គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

NATO៖ សន្ធិសញ្ញារុស្ស៊ី និងកូរ៉េខាងជើង បង្ហាញពីការគាំទ្រទៅវិញទៅមកដោយមហាអំណាចផ្តាច់ការ

2024/06/20 08:31:31 am        232
ប្រធានអង្គការណាតូ (NATO) បាននិយាយកាលពីថ្ងៃពុធ (១៩ មិថុនា) ថា កិច្ចព្រមព្រៀងការពារថ្មីរបស់រុស្ស៊ី ជាមួយកូរ៉េខាងជើង បង្ហាញពីការបង្កើនភាពស្របគ្នាក្នុងចំណោមមហាអំណាចផ្តាច់ការ និងគូសបញ្ជាក់ពីសារៈសំខាន់នៃលទ្ធិប្រជាធិបតេយ្យដែលបង្ហាញពីរណសិរ្សរួបរួម។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយលោក គីម ជុងអ៊ុន (Kim Jong Un) របស់កូរ៉េខាងជើង ដែលរួមបញ្ចូលការសន្យាការពារគ្នាទៅវិញទៅមក ដោយជាវិធានការដែលផ្លាស់ប្តូរគោលនយោបាយរបស់ទីក្រុងមូស្គូ ចំពោះទីក្រុងព្យុងយ៉ាង។អគ្គលេខាធិការអង្គការណាតូ លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) បាននិយាយក្នុងកិច្ចពិភាក្សាអំឡុងពេលដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ទីក្រុងអូតាវ៉ា ថា កូរ៉េខាងជើង បានផ្តល់ «គ្រាប់រំសេវដ៏ច្រើនសម្បើម» ដល់រុស្ស៊ី ខណៈដែលទាំងចិន និងអ៊ីរ៉ង់ កំពុងគាំទ្រទីក្រុងមូស្គូ ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន។ យើងត្រូវតែដឹងថាអំណាចផ្តាច់ការកំពុងត្រូវរ៉ូវគ្នាកាន់តែខ្លាំងឡើង ហើយពួកគេកំពុងគាំទ្រគ្នាទៅវិញទៅមកតាមរបៀបដែលយើងមិនធ្លាប់ឃើញពីមុនមក។លោកបន្តថា ភាពស្និទ្ធស្នាលកាន់តែខ្លាំងឡើងរវាងរុស្ស៊ី និងប្រជាជាតិអាស៊ីផ្សេងទៀត មានន័យថា ពេលនេះមានសារៈសំខាន់ខ្លាំងណាស់ដែលណាតូ ធ្វើការជាមួយសម្ព័ន្ធមិត្តនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបន្ថែមថា នេះជាមូលហេតុដែលមេដឹកនាំមកពីប្រទេសអូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល ណាតូ នៅទីក្រុងវ៉ាស៊ីនតោន ក្នុងខែក្រោយនេះ៕

ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅវៀតណាម បង្ហាញពីឥទ្ធិពលរបស់រុស្ស៊ី នៅអាស៊ីអាគ្នេយ៍

