TOP STORY | សម្ដេចតេជោ ហ៊ុន សែន រម្លឹកពីប្រវត្តិនៃការលះបង់របស់សម្ដេចប្ដូរយក ការរស់រានរបស់ប្រជាជន សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ
រាជរដ្ឋាភិបាលសម្រេចប្រសិទ្ធនាមស្ពានខ្ពស់ជាងគេនៅកម្ពុជាថា «ស្ពាន​តេជោសន្តិភាពឫស្សីជ្រុំ»
សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រទេសបង់ក្លាដេសបង្កើនការវិនិយោគ ជាពិសេសវិស័យកសិកម្មជាមួយកម្ពុជា
TOP STORY | សម្ដេចតេជោបញ្ជាក់ថា សំឡេងសន្ទនារវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃដែលបែកធ្លាយបានផ្ញើទៅមន្រ្ដីពាក់ព័ន្ធប្រហែល៨០នាក់»

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតី អនុញ្ញាតជូនឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិនជួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/02/26 12:07:05 pm        88
នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម លីវ ចុងអ៊ី (LIU ZHONGYI) ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។សូមជម្រាបថា កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេស និងប្រជាជនកម្ពុជា-ចិន បានចាប់ផ្តើម និងចាក់ឫសយ៉ាងជ្រៅនៅ ក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ។ ក្រោយមក ក្រោមការដឹកនាំរបស់ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរបរមរតនកោដ្ឋ និងលោកប្រធាន ម៉ៅ សេទុង ប្រទេសទាំងពីរ កម្ពុជា-ចិន បានផ្សារភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា កាន់តែស្អិតរមួត រៀងរហូតមក។ ក្នុងស្មារតីបន្តមរតកនៃទំនាក់ទំនងដ៏ស្អិតរមួតនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រកម្ពុជា បានខិតខំបន្តពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយថ្នាក់ដឹកនាំចិន ជាបន្តបន្ទាប់ រហូតបានលើកកម្ពស់ទំនាក់ទំនងនេះទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ចាប់តាំងពីឆ្នាំ២០១០។ក្នុងន័យនេះសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកដឹកនាំជំនាន់ក្រោយ ដែលបន្តវេនដឹកនាំនាវាកម្ពុជានាពេលបច្ចុប្បន្ន បានបន្តគាំទ្រយ៉ាងពេញទំហឹងដោយឥតរារែកនូវគំនិតផ្តួចផ្តើមស្ដីពី “យុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់រដ្ឋាភិបាលចិន។ បន្ថែមពីលើនេះ ក្នុងនាមជាដៃគូនៃកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ កម្ពុជា និងចិន បន្តមានទំនាក់ទំនងមិត្តភាពជាប្រពៃជាដ៏ល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ហើយកំពុងរីកចម្រើនលើវិស័យនានាជាច្រើន។ ការប្រាស្រ័យទាក់ទងគ្នាយ៉ាងស្អិតរមួត និងការផ្លាស់ប្តូរទស្សនកិច្ចដ៏មមាញឹកគ្រប់ជាន់ថ្នាក់ក្នុងបណ្តាឆ្នាំថ្មីៗនេះ ជាពិសេសដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតីជាលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជាទៅកាន់ប្រទេសចិន រដ្ឋធានីប៉េកាំង កាលពីថ្ងៃទី ១៤-១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ ដោយសម្ដេចបានជួបសម្ដែងរគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន។ ជាលទ្ធផល ភាគីទាំងពីរបានប្រកាសបង្ហាញជំហរដូចគ្នាយ៉ាងម៉ឺងម៉ាត់ ក្នុងការបន្តរក្សាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការពារគ្នាទៅវិញទៅមកព្រមទាំងការសម្រេចរួមគ្នា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» កន្លងទៅនេ៕

សម្ដេចធិបតី អនុញ្ញាតជូនឯកអគ្គរដ្ឋទូតស្រីលង្កា ប្រចាំកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/02/26 12:01:49 pm        118
នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនលោកជំទាវ Edirisinghe Arachchilage Sriyani Wijayanthi Edirisinghe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យ ស្រីលង្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។សូមជម្រាបថា សម្រាប់ទំនាក់ទំនងការទូតផ្លូវការ កម្ពុជា-ស្រីលង្កា ផ្តើមភ្ជាប់ទំនាក់ទំនងគ្នាតាំងពីឆ្នាំ១៩៥២ ប៉ុន្តែចំណងការទូតនេះ ត្រូវបានផ្អាកមួយរយៈដោយសារសង្គ្រាមស៊ីវិល មុនពេលផ្សារភ្ជាប់ឡើងវិញកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៩៦។ ក្រៅពីជំរុញ និងពង្រឹងទំនាក់ទំនងផ្នែកអប់រំ វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្មប្រទេសទាំងពីរក៏បានជំរុញកិច្ចប្រតិបត្តិការ និងការជំរុញវិស័យសាសនាផងដែរ ដោយប្រទេសទាំងពីរ មានប្រជាជនភាគច្រើនកាន់ពុទ្ធសាសនា។ ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ ឯកអគ្គរដ្ឋទូត ស្រីលង្កាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការកម្ពុជា-ស្រីលង្កា។ ខណៈប្រទេសទាំងពីរនៅមានលទ្ធភាពជាច្រើនទៀតក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ចនិងពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ ជាដើម ។ សម្តេចធិបតីបានបញ្ជាក់បន្ថែមថា ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតថ្មីស្រីលង្កាប្រចាំកម្ពុជា៕

