BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

ខេត្តកំពង់ឆ្នាំង បិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីជូនពលរដ្ឋទូទៅជុំទី១

2021/10/12 12:41:15 pm        458
ភ្នំពេញ ៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើង ស្ថិតនៅកំពង់ឆ្នាំង ត្រូវបានបិទបញ្ចប់នៅថ្ងៃទី ១២ខែតុលានេះ ខណៈពលរដ្ឋនៅសេសសល់អាចទៅទទួលការចាក់វ៉ាក់សាំង នៅទីតាំងសុខាភិបាលសាធារណៈ ក្នុងមូលដ្ឋានរស់នៅរបស់ពួកគាត់។លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់វ៉ាក់​សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល​នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ខែតុលានេះ បានអញ្ចើញចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងខេត្តកំពង់ឆ្នាំង។បើតាមប្រសាសន៍ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានឱ្យដឹងថា គិតត្រឹមថ្ងៃបិទបញ្ចប់យុទ្ធនាការ ពលរដ្ឋអាយុ១៨ឆ្នាំឡើង មកទទួលការចាក់វ៉ាក់សាំងកូវីដ នៅខេត្តកំពង់ឆ្នាំង ​មានចំនួន៣២ម៉ឺន ជាង៤ពាន់នាក់​ នៃប្រជាជនសរុប៣២ម៉ឺន ​ជាង៧ពាន់នាក់ ខណៈពលរដ្ឋសេសសល់​អាច​ទៅ​ទទួលការចាក់វ៉ាក់សាំងនៅទីតាំងសុខាភិបាលសាធារណៈ ​ក្នុងមូលដ្ឋានរស់នៅរបស់ពួកគាត់។ក្រៅពីនេះ ឯកឧត្តម បានបង្ហាញពីស្ថានភាពជំងឺកូវីដ ក្រោយឱកាសពិធីបុណ្យភ្ជុំបិណ្ឌ គឺមិនមានអ្នកឆ្លងច្រើននោះទេ។លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង​ប្រទេស បានឱ្យដឹងដែរថា ក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចតេជោ ផែនការ​ចាក់វ៉ាក់សាំងជូនពលរដ្ឋ គោលដៅ១០លាននាក់ ​ដែលមានអាយុពី១៨ឆ្នាំឡើង នឹង​សម្រេច​បាននៅអំឡុងខែតុលានេះ។លើសពីនេះ លោកជំទាវ បានបញ្ជាក់ពី ករណីពលរដ្ឋមួយចំនួន ចង់ចាក់វ៉ាក់សាំងកូវីដដូសទី៣ ហើយបាត់កាត់ចាក់វ៉ាក់សាំង។យោងតាមរបាយការណ៍របស់គណៈកម្មាចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង​ប្រទេស បានបង្ហាញថា គិតត្រឹមថ្ងៃទី១២ខែតុលានេះ រាជធានី-ខេត្តចំនួន២២​ ហើយដែល​បាន​បិទ​បញ្ចប់​យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើង ខណៈខេត្តបីទៀត ​គ្រោងនឹងបិទបញ្ចប់ក្នុងពេលឆាប់ៗនេះ ៕អត្ថបទ ៖ ទូច សោភ័ណ

បញ្ជាការដ្ឋានកងទ័ពពិសេស ចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋ កម្មករកម្មការិនីព្រះសង្ឃ ខណ្ឌពោធិ៍សែនជ័យ

