គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

កូរ៉េខាងជើងនឹងបញ្ជូនទ័ពវិស្វកម្មទៅជួយរុស្ស៊ីកសាងទីក្រុងរងការបំផ្លិចបំផ្លាញដោយការទម្លាក់គ្រាប់បែកឡើងវិញ

2024/06/28 08:28:07 am        175
យោងតាមរបាយការណ៍បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងនឹងបញ្ជូនកងវិស្វកម្ម និងសំណង់មួយចំនួនធំ ទៅជួយកសាងទីក្រុងឡើងវិញ ដែលកាន់កាប់ដោយរុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន។ ទូរទស្សន៍ចូស៊ុន (Chosun)កូរ៉េខាងត្បូង បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងមួយរូបថា ទាហាននឹងទៅដល់ក្នុងខែមិថុនានេះ ហើយចូលរួមក្នុងការកសាងឡើងវិញ ភាគច្រើននៅក្នុងតំបន់ ដូណេតស៍ (Donetsk) ដែលបានរងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង។ របាយការណ៍បាននិយាយថា កងទ័ពកូរ៉េខាងជើងមានកងពលតូចវិស្វកម្មចំនួន១០ ដែល ៣ ក្នុងចំណោម ៤ នឹងត្រូវបញ្ជូនទៅអ៊ុយក្រែនជាថ្នូរនឹងការចំណាយប្រចាំឆ្នាំចំនួន ១១៥ លានដុល្លារ ពីប្រទេសរុស្ស៊ី។ មន្ត្រីមិនបញ្ចេញឈ្មោះរូបនេះ បាននិយាយដោយមិនបញ្ជាក់បន្ថែមអំពីទីតាំងថា គោលដៅគឺដើម្បីកសាងទីក្រុងមួយដែលត្រូវបានបំផ្លាញដោយការវាយប្រយុទ្ធគ្នា។ បច្ចុប្បន្ន គ្មានការបញ្ជាក់ថាទាហានមានតួនាទីប្រយុទ្ធទេ។អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ផាតរ៉ៃឌ័រ (Pat Ryder) បានព្រមានកាលពីថ្ងៃអង្គារថា កងទ័ពកូរ៉េខាងជើងនឹងក្លាយជាចំណីកាណុង ប្រសិនបើពួកគេចូលរួមជាមួយកងកម្លាំងរបស់ទីក្រុងមូស្គូនៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែន។ ដំណឹងនេះកើតឡើងក្រោយដំណើរទស្សនកិច្ចផ្លូវរដ្ឋដ៏កម្ររបស់លោក Vladimir Putin ទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីសប្តាហ៍មុន ដើម្បីចុះហត្ថលេខាលើកសន្ធិសញ្ញាយោធាថ្មីមួយជាមួយសម្ព័ន្ធមិត្ត របស់លោក គឺលោក Kim Jong-un ខណៈរដ្ឋទាំងពីរឯកភាពលើការរួមគ្នាប្រឆាំងលោកខាងលិច៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)

2024/06/28 08:25:34 am        85
ភ្នំពេញ៖ មីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖ សម្ដេចតេជោ ហ៊ុន សែន ៖ គណបក្សប្រជាជនកម្ពុជាបាន​ខួបអនុស្សាវរីយ៍លើកទី៧នេះឡើង ដើម្បីគោរពដឹង គុណយ៉ាងជ្រាវជ្រៅចំពោះ បុព្វការីជន​ ថ្នាក់ដឹកនាំសមាជិកសមាជិកាគណបក្សយុវជនយុវនារី និងអ្នកស្នេហាជាតិដែលបានធ្វើពលិកម្មដ៏ធំធេង ដើម្បីប្រទេសជាតិ នៅគ្រប់ដំណាក់កាល ដែលធ្វើឲ្យកម្ពុជា​ស្ថិតស្ថេរ គង់វង្សនិងមានអ្វីៗដូចសព្វថៃ្ងនេះ។-សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា ត្រូវតែ​កម្ចាត់​ចោលនូវអង្គការចាត់តាំង នយោបាយក្រៅប្រទេសក្រុមជ្រុលនិយម ដែលប្រឆាំងកម្ពុជា យើងត្រូវ ហ៊ានធ្វើអ្វីៗ ដើម្បីប្រជាជន ការពារសន្តិភាពភាព ទោះបីក្នុងតម្លៃណាក៏ដោយ។-សម្ដេចតេជោ បានអំពាវនាវដល់អាជ្ញាធរខេត្តក្រុង ទូទាំងប្រទេស ទូងស្គរតាមទីវត្តអារាមនៅពេល បើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥សីហាឆ្នាំ២០២៤ ខាងមុខ-សម្ដេចតេជោ បានអំពាវនាវដល់បណ្តារដ្ឋជាពិសេសបណ្ដាប្រទេសមហាអំណាច សូមស្ដារឡើងវិញ នូវកិច្ចសហប្រតិបត្តិការ និងរិះរកដំណោះស្រាយចំពោះបញ្ហាក្ដៅៗ ទាំងឡាយ តាមរយៈការចរចាដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងនីតិរដ្ឋរបស់មនុស្សជាតិទាំងអស់ ។ការដាក់ទណ្ឌកម្ម អំពីហិង្សា និងសង្រ្គាមមិនមែនជាដំណោះស្រាយល្អនោះឡើយ។