សម្ដេចធិបតី អនុញ្ញាតជូនអនុប្រធានក្រុមហ៊ុន Total Energies ជួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/02/26 11:55:20 am        126
នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតជូនលោក Mehmet Celepoglu អនុប្រធានក្រុមហ៊ុន Total Energies ប្រចាំតំបន់អូសេអានី និងអាស៊ីអាគ្នេយ៍ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្រុមហ៊ុន Total Energies គឺជាក្រុមហ៊ុនមានកិត្តិនាមល្បីល្បាញ លើវិស័យប្រេង និងឧស្ម័ន នៅព្រះរាជាណាចក្រកម្ពុជា ហើយក្រៅពីវិស័យនេះ ក្រុមហ៊ុនក៏មានអាជីវកម្មលើវិស័យថាមពល អគ្គីសនីផងដែរ។ កន្លងមក ក្រុមហ៊ុននេះ ក៏បានបង្ហាញអំពីបំណងក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជាផងដែរ ដោយបច្ចុប្បន្ន ក្រុមហ៊ុន Total Energies កំពុងវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅប្រទេសសិង្ហបុរី ហើយជោគជ័យនៃគម្រោងនេះនឹងជំរុញដល់ការវិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា ដែលនឹងធ្វើឱ្យកម្ពុជាកាន់តែមានជម្រើសប្រភពថាមពលបន្ថែម។គួរបញ្ជាក់ថា ក្រុមហ៊ុនTotal Energies បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធឈ្មោះ Total Cambodge នៅកម្ពុជា ដែលចែកចាយប្រេងឥន្ធនៈ និងប្រេងម៉ាស៊ីន ហើយកំពុងប្រតិបត្តិការចំនួន ៥៨ ស្ថានីយ៍នៅរាជធានីភ្នំពេញ និងចំនួន ៤៩ ផ្សេងទៀតនៅតាមបណ្តាខេត្តទាំង២៤។ ក្រុមហ៊ុន បាននិងកំពុងប្រតិបត្តិការអាជីវកម្មរោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៦៥ មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង និងកំពុងពិចារណាក្នុងការវិនិយោគបន្ថែមនៅកម្ពុជា ពិសេសក្នុងវិស័យថាមពលខ្យល់៕

លេខាធិការគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តប្រចាំរដ្ឋធានីប៉េកាំង​កោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា

2025/02/24 03:46:31 pm        199
នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម យីន លី (Yin Li) សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ប្រចាំរដ្ឋធានីប៉េកាំង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម យីន លី បានកោតសរសើរ និងបង្ហាញនូវចំណាប់អារម្មណ៍ជាខ្លាំងចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេសការបន្តរក្សាបាននូវសន្ដិភាព,​ ស្ថិរភាពនយោបាយ,​ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់ប្រជាជន។ ឯកឧត្តមយីន លី បានបង្ហាញនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី, សេដ្ឋកិច្ចកម្ពុជានឹងបន្តរីកចម្រើន​ និងកាន់តែខ្លាំងក្លាថែមទៀត។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ក៏ដូចជាភាពរីកចម្រើននៃទំនាក់ទំនងគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​​ ចិន-កម្ពុជា ក្នុងក្របខ័ណ្ឌរដ្ឋ,​ បក្ស និងប្រជាជន។ ជាមួយគ្នានោះ, ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម​ និង​ គណៈប្រតិភូនាពេលនេះ គឺចូលរួមអនុវត្តឱ្យកាន់តែស៊ីជម្រៅ និងខ្លាំងក្លាថែមទៀតនូវរាល់ការឯកភាពរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងការបន្តជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែង។ ឯកឧត្តមក៏បានគូសបញ្ជាក់ថារដ្ឋធានប៉េកាំងមានបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលខេត្តសៀមរាប និងបណ្ដារដ្ឋបាលខេត្តផ្សេងទៀត​ ផងដែរ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងគ្រប់កម្រិត និងកិច្ចហប្រតិបត្តិការលើគ្រប់វិស័យ​កម្ពុជា-ចិន។ សម្ដេចបវរធិបតី ក៏បានអរគុណរដ្ឋាភិបាលចិន ដែលតែងតែជួយគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងចំពោះវិនិយោគិនចិន ដែលកន្លងមកបានបណ្ដាក់ទុនវិនិយោគជាច្រើន នៅកម្ពុជា រួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា៖ការកសាងផ្លូវល្បឿនលឿន, អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ជាដើម។ សម្ដេចបវរធិបតី និងឯកឧត្តម យីន លី ក៏បានពិភាក្សាអំពីការបន្តពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរលើវិស័យសក្ដានុពលជាច្រើនដែលរួមមាន ជាអាទិ៍៖ វិស័យនយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, បច្ចេកវិទ្យាឌីជីថល, សិល្បៈ-វប្បធម៌, ទេសចរណ៍, ការផ្លាស់ប្ដូររវាងប្រជាជន និង ប្រជាជន៕

