គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

ចិន៖ អាមេរិកមិនគួរប្រឈមបន្ទាត់ក្រហមរបស់ចិនលើបញ្ហាតៃវ៉ាន់ឡើយ ដោយព្រមានសងសឹកដ៏ស័ក្ដិសម

2024/06/25 08:16:07 am        171
អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា គ្មានប្រទេស អង្គការ ឬបុគ្គលណាមួយ គួរគិតថាពួកគេអាចឆ្លងកាត់បន្ទាត់ក្រហមលើបញ្ហាកោះតៃវ៉ាន់ដោយមិនប្រឈមនឹងផលវិបាកនោះទេ។ កាលពីថ្ងៃទី ២១ ខែមិថុនា ក្រសួងការបរទេសចិនបានប្រកាសពីការសម្រេចចិត្តរបស់ខ្លួនក្នុងការចាត់វិធានការប្រឆាំងនឹងក្រុមហ៊ុនលក់អាវុធអាមេរិក Lockheed Martin Corp និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ។ជាការឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងខាងលើ គឺលោកស្រី ម៉ៅនីង ( Mao Ning) បាននិយាយថា ការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់បានរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមចំនួនបីរវាងចិននិងអាមេរិក។ទង្វើរបស់អាមេរិក បានជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ធ្វើឱ្យប៉ះពាល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន។ លោកស្រីបានបន្ថែមថា ប្រទេសចិនបានចាត់វិធានការប្រឆាំងនឹងក្រុមហ៊ុនពាក់ព័ន្ធ និងនាយកប្រតិបត្តិរបស់ក្រុមនេះផងដែរ ដែលពាក់ព័ន្ធការលក់អាវុធស្របតាមច្បាប់។ លោកស្រីម៉ៅ បានសង្កត់ធ្ងន់ថា បញ្ហាកោះតៃវ៉ាន់ គឺជាចំណុចស្នូលនៃផលប្រយោជន៍ស្នូលរបស់ប្រទេសចិន និងជាខ្សែបន្ទាត់ក្រហមដំបូងដែលមិនអាចឆ្លងកាត់បាន។អ្នកនាំពាក្យរូបនេះបាននិយាយថា គ្មានប្រទេស អង្គការ ឬបុគ្គលណាម្នាក់ គួរមើលស្រាលការប្តេជ្ញាចិត្ត ឆន្ទៈ និងសមត្ថភាពដ៏រឹងមាំរបស់រដ្ឋាភិបាលចិន និងប្រជាជនចិន ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ហើយមិនគួរស្រមៃចង់ឆ្លងកាត់ខ្សែបន្ទាត់ក្រហមលើបញ្ហាតៃវ៉ាន់ ឡើយពុំនោះនឹងត្រូវទទួលការឆ្លើយតបវិញយ៉ាងស័ក្ដិសម៕

សម្ដេចធិបតីអំពាវនាវដល់ស្ថាប័នតុលាការ និងអយ្យការអនុវត្តច្បាប់ឱ្យបានម៉ត់ចត់ ត្រឹមត្រូវតាមច្បាប់ ចំពោះករណីឃាតកម្មប្រព្រឹត្តដោយជនល្មើស ស្រី ស៊ីណា

