សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

អភិបាលរងខេត្តឧត្តរមានជ័យ ៖ ស្រ្តីគឺជាឆ្អឹងខ្នងដ៏សំខាន់ក្នុងអភិវឌ្ឃន៍ការងារសង្គម

2021/11/13 11:47:20 am        543
ឧត្តរមានជ័យ៖ ថ្លែងបែបនេះ ខណៈដែលលោកជំទាវ មុំ ពុទ្ធីតា អភិបាលរងខេត្តឧត្តរមានជ័យ អញ្ជើញចូលរួមបើកកិច្ចប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំស្រ្តីស្តីពីការងារបញ្ជ្រាបយេនឌ័រ ដល់ស្រ្តី ដើម្បីបង្កើនភាពអង់អាចក្លាហានដល់ស្រ្តីនៅថ្នាក់ក្រោមជាតិ ឲ្យមានភាពរឹងមាំតម្លាភាព នឹងមានប្រសិទ្ធភាពខ្ពស់។លោកជំទាវ មុំ ពុទ្ធីតា អភិបាលរងខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា ក្នុងកិច្ចប្រជុំនេះដែរ គឺផ្តោតសំខាន់លើការងារពង្រឹង និងបញ្ជ្រាបបញ្ហាយេនឌ័រលើស្រ្តីនៅថ្នាក់ក្រោមជាតិឲ្យបានខ្ពស់ និងទូលំទូលាយ ដើម្បីបង្កើនភាពរឹងមាំដល់ស្រ្តីគ្រប់រូប​អាចជួយការងារដល់​សង្គម​ដូចបុរសៗ​ផងដែរ។លោកជំទាវអភិបាលរងខេត្តបានបន្តថា ដើម្បីធ្វើឲ្យស្រ្តីយើងមានសមត្ថិភាពគ្រប់គ្រាន់ក្នុងការងារ​សង្គម​និងអាចក្លាយជាថ្នាក់ដឹកនាំ​ដ៏ល្អ​គប្បី​យើងត្រូវអនុវត្តការងារ​បញ្ជ្រាប​ផ្នែក​យេនឌ័រ​លើការ​ផ្សព្វផ្សាយ​ឲ្យបានច្រើន​ ដើម្បីឲ្យស្រ្តីទាំងអស់​មានភាពរឹងមាំ​អង់អាច​នឹងការយល់​ដឹង​ពី​បញ្ហាបញ្ជ្រាប​យេនឌ័រ​ ហើយអ្វីដែលសំខាន់នោះ​ស្រ្តីអាចជាឆ្អឹង​ខ្នង​ដ៏សំខាន់របស់សង្គមជាតិ​ នឹងជាបេក្ខភាពមួយដ៏សំខាន់ដើម្បីឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សា ឃុំ/សង្កាត់ សំរាប់​អាណត្តិទី៥ នេះផងដែរ៕អត្ថបទ ៖ ឃិនសារិទ្ធ

គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សា​ភិបាល​លើកទី​៤២

2021/11/12 02:27:43 pm        440
ភ្នំពេញ ៖ គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ដោយទទួលបានការឯកភាពពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤២ នៃសមាគមច្បាប់អាស៊ាន តាមកម្មវិធី ZOOM។កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិ​នៃសមាគមច្បាប់អាស៊ានកម្ពុជា អមដោយអនុប្រធានអចិន្រ្តៃយ៍ ​និងសមាជិក សមាជិកា​នៃគណៈកម្មាធិការជាតិ​នៃ​សមាគម​ច្បាប់អាស៊ានកម្ពុជា ​ប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍ ព្រមទាំង​សមាជិក ​សមាជិកានៃលេខាធិការដ្ឋានអចិន្រ្តៃយ៍ទាំងអស់។ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បាន​លើក​ឡើងថា ដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ​ជាលក្ខណៈសកល កម្ពុជាបានក្លាយ​ជា​ប្រទេសដំបូងគេក្នុងប្រវត្តិសាស្រ្តនៃសមាគមច្បាប់អាស៊ានក្នុងការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមច្បាប់អាស៊ាន តាមកម្មវិធី ZOOM ដែលកន្លងមកតែងតែប្រារព្ធធ្វើឡើងតាមវេន​នៃប្រទេសនីមួយៗដោយផ្ទាល់។កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤២ នៃសមាគមច្បាប់អាស៊ាន បានពិនិត្យ និងសម្រេចលើ​កិច្ច​ការងារ ផ្ទៃក្នុងសមាគមមួយចំនួនពាក់ព័ន្ធសកម្មភាពការងាររបស់សមាគមក្នុងឆ្នាំ២០២០ និង​ឆ្នាំ២០២១ ព្រមទាំងលើកទិសដៅការងារបន្តសម្រាប់អនុវត្តក្នុងឆ្នាំ២០២២ ដែលក្នុងនោះក៏មានការ​ត្រៀមខ្លួន​របស់សមាគមច្បាប់អាស៊ានចូលរួមក្នុងយន្តការនានា​ នៃកិច្ចប្រជុំអាស៊ាន​ក្នុង​ឋានៈជាសមាគម​ឯករាជ្យផងដែរ។ក្នុងនាមជាម្ចាស់ផ្ទះ រៀបចំ ឯកឧត្តមលី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់​អាស៊ាន​កម្ពុជា បានគូសបញ្ជាក់ថា ​រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បាននិង​កំពុង​បំពេញ​ការងារយ៉ាង សកម្ម ក្នុងកំណែទម្រង់ច្បាប់ ​ដើម្បីបន្តធានាឱ្យមានកំណើនសេដ្ឋកិច្ច ការវិនិយាគ​ក្នុងស្រុក ​ការលើកកម្ពស់និងការការពារសិទ្ធិមនុស្ស ​ការការពារបរិស្ថាន ការពង្រឹងយន្តការ​ដោះស្រាយ​ជម្លោះក្រៅប្រព័ន្ធ និងការដោះស្រាយវិវាទដីធ្លីប្រកបដោយប្រសិទ្ធភាព​ ជាពិសេស ពង្រឹង​នូវប្រតិបត្តិការជំនួញដោយធ្វើយ៉ាងណា ​ធ្វើឱ្យមានសុខដុមនីយកម្មនៃច្បាប់នៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ឯកឧត្តម លី ច័ន្ទតុលា បានជម្រាបដល់អង្គពិធីអំពីការត្រៀមខ្លួនរួចជាស្រេច​របស់កម្ពុជា​ក្នុងការ​ធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ ​និងធ្វើជាម្ចាស់ផ្ទះនៃវេទិកាទេសចរណ៍អាស៊ាន ​នៅថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ ​ហើយ​ឯកឧត្តមបានប្រកាសអញ្ជើញថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមច្បាប់អាស៊ានទាំងអស់ចូលរួម​ និងមកទេសចរនៅកម្ពុជា ក្នុងនាម​ជាមហាគ្រួសារនៃសមាគមច្បាប់អាស៊ាន។គូសបញ្ជាក់ថា សមាគមច្បាប់ អាស៊ាន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ ​នៅទីក្រុងហ្សាកាតា ប្រទេស ឥណ្ឌូនេស៊ី ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងនិង កិច្ចសហប្រតិបត្តិការក្នុងវិស័យ​ច្បាប់នៃបណ្តាប្រទេសអាស៊ាន។ ប្រទេសអាស៊ានចំនួន ០៩ បានក្លាយជាសមាជិកនៃសមាគមច្បាប់អាស៊ាននេះ ​ហើយកម្ពុជា បាន​ក្លាយជាសមាជិកក្នុងឆ្នាំ២០១៧ តាមរយៈអនុក្រឹត្យលេខ១២៤ អនក្រ.បក ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ដែលសម្តេចតេជោ នាយករដ្ឋ មន្ត្រីបានកំណត់ឈ្មោះថា គណៈកម្មាធិការជាតិ​នៃ​សមាគមច្បាប់​អាស៊ានកម្ពុជា​ ដែលមានប្រធានគណៈមេធាវីជាប្រធាន។កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមច្បាប់អាស៊ាន ប្រព្រឹត្តិធ្វើឡើងជារៀងរាល់ឆ្នាំតាមវេន។ ស្មារតីកិច្ចប្រជុំលើកទី៤១ នៃក្រុមប្រឹក្សាភិបាល សមាគមច្បាប់អាស៊ាន នៅភូកេតប្រទេសថៃ បានសម្រេចជ្រើសយកកម្ពុជាតាមវេនដែលនឹងត្រូវទទួលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៤២ នៃក្រុមប្រឹក្សាភិបាល សមាគមច្បាប់អាស៊ាននៅក្នុងឆ្នាំ២០២០ ប៉ុន្តែដោយសារក្នុងឆ្នាំ២០២០ មាន​ការឆ្លងរាលដាលខ្លាំងនៃជំម្ងឺកូវីដ-១៩​ ជាលក្ខណៈសកល​ធ្វើឱ្យសមាគមច្បាប់អាស៊ាន សម្រេច​ពន្យារកិច្ចប្រជុំនេះមកឆ្នាំ២០២១ វិញ ​ដោយធ្វើតាមកម្មវិធី ZOOM៕

ក្រសួងទេសចរណ៍ណែនាំអាជីវកម្មក្លឹបកម្សាន្តរង្គសាល KTV ត្រៀមខ្លួន ខណៈថ្ងៃបើកមិនទាន់​ប្រកាស​ផ្លូវការ