2024/06/20 08:02:13 am        205
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កំពុងស្ថិតនៅក្នុងប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍ (២០ មិថុនា) នេះ ជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍ ជាទីដែលលោកត្រូវបានគេរំពឹងថានឹងស្វះស្វែងរកការគាំទ្រ ខណៈទីក្រុងមូស្គូ ប្រឈមនឹងភាពឯកោអន្តរជាតិជុំវិញសង្រ្គាមអ៊ុយក្រែន។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃរបស់លោក នឹងបង្ហាញការយកចិត្តទុកដាក់លើឥទ្ធិពលរបស់រុស្ស៊ី នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទីក្រុងហាណូយ នៅតែជាមិត្តមួយក្នុងចំណោមមិត្តមួយចំនួនរបស់ទីក្រុងមូស្គូ។លោក ពូទីន ត្រូវបានគេរំពឹងថានឹងជំរុញឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយវៀតណាម តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ថាមពល ពាណិជ្ជកម្ម និងប្រតិបត្តិការរូបិយប័ណ្ណ កសាងទំនាក់ទំនងទ្វេភាគីយូរអង្វែង។លោក អៀន ស្តរ៉េយ (Ian Storey) មន្ត្រីជាន់ខ្ពស់មកពីវិទ្យាស្ថានស្រាវជ្រាវសង្គម-នយោបាយ ISEAS បាននិយាយថា «ដំណើរទស្សនកិច្ចរបស់លោក ពូទីន កើតឡើងភ្លាមៗបន្ទាប់ពីកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែននៅប្រទេសស្វីស ដែលរុស្ស៊ីមិនត្រូវបានអញ្ជើញ»។ ដូច្នេះលោក ពូទីន ចង់បង្ហាញដល់ពិភពលោកថា កិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បីផ្ដល់ភាពឯកោឱ្យរុស្ស៊ី បានបរាជ័យក្នុងទស្សនៈរបស់លោក ហើយថារុស្ស៊ី នៅតែមានមិត្តនៅជុំវិញពិភពលោក រួមទាំងនៅអាស៊ីផងដែរ»។ ដំណើរទស្សនកិច្ចនេះក៏កើតមានឡើងបន្ទាប់ពីលោក ពូទីន បានទៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃពុធ មុននោះ សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្លួនទៅកូរ៉េខាងជើងក្នុងរយៈពេល ២៤ឆ្នាំ។វៀតណាម បានបន្តទំនាក់ទំនងយ៉ាងស៊ីជម្រៅជាប្រវត្តិសាស្ត្ររបស់ខ្លួនជាមួយអតីតសហភាពសូវៀត ទោះបីជាប្រទេសនេះចងសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក ក្នុងការប្រឆាំងនឹងចិន ក៏ដោយ។ ជំនួយពីរុស្ស៊ីបានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រសង្រ្គាម និងការកសាងប្រទេសរបស់វៀតណាម នៅពេលសន្តិភាពបានចាប់ផ្ដើមឡើងវិញ៕

លោក Putin ចាប់ផ្ដើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដែលត្រូវបានអាមេរិកថ្កោលទោស

2024/06/20 07:57:38 am        197
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានទៅដល់ប្រទេសវៀតណាមនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីជួបពិភាក្សាជាមួយបណ្ដាមេដឹកនាំកុម្មុយនិស្តរបស់ប្រទេសនេះ ក្នុងដំណើរឈប់សំចតចុងក្រោយនៃដំណើរទស្សនកិច្ចមកកាន់ប្រទេសចំនួនពីរនៅតំបន់អាស៊ី បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un។ យន្តហោះរបស់ប្រធានាធិបតីរុស្ស៊ីបានចុះនៅអាកាសយានដ្ឋានក្រុងហាណូយ ជាទីដែលលោកត្រូវបានជួបទទួលស្វាគមន៍ដោយកម្រាលព្រំក្រហម និងរាក់ទាក់ដោយឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ត្រាង ហុង ហា (Tran Hong Ha) និងអ្នកការទូតជាន់ខ្ពស់របស់បក្សកាន់អំណាច លោក លី ហយ ទ្រង់ (Le Hoai Trung)។ វៀតណាមបានត្រៀមលក្ខណៈសម្រាប់ការស្វាគមន៍យ៉ាងពេញទំហឹងសម្រាប់វត្តមានលោកPutin ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកចាប់តាំងពីឆ្នាំ ២០១៧មក ប៉ុន្តែការធ្វើដំណើរនេះបានទាក់ទាញកំហឹងពីដៃគូពាណិជ្ជកម្មធំរបស់វៀតណាម នោះគឺសហរដ្ឋអាមេរិក។ លោក គ្រោង Putin នឹងជួបមេដឹកនាំបក្សកុម្មុយនិស្ត លោក ង្វៀន ភូ ត្រុង (Nguyen Phu Trong)លោកប្រធានាធិបតី ថូឡាំ (To Lam) និងលោកនាយករដ្ឋមន្ត្រី ផាម មីញជិន(Pham Minh Chinh)។មេដឹកនាំរុស្ស៊ីរូបនេះ ក៏ត្រូវទៅចូលរួមក្នុងពិធីដាក់កម្រងផ្កា រួមទាំងនៅផ្នូរលោកហូជីមិញជាទីតាំងបញ្ចុះសពមេដឹកនាំស្ថាបនិកវៀតណាមផងដែរ។ ក្នុងមតិមួយដែលបានកំណត់ពេលសម្រាប់ដំណើរទស្សនកិច្ចរបស់លោក លោក Putin បានសាទរចំពោះប្រទេសវៀតណាមដែលបានគាំទ្រមធ្យោបាយជាក់ស្តែងដើម្បីដោះស្រាយវិបត្តិ នៅអ៊ុយក្រែន។ វៀតណាមអនុវត្តគោលនយោបាយការបរទេសអព្យាក្រឹតជាផ្លូវការ ហើយពុំបានថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនទេ ជាជំហរដែលប្រទេសលោកខាងលិចមួយចំនួនចាត់ទុកថាជាការផ្ដល់ភាពងាយស្រួលពេកចំពោះវិមានក្រឹមឡាំង៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទស្សនាអគារហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមហ៊ុន Keppel

