ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋបាល​ខេត្ដព្រះសីហនុ​ នឹង​ផាក​ពិន័យ អ្នក​មិន​អនុវត្ត​តាម​វិធាន​ទប់ស្កាត់​កូ​វីដ​-១៩

2021/06/07 03:54:43 pm        179
ព្រះសីហនុ​ ៖ អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរដ្ឋ​បាល​ខេត្ត ពិនិត្យ​លើ​ការ​បន្ត​ដាក់ចេញ​វិធានការ រដ្ឋបាល​សម្រាប់​ភូមិសាស្ត្រ​ក្រុងព្រះសីហនុ និង​ស្រុក​ព្រៃនប់ ជា​តំបន់​លឿង ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ ការត្រៀម​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​។​អ្នកនាំពាក្យ​សាលា​ខេត្ដ​ព្រះសីហនុ លោក ឃាង ភារ​ម្យ បានឱ្យដឹងថា ​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​ប្រជុំ​ក្នុង​ក្របខណ្ឌ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត ​និង​ដាក់​ចេញ​វិធានការ​រដ្ឋបាល​ក្នុង ភូមិសាស្ត្រ​ក្រុង​-​ស្រុក ដើម្បី​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ កាលពី​ម្សិលមិញ​។ កន្លងមក ដោយសារ​ការខិតខំរ​បស់​ក្រុមគ្រូពេទ្យ ​មន្ត្រី រាជការ កងកម្លាំង ប្រដាប់​អាវុធ និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ បានធ្វើឱ្យ​ការបិទ​ខ្ទប់ ​ទទួល​បាន​លទ្ធផល​ល្អប្រសើរ ដែល បង្ហាញថា​ វិធាន​ការ​បិទ​ខ្ទប់​របស់​រដ្ឋបាល​ខេត្ដ​បាន​ត្រឹមត្រូវ ​និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​បាន​ពេញលេញ​។អ្នកនាំពាក្យ បានឱ្យដឹង​ទៀតថា ឯកឧត្ដម បាន​បញ្ជាក់ថា ប៉ុន្ដែ​ប្រជាពលរដ្ឋ​មួយចំនួន ​ដែល​រស់នៅ​តំបន់​ទំនប់រលក មិនបាន​ចូលរួម​អនុវត្ត​ត្រឹមត្រូវ​តាម​វិធាន​សុខាភិបាល ​និង​ការណែនាំ ​៣​ការពារ ៣​កុំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ទើប​ធ្វើ​ឱ្យមាន​ការឆ្លង​រាលដាល​ឡើងវិញ​។ ​ជាមួយគ្នានេះ ​ត្រូវ​បន្ត​ដាក់​ជា​តំបន់​លឿង នូវ ​ក្រុងព្រះសីហនុ និង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយ​បន្ថែម​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​លើ​ការ​ផាកពិន័យ និង​វិធានការ​ច្បាប់ ចំពោះ​បុគ្គល ដែល​មិន​អនុវត្តតាម ការណែនាំ​។លោក ឃាង ភារ​ម្យ បាន​បន្ថែមថា ​ឯកឧត្តម គួច ចំរើន បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ ដែល​បាន​អនុវត្ត ​យុទ្ធសាស្ត្រ​ផ្កា​រីក​នៃ​ការ​ចាក់​វ៉ាក់សាំង​នៅ​រាជធានី​ភ្នំពេញ ​និង​ក្រុង​តាខ្មៅ ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​ ដោយ សារ​តែ​រាជធានី​ភ្នំពេញ​ជា​ចំណុច​កណ្តាល​ ដែល​ឆ្លងកាត់ មកពី​បណ្តា​ខេត្ត​នានា និង​ជា​ចំណុច​មាន​ហានិភ័យ​ខ្ពស់​។​ រាជ​រដ្ឋាភិបាល ​បានរៀបចំ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ​បន្ទាប់មក​ខេត្ត​ព្រះ សីហនុ ​ក៏​ជា​ខេត្ត​អាទិភាព​ក្នុង​ការ​ទទួលបាន​វ៉ាក់សាំង ដូច្នេះ រដ្ឋបាលខេត្ត ​នឹង​ត្រៀមលក្ខណៈ និង​ចាត់ចែង​កិច្ចការងារ ​ផ្សេងៗ​ឱ្យបាន​រួចជាស្រេច ដើម្បី​រង់ចាំ​វ៉ាក់សាំង​ថ្មី​មកដល់​ នឹង​ចាក់​ជូន​ប្រជា​ពលរដ្ឋនៅក្នុង​ខេត្ត​ព្រះសីហនុ​នេះ​៕ ​អត្ថបទ​៖ គង់ ប៊ុន​ថា

អគ្គនាយកដ្ឋាន​ពន្ធនាគារ​ត្រៀម​ចាក់​វ៉ាក់សាំង​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្តកណ្តាល​ និង​កំពង់ស្ពឺ

