សា សាលាបឋមសិក្សា ហ៊ុន សែន ភ្នំលាវ សាលាបឋមសិក្សាត្រពាំងឈូក និងសាលាបឋមសិក្សា ហ៊ុន សែន កែវក្រសាំង។ លោក ស្រី សាម៉ន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ទិវាកុមារ​អន្តរជាតិ ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ត្រូវបាន ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តំាងពីក្រោយ ថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ គឺដើម្បីរំលឹកដល់ការអនុវត្តនៅសិទ្ធិជាមូលដ្ឋានរបស់កុមារ ជាពិសេសនោះ ក្នុងគោលបំណង​បញ្ឈប់ការ​ប្រើប្រាស់ពលកម្មកុមារនៅតាម សហគ្រាស ​គ្រឹះស្ថាននានា​ វិស័យនេសាទសមុទ្រ និងស្រែអំបិលជាដើម។ឯកឧត្តម សោម ពិសិដ្ឋ បានលើកឡើងថា ប្រទេសកម្ពុជា បានឆ្លងកាត់ មហាវិនាសកម្ម​ដ៏ធ្ងន់ធ្ងរ ដែល​បង្ករឡើង ដោយរបបប្រល័យពូជសាសន៍ ​ប៉ុលពតបានកាប់សម្លាប់​ប្រជាជនកុមារ រាប់លាននាក់ និងបំផ្លាញហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្ទេចខ្ទី​ស្ទើរគ្មានសល់។បច្ចុប្បន្នរាជរដ្ឋាភិបាលបានខិតខំកសាង​ប្រទេសជាតិឡើងវិញធ្វើឲ្យប្រជាពលរដ្ឋ មាន​​សិទ្ធិសេរីភាព សន្តិភាព ជាពិសេសសិទ្ធិកុមារកម្ពុជាត្រូវបានលើកកម្ពស់។ កុមារដែលបានចុះឈ្មោះ ចូលរៀន​មានការ​កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ​ថែមទំាងទទួល​បានសិទ្ធិជាមូលដ្ឋាន ទំាងបួន​របស់​កុមារ ដែលមានសិទ្ធិរស់រានមានជីវិត សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួលបាននូវការការពារ និងសិទ្ធិចូលរួម ។ ឯកឧត្តម បានបន្តទៀតថា កន្លងមកមានការរីករាលដាលនៃជំងឺកូវីដ១៩ ​ពេញពិភពលោក ដែល​ធ្វើ​ឲ្យ​ការសិក្សារបស់កុមារទាំងអស់ត្រូវបានផ្អាក និងប្តូរមកសិក្សាតាមប្រព័ន្ធអនឡាញវិញ ទោះ​យ៉ាងនេះ​ក្តីការសិក្សាតាមប្រព័ន្ធអនឡាញកុមារមិនអាចទទួល​បាននៅ​ចំណេះដឹងពេញ​លេញ​នោះទេ។ តែនៅចុងឆ្នាំ២០២១នេះ ​សាលារៀនអាចដំណើរការឡើងវិញ​ ដោយគោរពតាម​ការ​ណែនាំ​របស់ក្រសួងសុខាភិបាល ទាំងអស់នេះ គឺបង្ហាញអំពើការយកចិត្តទុកដាក់​របស់​រាជរដ្ឋា​ភិបាល​លើកុមារនៅកម្ពុជា ​ព្រោះកុមារជាគឺជាទំពាំងល្អ​ដែលកំពុងពេញក្រេបយកនៅជីវជាតិ ហេតុដូច្នេះ យើងត្រូវតែនាំគ្នាជំនៈតស៊ូរាល់​ឧបសគ្គ​គ្រប់បែបយ៉ាង​ដើម្បីជំរុញ​កុមារ​អោយ​ក្លាយ​ទៅ​ជាឬស្សីល្អ៕

សម្ដេច ស ខេង ៖ ក្រុមការងារក្រសួងមហាផ្ទៃ កំពុងចុះអធិការកិច្ចលើបញ្ហាអ្នកទោស​នៅ​ស្ទឹងត្រែង​រត់គេចខ្លួន

2021/11/13 12:16:22 pm        428