2024/06/19 03:13:53 pm        142
នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ អញ្ជើញ​ទស្សនា​អគារហេដ្ឋារចនាសម្ព័ន្ធ របស់​ក្រុមហ៊ុន Keppel ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ក្រុមហ៊ុន Keppel គឺជាក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិលើសេវាកម្មទ្រព្យសកម្ម នៅទូទាំង ពិភពលោក និងមានប្រតិបត្តិការជាង ២០ប្រទេសនៅទូទាំងពិភពលោក ដោយផ្តល់នូវសេវាកម្ម សម្រាប់វិស័យថាមពលកកើតឡើងវិញ ថាមពលស្អាត ការបញ្ចេញកាបូនិក ការកសាងទីក្រុង ប្រកបដោយនិរន្តរភាព និងការតភ្ជាប់ប្រព័ន្ធឌីជីថល ។  

ទីក្រុងហាណូយ រឹតបន្តឹងសន្តិសុខ មុនពេលទស្សនកិច្ចលោក ពូទីន នៅវៀតណាម

2024/06/19 02:45:02 pm        118
ប្រទេសវៀតណាម បានរឹតបន្តឹងសន្តិសុខ និងត្រៀមរៀបចំនៅថ្ងៃពុធ (១៩ មិថុនា) នេះដើម្បីក្រាលកម្រាលព្រំក្រហមទទួលលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅក្នុងដំណើរទស្សនកិច្ចមួយដែលត្រូវបានគេមើលឃើញថាជាភាពទាក់ទាញជាសាធារណៈសម្រាប់ប្រធានាធិបតីរុស្ស៊ី ដែលត្រូវបានចោទពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន ខណៈពេលដែលនាំមកនូវផលប្រយោជន៍ និងហានិភ័យសម្រាប់មេដឹកនាំកុម្មុយនិស្តទីក្រុងហាណូយ។ លោក ពូទីន ត្រូវបានគេរំពឹងថានឹងមកដល់ទីក្រុងហាណូយ នៅល្ងាចថ្ងៃពុធនេះ ពីដំណើរទស្សនកិច្ចទីក្រុងព្យុងយ៉ាង ជាទីដែលលោកបានពង្រឹងទំនាក់ទំនងជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un)។ខណៈពេលដែលកូរ៉េខាងជើង និងរុស្ស៊ីប្រឈមមុខនឹងភាពឯកោអន្តរជាតិ វៀតណាមបានកសាងសម្ព័ន្ធភាពយ៉ាងប្រុងប្រយ័ត្នជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ សហរដ្ឋអាមេរិក បានថ្កោលទោសក្រុងហាណូយ រួចហើយចំពោះការទទួលស្វាគមន៍មេដឹកនាំរុស្ស៊ី។ លោក អាឡិចសាន់ឌឺ វូវីង (Alexander Vuving) មកពីមជ្ឈមណ្ឌលសិក្សាសន្តិសុខ អ៊ីននូអេ (Inouye) អាស៊ីប៉ាស៊ីហ្វិក ដែលមានមូលដ្ឋាននៅរដ្ឋហាវ៉ៃ បាននិយាយថា នោះជាហេតុធ្វើឱ្យដំណើរទស្សនកិច្ចរបស់លោក ពូទីន នៅទីក្រុងហាណូយមានសារៈសំខាន់ជាពិសេសសម្រាប់មេដឹកនាំរុស្ស៊ីរូបនេះ។វៀតណាម នឹងក្លាយជាប្រទេសទីបីដែលលោក ពូទីន បានទៅបំពេញទស្សនកិច្ច បន្ទាប់ពីចិន និងកូរ៉េខាងជើង ចាប់តាំងពីលោកបានកាន់តំណែងអាណត្តិទីប្រាំ កាលពីខែឧសភា។ វៀតណាមបានត្រៀមលក្ខណៈសម្រាប់ការស្វាគមន៍យ៉ាងពេញទំហឹងចំពោះលោក ពូទីន ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកចាប់តាំងពីឆ្នាំ២០១៧ និងជាដំណើរសរុបលើកទីប្រាំរបស់លោក។ប្រទេសទាំងពីរនេះមានទំនាក់ទំនងជិតស្និទ្ធជាប្រវត្តិសាស្ត្រ និងចែករំលែកឫសគល់កុម្មុយនិស្ត។ កម្មាភិបាលរាប់ម៉ឺននាក់ បានសិក្សានៅអតីតសហភាពសូវៀតក្នុងអំឡុងសង្គ្រាមត្រជាក់ រួមទាំងប្រមុខបក្សកុម្មុយនិស្តវៀតណាមបច្ចុប្បន្ន លោក ង្វៀន ភូទ្រុង (Nguyen Phu Trong) ផងដែរ៕

