គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

១៤ថ្ងៃនៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានការបរិច្ចាគពីពលរដ្ឋជាង១លាន ៥៧ម៉ឺនដុល្លារ

2024/06/14 12:30:51 pm        198
គិតចាប់ពីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ចាប់ពីថ្ងៃទី១ រហូតត្រឹមព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការរិច្ចាគពីសប្បុរសជនមកពីគ្រប់ទិសទីចំនួនប្រមាណជាង ១៤ ម៉ឺននាក់ គិតជាទឹកប្រាក់ចំនួនប្រមាណ ១លាន ៥៧ម៉ឺនដុល្លារ។ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោក ឃាន តួក ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»នេះ មានរយៈពេលពេញ ១ខែមិថុនានេះ ក្នុងគោលបំណងចម្បងចំនួន២ គឺដើម្បីលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងការបំផុសស្មារតី «ខ្មែរជួយខ្មែរ» តាមរយៈការអំពាវនាវឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ដល់កុមារនៅកម្ពុជា។លោកបានបន្តថា គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងក្រុមហ៊ុន-សហគ្រាសសំខាន់ៗ ក៏បាននិងកំពុងរៀបចំចលនាកៀរគរការបរិច្ចាគ ដើម្បីចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជានេះផងដែរ។ក្រុមប្រជាពលរដ្ឋមកពីតំបន់ខុសៗគ្នារាជធានី ខេត្ត ដែលកំពុងរងចាំគ្រូពេទ្យពិនិត្យ និងព្យាបាលកុមារ បានសម្តែងការអរគុណជូនចំពោះសប្បុរសជននានា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានចូលរួមបរិច្ចាគជាថវិកាដើម្បីទ្រទ្រង់មន្ទីរពេទ្យឲ្យដំណើរការទៅមុខបន្តទៀត។ ក្រុមប្រជាពលរដ្ឋ បានលើកឡើងស្រដៀងគ្នាទៀតថាបើគ្មានមន្ទីរពេទ្យគន្ធបុប្ជានេះទេ កូនៗ ក៏ដូចជាក្មេងដទៃទៀតក៏មិនអាចជាសះស្បើយពីជម្ងឺ ឬឈានដល់បាត់បង់ជីវិតថែមទៀតមូលហេតុដោយសារជីវភាពមានការខ្វះខាត។សូមបញ្ជាក់ថា ពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ នាឱកាសនោះលោកជំទាវបណ្ឌិត បានថ្លែងថា «ការរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ជាភារកិច្ចរួមរបស់ពលរដ្ឋកម្ពុជាគ្រប់រូប»៕អត្ថបទ ឈិត បូរ៉ាវី

មន្ត្រីក្រុមហាម៉ាសនិយាយថា គ្មានអ្នកណាដឹងថាចំណាប់ខ្មាំងអ៊ីស្រាអែលប៉ុន្មាននាក់នៅមានជីវិតនោះទេ

