សម្ដេចតេជោ បន្តប្រាប់ការពិតទៅសមាជិករដ្ឋសភាជប៉ុន ករណីថៃបាញ់សម្លាប់យោធិនកម្ពុជា និងបិទព្រំដែនជាឯកតោភាគី
TOP STORY | សម្ដេចតេជោ​ចេញសារដាស់តឿន​ដល់ជនរួមជាតិ​កម្ពុជា​ត្រៀម​ខ្លួន​វាយ​ចោរ​ឈ្លាន​ពាន​ទឹក​ដី ខណៈថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីកម្ពុជា
ឯកឧត្តម ប៉េង ពោធិ៍នា៖ «យើងត្រូវរួបរួមគ្នាជាធ្លុងមួយ​ទប់ស្កាត់ និង​បំផ្លាញ​មហិច្ឆតា​នយោបាយ​របស់​ក្រុម​ជ្រុល​និយមមួយក្តាប់តូច ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍»
គណបក្សប្រជាជនខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីអបអខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃបង្កើតគណបក្ស

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមសិល្បករ សិល្បការិនី និងពលរដ្ឋខ្មែរ ប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ

2024/04/27 12:12:32 pm        919
ភ្លាមៗបន្ទាប់ពីមានការប្រកាសអំពាវនាវពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរគាំទ្រនូវគម្រោងព្រែកជីកហ្វូណនតេជោនោះ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ មានសិល្បករ សិល្បការិនី និង បងប្អូនខ្មែរ ទាំងស្រីទាំងប្រុសបានចេញវីដេអូ បង្ហាញការគាំទ្ររបស់ពួកគេយ៉ាងពេញទំហឹងនូវគម្រោងមួយនេះ។តាមរយៈវីដេអូឃ្លីបដែលបានចេញដាច់ដោយឡែកពីគ្នាជាបន្តបន្ទាប់នាថ្ងៃនេះ បងប្អូនសិល្បករ សិល្បការិនី និងប្រជាពលរដ្ឋទាំងនោះ បានលើកឡើងថា​ ក្នុងនាមប្រជាពលរដ្ឋខ្មែរម្នាក់ពួកគេ ពិតជាមាន ចិត្តសប្បាយរីករាយចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងតភ្ជាប់ពីទឹកសាបទៅកាន់ទឹកប្រៃ ខណៈគម្រោងនេះ នឹងមានវិសាលភាពយ៉ាងធំធេង និងមានប្រយោជន៍យ៉ាងខ្លាំងដល់ប្រទេសកម្ពុជា។ក្នុងឱកាសអញ្ជើញសំណេះសំណាល ក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារ​សាមគ្គី​មហាគ្រួសារ​សមាគម​ឧកញ៉ាកម្ពុជា នៅសណ្ឋាគារហ្គាដិនស៊ីធី រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមេសា​ ឆ្នាំ២០២៤នេះ ​សម្តេចតេជោ ​ហ៊ុន សែន ក្នុងនាមប្រធានគណបក្សកាន់អំណាច បាន​បញ្ចេញ​សម្តែក​រាជសី ដោយបានប្រកាសយ៉ាងដាច់ណាត់ថា ​កម្ពុជាគ្មានការរាថយនោះឡើយ​ចំពោះ​គម្រោងធ្វើ«ព្រែកជីកហ្វូណនតេជោ» ហើយសម្តេចក៏បានប្រកាសផងដែរថាកម្ពុជា ក៏គ្មានអ្វីចាំបាច់ត្រូវចចារ និងពិគ្រោះយោបល់ជាមួយអ្នកណានោះដែរ ទាក់ទងនឹងគម្រោងនេះ។សូមរំលឹកថាគម្រោង«ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេស​វិស័យដឹកជញ្ជូន ដូចជា ​កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាត​ផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ ​គ្រោះថ្នាក់ចរាចរណ៍ ​ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និង​បែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ច​ពិសេស ការអភិវឌ្ឍ​ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ​ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍​ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ ​និងការវិនិយោគផ្សេងៗជាច្រើនទៀត ​និយាយជារួម គម្រោងព្រែកជីកហ្វូណន​តេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជាតែម្តង៕អត្ថបទបាន ចក់

