TOP STORY | សម្ដេចតេជោ ហ៊ុន សែន រម្លឹកពីប្រវត្តិនៃការលះបង់របស់សម្ដេចប្ដូរយក ការរស់រានរបស់ប្រជាជន សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ
រាជរដ្ឋាភិបាលសម្រេចប្រសិទ្ធនាមស្ពានខ្ពស់ជាងគេនៅកម្ពុជាថា «ស្ពាន​តេជោសន្តិភាពឫស្សីជ្រុំ»
សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រទេសបង់ក្លាដេសបង្កើនការវិនិយោគ ជាពិសេសវិស័យកសិកម្មជាមួយកម្ពុជា
TOP STORY | សម្ដេចតេជោបញ្ជាក់ថា សំឡេងសន្ទនារវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃដែលបែកធ្លាយបានផ្ញើទៅមន្រ្ដីពាក់ព័ន្ធប្រហែល៨០នាក់»

នយោបាយ​ និង ការអភិវឌ្ឍន៍

សហជីពធំៗនៅកម្ពុជា គាំទ្រពលរដ្ឋ និងពលករខ្មែរនៅកូរ៉េ យ៉ាងពេញទំហឹងចំពោះ​ការប្ដេជ្ញា​ចិត្តមិន​ចូលរួម​ធ្វើបាតុកម្មជាមួយក្រុមជ្រុលនិយមក្រៅច្បាប់

2025/02/18 09:41:08 am        168
សហជីពធំៗដែលមានឥទ្ធិពលនៅកម្ពុជា បានប្រកាសគាំទ្រពេញទំហឹងចំពោះប្រជាពលរដ្ឋ សិស្សនិស្សិត និងពលករខ្មែរកំពុងស្នាក់នៅសាធារណរដ្ឋកូរ៉េ ដែលបានប្ដេជ្ញាចិត្តមិនចូលរួមបាតុកម្មជាមួយក្រុមជ្រុលនិយមឧទ្ទាមក្រៅច្បាប់ដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ខណៈពួកគេបានថ្កោលទោសអ្នកផ្ដួចផ្ដើមបាតុកម្មទាំងអស់នោះ។លោក អ៊ុន ដារ៉ា ប្រធានសហភាពកម្ពុជាពន្លឺកម្មករបានថ្លែងថា៖«ខ្ញុំពេញចិត្តចំពោះការប្ដេជ្ញាចិត្តរបស់បងប្អូន និងក្មួយៗដែលកំពុងស្នាក់នៅ ឬក៏ធ្វើការងារជាពលករនៅសាធារណរដ្ឋកូរ៉េ ដែលមិនចូលរួមពាក់ព័ន្ធបាតុកម្មជាមួយក្រុមជ្រុលនិយមទាំងនោះ ព្រោះបាតុកម្មមិនមែនជាដំណោះស្រាយ ហើយតែងនាំឱ្យខាតបង់ពេលវេលា លុយកាក់ កិត្តិយសខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល»។លោកបន្តថា៖«សូមបងប្អូនកុំចាញ់ឧបាយកលបោកបញ្ឆោតរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចដែលបានញុះញង់ ហើយខ្ញុំគាំទ្រពេញទំហឹងតែម្ដងចំពោះបងប្អូន យើងកុំទៅចូលរួមធ្វើបាតុកម្ម ព្រោះបាតុកម្មមិនមែនជាជម្រើសដែលធ្វើឱ្យស្រុកទេសយើងរីកចំរើននោះទេ គឺមានការជួយគ្នា ដើម្បីអភិវឌ្ឍស្រុកទេសយើង»។លោក អ៊ុន ដារ៉ា បន្ថែមថា បាតុកម្មធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ស្រុកទេសរបស់គេ និងខូចទាំងឈ្មោះជាជាតិខ្មែរនៅលើឆាកអន្តរជាតិ។ ដូច្នេះ ក្នុងនាមជាពលរដ្ឋខ្មែរឈប់ចាញ់ឧបាយកលបោកបញ្ឆោតរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលបានញុះញង់បងប្អូនឱ្យចូលរួមបាតុកម្មដែលគ្រោងរៀបចំធ្វើនៅថ្ងៃខាងមុខនេះ។លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជាបានថ្លែងថា៖«ខ្ញុំគាំទ្រចំពោះការប្ដេជ្ញាចិត្តរបស់បងប្អូនខ្មែរយើងនៅកូរ៉េ ដែលពួកគាត់តាំងចិត្តខ្ពស់មិនចូលរួមបាតុកម្មជាមួយក្រុមជ្រុលនិយមទាំងនោះ ព្រោះបាតុកម្ម មិនមែនជាដំណោះស្រាយទេ ហើយនាំឱ្យខាតបង់ពេលវេលា លុយកាក់ កិត្តិយសខ្លួនឯង និងសង្គមជាតិយើងនៅបរទេសទៅវិញទេ»។លោកបន្តថា ក្រុមជ្រុលនិយមឧទ្ទាមក្រៅច្បាប់កំពុងអុជអាលដែលយកបញ្ហាទឹកដី មកដុតបញ្ឆេះពលរដ្ឋ និងចង់ឱ្យកម្ពុជាប៉ះទង្គិចដោយអាវុធជាមួយប្រទេសជិតខាង។ ពួកគេមានចេតនានាំឱ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម បាត់បង់អាយុជីវិតប្រជាជន បាត់បង់ទឹកដីកាន់តែច្រើនថែមទៀត និងបំផ្លាញសេដ្ឋកិច្ចទាំងស្រុង។ចំណែកលោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជាបានថ្លែងថា៖«ក្រុមជ្រុលនិយមនៅតែប្រើលេសទាមទារកោះគុតទាំងងងឹតងងុល ហើយមានតែខ្មែរដែលមាននិន្នាការបម្រើបរទេសទេ ដែលចង់រុញខែ្មរឱ្យប្តឹងទៅតុលាការអន្តរជាតិលើករណីកោះគុត។ ដូចដែលសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ៗហើយ គឺប្រទេសយើងទាំងពីរកំពុងតែធ្វើការជាមួយគ្នាដោយសន្តិវិធី និងយកច្បាប់ជាគោល»។ក្នុងនាមលោកជាពលរដ្ឋខ្មែរ លោកបានបង្ហាញពីភាពជឿជាក់ខ្ពស់ និងទុកលទ្ធភាពឱ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចរចាបញ្ហាព្រំដែនសមុទ្រជាមួយភាគីថៃ ដោយមិនចាំបាច់ប្តឹងទៅតុលាការអន្ដរជាតិនោះទេ ហើយចៀសវាងការដុតបញ្ឆេះពលរដ្ឋ និងចង់ឱ្យកម្ពុជាប៉ះទង្គិចដោយអាវុធជាមួយប្រទេសជិតខាង។លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាបានថ្លែងថា៖«ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋកុំលង់ក្នុងឧបាយកលរបស់ជនក្បត់ជាតិនេះ ព្រោះពួកគេបោកប្រាស់បងប្អូន ហើយអ្នកដែលរងគ្រោះយកជីវិតទៅការពារជនក្បត់ជាតិ គឺបងប្អូន ហើយអ្នកដែលលំបាក គឺក្រុមគ្រួសារបងប្អូន»។លោកបន្តថា ពួកគេគ្រាន់តែបោកប្រាស់បងប្អូន ដើម្បីរៃអង្គាស់ប្រាក់ពីបងប្អូនបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ការបាតុកម្មនៅលើទឹកដីបរទេស គឺជាចេតនាបំផ្លាញកិត្តិយសជាតិនៅលើឆាកអន្តរជាតិដែលមិនអាចចាត់ទុកជាយុវជន ឬពលរដ្ឋជាអ្នកស្នេហាជាតិបានទេ៕