លោក ពូទីន ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅនៅកូរ៉េខាងជើង ក្នុងជំនួបជាមួយលោក គីម

2024/06/19 02:39:48 pm        171
ហ្វូងមនុស្សប្រមូលផ្ដុំអបអរសាទរ និងពិធីដ៏អធិកអធម ត្រូវប្រារព្ធឡើងដើម្បីស្វាគមន៍ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅទីក្រុងព្យុងយ៉ាង នៅថ្ងៃពុធ (១៩ មិថុនា) នេះ ជាទីដែលលោកបានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) សម្រាប់កិច្ចប្រជុំកំពូលដ៏កម្រមួយ ក្នុងគោលបំណងបង្កើតភាពជាដៃគូ ដើម្បីទប់ទល់នឹងសម្ពាធ និងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។វីដេអូដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានបង្ហាញ ឆ្មាំកិត្តិយស រួមទាំងវត្តមានទាហានដ៏ច្រើនសន្ធឹក និងហ្វូងជនស៊ីវិលយ៉ាងអ៊ូរអរបានប្រមូលផ្តុំគ្នានៅទីលានចតុរង្គក្បែរទន្លេ តែដុង (Taedong) ដែលហូរកាត់រដ្ឋធានីនេះ។ ទិដ្ឋភាពនោះរួមមានកុមារកាន់ប៉េងប៉ោងនៅតាមផ្លូវ និងរូបគំនូរធំៗរបស់មេដឹកនាំទាំងពីរដែលមានទង់ជាតិប្រទេស ត្រូវបានតុបតែងក្នុងសាលសិក្សារបស់សភាប្រជាជនដ៏ធំ។ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបាននិយាយថា បន្ទាប់មកលោក គីម និងលោក ពូទីន បានជិះរថយន្តទៅកាន់វិមាន គូមស៊ូសាន (Kumsusan) សម្រាប់កិច្ចពិភាក្សាកំពូល។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA បានដកស្រង់សម្តីលោក ពូទីន ដែលបាននិយាយនៅពេលចាប់ផ្តើមកិច្ចចរចាជាមួយលោក គីម ថា «យើងសូមកោតសរសើរយ៉ាងខ្លាំងចំពោះការគាំទ្រដ៏ជាប់លាប់ និងឥតងាករេរបស់អ្នកចំពោះគោលនយោបាយរុស្ស៊ី រួមទាំងក្នុងទិសដៅរបស់អ៊ុយក្រែន»។ ប្រព័ន្ធផ្សព្វផ្សាយនោះរាយការណ៍ថា លោក ពូទីន បាននិយាយថា ទីក្រុងមូស្គូ កំពុងប្រយុទ្ធប្រឆាំងនឹងគោលនយោបាយចក្រពត្តិនិយមអនុត្តរភាពរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។លោក គីម បាននិយាយថា ទំនាក់ទំនងកូរ៉េខាងជើង និងរុស្ស៊ី កំពុងឈានចូលដល់ដំណាក់កាលនៃការចេញផ្លែផ្កាថ្មី។ លោក ពូទីន កំពុងធ្វើទស្សនកិច្ចនៅរដ្ឋធានីកូរ៉េខាងជើង ជាលើកដំបូងក្នុងរយៈពេល ២៤ ឆ្នាំ ដែលជាដំណើរមួយទំនងជានឹងផ្លាស់ប្តូរទំនាក់ទំនងជាច្រើនទសវត្សរ៍រវាងរុស្ស៊ី-កូរ៉េខាងជើង ក្នុងពេលប្រទេសទាំងពីរប្រឈមមុខនឹងភាពឯកោពីអន្តរជាតិ៕

