TOP STORY | សម្ដេចតេជោ ហ៊ុន សែន រម្លឹកពីប្រវត្តិនៃការលះបង់របស់សម្ដេចប្ដូរយក ការរស់រានរបស់ប្រជាជន សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ
រាជរដ្ឋាភិបាលសម្រេចប្រសិទ្ធនាមស្ពានខ្ពស់ជាងគេនៅកម្ពុជាថា «ស្ពាន​តេជោសន្តិភាពឫស្សីជ្រុំ»
សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រទេសបង់ក្លាដេសបង្កើនការវិនិយោគ ជាពិសេសវិស័យកសិកម្មជាមួយកម្ពុជា
TOP STORY | សម្ដេចតេជោបញ្ជាក់ថា សំឡេងសន្ទនារវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃដែលបែកធ្លាយបានផ្ញើទៅមន្រ្ដីពាក់ព័ន្ធប្រហែល៨០នាក់»

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម ចាយ បូរិន អញ្ជើញសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ មេឃុំ និងចែកជូនគ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានចំនួន ៣ឃុំ នៅខេត្តត្បូងឃ្មុំ

2025/03/01 03:18:51 pm        95
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ បានអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ មេឃុំ និងចែកជូនគ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង ឃុំចំនួន៣ រួមមានឃុំចុងជាច ឃុំទឹកជ្រៅ និងឃុំនាងទើត នៅក្នុងមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ពិធីនេះបានប្រារព្ធធ្វើឡើងនៅក្នុងមូលដ្ឋានភូមិត្របែក ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា និងលោកជំទាវ នី ចាន់ធីតា អភិបាលរង តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០២៥នេះ។ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច និងលោកជំទាវបណ្ឌិតតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព របស់ប្រជាជនយើងគ្រប់ទីកន្លែង ដោយមិនប្រកាន់នូវពណ៌សម្បុរ ពូជសាសន៍ ឬនិន្នាការនយោបាយឡើយ។ឯកឧត្ដមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុក ឃុំ និងភូមិ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងជំរុញឱ្យខិតខំបន្តទៀត ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ផ្ដល់សេវាសាធារណៈប្រកបដោយសីលធម៌ខ្ពស់ ស័ក្តិសមជាមន្ត្រីបម្រើរាស្ត្រ ប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា។ ទន្ទឹមនេះ ដើម្បីធានានូវសុខសន្តិភាព រាជរដ្ឋាភិបាល បានបន្តគិតគូរយ៉ាងម៉ត់ចត់អំពីសុខមាលភាពរបស់ប្រជាជន ក្នុងនោះ របបសន្តិសុខសង្គមត្រូវបានបម្រើកាន់តែទូលំទូលាយសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការធានាបាននូវសន្តិភាព សមធម៌និងសាមគ្គីធម៌សង្គម និងដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ។ បន្ទាប់មកឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទ ពិនិត្យមើលសមិទ្ធផលនានាដែលត្រៀម និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ នៅបរិវេណវត្ត សិរីពោធិ៍វង្ស ស្ថិតនៅភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា សមិទ្ធផលមានដូចជា ឧបដ្ឋានសាលា វិហារ កុដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងបរិវេណវត្តដែលជាឧត្តមប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរនាឱកាសនេះ គឺកើតចេញពីការសាមគ្គី និងសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយដែលកាន់ព្រះពុទ្ធសាសនា។ ឯកឧត្តម រដ្ឋមន្រ្តី បានបន្តអញ្ជើញចុះពិនិត្យមើលការជួសជុល សាលាបឋមសិក្សា ហ៊ុន សែន វត្តសំរោង និងសាលាបឋមសិក្សា ហ៊ុនសែនសង្គម ស្ថិតនៅឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កសាងឆ្នាំ ១៩៩៧ ហើយត្រូវបានជួសជុលកែលម្អឡើងវិញដោយសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិស័ទថ្ងៃចុងក្រោយ តាមរយៈ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ដែលចាប់ផ្ដើមជួសជុលតាំងពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ រហូតដល់បច្ចុប្បន្នសម្រេចបាន៩០%ហើយ ។ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ផងដែរពីតម្លៃនៃសុខសន្តិភាព បើគ្មានសន្តិភាពទេ នោះយើងទាំងអស់គ្នាគ្មានអ្វីគ្រប់យ៉ាងដូចសព្វថ្ងៃនេះទេ។ ហើយ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្តេជ្ញាចិត្តដ៏មោះមុតក្នុងការថែរក្សា «សន្តិភាព» និងការតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត គឺគ្មានការប្រែប្រួលជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ៕អត្ថបទ រដ្ឋា

