ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

កាកបាទក្រហម​ទទួល​ប្រាក់​ ១​លាន​ដុល្លារ​ ពី​ក្រុមហ៊ុន ជីប ម៉ុង សម្រាប់​សាងសង់​ផ្ទះ​ជូន​អតីត​យុទ្ធជន​

2021/05/27 10:15:50 am        407
ភ្នំពេញ៖ នៅ​ទីស្នាក់ការ​កណ្តាល​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២១​នេះ កាកបាទក្រហមកម្ពុជា បាន​ទទួល​ជួប​សវន​ការ និង​ទទួល​ជំនួយ​ថវិកា​ចំនួន​ ១​លាន​ដុល្លារ​អាមេរិក ​ពី​ក្រុមហ៊ុន ជីប ម៉ុង ដែល​ដឹកនាំ​ដោយ​លោកជំទាវ​អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង​។ដើម្បី​ចូលរួមចំណែក​ជួយ​សាង​សង់ផ្ទះ​ចំនួន​ ៦២៨​ខ្នង ជូន​អតីតយុទ្ធជន​ក្រីក្រ និង​អតីតយុទ្ធជន​មាន​ពិការភាព នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​ថវិកា​នេះ​ គឺ​បន្ថែម​ពីលើ​ថវិកា​ចំនួន​ ២០​ម៉ឺន​ដុល្លារ​អាមេរិក របស់​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី ដែល​បាន​ឧបត្ថម្ភ​កាលពី​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ​២០២១​កន្លងទៅ​។​​នៅ​ក្នុង​ឱកាស​ជួប​សវន​ការ លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា និង​ក្រុមការងារ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​បាន​នាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ចំពោះ​លោកជំទាវ​អ្នកឧកញ៉ា ភាព ហៀក និង​ប្រតិភូ ដែល​បាន​អញ្ជើញ​នាំយក​ថវិកា​មក​ប្រគល់ជូន​ដល់ទី​ស្នាក់ការ​។ ជាមួយគ្នានេះ ​ក្នុងនាម​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធានលោកជំទាវ​អគ្គលេខាធិការ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរសធម៌​របស់​ក្រុមហ៊ុន ជីប ម៉ុង ដែល​តែងតែ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់​កាកបាទក្រហមកម្ពុជា ជា​បន្តបន្ទាប់​ចំនួន​៣៨​លើក​រួចមកហើយ គិត​ចាប់តាំងពី​ឆ្នាំ​២០០១​មក​។​ទន្ទឹមនឹងនេះ​ លោកជំទាវ​បាន​គូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា នឹង​ផ្តល់​ថវិកា​នេះ​តាមរយៈ​សមាគម​អតីត​យុទ្ធជន​កម្ពុជា ដែលមាន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និង​ជា​អគ្គលេខាធិការ នៃ​សមាគម​អតីត​យុទ្ធជន​កម្ពុជា សម្រាប់​ការសាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន​ក្រីក្រ និង​អតីត​យុទ្ធជន​មាន​ពិការភាព​ទាំង ​៦២៨​គ្រួសារ នៅ​ខេត្តពោធិ៍សាត់​ឱ្យបាន​គ្រប់​ចំនួន ដោយ​មិន​ឱ្យ​ខ្វះ​មួយ​គ្រួសារ​ណា​ឡើយ​។ការផ្តល់​ថវិកា​សម្រាប់​ការសាងសង់​ផ្ទះ​នេះ គឺជា​ការគិតគូរ​រប​ស់ស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយសារតែ​សម្តេច ធ្លាប់បាន​ឆ្លងកាត់​ភ្លើង​សង្គ្រាម និង​មាន​ប្រវត្តិ​តស៊ូ​ជាច្រើន​រាប់មិនអស់ ជាមួយ​សម្តេច​តេ​ជោ ហ៊ុនសែន ក៏ដូចជា​ឥស្សរជន​ជាន់ខ្ពស់​ដទៃទៀត ជាពិសេស​បងប្អូន​អតីតយុទ្ធជន ដែលមាន​គុណបំណាច់​ដ៏​ធំធេង ចំពោះ​បុព្វហេតុ​ជាតិ​មាតុភូមិ​។​​ជា​កិច្ច​ឆ្លើយតប គណៈប្រតិភូ​ក្រុមហ៊ុន ជីប ម៉ុង បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន បាន​ចូលរួមចំណែក​ការងារ​មនុស្សធម៌​ជាមួយ​កាកបាទក្រហមកម្ពុជា ដែលជា​សមាគម​ជាតិ តែងតែ​ធ្វើ​សកម្មភាព​មនុស្សធម៌​យ៉ាងសកម្ម​ជួយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​យ៉ាងពិត​ប្រាកដ និង​បាន​កសាង​នូវ​ភាពជឿជាក់​ពី​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន​។ គណៈប្រតិភូ​បាន​គូសបញ្ជាក់ថា ទីណា​មានទុក្ខ​លំបាក ទីនោះ​តែងតែមាន​វត្តមាន​កាក​បាទ​ក្រហម​កម្ពុជា​ជានិច្ច​។​​សូមជម្រាបថា ​រហូតដល់​ថ្ងៃទី​២៧ ​ខែឧសភា ឆ្នាំ​២០២១​នេះ សប្បុរសជន​ដែល​បាន​ចូលរួម​បរិច្ចាគ​ក្នុងការ​សាងសង់​ផ្ទះ​ជូន​អតីត​យុ​ទ្ឋ​ជន​បាន​ចំនួន​៧​នាក់​ហើយ​: ទី​1​ក្រុមហ៊ុន ជីប ម៉ុង គ្រុប​ឧបត្ថម្ភ​ចំនួន​ ១,០០០,០០០​ដុល្លារ​, ​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី ២០០,០០ដុល្លារ​, ឯកឧត្តម​បណ្ឌិត ម៉ា ឈឿន និង​លោកជំទាវ​កិត្តិ​បណ្ឌិត អ៊ុក ម៉ាលី ៧,០០០ដុល្លារ​, ​ឯកឧត្តម ឈឿន កុសល​វីរៈ និង​លោកជំទាវ ៣,៥០០ដុល្លារ​, ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី ៣,៥០០ដុល្លារ​, ​​លោកជំទាវ ម៉ែន នារី​សោ​ភ័គ ៣,៥០០ដុល្លារ​, លោក ឈាង រ័ត្ន និង​លោកស្រី នួន ស៊ុ​ន្ទ​រី ៧០,០០០ដុល្លារ​។សូមបញ្ជាក់​ផងដែរ​ថា ផ្ទះ​នីមួយៗ មាន​ទំហំ ៥ X ៧​ម៉ែត្រ ដែល​ចំណាយ​ថវិកា​តម្លៃ 3,500​ដុល្លារ​អាមេរិក និង​បង្គន់​អនាម័យ​ដាច់ដោយឡែក​មួយទៀត​មានតម្លៃ ២៧០ដុល្លារ​អាមេរិក​៕ ​​អត្ថបទ៖ សំ ងីម