2024/06/14 12:18:05 pm        166
ជោគវាសនារបស់ចំណាប់ខ្មាំង ១២០ នាក់ ដែលនៅសេសសល់ក្នុងតំបន់ហ្កាហ្សាគឺជាប្រធានបទដ៏សំខាន់បំផុតចំពោះកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ និងបង្ហូរឈាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស បានប្រាប់ទូរទស្សន៍ CNN ថា គ្មាននរណាម្នាក់ដឹងទេថាតើចំណាប់ខ្មាំងប៉ុន្មាននាក់នៅមានជីវិត ហើយថាកិច្ចព្រមព្រៀងណាមួយដើម្បីដោះលែងពួកគេត្រូវតែរួមបញ្ចូលការធានានូវបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការដកកងកម្លាំងអ៊ីស្រាអែលទាំងស្រុងចេញពីដែនដីហ្កាហ្សា។នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN អ្នកនាំពាក្យក្រុមហាម៉ាស និងជាសមាជិកការិយាល័យនយោបាយ Osama Hamdan បានផ្តល់ការយល់ឃើញអំពីជំហររបស់ក្រុមសកម្មប្រយុទ្ធលើកិច្ចចរចាបទឈប់បាញ់ ជាការយល់ឃើញ តើក្រុមហាម៉ាសសោកស្តាយចំពោះការសម្រេចចិត្តរបស់ខ្លួនក្នុងការវាយប្រហារលើអ៊ីស្រាអែលឬអត់ ដែលជាមូលហេតុនាំឲ្យជនជាតិប៉ាឡេស្ទីនស្លាប់កាន់តែច្រើនជារៀងរាល់ថ្ងៃ និងអត្ថាធិប្បាយលើការលេចធ្លាយសារកាលពីដើមសប្តាហ៍នេះពីប្រធានរបស់ខ្លួននៅហ្កាហ្សា លោក គឺ Yahya Sinwar ជាមនុស្សម្នាក់ ត្រូវគេជឿថាជាអ្នកសម្រេចចិត្តចុងក្រោយលើកិច្ចព្រមព្រៀងសន្តិភាពណាមួយ។ សហរដ្ឋអាមេរិកជឿជាក់ថា ក្រុមហាម៉ាសកាន់កូនសោរក្នុងការចរចា។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានប្រាប់ទូរទស្សន៍ NBC កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយជំរុញឱ្យលោក Sinwar បញ្ចប់សង្គ្រាម៕

រុស្ស៊ី នឹងហាត់សមដឹកជញ្ជូនអាវុធនុយក្លេអ៊ែរតាកទិកបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ

2024/06/14 12:14:51 pm        137
យោងតាមអង្គភាពនុយក្លេអ៊ែរសម្រាំងរបស់រុស្ស៊ី បានឱ្យដឹងថា សមយុទ្ធរបស់រុស្ស៊ី ដើម្បីដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាកទិកសម្រាប់ការប្រយុទ្ធ នឹងមានការបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរទៅកាន់ឃ្លាំងអាវុធ និងប្រលានយន្តហោះ ដែលក្បាលគ្រាប់ទាំងនោះនឹងត្រូវបំពាក់លើយន្តហោះទម្លាក់គ្រាប់បែក ។ លោកប្រធានាធិបតី Vladimir Putin បានបញ្ជាឱ្យធ្វើសមយុទ្ធនុយក្លេអ៊ែរ បន្ទាប់ពីអ្វីដែលរុស្ស៊ីបាននិយាយថា ជាការគំរាមកំហែងពីលោកខាងលិច រួមទាំងសញ្ញាពីមន្ត្រីលោកខាងលិចដែលថាពួកគេនឹងអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី ដោយប្រើប្រាស់អាវុធរបស់លោកខាងលិច។ សមយុទ្ធនេះ បានធ្វើឡើងនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី ជាប់ព្រំដែនប្រទេសអ៊ុយក្រែន និងមានការចូលរួមពីទាហានមកពីតំបន់យោធា ឡេនីហ្គ្រាដ (Leningrad) នៅភាគពាយ័ព្យរបស់រុស្ស៊ី រួមទាំងជើងជម្របាញ់មីស៊ីលចល័ត កងកម្លាំងអាកាស និងកងទ័ពជើងទឹកផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍ដ៏កម្រមួយ អង្គភាពកងកម្លាំងប្រដាប់អាវុធសំខាន់១២(12 GU MO) របស់រុស្ស៊ី ដែលមានអង្គភាពឆ្មាំជាតិ អង្គភាពថែទាំ និងការដឹកជញ្ជូនទៅកាន់ឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំ របស់រុស្ស៊ី បាននិយាយថា សមយុទ្ធនេះ នឹងត្រូវបានធ្វើឡើងដើម្បីពង្រឹងសមត្ថភាពយោធារបស់រុស្ស៊ី ៕

