គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតី លើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមជាមួយក្រសួងអប់រំ ដើម្បីពង្រឹងគុណភាពអប់រំ

2024/06/13 12:27:33 pm        130
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យលីមកុកវីង នៅថ្ងៃទី១៣ ខែមិថុនានេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកទឹកចិត្តដល់វិស័យឯកជន ជាពិសេសគ្រឹះស្ថានសិក្សានានា ចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រឹងគុណភាពអប់រំ ខណៈរាជរដ្ឋាភិបាលបានបើកឱកាសឱ្យវិស័យឯកជនទាំងក្នុង និងក្រៅប្រទេសចូលរួមវិនិយោគលើវិស័យអប់រំនេះ។ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា គុណភាពអប់រំល្អ គឺអាស្រ័យលើគ្រឹះស្ថានអប់រំផ្ទាល់ ដែលជារោងចក្រផលិតធនធានមនុស្ស។ សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ ត្រឹមតែជាអ្នកដាក់ចេញនូវគោលនយោបាយ, គោលការណ៍ និងការផ្ដល់ការអនុគ្រោះដល់ការអប់រំ ប៉ុន្ដែអ្នកដែលចូលរួមដោយផ្ទាល់ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យមានការរីកចម្រើនទៅបានគឺជាគ្រឹះស្ថានសិក្សាជាពិសេសគ្រឹះស្ថានឧត្តមសិក្សាផ្ទាល់ដែលកំពុងបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា។ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីក៏បានផ្ដល់អនុសាសន៍ដល់ គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន បន្តធ្វើបច្ចុប្បន្នកម្ម កម្មវិធីសិក្សាឱ្យស្របនឹងតម្រូវការនៃទីផ្សារការងារ និងបន្តអភិវឌ្ឍន៍កម្មវិធីសិក្សាថ្មីៗ ដើម្បីធានានូវគុណភាព នៃការបណ្តុះបណ្តាល, ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើ ចំណេះដឹង និងជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថល ស្របតាមបរិការណ៍នៃការរីកចម្រើននៃសេដ្ឋកិច្ច និងសង្គម, ការប្រកួតប្រជែងនៃទីផ្សារការងារ, សាកលភាវូបនីយកម្ម និងការវិវត្តនៃសកលលោកផងដែរ។សម្តេចធិបតីលើកទឹកចិត្តគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានស្រាវជ្រាវជាតិ-អន្តរជាតិ ធ្វើការសិក្សាស្រាវជ្រាវរួមគ្នា, ដកស្រង់បទពិសោធ និងធ្វើទស្សនកិច្ចសិក្សាទៅវិញទៅមក ដើម្បីផ្ទេរចំណេះដឹង, បទពិសោធជាក់ស្ដែង និងឧត្តមានុវត្ត សំដៅបង្កើនគុណភាពន ការអប់រំ, ការបណ្ដុះបណ្ដាល, និងការសិក្សាស្រាវជ្រាវឱ្យកាន់តែប្រសើរដល់យុវជនកម្ពុជា៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី៖ សមិទ្ធផលធំសម្រាប់ជាតិ គឺផ្តើមចេញពីមនុស្សម្នាក់ៗ បានជោគជ័យលើសិក្សា និងការងារ