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានថ្លែងថា បច្ចុប្បន្នក្រុមការងារ នៃក្រសួងមហាផ្ទៃ កំពុងចុះធ្វើអធិការកិច្ច លើបញ្ហាអ្នកទោសជាឧក្រិដ្ឋជន ដែលលួចរត់ចេញពន្ធនាគារ នៅខេត្តស្ទឹងត្រែង ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចក្រឡាហោម មានប្រសាសន៍ថា ជាលទ្ធផល គិតត្រឹម​ថ្ងៃទី១២ ខែវិច្ឆិកា សមត្ថកិច្ចបានចាប់ខ្លួនជនជាប់ចំនួន ៥នាក់ មកវិញហើយ នៅក្នុងចំណោម​ជនជាប់ឃុំចំនួន៧នាក់ ដែលបានវាយ​ទម្លុះ​ជញ្ជាំង​ពន្ធនាគារ លួចរត់គេច​ខ្លួនកាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ។សម្ដេចបន្ថែមថា “ទន្ទឹមនឹងនេះទណ្ឌិត ២នាក់ ជាជនជាតិឡាវដែលមានបទល្មើសគ្រឿងញៀន ក៏សមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួនមកវិញដែរ ។ ជាមួយគ្នានេះខ្ញុំក៏បានចាត់ចែងឲ្យ​មាន​ការ​ធ្វើអធិការកិច្ច ប្រកបដោយការទទួលខុសត្រូវ ចំពោះបញ្ហាដែលបានកើតឡើង គឺធ្វើឲ្យជនជាប់ឃុំ​រត់រួច​ពី​ពន្ធនាគារ ដែលពេលនេះក្រុមការងារកំពុងតែធ្វើកិច្ចការនេះ” ។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តទៀតថា លទ្ធផលប្រតិបត្តិការនេះ ពិតជាកើតឡើងបានដោយ​សារ​តែមានការចូលរួមរបស់ពលរដ្ឋជួយស្រាវជ្រាវ ​និងរាយការណ៍ជូនសមត្ថកិច្ចឈានទៅដល់ការ​ចាប់​បានមកវិញនូវទណ្ឌិត ​ដែលសុទ្ធជាឧក្រិដ្ឋជនគ្រឿងញៀនទាំងនេះ ​ដោយលទ្ធផលនេះ បាន​បង្ហាញថា គ្រប់សកម្មភាពសង្គមអាចសម្រេចបាន ដោយសារតែមានការចូលរួមរបស់ប្រជាពលរដ្ឋ ហើយវាជាមោទនភាព ​ដែលលទ្ធផលនេះ បានបង្ហាញថា ពលរដ្ឋពិតជាមានការយល់ដឹង និង​ចូលរួមក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការថែររក្សាសន្តិសុខ សុវត្ថិភាពសង្គមផងដែរ ។សម្ដេចក្រឡាហោម បានបន្ថែមថា “ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងខ្លួនខ្ញុំផ្ទាល់ដែល​ទទួល​ខុសត្រូវ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ខ្ញុំសូមសម្ដែនូវការកោតសរសើរ ដល់​សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ​ដែលបានខ្នះខ្នែងធ្វើកិច្ចប្រតិបត្តការ ប្រកបដោយវិជ្ជាជីវៈ និងស្មារតី​ទទួលខុសត្រូវខ្ពស់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ​ដែលបានចូលរួមក្នុងប្រតិបត្តិការនេះ ហើយ​សង្ឃឹមថា ការចាប់ខ្លួនទណ្ឌិត ២នាក់ទៀត នឹងសម្រេចបាននាពេលឆាប់ៗខាងមុខនេះ។ ក្នុងឱកាសនេះខ្ញុំក៏សូមអំពាវនាវ ​ដល់បងប្អូនជនរួមជាតិ គ្រប់មជ្ឈដ្ឋានសូមបន្តគាំទ្រ និង​ចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការគាំទ្រនិងចូលរួមបន្ត អនុវត្តតាម ពាក្យស្លោកជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ៣កុំ ១រាយការណ៍ ទាំងអស់គ្នា ដើម្បីសុវត្ថិភាព និងភាពសុខសាន្តក្នុងសង្គមជាតិយើង” ។គួរបញ្ជាក់ថា