សម្តេចតេជោ៖ តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋជានិច្ច

2024/06/28 07:02:51 am        178
ក្នុងឱកាសអបអរសាទរខួបលើកទី៧៣ឆ្នាំរបស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា តាំងពីចាប់បដិសន្ធិមកគណបក្សប្រជាជនកម្ពុជា មានឧត្តមគតិរបស់ខ្លួន គឺរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ហើយមួយវិញទៀតគណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត។តាមរយៈតេលេក្រាម និងហ្វេសបុក នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «អបអរសាទរខួបទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ ជាខួបទី៧៣ឆ្នាំ ថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)» ។សម្តេចប្រធានគណបក្សបានបញ្ជាក់ថា «ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បាន​ប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅជាមួយប្រជាជនផ្សារភ្ជាប់​រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ គណបក្សប្រជាជនកម្ពុជាបានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជា​មួយនេះ គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូ​ហើយបានប្រមូលផ្ដុំរាល់​កម្លាំង​ស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនា​ប្រជាជននៅទូទាំងប្រទេស វាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់អះអាងទៀតថា« គណបក្សប្រជាជនកម្ពុជា គឺជាបង្អែក​ដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត»៕អត្ថបទបាន ចក់

រដ្ឋាភិបាលយេម៉ែននិយាយថា ក្រុមហ៊ូទី ដណ្តើមយកយន្តហោះយេម៉ែន៤គ្រឿង នៅអាកាសយានដ្ឋានសាណា