2024/06/13 12:13:53 pm        174
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យលីមកុកវីង នៅថ្ងៃទី១៣ ខែមិថុនានេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រាសាសន៍ថា សមិទ្ធផលធំសម្រាប់ប្រទេសជាតិ គឺផ្តើមចេញពីមនុស្សម្នាក់ៗ បានសម្រេចជោគជ័យទាំងក្នុងការសិក្សា និងការងារ។សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា សិស្សនិស្សិតនៃសាកលវិទ្យាល័យលីមកុកវីងដែលបញ្ចប់ការសិក្សានៅថ្ងៃនេះ នឹងក្លាយទៅជាតួអង្គធនធានមនុស្សដែលអាចយកទៅបម្រើការងារបានក្នុងការជំរុញសេដ្ឋកិច្ច អាចក្លាយជាអ្នកដឹកនាំ ឬអាចជួយជំរុញសកម្មភាពការងារនៅតាមបណ្តាអង្គភាព ស្ថាប័នទាំងវិស័យរដ្ឋ និងវិស័យឯកជន និងនៅតាមអង្គការ ស្ថាប័នអន្តរជាតិនានា ឬការងារស្វ័យនិយោជន៍ដោយខ្លួនឯងផងដែរ។ក្នុងឱកាសនោះសម្តេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ការសម្រេចបានលទ្ធផលល្អលើការសិក្សា និងការងាររបស់យុវជន និងប្រជាពលរដ្ឋ គឺជាសមិទ្ធផលដ៏ធំបំផុតសម្រាប់ប្រទេសជាតិ។ សម្ដេចធិបតីក៏បាន អបអរសាទរ និងអបអរសាទរដល់ប្រទេសជាតិ ដែលទទួលបានធនធានមនុស្សដែលគុណវុឌ្ឍិបន្ថែមទៀតនាថ្ងៃនេះផងដែរ។សូមជម្រាបថា រដ្ឋាភិបាលតាំងពីអាណត្តិមុន រហូតដល់អាណត្តិទី៧នេះ បានយកចិត្តទុកដាក់ខ្ពស់លើការអប់រំ និងការបណ្តុះបណ្តាលដើម្បីបង្កើនធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិក្នុងនោះរាជរដ្ឋាភិបាលបានបន្តខិតខំកែទម្រង់វិស័យអប់រំគ្រប់កម្រិត រួមទាំងការដាក់ចេញគោលនយោបាយ និងវិធានគន្លឹះនានាឱ្យអនុវត្តសម្រាប់បង្កើនគុណភាពអប់រំ ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងតម្លាភាព ដើម្បីធានាឱ្យបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងភាពធន់ ក្នុងគោលបំណងលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់៕អត្ថបទ៖វ៉ន ដារ៉ា

រដ្ឋធានីប៊ុយណូស៊ែ របស់អាហ្សង់ទីន ត្រូវបានច្របូកច្របល់ជុំវិញកំណែទម្រង់របស់ប្រធានាធិបតី

2024/06/13 11:46:23 am        79
នគរបាលប្រឆាំងកុបកម្មនៅក្នុងរដ្ឋធានី ប៊ុយណូស៊ែ (Buenos Aires) របស់ប្រទេសអាហ្សង់ទីន បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកដើម្បីបំបែកក្រុមអ្នកតវ៉ានៅខាងក្រៅសភា មុនពេលសមាជិកសភាបានអនុម័តដំបូងចំពោះកំណែទម្រង់របស់លោកប្រធានាធិបតី ចាវីយ័រ មីលី (Javier Miliei) ទាក់ទងនឹងថវិកាជាតិនៅក្នុងព្រឹទ្ធសភារបស់ប្រទេសនេះ កាលពីថ្ងៃពុធសប្ដាហ៍នេះ ។ ក្រុមសមាជិកព្រឹទ្ធសភា បានបោះឆ្នោតគាំទ្រ ៣៧ ទល់នឹង៣៦សំឡេង ក្នុងការផ្ដល់ការអនុម័តចំពោះសំណើច្បាប់ដ៏ចម្រូងចម្រាសរបស់រដ្ឋ បន្ទាប់ពីការជជែកដេញដោលដ៏ក្ដៅគកុករយៈពេល១១ម៉ោង ប៉ុន្តែក្រុមតំណាងរាស្ត្រ នៅតែត្រូវអនុម័តលើវិធានការនានាដោយបុគ្គល នៅក្នុងការបោះឆ្នោតដាច់ដោយឡែក ដែលបានបន្តរហូតដល់ពេលយប់។ ក្រុមបាតុករ ដែលនិយាយថា វិធានការនេះ នឹងធ្វើឱ្យប្រជាជនអាហ្សង់ទីន រាប់លាននាក់ រងទុក្ខ បានគប់គ្រាប់បែកសាំង និងដុំថ្ម បណ្ដាលឲ្យឆេះបំផ្លាញរថយន្តមួយគ្រឿង។ មនុស្សមួយចំនួនត្រូវបានរាយការណ៍ថាបានរងរបួស ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានហៅកន្លែង កើតហេតុកាលពីថ្ងៃពុធថាជា សមរភូមិ។ កញ្ចប់កំណែទម្រង់ ដែលស្នើឡើងដោយប្រធានាធិបតីស្តាំនិយម ដើម្បីស្តារសេដ្ឋកិច្ចរបស់ប្រទេសនេះ ឡើងវិញ រួមមានការប្រកាសពីភាពអាសន្នផ្នែកសេដ្ឋកិច្ច ការកាត់ប្រាក់សោធននិវត្តន៍ និងការបន្ថយសិទ្ធិការងារ។ វិធានការទាំងនោះ ត្រូវបានជំទាស់ដោយគណបក្សនយោបាយឆ្វេងនិយម សហជីពការងារ និងអង្គការសង្គមស៊ីវិលនានា៕