2021/10/12 11:43:23 am        329
ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនី និងព្រះសង្ឃ រស់នៅក្នុងសង្កាត់ទាំង៤ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ពីបញ្ជាការដ្ឋានកងទ័ពពិសេស នៃក្រុមការងារគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-19 នៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ហៅកាត់ NPIC។ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការដ្ឋានទ័ពពិសេស មាន​ប្រសាសន៍ថា ក្នុងស្ថានភាពដ៏លំបាកនេះ និងដើម្បីការពារ ទប់ស្កាត់ ការរីករាលដាល​ជំងឺ​ឆ្លងដ៏កាចសាហាវ វីរុសកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ​ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ។ទន្ទឹមគ្នានោះដែរ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងព្រះសង្ឃ មកទទួលការចាក់វ៉ាក់​សាំង​ដូសទី៣ បានលើកឡើងស្រដៀងគ្នាថា ការចាក់វ៉ាក់សាំងដូសជំរុញនាព្រឹកនេះ ពិតជា​មាន​សារៈសំខាន់ខ្លាំង​ណាស់សម្រាប់អាយុជីវិតរបស់ពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ហើយអ្វីដែលសំខាន់ទៀតនោះ គឺបងប្អូនប្រជាពលរដ្ឋយើងអាចឆាប់បានវិលត្រឡប់​ទៅ​រកការរស់នៅតាមបែបគន្លងថ្មី និងការប្រកបអាជីវកម្មផ្សេងៗ ដើម្បីធ្វើឲ្យជីវភាពក្នុងគ្រួសារ មានការប្រសើរឡើងវិញផងដែរ។សូមបញ្ជាក់ផងដែរថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ មាន​រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដោយអនុវត្តតាមផែនការ​ដឹកនាំប្រកបដោយភាព​ម៉ឺងម៉ាត់ ​បំផុតរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង​រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយបញ្ជាការដ្ឋានការពារអាកាស និងកងទ័ពជើងគោក អំពាវនាវបងប្អូនប្រជាពលរដ្ឋមានទីលំនៅក្នុងសង្កាត់ទាំង០៧ នៃ​ខណ្ឌពោធិ៍សែនជ័យ ដែលបានចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ រួចរាល់ សូមអញ្ជើញ​មកទទួល​វ៉ាក់សាំងដូសជំរុញ នៅតាមទីតាំងដែលបានកំណត់ ដោយភ្ជាប់មកជាមួយនូវប័ណ្ណចាក់វ៉ាក់​សាំង​២ដូសរួចរាល់ លិខិតបញ្ជាក់ការចាក់វ៉ាក់សាំង២ដូសរួចរាល់ អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធនានា ចាប់ពីម៉ោង៧:០០ព្រឹក ដល់ម៉ោង១១:៣០នាទី និងពេលរសៀលចាប់​ពីម៉ោង១៣:០០នាទី ដល់ម៉ោង១៦:៣០នាទី៕អត្ថបទ រដ្ឋា 

វ៉ាក់សាំង​កាតព្វកិច្ច​ជា​កម្មសិទ្ធិ​បញ្ញា​របស់សម្តេចតេជោ មានប្រសិទ្ធភាពហើយ ខណៈប្រទេសដទៃកំពុងយកតម្រាប់តាម

2021/10/12 11:13:03 am        171
ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងថា វ៉ាក់សាំងកតព្វកិច្ច ដែលជាកម្មសិទ្ធិបញ្ញារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានប្រសិទ្ធភាពហើយ ដោយប្រទេសខ្លះ នៅលើពិភពលោកបានយកតម្រាប់តាម ផែនការរបស់សម្តេចតេជោ ជាពិសេសប្រទេសនៅលោកខាងលិច និងប្រទេសនៅក្នុងតំបន់អាស៊ានជាដើម។កាលពីកន្លងទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា វ៉ាក់សាំងបង្ការកូវីដ១៩ នឹង​ក្លាយ​ទៅ​ជាវ៉ាក់សាំង​កាតព្វកិច្ច ពោលប្រសិនបើបុគ្គលណាមិនបានចាក់វ៉ាក់សាំង នឹងអាច​ប្រឈម​គេមិនឲ្យធ្វើការ ឬឆ្លងទៅប្រទេសគេជាដើម។ ក្រោយពីមានការលើករបស់សម្តេចតេជោ យ៉ាងដូច្នេះ មានប្រទេសមួយចំនួនបានយកតម្រាប់តាម ដូចជាប្រទេសអាមេរិក ប្រទេសមួយចំនួន នៅក្នុងសហគមន៍អឺរ៉ុប និងប្រទេសឥណ្ឌូនេស៊ីជាដើម ដោយមន្រ្តី ឬប្រជាជនរបស់ខ្លួនមិនបានចាក់វ៉ាក់សាំង នឹងមិនអាចចូលធ្វើការបាន និងមិនអាចចូល​ហាងលក់​ដូរបានជាដើម។ទាក់ទងនឹង«វ៉ាក់សាំងកាតព្វកិច្ច»នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងក្នុងសន្និសីទ​សារព័ត៌មាន​កាលពីម្សិលមិញ ក្រោយពីអញ្ជើញចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញថា «វ៉ាក់សាំងកាតព្វកិច្ច​គឺជា​កម្មសិទ្ធិ​បញ្ហា​របស់​សម្តេចតេជោ ហ៊ុន សែន»។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផែនការចាក់វ៉ាក់សំាងដល់ប្រជាពលរដ្ឋរបស់ខ្លួន ស្ទើតែមួយរយភាគរយហើយ ខណៈនៅសេសសល់ រាជរដ្ឋាភិបាលនឹងបន្តខិតខំបន្ថែមទៀត ស្របទៅតាមផែនការដែលបានកំណត់។បើតាមការអះអាងរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង​ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ (គ.វ.ក.-១៩) បានបញ្ជាក់ថា ការចាក់​វ៉ាក់សាំង​ជូនដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់ មិនថា ក្នុងក្របខណ្ឌរាជរដ្ឋាភិបាល មន្រ្តីរាជកា មន្រ្តីជាប់កិច្ចសន្យា អង្គទូត នានា មន្រ្តីអង្គការសហប្រជាជាតិ អង្គការសមាគមជាតិ និងអន្តរជាតិ កម្មករ-កម្មការិនី ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងយុវវ័យ និងកុមារមានអាយុចាប់ពី៦ឆ្នាំ​ឡើងទៅ ហើយបើគិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ បានចាក់វ៉ាក់សាំងដូសទី១ មានចំនួនជាង១៣លាននាក់ ក្នុងនោះអាយុចាប់ពី១៨ ឆ្នាំឡើងទៅបានចំនួនជិត១០លាននាក់។ សម្រាប់មនុស្សគ្រប់ដូស គឺបានចំនួនជាង៩លាន៥សែននាក់ និងដូសទី៣ ឬដូសជំរុញ​បាន​ជិតមួយលាននាក់ផងដែរ៕អត្ថបទ ៖ បាន ចក់