2021/06/07 01:06:24 pm        245
ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួងមហាផ្ទៃ គ្រោង​នឹង​ចាប់​ផ្តើម​ដំណើ​រ​ការ​ចាក់​វ៉ាក់សាំង​ដល់​អ្នក​ជាប់ឃុំឃាំង​នៅតាម​ពន្ធនាគារ​ដែល​កំពុង​ប្រឈម​ នឹង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ​ខ្ពស់ ​ដូចជា​នៅ​ខេត្តកណ្តាល​ និង​ខេត្តកំពង់ស្ពឺ​។អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ នៃ​ក្រសួងមហាផ្ទៃ​លោក នុត សវ​នា ប្រាប់​ទូរទស្សន៍​BTV នៅថ្ងៃនេះ​ថា ក្រសួងសុខាភិបាល ​បានផ្តល់​វ៉ាក់សាំង​ AstraZeneca ចំនួន ៦ ពាន់​ដូ​ស​ដល់​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ ​សម្រាប់​ចាក់​ជូន​ដល់​អ្នក​កំពុង​ជាប់ឃុំ​នៅ​តាម​ពន្ធនាគារ​ដែល​កំពុង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​ ដូចជា​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​នៅ​ខេត្តកណ្តាល​ និង​ពន្ធនាគារ​នៅ​ខេត្តកំពង់ស្ពឺ ជាដើម​។បើ​តាម​អ្នកនាំពាក្យ​ដដែល សម្រាប់​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ក្នុង​ខេត្ត​ព្រះសីហនុ ​ដែល​ជា​កន្លែង​មាន​ហានិភ័យ​ខ្ពស់​ដែរនោះ ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ បាន​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ដល់​អ្នក​ជាប់ឃុំ​នូវ​ដូ​ស​ទី ១ រួចហើយ ​ដោយ​នៅពេលនេះ ​កំពុងតែ​ដំណើរការ​ចាក់​ដូ​ស​ទី ២​។ជាមួយគ្នានេះ លោក នុត សវ​នា នៅ​មិនទាន់​អាច​បញ្ជាក់​ពី​ទិន្នន័យ​ច្បាស់​នៃ​ចំនួន​អ្នកទោស​នៅ​ពន្ធនាគារ​ដែល​ឆ្លង​ជំងឺ​កូ​វីដ-១៩ ​នៅ​ទូទាំង​ប្រទេស​បាន​នោះទេ​ តែ​យ៉ាងណា​លោក ​អះអាងថា ស្ថានភាព​នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ​នៅ​ពន្ធនាគារ​មកដល់ពេលនេះ ​មានការ​ថមថយ​ខ្លាំង​ និង​អាច​គ្រប់គ្រង​បាន​៕

ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន មកដល់ពេលនេះ​បាន​ជិត​បី​លាន​នាក់​ហើយ

2021/06/07 12:56:37 pm        136
ភ្នំពេញ ៖ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ចំពោះ​កិច្ច​នៃ​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ លោកជំទាវ ឱ វណ្ណឌី​ន បាន​អះអាងថា ​វឌ្ឍនភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ-​១៩​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន និង​ហួសការ​គ្រោងទុក​របស់​ក្រុមការងារ ដែល​រហូត​មក​ដល់ពេលនេះ​ចំនួន អ្នក​ចាក់​បាន​រហូតដល់​ជាង​ពីរលាន​ប្រាំពីរ​សែន​នាក់​ហើយ​​។ក្នុង​កិច្ចសម្ភាសន៍​ពិសេស​ជាមួយ​ទូរទស្សន៍​BTV ខណៈ​ចុះ​បេសកកម្ម​ការងារ​នៅ​ភាគ​ពាយព្យ​ នា​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២១​នេះ លោកជំទាវ ឱ វណ្ណឌី​ន បាន​លើកឡើងថា ​ការចាក់​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​-១៩ វា​បាន​ផ្តល់​ផលប្រយោជន៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្លាំង​ណាស់ ​ពោលគឺ​វា​បាន​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​ដល់​យើង​ពេល​ដែល​ចាក់​រួច ​ហើយ​ប្រសិនបើ​ឆ្លង​ក៏​វា​មិន​ងាយ​ធ្ងន់ធ្ងរ​នោះដែរ​។យ៉ាងណាក៏ដោយ​លោកជំទាវ ឱ វណ្ណឌី​ន នៅតែ​បន្ត​ទទូច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​កុំ​មានការ​ធ្វេសប្រហែស​ឲ្យ​សោះ​ក្នុង​កិច្ចការពារ​មេរោគ​កូ​វីដ​-១៩​នេះ​ ទោះបីជា​យើង​បាន​ចាក់​នូវ​វ៉ាក់សាំង​រួច​ឬ​មិន​ទាន់រួច​ក៏ដោយ​នោះ​ ដោយ​ត្រូវ​ប្រកាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នៅ​វិធាន​ បី​ការពារ​ និង​បី​កុំ ដែលជា​អភិក្រម​របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ​។សូមបញ្ជាក់ថា រហូតមកដល់​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២១​នេះ​ប្រទេស​កម្ពុ​ជា​មាន​អ្នក​ឆ្លង​នូវ​ជំងឺ​កូ​វីដ​-១៩​សរុប​៣៤៨៣៣​នាក់​ហើយ ​​ក្នុងនោះ​អ្នកជា​សះស្បើយ ​ ២៨០៩២​នាក់ ខណៈ អ្នកស្លាប់​ កើន ដល់​២៦៦​នាក់​៕​អត្ថបទ​៖ បាន ចក់ 

កម្ពុជា ឆ្ពោះទៅរក​ការធ្វើ​ទំនើបកម្ម​រៀបចំ​ការបោះ​ឆ្នោត​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​