បារាំង៖ មេដឹកនាំ G7 យល់ព្រមឱ្យកម្ចី ៥០ ពាន់លានដុល្លារដល់អ៊ុយក្រែន ពីទ្រព្យបង្កករុស្ស៊ី

2024/06/13 11:37:39 am        98
ការិយាល័យប្រធានាធិបតីបារាំង បាននិយាយកាលពីថ្ងៃពុធ (១២ មិថុនា) ថា មេដឹកនាំក្រុមទាំងប្រាំពីរ(G7) បានយល់ព្រមផ្តល់ឱ្យអ៊ុយក្រែន នូវទឹកប្រាក់ចំនួន ៥០ ពាន់លានដុល្លារអាមេរិក តាមរយៈការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបង្កកនៅចុងឆ្នាំ២០២៤ នេះ។ មន្ត្រីនៅការិយាល័យប្រធានាធិបតីម្នាក់បាននិយាយនៅមុនកិច្ចប្រជុំកំពូល G7 នៅអ៊ីតាលី នៅថ្ងៃព្រហស្បតិ៍ (១៣ មិថុនា) នេះដែលនឹងផ្តោតលើការគាំទ្រការប្រយុទ្ធប្រឆាំងនឹងសង្រ្គាមរុស្ស៊ីលើអ៊ុយក្រែនថា ៖ «យើងមានកិច្ចព្រមព្រៀងមួយរួចហើយទៅលើកញ្ចប់ថវិកានោះ» ។មេដឹកនាំ G7 មានគោលបំណងយល់ព្រមលើកិច្ចព្រមព្រៀងក្នុងការប្រើប្រាស់ប្រាក់ចំណេញនៃការប្រាក់ពីទ្រព្យសកម្មរបស់ធនាគារកណ្តាលរុស្ស៊ី ដែលជាប់គាំងចំនួន ៣០០ ពាន់លានអឺរ៉ូ (៣២៥ ពាន់លានដុល្លារ) ដើម្បីជួយដល់ទីក្រុងគីវ ដោយប្រើប្រាស់ប្រាក់ចំណេញនោះជាទ្រព្យបញ្ចាំសម្រាប់ប្រាក់កម្ចីរហូតដល់ ៥០ ពាន់លានដុល្លារ។មន្ត្រីបារាំងដដែលនោះបាននិយាយថា «ដើមឡើយនេះគឺជាគំនិតផ្តួចផ្តើមរបស់អាមេរិក» ដោយបន្ថែមថា បើតាមទ្រឹស្តី ប្រាក់កម្ចីដល់អ៊ុយក្រែននោះនឹងត្រូវបានសងវិញជាមួយនឹង «ប្រាក់ចំណូលពីទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី»។ប្រភពដដែលបានបន្ថែមថា «ប៉ុន្តែប្រសិនបើក្នុងហេតុផលមួយចំនួនដែលថាបើទ្រព្យសម្បត្តិរបស់រុស្ស៊ី ឈប់ត្រូវបានបង្កក ឬប្រាក់ចំណូលពីទ្រព្យសម្បត្តិរុស្ស៊ីមិនគ្រប់គ្រាន់សម្រាប់ផ្តល់ហិរញ្ញប្បទានដល់ប្រាក់កម្ចីនោះទេ យើងនឹងត្រូវពិចារណាពីមធ្យោបាយចែករំលែកបន្ទុកបំណុល»៕

