គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

ព្រឹកនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានអញ្ជើញជួប ប្រធានក្រុមហ៊ុន វិនិយោគិន និងធុរជនកូរ៉េ​ជាបន្តបន្ទាប់ដើម្បីពិភាក្សាការងារ

2024/05/17 12:22:41 pm        130
ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការនៅសាធារណៈរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្តមាន​ជំនួប​ជាមួយ​បណ្ដា​ប្រធាន​ក្រុមហ៊ុន អ្នកវិនិយោគ និងធុរជន កូរ៉េជាបន្តបន្តបន្ទាប់ ដើម្បីទាក់ម៉ូយ ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កាន់​ប្រទេសកម្ពុជា។ ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Woo Jong JEON នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន SK Securities, លោក Ahh Young-Min ជាតារា K-pop ជាអ្នកនិពន្ធ និងជាតំណាងក្រុមហ៊ុន SM Entertainment, លោក JUNG Wonju ប្រធានក្រុមហ៊ុន Daewoo E&C, លោក Choi Yong-Sun ប្រធានក្រុមហ៊ុន Hanshin E&C, លោក Joo-Bong, Park ប្រធានក្រុមហ៊ុន Daejoo KC Group, លោកបណ្ឌិត Lee Joong Keun ស្ថាបនិកនៃក្រុមហ៊ុន Booyoung Group និងឯកឧត្តម Oh Young-hun អភិបាល​ខេត្តស្វយ័ត​ពិសេស​ជេជូ​នៃ​សាធារណ​រដ្ឋកូរ៉េ​។ ក្នុងឱកាសជំនួបជាមួយលោក Woo Jong JEON នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន SK Securities ក្រុមហ៊ុននេះ បានបង្ហាញបំណងបណ្ដាក់ទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ខណៈ​ក្រុមហ៊ុន​នេះ គឺជាក្រុមហ៊ុនវិនិយោគវិស័យហិរញ្ញវត្ថុ និងបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥។ ចំណែក​ក្រុមហ៊ុន SM Entertainment គឺជាផលិតកម្មឈានមុខមួយនៅលើពិភពលោក ដែលបាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ១៩៩៥ និងបាននាំK-POPទៅកាន់ពិភពលោកឱ្យបានស្គាល់។ កាលពីឆ្នាំ២០១០ SM Entertainment ក៏បានរៀបចំការប្រគំតន្ត្រីរបស់ក្រុម SHINee នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងបាន​បរិច្ចាគ​ថវិកា ១ ម៉ឺនដុល្លារដល់អង្គការ Cambodian Children’s Fund ផងដែរ។រីឯ​ក្រុមហ៊ុន Daewoo E&C គឺជាក្រុមហ៊ុនឈានមុខគេនៃឧស្សាហកម្មសំណង់នៅសាធារណរដ្ឋកូរ៉េ ដោយ​មាន អាយុកាលជាង ៥០ឆ្នាំមកហើយ។ ក្រុមហ៊ុន​នេះបាន​ដើរតួនាទី​ដ៏សំ​ខា​ន់​ក្នុង​ការ​ចូលរួម​នូវ​វិវត្ត​សេដ្ឋកិច្ច​យ៉ាងឆាប់រហ័សរបស់សាធារណរដ្ឋកូរ៉េ។ ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មសំខាន់ៗដូចជា៖ ការ​អភិវឌ្ឍលំនៅឋាន រោងចក្រថាមពល និងការផ្តល់ផលប័ត្រជាសកល។ ដោយ​ឡែកក្រុមហ៊ុន Hanshin E&C បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិ ពិសេសការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ការសាងសង់ ផ្លូវហាយវេ ផ្លូវថ្នល់ ផ្លូវក្រោមដី ផ្លូវដែកល្បឿនលឿន និង​ប្រព័ន្ធទឹក នៅពាក់កណ្តាលសតវត្សកន្លងមកនេះ។ ក្រុមហ៊ុននេះ ក៏បាន​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅកម្ពុជាផងដែរ មានដូចជា៖ ការកសាងកំណាត់ផ្លូវជាតិលេខ៥, ការលើកកម្ពស់​គុណភាព​ផ្លូវ​ជាតិ​លេខ២១ និងការលើកកម្ពស់ផ្លូវតំបន់ជនបទ ផងដែរ។ចំណែក​ក្រុមហ៊ុន Daejoo KC Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៨ ដោយមាន​ប្រតិបត្តិការ​អាជីវកម្ម លើវិស័យដូចជា ឧស្សាហកម្មដែក ភស្តុភារកម្ម (Logistic) ឧស្សាហកម្មគីមី គ្រឿង​បម្លាស់​រថយន្ត សំណង់ និងឧស្សាហកម្មថាមពល។ ក្រុមហ៊ុននេះ ក៏មានក្រុមហ៊ុនបុត្រសម្ព័ន្ធ CAMKO Motor Co.Ltd., នៅកម្ពុជាផងដែរដោយបានផ្តល់នូវសេវាកម្មថែទាំ និងផ្លាស់ប្តូរ​គ្រឿង​បន្លាស់​រថយន្ត​ម៉ាក​Hyundai ។រីឯក្រុមហ៊ុន Booyoung នៅកម្ពុជា មានគម្រោងចំនួន ៦ ក្នុងវិស័យអចលនទ្រព្យ ហិរញ្ញវត្ថុ ការអប់រំ និង​ទេសចរណ៍ (សណ្ឋាគារ និងទីលាន វាយកូនហ្គោល) ហើយគម្រោង​ដែល​គួរ​ឱ្យ​កត់​សម្គាល់​មួយ​ចំនួន​មាន​ដូចជា បុរី ប៊ូយ៉ុង ថោន និងធនាគារ ប៊ូយ៉ុង ខ្មែរ។ នាពេលកន្លងមកក្រុមហ៊ុននេះក៏បានបរិច្ចាគរថយន្តក្រុងចំនួន ១០០០គ្រឿងដល់រាជរដ្ឋាភិបាល និងបាន​ជួយ​សាង​សង់អគារសិក្សាចំនួន ៣០០ខ្នង រួមជាមួយនឹងការបរិច្ចាគក្តារខៀនចំនួន ៤០០០០ផងដែរ។ក្រៅ​ពីនេះសម្ដេចធិបតីក៏បានជួបជាមួយ ឯកឧត្តម Oh Young-hun អភិបាលខេត្តស្វយ័តពិសេសជេជូ នៃ​សាធារណរដ្ឋកូរ៉េ ក្នុងជំនួបនេះ សម្ដេចធិបតី​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​អនុស្ស​រណៈ​យោគយល់​គ្នារ​វាង​រដ្ឋបាលខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាល​ខេត្ត​ស្វយ័ត​ពិសេសជេជូ​នៃ​សាធារណ​រដ្ឋកូរ៉េ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការ​អភិវឌ្ឍ​វិស័យ​ផ្សេងៗ​ក្នុង​ខេត្ត​ទាំង​ពីរ​ឱ្យ​កាន់តែមានការរីកចម្រើនផងដែរ៕ 