លោកពូទីន បន្ថែមវិធានការឆ្លើយតបរបស់រុស្ស៊ី ចំពោះការទប់តម្លៃប្រេងរបស់លោកខាងលិច

2024/06/14 11:59:55 am        196
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ បានបន្ថែមក្រិត ស្តីពីវិធានការឆ្លើយតបរបស់ប្រទេស ចំពោះការទប់តម្លៃប្រេង ដែលកំណត់ដោយប្រទេសលោកខាងលិច លើផលិតផលប្រេង និងប្រេងសាំង របស់រុស្ស៊ី រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ក្រិតនេះ ហាមឃាត់ការផ្គត់ផ្គង់ប្រេង និងផលិតផលប្រេងសាំងរបស់រុស្ស៊ី ប្រសិនបើកិច្ចសន្យាសម្រាប់ការផ្គត់ផ្គង់ទាំងនេះ រួមមានការទប់តម្លៃ ដែលកំណត់ដោយក្រុមប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំង៧ ឬG7 សហភាពអឺរ៉ុប និងប្រទេសអូស្ត្រាលី។ក្រិត ដែលចាប់ផ្តើមចូលជាធរមានដំបូងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានបន្ថែមពេលជាច្រើនដង។ ការបន្ថែមពេលចុងក្រោយ គឺនៅមានសុពលភាពរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។កាលពីខែធ្នូ ឆ្នាំ២០២២ សហភាពអឺរ៉ុប បានដាក់ទប់តម្លៃត្រឹម៦០ ដុល្លារអាមេរិក ក្នុងមួយបារ៉ែល លើប្រេងឆៅ ពីសមុទ្ររុស្ស៊ី ជាចំណាត់ការមួយដែលត្រូវបានអនុម័តដោយក្រុមប្រទេសG7។ចាប់តាំងពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ការរឹតត្បិតតម្លៃស្រដៀងគ្នានេះ ត្រូវបានអនុវត្តចំពោះផលិតផលប្រេងសាំងពីប្រទេសរុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែន៖ មេដឹកនាំចិន ប្រាប់លោកថា នឹងមិនលក់អាវុធណាមួយទៅឱ្យរុស្ស៊ីទេ

2024/06/14 11:37:15 am        219
ប្រធានាធិបតីចិន លោក Xi Jinping បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ថា ប្រទេសចិន នឹងមិនលក់អាវុធណាមួយទៅឱ្យរុស្ស៊ីនោះទេ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ ប៉ុន្តែលោកពុំបានបញ្ជាក់ថាតើការសន្ទនាជាមួយលោក Xi ធ្វើឡើងនៅពេលណានោះទេ។លោក Zelenskyy បាននិយាយជាភាសាអង់គ្លេសថា លោក បានសន្ទនាយ៉ាងម៉ឺងម៉ាត់ជាមួយមេដឹកនាំចិន។ លោកនិយាយថា លោក Xi នឹងមិនលក់អាវុធណាមួយឱ្យរុស្ស៊ីទេ។ យើងនឹងមើលឃើញប្រសិនបើ លោក ជាមនុស្សដែលគួរឱ្យគោរព ដែលលោកនឹងមិនលក់អាវុធទៅឲ្យរុស្ស៊ី ព្រោះលោកXi បាននិយាយប្រាប់លោកដូច្នេះ។លោក Biden បាននិយាយលឺៗ នៅពេលដែល លោក Zelenskyy និយាយចប់ ថា ចិនមិនផ្គត់ផ្គង់អាវុធនោះទេ ប៉ុន្តែសមត្ថភាពក្នុងការផលិតអាវុធ និងបច្ចេកវិទ្យា មាន សម្រាប់ដើម្បីធ្វើដូច្នេះ វាពិតជាជួយដល់ប្រទេសរុស្ស៊ី។លោក Zelenskyy និយាយថា ប្រសិនបើទីក្រុងគីវ និងចិន មានទស្សនៈដូចគ្នាលើសន្តិភាព នោះអាចមានការសន្ទនា រវាងពួកគេ ហើយប្រសិនបើទីក្រុងប៉េកាំងមានទស្សនៈផ្ទុយ វាអាចរៀបចំ រូបមន្តសន្តិភាពផ្ទុយពីនេះ។ មេដឹកនាំអ៊ុយក្រែន បានជំរុញចក្ខុវិស័យរបស់លោកសម្រាប់សន្តិភាពនៅអ៊ុយក្រែន ដែលលោកហៅថាជា «រូបមន្តសន្តិភាព»។ប្រទេសស្វីស នឹងធ្វើជាម្ចាស់ផ្ទះទទួលគណៈប្រតិភូអន្តរជាតិ មកពីបណ្តាប្រទេស និងអង្គការរាប់សិបនៅចុងសប្តាហ៍នេះ ក្នុងកិច្ចប្រជុំកំពូលមួយ ដើម្បីព្យាយាមនាំយកសន្តិភាពមកក្នុងប្រទេសអ៊ុយក្រែនឲ្យខិតកាន់តែជិត។ ការសន្ទនាតាមទូរសព្ទចុងក្រោយដែលគេដឹងជាសាធារណៈ រវាង លោក Zelenskyy និង លោក Xi គឺនៅក្នុងខែមេសា ឆ្នាំ ២០២៣ ជាការសន្ទនាតាមទូរសព្ទតែម្តងគត់ ចាប់តាំងពីការវាយលុកពេញលេញរបស់រុស្ស៊ី។

