ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ការ​បើក​សាលារៀន​ឡើងវិញ ​ក្នុងដំណាក់កាល​ទី៣ ​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២​វិច្ឆិកា​ឆ្នាំ​២០២០

2021/04/27 02:59:58 am        25
​ភ្នំពេញ៖ បន្ទាប់ពី​ការ​បើក​សាលារៀន​ឡើងវិញ បាន​ពីរ​ដំណាក់កាល​មកនេះ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​កំណត់​ពេលវេលា​ជាក់លាក់ ដោយ​បើក​ដំណើរការ​សាលារៀន​ក្នុង​ដំណាក់កាល​ទី​៣​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​២​ ខែវិច្ឆិកា​រហូតដល់​ដំណាច់​ខែធ្នូ ឆ្នាំ​២០២០​។ ការសម្រេច​បើក​សាលារៀន​ក្នុង​ដំ​ណាក់កាល​ទី​៣​នេះ ធ្វើឡើង​ក្រោម​ការឯកភាព​និង​ទទួលបាន​ការអនុញ្ញាត​ពី​ប្រមុខ​រាជរដ្ឋាភិបាល​។​​ក្រសួង​អប់រំ នា​ថ្ងៃទី ២៧ ខែ​ធ្នូ​ ឆ្នាំ ២០២០ នេះ បាន​បញ្ជាក់​ថា ការបើក​សាលារៀន​ឡើងវិញ​ក្នុង​ដំណាក់កាល​ទី​៣ សម្រាប់​គ្រប់​គ្រឹះស្ថានសិក្សា​សាធារណៈ នឹង​អាច​ចាប់ផ្ដើម​ចាប់ពី​ថ្ងៃទី ២​ខែវិច្ឆិកា រហូតដល់​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០២០​ខាងមុខនេះ​។ ការ​បើក​សាលារៀន​ជាថ្មី​ក្នុងដំណាក់កាល​ទី​៣​នេះ ក៏​តម្រូវឱ្យ​គ្រប់​សាលារៀន​នៅតែ​ប្រកាន់ខ្ជាប់​នូវ គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ SOP ដែល​ក្រសួង​បាន​ដាក់​ចេញ​នាពេល​កន្លង​ផងដែរ​ការ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​ក្នុងដំណាក់កាល​ទី​៣​នេះ មានការ​បែងចែក​ចំនួន​សិស្ស​ក្នុង​ថ្នាក់រៀន និង​ចំនួន​ថ្ងៃ​សិក្សា​ផ្សេងគ្នា​ទៅតាម​កម្រិតសិក្សា​។ សម្រាប់​គ្រឹះស្ថាន​មតេ្តយ្យសិក្សា និង​សេវា​អប់រំ​កុមារ​តូច អាច​បើក​ការ​បង្រៀន និង​រៀន​រយៈពេល​៥​ថ្ងៃ ក្នុង​មួយ​សប្ដាហ៍ ដោយ​កំណត់​ចំនួន​សិស្ស​មិន​លើស​ពី ២៥​នាក់​ក្នុង​មួយ​ថ្នាក់​។​​សម្រាប់​កម្រិត​បឋមសិក្សា​វិញ ក្រសួង​កំណត់​ការ​បង្រៀន​និង​រៀន តែ​មុខវិជ្ជា​គោល​ប៉ុណ្ណោះ គឺ​មុខវិជ្ជា​ភាសា​ខ្មែរ និង​គណិតវិទ្យា ដោយ​សិក្សា ៥​ម៉ោង​ក្នុង​មួយថ្ងៃ និង​សិក្សា​រយៈពេល ៣​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ និង​កំណត់​ចំនួន​សិស្ស​មិន​លើស​ពី ៣០​នាក់​ក្នុង​មួយ​ថ្នាក់ និង​ត្រូវ​បន្ត​ការសិក្សា​បែប​ចម្រុះ គឺ​សិក្សា​ក្នុង​ថ្នាក់រៀន​ខ្លះ និង​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ខ្លះ​។​​ចំណែក​ឯ​គ្រឹះស្ថាន​មធ្យមសិក្សា​វិញ ក្រសួង​បាន​កំណត់​ឱ្យ​សិស្ស​ថ្នាក់​ទី ៩ និង​សិស្ស​ថ្នាក់​ទី ១២ គឺ​បន្ត​ការសិក្សា​ដូច​ដំណាក់កាល​ទី ២​ដដែល ហើយ​អនុញ្ញាត​ឱ្យ​សិស្ស​ថ្នាក់​ទី​៧ ទី​៨ ទី​១០ និង​ទី​១១ សិក្សា​ក្នុង​រយៈពេល ៣​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ដោយ​ចំនួន​សិស្ស​មិនត្រូវ​លើស ៣០​នាក់​ក្នុង​មួយ​បន្ទប់ និង​ត្រូវអនុវត្ត​ការសិក្សា​បែប​ចម្រុះ​ដដែល ដោយ​ផ្តោតលើ​មុខវិជ្ជា​សិក្សា​យ៉ាងតិច ៦​មុខវិជ្ជា​។​​ការបើក​សាលារៀន​ដំណាក់កាល​ទី​៣​នេះ​ក៏​អនុញ្ញាត​ឱ្យ​គ្រឹះស្ថានសាធារណៈ​អាច​ចាប់ផ្ដើម​ដំណើរការ​ឡើងវិញ​សេវា​រថយន្ត​ដឹក​សិស្ស បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា សកម្មភាព​សិល្បៈ សេវ​អាហារ​ដ្ឋា​ន ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ SOP ឱ្យបាន​ខ្ជាប់ខ្ជួន​៕​អត្ថបទ​៖​ គឹម​ហុក

អាជ្ញាធរខេត្ត​មណ្ឌលគិរី​ពិនិត្យ​កែលម្អ​សោភ័ណភាព​ក្រុង​ត្រៀម​ទទួល​ទេសចរ​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​បុណ្យអុំទូក