2021/11/12 02:05:35 pm        620
ភ្នំពេញ ៖ នៅពេលនេះ ក្រសួងទេសចរណ៍បានរៀបចំបទដ្ឋានគតិយុត្តស្តីពី វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារ​អប្បបរមា SOP តាមគន្លងប្រក្រតីភាពថ្មី រួចហើយ ដើម្បីអនុញ្ញាតឲ្យអាជីវកម្មម៉ាស្សាអាជីវកម្មខារ៉ាអូខេ និងអាជីកម្មក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក អនុវត្តន៍ និងត្រៀមបើកដំណើរការឡើងវិញនៅថ្ងៃខាងមុខ។នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ បទដ្ឋានគិតយុត្តស្តីពីវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិ​ស្តង់ដារ​អប្បបរមា SOP តាម​គន្លង​ប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មម៉ាស្សាអាជីវកម្មខារ៉ាអូខេ និង​អាជីកម្មក្លឹបកម្សាន្តរង្គសាល​ ឌីស្កូតែក សម្រាប់​ត្រៀម​បើក​ដំណើរ​ការ​ឡើង​វិញ​ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា មកដល់ពេលនេះ គ្រប់​អាជីវកម្មដ្ឋាន ម៉ាស្សា ខារ៉ាអូខេ និង​ក្លឹប​កម្សាន្ត​រង្គសាល ឌីស្កូតែក នៅមិនទាន់អនុញ្ញាត​អោយ​បើកឡើងវិញទេ ប៉ុន្តែ​នៅ​ពេល​នេះ​អាជីវ​កម្មដ្ឋានទាំងនេះ ​ក៏ត្រូវរៀបចំទីតាំងផងដែរ ដើម្បីត្រៀមបើកនៅថ្ងៃខាងមុខនេះ។ឯកឧត្តម រដ្ឋមន្ត្រី បន្តថា ទោះយ៉ាងណា គ្រប់គ្រប់អាជីវកម្មដ្ឋានម៉ាស្សា ខារ៉ាអូខេ និងក្លឹបកម្សាន្ត​រង្គសាល ឌីស្កូតែក​នានា មុននឹងបើកដំណើរការ ​គឺត្រូវស្នើសុំរដ្ឋបាលរាជធានីខេត្ត ដោយមានមន្ត្រី​ជំនាញ​ទេសចរណ៍ចុះទៅត្រួតពិនិត្យ ​និង​វាយ​តម្លៃ​ទីតាំង​អាជីវកម្ម ដោយត្រូវរៀបចំអនុវត្ត​តាម​នីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា SOP​ ឲ្យ​បានត្រឹមត្រូវជាមុនសិន ទើបយើង​អនុញ្ញាត​ឱ្យ​បើក ហើយ​អាជីវកម្មណាដែលអនុវត្តមិនបានល្អ ​អាជ្ញាធរមូលដ្ឋានត្រូវឲ្យ​រៀបចំអោយបិទវិញផងដែរ។មកដល់ពេលនេះ រាជរដ្ឋាភិបាលនៅមិនទាន់បានកំណត់ថ្ងៃអោយបានច្បាស់លាស់​អំពី​ការ​ប្រកាស​បើកអាជីវកម្មដ្ឋានម៉ាស្សាអាជីវកម្មខារ៉ាអូខេ និង​អាជីកម្មក្លឹបកម្សាន្តរង្គសាល ​ឌីស្កូតែកជាផ្លូវការ​នោះទេ ​ប៉ុន្តែប្រសិនបើក្រោយថ្ងៃទី៣០ ​ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថានភាពការរាតត្បាតកូវីដ១៩ នៅតែ​បន្តការធូរស្រាលខ្លាំង ​គឺរាជរដ្ឋាភិបាលអាចនឹងប្រកាសបើក។នៅក្នុងសេចក្តីណែនាំស្តីពីដាក់ឲ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់​អាជីវកម្ម​ម៉ាស្សា​អាជីវកម្ម​ខារ៉ាអូខេ ​និង​អាជីវ​កម្ម​ក្លឹបកម្សាន្តរង្គសាល ​ឌីស្កូតែកនេះ ក្រសួងបានណែនាំអោយ​អនុវត្ត​លើកាងារចំនួន៦ចំណុចរួមមាន ៖១៖ អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ត្រូវរៀបចំផែនការកែតម្រូវសម្បទាអាជីវកម្មរបស់​ខ្លួន​ឱ្យ​ស្របនឹងលក្ខខណ្ឌតម្រូវ។ ២៖ ត្រូវ​រៀប​ចំឱ្យ​មានផែនការសកម្មភាពច្បាស់លាស់ ក្នុងការ​ចូលរួម​ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និង​ត្រូវ​គិតគូរ​អំពី​បញ្ហា​សុវត្ថិភាព​ភ្ញៀវ សុវត្ថិភាពបុគ្គលិក និង​សុវត្ថិភាពសង្គមជាតិជាអាទិភាព។ ៣៖ អាជីវកម្ម ត្រូវរៀបចំឱ្យ​មានការបណ្ដុះបណ្ដាល​បុគ្គលិក​ជា​ប្រចាំ ​អំពីខ្លឹមសារវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩​ និងបដិសណ្ឋារកិច្ចល្អ ដើម្បីការពង្រឹងគុណភាពសេវាកម្ម​ឱ្យ​បាន​ល្អ។ ៤៖ អាជីវកម្ម ត្រូវអនុវត្តឱ្យបាន​ខ្ជាប់ខ្ជួន នូវវិធាន​ការ​ទាំងឡាយ ដែលដាក់ចេញដោយក្រសួងសុខាភិបាល ​និងវិធានសុវត្ថិភាព​ទេស​ចរណ៍​របស់​ក្រសួងទេសចរណ៍ ។ ៥៖ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយនានា ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាលជំងឺកូវីដ-១៩ ពិសេសគាំទ្រដល់គោលនយោបាយចាក់វ៉ាក់សាំង​របស់រាជរដ្ឋាភិបាល ​ឱ្យបានគ្រប់ចំនួន​ដូស​តាម​ការ​កំណត់​របស់​ក្រសួងសុខាភិបាល។ ៦៖ អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ត្រូវអនុវត្ត​និងប្រើ​ប្រាស់​ឱ្យ​បាន​ត្រឹម​ត្រូវ​នូវ​គ្រប់​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែលបានដាក់ឱ្យអនុវត្តកន្លង​មកដោយរាជរដ្ឋាភិបាល ​និងក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន ការស្កេន QR Code ទប់ស្កាត់​កូវីដ​-១៩ ​និងប្រព័ន្ធ Telegram BOT គ្រប់គ្រងទិន្នន័យ​ភ្ញៀវ​ក្នុង​ឧស្សាហកម្មទេសចរណ៍ជាដើម៕អត្ថបទ ស៊ុម សុខជា 