2021/06/07 12:38:56 pm        32
សៀមរាប ៖ ​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តសៀមរាប បាន​បញ្ជាក់ថា ​ការបោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នាពេល​ ខាងមុខនេះ គឺ​មិនមែន​ជា​ការស្ទង់មតិ​មុន​ការបោះឆ្នោត​នោះទេ​ តែ​ជា​ពិសោធន៍​អនុវត្ត​កម្មវិធី​ទំនើបកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ​សម្រាប់​ការបោះឆ្នោត​ជា​សកល​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ​និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣​។អនុវត្តតាម​ប្រតិទិន នៃ​ការបោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ឆ្នាំ​២០២១ ដែល​បាន​គ្រោង​ទុក​ដោយ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ​នៅថ្ងៃនេះ វគ្គ​បណ្តុះ​បណ្តាល​ស្តីពី ការចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ការបោះឆ្នោត ការ​រាប់​សន្លឹកឆ្នោត និង​ការ​បញ្ជូន​លទ្ធផល​នៃ​ការបោះឆ្នោត​សាកល្បង ត្រូវបាន​ធ្វើឡើង ​ក្រោម​ការរៀបចំ​ឡើង​ដោយ​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តសៀមរាប​។អនុប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តសៀមរាប ( លោក អ៊ា​ម ស៊ីណា ) ​បានឱ្យដឹង ថា គជប ​បានរៀបចំ​ប្រព័ន្ធគ្រប់គ្រង​កម្មវិធី​ការបោះឆ្នោត​សាកល្បង​នេះ​ឡើង ​គឺ​ស្របតាម​ការធ្វើ​កំណែទម្រង់​ការបោះឆ្នោត​នៅ​កម្ពុជា ឲ្យ​ដើរ​ទាន់សម័យ​បច្ចេកវិទ្យា​ទំនើប ​ហើយក៏​សំខាន់​ផងដែរ​ គឺ​ស្ថិតក្នុង​គោលបំណង​សាកល្បង​ការអនុវត្ត​កម្មវិធី​ចុះបញ្ជី​បេក្ខជន​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត តាម​ប្រព័ន្ធ​កុំព្យូទ័រ​។ សាកល្បង​អនុវត្ត​ឲ្យ​មាន​ភាព​ច្បាស់លាស់ ​ការកំណត់​សញ្ញា​គាំទ្រ​គណបក្សនយោបាយ ​ដោយ​ប្រើ​ប៊ិក​គំនូស​សញ្ញា​គាំទ្រ​បោះឆ្នោត​នៅ​លើ​សន្លឹកឆ្នោត​។ វគ្គ​បណ្តុះ​បណ្តាល​នេះ ក៏​ជា​ដំណើរ​នៃ​ការសាកល្បង​កម្មវិធី​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ​និង​បូកសរុប​លទ្ធផល​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ ​រួមទាំង​ដក​បទពិសោធន៍ ​លើ​ការអនុវត្ត​វិធានការ​ទប់ស្កាត់ ​និង​ការពារ​ទប់ស្កាត់ ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ ក្នុង​ការិយាល័យ​បោះឆ្នោត​ផងដែរ​។ ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ គឺជា​ថ្ងៃ​បោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​។ បើសិនជា​ការបោះឆ្នោត​សាកល្បង​នេះ ដំណើរការ​ទទួល​បាន​លទ្ធផល​ល្អប្រសើរ កម្មវិធី​ទំនើបកម្ម នៃ​ដំណើរការ​បោះឆ្នោត​នេះ ​នឹងត្រូវ​យក​ទៅអនុវត្ត​សម្រាប់​ការបោះឆ្នោត​ជាស​កល​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណ​ត្តិ​ទី​៥​ឆ្នាំ​២០២២ ​និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣​។នៅក្នុង​វគ្គ​បណ្តុះបណ្តាល​រយៈពេល​១​ថ្ងៃនេះ មានការ​ចូលរួម​ពី​អភិបាលរង​ខេត្ត ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត មន្ត្រី​ពាក់ព័ន្ធ មន្ត្រី​បោះឆ្នោត អង្គការ​មិនមែន​រដ្ឋាភិបាល ហើយ​មាន​វត្តមាន​ផង​ដែរ​តំណាង​របស់​គណបក្ស​នយោបាយ​ចំនួន​៧ លើ​៩​គណបក្ស ​ដែល​បាន​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​មណ្ឌល​សៀមរាប ព្រមទាំង​តំណាង​អង្គការ​ខុមហ្វ្រែល​ផងដែរ​៕​អត្ថបទ​៖ ងឹ​ន គឹម​ឡេង

ខេត្តកណ្តាល​ត្រៀម​ទីតាំង​ចាក់​វ៉ាក់សាំង​ច្រើន​ទីតាំង​ ខណៈ​កម្មករ​និង​អ្នក​ជាប់ឃុំ​អាចជា​អ្នក​អាទិភាព​