2021/04/27 02:59:58 am        23
ភ្នំពេញ ៖ ​អភិបាលខេត្ត​មណ្ឌលគិរី បាន​ដឹកនាំ​មន្ត្រី​ជំនាញ​គ្រប់​អង្គភាព​ពាក់ព័ន្ធ ពិនិត្យ​គោលដៅ​សំខាន់ៗ​ ក្នុង​ក្រុង​សែន​មនោរម្យ ​ដើម្បី​កែ​លម្អ​សណ្ដាប់ធ្នាប់ និង​រៀបចំ​ទីប្រជុំជន​ក្រុង ​ឱ្យ​កាន់​តែ​មាន​សោភ័ណភាព ត្រៀម​ទទួល​ទេសចរ ​ក្នុងឱកាស​ថ្ងៃ ​ឈប់សម្រាក នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែតប្រទីប ​និង​សំពះ​ព្រះ​ខែ អកអំបុក ​នៅ​ចុង​សប្ដាហ៍ នេះ​។ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​ថ្លែងថា ទោះបី​ឆ្នាំនេះ​ រាជរដ្ឋាភិបាល មិនបាន​ប្រារព្ធ​ពិធី បុណ្យអុំទូក ព្រោះ​កត្តា​គ្រោះធម្មជាតិ និង​បញ្ហា​កូ​វីដ​–១៩ ​ប៉ុន្តែ​ប្រជាពលរដ្ឋ មន្ត្រីរាជការ គឺ​មាន​ថ្ងៃ​សម្រាក​ជាធម្មតា ​ហើយ នឹង​ប្រាកដជា​ធ្វើដំណើរ​កម្សាន្ត ដូច​រៀង​រាល់ឆ្នាំ ចំណុច​នេះហើយ ​ទើប​ឯកឧត្ដម បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យមើល ស្ថានភាព​ទូទៅ​ក្នុង​ក្រុង និង​រៀបចំ​សណ្ដាប់ធ្នាប់ ​សោភ័ណភាព តួយ៉ាង​គឺ​នៅ​ចំណុច​រង្វង់​មូល​គោព្រៃ ​នឹង​រៀបចំ​ឱ្យមាន​ទី ធ្លា​ធំ​ទូលាយ ​ដើម្បី​ស្រួល​ធ្វើដំណើរ និង​មាន​ទីតាំង​សម្រាប់​អ្នក​ទេសចរ​ឈប់​សំចត ចំណែក​តាម​ដងផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង នឹង​ត្រូវ​ជួសជុល​ការខូចខាត និង​សម្អាត​ ផងដែរ ។ឯកឧត្ដម ស្វាយ សំ​អ៊ាង ​បានបញ្ជាក់​ទៀតថា​ ក្រៅពីនេះ​ អាជ្ញាធរ ក៏បាន​នឹង​កំពុង​ជំរុញ​ការ​សាងសង់​វិមាន​ឯក រាជ្យ​ឱ្យ​ឆាប់​រួចរាល់ ដែល​នេះ​ជា​សំណង់​ប្រវត្តិសាស្ត្រ​មួយ​របស់​ខេត្ត ​ដែល​នឹង​ជួយ​ឱ្យ​ខេត្តមណ្ឌលគិរី ​កាន់តែ​មាន​ភាព​ទាក់ ទាញ ​ជាទី​តាំង​កម្សាន្ត​ថ្មី​មួយ​របស់​ប្រជាពលរដ្ឋ និង​ទេសចរ​៕​អត្ថបទ​៖ អ៊ិត ភីរុណ

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ​ដាក់​បិណ្ឌ​ទី​៩​ នៅ​វត្ត​មុនី​សុវណ្ណ ហៅ​ចំពុះក្អែក​

2021/04/27 02:59:58 am        24
​ភ្នំពេញ៖ ក្នុង​ថ្ងៃ​កាន់បិណ្ឌ​ទី​៩ នៃ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នា​ឆ្នាំនេះ​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ភរិយា​ដ៏​ឧ​ត្ត​ម​របស់​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល បាន​អញ្ជើញ​នាំ​យក​នូវ​បង្ហាន់​បិណ្ឌ​បាត្រ បច្ច័យ ទេយ្យវត្ថុ​និង​ទេយ្យទាន​ជាច្រើន​មុខ​ទៅ​ប្រគេន​ព្រះសង្ឃ នៅ​វត្ត​មុនី​សុវណ្ណ ហៅ​ចំពុះក្អែក ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​​​វត្តមាន​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមជាមួយ​ក្រុមគ្រួសារ បងប្អូន សាច់ញាតិ និង​មន្ត្រី​អ្នកមុខអ្នកការ ​ដែល​អញ្ជើញ​មក​ដាក់​បិណ្ឌ​នៅ​វត្ត​ចំពុះក្អែក​នា​ពេលនេះ ក៏ដូចជា​ការ​អញ្ជើញ​ទៅកាន់​ទី​អារាម​ផ្សេងៗ​នាពេល​កន្លងមក ជា​សក្ខីកម្ម​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​ចំពោះ​ព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ ជាមួយនឹង​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ប្រមាណ​ជាង​៩០%​នៅ​ទូទាំងប្រទេស​។តាមរយៈ​ពិធី​បុណ្យទាន​នានា សម្តេច​តែងតែ​នាំនូវ បច្ច័យ ទេយ្យទាន ទេយ្យវត្ថុ សម្ភារៈ​បរិក្ខារ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ប្រគេន​ព្រះសង្ឃ និង​សម្រាប់​បន្ត​ចូលរួម​អភិវឌ្ឍ​កសាង​សមិទ្ធផល​នានា​ទាំង​នៅក្នុង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ឱ្យ​រីកចម្រើន​រុងរឿង​ជា​លំដាប់​ផងដែរ​។​​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​វេណ​៩​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី និង​ក្រុម គ្រួសារ រួម​ជាមួយនឹង​ថ្នាក់ដឹកនាំ​មួយចំនួនទៀត បាន​អញ្ជើញ​ធ្វើ​កិច្ច​តាម​ប្រពៃណី នៃ​ព្រះពុទ្ធសាសនា ដោយ​បាន​អញ្ជើញ​រាប់បាត្រ បូជា​បច្ច័យ ទេយ្យវត្ថុ ទេយ្យទាន បង្សុកូល វេរ​ប្រគេន​ព្រះសង្ឃ ឧទ្ទិស​នូវ​ផល្លា​អា​និ​សង្ឃ ជូនទៅ​ដល់​ដួង​វិញ្ញាណក្ខន្ធ បុព្វការី​ជន មាន មាតា បិតា ជីដូន ជីតា ញាតិ​ការ​ទាំង​៧​សន្តាន ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​ហើយ​នោះ សូមឱ្យ​វិញ្ញាណក្ខន្ធ​របស់​អស់​លោកអ្នក​ទាំងនោះ​បាន​ទទួលយក កុំបី​អាក់ខាន​ឡើយ​។​​តាមរយៈ​មនុញ្ញផល​ដ៏​ថ្លៃថ្លា​នៅក្នុង​វេន​កាន់បិណ្ឌ​ទី​៩​នៅ​វត្ត​មុនី​សុវណ្ណ ហៅ​ចំពុះក្អែក សម្តេច ថ្នាក់ដឹកនាំ និង​មន្ត្រី​ចូលរួម​បុណ្យ​ក៏បាន​ឧទ្ទិស សូមឱ្យ​ដួង​វិញ្ញាណក្ខន្ធ បុព្វការី​ជន បាន​យោង​យកកំណើត​កើត​នៅក្នុង​ទីឋាន​ដ៏​ខ្ពង់ខ្ពស់​និង​ងាកក្រោយ​ឱ្យ​ពរជ័យ ដល់​កូន ចៅ​បាន​សេចក្តីសុខ សេចក្តីចម្រើន ជាពិសេស​សូមឱ្យ​ព្រះ​បារមី​ដ៏​សក្ដិសិទ្ធិ​នៅក្នុង​លោក ព្រះ​បារមី នៃ​វត្ត​មុនី​សុវណ្ណ ហៅ​ចំពុះក្អែក តាម​ជួយ​បីបាច់​ថែរក្សា​សម្តេច​ទាំងពីរ មាន​សុខ​ភាពល្អ​បរិបូរណ៍ ជន្មាយុ​យឺនយូរ ដើម្បី​សម្តេច​ បាន​ស្ថិតនៅ​គ្រប់គ្រង ការពារ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​រក្សាបាន​ជានិច្ច​និរន្តរ នូវ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ និង​ការអភិវឌ្ឍ​រីកចំរើន​ថ្មីៗ​បន្ថែម​ទៀត ដើម្បី​ជា​សេចក្តី​សុខ សេចក្តីចម្រើន របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស ។ ហើយ​តាមរយៈ​មនុញ្ញផល​នៃ​ថ្ងៃ​ដាក់ បិណ្ឌ​នេះ ក៏​សូម​ឧទ្ទិស​នូវ​មហា​កុសលផល​បុណ្យ​ជូន​ចំពោះ​វិញ្ញាណក្ខន្ធ​វីរៈ​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី អ្នក​ស្នេហា ជាតិ ដែល​បាន​បាត់បង់​ជីវិត​ដើម្បី​បុព្វ​ហេ​ត​ត​ជាតិ​មាតុភូមិ​ជាតិ​ស្នេហា​នៃ​យើង​ផង​ដែរ​។​​​ក្នុង​ឱកាស​បុណ្យ​ដាក់​បិណ្ឌ​ទី​៩ នៅ​ចំពុះក្អែក​នេះ សម្តេច​មាន​សទ្ធា​ជ្រះថ្លា​បាន​ប្រគេន​ទេយ្យទាន ទេយ្យវត្ថុ សរុប​ចំនួន​២២​មុខ រួម​នឹង​បច្ច័យ​សង្កត់​បិណ្ឌ​៥​លាន​រៀល ព្រមជាមួយ​បច្ច័យ​សម្រាប់​រៀបចំ​ចង្ហាន់​ព្រះសង្ឃ​បូករួម នឹង​បច្ច័យ​ជាង​១៩​លាន ៨​សែន​រៀល និង​៣​ម៉ឺន​៦​ពាន់​៨៥០​ដុល្លារ​អាមេរិក​បន្ថែម​ទៀត ដែល​បានមកពី​លោកជំទាវ ឯកឧត្តម មន្ត្រី​អ្នក​មុខ អ្នកការ ដែល​បាន​អញ្ជើញ​ចូលរួម​នាឱកាស​នោះ​ផងដែរ​។​សរុប​បច្ច័យ​ទាំងអស់​ក្នុង​បិណ្ឌ​ទី​៩ នៅ​វត្ត​មុខ​នី​សុវណ្ណ ហៅ​ចំពុះក្អែក សម្រាប់​ការកសាង​សមិទ្ធផល ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​មាន​ជាង​២៤​លាន​៨​សែន​រៀល និង​ប្រាក់​ដុល្លារ​៣​ម៉ឺន​៦​ពាន់​៨៥០​ដុល្លារ​អាមេរិក​។​​ក្រៅ​ពីនេះ ​សម្តេច​ក៏បាន​ប្រគេន​ព្រះសង្ឃ​១៨០​អង្គ​ក្នុង​ ១​អង្គ​ៗ​មាន​ទេយ្យទាន​និង​បច្ច័យ​៥​ម៉ឺន​រៀល​,​យាយជី​តាជី ១៧០​នាក់ ម្នាក់ៗ​ទទួល​បាន​ក្រណាត់ស និង​ថវិកា​៥​ម៉ឺន​រៀល​៕ អត្ថបទ​៖ មុត សុទ្ធ