សម្តេចតេជោ អំពាវនាវអ្នកមានតំណែងក្នុងឃុំ-សង្កាត់ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្តឲ្យបានគ្រប់ៗគ្នា

2024/05/17 11:19:04 am        154
ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានអំពាវនាវ ដល់សមាជិក សមាជិកាទាំងអស់ ដែលមានតួនាតីក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយគប្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែល​មាន​រូប​សញ្ញាទេវតាបាចផ្កា ខណៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានេះ គឺធានា​ជោគ​វាសនា​ដ៏​រុងរឿង​របស់ប្រទេសជាតិ ប្រជាជន និងខ្លួនឯងផ្ទាល់។តាមរយៈសារលិខិត ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុម​ប្រឹក្សា ក្រុង ស្រុក ខណ្ឌអាណត្តិទី៤ នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅថ្ងៃទី២៦ ខែ​ឧសភា ឆ្នាំ២០២៤ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់សម្រាប់ការបន្តជំរុញដំណើរការ អភិវឌ្ឍ​សង្គមជាតិខ្មែរ ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ខណៈការបោះ​ឆ្នោត​នេះ​ជា​ការបោះឆ្នោតអសកល ប៉ុន្តែ គឺជាការបោះឆ្នោតដែលកើតចេញពីឆន្ទៈរបស់ប្រជាជនកម្ពុជា ពិតប្រាកដ ព្រោះថាសមាជិក សមាជិកានៃក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាតំណាងដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនដែលបានប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន។តាមរយៈសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច បានប្រកាស ជា​ឱឡារិក​នូវការចូលរួមក្នុងការបោះឆ្នោតអសកលនេះ ដោយគោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ បទ​បញ្ជា នីតិវិធី និងក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផលនៃការបោះឆ្នោត ហើយគណបក្ស ប្រជាជនកម្ពុជាចូលរួមជាមួយបណ្តាគណបក្សនយោបាយ មជ្ឈដ្ឋានចម្រើនជឿនលឿននានាក្នុងសង្គម និង​អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោតឲ្យប្រ ព្រឹត្ត​ទៅ​ប្រកបដោយលក្ខណៈសេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាពផងដែរ។យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន «សូមអំពាវនាវដល់លោក លោកស្រី ជាសមាជិក សមាជិកា​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ក្នុងតំណែងទាំងអស់នៅទូទាំងប្រទេស សូមអញ្ជើញទៅបោះឆ្នោត និ​ង​បោះឆ្នោត​គាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ជាសញ្ញាសម្គាល់នៅលើ សន្លឹកឆ្នោត ឲ្យ​បាន​គ្រប់ៗគ្នា ហើយការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានាជោគវាសនាដ៏រុង រឿង​របស់​ប្រទេស​ជាតិ ប្រជាជន និងខ្លួនឯងផ្ទាល់»។តាមរយៈសារលិខិតដដែលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា គណបក្ស ប្រជាជន​កម្ពុជា ប្តេជ្ញាអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន ដែលបានប្រកាសជូនបងប្អូនជនរួមជាតិរួចហើយ ឲ្យបាន​សម្រេច​ជោគជ័យទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដើម្បីធានាដល់ការថែរក្សាសន្តិភាព និង​ស្ថិរភាព ការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងកសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋ ប្រជាធិបតេយ្យសេរីពហុបក្ស ដ៏រឹងមាំដែលផ្អែកលើច្បាប់ មានការគោរពសិទ្ធិមនុស្សយ៉ាងខ្ជាប់ខ្ជួន មាន សេដ្ឋកិច្ច​រីកចម្រើនលឿន ធ្វើឲ្យប្រជាជនកម្ពុជាគ្រប់ក្រុមគ្រួសារមានជីវភាពកាន់តែល្អប្រសើរឡើង ឥត ឈប់ឈរ និងរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គមជាដើម៕ អត្ថបទ៖ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ មានសារៈសំខាន់សម្រាប់ការបន្តជំរុញដំណើរការអភិវឌ្ឍសង្គមជាតិ