អតីតសមាជិកបក្សប្រឆាំង និងសមាជិកគណបក្សនានាចំនួន ១៣០រូប ស្នើចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

2025/02/24 01:46:19 pm        122
នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ មានអតីតសមាជិកបក្សប្រឆាំង និងសមាជិកគណបក្សនានាចំនួន ១៣០រូប ស្នើចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។យោងតាមសំណើពីអតីតសមាជិកគណបក្សប្រឆាំង និងសមាជិកគណបក្សនានា ដែលមានចំនួន ១៣០រូប មកពីខេត្តចំនួន ៦ រួមមាន ខេត្តកំពង់ចាម ក្រចេះ ព្រៃវែង ប៉ៃលិន ត្បូងឃ្មុំ និងកំពង់ធំ បានប្រកាសចាកចេញពីគណបក្សរបស់ខ្លួន និងគោរពស្នើសុំ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្តជាជនកម្ពុជា ដោយយល់ច្បាស់អំពីគុណតម្លៃសុខសន្តិភាព និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។ជាមួយនឹងសំណើនេះ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត ថ្លែងថា សមាជិកថ្មីមកពីគណបក្សប្រឆាំងនានាចូលរួមជីភាពជាមួយគណបក្សប្រជាជនកម្ពុជាត្រូវរួមគ្នាបន្តរក្សាសុខសន្តិភាពក្រោមម្លប់សន្តិភាព មានសន្តិភាពទើបកម្ពុជាមានថ្ងៃនេះ។ឯកឧត្តម បន្ថែមថា មានតែសម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំកសាងពីបាតដៃទទេ ហូតមានការអភិវឌ្ឍន៍លើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ និងគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧នេះ និងបន្តទៅមុខជារៀងរហូត៕ 

អភិបាលខេត្តកណ្ដាល ជំរុញឱ្យក្រុមហ៊ុនសាងសង់ស្ពានកោះចំរើនសាងសង់ឱ្យរួចរាល់មុនរដូវវស្សាឈានចូលមកដល់

2025/02/21 01:19:07 pm        183
កណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើការជំរុញ និងណែនាំដល់ក្រុមហ៊ុនសាងសង់ស្ពានកោះចំរើន បែបនេះក្នុងឱកាសដែលឯកឧត្តម អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកលើកដែក អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ពានកោះចំរើច ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ ឯកឧត្តម អភិបាលខេត្ត បន្តថា ដើម្បីសម្រួលដល់ការដល់ការធ្វើដំណើរទៅវិញទៅមករបស់ប្រជាពលរដ្ឋ សិស្សសានិសិស្ស ពិសេសការដឹកកសិផលរបស់ប្រជាកសិករមានភាពងាយស្រួល ក្នុងរដូវវស្សាខាងមុខនេះ ទន្ទឹមនឹងនោះស្ពាននេះបានកាត់បន្ថយហានិភ័យក្នុងការធ្វើដំណើរទៅវិញទៅមកដោយទូកនារដូវស្សា ដែលអាចបង្កហានិភ័យដល់ប្រជាពលរដ្ឋពិសេសសិស្សសាលាតូចៗផងដែរ។ ឯកឧត្តម អភិបាលខេត្ត បន្ថែមថា ក្រុមហ៊ុនត្រូវធានាបានថា៖ ការសាងសង់ប្រកបដោយបទដ្ឋានបច្ចេកទេស គុណភាព សុវត្ថិភាព ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននេះប្រើប្រាស់បានយូរវែង។ សូមបញ្ជាក់ផងដែរថា ស្ពានបេតុងអាម៉េ មានបណ្ដោយប្រវែង ៥៤ម៉ែត្រ ទទឹង៨ម៉ែត្រ មានលូជ្រុងប្រវែង១២មx២ម ១កន្លែង សាសង់បានប្រមាណ៥៨%៕

ពលរដ្ឋ និងកម្មករនៅរាជធានីភ្នំពេញ ពហិការលើកបដាប្រឆាំងនឹងគម្រោងកៀរគរ មនុស្សបាតុកម្មនៅកូរ៉េដែលមានក្រុមអ្នកនយោបាយប្រឆាំងនៅពីក្រោយ