សម្តេច​តេ​ជោ ថ្លែងអំណរគុណ បងប្អូន​ជនរួមជាតិ​ដែល​បាន​គាំទ្រ​ដល់​សារ​នយោបាយ​របស់​សម្តេច​គឺ “ អរគុណ សន្តិភាព “

2021/04/27 02:59:58 am        30
​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អរគុណ​ដល់​បងប្អូន​ជនរួមជាតិ​ដែល​បាន​គាំទ្រ​ដល់​សារ​នយោបាយ​របស់​សម្តេច​គឺ​អរគុណ​សន្តិភាព ហើយ​សម្ដេច​ថា មានតែ​ភេរ​វករ​ប៉ុណ្ណោះ​ដែល​ចង់​បំផ្លាញ​សន្តិភាព​។ សម្ដេច​តេ​ជោ បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ តាមរយៈ​សារលិខិត​របស់​សម្ដេច​ក្នុងឱកាស​ទិវា​សន្តិភាព​អន្តរជាតិ​ថ្ងៃទី​២១​កញ្ញា​ឆ្នាំ​២០២០​នេះ​។​​តាមរយៈ​សារលិខិត​នេះ​សម្ដេច​បាន​គូសបញ្ជាក់​ដោយ​ថ្លែងអំណរគុណ​ដល់​បងប្អូន​ជនរួមជាតិ​ដែល​បាន​គាំទ្រ​ដល់​សារ​នយោបាយ​របស់​សម្ដេច​គឺ​អរគុណ​សន្តិភាព​ដែល​សម្ដេច​យល់ថា​មានតម្លៃ​មិន​សាបសូន្យ​មិន​ថា​កន្លងមក ថ្ងៃនេះ​និង​ថ្ងៃក្រោយ​។​សម្ដេច ​បាន​បន្តថា​ មនុស្ស​ទាំងអស់គ្នា​ត្រូវការ​សន្តិភាព​លើកលែងតែ​ពួក​ភេរវ​ករ​ប៉ុណ្ណោះ​ដែល​ចង់​បំផ្លាញ​សន្តិភាព​។​​សម្ដេច​បាន​បន្តថា​“​អរគុណ​សន្តិភាព​” បានក្លាយ​ទៅជា​ពាក្យស្លោក​របស់ ប្រជាជន​ដែល​ស្រឡាញ់​សន្តិភាព​។​ សារលិខិត​របស់​សម្ដេច ​ក៏បាន​បញ្ជាក់ថា ក្នុងនាម ជា​ប្រទេសមួយ​ដែល​បាន​ឆ្លងកាត់​សង្គ្រាម​បំផ្លិចបំផ្លាញ​ដ៏​រ៉ាំរ៉ៃ​ ក្រោយពី​ទទួល​បាន​នូវ​ការបង្រួបបង្រួម​ជាតិ​ពិតប្រាកដ​ សុខសន្តិភាព​ពេញលេញ​នៅ​ទូទាំងប្រទេស​ និង​ការរីកចម្រើន​នៅលើ​គ្រប់​វិស័យ​គួរ​ជាទី​មោទនៈ​កម្ពុជា​មិន​ភ្លេច​នូវ​មនោសញ្ចេតនា​របស់ខ្លួន​ដែល​មាន​ចំពោះ​ប្រជាជាតិ​ផ្សេងទៀត​នៅក្នុង​ពិភពលោក​តាមរយៈ​ការ​សម្ដែង​ចេញ​នូវ​ការខិតខំ​ចែករំលែក​បទពិសោធន៍​ក្នុង​ការកសាង​ថែរក្សា​ការពារ​សន្តិភាព​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​។​នេះ​គឺជា​ឆន្ទៈ​ដ៏​មោះមុត​របស់​កម្ពុជា​ក្នុង​ការ​សម្ដែង​សាមគ្គី​ភាពជា​អន្តរជាតិ​និង​រួម​វិភាគទាន​ដោយ​កិច្ចប្រឹងប្រែង​របស់​សហគមន៍​អន្តរជាតិ​ដើម្បី​បុព្វហេតុ​សន្តិភាព សន្តិសុខ​និង​មនុស្សធម៌​ទៅលើ​ពិភពលោក​។សម្តេច​ បាន​បន្ត​ដែរ​ថា កម្ពុ​ជា​មាន​មោទនភាព​យ៉ាង​ក្រៃលែង ក្នុងការ​ចូលរួម​រប​ស់​ខ្លួន ក្នុង​កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិភាព​ពិភពលោក ក្រោមឆត្រ​របស់​អង្គការសហប្រជាជាតិ ​បើទោះជា​មានការ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​យ៉ាងណាក៏ដោយ​។​ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី​១៤​ដែល​កម្ពុជា ​បាន​បញ្ជូន​កងកម្លាំង​សរុប​ចំនួន ៦ ៨២២​នាក់ (​ស្រី​៣៦៩​នាក់ )​ទៅ​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព អ​.​ស​.​ប នៅ​តំបន់​បេសកកម្ម​ចំនួន ១០​ ក្នុងប្រទេស​៩ រួមមាន ឆាដ៍ ស៊ូដង់ ស៊ូដង់​ខាងត្បូង អាហ្វ្រិក​កណ្ដាល លី​បង់ ស៊ី​ប ស៊ី​រី ម៉ាលី​និង យេ​មែន​។​ គិត​ត្រឹម​ដំណាច់ខែ​កក្កដា​នេះ កងកំលាំង​កម្ពុជា​កំពុង​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​មាន​ចំនួន ៧៨៧​នាក់​(​ស្រី​៧៦​នាក់​)​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង លី​បង់ ម៉ាលី អាហ្វ្រិក​កណ្ដាល​និង យេ​មែន​៕

សម្ដេចតេជោ ៖ ទោះបីជាជំងឺរាតត្បាតកូវីដ១៩​តែកម្ពុជា​កំពុងរៀបចំកែ​លម្អច្បាប់​វិនិយោគ​ដើម្បីទាក់ទាញវិនិយោគិនបន្ថែម

2021/04/27 02:59:58 am        25
ភ្នំពេញ ៖ ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងបញ្ជាក់​ជូន​សមាជិកក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន អំពីកំណែទម្រង់ជាពិសេសការរៀបចំកែលម្អច្បាប់​វិនិយោគ​ និងប្រព័ន្ធលើកទឹកចិត្តថ្មីដែលមានលក្ខណៈ​គ្រប់ជ្រុងជ្រោយដើម្បីទាក់ទាញវិនិយោគិន​ បន្ថែមទៀត​ជាពិសេសនៅពេលជំងឺកូវីដ១៩មានភាពធូរស្រាល ។ក្នុងឱកាសអញ្ជើញចូលរួមប្រជុំក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានដឹកនាំដោយលោក អាឡិចសង់ឌ័រ​ហ្វែលម៉េន នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក សម្ដេចតេជោ ហ៊ុនសែន បាន​ជម្រាប​ជូនសមាជិកគណៈប្រតិភូទាំងអស់ថា ​ទោះបីជាជម្ងឺរាតត្បាតកូវីដ១៩ បាន​និង​កំពុង​បង្កការលំបាក​ជាច្រើនដល់កិច្ចដំណើរការនៃជីវិតសង្គម ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនបន្ថយ​ល្បឿន​នៃការងារកំណែទម្រង់នៅក្នុងគ្រប់វិស័យរបស់ខ្លួននោះទេ។សន្ទរកថា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានថ្លែងចេញពីវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃទី ២១កញ្ញា ទៅកាន់វេទិកាដ៏មាន​សារសំខាន់នេះ សម្ដេចបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក alexander Feldman ដែលបានចូលរួមកិច្ចប្រជុំប្រពន្ធវីដេអូនេះ។ សម្ដេចបានគូស​បញ្ជាក់ថា ទោះជាមិនអាចរៀបចំជំនួបដោយផ្ទាល់ នៅប្រទេសកម្ពុជាក្តី តែសម្ដេចជឿជាក់ថាយើង​នឹងអាចទាញយកលទ្ធផលជាក់ស្ដែងចេញពីកិច្ចប្រជុំដ៏សំខាន់នេះ នៅពេលដែលយើងកំពុងព្យាយាមដោះស្រាយបញ្ហាប្រឈមនានា ដែលបណ្ដាលមកពីការរាតត្បាតជំងឺកូវីដ១៩ ដើម្បីពង្រីកកាលានុវត្តភាព សហប្រតិបត្តិការ ជំរុញកំណើន នឹងធ្វើឲ្យសេដ្ឋកិច្ចរបស់យើងមានភាពរឹងមាំវិញ បន្ទាប់ពីជំងឺកូវីដ១៩ មានការថមថយ។សម្ដេចបានមានប្រសាសន៍ថា អស់រយៈពេលជាង ៩ ខែមកហើយ ពិភពលោកបាននិងកំពុង​ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ដែលបាន​បង្កជាវិបត្ដិធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក លើ សង្គម​និងសេដ្ឋកិច្ច។ សម្រាប់កម្ពុជារាជរដ្ឋាភិបាលបានគ្រប់គ្រងសភាពការណ៍កូវីដ១៩ ប្រកបដោយប្រសិទ្ធភាព ដោយមកដល់ពេលនេះ កម្ពុជាមិនមានការឆ្លងជាសហគមន៍ ហើយក៏មិនបានឈានដល់ការបិទជាតំបន់ឬបិទប្រទេសទាំងមូលនោះទេ។ ជាការពិត ជំងឺកូវីដ១៩ បាននាំមកនូវបញ្ហាប្រឈមដ៏ស្រួចស្រាល់មួយចំនួនជាអាទិ៍ នៅក្នុងវិស័យវាយនភណ្ឌ វិស័យទេសចរណ៍ វិស័យអាកាសចរណ៍និងវិស័យសេវាខ្លះទៀត។ស្ថិតក្នុងសភាពការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការចំនួន៥ជុំរួចមកហើយ​ទាំងវិធាន​ការ​ជួយដល់វិស័យសេដ្ឋកិច្ចនិងវិស័យសង្គមកិច្ច សំដៅជួយរក្សាលំនឹងផលិតកម្ម​និង​អាជីវកម្មក៏ដូចជាធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។សម្ដេចជឿជាក់ថា ធុរកិច្ចអាមេរិកមួយចំនួនដែលមានវត្តមាននៅកម្ពុជា​ក៏បានទទួលនូវផល​ប្រយោជន៍​ពីវិធានការទាំងនេះ។ ទោះជាមានបញ្ហាជំងឺកូវីដក៏ដោយ សម្ដេចពិតជាមានមោទនភាពចំពោះកំណើន​ទំហំ​ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរដែលនៅក្នុងរយៈពេល ៨ ខែឆ្នាំ ២០២០ នេះ បានកើន​ឡើង​ប្រមាណជិត ១៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ។សម្តេចតេជោ បានបន្តថា ដើម្បីទាក់ទាញវិនិយោគិនបន្ថែម ជាពិសេសនៅពេលជំងឺកូវីដ១៩ មានភាពធូរស្រាល កម្ពុជាកំពុងរៀបចំកែលម្អច្បាប់វិនិយោគនិង​ប្រព័ន្ធលើកទឹក​​ចិត្តថ្មី​​ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងមានភាពទាក់ទាញសម្រាប់ឧស្សាហកម្មប្រភេទអេឡិចត្រូនិច បង្គំ កសិ-ឧស្សាហកម្ម គ្រឿងបន្លាស់ ឧស្សាហកម្មគាំទ្រ និងឧស្សាហកម្មផ្សេងទៀត៕