2024/05/17 11:00:04 am        179
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មាន​ប្រសាសន៍​ថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលជាការបោះឆ្នោត​មួយ​ដ៏​មាន​សារៈ​សំខាន់​សម្រាប់ការបន្តជំរុញដំណើរការអភិវឌ្ឍសង្គមជាតិយើង ពិសេសការ​អភិវឌ្ឍ​តាម​បែប​ប្រ​ជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់បែបនេះ តាមរយៈសារលិខិត ក្នុងឱកាសបើ​ក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៤នេះ។ ក្នុងឱកាសនោះ​សម្ដេចតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា បានសម្តែងការគោរព និង​ដឹង​គុណ​យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែល​មាន​ការ​ជឿជាក់​យ៉ាង​មុត​មាំ​លើ​ការ​ដឹកនាំ​របស់គណបក្សប្រជាជនកម្ពុជា និងរូបសម្ដេចផ្ទាល់ នៅគ្រប់កាលៈទេសៈ តាំងពី​ដំណាក់​កាល​សង្គ្រោះ ជាតិពីរបបប្រល័យពូជសាសន៍ រហូតមកដល់ដំណាក់កាលសន្តិភាព និងការអភិវឌ្ឍបច្ចុប្បន្ននេះ និង​បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា​ឱ្យ​ទទួល​បានជ័យជម្នះ​យ៉ាងត្រចះ​ត្រចង់​ក្នុង​ការ​បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល​ទី៥។ សម្ដេចមានប្រសាសន៍ថា តាមរយៈការបោះឆ្នោតនេះ បានឆ្លុះបញ្ចាំង​ទាំង​ស្រុង​នូវ​ឆន្ទៈ​ដ៏ថ្លៃថ្លា​របស់​ប្រជាជន​កម្ពុជា​នៅទូទាំងប្រទេស ក្នុងការថែរក្សាសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងបន្តជំរុញការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ខ្លួន។ ព្រមជាមួយនេះ សម្ដេចក៏សម្តែងនូវការគោរព និង​វាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកានៃ ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងនៅទូទាំងប្រទេស ដែល​បាន​យក​អស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំង ប្រាជ្ញា ក្នុងការបំពេញភារកិច្ចបម្រើប្រជាជន។សម្ដេចតេជោបញ្ជាក់ថា៖«នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ គឺជាថ្ងៃបោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលជាការបោះឆ្នោត​មួយ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ការបន្តជំរុញដំណើរការអភិវឌ្ឍសង្គមជាតិយើង ពិសេសការអភិវឌ្ឍតាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោមជាតិ។ ទោះបីការបោះឆ្នោតនេះជាការបោះ ឆ្នោតអសកល ប៉ុន្តែគឺជា​ការ​បោះឆ្នោត​ដែល​កើតចេញពីឆន្ទៈរបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថា សមាជិក សមាជិកានៃក្រុម​ប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ ឧត្តុង្គឧត្តម​របស់​ប្រជាជន​ដែល​បាន​ប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន»។សម្ដេចតេជោមានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា សូមប្រកាសជា​ឱឡារិក​នូវ​ការ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នេះ ដោយ​គោរព​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផល​នៃ​ការ​បោះឆ្នោត។ គណបក្សប្រជាជនកម្ពុជាចូលរួមជាមួយបណ្តាគណបក្សនយោបាយ មជ្ឈដ្ឋានចម្រើន​ជឿន​លឿន​នានាក្នុង សង្គម និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាបរិយាកាស​នយោបាយ​សម្រាប់​ការ​បោះឆ្នោត ឱ្យប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ល្អ និង​សុវត្ថិភាព​។សម្ដេចតេជោថ្លែងថា គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន ដែល​បាន​ប្រកាស​ជូន​បង ប្អូនជនរួមជាតិរួចហើយឱ្យបានសម្រេចជោគជ័យទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់​ក្រោម​ជាតិ ដើម្បីធានា ដល់ការថែរក្សាសន្តិភាព និងស្ថិរភាព ការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និង​កសាងព្រះ រាជាណាចក្រកម្ពុជាជារដ្ឋប្រជាធិបតេយ្យសេរី ពហុបក្សដ៏រឹងមាំដែលផ្អែកលើច្បាប់ មាន​ការ​គោរព​សិទ្ធិ មនុស្សយ៉ាងខ្ជាប់ខ្ជួន មានសេដ្ឋកិច្ចរីកចម្រើនលឿន ធ្វើឱ្យប្រជាជន​កម្ពុជា​គ្រប់​ក្រុម​គ្រួសារ​មាន​ជីវភាព កាន់តែល្អប្រសើរឡើង ឥតឈប់ឈរ និងរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម។តាមរយៈ​សារលិខិតសម្ដេចតេជោ ក៏បានអំពាវនាវដល់លោក លោកស្រី ជាសមាជិក សមាជិកា​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ក្នុងតំណែងទាំងអស់នៅទូទាំងប្រទេស សូមអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រ គណបក្ស ប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា ជាសញ្ញាសម្គាល់នៅលើសន្លឹកឆ្នោត ឱ្យបាន គ្រប់​ៗគ្នា។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានាជោគវាសនាដ៏រុងរឿងរបស់ប្រទេសជាតិ ប្រជាជន និងខ្លួនឯងផ្ទាល់៕

យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុងស្រុកអាណត្តិទី៤ នៃខេត្តឧត្តរមានជ័យ

2024/05/17 10:46:56 am        171
នាព្រឹកថ្ងៃទី១៧ ឧសភាឆ្នាំ២០២៤ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ក្រុងសំរោងខេត្តឧត្តរមានជ័យ បានរៀបចំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុងស្រុក ឃុំសង្កាត់អាណត្តិទី៤ ដែលប្រព្រឹត្តិទៅក្រោមវត្តមានឯកឧត្តម ប៉ែន កុសល្យ ប្រធានគណប្រជាជនកម្ពុជា ខេត្តឧត្តរមានជ័យ និងមានការចូលរួមពីសមាជិកសមាជិការបក្សមកពីតាមបណ្តាលឃុំសង្កាត់ជាច្រើននាក់ផងដែរ។បន្ទាប់ពីលោក ផុន ចាន់នឹល អភិបាលក្រុងសំរោង បានមានមតិស្វាគមន៍​រួចមក ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តឧត្តរមានជ័យ បានមានប្រសាសន៍លើកឡើង​នូវ​ខ្លឹមសារទាំងស្រុង​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​ប្រធានគណប្រជាជនកម្ពុជា និង​បានធ្វើការសំណេះសំណាលសួរសុខទុក្ខដល់សមាជិកសមាជិការ​ទាំងអស់​ដែលកន្លងមក បានខិតខំបំពេញការងារយ៉ាងសកម្ម ជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ប្រកបដោយក្រមសិលធម៌ និងការយកចិត្តទុកដាក់ខ្ពស់។ឯកឧត្តមបន្តថា កត្តា​ទាំងអស់ហើយធ្វើពលរដ្ឋមានការ​ជឿជាក់​មកលើការដឹកនាំ​របស់​គណប្រជាជន​កម្ពុជា​ដែលជាគណបក្សមួយ​ប្រកប​ដោយភាពចាស់ និងមាន​ការអភិវឌ្ឍ​ប្រទេស​មានការរីកចម្រើន​បានលើគ្រប់វិស័យផងដែរ។ទន្ទឹមគ្នានោះដែរ​ក្រុមការងារដែលមកពីតាមបណ្តាលមូលដ្ឋានឃុំសង្កាត់នានា​ក្នុងក្រុងសំរោង ក៏​បានធ្វើការដង្ហែរក្បួនបើកយុទ្ធនាការ​ឃោសនាបោះឆ្នោត​ ដើម្បីជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុងស្រុក ​ឃុំសង្កាត់ ​ទៅតាមមូលដ្ឋានរៀងៗខ្លួនផងដែរ។សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ​ក្រុងស្រុក ​ឃុំសង្កាត់ របស់​ខេត្តឧត្តរមានជ័យ មានការិយាល័យចំនួនប្រាំ ក្រុងស្រុក និង២៤ឃុំសង្កាត់ មានសមាជិកចូលរួមបោះឆ្នោតចំនួន១៥២នាក់ផងដែរ៕

សម្តេច ម៉ែន សំអន អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ឱ្យចូលរួម និងគាំទ្របោះឆ្នោត​ជូនបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានក្រុមប្រឹក្សាដែលបន្តការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន

2024/05/17 10:38:27 am        100
ស្វាយរៀង៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង បានអញ្ជើញ​ក្នុង​ពិធី​បើក​យុទ្ធនាការឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង និងស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងក្រុងស្វាយរៀង ជាមួយការចូលរួម​របស់​សមាជិក-សមាជិកា និងអ្នកគាំទ្រចំនួនជាង២ពាន់នាក់។ នាឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា ក្នុងនាម សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សូមស្វាគមន៍យ៉ាងកក់ ក្តៅចំពោះវត្តមានដ៏ថ្លៃថ្លារបស់សមាជិក សមាជិកគណបក្ស សកម្មជន អ្នកគាំទ្រ និងជនរួមជាតិទាំងអស់ ដែលបាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ដ៏​មហោឡារិកនាពេលនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្តែងនូវការអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូន​ចំពោះបងប្អូន ជនរួមជាតិ សមាជិក-សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ ដែលតែង ផ្តល់​យុត្តិធម៌ ជំនឿ និងការគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យ​គណបក្ស​មាន​លទ្ធភាព​គ្រប់​គ្រាន់ក្នុងការបំពេញ ភារកិច្ចបម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យ​ក្នុង​រយៈ​ពេល​ ជាង៤៥ឆ្នាំ កន្លងទៅនេះ។សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ទៀតថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិ​ទី៤ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅមានរយៈពេល៨ថ្ងៃ គឺពីថ្ងៃទី១៧ ខែឧសភា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅក្របខណ្ឌទូទាំងប្រទេស ក៏ដូចជា​ខេត្ត​ស្វាយរៀង​ជា​ការ​បោះឆ្នោត​អសកល និងជាព្រឹត្តការណ៍ដ៏មានសារៈសំខាន់ ក្នុងការបង្ហាញ​នូវ​ប្រៀប​ខ្លាំង​ប្រៀប​ឈ្នះ​របស់​គណបក្ស​ប្រជាជនកម្ពុជា ដែលនឹងបើកឱកាសដល់បេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង និង​ក្រុម​ប្រឹក្សាស្រុក ធ្វើការផ្សព្វផ្សាយអំពីគោលការណ៍ និងកម្មវិធីនយោបាយ របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ និងបង្ហាញមុខបេក្ខជនឈរឈ្មោះ ព្រមទាំងលើកទឹកចិត្ត ដោយ​ផ្ទាល់​ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោតនៅ តាមក្រុង-ស្រុកនីមួយៗ ដើម្បីរក​សំឡេង​ឆ្នោតគាំទ្រគណបក្សប្រជាជន កម្ពុជា។នាឱកាសនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បញ្ជាក់ថា ក្នុងនាម អនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និង​ក្នុង​នាម​គណៈអចិន្ត្រៃយ៍គណបក្សខេត្ត សូមអំពាវនាវដល់សមាជិក-សមាជិកា ក្រុមប្រឹក្សាឃុំ-សង្កាត់​គ្រប់រូប ត្រូវមានវត្តមានជាប្រចាំក្នុងឃុំ-សង្កាត់របស់ខ្លួន ចាប់ពីពេលនេះ រហូត​ដល់​ថ្ងៃ​បញ្ចប់​ការ​បោះឆ្នោត​ជ្រើស រើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក ដោយ​ត្រូវ​យកចិត្តទុកដាក់ថែសុខភាពឱ្យបានល្អ និងជៀសវាងដាច់ខាតការធ្វើដំណើរផ្លូវឆ្ងាយ ហើយ​ក្នុង​ករណីមានជំងឺឈឺថ្កាត់ ត្រូវរាយការណ៍បន្ទាន់មកគណៈ អចិន្ត្រៃយ៍គណបក្សក្រុង ស្រុក ដើម្បី​ជួយ​សម្រួល និងដោះស្រាយទាន់ពេលវេលា។សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានរម្លឹកដល់សមាជិក-សមាជិការក្រមប្រឹក្សាឃុំ-សង្កាត់​គណបក្សទាំងអស់ ដែលជាអង្គបោះឆ្នោតពិនិត្យ និងផ្ទៀងផ្ទាត់នូវឯកសារ បោះឆ្នោត ព្រមទាំង​យក​ប័ណ្ណ​ព័ត៌មានអ្នកបោះឆ្នោតរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងទុកដាក់​ឱ្យ​ល្អ​សម្រាប់​ប្រើ​ប្រាស់​នៅ​ថ្ងៃ​បោះឆ្នោត​ខាងមុខ។សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្ថែមថា សមាជិកទាំងអស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ប្រជុំ​គណបក្ស​ឃុំ-សង្កាត់ឱ្យបានទៀតទាត់, ត្រូវលើកកម្ពស់សាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ និង​ត្រូវ​ខិតខំបង្ការ ទប់ស្កាត់ការប៉ុនប៉ងណាមួយរបស់ ក្រុមណាដែលមាននិន្នាការប្រឆាំង ក្នុងការ​មួល​បង្កាច់ បំបែកបំបាក់ផ្ទៃក្នុងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឬលើកឡើង​បញ្ហា​ផ្សេង​ៗ​ដែល​អាច​បង្ក​ឱ្យ​មានការយល់ច្រឡំ ក្នុងគោលបំណងបំបែកបំបាក់សមាជិក្រុម ប្រឹក្សាឃុំ-សង្កាត់។ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងតំណែង សូម អញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុង ការ​បោះ​ឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដែល​នឹង​ប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បី​ទទួល​បាន​ភាព​ជា​តំណាង​របស់​ប្រជាពលរដ្ឋក្នុងការរួមចំណែកតាមដាន និងជំរុញការអភិវឌ្ឍនក្នុងមូលដ្ឋាន។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទស្សនកិច្ចមន្ទីរពេទ្យ Soon chun hyang ក្នុងរដ្ឋធានីសេអ៊ូល

