ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ពលរដ្ឋ​ ០៥​នាក់​នៅ​ខេត្តក្រចេះ ត្រូវ​បាន​រកឃើញ​ឆ្លង​មេរោគ​កូ​វីដ ១​ថ្ងៃក្រោយ​វិលត្រឡប់​មកពី​ខេត្ត​កំពង់ធំ​

2021/06/02 07:46:48 pm        311
​ក្រចេះ​៖ រដ្ឋបាល​ខេត្តក្រចេះ បាន​ប្រកាស​ពី​ការរកឃើញ​ប្រជាពលរដ្ឋ​ចំនួន ០៥​នាក់​បន្ថែមទៀត​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ នៅឯ​ស្រុក​សំបូរ​។​​ក្នុង​សេចក្ដីជូនដំណឹង​នៅថ្ងៃនេះ រដ្ឋបាល​ខេត្តក្រចេះ​បញ្ជាក់ថា ករណី​ឆ្លង​ថ្មី​ទាំង ០៥​នាក់​នេះ ត្រូវបាន​រកឃើញ​លើ​ពលរដ្ឋ​នៅក្នុង​ភូមិ​ជើង​ពាធ ស្ថិតក្នុង​ឃុំ​កោះ​ខ្មែរ​។​​បើតាម​រដ្ឋបាល​ខេត្តក្រចេះ ពលរដ្ឋ​ទាំង ៥​នាក់​នេះ ត្រូវបាន​រកឃើញ​ឆ្លង​មេរោគ​កូ​វីដ​-១៩ បន្ទាប់ពី​ពួកគេ​ធ្វើដំណើរ​វិលត្រឡប់​មក​ពី​ខេត្តកំពង់ធំ​តាម​រថយន្ត​ផ្ទាល់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​កន្លងមកនេះ​។​​រដ្ឋបាល​ខេត្តក្រចេះ​ឱ្យដឹងទៀតថា អ្នកជំងឺ​ទាំង ៥​នាក់​នេះ ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ​ហើយ​៕​

ខេត្ត​កែប​រកឃើញ​ពលរដ្ឋ​ ០៧​នាក់​ទៀត​ឆ្លង​កូ​វីដ​-១៩ ក្រោយ​ពាក់ព័ន្ធ​នឹង​កាស៊ីណូ​នៅ​ច្រក​តន់​ហន់ ស្រុក​កំពង់ត្រាច ខេត្តកំពត​

2021/06/02 07:33:58 pm        241
​កែប​៖ ប្រជាពលរដ្ឋ​ចំនួន ០៧​នាក់​បន្ថែមទៀត ត្រូវបាន​រកឃើញ​ឆ្លង​មេរោគ​កូ​វីដ​-១៩​នៅក្នុង​ខេត្ត​កែប នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​កែប​នៅថ្ងៃនេះ​។​​រដ្ឋបាលខេត្ត​កែប បានឱ្យដឹង​ទៀតថា ករណី​ឆ្លង​ថ្មី​ទាំងនេះ ត្រូវបាន​រកឃើញ​លើ​ពលរដ្ឋ​ចំនួន ៦​នាក់​នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក នៃ​ស្រុក​ដំណាក់​ចង្អើរ ហើយ ១​ករណី​ទៀត ត្រូវបាន​រកឃើញ​លើ​ពលរដ្ឋ​នៅក្នុង​ក្រុងកែប​។​​បើតាម​រដ្ឋបាលខេត្ត​កែប ក៏មានដែរ​កុមារ​ចំនួន ៣​នាក់​ស្ថិតក្នុង​ចំណោម​ករណី​ឆ្លង​ថ្មី​ទាំង ៧​នាក់​នេះ​។​​រដ្ឋបាលខេត្ត​កែប​បញ្ជាក់ថា ពលរដ្ឋ​ទាំង ០៧​នាក់​នេះ បាន​ឆ្លង​មេរោគ​កូ​វីដ​-១៩ ពាក់ព័ន្ធ​នឹង​កាស៊ីណូ សុខ គីម​ម៉េង ស្ថិតនៅ​ច្រកទ្វារ​តន់​ហន់ ស្ថិត​ក្នុងស្រុក​កំពង់ត្រាច ខេត្តកំពត​៕​

ខេត្តកំពង់ចាម​ រកឃើញ​ពលរដ្ឋ​ ៣៣​នាក់​ទៀត​ឆ្លង​កូ​វីដ​-១៩ ស្រុក​ជើងព្រៃ​បន្ត​រក​ឃើញ​ច្រើនជាងគេ​