ខេត្តកំពត​ នឹង​ក្លាយជា​តំបន់​លំនៅឋាន​និង​ទេសចរណ៍​ដ៏​ពេញនិយម​

2021/04/27 02:59:58 am        25
កំពត ៖ ​អភិបាល​ខេត្តកំពត បាន​លើកឡើងថា ការ​អភិវឌ្ឍ​របស់​ខេត្តកំពត ​មិនអាច​នៅជាប់​ទ្រឹង​នោះទេ ​ដោយ ខេត្ត​នេះ នឹង​ក្លាយ​ជា​តំបន់​លំនៅឋាន និង​ទេសចរណ៍​ដ៏​ទាក់ទាញ និង​ពេញនិយម​បំផុត​មួយ​នៅ​កម្ពុជា​។នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត នៅ​ថ្ងៃទី​២១ ខែកញ្ញា នេះ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត បាន​លើកឡើងថា​ បើ​ទោះ​ស្ថិតនៅក្នុង​អន្តរកាល នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ក្តី ប៉ុន្តែ ខេត្តកំពត ​មាន​ទីតាំង​ភូមិសាស្ត្រ​ល្អ មា​ន​សក្ដានុពល​សម្បូរបែប ​អនុគ្រោះ និង​អំណោយផល​ដល់​វិស័យ កសិកម្ម ឧស្សាហកម្ម សេដ្ឋកិច្ច និង​ទេសចរណ៍​។ឯកឧត្ដម បានឱ្យដឹងថា អ្នកវិនិយោគ​ជាច្រើន បាន​នឹង​កំពុង​បោះទុន​ទិញ​ដី ធ្វើការ​វិនិយោគ​លើ វិស័យ​អចលនទ្រព្យ និង​វិស័យ​ផ្សេងទៀត ពិសេស​វិស័យ​ទេសចរណ៍ ​បាន​នឹង​កំពុង​ពង្រីក​វិសាលភាព​កាន់ តែ​ធំ ​ធ្វើ​ឲ្យ​មាន​កំណើន​ភ្ញៀវ ពីមួយ​ខែ​ទៅ​មួយខែ​។ ​ល្បឿន ​នៃ​ការអភិវឌ្ឍ​ខេត្ត មិនអាច​ថយចុះ ​ឬ​​​ នៅជាប់​ ទ្រឹង​នោះទេ ​ទោះជា​ស្ថិតនៅក្នុង​អន្តរកាល​នៃ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ ព្រោះ​បច្ចុប្បន្ន ​មាន​ក្រុមហ៊ុន​ជាច្រើន​ បានដាក់​ពាក្យសុំ​ធ្វើការ​វិនិយោគ ខណៈ​ក្រុមហ៊ុន​ខ្លះ ​បា​នរក​ទិញ​ដី​រាប់​រយ​ហិកតា ​ដើម្បី​ធ្វើការ​អភិវឌ្ឍ​លើ វិស័យ​អចលនទ្រព្យ ​ដូចជា ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ឧស្សាហកម្ម ក្រុង​វៃឆ្លាត (Smart City) និង គម្រោង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ជាច្រើន​កន្លែង បង្ក​ឱកាស​ឱ្យ​ខេត្ត អាច​នឹង​រក​ចំណូលបាន​រាប់លាន ដុល្លារ ក្នុង​មួយឆ្នាំៗ ​ដើម្បី​យកមក​អភិវឌ្ឍ​បន្ត​។​​ឯកឧត្តម បាន​សម្ដែង​នូវ​សុទិដ្ឋិនិយម​ថា ​ទៅ​ថ្ងៃ​អនាគត ខេត្តកំពត ​នឹង​ក្លាយទៅជា​តំបន់​លំនៅ ឋាន និង​ទេសចរណ៍​ដ៏​ពេញ​និយម ​ស្រប​ពេលដែល​រោងចក្រ ​តំបន់ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​ធំៗ បាន នឹង​កំពុង​ស្ថាបនា​យ៉ាង​មមាញឹក​។ ​ជាងនេះទៅទៀត ​ខេត្ត​នេះ ​ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ជ្រើសរើស ធ្វើជា​ទីតាំង​ដើម្បី​នឹង​សាងសង់​ពហុកីឡដ្ឋាន​ស្តង់ដារ​អន្តរជាតិ​ថែមទៀត​ផង​៕

ក្រសួង​អប់រំ​មាន​គោលដៅ​ឱ្យ​សាលា​តាម​ទីប្រជុំជន​បង្កើត​បន្ទប់​ឌីជីថល​សម្រាប់​ជួយ​សម្រួល​ការ​រៀន​តាម​បែប​ចម្រុះ

