TOP STORY | សម្ដេចតេជោ​ចេញសារដាស់តឿន​ដល់ជនរួមជាតិ​កម្ពុជា​ត្រៀម​ខ្លួន​វាយ​ចោរ​ឈ្លាន​ពាន​ទឹក​ដី ខណៈថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីកម្ពុជា
ឯកឧត្តម ប៉េង ពោធិ៍នា៖ «យើងត្រូវរួបរួមគ្នាជាធ្លុងមួយ​ទប់ស្កាត់ និង​បំផ្លាញ​មហិច្ឆតា​នយោបាយ​របស់​ក្រុម​ជ្រុល​និយមមួយក្តាប់តូច ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍»
គណបក្សប្រជាជនខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីអបអខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃបង្កើតគណបក្ស
គណបក្សប្រជាជនកម្ពុជាជាកម្លាំងនយោបាយតែមួយគត់រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រកាសសេចក្តីសម្រេចស្តីពី សមាសភាពក្រុមការងារចលនាស្រ្តីទូទាំងខេត្តកណ្តាល

2024/04/27 04:14:41 pm        245
នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ក្រុមចលនាស្រ្តីគណបក្សខេត្ត ក្រោមការដឹកនាំរបស់គណៈកម្មាធិការគណបក្សខេត្ត បានរៀបចំពិធីប្រកាសសេចក្តីសម្រេចស្តីពីសមាសភាពក្រុមការងារចលនាស្រ្តីទូទាំងខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល អនុប្រធានទី១ នៃគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកណ្តាល។ពិធីនេះបានប្រារព្ធធ្វើនៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ដោយមានការ​អញ្ជើញចូលរួមពី ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការ​គណបក្សខេត្តកណ្តាល ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ជាប្រធានគណបក្សជុំវិញខេត្តតាមបណ្តាស្រុកទាំង ១៣ ក្រុមការងារចលនាស្រ្តី សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សខេត្ត សរុបប្រមាណ ១៤០ រូប។ជាកិច្ចចាប់ផ្តើម អង្គពិធីបានធ្វើការគោរពទង់ជាតិ ទង់បក្ស និងបានស្តាប់សេចក្តីរាយការណ៍របស់ លោកស្រី ជី ថាវី ប្រធានក្រុមចលនាស្រ្តីគណបក្សខេត្ត ដែលមានខ្លឹមសារបង្ហាញពីរចនាសម្ព័ន្ធ​ចាត់តាំង ​សកម្មភាពមូលដ្ឋាន​ និងលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ ការងារនយោបាយ សកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ សកម្មភាពមនុស្សធម៌ និងសង្គម ការងារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទិសដៅ និងការងារបន្ត។ បន្តមកទៀត ឯកឧត្តម នូ សាខន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណបក្សខេត្តកណ្តាល បានអញ្ជើញអានសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្តីពីការប្រគល់ភារកិច្ច និងតែងតាំងសមាសភាពក្រុមការងារចលនាស្រ្តីខេត្តកណ្តាល។ក្រោយពីបានស្តាប់នៅរបាយការណ៍ និងការប្រកាសសេចក្តីសម្រេចរួចមក សម្តេចរដ្ឋសភាធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍ដ៏ក្បោះក្បាយអំពីវឌ្ឍនភាព