គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

ចិន រិះគន់ទណ្ឌកម្មថ្មីរបស់អាមេរិកប្រឆាំងនឹងរុស្ស៊ី ខណៈបង្ហាញពីលទ្ធភាពនៃវិធានការតបត

2024/06/14 10:40:51 am        149
ប្រទេសចិន បានប្រតិកម្មយ៉ាងខ្លាំងចំពោះចំណាត់ការរបស់សហរដ្ឋអាមេរិក ក្នុងការរួមបញ្ចូលក្រុមហ៊ុន និងបុគ្គលរបស់ចិន ដែលសហរដ្ឋអាមេរិកអះអាងថាកំពុងផ្គត់ផ្គង់ទំនិញដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី នៅក្នុងការដាក់ទណ្ឌកម្មថ្មីរបស់ខ្លួន។ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនកំពុងពង្រីកការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដោយកំណត់បុគ្គល និងអង្គភាពជាង ៣០០ ជាគោលដៅដាក់ទណ្ឌកម្មថ្មី។ សហរដ្ឋអាមេរិកបាននិយាយថា គោលដៅទាំងនោះរួមមានបុគ្គល និងអង្គភាពនៅក្នុងប្រទេសចិន និងបណ្តាប្រទេសផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ថាផ្តល់ឱ្យទីក្រុងមូស្គូ នូវទំនិញដែលអាចបំប្លែងទៅជាការប្រើប្រាស់យោធា។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជាន (Lin Jian) បានថ្កោលទោសទង្វើរបស់សហរដ្ឋអាមេរិក នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ (១៣ មិថុនា)។ លោក លីន បានលើកឡើងថា សកម្មភាពពាណិជ្ជកម្មធម្មតារវាងចិន និងរុស្ស៊ី មិនគួរទទួលរងការជ្រៀតជ្រែក ឬការបំផ្លិចបំផ្លាញឡើយ។ លោកបានទាមទារឱ្យអាមេរិកផ្អាកទណ្ឌកម្មរបស់ខ្លួនជាបន្ទាន់ ហើយចង្អុលបង្ហាញពីវិធានការតបតដែលអាចកើតមាន។ បណ្ដាមេដឹកនាំនៃក្រុមប្រទេសទាំងប្រាំពីរ (G7) ក៏បានចែករំលែកការព្រួយបារម្ភរបស់ពួកគេជុំវិញជំនួយយោធារបស់ចិន ដល់រុស្ស៊ី នៅក្នុងកិច្ចពិភាក្សាកំពូល ដែលបានបើកនៅក្នុងប្រទេសអ៊ីតាលី កាលពីថ្ងៃព្រហស្បតិ៍៕

លោក Zelenskiy ស្នើឱ្យមេដឹកនាំ G7 អនុម័ត ផែនការម៉ាស៊ល (Marshall)សម្រាប់ការកសាងអ៊ុយក្រែនឡើងវិញ

2024/06/14 10:29:33 am        100
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានស្នើឱ្យក្រុមមេដឹកនាំនៃបណ្តាប្រទេសជាសមាជិក G7 អនុម័តផែនការ ម៉ាស៊ល 'Marshall Plan' សម្រាប់ការកសាងនិងស្ដារប្រទេសអ៊ុយក្រែនឡើងវិញ បន្ទាប់ពីការបំផ្លិចបំផ្លាញបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ី។ លោកបានប្រាប់ក្រុមមេដឹកនាំ G7 ដោយយោងតាមការអានសុន្ទរកថារបស់លោក ដែលបានបង្ហោះនៅលើគេហទំព័រប្រធានាធិបតី ថា យើងត្រូវការផែនការច្បាស់លាស់សម្រាប់ការស្ដារឡើងវិញក្នុងប្រទេសអ៊ុយក្រែនរបស់យើង។ ស្រដៀងគ្នាទៅនឹងអ្វីដែលជាផែនការ ម៉ាស៊ល សម្រាប់អឺរ៉ុប បន្ទាប់ពីសង្រ្គាម ។ ផែនការ Marshall គឺជាកម្មវិធីជំនួយសេដ្ឋកិច្ចរាប់ពាន់លានដុល្លារដែលផ្តល់ដោយសហរដ្ឋអាមេរិកដល់សម្ព័ន្ធមិត្តនៅអឺរ៉ុបបន្ទាប់ពីសង្គ្រាមលោកលើកទី ២ ហើយត្រូវបានផ្តល់ការគាំទ្រសម្រាប់ការស្តារសេដ្ឋកិច្ចទាំងនោះឡើងវិញ ក្រោយការបំផ្លិចបំផ្លាញនៃជម្លោះរយៈពេល៨៤០ថ្ងៃមកនេះ។ ធនាគារពិភពលោកបានប៉ាន់ប្រមាណថា ការកសាងសង់អ៊ុយក្រែនឡើងវិញ នឹងចំណាយប្រាក់ជិត ៥០០ ពាន់លានដុល្លារ។លោក Zelenskiy ក៏បាននិយាយផងដែរថា ការដកការរឹតត្បិតនាពេលថ្មីៗនេះលើការប្រើប្រាស់អាវុធលោកខាងលិចលើគោលដៅនៅក្នុងប្រទេសរុស្ស៊ី បានផ្តល់ឱ្យអ៊ុយក្រែនបន្ថែមទៀត នូវការការពារពីការវាយប្រហារតាមអាកាស ជាពិសេសនៅទីក្រុង ខាគីវ ភាគខាងកើត៕

ក្រុមប្រឹក្សាសន្តិសុខUN ទាមទារឱ្យបញ្ឈប់ការហ៊ុមព័ទ្ធទីក្រុងស៊ូដង់ដែលមានប្រជាជន១,៨លាននាក់

2024/06/14 10:12:15 am        90
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ មិថុនា បានទាមទារឱ្យកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បញ្ឈប់ការហ៊ុមព័ទ្ធទីក្រុង al-Fashir ជាទីក្រុងដែលមានប្រជាជន ១,៨លាននាក់ នៅក្នុងតំបន់ North Darfur ប្រទេសស៊ូដង់ និងបញ្ចប់ជាបន្ទាន់ការប្រយុទ្ធនៅក្នុង តំបន់នោះ។ក្រុមប្រឹក្សាដែលមានសមាជិក១៥រូប បានអនុម័តសេចក្តីសម្រេចព្រាងដោយចក្រភពអង់គ្លេស ដែលអំពាវនាវឱ្យដកក្រុមអ្នកប្រយុទ្ធទាំងអស់ ដែលគំរាមកំហែងដល់សុវត្ថិភាពនិងសន្តិសុខ របស់ជនស៊ីវិល នៅក្នុងទីក្រុង al-Fashir ជាទីក្រុងធំចុងក្រោយនៅក្នុងតំបន់ Darfur ភាគខាងលិចដ៏ធំទូលាយ ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងគាំទ្ររហ័ស(RSF)។ លោក Barbara Woodward ឯកអគ្គរដ្ឋទូតរបស់ចក្រភពអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ បាននិយាយទៅកាន់ក្រុមប្រឹក្សាថា ការវាយប្រហារលើទីក្រុងនេះនឹងក្លាយជាមហន្តរាយ។ ក្រុមប្រឹក្សា ត្រូវបញ្ជូនសញ្ញាដ៏រឹងមាំ ទៅដល់ភាគីជម្លោះនៅថ្ងៃនេះ ព្រោះជម្លោះដ៏បង្ហូរឈាម និងអយុត្តិធម៌នេះ ត្រូវតែបញ្ចប់។សង្គ្រាម បានផ្ទុះឡើងក្នុងប្រទេសស៊ូដង់កាលពីខែមេសា ឆ្នាំមុន រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) ដែលបានបង្កឱ្យមានវិបត្តិជនភៀសខ្លួនច្រើនបំផុតរបស់ពិភពលោក។ ក្រុមប្រឹក្សាសន្តិសុខ បានអំពាវនាវឱ្យភាគីសង្រ្គាម អនុញ្ញាតឱ្យជនស៊ីវិលធ្វើដំណើរទៅកាន់តំបន់ដែលមានសុវត្ថិភាពជាងនេះ នៅក្នុង និងខាងក្រៅទីក្រុង al-Fashir ហើយក្រុមប្រឹក្សាសន្តិសុខ បានជំរុញឱ្យបណ្តាប្រទេសនានា បញ្ចៀសការជ្រៀតជ្រែកពីខាងក្រៅដែលស្វែងរកការបង្កជម្លោះ និងអស្ថិរភាព។ក្រុមអ្នកឃ្លាំមើលការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ បានពិពណ៌នាថា វាជាការចោទប្រកាន់ «គួរឱ្យទុកចិត្ត» ដែលប្រទេសអារ៉ាប់រួម បានផ្តល់ការគាំទ្រផ្នែកយោធាដល់កងកម្លាំងគាំទ្ររហ័ស(RSF) ប៉ុន្តែប្រទេសអារ៉ាប់រួម បានបដិសេធ។ អង្គការសហប្រជាជាតិ បាននិយាយថាមនុស្សជិត២៥លាននាក់ ដែលជាចំនួនពាក់កណ្តាលនៃប្រជាជនស៊ូដង់ ត្រូវការជំនួយហើយប្រហែល៨ លាននាក់ បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។

លោក Biden រុញអ៊ុយក្រែន កាន់តែជិតសមាជិកភាព NATO ខណៈចុះកិច្ចព្រមព្រៀងការពាររយៈពេល ១០ ឆ្នាំ

2024/06/14 09:04:34 am        106
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីរយៈពេល ១០ ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ (១៣ មិថុនា) ក្នុងគោលបំណងពង្រឹងការការពាររបស់អ៊ុយក្រែន ប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី និងធ្វើឱ្យអ៊ុយក្រែន កាន់តែខិតទៅជិតសមាជិកភាពរបស់សម្ព័ន្ធយោធាណាតូ។ក្រុមមន្ត្រីបាននិយាយថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅក្រៅកិច្ចប្រជុំកំពូល G7 នៅក្នុងប្រទេសអ៊ីតាលីនេះ មានគោលបំណងបង្ហាញការប្តេជ្ញាចិត្តរបស់រដ្ឋបាលសហរដ្ឋអាមេរិកនាពេលអនាគតដើម្បីគាំទ្រអ៊ុយក្រែន បើទោះបីជាលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) អាចឈ្នះការបោះឆ្នោតនៅខែវិច្ឆិកា ខាងមុខនេះក៏ដោយ។ លោក បៃដិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ហ៊្សេឡិនស្គី ថា «គោលដៅរបស់អាមេរិក គឺដើម្បីពង្រឹងសមត្ថភាពការពារ និងទប់ស្កាត់ដ៏គួរឱ្យទុកចិត្តរបស់អ៊ុយក្រែន ក្នុងរយៈពេលវែង»។ លោកបន្ថែមថា សាររបស់ G7 ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) គឺថា «អ្នកមិនអាចបំបែកបំបាក់ពួកយើងបានទេ»។ កិច្ចព្រមព្រៀងសន្តិសុខអាមេរិក-អ៊ុយក្រែន នេះគឺជាក្របខ័ណ្ឌមួយសម្រាប់កិច្ចខិតខំប្រឹងប្រែងរយៈពេលវែងដើម្បីជួយអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន និងបម្រើជាជំហានឆ្ពោះទៅរកលទ្ធភាពនៃសមាជិកភាពអង្គការណាតូ របស់អ៊ុយក្រែន នេះបើយោងតាមអត្ថបទនៃកិច្ចព្រមព្រៀងនោះ។ប្រធានាធិបតីអ៊ុយក្រែន បានហៅវាថាជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ ដោយនិយាយថានោះជាស្ពានឆ្ពោះទៅកាន់សមាជិកភាពណាតូ នៅទីបំផុតរបស់ប្រទេសលោក។ លោក Zelenskiy បានស្វះស្វែងរកសមាជិកភាពរបស់អង្គការណាតូជាយូរមកហើយ ប៉ុន្តែសម្ព័ន្ធមិត្តបានស្ទាក់ស្ទើក្នុងការទទួលយកជំហាននោះ៕

លោក Biden ៖ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រទេសG7 នៅក្នុងប្រទេសកំពុងរីកចម្រើននឹងក្លាយជាអ្នកផ្លាស់ប្តូរហ្គេម

2024/06/14 08:54:27 am        120
មេដឹកនាំនៃក្រុមប្រទេសទមានទ្រព្យសម្បត្តិស្ដុកស្ដម្ភទាំង៧ ឬG7 បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ ១៣មិថុនា ជាមួយតំណាងអង្គការអន្តរជាតិដើម្បីពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន។ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគសកល (PGII) ដែលជាគំនិតផ្តួចផ្តើមក្នុងទំហំទឹកប្រាក់ចំនួន៦០០ពាន់លានដុល្លារដោយក្រុមប្រទេស G7 ក្នុងមូលនិធិឯកជន និងសាធារណៈក្នុងរយៈពេល ៥ ឆ្នាំគឺផ្តល់ហិរញ្ញប្បទានដល់ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការយ៉ាងច្រើននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ លោកស្រីនាយករដ្ឋមន្ត្រីអ៊ីតាលីចចា ម៉េឡូនី (Giorgia Meloni) បានបើកកិច្ចប្រជុំ ដោយយោងទៅលើគំនិតផ្តួចផ្តើមផ្សេងៗដែលក្រុមប្រទេសG7បានយល់ព្រមគាំទ្ររួមទាំងច្រករបៀងឡូប៊ីតូ(Lobito)ជាផ្លូវទឹកដឹកជញ្ជូនរ៉ែ ពីសាធារណរដ្ឋកុងហ្គោ និងប្រទេសសំប៊ីទៅកាន់សហភាពអឺរ៉ុប និងអាមេរិកផងដែរ។លោកស្រីបានបន្ថែមថា អស់រយៈពេលជាយូរមកហើយ អាហ្រ្វិកត្រូវបានគេយល់ខុស និងកេងប្រវ័ញ្ចប៉ុន្តែ ទ្វីបអាហ្រ្វិក អាចធ្វើឲ្យមានការភ្ញាក់ផ្អើល ប្រសិនបើដាក់ក្នុងលក្ខខណ្ឌដើម្បីទាញយកអត្ថប្រយោជន៍អ្វីដែលជាភាពអស្ចារ្យរបស់ទ្វីបនេះ។ដោយលើកឡើងពីការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលបានពិភាក្សាក្នុងកិច្ចប្រជុំនោះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បាននិយាយថា នេះគឺជាការផ្លាស់ប្តូរហ្គេម។ សេដ្ឋកិច្ចនោះនឹងមានមនុស្សជាង ២ ពាន់លាននាក់ក្នុងពេលដ៏ខ្លី ហើយវាពិតជាការផ្លាស់ប្តូរហ្គេម៕

ប្រធានាធិបតីជាប់ឆ្នោតថ្មីម៉ិកស៊ិក គាំទ្រកំណែទម្រង់ប្រព័ន្ធតុលាការរបស់លោក Lopez Obrador ថា «គ្មានអ្វីត្រូវព្រួយបារម្ភទេ»

2024/06/14 08:51:28 am        92
ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសម៉ិកស៊ិក លោកស្រី ក្លៅឌៀ ស្សេនបូម(Claudia Sheinbaum) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ មិថុនា ថា ចៅក្រមនៅក្នុងប្រទេស គួរតែត្រូវបានជ្រើសរើស ដោយបានបញ្ជាក់ជាថ្មីលើកិច្ចព្រមព្រៀងរបស់លោកស្រី ជាមួយកំណែទម្រង់ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាស ដែលត្រូវបានស្នើឡើងដោយប្រធានាធិបតីជិតផុតអាណត្តិ លោក Andres Manuel Lopez Obrador ។បច្ចុប្បន្ន រូបិយប័ណ្ណប៉េសូ និងទីផ្សារភាគហ៊ុនរបស់ប្រទេសម៉ិកស៊ិក បានធ្លាក់ចុះ ចាប់តាំងពីការទទួលជ័យជម្នះក្នុងការបោះឆ្នោតរបស់គណបក្ស Morena ដែលកំពុងកាន់អំណាច កាលពីថ្ងៃទី២ ខែមិថុនា និងសម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងសភា ដោយធ្វើឱ្យអ្នកវិនិយោគព្រួយបារម្ភ ថា សមាជិកសភា នឹងប្រើអាណត្តិរបស់ខ្លួន ដើម្បីអនុម័តកំណែទម្រង់រដ្ឋធម្មនុញ្ញជាបន្តបន្ទាប់ រួមទាំងប្រព័ន្ធតុលាការផងដែរ។នៅក្នុងសន្និសិទសារព័ត៌មាន លោកស្រី Sheinbaum ជាថ្មីម្តងទៀត បានព្យាយាមធ្វើឱ្យអារម្មណ៍របស់អ្នកវិនិយោគស្ងប់ស្ងាត់ទៅវិញ ដោយនិយាយថាកំណែទម្រង់គួរតែត្រូវបានយល់កាន់តែច្បាស់ពីមនុស្សទាំងអស់គ្នា ហើយនឹងជំរុញឱ្យមានវេទិកាបើកចំហមួយ ដើម្បីពិភាក្សាអំពីបញ្ហាទាំងនេះ។ លោកស្រី បានអះអាងថា វានឹងមិនបង្កហានិភ័យដល់ការវិនិយោគ នៅក្នុងប្រទេសម៉ិកស៊ិកនោះទេ។

ចិនជំរុញឲ្យ EU កែតម្រូវកំហុសឆ្គង ជុំវិញពន្ធ EV ហើយប្តេជ្ញា «ចាត់វិធានការចាំបាច់» ទាំងអស់

2024/06/13 02:39:16 pm        52
ក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃពុធ (ទី១២ ខែមិថុនា) បានជំរុញឲ្យសហភាពអឺរ៉ុប (EU) កែតម្រូវជាបន្ទាន់នូវការអនុវត្តខុសរបស់ខ្លួន ហើយដោះស្រាយជម្លោះសេដ្ឋកិច្ច និងពាណិជ្ជកម្មឲ្យបានត្រឹមត្រូវ តាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ដោយបន្ថែមថា ប្រទេសចិនបានប្តេជ្ញាចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន។ការលើកឡើងបែបនេះរបស់ក្រសួង បានកើតមានឡើងបន្ទាប់ពីគណៈកម្មការអឺរ៉ុប (EC) បានប្រកាសថា ខ្លួននឹងដាក់ពន្ធបណ្តោះអាសន្នលើការនាំចូលរថយន្តអគ្គិសនីប្រើអាគុយ (BEV) របស់ចិន រហូតដល់ ៣៨,១ភាគរយ។ EC ដែលគ្រប់គ្រងគោលនយោបាយពាណិជ្ជកម្មរបស់ EU បាននិយាយថា ពន្ធគយដែលទំនងជាកើតឡើងនៅខែកក្កដា នឹងដាក់ ១៧,៤ភាគរយ ចំពោះក្រុមហ៊ុន BYD ២០ភាគរយ ចំពោះក្រុមហ៊ុន Geely និង ៣៨,១ភាគរយ ចំពោះក្រុមហ៊ុន SAIC។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាការ កាលពីថ្ងៃពុធ។សេចក្ដីប្រកាសនោះ បានឲ្យដឹងថា ក្រុមហ៊ុនរថយន្ត BEV ផ្សេងទៀត ដែលសហការជាមួយនឹងការស៊ើបអង្កេត នឹងប្រឈមជាមួយពន្ធ ២១ភាគរយ ហើយក្រុមហ៊ុន មិនសហការ ត្រូវប្រឈមជាមួយពន្ធ ៣៨,១ភាគរយ។ជាការឆ្លើយតប ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ភាគីអឺរ៉ុប ធ្វើមិនដឹងមិនឮចំពោះការពិត និងច្បាប់របស់ WTO (អង្គការពាណិជ្ជកម្មពិភពលោក) មិនអើពើនឹងការជំទាស់យ៉ាងដាច់អហង្ការម្តងហើយម្តងទៀតរបស់ចិន ព្រមទាំងមិនយកចិត្តទុកដាក់ ចំពោះការអំពាវនាវ និងការខកចិត្តរបស់រដ្ឋាភិបាល និងឧស្សាហកម្មនៃប្រទេសសមាជិក EU ជាច្រើន ដែលជាបញ្ហាគួរឲ្យព្រួយបារម្ភ និងការមិនពេញចិត្តយ៉ាងខ្លាំងក្លា សម្រាប់ភាគីចិន។ក្រសួងពាណិជ្ជកម្មបានប្រាប់ថា វិស័យឧស្សាហកម្មចិន មានការខកចិត្តយ៉ាងខ្លាំង និងប្រឆាំងដាច់ខាត ចំពោះវិធានការនេះ៕

មេធាវីលោក Trump៖ ដីកាបង្គាប់របស់តុលាអាមេរិក ប៉ះពាល់សុន្ទរកថានៃយុទ្ធនាការបោះឆ្នោត

2024/06/13 02:29:01 pm        92
ក្រុមមេធាវីរបស់លោក ដូណាល់ ត្រាំ (Donald Trump) បានជំរុញចៅក្រម ដែលត្រួតពិនិត្យការកាត់ក្តីប្រាក់បំបិទមាត់របស់លោក ឱ្យលុបចោលដីកាបង្គាប់ ព្រោះលោក ត្រាំ ត្រូវបានកាត់ឱ្យមានទោសហើយ ដោយលើកហេតុផលថា គូប្រជែងរបស់លោកកំពុងប្រើការរឹតបន្តឹងលើសុន្ទរកថារបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ជា «អាវុធនយោបាយ» ហើយវាប៉ះពាល់ដល់សុន្ទរកថានៃយុទ្ធនាការបោះឆ្នោតរបស់លោក។នៅក្នុងឯកសារតុលាការកាលពីដើមសប្តាហ៍នេះ មេធាវីការពារក្តី លោក ថុត ប្លង់ស្ហា (Todd Blanche) និងលោក អេមីល បូវ៉េ (Emil Bove) បានបញ្ជាក់ថា យុទ្ធនាការបោះឆ្នោតរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានសំដៅលើលោក ត្រាំ ដោយហៅលោកថាជា «ឧក្រិដ្ឋជនមានទោស» នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៣០ ខែឧសភា។ពួកគេបន្ថែមថា ដីកានេះអាចរឹតបន្តឹងលោក ត្រាំ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារពាក្យសម្ដីពីលោក បៃដិន ក្នុងពេលការជជែកដេញដោលប្រធានាធិបតីនៅថ្ងៃទី២៧ ខែមិថុនា របស់ពួកគេ ទោះបីជាបទបញ្ជានេះគ្រាន់តែដាក់កម្រិតលើការថ្លែងជាសាធារណៈរបស់លោក ត្រាំ អំពីចៅក្រម សាក្សី និងបុគ្គលផ្សេងទៀតដែលពាក់ព័ន្ធនឹងដំណើរការរបស់តុលាការ ហើយមិនបានរារាំងលោកពីការរិះគន់ករណីទូទៅក៏ដោយ។គណៈវិនិច្ឆ័យនៅតំបន់ ម៉ែនហាតថាន់ (Manhattan) កាលពីថ្ងៃទី៣០ ឧសភា បានរកឃើញថាលោក ត្រាំ វ័យ ៧៧ ឆ្នាំមានទោសលើ ៣៤ ករណីនៃបទក្លែងបន្លំកំណត់ត្រាអាជីវកម្មដើម្បីបិទបាំងការបង់ប្រាក់ ១៣០.០០០ ដុល្លារដល់អតីតមេធាវីរបស់ខ្លួនទៅឱ្យតារាភាពយន្តអាសអាភាស លោកស្រី ស្តមមី ដានីញ៉ែលស៍ (Stormy Daniels) ឱ្យលាក់បាំងពីទំនាក់ទំនងផ្លូវភេទរវាងអ្នកទាំងពីរ។ មុនពេលការកាត់ក្តីនោះចាប់ផ្តើមនៅក្នុងខែមេសា ចៅក្រមបានចេញដីកាបង្គាប់នេះ បន្ទាប់ពីរដ្ឋអាជ្ញាបានលើកឡើងពីប្រវត្តិរបស់លោក ត្រាំ ក្នុងការធ្វើសេចក្តីថ្លែងការណ៍គំរាមកំហែង ដោយបង្ហាញថាលោកអាចបង្អាក់ដំណើរការនីតិវិធី៕

លោក បៃដិន ប្រឈមនឹងបណ្តឹងដំបូងជុំវិញ ការបង្ក្រាបការទាមទារសិទ្ធិជ្រកកោនថ្មី នៅព្រំដែន

2024/06/13 02:18:18 pm        66
សម្ព័ន្ធនៃក្រុមតស៊ូមតិជនអន្តោប្រវេសន៍ បានប្តឹងរដ្ឋបាលលោក បៃដិន កាលពីថ្ងៃពុធជុំវិញក្រិត្យថ្មីរបស់លោកប្រធានាធិបតី ចូ បៃដិន ដែលបញ្ឈប់ការទាមទារសិទ្ធិជ្រកកោន នៅព្រំដែនភាគខាងត្បូង ដោយនិយាយថា វាខុសគ្នាបន្តិចបន្តួចពីសកម្មភាពស្រដៀងគ្នា ក្នុងអំឡុងពេលរដ្ឋបាលរបស់លោក ត្រាំ ដែលត្រូវបានរារាំងដោយតុលាការ។បណ្ដឹងដែលដាក់ដោយសហភាពសេរីភាពស៊ីវិលអាមេរិក(ACLU) និងអ្នកដទៃក្នុងនាមមជ្ឈមណ្ឌលតស៊ូមតិអន្តោប្រវេសន៍ Las Americas និង RAICES គឺជាការសាកល្បងដំបូងនៃភាពស្របច្បាប់នៃការបង្រ្កាបដ៏ខ្លាំងក្លារបស់លោក បៃដិន នៅតាមព្រំដែន ដែលបានកើតឡើង បន្ទាប់ពីការពិភាក្សាផ្ទៃក្នុងសេតវិមានជាច្រើនខែ និងត្រូវបានរៀបចំឡើង ជាផ្នែកមួយដើម្បីបង្វែរការវាយប្រហារនយោបាយប្រឆាំងនឹងប្រធានាធិបតីលើការគ្រប់គ្រងអន្តោប្រវេសន៍របស់ខ្លួន។លោក Lee Gelernt មេធាវីរបស់ ACLU បាននិយាយថា៖«តាមរយៈការអនុម័តការហាមឃាត់សិទ្ធិជ្រកកោនដែលមិនអាចបែងចែកបានដោយស្របច្បាប់ពីការបម្រាមរបស់លោក ត្រាំ យើងបានរារាំងដោយជោគជ័យ យើងមិនមានជម្រើសអ្វី ក្រៅពីការប្តឹងផ្តល់នេះទេ»។ក្រិត្យដែលលោក បៃដិន ចេញកាលពីសប្តាហ៍មុន នឹងកំណត់ការដំណើរការសិទ្ធិជ្រកកោន នៅពេលដែលជួបជាមួយជនអន្តោប្រវេសន៍រវាងច្រកចូលឈានដល់ ២.៥០០នាក់ ក្នុងមួយថ្ងៃ។ ក្រិត្យនេះ បានចូលជាធរមានភ្លាមៗ ដោយសារតែតួលេខចុងក្រោយបំផុត គឺខ្ពស់ជាងឆ្ងាយពេក គឺប្រហែល ៤.០០០នាក់ ក្នុងមួយថ្ងៃ។

លោក ហ្ស៊េឡិនស្គី និងលោក ពូទីន កំពុងប្រឈមមុខនឹងសម្ពាធនយោបាយ ក្នុងការជំរុញការកេណ្ឌទ័ព

2024/06/13 02:14:37 pm        122
ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី ( Volodymyr Zelensky) និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) កំពុងតានតឹងក្នុងការរក្សាទុកសាកសព នៅលើសមរភូមិ ស្របពេលមានសម្ពាធនយោបាយ នៅក្នុងប្រទេសជុំវិញការកេណ្ឌទ័ព។អស់រយៈពេលជាងពីរឆ្នាំ នៅក្នុងសង្រ្គាម និងជាមួយនឹងការស្លាប់បាត់បង់ជីវិតយោធារាប់ម៉ឺននាក់ទាំងសងខាង ស្ថានភាពនៅផ្នែកខាងមុខ នៅតែរង្គោះរង្គើ ដោយប្រហែលមួយភាគប្រាំនៃទឹកដីអ៊ុយក្រែន នៅតែស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ី និងមិនមានការទម្លាយភាពទាល់ច្រកអ្វីទាល់តែសោះ។បច្ចប្បន្ន មេដឹកនាំទាំងពីរ ត្រូវតែប្រឈមមុខនឹងការទាមទារក្នុងស្រុកជាពិសេសនៃប្រទេសរបស់ពួកគេដើម្បីធ្វើយ៉ាងណាឲ្យកងកម្លាំងរបស់ពួកបន្តប្រយុទ្ធ ក្នុងគោលបំណងទទួលបានជ័យជម្នះ ក្នុងសង្គ្រាមនេះរៀងៗខ្លួន។លោក ហ្ស៊េឡិនស្គី កំពុងប្រឹងប្រែងដោះស្រាយការប្រឆាំងយ៉ាងខ្លាំងចំពោះការបន្ថយអាយុកេណ្ឌសម្រាប់ការចូលបម្រើកងទ័ព។ ចំណែកលោក ពូទីន ទោះបីធ្វើការជាមួយប្រជាជនច្រើនក៏ដោយ ក៏កំពុងសម្លឹងរកការបន្ធូរបន្ថយការប៉ះពាល់ផ្នែកនយោបាយ ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងជ្រើសរើសទាហានលើទីក្រុងតូចៗ និងជនបទច្រើនជាងនៅតាមទីក្រុងធំៗ។លោក Michael O'Hanlon មន្ត្រីជាន់ខ្ពស់របស់ស្ថាប័ន Brookings បាននិយាយថា៖«ប្រសិនបើអ៊ុយ ក្រែនពិតជាចង់មានសមត្ថភាពក្នុងការវាយលុក ពួកគេប្រហែលជាត្រូវបន្ថយអាយុកេណ្ឌមកត្រឹម ១៨ឆ្នាំ ហើយពួកគេច្បាស់ជាមិនចង់ធ្វើដូច្នេះទេ»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិមានក្រឹមឡាំងនិយាយថា អ៊ុយក្រែនត្រូវតែដកទាហានរបស់ខ្លួនចេញពីតំបន់ Donbas
04/03/2026 07:04 PM
បង់ក្លាដែសកាត់បន្ថយម៉ោងធ្វើការ ផ្សារទំនើប បិទភ្លើងកម្មវិធីអាពាហ៍ពិពាហ៍ ដើម្បីសន្សំសំចៃថាមពល
04/03/2026 07:04 PM
រោងចក្របន្សុតទឹក និងរោងចក្រចម្រាញ់ប្រេងគូវ៉ែត រងការវាយប្រហារដោយមីស៊ីល និងយានដ្រូន
04/03/2026 07:04 PM
នាវាកុងតឺន័រកម្មសិទ្ធិរបស់បារាំង ឆ្លងកាត់ច្រកសមុទ្រ Hormuz ជាលើកដំបូង តាំងពីមានសង្គ្រាមអ៊ីរ៉ង់
04/03/2026 07:04 PM
ចិននិយាយថា កិច្ចប្រជុំសន្តិភាពអាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន ដំណើរការប្រកបដោយវឌ្ឍនភាព
04/03/2026 07:04 PM
សំណុំធូលីយ៉ាងក្រាស់ឃ្មឹកពីអាហ្វ្រិក គ្របដណ្តប់រដ្ឋធានី Nicosia របស់ប្រទេសស៊ីប
04/03/2026 07:04 PM
មនុស្ស ៧នាក់ រងរបួស ក្នុងហេតុការណ៍រថភ្លើងធ្លាក់ផ្លូវនៅប្រទេសរុស្ស៊ី
04/03/2026 07:04 PM
ពលរដ្ឋអ៊ីរ៉ង់នៅបរទេសសង្ឃឹមថានឹងមានការផ្លាស់ប្តូររបប ប៉ុន្តែព្រួយបារម្ភថា របបថ្មីកាន់តែខ្លាំងជាងមុន
04/03/2026 07:04 PM
សារព័ត៌មានរដ្ឋ៖ យន្តហោះចម្បាំង Su-30 របស់រុស្ស៊ី ធ្លាក់នៅតំបន់គ្រីម៉ា
04/03/2026 07:04 PM
ពលរដ្ឋលីបង់ច្រានចោលផែនការជម្លៀសខ្លួនរបស់រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល
04/03/2026 07:04 PM