ហ្វីលីពីន៖ ពាក្យសម្ដីរបស់ចិន មិនត្រូវគ្នានឹងសកម្មភាពនៅសមុទ្រចិនខាងត្បូងទេ

2024/06/19 02:20:40 pm        64
ក្រសួងការបរទេសហ្វីលីពីន បាននិយាយនៅថ្ងៃពុធ (១៩ មិថុនា) នេះថា ប្រទេសចិន ត្រូវតែជៀសវាងសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់នាវិក និងនាវានៅក្នុងសមុទ្រចិនខាងត្បូង ដោយបន្ថែមថា សន្តិភាពមិនអាចសម្រេចបានទេ ប្រសិនបើពាក្យសម្ដីរបស់ចិនមិនត្រូវគ្នានឹងអាកប្បកិរិយារបស់ខ្លួននៅក្នុងដែនទឹកដែលមានជម្លោះ។ក្រសួងការបរទេសហ្វីលីពីនបាននិយាយថា ខ្លួន «ថ្កោលទោសចំពោះសកម្មភាពខុសច្បាប់ និងកម្រោល» របស់អាជ្ញាធរចិន ដែលបណ្តាលឱ្យមានរបួសដល់បុគ្គលិក និងមានការខូចខាតនាវាក្នុ ងអំឡុងពេលបេសកកម្មផ្គត់ផ្គង់ឡើងវិញជាប្រចាំរបស់ទីក្រុងម៉ានីល នៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃទី១៧ ខែមិថុនា។ក្រសួងបានបន្តថា «ស្របតាមការប្តេជ្ញាចិត្តក្នុងការស្វែងរកសន្តិភាព ហ្វីលីពីនបាននឹងកំពុងខិតខំប្រឹងប្រែងដើម្បីកសាងឡើងវិញនូវបរិយាកាសអំណោយផលសម្រាប់ការសន្ទនា និងការពិគ្រោះយោបល់ជាមួយចិន ស្តីពីសមុទ្រចិនខាងត្បូង ហើយសន្តិភាពមិនអាចសម្រេចបានទេប្រសិនបើពាក្យសម្ដីរបស់ចិន មិនត្រូវគ្នានឹងសកម្មភាពរបស់ពួកគេនៅលើដែនទឹក»។ ក្រសួងក៏បានអំពាវនាវឱ្យចិន គោរពអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់ហ្វីលីពីននៅក្នុងដែនទឹករបស់ខ្លួន។ ហ្វីលីពីន មានជម្លោះដែនទឹកដ៏យូរលង់ជាមួយចិន ដែលទាមទារស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូង ដែលជាច្រកសម្រាប់ពាណិជ្ជកម្មនាវាប្រចាំឆ្នាំជាង ៣ សែនកោដិ៍ដុល្លារ៕

