សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

លេខាធិការដ្ឋាន (ICC-Angkor) និងUNESCO បញ្ចប់ការចុះពិនិត្យបញ្ហាប្រឈមក្នុងរមណីដ្ឋានអង្គរ

2021/10/11 05:46:43 pm        564
សៀមរាប ៖ មន្ដ្រីជាន់ខ្ពស់របស់អាជ្ញាធរជាតិអប្សរា បានអះអាងថា លេខាធិការដ្ឋាន ICC-Angkor និងអង្គការ យូណេស្កូប្រចាំកម្ពុជា បានបញ្ចប់បេសសកម្មរបស់ខ្លួន ក្នុងការចុះពិនិត្យមើលការងារប្រឈម នឹងគ្រោះថ្នាក់នៅតាមការដ្ឋាននៃប្រាសាទបុរាណមួយចំនួន នៅក្នុងរមណីដ្ឋានអង្គ កាលពីម្សិលមិញ។លោក ឡុង កុសល អ្នកនាំពាក្យ និងជាអគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចាប់ តាំងពីថ្ងៃទី៧ ដល់រសៀលថ្ងៃទី១០ ខែតុលា នេះ ក្រុមការងារ បានចុះពិនិត្យប្រាសាទបន្ទាយស្រី ប្រាសាទនាគព័ន្ធ ប្រាសាទបាយ័ន ប្រាសាទព្រះខ័ន ក្លោងទ្វារតាកាវ ព្រះលានជល់ដំរី ប្រាសាទមេបុណ្យខាងលិច និងប្រាសាទមួយចំនួនទៀត។លោក បានបន្ដថា ការងារនេះធ្វើឡើង ដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុលបន្ទាន់ ដល់រចនាសម្ព័ន្ធ ដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ ដើម្បីធានាបាននូវស្ថិរភាព និងភាពរឹងមាំ​របស់ប្រាសាទ។ ទន្ទឹមនឹងនេះ ក្រុមការងារ ក៏បានបន្តមើលការរៀបចំសោភ័ណភាពតំបន់ជុំវិញរចនាសម្ព័ន្ធប្រាសាទ ឱ្យមានលក្ខណៈល្អប្រសើឡើងវិញ ដោយគោរព និងរក្សាឱ្យបាននូវតម្លៃ នៃសភាពដើម និង​បូរណភាពរបស់អង្គរ។ ជាពិសេស ការពិនិត្យលើប្រាសាទបុរាណដ៏វ័យចំណាស់នេះ ក្នុងន័យ​ដើម្បី​ផ្ដល់អនុសាសន៍ មួយ​ចំនួនដល់អ្នកជំនាញការ ដើម្បីអភិវឌ្ឍក្នុងការដ្ឋាននៃរមណីដ្ឋានអង្គរ និងដើម្បីងាយ​ស្រួលដល់ក្រុម ការងារអភិរក្ស និងអភិវឌ្ឍន៍ឱ្យមានភាពល្អប្រសើឡើងវិញ។លោក បានបន្ថែមថា ក្រុមការងារលេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ ក៏នឹងរៀបចំកិច្ចប្រជុំតាម ប្រព័ន្ធអនឡាញ នៅថ្ងៃនេះ ជាមួយគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ ដែលខកខាន​មិនបានចូល រួមដោយផ្ទាល់ ដោយសារជំងឺកូវីដ-១៩ រយៈពេល២ឆ្នាំមកនេះ។ កិច្ចប្រជុំនេះ ធ្វើឡើងជាទៀងទាត់ រយៈពេល២ដង ក្នុងមួយឆ្នាំ ដោយមានសហប្រធានប្រទេសជប៉ុន និងប្រទេសបារាំង ជាអ្នកសម្របសម្រួល។ជារៀងរាល់ឆ្នាំ លេខាធិការដ្ឋាន អាយស៊ីស៊ី-អង្គរ (ICC-Angkor) និងអង្គការយូណេស្កូប្រចាំកម្ពុជា តែងចុះពិនិត្យមើលការងារប្រឈមនឹងគ្រោះថ្នាក់នៅតាមការដ្ឋានមួយចំនួនក្នុងរមណីដ្ឋានអង្គរនេះ មុនបើកកិច្ចប្រជុំរបស់ខ្លួន ដើម្បីធ្វើរបាយការណ៍រួម ដើម្បីដាក់ជូនទៅគណៈកម្មាធិការអន្ដរជាតិ អាយស៊ី ស៊ី-អង្គរ ដើម្បីត្រួតពិនិត្យ និងផ្តល់អនុសាសន៍បន្ត៕អត្ថបទ៖ ឈិត សាវី