2021/06/02 07:27:57 pm        165
​កំពង់ចាម​៖ រដ្ឋបាលខេត្ត​កំពង់ចាម បានប្រកាសថា បាន​រកឃើញ​ប្រជាពលរដ្ឋ ៣៣​នាក់​បន្ថែមទៀត​ឆ្លង​មេរោគ​កូ​វីដ​-១៩​នៅក្នុង​ស្រុក​ចំនួន​៤ ខណៈ​អ្នកជំងឺ ៣៧​នាក់​ទៀត ក៏​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ឡើងវិញ​ផងដែរ​។​​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅថ្ងៃនេះ រដ្ឋបាលខេត្ត​កំពង់ចាម បញ្ជាក់ថា ករណី​ឆ្លង​ថ្មី​ទាំងនេះ ត្រូវបាន​រកឃើញ​លើ​ប្រជាពលរដ្ឋ ១៨​នាក់​នៅក្នុង​ស្រុក​ជើងព្រៃ ខណៈដែល​ស្រុក​បាធាយ​រកឃើញ​ករណី​ឆ្លង​ថ្មី ៩​នាក់​ទៀត​។​​នៅឯ​ស្រុក​កំពង់សៀម​ឯណោះ​វិញ រដ្ឋបាលខេត្ត​នេះ​បញ្ជាក់ថា បាន​រកឃើញ​ពលរដ្ឋ ៤​នាក់​ទៀត​បាន​ឆ្លង​មេរោគ​កូ​វីដ​-១៩ ហើយ ១​ករណី​ទៀត ត្រូវបាន​រកឃើញ​នៅឯ​ស្រុក​ព្រៃឈរ​។​​ទន្ទឹមគ្នានេះ រដ្ឋបាលខេត្ត​កំពង់ចាម​បានឱ្យដឹង​ផងដែរ​ថា អ្នកជំងឺ​កូ​វីដ​-១៩​ចំនួន ៣៧​នាក់​ទៀត ត្រូវបាន​ព្យាបាល​ជាសះស្បើយ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ដែលនាំឱ្យ​តួលេខ​អ្នកជា​សះស្បើយ​សរុប​ឡើងដល់ ៣៤៧​នាក់ ហើយ​អ្នកជំងឺ​កូ​វីដ​-១៩​ចំនួន ៥៦៧​នាក់​ទៀត កំពុង​ស្ថិតក្រោម​ការព្យាបាល​បន្ត​៕​

ខេត្ត​ប៉ៃលិន​នឹង​បិទ​ខ្ទប់​ភូមិ​ចំនួន​៣ ​នៅក្នុង​ស្រុក​សាលា​ក្រៅ ក្រោយ​ផ្ទុះ​ការឆ្លង​កូ​វីដ​-១៩​ជាច្រើន​ករណី​

2021/06/02 07:13:35 pm        175
​ប៉ៃលិន​៖ រដ្ឋបាលខេត្ត​ប៉ៃលិន​ បានសម្រេច​បិទ​ខ្ទប់​ភូមិ​ចំនួន ៣ ស្ថិតក្នុង​ស្រុក​សាលា​ក្រៅ បន្ទាប់ពី​បាន​រកឃើញ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​ឆ្លង​មេរោគ​កូ​វីដ​-១៩​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​។​​ក្នុង​សេចក្ដីជូនដំណឹង​នៅថ្ងៃនេះ រដ្ឋបាលខេត្ត​ប៉ៃលិន​បញ្ជាក់ថា ភូមិ​ផ្សារ​ព្រំ ភូមិ​ផ្សារ​ព្រំ​ជើង និង​ភូមិ​អូរ​ឈើ​ក្រំ ដែល​ស្ថិតក្នុង​ឃុំ​ស្ទឹង​កាច នៃ​ស្រុក​សាលា​ក្រៅ នឹងត្រូវ​បិទ​ខ្ទប់​ចាប់ពី​ថ្ងៃ​សុក្រ​ខានស្អែក​នេះ​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។​​រដ្ឋបាលខេត្ត​នេះ​បញ្ជាក់ថា ករណី​ឆ្លង​កូ​វីដ​-១៩​ជាច្រើន​នាក់ ត្រូវបាន​រកឃើញ​នៅក្នុង​ភូមិ​ទាំង ៣​នេះ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។​​បើតាម​សេចក្ដីជូនដំណឹង​ដដែល​នេះ រដ្ឋបាលខេត្ត​ប៉ៃលិន​នឹង​ហាមឃាត់​ការធ្វើដំណើរ​ចេញ ឬ​ចូល​ភូមិ​ទាំង ៣​នេះ ហើយ​ការជួបជុំ ឬ​ការប្រមូលផ្ដុំ​មនុស្ស​ចាប់ពី ១០​នាក់​ឡើងទៅ ក៏​នឹងត្រូវ​ហាមឃាត់​ផងដែរ​។​​ប្រជាពលរដ្ឋ ២៨​នាក់​ទៀត​នៅក្នុង​ឃុំ​ស្ទឹង​កាច់ នៃ​ស្រុក​សាលា​ក្រៅ ត្រូវបាន​រកឃើញ​ឆ្លង​មេរោគ​កូ​វីដ​-១៩ នៅក្នុង​ចំណោម​តួលេខ​អ្នក​ឆ្លង​ថ្មី ៤២​នាក់​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​៕​

