សម្ដេចតេជោ៖ ឪពុកម្តាយគ្មានសេចក្តីសុខឬការសប្បាយណាជាងឃើញកូន និងចៅចេះស្រឡាញ់គ្នា និងក្លាយជាពលរដ្ឋល្អក្នុងសង្គមនោះឡើយ
TOP STORY | សម្ដេចតេជោ ហ៊ុន សែន រម្លឹកពីប្រវត្តិនៃការលះបង់របស់សម្ដេចប្ដូរយក ការរស់រានរបស់ប្រជាជន សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ
រាជរដ្ឋាភិបាលសម្រេចប្រសិទ្ធនាមស្ពានខ្ពស់ជាងគេនៅកម្ពុជាថា «ស្ពាន​តេជោសន្តិភាពឫស្សីជ្រុំ»
សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រទេសបង់ក្លាដេសបង្កើនការវិនិយោគ ជាពិសេសវិស័យកសិកម្មជាមួយកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ដល់ឯកអគ្គរដ្ឋទូតវៀតណាមថ្មី​ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-វៀតណាមជាស្នូល

2025/02/12 01:56:13 pm        145
នៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម NGUYEN Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម NGUYEN Minh Vu ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា។ សម្តេចតេជោ បានគូសបញ្ជាក់ថា វត្តមានដ៏ឆាប់រហ័សរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នៅលើទឹកដីកម្ពុជា បានបង្ហាញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋាភិបាលវៀតណាម ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ សង្ឃឹមថា ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងដ៏ស្អិតរមួត ភូមិផងរបងតែមួយ និងដែលបានរួមសុខរួមទុក្ខជាមួយគ្នា តស៊ូដើម្បីឯករាជ្យ និងអធិបតេយ្យភាព ក៏ដូចជាការជួយយ៉ាងធំធេងរំដោះកម្ពុជា និងទប់ស្កាត់ការវិលត្រឡប់មកវិញ នូវរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការកសាងអភវិឌ្ឍកម្ពុជាឡើងវិញ។ ឆ្លៀតឱកាសនោះ សម្តេចតេជោ ក៏បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ក្នុងឱកាសចូលឆ្នាំប្រពៃណីវៀតណាម ដែលទើបបានកន្លងផុតទៅផងដែរ។នាឱកាសជំនួបនេះ ឯកឧត្តម NGUYEN Minh Vu បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង មហាកិត្តិយស និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានផ្តល់កិត្តិយសឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងសហការី ចូលជួបសម្ដែងការគួរសម និងដែលបានមកបំពេញបេសកកម្មនៅលើទឹកដីកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណសម្តេចតេជោ ចំពោះការលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-វៀតណាម និងចំពោះការជូនពរនាឱកាសចូលឆ្នាំប្រពៃណីវៀតណាម។ ឯកឧត្តម បានសម្តែងនូវក្តីជឿជាក់ថា នឹងអាចបំពេញបេសកកម្មប្រកបដោយជោគជ័យនៅកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានពាំនាំជូនសម្ដេចតេជោនូវបណ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមអគ្គលេខាធិការបក្ស ឯកឧត្តមប្រធានរដ្ឋ ឯកឧត្តមប្រធានរដ្ឋសភា និង ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លារបស់កម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់ សម្តេចតេជោ ដែលបានស្តារកម្ពុជាតាំងពីគំនរផេះផង់ និងការផ្ទេរអំណាចជូនថ្នាក់ដឹកនាំបន្តវេនប្រកបដោយភាពជោគជ័យ ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត។ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចតេជោ អំពីទិសដៅការងារក្នុងការបំពេញបេសកកម្មរបស់ឯកឧត្តមនៅកម្ពុជាដូចជាការបន្តលើកកម្ពស់ (១) កិច្ចសហប្រតិបតិ្តការនយោបាយ និងការទូត តាមរយៈការជំរុញការផ្លាស់ប្តូរទស្សនកិច្ចនៅគ្រប់កម្រិតជាន់ថ្នាក់ និងក្រោមក្របខណ្ឌសភា, (២) កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការបង្រ្កាបបទល្មើសឆ្លងដែន, (៣) ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាយុវជន និង (៤) កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីជំរុញឱ្យសម្រេចបាននូវគោលដៅទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លាអាមេរិក ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានដាក់ចេញ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះការជួយគាំទ្រដល់ប្រជាជនវៀតណាម ក្នុងការប្រកបរបររកស៊ី និងជំរុញឱ្យមានវិនិយោគិនវៀតណាម មកកម្ពុជាបន្ថែមទៀត។ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបសម្តេចតេជោ អំពីការរៀបចំមហាសន្និបាតបក្សកុម្មុយនីសវៀតណាម នៅឆ្នាំក្រោយ និងការកែសម្រួលរចនាសម្ព័ន្ធស្ថាប័នផ្ទៃក្នុងវៀតណាមផងដែរ។ ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខរបស់បណ្តាថ្នាក់ដឹកនាំកំពូលវៀតណាម។ សម្តេចបានរំលឹកឡើងវិញនូវប្រវត្តិទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម តាំងពីឆ្នាំ១៩៦៧ ជាពិសេស ការជួយរបស់កម្ពុជា ដល់ប្រទេសវៀតណាម និងការជួយឧបត្ថម្ភរបស់វៀតណាម ដល់រូបសម្តេច និងកម្ពុជាឱ្យរស់រានមានជីវិត និងការតស៊ូរំដោះជាតិ ដែលជាប្រវត្តិសាស្រ្តមិនអាចបំភ្លៃបាន ហើយដែលសម្តេចបានរៀបចំចងក្រងឱ្យមានជាកម្រងខ្សែភាពយន្ត។ សម្តេចបានគូសបញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជាបានគ្រប់គ្រង ២/៣ នៃប្រវត្តិទំនាក់ទំនងនេះ ហើយការរីកចម្រើនរបស់កម្ពុជានាពេលនេះ គឺមិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការរំដោះប្រទេសកម្ពុជា និងការទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ដែលជាចំណុចចាប់ផ្តើម និងជាមូលដ្ឋាននៃទំនាក់ទំនងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមករហូតពេលបច្ចុប្បន្ន។សម្តេចតេជោ ក៏បានសម្តែងនូវការគាំទ្រចំពោះទិសដៅភារកិច្ចដែលឯកឧត្តមឯកអគ្គរដ្ឋទូត បានដាក់ចេញ នៅក្នុងការបំពេញបេសកកម្មនៅកម្ពុជា។ នៅក្នុងបរិបទនេះ សម្តេចតេជោបានផ្តល់អនុសាសន៍ជូនឯកឧត្តមឯកអគ្គរដ្ឋទូត ឱ្យយកចិត្តទុកដាក់ផ្តោតលើការតភ្ជាប់និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរជាស្នូល ដើម្បីជាមូលដ្ឋានជំរុញបន្ថែមនូវទំនាក់ទំនងផ្នែកនយោបាយ។ ក្រៅពីក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់នានា សម្តេចតេជោ បានស្នើឱ្យមានការពង្រឹងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដោយសង្កេតឃើញថា សេដ្ឋកិច្ចប្រទេសទាំងពីរមានលក្ខណៈបំពេញបន្ថែមឱ្យគ្នា។ សម្តេចបានចង្អុលបង្ហាញថា វៀតណាមបានក្លាយជាទីផ្សារកសិផលរបស់កម្ពុជា ដូចជាគ្រាប់ស្វាយចន្ទី និងស្រូវ ហើយកម្ពុជាក៏មានតម្រូវការទំនិញនានាពីវៀតណាមផងដែរ។ បន្ថែមពីលើនេះ សម្តេចតេជោបានគូសបញ្ជាក់ថា ទោះបីកម្ពុជាបានដកខ្លួនពីក្របខ័ណ្ឌ CLV-DTA ពិតមែន តែកិច្ចសហប្រតិបត្តិការរវាងភាគីទាំងបីត្រូវបានពង្រីកពីលក្ខណៈតំបន់ ទៅជាកម្រិតប្រទេស ហើយប្រទេសទាំងបី នឹងបន្តពង្រឹងយន្តការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងនៅក្នុងក្របខណ្ឌបក្ស រដ្ឋាភិបាល និងសភា។ឆ្លៀតនៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ បានថ្លែងអំណរគុណរៀតណាមដែលបានយកចិត្តទុកដាក់សម្របសម្រួលក្នុងការរៀបចំពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកម្ពុជាក្រោមយ៉ាងរលូន ក៏ដូចជាការបន្តផ្តល់ការសម្របសម្រួលដល់ការថែរក្សាវប្បធម៌និងទំនៀមទំលាប់ខ្មែរកម្ពុជាក្រោម។ សម្តេចតេជោ ក៏បានកត់សម្គាល់និងអបអរសាទរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់វៀតណាម និងបានសម្តែងនូវក្តីសុទិដ្ឋិនិយមថា ជាមួយនឹងល្បឿនកំណើននេះ វៀតណាមនឹងអាចចូលរួមជាមួយក្លឹបប្រទេស G20 នាពេលខាងមុខ។ ជាចុងក្រោយ សម្តេចតេជោ បានជូនពរឯកឧត្តម NGUYEN Minh Vu ទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ កម្ពុជាជំរុញ និងលើកទឹកចិត្តអ្នកវិនិយោគ​ជុំវិញពិភពលោក​មកវិនិយោគនៅកម្ពុជា

2025/02/11 03:09:55 pm        210
នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍រួម ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកាទូតឱ្យកាន់តែរឹងមាំ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមផងដែរ ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជនប្រទេសទាំងពីរ។ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា នៅឆ្នាំ ២០២៥នេះ គឺជាខួប ៦៨ ឆ្នាំ នៃទំនាក់ទំនងផ្លូវការកម្ពុជា-ហ្វីលីពីន ហើយរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានលើកកម្ពស់បន្ថែមទៀតលើគ្រប់វិស័យ ក្នុងនោះមានការផ្លាស់ប្ដូរពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនប្រទេសទាំងពីរ។ សម្ដេចធិបតីមានប្រសសាសន៍បញ្ជាក់ថា សម្ដេច និងឯកឧត្តមប្រធានាធិបតី ហ្វីលីពីន ទើបនឹងបានបញ្ចប់កិច្ចពិភាក្សាគ្នាប្រកបដោយប្រសិទ្ធភាពខ្ពង់លើ ពិធីផ្លាស់ប្តូរឯកសារលើកិច្ចសហប្រតិបត្តិការចំនួន ៨ រវាងកម្ពុជា និងហ្វីលីពីន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ សម្ដេចធិបតី មានប្រសាសន៍ថា សម្ដេច និងឯកឧត្តមប្រធានាធិបតី ហ្វីលីពីនបានប្ដេជ្ញាចិត្ត ពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងបរិបទថ្មីនេះឱ្យមានការរីកចម្រើនបន្ថែមទៀត។ នៅក្នុងនោះសម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតី ក៏បានពិភ្សាគ្នាលើការជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរបន្ថែមទៀតផងដែរ។ សម្ដេចធិបតីបញ្ជាក់ថា សម្រាប់វិស័យកសិកម្ម កម្ពុជាបានត្រៀមខ្លួនរួចរាល់ ក្នុងការផ្ដល់ការផ្គត់ផ្គង់ផលិតផលរបស់កម្ពុជា មកកាន់ទីផ្សារប្រទេសហ្វីលីពីន។ សម្ដេចធិបតីបន្តថា ចំពោះវិស័យទេសចរណ៍ រវាងប្រទេសកម្ពុជា និងហ្វីលីពីន គឺមានកំណើន និងការរីកចម្រើនទៅមុខជាបន្តបន្ទាប់ជាពិសេសរវាងទំនាក់ទំនងប្រជាជន និងប្រជាជនប្រទេសទាំងពីរ។ សម្ដេចធិបតី មានប្រសាសន៍ថា សម្ដេចក៏បានពិភាក្សាគ្នាជាមួយឯកឧត្តមប្រធានាធិបតី ហ្វីលីពីន ក្នុងការពង្រីកជើងហោះហើរត្រង់រវាងកម្ពុជា-ហ្វីលីពីនទៅកាន់តំបន់ទេសចរណ៍សំខាន់ៗរបស់កម្ពុជា ជាពិសេសទៅកាន់ប្រលានយន្តហោះថ្មីរបស់កម្ពុជា ដូចជាព្រលានយន្តហោះខេត្តសៀមរាប និង អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះដែលនេះគឺជាការបើកជំហរផ្លូវទំនាក់ទំនងថ្មីមួយទៀតរបស់កម្ពុជាទៅកាន់ពិភពលោក។ សម្ដេចធិបតី មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា ជំរុញ និងលើកទឹកចិត្តអ្នកវិនិយោគជុំវិញពិភពលោកមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចរាល់ដើម្បីជួយសម្របសម្រួលឱ្យការវិនិយោគពីវិស័យឯកជននានាឱ្យទទួលបានជោគជ័យ។ សម្ដេចធិបតី មានប្រសាសន៍បញ្ជាក់ថា អ្នកវិនិយោគិនកម្ពុជា និងហ្វីលីពីន បានដើរតួនាទីសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈបច្ចុប្បន្ននេះ ប្រទេសកម្ពុជាគឺជាប្រទេសដែលមានសក្ដានុពលខ្ពស់សម្រាប់ការវិនិយោគពីបណ្ដាវិនិយោគិននានា៕

កម្ពុជា-ហ្វីលីពីន នឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់ និងរឹងមាំបន្ថែមទៀត

2025/02/11 02:53:11 pm        196
ហ្វីលីពីន៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand R. Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល, សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។ជាកិច្ចចាប់ផ្ដើម, ឯកឧត្តមប្រធានាធិបតីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ សម្ដេចបវរធិបតី និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជេីញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន។ សម្តេចបវរធិបតីបានថ្លែងអំណរគុណឯកឧត្តមប្រធានាធិបតីយ៉ាងជ្រាលជ្រៅ ដែលបានផ្តល់នូវការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនចំពោះសម្តេច និងគណៈប្រតិភូ នាពេលនេះ។ ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងចំណងមិត្តភាពដ៏យូរលង់រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ, ថ្នាក់ដឹកនាំទាំងពីរក៏បានគូសបញ្ជាក់អំពីការបន្តជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់បន្ថែមទៀត ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាលើការលើកកម្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីលើវិស័យសំខាន់ៗជាច្រើន រួមមានជាអាទិ៍៖ វិស័យពាណិជ្ជកម្ម, វិនិយោគ, ធុរកិច្ច, ការពារជាតិ និងសន្តិសុខ, កសិកម្ម, សុខាភិបាល, វប្បធម៌, អប់រំ, ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ,បច្ចេកវិទ្យា និងការជំរុញការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌអាស៊ាន, តំបន់, និងអន្តរជាតិផងដែរ៕ 

សម្ដេចធិបតី និងប្រធានាធិបតីហ្វីលីពីន អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្លាស់ប្តូរឯកសារ​លើកិច្ចសហប្រតិបត្តិការ​ចំនួន៨ រវាងកម្ពុជា និងហ្វីលីពីន

2025/02/11 02:04:45 pm        94
ហ្វីលីពីន៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីផ្លាស់ប្តូរឯកសារលើកិច្ចសហប្រតិបត្តិការចំនួន៨។ឯកសារលើកិច្ចសហប្រតិបត្តិការចំនួន៨ ក្នុងនោះរួមមាន៖១) កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ។២) អនុស្សរណៈនៃការសម្តែងបំណងសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការវិនិយោគហ្វីលីពីន ។៣) អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការបង្ការអំពើលួច និងជួញដូរខុសច្បាប់នៃទ្រព្យសម្បត្តិវប្បធម៌ ។៤) អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការលើកសិកម្ម និងកសិ-ពាណិជ្ជកម្ម ។៥) អនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា និងគណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន ស្តីពីការអនុវត្តច្បាប់ប្រកួតប្រជែង ។៦) កម្មវិធីនៃការអនុវត្តអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងទេសចរណ៍នៃសាធារណរដ្ឋហ្វីលីពីន ។៧) អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរអប់រំបណ្តុះបណ្តាលបច្ចេកទេស និងអភិវឌ្ឍន៍ជំនាញនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។៨) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងបរិវត្តន៍កម្មរដ្ឋាភិបាលឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបច្ចេកវិទ្យាព័ត៌មាននៃសាធារណរដ្ឋហ្វីលីពីន៕ 

ក្រុមការងារក្រសួងធនធានទឹកចុះពិនិត្យ និងជំរុញពន្លឿនការងារដោះមីន ដើម្បីធ្វើផ្លូវ​ដឹកគ្រឿងចក្រចូលការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹង ស្ថិតក្នុងស្រុករតនមណ្ឌល និងស្រុកសំឡូត ខេត្តបាត់ដំបង

2025/02/10 12:18:36 pm        94
បាត់ដំបង៖ កាលពី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានអញ្ជើញចុះជំរុញពន្លឿនការងារដោះមីន ដើម្បីធ្វើផ្លូវដឹកគ្រឿងចក្រចូលការដ្ឋានសាងសង់សំណង់ស្ទាក់ទឹកស្ទឹង ក្នុងស្រុករតនមណ្ឌល និងស្រុកសំឡូត ខេត្តបាត់ដំបង។សូមជម្រាបថា ដំណើរចុះពិនិត្យការងារនាពេលនេះមានការចូលរួមពីអាជ្ញាធរថ្នាក់ក្រោមជាតិ សាលាស្រុកសំឡូត មេឃុំនិងមេភូមិពាក់ព័ន្ធទាំងអស់ ពលទាហាន នាយទាហាននៃតំបន់ប្រតិបត្តិការសឹករងស្រុកសំឡូត និងកងដោះមីន ជាច្រើនរូបផងដែរ។ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ការងារធ្វើផ្លូវគឺដើម្បីនាំគ្រឿងចក្រនិងសម្ភារៈចូលទៅកាន់ការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងក្រញូង ក្បាលស្ទឹងសង្កែដែលជាចំណុចប្រសព្វនៃកំពូលស្ទឹងទាំងបួនគឺស្ទឹងរនោង ស្ទឹងក្រូច ស្ទឹងវាលរលឹម និងស្ទឹងតាតោក ស្ថិតក្នុងភូមិសាស្ត្រស្រុករតនមណ្ឌល និងស្រុកសំឡូត ខេត្តបាត់ដំបង។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ការកសាងសំណង់ស្ទាក់ទឹកស្ទឹង ព្រមទាំងមានការទប់ភ្នំចំនួនពីរ គឺមិនត្រឹមតែដើម្បីរក្សាស្តុកទឹកទុករាប់លានម៉ែត្រគូបកុំឱ្យហូរទៅប្រទេសជិតខាង ធានានូវសន្តិសុខទឹក ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីទប់ទល់នឹងគ្រោះមហន្តរាយដែលបង្កឡើងដោយទឹកជំនន់គ្រប់ប្រភេទនិងគ្រោះរាំងស្ងួតដែលតែងយាយីខេត្តបាត់ដំបងជាប្រចាំ ពីការប្រែប្រួលអាកាសធាតុដ៏ខ្លាំង។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការក៏បាននាំយកអំណោយរបស់ឯកឧត្តមរដ្ឋមន្ដ្រី ថោ ជេដ្ឋា ជូនដល់ក្រុមគ្រួសារកងទ័ព នាយទាហាន និងពលទាហានដែលឈរជើងការពារនិងដោះមីនក្នុងតំបន់ការដ្ឋានកសាងទំនប់ទឹកខាងលើផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2025/02/10 11:28:46 am        77
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម គីម ជីនព្យូ (Kim Jinpyo) អតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ ជាសកម្មភាព​ដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

2025/02/07 05:17:15 pm        288
អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម បានចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី សកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការប៉ុនប៉ងអូសប្រទេសជាតិឱ្យដើរថយក្រោយវិលទៅរកអតីតកាលដ៏ជូរចត់វិញ ខណៈទណ្ឌិត សម រង្ស៊ី និងគ្នីគ្នាតែងតែងតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ។លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖«គម្រោងចលនាជាតិតស៊ូដែលផ្ដូចផ្ដើមឡើងដោយលោក សម រង្ស៊ីនោះ គឺជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ ផ្ទុយពីរដ្ឋធម្មនុញ្ញ និងជាការប៉ុនប៉ងអូសទាញប្រទេសជាតិឱ្យធ្លាក់ចូលក្នុងស្រមោលអតីតកាលជាថ្មី»។លោកបន្តថា៖«លោក សម រង្ស៊ី និងគ្នីគ្នាគាត់តែងតែស្រែកក្ដែងៗតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ អ្នកស្រលាញ់ជាតិជាដើម ប៉ុន្ដែបើយើងសង្កេតមើលពីសកម្មភាពគាត់ គឺដើរបញ្ច្រាសទិស ក្បត់ឧត្តមគតិខ្លួន ក្បត់អ្នកគាំទ្រ និងពលរដ្ឋដែលធ្លាប់ជឿផងដែរ។ ទោះយ៉ាងណាក៏ដោយ នយោបាយបោកបញ្ឆោតរបស់គាត់នេះ លែងមានប្រសិទ្ធភាពចំពោះពលរដ្ឋបន្តទៀតហើយ»។អ្នកវិភាគរូបនេះបានបន្ថែមថា ការបង្កើតចលនាតស៊ូនៅក្រៅប្រទេសរបស់ក្រុមប្រឆាំងដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលប៉ុនប៉ងផ្លួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយសកម្មភាពទាំងអស់នេះគ្មាននាំផលចំណេញដល់ជាតិទេ ហើយថែមទាំងធ្វើឱ្យមានការបែកបាក់ និងជាការផ្ដល់ឱកាសសម្រាប់បរទេសជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាប៉ុណ្ណោះ។ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា៖«ទណ្ឌិត សម រង្ស៊ី តែងតែអួតខ្លួនជាអ្នកប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិ ប៉ុន្តែគាត់ និងគ្នីគ្នាផ្សេងៗទៀត បានបង្កើតចលនាតស៊ូខុសច្បាប់ ក្រៅប្រព័ន្ធបោះឆ្នោត ញុះញង់ឱ្យពលរដ្ឋដើរខុសពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយផ្ទុយទាំងស្រុងពីប្រទេសប្រជាធិបតេយ្យនៅលើពិភពលោកដែលពួកគេកំពុងប្រកាន់យក និងកំពុងអនុវត្តយន្តការបោះឆ្នោតសម្រាប់ការជ្រើសរើសមេដឹកនាំរបស់ខ្លួន»។លោកបានចាត់ទុកការបង្កើតចលនាតស៊ូរបស់ទណ្ឌិត សម រង្ស៊ី នៅក្នុងកាលៈទេសៈនេះថា គឺជាការប៉ុនប៉ងអូសទាញប្រទេសជាតិឱ្យដើរថយក្រោយ និងបង្កឱ្យមានវិនាសសកម្មតាមរយៈនយោបាយប្រើប្រាស់ប្រជាពលរដ្ឋ ជាពិសេសសកម្មជន អ្នកគាំទ្ររបស់ខ្លួនធ្វើជាឈ្នាន់ទាំងងងឹតងងុល ដើម្បីឈោងចាប់អំណាចដោយខុសច្បាប់។លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តចូលរួមជាមួយរាជរដ្ឋាភិបាលការពារសុខសន្តិភាព ការអភិវឌ្ឍជាតិ ជាពិសេសរួមគ្នាលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយមពីកម្ពុជា ខណៈរាជរដ្ឋាភិបាលដែលដឹកនាំគណបក្សប្រជាជនកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានប្ដូរផ្ដាច់មិនអនុញ្ញាតជាដាច់ខាតឱ្យមានចលនាពីក្រុមណាមួយ ឬបុគ្គលណាមួយ មកបំផ្លាញសុខសន្តិភាពបានឡើយ។មេដឹកនាំចលនាជ្រុលនិយម សម រង្ស៊ី និងគ្នីគ្នា បានកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ធ្វើជាផែនការក្បត់ជាតិបង្កើតចលនាតស៊ូខុសច្បាប់ ហើយប៉ុនប៉ងឈានទៅការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នក្រៅប្រទេស។ ពួកគេនៅតែចិញ្ចឹមចិត្តញុះញង់ អុជអាល និងបបួលមនុស្សឱ្យបែងចែកបក្ខពួក បែកបាក់គ្នា។ការភូតភរកុហក បោកប្រាស់ និងការចោទប្រកាន់ខុសពីការពិតមកលើរាជរដ្ឋាភិបាលស្របច្បាប់ បានធ្វើឱ្យពលរដ្ឋ និងអ្នកគាំទ្ររបស់ខ្លួនអស់ជំនឿ ហើយអ្នកដែលធ្លាប់ស្មោះស្ម័គ្រជាមួយក្រុមជ្រុលនិយមទាំងនោះ បានងាកមកចូលរួមជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាវិញ។យ៉ាងណាមិញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានព្រមានទុកមុនថា រាជរដ្ឋាភិបាលកម្ពុជាមិនអាចអន់ឱនឱ្យក្រុមជ្រុលនិយមទាំងនោះបានឡើយចំពោះការធ្វើសកម្មភាពទាំងឡាយណាដែលហួសព្រំដែនច្បាប់ ក្នុងចេតនាបង្កចលាចលសង្គម និងបង្កើតអស្ថិរភាពក្នុងសង្គមជាតិ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពរៀបចំសួនឧស្សាហកម្ម និងអភិវឌ្ឍ​វិស័យស្វាយចន្ទីកម្ពុជា

2025/02/07 11:20:26 am        268
នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃ​ព្រះរាជា​ណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ​កិច្ច​ប្រជុំ​ត្រួតពិ​និត្យ​វឌ្ឍនភាព​នៃកា​រ​រៀប​ចំ​សួន​ឧស្សាហកម្ម​ស្វាយចន្ទី ដើម្បីជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា នៅវិមានសន្តិភាព។យោងតាមរបាយការណ៍របស់ក្រសួង កសិកម្ម រុក្ខាមាញ់ និងនេសាទ ស្វាយចន្ទី​ជា​កសិផល​ដ៏សំខាន់មួយរបស់កម្ពុជា។ គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា​មាន​ផ្ទៃ​ដី​ដាំ​ដុះ​ដំណាំ​ស្វាយ​ចន្ទីជាង ៥៨ ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥ តោន ក្នុង ១ហិកតា។ នៅក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់គ្រាប់ស្វាយចន្ទីឆៅបានជាង ៨៣ ម៉ឺនតោន កើនឡើង ៣៦,៧% ដែលធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវទស្សនវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក និងជា «អធិរាជស្វាយចន្ទី» នាពេលអនាគត។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញនូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧»។ ដើម្បីសម្រេចបាននូវការងារនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងចងក្រងបង្កើតសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ នៅខេត្តកំពង់ធំ។ ការចងក្រងសហគមន៍កសិកម្មទំនើបស្វាយចន្ទី នឹងផ្សារភ្ជាប់សហគមន៍ទៅកាន់ទីផ្សារដោយផ្ទាល់តាមរយៈការសម្របសម្រួលពីក្រសួង។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួងនឹងជួយគាំទ្រផ្នែកទុន និងបច្ចេកទេស ដើម្បីធានាថា សហគមន៍អាចដំណើរការបានដោយរលូន និងទទួលបានតម្លៃបន្ថែម ព្រមទាំងផលចំណេញខ្ពស់។ក្នុងឱកាស ជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋសមាជិកសហគមន៍កសិកម្មទំនើបស្វាយចន្ទី ប្រាសាទសំបូររុងរឿង ក្នុងខេត្តកំពង់ធំ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៥នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា នៅក្នុងផែនការរដ្ឋាភិបាល ខេត្តកំពង់ធំ (មានដាំស្វាយចន្ទីច្រើនជាងគេ) ក្រៅពីនេះមានដាំស្វាយចន្ទីនៅខេត្តនៅព្រះវិហារ ត្បូងឃ្មុំខ្លះ។ ចំណែកខេត្ត បាត់ដំបង មានបន្ដិចបន្ដួច។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា ទៅមុខទៀតកម្ពុជានឹងមានរៀបចំជាមជ្ឈមណ្ឌលសួនឧស្សាហកម្មធំ ដើម្បីធានាថា កាត់បន្ថយការហូរចេញស្វាយចន្ទីទៅក្រៅប្រទេស ឬប្រទេសជិតខាង ដើម្បីនាំចេញបន្ដ។ ប៉ុន្ដែរាជរដ្ឋាភិបាលនឹងរកទីផ្សារផ្ទាល់សម្រាប់ការនាំចេញទៅក្រៅប្រទេសវិញ។ សម្ដេចធិបតីបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនមួយគ្រោងនឹងពង្រីកការនាំចេញស្វាយចន្ទី២ម៉ឺនតោន។ ខណៈដែលបច្ចុប្បន្ននេះ ក៏មានក្រុមហ៊ុនជប៉ុនមួយ គ្រោងនឹងពង្រីការនាំចេញស្វាយចន្ទីចំនួន២ម៉ឺនតោនផងដែរ។ ដូច្នេះផលិតផលស្វាយចន្ទីខ្មែរលែងចេញទៅណាហើយ គឺទិញលក់នៅក្នុងស្រុកសម្រាប់នាំចេញទៅជប៉ុន និងអឺរ៉ុបតែម្ដង។ សម្ដេចបញ្ជាក់ថា ដូច្នេះបានន័យថា តម្លៃកាន់តែអាចធានាបាន ប៉ុន្ដែទាល់តែអ្នកផលិតចងក្រងគ្នាជាសហគមន៍ដែរ ដើម្បីអាចធ្វើកុងត្រារួមគ្នាបាន។ ក្រុមហ៊ុនមួយដែលទិញ ២ម៉ឺនតោន មិនអាចទៅកុងត្រាជាមួយកសិករ ៣ ម៉ឺននាក់ ឬមួយមួយម៉ឺន មួយពាន់នាក់ដាច់ដោយឡែក មួយពាន់កុងត្រាទេ។ តែបើចងក្រងគ្នាជាសហគមន៍តែមួយគឺអាចធ្វើការបាន។សម្ដេចធិបតីមានប្រសាសន៍ថា ទៅថ្ងៃក្រោយ កម្ពុជានឹងរៀបចំជាសួនឧស្សាហកម្មស្វាយចន្ទីសម្រាប់ប្រមូលការវិនិយោគធំៗ មកធ្វើការវិនិយោគកែច្នៃនៅក្នុងខេត្តកំពង់ធំ។ សម្ដេចបានឲ្យក្រុមការងារចុះឆែកមើលខេត្តណាខ្លះគួរដាក់ជាសួនឧស្សាហកម្មនេះ ហើយដំបូងដាក់នៅខេត្តកំពង់ធំ។ ដូច្នេះទៅមុខទៀត កន្លែងផលិតកម្រិតអន្ដរជាតិនឹងមកកាន់តែក្បែរបងប្អូនប្រជាកសិករថែមទៀត៕ អត្ថបទ៖វ៉ន ដារ៉ា

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីឡាវ

2025/02/07 09:46:27 am        112
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត Sonexay Siphandone នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅការិយាល័យនាយករដ្ឋមន្រ្តី នៅរដ្ឋធានីវៀងចន្ទន៍។ជាកិច្ចចាប់ផ្តើម ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចតេជោ និងគណៈប្រតិភូដែលបានអញ្ជើញមកទស្សនកិច្ចផ្លូវការនាពេលនេះ។ ឯកឧត្តម បានសម្តែងនូវក្តីរីករាយដែលមានឱកាសជួបសម្តេចតេជោជាថ្មីម្តងទៀតបន្ទាប់ពីទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម នៅប្រទេសកម្ពុជានាខែធ្នូ ឆ្នាំ២០២៤។ តាងនាមឱ្យគណបក្ស រដ្ឋាភិបាល និងប្រជាជនឡាវ ឯកឧត្តមនាយករដ្ឋមន្រ្តី បានសម្តែងនូវការអរគុណដល់គណបក្ស រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានគាំទ្រ ផ្តល់ជំនួយ និងរួមចំណែកដល់ភាពជោគជ័យរបស់ឡាវ ជាប្រធានអាស៊ាន និង ក្នុងការរៀបចំកិច្ចប្រជុំព្រឹត្តការណ៍មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៥, កិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំកំពូល ACMECS លើកទី១០។ ឯកឧត្តម បានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរភាពជោគជ័យរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ នាំមកនូវភាពស៊ីវិល័យ ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងជីវភាពប្រសើរឡើងជាជំហានៗជូនប្រជាជន។ ឯកឧត្តម បានបន្ថែមថា កិត្យានុភាពរបស់កម្ពុជា កាន់តែល្អ នៅលើឆាកតំបន់ និង អន្តរជាតិ។ ឯកឧត្តម ក៏បានផ្តាំផ្ញើការសួរសុខទុក្ខដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង ជូនពរ សម្តេចធិបតី ប្រកបដោយសុខភាពល្អ សុភមង្គល ជោគជ័យក្នុងការអភិវឌ្ឍប្រទេស។នាឱកាសនោះ សម្តេចតេជោ បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តី ដែលបានផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់ សម្តេច និងគណៈប្រតិភូ ដែលនេះជាដំណើរទស្សនកិច្ចដំបូងរបស់សម្តេចនៅប្រទេសឡាវ ក្នុងនាមប្រធានព្រឹទ្ធសភា។ សម្តេចតេជោ បានពាំនាំការសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជូនពរ ឯកឧត្តមនាយករដ្ឋមន្រ្តី នាឱកាសឆ្នាំថ្មី ឆ្នាំសកល២០២៥។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា គណៈប្រតិភូរបស់សម្តេច នាពេលនេះរួមមាន តំណាងគណបក្ស រាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ផងដែរ។សម្តេចតេជោ បានសម្តែងនូវការអបអរសាទរ ឯកឧត្តមនាយករដ្ឋមន្រ្តី ចំពោះ ជោគជ័យក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន ដែលបានធ្វើឱ្យអាស៊ានមានសាមគ្គីភាព និងវឌ្ឍនភាព ទោះនៅក្នុងកាលៈទេសៈលំបាក។ សម្តេចតេជោ បានបន្តថា បើទោះបីជាសម្តេចមិនស្ថិតក្នុងរាជរដ្ឋាភិបាល សម្តេច មានមោទនភាព និងវាយតម្លៃខ្ពស់ចំពោះមិត្តភាព បងប្អូនល្អនៃប្រទេសយើងទាំងពីរ និង ភាពដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ សម្តេចតេជោ បានគូសបញ្ជាក់ថា ជំនួបជាន់ខ្ពស់ជាញឹកញាប់ និងការប្រាស្រ័យទាក់ទងគ្នានៅគ្រប់កម្រិត ក៏ដូចជាការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមករវាង បក្ស សភា និងរដ្ឋាភិបាល ឆ្លុះបញ្ចាំពីការរីកចម្រើននៃទំនាក់ទំនងល្អរវាងប្រទេសយើងទាំងពីរ។ នាឱកាសនោះ សម្តេចតេជោ ក៏បានលើកជាអនុសាសន៍ថា ប្រទេសយើងទាំងពីរ បន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាតំាងពីជំនាន់ចាស់រហូតដល់ពេលបច្ចុប្បន្នលើគ្រប់វិស័យរួមទាំង ផ្នែកសន្តិសុខនិងការពារជាតិ។ សម្តេចតេជោ ក៏សង្ឃឹមថាជំនាន់អ្នកដឹកនាំបន្តវេន នឹងយកគំរូបទពិសោធអ្នកជំនាន់ចាស់ បន្តអភិវឌ្ឍបន្តទៀត និងចងភ្ជាប់ចលនាបងប្អូនល្អរបស់ប្រទេសយើងទាំងពីរ ជាការចងភ្ជាប់អតីតកាល ទៅនឹងអនាគតកាល ដែលយើងត្រូវខិតខំពូនជ្រំ។ សម្តេច បានបន្ថែមថា នៅក្នុងវិស័យសន្តិសុខ និងការពារជាតិ ប្រទេសយើងទាំងពីរត្រូវយកចិត្តទុកដាក់ និង បន្តប្រកាន់ខ្ជាប់គោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអមិត្ត ប្រើប្រាស់ទឹកដីរបស់ប្រទេសណាមួយ ដើម្បីបង្កគ្រោះថ្នាក់ អសន្ដិសុខ និងអស្ថិរភាពដល់ប្រទេសមួយទៀតឡើយ។ក្នុងទំនាក់ទំនងទ្វេភាគី សម្តេចតេជោ បានលើកឡើងថា ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៃប្រទេសយើងទាំងពីរ កំពុងដើរទៅមុខ ទោះយឺត តែមានភាពរឹងមាំ។ សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថាការជំរុញផ្គត់ផ្គង់ថាមពលអគ្គិសនីពីឡាវទៅកម្ពុជា និងពីកម្ពុជាទៅប្រទេសជាសមាជិកអាស៊ានផ្សេងទៀត រួមចំណែកជួយដល់តម្រូវការថាមពលរបស់កម្ពុជា ដល់ទំហំពាណិជ្ជកម្ម និងការរីកលូតលាស់សេដ្ឋកិច្ចជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសយើងទាំងពីរនៅគ្រប់ទីកន្លែង ព្រមទាំងដល់ការកសាងបណ្តាញថាមពលអាស៊ាន។ សម្តេចតេជោ បានបន្ថែមថា ឥឡូវ ឱកាសឱ្យយើងឈានទៅមុខហើយ ត្រូវជំរុញបន្ថែម គ្រប់កិច្ចសហប្រតិបត្តិការ ជាពិសេសកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឱ្យមានភាពលូតលាស់។ជាកិច្ចឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ បានថ្លែងអំណរគុណ សម្តេច ចំពោះវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដែលមានភាពជិតស្និទ្ធ និង គាំទ្រគ្នាទៅវិញទៅមក។ ឯកឧត្តម ក៏សូមថ្លែងអំណរគុណការសួរសុខទុក្ខរបស់ សម្តេចបវរធិបតី និងគូសបញ្ជាក់ថាទំនាក់ទំនងទ្វេភាគី នឹងនាំមកនូវឧត្តមប្រយោជន៍ជូនប្រជាជនយើងទាំងពីរ ។ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏បានចាត់ទុកកិច្ចសហប្រតិបត្តិការថាមពលឡាវ-កម្ពុជា គឺជាអាទិភាពនិងសារៈសំខាន់បំផុត។ ឯកឧត្តម បានស្នើឱ្យភាគីប្រទេសយើងទាំងពីរ បន្តជំរុញកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចពាក់ព័ន្ធដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលមានឱ្យចេញរូបរាង។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានឯកភាពមតិ សម្តេចតេជោ លើការពង្រីកពាណិជ្ជកម្មថាមពល ព្រមទាំងវិស័យសាធារណការ និងដឹកជញ្ជូន ជាពិសេសការតភ្ជាប់រវាងប្រទេសទាំងពីរ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះបរិយាកាសព្រំដែនល្អរួមគ្នា និងទំនាក់ទំនងអស់ពីចិត្តពីថ្លើម ត្រង់ទៅត្រង់មក សាមគ្គីល្អរវាងប្រទេសយើងទាំងពីរ។ ឯកឧត្តម បានបញ្ជាក់ថា នឹងសហការជាមួយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែង អនុវត្តកិច្ចព្រមព្រៀងដែលបានសម្រេចរួមគ្នាលើគ្រប់ការងារ តាមស្មារតីនៃកិច្ចព្រមព្រៀងរវាងបក្សទាំងពីរ។  សម្តេចតេជោ និង ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ បានបន្តផ្លាស់ប្តូរយោបល់អំពីបញ្ហាតំបន់ និងសកលោក ជាពិសេស ភាពមិនប្រាកដប្រជានៃស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្ន ដែលទាមទារឱ្យមានការវាយតម្លៃជាប្រចាំដើម្បីកំណត់ជំហរសមស្រប និងជៀសវាងស្ថិតនៅក្នុងស្ថានការណ៍ជា ស្មៅ ឬ ស្រមោចសង្អារ ឱ្យដំរីជាន់ពេលដំរីជល់គ្នា។ ជាចុងក្រោយនៃជំនួប ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ បានជូនពរ សម្តេចតេជោ និងគណៈប្រតិភូ ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕

សម្ដេច​តេជោ៖ការផ្ទេរអំណាចទៅនាំជំនាន់ក្រោយគឺជាការដោះដូរនឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែង ខណៈរយៈពេល១៨ខែកន្លងទៅបានបង្ហាញថាអ្នកដឹកនាំបន្តវេនមានសមត្ថភាព

2025/02/07 12:59:41 am        136
ភ្នំពេញ៖ ក្នុងឱកាសជំនួបជាមួយ ពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៥​ នៅវិមានរដ្ឋសភាឡាវ នារដ្ឋធានីវៀងចន្ទន៍ សម្ដេច​តេជោ បានជម្រាបទៅកាន់ឯកឧត្តមប្រធានរដ្ឋសភាឡាវថា​ ការផ្ទេរអំណាចទៅជំនាន់ក្រោយនេះ គឺជាការដោះដូរនឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែង ហើយ រយៈពេល ១៨ខែកន្លងទៅនេះ បានបង្ហាញថាអ្នកដឹកនាំបន្តវេន មានសមត្ថភាព និងអាចទុកចិត្តបានក្នុងការបន្តរក្សាបានសន្តិភាព និងការអភិវឌ្ឍប្រទេស។ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាពេលនេះ តបតាមការអញ្ជើញរបស់ ឯកឧត្តម។ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភា បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះ សម្តេចតេជោ ដែលត្រូវបាន បោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាការបង្ហាញ ឱ្យឃើញពីការទុកចិត្តនិងការគាំទ្រ របស់គណបក្ស និងប្រជាជនកម្ពុជា លើការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃ និងបទពិសោធន៍ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ។ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាឡាវ បានបន្តថា ទស្សនកិច្ចរបស់សម្តេចតេជោ ជាប្រធានព្រឹទ្ធសភា នាពេលនេះ មានសារៈសំខាន់បំផុត ដែលនាំមកនូវមេត្រីភាព មិត្តភាព ក្នុងនាមប្រទេសជាប់ភូមិផងរបងជាមួយគ្នា និងជាអ្នកជិតខាងល្អ ព្រមទាំង ការពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណី និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើសួរសុខទុក្ខជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារីប្រធានរដ្ឋសភាកម្ពុជា។នាឱកាសនោះ សម្តេចតេជោ បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានរដ្ឋសភាឡាវ ដែលបានអញ្ជើញសម្តេចមកបំពេញទស្សនកិច្ចផ្លូវការ និងផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់ សម្តេច និងគណៈប្រតិភូ។ សម្តេចតេជោ បានជូនពរ ឯកឧត្តមប្រធានរដ្ឋសភាឡាវ និងប្រជាជនឡាវ ប្រកបដោយ សិរីសួស្តី ជ័យមង្គល និងវិបុលសុខ ក្នុងឱកាសចូលឆ្នាំសកល២០២៥។ សម្តេចពិតជារីករាយដែលបានជួបឯកឧត្តម ជាថ្មីម្តងទៀត បន្ទាប់ពីជំនួបចុងក្រោយ ក្នុងខែ កុម្ភៈ ឆ្នាំ២០២៣ នាឱកាស បំពេញទស្សនកិច្ចផ្លូវការនៅឡាវ ក្នុងនាមជានាយករដ្ឋមន្រ្តី។សម្តេចតេជោ បាន សម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភា និងរដ្ឋាភិបាលឡាវ ដែលសម្រេចបានដោយជោគជ័យតួនាទីជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៥, ជាប្រធានអាស៊ាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ACMECS លើកទី១០។សម្តេចតេជោ បានថ្លែងពីការផ្តាំផ្ញើសួរសុខទុក្ខ និងអរគុណរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនចំពោះ ឯកឧត្តមប្រធានរដ្ឋសភាឡាវ ដែលបានផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្តៅនាមហាសន្និបាត AIPA លើកទី៤៥។សម្តេចតេជោ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណបក្ស និងរដ្ឋាភិបាលឡាវ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងធ្វើឱ្យជីវភាពប្រជាជនប្រសើរឡើងជាលំដាប់។ សម្តេច ជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋឡាវ មិត្តឡាវនឹងជម្នះបានរាល់បញ្ហាប្រឈមដោយជោគជ័យ និងបន្តសម្រេចបានសមិទ្ធផលធំៗ។សម្តេចតេជោ បានជម្រាបជូន ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាឡាវ ពីការវិវត្តនៃសភាពការណ៍នៅកម្ពុជា ដោយគូសបញ្ជាក់ ពីភាពជោគជ័យនៃគណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសរើសបានអ្នកបន្តវេនជំនាន់ក្រោយនៅឆ្នាំ២០២៣ ក្នុងពេលដែលអ្នកជំនាន់ចាស់នៅមានកម្លាំង ដោយ សម្តេចមិនចង់ឃើញពីភាពច្រំដែលនៃអតីតកាលរបស់កម្ពុជា ជាពិសេស ក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយនេះ ដែលនៅពេលផ្លាស់ប្តូរ អំណាច តែងមានចលាចល និងជម្លោះប្រដាប់អាវុធ។សម្តេចតេជោ បានបន្ថែមថា ការផ្ទេរអំណាចទៅជំនាន់ក្រោយនេះ គឺជាការដោះដូរនឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែង ហើយ រយៈពេល ១៨ខែកន្លងទៅនេះ បានបង្ហាញថាអ្នកដឹកនាំបន្តវេន មានសមត្ថភាព និងអាចទុកចិត្តបានក្នុងការបន្តរក្សាបានសន្តិភាព និងការអភិវឌ្ឍប្រទេស។ សម្តេចតេជោ បានលើកឡើងថា ជាមួយនឹងកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ និងការប្រែក្លាយកម្ពុជាជាប្រទេសផលិតសម្រាប់ការនាំចេញ ដូចជាស្រូវជាដើម កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ និងសម្រេចគោលដៅក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។សម្តេច បានបន្ថែមថា ក្នុងអាណត្តិនៃព្រឹទ្ធសភានីតិកាលទី៥នេះ សម្តេចតេជោ បានដាក់គោលដៅអាទិភាពពីរ គឺ ការទូតសភាដែលជាការរួមចំណែកជាមួយរដ្ឋាភិបាលលើកិច្ចការបរទេស ដោយសារស្ថានការណ៍ពិភពលោកស្មុគស្មាញនិងពិបាកប៉ាន់ស្មាន និង គណនេយ្យភាពរបស់ព្រឹទ្ធសភានៅចំពោះមុខអង្គបោះឆ្នោត។សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងជាបងប្អូនរវាងប្រទេសយើងទាំងពីរ តាមស្មារតី “ភាពដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុង ជ្រោយ និងយូរអង្វែង” ដែលសម្តេចបានបង្កើតឡើងពីឆ្នាំ២០១៩ជាមួយនឹង ឯកឧត្តម ថោងលន់ ស៊ីសុលីត និងចាត់ទុកថាជាជោគជ័យ និងផែនទីបង្ហាញផ្លូវសម្រាប់បន្តកិច្ចសហប្រតិបត្តិការប្រទេសយើងទាំងពីរ ជាពិសេសសម្រាប់អ្នកដឹកនាំបន្តវេន បន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទៅមុខ។ សម្តេចតេជោ បានបន្តថា គណបក្សប្រជាជនកម្ពុជា បានគ្របដណ្តប់ប្រមាណ ៤៦ឆ្នាំ នៃទំនាក់ទំនងល្អរវាងប្រទេសយើងទាំងពីរ ។ សម្តេចតេជោ បានបន្តថាទំនាក់ទំនងនេះ មានស្ថិរភាពបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ចាប់តាំងពីពេលសម្តេច ជារដ្ឋមន្រ្តីការបរទេស នាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។សម្តេចតេជោ បានជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យគ្រប់វិស័យរួមមាន កិច្ចការសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាមពល...ដោយស្ថាប័ននីតិប្បញ្ញត្តិត្រូវចូលរួមគាំទ្រដល់រដ្ឋាភិបាល។ក្នុងនាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា សម្តេចតេជា បានអញ្ជើញ ឯកឧត្តម ប្រធានរដ្ឋសភាឡាវ ទៅទស្សនកិច្ចនៅកម្ពុជា នាពេលសមស្របណាមួយខាងមុខ។ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាឡាវ បានថ្លែងអំណរគុណ សម្តេចតេជោ ចំពោះការវាយតម្លៃល្អនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និង ចែករំលែកពីស្ថានការណ៍របស់ប្រទេសកម្ពុជា។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យដ៏ធំធេងរបស់កម្ពុជាក្នុងការអភិវឌ្ឍប្រទេស។ ឯកឧត្តម បានសម្តែងនូវក្តីរីករាយចំពោះស្នាដៃនៃការដឹកនាំរបស់គណបក្សប្រជាជនសម្រេចបានសមិទ្ធផលលេចធ្លោ ដែលរួមចំណែកលើកកម្ពស់កិត្យានុភាព និងតួនាទីដ៏សំខាន់របស់ប្រទេសកម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ។ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភា បានជម្រាបសម្តេចតេជោ ពីស្ថានការណ៍នៃប្រទេសឡាវ ដែល ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋ ប្រទេសឡាវ មានសន្តិភាព ស្ថិរភាព និង សម្រេចបានកំណើនសេដ្ឋកិច្ច ៤.៦% នៅឆ្នាំ២០២៤។ រដ្ឋាភិបាលឡាវ មានគម្រោងប្រែក្លាយប្រទេសពី Land lock (ប្រទេសមិនជាប់សមុទ្រ) ទៅជា Land Link (ប្រទេសតភ្ជាប់) តាមរយៈការតភ្ជាប់ផ្លូវដែក ជាមួយប្រទេសជិតខាង ដែលផ្តល់ភាពងាយស្រួលក្នុងការដឹកទំនិញចេញចូល និងទាក់ទាញទេសចរ មកទស្សនាប្រទេសឡាវ។ឯកឧត្តមប្រធានរដ្ឋសភាឡាវ បានគូសបញ្ជាក់ថាទំនាក់ទំនងឡាវ-កម្ពុជា មានភាពស្និទ្ធស្នាលជាទីបំផុត ដែលបានប្រកៀកស្មាគ្នាជាមិត្តភាពបងប្អូននិងបន្តរក្សាកិច្ចសហប្រតិបត្តិការជាប្រពៃណីនេះ។ ឯកឧត្តម បានបន្តថាស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសយើងទាំងពីរ បានបន្តសហការផ្លាស់ប្តូរទស្សនកិច្ចកម្រិតប្រតិភូជាន់ខ្ពស់ និងជំនាញ និងបន្តពូនជ្រំ គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិផងដែរ។ឯកឧត្តម សង្ឃឹមថា កិច្ចខិតខំព្យាយាមក្នុងការបន្តអនុវត្ត MoU និងកិច្ចព្រមព្រៀងនានា ជាពិសេសលើវិស័យថាមពល និងសាងសង់ផ្លូវដែកតភ្ជាប់រវាងប្រទេសយើងទាំងពីរ នឹងផ្តល់កាលានុវត្តភាពដល់ទំនាក់ទំនងនិងការជំរុញពាណិជ្ជកម្មយើងទាំងពីរបន្ថែមទៀត។សម្តេចតេជោ និង ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភា បានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពី បញ្ហាតំបន់ និងអន្តរជាតិ ដែលជាអត្ថប្រយោជន៍រួម និងតម្រូវឱ្យបង្កើនការតាមដាន និងយកចិត្តទុកដាក់ផងដែរ។ជាចុងក្រោយនៃជំនួប ឯកឧត្តមប្រធានរដ្ឋសភាឡាវ បានជូនពរ សម្តេចតេជោ និងគណៈប្រតិភូ ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

TOP STORY សម្ដចតេជោផ្ដាំទៅចោរសៀមកុំភ្លេចសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤-១៩០៧ ខណៈសម្ដេចស្មានដឹងថាថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់៣ខែខាងមុខ
06/24/2025 05:06 PM
កាកបាទក្រហមទទួលថវិកាពីអាជ្ញាធរអគ្គិសនីកម្ពុជាអបអរទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម
06/24/2025 05:06 PM
ហូឡង់គ្រោងនឹងបញ្ជូនជំនួយយោធាចំនួន ១៧៥លានអឺរ៉ូ ឲ្យអ៊ុយក្រែន និងពង្រីកកិច្ចសហប្រតិបត្តិការ ផលិតយានដ្រូន
06/24/2025 05:06 PM
ស្ពានឆ្លងកាត់ទន្លេ Houzi ស្ថិតក្នុងខេត្ត Guizhou ប្រទេសចិន បានបាក់ បណ្តាលឲ្យជាប់រថយន្តដឹកទំនិញមួយគ្រឿង
06/24/2025 05:06 PM
ប្រធានអង្គការ WHO និយាយថា មនុស្សជាង ៤០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារមន្ទីរពេទ្យនៅស៊ូដង់
06/24/2025 05:06 PM
ឯកឧត្តម ប៉ែន បូណា៖ រដ្ឋាភិបាលថៃចាប់តាំងពីថ្នាក់រដ្ឋមន្រ្ដីដល់នាយករដ្ឋមន្រ្ដីបាននិយាយលាបពណ៌ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា
06/24/2025 04:06 PM
អ្នកជំនាញ៖ ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី បង្ហាញពីភាពគ្មានប្រសិទ្ធភាពរបស់ពួកគេ
06/24/2025 04:06 PM
ចិននិយាយថា វិធានការយោធាមិនអាចនាំមកនូវសន្តិភាពបានទេនៅតំបន់មជ្ឈិមបូព៌ា
06/24/2025 04:06 PM
មន្ត្រី៖ អាល្លឺម៉ង់ប្រឆាំងនឹងការព្យួរកិច្ចព្រមព្រៀងរបស់ EU ជាមួយអ៊ីស្រាអែល
06/24/2025 04:06 PM
លោកនាយករដ្ឋមន្ត្រី៖ ទំនាក់ទំនងសិង្ហបុរី-ចិន កាន់តែមានសារៈសំខាន់ ក្នុងពេលមានភាពមិនច្បាស់លាស់សកល
06/24/2025 04:06 PM