អ្នកទោសចាប់បានវិញទាំង៥នាក់ គឺជនជាតិឡាវចំនួន ២នាក់ និងជនជាតិ ខ្មែរចំនួន ៣នាក់ ទី១. ឈ្មោះ ទូច វ៉ាត់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ បទល្មើសសមគំនិតក្នុង​អំពើ​ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មានកម្រិតទោស៣០ឆ្នាំ, ទី២. ឈ្មោះ វ៉ា ភូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និង​មាន​កម្រិតទោស២០ឆ្នាំ, ទី៣. ឈ្មោះ ភិត ងិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិឡាវ បទល្មើសប៉ុនប៉ង​ជួញដូរ​ដោយខុសច្បាប់នូវសារធាតុញៀន កម្រិតទោស៤ឆ្នាំ, ទី៤. ឈ្មោះ ចាក លីប៊ីតាលី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឡាវ ​បទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កម្រិតទោស​អស់​មួយជីវិត និងទី៥. ឈ្មោះ ហន វិមាន ភេទប្រុស អាយុ២១ឆ្នាំ ​ជនជាតិខ្មែរ មានបទល្មើស លួចមាន​ស្ថានទម្ងន់ ទោសដោយសារការប្រើទារុណកម្ម និងមានកំរិតទោស២៧ឆ្នាំ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អតីតមន្ត្រី CIA ត្រូវបានចោទប្រកាន់ពីបទលួចដុំមាសមានតម្លៃរាប់លានដុល្លារពីរដ្ឋាភិបាលសហព័ន្ធ
05/28/2026 02:05 PM
ប្រមុខចារកម្មតាមអ៊ីនធឺណិតអង់គ្លេសហៅ AI ថា ជា «កម្លាំងដែលមិនអាចបញ្ឈប់បាន» និងព្រមានអំពី រុស្ស៊ី
05/28/2026 02:05 PM
កូវ៉ែតនិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន កំពុងស្ទាក់ចាប់មីស៊ីល និងការវាយប្រហារដោយ យានដ្រូន
05/28/2026 02:05 PM
UN ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសម្លាប់ជនស៊ីវិលហ្កាហ្សាដោយអ៊ីស្រាអែល នៅជិតខ្សែបន្ទាត់បទឈប់បាញ់
05/28/2026 02:05 PM
ជនជាតិហ្គាណា ៣០០នាក់ វិលត្រឡប់មកពីអាហ្វ្រិកខាងត្បូងវិញ បន្ទាប់ពីមានភាពតានតឹងប្រឆាំងជនអន្តោប្រវេសន៍
05/28/2026 02:05 PM
ផ្ទុះស៊ីទែនស្តុកគីមីនៅរដ្ឋវ៉ាស៊ីនតោន បានបណ្តាលឲ្យមនុស្សយ៉ាងតិច ២នាក់ ស្លាប់ និង ៩នាក់ បាត់ខ្លួន
05/28/2026 02:05 PM
ន័រវែសនឹងចូលរួមកម្មវិធីទប់ស្កាត់នុយក្លេអ៊ែរដឹកនាំដោយប្រទេសបារាំង
05/28/2026 02:05 PM
អារ៉ាប៊ីសាអ៊ូឌីតផ្តល់ជំនួយដល់ប្រទេសយេម៉ែននូវផលិតផលប្រេងដែលមានតម្លៃ ១៥០លានដុល្លារ អាមេរិក
05/28/2026 01:05 PM
មន្ត្រីជាន់ខ្ពស់ក្រុមហេសបូឡាបដិសេធការរំសាយអាវុធ ខណៈអ៊ីស្រាអែលបន្តវាយប្រហារនៅភាគខាងត្បូងលីបង់
05/28/2026 01:05 PM
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ជំរុញឲ្យក្រុមប្រដាប់អាវុធធ្វើប្រតិបត្តិការ ក្រោមអំណាចរបស់រដ្ឋ
05/28/2026 01:05 PM