សន្ទុះគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីមហាជន រួមទាំងមន្រ្តីបក្សប្រឆាំងមួយចំនួនផង ទាក់ទងនឹងគម្រោងព្រែកជីកហ្វូណនតេជោ

2024/04/27 11:37:18 am        705
មកដល់វេលានេះ គេសង្កេតឃើញមហាជនខ្មែរ គ្រប់ស្រទាប់វណ្ណៈទាំងអស់រួមទាំងមន្រ្តីគណបក្សប្រឆាំងមួយចំនួនផងមានសន្ទុះយ៉ាងភ្លូកទឹកភ្លូកដី តាមរយៈបណ្តាញសង្គមហ្វេសបុក និងប្រព័ន្ធផ្សព្វផ្សាយនានា បានប្រកាសគាំទ្រយ៉ាងពេញ​ទំហឹង​នូវគម្រោង«ព្រែកជីកហ្វូណនតេជោ»ដោយសារតែពួកគេមានមតិដូច គ្នាថា មានគម្រោងនេះ​នឹងធ្វើឲ្យ​សេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត និងលែងពឹងដង្ហើមគេដក ទៀតតាមរយៈនៃការដឹកជញ្ជូនទំនិញទៅខាងក្រៅនោះ។សន្ទុះនៃការគាំទ្ររបស់មហាជនខ្មែរ ទាំងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធ បណ្តាគណបក្សនយោបាយនានា សិល្បករ សិល្បការិនី រួមទាំងបងប្អូន​ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបានសរសេរលើបណ្តាញសង្គមហ្វេសបុក ចេញជាវិដេអូឃ្លីប ចេញជាសេចក្តីថ្លែងការណ៍ និងចេញជាញាត្តិផងនោះ បានលើកឡើងថា ពួកគេពិតជាសប្បាយរីករាយយ៉ាងខ្លាំងចំពោះជំហរ របស់រាជរដ្ឋាភិបាលក្នុងការធ្វើព្រែកជីក​ហ្វូណនតេជោ នេះ ខណៈគម្រោងនេះ វានឹងនាំឲ្យកម្ពុជាកាត់បន្ថយ តម្លៃនៃការដឹកជញ្ជូន​កាន់តែច្រើន រួមទាំងបង្កើនសេដ្ឋកិច្ចដល់ប្រជាជនកម្ពុជាកាន់តែល្អប្រសើរផងដែរ។សន្ទុះនៃការគាំទ្ររបស់មហាជនខ្មែរយ៉ាងភ្លូកទឹកភ្លូកដីនេះ ក៏ជាការបង្ហាញនូវសាមគ្គីភាព និងរួម គ្នាដើម្បីអភិវឌ្ឍន៍ប្រទេស ដោយមិនចាំបាច់ពឹកផ្អែកដង្ហើមអ្នកដទៃទៀត ​ដូចអ្វីដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ នាយប់ថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្តេច បានអញ្ជើញសំណេះសំណាល ក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជាផងដែរ។សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាបុរសខ្លាំងរបស់កម្ពុជា បានលើកឡើងថា កម្ពុជាគ្មានការរាថយនោះឡើយចំពោះគម្រោងធ្វើ«ព្រែកជីកហ្វូណនតេជោ» ហើយសម្តេច​ក៏បានប្រកាសផងដែរថា កម្ពុជា ក៏គ្មានអ្វីចាំបាច់ត្រូវចចារ និង​ពិគ្រោះយោបល់​ជាមួយអ្នក​ណានោះដែរ ទាក់ទងនឹងគម្រោងនេះ។ ទាក់ទងនឹងគម្រោងដ៏ប្រវត្តិសាស្រ្តនេះសម្តេចតេជោ ក៏ហ៊ានយកជីវិតមកដាក់ផងដែរ ដើម្បីឲ្យគម្រោងនេះសម្រេចបានជោគជ័យ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអះអាងផងដែរថា បើកម្ពុជាមិនធ្វើព្រែក​ជីកហ្វូណនតេជោទេ គឺកម្ពុជានឹងរស់ដូចសុំដង្ហើមគេដកយ៉ាងដូច្នេះដែរ ​ហើយមួយវិញទៀតប្រសិន បើវៀតណាមគេមិន​សូវសប្បាយចិត្ត នឹងកម្ពុជា រាល់ទំនិញកម្ពុជា​នឹងមិនអាចនាំចេញ​ទៅក្រៅ​បាននោះឡើយ។ សម្តេចក៏បានប្រាប់ទៅវិទ្យាស្ថានសិក្សាស្រាវជ្រាវរដ្ឋវៀតណាមមួយ និង​ជនអគតិមួយក្តាប់តូចផងដែរថា ​កម្ពុជាមិនល្ងង់ដល់ថ្នាក់ឲ្យទឹកសាបហូរចូលសមុទ្រ ឬទឹកប្រៃចូលមកទឹកសាបនោះឡើយ ​ខណៈគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងបង្កើន​សេដ្ឋកិច្ចដល់កម្ពុជាឲ្យកាន់តែរីកចម្រើន ​ហើយជាងនេះទៅទៀតនោះ គម្រោងនេះនឹងកាត​បន្ថយការបង់ពន្ធទៅឲ្យវៀតណាម តាមរយៈការដឹកជញ្ជូនកាន់តែច្រើនផងដែរនោះ ដូច្នេះ​គម្រោងព្រែកជីកហ្វូណនតេជោនេះ​ ត្រូវតែធ្វើជាដាច់ខាត់ដោយគ្មានការរាថយនោះឡើយ៕អត្ថបទ៖ បាន ចក់