2024/05/17 10:25:14 am        105
រដ្ឋធានីសេអ៊ូល៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ បានបន្តអញ្ជើញទស្សនកិច្ចមន្ទីរពេទ្យ Soon chun hyang ក្នុងរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ដើមឡើយមន្ទីរពេទ្យ Soon chun hyang គឺជាសាកលវិទ្យាល័យ Soonchunhyang មានសក្តានុពលផ្នែកវេជ្ជសាស្ត្រ សាកលវិទ្យាល័យនេះ បានជាប់ចំណាត់ថ្នាក់ទី ៩ ក្នុងចំណោមសាកលវិទ្យាល័យនៅប្រទេសកូរ៉េខាងត្បូង នៅក្នុងប្រភេទជា គ្លីនិកបុរេគ្លីនិក និងសុខភាព ដោយ Times Higher Education World University Rankings ក្នុងឆ្នាំ ២០២៣ ។ SCH បានទទួល ពានរង្វាន់ថ្នាក់ជាតិសម្រាប់ឧត្តមភាពកំណែទម្រង់អប់រំ ពីក្រសួងអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកូរ៉េ ក្នុងឆ្នាំ ២០០៨, ២០០៩, និង ២០១០ ។សាកលវិទ្យាល័យ Soon chun hyang បានធ្វើកិច្ចសហប្រតិបត្តិការលើវិស័យសុខភាពសាធារណៈជាមួយ និងព្រះរាជាណាចក្រកម្ពុជា តាមរយៈការជួយបណ្តុះបណ្តាលគ្រូពេទ្យឯកទេស និងជួយពិនិត្យព្យាបាលជូនដល់អ្នកជំងឺកម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានក្រុមអន្តរសភាមិត្តភាពបារាំង-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2024/05/17 10:05:14 am        146
នាព្រឹកថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូបារាំង ដឹកនាំដោយ ឯកឧត្តម Vincent ÉBLÉ សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមអន្តរសភាមិត្តភាពបារាំង-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៦-២០ ខែឧសភា ឆ្នាំ២០២៤។

សភាអាមេរិក បោះឆ្នោតបង្ខំឱ្យមានការដឹកជញ្ជូនសព្វាវុធទៅអ៊ីស្រាអែល ដោយប្រឆាំងនឹងលោក Biden

2024/05/17 09:49:20 am        190
សភាតំណាងរាស្រ្តអាមេរិក ដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ បានអនុម័តសេចក្ដីស្នើច្បាប់មួយកាលពីថ្ងៃព្រហស្បតិ៍ (១៦ ឧសភា) ដែលនឹងបង្ខំឱ្យលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បញ្ជូនអាវុធទៅអ៊ីស្រាអែល ដោយស្វះស្វែងរកការស្តីបន្ទោសគណបក្សប្រជាធិបតេយ្យចំពោះការពន្យារពេលដឹកជញ្ជូនគ្រាប់បែក ខណៈលោក បៃដិន ជំរុញឱ្យអ៊ីស្រាអែល ប្រឹងប្រែងបន្ថែមទៀតដើម្បីការពារជនស៊ីវិលក្នុងអំឡុងពេលសង្គ្រាមជាមួយក្រុមហាម៉ាស។សំណើច្បាប់គាំទ្រជំនួយសន្តិសុខអ៊ីស្រាអែល ត្រូវបានអនុម័តក្នុងសំឡេងគាំទ្រ ២២៤ ទល់នឹងការប្រឆាំង ១៨៧ សំឡេងដែលភាគច្រើននៅតាមជួរគណបក្ស។ សមាជិកគណបក្សប្រជាធិបតេយ្យចំនួន ១៦ នាក់បានចូលរួមជាមួយគណបក្សសាធារណរដ្ឋភាគច្រើនក្នុងការបោះឆ្នោតគាំទ្រ ហើយសមាជិកគណបក្សសាធារណរដ្ឋបីនាក់ បានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យភាគច្រើនក្នុងការប្រឆាំងនឹងវិធានការនេះ។សំណើច្បាប់នេះមិនត្រូវបានគេរំពឹងថានឹងក្លាយទៅជាច្បាប់ពេញលេញនោះទេ ប៉ុន្តែការអនុម័តនេះបានគូសបញ្ជាក់ពីការខ្វែងគំនិតគ្នាយ៉ាងជ្រៅក្នុងការបោះឆ្នោតរបស់សហរដ្ឋអាមេរិក លើគោលនយោបាយអ៊ីស្រាអែល នៅពេលដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ស្វះស្វែងកម្ចាត់ពួកសកម្មប្រយុទ្ធ។ គណបក្សសាធារណរដ្ឋបានចោទលោក បៃដិន ថាមិនអើពើនឹងអ៊ីស្រាអែល បន្ទាប់ពីប្រឈមមុខនឹងការតវ៉ាគាំទ្រប៉ាឡេស្ទីនយ៉ាងរាលដាល។គណបក្សប្រជាធិបតេយ្យក៏បានចោទបកទៅវិញថាកំពុងលេងល្បែងនយោបាយ ដោយនិយាយថាគណបក្សសាធារណរដ្ឋ កំពុងបំភ្លៃជំហររបស់លោក បៃដិន លើអ៊ីស្រាអែល។ អ៊ីស្រាអែល ដែលជាអ្នកទទួលជំនួយផ្នែកយោធាដ៏សំខាន់របស់សហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ នៅតែត្រូវទទួលបានអាវុធរាប់ពាន់លានដុល្លារពីអាមេរិក ទោះបីជាមានការពន្យាពេលនៃការដឹកជញ្ជូនមួយលើកក៏ដោយ៕

