គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Zelenskiy បញ្ជាឱ្យបោសសំអាតកងអង្គរក្សរដ្ឋអ៊ុយក្រែន បន្ទាប់ពីផែនការធ្វើឃាត

2024/06/25 10:25:21 am        170
លោកប្រធានាធិបតី វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បានប្រាប់ប្រធានថ្មីនៃសេវាកងអង្គរក្សរដ្ឋរបស់អ៊ុយក្រែន ឱ្យជម្រះជួរបុគ្គលិករបស់ខ្លួនដែលមានបំណងធ្វើឱ្យខូចកិត្តិយសជាតិ បន្ទាប់ពីមន្ត្រីពីររូបត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការធ្វើឃាតក្រុមមន្ត្រីជាន់ខ្ពស់។សេវាសន្តិសុខរដ្ឋអ៊ុយក្រែន (SBU) បាននិយាយកាលពីខែមុនថា ខ្លួនបានចាប់បានវរសេនីយឯកអង្គរក្សពីរនាក់ ដែលត្រូវបានចោទប្រកាន់ថាបានសហការជាមួយរុស្ស៊ី ដើម្បីរៀបចំផែនការធ្វើឃាតលោក ហ៊្សេឡិនស្គី និងមន្ត្រីផ្សេងទៀតរួមទាំងប្រធានចារកម្មយោធា លោក គីរីឡូ ប៊ូដានូវ (Kyrylo Budanov) ផងដែរ។ដោយណែនាំប្រធាន SBU ថ្មី គឺលោកវរសេនីយ៍ឯក អូលេកស៊ី ម៉ូរ៉ូហ៊្សូវ (Oleksiy Morozov) ដល់បុគ្គលិកកាលពីថ្ងៃចន្ទ លោក ហ៊្សេឡិនស្គី បាននិយាយជាលើកដំបូងទាក់ទងនឹងបញ្ហានេះចាប់តាំងពីភ្នាក់ងារត្រូវបានចាប់ខ្លួនថា ភារកិច្ចចម្បងរបស់ប្រធានថ្មីរូបនេះ គឺធានាថាមានតែអ្នកដែលមើលឃើញអនាគតរបស់ពួកគេចងភ្ជាប់នឹងអ៊ុយក្រែនប៉ុណ្ណោះ ដែលចូលរួមជាមួយទីភ្នាក់ងារនេះបាន។លោក ហ៊្សេឡិនស្គី បានបណ្តេញអ្នកកាន់តំណែងប្រធាន SBU ពីមុនគឺលោក សើហ៊ី រូដ (Serhiy Rud) នៅក្នុងខែឧសភា ពីរថ្ងៃបន្ទាប់ពីសេវា SBU បានឃាត់ខ្លួនបុគ្គលិកដែលខ្លួនបាននិយាយថាធ្វើការឱ្យសេវាសន្តិសុខសហព័ន្ធរុស្ស៊ី ហើយបានធ្វើឱ្យលេចធ្លាយព័ត៌មានសម្ងាត់។ មិនទាន់មានការអត្ថាធិប្បាយពីទីក្រុងមូស្គូ ទាក់ទងនឹងបញ្ហានេះទេ៕