ខេត្ត​ប៉ៃលិន​ បាន​រកឃើញ​ពលរដ្ឋ​ ៤២​នាក់​ទៀត​ឆ្លង​កូ​វីដ​-១៩ ជា​ចំនួន​ឆ្លង​ច្រើន​បំផុត​លើកដំបូង​នៅ​ក្នុង​ខេត្ត​នេះ​

2021/06/02 07:07:42 pm        307
​ប៉ៃលិន​៖ រដ្ឋបាលខេត្ត​ប៉ៃលិន បានប្រកាស​ពី​ការរកឃើញ​មនុស្ស​រហូតដល់​ទៅ ៤២​នាក់ ​បាន​ឆ្លង​មេរោគ​កូ​វីដ​-១៩ ដែល​នេះ​ជា​លើកដំបូង​ហើយ​ដែល​ខេត្ត​មួយ​នេះ បាន​រកឃើញ​ករណី​ឆ្លង​ដ៏​ច្រើន​បែបនេះ​។​​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ខ្លួន រដ្ឋបាលខេត្ត​ប៉ៃលិន បាន​បញ្ជាក់ថា ករណី​ឆ្លង​ថ្មី​ទាំងនេះ ត្រូវបាន​លើ​ប្រជាពលរដ្ឋ ២៨​នាក់​ នៅក្នុង​ស្រុក​សាលា​ក្រៅ ហើយ​ប្រជាពលរដ្ឋ ១១​នាក់​ទៀត​នៅក្នុង​ក្រុងប៉ៃលិន​។​​រដ្ឋបាលខេត្ត​មួយ​នេះ បញ្ជាក់ទៀតថា អាជ្ញាធរ​បានសម្រេច​បិទ​ផ្អាក​ទីតាំង​អាជីវកម្ម​ក្រុមហ៊ុន និង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​មួយចំនួន​នៅក្នុង​ភូមិ​ចំនួន ៣ ស្ថិតក្នុង​ឃុំ​ស្ទឹង​កាច់ បន្ទាប់ពី​ឃុំ​មួយ​នេះ​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩​រហូតដល់ ២៨​នាក់​៕​

ខេត្តកំពត​រកឃើញ​ពលរដ្ឋ​ ៦០​នាក់​ទៀត​ឆ្លង​កូ​វីដ​-១៩ ភាគច្រើន​ជា​កសិករ និង​បុគ្គលិក​កាស៊ីណូ​