2024/06/27 02:18:28 pm        110
រដ្ឋាភិបាល ដែលទទួលស្គាល់ជាអន្តរជាតិរបស់ប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃពុធថា ក្រុម ហ៊ូទី បានដណ្តើមយកយន្តហោះក្រុមហ៊ុនអាកាសចរណ៍យេម៉ែនចំនួន៤គ្រឿង នៅអាកាសយានដ្ឋានអន្តរជាតិ សាណា ដោយបានបង្អាក់ដល់ការធ្វើដំណើររបស់ក្រុមអ្នកធ្វើធម្មយាត្រា និងប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍។សេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Saba បានអះអាង ថា ក្រុមឧទ្ទាម ហ៊ូទី បានដណ្តើមយកដោយខុសច្បាប់យន្តហោះចំនួន៣គ្រឿងពីក្រុមហ៊ុនដឹកជញ្ជូនបំពាក់ទង់ជាតិរបស់ប្រទេសកាលពីថ្ងៃអង្គារ ហើយយន្តហោះទី៤ ត្រូវបានឃាំងទុកអស់រយៈពេលប្រហែលមួយខែមកហើយ។ រដ្ឋាភិបាល និយាយថា យន្តហោះ ត្រូវបានប្រើប្រាស់ជាចម្បងសម្រាប់ការដឹកជញ្ជូនក្រុមអ្នកធ្វើធម្មយាត្រា រវាងប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងទីក្រុងសាណា ដែលគ្រប់គ្រងដោយក្រុមហ៊ូទី។សេចក្តីថ្លែងការណ៍ បាននិយាយថា ក្រុមអ្នកធ្វើធម្មយាត្រាជនជាតិយេម៉ែនជាង១.៣០០នាក់ បច្ចុប្បន្ននេះបានជាប់គាំងនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយសារតែការដណ្តើមយកយន្តហោះ។ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ Yemenia Airways បានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់លើសុវត្ថិភាពផ្លូវអាកាស និងសមត្ថភាពរបស់ខ្លួនដើម្បីធ្វើប្រតិបត្តិការហោះហើរនៅក្នុងប្រទេស។រដ្ឋាភិបាល បានចោទប្រកាន់បន្ថែមទៀតថា ក្រុមហ៊ូទី បានបង្កកទ្រព្យហិរញ្ញវត្ថុរបស់ប្រទេសយេម៉ែន លើសពី១០០ លានដុល្លារអាមេរិក ចាប់តាំងពីខែមីនា ឆ្នាំ២០២៣ ដោយចោទប្រកាន់ពួកគេពីបទប៉ុនប៉ងគ្រប់គ្រងប្រាក់ចំណូលរបស់ក្រុមហ៊ុនអាកាសចរណ៍ ខណៈមិនយកចិត្តទុកដាក់លើការចំណាយក្នុងប្រតិបត្តិការ។ប្រទេសយេម៉ែន បានអំពាវនាវទៅកាន់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ឱ្យជួយក្នុងការធានាបានការដោះលែងសមាជិកយានិកនិងយន្តហោះ ការពារទ្រព្យសម្បត្តិរបស់ខ្លួន និងធានាឱ្យមានប្រតិបត្តិការ ជាបន្ត។

ហ្វីលីពីន មិនបានរកការគាំទ្រពីសហរដ្ឋអាមេរិក ក្នុងជម្លោះសមុទ្រចិនខាងត្បូងជាមួយចិនទេ

2024/06/27 02:08:58 pm        72
ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំទីក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃពុធ (២៦ មិថុនា) ថា ប្រទេសហ្វីលីពីន មិនបានស្នើសុំឱ្យសហរដ្ឋអាមេរិក គាំទ្រក្នុងបេសកកម្មផ្គត់ផ្គង់កងទ័ពរបស់ខ្លួនឡើងវិញ ក្នុងការប្រឈមមុខជាមួយចិន នៅសមុទ្រចិនខាងត្បូងដែលមានជម្លោះនោះទេ ដោយបន្ថែមថា សហរដ្ឋអាមេរិកកំពុងផ្តល់តែ «ទស្សនៈយល់ឃើញ» របស់ខ្លួនប៉ុណ្ណោះ ដើម្បីជួយដល់ហ្វីលីពីន។ទីក្រុងម៉ានីល បានត្អូញត្អែរថាឆ្មាំល្បាតឆ្នេរចិន បានប្រើ «កម្លាំងដ៏កម្រោល និងខុសច្បាប់» កាលពីសប្តាហ៍មុនដើម្បីរំខានដល់បេសកកម្មផ្គត់ផ្គង់ឡើងវិញសម្រាប់កងទ័ពហ្វីលីពីន ក្នុងដែនទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ខណៈចិន មានជម្លោះដែនទឹកកំពុងកើនឡើងជាមួយហ្វីលីពីន ដែលមានសន្ធិសញ្ញាការពារជាតិយូរអង្វែងជាមួយសហរដ្ឋអាមេរិក។លោកឯកអគ្គរដ្ឋទូត ហូសេ ម៉ានូអ៊ែល រ៉ូមូលដេស (Jose Manuel Romualdez) បានប្រាប់អ្នកយកព័ត៌មានថា ការអត់ធ្មត់របស់ទីក្រុងម៉ានីល កំពុងត្រូវបានសាកល្បងដោយសកម្មភាពរបស់ចិន ប៉ុន្តែខ្លួនសង្ឃឹមថានឹងមានកិច្ចពិភាក្សាដើម្បីបន្ថយភាពតានតឹងជាមួយទីក្រុងប៉េកាំង ឱ្យបានឆាប់នៅខែកក្កដា ហើយមិនចង់អំពាវនាវឱ្យប្រើប្រាស់សន្ធិសញ្ញារបស់សហរដ្ឋអាមេរិកនោះទេ។រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក អ៊ិនរីកេ ម៉ាណាឡូ (Enrique Manalo) បានប្រាប់សវនាការព្រឹទ្ធសភានៅទីក្រុងម៉ានីល កាលពីថ្ងៃអង្គារថា ហ្វីលីពីនបានប្តេជ្ញាធ្វើការជាមួយចិន ដើម្បីបង្កើត «វិធានការកសាងទំនុកចិត្ត» ដើម្បីគ្រប់គ្រងភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង៕