2021/04/27 02:59:58 am        25
ភ្នំពេញ ៖ ​ ក្នុង​បរិបទ​ជំងឺ​កូ​វីដ​១៩​នេះ ក្រសួង​អប់រំ​ តាម​ការ​លើកឡើង​របស់ ​ឯកឧត្តម​រដ្ឋមន្ត្រី​ដោយផ្ទាល់ ​បាន​លើកឡើងថា ​ក្រសួង​អប់រំ​ មាន​គោលដៅ​ចង់​ឱ្យ​សាលារៀន​នៅ​តាម​ទីប្រជុំជន បង្កើត​បន្ទប់​ឌីជីថល ​ដើម្បី​ជួយ​សម្រួល ដល់​ការសិក្សា​ ស្រប​ពេលដែល​កម្ពុជា ​នឹង​នៅតែ​បន្ត​ការ​សិក្សា​បែប​ចម្រុះ ទាំង​ការសិក្សា​ក្នុង​ថ្នាក់រៀន និង​ការសិក្សា​តាម​ប្រព័ន្ធ​អន​ ឡាញ រឺ​ការសិក្សា​ពី​ចម្ងាយ​។​ នេះ​ជាការ​លើកឡើង​នៅ​ថ្ងៃទី ២១​ កញ្ញា ​ឆ្នាំ ២០២០ ក្នុងឱកាស​រដ្ឋមន្ត្រីក្រសួង​អប់រំ ហង់​ជួន ណា​រ៉ុ​ន និង ឯកឧត្តម ហ៊ុន ម៉ា​នី ​ប្រធាន​គណៈកម្មការ​អប់រំ យុវជន​និង​កីឡា​ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ ​នៃ​រដ្ឋសភា​ចុះ​ពិនិត្យ​ការសិក្សា​នៅ​វិទ្យាល័យ​បាក់​ទូក​។ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​ដំណើរការ​សិក្សា​ឡើងវិញ​ដំណាក់កាល​ទី​២ ក្នុង​បរិបទ​កូ​វីដ​១៩ នៅ​វិទ្យាល័យ​បាក់​ទូក នា​ព្រឹក​នេះ​ ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ ​បាន​លើកឡើងថា ជា​ការ​ត្រៀម​ក្នុង​រយៈពេល​មធ្យម​ចាប់ពី​ពេលបច្ចុប្បន្ន​ទៅ​ឆ្នាំ ២០២៣ ​ក្រសួង​អប់រំ​មាន​គោលដៅ​ឱ្យ​សាលា​នៅ​ទីប្រជុំជន​បង្កើត​បន្ទប់​ឌីជីថល ​បំពាក់​ដោយ​កុំព្យូ​ទ័​រ ​និង​ឯកសារ​ផ្សេងៗ ​ដើម្បី​ជួយ​គាំទ្រ​ដល់​ការសិក្សា​តាមបែប​ចម្រុះ ​និង​ផ្ដល់​ភាព​ងាយស្រួល​កាន់​ច្រើន​ដល់​សិស្ស​។ ​ឯកឧត្តម​ លើកឡើងថា បន្ទប់​នេះ​គឺមាន​សារៈសំខាន់​ច្រើន ជាពិសេស​សម្រាប់​សិស្ស​ដែល​ពុំមាន​លទ្ធភាព​រៀន​តាម​ទូរស័ព្ទដៃ ដោយ​ពួកគេ​អាច​ចូល​មក​រៀន​ក្នុង​បន្ទប់​នេះ ហើយ​បន្ទប់​នេះ​ក៏​អាចជួយ​កាត់បន្ថយ​ការ​ចំណាយ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើណិ​ត​របស់​សិស្ស​ផងដែរ​។​ គោលដៅ​បែបនេះ ​ស្រប​ពេល​ដែល​កម្ពុជា​បាន​អនុញ្ញាត​ឱ្យមាន​ការ​បើក​សាលា​ជាថ្មី​បាន​ពីរ​ដំណាក់កាល​រួចមកហើយ ​ហើយ​ក្រសួង​ក៏​នៅតែ​បន្ត​ការសិក្សា​តាម​បែប​ចម្រុះ​ទាំង​ការសិក្សា​ក្នុង​ថ្នាក់រៀន និង​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ រឺ​ការសិក្សា​ពី​ចម្ងាយ​។នាឱកាស​ដដែល​នេះ ឯកឧត្តម ហ៊ុន ម៉ា​នី ជា​ប្រធាន​គណៈកម្មការ​អប់រំ យុវជន ​កីឡា កិច្ចការ​សាសនា វប្បធម៌ ​និង​ទេសចរណ៍ នៃ​រដ្ឋសភា លើកឡើង​ជា​ការ​កោត​សរសើរ​ចំពោះ​ការផ្លាស់ប្ដូរ​ភ្លាមៗ ដែល​ក្រសួង​អប់រំ​អាច​បន្ត​ការ​បង្រៀន​តាម​ប្រព័ន្ធ​អន​ឡាញ ​និង​ការសិក្សា​ពី​ចម្ងាយ ដល់​សិស្ស​ក្នុង​បរិបទ​ជំងឺ​កូ​វីដ ១៩ ស្រប​ពេល​ដែល​កម្ពុជា​ពុំ​មាន​បទពិសោធន៍​ រឺ​ មូលដ្ឋាន​បែបនេះ​ពី​មុនមក​។ ឯកឧត្តម ​ក៏​លើកឡើង​ជា​ការ​គាំទ្រ​ដែរ​ថា វា​ជា​រឿង​ចាំបាច់​សម្រាប់​កម្ពុជា​ទាំង​ពេល​បច្ចុប្បន្ន ​និង​ពេលអនាគត ​បើទោះជា​លែង​មាន​ហានិភ័យ​ពី​ជំងឺ​កូ​វីដ​១៩​ យ៉ាងណាក្ដី ក៏​កម្ពុជា​ត្រូវ​វិនិយោគ​លើ​វិស័យ​អប់រំ ​តាមបែប​ឌីជីថល​ផងដែរ​។សូមបញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​សាលារៀន​បើក​ដំណើរការបាន​២​ដំណាក់កាល​រួចមកហើយ​។ ដំណាក់កាល​ទី ១ គឺ​សម្រាប់​សាលារៀន​ឯកជន មាន​ស្តង់ដារ​សុវត្ថិភាព​ខ្ពស់​ចំនួន ២០ រីឯ​ដំណាក់កាល​ទី​២ ​គឺ​ការ​ចូលរៀន​ជាថ្មី​សម្រាប់​សិស្ស​ថ្នាក់​ទី ៩ ​និង​សិស្ស​ថ្នាក់​ទី​១២​ទូទាំង​ប្រទេស និង​សាលា​ឯកជន​មួយ​ចំនួន ក្នុង​ខែកញ្ញា​នេះ​។ ចំណែកឯ​ការបើក​សាលារៀន​ដំណាក់កាល​ទី ៣​ពុំទាន់​មានការ​បញ្ជាក់​កាលបរិច្ឆេទ​នោះទេ​។ ​ខណៈពេល​នេះ ​ទោះបីជា​សាលារៀន​ជាច្រើន​បាន​បើក​ដំណើរការ​វិញ​យ៉ាងណាក្ដី ​ក៏ត្រូវ​អនុវត្ត​ការសិក្សា​បែប​ចម្រុះ​ដែល​ ដោយ​រៀន​ក្នុង​ថ្នាក់រៀន​ខ្លះ និង​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​ខ្លះ​ ។ ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ សព្វថ្ងៃ​ក្រសួង​អប់រំ​បាន​បង្កើត​វីដេអូ​បង្រៀន​ជាច្រើន​ ដោយមាន​ការ​ចាក់ផ្សាយ​ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង ការចាក់​ផ្សាយ​ក្នុង​ប្រព័ន្ធ យូ​ធូប ​របស់​ក្រសួង និង​មានការ​ចាក់​ផ្សាយ​នៅ​ទូរទស្សន៍ ​ទ​ទក ២ ផងដែរ​៕