អ៊ុយក្រែន នឹងចាប់ផ្តើមកិច្ចចរចាសមាជិកភាពសហភាពអឺរ៉ុប រួមជាមួយនឹងប្រទេសម៉ុលដាវី

2024/06/25 10:22:55 am        152
សហភាពអឺរ៉ុប នឹងបើកកិច្ចចរចាសមាជិកភាពជាមួយអ៊ុយក្រែន នៅថ្ងៃអង្គារ (២៥ មិថុនា) នេះ ដោយផ្តល់ឱ្យប្រទេសនេះនូវការជំរុញផ្នែកនយោបាយនៅចំកណ្តាលនៃសង្រ្គាមប្រឆាំងនឹងប្រតិបត្តិការយោធារបស់រុស្ស៊ី បើទោះបីជាផ្លូវដ៏វែងឆ្ងាយ និងលំបាកនៅតែមាននៅខាងមុខ មុនពេលដែលខ្លួនអាចចូលរួមក្នុងប្លុកនេះបាន។ពិធីនៅប្រទេសលុចសំបួរ នឹងមានលក្ខណៈជានិមិត្តរូបច្រើនជាងការចរចារដ៏តឹងរ៉ឹង ដែលនឹងចាប់ផ្តើមដោយចិត្តស្ម័គ្រលុះត្រាតែសហភាពអឺរ៉ុប បានពិនិត្យឡើងវិញនូវច្បាប់របស់អ៊ុយក្រែន ដើម្បីវាយតម្លៃកំណែទម្រង់ទាំងអស់ដែលត្រូវការដើម្បីបំពេញតាមស្តង់ដាររបស់ប្លុក។ប៉ុន្តែដោយធ្វើការចាប់ផ្តើមនៃកិច្ចចរចាជាមួយអ៊ុយក្រែន រួមជាមួយប្រទេសជិតខាង ម៉ុលដាវី នៅពេលបន្ទាប់ សហភាពអឺរ៉ុប កំពុងផ្តល់សញ្ញាថាប្រទេសទាំងពីរនេះកំពុងស្ថិតនៅលើផ្លូវចាកឆ្ងាយពីឥទ្ធិពលរុស្ស៊ី និងឆ្ពោះទៅរកការធ្វើសមាហរណកម្មកាន់តែច្រើនជាមួយលោកខាងលិច។ដំណើរទៅកាន់សមាជិកភាពសហភាពអឺរ៉ុប គឺមិនងាយស្រួលទេសម្រាប់ប្រទេសបេក្ខភាព ដោយសារពួកគេត្រូវតែធ្វើកំណែទម្រង់ដើម្បីបំពេញតាមស្តង់ដារសហភាពអឺរ៉ុប លើបញ្ហាជាច្រើនរាប់ចាប់ពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយតាមរយៈការធ្វើនិយតកម្មកសិកម្ម រហូតដល់ការចុះសម្រុងគ្នានៃច្បាប់គយ។ប៉ុន្តែសង្រ្គាម បានបន្ថែមស្រទាប់នៃបញ្ហាប្រឈមដ៏ធំមួយសម្រាប់ទាំងទីក្រុងគីវ និងទីក្រុងព្រុចសែល ដោយបង្កើតនូវសំណួរដែលមិនចង់ឆ្លើយនៅពេលនេះ ដូចជាថាតើអ៊ុយក្រែនអាចចូលរួមបានដែរឬទេ ប្រសិនបើផ្នែកមួយនៃទឹកដីរបស់ខ្លួននៅតែត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ី៕