ចិនផ្តល់ជំនួយសង្គ្រោះបន្ទាន់ជាង ៣១៦ លានដុល្លារ ក្នុងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ

2024/06/27 02:00:37 pm        78
ប្រទេសចិន បានផ្តល់មូលនិធិជាង ២,៣ ពាន់លានយ័ន (៣១៦,៤ លានដុល្លារ) ដើម្បីជួយដល់កិច្ចប្រឹងប្រែងជួយសង្គ្រោះ ការផ្គត់ផ្គង់សង្គ្រោះបន្ទាន់ និងការរៀបចំផែនការ នៅពេលដែលទឹកជំនន់ដ៏មហន្តរាយ និងបំណាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជិតពីរសប្តាហ៍ បានបំផ្លាញផ្នែកជាច្រើននៃប្រទេស។យោងតាមការគណនារបស់សារព័ត៌មានរ៉យទ័រ បានឱ្យដឹងថា នាយកដ្ឋានរដ្ឋាភិបាលនានាបានបែងចែកប្រាក់ចំនួន ២,៣៤៤ ពាន់លានយ័ន ទៅកាន់ទីក្រុង និងខេត្តនានាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដើម្បីជួយដល់ប្រតិបត្តិការទាំងនោះ។កាលពីសប្តាហ៍មុន លោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) បានជំរុញឱ្យអាជ្ញាធរដាក់កិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីការពារអាយុជីវិត ខណៈដែលទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិបានកើនឡើង។ មនុស្សរាប់សិបនាក់បានស្លាប់ដោយសារទឹកជំនន់ ឬបំណាក់ដីដែលបណ្ដាលមកពីភ្លៀងក្នុងរដូវទឹកជំនន់ប្រចាំឆ្នាំ ដោយភាគខាងត្បូងប្រទេសចិន បានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងជាពិសេសនៅឆ្នាំនេះ។ភ្លៀងធ្លាក់ឥតឈប់ឈរ បានបង្ខំឱ្យអាជ្ញាធរទូទាំងក្រុង បង្កើនផែនការសង្គ្រោះបន្ទាន់ ខណៈទន្លេដែលជន់លិច បានគំរាមកំហែងដល់អាយុជីវិតមនុស្សរាប់លាននាក់។ សារព័ត៌មានស៊ីនហួ បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីនៅក្នុងខេត្ត ជាំងស៊ី (Jiangxi) បានព្រមានថា កម្រិតទឹកនៃទន្លេ និងបឹងមួយចំនួននៅភាគខាងជើងខេត្តនេះ បានកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងអាចជន់លិច ខណៈដីសើមនៅតំបន់ភ្នំមានកម្រិតឆ្អែតទឹក (ជោគទៅដោយទឹក) ដែលអាចបណ្តាលឱ្យមានបំណាក់ដី៕

រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន រិះគន់សភាអាមេរិក ដែលជំរុញឱ្យស៊ើបអង្កេតការបោះឆ្នោត