ប្រជាជនកូរ៉េខាងត្បូង ព្រួយបារម្ភចំពោះដំណើរទស្សនកិច្ចរបស់លោកពូទីន ទៅកាន់ទីក្រុងព្យុងយ៉ាង

2024/06/19 12:49:51 pm        121
ប្រជាជនកូរ៉េខាងត្បូងមួយចំនួន បានសម្តែងការព្រួយបារម្ភ ខណៈប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានទទួលស្វាគមន៍នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃពុធ ទី១៩ មិថុនា។លោកពូទីន បានធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានីប្រទេសកូរ៉េខាងជើងជាលើកដំបូង ក្នុងរយៈពេល២៤ ឆ្នាំកន្លងទៅ ហើយដំណើរទស្សនកិច្ចនេះ ទំនងជានឹងកែប្រែស្ថានភាពទំនាក់ទំនងរុស្ស៊ី-កូរ៉េខាងជើង ជាច្រើនទសវត្សរ៍មកនេះ ក្នុងពេលដែលប្រទេសទាំងពីរប្រឈមមុខទៅនឹងភាពឯកោអន្តរជាតិ។ប្រជាជនទីក្រុងសេអ៊ូលម្នាក់ បានពណ៌នាអំពីមិត្តភាពថ្មីរបស់ប្រទេសរុស្ស៊ី-កូរ៉េខាងជើងថា «គ្រោះថ្នាក់» ខណៈម្នាក់ទៀតបាននិយាយថា កិច្ចសហប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ ជាមួយទីក្រុងព្យុងយ៉ាងអាចជាមហន្តរាយដល់ទីក្រុងសេអ៊ូល។លោក Yuri Ushakov ទីប្រឹក្សាគោលនយោបាយការបរទេសរបស់ លោក ពូទីន ត្រូវបានទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax ដកស្រង់សម្តីដែលបាននិយាយថា របៀបវារៈកាលពីថ្ងៃពុធនៅក្នុងទីក្រុងព្យុងយ៉ាង រួមមានការពិភាក្សាទល់មុខគ្នារវាងលោកពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ព្រមទាំងការទទួលទានអាហារមានការប្រគុំតន្ត្រី ការទទួលស្វាគមន៍រដ្ឋ កងកិត្តិយស ការចុះហត្ថលេខាលើឯកសារ និងសេចក្តីថ្លែងការណ៍ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។

សម្ដេចធិបតី៖ កម្ពុជាជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុត នៅក្នុងតំបន់អាស៊ាន