អាជ្ញាធរជាតិអប្សរាបន្តកែលម្អផ្លូវក្នុងរមណីយដ្ឋានអង្គរ

2021/11/12 12:38:32 pm        495
សៀមរាប ៖ នៅចុងឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរាកំពុងបន្តជួសជុលកែលម្អផ្លូវថ្នល់មួយចំនួន ក្នុងរមណីយដ្ឋានអង្គរ ជាពិសេសផ្លូវក្នុងវង់តូចចាប់ពីមុខព្រះលានជល់ដំរីរហូតដល់ស្រះស្រង់ និងបរិវេណប្រាសាទអង្គរវត្ត។លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅថ្ងៃនេះថា ការងារ​កែលម្អផ្លូវថ្នល់ខាងលើនេះ រួមមានការអ៊ុតបេតុងកៅស៊ូផ្លូវ (AC) និងការចាក់បេតុង​សងខាង​ការពារ​ផ្លូវថ្នល់ប្រវែងសរុបជិត ៩គីឡូម៉ែត្រ។ លោកបន្ថែមថា គម្រោងស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវឡើងវិញនេះ មិនត្រឹមតែគិតទៅលើគុណភាព​ខ្ពស់​ប្រើប្រាស់បានយូរអង្វែងប៉ុណ្ណោះទេ ថែមទាំង​ផ្តោត​ខ្លាំង​ទៅលើសោភណភាព​តាមដងផ្លូវផងដែរ។លោកអគ្គនាយករង បញ្ជាក់ថា ​ការរៀបចំកែលម្អនេះ ក៏ដើម្បីត្រៀមទទួលភ្ញៀវទេសចរមក​ទស្សនា​រមណីយដ្ឋានអង្គរឆាប់ៗ នាដើមឆ្នាំ២០២២ខាងមុខ ស្របតាមការរៀបចំ​របស់​រាជ​រដ្ឋាភិបាល ហើយក៏ជាផ្នែកមួយដើម្បីជួយសម្រួលដល់ការធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យទទួលបានអារម្មណ៍​ស្រស់ស្រាយ ​សុវត្ថិភាព ​ និងផាសុកភាពលើសពីមុន ព្រមទាំងបង្ហាញអំពីភាពរីកចម្រើនដែលអាជ្ញាធរជាតិអប្សរា​កំពុងធ្វើក្នុងតំបន់រមណីយដ្ឋានអង្គរ៕

សាលារាជធានីអះអាងពីការអនុវត្តអនាម័យខ្ជាប់ខ្ជួន ខណៈសេវាដឹកអ្នកដំណើររដ្ឋមិនសូវមានអ្នកជិះ

2021/11/12 12:30:17 pm        426
ភ្នំពេញ ៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ អះអាងថា ចំពោះសេវាដឹកអ្នកដំណើរសាធារណៈតាមរថយន្តក្រុង និងកាណូត ត្រូវបានអនុវត្តវិធានការអនាម័យខ្ជាប់ខ្ជួនការពារពីការឆ្លងជំងឺកូវីដ១៩ ខណៈអ្នកដំណើរមិនសូវមានជិះច្រើននៅឡើយ។បន្ទាប់ពីសេវារថយន្តក្រុង និងកាណូតក្នុងរាជធានីភ្នំពេញបានបើកដំណើរឡើងវិញ ជិតរយៈពេល២​សប្តាហ៍ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលារាជ​ធានី​ភ្នំពេញ ​បានឲ្យដឹងថា ក្រោយពីចាប់ដំណើរការឡើងវិញ​នូវសេវារថយន្តក្រុង និងកាណូតមក សកម្មភាពនៃការធ្វើដំណើរទៅលើមធ្យោបាយទាំង២នេះ នៅមិនទាន់មានវិលមកប្រក្រតីភាព ១០០ភាគរយនៅឡើយទេ បើធៀបនឹងចំនួនអ្នកធ្វើដំណើរតាមមធ្យោបាយផ្ទាល់​ខ្លួន​របស់​បងប្អូន​ប្រជាពលរដ្ឋ។ក្នុងនោះជុំវិញការអនុវត្តវិធានការសុវត្ថិភាពជូនអ្នកដំណើរ លោក ម៉េត មាសភក្តី បន្តថា ក្នុងមធ្យោបាយនីមួយៗ មានការអនុវត្តត្រឹមត្រូវ និងខ្ជាប់ខ្ជួននូវអនាម័យ ​ដូចជាពិនិត្យកម្តៅ បាញ់អាកុល ពាក់ម៉ាស ​និងការអង្គុយរបស់អ្នកដំណើរទាំងអស់ត្រូវរក្សាគម្លាតជាដើម។ដោយឡែក អ្នកបើកបររថយន្តក្រុង បានលើកឡើងថា គិតចាប់ពីដំណើរសេវាសាធារណៈមក មិន​ទាន់មានអ្នកដំណើរទូទៅជិះច្រើនដូចពេលមុននៅឡើយទេ ដោយសារអ្នកដំណើរមួយចំនួននៅ​ព្រួយ​បារម្ភការឆ្លងជំងឺកូវីដ១៩។ ប៉ុន្តែទោះបីជាយ៉ាងណាពួកគាត់អះអាងថា គ្រប់អ្នកដំណើរទាំង​អស់​បានឆ្លងកាត់ការពិនិត្យ ​និងណែនាំយ៉ាងម៉ឺងម៉ាត់បំផុត។គួរបញ្ជាក់ថា បន្ទាប់ពីការដាក់ឱ្យដំណើរការសាកល្បងសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូតឡើងវិញ តាំងពីថ្ងៃទី០២ ខែវិច្ឆិកាមក សេវាទាំង២នេះបានគិតកម្រៃសេវាធម្មតា​ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ​ប៉ុន្តែក៏លើកលែងមិនគិតថ្លៃសេវាចំពោះព្រះសង្ឃ ​ចាស់ជរា កុមារកម្ពស់ក្រោម១ម៉ែត្រ ​សិស្ស-និស្សិត កម្មករ-កម្មការិនី កីឡាករ-កីឡាការិនី ​និងគ្រូបង្រៀន។ ក្នុងនោះមានខ្សែរត់ដូចជា ខ្សែទី១ ចេញពីស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ ដល់ស្ថានីយ​ចំណតរថយន្តក្រុងវាលស្បូវ, ខ្សែទី២ ចេញពីស្ថានីយចំណត​រថយន្តក្រុងរង្វង់មូល​គួចកាណុង ដល់​ស្ថានីយចំណតរថយន្តក្រុងស្ពានព្រែកសំរោង​ ក្រុងតាខ្មៅ, ខ្សែទី៣ ចេញពី​ស្ថានីយចំណតរថយន្តក្រុង សួនឫស្សីកែវ​ ដល់ស្ថានីយចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីសហព័ន្ធរុស្ស៊ី, ខ្សែទី៤A ​ចេញពីស្ថានីយចំណតរថយន្តក្រុង ​សួនឫស្សីកែវ ដល់​ស្ថានីយចំណតរថយន្តក្រុងបុរីសន្តិភាព២តាមមហាវិថីសហព័ន្ធរុស្ស៊ី ​និងខ្សែទី៤B ចេញ​ពី​ស្ថានីយចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយ​ចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីចោមចៅ, ចំពោះកាណូត​ គឺចេញពីស្ថានីយ​ ចំណតសួនឫស្សីកែវ ដល់​ស្ថានីយចំណតក្រុងតាខ្មៅ៕អត្ថបទ ៖ សេក ឧត្តម 