ប្រេស៊ីល៖ លទ្ធិប្រជាធិបតេយ្យជួបហានិភ័យ បន្ទាប់ពីកំណើនគាំទ្រក្រុមស្តាំនិយមជ្រុលក្នុងការបោះឆ្នោត EU

2024/06/14 11:33:33 am        87
ប្រធានាធិបតីប្រេស៊ីល លោក លូអ៊ីស អ៊ីណាស៊ីអូ លូឡា ដាស៊ីលវ៉ា (Luiz Inacio Lula da Silva) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៣ មិថុនា) ថា លទ្ធិប្រជាធិបតេយ្យគឺកំពុងតែស្ថិតក្នុងហានិភ័យ ដោយលើកឡើងពីកំណើននៃការគាំទ្ររបស់ក្រុមស្តាំនិយមជ្រុលនៅក្នុងសភាអឺរ៉ុប បន្ទាប់ពីការបោះឆ្នោតកាលពីចុងសប្តាហ៍មុន។ប្រមុខរដ្ឋរូបនេះបានប្រាប់អ្នកសារព័ត៌មាននៅមុនព្រឹត្តិការណ៏អង្គការពលកម្មអន្តរជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា «លទ្ធិប្រជាធិបតេយ្យកំពុងតែមានបញ្ហា និងកំពុងមានហានិភ័យ»។ មេដឹកនាំឆ្វេងនិយមរូបនេះបន្តថា៖ «ក្រុមស្ដាំនិយមជ្រុលជំទាស់និយមន័យនៃស្ថាប័ននយោបាយ តុលាការកំពូល រួមទាំងសភា»។លោក លូឡា ដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសទាំងប្រាំពីរ (G7) នៅសប្តាហ៍នេះ នៅប្រទេសអ៊ីតាលី បន្ទាប់ពីលោកត្រូវបានអញ្ជើញដោយលោកស្រីនាយករដ្ឋមន្ត្រី ជីអូចា មេឡូនី (Giorgia Meloni) បានបន្ថែមថា អ្នកដែលជឿជាក់លើលទ្ធិប្រជាធិបតេយ្យត្រូវតែតស៊ូដើម្បីរក្សាលទ្ធិនេះឱ្យគង់វង្សនៅគ្រប់ទីកន្លែងក្នុងពិភពលោក។ទោះបីជាមានកំណើននៃការគាំទ្រលើក្រុមស្តាំនិយមជ្រុលនៅក្នុងការបោះឆ្នោតសភាអឺរ៉ុប ជាពិសេសនៅប្រទេសបារាំង និងអាល្លឺម៉ង់ក៏ដោយ ក៏ក្រុមកណ្តាលនិយមរបស់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ុលឡា វ៉ុនដឺលេយ៉េន (Ursula von der Leyen) បានឈ្នះអាសនៈភាគច្រើន ហើយបានចាប់ផ្តើមព្យាយាមប្រមូលផ្តុំក្រុមចម្រុះកាលពីថ្ងៃចន្ទសប្ដាហ៍នេះ៕