ប្រទេសកេនយ៉ា ដាក់ពង្រាយកងកម្លាំងនគរបាល ទៅកាន់ប្រទេសហៃទី

2024/06/25 10:17:04 am        119
ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយ កាលពីថ្ងៃចន្ទថា មន្ត្រីនគរបាលប្រទេសកេនយ៉ាដំបូងគេ ដែលត្រូវបានចាត់តាំងឱ្យជួយទប់ស្កាត់អំពើហឹង្សារបស់ក្រុមជនអន្ធពាលពុំអាចគ្រប់គ្រងបាន នៅក្នុងប្រទេសហៃទី កំពុងចាកចេញពីប្រទេសកេនយ៉ា នៅថ្ងៃអង្គារ ទី២៥ ខែមិថុនានេះ ហើយនឹងទៅដល់ប្រទេសហៃទី នៅសប្តាហ៍នេះ ។រដ្ឋមន្ត្រីក្រសួងសន្តិសុខមហាផ្ទៃ និងរដ្ឋបាលជាតិ របស់ប្រទេសកេនយ៉ា លោក រ៉ាយម៉ុន អូម៉ូឡូ(Raymond Omollo) បានបង្ហោះរូបថតរបស់ក្រុមកងកម្លាំងនគរបាល ដែលធ្វើដំណើរទៅកាន់ប្រទេសហៃទី នៅក្នុងយន្តហោះ កាលពីថ្ងៃចន្ទ។ នៅក្នុងការបង្ហោះ លោក Omollo បានជូនពរក្រុមនេះ ឲ្យមានសុវត្ថិភាព និងជោគជ័យ ខណៈពួកគេដឹកនាំបេសកកម្មចម្រុះជាតិសាសន៍ ដែលនឹងជួយស្ដារឡើងវិញច្បាប់ និងសណ្តាប់ធ្នាប់ នៅក្នុងប្រទេសតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ។ប្រទេសកេនយ៉ា បានស្ម័គ្រចិត្ត កាលពីខែកក្កដា ឆ្នាំ២០២៣ ដើម្បីដឹកនាំកងកម្លាំងអន្តរជាតិ ជួយទប់ស្កាត់អំពើហិង្សានៅក្នុងប្រទេសតំបន់ការ៉ាអ៊ីប ជាកន្លែងដែលក្រុមជនអន្ធពាល គ្រប់គ្រងភាគច្រើននៅក្នុងរដ្ឋធានី ព័រ អូប្រាំង(Port-au-Prince) ដែលបានប្រព្រឹត្តការសម្លាប់រាលដាល ការចាប់ជំរិត និងអំពើហិង្សាផ្លូវភេទ។ ការដាក់ពង្រាយនេះ ត្រូវបានពន្យារពេលម្តងហើយម្តងទៀត ដោយសារតែបញ្ហាប្រឈមជាមួយតុលាការ និងការធ្វើឱ្យចុះខ្សោយផ្នែកសន្តិសុខនៅក្នុងប្រទេសហៃទី ដែលកាលពីខែមីនា បានបង្ខំឱ្យនាយករដ្ឋមន្ត្រីស្តីទី លាលែងពីតំណែង។ប្រធានាធិបតី លោក វីលៀម រូតូ កាលពីថ្ងៃចន្ទ បានចាប់ផ្តើមដាក់ពង្រាយក្រុមនគរបាលចំនួន ៤០០ នាក់ដំបូង សម្រាប់បេសកកម្មសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសហៃទី។ លោក Ruto បានបង្ហាញទំនុកចិត្តថា ភាគីប្រទេសកេនយ៉ា រួមជាមួយនឹងប្រទេសផ្សេងទៀត មកពីបណ្តាប្រទេសដែលរួមចំណែក នឹងជួយក្នុងការនាំយកមកវិញនូវសន្តិភាពយូរអង្វែង នៅក្នុងប្រទេសហៃទី ដែលរងគ្រោះដោយជម្លោះ។

រុស្ស៊ី បន្ទោសអាមេរិកចំពោះការវាយប្រហារនៅក្រុង Sevastopol និងនិយាយថា UN មានស្តង់ដារពីរ

2024/06/25 10:08:14 am        130
ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានចោទប្រកាន់សហរដ្ឋអាមេរិក ពីការចូលរួមដោយផ្ទាល់ នៅក្នុងការវាយប្រហារដ៏បង្ហូរឈាម កាលពីថ្ងៃអាទិត្យ លើទីក្រុង Sevastopol នៅតំបន់គ្រីម៉េ។ក្នុងអំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃច័ន្ទ លោក Nebenzia បាននិយាយថា អ៊ុយក្រែន បានបាញ់មីស៊ីល ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្ស៥នាក់ស្លាប់ ក្នុងនោះមានកុមារពីរនាក់ និងរងរបួសមនុស្សជាង ១៥០នាក់ ផ្សេងទៀត។ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា មីស៊ីលចំនួនបួនគ្រាប់នៃប្រព័ន្ធមីស៊ីលតាកទិករបស់កងទ័ព (ATACMS) ដែលផ្តល់ដោយសហរដ្ឋអាមេរិក មានបំពាក់ដោយក្បាលគ្រាប់ចង្កោម ត្រូវបានបាញ់ទម្លាក់ ដោយប្រព័ន្ធការពារដែនអាកាស ហើយគ្រាប់មួយចំនួន បានផ្ទុះនៅលើអាកាស។អាជ្ញាធរ ដែលលើកបន្តុបដោយរុស្ស៊ី នៅតំបន់គ្រីម៉េ បាននិយាយថា បំណែកមីស៊ីល បានធ្លាក់នៅក្បែរឆ្នេរមួយមួយកន្លែងនៅភាគខាងជើងទីក្រុង Sevastopol ដែលអ្នកស្រុកកំពុងសម្រាកវិស្សមកាល។ លោក Nebenzia បានថ្កោលទោសចំពោះកង្វះការឆ្លើយតបពីលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ដោយហៅថា ជាគំរូនៃស្តង់ដារពីរ។លោក Nebenzia បានបញ្ជាក់ថា សហព័ន្ធរុស្ស៊ី នឹងចាត់វិធានការដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនេះ ហើយបាននិយាយថា សកម្មភាពនាពេលថ្មីៗនេះរបស់ប្រទេសលោកខាងលិច អាចនាំឱ្យមានការរីកធំជម្លោះបន្ថែមទៀត។