កម្មករ​និយោជិត ​បាន​វិលត្រឡប់​ចូល​ធ្វើការ​វិញ​ដោយ​រីករាយ

2021/04/27 02:59:58 am        25
ភ្នំពេញ ៖ ​តាម​ការកំណត់ នៅ​ថ្ងៃទី​២១ កញ្ញា ឆ្នាំ​២០២០​នេះ កម្មករ និយោជិត​នៅ​តាម​បណ្តា​រោងចក្រ​នានា​ទូទាំង​ប្រទេស​បាន​ត្រឡប់​ចូល​បំពេញការងារ​វិញ ​ក្រោយ​ឈប់សម្រាក​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។ ក្នុង​នោះ​កត់សម្គាល់​ឃើញថា​ ក្រុម​កម្មករ​ទាំងនោះ​មាន​ទឹកមុខ​សប្បាយរីករាយ ​និង​នៅតែ​ប្រកាន់ខ្ជាប់​នូវ​ការ​ពាក់​ម៉ាស់​ផងដែរ​ ខណៈ​ជំងឺ​កូ​វីដ​១៩​ មិនទាន់​អវត្តមាន​។កំពុង​ធ្វើដំណើរ​ទៅកាន់​ទីកន្លែង​ការងារ​រៀងៗ​ខ្លួន ក្រុម​កម្មការិនី​ ស្ថិតនៅ​ផ្លូវ​វេ​ង​ស្រេង​ រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី ថា បន្ទាប់ពី​ឈប់សម្រាក​អស់​រយះពេល​ជាច្រើន​កន្លង​មកនេះ បាន​បន្សល់ទុក​នូវ​អនុស្សាវរីយ៍​ជាច្រើន​ពី​ការជួបជុំ​ រវាង​ក្រុមគ្រួសារ ​​សាច់ញាតិ ​និង​មិត្តភ័ក្ដិ​។ ក្រុម​កម្ម​ការិនី​ទាំងនេះ ​បានលើកឡើង​ស្រដៀង​គ្នា​ទៀតថា ​សម្រាប់​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ ​ធៀប​នឹង​ឆ្នាំ​កន្លងៗ​ទៅ ​សកម្មភាព​ជួបជុំគ្នា​នៅតាម​ផ្ទះ ​ក៏ដូចជា ​តាម​ទីវ​ត្ត​អារាម​ នៅតែ​ដូចដើម ​ពោលគឺ​មាន​ភាព​ភាព​អ៊ូអរ​និង​សប្បាយរីករាយ ទោះបីជា​ស្ថិត​ក្នុង​វិបត្តិ​កូ​វីដ​១៩​ក្តី​។ជាមួយគ្នានេះ ក្រុម​កម្ម​ការិនី​ទាំងនោះ បាន​អំពាវនាវ​ដល់ក​ម្មករ​និយោជិត ​និង​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ទប់ស្កាត់ ​និង​គោរព​តាម​ការណែនាំ​របស់​រដ្ឋាភិ​បាល ​ជៀសវាង​កើតមាន​ជំងឺឆ្លង​កូ​វីដ​១៩៕

ឥទ្ធិពល​ព្យុះ ​NOUL ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ​បង្ក​ផល​ប៉ះពាល់​ដល់​ខេត្ត​មួយ​ចំនួន​​នៃ​កម្ពុជា ​​តែ​មិនសូវ​​ធ្ងន់ធ្ងរ​