រដ្ឋសភា អនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម​ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

2025/02/18 09:08:18 am        172
ភ្នំពេញ៖ សមាជិក-សមាជិកា​នៃរដ្ឋសភាទាំងអស់បានអនុម័តជាឯកច្ឆន្ទ​លើសេចក្តីព្រាងច្បាប់​ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ការអនុម័តជាឯកច្ឆន្ទនេះធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញដឹកនាំបន្តសម័យប្រជុំលើកទី៣ ដើម្បីពិភាក្សា និងអនុម័តលើច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ការអនុម័តលើសេចក្តីព្រាងច្បាប់នេះ មានសំឡេងគាំទ្រពីសមាជិក-សមាជិការនៃរដ្ឋសភាសរុប ១១៥សំឡេង។គោលបំណងនៃការបង្កើតច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យនេះ ដោយផ្អែកទៅលើទិដ្ឋភាពរួមផ្នែកប្រវត្ដិសាស្ដ្រ និងឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម រួមមាន ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណេវឆ្នាំ១៩៤៩ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ព្រហ្មទណ្ឌកម្ពុជា ការរំលោភទៅលើច្បាប់មនុស្សធម៌អន្ដរជាតិ ព្រមទាំងការរំលោភលើអនុសញ្ញាអន្ដរជាតិដែលកម្ពុជាទទួលស្គាល់។ក្នុងសេចក្តីព្រាងច្បាប់នេះមាន៧មាត្រា ដោយបានចែងថា ការមិនទទួលស្គាល់ ឬបដិសេធវត្តមាននៃឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម មិនមែនជាការអនុវត្ដនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទេ ប៉ុន្ដែផ្ទុយទៅវិញ ជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធអ្នកដែលបានពលី និងបាត់បង់ជីវិត នៅក្នុងសម័យដ៏ខ្មៅងងឹត និងជាការឈឺចាប់របស់ជនរងគ្រោះដែលបានរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃ។ការបង្កើត «ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ” គឺបន្ទាប់ពីក្រុមអ្នកនយោបាយ លើកឡើងថា គុកទួលស្លែងឬមន្ទីរសន្តិសុខ-ស ២១ ដែលបានសម្លាប់មនុស្សប្រមាណ ២ម៉ឺននាក់ ថាជាគុកសិប្បនិមិ្មត៕