2024/06/27 01:56:45 pm        69
រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន កាលពីថ្ងៃពុធ (២៦ មិថុនា) បានរិះគន់សេចក្ដីសម្រេចរបស់សភាតំណាងរាស្រ្តអាមេរិក ដែលអំពាវនាវឱ្យមានការស៊ើបអង្កេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត នៅនៅក្នុងការបោះឆ្នោតសកលខែកុម្ភៈ របស់ប្រទេសអាស៊ីខាងត្បូងមួយនេះ។ការបោះឆ្នោត ដែលមិនមានគណបក្សណាមួយទទួលបានសំឡេងភាគច្រើនច្បាស់លាស់នោះ ត្រូវបានរំខានដោយអំពើហិង្សា ការដាច់បណ្ដាញទំនាក់ទំនង និងការចោទប្រកាន់ពីគណបក្សរបស់លោកអតីតនាយករដ្ឋមន្ត្រីជាប់ពន្ធនាគារ អ៊ីមរ៉ាន ខាន់ (Imran Khan) ថាការបោះឆ្នោតត្រូវបានក្លែងបន្លំ ប៉ុន្តែគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសបដិសេធការលើកឡើងនេះ។រដ្ឋមន្ត្រីការពារជាតិ លោក ខាវ៉ាចា អាស៊ីហ្វ (Khawaja Asif) បានប្រាប់ទូរទស្សន៍ក្នុងស្រុកមួយថា «អាមេរិកគ្មានសិទ្ធិជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប៉ាគីស្ថាន ឬផ្តល់សាលក្រមណាមួយលើបញ្ហានេះទេ»។ លោកបានបន្ថែមថា សេចក្ដីសម្រេចដែលបានអនុម័តកាលពីថ្ងៃអង្គារគឺ «គ្មានតម្លៃ» ហើយមានជំហរនយោបាយ ក្នុងឆ្នាំបោះឆ្នោតមួយនៅសហរដ្ឋអាមេរិក។ការិយាល័យបរទេសរបស់ប៉ាគីស្ថាន បានចេញផ្សាយសេចក្តីថ្លែងការណ៍ដោយប្រុងប្រយ័ត្នមួយថា សេចក្ដីសម្រេចរបស់សភាអាមេរិកនោះ «កើតចេញពីការយល់ដឹងមិនពេញលេញអំពីស្ថានភាពនយោបាយ និងដំណើរការបោះឆ្នោតនៅប៉ាគីស្ថាន»៕

រដ្ឋមន្រ្តីការបរទេសថៃ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ជាមួយកម្ពុជា​ឱ្យកាន់តែរឹងមាំបន្ថែមទៀត

2024/06/27 01:53:37 pm        221
បន្ទាប់ពីធ្វើដំណើរដល់ប្រទេសកម្ពុជាភ្លាមនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៤នេះ ឯកឧត្តម ម៉ារីត សាងៀមផុង្ស (Maris SANGAMPONGSA) រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ​បាន​ទទួល​ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី​នៃ​កម្ពុជាឱ្យ​ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តីការបរទេសថៃ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​ចំពោះ​សម្ដេច​ធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈ​ប្រតិភូ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃ បាន​គោរព​ជម្រាបជូនសម្ដេចធិបតីថា ក្នុងតួនាទីជារដ្ឋមន្រ្តីការបរទេស ឯកឧត្តម​នឹង​ខិតខំ​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ក៏ដូចជាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យ​កាន់តែរីកចម្រើនបន្ថែមទៀត ព្រមទាំងបានត្រៀមជាស្រេច ក្នុងការបំពេញការងារ យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និង​ប្រទេសទាំងពីរ។ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែល​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​ឯកឧត្តមរដ្ឋមន្រ្តីការបរទេសថៃ និងគណៈប្រតិភូ និងបានអបអរសាទរចំពោះឯកឧត្តម ដែល​ត្រូវ​បាន​ជ្រើសតាំងជារដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃ។ សម្តេចធិបតី ក៏បានបញ្ជាក់ថា នៅ​ឆ្នាំ​ក្រោយគឺជាខួបអនុស្សាវរីយ៍លើកទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយ​កម្ពុជា-ថៃ​ក៏បានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលនេះ​បង្ហាញ​ពី​ទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង។សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ​រវាង​ប្រទេស​ទាំង​ពីរ ហើយតាមរយៈទំនាក់ទំនងដ៏ល្អនេះ កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពី​រ​លើ​វិស័យ​ជា​ច្រើនត្រូវ បានពង្រឹង និងពង្រីក ជាបន្តបន្ទាប់ និងបន្ថែមទៀត។ បន្ថែមលើនេះ សម្តេចធិបតី ក៏​បានសម្តែងនូវការពេញចិត្តចំពោះ រាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការលើកលែងថ្លៃទិដ្ឋាការ ចេញ​-ចូលសម្រាប់ពលករកម្ពុជា តាមច្រកព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​កន្លងមកនេះ។ ជាមួយគ្នានេះសម្តេចធិបតី និងឯកឧត្តមរដ្ឋមន្រ្តីការបរទេសថៃ ក៏បាន​សម្តែង​នូវ​ក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំបង្កើតស្ថានអគ្គកុងស៊ុលរវាងប្រទេសទាំងពីរ នៅ​ខេត្ត​សៀមរាប និងនៅខេត្តសុងក្លា ដើម្បី សម្របសម្រួលដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ឆ្លៀតក្នុងឱកាសនៃជំនួបនេះ សម្តេចធិបតី និងឯកឧត្តមរដ្ឋមន្រ្តីការបរទេសថៃ ក៏បាន​ពិភាក្សា​លើ​ការ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដែលរួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការ​ផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ទេសចរណ៍ សន្តិសុខថាមពល និងកិច្ច​សហប្រតិបត្តិការ​លើ​សកម្មភាពបោសសម្អាតមីន ជាដើម៕