ក្រុមប្រឹក្សាធម្មនុញ្ញថា សំណើរវិសោធនកម្មកំណត់ឲ្យមេដឹកនាំកំពូល​មាន​សញ្ជាតិ​មួយ​ស្របរដ្ឋ​ធម្មនុញ្ញ

2021/10/11 05:25:01 pm        367
ភ្នំពេញ ៖ នៅថ្ងៃនេះ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចយល់ព្រមចំពោះការស្នើ​ធ្វើ​វិសោធនកម្ម​ចំពោះ​សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ ដើម្បី​កំណត់សញ្ជាតិ​ខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលចំនួន ៤របស់ជាតិ គឺធ្វើឡើងស្របតាម​ស្មារតី​រដ្ឋធម្មនុញ្ញ។ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងរៀបចំសេចក្តីទូលថ្វាយ​មតិថ្វាយ​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចំពោះការស្នើ​ធ្វើ​វិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញជុំវិញការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់​មេដឹកនាំ​ស្ថាប័ន​កំពូលចំនួន៤ រួមមាន ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុម​ប្រឹក្សា​ធម្មនុញ្ញ ។ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បាន​ឲ្យដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញបានពិនិត្យឃើញថា ការស្នើធ្វើវិសោធនកម្មមិន​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញនោទេ និងពុំប៉ះពាល់ដល់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក៏ដូចជា របប​រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឡើយ ។ពាក់ព័ន្ធនឹងការស្នើធ្វើវិសោធនកម្មជុំវិញការកំណត់សញ្ជាតិខ្មែរតែមួយរបស់ថ្នាក់ដឹកនាំកំពូលចំនួន៤នេះ ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា បានបញ្ជាក់ថា ការកំណត់សញ្ជាតិតែមួយបែបនេះ​គឺជា​ការ​បន្ថែមនូវស្មារតី និងមនសិកាស្នេហាជាតិដែលយោងតាមស្ថានភាពគតិយុត្តនៃការដឹកនាំ និងការសម្រេចចិត្តសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ផងដែរ។គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ បានផ្តោតជាសំខាន់ទៅលើប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាមេដឹកនាំមានការទទួលខុសត្រូវ​ក្នុងការ​សម្រេច​លើកិច្ចការសំខាន់ៗ ដែលជាអាយុជីវិតរបស់ប្រទេសជាតិ សំដៅធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា, ឧត្តមប្រយោជន៍ជាតិ និងប្រជាជន​កម្ពុជា និងការប្រឆាំងដាច់ខាតនឹងការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុង របស់ជាតិ ឬ ការបង្គាប់បញ្ហាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជា៕អត្ថបទ សេក ឧត្តម

ជប៉ុនផ្តល់ជំនួយឥតសំណងប្រមាណ ៧២លានដុល្លាដល់កម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម

2021/10/11 05:17:25 pm        408
ភ្នំពេញ ៖ នៅថ្ងៃនេះ តាមរយៈពិធីចុះហត្ថលេខានាទីស្តីការក្រសួងការបរទេស ជប៉ុនបានសម្រេចផ្តល់ជំនួយដល់កម្ពុជាឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ប្រមាណ៧២លានដុល្លា ជុំវិញគម្រោងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ​ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ក្នុងទំហំទឹកប្រាក់​សរុប​ទាំងអស់ ៧.៩៣៦ លានយ៉េន (ប្រមាណ៧២ លានដុល្លារអាមេរិក) ដើម្បីរួម ចំណែកដល់​ការលើក​កម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមសម្រាប់គម្រោងចំនួន៦។នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ពិធីចុះហត្ថលេខា​នៅ​ក្នុងថ្ងៃនេះ គឺជាសក្ខីភាពនៃការបន្តជួយគាំទ្ររបស់ជប៉ុនដល់កម្ពុជា បើទោះបីជាមានការរីករាល​ដាល​នៃជំងឺកូវីដ-១៩ ក្តី ហើយដែលជាការជួយគាំទ្រយ៉ាងរឹងមាំដល់ការអភិវឌ្ឍនៅ កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ប្រទេសជប៉ុនបាននឹងកំពុងជួយគាំទ្រ ដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្តល់ឥណទានសម្បទាន ហិរញ្ញប្បទាន​ឥតសំណង និងវ៉ាក់សាំង ហើយដែលជំនួយសប្បុរសធម៌ទាំងនេះ ឆ្លុះបញ្ចាំងនូវទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងជប៉ុន ព្រមទាំងបានរួមចំណែកដល់យុទ្ធនាការ​ចាក់វ៉ាក់សាំង​នៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ជំនួយរបស់ជប៉ុនបាននឹងកំពុងរួមចំណែកយ៉ាង​សំខាន់​ដល់ការអភិវឌ្ឍសង្គម និងធនធានមនុស្ស នៅកម្ពុជា ហើយជំនួសមុខឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជន​ជប៉ុន​ដែលតែងតែបន្តជួយដល់កម្ពុជា។គួរបញ្ជាក់ថា ចំពោះការអនុវត្តគម្រោងចំនួន៦ រួមមាន គម្រោង ពង្រីកសមត្ថភាពផ្គត់ផ្គង់​ទឹកស្អាត​ខេត្តសៀមរាប (ដំណាក់ កាលទី២), គម្រោងគាំទ្រដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួត​ពិនិត្យគុណភាព លើផ្ទៃដីបោសសម្អាត, គម្រោងសម្ភារៈបច្ចេកទេស សម្រាប់មន្ទីរពិសោធន៍​ជាតិសំណង់, សម្ភារៈបច្ចេកទេស សម្រាប់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ និងមជ្ឈមណ្ឌលទិន្នន័យ, គម្រោងបំពាក់ឧបករណ៍សម្ភារៈ និងបរិក្ខារបច្ចេកទេសសម្រាប់គ្រឹះស្ថានអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និង គម្រោងបំពាក់សម្ភារៈបរិក្ខារ និងគ្រឿងម៉ាស៊ីន ក្នុងវិស័យ​ឧស្សាហកម្មគ្រឿងយន្ត អេឡិចត្រូនិច និងមេកានិក នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕  អត្ថបទ​៖ សេក ឧត្តម

សារព័ត៌មាន The Guardian សម្ដែងការសោកស្ដាយ ពាក់ព័ន្ធការចុះផ្សាយរបស់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់សម្ដេចតេជោ