អាកាសចរស៊ីវិលកំពុងរៀបចំគម្រោងផ្ទេរព្រលានយន្តហោះចាស់ មកទីតាំងថ្មីនាពេលខាងមុខ

2025/03/01 03:05:25 pm        279
ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា គម្រោងនៃការផ្ទេរអាកាសយាន្តដ្ឋានចាស់ (ព្រលានយន្តហោះអន្តរជាតិភ្នំពេញ) មកកាន់ទីតាំងថ្មី គឺអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ កំពុងតែរៀបចំនឹងគ្រោងផ្ទេរនាពេលខាងមុខនេះ ខណៈព្រលានយន្តហោះថ្មីគ្រោងនឹងបើកដំណើរការជាផ្លូវការនៅខែកក្កដា ឆ្នាំ២០២៥នេះ។មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់កិច្ចប្រជុំបូកសរុបវឌ្ឍនភាពគម្រោងការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ទាក់ទងនឹងការងារផ្ទេរនេះ ក្រុមការងារកំពុងតែរៀបចំផែនការ ដែលខាងលេខាធិការដ្ឋានអាកាសចរស៊ីវិល សហការជាមួយនឹងក្រុមហ៊ុនមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងភ្នាក់ងាររាជរដ្ឋាភិបាល សមត្ថកិច្ចច្រកទ្វារទាំងអស់ បានរៀបចំផែនការផ្ទេរដោយបានកំណត់កាលបរិច្ឆេទរួចរាល់ហើយផងដែរ ដែលនឹងធ្វើមុនពេលបើកដំណើរការអាកាសយានដ្ឋានថ្មី ដែលអាចចុងខែមិថុនា ឬដើមខែកក្កដា។ឯកឧត្តម សយ សុខាន់ បានពន្យល់បន្ថែមថា ចាប់ពីឥឡូវនេះ ក្រុមការងារសិក្សា និងរៀបចំផែនការដើម្បីផ្ទេរ ហើយការផ្ទេរនេះគឺផ្ទេរប្រតិបត្តិការពីចាស់មកថ្មី ដូចជាបុគ្គលិក ក្រុមហ៊ុនអាកាសចរណ៍ (airline) និងភ្នាក់ងារទាំងអស់ដើម្បីបំពេញកិច្ចការងារនៅទីតាំងថ្មីនេះ។ ឯកឧត្តម បានឲ្យដឹងទៀតថា កិច្ចការងារផ្ទេរនេះ គឺជាកិច្ចការងារសំខាន់ណាស់ ជាពិសេសទាក់ទងអាកាសចរណ៍ស៊ីវិលនេះ មិនមែនជាការងារផ្ទេរមួយដែលងាយស្រួលនោះទេ ព្រោះវាទាក់ទងនឹងសន្តិសុខ សុវត្ថិភាពប្រតិបត្តិការទាំងអស់ មានន័យថា កិច្ចប្រតិបត្តិការអាកាសយានទាក់ទងនឹង airline កិច្ចប្រតិបត្តិការនាំផ្លូវអាកាស ហើយនឹងកិច្ចសហប្រតិបត្តិការសម្រាប់អាកាសយានដ្ឋានផង។សូមបញ្ជាក់ថា មកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចការសាងសង់ប្រមាណជាង ៩៤% នឹងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ F4 ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕ អត្ថបទ៖ ឈិត បូរ៉ាវី

ក្រុមហ៊ុនសាជីវកម្មធនធានទឹកកូរ៉េ (K-water) ស្វែងរកឱកាសវិនិយោគក្នុងវិស័យគ្រប់គ្រងធនធានទឹក នៅកម្ពុជា

2025/02/28 12:56:20 pm        105
នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Yun Seogdae នាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ (K-water) នៃក្រសួងបរិស្ថានរបស់សាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ឯកឧត្តមបណ្ឌិត Yun Seogdae បានថ្លែងអំណរគុណ និងសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចបវរធិបតីជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបលើកទី១ ក្នុងឱកាសដែលសម្ដេចបវរធិបតីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិត បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាកន្លងមក រវាងក្រុមហ៊ុន និងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគោលបំណងរបស់ក្រុមហ៊ុននៅក្នុងការស្វែងរកឱកាសវិនិយោគ ក្នុងវិស័យគ្រប់គ្រងធនធានទឹក នៅកម្ពុជា។ សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងក្រុមហ៊ុន និងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ជាពិសេសចំពោះកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងធនធានទឹក នៅកម្ពុជា។ សម្ដេចបវរធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាលើការគ្រប់គ្រងធនធានទឹកនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្ដោតទៅលើការវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយអំពីភាពខ្លាំង ក៏ដូចជាផលប៉ះពាល់នៃគម្រោងនេះលើសង្គម-សេដ្ឋកិច្ច និងបរិស្ថាន។ សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីគោលបំណងរបស់រាជរដ្ឋាភិបាលក្នុងការធានាឱ្យមានប្រព័ន្ធគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់ ធ្វើយ៉ាងណាឱ្យមានធនធានទឹកគ្រប់គ្រាន់ ទាំងនៅរដូវវស្សា និងនៅរដូវប្រាំង សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ, ក៏ដូចជាការរៀបចំចេញជាប្រព័ន្ធអេកូឡូស៊ីបម្រើដល់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម និងគ្រប់គ្រងហានិភ័យនៃគ្រោះទឹកជំនន់ក្នុងរដូវវស្សា និងគ្រោះរាំងស្ងួត នៅរដូវប្រាំង។ មុននឹងបញ្ចប់, សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសាជីវកម្ម បន្តធ្វើការ និងភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ជាបងប្អូន​ដែល​បានរួមសុខ​រួមទុក្ខជាមួយគ្នា និងតែងតែគាំទ្រគ្នាទៅវិញទៅមក