2025/02/19 02:57:05 pm        200
ពលរដ្ឋ និងកម្មករក្នុងរាជធានីភ្នំពេញ បានលើកបដាធ្វើពហិការប្រឆាំងនឹងគម្រោងប្រមូលផ្តុំមនុស្សធ្វើបាតុកម្មដែលមានអ្នកនយោបាយប្រឆាំងនៅពីក្រោយ ដោយចាត់ទុកថា សកម្មភាពនេះជាការបំផ្លាញកិត្តិយសជាតិនៅទឹកដីបរទេស និងមានជាចេតនាញុះញង់ក្រោមលេសយកបញ្ហាទឹកដីជានុយប៉ុណ្ណោះ។លោក ឃឹម ចាន់ណារិទ្ធ ជាពលរដ្ឋដែលបម្រើការងារជាសហជីពនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺបានថ្លែងថា៖«ខ្ញុំសូមប្រកាសពាក់ហិការប្រឆាំងនឹងបុគ្គលដែលជាមេដឹកនាំក្រុមជ្រុលនិយមមួយក្ដាបតូចនៅសាធារណរដ្ឋកូរ៉េ ដែលកំពុងព្យាយាមកៀរគរមនុស្សទៅចូលរួមបាតុកម្មនៅលើទឹកដីបរទេស»។លោកបន្តថា៖«ពួកគេជាក្រុមមនុស្សជ្រុលនិយមគិតតែពីមហិជ្ជតា ផលប្រយោជន៍នយោបាយខ្មៅកង្វក់មួយជ្រុងតូច ដែលមិនបានគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋដែលខិតខំរកការងារធ្វើប្រទេសកូរ៉េនោះទេ។ មួយថ្ងៃៗ គិតតែពីញុះញង់ពលរដ្ឋឱ្យស្អប់រាជរដ្ឋាភិបាលខ្លួនឯង ស្អប់ប្រទេសជាតិខ្លួនឯង ក៏ដូចជាបង្ហាញចំណុចខ្សោយឱ្យជនបរទេសមើលងាយជាតិខ្មែរ»។លោកបានអំពាវនាវប្រជាពលរដ្ឋ និងពលរដ្ឋដែលកំពុងធ្វើការងារ និងស្នាក់នៅសាធារណរដ្ឋកូរ៉េ កុំទៅចូលរួមបាតុកម្ម ហើយចាកចេញឱ្យឆ្ងាយពីក្រុមជ្រុលនិយមទាំងអស់នោះ។ លើសពីនេះលោកបានប្រកាសគាំទ្របងប្អូន ប្រជាពលរដ្ឋដែលប្រកាសពាក់ហិកាក្នុងការចូលរួមបាតុកម្មជាមួយពួកគេ។លោក ផល ចិត្រា ពលរដ្ឋបម្រើការងារជាសហជីពនៅខណ្ឌដង្កោ រាជធានីភ្នំពេញបាននិយាយថា៖«ខ្ញុំសូមប្រកាសពាក់ហិការប្រឆាំងចំពោះមេដឹកនាំដែលកំពុងរៀបចំផែនការធ្វើបាតុកម្មនៅកូរ៉េ ព្រោះបាតុកម្មនៅលើទឹកដីបរទេសមិនមែនជារឿងល្អ ត្រឹមត្រូវដែលសាកសម្យឱ្យកូនខ្មែរគ្រប់រូបធ្វើនោះទេ»។លោកបានជំរុញឱ្យបងប្អូន ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅ ឬធ្វើការងារនៅសាធារណរដ្ឋកូរ៉េ កុំចូលទៅពាក់ព័ន្ធជាមួយក្រុមជ្រុលនិយមទាំងអស់នោះ ដើម្បីចៀសវាងខាតបង់ពេលវេលា ខាតបង់ថវិកា និងចូលរួមក្នុងផ្នែកមួយការបំផ្លាញមុខមាត់ជាតិនៅឆាកអន្តរជាតិដែរ។លោក ទុយ កុសល ជាពលរដ្ឋបម្រើការងារជាសហជីពនៅភ្នំពេញបានថ្លែងថា៖«ខ្ញុំមិនគាំទ្រការកៀរគរពលរដ្ឋខ្មែរទៅធ្វើបាតុកម្មនៅលើទឹកដីបរទេសនោះទេ។ សូមបងប្អូនពិចារណាឱ្យបានច្បាស់លាស់ ព្រោះអ្វីដែលពួកគេទាមទារនោះ គឺជាអ្វីដែលរាជរដ្ឋាភិបាលកំពុងដោះស្រាយទៅតាមសន្ដិវិធីច្បាប់ហើយ»។លោកបានបង្ហាញពីភាពជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចបរវធិបតី ហ៊ុន ម៉ាណែត ព្រោះសម្ដេចជាអ្នកបន្តវេនដ៏មានសក្ដានុពលមួយរូប និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាជាតិ។ ម្យ៉ាងវិញទៀត សម្ដេចបវរធិបតីបានប្ដេជ្ញាការពារបូរណភាពទឹកដី និងការពារពលរដ្ឋខ្មែរគ្រប់រូបមិនមានភាពអយុត្តិធម៌ណាមួយកើតឡើងនោះទេ។លោក ឡេវ សំអាន ពលរដ្ឋបម្រើការងារជាសហជីពនៅភ្នំពេញបានថ្លែងថា៖«ក្រុមជ្រុលនិយមទាំងអស់នេះនៅតែយកលេសការពារទឹកដី ការពារព្រំដែន ប៉ុន្ដែខ្ញុំសង្កេតឃើញថា ពួកគេកំពុងបម្រើនយោបាយ ឬក៏ជាឧបករណ៍នយោបាយឱ្យទណ្ឌិត សម រង្ស៊ី។ ដូចដែលយើងបានដឹងស្រាប់ហើយថា ក្រុមសម រង្ស៊ី នេះមិនដែលធ្វើអ្វីឱ្យមានផលប្រយោជន៍ជាតិមាតុភូមិយើងទេ គឺមានតែញុះញង់ លាបពណ៌ មួលបង្កាច់ បង្ខូចកិត្តិយសជាតិ និងបំផ្លាញ់ខ្មែរគ្មានឯងប៉ុណ្ណោះ»។លោកបានលើកទឹកចិត្តដលប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅសាធារណរដ្ឋកូរ៉េ ត្រូវតែប្រកាន់ជំហរឱ្យម៉ឺងម៉ាត់ និងពាក់ហិកាក្នុងការចូលរួមសកម្មភាពក្បត់ជាតិនេះ។ លោកចង់ឃើញពលរដ្ឋខ្មែកុំយកបាតុកម្មធ្វើជាមុខរបរ ប៉ុន្ដែត្រូវកិច្ចខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងប្រឹងប្រែងធ្វើការងារដែលត្រឹមត្រូវ ដើម្បីផលប្រយោជន៍សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិកម្ពុជាទាំងមូល៕