លេខាធិការដ្ឋាន (ICC-Angkor) និងUNESCO បញ្ចប់ការចុះពិនិត្យបញ្ហាប្រឈមក្នុងរមណីដ្ឋានអង្គរ

2021/10/11 05:46:43 pm        500
សៀមរាប ៖ មន្ដ្រីជាន់ខ្ពស់របស់អាជ្ញាធរជាតិអប្សរា បានអះអាងថា លេខាធិការដ្ឋាន ICC-Angkor និងអង្គការ យូណេស្កូប្រចាំកម្ពុជា បានបញ្ចប់បេសសកម្មរបស់ខ្លួន ក្នុងការចុះពិនិត្យមើលការងារប្រឈម នឹងគ្រោះថ្នាក់នៅតាមការដ្ឋាននៃប្រាសាទបុរាណមួយចំនួន នៅក្នុងរមណីដ្ឋានអង្គ កាលពីម្សិលមិញ។លោក ឡុង កុសល អ្នកនាំពាក្យ និងជាអគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចាប់ តាំងពីថ្ងៃទី៧ ដល់រសៀលថ្ងៃទី១០ ខែតុលា នេះ ក្រុមការងារ បានចុះពិនិត្យប្រាសាទបន្ទាយស្រី ប្រាសាទនាគព័ន្ធ ប្រាសាទបាយ័ន ប្រាសាទព្រះខ័ន ក្លោងទ្វារតាកាវ ព្រះលានជល់ដំរី ប្រាសាទមេបុណ្យខាងលិច និងប្រាសាទមួយចំនួនទៀត។លោក បានបន្ដថា ការងារនេះធ្វើឡើង ដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុលបន្ទាន់ ដល់រចនាសម្ព័ន្ធ ដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ ដើម្បីធានាបាននូវស្ថិរភាព និងភាពរឹងមាំ​របស់ប្រាសាទ។ ទន្ទឹមនឹងនេះ ក្រុមការងារ ក៏បានបន្តមើលការរៀបចំសោភ័ណភាពតំបន់ជុំវិញរចនាសម្ព័ន្ធប្រាសាទ ឱ្យមានលក្ខណៈល្អប្រសើឡើងវិញ ដោយគោរព និងរក្សាឱ្យបាននូវតម្លៃ នៃសភាពដើម និង​បូរណភាពរបស់អង្គរ។ ជាពិសេស ការពិនិត្យលើប្រាសាទបុរាណដ៏វ័យចំណាស់នេះ ក្នុងន័យ​ដើម្បី​ផ្ដល់អនុសាសន៍ មួយ​ចំនួនដល់អ្នកជំនាញការ ដើម្បីអភិវឌ្ឍក្នុងការដ្ឋាននៃរមណីដ្ឋានអង្គរ និងដើម្បីងាយ​ស្រួលដល់ក្រុម ការងារអភិរក្ស និងអភិវឌ្ឍន៍ឱ្យមានភាពល្អប្រសើឡើងវិញ។លោក បានបន្ថែមថា ក្រុមការងារលេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ ក៏នឹងរៀបចំកិច្ចប្រជុំតាម ប្រព័ន្ធអនឡាញ នៅថ្ងៃនេះ ជាមួយគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ ដែលខកខាន​មិនបានចូល រួមដោយផ្ទាល់ ដោយសារជំងឺកូវីដ-១៩ រយៈពេល២ឆ្នាំមកនេះ។ កិច្ចប្រជុំនេះ ធ្វើឡើងជាទៀងទាត់ រយៈពេល២ដង ក្នុងមួយឆ្នាំ ដោយមានសហប្រធានប្រទេសជប៉ុន និងប្រទេសបារាំង ជាអ្នកសម្របសម្រួល។ជារៀងរាល់ឆ្នាំ លេខាធិការដ្ឋាន អាយស៊ីស៊ី-អង្គរ (ICC-Angkor) និងអង្គការយូណេស្កូប្រចាំកម្ពុជា តែងចុះពិនិត្យមើលការងារប្រឈមនឹងគ្រោះថ្នាក់នៅតាមការដ្ឋានមួយចំនួនក្នុងរមណីដ្ឋានអង្គរនេះ មុនបើកកិច្ចប្រជុំរបស់ខ្លួន ដើម្បីធ្វើរបាយការណ៍រួម ដើម្បីដាក់ជូនទៅគណៈកម្មាធិការអន្ដរជាតិ អាយស៊ី ស៊ី-អង្គរ ដើម្បីត្រួតពិនិត្យ និងផ្តល់អនុសាសន៍បន្ត៕អត្ថបទ៖ ឈិត សាវី