រុស្ស៊ី កោះហៅឯកអគ្គរដ្ឋទូតអាមេរិកជុំវិញការវាយប្រហារដែលក្រុងមូស្គូថា បានប្រើមីស៊ីលអាមេរិក ខណៈប្ដេជ្ញាសងសឹក

2024/06/25 10:03:07 am        211
ក្រសួងការបរទេសរុស្ស៊ីបានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសរុស្ស៊ី លោកស្រី លីនី ត្រាស៊ី (Lynne Tracy) កាលពីថ្ងៃចន្ទដើម្បីតវ៉ាចំពោះអ្វីដែលខ្លួននិយាយថាជាការប្រើប្រាស់មីស៊ីលកម្រិតខ្ពស់ផលិតដោយសហរដ្ឋអាមេរិកក្នុងការវាយប្រហាររបស់អ៊ុយក្រែនលើឧបទ្វីបគ្រីម៉េ ដែលរុស្ស៊ី បានគេរាយការណ៍ថាបានសម្លាប់មនុស្ស៤ នាក់និងរបួសជាង ១៥០។ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងវ៉ាស៊ីនតោន បានក្លាយទៅជាភាគីមួយយ៉ាងមានប្រសិទ្ធភាពចំពោះសង្រ្គាមនៅខាងអ៊ុយក្រែន ដោយបន្ថែមថា វិធានការសងសឹកនឹងត្រូវអនុវត្ត តែពុំបានបញ្ជាក់លម្អិតទេ។ ពុំមានការអត្ថាធិប្បាយភ្លាមៗពីមន្ត្រីអាមេរិក ឬអ៊ុយក្រែនទេ។សារព័ត៌មាន AP មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យលើការអះអាងរបស់រុស្ស៊ីអំពីមីស៊ីលដែលបានប្រើនោះទេ។ កងកម្លាំងរបស់ទីក្រុង គីវ (Kyiv) បានពឹងផ្អែកយ៉ាងខ្លាំងលើសព្វាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីឆ្នាំ២០២២មក។ ជំនួយយោធាមានសារសំខាន់ក្នុងការអនុញ្ញាតឱ្យអ៊ុយក្រែនទប់ទល់នឹងកងទ័ពរបស់វិមានក្រឹមឡាំង៕

ការវាយប្រហារនៅដែនដីដាគីស្ថាន បង្ហាញភាពងាយរងគ្រោះរបស់រុស្ស៊ីក្នុងប្រទេស ខណៈមានសង្រ្គាមជាមួយអ៊ុយក្រែន