2025/02/28 11:59:28 am        202
ឯកឧត្តម ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ៖ «ខ្ញុំសូមគាំទ្រទាំងស្រុងចំពោះ សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយ ឯកឧត្តម Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងទំនាក់ទំនងយោធាវាងកម្ពុជា និងចិន ដែលឯកឧត្តមបានចេញមកបដិសេធ ចំពោះការលើកឡើងទាំងឡាយណាដែលថា «ទំនាក់ទំនងយោធាវាងប្រទេសទាំងពីរមានភាពរកាំរកូស»។ជាការពិតណាស់ កម្ពុជា និងចិន គឺជាមិត្តដែកថែប ជាបងប្អូនដែលបានរួមសុខរួមទុក្ខជាមួយគ្នា និងតែងមានជំហរគាំទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ ហើយទំនាក់ទំនងយោធាកម្ពុជា-ចិនទៀតសោត ក៏កំពុងមានកិច្ចសហប្រតិបត្តិការល្អប្រកបដោយផ្លែផ្កា ព្រមទាំងពង្រឹង និងពង្រីកបន្ថែមជាបន្តបន្ទាប់។ជាក់ស្ដែង កងទ័ពប្រទេសទាំងពីរ កន្លងមក បានបង្កើតឲ្យមានសមយុទ្ធរួមគ្នាជាច្រើន ក្នុងគោលបំណង ចែករំលែកចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យាយោធា ក្នុងនោះមានសមយុទ្ធនាគមាស ដែលបានធ្វើឡើង ៦លើកកន្លងមក ចាប់តាំងពីឆ្នាំ២០១៦ ហើយកំពុងពង្រីកកាន់តែធំឡើងៗ និងសមយុទ្ធសុខាភិបាលយោធារួមគ្នា ឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» ជាដើម។កាលពីឆ្នាំ២០២៤ «សមយុទ្ធនាគមាស» ត្រូវបានពង្រីកវិសាលភាពបន្ថែមការហ្វឹកហ្វឺននៅលើគោកដោយបន្តធ្វើនៅលើទឹកថែមទៀត ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ចាប់ជំរិតនាវាដឹកទំនិញ» ហើយ សមយុទ្ធនាគមាស ឆ្នាំ២០២៥ ខាងមុខនេះ ដែលជា នឹងធ្វើឡើងកាន់តែធំជាងបណ្តាឆ្នាំមុនៗថែមទៀត ទាំងខ្លឹមសារ ចំនួនកងទ័ពចូលរួម យុទ្ធោបករណ៍កាន់តែច្រើននិងទំនើបជាងមុន ដើម្បីឱ្យស្របទៅនឹងទំហំនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ដែលកាន់តែរីកចម្រើន និងស៊ីជម្រៅជាលំដាប់លើគ្រប់វិស័យ។ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិកម្ពុជា-ចិន នឹងបន្តធ្វើឡើងឱ្យកាន់តែស៊ីជម្រៅ ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកំពុងកសាងគោលបានយោបាយសហគមន៍ជោគវាសនារួម។ ក្នុងជំនួបជាមួយ ឯកឧត្តម ទុង ជុន (Dong Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ក្នុងកិច្ចសន្ទនា Shangri-La លើកទី២១ នៅប្រទេសសិង្ហបុរី កាលពីឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្តគាំទ្រគោលនយោបាយចិនតែមួយ និងបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន មានការរីកចម្រើន ក្នុងនោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ ក្រោមការដឹកនាំរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើឲ្យទំនាក់ទំនងកម្ពុជា-ចិន មានការរីកចម្រើនមកដល់បច្ចុប្បន្ននេះ។ ឯកឧត្តមនាយឧត្តមសេនីយ៍បានសន្យាថា នឹងបន្តពង្រឹងពង្រីកកិច្ចទំនាក់ទំនងដែលមានស្រាប់ និងព្យាយាមធ្វើយ៉ាងណាបង្កើននូវទំនាក់ទំនងនេះ ឲ្យបានកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ថ្នាក់ដឹកនាំប្រទេសពីរកម្ពុជា-ចិន ពិតជាបានសម្តែងការពេញចិត្តចំពោះស្ថានភាពបច្ចុប្បន្ន នៃទំនាក់ទំនងទ្វេភាគី ដែលកាន់តែរឹងមាំដូចដែកថែប ដោយមិនមានអ្វីមួយមកបំបែកបំបាក់បានឡើយ ហើយរាល់ការប៉ុនប៉ងបំបែកបំបាក់ទំនាក់ទំនងកម្ពុជា-ចិន នឹងទទួលបរាជ័យស្រុង»៕