2024/06/19 12:45:06 pm        153
ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី នៅប្រទេសសិង្ហបុរី នាព្រឹកថ្ងៃទី១៩ ខែមិថុនានេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ទៅកាន់បណ្ដាធុរជន និងវិនិយោគិននានានៅប្រទេសសិង្ហបុរីថា ប្រទេសកម្ពុជា បានឈររឹងមាំជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុតនៅក្នុងតំបន់អាស៊ាន ជាមួយនឹងសន្ដិភាព និងស្ថេរភាពសដ្ឋកិច្ចសម្រាប់វិនិយោគិននានា។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តក្នុងការកសាងបរិយាកាសអំណោយផលដល់ភាពជោគជ័យនៃការវិនិយោគដែលបង្កើតឡើងថ្មីលើគ្រប់វិស័យនៅកម្ពុជា។ ចំពោះការជំរុញបរិយាកាសវិនិយោគនេះ រាជរដ្ឋាភិបាលបាននឹងកំពុងនុវត្តការកែទម្រង់ស៊ីជម្រៅសម្រួលបទបញ្ញត្តិ និងនីតិវិធីក្នុងការបង្កើត​អាជីវកម្ម និងផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារដល់វិនិយោគិនថ្មីថែមទៀត។ សម្ដេចធិបតីបញ្ជាក់ថា ច្បាប់ថ្មីស្ដីពីការវិនិយោគនៅកម្ពុជា បានផ្ដល់ការលើកទឹកចិត្ត និង​អនុគ្រោះផ្នែកពន្ធដាររហូតដល់ ១៥ ឆ្នាំ សម្រាប់វិស័យអាទិភាពជាច្រើន រួមជាមួយនឹងការធានា និងការការពារលើការវិនិយោគនានានៅកម្ពុជាដោយមិនមានការរើងអើងរវាងវិនិយោគិនក្នុងស្រុក និងបរទេស។បើតាមប្រសាសន៍សម្ដេចធិបតី នាយករដ្ឋមន្រ្ដី សិង្ហបុរី បានក្លាយជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ជាមួយនឹងការផ្លាស់ប្ដូរទំនិញ និងសេវាកម្មប្រកបដោយជវភាព។ ពាក់ព័ន្ធនឹងការវិនិយោគក្នុងឆ្នាំ ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) បានអនុវត្តគម្រោង​វិនិយោគចំនួន ២៦៨ គម្រោង ក្នុងទំហំទឹកប្រាក់ជិត ៤,៩ ពាន់លានដុល្លារអាមេរិក ហើយក្នុង​រយៈពេល ៨ ខែដើមឆ្នាំ ២០២៤ CDC បានអនុម័តគម្រោងវិនិយោគសរុប ១៥៣ គម្រោង ក្នុងទំហំទឹកប្រាក់ ២,៧៥ ពាន់លានដុល្លារអាមេរិក។ ចំនួននេះបានកើនឡើងរហូតដល់៤ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ក្នុងនោះសិង្ហបុរីតែងតែឋិតក្នុងប្រភពវិនិយោគពីបរទេសកំពូលទាំង ១០ របស់កម្ពុជា ដោយបានចូលរួមចំណែកជិត ២ ពាន់លានដុល្លារអាមេរិក ក្នុងទិដ្ឋភាពវិនិយោគរបស់កម្ពុជា។សម្ដេចធិបតីបញ្ជាក់ថា ការវិនិយោគរបស់សិង្ហបុរី បានដើរតួនាតីដ៏សំខាន់ ក្នុងការអភិវឌ្ឍកម្ពុជា ដោយបានជំរុញកំណើនក្នុងវិស័យជាច្រើនដូចជា កម្មន្តសាល អចលនទ្រព្យ និងបដិសណ្ឋារកិច្ច។ ក្រុមហ៊ុនល្បីៗរបស់សិង្ហបុរី ជាច្រើនបានចូលរួមបណ្ដាក់ទុនវិនិយោគដ៏រឹងមាំនៅកម្ពុជា ដែលការណ៍នេះ បង្ហាញពីភាពជោគជ័យ និងសក្ដានុពលនៃការវិនិយោគនៅកម្ពុជា៕ អត្ថបទ៖វ៉ន ដារ៉ា

សម្ដេចធិបតីបង្ហាញពីសក្ដានុពល និងផលប្រយោជន៍គម្រោងព្រែកជីកហ្វូណនតេជោដល់ធុរជននៅសិង្ហបុរី