ក្រសួងផែនការ​ បន្ត​កំណត់​អត្តសញ្ញាណ​ពលរដ្ឋ​ក្រីក្រ​ សម្រាប់​កម្មវិធី​ ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយ​ការ​បិទ​ខ្ទប់

2021/05/27 06:53:14 am        494
ភ្នំពេញ ៖ សកម្មភាព​ការងារ​របស់​ក្រុមយុវជន​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​វត្តមាន​របស់​មន្ត្រី​មូលដ្ឋាន ​កំពុង​បន្ត​ការ​ចុះ​​កំណត់​អត្តសញ្ញាណ​ប្រជាពលរដ្ឋ និង​គ្រួសារ ​សម្រាប់​ទទួល​បានការ​ឧបត្ថម្ភ​ពី​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយ​កា​របិទ​ខ្ទប់​។​ ការចុះ​កំណត់​អត្តសញ្ញាណ​នេះ នឹង​បន្ត​រហូតដល់​ថ្ងៃទី ៣០​ ខែឧសភា ​ខាងមុខ នេះ​ជា​ការ​បញ្ជាក់​របស់​ក្រសួងផែនការ​។ជាការ​គិតគូរ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​កម្ម​វិធីជំនួយ​សង្គម​ថ្មី​មួយទៀត គឺ “​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយ​ការ​បិទ​ខ្ទប់​”​។ ​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយ​ការ​បិទ​ខ្ទប់ នេះ​គឺ​សម្រាប់​ប្រជាពលរដ្ឋ និង​គ្រួសារ​ដែល​មាន​ជីវភាព​លំបាក​ស្ថិត​ក្នុង​តំបន់​បិទ​ខ្ទប់ ​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ ​និង​ក្រុងព្រះសីហនុ​។កម្មវិធី​នេះ ក៏​នឹង​ជួយឧបត្ថម្ភ​ដល់ គ្រួសារ​ប្រជាពលរដ្ឋ​ដែល​មាន​សមាជិក​ឆ្លង​កូ​វីដ​-១៩ ​មានការ​លំបាក​ផ្នែក​ជីវភាព​ និង​សម្រាប់​គ្រួសារ​ដែល​មាន​សមាជិក​បាត់បង់​អាយុជីវិត​ដោយសារ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍ ​២០​កុម្ភៈ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។គិត​មក​ត្រឹម​ពេលនេះ ការងារ​កំណត់​អត្តសញ្ញាណ​របស់​ប្រជាពលរដ្ឋ និង​គ្រួសារ​ដែល​នឹង​ទទួល​ផល ​គឺ​កំពុងតែបន្ត​ដោយមាន​មន្ត្រី​មូលដ្ឋាន និង​វត្តមាន​របស់​យុវជន​ស្ម័គ្រចិត្ត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​ចុះ​សម្ភាស​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​ជា​រៀងរាល់ថ្ងៃ​។ ការកំណត់​អត្តសញ្ញាណ​នេះ ​នឹង​បន្ត​រហូតដល់​ថ្ងៃទី ៣០ ​ខែឧសភា​ខាងមុខ ​នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងផែនការ​។សម្រាប់​គ្រួសារ​ដែល​ទទួល​បានកា​រ​សម្ភាស​រស់នៅក្នុង​សង្កាត់​ដង្កោ ​ខណ្ឌដង្កោ នា​ព្រឹក​នេះ ពួកគាត់​លើកឡើងថា​ ការបង្កើត​កម្មវិធី​ជំនួយ​សង្គម​ថ្មី​នេះ​ ជា​រឿង​ប្រសើរ ​និង​មាន​អត្ថប្រយោជន៍​សម្រាប់​ពួកគាត់​ដែល​មាន​ជីវភាព​ខ្វះខាត​ និង​រង​ផល​ប៉ះពាល់​ច្រើន​កំឡុង​ពេល​បិទ​ខ្ទប់​មកនេះ​។ការងារ​កំណត់​អត្តសញ្ញាណ​ប្រជាពលរដ្ឋ និង​គ្រួសារ​សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយ​ការ​បិទ​ខ្ទប់​នេះ មានការ​ចូលរួម​ស្ម័គ្រចិត្ត​យ៉ាងសកម្ម​ពី​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។ លោក ខែម សុខ​ជា ជា​យុវជន ស ស យ ក មួយរូប ដែល​បាន​ចូលរួម​ក្នុង​ការងារ​សម្របសម្រួល​នៅ​ទីតាំង​ចាក់​វ៉ាក់សាំង ​និង​ចូលរួម​ក្នុង​ការងារ​កំណត់​អត្តសញ្ញាណ​កម្ម​សម្រាប់​កម្មវិធី​ថ្មី​នេះ ​លើកឡើងថា​ លោក​ជា​យុវជន ​លោក​ពិតជា​ពេញចិត្ត​ក្នុង​ការ​បំពេញការងារ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ​និង​សម្រាប់​ជាតិ​ក្នុង​កំឡុងពេល​ការលំបាក​នេះ​។ចំពោះ​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយ​ការបិទ​ខ្ទប់ តាម​សេចក្ដីសម្រេច​របស់​ក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បញ្ជាក់ថា ​នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ដើមខែ​មិថុនា​ ខាងមុខនេះ ​ដោយ​ក្រសួង​សង្គមកិច្ច ជា​ក្រសួង​ទទួលខុសត្រូវ​ក្នុង​ការ​បើក​សាច់ប្រាក់​ជូន​អ្នក​ទទួលផល​។ ចំពោះ​ចំនួន​ថវិកា គឺ​មាន​ភាពខុសគ្នា​ទៅតាម​ចំនួន​សមាជិកគ្រួសារ​នីមួយៗ​។សេចក្ដីសម្រេច​នេះ​ បញ្ជាក់ថា ​សម្រាប់​ប្រជាពលរដ្ឋ ​និង​គ្រួសារ​ដែល​មាន​ជីវភាព​លំបាក​ ក្នុង​តំបន់​បិទ​ខ្ទប់ រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ ​និង​ក្រុងព្រះសីហនុ អាច​ទទួល​បាន​ថវិកា ពី​១៥៦ ០០០ រៀល ទៅ​៣១១ ០០០ រៀល​។ចំណែកឯ​គ្រួសារ​ដែល​មាន​សមាជិក​ឆ្លង​កូ​វីដ​-១៩ ​និង​មាន​ជីវភាព​លំបាក​វិញ ​អាច​ទទួល​បាន​ថវិកា​ពី ១៥៦ ០០០ រៀល ទៅ ៣១១ ០០០ រៀល​ដូចគ្នា​។ រីឯ​គ្រួសារ​ដែល​មាន​សមាជិក​បាត់បង់​អាយុ​ជីវិត ដោយសារ​កូ​វីដ​-១៩​វិញ ក្នុង​ព្រឹត្តិការណ៍ ២០​កុម្ភៈ ​គឺអាច​ទទួល​បាន​ថវិកា ចាប់ពី ៤៤០ ០០០​រៀល ទៅ ៧៦០ ០០០​រៀល​៕​អត្ថបទ ​៖ គឹម​ហុក  