សម្តេចធិបតី៖ ភូមិមួយផលិតផលមួយ​បានជួយ​បង្កើន​ប្រាក់​ចំណូល​ដល់​ពលរដ្ឋ និង​បាន​ជួយ​កាត់​បន្ថយចំណាកស្រុក

2025/02/28 09:18:21 am        189
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ភូមិ​មួយ​ផលិត​ផល​មួយ​បាន​ចូល​រួមចំណែកយ៉ាងសកម្មក្នុងការជួយបង្កើនប្រាក់ចំណូលដល់ពលរដ្ឋ កាត់បន្ថយចំណាកស្រុក និង​ពង្រឹងភាពជាម្ចាស់នៃសហគមន៍ ហើយសម្តេច​ក៏​អំពាវ​នាវ​ដល់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​បន្ត​ជួយលើ​ក​កម្ពស់ផលិតផលខ្មែរឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បី​មាន​ប្រៀប​ឈ្នះ​ក្នុង​ការ​ប្រកួត​ប្រជែង​ជា​មួយ​ផលិតផលបរទេស។តាមរយៈសារលិខិតគាំទ្រការអនុវត្តយុទ្ធសាស្រ្តជាតិ ស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ៥​ឆ្នាំ​លើកទី២(២០២៤-២០២៨) នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន ថ្លែងថា តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិត​ផលមួយ (២០១៦-២០២៦) និងផែនការយុទ្ធ​សាស្រ្ត​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិត​ផល​មួយ៥ឆ្នាំលើកទី១ (២០១៩-២០២៣) នាពេលកន្លងមក​បាន​ឃើញ​អំពី​តួនាទី​ដ៏​មាន​សារៈ​សំខាន់​នៃចលនាភូមិមួយផលិត ផលមួយ«ដែលបា​ន​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​បង្កើន​ប្រាក់​ចំណូល តាមរយៈការធ្វើឲ្យសកម្មភាព សេដ្ឋកិច្ចតាមជនបទមានភាពរស់រវើក ការ​កាត់​បន្ថយភាពក្រីក្រ ការកាត់បន្ថយចំណាក់ស្រុក និងការ ពង្រឹងភាព​ជា​ម្ចាស់​ការ​នៃ​សហគមន៍​ជា​ដើ​ម»។តាមរយៈសារលិខិតខាងលើនេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​លើក​ឡើង​ទៀតថា ដំណើរឆ្ពោះទៅកាន់ ការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០​ចលនា​ភូមិ​មួយ​ផលិតផលមួយ ត្រូវតែដើរតួនាទីឲ្យកាន់តែ សកម្មបន្ថែមទៀត តាមរយៈការ​គៀរ​គរ​ប្រជា​ជន​ឲ្យ​ខិត​ខំ​ផលិត កែច្នៃប្រើប្រាស់ឲ្យអស់លទ្ធភាព និងប្រកបដោយនិរន្តរភាពនូ វធនធានសក្តា​នុពល​ទាំង​ឡាយរបស់មូលដ្ឋាន ដើម្បីបង្កើតឡើង​នូវ​ផលិត​ផល​សម្បូរ​បែប និង​មាន​ប្រៀប​ឈ្នះ​ក្នុង​ការ​ប្រកួតប្រជែងជាមួយផលិតផលបរទេស។ដើម្បី​សម្រេចបាននូវសូចនាករទាំងឡាយដែលបានដាក់ចេញក្នុងក្របខ័ណ្ឌ ផែនការយុទ្ធសាស្រ្ត នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់បណ្តាក្រសួង ស្ថា​ប័ន​ជា​សមា ជិកគណៈ​កម្មាធិការ​ជាតិ​ជំរុ​ញ​ចលនា​ភូមិ​មួយ​ផលិត​ផល​មួយ​ទាំង​អស់​ទាញ​យក​សកម្ម​ភាព​គន្លឹះពាក់ព័ន្ធ នឹងការទទួលខុសត្រូវរបស់ខ្លួន កសាងលម្អិត និងបញ្ជ្រាបចូល​ក្នុង​ផែ​ន​ការ​​យុទ្ធសាស្រ្តរបស់ក្រសួង ស្ថាប័ន ខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់ និងស្របទៅ​តាម​ស្មារតី​គណ​នេយ្យ​ភាព​សមិទ្ធកម្ម។ ទន្ទឹមនឹងនេះដែរ សម្តេច ធិបតី ក៏សូមឲ្យមាន​ការ​ចូល​រួម​គាំទ្រ​ពី​បណ្តា​ដៃ​គូ​អភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន គ្រឹះស្ថានបណ្តុះ បណ្តាល ស្ថាប័នមីក្រូហិរញ្ញវត្ថុ កសិករ សេវាករ ផលិតករគ្រប់ប្រភេទ និងជាពិសេសបងប្អូនប្រជាពលរដ្ឋ ខ្មែរគ្រប់​ស្រទាប់​វណ្ណៈ​រួម​គ្នា​ជំរុញ​ និងលើកកម្ពស់ផលិផលខ្មែរ ផលិតផលភូមិមួយ ផលិតផលភូមិមួយ ផលិតផលមួយ ឲ្យ​កាន់​តែ​មានភាពខ្លាំងក្លាបន្ថែមទៀតផងដែរ៕ អត្ថបទ៖ បាន ចក់