ចិន បង្ហើបពីវិធានការប្រឆាំងនឹងការដំឡើងពន្ធរបស់សហភាពអឺរ៉ុបលើរថយន្តអគ្គិសនី

2024/06/13 10:15:29 am        177
នៅមុនពេលការប្រកាសរបស់សហភាពអឺរ៉ុប អំពីផែនការដំឡើងពន្ធបន្ថែមទៀតរបស់ខ្លួនលើរថយន្តអគ្គិសនីរបស់ចិន អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងពីបញ្ហានេះនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ (១២ មិថុនា) ដោយនិយាយថា វិធានការនេះផ្ទុយនឹងគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងច្បាប់ពាណិជ្ជកម្មអន្តរជាតិ ដោយបង្ហើបថានឹងចាត់វិធានការប្រឆាំងតបតវិញ។ លោក លីន ជាន (Lin Jian) បាននិយាយថា ការដំឡើងពន្ធនោះធ្វើឱ្យអន្តរាយដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុប ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ផលិតកម្មយានយន្តសកល ហើយនិងផលប្រយោជន៍របស់សហភាពអឺរ៉ុប។ លោកបន្ថែមថា ចិនជំរុញឱ្យសហភាពអឺរ៉ុបគោរពតាមការសន្យារបស់ខ្លួនក្នុងការគាំទ្រពាណិជ្ជកម្មសេរី និងប្រឆាំងនឹងលទ្ធិគាំពារនិយម ហើយចិននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។ការប្រកាសរបស់សហភាពអឺរ៉ុប អំពីការដំឡើងពន្ធជាង ៣៨ ភាគរយលើការនាំចូលរថយន្តអគ្គិសនីរបស់ចិន បង្ហាញពីជំហានថយក្រោយដ៏ធំចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ក្នុងការបញ្ចុះបញ្ចូលទីក្រុងព្រុចសែល មិនឱ្យធ្វើតាមជំហររឹងរូសកាន់តែខ្លាំងឡើងរបស់ទីក្រុងវ៉ាស៊ីនតោន លើពាណិជ្ជកម្ម។ គម្រោងពន្ធគយ ដែលធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតរយៈពេលជាច្រើនខែលើការឧបត្ថម្ភធនរបស់ចិន ត្រូវបានសម្រេចទោះបីជាមានការព្រមានពីទីក្រុងប៉េកាំងថា ការដាក់វិធានការបែបទណ្ឌកម្មនឹងរំខានដល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចក៏ដោយ៕

ចិនជំរុញឱ្យសមាជិកប្រទេស BRICS បង្កើនតួនាទីកាន់តែខ្លាំង ខណៈរួបរឹតដោយទណ្ឌកម្មលោកខាងលិច