2021/10/11 01:57:51 pm        430
ភ្នំពេញ៖ សារព័ត៌មាន The Guardian បានសម្ដែងនូវការសោកស្ដាយពាក់ព័ន្ធការចុះផ្សាយរបស់ខ្លួនថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទិញសញ្ជាតិស៊ីព្រ (Cyprus) ហើយបានសន្យាធានាផ្ដល់នូវដំណោះស្រាយជូនសម្ដេចតេជោ និងពលរដ្ឋកម្ពុជាគួរជាទីគាប់ចិត្ត ។យោងតាមលិខិតរបស់សារព័ត៌មាន The Guardian ផ្ញើជូនឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែល BTV ទទួលបាននៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ជូនចំពោះឯកឧត្តមរដ្ឋលេខាធិការ ខ្ញុំ​សរសេរសារអេឡិចត្រូនិក (email) នេះ ក្នុងការឆ្លើយតបទៅនឹងលិខិតរបស់ ឯកឧត្តម ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ (បានទទួលនៅវេលាម៉ោង ១៣.១៩ GMT នៅថ្ងៃនេះ) ដែលបានអានរួច​ហើយ​ដោយ​លោកស្រី និពន្ធនាយក ខេតធឺរីន វីននឺរ (Katherine Viner) និងបាន​បញ្ជូនមកខ្ញុំ ដែលមាន​តួនាទី​ជាអ្នកទទួលខុសត្រូវកម្មវិធីមិត្តអ្នកអាន (ត្រួតពិនិត្យផ្ទៃក្នុង-internal Ombudsman)។ខ្ញុំអាចធានាចំពោះ ឯកឧត្តម បានថា កំហុសឆ្គងត្រូវបានរកឃើញ និងជម្រាបមកខ្ញុំ ដោយបុគ្គលិក ដែលជាអ្នកសរសេរអត្ថបទផ្ទាល់របស់សារព័ត៌មានដឺហ្គាឌីយែន (the Guardian)កាលពីម្សិលម៉ិញ ហើយអត្ថបទនោះត្រូវបានកែសម្រួល និងបានបញ្ជាក់ការកត់ចំណាំនៅចុងអត្ថបទរួច (footnoted)។ ឯកឧត្តម អាចឃើញអត្ថបទដែលបានកែសម្រួលថ្មី ដែលមានការពាក់ព័ន្ធដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដូចមានក្នុងតំណភ្ជាប់នៅទីនេះ។អត្ថបទ នឹងត្រូវបានគ្រោងដាក់បញ្ចូលបន្ថែមទៅក្នុងបញ្ជីផ្នែកការកែតម្រូវ និងការបកស្រាយបញ្ជាក់ (Correction and Clarification Column) តាមប្រព័ន្ធអនឡាញ នាពេលក្រោយ នៅក្នុងថ្ងៃនេះ (ម៉ោងផ្សព្វផ្សាយ ២០:០០ GMT)។ស្មេរអត្ថបទមានការសោកស្តាយដោយបង្កឱ្យមានការបារម្ភដល់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុន្តែមានសង្ឃឹមថា ចំណាត់ការឆ្លើយតបយ៉ាងឆាប់រហ័សក្នុងការកែតម្រូវកំហុសឆ្គងនេះ នឹងផ្តល់នូវដំណោះស្រាយគួរជាទីពេញចិត្ត ៕

យុវជន ប្រជាពលរដ្ឋ លើកឡើងពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងដូសទី៣ គឺការពារជំងឺកូវីដ១៩ និងបំប្លែងថ្មី

2021/10/11 06:37:29 am        390
ភ្នំពេញ ៖ យុវជន និងប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ទាំង៨ នៃខណ្ឌ៧មករា រាជធានីភ្នំពេញ បានមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានលើកឡើងពីសារៈសំខាន់ នៃការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ គឺបានចូលរួមជួយការពារជំងឺកូវីដ-១៩ និងកូវីដ-១៩បំប្លែងថ្មី ដែលកំពុងរីករាលដាល។ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ដូសទី៣ ឬដូសជំរុញ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ៧មករា រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ យុវជន និងប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំង ដូសទី៣ ឬដូសជំរុញ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នៅក្នុងសាលាបឋមសិក្សាបាក់ទូក បានលើកឡើងស្រដៀងគ្នាថា ការចាក់វ៉ាក់សាំងនេះ ធ្វើឲ្យសុខភាពរបស់ពួកគាត់ល្អ និងរឹងមាំ។ដូច្នេះពួកគាត់សូមគោរពអរគុណដល់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានខិតខំស្វះស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស។បើតាមលោក ណុប វណ្ណា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍ខណ្ឌ៧មករា បានឲ្យដឹងថា សម្រាប់យុទ្ធការដំបូងនៃដំណើរការចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋខណ្ឌ៧មករា នៅព្រឹកនេះ យើងចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋចំនួន៣សង្កាត់ គឺសង្កាត់អូរឬស្សី១ សង្កាត់អូរឬស្សី៣ និងសង្កាត់បឹងព្រលិត ចំនួន៨៥០នាក់ និងរសៀលចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋចំនួន២សង្កាត់ទៀត គឺសង្កាត់អូរឬស្សី២ និងសង្កាត់អូរឬស្សី៤ ចំនួន៥០០នាក់។តាមផែនការថ្នាក់ជាតិ គឺការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣នេះ មានរយៈពេល១៤ថ្ងៃ ហើយ​ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌ៧មករា ដែលត្រូវមកទទួលការចាក់វ៉ាក់​សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ មានចំនួនសរុប៣៣៦៧៥នាក់៕អត្ថបទ រដ្ឋា