លោក Putin និងលោក Xi ចេញការព្រមានមួយឃ្លាអំពីសង្គ្រាមនុយក្លេអ៊ែរ

2024/05/17 09:00:09 am        255
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និង លោកប្រធានាធិបតីចិន Xi Jinping បានចេញសេចក្តីថ្លែងការណ៍មួយឃ្លាអំពីសង្គ្រាមនុយក្លេអ៊ែរ ដែលជាផ្នែកមួយនៃភាពជាដៃគូយុទ្ធសាស្ត្រ យុគសម័យថ្មីរបស់មេដឹកនាំមហាអំណាច ពិភពលោកទាំង២។ លោកPutinនិងលោក Xi បានប្រកាសផែនការពង្រឹងភាពជាដៃគូរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ទី១៦ឧសភា សប្ដាហ៍នេះ ដោយបានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ពីជំហររបស់លោកទាំង២ លើបញ្ហាមួយចំនួនដែលពិភពលោកកំពុងប្រឈម រាប់ចាប់ពីបញ្ហាអំពីសេដ្ឋកិច្ច រហូតដល់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ចិន និងរុស្ស៊ី បានពង្រឹងទំនាក់ទំនងជាលំដាប់ ខណៈប្រទេសទាំងពីរតែងមានជម្លោះជាមួយលោកខាងលិច។ ចិន និង រុស្ស៊ី បានបង្ហាញជំហររបស់ខ្លួនលើសង្រ្គាមនុយក្លេអ៊ែរក្នុងសេចក្ដីថ្លែងការណ៍រួម កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខណៈក្រុមអ្នកវិភាគ និងមន្ត្រីបានបង្កើនក្ដីបារម្ភថាជម្លោះក្នុងតំបន់ទាំងនេះអាចនាំឲ្យផ្ទុះសង្រ្គាមនុយក្លេអ៊ែរជាមួយអាមេរិក ។ លោក Putin បានព្រមានកាលពីខែមីនាថា ឱកាសនៃការផ្ទុះសង្រ្គាមនុយក្លេអ៊ែរអាចមានច្រើន បើលោកខាងលិចបញ្ជូនទាហានទៅអ៊ុយក្រែន ដែលរុស្ស៊ី ចាត់ទុកជាយូរមកហើយថាជាបន្ទាត់ក្រហមរបស់រុស្ស៊ី ដែល សម្ព័ន្ធមិត្តអ៊ុយក្រែនមិនត្រូវឆ្លងដើរឆ្លងជាដាច់ខាត។ សហរដ្ឋអាមេរិកបានមើលឃើញថាទំនាក់ទំនងដែលជាប់គាំងជាយូរមកហើយរបស់ខ្លួន ជាមួយប្រទេសទាំងពីរកាន់តែតានតឹងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុងវ៉ាស៊ីនតោន បានក្លាយជាអ្នកគាំទ្រអ៊ុយក្រែនដ៏ម៉ឺងម៉ាត់បំផុត បន្ទាប់ពីលោក Putin បានបញ្ជាឱ្យចូលលុកលុយប្រទេសអឺរ៉ុបខាងកើតមួយនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ ២០២២ ដោយផ្តល់ជំនួយរាប់ពាន់លានដុល្លារដើម្បីជួយក្រុងគីវការពារខ្លួន។ ទន្ទឹមនឹងនេះ ទំនាក់ទំនងជាមួយចិន នៅតែតានតឹងក្នុងចំណោមកង្វល់ផ្សេងទៀត ពិសេសគឺ កោះតៃវ៉ាន់។បញ្ហាការទាមទារឯករាជ្យរបស់តៃវ៉ាន់ គឺជាចំណុចដ៏ក្ដៅកគុកមួយរវាងអាមេរិក និងចិន។គោលនយោបាយ "ចិនតែមួយ" របស់ទីក្រុងប៉េកាំង កំណត់ថា កោះតៃវ៉ាន់ ដែលជាកោះមួយនៅជាប់ឆ្នេរសមុទ្ររបស់ចិន គឺជាផ្នែករបស់ចិន។ យ៉ាងណាក៏ដោយ មេដឹកនាំកោះតៃវ៉ាន់ ចាត់ទុកកោះនេះជាប្រទេសរបស់ខ្លួន។ ខណៈអាមេរិក មិនទទួលស្គាល់ជាផ្លូវការនូវឯករាជ្យភាពរបស់កោះនេះ ខ្លួនបានសន្យាការពារកោះស្វ័យគ្រប់គ្រងមួយនេះប្រឆាំងការក្រសោបយក របស់ចិន៕