ចលនាផ្តាច់ខ្លួនរបស់សមាជិកបក្សប្រឆាំងនៅតែបន្តកើតមានដូចភ្លៀងរលឹម

2025/02/17 09:45:25 am        213
បើទោះបីក្រុមក្បាលរឹងជ្រុលនិយមមួយក្តាប់តូចនៅតែចិញ្ចឹមចិត្តវាយប្រហារមកលើរាជរដ្ឋាភិបាលនិង​ក្រុម​គ្រួសាររបស់សម្តេចតាមរយៈឧបាយកលពិសពុលដ៏ខ្មៅកខ្វក់នានា ប៉ុន្តែ​បេក្ខជនជា​ក្រុម​ប្រឹក្សា សមាជិក សមាជិកគណបក្សប្រឆាំងនៅតាមមូលខេត្ត រាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ​ទូទាំង​ប្រទេស​បាន​ក្លាយ​ជា​ចលនា​ផ្តាច់​ខ្លួន​ដូច​ទឹក​បាក់​ទំនប់​ដោយ​សុំ​ចូល​មក​រួម​រស់​ជា​មួយ​គណបក្សប្រជាជនកម្ពុជា។ជាក់ស្តែងកាលពីម្សិលមិញនេះ តាមប្រភពតេឡេក្រាមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​មាន​បេក្ខ​ជន​ជា​ក្រុម​ប្រឹក្សា​គណបក្សភ្លើងទៀនឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំងចំនួន១០រូប សកម្មជន​គណបក្ស​ភ្លើងទៀនភូមិខ្នាច ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវចំនួន៦រូប បាន​គោរពស្នើ​សម្តេចតេជោ ហ៊ុន សែន សុំចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ក្នុង​ការគោរពស្នើសុំនេះ ពួក​គាត់​បាន​បង្ហាញ​អំពី​ការ​ដែល​បាន​សម្រេច​ចាក​ចេញ​ពី​បក្ស​ប្រឆាំង​មក​រួមរ​ស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​នេះ​ដោយ​សារ​តែ​អស់​ជំនឿ​លើ​គោល​នយោបាយ និង​ការ​ដឹកនាំ​របស់​គណបក្ស​ខ្លួន​ដែល​ជា​និច្ចកាល​តែង​តែ​ញុះញង់​លាប​ពណ៌​រាជ​រដ្ឋាភិបាល​បង្ក​អស្ថិរភាព ដើម្បី​តែការ​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ដែល​មិន​បាន​គិត​អំពី​សេចក្តី​សុខ​របស់​ពលរដ្ឋ និង​ផល​ប្រយោជន៍ជាតិជាធំសូម្បីតែបន្តិច។សូមបញ្ជាក់ថា ចលនាផ្តាច់ខ្លួនរបស់មន្ត្រីថ្នាក់ដឹកនាំ សកម្មជន សមាជិក សមាជិកា​របស់​បក្ស​ប្រឆាំង​សុំ​ចូល​មក​រួម​រស់​ជាមួយ​គណបក្ស​ប្រជាជ​ន​កម្ពុជា​បើ​គិត​ចាប់​តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨មកមានរហូតដល់រាប់ម៉ឺននាក់។នេះបើតាមឯកឧត្តម សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាបានឱ្យBTV News ដឹងកាល​ពី​ពេល​កន្លង​មក​នេះ​៕ អត្ថបទ៖ មុត សុទ្ធ

ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន ធ្វើការផ្សព្វផ្សាយពីលទ្ធផលសន្និបាតបក្សដល់សមាជិក

2025/02/16 04:15:30 pm        199
ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ក្រុងរុនតាឯកតេជោ ខេត្ដសៀមរាប នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានធ្វើការផ្សព្វផ្សាយពីលទ្ធផលនៃសន្និបាត គណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្ដិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដល់សមាជិកសមាជិការបស់ខ្លួន នៅសង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន ខេត្ដសៀមរាប។លោក អ៊ឹង សុភ័ណ ប្រធានគណបក្សក្រុងរុនតាឯកតេជោសែន ខេត្ដសៀមរាប បានលើកឡើងនូវរបាយការណ៍ ពីសភាពការទូទៅ ការងារគណបក្សឆ្នាំ២០២៤ និងទិសដៅភារកិច្ចឆ្នាំ២០២៥ ដល់សមាជិកសមាជិកាឱ្យបានយល់កាន់តែច្បាស់ដែលគណបក្សប្រជាជនបានអនុវត្ដកន្លងមក។ លោកបានលើកឡើងថា ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលឆ្លើយតបទៅនឹងក្តីសង្ឃឹមទុកចិត្តរបស់ប្រជាជន អង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ស្ថាប័ន និងមន្ត្រីគ្រប់រូប ត្រូវយកចិត្តទុកដាក់អនុវត្តនូវទិសដៅភារកិច្ចសំខាន់ៗផងដែរ។ លោកបន្ដថា ទិសដៅការងារទូទៅ ត្រូវពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពារយ៉ាងគត់មត់នូវ ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី។ប្ដេជ្ញារថែរក្សា ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកង កម្លាំងនៃប្រទេសជាមិត្តជិតខាង ដើម្បីធានានូវសន្តិភាព និងការកសាងតំបន់ព្រំដែនប្រកបដោយមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ លោកថា ការពារដាច់ខាតនូវសន្តិភាព និងស្ថិរភាពនយោបាយ មិនឱ្យកម្លាំងអមិត្តណា ឬក្រុមជ្រុលនិយម ណាមកបង្កកលិយុគបំផ្លាញសន្តិភាព និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបានឡើយ។ ជាមួយគ្នានោះ ក៏ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវពាក្យរស្លោក “អរគុណសន្តិភាព ហើយរួមគ្នា លើកកម្ពស់ -វប្បធម៌សន្តិភាព នៅកម្ពុជា ពិសេសការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវ “សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍជាតិ និងភាពសុខ សាន្តរបស់ប្រជាជនកម្ពុជា។នាឱកាសនោះ ឯកឧត្ដម សែម រតនា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងរុនតាឯកតេជោសែន បានលើកឡើងនៃលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជាផងដែរ។ ឯកឧត្ដម បានលើកឡើងថា សន្និបាតដែលធ្វើឡើងរយៈពេលពីរថ្ងៃនេះបានសម្រេចការងារជាច្រើន ដូចជា ពិភាក្សា និងអនុម័តរបាយការណ៍ស្តីពី «សភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២៤ និងទិសដៅភារកិច្ច ឆ្នាំ២០២៥»។ បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ចំនួន៤រូប។ គាំទ្រទាំងស្រុងរបាយការណ៍បន្ថែមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអំពី “ស្ថានការណ៍ទូទៅ ជាពិសេសការងារសេដ្ឋកិច្ច សង្គមបានជ្រួតជ្រាបយ៉ាងស៊ីជម្រៅនូវមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ស្តីពីទស្សនៈសភាពការណ៍ជាតិ សភាពការណ៍អន្តរជាតិ និងទិសដៅការងារ របស់គណបក្សសម្រាប់រយៈពេលបន្ត។ ឯកឧត្ដមបន្ថែមថា អង្គសន្និបាតបានកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសភាពការណ៍ទូទៅក្នុងឆ្នាំ២០២៤ ដែលធានាដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការរស់នៅដ៏សុខសាន្តរបស់ប្រជាជននៅក្រោមម្លប់នៃសន្តិភាព។ ឯកឧត្ដមបញ្ជាក់ថា អំឡុងពេលនេះ ទោះបីត្រូវជួបការលំបាក ក៏រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួន ដោយជោគជ័យ ក្នុងការដឹកនាំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានឆ្លើយតប ទៅនឹងសេចក្តីសង្ឃឹម និងការជឿជាក់របស់ប្រជាជន។ ជាក់ស្តែង សន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ត្រូវបានរក្សាការពារយ៉ាងគត់មត់, សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពរឹងមាំ ព្រមជាមួយនឹងការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុសាធារណៈ និងស្ថិរភាពនៃជីវភាពរបស់ប្រជាជន៕