ពន្ធនាគារ​ខេត្តកណ្តាល ដាក់​ជា​តំបន់​ក្រហម ក្រោយ​រកឃើញ​សង្ស័យ​វិជ្ជមាន​កូ​វីដ​-១៩​ លើ​អ្នកទោស​មួយចំនួន

2021/05/27 01:45:06 pm        893
កណ្ដាល ​៖ បន្ទាប់ពី​ក្រុមគ្រូពេទ្យ បាន​ចុះ​យក​សំណាក​ពិនិត្យ​រក​មេរោគ​កូ​វីដ​-១៩​ ទៅលើ​អ្នក​ជាប់ឃុំ និង​មន្ត្រី​ពន្ធនាគារ​ខេត្តកណ្តាល​ រួចហើយ​នៅ​ថ្ងៃ​ម្សិលមិញ​នេះ ​គិត​មកដល់​ព្រឹក​ថ្ងៃទី​២៧ ​ខែឧសភា​នេះ ខាង​មន្ទីរពិសោធន៍​ជាតិ ​មិនទាន់​បង្ហាញ​លទ្ធផល​ជាក់​ស្តែង​ថ្មី​យ៉ាងណា​នោះទេ ​តែ​ទោះយ៉ាង​ណា​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល​ នៅថ្ងៃនេះ ​បញ្ជា​ឱ្យ​អ្នកគ្រប់គ្រង​ពន្ធនាគារ​ខេត្ត ផ្អាក​សាច់ញាតិ​អ្នក​ជាប់ឃុំ​ពី​ខាងក្រៅ​ចូល​សាកសួរ​សុខទុក្ខ​មួយ​រយៈ​សិន​។ឯកឧត្តម អភិបាលខេត្ត គង់ សោ​ភ័​ណ្ឌ ​ថ្លែងថា​ មកដល់​ថ្ងៃនេះ យើង​មិនទាន់​រក​ឃើញ​ករណី​ឆ្លង​ថ្មី​នៃ​មេរោគ​កូ​វីដ​-១៩ ​លើ​អ្នក​ជាប់ឃុំ និង​អ្នក​ពាក់ព័ន្ធ​នៅ​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​នោះទេ ​ហើយ​បន្ទាប់ពី​ពិនិត្យ​ស្ថានភាព​សុខភាព​លើ​អ្នក​ជាប់ឃុំ ​និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​មាន​អាការៈ មិនសូវ​ស្រួល ហើយ​សង្ស័យថា ​មាន​ឆ្លង​កូ​វីដ​-១៩​ តាមរយៈ​ការ​យក​សំណាក​តេស្ត​ដំបូង​ដោយ​ប្រើ Rapid Test មក ​នៅពេលនេះ​ ឯកឧត្តម​បញ្ជា​អោយ​អ្នកគ្រប់គ្រង​ពន្ធនាគារ ​ផ្អាក​ការ​អនុញ្ញាតឱ្យ​បងប្អូន​សាច់ញាតិ​ពី​ខាងក្រៅ​ចូល​សាកសួរ​សុខទុក្ខ ​និង​ផ្ញើ​របស់របរ​នានា ​ជូន​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នេះ​តែម្តង ​ខណៈ​យើង​កំពុង​ចាត់​ទុក​ទីតាំង​ពន្ធនាគារ​នេះ​ជា​តំបន់​ក្រហម​។ទន្ទឹមនឹង​នេះដែរ ឯកឧត្តម បន្តថា នៅពេល​នេះដែរ​ យើង​ក៏​កំពុង​ផ្តល់​ការ​គិតគូរ​ខ្លាំង​លើ​បញ្ហា​ផ្តល់​អាហារ​ហូបចុក​ប្រចាំថ្ងៃ​អោយ​គ្រប់គ្រាន់ ​ និង​មានការ​បែងចែក​អគារ​ស្នាក់នៅ​ត្រឹមត្រូវ​ ដោយ​តម្រូវ​អោយ​អ្នក​ជាប់ឃុំ​នៅ​ដាច់ៗ​ពីគ្នា​ និង​ផ្តល់​ការគ្រប់គ្រង​តាមដាន​សុខភាព​ផ្ដល់​ថ្នាំសង្កូវ​ទៀងទាត់​ពី​ក្រុម​គ្រូពេទ្យ​ប្រចាំ​នៅក្នុង​ពន្ធនាគារ​យកចិត្តទុកដាក់​បំផុត ។ឯកឧត្តម គង់ សោ​ភ័​ណ្ឌ ក៏បាន​បញ្ជាក់ដែរថា​ នៅក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​នេះ ​មាន​អគារ​ធំៗ​ជាច្រើន ​សម្រាប់​ដាក់​អោយ​អ្នក​ជាប់ឃុំ​ស្នាក់នៅ ​ហើយ​ក្នុងនោះ ​មានតែ​អ្នក​ជាប់ឃុំ​នៅ​លើ​អគារ​មួយ​ដែល​ជាប់​ការសង្ស័យ​ ហើយក៏​បាន​ទៅ​សំណាក​ម្នាក់​ម្តងៗ ​ដើម្បី​ពិនិត្យ​អោយ​បាន​ច្បាស់​ថា ​តើ​អ្នកនោះ ​មាន​កូ​វីដ​-១៩ ឬ​ មិនមាន​កូ​វីដ​-១៩ ខណៈ​តាម​ប្រភពព័ត៌មាន​មួយ​ចំនួន​ចុះផ្សាយ ​និង​អះអាងថា ​តាម​រយៈពេល​លទ្ធផល​តេស្ត​រហ័ស​គឺ​បាន​សង្ស័យថា​ មាន​អ្នក​ជាប់ឃុំ ​និង​មន្ត្រី​ពាក់ព័ន្ធ​ប្រមាណ​១០០​នាក់​ មាន​ករណី​វិជ្ជមាន​កូ​វីដ-​១៩ ​ហើយ​ពេល​គេ​កំពុង​រង់ចាំ​លទ្ធផល​តេស្ត​ជាក់​ស្តែង​ពី​មន្ទីរពិសោធន៍​ជាតិ​របស់​ក្រសួងសុខាភិបាល​៕​អត្ថបទ ៖ ស៊ុម សុខ​ជា​