2021/06/07 12:23:04 pm        175
កណ្ដាល ៖ មកដល់ពេលនេះ នៅតាម​បណ្តា​មន្ទីរពេទ្យបង្អែក ​និង​មណ្ឌល​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​នានា នៅក្នុង​ខេត្តកណ្តាល ​មិនទាន់បាន​បើក​ដំណើរ​ការចាក់​ជូន​ពលរដ្ឋ​ខ្លួន​ឡើងវិញ​នោះទេ ប៉ុន្តែ​សម្រាប់​តែ​ក្រុង​តាខ្មៅ ​ខេត្តកណ្តាល​ អាច​នឹង​មាន​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ​ចាក់​ជូន​ពលរដ្ឋ​ឡើងវិញ​នៅ​ក្នុង​សប្តាហ៍​នេះ ​នៅពេល​វ៉ាក់សាំង​មកដល់ ហើយ​ ខេត្ត​នឹង​រៀបចំ​ចាក់​មុនគេ ជូន​កម្មករ និង​អ្នក​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​។ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​ថ្លែងថា​ នៅពេលនេះ ​ខេត្តកណ្តាល ​បាន​នឹង​កំពុង​រៀបចំ​មណ្ឌល​ចាក់​វ៉ាក់សាំង​ជាច្រើន​ទីតាំង​ទៀត ​នៅតាម​មន្ទីរពេទ្យបង្អែក​ តាម​មណ្ឌល​សុខភាព ​តាម​រោងចក្រ វត្ត​អារាម និង​តាម​បណ្តា​សាលារៀន​នានា ​ដែល​នៅ​ជិត​លំនៅឋាន​របស់​ប្រជាពលរដ្ឋ ​ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ទូទៅ​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ ​ជាពិសេស​ពលរដ្ឋ​ជា​កម្មករ​បំរើការ​តាម​រោងចក្រ និង​អ្នកទោស​កំពុង​ជាប់ឃុំ​នានា​ទៀត ​នៅក្នុង​ខេត្តកណ្តាល​។ឯកឧត្តម បន្តថា នៅពេលនេះ រដ្ឋបាល​ខេត្តកណ្តាល ​កំពុង​រង​ចាំ​វ៉ាក់សាំង​មកដល់ ​ហើយ​នៅពេល​វ៉ាក់សាំង​នោះ ​មកដល់​ខេត្តកណ្តាល​ពេលណា គឺ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ​និង​ក្រុ​មគ្រូពេទ្យ​ជំនាញ នឹងធ្វើ​ការចាក់​ជូន​ពលរដ្ឋ​ទូទៅ​នៅក្នុង​ខេត្តកណ្តាល​។បើ​តាម​ការ​បញ្ជក់​ពី​លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែងថា ​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​ដែល​យើង​បញ្ជា​ទិញ​នោះ ​នៅ​ថ្ងៃទី​៨ ខែមិថុនា​ស្អែក​នេះ ​នឹង​មកដល់​ប្រមាណ​៥០​ម៉ឺន​ដូ​ស​បន្ថែមទៀត ​ហើយ​វ៉ាក់សាំង​នោះ​គឺ​យើង​ផ្តោត​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ក្រសួង​នឹង​មាន​ការបែងចែក​វ៉ាក់សាំង​ខ្លះ​ចាក់​ជូន​ពលរដ្ឋ​នៅក្នុង​ក្រុង​តាខ្មៅ ​នៃ​ខេត្តកណ្តាល​ផងដែរ​។សម្រាប់​វ៉ាក់សាំង​ដែល​នឹង​មកដល់​នាពេល​ខាងមុខនេះ​ នឹង​ដំណើរ​ការ​ចាក់​ជូន​ប្រជាពលរដ្ឋ​ទូទៅ នៅ​ខណ្ឌ​ចំនួន​៣​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​គឺ ​ខណ្ឌដូនពេញ ​ខណ្ឌ​ជ្រោយចង្វា ​និង​ខណ្ឌ​ព្រែក​ព្នៅ សំរាប់​ដូ​ស​ទី​១ ​នៅ​ថ្ងៃទី​១០ មិថុនា ហើយ​ចំពោះ​ក្រុង​តាខ្មៅ ​ក៏​អាច​នឹង​បើក​ដំណើរ​ការចាក់​នៅ​សប្តាហ៍​នេះ ​ផងដែរ​៕ អត្ថបទ ស៊ុម សុខ​ជា

ឥណ្ឌា សន្យា​ជំរុញ​វិនិយោគិន​ឥណ្ឌា​ និង​ការសម្រួល​ពាណិជ្ជកម្ម​ក្រៅប្រទេសនៅ​កម្ពុជា