វិទ្យាស្ថានបច្ចេកទេសបណ្តារាជធានី-ខេត្ត ចេញញត្តិថ្កោលទោស​ការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ តាមរយៈដ្រូន

2025/02/16 10:53:50 am        105
បណ្តាវិទ្យាស្ថានបច្ចេកទេសនៅតាមរាជធានី-ខេត្តទាំងអស់នៅកម្ពុជា បានចាត់ទុកការប៉ុនប៉ង ធ្វើ​ឃា​តសម្តេចតេជោ ហ៊ុន សែន តាមរយៈ​ដ្រូន​នេះ​គឺ​ជា​ទង្វើ​ភេរវកម្ម និង​មាន​គោល​បំណង​បំផ្លិត​បំផ្លាញ​សុខសន្តិភាពរបស់កម្ពុជា ដែលកំពុងមានសព្វថ្ងៃនេះ ខណៈការ​ប៉ុន​ប៉ង​របស់​ក្រុម​ឧទ្ទាម​ទាំង​នោះ​មិនគួរ លើកលែង និងត្រូវចាប់ខ្លួនយកមកផ្តន្ទាទោសឲ្យខាងតែបាន។តាមរយៈញត្តិរបស់វិទ្យាស្ថានបច្ចេកទេសនៅតាមបណ្តារាជធានី-ខេត្តទាំងនោះបានសង្កត់ធ្ងន់ថា« យើងខ្ញុំជាគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិត នៃ​វិទ្យាស្ថាន​សូម​ថ្កោល​ទោស​យ៉ាង​ដាច់អហង្ការ ចំពោះជនដែលរៀបចំគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះសម្តេចតេជោ ដែល​នេះ​ជាអំពើ ភេរវកម្ម ប៉ុនប៉ងធ្វើឃាតថ្នាក់ដឹកនាំជាស្ថាបនិក បិតាសន្តិភាព ជា​មគ្គុទេសក៍​ឯក​ដ៏​ឆ្នើម និងជាឥស្សរជន ជាន់ខ្ពស់របស់ជាតិនេះ ជាអំពើខុសច្បាប់ យង់ឃ្នង និងឃោឃៅ​បំផុត​ដោយ​មាន​គោលបំណងទាញកម្ពុជា ឲ្យធ្លាក់ទៅភាពវឹកវរ និងអសន្តិសុខសង្គម ប៉ុន្តែជាអកុសល គម្រោង​នេះត្រូវបានធ្វើការទប់ស្កាត់ទាន់ពេល វេលា»។តាមរយៈញត្តិទាំងនោះបានលើកឡើងទៀតថា សកម្មភាពដ៏ថោកទាបរបស់ក្រុមអគតិទាំងនោះ មិន​ត្រឹម​តែធ្វើឲ្យបាត់បង់នូវសុខសន្តិភាព ស្ថិរភាព និងប៉ះពាល់ ដល់សេដ្ឋកិច្ច​សង្គម​ជាតិ​ទាំង​មូល​ប៉ុណ្ណោះ​ទេ ប៉ុន្តែនឹងនាំមកនូវឱភាពប្រទេសជាតិ បង្អាក់ការរីកចម្រើន និងការអភិវឌ្ឍជាតិ ព្រម​ទាំង​ធ្វើឲ្យបាត់បង់នូវសមិទ្ធផលដែល សម្តេចតេជោក៏ដូចជាប្រជាជនខ្មែរគ្រប់រូប ដែល​បាន​ខិត​ខំ​កសាង​ដោយលំបាករយៈពេលកន្លងមកផងដែរ»។តាមរយៈញត្តិដដែលនេះ បានលើកឡើងទៀតថា«សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ និង​ចាត់​ទុកទង្វើរបស់ជនអន្ធពាល ដែលជាជនដៃដល់រៀបចំគម្រោងវាយប្រហារដោយដ្រូនចូលក្នុងភូមិ គ្រឹះរបស់សម្តេចតេជោ ប៉ុនប៉ងធ្វើឃាតសម្តេច និងក្រុមគ្រូសារដែលជាទង្វើដ៏ស្មោគក្រោកជាទីបំផុត ក្នុង គោលដៅបំបែបបំបាក់សាមគ្គីភាព និងសុខសន្តិភាពរបស់ប្រទេសជាតិជាដើម»៕ អត្ថបទ៖ បាន ចក់ 

អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី នៅតែមិនព្រមបោះបង់​គំនិត​ច្រណែន​ឈ្នានីសថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