ក្រសួងមហាផ្ទៃ​តម្រូវ​ឲ្យ​អ្នកទោស​ទូទាំង​ប្រទេស​មុន​ចូល​ពន្ធនាគារ​ត្រូវ​តេស្ត​រកកូ​វីដ-១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក

2021/05/27 07:03:15 am        883
ភ្នំពេញ ៖ ​លោកឧត្តមអគ្គានុរក្ស.១ នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ​បាន​ថ្លែងថា ​ ចំពោះ​អ្នកទោស​ទាំងអស់​ មុន​ចូល​ក្នុង​ពន្ធនាគារ​ ត្រូវធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ ចំនួន​២០​ថ្ងៃ​។ថ្លែងប្រាប់​BTV តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​២៧ខែឧសភានេះ លោក នុត សវ​នា អគ្គនាយករង និង​ជា​អ្នក​នាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​ឲ្យ​ដឹងថា កាលពីពេល​ថ្មីៗ ដោយមាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​ស​ម្តេច​ក្រឡោ​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃអគ្គនាយកដ្ឋាន​ពន្ធនាគារ ​បានចេញ​សេចក្តី​គោលការណ៍​ជុំវិញ​ការអនុវត្ត​ក្នុង​ពន្ធនាគារ​បន្ថែម ​ពិសេស​អ្នកទោស​ទើប​បញ្ជូន​ទៅ​ពន្ធនាគារ ត្រូវ​អនុវត្ត​យ៉ាង​ម៉ត់ចត់​នូវ​វិធានការ​សុខាភិបាល​ទាំង​ការ​ធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ និង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ ខណៈកាលពីពេល​កន្លងទៅ ​ក្នុង​ពេល​បញ្ជូន​អ្នកទោស​ទៅ​ពន្ធនាគារ ​អនុវត្ត​ត្រឹមតែ​ការពិនិត្យ​អាការៈ ផ្នែក​ខាងក្រៅ​តែប៉ុណ្ណោះ​។លោកឧត្តមអគ្គានុរក្ស.១នុត សវ​នា អគ្គនាយករង​ និង​ជា​អ្នកនាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក៏បាន​បញ្ជាក់​ផងដែរ​ថា ​ចំពោះ​កិច្ចការ​គ្រប់គ្រង​ស្ថានការណ៍​ពន្ធនាគារ​ខេត្តកណ្តាល​ ដែល​កំពុង​ផ្ទុះ​ការ​ឆ្លង​ថ្មី​នេះ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​សហការ​ជាមួយ​អាជ្ញាធរខេត្ត ​ហើយ​គ្រប់គ្រង​សភាព​ការណ៍​បាន​ច្រើន​។ លោក​ ថា អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​បញ្ជូន​អ្នក​ជំនាញ ​ដើម្បី​សង្កេតការណ៍​ពី​វឌ្ឍនភាព ​ និង​សភាពការណ៍ ​ដែលមាន​ការប្រែប្រួល​ល្អ​ ឬ​អាក្រក់ ​និង​ប្រឹក្សា​យោបល់​ជាមួយ​មន្ត្រី​ពន្ធនាគារ​។បើតាម​លោកឧត្តមអគ្គានុរក្ស.១ នុត សវ​នា ក្រោយ​ព្រឹត្តិការណ៍​២០​កុម្ភៈ ​មានការ​ផ្ទុះឡើង​ជំងឺ​កូ​វីដ​១៩​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ កាលពីដើម​ខែឧសភា​ កន្លង​ទៅ ​ និង​ករណី​ផ្ទុះ​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​ តែប៉ុណ្ណោះ​៕​អត្ថបទ ៖ ឧ​ត្ត​ម 

អាជ្ញាធរខេត្ត​ស្វាយរៀង​ បញ្ជាក់​អំពី​ហេតុការណ៍​កម្មករ​រោងចក្រ​នៅ​ក្រុង​បាវិត ​ជ្រួល​យោបល់​ទាក់ទង​និង​យក​សំណាក​កូ​វីដ-​១៩