2024/06/13 09:57:32 am        201
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសចិនបានជំរុញឱ្យប្លុកនៃប្រទេសជាសមាជិក BRICS មានការទទួលខុសត្រូវកាន់តែខ្លាំង និងបង្កើតខ្លួនឯងឲ្យផ្សារភ្ជាប់កាន់តែជ្រៅជាមួយពិភពលោក។ក្រុមហ៊ុនចិនជាច្រើនបានប្រឈមនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិចជុំវិញការគាំទ្ររបស់ពួកគេចំពោះសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ហើយគណៈកម្មការអឺរ៉ុប គ្រោងប្រកាសការដំឡើងពន្ធនៅសប្តាហ៍នេះលើរថយន្តអគ្គិសនីឬ EV របស់ចិន ក្នុងគោលបំណងការពារក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប។ យោងតាមប្រភពពីសារព័ត៌មាន Reuters ក្នុងសប្តាហ៍នេះ ក្រុមប្រទេសប្រជាធិបតេយ្យអ្នកមានទ្រព្យសម្បតិ្តទាំងប្រាំពីរ G7 ត្រូវបានគេរំពឹងថានឹងបញ្ជូនការព្រមានដ៏ម៉ឺងម៉ាត់មួយទៅកាន់ធនាគារតូចៗរបស់ចិន ដើម្បីបញ្ឈប់ការជួយប្រទេសរុស្ស៊ីឱ្យគេចចេញពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច។លោក Wang បាននិយាយនៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស BRICS នៅទីក្រុង នីស្នី ណូហ្គូរ៉ុត (Nizhny Novgorod)ក្នុងប្រទេសរុស្ស៊ី ដោយមិនបញ្ចេញឈ្មោះប្រទេស ថា នយោបាយនៃបញ្ហាសេដ្ឋកិច្ចបានរីកចម្រើនទន្ទឹមការដាក់ទណ្ឌកម្មឯកតោភាគី និងរនាំងខាងបច្ចេកវិទ្យា។ សុន្ទរកថារបស់លោកត្រូវបានផ្សព្វផ្សាយដោយក្រសួងរបស់របស់ចិន។ BRICS ដែលមានសមាជិក មកពីប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង និងមានបំណងទប់ទល់នឹងឥទ្ធិពលសណ្ដាប់ធ្នាប់ពិភពលោករបស់លោកខាងលិច បានពង្រីកខ្លួនដោយសមាជិកមួយចំនួនទៀត បន្ទាប់ពីអេហ្ស៊ីប អារ៉ាប់រួម អ៊ីរ៉ង់ និងអេត្យូពី ដែលបានចូលរួមនៅដើមឆ្នាំនេះ៕

លោក Zelenskyy ពិភាក្សាអំពីកិច្ចប្រជុំកំពូលសន្តិភាព ក្នុងដំណើរទស្សនកិច្ចនៅអារ៉ាប៊ីសាអ៊ូឌីត

2024/06/13 09:53:25 am        218
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក្នុងដំណើរទស្សនកិច្ចដោយពុំបានប្រកាសជាមុនទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃពុធ បាននិយាយថា លោកបានពិភាក្សាអំពីការត្រៀម សម្រាប់កិច្ចប្រជុំកំពូលសន្តិភាពនៅចុងសប្តាហ៍នេះ ជាមួយព្រះអង្គម្ចាស់ ម៉ូហាម៉េដ ប៊ីន សាលម៉ាន( Mohammed bin Salman)។ លោក Zelenskyy បានចុះចតនៅទីក្រុង Jeddah សមុទ្រក្រហម សម្រាប់ ដំណើរទស្សនកិច្ចចុងក្រោយរបស់លោក ទៅកាន់ព្រះរាជាណាចក្រតំបន់ឈូងសមុទ្រ ដែលបានព្យាយាមរក្សាអព្យាក្រឹតភាពក្នុងសង្គ្រាមរវាងអ៊ុយក្រែន ជាមួយរុស្ស៊ី។នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោកបាននិយាយថា លោកបានរៀបចំជំនួបជាមួយមេដឹកនាំប្រទេសអារ៉ាប៊ីសាអូឌីត យើងបានពិភាក្សាអំពីការត្រៀមសម្រាប់កិច្ចប្រជុំកំពូលសន្តិភាពសក ដែលលទ្ធផលត្រូវបានរំពឹងទុក និងការអនុវត្តដែលអាចធ្វើទៅបាន ព្រមទាំងមធ្យោបាយ ដើម្បីនាំមកនូវសន្តិភាពពិតប្រាកដសម្រាប់អ៊ុយក្រែនឲ្យខិតកាន់តែជិត។លោក Zelenskyy បានធ្វើដំណើរទៅជុំវិញពិភពលោក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីប្រមូលផ្តុំការគាំទ្រ និងការចូលរួមសម្រាប់កិច្ចប្រជុំកំពូលសន្តិភាព ដែលគ្រោងធ្វើនៅប្រទេសស្វីស នៅចុងសប្តាហ៍នេះ។ លោក បានធ្វើទស្សនកិច្ចនៅប្រទេសសម្ព័ន្ធមិត្តជាប្រពៃណីនៅក្នុងសហភាពអឺរ៉ុប ព្រមទាំងបណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងអាស៊ី ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី។ អ្នកតំណាងមកពីប្រទេសប្រមាណ៩០ ត្រូវបានគេរំពឹងថានឹងជួបប្រជុំគ្នានៅក្នុងប្រទេសស្វីស ដើម្បីពិភាក្សាអំពីផែនការរបស់ទីក្រុងគីវ សម្រាប់ការបញ្ចប់សង្រ្គាម។ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងឆៅធំបំផុតរបស់ពិភពលោក ធ្វើការយ៉ាងជិតស្និទ្ធជាមួយទីក្រុងមូស្គូ លើគោលនយោបាយប្រេង ហើយបានសរសើរទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងមូស្គូ និងទីក្រុងគីវ ចាប់តាំងពីរុស្ស៊ី បានវាយលុកលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយដាក់ជំហររបស់ខ្លួនជាអ្នកសម្របសម្រួល នៅក្នុងសង្រ្គាម។

អាល្លឺម៉ង់ និងស៊ុយអែត ត្រូវបានអូសទាញចូលសង្រ្គាមពាណិជ្ជកម្មប្រឆាំងឆន្ទៈខ្លួន ខណៈសហភាពអឺរ៉ុបដំឡើងពន្ធ៣៨% លើរថយន្តអគ្គិសនីរបស់ចិន

2024/06/13 09:50:01 am        257
ប្រទេសដែលមានសេដ្ឋកិច្ចវាយលុកខ្លាំងបំផុតរបស់អឺរ៉ុបមួយចំនួនកំពុងកែប្រែដំណាក់កាលថ្មីមួយនៅក្នុងសង្គ្រាមពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសចិន ខណៈសហភាពអឺរ៉ុបបានវាយលុកក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសនេះដោយការដំឡើងពន្ធ។ គណៈកម្មការអឺរ៉ុប បានបញ្ជាក់កាលពីថ្ងៃពុធសប្ដាហ៍នេះ ថាក្រុមហ៊ុនផលិតរថយន្តរបស់ចិន ត្រូវបាន ប៉ះទង្គិចដោយការដំឡើងពន្ធនាំចូលរហូតដល់ ៣៨,១%។ ការដំឡើងពន្ធនេះ កើតឡើងក្រោយការស៊ើបអង្កេតធ្វើឡើងដោយគណៈកម្មការអឺរ៉ុបកាលពីឆ្នាំមុនលើឧបត្ថម្ភធនប្រឆាំងនឹងការប្រកួតប្រជែងសម្រាប់ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ប្រទេសចិន BYD, Geely និង SAIC ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD បានទទួលការដំឡើងពន្ធ ១៧,៤% លើការនាំចូលរបស់ខ្លួន។ ក្រុមហ៊ុន Geely ត្រូវបានវាយប្រហារដោយការដំឡើងពន្ធ ២០% លើរថយន្តរបស់ខ្លួន ខណៈ ក្រុមហ៊ុន SAIC ប្រឈមនឹងការដំឡើងពន្ធខ្ពស់បំផុតគឺ ៣៨,១%។ សហភាពអឺរ៉ុបបាននិយាយថាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BEV ទាំងអស់នៅក្នុងប្រទេសចិន ដែលមិនសហការជាមួយការស៊ើបអង្កេតរបស់សហភាពអឺរ៉ុប ក៏នឹងទទួលបានការដំឡើងពន្ធ ៣៨,១% ផងដែរ។ សារព័ត៌មាន Financial Times និង Politico បានរាយការណ៍ថាលោកអធិការបតីអាល្លឺម៉ង់ Olaf Scholz បាននិងកំពុងបញ្ចុះបញ្ចូលយ៉ាងទទូចដើម្បីកាត់បន្ថយទំហំនៃការដំឡើងពន្ធដែលដាក់ចេញដោយសហភាពអឺរ៉ុប ។ ។ លោក Scholz រួមជាមួយសមាជិកសភានៅប្រទេសស៊ុយអែត និងហុងគ្រី ដែលថ្កោលទោសការដំឡើងពន្ធនេះ មានការព្រួយបារម្ភអំពីការដំឡើងពន្ធសងសឹកគ្នាដែលអាចត្រូវបានដាក់ដោយប្រទេសចិន។ ប្រទេសចិនបានដំឡើងពន្ធលើផលិតផលម៉ាកយីហោបារាំងក្នុងខែមករា ជាសញ្ញាដំបូងនៃសង្រ្គាមពាណិជ្ជកម្មរវាងតំបន់ទាំងនោះ៕

សម្តេចធិបតី៖ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងបន្តដាក់ទិសដៅជាអាទិភាពគឺអភិវឌ្ឍន៍ធនធានមនុស្ស

2024/06/13 09:47:11 am        229
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងបន្តដាក់ទិសដៅជាអាទិភាពដ៏សំខាន់បំផុត គឺអភិវឌ្ឍន៍នូវធនធានមនុស្ស ពោលគឺផ្តោតសំខាន់លើការសិក្សាអប់រំ និងសុខភាពរបស់មនុស្ស។ក្នុងអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូន ដល់និស្សិតសាកលវិទ្យាល័យលីមកុកវីងជាង៥០០នាក់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ក្នុងអាណត្តិទី៧នេះរាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ចំពោះការលើកកម្ពស់នូវធនធានមនុស្សនៅកម្ពុជាឲ្យកាន់ តែរីកចម្រើនទៅមុខបន្ថែមទៀត តាមរយៈផ្តល់អាហារូបករណ៍ និងឱកាសផ្តល់វគ្គបណ្តុះបណ្តាលជំនាញ ផ្សេងៗទៀតជាដើម។សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ការដែលរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោ បាយច្បាស់លាស់ក្នុងការលើកកម្ពស់នូវធនធានមនុស្សនេះ គឺដោយសារធនធានមនុស្សនេះ ជាទ្រព្យដ៏សំ ខាន់បំផុតសម្រាប់នាំឲ្យប្រទេសជាតិមានការរីកចម្រើនទៅមុខបន្ថែមទៀត លើ​គ្រប់វិស័យ និងធ្វើឲ្យកម្ពុជា ខ្លាំងដោយខ្លួនឯង ខណៈការលើកកម្ពស់នូវធនធានមនុស្សនេះ​គឺត្រូវតែរស់រវើកជានិច្ច ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជា មានឱកាសបានប្រកួតប្រជែងជាមួយ​ប្រទេសជិត​ខាងរបស់ខ្លួន៕ អត្ថបទបាន ចក់រូបភាព

សម្តេចធិបតី៖ ធនធានមនុស្សគឺជាទ្រព្យសម្បត្តិសម្រាប់ជាតិ ដែលនាំឲ្យប្រទេសរីកចម្រើនប្រកបដោយនិរន្តភាព