2025/02/16 10:35:38 am        124
អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គមបានលើកឡើងថា ទណ្ឌិត សម រង្ស៊ី អតីតមេដឹកនាំក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុក នៅតែមិនព្រមបោះបង់គំនិតច្រណែនឈ្នានីសថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ខណៈបុគ្គលរូបនេះយកវេទិកាជួបជុំរបស់ខ្លួនមកវាយប្រហារសមត្ថភាពដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖«គំនិតច្រណែនឈ្នានីស និងគំនុំគុំគួនរបស់លោក សម រង្ស៊ី នឹងមិនងាយសាបរលាបទៅណាទេ ព្រោះគាត់នៅតែចិញ្ចឹមចិត្តចង់ឡើងអង្គុយកៅអីនាយករដ្ឋមន្រ្តី ដោយកន្លងមកគាត់ចង់អង្គុយកៅអីនាយករដ្ឋមន្រ្តីតាមរយៈបោះឆ្នោត តែគាត់លែងមានសង្ឃឹមបោះឆ្នោត ក៏យកពលរដ្ឋធ្វើជាចំណាប់ខ្មាំង ដើម្បីញុះញង់ឱ្យផ្ដួលរំលំរាជរដ្ឋាភិបាល ហើយដណ្ដើមកៅអីនាយករដ្ឋមន្រ្តីឱ្យគាត់»។លោកបន្តថា នយោបាយឈ្នានីសរបស់ទណ្ឌិត សម រង្ស៊ី និងគ្នីគ្នារបស់ខ្លួននឹងបន្តគ្មានគោលជំហរច្បាស់លាស់ និងគ្មានការទទួលខុសត្រូវចំពោះជាតិនោះទេ។ ក្រុមនេះពិតជាអ្នកនយោបាយចរិតមាន់ ត្រចៀកស ដែលហ៊ានប្រើប្រាស់ល្បិចកលស្មោគគ្រោកគ្រប់យុទ្ធសាស្រ្ត ដើម្បីបំពេញបំណងខ្លួនមហិជ្ជតារបស់ខ្លួន។អ្នកវិភាគរូបនេះបានបន្ថែមថា ទណ្ឌិត សម រង្ស៊ី បាននិងកំពុងតែបំផ្លាញជាតិរបស់ខ្លួន ប្រឆាំងនឹងផលប្រយោជន៍ប្រជាជន លុបបំបាត់សិទ្ធិអំណាចរបស់ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញតាមរយៈការញុះញង់ និងបង្ខំឱ្យពលរដ្ឋដើរតាមគំនិតខ្មៅងងឹតរបស់ខ្លួនឱ្យផ្ដួលរំលំរាជរដ្ឋាភិបាល និងបំផ្លាញលទ្ធិប្រជាធិបតេយ្យ ខណៈដែលកម្ពុជាកំពុងមានស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយបានថ្លែងថា៖«សម រង្ស៊ី បាននិងកំពុងបាត់បង់ភាពម្ចាស់ការលើខ្លួនឯង បោះបង់ប្រយោជន៍ជាតិ ហើយបង្កើតឱ្យមានចិត្តច្រណែនឈ្នានីស និងប្រើយុទ្ធសាស្ត្រនយោបាយដែលកាន់តែធ្វើឱ្យទណ្ឌិតរូបនេះប្រព្រឹត្តខុសម្តង ហើយម្តងទៀត និងកាន់តែមិនអាចជួយស្រោចស្រង់រួច។ គាត់កំពុងលួងនឹងអំនួតរបស់ខ្លួន ហើយមើលងាយសមត្ថភាពអ្នកដទៃ»។លោកបន្តថា សម រង្ស៊ី ដែលធ្វើនយោបាយគ្មានយុទ្ធសាស្ត្រច្បាស់លាស់ និងជាមនុស្សកំសាកញី បានត្រឹមតែដើរបំផ្លាញគេប៉ុណ្ណោះ។ គាត់បរាជ័យយ៉ាងអាម៉ាស់រៀងរាល់ពេលបោះឆ្នោត ហើយតែងតែឡាំប៉ា និងដើរញុះញង់បរទេសជាចៅហ្វាយនាយរបស់ខ្លួនឈប់ផ្តល់ជំនួយ ឈប់វិនិយោគ និងឈប់ទិញទំនិញពីកម្ពុជាជាដើម។អ្នកតាមដានស្ថានការណ៍សង្គមរូបនេះថា អ្នកនយោបាយគ្មានចក្ខុវិស័យដូចជាលោក សម រង្ស៊ីនេះ គឺធ្វើនយោបាយ តាំងពីមានបក្ស រហូតដល់អត់បក្សឈរជើង និងធ្វើនយោបាយតាំងពីនៅក្នុងស្រុករហូតដល់រត់ចោលស្រុក។ ឥឡូវនេះ ទណ្ឌិត សម រង្ស៊ី បានធ្វើដំណើរមកដល់ផ្លូវទាល់ច្រក និងស្ទើរដល់ទីបញ្ចប់នៃជីវិតនយោបាយ និងជីវិតតាមធម្មជាតិទៅហើយ។ការលើកឡើងរបស់ក្រុមអ្នកវិភាគបែបនេះ បន្ទាប់ពីលោក សម រង្ស៉ី បានចេញវីដេអូមួយវាយប្រហារមកលើការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី ១៣ខែកុម្ភៈឆ្នាំ២០២៥។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានហួសចិត្តចំពោះទណ្ឌិត សម រង្ស៉ី ដែលជាមនុស្សអង្គុយលើចង្អេរ លើកខ្លួនឯង ហើយសម្តេចបានបង្ហាញអារម្មណ៍គួរឱ្យសង្វេគជាខ្លាំងសម្រាប់អ្នកនយោបាយចាស់វស្សាម្នាក់នេះ។សម្តេចបានសរសេរនៅលើបណ្តាញសង្គមជាមួយនឹងការចែករំលែកវីដេអូប្រតិកម្មរបស់ស្រ្តីអតីតបក្សប្រឆាំងម្នាក់យ៉ាងដូច្នេះថា៖«ប្រហែលជាមកពីគាត់គ្មានមុខរបរប្រចាំថ្ងៃពិតប្រាកដ ទើបបានជាលោក សម រង្ស៉ី ឃើញតែដើរកាន់មេក្រូច្រៀងតាមហាង និងតាមវត្តនៅក្រៅប្រទេស ដើម្បីរៃអង្គាសលុយផ្គត់ផ្គង់ការចំណាយរបស់គាត់។ បទចម្រៀងរបស់គាត់មានខ្លឹមសារដដែលៗ គឺគ្មានអ្វីក្រៅពីការវាយប្រហារ និងមើលងាយអ្នកផ្សេង ជាពិសេសមកលើរូបខ្ញុំ និងក្រុមគ្រួសារក៏ដូចជា អំពាវនាវឱ្យប្រជាពលរដ្ឋផ្ដួលរដ្ឋាភិបាល»។សម្តេចបានបន្តថា៖«ក្តីស្រមៃរបស់គាត់មានតែមួយគត់តាំងពីដើមរហូតដល់ដំណាក់កាលចុងក្រោយនៃជីវិតរបស់គាត់ គឺចង់អង្គុយលើកៅអីនាយករដ្ឋមន្ត្រី។ បើដណ្ដើមមិនបានតាមការបោះឆ្នោត គឺមានតែជំរុញមនុស្សឱ្យទៅដណ្តើមយកឱ្យគាត់ ក្រោមរូបភាពបដិវត្តន៍ប្រឆាំងរដ្ឋអំណាច។ សម្ដេចបវរធិបតីបន្ថែមថា៖«តាមព័ត៌មានក្រៅផ្លូវការដែលទទួលបានចុងក្រោយនេះ គឺលោក សម រង្សី ចង់បង្កើតរដ្ឋាភិបាលនិរទេសមួយ ហើយចាត់តាំងខ្លួនឯងធ្វើជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលនិរទេសនោះ។ សម រង្ស៊ី ហាក់ដូចជាមានការស្រមើស្រមៃ និងវិលវល់ច្រើនរហូតដល់មានមោទនភាពលើខ្លួនឯងដូចពាក្យខ្មែរមួយឃ្លាថា «អង្គុយលើចង្អេរ លើកខ្លួនឯង» ព្រមទាំងមើលងាយគេដូចគ្មានអ្នកណាចេះដល់ខ្លួន។ ដូច្នេះគួរឱ្យសង្វេគណាស់សម្រាប់អ្នកនយោបាយចាស់វស្សាម្នាក់នេះ»៕