លោក Erdogan រិះគន់ខ្លាំងៗលើលោក Netanyahu សម្រាប់ការបង្វែរសម្លឹងទៅរកការប្រយុទ្ធជាមួយក្រុមហេសបូឡា

2024/06/27 01:48:08 pm        71
ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានរិះគន់ខ្លាំងៗជុំវិញការលើកឡើងរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលថា លោកនឹងបង្កើនការប្រយុទ្ធប្រឆាំងជាមួយក្រុមអ៊ីស្លាមនិយមហេសបូឡា មានមូលដ្ឋាននៅប្រទេសលីបង់។លោក Netanyahu បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា អ៊ីស្រាអែល ត្រៀមនឹងបញ្ចប់ដំណាក់កាលនៃការប្រយុទ្ធយ៉ាងខ្លាំងប្រឆាំងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។ លោកបាននិយាយបង្ហើបអំពីការពង្រាយកម្លាំងបន្ថែមទៀត សម្រាប់ការប្រយុទ្ធប្រឆាំងជាមួយក្រុមហេសបូឡា។លោក Erdogan បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែល បានដុតបំផ្លាញតំបន់ហ្កាហ្សា ហើយពេលនេះ ទំនងជាកំពុងដាក់គោលដៅរបស់ខ្លួនលើប្រទេសលីបង់។ លោក និយាយថា ផែនការរបស់លោក Netanyahu ក្នុងការធ្វើឲ្យរាលដាលសង្គ្រាម នឹងនាំទៅរកមហន្តរាយ។រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អាណាលីណា ប៊ែបុក(Annalena Baerbock) ដែលបានទៅធ្វើទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល និងលីបង់ ក្នុងសប្តាហ៍នេះ បានសម្តែងការព្រួយបារម្ភអំពីការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ កាលពីថ្ងៃពុធ។លោកស្រី បាននិយាយថា អ្វីដែលសំខាន់បំផុត គឺត្រូវប្រើគ្រប់មធ្យោបាយផ្នែកការទូត ហើយប្រទេសអាល្លឺម៉ង់ កំពុងសហការជាមួយប្រទេសនានា រួមមានទាំងសហរដ្ឋអាមេរិក ដើម្បីបន្ធូរបន្ថយភាពតានតឹង។ នៅក្នុងការព្រមានជាក់ស្តែងមួយ ទៅកាន់ក្រុមហេសបូឡា ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធថា លោក Netanyahu បានពិនិត្យមើលការហ្វឹកហ្វឺនយោធា ដែលធ្វើឡើងនៅជិតព្រំដែនជាមួយប្រទេសលីបង់។