សម្ដេចធិបតី៖ កម្ពុជារក្សាជំហរដោះស្រាយបញ្ហាព្រំដែនតាមសន្ដិវិធីប៉ុន្ដែនឹងប្រើកម្លាំងបើមានការឈ្លានពាន

2025/02/19 01:12:13 pm        91
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ទាក់ទងនឹងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ប្រទេសកម្ពុជា គឺរក្សាជំហរដោះស្រាយតាមសន្ដិវិធី ប៉ុន្ដែកម្ពុជានឹងប្រើកងកម្លាំង និងអាវុធ ប្រសិនបើមានការឈានពានចូលបូរណភាពទឹកដីរបស់កម្ពុជា។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា រឿងបញ្ហាព្រំដែនអ្នកណាក៏គិតដែរ មិនមែនមានតែអ្នកជាតិនិយមរត់ចោលស្រុកនោះទេ។ សម្ដេចមានប្រសាសន៍ថា រាជរដ្ឋាភិបាល មន្រ្ដីកិច្ចការព្រំដែន និងប្រជាពលរដ្ឋនៅទូទាំងប្រទេសសុទ្ធតែជាអ្នកជាតិនិយម ហើយជាអ្នកជាតិនិយមឆ្អិនឆ្អៅថែមទៀត។ បើមន្រ្ដីកិច្ចការព្រំដែន ធ្វើកិច្ចការងារលើការចរចារឿងព្រំដែនជាមួយប្រទេសជិតខាងដាច់បាយដាច់ទឹក ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាក្នុងមួយចំអាមៗ។ ប៉ុន្ដែរឿងព្រំដែននេះមិនមែនជារឿងងាយស្រួលដោះ១ថ្ងៃចប់នោះទេ ខណៈសូម្បីតែទំនាស់ដីធ្លីក្នុងគ្រួសាររឿងព្រំដីក្នុងប្រទេសផងត្រូវចំណាយពេលដោះស្រាយជាង ២០ ឆ្នាំក៏មានដែរ។ក្នុងឱកាសនោះសម្ដេចធីបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា កិច្ចការងារបោះបង្គោលព្រំដែនគោក កម្ពុជា-ថៃ គឺមានពីរចំណុចក្នុងចំណុចទីមួយត្រូវបោះបង្គោលពីតំបន់ជាំទៅដល់តំបន់ចាំយាម ត្រូវបោះបង្គោលចំនួន៧៤បង្គោល។ ប៉ុន្ដែពីតំបន់មុំ៣ទៅដល់ចំណុចតំបន់ចាំយាម គឺមិនទាន់មានការបោះបង្គោលព្រំដែនរួចរាល់នៅឡើយទេ ប៉ុន្ដែមានផែនទីក្នុងឆ្នាំ១៩០៨ ដែលធ្វើដោយក្រុម គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម (La Commission de délimitation entre l’Indochine et le Siam) ដូច្នេះក្នុងរយៈពេលតាំងពីឆ្នាំាំ ១៩៩៨ រហូតមក រាជរដ្ឋាភិបាលកម្ពុជាបានបន្តធ្វើលើកិច្ចការងារព្រំដែនេះ តាមគោលការសន្ដិវិធី និងនីតិវិធីច្បាប់អន្តរជាតិ៕ អត្ថបទ៖ វ៉ន ដារ៉ា

ពលករ និងសិស្សនិស្សិតកម្ពុជានៅប្រទេសថៃ ប្រឆាំងនឹង​គម្រោង​បាតុកម្ម​នៅ​កូរ៉េ​ដែល​ជា​ការ​ញុះញង់​ពី​ក្រុមប្រឆាំង