2021/05/27 01:23:39 pm        609
ស្វាយរៀង​ ៖ រដ្ឋបាលខេត្ត​ស្វាយរៀង ​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​បញ្ជាក់​អំពី​ហេតុការណ៍ ដែល​បងប្អូន​កម្មករ​-​កម្មការិនី​ រោងចក្រ​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ក្រុង​បាវិត ​នាំគ្នា​សម្រុក​ចេញពី​រោងចក្រ ​មិន​ស្ដាប់​តាម​ការណែនាំ​របស់​អាជ្ញាធរ ពាក់ព័ន្ធ​ការ​យក​សំណាក​ទៅ​ពិនិត្យ​រក​ជំងឺ​កូ​វីដ​-១៩ ដែល​ការ​ជ្រួល​យោបល់​នេះ ​បាន​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​បន្ថែមទៀត ​ក្នុង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ​ដល់​ក្រុម​គ្រួសារ​របស់​ពួកគេ​។យោង​តាម​សេចក្តីជូនដំណឹង​របស់រដ្ឋបាលខេត្ត​ស្វាយរៀង ​ដែល​ទូរទស្សន៍​BTV​ ទទួល​បាន​នា​រសៀល​ថ្ងៃទី​២៧​ ខែឧសភា ឆ្នាំ​២០២១​នេះ​ បាន​ឲ្យ​ដឹងថា ​កាល​ពីថ្ងៃទី​២៦​ម្សិលមិញ​នេះ​ មាន​កម្មករ​ម្នាក់​ ធ្វើការ​នៅក្នុង​រោងចក្រ​ដំឡើង​ទោចក្រយាន អេ អេ​ន ជេ (​ខេ​ម​បូ​ឌា​) ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង​១ ស្ថិតនៅ​ភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត ​ដោយមាន​អាការ​សង្ស័យ​ចូល​ក្នុង​និយមន័យ​កូ​វីដ​-១៩ ​បាន​ស្ម័គ្រចិត្ត​ទៅ​យក​វត្ថុ​វិភាគ​សំណាក​ធ្វើតេស្ត​រហ័ស​ នៅ​ប៉ុស្តិ៍​យក​សំណាក​ក្រុង​បាវិត ហើយ​ជា​លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩​។ក្រោយពី​ពិនិត្យឃើញ​កម្មករ​ម្នាក់​ ដែល​មាន​វិជ្ជមាន​កូ​វីដ-​១៩​នោះ​ ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​ខេត្ត ​បាន​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ចុះ​យក​វត្ថុ​វិភាគ​សំណាក ​អ្នក​ប៉ះពាល់​ផ្ទាល់​ចំនួន​៩​នាក់​ ហើយ​លទ្ធផល​វិជ្ជមាន​គឺ​បាន​ឃើញ​ចំនួន​៣​នាក់​។តាមរយៈ​សេចក្តីជូនដំណឹង​នេះ ​អាជ្ញាធរខេត្ត​ស្វាយរៀង ​បានបញ្ជាក់​បន្ថែមទៀតថា ​ក្រុមការងារ​បាន​បន្ត​យក​វត្ថុ​វិភាគ​សំណាក​អ្នក​ប៉ះពាល់​អ្នកជំងឺ​កូ​វីដ​-១៩ ​នៅ​អគារ​ផ្នែក​ខាងមុខ​ ចំនួន​១៤៥​នាក់ ហើយ​ជា​លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​៥៤​នាក់ ​បន្ទាប់មក​ក្រុមការងារ​បាន​សហការ​ជាមួយ​រោងចក្រ ​ធ្វើការ​ស្រាវជ្រាវ​ រក​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​នៅ​អគារ​ផ្សេងទៀត ​ដើម្បី​ធ្វើការ​វាយតម្លៃ​កម្រិត​ហានិភ័យ ​នៃ​ការ​ឆ្លង​ក្នុង​រោងចក្រ​ទាំងមូល​។ ​ប៉ុន្តែ​ដោយសារ​មានការ​ភិតភ័យ និង​ស្របពេល​ដល់​ម៉ោង​ចេញពី​ធ្វើការ ​បងប្អូន​កម្មករ​ កម្មការិនី​នៅ​អគារ​ដទៃទៀត ​ក៏បាន​នាំគ្នា​ចេញពី​រោងចក្រ ​បើទោះបីជា​ក្រុមការងារ ​បាន​ខិតខំ​ពន្យល់​ណែនាំ ​ពី​ការ​យក​វត្ថុ​វិភាគ​សំណាក​រក​មេរោគ​កូ​វីដ​-១៩ ណែនាំ​អំពី​ការថែទាំ​សុខភាព និង​ផល​ប៉ះពាល់ នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ​និង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ តាមដាន​សុខភាព​ក្តី តែ​បងប្អូន​ជឿ​តាម​ការ​ញុះញង់​ និង​ការ​បំផុស បំផុល​របស់​ជន​អគតិ​មួយ​ក្តាប់​តូច​ ក៏បាន​នាំគ្នា​ធ្វើដំណើរ​ចេញពី​រោងចក្រ​ទាំង​ជ្រួលច្របល់​​តែម្តង​។យ៉ាងណាក៏ដោយ​រដ្ឋបាល​ខេត្តស្វាយរៀង ​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ​និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​បងប្អូន​កម្មករ​-​កម្មការិនី ​ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​ខាងលើ ​ដែល​ចេញពី​រោងចក្រ​មុន ​ការពិនិត្យ​វាយតម្លៃ​លើ​កម្រិត​ហានិភ័យ ​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ​និង​ត្រូវ​តាមដាន​សុខភាព​ជាប្រចាំ ​ហើយ​ប្រសិនបើ​មាន​អាការ​ខុស​ប្រក្រតី ដូចជា ​ក្តៅខ្លួន​, ក្អក​, កណ្ដាស់​, ឈឺ​បំពង់ក​, ពិបាក​ដកដង្ហើម​សូម​ផ្តល់ព័​ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ និង​រួសរាន់​ទៅ​យក​វត្ថុ​វិភាគ​សំណាក​ ឬ​ ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ ​០៩៧ ៥០៣ ៤៥៦៧/០៤៤ ៧១២ ៥២២​នេះ​ផងដែរ​៕​អត្ថបទ ៖ ​បាន ចក់​