កម្មករនិយោជិតក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង កំពុងធ្វើតេស្តរហ័សរកមេរោគកូវីដ

2021/10/11 12:33:35 pm        814
កោះកុង ៖ បណ្តាកម្មករ និងនិយោជិតរោងចក្រនីមួយៗ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង កំពុងត្រូវបានធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ តបការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីឈប់សម្រាកថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅ។យ៉ាងហោចណាស់ ក៏មានរោងចក្រចំនួន៤តម្រូវឱ្យកម្មករ និយោជិតរបស់ខ្លួនធ្វើតេស្តរហ័ស​ស្វែង​រកមេរោគកូវីដ១៩ មុនអនុញ្ញាតឱ្យចូលបម្រើការងារដូចធម្មតា ដើម្បីសុវត្ថិភាពកន្លែងការងារធានា​បានការមិនឆ្លងជំងឺដ៏កាចសាហាវនេះ ។លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង បានឱ្យដឹងនៅ​ព្រឹក​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ថា រោងចក្រដែលបានធ្វើតេស្តសុខភាពកម្មករ និយោជិត និងថៅកែ​រួចរាល់​​កាលពីម្សិលមិញ គឺរោងចក្រយ៉ាស្សាគិ ដោយមានមនុស្ស​ជាង ៣.១០០នាក់​ចូលរួម​អនុវត្តវិធាន​ការសុខាភិបាល។ ជាលទ្ធផលនៃតេស្តពុំមានកម្មករ និយោជិតណាម្នាក់ផ្ទុក​មេរោគកូវីដ១៩ ឡើយ។លោក លើកឡើងទៀតថា ជាក់ស្តែង នៅព្រឹកថ្ងៃទី១១ តុលានេះ មានមនុស្សជាង៤០០នាក់ នៅ​រោងចក្រមីកាស្សា រោចក្រហាណា និងរោងចក្រ៩៩ បាននឹងកំពុងធ្វើតេស្តសុខភាពផងដែរ ​ចំពោះ​លទ្ធផលតេស្តផ្តល់ព័ត៌មានតាមក្រោយ។ ដោយឡែករោងចក្រ​ KKNពុំទាន់​អនុវត្ត​ធ្វើ​តេស្ត​នោះទេ។ដំណើរការធ្វើតេស្តរហ័សស្វែងរកមេរោគកូវីដ១៩ ដល់ក្រុមកម្មករ និយោជិតនៅតាមបណ្តារោងចក្រ សហគ្រាសនៅពេលនេះ ឆ្លើយតបនឹងអ្វីដែលជាសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ។បើតាមលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ថ្លែងថា លោកនៅមិនទាន់​ទទួល​បានព័ត៌មានលម្អិតនៅឡើយជុំវិញលទ្ធផលធ្វើតេស្តកម្មករ និយោជិតក្នុងតំបន់សេដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង។ ប៉ុន្តែជាគោលការណ៍ថ្មី ទោះបីជាមានការរកឃើញវីរុសកូវីដផ្ទុកលើកម្មករ និយោជិកណាម្នាក់ ក៏នឹងត្រូវ​បញ្ចូន​សំណាកនោះ​ទៅពិនិត្យលម្អិតបន្តនៅវិទ្យាស្ថានប៉ាស្ទ័រ។ក្រុមកម្មករ និយោជិតដែលសង្ស័យផ្ទុកមេរោគកូវីដ ត្រូវបញ្ចូនទៅអគារមណ្ឌលចត្តាឡីស័ករង់ចាំ​លទ្ធផល​តេស្តមកពីរាជធានីភ្នំពេញ មុននឹងបញ្ចូនទៅអគារព្យាបាលអ្នកជំងឺ៕អត្ថបទ ឈឹម មករា 

ក្រសួងការពារជាតិ ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ដល់ពលរដ្ឋ បន្ទាប់ពីដូសទី១និងទី២ ទទួលបានជោគជ័យ