ក្រុមប្រឹក្សាធម្មនុញ្ញថា សំណើរវិសោធនកម្មកំណត់ឲ្យមេដឹកនាំកំពូល​មាន​សញ្ជាតិ​មួយ​ស្របរដ្ឋ​ធម្មនុញ្ញ

2021/10/11 05:25:01 pm        303
ភ្នំពេញ ៖ នៅថ្ងៃនេះ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចយល់ព្រមចំពោះការស្នើ​ធ្វើ​វិសោធនកម្ម​ចំពោះ​សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ ដើម្បី​កំណត់សញ្ជាតិ​ខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលចំនួន ៤របស់ជាតិ គឺធ្វើឡើងស្របតាម​ស្មារតី​រដ្ឋធម្មនុញ្ញ។ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងរៀបចំសេចក្តីទូលថ្វាយ​មតិថ្វាយ​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចំពោះការស្នើ​ធ្វើ​វិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញជុំវិញការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់​មេដឹកនាំ​ស្ថាប័ន​កំពូលចំនួន៤ រួមមាន ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុម​ប្រឹក្សា​ធម្មនុញ្ញ ។ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បាន​ឲ្យដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញបានពិនិត្យឃើញថា ការស្នើធ្វើវិសោធនកម្មមិន​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញនោទេ និងពុំប៉ះពាល់ដល់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក៏ដូចជា របប​រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឡើយ ។ពាក់ព័ន្ធនឹងការស្នើធ្វើវិសោធនកម្មជុំវិញការកំណត់សញ្ជាតិខ្មែរតែមួយរបស់ថ្នាក់ដឹកនាំកំពូលចំនួន៤នេះ ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា បានបញ្ជាក់ថា ការកំណត់សញ្ជាតិតែមួយបែបនេះ​គឺជា​ការ​បន្ថែមនូវស្មារតី និងមនសិកាស្នេហាជាតិដែលយោងតាមស្ថានភាពគតិយុត្តនៃការដឹកនាំ និងការសម្រេចចិត្តសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ផងដែរ។គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ បានផ្តោតជាសំខាន់ទៅលើប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាមេដឹកនាំមានការទទួលខុសត្រូវ​ក្នុងការ​សម្រេច​លើកិច្ចការសំខាន់ៗ ដែលជាអាយុជីវិតរបស់ប្រទេសជាតិ សំដៅធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា, ឧត្តមប្រយោជន៍ជាតិ និងប្រជាជន​កម្ពុជា និងការប្រឆាំងដាច់ខាតនឹងការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុង របស់ជាតិ ឬ ការបង្គាប់បញ្ហាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជា៕អត្ថបទ សេក ឧត្តម

ជប៉ុនផ្តល់ជំនួយឥតសំណងប្រមាណ ៧២លានដុល្លាដល់កម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម

2021/10/11 05:17:25 pm        344
ភ្នំពេញ ៖ នៅថ្ងៃនេះ តាមរយៈពិធីចុះហត្ថលេខានាទីស្តីការក្រសួងការបរទេស ជប៉ុនបានសម្រេចផ្តល់ជំនួយដល់កម្ពុជាឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ប្រមាណ៧២លានដុល្លា ជុំវិញគម្រោងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ​ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ក្នុងទំហំទឹកប្រាក់​សរុប​ទាំងអស់ ៧.៩៣៦ លានយ៉េន (ប្រមាណ៧២ លានដុល្លារអាមេរិក) ដើម្បីរួម ចំណែកដល់​ការលើក​កម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមសម្រាប់គម្រោងចំនួន៦។នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ពិធីចុះហត្ថលេខា​នៅ​ក្នុងថ្ងៃនេះ គឺជាសក្ខីភាពនៃការបន្តជួយគាំទ្ររបស់ជប៉ុនដល់កម្ពុជា បើទោះបីជាមានការរីករាល​ដាល​នៃជំងឺកូវីដ-១៩ ក្តី ហើយដែលជាការជួយគាំទ្រយ៉ាងរឹងមាំដល់ការអភិវឌ្ឍនៅ កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ប្រទេសជប៉ុនបាននឹងកំពុងជួយគាំទ្រ ដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្តល់ឥណទានសម្បទាន ហិរញ្ញប្បទាន​ឥតសំណង និងវ៉ាក់សាំង ហើយដែលជំនួយសប្បុរសធម៌ទាំងនេះ ឆ្លុះបញ្ចាំងនូវទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងជប៉ុន ព្រមទាំងបានរួមចំណែកដល់យុទ្ធនាការ​ចាក់វ៉ាក់សាំង​នៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ជំនួយរបស់ជប៉ុនបាននឹងកំពុងរួមចំណែកយ៉ាង​សំខាន់​ដល់ការអភិវឌ្ឍសង្គម និងធនធានមនុស្ស នៅកម្ពុជា ហើយជំនួសមុខឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជន​ជប៉ុន​ដែលតែងតែបន្តជួយដល់កម្ពុជា។គួរបញ្ជាក់ថា ចំពោះការអនុវត្តគម្រោងចំនួន៦ រួមមាន គម្រោង ពង្រីកសមត្ថភាពផ្គត់ផ្គង់​ទឹកស្អាត​ខេត្តសៀមរាប (ដំណាក់ កាលទី២), គម្រោងគាំទ្រដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួត​ពិនិត្យគុណភាព លើផ្ទៃដីបោសសម្អាត, គម្រោងសម្ភារៈបច្ចេកទេស សម្រាប់មន្ទីរពិសោធន៍​ជាតិសំណង់, សម្ភារៈបច្ចេកទេស សម្រាប់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ និងមជ្ឈមណ្ឌលទិន្នន័យ, គម្រោងបំពាក់ឧបករណ៍សម្ភារៈ និងបរិក្ខារបច្ចេកទេសសម្រាប់គ្រឹះស្ថានអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និង គម្រោងបំពាក់សម្ភារៈបរិក្ខារ និងគ្រឿងម៉ាស៊ីន ក្នុងវិស័យ​ឧស្សាហកម្មគ្រឿងយន្ត អេឡិចត្រូនិច និងមេកានិក នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕  អត្ថបទ​៖ សេក ឧត្តម

សារព័ត៌មាន The Guardian សម្ដែងការសោកស្ដាយ ពាក់ព័ន្ធការចុះផ្សាយរបស់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់សម្ដេចតេជោ

2021/10/11 01:57:51 pm        366
ភ្នំពេញ៖ សារព័ត៌មាន The Guardian បានសម្ដែងនូវការសោកស្ដាយពាក់ព័ន្ធការចុះផ្សាយរបស់ខ្លួនថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទិញសញ្ជាតិស៊ីព្រ (Cyprus) ហើយបានសន្យាធានាផ្ដល់នូវដំណោះស្រាយជូនសម្ដេចតេជោ និងពលរដ្ឋកម្ពុជាគួរជាទីគាប់ចិត្ត ។យោងតាមលិខិតរបស់សារព័ត៌មាន The Guardian ផ្ញើជូនឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែល BTV ទទួលបាននៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ជូនចំពោះឯកឧត្តមរដ្ឋលេខាធិការ ខ្ញុំ​សរសេរសារអេឡិចត្រូនិក (email) នេះ ក្នុងការឆ្លើយតបទៅនឹងលិខិតរបស់ ឯកឧត្តម ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ (បានទទួលនៅវេលាម៉ោង ១៣.១៩ GMT នៅថ្ងៃនេះ) ដែលបានអានរួច​ហើយ​ដោយ​លោកស្រី និពន្ធនាយក ខេតធឺរីន វីននឺរ (Katherine Viner) និងបាន​បញ្ជូនមកខ្ញុំ ដែលមាន​តួនាទី​ជាអ្នកទទួលខុសត្រូវកម្មវិធីមិត្តអ្នកអាន (ត្រួតពិនិត្យផ្ទៃក្នុង-internal Ombudsman)។ខ្ញុំអាចធានាចំពោះ ឯកឧត្តម បានថា កំហុសឆ្គងត្រូវបានរកឃើញ និងជម្រាបមកខ្ញុំ ដោយបុគ្គលិក ដែលជាអ្នកសរសេរអត្ថបទផ្ទាល់របស់សារព័ត៌មានដឺហ្គាឌីយែន (the Guardian)កាលពីម្សិលម៉ិញ ហើយអត្ថបទនោះត្រូវបានកែសម្រួល និងបានបញ្ជាក់ការកត់ចំណាំនៅចុងអត្ថបទរួច (footnoted)។ ឯកឧត្តម អាចឃើញអត្ថបទដែលបានកែសម្រួលថ្មី ដែលមានការពាក់ព័ន្ធដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដូចមានក្នុងតំណភ្ជាប់នៅទីនេះ។អត្ថបទ នឹងត្រូវបានគ្រោងដាក់បញ្ចូលបន្ថែមទៅក្នុងបញ្ជីផ្នែកការកែតម្រូវ និងការបកស្រាយបញ្ជាក់ (Correction and Clarification Column) តាមប្រព័ន្ធអនឡាញ នាពេលក្រោយ នៅក្នុងថ្ងៃនេះ (ម៉ោងផ្សព្វផ្សាយ ២០:០០ GMT)។ស្មេរអត្ថបទមានការសោកស្តាយដោយបង្កឱ្យមានការបារម្ភដល់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុន្តែមានសង្ឃឹមថា ចំណាត់ការឆ្លើយតបយ៉ាងឆាប់រហ័សក្នុងការកែតម្រូវកំហុសឆ្គងនេះ នឹងផ្តល់នូវដំណោះស្រាយគួរជាទីពេញចិត្ត ៕