2024/06/25 09:57:58 am        147
ការវាយប្រហារភេរវកម្មកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះនៅសាធារណរដ្ឋដាគីស្ថាន(Dagestan) ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០ នាក់បានបង្ហាញពីការលំបាកកាន់តែខ្លាំងរបស់រុស្ស៊ីក្នុងការគ្រប់គ្រងការកើនឡើងនៃភេរវករអ៊ីស្លាមនៅក្នុងប្រទេស ខណៈកងកម្លាំងសន្តិសុខរបស់ខ្លួនកំពុងចូលរួមក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ការវាយប្រហារដោយក្រុមខ្មាន់កាំភ្លើងបួននាក់នៅក្នុងរដ្ឋធានី ម៉ាខាឆ្កាឡា(Makhachkala) របស់ សាធារណរដ្ឋ ដាគីស្ថាន (Dagestan) និងពីរនាក់នៅក្នុងទីក្រុងមាត់សមុទ្រឌើបិនធ៍ (Derbent) ។យ៉ាងហោចណាស់មានមន្ត្រីនគរបាលចំនួន១៥នាក់ ក្នុងចំណោមអ្នកស្លាប់ទាំង២០នាក់រួមទាំងជនស៊ីវិល ហើយខ្មាន់វាយប្រហារក៏បានដុតបំផ្លាញវិហាជ្វីហ្វ និងដុតព្រះវិហារគ្រិស្តសាសនាអូតូដុកមួយ ជាសកម្មភាពធ្វើឲ្យក្រុមមន្ត្រីរុស្ស៊ីមានការព្រួយបារម្ភយ៉ាងច្បាស់ថា អាចនាំឱ្យមានការកើនឡើងនៃអំពើហិង្សាជាអន្តរហិង្សាបង្កឡើងដោយជនជាតិភាគតិចនៅក្នុងប្រទេស។តំបន់សំបូរដោយពលរដ្ឋមូស្លីមរស់នៅភាគច្រើននៅតំបន់ កូកាស(Caucasus)ខាងជើង នៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី គឺជាតំបន់តានតឹងបំផុតមួយរបស់ប្រទេសនេះ ហើយភាពចលាចលក្នុងសង្គម និងអំពើហិង្សាកើនឡើងនៅទីនោះ អាចបង្ហាញថាវិមានក្រឹមឡាំង កំពុងតស៊ូដើម្បីរក្សាសណ្តាប់ធ្នាប់នៅក្នុងប្រទេស ខណៈ លោក Vladimir Putin ផ្ដោតលើជម្លោះនៅអ៊ុយក្រែន និងខាងលិច។សោកនាដកម្មនេះ បានកើតឡើងប៉ុន្មានខែ ក្រោយការវាយប្រហារសាលប្រគុំតន្ត្រីនៅទីក្រុងមូស្គូ ជាទីដែលក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម បានសម្លាប់មនុស្សចំនួន១៤៥នាក់៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ពោធបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា

2024/06/25 09:49:33 am        187
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជានិងសមិទ្ធផលបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាឌីជីថល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចធិបតី បានកោតសរសើរដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញនូវចក្ខុវិស័យបុរេសកម្ម និងការច្នៃប្រឌិតនៅក្នុងវិស័យអប់រំ ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានក្ដីរីករាយ និងមោទកភាព ចំពោះសមត្ថភាព របស់កូនខ្មែរ ដែលអាចផលិតបាននូវសម្ភារឧបករណ៍ប្រើប្រាស់ជាច្រើន ដូចប្រទេសរីកចម្រើននានា ដែរ។-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកសាងនូវធនធានមនុស្ស មិនអាចធ្វើតែមួយថ្ងៃបាននោះទេ ខណៈធនធានមនុស្សនេះ គឺជាកត្តាចាំបាច់បំផុត ក្នុងការអភិវឌ្ឍកម្ពុជាឲ្យ កាន់តែរីកចម្រើន ទៅមុខបន្ថែមទៀត។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អំពាវនាវដល់សាធាណជនទាំងអស់ សូមពង្រឹង សមត្ថភាពបន្ថែមលើបច្ចេកវិទ្យាឌីជីថល ដើម្បីក្លាយជាពលរដ្ឋឌីជីថលនៅក្នុងសង្គមទំនើបបច្ចុប្បន្ន។-សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា មានធនធានមនុស្សគឺមានឱកាស ក្នុងការប្រកួតប្រជែងជាមួយប្រទេសខាងក្រៅ ដូច្នេះហើយបានជារាជរដ្ឋាភិបាលបានខិតខំដាក់ចេញ នូវគោលនយោបាយពង្រីក និងលើកកម្ពស់នូវវិស័យអប់រំឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនោះ។-សម្ដេចធិបតី ជំរុញឱ្យកាត់បន្ថយគម្លាតវិស័យអប់រំឱ្យដល់តាមបណ្ដាខេត្តដែលជាកត្តាសំខាន់ តាមរយៈការចែករំលែកធនធានចំណេះដឹង ដោយការចងក្រងជាបណ្ដាញសកលវិទ្យាល័យ ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ គ្រឹះស្ថានសិក្សាទាំងអស់សូមបង្កើនការកែ ទម្រង់ និងសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា ឱ្យកាន់តែប្រសើរថែមទៀត។-សម្ដេចធិបតី ជំរុញឱ្យគិតគូរបើកបង្រៀនតាមអនឡាញ ដើម្បីផ្ដល់ឱកាសដល់សិស្សនិស្សិតនៅតាម បណ្ដាខេត្តឆ្ងាយៗអាចមានឱកាសបន្តការសិក្សាដោយភាពងាយស្រួល ។