អាជ្ញាធររាជធានីភ្នំពេញ ពន្លឿនចុះត្រួតពិនិត្យអាជីវកម្មដ្ឋានទេសចរណ៍ឡើងវិញ និងត្រៀមបើកទេសចរណ៍វ៉ាក់សាំង

2021/11/11 03:14:54 pm        641
ភ្នំពេញ ៖ មន្ត្រីជំនាញនៃរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងពន្លឿនការចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តស្តង់ដាSOPនោះ លើគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដើម្បីធានាផ្តល់សេវាប្រកបដោយសុវត្ថិភាព និងត្រៀមបើកទេសចរណ៍វ៉ាក់សាំងនាពេលខាងមុខ។ក្នុងឱកាសចុះត្រួតពិនិត្យវាយតម្លៃការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ជំហ៊ានទី២ និង​និតិវិធី​ស្តង់ដារ​ប្រតិបត្តិ​អប្ប​បរមា SOP នៅភោជនីយដ្ឋានឌឹដ្រាម លោកស្រី ហង្ស ស័ករ៉ូហ្សា អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ​បាន​ថ្លែង​​ប្រាប់ BTV នៅថ្ងៃទី១១ ​ខែវិច្ឆិកានេះថា កន្លងមកថ្មីៗនេះ រដ្ឋបាលសាលារាជធានីភ្នំពេញ ​បានប្រកាសផ្សព្វផ្សាយ​ប្រកាស​អនុវត្ត​នីតិវិធី​ស្តង់ដារប្រតិបត្តិអប្បបរមា SOPនេះរួចហើយ​ ទៅដល់បណ្តាថ្នាក់ដឹកនាំនៅតាមបណ្តាខ័ណ្ឌទាំង១៤ និង​បណ្តា​ម្ចាស់ និង​តំណាង​ម្ចាស់អាជីវកម្មទេសចរណ៍​ប្រមាណពី ២០០ទៅ៣០០អាជីវកម្ម នៅ​ក្នុងរាជធានី​ភ្នំពេញ​រួច​ហើយ។លោក បន្តថា ដើម្បីជម្រុញការអនុវត្តស្តង់ដារSOPនោះអោយបានល្អប្រសើរថែមទៀត នៅក្នុង​អំឡុងពេលនេះ មន្ទីរ​ទេសចរណ៍ ​ដែលជាសេនាធិការរបស់រដ្ឋបាលរាជធានីភ្នំពេញ បាន​បែងចែក​ក្រុមជាច្រើន ​ដើម្បីចុះត្រួតពិនិត្យ តាម​ដាន​បន្ថែម ​រួចហើយធ្វើការវាយតម្លៃ ផ្តល់​ឡាបែល​បញ្ជាក់​ពី​ការអនុវត្តបានល្អតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ​និងរដ្ឋបាលរាជ​ធានី​ភ្នំពេញ ដើម្បីធ្វើអោយមូលដ្ឋានអាជីវកម្មស្អាត អនាម័យ ​មិនបង្ក​បញ្ហាប្រឈមការ​ឆ្លង​មេរោគ​កូវីដ-១៩។លោកបន្តថា ជារួមនៅក្នុងដំណើរការចុះត្រួតពិនិត្យតាមដានការបើកអាជីវកម្មទេសចរណ៍នេះ ប្រសិនបើអាជីវកម្ម​មូលដ្ឋាន​ណា អនុវត្តមិនបានពេញលេញ ឬមិនបានធ្វើតាម​សូចនាករ​ណាមួយ នៅក្នុងវិធានសុវត្ថិភាពទេសចរណ៍ជំហ៊ានទី២ និង​នីតិវិធី​ស្តង់ដារ​ប្រតិបត្តិអប្បបរមា SOP គឺ​រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតអោយបើកដំណើរការអាជីវកម្មនោះទេ។បើតាមលោកស្រី កូវ មួយគាង តំណាងម្ចាស់ភោជនីយដ្ឋានឌឹដ្រាម បានថ្លែងថា ​ដើម្បីបាន​អាជីវ​កម្ម​បើក​ដំណើរ​ឡើង​វិញនេះ​ នៅក្នុងបរិបទកូវីដ១៩​ គឺហាងបានខិតខំរៀបចំបើក ដោយ​អនុវត្តតាម​នីតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា SOP ​នៅ​លើ​គ្រប់​ចំណុច​ទាំងអស់ ហើយការបើកហាង​តាម​របៀបនេះ​ គឺ​ជាចំណែកមួយ​ក្នុង​ការ​បង្កើត​ភាព​ទាក់​ទាញ​ភ្ញៀវ​ចូល​ទទួល​ប្រកប​ដោយ​សុវត្ថិភាព ​ផង និង​រួមចំណែក​ជាមួយរាជរដ្ឋាភិបាលកាត់ផ្តាច់ខ្សែចំលង​មេរោគកូវីដ១៩ នៅក្នុង​សហ​គមន៍​ផងដែរ។សូមបញ្ជាក់ថា នៅក្នុងសេចក្តីសម្រេចរបស់ក្រសួងទេសចរណ៍ ​អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់​ដារ​ប្រតិបត្តិ​អប្បបរមា SOP នេះ មកដល់ពេលនេះ គឺបានអនុវត្តឲ្យ​អាជីវកម្ម​ទេសចរណ៍ធំៗចំនួន៥ ប្រភេទបើកដំណើរការ ​ហើយ​​អាជីវកម្ម​ទេសចរណ៍ទាំង​នោះរួមមាន៖ ១.អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ២.អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋាន​ទេសចរណ៍ ៣.អាជីវកម្មរមណីយដ្ឋានទេសចរណ៍ និង៤. សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងទី៥ ចុង​ក្រោយ​អាជីវកម្ម​បៀរហ្កាឌិន៕អត្ថបទ ស៊ុម សុខជា