លទ្ធផល និង​ទិសដៅឆ្ពោះទៅមុខដែលគណបក្សខេត្តកណ្តាលបានសម្រេចបាន និងកំពុងបន្តអនុវត្តយ៉ាងយក​ចិត្តទុក​ដាក់។ ថ្លែងក្នុងអង្គពិធី សម្តេចរដ្ឋសភាធិបតី បានពាំនាំបណ្តាំសាកសួរសុខទុក្ខរបស់ សម្ដេចតេជោប្រធាន​គណបក្ស និងគណៈអចិន្ត្រៃយ៍គណបក្ស​ និងក្នុងនាមសម្តេចផ្ទាល់ បានថ្លែងអំណរគុណ និង​កោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សគ្រប់ផ្នែក ព្រមទាំងសកម្មជន​ដែលបាន​ខិតខំរួមកម្លាំងសាមគ្គីគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យគណបក្សទទួលបាន​ជ័យជម្នះយ៉ាងត្រចះត្រចង់ជាបន្តបន្ទាប់ កាលពីពេលកន្លងទៅ ពិសេសការបន្តចូលរួមដោះស្រាយ​បញ្ហាសំដៅធ្វើឱ្យជីវភាពប្រជាពលរដ្ឋក្នុងស្រុកកាន់តែមានលំនឹង និងប្រសើរឡើង។សម្តេចរដ្ឋសភាធិបតី បានផ្តាំផ្ញើដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបម្រើ និងបំពេញសេចក្តី​ត្រូវការ​របស់ប្រជាពលរដ្ឋ ដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងយុវជន។ សម្តេច បានមានប្រសាសន៍បន្តថា “យើងចង់បានសេចក្តីស្រលាញ់ បេះដូង ភាពស្មោះត្រង់​ពិតប្រាកដ លុះត្រាទាល់តែយើងខិតខំផ្តល់អ្វីល្អជូនគេ” ។ សម្តេចបានគូសបញ្ជាក់បន្ថែមថា ស្រ្តី និងយុវជន ជាធនធានគន្លឹះដ៏សំខាន់ក្នុងការ​សម្រេច​បាននូវភារកិច្ចចម្បងសំខាន់ៗ ជាឧទាហរណ៍ ស្រ្តីនៅគ្រប់ប្រទេស ក៏ដូចជានៅកម្ពុជា មានចំនួនជាង ៥០% ដូចនេះ យើងត្រូវយកចិត្តទុកដាក់ជំរុញចលនាស្រ្តីឱ្យកាន់តែផុលផុសឡើង។ ជាមួយគ្នានេះដែរ សម្តេចរដ្ឋសភាធិបតី ក៏បានលើកឡើងនូវប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តាមរយៈការជំរុញ និងលើកកម្ពស់បន្ថែមទៀតដល់តួនាទីរបស់ស្រ្តី ដោយសម្តេចបានសង្កត់ធ្ងន់ថា «ពិភពលោកនឹងកាន់តែមានសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។នាចុងបញ្ចប់ សម្តេចរដ្ឋសភាធិបតី បានផ្តាំផ្ញើដល់ក្រុមការងារស្រ្តីទាំងអស់ត្រូវខិតខំធ្វើយ៉ាងណា​ពង្រឹង​ពង្រីកសមជិកបក្សបន្ថែមទៀត រក្សាទុកសមាជិកចាស់បង្កើនសមាជិកថ្មី ដោយត្រូវធ្វើចលនា​កៀរគរ ពង្រឹងតម្រង់ទិស ណែនាំ និងធ្វើសុខដុមរមនាជាមួយគ្នា។ សម្តេចរដ្ឋសភាធិបតី ​ក៏បានមានប្រសាសន៍ ពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំ ដែលទាមទារគុណភាព ពេលវេលា បទពិសោធ ភាពឈ្លាសវៃ និងភាពបត់បែន។ ក្រៅពីនេះ ការងារបញ្ជ្រាបខ្លឹមសារគោល​នយោបាយគណបក្សឱ្យទទួលបានការយល់ដឹងនានាបន្ថែមទៀត ជាពិសេសធ្វើការទំនាក់ទំនង​រវាងក្រុមការងារ ​និងថា្នក់មូលដ្ឋានដោយធ្វើការសហការឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារ: លើក​កម្ពស់ភាព​ជាម្ចាស់និងការទទួលខុសត្រូវរបស់មូលដ្ឋាន ខិតខំដោះស្រាយរាល់ការលំបាករបស់ប្អូន​ប្រជាពលរដ្ឋ​ដែលរស់នៅក្នុងមូលដ្ឋានឱ្យឆាប់រហ័ស​ និងទាន់ពេលវេលា៕