អ៊ីស្រាអែល ប្តេជ្ញាចិត្តចំពោះសំណើបទឈប់បាញ់ ខណៈថាខ្លួនជិតកម្ចាត់ក្រុមហាម៉ាស អស់ហើយ

2024/06/25 09:04:51 am        130
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃចន្ទ (២៤ មិថុនា) ថា អ៊ីស្រាអែលនៅតែប្តេជ្ញាចិត្តចំពោះសំណើបទឈប់បាញ់ និងកិច្ចព្រមព្រៀងចំណាប់ថ្នូរនៅតំបន់ហ្កាហ្សា ហើយអង្គភាពយោធារបស់លោកបាននិយាយថា កងកម្លាំងហាម៉ាស ដែលនៅសេសសល់នៅទីក្រុងរ៉ាហ្វា (Rafah) ភាគខាងត្បូងហ្កាហ្សា ជិតត្រូវលុបបំបាត់អស់ហើយ។លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់សភាថា «យើងប្តេជ្ញាចំពោះសំណើឈប់បាញ់របស់អ៊ីស្រាអែល ដែលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានស្វាគមន៍។ ជំហររបស់យើងមិនផ្លាស់ប្តូរទេ គឺយើងមិនបញ្ចប់សង្គ្រាមឡើយរហូតក្រុមហាម៉ាស ត្រូវបានកម្ចាត់»។យោធាអ៊ីស្រាអែល និយាយថា «យើងកំពុងខិតជិតដល់ចំណុចដែលអាចនិយាយបានថា យើងបានកម្ចាត់កងពលតូចហាម៉ាសនៅក្រុងរ៉ាហ្វា។ នេះមិនមានន័យថាគ្មានភេរវករទៀតនោះទេ ប៉ុន្តែក្នុងន័យថា ក្រុមនេះមិនអាចដំណើរការជាអង្គភាពប្រយុទ្ធបានទៀតឡើយ»។ ជាការឆ្លើយតបទៅនឹងសំណួរអំពីការលើកឡើងរបស់កងទ័ពអ៊ីស្រាអែល លើការកម្ចាត់ក្រុមហាម៉ាស នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ អាល់-ចាហ្ស៊ីរ៉ា (Al Jazeera) កាលពីថ្ងៃចន្ទ លោក ខាលីល អាល់-ហាយយ៉ា (Khalil Al-Hayya) អនុប្រធានក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា បាននិយាយថា «ប្រសិនបើអ៊ីស្រាអែល ចង់បញ្ចុះបញ្ចូលខ្លួនឯងថាខ្លួនបានសម្រេចគោលដៅរួចហើយ យោធានេះគួរតែចាកចេញពីតំបន់ហ៊ុមព័ទ្ធនេះទៅ»៕