2021/04/27 02:59:58 am        25
ភ្នំពេញ ​៖ ឥទ្ធិពល​ព្យុះ​ទី​១១​ មាន​ឈ្មោះថា NOUL(​នូ​ល​) ​ដែល​បាន​នាំ​ទឹកភ្លៀង​ខ្លាំង​ និង​ខ្យល់​បក់​បោក​ខ្លាំង ​ មកលើ​ ប្រទេស កម្ពុជា ​ចាប់ពី​ថ្ងៃទី​១៨ ​ដល់​ថ្ងៃទី​២០ ​ខែកញ្ញា ​ឆ្នាំ​២០២០​ កន្លងមកនេះ មិន​បង្ក​ផល​ប៉ះពាល់​និង​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ផលដំណាំ​ពលរដ្ឋ​នោះទេ ​ ប៉ុន្តែ​ក៏​មាន​ការ​ប៉ះពាល់​ខ្លះ​ដល់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ ។ នេះ​បើ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ​នៅ​ព្រឹក​នេះ ​។បើតាម​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ លោក ឃុន សុខា បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃទី​២១ ខែកញ្ញា​នេះ បានឲ្យ​ដឹងថា ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បង្ក​ដោយសារ​ព្យុះ​NOUL ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​គឺ​បាន​បង្កអោយមាន​ជំនន់​ទឹកភ្លៀង នៅ​ក្នុង​ខេត្តក្រចេះ ​ប៉ៃលិន ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ហើយ​ខេត្ត​ក្រៅពីនេះ​ មាន​ជំនន់​ទឹកភ្លៀង​លិច​ធម្មតា ​មិនមាន​រយៈពេល​យូរ ដោយសារ​អំឡុង​ពេលនេះ ​មេឃ​មិន​សូវមាន​ភ្លៀង​ហើយ​ជំនន់​ទឹកភ្លៀង​នេះ ក៏​មាន​ការ​ស្រក​អស់​លឿន​ផងដែរ​។លោក ឃុន សុខា បន្តថា នៅក្នុង​អំឡុង​ពេលនេះ ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ ក៏បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់​ស្តែង​ពី​ផល​ប៉ះពាល​នេះ​រួចរាល់​អស់ហើយ ​ហើយ​ព្យុះ​នោះ មិន​បង្ក​ប៉ះពាល់​ខ្លាំង​ណាស់ណា​នោះទេ​។បើតាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង់​គ្រោះ​មហន្តរាយ ​ក៏បាន​ចេញផ្សាយ​នៅ​ព្រឹក​ទី​២១ ខែកញ្ញា​នេះ ​បានឲ្យ​ដឹងថា សម្រាប់​ជំនន់​ទឹកភ្លៀង នៅ​ខេត្ត​ប៉ៃលិន ព្រឹក​នេះ ​ដោយសារ​ទឹក​កំពុងតែ​ហូរ​ស្រក​ចុះទៅ​ខាងក្រោម​នៃ​តំបន់​ផ្ទៃ​រងទឹក​របស់​អូរ​ដូនតា ​កត្តា​នេះ​បាន​បង្ក​អោយ​ទឹក​កំពុង​ជន់​លិច ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣៧​ខ្នង ​និង​ខ្នង​ប្រឡាយ​ជាង​២០០​ម៉ែត្រ ​ ផ្លូវលំ​ប្រវែង​៥០០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ព្រៃ​សន្ទះ និង​ភូមិ​ផ្ទះស្បូវ ​ឃុំ​ស្ទឹងត្រង់ ​ស្រុក​សាលា​ក្រៅ ​ក៏ត្រូវ​បាន​ទឹក​ជន់​លិច ។ដោយឡែក​សម្រាប់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​វិញ ​ស្ថានភាព​ទឹក​នៅ​អាងទឹក​តា​ម៉ុក​ នៅ​ព្រឹក​នេះ ធៀប​នឹង​ថ្ងៃលា្ងច​ម្សិលមិញ ​កម្ពស់​ទឹក​មាន​ជិត ៤​ម៉ែត្រ ​ហើយ​បាន​ស្រុក​ចុះ​០.១៤​ម៉ែត្រ​ ហើយ​ចរាចរណ៍​រថយន្ត​ធុន​ធ្ងន់​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន ​ហើយ​ផល​ប៉ះពាល់​លំនៅឋាន​ប្រជាពលរដ្ឋ​ពុំ​មាន​ទេ តែ​ខណៈ​នេះ​មន្ទីរ​ធន​ធានទឹក​ខេត្ត អាជ្ញាធរ​ដែនដី ​និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ បាន​ត្រៀម​លក្ខណៈ​អន្តរាគមន៍​រួចជាស្រេច​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ពេល​ជួប​បញ្ហា​។​ តែ​ទោះយ៉ាងណា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ​ក៏បាន​អំពាវនាវ​អោយ​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ផ្នែក​ខាងលើ​ និង​ខាងក្រោម​អាងទឹក​តា​ម៉ុក ​ស្ថិតនៅ​ឃុំ​អន្លង់ ស្រុក​អន្លង់វែង​ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ សូម​មេត្តា​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​ជៀសវាង​ការ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​ជាយថាហេតុ ៕

ក្រសួង​កិច្ចការនារី ​បណ្ដុះបណ្ដាល​ផ្នែក​ចំណេះដឹង​ហិរញ្ញវត្ថុ​សម្រាប់​អភិវឌ្ឍន៍​សហគ្រិនភាព​ស្ត្រី​ក្នុង​ខេត្តព្រះវិហារ

2021/04/27 02:59:58 am        24
ព្រះវិហារ ៖ ​ក្រសួង​កិច្ចការ​នារី បាន​បណ្ដុះបណ្ដាល​ផ្នែក​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ការ​អភិវឌ្ឍ​សហគ្រិនភាព​ស្ដ្រី ​ប្រមាណ​៥០​នាក់ ​ដែល​ភាគច្រើន​ជា​ស្ដ្រី ​មកពី​តាម​មន្ទីរ​នានា​ ក្នុង​ខេត្ដ​ព្រះវិហារ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ជំនាញ​របស់ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ឡើងជា​បន្តទៀត​។ពិធី​នេះ ធ្វើឡើង​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២១ ​ដល់​ថ្ងៃទី​២២ ​ខែកញ្ញា ​ឆ្នាំ​២០២០​នេះ ​នៅ​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ដ​ព្រះវិហារ​ ដោយ​រួម​សហការ​ជាមួយ​ធនាគារជាតិ​កម្ពុជា​ និង​ក្រុមហ៊ុន​វី​សា​ផងដែរ​។នៅក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ​ លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី មានប្រសាសន៍ថា ​ការរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឡើង ​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ចំណេះដឹង​ដល់​មន្ត្រី​បុគ្គលិក​នៃ​មន្ទីរ​ និង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី​អំពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ ​និង​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​សម្រាប់​សេវាកម្ម​ហិរញ្ញវត្ថុ ​ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ​បន្ត សម្រាប់​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​អាជីវកម្ម ​និង​ធុរកិច្ច​របស់​ស្ត្រី​នៅ​តាម​មូលដ្ឋាន​នៃ​ប្រទេស​កម្ពុជា​។លោកជំទាវ ​បាន​បន្តទៀតថា​ វគ្គ​បណ្ដុះបណ្ដាល​នេះ មានការ​រួមបញ្ចូល ​នៅ​ប្រធានបទ​សំខាន់ៗ​ចំនួន​៦ ​ដែល​ទាក់ទង​ទៅ​ និង​បញ្ហា​ជុំវិញ​ចំណេះដឹង ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ស្ត្រី​មាន​ជាអាទិ៍​ បរិបន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ​និង​បញ្ហា​ប្រឈម​របស់​ស្ត្រី ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ប្រភេទ​ ផលិតផល សេវា និង​គ្រឹះស្ថាន ​នៃ​ធនាគារ ​និង​ហិរញ្ញវត្ថុ ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ សេវា​ទូទាត់ សេវា​ធានារ៉ាប់រង ​និង​កិច្ចការពារ​អតិថិជន​។​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ក្រុមហ៊ុន​វី​សា​ ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​ពិភពលោក ​ក្នុងការ​ទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល ។លោកជំទាវ ចឹក ហេង អភិបាលរង​ខេត្ដ​ព្រះវិហារ​ បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​កិច្ច​ការនារី ធនាគារ​ជាតិ​នៃ​កម្ពុជា​ និង​ក្រុមហ៊ុន វី​សា ដែល​បាន​ចុះ​មក​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អភិវឌ្ឍន៍​សហគ្រិនភាព​ស្ត្រី​នៅ​ក្នុង​ខេត្តព្រះវិហារ ។ ​លោកជំទាវ​ក៏បាន​ផ្ដាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់​ ត្រូវ​យកចិត្តទុកដាក់​ត្រងត្រាប់​ស្ដាប់​ និង​ចាប់​យក​ចំណេះដឹង​ពី​វគ្គ​បណ្ដុះ​បណ្ដាល​នា​ថ្ងៃនេះ ​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​របស់ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ឡើងជា​បន្តទៀត​៕ដោយ ៖ សាវី​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM