គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Blinken ពិភាក្សាអំពីសកម្មភាពរបស់ចិន នៅសមុទ្រចិនខាងត្បូងជាមួយសមភាគីហ្វីលីពីន

2024/06/20 10:50:25 am        116
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) កាលពីថ្ងៃពុធ (១៩ មិថុនា) បានធ្វើការហៅទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក អ៊ិនរីកេ ម៉ាណាឡូ (Enrique Manalo) ដើម្បីពិភាក្សាអំពីសកម្មភាពរបស់ចិន នៅសមុទ្រចិនខាងត្បូង ដែលទីក្រុងម៉ានីល និងទីក្រុងវ៉ាស៊ីនតោន បានហៅថាជាការបង្កើនភាពតានតឹង។ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការពិភាក្សាតាមទូរសព្ទនេះថា ការពិភាក្សារបស់លោក ប្លីងខិន និងលោក ម៉ាណាឡូ «បានធ្វើឡើងបន្ទាប់ពីសកម្មភាពដ៏គ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវរបស់ប្រទេសចិន ក្នុងការរារាំងហ្វីលីពីន ពីការប្រតិបត្តិប្រតិបត្តិការដែនសមុទ្រស្របច្បាប់នៅសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី ខែមិថុនា»។ក្រសួងការបរទេសបាននិយាយថា លោក ប្លីងខិន បានសង្កត់ធ្ងន់ថា សកម្មភាពរបស់ចិន «ធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងបានគូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះហ្វីលីពីន ក្រោមសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក»។គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមិថុនា នាវិកហ្វីលីពីនម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីអ្វីដែលយោធារបស់ខ្លួនពណ៌នាថាជា «ការបើកបរក្នុងល្បឿនលឿនដោយចេតនា» របស់ឆ្មាំល្បាតឆ្នេរចិន ក្នុងគោលបំណងរំខានដល់បេសកកម្មផ្គត់ផ្គង់ឡើងវិញជាទម្លាប់។ទំនាក់ទំនងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង បានធ្លាក់ចុះយ៉ាងខ្លាំងក្រោមការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) ដោយទីក្រុងម៉ានីលបានងាកទៅរកសហរដ្ឋអាមេរិក ដែលគាំទ្រប្រទេសអាស៊ីអាគ្នេយ៍មួយនេះក្នុងជម្លោះដែនសមុទ្ររបស់ខ្លួនជាមួយចិន៕

សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍លោក សម វឌ្ឍនា ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា

2024/06/20 10:38:35 am        137
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២០មិថុនានេះ ប្រកាស​ស្វាគមន៍​លោក សម វឌ្ឍនា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។តាមរយៈតេឡេក្រាមសម្ដេចតេជោ បានសរសេរយ៉ាងដូច្នេះថា « តាងនាមឲ្យគណបក្ស​ប្រជាជន​កម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក សម វឌ្ឍនា ដែល​បាន​សម្រេចចិត្តដ៏ក្លាហានចាកចោលក្រុមប្រឆាំងទាំងនៅក្រៅប្រទេស ទាំងនៅក្នុងប្រទេស​មក​ចូលរួម​ជីវភាពនយោបាយជាមួយគណបក្ស​ប្រជាជនកម្ពុជា និងគាំទ្ររាជរដ្ឋាភិបាល​ក្នុង​ការ​ជីក​ព្រែក​ហ្វូណន​តេជោ។ សូមជូនពរលោកនិងក្រុមគ្រួសារជួបតែសេចក្តីសុខសេចក្តីចម្រើន។»

ឧស្សាហកម្មដឹកជញ្ជូនជំរុញឱ្យចាត់វិធានការនៅសមុទ្រក្រហម ខណៈក្រុមហ៊ូទី បានពន្លិចនាវាទីពីរ

2024/06/20 10:28:56 am        108
ក្រុមឧស្សាហ៍កម្មឈានមុខគេបាននិយាយកាលពីថ្ងៃពុធ (១៩ មិថុនា) ថា វិធានការបន្ទាន់ត្រូវតែធ្វើឡើងនៅក្នុងសមុទ្រក្រហម ដើម្បីបញ្ឈប់ការវាយប្រហារលើការដឹកជញ្ជូនទំនិញដោយក្រុមឧទ្ទាម ហ៊ូទី (Houthi) របស់ប្រទេសយេម៉ែន បន្ទាប់ពីនាវាទីពីរត្រូវបានលិចដោយសារការវាយប្រហារ។ក្រុមសកម្មប្រយុទ្ធហ៊ូទី ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ បានបាញ់បង្ហោះយានដ្រូន និងមីស៊ីលជាលើកដំបូងនៅលើផ្លូវពាណិជ្ជកម្មដ៏សំខាន់ក្នុងខែវិច្ឆិកា ក្នុងអ្វីដែលពួកគេនិយាយថា សាមគ្គីភាពជាមួយប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ នៅក្នុងការវាយប្រហារជាង ៧០ លើក ពួកគេក៏បានរឹបអូសនាវាមួយគ្រឿង និងក្រុមនាវិករបស់វាផងដែរ ហើយបានសម្លាប់អ្នកធ្វើដំណើរតាមសមុទ្រយ៉ាងតិចបីនាក់។សមាគមដឹកជញ្ជូនកំពូលរបស់ពិភពលោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា «វាជារឿងគួរឱ្យសោកស្តាយណាស់ដែលអ្នកដើរសមុទ្រដ៏ស្លូតត្រង់ត្រូវបានវាយប្រហារ ខណៈពេលដែលគ្រាន់តែបំពេញការងាររបស់ខ្លួន។ ការវាយប្រហារទាំងនេះត្រូវតែបញ្ឈប់ឥឡូវនេះ ហើយយើងអំពាវនាវឱ្យរដ្ឋដែលមានឥទ្ធិពលនៅក្នុងតំបន់ ត្រូវតែការពារការដឹកជញ្ជូនតាមសមុទ្រ និងបន្ធូរបន្ថយស្ថានការណ៍នៅសមុទ្រក្រហម»។ក្រុមអ្នកជួយសង្គ្រោះបានបញ្ជាក់កាលពីថ្ងៃពុធថា នាវាផ្ទុកធ្យូងថ្ម ធូធឺ (Tutor) គ្រប់គ្រងដោយក្រិក ដែលត្រូវបានវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហ៊ូទី របស់យេម៉ែន នៅសមុទ្រក្រហម កាលពីសប្តាហ៍មុន បានលិចបន្ទាប់ពីការវាយប្រហារទាំងនោះ។ កងកម្លាំងជើងទឹកអន្តរជាតិត្រូវបានដាក់ពង្រាយដើម្បីផ្តល់ការគាំទ្រផ្នែកការពារជាចម្បងសម្រាប់នាវាដែលនៅតែធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម ប៉ុន្តែការវាយប្រហារបានកើនឡើងយ៉ាងខ្លាំង៕

ការស្ទង់មតិបង្ហាញថា ការគាំទ្រជាសាធារណៈចំពោះមេដឹកនាំតៃវ៉ាន់លោក ឡៃ ឆឹង-ទ័រ បានធ្លាក់ចុះក្នុងខែដំបូង

2024/06/20 10:00:29 am        64
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ស៊ិនហួ បានឲ្យដឹងថា ការស្ទង់មតិនាពេលថ្មីៗនេះ បានរកឃើញថា ប្រជាជនតែ ៤៨% ប៉ុណ្ណោះនៅក្នុងតំបន់តៃវ៉ាន់បានបង្ហាញការគាំទ្រជាទូទៅចំពោះមេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ គឺលោក ឡៃ ឆឹង -ទ័រ (Lai Ching-te) ដែលជាការធ្លាក់ចុះគួរឱ្យកត់សម្គាល់៩,៨%ពីខែមុន នៅពេលលោកបានចូលកាន់តំណែង។ការស្ទង់មតិនេះត្រូវបានចេញផ្សាយដោយមូលនិធិទស្សនៈសាធារណៈតៃវ៉ាន់កាលពីថ្ងៃអង្គារ។ លោក Lai ជាមួយគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) បានចូលកាន់តំណែងជាមេដឹកនាំតំបន់តៃវ៉ាន់កាលពីថ្ងៃទី ២០ ខែឧសភា។យោងតាមលោក យូ យីង ឡុង (You Ying-lung) ប្រធានមូលនិធិនេះ បានឲ្យដឹងថា ការធ្លាក់ចុះមួយភាគរយ តំណាងឱ្យប្រជាជនកោះតៃវ៉ាន់ប្រហែល១៩៥.០០០នាក់។ លោក យូ បានកត់សម្គាល់ថា ការដែលលោក Lai បានបាត់បង់ការគាំទ្រពីអ្នកបោះឆ្នោតជិតពីរលាននាក់ក្នុងរយៈពេលតិចជាងមួយខែ គឺជាសញ្ញាព្រមានដ៏ធ្ងន់ធ្ងរ។ចំណែកការស្ទង់មតិមួយផ្សេងទៀតដោយទូរទស្សន៍ TVBS ក៏បានចេញផ្សាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ផងដែរ ដោយបានបង្ហាញថាជាងពាក់កណ្តាល ឬ៥៣% នៃអ្នកឆ្លើយតប មិនគាំទ្រលើការអនុវត្តរបស់សមាជិកសភានៃគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP)ទេ ៕

អ៊ីស្រាអែល វាយរុញចូលជ្រៅទៅក្នុងក្រុង Rafah ដោយបង្ខំអ្នកស្រុកឱ្យភៀសខ្លួនម្ដងទៀត

2024/06/20 09:47:18 am        65
រថក្រោះអ៊ីស្រាអែល គាំទ្រដោយយន្តហោះចម្បាំង និងយានដ្រូនបានវាយរុញចូលជ្រៅទៅក្នុងផ្នែកខាងលិចនៃទីក្រុង រ៉ាហ្វា (Rafah) តំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) កាលពីថ្ងៃពុធ (១៩ មិថុនា) ដោយបានសម្លាប់មនុស្សជាច្រើននាក់ និងបង្ខំប្រជាជនហ្កាហ្សា ឱ្យរត់ភៀសខ្លួនជាថ្មីម្ដងទៀតគេចចេញពីការវាយប្រហារ នេះបើយោងតាមអ្នកស្រុក និងក្រុមវេជ្ជសាស្រ្តប៉ាឡេស្ទីន។ អ្នកស្រុកបាននិយាយថា រថក្រោះបានសម្រុកចូលទៅក្នុងតំបន់លំនៅឋានចំនួន ៥ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ហើយការបាញ់ផ្លោង និងកាំភ្លើងធំបានវាយប្រហារលើជំរំតង់របស់គ្រួសារជនភៀសខ្លួននៅក្នុងតំបន់ អាល់-ម៉ាវ៉ាស៊ី (Al-Mawasi) បន្ថែមទៀតទៅភាគខាងលិចនៃតំបន់ឆ្នេរហ៊ុមព័ទ្ធនេះ។ក្នុងរយៈពេលប្រាំបីខែនៃសង្រ្គាម ពុំមានសញ្ញាណាមួយនៃការបញ្ឈប់ការប្រយុទ្ធគ្នាឡើយ ខណៈដែលកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសម្រុះសម្រួលអន្តរជាតិ គាំទ្រដោយសហរដ្ឋអាមេរិក បានបរាជ័យក្នុងការបញ្ចុះបញ្ចូលអ៊ីស្រាអែល និងក្រុមហាម៉ាស ឱ្យយល់ព្រមលើបទឈប់បាញ់មួយ។ប្រភពវេជ្ជសាស្ត្របានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃពុធថា មនុស្សជាង ១០ នាក់បានស្លាប់ដោយសារការវាយប្រហារតាមអាកាស ខណៈពួកគេរង់ចាំក្បួនរថយន្តជំនួយដែលដឹកទំនិញឆ្លងកាត់ច្រក កេរឹម ស្ហាលូម (Kerem Shalom) នៅតាមផ្លូវ សាឡាហ៊ូដឌីន (Salahuddin) ភាគឦសាននៃទីក្រុងរ៉ាហ្វា។ កងកម្លាំងអ៊ីស្រាអែល បានបង្កការបំផ្លិចបំផ្លាញយ៉ាងធំសម្បើមនៃតំបន់ហ្កាហ្សា និងបានដណ្តើមយកទឹកដីប៉ាឡេស្ទីនភាគច្រើន ប៉ុន្តែមិនទាន់សម្រេចបាននូវគោលដៅដែលបានបញ្ជាក់របស់អ៊ីស្រាអែល ក្នុងការកម្ចាត់ក្រុមហាម៉ាស និងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលឡើយ៕

ប្រធានាធិបតីរុស្ស៊ី លោកពូទីន លើកសរសើរវៀតណាម ចំពោះជំហរខ្លួនក្នុងសង្រ្គាមអ៊ុយក្រែន

2024/06/20 09:44:29 am        132
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានសរសើរវៀតណាមចំពោះគោលជំហរ «មានតុល្យភាព» របស់ខ្លួនលើសង្រ្គាមអ៊ុយក្រែន ហើយបានរាយបញ្ជីវឌ្ឍនភាពលើការទូទាត់ ថាមពល និងពាណិជ្ជកម្មនៅក្នុងបទវិចារណកថាមួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ (១៩ មិថុនា) នៅក្នុងសារព័ត៌មានរបស់បក្សកុម្មុយនិស្តវៀតណាម។នៅក្នុងបទវិចារណកថាដែលបានកំណត់ពេលទុកសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ពូទីន ទៅកាន់វៀតណាម លោកបានសាទរចំពោះប្រទេសគ្រប់គ្រងដោយកុម្មុយនិស្តអាស៊ីអាគ្នេយ៍មួយនេះ ដែលបានគាំទ្រ «វិធីជាក់ស្តែងមួយដើម្បីដោះស្រាយវិបត្តិ» នៅអ៊ុយក្រែន នៅក្នុងសេចក្ដីអត្ថាធិប្បាយដែលបានចេញផ្សាយនៅក្នុងសារព័ត៌មាន ញ៉ានដាន (Nhan Dan)។វៀតណាម ដែលអនុវត្តគោលនយោបាយការបរទេសអព្យាក្រឹតជាផ្លូវការនៅក្នុងទំនាក់ទំនងជាមួយមហាអំណាចពិភពលោក បានបដិសេធមិនថ្កោលទោសការវាយប្រហាររបស់រុស្ស៊ី លើអ៊ុយក្រែន ដោយនោះជាជំហរដែលបណ្តាប្រទេសលោកខាងលិចបានចាត់ទុកថាជាភាពជិតស្និទ្ធខ្លាំងពេកជាមួយវិមានក្រឹមឡាំង។មេដឹកនាំរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ចជាលើកដំបូងនៅវៀតណាមចាប់តាំងពីឆ្នាំ២០១៧ នៅពេលដែលលោកបានចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) បាននិយាយថា រុស្ស៊ី និងវៀតណាម បានចែករំលែក «ការវាយតម្លៃស្រដៀងគ្នានៃស្ថានភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»៕

ឯកឧត្តមបណ្ឌិត ម៉ឹង មករា ជំរុញដល់ក្រុមការងាររួមគ្នាប្រែក្លាយតំបន់ប្រវត្តិសាស្ត្រ ដែលធ្លាប់ជាតំបន់សមរភូមិប្រយុទ្ធ ឱ្យក្លាយជាតំបន់ "ទេសចរណ៍"

2024/06/20 09:32:07 am        129
ត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានជំរុញថ្នាក់ដឹកនាំ និងមន្រ្តីនៅស្រុកមេមត់ ចូលរួមចំណែកប្រែក្លាយតំបន់ប្រវត្តិសាស្ត្រ "យោធាតេជោកោះថ្ម X១៦" ដែលធ្លាប់ជាតំបន់សមរភូមិប្រយុទ្ធ ឱ្យក្លាយជាតំបន់ "ទេសចរណ៍" ។ក្នុងឱកាសដឹកនាំក្រុមការងារចុះទស្សនកិច្ចតំបន់ប្រវត្តិសាស្ត្រ "យោធាតេជោកោះថ្ម X១៦" ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានលើកឡើងថា គោលបំណងចម្បងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមេមត់ គឺចូលរួមចំណែកប្រែក្លាយតំបន់ប្រវត្តិសាស្ត្រ ដែលធ្លាប់ជាតំបន់សមរភូមិប្រយុទ្ធ ឱ្យក្លាយជាតំបន់ "ទេសចរណ៍ប្រវត្តិសាស្រ្ត ទេសចរណ៍កសិកម្ម និងជាតំបន់សេដ្ឋកិច្ចពិសេស" ដែលនាំមកនូវ​ទេសចរណ៍ និងការនាំចេញនាំចូលទំនិញរវាងប្រទេសទាំងពីរកម្ពុជា វៀតណាម ដើម្បីលើក​ស្ទួយជីវភាព​ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានគូសរំលេចថា វីរភាព សម្ដេចតេជោ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលបានសម្រេចចិត្តចាកចេញពីប្រពន្ធកូនជាទីស្រឡាញ់ និងយកជីវិតទៅប្ដូរ ដើម្បី​សង្គ្រោះប្រជាជាតិ និងមាតុភូមិកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងបានដឹកនាំកសាង​ប្រទេសឱ្យមាន សុខសន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍ មកដល់បច្ចុប្បន្ន គឺជាគុណបំណាច់​ដ៏ធំធេង​បំផុត សម្រាប់ប្រជាជាតិខ្មែរទាំងមូល ដែលកូនខ្មែរមិនអាចបំភ្លេចបានឡើយ។ក្នុងនាម ឯកឧត្តមជាកូនខ្មែរ និងជួសមុខឱ្យថ្នាក់ដឹកនាំ និងសមាជិកសមាជិកា ក្រុមការងារថ្នាក់ជាតិ​ចុះមូលដ្ឋាន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ យើងខ្ញុំសូមគោរពដឹងគុណដ៍ជ្រាវជ្រៅបំផុតនៅគំរូវីរភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនកម្ពុជាទាំងអស់ដែលបានធ្វើពាក់កម្ម ដើម្បី​បុព្វហេតុជាតិមាតុភូមិ ជាទីស្រឡាញ់នៃយើងឱ្យមានការរស់រានមានជីវិត និងសុខសន្តិភាព ការអភិវឌ្ឍពេញលេញជានិរន្តរ៍។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន និងអជ្ញាធរមូលដ្ឋាន តែងតែ​យកចិត្តទុកដាក់ខ្ពស់ក្នុងការលើកម្ពស់អភិបាលកិច្ចល្អ លើកស្ទួយកម្រឹតជីវភាព​សេដ្ឋកិច្ច​គ្រួសារប្រជាពលរដ្ឋក្នុងមូលដ្ឋាន គាំពារ​សុខមាលភាព​ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ទទួលបានឱកាស និងមានលទ្ធភាពចូលរួមចំណែកក្នុងការថែរក្សានូវ "សុខសន្តិភាព និងការអភិវឌ្ឍប្រទេស"។ ក្នុងការអភិវឌ្ឍប្រទេសជាតិ ដោយឆ្លងកាត់​បង្គោលចរ​នៃការប្រែក្លាយខ្លួនជា "ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០" ឆ្ពោះទៅ​សម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា ជា "ប្រទេសអភិវឌ្ឍន៍នៅ ឆ្នាំ២០៥០" ។សូមបញ្ជាក់ផងដែរ ឯកឧត្តមបណ្ឌិត បានដឹកនាំក្រុមការងារមករំលឹកដល់​វិញ្ញាណក្ខន្ធ កុមារា ហ៊ុន កំសត់ ដែលត្រូវជាបុត្ររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានស្លាប់ក្នុងរបប ប៉ុល ពត កាលពីថ្ងៃឋតី១០ វិច្ឆិកា ឆ្នាំ១៩៧៦ នៅមន្ទីរពេទ្យស្រុក ដែលបច្ចុប្បន្ននេះជាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់។ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានបន្តដឹកនាំក្រុមការងារចុះទស្សនកិច្ចតំបន់ប្រវត្តិសាស្ត្រ "យោធាតេជោកោះថ្ម X១៦" ដែលជាកន្លែងតស៊ូរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី​នៃកម្ពុជា ក្នុងដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រំដែនកម្ពុជា-វៀតណាម៕

ប្រជាជនម៉ិកស៊ិកដែលភៀសខ្លួនចេញពីអំពើហិង្សា ទាមទាររកយុត្តិធម៌ និងសន្តិភាព

2024/06/20 08:46:36 am        132
ក្នុងសម្លៀកបំពាក់ពណ៌ស ប្រជាជនដែលភៀសខ្លួនចេញពីអំពើហឹង្សា ពីទីក្រុង Tila ភាគខាងត្បូងប្រទេសម៉ិកស៊ិក បានចេញធ្វើបាតុកម្ម កាលពីថ្ងៃពុធ ដើម្បីទាមទារឱ្យរដ្ឋាភិបាល អនុញ្ញាតឱ្យពួកគេ បានត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាព។ដោយមានកាន់ស្លាកសញ្ញា និងប៉ោងប៉ោងជាមួយសារនៃសន្តិភាព និងយុត្តិធម៌ អ្នកស្រុក Tila បានដើរកាត់តាមដងផ្លូវ Yajalon ជាកន្លែងដែលបច្ចុប្បន្ន ពួកគេកំពុងជ្រកកោន។ សាក្សី បានប្រាប់សារព័ត៌មានរ៉យទ័រថា កាលពីយប់ថ្ងៃទី៤ ខែមិថុនា ជនប្រដាប់អាវុធជាច្រើននាក់ បានមកដល់តាមរថយន្ត នៅក្នុងទីក្រុង Tila ហើយបានចាប់ផ្តើមបាញ់ប្រហារទៅលើលំនៅឋាន និងផ្ទះអាជីវកម្ម ព្រមទាំងបានដុតអគារជាច្រើន។អំពើហិង្សានៅក្រុងTila បានអូសបន្លាយពេល៣បីថ្ងៃ រហូតដល់ថ្ងៃទី៧ មិថុនា ទើបកងទ័ពបានមក ដល់។ អ្នកស្រុកTila ទាំងអស់ប្រហែលជា៤.០០០នាក់ បានភៀសខ្លួនចេញពីលំនៅឋាន ដោយពុំមានយកអ្វីទៅតាមខ្លួន ក្រៅពីសម្លៀកបំពាក់មួយចំនួនទៅជាមួយ។ប្រជាជន និយាយថា អំពើហិង្សាបានកើនឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រួមជាមួយការជួញដូរគ្រឿងញៀន និងការជំរិតទារប្រាក់។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

2024/06/20 08:42:18 am        178
ត្បូងឃ្មុំ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ បានអញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៤) និងពិធីបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម (X16) ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីរម្លឹកខួបលើកទី ៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បាន មានប្រសាសន៍ថា កម្ពុជាធ្លាប់បានជួយវៀតណាមឱ្យរំដោះប្រទេស រហូតឈានដល់ការបង្រួបបង្រួមជាតិ។ វៀតណាម ក៏ធ្លាប់បានជួយកម្ពុជា ឱ្យរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែរ។ សម្ដេចធិបតីបន្ថែមថា នេះជាសច្ចភាពប្រវត្តិសាស្ត្រដែលប្រជាជននៃប្រទេសទាំងពីរត្រូវយល់ឱ្យច្បាស់ ដើម្បីជៀសវាងការបកស្រាយឱ្យមានការយល់ច្រឡំណាមួយ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីរម្លឹកខួបលើកទី ៤៧ ទិវានៃការចងចាំដំ ណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានមា នប្រសាសន៍ថា ការបំផ្លាញសន្តិភាព មិនពិបាកនោះទេ ប៉ុន្តែការស្វែងរកសន្តិភាពទើបជាការលំបាក។ ប្រទេសខ្លះ ត្រូវចំណាយពេលរាប់ឆ្នាំក៏នៅតែមិនអាចស្វែងរកសន្តិភាពសម្រាប់ប្រទេសខ្លួនបាននៅឡើយ។ ហេតុនេះត្រូវការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ដែលកំពុងតែកើតមាននៅកម្ពុជាសព្វថ្ងៃ និង កម្ទេចចោលរាល់ការប៉ុនប៉ងណាមួយ ដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជា។

លោក Putin និងលោក Kim ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនៅជំនួបកំពូលប្រឆាំងលោកខាងលិចក្នុងទីក្រុងព្យុងយ៉ាង

2024/06/20 08:37:42 am        194
លោកធានាធិបតីរុស្ស៊ី Vladimir Putin និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីថ្ងៃទី ១៩ ខែមិថុនា ក្នុងអំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីរុស្ស៊ីក្នុងរយៈពេល ២៤ ឆ្នាំទៅកាន់រដ្ឋឯកាមួយនេះ។កិច្ចព្រមព្រៀងនេះអំពាវនាវឱ្យមានការផ្ដល់ជំនួយទៅវិញទៅមកនៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហារដោយប្រទេសទីបី និងមានបំណងដើម្បីទទួលយកកិច្ចសហប្រតិបត្តិការរវាងរដ្ឋទាំងពីរទៅកាន់កម្រិតថ្មីមួយ។លោក Kim បាននិយាយថា កិច្ចព្រមព្រៀងនេះឈានចូលដល់យុគសម័យថ្មីមួយ ដោយបន្ថែមថាកិច្ចសហប្រតិបត្តិការរបស់មេដឹកនាំទាំង២លើបញ្ហានយោបាយ យោធា សេដ្ឋកិច្ច និងបញ្ហាផ្សេងៗទៀតមានសន្តិភាព នឹងមានគោលបំណងការពារផលប្រយោជន៍របស់រដ្ឋទាំងពីរ។ លោក Kim បាននិយាយថា ខ្ញុំពុំមានការងឿងឆ្ងល់ទេថា កិច្ចព្រមព្រៀងនេះ នឹងក្លាយជាកម្លាំងចលករក្នុងការអភិវឌ្ឍន៍យ៉ាងលឿននៃពិភពពហុប៉ូលថ្មីមួយ។ទីប្រឹក្សាជាន់ខ្ពស់របស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយបន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា ថាកូរ៉េខាងជើងកំពុងជួយរុស្ស៊ីសម្លាប់ជនស៊ីវិលអ៊ុយក្រែន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាតវ៉ាជាផ្លូវការចំពោះសកម្មភាពខុសច្បាប់របស់ថៃចូលកាន់កាប់នៅតំបន់ភូមិជោគជ័យ, ច្រកទ្វារអន្តរជាតិអូរស្មាច់ និងស្រុកអន្លង់វែង
04/03/2026 10:04 PM
ឯកឧត្តម ហួត ហាក់ ជួបពិភាក្សាការងារលើវិស័យទេសចរណ៍ ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា ជាមួយអ្នកស្រី Angelina Jolie
04/03/2026 09:04 PM
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលកងកម្លាំងខេត្តកំពង់ស្ពឺសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ
04/03/2026 09:04 PM
គំនិតផ្តួចផ្តើមរបស់វិចិត្រករ បានគាំទ្រក្មេងៗជម្លៀសខ្លួននៅលីបង់ឲ្យគូរគំនូរតាមអារម្មណ៍របស់ខ្លួន
04/03/2026 08:04 PM
អ៊ីរ៉ង់អះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-35 ទី២ របស់អាមេរិក ក្នុងរយៈពេល ២សប្តាហ៍
04/03/2026 08:04 PM
សហភាពអាហ្វ្រិក គាំទ្រការជំរុញសន្តិភាពចិន-ប៉ាគីស្ថាន ជុំវិញបញ្ហាមជ្ឈិមបូព៌ា និងជំរុញឲ្យបន្ថយភាពតានតឹង
04/03/2026 08:04 PM
មេបញ្ជាការយោធាប៊ូគីណា ហ្វាសូ និយាយថា បំភ្លេចចោលទៅលទ្ធិប្រជាធិបតេយ្យ
04/03/2026 08:04 PM
WTO ព្រមានអំពី «ការវាយប្រហារជាច្រើនដងលើទីតាំងសេវាសុខភាព» នៅអ៊ីរ៉ង់
04/03/2026 08:04 PM
មនុស្សម្នាក់ស្លាប់នៅជិតទីក្រុងគីវ ខណៈរុស្ស៊ីប្តូរមកវាយប្រហារទ្រង់ទ្រាយធំនៅពេលថ្ងៃ
04/03/2026 08:04 PM
របាយការណ៍៖ អាមេរិកបណ្តេញបេសកជនរងរបស់អ៊ីរ៉ង់ ប្រចាំនៅ UN ដោយសារក្តីបារម្ភពីសន្តិសុខជាតិ
04/03/2026 08:04 PM