កូរ៉េខាងជើង បានបញ្ជូនបាឡុងសំរាមជាច្រើនបន្ថែមទៀត ចូលទៅកូរ៉េខាងត្បូង

2024/06/25 09:01:50 am        160
យោធារបស់ទីក្រុងសេអ៊ូល បាននិយាយកាលពីល្ងាចថ្ងៃចន្ទ (២៤ មិថុនា) ថា កូរ៉េខាងជើង កំពុងបញ្ជូនបាឡុងបន្ថែមទៀតដែលទំនងជាកំពុងដឹកសំរាមចូលទៅក្នុងកូរ៉េខាងត្បូង។ អាជ្ញាធរក្រុងសេអ៊ូល បានចេញសេចក្តីជូនដំណឹងដល់ប្រជាជននៅល្ងាចថ្ងៃចន្ទ ដោយនិយាយថា «បាឡុងសំរាមពីកូរ៉េខាងជើង ត្រូវបានបញ្ជាក់ថាបានចូលទៅក្នុងដែនអាកាសរបស់ទីក្រុងសេអ៊ូល»។ ទីក្រុងព្យុងយ៉ាង បានបញ្ជូនបាឡុងសំរាមជាងមួយពាន់គ្រឿងរួចមកហើយចូលទៅកូរ៉េខាងត្បូង ក្នុងអ្វីដែលខ្លួនហៅថាការសងសឹកចំពោះបាឡុងដឹកការឃោសនាប្រឆាំងរបប បានអណ្តែតចូលទៅក្នុងកូរ៉េខាងជើងដោយសកម្មជនកូរ៉េខាងត្បូងតាមព្រំដែន។ សកម្មជនម្នាក់ ដែលបានភៀសខ្លួនចេញពីកូរ៉េខាងជើង ហើយបានបញ្ជូនខិត្តប័ណ្ណប្រឆាំងរបបក្រុងព្យុងយ៉ាងអស់រយៈពេលជាច្រើនឆ្នាំ បាននិយាយថា ខ្លួនបានបង្ហោះបាឡុងចំនួន ២០ គ្រឿងដែលផ្ទុកទៅដោយកម្មវិធីឃោសនា ក៏ដូចជា អង្គចងចាំ (flash drives) ផ្ទុកតន្រ្តី ខេ-ផប់ (K-pop) និងរឿងភាគទូរទស្សន៍ឆ្លងកាត់ព្រំដែនកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។ កូរ៉េខាងជើង មានភាពរសើបខ្លាំងចំពោះប្រជាជនរបស់ខ្លួនដែលស្គាល់វប្បធម៌តន្រ្តីប៉ុបរបស់កូរ៉េខាងត្បូង ជាមួយនឹងរបាយការណ៍របស់អង្គការសហប្រជាជាតិ ដែលនិយាយថា ការកាន់កាប់ខ្លឹមសារបែបនេះភាគច្រើនត្រូវបានគេដឹងថានាំឱ្យមានការកាត់ទោសប្រហារជីវិត។ តាមផ្លូវច្បាប់ កូរ៉េខាងត្បូងមិនអាចដាក់ទណ្ឌកម្មសកម្មជនដែលបញ្ជូនបាឡុងឆ្លងព្រំដែនបានទេ ដោយសារសេចក្តីសម្រេចរបស់តុលាការឆ្នាំ២០២៣ ដែលហាមប្រាមថាជាការរំលោភលើសេរីភាពបញ្ចេញមតិដែលមិនសមហេតុផល៕

លោក Blinken ជំរុញឱ្យរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ធ្វើផែនការក្រោយសង្គ្រាម