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចលទ្ធផល ៨៥,១២% ហើយ គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈនេះ

2025/02/14 12:14:58 pm        187
ភ្នំពេញ៖ ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨,០៣៨គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅខេត្តកោះកុង ត្រូវបានលើកកម្រិតគុណភាពជាប្រភេទបេតុងកៅស៊ូ(AC) ដែលបច្ចុប្បន្នកំពុងសម្រុកខ្លាំង ដើម្បីធានាសម្រេចវឌ្ឍនភាពតាមការគ្រោងទុកនៅបំណាច់រដូវប្រាំង ឆ្នាំ២០២៥ខាងមុខនេះ។ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ប្រជាពលរដ្ឋអាចធ្វើដំណើរដោយភាពងាយស្រួល លែងលំបាកដូចមុនហើយ។ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលជាបណ្ដាញតភ្ជាប់ប្រកបដោយសក្តានុពលសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។ ខ្សែផ្លូវនេះដើរតួនាទី ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តកោះកុង ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញដឹកនាំសន្និបាតបូកសរុបសកម្មភាព និងលទ្ធផល​ការងារ​ចុះមូលដ្ឋាន​ប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

2025/02/14 10:37:33 am        124
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅវិមានសន្តិភាព។រាជរដ្ឋាភិបាលចាត់ទុកការចុះបំពេញការងារតាមមូលដ្ឋាន គឺជាវិធីសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ ការចូលរួមចំណែកប្រកបដោយការយកចិត្តទុកដាក់ និងការអនុវត្តភារកិច្ចយ៉ាងសកម្ម ដោយការទទួលខុសត្រូវខ្ពស់ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ សម្រេចបាននូវវឌ្ឍនភាពនិងសមិទ្ធផលជាច្រើន ក្នុងការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ វិធានការគន្លឹះទាំង៥ ព្រមទាំងកិច្ចការ កែទម្រង់សំខាន់នានា របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា សំដៅរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរឹងមាំប្រកបដោយចីរភាព បរិយាបន្ន និងផ្ដល់ផលប្រយោជន៍ដល់ប្រជាជន៕

សម្ដេចតេជោ ហ៊ុន សែន ប្រកាសថានឹងកម្ចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់សម្ដេច និងគ្រួសារ

2025/02/13 01:28:59 pm        233
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថានឹងកម្ចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់សម្ដេច និងគ្រួសារ។តាមរយៈបណ្ដាញសង្គមនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានសរសេរសារមួយដោយបានចែករំលែកនូវព័ត៌មានតូចមួយនៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបសម្ដេច និងគ្រួសារ។សម្ដេចបានបញ្ជាក់ថា «យើងដឹងមេធំរបស់គេជាអ្នកណាហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្សគាំទ្រអំពើបែបនេះនិងឲ្យជនទាំងនេះស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?។»សម្ដេចបន្តថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះដែលចេញមុខថ្កោលទោស ឬនៅស្ងៀមឬគាំទ្រចំពោះទង្វើបែបនេះ?។»សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា «ខ្ញុំសូមប្រកាសថាខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។»ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវសារសំឡេង២ឃ្លីបដែលទី១ មុនសម្ដេចប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយសម្ដេចប្រកាស គឺនៅថ្ងៃទី១២កុម្ភៈ២០២៥ម្សិលមិញ៕

សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ដល់ឯកអគ្គរដ្ឋទូតវៀតណាមថ្មី​ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-វៀតណាមជាស្នូល

2025/02/12 01:56:13 pm        145
នៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម NGUYEN Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម NGUYEN Minh Vu ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា។ សម្តេចតេជោ បានគូសបញ្ជាក់ថា វត្តមានដ៏ឆាប់រហ័សរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នៅលើទឹកដីកម្ពុជា បានបង្ហាញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋាភិបាលវៀតណាម ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ សង្ឃឹមថា ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងដ៏ស្អិតរមួត ភូមិផងរបងតែមួយ និងដែលបានរួមសុខរួមទុក្ខជាមួយគ្នា តស៊ូដើម្បីឯករាជ្យ និងអធិបតេយ្យភាព ក៏ដូចជាការជួយយ៉ាងធំធេងរំដោះកម្ពុជា និងទប់ស្កាត់ការវិលត្រឡប់មកវិញ នូវរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការកសាងអភវិឌ្ឍកម្ពុជាឡើងវិញ។ ឆ្លៀតឱកាសនោះ សម្តេចតេជោ ក៏បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ក្នុងឱកាសចូលឆ្នាំប្រពៃណីវៀតណាម ដែលទើបបានកន្លងផុតទៅផងដែរ។នាឱកាសជំនួបនេះ ឯកឧត្តម NGUYEN Minh Vu បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង មហាកិត្តិយស និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានផ្តល់កិត្តិយសឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងសហការី ចូលជួបសម្ដែងការគួរសម និងដែលបានមកបំពេញបេសកកម្មនៅលើទឹកដីកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណសម្តេចតេជោ ចំពោះការលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-វៀតណាម និងចំពោះការជូនពរនាឱកាសចូលឆ្នាំប្រពៃណីវៀតណាម។ ឯកឧត្តម បានសម្តែងនូវក្តីជឿជាក់ថា នឹងអាចបំពេញបេសកកម្មប្រកបដោយជោគជ័យនៅកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានពាំនាំជូនសម្ដេចតេជោនូវបណ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមអគ្គលេខាធិការបក្ស ឯកឧត្តមប្រធានរដ្ឋ ឯកឧត្តមប្រធានរដ្ឋសភា និង ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លារបស់កម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់ សម្តេចតេជោ ដែលបានស្តារកម្ពុជាតាំងពីគំនរផេះផង់ និងការផ្ទេរអំណាចជូនថ្នាក់ដឹកនាំបន្តវេនប្រកបដោយភាពជោគជ័យ ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត។ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចតេជោ អំពីទិសដៅការងារក្នុងការបំពេញបេសកកម្មរបស់ឯកឧត្តមនៅកម្ពុជាដូចជាការបន្តលើកកម្ពស់ (១) កិច្ចសហប្រតិបតិ្តការនយោបាយ និងការទូត តាមរយៈការជំរុញការផ្លាស់ប្តូរទស្សនកិច្ចនៅគ្រប់កម្រិតជាន់ថ្នាក់ និងក្រោមក្របខណ្ឌសភា, (២) កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការបង្រ្កាបបទល្មើសឆ្លងដែន, (៣) ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាយុវជន និង (៤) កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីជំរុញឱ្យសម្រេចបាននូវគោលដៅទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លាអាមេរិក ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានដាក់ចេញ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះការជួយគាំទ្រដល់ប្រជាជនវៀតណាម ក្នុងការប្រកបរបររកស៊ី និងជំរុញឱ្យមានវិនិយោគិនវៀតណាម មកកម្ពុជាបន្ថែមទៀត។ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបសម្តេចតេជោ អំពីការរៀបចំមហាសន្និបាតបក្សកុម្មុយនីសវៀតណាម នៅឆ្នាំក្រោយ និងការកែសម្រួលរចនាសម្ព័ន្ធស្ថាប័នផ្ទៃក្នុងវៀតណាមផងដែរ។ ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខរបស់បណ្តាថ្នាក់ដឹកនាំកំពូលវៀតណាម។ សម្តេចបានរំលឹកឡើងវិញនូវប្រវត្តិទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម តាំងពីឆ្នាំ១៩៦៧ ជាពិសេស ការជួយរបស់កម្ពុជា ដល់ប្រទេសវៀតណាម និងការជួយឧបត្ថម្ភរបស់វៀតណាម ដល់រូបសម្តេច និងកម្ពុជាឱ្យរស់រានមានជីវិត