2024/06/13 09:40:43 am        272
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ធនធានមនុស្សគឺជាទ្រព្យសម្បត្តិ ដ៏សំខាន់បំផុតសម្រាប់ប្រទេសជាតិ ហើយនឹងនាំឲ្យប្រទេសមានការអភិវឌ្ឍរីកចម្រើន ប្រកបដោយនិរន្តភាព និងចីរភាព ហើយមួយវិញទៀតធនធានមនុស្សនេះក៏ធ្វើឲ្យប្រទេសមានឯករាជ្យភាពដោយខ្លួនឯង ផងដែរ។ក្នុងអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យលីមកុកវីងជាង ៥០០នាក់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ធនធានមនុស្សគឺជាកត្តាសំខាន់បំផុត ដែលនឹងនាំឲ្យមានការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ដូច្នេះហើយបានរាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់យ៉ាង ខ្លាំងចំពោះការលើកកម្ពស់នូវវិស័យអប់រំ និងធនធានមនុស្សឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីជាឱកាសមួយក្នុងការប្រកួតប្រជែងជាមួយប្រទេសដទៃនោះ។នោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា នាពេលបច្ចុប្បន្នសម្ភារៈ និងឧបករណ៍ជាពិសេស កុំព្យូទ័រទំនើប និងឆ្លាតយ៉ាងណាក៏ដោយក៏មិនអាចអភិវឌ្ឍន៍ ​ខ្លួន​ឯងបានដែរ ប៉ុន្តែមនុស្សអាចអភិវឌ្ឍន៍ដោយខ្លួនឯងបានឲ្យកាន់តែល្អប្រសើរបន្ថែមទៀតជាប្រចាំ ខណៈមនុស្សទទួលបានការអប់រំ និងមានធន ធានមនុស្សច្រើននោះ៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

«ព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា»រយៈពេលពីរថ្ងៃពិភាក្សាគ្នាលើប្រធានបទសំខាន់ចំនួន៥
04/03/2026 05:04 PM
ក្រុមហ៊ុនផលិតសម្ភារក្មេងលេងល្បីឈ្មោះរបស់ដាណឺម៉ាក LEGO សហការ ផ្សព្វផ្សាយ ជាមួយតារាបាល់ទាត់កំពូល ៤ នាក់
04/03/2026 05:04 PM
JCA បន្តចូលរួមបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាលផ្នែកវិស័យមន្ទីរពេទ្យ និងឱសថ
04/03/2026 05:04 PM
SDF កំពុងជួយដល់សហគ្រិន និងម្ចាស់អាជីវកម្ម ដើម្បីសម្រេចបានជោគជ័យក្នុងការធ្វើអាជីវកម្ម
04/03/2026 05:04 PM
ប្រធានសហព័ន្ធបាល់ទាត់អ៊ីតាលីលាលែងពីតំណែងក្រោយក្រុមជម្រើសជាតិមិនអាចបង្ហាញខ្លួននៅ World Cup
04/03/2026 05:04 PM
Alexander Isak ត្រលប់មកហ្វឹកហាត់វិញក្រោយអវត្តមានជិត ៤ ខែដោយសាររបួសកជើង
04/03/2026 04:04 PM
ក្រសួងបរិស្ថានជំរុញសកម្មភាពដើម្បីភាពស្អាតលើកោះស្រឡៅឆ្ពោះទៅសម្រេចបានជាកោះអព្យាក្រឹតកាបូនដំបូងគេនៅកម្ពុជា និងនៅក្នុងតំបន់
04/03/2026 04:04 PM
រដ្ឋមន្រ្ដីក្រសួងការងារ៖ ធនធានមនុស្ស និងទំនាក់ទំនងវិជ្ជាជីវៈ គឺជាកត្តាស្នូលនៃភាពជោគជ័យរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងយុគ្គសម័យ AI
04/03/2026 04:04 PM
ភ្នំពេញក្រោន ត្រូវការឈ្នះព្រះខ័នរាជ ដើម្បីរក្សាក្ដីសង្ឃឹមដ៏ស្ដួចស្ដើង ពិសេសរក្សាកៅអីលេខ២
04/03/2026 04:04 PM
ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ផ្លាស់ប្តូរពីប្រព័ន្ធដែលផ្តោតលើធាតុចូល និង​មាន​លក្ខណៈ​មជ្ឈការ​ ទៅជាប្រព័ន្ធដែលផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម និងមានលក្ខណៈវិមជ្ឈការ ស្រប​តាម​ស្តង់​ដា និងឧត្តមានុវត្តន៍អន្តរជាតិ
04/03/2026 04:04 PM