2021/10/11 12:05:49 pm        561
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅខណ្ឌ មួយចំនួននៃរាជធានីភ្នំពេញ បន្ទាប់ពីយុទ្ធនាការផ្ការីកចាក់ដូសទី១ និងទី២ ទទួលបានជោគជ័យ និងសម្រេច បានស្ទើតែមួយរយភាគរយ ហើយការចាក់នូវដូសទី៣នេះ នឹងប្រើប្រាស់កងកម្លាំងពេទ្យយោធារាប់ពាន់នាក់ផងដែរ។ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយពីអញ្ជើញចូលរួមបើកជាផ្លូវការនៃយុទ្ធនាការ​ចាក់​វ៉ាក់សាំងដូស ទី៣ឬដូសជំរុញជូនប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ព នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ នៅបញ្ជាការដ្ឋានកងពលលេខ៧០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋ​មន្រ្តី និងជារដ្ឋមន្រ្តីក្រសួង ការពារជាតិកម្ពុជា បានលើកឡើងថា យុទ្ធនាការ​ចាក់​វ៉ាស់ដូស​ទី៣នេះ គឺជាគន្លឹះដ៏សំខាន់បំផុតសម្រាប់ជួយការពារបងប្អូនប្រជាពលរដ្ឋខ្មែរមិនឲ្យឆ្លងនូវមេរោគកូវីដ១៩ ក៏ដូចជាបន្សាំទៅ នឹងសង្គមផងដែរ។សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់បន្ថែមថា យុទ្ធនាការចាស់វ៉ាក់សាំងដូសទី៣នេះ នឹង​ប្រព្រឹត្តិទៅយ៉ាងរលូនដូចដូសមុនៗ យ៉ាងដូច្នេះដែរ ហើយដើម្បីបង្ការ​អាយុជីវិតរបស់​ប្រជាជនខ្លួន រាជ​រដ្ឋាភិបាលមិនរាថយ និងមិនបានខ្វល់ចំពោះបុគ្គល​អគតិ​មួយក្តាប់តូច​ធ្វើការ​បន្ទោស​បង្អាប់​យ៉ាងណាក៏ដោយនោះ។ទាក់ទងនឹងយុទ្ធការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនេះដែរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋ​លេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង​កូវីដ១៩ (គ.វ.ក១៩) បានថ្លែងថា យុទ្ធនាការផ្ការីកចាក់វ៉ាក់សាំងដូសទី៣នេះ គឺកើតចេញពីទឹកចិត្ត​ដ៏​សប្បុរសធម៌​បំផុត របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីជួយ​សង្រ្គោះអាយុជីវិតរបស់​មនុស្សរាប់លាននាក់ ដែលកំពុងរស់នៅប្រទេសកម្ពុជា ដោយមិនបាន​រើសអើង​ជាតិសាស្រ្ត និងនិន្នាការអ្វីនោះឡើយ។ការចាក់វ៉ាក់សាំងនូវដូសទី៣ ឬដូសជំរុញនេះ នឹងធ្វើឡើងដូចនាពេលកន្លងទៅដែរ ដោយការចាក់ នេះនឹងមិនគិតថ្លៃ មិនថាជនជាតិខ្មែរ ឬជនជាតិបរទេសណានោះឡើយ គឺរាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យចាក់ទាំងអស់ ដើម្បីធ្វើយ៉ាងណាឲ្យមានការបន្សាំនូវមេរោគកូវីដ១៩ ចូលក្នុងសហគមន៍ និង​ក៏ដើម្បីបើកដំណើរ ការសាលារៀន និងសេដ្ឋកិច្ចនៅកម្ពុជាឡើងវិញ​នាពេលឆាប់ៗខាងមុខនេះផងដែរ។យ៉ាងណាក៏ដោយនៅក្នុងសន្និសីទសារព័ត៌មានដដែលនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បាន​ក្រើនរំលឹក និងអំពាវនាវយ៉ាងទទួចដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ បើទោះបី​ជា​បានចាក់វ៉ាក់សាំងរួចរាល់ហើយក្តី ក៏ត្រូវតែបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់បំផុតនូវិធានការ​របស់ក្រសួងសុខាភិបាល ​អង្គការសុខភាពពិភពលោក ជាពិសេសអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន «៣កុំ ៣ការពារ» ជាដើមនោះ៕អត្ថបទ ៖ បាន ចក់