លោកជំទាវ ឱ វណ្ណឌីន៖ អ្នកជាពីជំងឺកូវីដ-១៩ ត្រូវ​រួសរាន់​ទៅ​ចាក់វ៉ាក់សាំង​ដើម្បីបង្កើតកងការពារ

2021/11/11 03:00:48 pm        367
​ភ្នំពេញ ៖ ​ជាថ្មីម្តងទៀត មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល នៅថ្ងៃនេះ បានអំពាវនាវដល់អ្នក ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ សូមរួសរាន់ទៅចាក់វ៉ាក់សាំង ដើម្បីបង្កើតកងការពារក្នុងខ្លួនប្រាណ។លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិកាក្រសួងសុខាភិបាល និងប្រជាប្រេធានគណៈ កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា នេះ បានអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមណ្ឌលសុខាភាព​សាធារណៈមួយចំនួន ក្នុងខេត្តកំពង់ធំ និងការផ្តល់សេវាសុខាភិបាលជូនប្រជាជពលរដ្ឋក្នុង​មូលដ្ឋាន។ នៅក្នុងឱកាសនេះ លោកជំទាវ បានក្រើនរំលឹកដល់អ្នកជាពីជំងឺកូវីដ-១៩ សូមរួសរាន់ទៅ​ទទួលការ​ចាក់​វ៉ាក់សាំង​ ដើម្បីបង្កើត កងការពារក្នុងខ្លួនទប់ទល់ទៅនឹងមេរោគកូវីដ-១៩ ទៅពេលអនាគត។នៅកម្ពុជា ការចាក់វ៉ាក់សាំង គឺជាមធ្យោបាយមួយ ក្នុងចំណោមវិធានការសុខាភិបាលចាំបាច់ដទៃ ទៀត ដែលនឹងបង្ការការរាតត្បាត ការចម្លងជំងឺកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់ នៃជំងឺកូវីដ-១៩ ទៅ លើវិស័យសេដ្ឋកិច្ច និងសង្គម។ បច្ចុប្បន្ន ដំណើការចាក់វ៉ាក់សាំងនៅកម្ពុជា មានល្បឿនលឿនជាងផែនការ មេ ដែលបានគ្រោងទុក ៕អត្ថបទ៖ ទូច សោភ័ណ

ប្រមុខការទូតកម្ពុជា៖ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ជាការប្រមូលផ្តុំការងារការទូតដ៏ធំ​ក្នុង​ប្រវត្តិសាស្រ្តកម្ពុជា