ហ្វីលីពីន បដិសេធថា ពុំមានកិច្ចព្រមព្រៀងជាមួយចិន ជុំវិញបញ្ហាសមុទ្រចិនខាងត្បូងទេ

2024/04/27 02:37:24 pm        287
ប្រទេសហ្វីលីពីន នៅថ្ងៃសៅរ៍ (២៧ មេសា) នេះ បានបដិសេធការអះអាងរបស់ចិន ដែលថាប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយជុំវិញជម្លោះដែនសមុទ្រ ដែលកំពុងកើនឡើងនៅសមុទ្រចិនខាងត្បូង ដោយហៅការអះអាងនេះថាជាការឃោសនាបោកប្រាស់។អ្នកនាំពាក្យនៅស្ថានទូតចិន ក្នុងទីក្រុងម៉ានីល បាននិយាយកាលពីថ្ងៃទី១៨ ខែមេសា ថាភាគីទាំងពីរបានព្រមព្រៀងគ្នានៅដើមឆ្នាំនេះចំពោះ «គំរូថ្មី» ក្នុងការគ្រប់គ្រងភាពតានតឹងនៅតំបន់ថ្មប៉ប្រះទឹង សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ដោយមិនបានបញ្ជាក់លម្អិត។រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ហ្គីលប៊ឺតតូ តេអូដូរ៉ូ (Gilberto Teodoro) បាននិយាយថា ក្រសួងរបស់លោកមិនបានដឹង ហើយក៏មិនមែនជាភាគីនៃកិច្ចព្រមព្រៀងផ្ទៃក្នុងណាមួយជាមួយប្រទេសចិនដែរ ចាប់តាំងពីលោកប្រធានាធិបតី ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) ចូលកាន់តំណែងក្នុងឆ្នាំ២០២២ មក។ លោក តេអូដូរ៉ូ បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមមន្ត្រីក្រសួងការពារជាតិមិនបាននិយាយជាមួយមន្ត្រីចិនណាម្នាក់ទេ ចាប់តាំងពីឆ្នាំមុនមក។ទីក្រុងប៉េកាំង និងទីក្រុងម៉ានីល បានប៉ះទង្គិចគ្នាម្តងហើយម្តងទៀតក្នុងប៉ុន្មានខែថ្មីៗនេះនៅឯតំបន់ថ្មប៉ប្រះទឹក ដែលហ្វីលីពីននិយាយថាស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ប៉ុន្តែចិនក៏បានទាមទារសិទ្ធលើដែនទឹកនោះផងដែរ។ ប្រទេសចិនទាមទារស្ទើរតែសមុទ្រចិនខាងត្បូងទាំងមូល ដែលជាផ្លូវទឹកពាណិជ្ជកម្មកប៉ាល់ប្រចាំឆ្នាំជាង ៣ សែនកោដិ៍ដុល្លារ ហើយការទាមទាររបស់ចិននោះជាន់គ្នាជាមួយប្រទេសហ្វីលីពីន និងប្រទេសចំនួនបួនផ្សេងទៀត៕

កោះតៃវ៉ាន់ រាយការណ៍សកម្មភាពយោធារបស់ចិន បន្ទាប់ពីលោក Blinken ចាកចេញពីក្រុងប៉េកាំង

2024/04/27 02:23:51 pm        200
កោះតៃវ៉ាន់ បានរាយការណ៍ជាថ្មីថាមានសកម្មភាពយោធារបស់ប្រទេសចិន នៅជិតកោះនៅថ្ងៃសៅរ៍ (២៧ មេសា) ជាមួយនឹងយន្តហោះចំនួន ១២ គ្រឿងឆ្លងកាត់ខ្សែបន្ទាត់មេដ្យានដ៏រសើបនៃច្រកសមុទ្រតៃវ៉ាន់ រយៈមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) បានបញ្ចប់ដំណើរទស្សនកិច្ចនៅក្នុងប្រទេសចិន។សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់បំផុត និងជាអ្នកផ្គត់ផ្គង់អាវុធដល់កោះតៃវ៉ាន់ បើទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយគ្នាក៏ដោយ។ លោក ប្លីងខិន បាននិយាយថាលោកបានសង្កត់ធ្ងន់លើ «សារៈសំខាន់» នៃការរក្សាសន្តិភាពនិងស្ថិរភាពនៅទូទាំងច្រកសមុទ្រ អំឡុងទស្សនកិច្ច។កោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ បានប្រឈមមុខនឹងសម្ពាធយោធាកើនឡើងពីប្រទេសចិន ដែលចាត់ទុកកោះនេះថាជាទឹកដីរបស់ខ្លួន ប៉ុន្តែរដ្ឋាភិបាលតៃវ៉ាន់ បដិសេធការអះអាងទាំងនោះ។ អាជ្ញាធរការពារជាតិតៃវ៉ាន់បាននិយាយថា ចាប់ពីម៉ោង ៩:៣០ ព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃសៅរ៍នេះ ខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន ២២ គ្រឿង រួមទាំងយន្តហោះចម្បាំង Su-30 ដែលក្នុងនោះមាន ១២ គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មេដ្យានទៅកាន់ភាគខាងជើង និងកណ្តាលរបស់កោះតៃវ៉ាន់។ខ្សែបន្ទាត់នេះធ្លាប់បម្រើការជាព្រំដែនមិនផ្លូវការរវាងភាគីទាំងពីរ ដែលមិនមានយោធាពីភាគីណាមួយអាចឆ្លងកាត់ឡើយ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ កម្លាំងទ័ពអាកាសរបស់ប្រទេសចិន តែងតែបញ្ជូនយន្តហោះឱ្យហោះហើរពីលើនោះជាទៀតទាត់ ខណៈប្រទេសចិននិយាយថាខ្លួនមិនទទួលស្គាល់អត្ថិភាព (វត្តមាន) របស់ខ្សែបន្ទាត់នេះទេ៕