2021/06/07 12:15:19 pm        192
ភ្នំពេញ ៖ រដ្ឋាភិបាល​ឥណ្ឌា បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ ​ជាពិសេស​ជំរុញ​ការ​វិនិយោគ​ឯកជន​ពី​ឥណ្ឌា​មក​កម្ពុជា ​ការសម្រួល​ពាណិជ្ជកម្ម​ក្រៅប្រទេស ​និង​កិច្ច​សហប្រតិបត្តិការ​ហិរញ្ញប្បទាន ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ និង​វិស័យ​ឌីជីថល​ជាដើម ។លោកជំទាវ​ឯកអគ្គរដ្ឋទូត Dr. Devyani Khobragade ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា ប្រចាំ​កម្ពុជា បាន​លើកឡើង​ក្នុង​ជំ​ជួបពិភាក្សា​ការងារ តាម​ប្រព័ន្ធ​វី​ដេអូ​ជាមួយ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ចុង​សប្តាហ៍​កន្លងមកនេះ​។ លោកជំទាវ ​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​កម្ពុជា ដែល​កន្លងមក​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៧% ក្នុង ១ ឆ្នាំ និង​បាន​ប្រែក្លាយ​កម្ពុជា ​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប ហើយ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ​។លោកជំទាវ បន្តថា ចំពោះ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩, បច្ចុប្បន្ន​នៅ​ប្រទេស​ឥណ្ឌា ​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​ជា​បណ្តើរៗ​ហើយ ទោះបី​ស្ថិត​នៅក្នុង​កាលៈទេសៈ​លំបាក​បែបនេះ​ក៏ដោយ​ រដ្ឋាភិបាល​ឥណ្ឌា​ នៅតែ​បន្ត​រក្សា​ការសន្យា​របស់ខ្លួន ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​កិច្ចសហការ​លើ​ការ​ប្រយុទ្ធ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ​និង​ខិតខំ​បន្ត​ពង្រឹង និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងទៀត​ដូចជា ​ការសម្រួល​ពាណិជ្ជកម្ម​ក្រៅប្រទេស ​ការ​ជំរុញ​វិស័យ​វិនិយោគ​ឯកជន​ពី​ឥណ្ឌា​មក​កម្ពុជា និង​កិច្ចសហប្រតិបត្តិការ​ហិរញ្ញប្បទាន ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​វិស័យ​ឌីជីថល ​តាមរយៈ​យន្តការ​នានា​ដូចជា​៖ យន្តការ​ទ្វេភាគី​, យន្តការ​តំបន់ ​និង​យន្តការ​ឥណ្ឌា​-​អាស៊ាន​ជាដើម ។ជាការ​ឆ្លើយតប ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​សាធារណរដ្ឋ​ឥណ្ឌា ​ដែលមាន​បំណង​ផ្តល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​ក្នុង​វិស័យ​ឌីជីថល ​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​មាន​តម្រូវការ ដោយ​កម្ពុជា​ទើបតែ​បាន​អនុម័ត​ឯកសារ (​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ​២០២១-២០៣៥) និង​ត្រៀម​រៀបចំ​ឲ្យ​មាន​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​វិស័យ​ឌីជីថល​ផ្សេងទៀត ​នាពេលខាងមុខ ​។ ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​វិញ​, កម្ពុជា​ បាន​កំពុង​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​ទ្វេភាគី តាមរយៈ​ការ​ខិតខំ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ឥណ្ឌា​ នាពេលខាងមុខ​ផងដែរ​៕​អត្ថបទ​ ៖ សុន រ៉ា​ឌី

អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ ចាត់ទុក​ការស្នើ​ឲ្យ​ដោះលែង​អ្នកទោស​គឺជា​រឿង​ខុសច្បាប់

2021/06/07 11:57:14 am        251
ភ្នំពេញ ​៖ អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ឯកឧត្តម ជិន ម៉ា​លីន បានចាត់ទុក​សេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការ​ចំនួន២០ ដែល​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ឱ្យ​ដោះលែង​អ្នកទោស​មនសិការ​ទាំង​អស់​ គឺ​មិន​សមស្រប ហើយ​ខុស​ នឹង​នីតិវិធី​ច្បាប់​ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ និង​មាន​ចរិត​ជា​នយោបាយ​។ឯកឧត្តម ជិន ម៉ា​លីន អនុប្រធាន ​និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​នៅលើ​ហ្វេ​ស​ប៊ុ​ក​ ផ្លូវការ​របស់​ឯកឧត្តម​ នៅ​ព្រឹក​ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​ឆ្លើយតប​នឹង​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន ២០​ ដែល​ស្នើសុំ​ឲ្យ​តុលាការ ​និង​រាជរដ្ឋាភិបាល​កម្ពុជា​ពិចារណា​ដោះលែង​អ្នកទោស​មនសិការ​ទាំង​អស់ ​ក្រោម​ហេតុផល​វិបត្តិ​កូ​វីដ​-១៩​ ដែល​កំពុង​ឆ្លង​រាលដាល​ចូល​ទៅក្នុង​សហគមន៍​ពន្ធនាគារ​កម្ពុជា ថា គឺជា​រឿង​ខុសច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា ហើយ​មាន​ចរិត​នយោបាយ​។ឯកឧត្តម ជិន ម៉ា​លីន បាន​លើក​ហេតុផល​ចំនួន​៥ គឺ ទី​១. ផ្អែក​តាម​រដ្ឋធម្មនុញ្ញ ​និង​គោលការណ៍​នៃ​ការ​បែងចែក​អំណាច​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ រដ្ឋាភិបាល​មិន​មាន​អំណាច​ដោះលែង​អ្នក​ជាប់ឃុំ​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​តុលាការ​នោះទេ​ ហើយក៏​គ្មាន​បុគ្គល​ ឬ​ស្ថាប័ន​ណា​អាច​បង្គាប់បញ្ជា​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​បាន​នោះដែរ​។ ​ទី​២. នៅ​កម្ពុជា ​មិន​មាន​អ្នក​ទោសនយោបាយ ឬ​អ្នកទោស​មនសិការ​ដូច​ការ​លើកឡើង​របស់​អង្គការ​ទាំង​២០​នេះ​ទេ ​គឺ​មានតែ​អ្នកនយោបាយ​ដែល​មានទោស​ដោយសារតែ​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​។ ​ទី ៣. ការ​អំពាវនាវ​ឱ្យ​ដោះលែង​អ្នក​ទោស របស់​អង្គការ​ទាំង​២០​នេះ ​ដើម្បី​ដោះស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ​ដោយ​មិន​ផ្អែកលើ​មូលដ្ឋាន​ និង​នីតិវិធី​ច្បាប់​ដែល​មាន​ជា​ធរមាន ​មិនមែនជា​វិធានការ​សមស្រប​នោះទេ តែ​ផ្ទុយទៅវិញ ​វា​នឹង​នាំឱ្យមាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​សន្តិសុខ​និង​សណ្តាប់​ធ្នាប់​សង្គម​ទៅវិញ​ទេ​។ឯកឧត្តម ជិន ម៉ា​លីន បន្ត​លើកឡើង​នៅ​ហេតុផល​ទី ៤ ថា ចំពោះ​ការដោះលែង​អ្នក​ជាប់ឃុំ​តាម​ការ​អំពាវនាវ​រប​ស់​អង្គការ​ទាំង​២០​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការឆ្លង​កូវ​វីដ​-១៩ ​ក្នុង​ពន្ធនាគារ ក៏​មិន​មែនជា​វិធានការ​សមស្រប​និង​មាន​ប្រសិទ្ធភាព​នោះដែរ តែ​ផ្ទុយទៅវិញ ​មានតែ​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល​នៃ​ការគ្រប់គ្រង​ពន្ធនាគារ​ឱ្យ​បាន​ហ្មត់ចត់​នោះទេ ដែល​ក្រសួងសុខាភិបាល​និង​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​បាននិងកំពុង​អនុវត្ត ទើប​ជា​វិធានការ​សមស្រប និង​អាច​ធានា​បាន​នូវ​សន្តិសុខ​សង្គម​និង​ប្រសិទ្ធភាព​នៃ​ទប់ស្កាត់​ការឆ្លង​រាលដាល​កូវ​វីដ​-១៩​ នេះ​ក្នុង​ពន្ធនាគារ​។ ចំណុច​ទី ៥. ​ឯកឧត្តម​អ្នកនាំពាក្យ ក៏បាន​បន្ថែមថា​ ការអំពាវនាវ​ដែល​ផ្ទុយទៅនឹង​ច្បាប់ និង​មាន​ចរិត​ជា​នយោបាយ​បែបនេះ​ នឹងមិន​អាច​ជួយ​ការពារ​ដល់​អ្នក​ជាប់ឃុំ​ទាំងអស់​នោះបានទេ តែ​ផ្ទុយទៅវិញ​ មានតែ​ការចូលរួម​ក្នុង​ដំណើរការ​នីតិ​របស់​តុលាការ​ទេ ​ហើយ​ធ្វើការ​ការពារ​ខ្លួន​តាម​ផ្លូវ​ច្បាប់ ទើប​ជា​មធ្យោបាយ​ស្របច្បាប់​តែមួយគត់​ក្នុង​ការ​ការពារ​ដល់​ក្រុម​គោលដៅ​ទាំងនោះ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​នីតិរដ្ឋ​៕ ​អត្ថបទ ៖​ សូ​ដាវ​ណ្ណ  