យុវជន ប្រជាពលរដ្ឋ លើកឡើងពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងដូសទី៣ គឺការពារជំងឺកូវីដ១៩ និងបំប្លែងថ្មី

2021/10/11 06:37:29 am        327
ភ្នំពេញ ៖ យុវជន និងប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ទាំង៨ នៃខណ្ឌ៧មករា រាជធានីភ្នំពេញ បានមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានលើកឡើងពីសារៈសំខាន់ នៃការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ គឺបានចូលរួមជួយការពារជំងឺកូវីដ-១៩ និងកូវីដ-១៩បំប្លែងថ្មី ដែលកំពុងរីករាលដាល។ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ដូសទី៣ ឬដូសជំរុញ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ៧មករា រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ យុវជន និងប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំង ដូសទី៣ ឬដូសជំរុញ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នៅក្នុងសាលាបឋមសិក្សាបាក់ទូក បានលើកឡើងស្រដៀងគ្នាថា ការចាក់វ៉ាក់សាំងនេះ ធ្វើឲ្យសុខភាពរបស់ពួកគាត់ល្អ និងរឹងមាំ។ដូច្នេះពួកគាត់សូមគោរពអរគុណដល់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានខិតខំស្វះស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស។បើតាមលោក ណុប វណ្ណា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍ខណ្ឌ៧មករា បានឲ្យដឹងថា សម្រាប់យុទ្ធការដំបូងនៃដំណើរការចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋខណ្ឌ៧មករា នៅព្រឹកនេះ យើងចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋចំនួន៣សង្កាត់ គឺសង្កាត់អូរឬស្សី១ សង្កាត់អូរឬស្សី៣ និងសង្កាត់បឹងព្រលិត ចំនួន៨៥០នាក់ និងរសៀលចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋចំនួន២សង្កាត់ទៀត គឺសង្កាត់អូរឬស្សី២ និងសង្កាត់អូរឬស្សី៤ ចំនួន៥០០នាក់។តាមផែនការថ្នាក់ជាតិ គឺការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣នេះ មានរយៈពេល១៤ថ្ងៃ ហើយ​ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌ៧មករា ដែលត្រូវមកទទួលការចាក់វ៉ាក់​សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ មានចំនួនសរុប៣៣៦៧៥នាក់៕អត្ថបទ រដ្ឋា

កម្មករនិយោជិតក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង កំពុងធ្វើតេស្តរហ័សរកមេរោគកូវីដ