ឯកឧត្តម ហ៊ុន ម៉ានី តំណាងសម្តេចធិបតី អញ្ជើញប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះចៅ អធិការវត្តហរិរក្សរាជិនី (ហៅវត្តវាំងចាស់) ខេត្តកំពង់ស្ពឺ

2024/06/14 11:06:55 am        104
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះចៅ អធិការវត្តហរិរក្សរាជិនី (ហៅវត្តវាំងចាស់) និងព្រះមន្ត្រីសង្ឃ ស្ថិតក្នុងសង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ, នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ។និមន្ត/អញ្ជើញរួមាន សម្ដេចឧត្តមវង្សា កិត្តិបណ្ឌិត មួង រ៉ា ព្រះសង្ឃនាយករងទី៣ ព្រះថេរានុថេរៈ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មន្រ្តីរាជការបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ ចំនួន ៧៧៥ អង្គ/នាក់។ ថ្លែងទៅកាន់អង្គពិធីឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមអបអរសាទរ ជាមួយព្រះសង្ឃគ្រប់ព្រះអង្គដែលគង់នៅទីអារាមវត្តដ៏ចំណាស់នេះ ជាពិសេស ព្រះឥន្ទសិរីវង្ស តាម វិបុល ដែលត្រូវបានតែងតាំងជាព្រះចៅអធិការថ្មីនៃវត្តហរិរក្សរាជនី ហៅវត្តរាំងចាស់។ជាមួយគ្នានេះ ឯកឧត្តមបានកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គ លោកតា លោកយាយ ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ ដែលបានរួមចំណែកចាប់មគ្គផលកសាងសមិទ្ធផលនានាក្នុងវត្ត ហើយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ព្រះគ្រូចៅអធិការវត្តថ្មី នឹងធ្វើឱ្យវត្តអារាមនេះកាន់តែមានភាពសុខដុម និងអភិវឌ្ឍរីកចម្រើនទៅមុខជាបន្តបន្ទាប់បន្ថែមទៀត។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា ជាក់ស្តែងវត្តវាំងចាស់ដែលមានអាយុកាល ១៧០ឆ្នាំ និងមានផ្ទុកទៅដោយគម្ពីរ ដីកា ទាំងភាសាបាលី និងសម្រាយ ជាកន្លែងសាបព្រោះចំណេះដឹងក្នុងព្រះពុទ្ធសាសនា ចងវេញជាធ្លុងសាមគ្គីភាពរបស់ប្រជាជាតិខ្មែរ ដើម្បីចូលរួមចំណែកការពារ អភិរក្ស វប្បធម៌ ប្រពៃណី អក្សរសាស្ត្រ អត្តសញ្ញាណជាតិ និងបុព្វហេតុសង្គមជាតិ គ្រប់ៗជំនាន់។ ជាអកុសល សមិទ្ធផលជាច្រើនត្រូវបានរងការបំផ្លិចបំផ្លាញស្ទើរគ្មានសល់នាសម័យសង្គ្រាម។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានរំលេចអំពីភាពសំខាន់ ​នៃកត្តាសុខសន្តិភាពដែល​កើតចេញពី ថ្ងៃជ័យជម្នះ៧ មករា ដែលបានសង្រ្គោះអាយុជីវិតរបស់ប្រជាជនខ្មែរចេញ​ពីគ្រោះមរណៈ ​និងបានផ្តល់ជាឱកាសឱ្យគ្រប់សាសនាទាំងអស់នៅកម្ពុជា ជាពិសេស​ព្រះពុទ្ធសាសនា បានរស់រានឡើងវិញ កសាងបានជាសមិទ្ធផលថ្មីៗ និងបានរីកចម្រើន​ជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ៕អត្ថបទ រដ្ឋា/