ប្រធានាធិបតីចិន៖ សហរដ្ឋអាមេរិក និងប្រទេសចិន គួរតែជាដៃគូ មិនមែនគូប្រជែងទេ

2024/04/27 01:40:41 pm        139
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃសុក្រ (២៦ មេសា) បានប្រាប់ប្រមុខអ្នកការទូតសហរដ្ឋអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) ថាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោកនេះ គួរតែជា «ដៃគូ មិនមែនជាគូប្រជែងទេ» ប៉ុន្តែថានៅតែមាន «បញ្ហាជាច្រើន» ដែលត្រូវដោះស្រាយនៅក្នុងទំនាក់ទំនងរបស់ពួកគេ។លោក ប្លីងខិន ដែលទៅទស្សនកិច្ចនៅចិនជាលើកទីពីរក្នុងរយៈពេលតិចជាងមួយឆ្នាំ បានជួបប្រមុខអ្នកនយោបាយចិននៅក្នុងរដ្ឋធានីប៉េកាំង ជាទីដែលមន្ត្រីអាមេរិកបាននិយាយថា លោកនឹងលើកឡើងដោយផ្ទាល់នូវផ្នែកសំខាន់ៗនៃការខ្វែងគំនិតគ្នា រួមទាំងបញ្ហាប្រទេសរុស្ស៊ី កោះតៃវ៉ាន់ និងពាណិជ្ជកម្ម។ជំនួបជាមួយលោក ប្លីងខិន នៅសាលប្រជុំរបស់សភាប្រជាជនទីក្រុងប៉េកាំង លោក ស៊ី បាននិយាយថា ប្រទេសទាំងពីរមាន «ការវិវឌ្ឍន៍វិជ្ជមានមួយចំនួន» ចាប់តាំងពីលោកបានជួបជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) កាលពីឆ្នាំមុន ហើយ «ប្រទេសទាំងពីរគួរតែជាដៃគូល្អនឹងគ្នា មិនមែនជាគូប្រជែងគ្នាឡើយ»។នៅមុនជំនួបនោះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានព្រមានលោក ប្លីងខិន ថា សម្ពាធរបស់អាមេរិក អាចបង្កឱ្យមាន «ការធ្លាក់ចុះ» ផ្នែកទំនាក់ទំនង នៅពេលដែលអ្នកការទូតទស្សនកិច្ចរូបនោះបានលើកឡើងពីការព្រួយបារម្ភលើបញ្ហានានា រួមទាំងការគាំទ្ររបស់ចិន សម្រាប់រុស្ស៊ី។ ប្រទេសចិន បានខឹងសម្បារនឹងសម្ពាធរបស់លោក បៃដិន លើផ្នែកសេដ្ឋកិច្ច ដែលទំនងជាមិនធូរស្រាលឡើយក្នុងអំឡុងឆ្នាំបោះឆ្នោត រួមទាំងការហាមឃាត់យ៉ាងទូលំទូលាយលើការនាំចេញឧបករណ៍អេឡិចត្រូនិក និងការខិតខំប្រឹងប្រែងដណ្តើមយកកម្មវិធីវីដេអូខ្លី ទីកតុក (TikTok) ចេញពីក្រុមហ៊ុនមេ ដែលមូលដ្ឋាននៅចិនរបស់អេបនេះ៕

សមាគមពាណិជ្ជករអន្តរជាតិចិន សន្យាបន្តធ្វើជាស្ពានតភ្ជាប់ និងជំរុញទំហំពាណិជ្ជកម្មកម្ពុជា-ចិន