2021/06/02 07:06:02 pm        205
​កំពត​៖ រដ្ឋបាល​ខេត្តកំពត ​បា​ន​ប្រកាស​នៅថ្ងៃនេះ​ថា បាន​រកឃើញ​ប្រជាពលរដ្ឋ ៦០​នាក់​ថ្មី​ទៀត បាន​ឆ្លង​មេរោគ​កូ​វីដ​-១៩ ដែល​ភាគច្រើន​ជា​បុគ្គលិក​កាស៊ីណូ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​តន់​ហន់ និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់ត្រាច​។​​ក្នុង​សេចក្ដីជូនដំណឹង​នៅថ្ងៃនេះ រដ្ឋបាល​ខេត្តកំពត​ប​ញ្ជា​ក់ថា ករណី​ឆ្លង​ថ្មី​ទាំងនេះ ត្រូវបាន​រកឃើញ​លើ​បុគ្គលិក​កាស៊ីណូ ២៤​រូប ប្រជាពលរដ្ឋ​កសិករ ២៧​នាក់ អ្នករកស៊ី ៤​នាក់ និង​សិស្សសាលា ២​នាក់​។​​រដ្ឋបាលខេត្ត​នេះ​បញ្ជាក់ទៀតថា អ្នកជំងឺ​កូ​វីដ​-១៩ ដែល​ទើប​រកឃើញ​ថ្មី​នេះ ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ស្ថិតក្នុង​បរិវេណ​នៃ​វិទ្យាល័យ​ព្រះបិតា​ជាតិ និង​មណ្ឌល​ព្យាបាល​ក្នុង​អគារ​កាស៊ីណូ សុខ គីម​ម៉េង​។​​ខេត្តកំពត​បាន​រកឃើញ​ប្រជាពលរដ្ឋ​កាន់តែច្រើន​បាន​ឆ្លង​មេរោគ​កូ​វីដ​-១៩​នៅក្នុង​រយៈពេល​ប៉ុន្មាន​ចុងក្រោយ​មកនេះ ដែល​ភាគច្រើន​ពាក់ព័ន្ធ​នឹង​ការឆ្លង​រីក​រាលដាល​នៅកាស៊ី​ណូ សុខ គីម​ម៉េង ស្ថិតនៅ​ច្រកព្រំដែន​តន់​ហន់​៕​

ភ្នំពេញ​បន្ត​កំណត់​ជា​តំបន់​លឿង និង​លឿងទុំ​រយៈពេល​មួយ​សប្ដាហ៍​ទៀត​

2021/06/02 10:33:41 am        340
​ភ្នំពេញ៖ រាជធានី​ភ្នំពេញ​ នៅតែ​រក្សា​ជា​តំបន់​លឿង​ដដែល​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ទៀត លើកលែងតែ​ភូមិ​ចំនួន២ នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ និង​ខណ្ឌ​ពោធិ​សែន​ជ័យ ដែល​បិទ​ខ្ទប់​រក្សា​ជា​តំបន់​លឿងទុំ​។​​វិធានការ​រដ្ឋបាល​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ ២០​កុម្ភៈ នឹង​បន្ត​រយៈពេល​មួយ​សប្តាហ៍​ទៀត ពោល គឺ​ចាប់ពី​ថ្ងៃ​ទី​០២ ​​នេះ ដល់​ថ្ងៃ​ទី​០៩ ខែ​មិថុនា ឆ្នាំ​២០២១ ដោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅតែ​រក្សា​តំបន់​លឿង លើកលែងតែ​ភូមិ​ចំនួន ២ នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ និង​ខណ្ឌ​ពោធិ​សែន​ជ័យ ត្រូវ​នៅ​រក្សា​ជា​តំបន់​លឿងទុំ​ដដែល ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​-១៩ ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​។​​នេះ​បើ​តាម​ការលើកឡើង ក្នុង​កិច្ចប្រជុំ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សំឡេង​​ផ្ទាល់ របស់​ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជាមួយ​អភិបាលខណ្ឌ​ទាំង​១៤ នៅ​សាលា​រាជធានី​ភ្នំពេញ នា​សៀ​ល​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២១ ដែល​ដឹកនាំ​ដោយ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​​ក្នុង​កិច្ចប្រជុំ​នេះ លោក លោកស្រី ជា​អភិបាលខណ្ឌ​ទាំង​១៤ បាន​រាយការណ៍​ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​គ្រប់​ខណ្ឌ និង​បាន​ស្នើសុំ​ទៅកាន់​គណៈ​អភិបាល​រាជធានី​ឱ្យ​មូលដ្ឋាន​ខណ្ឌ​របស់​ខ្លួន​នីមួយ​នៅតែ​រក្សា​ជា​តំបន់​លឿង​ដដែល លើកលែងតែ​២​ភូមិ​ប៉ុណ្ណោះ ដែល​សុំ​រក្សា​នៅ​ជា​តំបន់​លឿងទុំ នោះ​គឺ​នៅ​សហគមន៍​AB ស្ថិតក្នុង​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ និង​ភូមិ​ព្រៃទា សង្កាត់ ចោម ចៅ ៣ ខណ្ឌ ពោធិ៍ សែន ជ័យ ដោយសារតែ​ភូមិ​ទាំង​២​នេះ​កំពុង​ប្រឈម​នូវ​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​នៅឡើយ​។​​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់ ពង្រឹង​ការងារ​ឱ្យបាន​ម៉ត់ចត់​បំផុត​លើ​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វី​-១៩។ចំពោះ​តំបន់​លឿងទុំ ២​ភូមិ​ខាងលើ​ត្រូវតែ​ម៉ឺងម៉ាត់ ដើម្បី​កាត់ផ្តាច់​ជំងឺ​កូ​វីដ​-១៩ ទៅ​តំបន់​ផ្សេងទៀត រីឯ​តំបន់​លឿង ដែល​បើក​ឱ្យ​ដំណើរការ​ជា​ប្រក្រតី​ភាព​ឡើងវិញ​នោះ ក៏​ត្រូវតែ​ម៉ឺងម៉ាត់​ដែរ ដោយ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ អភិបាល​រាជធានី​ភ្នំពេញ​បាន​ទទួល​ព័ត៌មាន​ថា មាន​ទីតាំង​ខ្លះ​មាន​លួច​បើក​ខារ៉ាអូខេ ហាង​ម៉ា​ស្យា និង​លួច​បើក​ល្បែងស៊ីសង​ជា​បណ្ដើរៗ​ហើយ ពិសេស​ខណ្ឌ​នៅ​ជាយក្រុង ដូច្នេះ​អភិបាលខណ្ឌ ត្រូវ​ចុះបង្ក្រាប​ឱ្យខាងតែបាន ព្រោះ​មាន​ហានិភ័យ​ខ្ពស់​ណាស់​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​-១៩ ហើយ​ម្ចាស់​ទីតាំង​នឹង​ប្រឈមមុខ​បញ្ជូនទៅ​តុលាការ​អនុវត្ត​ទោស​ទៅតាម​ច្បាប់ បើ​ការ​លួចលាក់​បើក​ទីតាំង​ទាំងនោះ បាន​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។​​ឯកឧត្ដម ឃួ​ង ស្រេង បន្ថែម​ថា ក្នុង​រយៈពេល​ជាង​៣​ខែ​នេះ យើង​ហត់នឿយ​ណាស់​ហើយ​ក្នុង​កិច្ចការងារ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វី​-១៩ ប៉ុន្តែ​ យើង​ត្រូវតែ​រួមគ្នា​បន្តទៀត​កុំឱ្យ​ស្ថានភាព​អាក្រក់​នោះ វិល​មកជា​ថ្មី​ឡើងវិញ​ឱ្យសោះ​៕​ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា​