ក្រុមហ៊ុន​ល្មើសច្បាប់​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ នឹង​រង​ផាក​ពិន័យ​ពី​១​លាន​រៀល​ដល់​១០​លាន​រៀល​

2021/05/27 12:54:05 pm        687
ភ្នំពេញ ៖ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួងពាណិជ្ជកម្ម ​នឹងធ្វើ​ការ​ផាកពិន័យ​ជា​ប្រាក់​ចំពោះ​ជន​ទាំង​ឡាយណា​ដែល​ប្រព្រឹត្ត​អំពើ​ល្មើស​ពាណិជ្ជកម្ម​មួយចំនួន ​ដែល​អនុវត្ត​ចាប់ពី​ថ្ងៃទី​២៦ ខែឧសភា​នេះ​តទៅ​។ការប្រកាស​ផាកពិន័យ​នេះ ធ្វើឡើង​ដោយយោង​តាម​សេចក្តីប្រកាស​អន្តរក្រសួង​ ស្តីពី​ការពិន័យ​ជា​ប្រាក់​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ក្រសួងពាណិជ្ជកម្ម ​ដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ចុះ​កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​កន្លងទៅ​។តាម​សេចក្តីប្រកាស​អន្តរក្រសួង ការពិន័យ​ជា​ប្រាក់​ដែល​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់​ក្រសួងពាណិជ្ជកម្ម​។ ចំណែក​បទល្មើសពាណិជ្ជកម្ម ​សំដៅ​ដល់​ជន​ទាំង​ឡាយណា​ដែល​ប្រព្រឹត្ត​អំពី​ល្មើស​ទៅ​នឹង​ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម ​និង​បញ្ជី​ពាណិជ្ជកម្ម​, ច្បាប់​ស្តីពី​ម៉ាក​ ពាណិជ្ជ​នាម និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម ​និង​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ​ព្រមទាំង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ជា​ធរមាន​។ប្រភព​ដដែល​ បាន​បន្តថា ចំពោះ​ប្រភេទ​បទល្មើស និង​កម្រិត​ទឹកប្រាក់​ពិន័យ​ទៅតាម​ប្រភេទ​ល្មើស​នីមួយៗ មាន​ទំហំ​ចន្លោះ​ពី ​១​លាន​រៀល​ ដល់ ១០​លាន​រៀល​ ទៅតាម​បញ្ជី​ពិន័យ​ជា​ប្រាក់​នៃ​បទល្មើស​នីមួយៗ​។តាម​ការបញ្ជាក់​របស់​សេចក្តីប្រកាស​ខាងលើ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​បានស្នើ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម ត្រូវ​រៀបចំ​គម្រោង​ចំណូល​ពិការ​ពិន័យ​តាម​ប្រភេទ​បទល្មើស​នីមួយៗ ​ដែលមាន​ចែង នៃ​ប្រកាស​អន្តរក្រសួង​នេះ ដើម្បី​ដាក់បញ្ចូល​ទៅ​ក្នុង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ប្រចាំឆ្នាំ និង​ត្រូវ​ធ្វើ​របាយការណ៍​ចំណូល​ប្រចាំខែ និង​ប្រចាំឆ្នាំ ផ្ញើទៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ឲ្យ​បាន​មុន​ថ្ងៃទី​១០ នៃ​ខែ​បន្ទាប់ ​សម្រាប់​របាយការណ៍​ប្រចាំខែ ​និង​ឲ្យ​បាន​មុន​ថ្ងៃទី​១៥ ​ខែមករា នៃ​ឆ្នាំ​បន្ទាប់ សម្រាប់​របាយការណ៍​ប្រចាំឆ្នាំ​៕​អត្ថបទ​៖ ឈិ​ត បូរ៉ា​វី

កម្ពុជា​-​វៀតណាម​ នឹង​ដាក់​ឲ្យ​ដំណើរការ​នូវ​ច្រក​ព្រំ​ដែន​អន្តរជាតិ​ម៉ឺន​ជ័យ ​រវាង​ខេត្តព្រៃវែង​ និង​ខេត្ត​តៃ​នី​ង​ នា​ចុងខែ​ឧសភា​នេះ

2021/05/27 11:25:58 am        217
ភ្នំពេញ ៖ ប្រសិនបើ​គ្មាន​ការប្រែប្រួល​ទេនោះ ​រដ្ឋាភិបាល​កម្ពុជា​-​វៀតណាម ​នឹងដាក់​ឲ្យ​ដំណើរការ​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​(​ព្រៃវែង​)-​តឺ​ន​ណា​ម​(​តៃ​នី​ង​) នា​ថ្ងៃទី​៣១ ខែឧសភា​ ឆ្នាំ​២០២១ ខាងមុខនេះ​ ខណៈ​ការបើក​នេះ​ នឹង​សម្រួល​ដល់​ការផ្លាស់ប្ដូរ​ទំនិញ​រវាង​ប្រទេស​ទាំងពីរ ​ជាពិសេស​រវាង​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង​ និង​ប្រជាពលរដ្ឋ​ខេត្ត​តៃនិញ​ កាន់តែ​ល្អប្រសើរ ​ក៏ដូចជា​ ចូលរួម​បង្កើន​ទំហំ​ពាណិជ្ជកម្ម​របៀប​ប្រទេស​ទាំងពីរ​ផងដែរ​។យោងតាម​លិខិត របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្នើ​ទៅកាន់ ​សម្ដេច​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សុំ​គោលការណ៍​អនុញ្ញាត ​ដែល​ទូរទស្សន៍​BTV ​ទទួល​បាន​ នា​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២១​នេះ ​បាន​បញ្ជាក់​បន្ថែមថា ​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ច្រក​អន្តរជាតិ​ថ្មី​នេះ ​នឹងត្រូវ​រៀបចំឡើង​ដោយ​រដ្ឋបាល​ខេត្តព្រៃវែង ​របស់​កម្ពុជា​ សហការ​ជាមួយ​រដ្ឋបាលខេត្ត​តៃ​នី​ង របស់​វៀតណាម ដោយ​អនុវត្ត​វិធានការ ​និង​គោលការណ៍​ណែនាំ​នានា​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ-​១៩​ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​នោះ​។តាម​លិខិត​របស់​សម្តេច​ក្រឡាហោម ស ខេង ដដែល​ បានលើកឡើង​ទៀតថា ​សម្រាប់​ការរៀបចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​(​ព្រៃវែង​)-​តឺ​ន​ណា​ម​(​តៃ​នី​ង​)​នេះ​ ជា​ផ្លូវការ ​នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ ​នាពេលខាងមុខ​ នៅក្រោយ​ស្ថានភាព​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ​បាន​ធូរស្រាល​។សម្តេច​ក្រឡាហោម បានបញ្ជាក់​ផងដែរ​ថា ​ច្រក​អន្តរជាតិ​ថ្មី​នេះ នឹង​សម្រួល​ដល់​ការផ្លាស់ប្ដូរ​ទំនិញ​រវាង​ប្រទេស​ទាំងពីរ​ ជាពិសេស​រវាង​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង​ និង​ប្រជាពលរដ្ឋ​ខេត្ត​តៃ​និញ​កាន់តែ​ល្អប្រសើរ ​ក៏ដូចជា ​ចូលរួម​បង្កើន​ទំហំ​ពាណិជ្ជកម្ម​របៀប​ប្រទេស​ទាំងពីរ​ផងដែរ​៕​អត្ថបទ​ ៖ បាន ចក់