សម្ដេចធិបតី៖ ប្រព័ន្ធធារាសាស្ត្ររំដោះទឹកស្ទឹងព្រែកត្នោត នឹងផ្ដល់ទឹកខួបប្រាំងខួបវស្សាដល់កសិករ

2024/06/14 10:56:04 am        174
ក្នុងឱកាសអញ្ជើញពិនិត្យប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោត នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្ររំដោះទឹកស្ទឹងព្រែកត្នោតនេះ ពិតជាមានសារសំខាន់ណាស់ក្រៅពីរំដោះទឹកចេញពីរាជធានីភ្នំពេញ និងតំបន់ជាយក្រុងមួយចំនួន ប្រព័ន្ធធារាសាស្ត្រនេះ ក៏នឹងក្លាយជាប្រភពផ្ដល់ទឹកខួបប្រាំងខួបវស្សា ដល់ប្រជាកសិករក្នុងការបង្កបង្កើនផលដំណាំផងដែរ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ប្រព័ន្ធធារាសាស្ត្ររំដោះទឹកស្ទឹងព្រែកត្នោតនេះ មិនមែនផ្ដល់ផលតែរាជធានីភ្នំពេញប៉ុណ្ណោះទេ តែក៏បានជួយស្រោចស្រង់តំបន់ដែលធ្លាប់ជន់លិចជាង ៣០ ម៉ឺនហិកតា ដែលធ្លាប់រងផលប៉ះពាល់ដល់ស្រែចម្ការ លំនៅដ្ឋាន និងតំបន់រោងចក្រមួយចំនួនទៀតផងដែរ ស្ថិតក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ចេញពីភ្នំពេញ និងតំបន់រណបនេះ បានចំណាយថវិកាសាងសង់ និងស្ដារឡើងវិញជាង ៤០០ លានដុល្លារ។ ប្រព័ន្ធធារាស្រ្ដនេះ ក្រៅពីរំដោះជំនន់នៅភ្នំពេញ ក៏នឹងជួយរំដោះជំនន់ក្នុងតំបន់នៅតាមបណ្ដោយប្រឡាយផងដែរ ហើយព្រមទាំងផ្ដល់ប្រយោជន៍ ជាច្រើនទៀត រួមទាំងជួយផ្ដល់ទឹកសម្រាប់ធ្វើចម្ការស្រែ ផ្ដល់ជាផ្លូវថ្នល់សម្រា ប់ពលរដ្ឋធ្វើដំណើរ និងវិស័យទេសចរណ៍ផងដែ៕អត្ថបទ៖ វ៉ន ដារ៉ា

កូរ៉េខាងត្បូង និងអាមេរិក ព្រមានប្រឆាំងចំណងយោធាកូរ៉េខាងជើង-រុស្ស៊ី នៅមុនទស្សនកិច្ចលោក ពូទីន