2025/02/18 04:08:50 pm        179
ប្រជាពលរដ្ឋ ពលករ និងសិស្សនិស្សិតកម្ពុជាដែលកំពុងស្នាក់នៅប្រទេសថៃ បាន​លើក​បដា​ប្រឆាំង​នឹង​គម្រោងបាតុកម្មដែលជាការញុះញង់ពីក្រុមជ្រុលនិយមឧទ្ទាមក្រៅច្បាប់នោះទេ ខណៈ​ពួក​គេ​បាន​ថ្កោល​ទោស​មេដឹកនាំ​ជ្រុលនិយម​តែង​តែ​រៀប​ចំផែ​ន​ការ​ធ្វើ​បាតុកម្ម​ដែល​បង្ក​ការ​រំខាន​ពេល​វេលា​ភារកិច្ចរបស់ពួកគេជាខ្លាំង។អ្នកស្រី ញ៉ា រដ្ឋា ប្រជាពលរដ្ឋកំពុងរស់នៅ និងបម្រើការងារ​នៅ​ប្រទេស​ថៃ​បាន​និយាយថា «សូម​បង​ប្អូន​យើងនៅកូរ៉េ កុំទៅចូលរួមពាក់ព័ន្ធនឹងបាតុកម្មជាមួយក្រុមជ្រុលនិយម។ យើង​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ជឿជាក់រាជរដ្ឋាភិបាលកម្ពុជា និងមិនចូល​រួម​បាតុ​កម្ម​តាម​ការញុះញង់របស់ក្រុមនោះទេ»។អ្នកស្រីបន្តថា អ្នកស្រីមិនរំជើបរំជួលតាមការបំផុសបំផុលរបស់ក្រុមប្រឆាំងជ្រុលនិយមនោះទេ ព្រោះ​ការធ្វើបាតុកម្មនេះមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាព្រំដែនបានទេ ថែម​ទាំង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ទំនាក់ទំនងល្អរវាងកម្ពុជា-ថៃ។ ជា​ពិសេស​អាច​បង្ក​ស្ថាន​ការណ៍​នយោបាយ​កាន់​តែតាន​តឹង និងឈានដល់​ជម្លោះ​ព្រំដែន​ទៀតផង។លោក ឆេង គឹមសឿន ប្រជា​ពលរដ្ឋ​ខ្មែរ​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ​បាន​និយាយ​ថា​ «យើង​ខ្ញុំ​ជា​ពលករ​ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃជឿជាក់លើសមត្ថភាពដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​ លើការចរចាបញ្ហាព្រំដែនជាមួយប្រទេសជិតខាង»។លោកបន្តថា «ខ្មែរនៅទីណាក៏ដោយ ទោះមានគំនិតមិនដូចគ្នាក៏ដោយ ក៏យើងនៅតែជាខ្មែរ! យើង​មិនត្រូវឈ្លោះគ្នានៅលើទឹកដីគេនាំឱ្យគេមើលងាយនោះទេ។ ដូច្នេះ​ពលរដ្ឋ​ផ្សេង​ទៀត​សូម​កុំ​ចាញ់​ឧបាយកលបោកបញ្ឆោតរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលបាន​និង​កំពុង​ញុះ​ញង់​បង​ប្អូនឱ្យចូលរួមបាតុកម្មដែលគ្រោងរៀបចំធ្វើនៅថ្ងៃខាងមុខនេះ»។ពលរដ្ឋខ្មែរ​ធ្វើ​ការងារនៅស្រុកថៃរូបនេះបានបន្ថែមថា បាតុកម្មមិនមែនជាដំណោះស្រាយនោះទេ ផ្ទុយទៅវិញនាំឱ្យខាតបង់ពេលវេលា លុយកាក់ កិត្តិយសខ្លួនឯង និងសង្គម​ជាតិ​ទាំង​មូល​នៅ​លើ​ទឹក​ដី​បរទេស។ ដូចនេះសូមបងប្អូនដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅស្រុកថៃ កុំទៅ​ចូល​រួម​បាតុ​កម្ម​ដែលរៀបចំដោយក្រុមប្រឆាំង។កញ្ញា សួន ស្រីនិច ពលករខ្មែរនៅប្រទេស​ថៃ​បាន​និយាយ​ថា​ «យើងខ្ញុំជាពលករដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ជឿជាក់រាជរដ្ឋាភិបាលកម្ពុជា និង​មិន​ចូល​រួម​បាតុកម្ម​តាម​ការ​ញុះ​ញង់​របស់​ក្រុម​ប្រឆាំងជ្រុលនិយមនោះទេ និងជឿជាក់លើការដឹកនាំរបស់សម្តេចធបតី ហ៊ុន ម៉ាណែត ក្នុង​ការចចារដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង»។កញ្ញា​បានកត់សម្គាល់ឃើញថា ការកៀរគរមនុស្សរបស់ពួកគេគ្មានប្រសិទ្ធភាពនោះទេ ដោយ​សារ​ពលរដ្ឋ​បានដឹងច្បាស់ពីល្បិចកលដ៏ខ្មៅងងឹតរបស់ពួកគេក្នុងការបម្រើផលប្រយោជន៍ទណ្ឌិត សម រង្ស៊ី និងផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​គាំទ្រ​ដោយ​ប្រជា​ពលរដ្ឋ​កម្ពុជា​។ចំណែកលោក ពិសី រដ្ឋា ប្រជាពលរដ្ឋ​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ​បាន​និយាយ​ថា «ខ្ញុំ​គោរព​ឆន្ទៈ​របស់​បង​ប្អូន​ដែល​កំពុង​រស់​នៅស្រុ​ក​ថៃ​ប្រកាស​មិន​ចូល​រួម​ធ្វើ​បាតុកម្ម​តាម​ការ​ញុះញង់​របស់​ក្រុម​ប្រឆាំង​ជ្រុល​និយម ហើយខ្ញុំក៏ប្រកាសមិនគាំទ្របាតុកម្មដូចជាបងប្អូនយើងដែរ ព្រោះបាតុកម្ម​មិន​មាន​ផល​ចំនេញអ្វីដល់ជាតិនោះទេ វាគ្រាន់តែបម្រើ​របៀប​វិរៈ​នយោបាយ​ដ៏​កង្វក់​របស់​ពួក​គេប៉ុ​ណ្ណោះ»​។លោកបន្តថា ក្រុមជ្រុលនិយមនៅតែប្រើលេសទាមទារកោះគុតទាំងងងឹតងងុល ហើយមាន​តែ​ខ្មែរ​ដែល​មាន​និន្នាការបម្រើនយោបាយបរទេសប៉ុណ្ណោះដែលចង់រុញខែ្មរឱ្យប្តឹ​ង​ទៅ​តុលាការ​អន្តរ​ជាតិ​លើ​ករណីកោះគុត។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់​ច្បាស់​ៗ​ជុំវិញ​សំណុំ​កោះគុត ខណៈប្រទេសទាំងពីរកំពុងធ្វើការជាមួយគ្នាដោយសន្តិវិធី និងយកច្បាប់​ជា​គោល​។គួររំឭកថា ទណ្ឌិត សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំង​ក្រៅ​ប្រទេស​ជា​បុគ្គល​ដែល​នៅ​ពី​ក្រោយ​គ្នី​គ្នា​មួយក្ដា​ប់តូចកំពុងស្នាក់នៅប្រទេសសាធារណរដ្ឋកូរ៉េ និងជប៉ុន ដោយព្យាយាមញុះញង់ មួល​បង្កាច់ឱ្យមានការរើសអើងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើមហិច្ឆិតានយោបាយគ្មានគោលដៅរបស់ខ្លួនប៉ុណ្ណោះ។ ចេតនារបស់ទណ្ឌិត សម រង្ស៊ី គឺជាការសងសឹកគំនុំផ្ទាល់ខ្លួនជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដោយប្រើលេសស្នេហាទឹកដី និងព្រំដែន ដើម្បីកៀរគរមនុស្សមកធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល។ ដូច្នេះគំនិតដ៏អាក្រក់ទាំងនេះ បងប្អូនមិនគួរចូលរួមក្បត់ជាតិជាមួយទណ្ឌិត សម រង្ស៊ីនោះទេ ហើយចៀសឱ្យឆ្ងាយពីបុគ្គលរូបនេះ និងងាកមកចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាល៕

ពលករខ្មែរនៅកូរ៉េ បង្ហាញការគាំទ្ររដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ជាជាងការធ្វើបាតុកម្មខុសច្បាប់

2025/02/18 10:13:53 am        175
ភ្នំពេញ៖ ក្រុមពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ បានបង្ហាញជំនឿជឿជាក់ទៅលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាកោះគុតដែលស្ថិតក្នុងតំបន់ត្រួតស៊ីគ្នានៃព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ ដោយសន្តិវិធី ជាជាងនាំគ្នាធ្វើបាតុកម្មពោរពេញដោយកំហឹងក្រោមរបៀបវារៈនយោបាយបក្សប្រឆាំង ពិសេសនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងការទូត និងសន្តិសុខជាតិ។លោក អ៊ុ វិរៈ ពលករផ្នែកកសិកម្ម ក្នុងតំបន់ស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េ បានលើកឡើងថា ខ្លួនមិនចូលរួមបាតុកម្មដែលជាការបំផុសបំផុលពីសំណាក់ក្រុមបក្សប្រឆាំងម្តងហើយម្តងទៀតនោះទេ ព្រោះការធ្វើបាតុកម្មនេះមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាព្រំដែនបានទេ ក៏ប៉ុន្តែធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង រវាងកម្ពុជា-ថៃ ដែលជាប្រទេសភូមិផងរបងជាប់គ្នា ជាពិសេសអាចបង្កស្ថានការណ៍កាន់តែតានតឹងឈានដល់ជម្លោះព្រំដែនទៀតផង។ លោក បានបញ្ជាក់ថា នឹងមិនចូលរួមបាតុកម្មទេ ដោយសារការជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន និងបូរណភាពទឹកដីជាមួយប្រទេសជិតខាង។ ក្នុងនាមជាពលករនៅកូរ៉េ លោកជឿជាក់លើសមត្ថភាពដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី លើការចចារបញ្ហាទឹកដីជាមួយប្រទេសជិតខាង ដោយឈរលើគោលជំហរសន្តិវិធី។ ដោយឡែក លោក យុន សុវិក្រឹត ពលករផ្នែកឧស្សាហកម្មក្នុងតំបន់ស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េ បានលើកឡើងស្រដៀងគ្នាថា នឹងមិនចូលរួមធ្វើបាតុកម្មលើរឿងកោះគុតនោះទេ ដោយសារហេតុផល ភាពជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាទាំងនេះដូចគ្នា។ ទន្ទឹមនឹងនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការទាញភ្ជាប់បញ្ហាកោះគុតដែលស្ថិតក្នុងតំបន់ត្រួតស៊ីគ្នានៃព្រំដែនសមុទ្រ រវាងកម្ពុជា និងថៃ មកបញ្ជេះកំហឹងពលរដ្ឋ ក្នុងចេតនាទុច្ចរិតបង្កឱ្យមានជម្លោះរវាងប្រទេសជិតខាង និងនាំឱ្យខ្មែរបែកបាក់ជាតិជាខ្លាំង ខណៈជាក់ស្តែង ភាគីកម្ពុជា និងថៃកំពុងតែធ្វើការចរចាគ្នានៅឡើយ។ គួររំឭកថា ក្រុមប្រឆាំងជ្រុលនិយមឧទ្ទាមក្រៅច្បាប់នៅតែព្យាយាមយកកោះគុតមកធ្វើជាលេស ដើម្បីកៀរគរមនុស្សមកធ្វើបាតុកម្មនៅសាធារណរដ្ឋកូរ៉េ ប៉ុន្ដែការអំពាវនាវ ការកៀរគរមនុស្សរបស់ពួកគេគ្មានប្រសិទ្ធភាពនោះទេ ក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតគាំទ្រដោយប្រជាពលរដ្ឋកម្ពុជា ដោយសារពលរដ្ឋបានដឹងច្បាស់ពីល្បិចកលខ្មៅងងឹតរបស់ក្រុមប្រឆាំងជ្រុលនិយមឧទ្ទាមក្រៅច្បាប់ ដែលមានគោលបំណងដើម្បីបម្រើតែផលប្រយោជន៍ដល់បក្សពួកមួយក្រុមតូចរបស់ខ្លួនប៉ុណ្ណោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តម្លៃភាគហ៊ុនសកលហក់ឡើង និងតម្លៃប្រេងធ្លាក់ចុះខណៈលោកTrump ប្រកាសបទឈប់បាញ់អ៊ីរ៉ង់-អ៊ីស្រាអែល
06/24/2025 09:06 AM
អ៊ីស្រាអែល ដាក់គោលដៅវាយប្រហារលើឆ្មាំអ៊ីរ៉ង់ និងពន្ធនាគារនៅទីក្រុងតេអេរ៉ង់ក្នុងការវាយប្រហារថ្មី
06/24/2025 09:06 AM
ចៅក្រមអាមេរិក រារាំងផែនការរបស់លោក Trump ជុំវិញបម្រាមលើនិស្សិតអន្តរជាតិ ក្នុងសាលា Harvard
06/24/2025 09:06 AM
ការស្ទង់មតិ៖ ប្រជាជនអាមេរិកបារម្ភថា ជម្លោះជាមួយអ៊ីរ៉ង់ អាចកើនឡើងកាន់តែអាក្រក់
06/24/2025 08:06 AM
ចិន ថ្កោលទោស មេដឹកនាំតំបន់តៃវ៉ាន់ ជុំវិញការភូតកុហកឯករាជ្យភាពតៃវ៉ាន់
06/24/2025 08:06 AM
អ៊ីរ៉ង់ ខ្នះខ្នែងត្រៀមផែនការរកអ្នកស្នងតំណែងមេដឹកនាំកំពូលពីលោក Khamenei
06/24/2025 08:06 AM
លោកTrump ប្រកាសបទឈប់បាញ់គ្នារវាងអ៊ីរ៉ង់-អ៊ីស្រាអែល ក្រោយការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់លើមូលដ្ឋានទ័ពអាមេរិកនៅកាតា
06/24/2025 08:06 AM
សម្តេចធិបតី៖ សង្រ្គាមមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ទាហានជួរមុខប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យពលរដ្ឋជាច្រើនជួបការលំបាកផងដែរ
06/24/2025 07:06 AM
អ្នកនាំពាក្យសម្តេចតេជោ ប្រាប់ទៅអគ្គលេខាធិការរងនាយករដ្ឋមន្រ្តីថៃថា កុំចង់លេងល្បែងកូនក្មេង ដើម្បីបិទបាំងភាពកម្សោយនាយករដ្ឋមន្រ្តីខ្លួន
06/24/2025 06:06 AM
ស្របពេលតម្លៃមាសហក់ឡើងខ្ពស់ ហ្គាណាប្រើប្រាស់យានដ្រូនដើម្បីស្វែងរកកម្មករជីករ៉ែខុសច្បាប់
06/23/2025 08:06 PM