2024/06/25 07:06:25 am        318
ភ្នំពេញ៖សម្ដេច​មហាបវរធិបតី ហ៊ុន​ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនានេះ បាន​ចេញសារ​តាមបណ្ដាញ​​តេឡេសក្រាម អំពាវនាវដល់ស្ថាប័ន​តុលាការ និងអយ្យការយកចិត្តទុកដាក់ក្នុងការពិនិត្យនិងអនុវត្តច្បាប់លើករណីនេះឱ្យបានម៉ត់ចត់, ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត ពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា»។ក្នុងឱកាសនេះ សម្ដេ​ចធិបតី នាយករដ្ឋមន្រ្ដី បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារនៃសពប្អូន ទ្បុង លីសុង និងប្អូន ឃីន កញ្ចនា ដែលបានស្លាប់ដោយសារការបាញ់ប្រហារកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។សម្ដេច​ធិបតី​មាន​ប្រសាសន៍ថា ក្រោយពីថ្ងៃកើតហេតុ មានការជជែកវែកញែកគ្នាពាក់ព័ន្ធទៅនឹងការកាត់ទោសជនល្មើសនៅក្នុងករណីនៃការបាញ់ប្រហារនេះ ដោយមានការបង្ហាញក្តីកង្វល់ និងបារម្ភ ខ្លាចជនល្មើសពុំត្រូវបានផ្តន្ទាទោសឱ្យបានម៉ឺងម៉ាត់តាមផ្លូវច្បាប់ ឬអាចមានការធានាឱ្យនៅក្រៅឃុំដោយមិនប្រក្រតី។សម្ដេច​ធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពមួយដ៏សំខាន់ក្នុងការពង្រឹងនីតិរដ្ឋ ពិសេស ការពង្រឹងការអនុវត្តច្បាប់ ដើម្បីធានាថែរក្សាសន្តិសុខសាធារណៈ និងសណ្តាប់ធ្នាប់សង្គម ក៏ដូចជា ការដោះស្រាយបញ្ហានានាក្នុងសង្គម ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ជាធរមាន ដែលក្នុងនោះ ក៏រួមមានការពង្រឹងទំនួលខុសត្រូវចំពោះមុខច្បាប់របស់ជនល្មើស និងការអនុវត្តច្បាប់តឹងរ៉ឹង លើជនប្រព្រឹត្តបទល្មើស ជាពិសេសជនដែលបង្កឱ្យបាត់បង់អាយុជីវិតអ្នកដទៃ។សម្ដេច​បញ្ជាក់ថា កន្លងទៅ ក៏មានការចាត់វិធានការយ៉ាងតឹងរ៉ឹងលើជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលស្ថិតក្នុងស្ថានភាពស្រវឹង និងបង្កឱ្យបាត់បង់អាយុជីវិតអ្នកដទៃ ដោយបានអនុវត្តច្បាប់ គ្មានការយោគយល់ គ្មានការលើកលែង ឬអន្តរាគមន៍ណាមួយទ្បើយ។សម្ដេច​ធិបតីបន្តថា៖«ដូចគ្នាផងដែរ ចំពោះករណីឃាតកម្មនេះ បើទោះបីជារាជរដ្ឋាភិបាល មិនអាចលូកដៃចូលក្នុងកិច្ចការរបស់ស្ថាប័នតុលាការក៏ដោយ ខ្ញុំសូមអំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ក្នុងការពិនិត្យនិងអនុវត្តច្បាប់លើករណីនេះឱ្យបានម៉ត់ចត់, ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត»។សម្ដេច​នាយករដ្ឋមន្រ្ដីបានថ្លែង អរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបង្ហាញនូវសុទ្ធចិត្តវែកញែកក្នុងរឿងនេះ ហើយក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីទុកកិច្ចការនេះជូនស្ថាប័នអនុវត្តច្បាប់ដែលមានសមត្ថកិច្ច ដើម្បីចាត់ការ និងដោះស្រាយករណីនេះ ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ទៅតាមនីតិវិធី និង ច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំក៏សូមឱ្យប្រជាពលរដ្ឋមានការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជាក្នុងការចាត់ការ និង ដោះស្រាយផ្តល់យុត្តិធម៌ឱ្យបានត្រឹមត្រូវចំពោះករណីនេះ។សម្ដេច​ធិបតីរម្លឹកថា​ នៅពេលត្រឡប់មកដល់កម្ពុជាវិញបន្ទាប់ពីបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសសុង្ហបុរីសម្ដេច​បានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ដើម្បីបញ្ចប់គោរមងារឧកញ៉ារបស់លោក ស្រី ស៊ីណា កាលពីថ្ងៃទី ២០ មិថុនា ឆ្នាំ២០២៤ ហើយចាប់តាំងពីថ្ងៃកើតហេតុនោះមកសម្ដេច​បានចេញបទបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាប្រគល់ភារកិច្ចជូនឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បន្តតាមដានដោយយកចិត្តទុកដាក់លើការអនុវត្តច្បាប់ចំពោះករណីនេះ ដើម្បីធានាថា ច្បាប់ត្រូវបានអនុវត្តដោយតឹងរ៉ឹង ម៉ឺងម៉ាត់ និង ដោយត្រឹមត្រូវទៅតាមខ្លឹមសារនៃច្បាប់ ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និង ក្រុមគ្រួសារ៕

សមយុទ្ធសង្រ្គាមរបស់កោះតៃវ៉ាន់ នៅឆ្នាំនេះនឹងធ្វើត្រាប់តាមការប្រយុទ្ធពិតប្រាកដ

2024/06/24 02:27:09 pm        100
មន្ត្រីជាន់ខ្ពស់កោះតៃវ៉ាន់ មួយរូបបាននិយាយថា សមយុទ្ធ ឬហ្គេមសង្រ្គាមប្រចាំឆ្នាំរបស់តៃវ៉ាន់ នៅឆ្នាំនេះនឹងមានភាពដូចបំផុតតាមដែលអាចធ្វើទៅបានចំពោះការប្រយុទ្ធជាក់ស្តែង ហើយមិនមែនគ្រាន់តែជាការសម្ដែងដើម្បីរកពិន្ទុនោះទេ ប៉ុន្តែមានគោលបំណងធ្វើត្រាប់តាមការប្រយុទ្ធពិតប្រាក ដោយសារ «ការគំរាមកំហែងរបស់សត្រូវ» កំពុងកើនឡើងយ៉ាងឆាប់រហ័សពីប្រទេសចិន។ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន បាននិងកំពុងធ្វើសមយុទ្ធជាទៀងទាត់ជុំវិញកោះនេះអស់រយៈពេល ៤ ឆ្នាំ ដើម្បីដាក់សម្ពាធឱ្យទីក្រុងតៃប៉ិ ទទួលយកការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីតៃវ៉ាន់ក៏ដោយ។កោះតៃវ៉ាន់ នឹងចាប់ផ្តើមសមយុទ្ធឈ្មោះថា ហាន ខ័ង (Han Kuang) រយៈពេលប្រាំថ្ងៃរបស់ខ្លួននៅថ្ងៃទី២២ ខែកក្កដា ខាងមុខនេះ ហើយមន្ត្រីអាជ្ញាធរការពារជាតិជាន់ខ្ពស់ម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថា មានតម្រូវការបន្ទាន់ដើម្បីគិតគូរឡើងវិញពីរបៀបដែលសមយុទ្ធនេះត្រូវបានធ្វើឡើង។មន្ត្រីរូបនេះបាននិយាយថា ការហ្វឹកហ្វឺនដែលភាគច្រើនសម្រាប់សម្តែង ដូចជាសមយុទ្ធហាត់សមជាដើម ត្រូវបានលុបចោល ខណៈដែលឆ្នាំនេះនឹងមានលំហាត់សមពេលយប់មិនធម្មតា ហើយក្រុងតៃប៉ិ ក៏នឹងត្រូវដាក់បញ្ចូលក្នុងសមយុទ្ធផងដែរ។ ក្រសួងការពារជាតិចិន មិនបានអត្ថាធិប្បាយភ្លាមៗអំពីសមយុទ្ធនេះទេ ប៉ុន្តែកន្លងមកខ្លួនបាននិយាយថា វាគ្មានប្រយោជន៍ទេសម្រាប់តៃវ៉ាន់ ដែលគិតថាខ្លួនអាចប្រើប្រាស់អាវុធដើម្បីការពារ «ការបង្រួបបង្រួមជាតិ» របស់ប្រទេសចិនបាន៕

មេដឹកនាំតៃវ៉ាន់ និយាយថា ចិនគ្មានសិទ្ធិដាក់ទោសកោះនេះទេ ក្រោយការគំរាមរបស់ក្រុងប៉េកាំង

2024/06/24 01:26:28 pm        189
មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឆីង-ទ័រ (Lai Ching-te) បាននិយាយបន្ទាប់ពីប្រទេសចិនបានគំរាមដាក់ទោសប្រហារជីវិតក្នុងករណីធ្ងន់ធ្ងរបំផុតសម្រាប់អ្នកបំបែកខ្លួនឯករាជ្យតៃវ៉ាន់ថា របបប្រជាធិបតេយ្យមិនមែនជាឧក្រិដ្ឋកម្មទេ។ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ ជាទឹកដីរបស់ខ្លួន គ្មានអាថ៌កំបាំងនៃការមិនពេញចិត្តរបស់ខ្លួនចំពោះមេដឹកនាំលោក ឡៃ ដែលចូលកាន់តំណែងកាលពីខែមុនទេ ដោយនិយាយថាបុគ្គលរូបនេះ គឺជាអ្នកបំបែកខ្លួន ហើយបានរៀបចំល្បែងសង្រ្គាមភ្លាមៗបន្ទាប់ពីការឡើងកាន់តំណែងរបស់រូបលោក។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ប្រទេសចិនបានបង្កើនសម្ពាធលើកោះតៃវ៉ាន់ ដោយដាក់ចេញគោលការណ៍ផ្លូវច្បាប់ថ្មីដើម្បីដាក់ទណ្ឌកម្មអ្នកដែលខ្លួននិយាយថាគាំទ្រឯករាជ្យភាពជាផ្លូវការរបស់កោះនេះ ទោះបីជាតុលាការចិនមិនមានយុត្តាធិការលើកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យក៏ដោយ។នៅពេលសួរអំពីសកម្មភាពរបស់ប្រទេសចិននៅក្នុងសន្និសីទសារព័ត៌មាននៅការិយាល័យមេដឹកនាំក្នុងទីក្រុងតៃប៉ិ លោក ឡៃ បានរំលឹកឡើងវិញនូវការអាណិតអាសូរចំពោះប្រជាជនចិនក្នុងគ្រោះទឹកជំនន់នាពេលថ្មីៗនេះនៅភាគខាងត្បូង ប្រទេសចិន ៕

រុស្ស៊ី អាចកាត់បន្ថយពេលវេលាសម្រេចចិត្តសម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ

2024/06/24 01:13:48 pm        159
ប្រធានគណៈកម្មាធិការការពារជាតិរបស់សភារុស្ស៊ី បាននិយាយថា ប្រទេសដែលជាមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក មួយនេះ អាចកាត់បន្ថយពេលវេលាសម្រេចចិត្តដែលមានចែងក្នុងគោលនយោបាយផ្លូវការសម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើទីក្រុងមូស្គូជឿជាក់ថាមានការគំរាមកំហែងកើនឡើង។ដោយសារសង្រ្គាមនៅអ៊ុយក្រែនបានបង្កឱ្យមានការប្រឈមដាក់គ្នាដ៏ធំបំផុតរវាងរុស្ស៊ី និងលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២ លោកប្រធានាធិបតី Vladimir Putin បាននិយាយកាលពីខែមុនថា រុស្ស៊ីអាចនឹងផ្លាស់ប្តូរគោលនយោបាយនុយក្លេអ៊ែរជាផ្លូវការ ដោយកំណត់លក្ខខណ្ឌដែលអាវុធបែបនេះអាចប្រើប្រាស់បាន។ កាលពីថ្ងៃអាទិត្យ លោក អាន់ដ្រេ កាតាប៉ូឡូវ (Andrei Kartapolov) ប្រធានគណៈកម្មាធិការការពារជាតិនៃសភាជាន់ទាបរុស្ស៊ី ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA ដោយនិយាយថា ប្រសិនបើការគំរាមកំហែងកើនឡើង នោះពេលវេលានៃការសម្រេចចិត្តសម្រាប់ការប្រើប្រាស់អាវុធបែបនេះអាចនឹងត្រូវផ្លាស់ប្តូរ។ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីមន្ត្រីរូបនេះ ថា ប្រសិនបើយើងមើលឃើញថាបញ្ហាប្រឈម និងការគំរាមកំហែងកើនឡើង មានន័យថាយើងអាចកែតម្រូវអ្វីមួយនៅក្នុងគោលការណ៍ ទាក់ទងនឹងពេលវេលានៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងការសម្រេចចិត្តក្នុងការប្រើប្រាស់អាវុធនេះ៕

អ្នកវិភាគ៖ ក្រុមប្រឆាំងបន្តចូលរួមជីវភាពជាមួយបក្សប្រជាជនកម្ពុជា ដោយផ្អែកលើទស្សន​វិជ្ជាឈ្នះឈ្នះ

2024/06/24 12:48:09 pm        58
អ្នកវិភាគសង្គម និងនយោបាយ លើកឡើងថា សកម្មភាពរបស់ក្រុមប្រឆាំងបន្តចូលរួម​ជីវភាព​ជាមួយ​​គណបក្សប្រជាជនកម្ពុជា ដោយផ្អែកលើទស្សនវិជ្ជា ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ទើបជាមេដឹកនាំដែលមាននយោបាយច្បាស់លាស់ជូនប្រជាជន។ថ្លែងប្រាប់ BTV នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត គិន ភា អ្នកវិភាគសង្គម និង​នយោបាយ លើកឡើងថា តាមរយៈសកម្មភាពនៃការបន្តផ្តាច់ខ្លួនរបស់សមាជិក និងសកម្មជន​គណបក្ស​ប្រឆាំង ដើម្បីចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជ​ន​កម្ពុជា​ដែល​ជា​គណបក្ស​មាន​ភាពចាស់ទុំ និងប្រាកដនិយម បានកើនឡើងជាបន្ត​បន្ទាប់​ក្នុង​ស្ថានភាព​វិឌ្ឍន៍​នយោបាយ​នៅ​កម្ពុជាមានភាពល្អប្រសើរ។ លោកបណ្ឌិត លើកឡើងទៀតថា ការស្ម័គ្រចិត្តចូល​រួម​ជីវភាព​នយោបាយជាមួយគណបក្សប្រជាជនកម្ពុជាត្រូវបានផ្អែកលើកត្តារួមមាន ការធានានូវសុខ​សន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍន៍ និងជីវភាពរស់នៅរបស់ប្រជាជន។ លោកបណ្ឌិតបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និង​ឥរិយាបថនយោបាយរបស់សម្តេចតេជោ គឺមានទស្សនៈវិជ្ជានយោបាយឈ្នះ ឈ្នះ ជាស្នូល​ដែល​សម្តេចបានស្វាគមន៍ និងសហការតាំងពីឆ្នាំ១៩៩០ ទើបធ្វើឱ្យសមាជិក និងសកម្ម​ជន​គណបក្ស​ប្រឆាំងបន្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ជាក់ស្តែងតាមរយៈវីដេអូរបស់សមាជិក និងសកម្មជន​គណបក្ស​ប្រឆាំង​ប្រកាស​ចូល​រួម​ជីវភាព​នយោបាយ​ជា​មួយគណបក្សប្រជាជនកម្ពុជា ដោយសារសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ​ប្រកប​ដោយ​ព្រហ្មវិហាធម៌ និងគិតគូរពីជាត៨ និងប្រជាជនជាចំបង។សូមជម្រាបថា គិតមកទល់ពេលនេះ សមាជិក និងសកម្មជនរបស់គណបក្សប្រឆាំងទាំងក្នុង និង​ក្រៅ​ប្រទេស​មិនតិចទេ បានបន្តគ្នាចាកចេញពីគណបក្សប្រឆាំង ដោយសារមេដឹក​នាំ​ជា​ទណ្ឌិត​ក្បត់​ជាតិ និងបានភូតកុហកជាបន្តបន្ទាប់ ដែលធ្វើឱ្យសមាជិក និងសកម្មជន​របស់​ខ្លួន​អស់​ជំនឿ​ចិត្ត និងងាកមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានឆន្ទះ និងស្មោះស្ម័គ្រជូនជាតិ និង​ប្រជាជនពិតប្រាកដ៕ 