2024/06/14 10:48:09 am        96
ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃសុក្រ (១៤ មិថុនា) នេះថា មន្ត្រីជាន់ខ្ពស់នៃកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើការពិភាក្សាតាមទូរស័ព្ទបន្ទាន់មួយ ជុំវិញលទ្ធភាពនៃដំណើរទស្សនកិច្ចដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ទៅកាន់កូរ៉េខាងជើង។ក្រសួងបាននិយាយថា អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក គីម ហុងខ្យុន (Kim Hong-kyun) នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ឃឺត ខេមប៊ែល (Kurt Campbell) បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន មិនគួរបណ្តាលឱ្យមានកិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ ដែលរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះទេ។ដោយបញ្ជាក់ឡើងវិញនូវកង្វល់របស់សម្ព័ន្ធមិត្តទាំងពីរ លោក គីម និងលោក ខេមប៊ែល បានសន្យាបន្តកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយអស្ថិរភាពក្នុងតំបន់ និងបញ្ហាប្រឈមនានាដែលបណ្តាលមកពីដំណើរទស្សនកិច្ចនោះ។ កាលពីថ្ងៃពុធ មន្ត្រីជាន់ខ្ពស់នៅការិយាល័យប្រធានាធិបតីនៃទីក្រុងសេអ៊ូល បាននិយាយថា លោក ពូទីន ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង «នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ»។ សារព័ត៌មាន វ៉េដូម៉ូស្ទី (Vedomosti) របស់រុស្ស៊ី កាលពីថ្ងៃចន្ទបានរាយការណ៍ថា លោក ពូទីន នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង និងវៀតណាមក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។គេហទំព័រ NK PRO ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល បានរាយការណ៍នៅសប្តាហ៍នេះដោយដកស្រង់រូបភាពផ្កាយរណបពាណិជ្ជកម្មថា យន្តហោះស៊ីវិលត្រូវបានគេយកចេញពីអាកាសយានដ្ឋានក្រុងព្យុងយ៉ាង ហើយមានសញ្ញានៃការត្រៀមរៀបចំសម្រាប់លទ្ធភាពនៃការដង្ហែក្បួននៅទីលានចតុរង្គ គីម អ៊ីលស៊ុង (Kim Il Sung) នៃរដ្ឋធានីរបស់ប្រទេសផ្ដាច់ខ្លួនមួយនេះ៕