2021/11/11 02:31:00 pm        493
ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ បានថ្លែងថា ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ គឺជាការប្រមូលផ្តុំការងារការទូតដ៏ធំក្នុងប្រវត្តិសាស្រ្តកម្ពុជា។ការថ្លែងរបស់ប្រមុខការទូតកម្ពុជាបែបនេះ បានធ្វើឡើងក្នុងកម្មវិធីផ្សព្វផ្សាយសៀវភៅសិក្សា​ស្រាវ​ជ្រាវ​គាំទ្រ​កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ​ក្រោមប្រធានបទ កិច្ចសហប្រតិបត្តិការពហុភាគី​និយម ដើម្បីអនាគតដែលមានភាពធន់ចីរភាព និងផ្អែកលើច្បាប់សម្រាប់ASEM ។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងមានការចូលរួមពី​តំណាង​ក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាងទូតមួយចំនួនប្រចាំកម្ពុជាផងដែរ។នាឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា ​ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ASEM13 ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ គឺជាឱកាសពិសេសសម្រាប់កម្ពុជាដើម្បីលើក​កម្ពស់​កិច្ចប្រជុំកំពូលនេះ ឱ្យក្លាយជាវេទិកាមួយសម្រាប់ថ្នាក់ដឹកនាំ​ ASEM ទាំងអស់ ដោះស្រាយបញ្ហា​ប្រឈម​នៅក្នុងតំបន់ ​និងសកលមានជាអាទិ៍ ៖ បញ្ហាសុខភាពសាធារណៈ ការប្រែប្រួលអាកាសធាតុ កំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) បញ្ហាការងាររបស់យុវជន និងយេនឌ័រជាដើម ក្នុងចំណោម បញ្ហាប្រឈមជាច្រើនទៀត។ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ការទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងកិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប នាពេលខាងមុខនឹងនាំដល់ការប្រមូលផ្តុំការងារការទូត​ដ៏ធំ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​កម្ពុជា ។ទន្ទឹមគ្នានេះ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងអំពីការចេញនូវសៀវភៅសិក្សាស្រាវជ្រាវ​គាំទ្រ​កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នេះ​ បាន​ទទួល​ការគាំទ្រយ៉ាងពេញទំហឹងពី​សម្តេច​តេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តី​ ដោយផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការពហុភាគីនិយម ដើម្បីធានាយ៉ាងណាឲ្យអាស៊ី និងអឺរ៉ុប ទទួល​បាននូវអនាគតមួយប្រកបដដោយភាពធន់ ស្ថិតស្ថេរ និងផ្អែកទៅលើច្បាប់។ឯកឧត្តម ប្រាក់ សុខុន បានបន្ថែមថា សៀវភៅនេះបានរួម​បញ្ចូល​នូវការគិតគូដ៏ហ្មត់ចត់តាមរយៈ អត្ថបទនានា​ ដែលផ្តោតលើទិដ្ឋភាពសំខាន់ៗ ​ដោយរាប់ចាប់ពីការតភ្ជាប់ផ្នែក​នយោបាយ​ និងរូបវ័ន្ត កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​ការតភ្ជាប់រវាងស្ថាប័ន និងប្រជាជនរហូតដល់ការ​អភិវឌ្ឍ​​ប្រកបដោយចីរភាព។ សៀវភៅនេះ​ទៀតសោត​ ក៏ផ្តល់នូវគំនិតល្អៗ​ជាច្រើន ​ដើម្បីជំរុញ ASEM ឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលនាពេលខាងមុខ៕អត្ថបទ៖ ឧត្តម+សុភ័ណ

អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ ចាប់ផ្ដើមដំណើរការសាងសង់

2021/11/11 12:33:12 pm        472
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញបញ្ចុះបឋមសីលាសាងសង់អគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ លើទីតាំងចាស់ ស្ថិតនៅលើវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយគ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ២០២៣។អគារទីស្ដីការថ្មី នៃក្រសួងមហាផ្ទៃខាងមុខ ត្រូវបានបើកការដ្ឋានសាងសង់ នៅលើទីតាំងចាស់ ដោយមានការយល់ព្រមពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ក្នុងពិធីសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៨ ខែវិច្ឆិកានេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អគារថ្មី នៃទីស្ដីការក្រសួង មហាផ្ទៃ ដែលនឹងសង់នៅលើទីតាំងចាស់ នឹងចំណាយថវិកាសាងសង់ប្រមាណជា៦០លានដុល្លារ។អគារទីស្តីការរបស់ក្រសួងមហាផ្ទៃ មានទីតាំងនៅអគារចាស់ ដែលមានផ្ទៃដីសរុបទំហំ៥,៦ហិកតា ស្ថិតនៅលើមហាវិថី ព្រះនរោត្តម សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។អគារទីស្ដីការ ក្រសួងមហាផ្ទៃថ្មី ផ្នែកខាងមុខនៃអគារនេះ បែរទៅទីសខាងកើត​ស្របតាម​ផ្លូវព្រះនរោត្តម និងបែមុខចំ ទន្លេធំៗទាំងបួន ​ដែលគេហៅថាទន្លេចតុមុខ។អគារទីស្តីការរបស់ក្រសួមហាផ្ទៃ នេះមានទំហំ ១៥៣ ម៉ែត្រ គុណ៨៣ម៉ែត្រ មានកំពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ​ដែលអាចចតរថយន្ត បាន​សរុប​ចំនួន​៣៣០គ្រឿង។ជាងនេះទៅទៀត ប្លង់ស្ថាបត្យកម្ម អគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃ ​ជាប្រភេទស្ថាបត្យកម្ម ក្លាសិក ​រចនាបទខ្មែរ​ ដំបូលប្រក់ក្បឿងស្រកាលិញ ​មានបុស្បបុក ​ចំនួន៥ ​លំនាំតាប្រាសាទអង្គវត្ត ដោយ​ អនុលោម​តាម​គោលការណ៍​សមមាត្រ​នៃរូបរាង​អគារ ​និងបាន​គិតគូរ​យ៉ាង​ហ្មត់ចត់​អំពីពន្លឺ ខ្យល់​ធម្មជាតិ ចេញចូលគ្រប់គ្រាន់​ ប្រកបដោយផា​សុខភាព សក្តិសម​ជា​ទីកន្លែង​ធ្វើការ​រួមបែបសម័យទំនើបថ្មី។អគារទីស្តីការថ្មីនេះ មានមុខងារប្រើប្រាស់ជារដ្ឋបាលប្រមូលផ្តុំ ​ថ្នាក់ដឹកនាំក្រសួង ​ថ្នាក់ដឹកនាំ អគ្គ នាយកដ្ឋាន អគ្គភាពឋានៈស្មើ ​ចំនួន១២ ​គណៈកម្មាធិការជាតិ​ ចំនួន០៥ គណៈកម្មការក្រសួងមហាផ្ទៃ ចំនួន០៦ លេខាធិកាដ្ឋាននៃគណៈកម្មាធិការជាតិ​អភិវឌ្ឍន៍​តាម​បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ​ និងនាយកដ្ឋានជំនាញចំនួន៤២ នឹងចូលមកបម្រើការងារ​នៅក្នុងអគារថ្មីនេះ ហើយ​សមត្ថភាពអគារថ្មីនេះ អាចផ្ទុកមនុស្សសរុបរហូតដល់ទៅ៨៥០០នាក់៕អត្ថបទ៖ បាន សុខរិទ្ធិ 