2021/10/11 12:33:35 pm        746
កោះកុង ៖ បណ្តាកម្មករ និងនិយោជិតរោងចក្រនីមួយៗ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង កំពុងត្រូវបានធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ តបការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីឈប់សម្រាកថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅ។យ៉ាងហោចណាស់ ក៏មានរោងចក្រចំនួន៤តម្រូវឱ្យកម្មករ និយោជិតរបស់ខ្លួនធ្វើតេស្តរហ័ស​ស្វែង​រកមេរោគកូវីដ១៩ មុនអនុញ្ញាតឱ្យចូលបម្រើការងារដូចធម្មតា ដើម្បីសុវត្ថិភាពកន្លែងការងារធានា​បានការមិនឆ្លងជំងឺដ៏កាចសាហាវនេះ ។លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង បានឱ្យដឹងនៅ​ព្រឹក​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ថា រោងចក្រដែលបានធ្វើតេស្តសុខភាពកម្មករ និយោជិត និងថៅកែ​រួចរាល់​​កាលពីម្សិលមិញ គឺរោងចក្រយ៉ាស្សាគិ ដោយមានមនុស្ស​ជាង ៣.១០០នាក់​ចូលរួម​អនុវត្តវិធាន​ការសុខាភិបាល។ ជាលទ្ធផលនៃតេស្តពុំមានកម្មករ និយោជិតណាម្នាក់ផ្ទុក​មេរោគកូវីដ១៩ ឡើយ។លោក លើកឡើងទៀតថា ជាក់ស្តែង នៅព្រឹកថ្ងៃទី១១ តុលានេះ មានមនុស្សជាង៤០០នាក់ នៅ​រោងចក្រមីកាស្សា រោចក្រហាណា និងរោងចក្រ៩៩ បាននឹងកំពុងធ្វើតេស្តសុខភាពផងដែរ ​ចំពោះ​លទ្ធផលតេស្តផ្តល់ព័ត៌មានតាមក្រោយ។ ដោយឡែករោងចក្រ​ KKNពុំទាន់​អនុវត្ត​ធ្វើ​តេស្ត​នោះទេ។ដំណើរការធ្វើតេស្តរហ័សស្វែងរកមេរោគកូវីដ១៩ ដល់ក្រុមកម្មករ និយោជិតនៅតាមបណ្តារោងចក្រ សហគ្រាសនៅពេលនេះ ឆ្លើយតបនឹងអ្វីដែលជាសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ។បើតាមលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ថ្លែងថា លោកនៅមិនទាន់​ទទួល​បានព័ត៌មានលម្អិតនៅឡើយជុំវិញលទ្ធផលធ្វើតេស្តកម្មករ និយោជិតក្នុងតំបន់សេដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង។ ប៉ុន្តែជាគោលការណ៍ថ្មី ទោះបីជាមានការរកឃើញវីរុសកូវីដផ្ទុកលើកម្មករ និយោជិកណាម្នាក់ ក៏នឹងត្រូវ​បញ្ចូន​សំណាកនោះ​ទៅពិនិត្យលម្អិតបន្តនៅវិទ្យាស្ថានប៉ាស្ទ័រ។ក្រុមកម្មករ និយោជិតដែលសង្ស័យផ្ទុកមេរោគកូវីដ ត្រូវបញ្ចូនទៅអគារមណ្ឌលចត្តាឡីស័ករង់ចាំ​លទ្ធផល​តេស្តមកពីរាជធានីភ្នំពេញ មុននឹងបញ្ចូនទៅអគារព្យាបាលអ្នកជំងឺ៕អត្ថបទ ឈឹម មករា 

ក្រសួងការពារជាតិ ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ដល់ពលរដ្ឋ បន្ទាប់ពីដូសទី១និងទី២ ទទួលបានជោគជ័យ