លោក ពូទីន៖ កងទ័ពជើងទឹករុស្ស៊ី នឹងទទួលបាននាវាថ្មីជាង ៤០គ្រឿង ក្នុងឆ្នាំ ២០២៤

2024/06/27 01:20:20 pm        183
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំស្តីពីការកសាងនាវា ដោយបានលើកឡើងពីស្ថិតិ ពីមួយឆ្នាំទៅមួយឆ្នាំ កងទ័ពជើងទឹករបស់រុស្ស៊ី ទទួលបាននាវាចម្បាំង និងនាវាកាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។យោងតាមលោកប្រធានាធិបតី គោលបំណងមួយក្នុងចំណោមគោលបំណងរបស់រុស្ស៊ី គឺ«ធ្វើឲ្យប្រសើរឡើងនូវកងទ័ពជើងទឹកឲ្យបានទូលំទូលាយ រួមទាំងនាវា យន្តហោះ និងសមាសធាតុឆ្នេរសមុទ្រ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនៃមូលដ្ឋានទ័ព ដើម្បីពង្រឹងទីតាំងរបស់ខ្លួន នៅក្នុងតំបន់សំខាន់ៗ ជាយុទ្ធសាស្ត្រនៃមហាសមុទ្រពិភពលោក និងដើម្បី ធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងនូវសមត្ថភាពប្រយុទ្ធរបស់ខ្លួន»។លោក ពូទីន បាននិយាយបន្ថែមថា៖«ការងារជាច្រើន ត្រូវបានធ្វើ នៅក្នុងតំបន់នេះ ដោយសារកងទ័ពជើងទឹករបស់យើង កំពុងទទួលបាននាវាថ្មីបន្ថែមទៀត» ដោយបញ្ជាក់ថា «ការជួសជុល និងការកែលម្អឡើងវិញនូវឧបករណ៍នានា» កំពុងដំណើរការ។លោកប្រធានាធិបតី បាននិយាយថា បើប្រៀបធៀបទៅនឹងឆ្នាំ ២០២២ នៅពេលដែលកងទ័ពជើងទឹក ត្រូវបានផ្តល់នាវានិងទូកថ្មីចំនួន ២៤គ្រឿង នៅក្នុងឆ្នាំ ២០២៣ ចំនួនមានចំនួន ៣៣គ្រឿង ខណៈនាវា និងទូកជាង ៤០គ្រឿង គ្រោងនឹងប្រគល់ឲ្យ នៅឆ្នាំ ២០២៤នេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋបាលស្រុកស្វាយទាប និងខេត្តតៃនិញ បន្តរួមគ្នាថែរក្សា សន្តិសុខ និងធ្វើការអភិវឌ្ឍន៍តាមព្រំដែន
04/05/2026 10:04 AM
ជនជាតិចិន ៣២៧នាក់ទៀត ត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)
04/05/2026 10:04 AM
អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ អញ្ជើញចុះសួរសុខទុក្ខ និងជូនពរជ័យ សិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី នៅសមរភូមិមុខយោធភូមិភាគទី១
04/05/2026 10:04 AM
អាមេរិក និងអ៊ីរ៉ង់ កំពុងស្វែងរកអ្នកបើកយន្តហោះចម្បាំងសហរដ្ឋអាមេរិកដែលបាត់ខ្លួន
04/05/2026 10:04 AM
តារាសម្ដែងហូលីវូដ កញ្ញា Lily James តួឯកក្នុងរឿង "Cinderella" ធ្វើទស្សនកិច្ចនៅអនុវិទ្យាល័យ ហ៊ុន សែន រលួស ខេត្តសៀមរាប
04/05/2026 09:04 AM
អ៊ីរ៉ង់ព្រមានថា តំបន់នឹងក្លាយជាឋាននរក បើសិនភាពតានតឹងជាមួយអាមេរិក-អ៊ីស្រាអែលនៅតែបន្ត
04/05/2026 09:04 AM
ក្រសួងការងារលើកទឹកចិត្តអ្នកស្វែងរកការងាររៀនជំនាញទន់បន្ថែម ដើម្បីត្រៀមខ្លួនមុនចូលទីផ្សារការងារ
04/05/2026 09:04 AM
មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦
04/05/2026 09:04 AM
សួនរុក្ខជាតិអង្គរ ត្រៀមរៀបចំព្រឹត្តិការណ៍ពិសេសៗ ដើម្បីស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
04/05/2026 08:04 AM
“កាត់សក់បង្កក់សិរី” ជូនបងប្អូនកម្មកររោងចក្រ ដើម្បីអបអរសាទរ ទទួលសិរីសួស្ដីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
04/05/2026 08:04 AM