វឌ្ឍនភាព​នៃ​ស្ថាបនា​ផ្លូវជាតិ​លេខ​៣ សម្រេច​បាន​៩៨,០៤% ហើយ គ្រោង​នឹង​បញ្ចប់​ការសាងសង់ ​នា​ខែកញ្ញា ខាងមុខនេះ

2021/06/05 07:23:57 am        1151
កំពត ៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ទី ៥ ខែមិថុនា ឆ្នាំ ២០២១ នេះ ទេសរដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹង​ជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការស្ថាបនា​ផ្លូវជាតិ​លេខ៣ ពី​ភ្នំពេញ​ទៅកាន់​ខេត្តកំពត ​ព្រមទាំង​បាន​ចុះ​ពិនិត្យមើល​ទីតាំង​ដំឡើង​គ្រឿងចក្រ​ផលិត​កៅស៊ូ​បេតុង ដែល​ស្ថិត​នៅក្នុង​ខេត្ត​កែប​ ។​របាយការណ៍​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា​ ផ្លូវជាតិ​លេខ​៣ ​ដែល​ទទួល​ការស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន ​គិត​មក​ទល់នឹង​ពេលនេះ​ស្ថាបនា​បាន​ ៩៨,០៤% ហើយ ដែល​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នា​ខែកញ្ញា ឆ្នាំ​២០២១ ខាងមុខនេះ​។​គួរ​បញ្ជាក់ថា កំណាត់​ផ្លូវជាតិ​លេខ​៣ (​ភ្នំពេញ​-​កំពត​) មាន​ប្រវែង​សរុប​ជាង ​១៣៤​គីឡូម៉ែត្រ ដោយ​ក្នុងនោះ ​ប្រវែង​ជាង ៦៩​គីឡូម៉ែត្រ ចាប់ពី​ចោមចៅ​ ដល់​បែក​គុ​ស​ នឹងត្រូវ​សាងសង់​ជា​ផ្លូវ ៤​គន្លង និង​ចាប់ពី​បែក​គូស ​ដល់ទី​រួម​ខេត្តកំពត ​ប្រវែង​ជាង ៦៥ គីឡូម៉ែត្រ ​ត្រូវ​សាងសង់​ជា​ផ្លូវ ២​គន្លង ដោយ​ក្រាល​បេតុង​កៅស៊ូ​អា​ស្វា​ល់​ (AC)​។ លើសពីនេះ ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ក៏​នឹង​សាងសង់​ផ្លូវ​អាកាស​ថ្មើរជើង ២​កន្លែង ​ស្ថានីយ​ជញ្ជីង​អចល័ត​២​កន្លែង ​និង​បំពាក់​កាមេរ៉ា​ចាប់​ល្បឿន ១៤​កន្លែង​ផងដែរ​។ គម្រោង​នេះ​ កំពុង​សាងសង់​ដោយ​ប្រើ​ទឹកប្រាក់ ​ប្រមាណ​ជាង ២១៩​លាន​ដុល្លារ​អាមេរិក ដែល​ជា​ហិរញ្ញប្បទាន​សម្បទាន​ពី ​​សាធារណរដ្ឋ ​ប្រជាមានិត​ចិន​ រួមជាមួយ​ថវិកា​បដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​៕

ពលរដ្ឋ​ចំនួន​៥០​គ្រួសារ នៅ​សង្កាត់​បឹង​សាឡាង​ ខណ្ឌទួលគោក ទទួលបាន​​អំណោយ​ពី​​សាខា​កាក​បាទ​ក្រហមកម្ពុជា

2021/06/05 01:15:38 pm        558
ភ្នំពេញ​ ៖ គណៈកម្មាធិការ​អនុ​សាខា​កាក​បាទ​ក្រហមកម្ពុជា ​ខណ្ឌទួលគោក ​បាន​បន្ត​​ចែក​អំណោយ​មនុស្សធម៌​របស់​កាក​បាទក្រហមកម្ពុជា ​ដែល​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន ជូន​ដល់​ចាស់ជរា ស្ត្រី​មេម៉ាយ ជន​ពិការ និង​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត សរុប​ចំនួន ៥០​គ្រួសារ រស់នៅក្នុង​សង្កាត់​បឹង​សាឡាង​ នៅថ្ងៃទី​០៥ខែមិថុនា ឆ្នាំ២០២១​នេះ​ ។លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ និង​ជា​ប្រធាន​កិត្តិយស​អនុសាខា​កាក​បាទ​ក្រហមកម្ពុជា ​ខណ្ឌទួលគោក ​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាក​បាទក្រហមកម្ពុជា​ ដែល​តែងតែ​បាន​គិតគូរ​យក​ចិត្ត​ទុកដាក់​ជាប់​ជានិច្ច​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ ​គ្រប់​ក្រុម​គ្រួសារ ​និង​គ្រប់​ទីកន្លែង ​ដោយ​មិន​ប្រកាន់​ពី​និន្នាការ​នយោបាយ ជាតិ​សាសន៍ ​សាសនា វណ្ណៈ ពណ៌​សម្បុរ​អ្វី​ទាំងអស់​ ពោល “​កាក​បាទ​ក្រហម​កម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​-​មិន​ទុក​នរណា​ម្នាក់​ចោល​“ ។ក្នុងនោះ​ លោកក៏​សូម​អំពាវនាវ​ដល់​លោកតា​លោកយាយ បងប្អូន​ទាំងអស់ ​យកចិត្តទុកដាក់​ពី​សុខភាព ​ជាពិសេស​បន្ត​ការពារ ​ និង​រក្សា​អនាម័យ​ជានិច្ច​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់ បង្ការ​ហានិភ័យ​ពី​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​ទាំងអស់គ្នា ​ដោយ​ផ្តើម​ចេញពី​ខ្លួន​យើង​ ។ អំណោយ​ដែលត្រូវ​ប្រគល់ជូន​ក្នុង​១​គ្រួសារ​ទទួល​បា អង្ករ​២៥​គីឡូក្រាម ​មី​១​កេស ​ ទឹកត្រី​១​យួរ ត្រីខ ១​យួរ ឃីត​ ១កញ្ចប់​ និង​ថវិកា​មួយចំនួន​ផងដែរ​៕អត្ថបទ​៖ កុ​ម្ភះ

ក្នុង​ខេត្តសៀមរាប ត្រី​មេ​ពូជ​ក្នុង​តំបន់​អភិរក្ស​បឹង​ពារាំង បាន​ងាប់​ជា​បន្តបន្ទាប់​ដោយសារ​ខ្វះ​ទឹក​