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យច្រាំងទន្លេ ដែលរងគ្រោះស្រុតច្រាំងទន្លេប្រវែងជាង១០០ម៉ែត្រ

2021/10/11 10:14:05 am        282
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី១១ ខែតុលានេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត ចុះពិនិត្យច្រាំងទន្លេ ស្ថិតក្នុងភូមិល្វាលើ ឃុំស្តៅ ស្រុកកងមាស ដែលរងគ្រោះស្រុតច្រាំងទន្លេប្រវែងជាង១០០ម៉ែត្រ។ ក្នុងនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត បានផ្តល់ប្រេង៣០០លីត្រជូនដល់ គណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយស្រុកកងមាស ដើម្បីការបូមទឹករំដោះចេញពីក្នុងភូមិ ។ សូមជម្រាបជូនថា ច្រាំងទន្លេក្នុងភូមិល្វាលើ ឃុំស្តៅ ស្រុកកងមាស បានស្រុតចូលទន្លេរយៈពេល បីថ្ងៃមកហើយ ប៉ុន្តែមិនប៉ះពាល់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋឡើង។

ICC-Angkor និងអង្គការយូណេស្កូប្រចាំកម្ពុជា ចុះពិនិត្យមើលការងារប្រឈមនឹងគ្រោះថ្នាក់ នៅតាមការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ

2021/10/08 09:51:15 am        633
សៀមរាប ៖ កាលពីព្រឹកថ្ងៃទី៧ ខែតុលា ម្សិលមិញនេះ លេខាធិការដ្ឋាន អាយស៊ីស៊ី-អង្គរ (ICC-Angkor) និងអង្គការយូណេស្កូប្រចាំកម្ពុជា រួមដំណើរដោយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចុះត្រួតពិនិត្យតាមការដ្ឋានប្រាសាទបុរាណមួយចំនួន ក្នុងរមណីយដ្ឋានអង្គរ។លោក ឡុង កុសល អ្នកនាំពាក្យ និងជាអគ្គនាយករង អាជ្ញាធរជាតិអប្សរា បានលើកឡើងថា ការងារ​នេះធ្វើឡើង ដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុលបន្ទាន់ដល់រចនាសម្ព័ន្ធ ដែល​កំពុងប្រឈមនឹងគ្រោះថ្នាក់ដែលត្រូវជួសជុលបន្ទាន់ ដើម្បីធានាបាននូវ​ស្ថេរភាព​និងភាពរឹងមាំ​របស់ប្រាសាទយើង។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បានបន្តមើលការរៀបចំសោភណ្ឌភាព​តំបន់ជុំវិញរចនា​សម្ព័ន្ធប្រាសាទ​ឱ្យ​មានលក្ខណៈល្អប្រសើឡើងវិញ ដោយគោរព និងរក្សាឱ្យបាននូវតម្លៃ នៃសភាពដើម និង​បូរណភាព​របស់អង្គរ។សូមជម្រាបថា លេខាធិការដ្ឋាន អាយស៊ីស៊ី-អង្គរ (ICC-Angkor) និងអង្គការយូណេស្កូប្រចាំកម្ពុជា ចុះពិនិត្យមើលការងារប្រឈមនឹងគ្រោះថ្នាក់ នៅតាមការដ្ឋានមួយចំនួនក្នុងរមណីដ្ឋានអង្គរ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ដោយត្រូវចុះទៅពិនិត្យមើល​ការងារ​មួយចំនួននៅប្រាសាទបន្ទាយស្រី ប្រាសាទនាគព័ន្ធ ប្រាសាទបាយ័ន្ត ប្រាសាទព្រះខ័ន ខ្លោងទ្វារតាកាវ ព្រះលានជល់ដំរី និងប្រាសាទមេបុណ្យខាងលិច និងប្រាសាទមួយចំនួនទៀត៕

ភ្ញៀវ​ទេសចរ​ជាង ៣​ម៉ឺន​នាក់​ចូល​ទៅទស្សនា​ខេត្តសៀមរាប​អំឡុង​ពេល​បុណ្យភ្ជុំបិណ្ឌបីថ្ងៃ