ប្រជាជនគុយបា បង្ហាញការភ្ញាក់ផ្អើល ចំពោះនាវាយោធារុស្ស៊ី មកដល់នៅទីក្រុងឡាហាវ៉ាន

2024/06/14 10:44:14 am        111
ប្រជាជនគុយបា និយាយថា គួរឲ្យចាប់អារម្មណ៍ណាស់ ចំពោះនាវាចម្បាំងរបស់កងទ័ពជើងទឹករុស្ស៊ី ដែលបានមកចូលចតនៅទីក្រុងឡាហាវ៉ាន កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីត្រូវបានអនុញ្ញាតឱ្យនាវាធ្វើទស្សនកិច្ច។ដើម្បីចូលទៅទស្សនានាវានេះ ប្រជាជនគុយបា បានបង្កើតជួរដ៏វែងនៅច្រកចូលកំពង់ផែឡាហាវ៉ាន ហាវ៉ាណា គ្រូស ធឺមីណល(Havana Cruise Terminal) ជាកន្លែងដែលតាមធម្មតានាវា ចាកចេញ។ អ្នកមកទស្សនា បានចូលទៅក្នុងនាវាចម្បាំងជាក្រុមដែលមានមនុស្សមួយក្រុមម្តង២០នាក់ ទោះបីជាក្រោយមកអ្នករៀបចំបានសម្រេចចិត្តបង្កើតក្រុមចំនួន៣០នាក់មួយក្រុម ដើម្បីអនុញ្ញាតឱ្យអ្នកទស្សនាទាំងអស់ អាចចូលទៅទស្សនានាវា បាន។អ្នកទាំងឡាយ ដែលពុំបានរៀបចំការធ្វើដំណើរចូលទៅទស្សនានៅពេលនេះ នឹងអាចព្យាយាមម្ដងទៀតនៅថ្ងៃសៅរ៍ ទី១៥ មិថុនា នៅពេលនោះសកម្មភាពនឹងបន្ត។នាវាចម្បាំងរបស់កងទ័ពជើងទឹករុស្ស៊ី និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអែរ បានចូលចតនៅកំពង់ផែឡាហាវ៉ាន កាលពីថ្ងៃពុធ ទី១២ មិថុនា ជាទីចតរយៈពេលខ្លី ដែលសហរដ្ឋអាមេរិក និងគុយបា បាននិយាយថា ពុំមានការគំរាមកំហែងនោះទេ ប៉ុន្តែត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការបង្ហាញកម្លាំងរបស់រុស្ស៊ី ខណៈភាពតានតឹងកើនឡើងជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា នាវារុស្ស៊ី ត្រូវបានគេរំពឹងថា នឹងបន្តចតនៅក្នុងទីក្រុង ឡាហាវ៉ាន រហូតដល់ថ្ងៃទី ១៧ ខែមិថុនា។ប្រទេសគុយបា និងកាណាដា បាននិយាយថា នាវាល្បាតរបស់កងទ័ពជើងទឹកកាណាដា ម៉ាហ្ការ៉េត ប្រ៊ូក(Margaret Brooke) ក៏ត្រូវបានគេរំពឹងថានឹងទៅដល់ទីក្រុងឡាហាវ៉ាន នៅថ្ងៃសុក្រនេះ ហើយនឹងចូលចតនៅមិនឆ្ងាយពីក្បួននាវារបស់រុស្ស៊ី នៅខាងក្នុងកំពង់ផែនេះទេ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គំនិតផ្តួចផ្តើមរបស់វិចិត្រករ បានគាំទ្រក្មេងៗជម្លៀសខ្លួននៅលីបង់ឲ្យគូរគំនូរតាមអារម្មណ៍របស់ខ្លួន
04/03/2026 08:04 PM
អ៊ីរ៉ង់អះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-35 ទី២ របស់អាមេរិក ក្នុងរយៈពេល ២សប្តាហ៍
04/03/2026 08:04 PM
សហភាពអាហ្វ្រិក គាំទ្រការជំរុញសន្តិភាពចិន-ប៉ាគីស្ថាន ជុំវិញបញ្ហាមជ្ឈិមបូព៌ា និងជំរុញឲ្យបន្ថយភាពតានតឹង
04/03/2026 08:04 PM
មេបញ្ជាការយោធាប៊ូគីណា ហ្វាសូ និយាយថា បំភ្លេចចោលទៅលទ្ធិប្រជាធិបតេយ្យ
04/03/2026 08:04 PM
WTO ព្រមានអំពី «ការវាយប្រហារជាច្រើនដងលើទីតាំងសេវាសុខភាព» នៅអ៊ីរ៉ង់
04/03/2026 08:04 PM
មនុស្សម្នាក់ស្លាប់នៅជិតទីក្រុងគីវ ខណៈរុស្ស៊ីប្តូរមកវាយប្រហារទ្រង់ទ្រាយធំនៅពេលថ្ងៃ
04/03/2026 08:04 PM
របាយការណ៍៖ អាមេរិកបណ្តេញបេសកជនរងរបស់អ៊ីរ៉ង់ ប្រចាំនៅ UN ដោយសារក្តីបារម្ភពីសន្តិសុខជាតិ
04/03/2026 08:04 PM
ការបញ្ជាទិញមីស៊ីល Tomahawk របស់ជប៉ុន ត្រូវបានពន្យារ ដោយសារអាមេរិកប្រើប្រាស់ នៅអ៊ីរ៉ង់
04/03/2026 07:04 PM
វិមានក្រឹមឡាំងនិយាយថា អ៊ុយក្រែនត្រូវតែដកទាហានរបស់ខ្លួនចេញពីតំបន់ Donbas
04/03/2026 07:04 PM
បង់ក្លាដែសកាត់បន្ថយម៉ោងធ្វើការ ផ្សារទំនើប បិទភ្លើងកម្មវិធីអាពាហ៍ពិពាហ៍ ដើម្បីសន្សំសំចៃថាមពល
04/03/2026 07:04 PM