2021/06/05 12:43:46 pm        954
ភ្នំពេញ ៖ ត្រី​មេ​ពូជ​ចម្រុះ​ក្នុង​តំបន់​អភិរក្ស​បឹង​ពារាំង​ ដែល​មាន​ទីតាំង​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប បាន​ងាប់​ជា ​បន្តបន្ទាប់​ ដោយសា​តែ​ទឹក​ក្នុង​បឹង​ បាន​ចាប់ផ្ដើម​គោក​រាក់​។ ​សហគមន៍ និង​មន្ត្រី​ជលផល កំពុង​ស្វះស្វែង ​រក​វិធី​ជួយសង្គ្រោះ​។ប្រធាន​សហគមន៍​បឹង​ពារាំង លោក គង់ មង្គល បាន​ឲ្យ​ដឹងថា ​ត្រី​មេ​ពូជ ក្នុង​បឹង​ពារាំង បាន​ចាប់ ផ្តើម​ងាប់ ចំនួន​ពីរ​យប់​មកហើយ​។ ​យប់​ថ្ងៃទី​៣ ខែមិថុនា​នេះ មាន​ត្រី​ងាប់​តិចតួច ​តែ​យប់​ថ្ងៃទី​៤ ខែមិថុនា ​នេះ ងាប់​រហូត​ជិត​១០០​គីឡូក្រាម​ឯណោះ ​ដែល​មួយ​យប់​ត្រី​ងាប់​ជាង​៥០​ក្បាល ​ស្មើ​ជាង​៧០​គីឡូក្រាម​។ កត្តា ដែល​ធ្វើឱ្យ​ត្រី​មេ​ពូជ​ចម្រុះ​ងាប់​លឿន​បែបនេះ ​ដោយ​សារ​កត្តា​អាកាសធាតុ​ក្តៅ​ខ្លាំង ធ្វើឱ្យ​ទឹក​រីង​ហួត លឿន​។លោក​ បាន​ឱ្យដឹងទៀតថា កន្លងមក សហគមន៍​បាន​ស្នើ​សុំ​ខេត្ត និង​ក្រសួង ​ជីក​ជា​ស្រះ​ក្នុង​បឹង​នេះ ដើម្បី​រក្សា​ទឹក​ក្នុង​ការ​អភិរក្ស​ត្រី​មេ​ពូជ​។ ​តែ​ដោយសា​លិខិត​ដឹកជញ្ជូន​អាចម៍ដី​ចេញ​មានការ​យឺតយ៉ាវ ទើប​ មិន​អាច​បន្ត​ជីក​ទៀត​កើត ​ហើយ​ខ្វះ​ទឹក​ក្នុង​ការ​សង្គ្រោះ​ត្រី​បែបនេះ​។លោក​ បាន​បញ្ជាក់ថា ប្រសិនបើ​នៅតែ​បែបនេះ ​ត្រី​មេ​ពូជ និង​ហ្វូង​សត្វ​ស្លាប​ទឹក ​អាច​បន្ត​ងាប់​ថែម ទៀត​មិន​ខាន​។ ​តែ​លោក​រំពឹងថា​ ថ្នាក់ដឹកនាំ​ខេត្ត នឹង​ជួយ​ពន្លឿន​ក្នុង​ការ​ផ្តល់​លិខិត​ដឹក​អាចម៍ដី​ចេញ ដើម្បី​បាន​ជីក​ស្តា​របឹង​នេះ​បន្តទៀត​។លោក ពត វណ្ណ​ដេ​ត នាយរង​ផ្នែក​រដ្ឋបាល​ជលផល​ចុង​ឃ្នៀ​ស បាន​ឱ្យដឹង​ដែរ​ថា ​ករណី​ត្រី​មេ​ពូជ ក្នុង​បឹង​ពារាំង​ងាប់​យ៉ាង​ច្រើន​នេះ ​ខាង​លោក​កំពុង​សហការ​ជាមួយ​សហគមន៍ បូម​ទឹក​ពី​ក្នុង​ស្រះ​បញ្ចូល ដើម្បី​សង្គ្រោះ​បឋម​។ ​ក្នុងករណី​ជួយ​មិនបាន​នោះ នឹង​សុំ​គោលការណ៍​ពី​សាលាក្រុង ប្រើប្រាស់​រថយន្ត​ ដឹក​ទឹក​យក​ទៅ​បញ្ចូល​ថែមទៀត​។ បើ​មិន​ដូច្នេះ​ទេ ត្រី​មេ​ពូជ​អាច​ងាប់​បន្ត​រហូត​អស់ពី​បឹង​ក៏​ថា​បាន​៕​អត្ថបទ​៖ ឈិ​ត សា​វី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រូបយន្តមុជទឹកក្រោមបាតបឹងកកប្រទេសស្វីស មានគោលបំណងវាស់កម្រាស់ទឹកកកពីខាងក្រោមទឹក
05/29/2026 08:05 PM
UNICEF៖ កុមារកាន់តែច្រើនបន្ថែមទៀត អាច​រងទុក្ខវេទនា បើអ៊ីស្រាអែលពង្រីកការគ្រប់គ្រង នៅតំបន់​ហ្កាហ្សា
05/29/2026 08:05 PM
មន្ត្រីរុស្ស៊ីព្រមានអឺរ៉ុបឲ្យ​ត្រៀមប្រឈម​ឧប្បត្តិហេតុយាន​ដ្រូន​បន្ថែមទៀត ក្រោយ​​ហេតុការណ៍ នៅ​រ៉ូម៉ានី
05/29/2026 08:05 PM
ក្រុមជីករ៉ែខុសច្បាប់ទាញយកប្រយោជន៍មាសតម្លៃរាប់ពាន់លានដុល្លារនៅព្រៃជប់ភ្លៀងអាម៉ាហ្សូនរបស់ប្រេស៊ីល
05/29/2026 08:05 PM
ឥណ្ឌារំពឹងថា ភ្លៀងធ្លាក់អំឡុងរដូវវស្សាឆ្នាំ ២០២៦ ទាបជាងកម្រិតមធ្យមរាល់ដង
05/29/2026 08:05 PM
ប្រធានាធិបតី៖ រ៉ូម៉ានីបិទស្ថានកុងស៊ុលរុស្ស៊ី ប្រចាំទីក្រុង Constanta
05/29/2026 07:05 PM
ក្រសួងការបរទេសធ្វើបទបង្ហាញស្ដីពីការវិនិយោគជូនមន្ត្រីការទូតកម្ពុជា
05/29/2026 07:05 PM
លោក Zelenskyy៖ រុស្ស៊ីកំពុងរៀបចំការវាយប្រហារទ្រង់ទ្រាយធំថ្មី លើអ៊ុយក្រែន
05/29/2026 07:05 PM
ប្រទេស​ជប៉ុនចូលរួមបេសកកម្មគាំទ្រអ៊ុយក្រែនរបស់​អង្គការ​ណាតូ ជាលើកដំបូង
05/29/2026 07:05 PM
លោក Rutte ៖ អង្គការណាតូ ត្រៀមខ្លួនការពាររាល់មីលីម៉ែត្រនៃទឹកដីរបស់សម្ព័ន្ធមិត្ត
05/29/2026 07:05 PM