អាមេរិក៖ ការវាយលុករបស់អ៊ីស្រាអែល នៅលីបង់ អាចបង្កើនហានិភ័យនៃសង្គ្រាមកាន់តែរីកធំ

2024/06/24 10:40:21 am        178
ឧត្តមសេនីយជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ (២៣ មិថុនា) ថា ការវាយលុករបស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ មានសក្តានុពលក្នុងការបង្កើនហានិភ័យនៃជម្លោះកាន់តែទូលំទូលាយ ដែលអូសទាញអ៊ីរ៉ង់ និងបណ្ដាក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ជាពិសេសប្រសិនបើអត្ថិភាពរបស់ពួកហេសបូឡា (Hezbollah) ត្រូវបានគំរាមកំហែង។លោក ឧត្តមសេនីយ៍ទោ ឆាលស៍ ឃ្យូ ប្រោន (Charles Q. Brown) ដែលជាប្រធានអគ្គសេនាធិការចម្រុះ មិនបានទស្សន៍ទាយជំហានបន្ទាប់របស់អ៊ីស្រាអែលទេ ហើយបានទទួលស្គាល់សិទ្ធិរបស់អ៊ីស្រាអែល ក្នុងការការពារខ្លួន ប៉ុន្តែលោកបានព្រមានថា ការវាយលុកទៅលើប្រទេសលីបង់ «អាចជំរុញឱ្យមានលទ្ធភាពនៃជម្លោះកាន់តែទូលំទូលាយបន្ថែមទៀត»។ការអត្ថាធិប្បាយរបស់លោក ប្រោន បានកើតឡើងនៅពេលដែលលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃអាទិត្យដដែលនេះថា ការបញ្ចប់ដំណាក់កាលដ៏ខ្លាំងក្លានៃការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា នឹងអនុញ្ញាតឱ្យអ៊ីស្រាអែល ដាក់ពង្រាយកម្លាំងបន្ថែមទៀតនៅតាមព្រំដែនភាគខាងជើងជាមួយប្រទេសលីបង់។ក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ បានចាប់ផ្តើមវាយប្រហារអ៊ីស្រាអែល ភ្លាមៗបន្ទាប់ពីការវាយលុករបស់ពួកហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ដែលបានបង្កឱ្យមានសង្រ្គាមហ្កាហ្សា ហើយភាគីទាំងពីរបានបាញ់តបតក្នុងរយៈពេលជាច្រើនខែចាប់តាំងពីពេលនោះមក។ ក្រុមហេសបូឡា បាននិយាយថា ខ្លួននឹងបញ្ឈប់ការវាយប្រហាររហូតដល់មានបទឈប់បាញ់នៅតំបន់ហ្កាហ្សា៕

លោក Netanyahu សម្តែងការមិនសប្បាយចិត្តម្តងទៀត ចំពោះល្បឿននៃការផ្គត់ផ្គង់សព្វាវុធរបស់អាមេរិក ដល់អ៊ីស្រាអែល

2024/06/24 10:35:43 am        176
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយម្តងទៀតថា សហរដ្ឋអាមេរិកបានកំពុងផ្អាកការដឹកជញ្ជូនសព្វាវុធ និងគ្រាប់រំសេវទៅកាន់ប្រទេសរបស់លោក។ លោក Netanyahu បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអាទិត្យថា រយៈពេលបួនខែកន្លងទៅនេះ មានការថយចុះយ៉ាងខ្លាំងនៃគ្រាប់រំសេវមកដល់អ៊ីស្រាអែលពីសហរដ្ឋអាមេរិក។ លោក Netanyahu លើកឡើងថា ជំនួយយោធារបស់សហរដ្ឋអាមេរិក គឺចាំបាច់ដើម្បីកម្ទេចក្រុម ហាម៉ាស។ លោក Netanyahu បានចេញផ្សាយសេចក្តីថ្លែងការណ៍ស្រដៀងគ្នាមួយ កាលពីថ្ងៃអង្គារសប្តាហ៍មុន អំពីល្បឿននៃការដឹកជញ្ជូនសព្វាវុធរបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ីស្រាអែល។ អ្នកនាំពាក្យសន្តិសុខជាតិ របស់សេតវិមានលោក John Kirby បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះការលើកឡើងបែបនេះ។សារព័ត៌មានAP រាយការណ៍ថា ភាពប្រេះឆារវាង លោក Netanyahu និងទីក្រុង Washington ផ្តល់ឱ្យលោកនូវឱកាសដើម្បីបង្ហាញមូលដ្ឋានរបស់លោកថា លោកមិនជំពាក់គុណសហរដ្ឋអាមេរិកនោះទេ ហើយលោកកំពុងដាក់ផលប្រយោជន៍របស់អ៊ីស្រាអែល ជាមុន។ ប៉ុន្តែ អ្នកវិភាគនិយាយថា ការបង្ហាញការមិនសប្បាយចិត្តម្តងហើយម្តងទៀតរបស់លោក អាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល។រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Yoav Gallant គ្រោងនឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin អំពីប្រតិបត្តិការយោធានៅតំបន់ហ្កាហ្សាស្ទ្រីប។ ជាមួយគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន រាយការណ៍ថា មនុស្សប្រាំនាក់ ត្រូវបានសម្លាប់នៅតំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ ក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើច្រកទ្វារធំភាគខាងកើតនៃទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ឬ UNRWA ។មន្ត្រីសុខាភិបាលនៅតំបន់ហ្កាហ្សា និយាយថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ៧ ខែតុលា នៅក្នុងតំបន់នេះ បានកើនឡើងដល់ ៣៧.៥៩៨ នាក់។

រុស្ស៊ី៖ អាមេរិក ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារដ៏បង្ហូរឈាមរបស់អ៊ុយក្រែន លើតំបន់គ្រីម៉េ

2024/06/24 10:10:37 am        284
រុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យ (២៣ មិថុនា) ថា សហរដ្ឋអាមេរិក ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហាររបស់អ៊ុយក្រែន លើឧបទ្វីបគ្រីម៉េ (Crimea) ដោយប្រើមីស៊ីលចំនួនប្រាំគ្រាប់ផ្គត់ផ្គង់ដោយអាមេរិក ដែលបានសម្លាប់មនុស្ស ៤ នាក់ក្នុងនោះមានកុមារ ២ នាក់ និងមនុស្សជាង ១៥០ នាក់ទៀតរបួស។ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា មីស៊ីលចំនួនបួននៃប្រព័ន្ធមីស៊ីលតាកទិកកងទ័ព (ATACMS) ដែលផ្តល់ដោយសហរដ្ឋអាមេរិក ដែលបំពាក់ដោយក្បាលគ្រាប់ចង្កោម ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស ហើយគ្រាប់មីស៊ីលទីប្រាំ បានបំផ្ទុះនៅកណ្តាលអាកាស។អាជ្ញាធរដែលដំឡើងដោយរុស្ស៊ី នៅតំបន់គ្រីម៉េ បាននិយាយថា បំណែកមីស៊ីលបានធ្លាក់ក្បែរឆ្នេរមួយនៅភាគខាងជើងនៃទីក្រុង សេវ៉ាស្តូភូល (Sevastopol) ជាទីដែលអ្នកស្រុកកំពុងវិស្សមកាលសម្រាកលំហែកាយ។ ឧបទ្ទវហេតុនេះបានបង្កឱ្យមានប្រតិកម្មខឹងសម្បារយាងខ្លាំងក្នុងចំណោមឥស្សរជនសាធារណៈរុស្ស៊ី។ក្រសួងការពារជាតិបាននិយាយថា អ្នកឯកទេសអាមេរិកបានកំណត់ការសម្របសម្រួលនៃការហោះហើររបស់មីស៊ីលនៅលើមូលដ្ឋាននៃព័ត៌មានពីផ្កាយរណបចារកម្មរបស់ខ្លួន ដែលមានន័យថាទីក្រុងវ៉ាស៊ីនតោន ជាអ្នកទទួលខុសត្រូវដោយផ្ទាល់លើការវាយប្រហារនោះ។ រុស្ស៊ី បានដាក់បញ្ចូលឧបទ្វីបគ្រីម៉េ ក្នុងឆ្នាំ២០១៤ ហើយឥឡូវនេះបានចាត់ទុកឧបទ្វីបសមុទ្រខ្មៅមួយនេះថាវាជាផ្នែកសំខាន់មួយនៃទឹកដីខ្លួន ទោះបីជាពិភពលោកភាគច្រើនចាត់ទុកថាវានៅតែជាផ្នែកមួយនៃអ៊ុយក្រែនក៏ដោយ៕