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការងារស្ថាបនាស្តារឡើងវិញផ្លូវក្រួសក្រហម ក្នុងខេត្តពោធិ៍សាត់

2025/02/27 05:27:47 pm        196
ពោធិ៍សាត់ ៖ ឯកឧត្តមរដ្ឋលេខាធិការ អ៊ិន ចន្ថា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ធ្វើការចុះត្រួតពិនិត្យ វាយតម្លៃ លើគម្រោងការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែប្រវែងជិត៩គីឡូម៉ែត្រ ភ្ជាប់ពីភូមិរហាលទិល ទៅភូមិសំសាន ក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានបញ្ជាក់ឱ្យដឹងថា ផ្លូវក្រួសក្រហមដែលបានស្ថាបនាស្តារឡើងវិញនេះមានប្រវែង ៨៩០០ម៉ែត្រ ទទឹង៥ម៉ែត្រ មានសាងសង់លូប្រអប់មុខពីរចំនួន១កន្លែង លូប្រអប់មុខមួយចំនួន១កន្លែង លូមូលមុខមួយចំនួន២កន្លែង រួមនិងការដាក់ផ្លាកឈ្មោះផ្លូវចំនួន២កន្លែង ដោយប្រើប្រាស់ថវិការជំពូក២១ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តន៍គម្រោងដោយ នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ដឹកនាំដោយ ឯកឧត្តម ង៉ែត សុវណ្ណរ័ត្ន ។ក្រោយពីបានចុះត្រួតពិនិត្យដោយផ្ទាល់ គណកម្មាធិការអន្តរក្រសួង បានឯកភាពទទួលយកបញ្ចប់គម្រោងនេះ១០០ភាគរយ ហើយឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ិន ចន្ថា និងគណកម្មាធិការអន្តរក្រសួង បានជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជាអ្នកអាស្រ័យផលផ្លូវទាំងនេះ ដោយឯកឧត្តម អ៊ិន ចន្ថា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទជូនដល់បងប្អូនប្រជាពលរដ្ឋ ហើយឯកឧត្តមបានជម្រាបជូនថា គណៈកម្មាធិការអន្តរក្រសួងចុះមកក្នុងពេលនេះគឺដើម្បីធ្វើការត្រួតពិនិត្យគុណភាព និងវាយតម្លៃ លើការអនុវត្តន៍ការលើការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសក្រហមចំនួន១ខ្សែនេះ ព្រោះក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការ យកចិត្តទុកដាក់យ៉ាងខ្លាំង លើការងារស្ថាបនា ដោយបានគិតគូរពីភាពធន់ នឹងការប្រែប្រួលអាកាសធាតុ ទាំងផ្លូវក្រាលដីស ផ្លូវក្រាល ល្បាយក្រួស ផ្លូវកៅស៊ូពីរជាន់ និងផ្លូវក្រាលបេតុង, ព្រោះផ្លូវពិតជាមានសារៈសំខាន់បំផុត ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅតំបន់ជនបទ និងកាត់បន្ថយគម្លាតរវាងតំបន់ជនបទ និងទីប្រជុំជន និងដើម្បផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ឯកឧត្តម អ៊ិន ចន្ថា ក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានត្រូវរួមចំណែកក្នុងការថែរក្សាផ្លូវទាំងនេះ ក៏ដូចផ្លូវជនបទផ្សេងទៀតក្នុងមូលដ្ឋាន ដើម្បីការប្រើប្រាស់បានយូរអង្វែងបន្ថែមទៀត ដោយកុំចាក់ដីលុបប្រឡាយរំដោះទឹកនៅសងខាងផ្លូវដែលមានស្រាប់ ហើយពេលចាក់ដីខ្ពស់ជាងផ្លូវសុំដាក់លូរំដោះទឹក ការប្រើប្រាស់គ្រឿងចក្រកសិកម្មដូចជាគោយន្តជាដើមសូមកុំប្រើកង់ដែក កុំទុកដាក់សម្ភារៈផ្សេងៗឬ ហាលស្រូវដំឡូងនៅលើផ្លូវ ជាពិសេសត្រូវចូលរួមទបស្កាត់ការដឹកលើសទំងន់ ៕

ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្នំពេញ-អរិយក្សត្រ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ នៅពេលឆាប់ៗខាងមុខ

2025/02/27 10:58:58 am        255
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្នំពេញ-អរិយក្សត្រ នឹងឈាន​ដល់​ការ​បើក​ការដ្ឋាន​ជា​ផ្លូវ​ការ​នៅពេលឆាប់ៗខាងមុខ ក្រោយជំនាញបានសិក្សាលម្អិតអស់រួចរាល់ ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ចូន បានប្រាប់ឱ្យដឹងថា ៖ ក្រុម​ការ​ងារ​ជំនាញបានត្រៀមលក្ខណៈ​រួចរាល់ទាំងស្រុង ១០០ភាគរយហើយទាំងបច្ចេកទេស , ផល​ប៉ះ​ពាល់​លើ​ផ្លូវ​ទឹក ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធក្រោមដីជាដើម នៅឡើយតែការ​ចង្អុល​បង្ហាញ​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេចធិបតី នាយករដ្ឋមន្ត្រី ឱ្យបើកការដ្ឋាន​ដើម្បី​ចាប់​ផ្តើម​ដំណើរ​ការ​ការ​សាង​សង់​ប៉ុណ្ណោះ។ ប្រជាពលរដ្ឋបង្ហាញការយល់ឃើញថា ត្បិតតែបច្ចុប្បន្ននេះ ស្ពានមិនទាន់ចេញជារូបរាងក៏ពិតមែន ប៉ុន្តែ​គម្រោង នៃការសាងសង់នេះ បានធ្វើឱ្យពួកគាត់សប្បាយចិត្តណាស់ ព្រោះ​នេះ​គឺ​ជា​សមិទ្ធិផល​ដ៏​ថ្មីសន្លាង​មួយទៀតដែលរបស់ប្រទេសជាតិ សម្រាប់ឱ្យប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​ដំណើរ​ពី​តំបន់​មួយ​ទៅតំបន់បានបានលឿនរហ័ស ពិសេសនោះគឺបងប្អូន​ដែល​រស់​នៅ​តំបន់​អរិយក្សត្រ ដែលកំពុងជួបការលំបាក លើការជិះដឆ្លងទន្លេ មកកាន់រាជធានីភ្នំពេញ ។ សូមបញ្ជាក់ថា គម្រោងស្ពានឆ្លងទន្លេខាងលើនេះ នឹងត្រូវសាងសង់ឡើង ដោយ​ភ្ជាប់​ពី​តំបន់​ផ្សារ​ចាស់ ​ក្នុងទឹកដីខណ្ឌដូនពេញ ឆ្លងកាត់ទន្លេសាបភ្ជាប់ទៅកាន់តំបន់ជ្រោយចង្វា និងបន្ត​ភ្ជាប់​ពី​ជ្រោយ​ចង្វា ឆ្លងកាត់ទន្លេមេគង្គ ទៅកាន់តំបន់អរិក្សត្រ ក្នុងទឹកដី នៃខេត្តកណ្តាល ៕ អត្ថបទ ៖ លីហេង

អនុប្រធានក្រុមហ៊ុន TotalEnergies ប្រចាំតំបន់អូសេអានី និងអាស៊ីអាគ្នេយ៍បានវាយតម្លៃជាវិជ្ជមានចំពោះស្ថានភាពវិនិយោគនៅកម្ពុជា