ពលរដ្ឋ​ជាង​២​.៣៦​លាន​​ទទួល​បាន​វ៉ាក់សាំង​ ក្នុង​នោះ​ជាង​១​.៧៥​លាន​នាក់​ទទួល​បាន​ទាំង​ពីរ​ដូស​រួច​រាល់

2021/05/27 10:54:10 am        73
ភ្នំពេញ៖ គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាង​បង្ការ​ជំងឺ​កូវីដ-១៩ បាន​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ពលរដ្ឋ​ដល់​ទៅ​ជាង ២​លាន ៣៦​ម៉ឺន​នាក់​ហើយ​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​ជាង ១០០​ថ្ងៃ​កន្លង​មក​នេះ។ក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ បាន​ឱ្យ​ដឹង​ថា ដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​ទូទាំង​​ប្រទេស​ម្រេច​បាន ២៣.៦២​ភាគរយ​​នៃ​ចំនួន​ប្រជា​ពលរដ្ឋ ១០​លាន​នាក់ដែល​រាជ​រដ្ឋាភិបាល​កំណត់​ចាក់​វ៉ាក់សាំង​នៅ​ឆ្នាំ​នេះ។បើ​តាម​របាយការណ៍​ដដែល​នេះ ប្រជា​ពលរដ្ឋ​ជាងជាង ១​លាន ៧៥​​ម៉ឺន​នាក់​ហើយ​ បាន​ទទួល​វ៉ាក់សាំង​ទាំង​ពីរ​ដូស​រួច​រាល់​។នៅ​ក្នុង​រយៈ​ពេល ១០៦​ថ្ងៃ​កន្លង​មក​នេះ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស បាន​ទទួល​ពលរដ្ឋ​ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាក់សាំង​ដល់​ទៅ​ជាង ២​លាន ៤១​ម៉ឺន​នាក់ ប៉ុន្តែ ប្រជា​ពលរដ្ឋ​ជាង ៥​​ម៉ឺន​នាក់ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យចាក់​វ៉ាក់សាំង​នោះ​ឡើយ​ដោយសារ​បញ្ហា​សុខភាព​របស់​ពួកគេ។កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​​ដើម្បី​បង្ការ​ជំងឺ​កូវីដ-១៩ ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ ដោយ​ដំណើរការ​បាន ១០៦ថ្ងៃ​រួច​មក​ហើយ៕

កម្មករដែលរត់ចេញដោយជ្រួលច្របល់នៅស្វាយរៀង គឺដោយសារការយល់ច្រលំ និងការបំផុសបំផុល

2021/05/26 02:35:07 pm        143
ស្វាយរៀង៖ ករណីកម្មកររត់ចេញពីរោងចក្រនៅក្រុងបាវិត ខេត្តស្វាយរៀង កាលល្ងាចថ្ងៃទី២៦ ខែឧសភា កើតមានដោយ សារការយល់ច្រឡំ និងការបំផុសបំផុល។ នេះបើតាមអភិបាលខេត្តស្វាយរៀង ឯកឧត្ដម ម៉ែន វិបុល ថ្លែងប្រាប់ BTV នៅយប់ថ្ងៃទី២៦ ខែឧសភា។ឯកឧត្ដមបញ្ជាក់បន្ថែមថា ភាពជ្រួលច្របល់នោះកើតមានក្រោយពេលមានកម្មករធ្វើការនៅរោងចក្រដំឡើងកង់ ម្នាក់ត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ ហើយមន្ត្រីជំនាញបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធនៅកន្លែងដែលកម្មករ នោះធ្វើការ។ ក្នុងអំឡុងពេលធ្វើតេស្តកម្មករនៅកន្លែងដែលគាត់ធ្វើការនោះ ស្រាប់តែមានកម្មករនៅទីតាំងក្បែរ នោះ បានឃើញពីការយកសំណាកធ្វើតេស្តរកកូវីដ និងមានការបំផុសបំផុលផង ទើបកម្មករដែលមានទីតាំងនៅ ក្បែរនោះជ្រួលច្របល់រត់ចេញពីរោងចក្រ ហើយក៏ស្របពេលនឹងដល់ម៉ោងចេញពីធ្វើការផងដែរ។កាលពីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មានការចែកចាយតាមបណ្ដាញសង្គមនានា ស្ដីពីទិដ្ឋភាពកម្មករនៅ រោងចក្រដំឡើងកង់ក្នុងក្រុងបាវិត ជ្រួលច្របល់រត់ប្រសេចប្រសាចចេញពីរោងចក្រ។ ក្រោយហេតុការណ៍នេះ កើតឡើងអភិបាលខេត្តស្វាយរៀងបញ្ជាក់ថា ករណីនេះគឺកើតចេញពីការយល់ច្រឡំ និងការបំផុសបំផុលព័ត៌ មានមិនពិតប៉ុណ្ណោះ៕ អត្ថបទ៖ គង់ ឌិន