2024/04/27 01:37:34 pm        1293
ភ្នំពេញ៖ សមាគមពាណិជ្ជកម្មអន្តរជាតិចិន ប្រចាំនៅកម្ពុជា បានអបអរសាទរចំណងមិត្តភាពរវាងកម្ពុជា និងចិន ដែលបានពង្រីកពីមួយកម្រិតទៅមួយកម្រិត ហើយសមាគមក៏បានសន្យាបន្តធ្វើជាស្ពាន ក្នុងការតភ្ជាប់ និងជំរុញនូវទំហំពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ ឲ្យកាន់តែមានទំហំធំបន្ថែមទៀត ក្នុងនោះមានវិស័យសំណង់ជាដើម ។ក្នុងជំនួបសម្ដែងការគួរសមពិភាក្សាការងារជាមួយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ប្រធានសមាគមអន្តរជាតិចិនប្រចាំកម្ពុជា បានលើកឡើងថា កាលពីថ្ងៃទី២៥ ខែមេសា សមាគមបានរៀបចំនូវវេទិកាធុរកិច្ច ក្នុងការផ្លាស់ប្ដូរនៃប្រជាជន នៃប្រទេសទាំងពីរ ដែលវេទិកានេះ បានផ្ដល់អត្ថប្រយោជន៍ជាច្រើន ​និងអាចជំរុញឲ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឆ្ពោះទៅកាន់កម្រិតមួយបន្ថែមទៀត ។លោកប្រធានសមាគម បានបង្ហាញនូវក្តីសង្ឃឹម និងជឿជាក់ថា សមាគមអន្តរជាតិចិន ប្រចាំនៅកម្ពុជា នឹងក្លាយជាស្ពានមួយ ក្នុងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានសហការ​ទៅរលូន ក្រោមយុទ្ធសាស្ត្រផ្លូវមួយក្រវាត់មួយ ក៏ដូចជាយុទ្ធសាស្ត្រសហការគ្រប់ជ្រុងជ្រោយ​រវាងជនជាតិចិន និងកម្ពុជា ខណៈដំណើរទស្សនកិច្ចនៅកម្ពុជានេះ ក៏បាននាំមកនូវអ្នកជំនាញ​ផ្នែកស្រាវជ្រាវ និងអ្នកវិនិយោគលើវិស័យនគរូបនីយកម្ម និងសំណង់ មកស្វែងរកឱកាស​វិនិយោគបន្ថែម នៅកម្ពុជាផងដែរ ។ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក​ផ្លូវមួយក្រវាត់ និងចិន គឺជាមិត្តភាគយ៉ាងជិតដិត ដែលជាអ្នកវិនិយោគទុនធំនៅកម្ពុជា ហើយ​ឯកភាព​នូវការលើកឡើងពីប្រធានសមាគម ដែលធ្វើជាស្ពានផ្សារភ្ជាប់ទំនាក់ទំងពាណិជ្ជកម្មកម្ពុជា-ចិន និងដើម្បីនាំមកនូវការវិនិយោគបន្ថែមទៀតពីវិនិយោគិនចិន ។ឯកឧត្តម សាយ សំអាល់ បានបន្ថែមថា ក្នុងពេលសមាគម ចង់ឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​ឲ្យជួយការងារវិនិយោគលើវិស័យសំណង់ ​គឺក្រសួងនឹងជួយ​ក្នុងនោះរួមទាំងកិច្ចការរៀបចំដែនដី នគរូបនីយកម្ម ហើយក្រសួងក៏នៅតែត្រូវការបន្ថែម​នូវអ្នកជំនាញពីខាងក្រៅ ជួយលើការងារនេះ ។ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានប្រាប់ទៅភាគីចិនថា ពេលបច្ចុប្បន្នកម្ពុជា កំពុងខិតខំ​ពន្លឿនការវាស់វែង និងចុះបញ្ជីដីធ្លីជាប្រព័ន្ធ ​ដែលកំពុងដំណើរដោយរលូន និងឲ្យបានឆាប់ចប់ ដើម្បីជាប្រយោជន៍ដល់ការប្រើប្រាស់ផ្សេងៗ របស់ប្រជាពលរដ្ឋ និងដើម្បីទាក់ទាញអ្នក​និយោគ​ពីក្រៅប្រទេស ជាពិសេសការបញ្ចប់នូវទំនាស់ដីធ្លី ៕អត្ថបទ បាន សុខរិទ្ធិ