លោក Putin និងលោក Xi សន្យាបង្កើតយុគសម័យថ្មី និងថ្កោលទោសសហរដ្ឋអាមេរិក

2024/05/17 08:47:31 am        196
លោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) របស់ប្រទេសចិន និងលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន (Vladimir Putin) របស់រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ (១៦ ឧសភា) បានសន្យាថានឹងបង្កើត «យុគសម័យថ្មី» នៃភាពជាដៃគូរវាងគូប្រជែងដ៏មានឥទ្ធិពលបំផុតទាំងពីររបស់សហរដ្ឋអាមេរិក ដែលប្រទេសទាំងពីរចាត់ទុកជាមេភ្លើងនៃសង្គ្រាមត្រជាក់ដ៏ឈ្លានពានដែលកំពុងសាបព្រួសភាពវឹកវរជុំវិញពិភពលោក។ប្រទេសចិន និងរុស្ស៊ី បានប្រកាសភាពជាដៃគូ «គ្មានដែនកំណត់» នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលលោក ពូទីន ធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ប៉ុន្មានថ្ងៃមុនពេលដែលលោកបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងអ៊ុយក្រែន ដែលបង្កឱ្យមានសង្រ្គាមទឹកដីដ៏បង្ហូរឈាមបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។លោក ស៊ី វ័យ ៧០ ឆ្នាំ និងលោក ពូទីន វ័យ ៧១ ឆ្នាំបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍ អំពី «យុគសម័យថ្មី» ដែលប្រកាសប្រឆាំងនឹងសហរដ្ឋអាមេរិក លើបញ្ហាសន្តិសុខ និងទស្សនៈរួមគ្នាលើអ្វីគ្រប់យ៉ាងរាប់ចាប់ពីកោះតៃវ៉ាន់ និងអ៊ុយក្រែន រហូតទៅកាន់កូរ៉េខាងជើង និងកិច្ចសហប្រតិបត្តិការលើបញ្ហាថ្មីនៃបច្ចេកវិទ្យានុយក្លេអ៊ែរសន្តិភាព និងហិរញ្ញវត្ថុ។លោក ស៊ី បានប្រាប់លោក ពូទីន ថា អ្នកទាំងពីរមានឱកាសជំរុញការផ្លាស់ប្តូរដែលពិភពលោកមិនធ្លាប់ឃើញក្នុងរយៈពេលមួយសតវត្សរ៍ ដែលអ្នកវិភាគជាច្រើនមើលឃើញថាជាការប៉ុនប៉ងដើម្បីប្រជែងនឹងសណ្តាប់ធ្នាប់ពិភពលោកដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ដំណើរទស្សនកិច្ចរបស់លោក ពូទីន នេះកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) បានទៅកាន់ប្រទេសចិន ដើម្បីលើកឡើងពីការព្រួយបារម្ភអំពីការគាំទ្ររបស់ចិន សម្រាប់យោធារុស្ស៊ី។ ដំណើរទស្សនកិច្ចនោះហាក់ដូចជាមានផ្លែផ្កាតិចតួចប៉ុណ្ណោះដើម្បីបង្អាក់ទំនាក់ទំនងកាន់តែស៊ីជម្រៅរបស់លោក ស៊ី ជាមួយលោក ពូទីន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់សន្យាវាយកម្ទេចសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្រោយការគំរាមកំហែងរបស់លោក Trump
04/02/2026 08:04 PM
ក្រុមចម្រុះមាន ៤០ប្រទេសដឹកនាំដោយអង់គ្លេស សន្យាចាត់វិធានការលើច្រកសមុទ្រ Hormuz
04/02/2026 08:04 PM
បេសកជន៖ អ៊ីរ៉ង់មិនមានបំណង «ចាប់ផ្តើមឡើងវិញ» ក្នុងការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមទេ
04/02/2026 08:04 PM
នេប៉ាល់រៀបចំសម័យប្រជុំសភាជាលើកដំបូង ក្រោយការបោះឆ្នោត
04/02/2026 08:04 PM
លោក Macron ៖ វាមិនប្រាកដនិយមនោះទេក្នុងការបើកច្រកសមុទ្រ Hormuz ដោយកម្លាំង
04/02/2026 08:04 PM
ក្រុមឧទ្ទាមហ៊ូធីសម្របសម្រួលជាមួយអ៊ីរ៉ង់ ប៉ុន្តែនៅតែរក្សាឯករាជ្យភាព បើទោះបីជាមានសង្រ្គាមក៏ដោយ
04/02/2026 08:04 PM
ប្រទេសចំនួន ៨ ថ្កោលទោសចំពោះទោសប្រហារជីវិតរបស់អ៊ីស្រាអែលលើជនប៉ាឡេស្ទីន
04/02/2026 08:04 PM
តំបន់ភាគកណ្តាល និងភាគខាងត្បូងអ៊ីតាលី រងការវាយប្រហារដោយព្យុះព្រិល និងអាកាសធាតុអាក្រក់
04/02/2026 08:04 PM
មនុស្សម្នាក់ស្លាប់ ក្រោយព្យុះវាយប្រហារប្រទេសក្រិកបង្កជាទឹកជំនន់ និងបង្អាក់ការធ្វើដំណើរ
04/02/2026 08:04 PM
ស្ថានទូសហរដ្ឋអាមេរិក ព្រមានពីលទ្ធភាពនៃការវាយប្រហារជីវពលសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់
04/02/2026 08:04 PM