2021/10/11 12:05:49 pm        499
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅខណ្ឌ មួយចំនួននៃរាជធានីភ្នំពេញ បន្ទាប់ពីយុទ្ធនាការផ្ការីកចាក់ដូសទី១ និងទី២ ទទួលបានជោគជ័យ និងសម្រេច បានស្ទើតែមួយរយភាគរយ ហើយការចាក់នូវដូសទី៣នេះ នឹងប្រើប្រាស់កងកម្លាំងពេទ្យយោធារាប់ពាន់នាក់ផងដែរ។ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយពីអញ្ជើញចូលរួមបើកជាផ្លូវការនៃយុទ្ធនាការ​ចាក់​វ៉ាក់សាំងដូស ទី៣ឬដូសជំរុញជូនប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ព នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ នៅបញ្ជាការដ្ឋានកងពលលេខ៧០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋ​មន្រ្តី និងជារដ្ឋមន្រ្តីក្រសួង ការពារជាតិកម្ពុជា បានលើកឡើងថា យុទ្ធនាការ​ចាក់​វ៉ាស់ដូស​ទី៣នេះ គឺជាគន្លឹះដ៏សំខាន់បំផុតសម្រាប់ជួយការពារបងប្អូនប្រជាពលរដ្ឋខ្មែរមិនឲ្យឆ្លងនូវមេរោគកូវីដ១៩ ក៏ដូចជាបន្សាំទៅ នឹងសង្គមផងដែរ។សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់បន្ថែមថា យុទ្ធនាការចាស់វ៉ាក់សាំងដូសទី៣នេះ នឹង​ប្រព្រឹត្តិទៅយ៉ាងរលូនដូចដូសមុនៗ យ៉ាងដូច្នេះដែរ ហើយដើម្បីបង្ការ​អាយុជីវិតរបស់​ប្រជាជនខ្លួន រាជ​រដ្ឋាភិបាលមិនរាថយ និងមិនបានខ្វល់ចំពោះបុគ្គល​អគតិ​មួយក្តាប់តូច​ធ្វើការ​បន្ទោស​បង្អាប់​យ៉ាងណាក៏ដោយនោះ។ទាក់ទងនឹងយុទ្ធការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនេះដែរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋ​លេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង​កូវីដ១៩ (គ.វ.ក១៩) បានថ្លែងថា យុទ្ធនាការផ្ការីកចាក់វ៉ាក់សាំងដូសទី៣នេះ គឺកើតចេញពីទឹកចិត្ត​ដ៏​សប្បុរសធម៌​បំផុត របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីជួយ​សង្រ្គោះអាយុជីវិតរបស់​មនុស្សរាប់លាននាក់ ដែលកំពុងរស់នៅប្រទេសកម្ពុជា ដោយមិនបាន​រើសអើង​ជាតិសាស្រ្ត និងនិន្នាការអ្វីនោះឡើយ។ការចាក់វ៉ាក់សាំងនូវដូសទី៣ ឬដូសជំរុញនេះ នឹងធ្វើឡើងដូចនាពេលកន្លងទៅដែរ ដោយការចាក់ នេះនឹងមិនគិតថ្លៃ មិនថាជនជាតិខ្មែរ ឬជនជាតិបរទេសណានោះឡើយ គឺរាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យចាក់ទាំងអស់ ដើម្បីធ្វើយ៉ាងណាឲ្យមានការបន្សាំនូវមេរោគកូវីដ១៩ ចូលក្នុងសហគមន៍ និង​ក៏ដើម្បីបើកដំណើរ ការសាលារៀន និងសេដ្ឋកិច្ចនៅកម្ពុជាឡើងវិញ​នាពេលឆាប់ៗខាងមុខនេះផងដែរ។យ៉ាងណាក៏ដោយនៅក្នុងសន្និសីទសារព័ត៌មានដដែលនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បាន​ក្រើនរំលឹក និងអំពាវនាវយ៉ាងទទួចដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ បើទោះបី​ជា​បានចាក់វ៉ាក់សាំងរួចរាល់ហើយក្តី ក៏ត្រូវតែបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់បំផុតនូវិធានការ​របស់ក្រសួងសុខាភិបាល ​អង្គការសុខភាពពិភពលោក ជាពិសេសអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន «៣កុំ ៣ការពារ» ជាដើមនោះ៕អត្ថបទ ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្រឹកនេះកម្ពុជា-ថៃ បើកកិច្ចប្រជុំកម្រិតបណ្តាភូមិភាគ RBC លើកទី២៧ នៅខេត្តត្រាតប្រទេសថៃ
08/15/2025 11:08 AM
មិនទាន់មានពន្លឺនៃការដោះលែងទាហានកម្ពុជា១៨នាក់ ដែលថៃចាប់ទៅនោះទេ ខណៈថ្ងៃនេះគឺមានរយៈពេល១៧ថ្ងៃហើយ
08/15/2025 11:08 AM
[BREAKING NEWS] ប្រមុខការបរទេស​រុស្ស៊ី លោក Lavrov បានទៅដល់រដ្ឋ​អាឡាស្កា ​មុន​ជំនួប​កំពូលលោក Trump-Putin
08/15/2025 11:08 AM
ចក្រភពអង់គ្លេស៖ លោក Putin ត្រូវតែបង្ហាញឱ្យឃើញថាលោកមានភាពម៉ឺងម៉ាត់ចំពោះសន្តិភាព
08/15/2025 11:08 AM
រុស្ស៊ី និងអ៊ុយក្រែន ដោះដូរឈ្លើយសឹកទៅវិញទៅមក នៅមុនជំនួបកំពូលរវាងលោក Trump-Putin
08/15/2025 11:08 AM
វិស័យឯកជន៖ ការនាំចេញទំនិញកម្ពុជានឹងកើនឡើងកាន់ខ្លាំង គាំទ្រ​ដល់​កំណើន​នៃ​សេដ្ឋកិច្ចជាតិ
08/15/2025 10:08 AM
វត្ថុអនុស្សាវរីយ៍លោកPutin និងលោក Trump ដាក់គរលើធ្នើរក្នុងទីក្រុងមូស្គូមុនជំនួបកំពូលនៅអាឡាស្កា
08/15/2025 10:08 AM
កូរ៉េខាងត្បូង គ្រោងស្តារកិច្ចព្រមព្រៀងបញ្ឈប់សកម្មភាពយោធាឡើងវិញនៅតាមព្រំដែនកូរ៉េខាងជើង
08/15/2025 10:08 AM
ប្រធានសភារបស់រុស្ស៊ី បានជួបជាមួយមេដឹកនាំកូរ៉េខាងជើង នៅទីក្រុងព្យុងយ៉ាង
08/15/2025 10:08 AM
ប្រមុខធនធានមនុស្សរបស់លោក Trump៖ រដ្ឋាភិបាលអាមេរិក នឹងរំសាយបុគ្គលិក ៣០ម៉ឺននាក់ នៅឆ្នាំនេះ
08/15/2025 10:08 AM