អង្គការសម្អាតទន្លេ សមុទ្រសហការជាមួយរដ្ឋបាលខេត្តកណ្តាលប្រារព្ធ “ទិវាអំពើល្អ” លើកទី៥

2024/04/27 01:30:57 pm        192
អង្គការសម្អាតទន្លេ សមុទ្រ (Ocean River) សហការជាមួយរដ្ឋបាលខេត្តកណ្ដាល នៅល្ងាច ថ្ងៃទី២៦ខែមេសា ឆ្នាំ២០២៤ បានរៀបចំប្រារព្ធ “ទិវារអំពើល្អ” លើកទី៥ សំដៅដល់ការជម្រុញលើកទឹកចិត្តប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេចតុមុខ ចូលរួមស្រលាញ់បរិស្ថាន ដោយវេចខ្ចប់ និងទុកសំរាមឱ្យបានត្រឹមត្រូវ។ ពិធីនេះរៀបចំនៅសួនច្បារទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល។បើតាមលោក នូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសម្អាតទន្លេ សមុទ្រ បានប្រាប់BTVឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជា ទិវាអំពើល្អបានចាប់ផ្តើមនៅដើមឆ្នាំ២០២០ អំឡុងពេលជំងឺកូវីដ-១៩ កំពុងរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេស និងពិភពលោក។បន្ទាប់មកក្រុមយុវជនស្ម័គ្រចិត្តរបស់អង្គការសម្អាតទន្លេ សមុទ្រ បាន​គៀង គរ​ថវិកា​ ឧបភោគ​បរិភោគ​ពីសប្បុរសជនក្នុង និងក្រៅប្រទេស ហើយបានចុះចែកអាហារ ភេជ្ជៈជូន​ដល់​ជនក្រីក្រ​មួយ​ចំនួន ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃក្នុងគ្រាដ៏លំបាកនោះ។ ចាប់តាំងពីពេលនោះមក អង្គការសម្អាតទន្លេ សមុទ្រ ​បានក្លាយជាសមាជិករបស់ Good Deeds Day Global ហើយបានរៀបចំ​កម្មវិធីជារៀងរាល់ឆ្នាំជាមួយពិភពលោកចាប់តាំងពីពេលនោះមក។លោក បានបន្តទៀតថា ចាប់តំាងពីឆ្នាំ២០២០ មកដល់ខែមេសា ២០២៤ នេះ អង្គការសម្អាតទន្លេ សមុទ្រ ​ប្រមូលសំរាមបានចំនួន១៧៥០តោន​ ពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដែលនេះ​ជាអំពើល្អសំរាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ​ជម្រុញការទាក់ទាញភ្ញៀវទេសចរ និងការថែទាំធនធានធម្មជាតិនៅប្រទេសកម្ពុជា។ក្រៅពីនេះ លោកបានជំរុញដល់ប្រជាពលរដ្ឋចូលរួមធ្វើអំពើល្អ ដែលនាំមកនូវសេចក្តីសុខ។យុវជនបានឱ្យដឹងដែរថា​ កន្លងទៅពួកគេតែងតែបានធ្វើអំពើល្អដូចជាការផ្តល់ទានដល់ចាស់ជរា និងសម្អាត អនាម័យ ​បរិស្ថានជាដើម។​ លើសពីនេះ យុវជនបាន​បង្ហាញអារម្មណ៍​រីករាយ​ដែលចូលរួមក្នុងទិវាអំពើល្អ។គួរបញ្ជាក់ថា អំពើល្អជាទង្វើងាយៗ ទាំងឡាយណាដែលផ្តល់នូវផលវិជ្ជមានតិច​ ឫច្រើន សម្រាប់​ការរស់នៅរបស់មនុស្ស សត្វ និង និរន្តរភាពរបស់ធនធានធម្មជាតិ។ អំពើល្អ ចាប់ផ្តើមពីបុគ្គលម្នាក់ ពីការគិតល្អ និយាយល្អ និងការប្រព្រឹត្តអំពើល្អ នោះលទ្ធផលនឹងទទួលបានជាវិជ្ជមាន៕ អត្ថបទ៖ទូច សោភ័ណ 

ឯកឧត្តមបណ្ឌិត ណុប នរិន្ទ ប្រកាសគាំទ្រយ៉ាងពេញទំហឹង គម្រោងជីកព្រែកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ

2024/04/27 12:37:39 pm        789
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ណុប នរិន្ទ ប្រធានសមាគមគ្រឹះស្ថានឧត្ដមសិក្សាបច្ចេកទេស និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈឯកជន ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត។នៅលើទំព័រហ្វេសប៊ុករបស់ឯកឧត្តមបណ្ឌិត ណុប នរិន្ទ បានលើកឡើងថា ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ខ្ញុំបាទសូមគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងផ្លូវនាវាចរណ៍ព្រែកជីក «ហ្វូណនតេជោ» ដែលជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ពីទន្លេទៅសមុទ្រ។ តាមរយៈគម្រោងព្រែកជីកនេះ វានឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចកម្ពុជា និងសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទៅថ្ងៃខាងមុខផងដែរ។សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជា​ពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន​ កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ​ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់​ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍ​ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់​អភិវឌ្ឍន៍កសិកម្ម ​ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍​ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើន​ផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ ​និងការវិនិយោគផ្សេងៗ។ល។ ​និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ ​គឺជាគម្រោងបម្រើផល​ ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕ 

អ្នកឧកញ៉ាបណ្ឌិត ជា រតនា ប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ

2024/04/27 12:25:41 pm        701
អ្នកឧកញ៉ាបណ្ឌិត ជា រតនា អគ្គនាយកក្រុមហ៊ុន សាន់ & ម៉ូន និង ជាប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត។អ្នកឧកញ៉ា បណ្ឌិត ជា រតនា បានបញ្ជាក់បន្ថែមថា ក្នុងនាមលោកជាពាណិជ្ជករមួយរូប លោក​រំពឹងជឿជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងចូលរួមចំណែកដ៏សំខាន់ក្នុងការជម្រុញ​នៃការធ្វើពាណិជ្ជកម្មអន្តរជាតិ ការដឹកជញ្ជូនតាមផ្លូវទឹក ការជួយស្រោចស្រពវិស័យកសិកម្ម ជាពិសេសការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។ សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា !។អ្នកឧកញ៉ាបណ្ឌិត ជា រតនា សូមយកឱកាសដ៏វិសេសវិសាលនេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរ សួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីគោរព​ស្រឡាញ់ សូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការ ៕ 

ឯកឧត្ដម ឃ្លាំង ហួត ប្រកាសគាំទ្រយ៉ាងពេញទំហឹង គម្រោងជីកព្រែកហ្វូណន-តេជោ

2024/04/27 12:18:49 pm        916
ឯកឧត្ដម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត។នៅលើទំព័រហ្វេសប៊ុក របស់ ឯកឧត្ដម ឃ្លាំង ហួត បានបញ្ជាក់ថា “ ក្នុងនាមខ្ញុំបាទជាពលរដ្ឋខ្មែរម្នាក់​ដែលស្រលាញ់សន្តិភាព និងការអភិវឌ្ឍ សូមប្រកាសគាំទ្រ​យ៉ាងពេញទំហឹងនូវជំហរ​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ។ យើងខ្ញុំទាំងអស់គ្នាសូមគាំទ្រ ព្រែកជីកហ្វូណន-តេជោ និងការអភិវឌ្ឍរបស់កម្ពុជា ក្នុងសុខសន្តិភាព!។សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជា​ពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន​ កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ​ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់​ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍ​ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់​អភិវឌ្ឍន៍កសិកម្ម ​ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍​ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើន​ផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ ​និងការវិនិយោគផ្សេងៗ។ល។ ​និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ ​គឺជាគម្រោងបម្រើផល​ ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា។

ក្រុមសិល្បករ សិល្បការិនី និងពលរដ្ឋខ្មែរ ប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ

2024/04/27 12:12:32 pm        919
ភ្លាមៗបន្ទាប់ពីមានការប្រកាសអំពាវនាវពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរគាំទ្រនូវគម្រោងព្រែកជីកហ្វូណនតេជោនោះ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ មានសិល្បករ សិល្បការិនី និង បងប្អូនខ្មែរ ទាំងស្រីទាំងប្រុសបានចេញវីដេអូ បង្ហាញការគាំទ្ររបស់ពួកគេយ៉ាងពេញទំហឹងនូវគម្រោងមួយនេះ។តាមរយៈវីដេអូឃ្លីបដែលបានចេញដាច់ដោយឡែកពីគ្នាជាបន្តបន្ទាប់នាថ្ងៃនេះ បងប្អូនសិល្បករ សិល្បការិនី និងប្រជាពលរដ្ឋទាំងនោះ បានលើកឡើងថា​ ក្នុងនាមប្រជាពលរដ្ឋខ្មែរម្នាក់ពួកគេ ពិតជាមាន ចិត្តសប្បាយរីករាយចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងតភ្ជាប់ពីទឹកសាបទៅកាន់ទឹកប្រៃ ខណៈគម្រោងនេះ នឹងមានវិសាលភាពយ៉ាងធំធេង និងមានប្រយោជន៍យ៉ាងខ្លាំងដល់ប្រទេសកម្ពុជា។ក្នុងឱកាសអញ្ជើញសំណេះសំណាល ក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារ​សាមគ្គី​មហាគ្រួសារ​សមាគម​ឧកញ៉ាកម្ពុជា នៅសណ្ឋាគារហ្គាដិនស៊ីធី រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមេសា​ ឆ្នាំ២០២៤នេះ ​សម្តេចតេជោ ​ហ៊ុន សែន ក្នុងនាមប្រធានគណបក្សកាន់អំណាច បាន​បញ្ចេញ​សម្តែក​រាជសី ដោយបានប្រកាសយ៉ាងដាច់ណាត់ថា ​កម្ពុជាគ្មានការរាថយនោះឡើយ​ចំពោះ​គម្រោងធ្វើ«ព្រែកជីកហ្វូណនតេជោ» ហើយសម្តេចក៏បានប្រកាសផងដែរថាកម្ពុជា ក៏គ្មានអ្វីចាំបាច់ត្រូវចចារ និងពិគ្រោះយោបល់ជាមួយអ្នកណានោះដែរ ទាក់ទងនឹងគម្រោងនេះ។សូមរំលឹកថាគម្រោង«ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេស​វិស័យដឹកជញ្ជូន ដូចជា ​កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាត​ផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ ​គ្រោះថ្នាក់ចរាចរណ៍ ​ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និង​បែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ច​ពិសេស ការអភិវឌ្ឍ​ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ​ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍​ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ ​និងការវិនិយោគផ្សេងៗជាច្រើនទៀត ​និយាយជារួម គម្រោងព្រែកជីកហ្វូណន​តេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជាតែម្តង៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] តុលាការថៃ បានសម្រេចផ្អាកតំណែងរបស់នាយករដ្ឋមន្ត្រីថៃ Paetongtarn និងបន្តក្ដីដកតំណែងជាផ្លូវការ
07/01/2025 02:07 PM
សាកសពមនុស្ស ២០នាក់ រកឃើញនៅរដ្ឋដ៏ហិង្សារបស់ម៉ិកស៊ិក ខណៈឧក្រិដ្ឋកម្មកើនឡើងមិនឈប់
07/01/2025 01:07 PM
កោះតៃវ៉ាន់ ត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅសប្ដាហ៍ក្រោយ ដើម្បីទប់ទល់សម្ពាធពីប្រទេសចិន
07/01/2025 01:07 PM
ជនជាតិអាមេរិក ត្រូវបានព្រមានមិនឲ្យធ្វើដំណើរទៅប្រទេសចំនួន៦ នៅរដូវក្តៅនេះ
07/01/2025 01:07 PM
តុលាការថៃ បើកសវនាការលើកដំបូងក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្ររបស់លោក ថាក់ស៊ីន
07/01/2025 01:07 PM
[BREAKING NEWS] តុលាការ​ថៃ បានសម្រេចផ្អាកតំណែងរបស់​នាយក​រដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra
07/01/2025 01:07 PM
សម្ដេចធិបតី បញ្ជាឱ្យក្រុមការងារជំរុញវិស័យកសិឧស្សាហកម្ម និងឧស្សាហកម្មនៅខេត្តទិសខាងលិចកម្ពុជា
07/01/2025 01:07 PM
សម្ដេចធិបតី៖ វិស័យកសិកម្មកម្ពុជាមានភាពធន់ទៅ នឹងការប្រែប្រួលអាកាសធាតុ
07/01/2025 01:07 PM
រដ្ឋបាលរបស់លោក Trump គំរាមកាត់មូលនិធិទាំងអស់ពីសាកលវិទ្យាល័យ Harvard
07/01/2025 12:07 PM
ទីក្រុងហុងកុងប្រារព្ធខួបលើកទី២៨ នៃការប្រគល់ទីក្រុងទៅឲ្យប្រទេសចិន
07/01/2025 12:07 PM