2021/10/08 09:52:20 am        585
សៀមរាប ៖ ពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ៧ខែតុលាឆ្នាំ២០២១នេះ នៅខេត្ដសៀមរាប មានអ្នកទេសចរជាតិ និងអន្ដរជាតិ ទៅទស្សនានៅរមណីយដ្ឋាននានា ក្នុងខេត្ដនោះ មានចំនួនជាង៣ម៉ឺន៣ពាន់នាក់ ហើយការទៅកំសាន្ដនោះ មានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលជំងឺកូវីដ១៩ មិនទាន់ផុតរលត់នៅឡើយ។លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប មានប្រសាសន៍នៅល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១នេះថា រមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប ដែលប្រជាពលរដ្ឋទៅ​ទស្សនានោះ ​រួមមាន - រមណីយដ្ឋានអង្គរ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន សហគមន៍​ទេសចរណ៍-អេកូទេសចរណ៍ ព្រមទាំងតំបន់ទេសចរណ៍ជាច្រើនទៀត នៅខេត្ដសៀមរាប។លោកបានបញ្ជាក់ថា ចំនួនប្រជាពលរដ្ឋដើរកម្សាន្ដសម្រាប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ មានចំនួនប្រមាណ ១៤.០៤០ នាក់ ហើយសម្រាប់នៅថ្ងៃទី០៥ និងនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ កន្លងមក នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាក្នុងខេត្តសៀមរាប ប្រមាណ១៩,១៨២ នាក់ ​ដែលសរុបក្នុងរយពេល៣ថ្ងៃនេះ មានជាង៣ម៉ឺន៣ពាន់នាក់ ។របាយការណ៍ បានបន្ថែមថា ក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាល បើក​ឲ្យ​អ្នកទេសចរណ៍​ដើរទៅកំសាន្ដតាមតំបន់រមណីយដ្ឋានទូទាំងប្រទេស នៅរមណីយដ្ឋាននានាក្នុងខេត្តនេះ មាន​ភ្ញៀវទេសចរ ​បានទៅទស្សនាជា​ហូរហែ ហើយការដើរកំសាន្ដរបស់ពួកគាត់ ជាលក្ខណៈគ្រួសារ និងមានការពារជំងឺកូវីដ១៩ យ៉ាង​ខ្ជាប់ខ្ជួនផងដែរ ​ខណៈដែលពួកគាត់នៅនៅបារម្ភខ្លាចជំងឺកូវីដ-១៩ផងដែរ។យោងតាមរបាយការណ៍ដដែល បានបង្ហាញ ការរៀបចំឱ្យចូលទស្សនាប្រាសាទអង្គរ និង​រមណីយដ្ឋាននានា ត្រូវបានអាជ្ញាធរ និងក្រុមការងាររៀបចំតាមវិធានការណែនាំពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលផងដែរ។ ជាក់ស្ដែងក្រុមការងារបានរៀបចំឱ្យភ្ញៀវទេសចរទាំងអស់ មានវាស់កំដៅ ស្គែនឃ្យូអរកូដ និងត្រូវលាងដៃនឹងទឹកអាលកុល និងតម្រូវឱ្យពាក់ម៉ាស់​បាន​​គ្រប់គ្នាផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
05/27/2026 09:05 PM
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
05/27/2026 09:05 PM
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
05/27/2026 09:05 PM
ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
05/27/2026 09:05 PM
ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
05/27/2026 08:05 PM
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង
05/27/2026 08:05 PM
អ៊ីរ៉ង់៖ សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអាមេរិក នឹងបើកច្រក​សមុទ្រ​ Hormuz ឡើងវិញ និងបញ្ចប់បិទ​ផ្លូវ​ទឹក
05/27/2026 08:05 PM
នគរបាលអេស្ប៉ាញសម្រុកចូលទីស្នាក់ការកណ្តាលគណបក្សសង្គមនិយមរបស់លោក Sanchez
05/27/2026 08:05 PM
ហ្គាណាធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន ក្រោយការវាយប្រហារប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូង
05/27/2026 08:05 PM
ជនមូស្លីមនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងប្រារព្ធថ្ងៃដំបូងនៃពិធីបុណ្យ Eid
05/27/2026 08:05 PM