រយៈពេល៥ថ្ងៃសាលាដំបូងរាជធានី-ខេត្ត ចាត់ការលើសំណុំរឿងគ្រឿងញៀន៩៣ករណី ឃាត់ខ្លួនជនសង្ស័យ២០៦នាក់

2024/06/24 10:05:48 am        147
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងថា ក្នុងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៩៣ ករណី ក្នុងនោះមានជនសង្ស័យចំនួន ២៣០ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ២០៦ នាក់។ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។បន្ថែមពីនេះអ្នកនាំពាក្យក្រសួងយុត្តិធម៌អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន ក៏ដូចជាចៀសវាងនូវរាល់សកម្មភាពទាំងឡាយណាដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ និងចូលរួមអនុវត្ត “៣កុំ ១រាយការណ៍” ដែលមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនជូនដល់សមត្ថកិច្ច៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump និយាយថា ការបាញ់ទម្លាក់យន្តហោះអាមេរិក នឹងមិនប៉ះពាល់ដល់កិច្ចចរចាជាមួយអ៊ីរ៉ង់ទេ
04/04/2026 05:04 PM
ក្រុមហាម៉ាស អំពាវនាវឱ្យគណៈកម្មាធិការរដ្ឋបាលអន្តរកាល ចាប់ផ្ដើមកិច្ចការគ្រប់គ្រងតំបន់ហ្កាហ្សា
04/04/2026 04:04 PM
ស្រីលង្កា កំពុងលំបាកក្នុងការបញ្ចៀសការដួលរលំសេដ្ឋកិច្ចដោយសារសង្គ្រាមមជ្ឈិមបូព៌ា
04/04/2026 04:04 PM
សេណេហ្គាល់ ហាមមន្ត្រីរាជការមិនឱ្យធ្វើដំណើរក្រៅប្រទេស ខណៈវិបត្តិប្រេងប៉ះពាល់ហិរញ្ញវត្ថុសាធារណៈ
04/04/2026 04:04 PM
យន្តហោះយោធាអាមេរិក ដែលអ៊ីរ៉ង់បាញ់ទម្លាក់ គឺជាហេតុការណ៍លើកដំបូងក្នុងពេលជាង ២០ឆ្នាំ
04/04/2026 04:04 PM
កំណើនសេដ្ឋកិច្ចវៀតណាមនៅត្រីមាសទី១ បានថយចុះ ខណៈវិបត្តិថាមពលជំរុញអតិផរណា
04/04/2026 04:04 PM
អនុប្រធានទី១ នៃរដ្ឋសភាបង្ហាញពីភាពជោគជ័យនៃនយោបាយសន្តិវិធី និងការការពារបូរណភាពទឹកដីជូនប្រជាពលរដ្ឋ
04/04/2026 04:04 PM
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ជើញចុះសួរសុខទុក្ខដល់យោធិនដែលកំពុងបំពេញបេសកកម្ម និងកំពុងសម្រាកព្យាបាលជំងឺ នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
04/04/2026 03:04 PM
អាជ្ញាធរអាមេរិក បញ្ជាឱ្យប្រជាជនជម្លៀសខ្លួន ខណៈចំហេះព្រៃរាលដាលនៅភាគខាងត្បូងរដ្ឋ California
04/04/2026 02:04 PM
កូរ៉េខាងត្បូង ប្រកាសស្ថានភាពសេដ្ឋកិច្ច «សម័យសង្គ្រាម» និងជំរុញកញ្ចប់ថវិកាគ្រាអាសន្ន
04/04/2026 02:04 PM