មន្ត្រីសុខាភិបាល អំពាវនាវដល់ពលរដ្ឋភ្នំពេញមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ សូម​រួសរាន់​ ទៅ​ចាក់​នៅ​ទីតាំង​ចំនួន៤២

2021/11/11 11:36:41 am        682
ភ្នំពេញ ៖ ​លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ តាមរយៈBTV នាព្រឹកថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ​ អំពាវនាវដល់​អ្នក​សេសសល់​ រស់នៅក្នុងរាជធានីភ្នំពេញ ដែលមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ ​សូមទៅ​ទទួលការចាក់វ៉ាក់សាំងនៅតាមបណ្តាទីតាំងចំនួន៤២ ក្នុងរាជធានីភ្នំពេញ។លោកវេជ្ជបណ្ឌិត ងី មានហេង បានបន្តទៀតថា បងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស មានអាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង ​ដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ (ស្ត្រីដែល​ទើបនឹងសម្រាលកូនរួច ប្រជាពល​រដ្ឋ​ដែល​បាន​បញ្ចប់ការធ្វើចត្តាឡីស័ក ឬ អ្នកដែលបាន​វិលត្រឡប់​ពីក្រៅប្រទេស ​ដែល​បានបញ្ចប់ការធ្វើចត្តាឡីស័ក )​ ដែល​កំពុងរស់នៅក្នុងរាជធានីភ្នំពេញ។ សូមអំពាវនាវដល់ អ្នកសេសសល់ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ សូមរួសរាន់អញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩។ ​ហើយក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋ ដែល​ត្រូវចាក់ដូសទី២ ដូសទី៣ ឬដូសជំរុញ ​សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ព្រោះថា​ការចាក់វ៉ាក់សាំងដូសជំរុញនៅថ្ងៃនេះ ដើម្បី​បង្កើន​ភាព​ស៊ាំ​ទប់​ទល់​នឹងការឆ្លងរាតត្បាតមេរោគកូវីដ-១៩។សូមបញ្ជាក់ថា ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ក្រៅពីបើកចាក់វ៉ាក់សាំងដល់អ្នកសេសសល់ និង​ដូសជំរុញ ក៏ កំពុង​ដំណើរ​​ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ជូនកុមារ ​ដែលមានអាយុ០៥ឆ្នាំ សម្រាប់ដូសទី១​ ដែលបាន​ចាប់ផ្តើម​កាល​ពី​ថ្ងៃ​ទី១ ខែវិចិ្ឆកា ​ដល់ថ្ងៃទី១៤ ខែវិចិ្ឆកា ​ឆ្នាំ២០២១ និង​សម្រាប់ដូសទី២ ចាប់ផ្តើមពីថ្ងៃទី២៨ ខែវិចិ្ឆកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ផងដែរ៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-ឡាវ បានប្រែក្លាយពីទំនាក់ទំនងទ្វេភាគីមកជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីការរីកចម្រើនប្រទេសទាំងពីរ
05/28/2026 01:05 PM
ឃាត់ខ្លួនជនជាតិចិន៤នាក់ ធ្វើសកម្មចូលបន្លំលួចលុយតាមទីតាំងដូរប្រាក់វីងជាច្រើនកន្លែង ក្នុងរាជធានីភ្នំពេញ
05/28/2026 12:05 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួម «ពិធីបើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ និង«ពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគពីវិស័យឯកជន ជូនមូលនិធិគន្ធបុប្ផាកម្ពុជា»
05/28/2026 12:05 PM
កោះតៃវ៉ាន់ ជំរុញឱ្យអាមេរិក បន្តលក់អាវុធ ដោយលើកឡើងពីចំណងមិត្តភាពដ៏រឹងមាំរវាងភាគីទាំងពីរ
05/28/2026 12:05 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ កម្លាំងសាមគ្គីជាតិផុលផុសបានជួយសង្គ្រោះកុមារកម្ពុជា​ដែលជាធនធានមនុស្សអនាគតរាប់ម៉ឺនាក់ក្នុងមួយឆ្នាំៗ
05/28/2026 12:05 PM
មួយឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខិតខំគ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី និង​រក្សាការពារសន្តិភាព
05/28/2026 12:05 PM
ប្រជាជនហ្កាហ្សា ប្រមូលផ្តុំគ្នាសម្រាប់ការបួងសួងបុណ្យ Eid ក្នុងពេលមានជម្លោះ និងការលំបាកនៅបន្ត
05/28/2026 11:05 AM
រដ្ឋមន្ត្រីការបរទេស៖ អាមេរិក មិនអនុញ្ញាតឱ្យមានករណីជំងឺអេបូឡាណាមួយ ចូលក្នុងប្រទេសបានទេ
05/28/2026 11:05 AM
អ្នកវិភាគ៖ ភាពមិនប្រាកដប្រជានៃនយោបាយអាមេរិក និងសង្គ្រាមនៅអ៊ីរ៉ង់ នឹងគ្របដណ្ដប់លើកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី
05/28/2026 11:05 AM
ភាពតានតឹងថ្មីកើនឡើងនៅជុំវិញភាគខាងត្បូងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់អាមេរិក
05/28/2026 11:05 AM