រដ្ឋបាល​ខេត្តកំពត​ ប​ន្ត​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ-១៩ ចំនួន​ ៦០​នាក់​ទៀត ​ពាក់ព័ន្ធ​កាស៊ីណូ​តន់​ហន់

2021/06/02 05:13:30 pm        263
​កំពត៖ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ពាក់ព័ន្ធ​នឹង​កាស៊ីណូ​តន់​ហន់ បន្ត​កើន​ឡើង​ដល់ ២២៨​នាក់​ហើយ បើ​បូ​ក​បញ្ចូល​ទាំង​ករណី​កើត​ថ្មី ចំនួន ​៦០​បន្ថែមទៀត ដែល​រដ្ឋបាល​ខេត្តកំពត​រកឃើញ​នៅ​ថ្ងៃទី​០២ ខែ​មិថុនា​នេះ ។ ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តកំពត ដែល​បាន​នៅ​ថ្ងៃទី​០២ ខែមិថុនា​នេះ បាន​បង្ហាញ​ថា យោងតាម​លទ្ធផល​នៃ​ការវិភាគ​សំណាក​រ​កមេ​រោគ​កូ​វីដ​១៩ នៅ​ថ្ងៃ​ទី​០២ ខែ​មិថុនា​នេះ បាន​រក​ឃើញ​អ្នកជំងឺ​កូ​វីដ​-១៩ ថ្មី​ចំនួន ៦០​នាក់ ស្រី​ ៣៤​នាក់ ពាក់ព័ន្ធ​នឹង​កាស៊ីណូ សុខ គឹម​ម៉េង ច្រកទ្វារ​ទ្វេភាគី​តន់​ហន់ ស្ថិតនៅ​ក្នុងភូមិ ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច​។ ​នៅ​ក្នុង​សេចក្តីប្រកាស​នោះដែរ ​ក៏បាន​បញ្ជាក់​ថា អ្នក​ដែល​វិជ្ជមាន​កូ​វីដ-​១៩​ខាង បាន​នឹង​កំពុង​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​វិទ្យាល័យ​ព្រះ​បី​តា​ជាតិ និង​មណ្ឌល​ព្យាបាល​សុខ គឹម​ម៉េង​។ ហើយ​បច្ចុប្បន្ន​ក្រុម​ឆ្លើយតប​បន្ទាន់ បាន​នឹង​កំពុង​ស្រាវជ្រាវ​ទីតាំង​និង​កំណត់មុខសញ្ញា​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើនេះ​បន្តទៀត​។ ​រដ្ឋបាល​ខេត្តកំពត ​បា​ន​អំពាវនាវ ប្រជាពលរដ្ឋ​ដែលជា​ប់​ពាក់ព័ន្ធ និង​អ្នក​កើត​កូ​វីដ-​១៩​ទាំងអស់​ដូច​រាយ​ឈ្មោះ​ខាងលើ សូម​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ហើយ​បើ​សិន​បើ​មាន​បញ្ហា​សុខភាព អាច​មក​យក​សំណាក​នៅ​សាលា​វិទ្យាល័យ​ព្រះ​បី​តា​ជាតិ ឬ​មន្ទីរពេទ្យបង្អែក​ដែល​នៅ​ជិត​ផ្ទះ​បងប្អូន​រាល់ពេល​ម៉ោង​ធ្វើការ​។ ​ដោយឡែក​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​សូម​បន្ត​អនុវត្ត​វិធានការ​បី​ការពារ បី​កុំ​ឲ្យ​បាន​ជាប់​ជាប្រចាំ ដើម្បី​រួមគ្នា​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-​១៩​។ ​គិត​មក​ត្រឹម​ល្ងាច​ថ្ងៃទី​០២ ខែមិថុនា​នេះ ក្នុង​ព្រឹត្តិការ​សហគមន៍​២០​កុម្ភៈ ចំនួន​អ្នក​កើត​កូ​វីដ​១៩​ទូទាំង​ខេត្តកំពត មាន​ចំនួន ២៨១​នាក់ ជាសះស្បើយ​ចំនួន ៣២​នាក់ ៕ អត្ថបទ៖ សារីម​

មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​ថា ​កម្មករ​ជាង​ ៣០០​នាក់​ ឆ្លង​កូ​វីដ​នៅ​រោងចក្រ​មួយ​ចំនួន​នៅ​ក្រុង​បាវិត​

2021/06/02 05:03:44 pm        112