និងការតស៊ូរំដោះជាតិ ដែលជាប្រវត្តិសាស្រ្តមិនអាចបំភ្លៃបាន ហើយដែលសម្តេចបានរៀបចំចងក្រងឱ្យមានជាកម្រងខ្សែភាពយន្ត។ សម្តេចបានគូសបញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជាបានគ្រប់គ្រង ២/៣ នៃប្រវត្តិទំនាក់ទំនងនេះ ហើយការរីកចម្រើនរបស់កម្ពុជានាពេលនេះ គឺមិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការរំដោះប្រទេសកម្ពុជា និងការទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ដែលជាចំណុចចាប់ផ្តើម និងជាមូលដ្ឋាននៃទំនាក់ទំនងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមករហូតពេលបច្ចុប្បន្ន។សម្តេចតេជោ ក៏បានសម្តែងនូវការគាំទ្រចំពោះទិសដៅភារកិច្ចដែលឯកឧត្តមឯកអគ្គរដ្ឋទូត បានដាក់ចេញ នៅក្នុងការបំពេញបេសកកម្មនៅកម្ពុជា។ នៅក្នុងបរិបទនេះ សម្តេចតេជោបានផ្តល់អនុសាសន៍ជូនឯកឧត្តមឯកអគ្គរដ្ឋទូត ឱ្យយកចិត្តទុកដាក់ផ្តោតលើការតភ្ជាប់និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរជាស្នូល ដើម្បីជាមូលដ្ឋានជំរុញបន្ថែមនូវទំនាក់ទំនងផ្នែកនយោបាយ។ ក្រៅពីក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់នានា សម្តេចតេជោ បានស្នើឱ្យមានការពង្រឹងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដោយសង្កេតឃើញថា សេដ្ឋកិច្ចប្រទេសទាំងពីរមានលក្ខណៈបំពេញបន្ថែមឱ្យគ្នា។ សម្តេចបានចង្អុលបង្ហាញថា វៀតណាមបានក្លាយជាទីផ្សារកសិផលរបស់កម្ពុជា ដូចជាគ្រាប់ស្វាយចន្ទី និងស្រូវ ហើយកម្ពុជាក៏មានតម្រូវការទំនិញនានាពីវៀតណាមផងដែរ។ បន្ថែមពីលើនេះ សម្តេចតេជោបានគូសបញ្ជាក់ថា ទោះបីកម្ពុជាបានដកខ្លួនពីក្របខ័ណ្ឌ CLV-DTA ពិតមែន តែកិច្ចសហប្រតិបត្តិការរវាងភាគីទាំងបីត្រូវបានពង្រីកពីលក្ខណៈតំបន់ ទៅជាកម្រិតប្រទេស ហើយប្រទេសទាំងបី នឹងបន្តពង្រឹងយន្តការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងនៅក្នុងក្របខណ្ឌបក្ស រដ្ឋាភិបាល និងសភា។ឆ្លៀតនៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ បានថ្លែងអំណរគុណរៀតណាមដែលបានយកចិត្តទុកដាក់សម្របសម្រួលក្នុងការរៀបចំពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកម្ពុជាក្រោមយ៉ាងរលូន ក៏ដូចជាការបន្តផ្តល់ការសម្របសម្រួលដល់ការថែរក្សាវប្បធម៌និងទំនៀមទំលាប់ខ្មែរកម្ពុជាក្រោម។ សម្តេចតេជោ ក៏បានកត់សម្គាល់និងអបអរសាទរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់វៀតណាម និងបានសម្តែងនូវក្តីសុទិដ្ឋិនិយមថា ជាមួយនឹងល្បឿនកំណើននេះ វៀតណាមនឹងអាចចូលរួមជាមួយក្លឹបប្រទេស G20 នាពេលខាងមុខ។ ជាចុងក្រោយ សម្តេចតេជោ បានជូនពរឯកឧត្តម NGUYEN Minh Vu ទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] លោក Trump ប្រាប់អ៊ីស្រាអែល និងអ៊ីរ៉ង់កុំបំពាន ខណៈបទឈប់បាញ់ចូលជាធរមាន
06/24/2025 01:06 PM
[BREAKING NEWS] លោក Trump ប្រាប់អ៊ីស្រាអែល និងអ៊ីរ៉ង់កុំបំពាន ខណៈបទឈប់បាញ់ចូលជាធរមាន
06/24/2025 01:06 PM
រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ វាយប្រហារភាគខាងត្បូងហ្វីលីពីន តែពុំមានការព្រមានពីរលកយក្សស៊ូណាមិទេ
06/24/2025 01:06 PM
មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាលអះអាងថាកម្ពុជាបានត្រៀមរួចហើយដើម្បីឆ្លើយតបការបំពាននានារបស់ថៃ
06/24/2025 12:06 PM
ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនសម្លាប់ជនស៊ីវិល១៤នាក់ ខណៈលោក Zelenskyy ធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស
06/24/2025 12:06 PM
តុលាការអាមេរិក អនុញ្ញាតឱ្យរដ្ឋបាលលោកTrump និរទេសជនអន្តោប្រវេសន៍ទៅកាន់ «ប្រទេសទីបី»
06/24/2025 12:06 PM
ប្រធានាធិបតីវេណេស៊ុយអេឡា៖ លោក Trump លោកXi និងលោកPutin ដល់ពេលត្រូវអំពាវនាវកិច្ចប្រជុំកំពូលសន្តិភាព
06/24/2025 12:06 PM
កិច្ចប្រជុំកំពូលណាតូ នៅទីក្រុងឡាអេ ចង់ផ្តោតលើការចំណាយ ប៉ុន្តែបញ្ហាអ៊ីរ៉ង់ ហាក់គ្របដណ្ដប់កិច្ចពិភាក្សា
06/24/2025 12:06 PM
អ្នករងរបួសស្ថិតក្នុងចំណោមជនប៉ាឡេស្ទីន ដែលស្វែងរកជំនួយស្បៀងអាហារនៅBeit Lahiya តំបន់ហ្កាហ្សា
06/24/2025 12:06 PM
កម្តៅក្តៅខ្លាំងនៅតាមបណ្តោយឆ្នេរភាគខាងកើតសហរដ្ឋអាមេរិក ជំរុញឲ្យប្រជាជនទៅកាន់សួននិងប្រភពទឹកសាធារណៈ
06/24/2025 11:06 AM