2024/06/25 08:42:56 am        108
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្កាលែន(Yoav Gallant) បានទៅដល់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីពិភាក្សាជាមួយអ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក លោក Antony Blinken កាលពីថ្ងៃចន្ទ។យោងតាមអ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បាននិយាយថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងពេលដែលសហរដ្ឋអាមេរិកអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា និងសម្រាប់ការបង្កើតផែនការក្រោយសង្គ្រាមជាក់ស្តែង។លោក Matthew Miller និយាយថា មានភាពស្របមតិគ្នាថា នឹងធ្វើឲ្យក្រុមហាម៉ាសបរាជ័យយូរអង្វែង ហើយចាំបាច់ត្រូវមានផែនការសម្រាប់អ្វីដែលត្រូវដាក់ជំនួស និងអ្វីដែលត្រូវជំនួសអភិបាលកិច្ចដឹកនាំដោយប៉ាឡេស្ទីន។ វាត្រូវតែជាផែនការសន្តិសុខជាក់ស្តែង។ វាចាំបាច់ត្រូវមានផែនការកសាងឡើងវិញជាក់ស្តែង ហើយនោះជាអ្វីដែលយើងបន្តធ្វើការឆ្ពោះទៅមុខជាមួយដៃគូរបស់យើងនៅក្នុងតំបន់ ព្រមទាំងបន្តជំរុញឱ្យរដ្ឋាភិបាលអ៊ីស្រាអែល ពិចារណាឱ្យបានត្រឹមត្រូវ។ទីក្រុងវ៉ាស៊ីនតោន បានព្រមានអ៊ីស្រាអែលថា គ្មានផែនការបែបនេះ អាចបង្កឱ្យមានភាពគ្មានច្បាប់ និងភាពចលាចល ព្រមទាំងការវិលត្រលប់មកវិញរបស់ក្រុមហាម៉ាសនៅក្នុងតំបន់ហ៊ុមព័ទ្ធហ្កាហ្សា។ បន្ទាប់ពីជំនួប លោក Gallant ពុំបាននិយាយអំពីចំណុចនេះ ជាមួយអ្នកសារព័ត៌មាននោះទេ ប៉ុន្តែបាននិយាយថា សម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក គឺមានសារៈសំខាន់ខ្លាំង សម្រាប់អនាគតរបស់អ៊ីស្រាអែល។លោកក៏បានជួបជាមួយទីប្រឹក្សាប្រធានាធិបតី លោក Joe Biden និងនាយក CIA លោក Bill Burns កាលពីថ្ងៃច័ន្ទ ក្នុងការពិភាក្សាដែលលោកចាត់ទុកថា «សំខាន់» ខណៈអ៊ីស្រាអែល ដោះស្រាយជាមួយតំបន់ហ្កាហ្សា និងការកើនឡើងជម្លោះនៅតាមព្រំដែនរបស់អ៊ីស្រាអែល ជាមួយប្រទេសលីបង់ ជាកន្លែងមានការបាញ់ប្រហារតគ្នាជាមួយក្រុមហេសបូឡា ដែលបានធ្វើឱ្យមានការព្រួយបារម្ភថាជម្លោះកាន់តែរីកធំ។ លោក Gallant ក៏មានផែនការជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin នៅថ្ងៃអង្គារនេះផងដែរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump និយាយថា ការបាញ់ទម្លាក់យន្តហោះអាមេរិក នឹងមិនប៉ះពាល់ដល់កិច្ចចរចាជាមួយអ៊ីរ៉ង់ទេ
04/04/2026 05:04 PM
ក្រុមហាម៉ាស អំពាវនាវឱ្យគណៈកម្មាធិការរដ្ឋបាលអន្តរកាល ចាប់ផ្ដើមកិច្ចការគ្រប់គ្រងតំបន់ហ្កាហ្សា
04/04/2026 04:04 PM
ស្រីលង្កា កំពុងលំបាកក្នុងការបញ្ចៀសការដួលរលំសេដ្ឋកិច្ចដោយសារសង្គ្រាមមជ្ឈិមបូព៌ា
04/04/2026 04:04 PM
សេណេហ្គាល់ ហាមមន្ត្រីរាជការមិនឱ្យធ្វើដំណើរក្រៅប្រទេស ខណៈវិបត្តិប្រេងប៉ះពាល់ហិរញ្ញវត្ថុសាធារណៈ
04/04/2026 04:04 PM
យន្តហោះយោធាអាមេរិក ដែលអ៊ីរ៉ង់បាញ់ទម្លាក់ គឺជាហេតុការណ៍លើកដំបូងក្នុងពេលជាង ២០ឆ្នាំ
04/04/2026 04:04 PM
កំណើនសេដ្ឋកិច្ចវៀតណាមនៅត្រីមាសទី១ បានថយចុះ ខណៈវិបត្តិថាមពលជំរុញអតិផរណា
04/04/2026 04:04 PM
អនុប្រធានទី១ នៃរដ្ឋសភាបង្ហាញពីភាពជោគជ័យនៃនយោបាយសន្តិវិធី និងការការពារបូរណភាពទឹកដីជូនប្រជាពលរដ្ឋ
04/04/2026 04:04 PM
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ជើញចុះសួរសុខទុក្ខដល់យោធិនដែលកំពុងបំពេញបេសកកម្ម និងកំពុងសម្រាកព្យាបាលជំងឺ នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
04/04/2026 03:04 PM
អាជ្ញាធរអាមេរិក បញ្ជាឱ្យប្រជាជនជម្លៀសខ្លួន ខណៈចំហេះព្រៃរាលដាលនៅភាគខាងត្បូងរដ្ឋ California
04/04/2026 02:04 PM
កូរ៉េខាងត្បូង ប្រកាសស្ថានភាពសេដ្ឋកិច្ច «សម័យសង្គ្រាម» និងជំរុញកញ្ចប់ថវិកាគ្រាអាសន្ន
04/04/2026 02:04 PM