​ស្វាយរៀង៖ លោក កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ក្រោយពី​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ-​១៩​លើក​ម្មករ​-​កម្ម​ការ​នី ក្នុង​រោងចក្រ​ម​មួយចំនួន ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត ខេត្ត​ស្វាយរៀង គិត​មកទល់ពេលនេះ មានកម្ម​ករ​ជាង​ ៣០០​នាក់ ​បាន​ឆ្លង​ជំងឺ​កូ​វីដ-​១៩ ​ខណៈ​មនុស្ស​ជាង​ ២​ពាន់​នាក់​ បាន​យក​សំណាក​តេស្ត​ជំងឺ​កូ​វីដ​១៩​។ ​ថ្លែងប្រាប់​BTV នៅ​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០២១​នេះ លោក កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តស្វាយរៀង បាន​មានប្រសាសន៍ថា តាមរយៈ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ខេត្តស្វាយរៀង​ត្រូវ​បាន​រកឃើញ​អ្នកជំងឺ​កូ​វីដ-​១៩​ជាង​ ៩០០​នាក់ ខណ​:​ចំនួន​អ្នក​ឆ្លង​ភាគច្រើន​ជា​កម្មករ​ក្នុង​រោងចក្រ​ឧស្សាហកម្ម​ចំនួន​ ០៨​រោងចក្រ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​ចំនួន​ស្ថិតក្នុង​ក្រុង​បាវិត​។​លោក​បាន​បន្តថា បច្ចុប្បន្ន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ កំពុង​សម្រាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ និង​មណ្ឌល​ព្យាបាល​កម្រិត​ចំនួន​៣​ទីតាំង។ ​លោក កែរ រដ្ឋា បានបញ្ជាក់​ថា ទោះបី​ការគ្រប់គ្រង​ស្ថានការណ៍​ការ​ផ្ទុះ​នូវ​ជំងឺ​កូ​វីដ-​១៩​ក្នុង​រោងចក្រ​មានការ​វិវឌ្ឍ​ល្អប្រសើរ ក៏ប៉ុន្តែ ​នៅមាន​កម្មករ​-​កម្ម​ការ​នីមួយ​ចំនួន​ត្រូវបាន​រកឃើញ​ឆ្លង​ជា​បន្តបន្ទាប់​អំឡុង​ពេល​ពួកគាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​របស់ខ្លួន​។​​ដោយឡែក​លោក អ៊ូ សុខឿន ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ: បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ​នៅ​ក្នុង​រោងចក្រ​បានធ្វើ​ឲ្យ​រោងចក្រ​មួយចំនួន​បាន​បាត់បង់​កម្លាំង​ពលកម្ម​កម្មករ​-​កម្ម​ការ​នី ប្រមាណ​ជាង​ ១​ម៉ឺន​នាក់​។ ​ដើម្បី​ទប់ស្កាត់ និង​ធានា​នូវ​ចរន្ត​សង្វាក់​ផលិតកម្ម​ក្នុង​រោងចក្រ សហគ្រាស អាជ្ញាធរខេត្ត បាន​ដាក់​ចេញ​នូវ​វិធានការ​ជំរុញ​ដល់​ម្ចាស់​រោងចក្រ សហគ្រាស​ទាំងអស់​ត្រូវ​ចូលរួម​ណែនាំ​ដល់ក​ម្មករ​-​កម្ម​ការ​នី​អនុវត្ត​នូវ​វិធានការ​សុខាភិបាល ឲ្យ​ខ្ពស់បំផុត ពិសេស​៣​កុំ ៣​ការពារ ខណ​:​ក្រុមការងារ​នៃ​មន្ទីរ​ការងារ​ខេត្តស្វាយរៀង ក៏​នឹងមាន​ការចុះពិនិត្យ​ជាប្រចាំ​តាម​បណ្តា​រោងចក្រសហគ្រាស នីមួយៗ​ផងដែរ​៕ អត្ថបទ​៖ សេក ឧ​ត្ត​ម​

គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ សាងសង់​សម្រេច​បាន​ជាង ៥១%

2021/06/02 09:53:01 am        247
​ភ្នំពេញ៖ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅកាន់​ក្រុងព្រះសីហនុ គិត​មកដល់ពេលនេះ សាងសង់​សម្រេច​បាន​ជាង ៥១% រួចហើយ ដោយ​គម្រោង​នេះ នឹង​គ្រោង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ នៅត្រឹម​ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ​២០២៣​។​​តាម​របាយការណ៍​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បង្ហាញ​ឱ្យដឹងថា ទោះបីជា​ប្រទេស​កម្ពុជា​ប្រឈម​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ យ៉ាងណាក៏ដោយ​ដំណើរ​នៃ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ នៅតែ​បន្តដំណើរ​ការ​ដដែល ដោយ​មិនមាន​ការប៉ះពាល់​នោះឡើយ ក្នុងនោះ​ ក្រុមការងារ បុគ្គលិក កម្មករ​ទាំងអស់ បាន​ខិតខំ​ប្រឹងប្រែង​តស៊ូ​ជម្នះ​នូវ​គ្រប់​ស្ថានភាព​, ជាក់ស្ដែង​មកដល់ពេលនេះ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ដែល​មាន​ប្រវែង​សរុប​ជាង ១៩០គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ១ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ១ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ សម្រេចបាន​ប្រមាណ ៥១,៣៥% ហើយ​តាម​កិច្ចសន្យា គ្រោង​នេះ​បញ្ចប់​នៅ​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ​។​​​​ពាក់ព័ន្ធ​ផល​ប៉ះពាល់​វិញ​, ក្រសួង​សបញ្ជាក់​ថា ចំពោះ​ការដោះស្រាយ​ផលប៉ះពាល់​ក្នុងការ​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ សម្រេចបាន ៩៩,៩% ស្មើ​ជាង ១៨៦ គីឡូម៉ែត្រ នេះ​បើ​គិត​ត្រឹម​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២១ ហើយ​ក្រសួង​កំពុងតែ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ឱ្យបាន​រួចរាល់​ក្នុងពេល​ឆាប់ៗ​នេះ​ផងដែរ​។​​​​ចំណែក​ទាក់ទង​បច្ចេកទេស​សាងសង់​, ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បង្ហាញ​ថា ចំពោះ​ទទឹង​តួ​ផ្លូវ​សរុប​ នៃ​គម្រោង​ខាងលើ នឹងត្រូវ​សាងសង់​រហូត​ដល់ ២៤,៥​ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់​១០ សង់ទីម៉ែត្រ ទទឹង ២៣ ម៉ែត្រ ក្នុងនោះ ​រួមមាន​៖ គន្លង​ផ្លូវ​ធ្វើ​ចរាចរណ៍​សម្រាប់​រថ​យន្ដ ទទឹង ១៥ ម៉ែត្រ ចែកជា ៤ គន្លង (២ គន្លង​ទៅ ២ គន្លង​មក​) ដែល​គន្លង​នីមួយៗ​មាន​ទទឹង ៣,៧៥ ម៉ែត្រ អាចឱ្យ​យានយន្ត​គ្រប់​ប្រភេទ​បើកបរ​ក្នុង​ល្បឿន​រហូតដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​កន្លែង​ខ្លះ​អាច​ដល់ ១២០ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។​​​​សូម​បញ្ជាក់ថា​៖ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ បាន​សាងសង់​ឆ្លងកាត់​រាជធានី​ភ្នំពេញ ៨,៣០ គីឡូម៉ែត្រ​, ខេត្តកណ្តាល ៩,១០ គីឡូម៉ែត្រ​, ខេត្តកំពង់ស្ពឺ ៨០,៨០​គីឡូម៉ែត្រ​, ខេត្តកោះកុង ១,៩២ គីឡូម៉ែត្រ​, និង​ខេត្ត​ព្រះសីហនុ ៨៩,៨៩​គីឡូម៉ែត្រ ដោយ​ចំណាយ​ថវិកា​សាងសង់​សរុប​ប្រមាណ ២.០០០ លាន​ដុល្លារ​អាមេរិក ជា​ទុនវិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) តាមរយៈ​ក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd៕​អត្ថបទ​​​៖ សុន រ៉ា​ឌី​​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សាស្ត្រាចារ្យ និងថ្នាក់ដឹកនាំ ៧២រូប ចូលរួមតាក់តែងវិញ្ញាសាប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សម្រាប់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលការប្រឡងនឹងប្រព្រឹត្តទៅនៅរសៀលនេះ
05/30/2026 10:05 AM
បណ្តារដ្ឋសម្ព័ន្ធយោធា NATO រិះគន់រុស្ស៊ី បន្ទាប់ពីការធ្លាក់យានដ្រូននៅប្រទេសរ៉ូម៉ានី
05/30/2026 09:05 AM
លោក Trump និយាយថា កំពុងធ្វើការសម្រេចចិត្តចុងក្រោយលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
05/30/2026 09:05 AM
សម្ដេចធិបតីពន្យល់អំពីកូតាដែលអាមេរិកផ្ដល់អាហារូបករណ៍ឱ្យទៅរៀននៅសាលាបណ្ឌិតសភាយោធាអាមេរិក West Point និងច្រានចោលការលើកឡើងរបស់ពលរដ្ឋថៃថាទៅតាមរយៈកូតារបស់កងទ័ពថៃ
05/30/2026 09:05 AM
អនុប្រធានទី១ គ.ជ.គ.ម ណែនាំឲ្យរៀបចំផែនការសកម្មភាពត្រៀមឆ្លើយតបចំពោះគ្រោះមហន្តរាយកើតឡើងជាយថាហេតុក្នុងរដូវវស្សា
05/30/2026 09:05 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានា ក្នុងខេត្តពោធិ៍សាត់
05/30/2026 07:05 AM
រូបយន្តមុជទឹកក្រោមបាតបឹងកកប្រទេសស្វីស មានគោលបំណងវាស់កម្រាស់ទឹកកកពីខាងក្រោមទឹក
05/29/2026 08:05 PM
UNICEF៖ កុមារកាន់តែច្រើនបន្ថែមទៀត អាច​រងទុក្ខវេទនា បើអ៊ីស្រាអែលពង្រីកការគ្រប់គ្រង នៅតំបន់​ហ្កាហ្សា
05/29/2026 08:05 PM
មន្ត្រីរុស្ស៊ីព្រមានអឺរ៉ុបឲ្យ​ត្រៀមប្រឈម​ឧប្បត្តិហេតុយាន​ដ្រូន​បន្ថែមទៀត ក្រោយ​​ហេតុការណ៍ នៅ​រ៉ូម៉ានី
05/29/2026 08:05 PM
ក្រុមជីករ៉ែខុសច្បាប់ទាញយកប្រយោជន៍មាសតម្លៃរាប់ពាន់លានដុល្លារនៅព្រៃជប់ភ្លៀងអាម៉ាហ្សូនរបស់ប្រេស៊ីល
05/29/2026 08:05 PM