2025/02/26 02:13:56 pm        153
នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Mehmet CELEPOGLU អនុប្រធានក្រុមហ៊ុន TotalEnergies ប្រចាំតំបន់អូសេអានី និងអាស៊ីអាគ្នេយ៍ ចូលជួបសម្ដែងការគួរសម នៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប,​ លោក Mehmet CELEPOGLU បានថ្លែងអំណរគុណសម្ដេចបវរធិបតីដែលបានចំណាយពេលដ៏មមាញឹកអនុញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម ព្រមទាំងបានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីប្រតិបតិ្តការអាជីវកម្មរបស់ក្រុមហ៊ុន TotalEnergies អន្តរជាតិ និងដំណើរការអាជីវកម្ម និងចក្ខុវិស័យនាពេលអនាគតប្រកបដោយភាពវិជ្ជមានរបស់ក្រុមហ៊ុន TotalEnergies នៅកម្ពុជា។ បន្ថែមលើនោះ, លោក Mehmet CELEPOGLU ក៏បានវាយតម្លៃជាវិជ្ជមានចំពោះស្ថានភាព​វិនិយោគនៅកម្ពុជា​ និងបង្ហាញពីចំណាប់អារម្មណ៍អំពីការដាក់ចេញនូវគោលនយោបាយ និងគំនិតផ្ដួចផ្ដើមដ៏ល្អជាច្រើនរាជរដ្ឋាភិបាល​ ដែលដឹកនាំដោយសម្ដេចបវរធិបតី ពិសេសលើការកែទម្រង់ពន្ធដា ដែលជាកម្មវិធីកែទម្រង់គាំទ្រដល់ការប្រកួតប្រជែងប្រកបដោយតម្លាភាព និងស្មើភាព។ សម្ដេចបវរធិបតីបានស្វាគមន៍លោក Mehmet CELEPOGLU ដែលបានមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន TotalEnergies ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ សម្ដេចបវរធិបតី បានគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយទាក់ទាញការវិនិយោគ និងការលើកទឹកចិត្តផ្សេងៗដែលដាក់ចេញដោយរាជរដ្ឋាភិបាល។ សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា កត្តាទាំងនេះគឺជាកិច្ចការចាំបាច់របស់រាជរដ្ឋាភិបាល ដែលចាំបាច់ត្រូវតែធានានូវបរិយាកាសវិនិយោគមួយដែលអំណោយផលសម្រាប់វិនិយោគិន ការធានានូវភាពជោគជ័យ និងការលើកទឹកចិត្តដល់វិនិយោគិនដែលកំពុងវិនិយោគនៅកម្ពុជា ក៏ដូចជាធានា និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ។ សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់ក្រុមហ៊ុន TotalEnergies បន្តផ្សារភ្ជាប់ទំនាក់ទំនង និងធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បី ភាពជោគជ័យបន្ថែមទៀតរបស់ក្រុមហ៊ុន និងការដោះស្រាយបញ្ហាប្រឈមនានារបស់ក្រុមហ៊ុន ៕

ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិនកោតសរសើរការងារអភិបាលកិច្ចប្រទេសរបស់សម្តេចបវរធិបតី

2025/02/26 02:08:20 pm        174
នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម លីវ ចុងអ៉ី (LIU Zhongyi) ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម លីវ ចុងអ៉ី បានវាយតម្លៃខ្ពស់ពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យសន្ដិសុខ។ ជាមួយគ្នានោះ, ឯកឧត្តម លីវ ចុងអ៉ី បានកោតសរសើរសម្ដេចបវរធិបតី ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រ, គោលនយោបាយ និងគំនិតផ្ដួចផ្ដើមថ្មីៗជាច្រើន ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ សម្រាប់ការងារអភិបាលកិច្ចប្រទេស ហើយឯកឧត្តមបានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី ប្រទេសកម្ពុជានឹងបន្តសម្រេចបាននូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តម លីវ ចុងអ៉ី ក៏បានគូសបញ្ជាក់ផងដែរថា ភាគីចិនរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែខ្លាំងក្លាថែមទៀតជាមួយភាគីកម្ពុជា។ ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ពីលទ្ធផលជាច្រើននៅក្នុងកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ជាពិសេសលើវិស័យសន្ដិសុខ។ ជាមួយគ្នានោះ, សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ប្ដេជ្ញាបន្តរក្សាសន្តិភាព និងធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ សម្ដេចបវរធិបតីបានលើកទឹកចិត្តក្រសួង និងស្ថាប័ន្ធពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធថែម ជាពិសេស លើការកសាងសមត្ថភាព និងការផ្លាស់ប្ដូរព័ត៌មាន៕

ឯកអគ្គរដ្ឋទូតថ្មីស្រីលង្កា ប្ដេជ្ញាពង្រឹងទំនាក់ទំនងប្រទេសស្រីលង្កា-កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត

2025/02/26 01:33:57 pm        123
នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ វីចាយ៉ានធី អេឌីរីស៊ីងហេ(Wijayanthi Edirisinghe), ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យ ស្រីលង្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោកជំទាវ​ វីចាយ៉ានធី​ អេឌីរីស៊ីងហេ បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតី​ និង​ឯកឧត្តម​នាយករដ្ឋមន្ត្រីស្រីលង្កា ជូនចំពោះសម្ដេចបវរធិបតី។ លោកជំទាវក៏បានសម្ដែងនូវការពេញចិត្ត​ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរអង្វែងស្រីលង្កា-កម្ពុជា ព្រមទាំងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន នៅក្នុងអាណត្តិការទូតរបស់លោកជំទាវ ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា៖ ពាណិជ្ជកម្ម ការវិនិយោគ​ ការអប់រំ និងទេសចរណ៍ ជាដេីម។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរលោកជំទាវ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបវរធិបតីបានបង្ហាញនូវជំនឿជឿជាក់ថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែត្រូវបានលើកកម្ពស់ឱ្យកាន់តែរីកចម្រើនថែមទៀត។ សម្ដេចបវរធិបតីបានបន្ថែមទៀតថា កម្ពុជា-ស្រីលង្កា មានទំនាក់ទំនងជាយូរណាស់មកហើយ មានជំនឿសាសនាប្រហាក់ប្រហែលគ្នា ហើយប្រទេសទាំងពីរនៅមានសក្ដានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត ក្នុងនោះមាន វិស័យអប់រំ និងទេសចរណ៍បែបសាសនាជាដើម។ សម្ដេចបវរធិបតីបានលើកទឹកចិត្តឱ្យលោកជំទាវបន្តធ្វើការឱ្យជិតស្និទ្ធជាមួយក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា និងជំរុញការផ្សារភ្ជាប់ទំនាក់ទំនងបន្ថែមទៀតជាមួយវិស័យឯកជននៃប្រទេសទាំងពីរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្របពេលតម្លៃមាសហក់ឡើងខ្ពស់ ហ្គាណាប្រើប្រាស់យានដ្រូនដើម្បីស្វែងរកកម្មករជីករ៉ែខុសច្បាប់
06/23/2025 08:06 PM
ទីក្រុងប៉េកាំង ចេញការព្រមានអាកាសធាតុសម្រាប់ថ្ងៃក្តៅបំផុតប្រចាំឆ្នាំ
06/23/2025 08:06 PM
មេដឹកនាំស៊ីរីប្តេជ្ញាថា អ្នកពាក់ព័ន្ធនឹងការវាយប្រហារអត្តឃាត នឹងត្រូវប្រឈមនឹងការកាត់ទោស
06/23/2025 08:06 PM
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់៖ អ៊ីរ៉ង់ត្រូវតែចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក
06/23/2025 08:06 PM
ការវាយប្រហារតាមច្រកអាកាសទ្រង់ទ្រាយធំរបស់រុស្ស៊ីសម្លាប់មនុស្សយ៉ាងហោច ១០នាក់នៅទីក្រុងគីវ ប្រទេសអ៊ុយក្រែន
06/23/2025 07:06 PM
លោកនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រាប់នាយករដ្ឋមន្ត្រីចិនថា សំខាន់ណាស់ក្នុងការបន្តរក្សាទំនុកចិត្ត និងការយោគយល់គ្នា
06/23/2025 07:06 PM
លោក Zelenskyy ទៅដល់ចក្រភពអង់គ្លេស ដើម្បីពិភាក្សាអំពីវិស័យការពារជាតិអ៊ុយក្រែន
06/23/2025 07:06 PM
មូលនិធិចែករំលែកសង្រ្គោះជីវិតសកលនៃសាធារណៈរដ្ឋកូរ៉េ គាំទ្រនិងចូលរួមចំណែក ការបណ្តុះបណ្តាលថ្នាក់ឯកទេសជំនាញ និងប្រព័ន្ធដឹកជញ្ជូនអ្នកជំងឺឱ្យកាន់តែមានភាពងាយស្រួល និងកាន់តែឆាប់រហ័ស
06/23/2025 07:06 PM
រដ្ឋាភិបាលទូទាំងតំបន់មជ្ឈិមបូព៌ាថ្កោលការបំផ្ទុះគ្រាប់បែកអត្តឃាតលើព្រះវិហារនៅប្រទេសស៊ីរី
06/23/2025 07:06 PM
ទីក្រុង Budapest៖ ហុងគ្រី និងស្លូវ៉ាគី រារាំងកញ្ចប់ទណ្ឌកម្មលើរុស្ស៊ី
06/23/2025 07:06 PM