2024/06/19 12:31:01 pm        139
ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី នៅប្រទេសសិង្ហបុរី នាព្រឹកថ្ងៃទី១៩ ខែមិថុនានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងពីសារៈសំខាន់ សក្ដានុពល និងផលយោជន៍នៃគម្រោងព្រែកជីកហ្វូនតេជោដល់ធុរជន និងវិនិយោគិននៅសិង្ហបុរី។ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការពង្រីកការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ដើម្បីផ្ដល់ឱកាស និងភាពងាយស្រួល អំណោយផលដល់ការវិនិយោគនានានៅកម្ពុជា។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្អាត ការដឹកជញ្ជូនតាមផ្លូវទឹក ការពង្រីកកំពង់ផែទឹកជ្រៅ តាមបណ្ដាខេត្តជាប់សមុទ្រ និងការពង្រីកជើងហោះហើរត្រង់ទៅកាន់ប្រលានយន្តហោះអន្តរជាតិថ្មីរបស់កម្ពុជានៅភ្នំពេញ និងខេត្តគោលដៅមួយចំនួនទៀតផងដែរ។ សម្ដេចធិបតីថ្លែងទៅកាន់បណ្ដាធុរជន នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរីព្រឹកនេះថា ព្រែកជីកហ្វូណនតេជោ ដែលគ្រោងបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហាខាងមុខនេះ នឹងពង្រឹងការតភ្ជាប់នៅក្នុងតំបន់ និងធានាប្រសិទ្ធភាពក្នុងការតភ្ជាប់ទៅក្នុងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗរវាងកម្ពុជានិងទូទាំងតំបន់។ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបញ្ជាក់ថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជា គឺជាយុទ្ធសាស្រ្ដមួយក្នុងការផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ដល់ធុរកិច្ច លើការកាត់បន្ថយការចំណាយលើវិស័យឡូជីស្ទិក បង្កើនប្រសិទ្ធភាពប្រតិបត្តិការ ព្រមទាំងអនុញ្ញាតឱ្យធុរជនទាញយកអត្ថប្រយោជន៍បានយ៉ាងពេញលេញពីសក្ដានុពលយ៉ាងធំធេងនៃគម្រោងព្រែកជីកហ្វូណនតេជោនៅក្នុងទីផ្សារតំបន៕អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាតវ៉ាជាផ្លូវការចំពោះសកម្មភាពខុសច្បាប់របស់ថៃចូលកាន់កាប់នៅតំបន់ភូមិជោគជ័យ, ច្រកទ្វារអន្តរជាតិអូរស្មាច់ និងស្រុកអន្លង់វែង
04/03/2026 10:04 PM
ឯកឧត្តម ហួត ហាក់ ជួបពិភាក្សាការងារលើវិស័យទេសចរណ៍ ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា ជាមួយអ្នកស្រី Angelina Jolie
04/03/2026 09:04 PM
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលកងកម្លាំងខេត្តកំពង់ស្ពឺសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ
04/03/2026 09:04 PM
គំនិតផ្តួចផ្តើមរបស់វិចិត្រករ បានគាំទ្រក្មេងៗជម្លៀសខ្លួននៅលីបង់ឲ្យគូរគំនូរតាមអារម្មណ៍របស់ខ្លួន
04/03/2026 08:04 PM
អ៊ីរ៉ង់អះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-35 ទី២ របស់អាមេរិក ក្នុងរយៈពេល ២សប្តាហ៍
04/03/2026 08:04 PM
សហភាពអាហ្វ្រិក គាំទ្រការជំរុញសន្តិភាពចិន-ប៉ាគីស្ថាន ជុំវិញបញ្ហាមជ្ឈិមបូព៌ា និងជំរុញឲ្យបន្ថយភាពតានតឹង
04/03/2026 08:04 PM
មេបញ្ជាការយោធាប៊ូគីណា ហ្វាសូ និយាយថា បំភ្លេចចោលទៅលទ្ធិប្រជាធិបតេយ្យ
04/03/2026 08:04 PM
WTO ព្រមានអំពី «ការវាយប្រហារជាច្រើនដងលើទីតាំងសេវាសុខភាព» នៅអ៊ីរ៉ង់
04/03/2026 08:04 PM
មនុស្សម្នាក់ស្លាប់នៅជិតទីក្រុងគីវ ខណៈរុស្ស៊ីប្តូរមកវាយប្រហារទ្រង់ទ្រាយធំនៅពេលថ្ងៃ
04/03/2026 08:04 PM
របាយការណ៍៖ អាមេរិកបណ្តេញបេសកជនរងរបស់អ៊ីរ៉ង់ ប្រចាំនៅ UN ដោយសារក្តីបារម្ភពីសន្តិសុខជាតិ
04/03/2026 08:04 PM