តំបន់​លឿងទុំ ដែល​អនុវត្ត ៧ថ្ងៃកន្លងមកនឹងប្រែជាតំបន់លឿងវិញ នៅកណ្ដាលអាធ្រាតនេះ

2021/05/26 01:34:52 pm        365
ភ្នំពេញ៖ រាជធានី​ភ្នំពេញ​ បានប្រែក្លាយ​តំបន់​លឿងទុំ មក​ជា​តំបន់​លឿង​ហើយ បន្ទាប់ពី​បាន​អនុវត្ត​វិធានការ​នានា និង​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្ដែង​។​​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៦ ខែឧសភា​ឆ្នាំ ២០២១ បានចេញ​សេចក្ដីសម្រេច​លេខ ១១៨/២១ សសរ ស្ដីពី​ការកំណត់​ភូមិសាស្ត្រ​តំបន់​លឿងទុំ កន្លងមក​ដូច​មាន​ក្នុង​សេចក្ដីសម្រេច​លេខ ១១១/២១ សសរ ចុះ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ ២០២១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​មកជា តំបន់​លឿង​វិញ បន្ទាប់ពី​បាន​អនុវត្ត​វិធានការ​នានា និង​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្ដែង​។​​ក្នុង​ប្រការ​២ នៃ​សេចក្ដីសម្រេច​លេខ ១១៨/២១ សសរ វិធានការ​រដ្ឋបាល​ចំពោះ​ការកំណត់​ភូមិសាស្ត្រ​ជា តំបន់​លឿង ត្រូវ​អនុវត្តន៍​សម្រាប់​រយៈពេល​៧​ថ្ងៃ ដោយ​គិត​ចាប់ពី​ម៉ោង​សូន្យ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២១ ដោយ​ត្រូវ​អនុលោម​តាម​ខ្លឹមសារ​ក្នុង​ប្រការ ៤ នៃ​សេចក្ដីសម្រេច​លេខ ១១១/២១ សសរ ចុះ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ ២០២១ ស្ដីពី​ការដាក់ចេញ​វិធានការ​រដ្ឋបាល​បន្តស​ម្រា​ប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និងសេចក្ដីសម្រេច​លេខ ១១៥/២១ សសរ ចុះ​ថ្ងៃទី​២១ ខែឧសភា​ឆ្នាំ​២០២១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្ដីពី​ការបញ្ចប់​បំរាម​គោចរ និង​ការអនុញ្ញាត​គោលការណ៍​ពិសេស​ចំពោះ​អាជីវ​កម្មដ្ឋាន​ក្នុង​តំបន់​លឿង​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។​​នៅក្នុង​ប្រការ​៤​នៃ​១១១/២១ សសរ ចុះ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ ២០២១ បានដាក់​ចេញ​ចំពោះ តំបន់​លឿង គឺ​អនុវត្ត​រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២០ ខែឧសភា រហូតដល់​ថ្ងៃទី​២ ខែមិថុនា​ឆ្នាំ​២០២១ បើ​គិត​មកដល់ពេលនេះ​នៅសល់​រៈ​ពេល​៧​ថ្ងៃ​ទៀត ដោយ​មិន​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​បិទ​ខ្ទប់ ប៉ុន្តែ​ត្រូវអនុវត្ត​វិធានការ​រដ្ឋបាល​ទៅតាម​ប្រការ ៥ នៃ​សេចក្ដីសម្រេច​លេខ ១០០/២១ សសរ​។​​សូមបញ្ជាក់ថា តំបន់​លឿងទុំ ដែល​ប្រែក្លាយ​មកជា តំបន់​លឿង មានដូចជា ផ្នែក​ខ្លះ​នៃ​ភូមិ​ដើម​ចាន់ គឺ​ទីតាំង​ខាងក្រោយ​យឿ​ត្រី នៃ​សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​។ ភូមិ ២៣ នៃ​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​។ ភូមិ​ត្រពាំង​ថ្លឹង​១ ភូមិ​ត្រពាំង​ថ្លឹង​២ ភូមិ​ត្រពាំង​ថ្លឹង​៤ និង​ភូមិ​ទួល​ពង្រ នៃ​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ផ្នែក​ខ្លះ​នៃ​ភូមិ​ចុង​ខ្សាច់ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​។ ផ្នែក​ខ្លះ​ភូមិ​៥ នៃ​សង្កាត់​ស្ទឹងមានជ័យ​ទី​២ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​ដំណាក់​ធំ​២ ផ្នែក​ខ្លះ​នៃ​ភូមិ​ដំណាក់​ធំ​៣ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ​៕ ​អត្ថបទ៖ ប្រាក់ វ៉ាន់ដា ​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM
ដំណក់ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា៖ មូលនិធិសម្តេចតេជោ-សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តផ្តល់អណ្តូងទឹកស្អាត១៩ កន្លែង ជូនពលរដ្ឋខេត្តបាត់ដំបង
05/30/2026 04:05 PM
កម្ពុជា-កាហ្សាក់ស្ថាន ចុះហត្ថលេខាស្តីពីការលើកលែងទិដ្ឋាការសម្រាប់​អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ
05/30/2026 04:05 PM
ក្រុមរឹង​ត្អឹង​ខ្លាំង​របស់អ៊ីរ៉ង់ ព្យាយាមបំផ្លាញលទ្ធភាព​ដែល​អាចមាន​កិច្ចព្រមព្រៀងជាមួយអាមេរិក
05/30/2026 04:05 PM
ប្រធាន IAEA បញ្ជាក់​ថា កាហ្សាក់ស្ថានស្នើរក្សា​ស្តុកសារធាតុ​អ៊ុយរ៉ានី​ញ៉ូមរបស់អ៊ីរ៉ង់
05/30/2026 04:05 PM
អាជ្ញាធរបីខណ្ឌក្នុងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ និងបង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព្រមៗគ្នា
05/30/2026 04:05 PM