លោក Biden៖ លោកមានផែនការជជែកដេញដោលជាមួយលោក Trump អំឡុងកិច្ចសម្ភាសន៍មួយ

2024/04/27 10:59:51 am        215
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងចូលរួមក្នុងកិច្ចពិភាក្សាជជែកដេញដោលជាមួយលោក Donald Trump ដែលជាគូប្រជែងមកពីគណបក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតនៅខែវិច្ឆិកា។ប្រធានគណបក្សប្រជាធិបតេយ្យ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយពិធីករទូរទស្សន៍ លោក Howard Stern ថា ខ្ញុំនឹងនៅកន្លែងមួយ ខ្ញុំមិនដឹងថានៅពេលណានោះទេ ខ្ញុំសប្បាយចិត្តក្នុងកិច្ចពិភាក្សាជជែកដេញដោលជាមួយលោកត្រាំ។ការលើកឡើងនេះ គឺជាការច្បាស់លាស់បំផុតរបស់លោក Biden លើការរំពឹងទុកនៃការជជែកដេញដោលតំណែងប្រធានាធិបតី។ កាលពីពេលមុន លោក Biden មិនបានប្តេជ្ញាចិត្តក្នុងការជជែកដេញដោលជាមួយលោក Trump ទេ ដោយនិយាយថាកាលពីខែមុន វាអាស្រ័យលើអាកប្បកិរិយារបស់អតីតប្រធានាធិបតីរូបនេះ។លោក Trump ដែលបានបដិសេធមិនជជែកដេញដោលជាមួយគូប្រជែងរបស់លោក មុនពេលឈ្នះការប្រកួតប្រជែងបឋមរបស់គណបក្សសាធារណរដ្ឋកាលពីខែមុននោះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បាននឹងកំពុងប្រជែងជាមួយលោក Biden ដើម្បីចូលរួមក្នុងការប្រកួតប្រជែងមួយទល់នឹងមួយ ដោយផ្តល់ការជជែកដេញដោលជាមួយគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាច នៅពេលវេលាណាមួយ និងនៅកន្លែងណាក៏ដោយ។លោក Biden មានការព្រួយបារម្ភថា នៅពេលដែលឡើងលើឆាក លោក Trump នឹងមិនគោរពតាមវិន័យ កំណត់ដោយគណៈកម្មការ ហើយទីប្រឹក្សា របស់លោកBiden មួយចំនួននិយាយថា ពួកគេមិនចង់លើកលោក Trump ដោយដាក់លោកនៅលើឆាកតែមួយជាមួយអ្នកកាន់អំណាចគណបក្សប្រជាធិបតេយ្យឡើយ។

បណ្តាគណបក្សនយោបាយនានាប្រកាសគាំទ្រពេញទំហឹង ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ

2024/04/27 09:38:45 am        247
បណ្តាគណបក្សនយោបាយនានា បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោង«ព្រែកជីកហ្វូណនតេជោ» ដោយពួកគេមើលឃើញថាគម្រោងព្រែកជីកមួយនេះ នឹងមាន វិសាលភាពធំធេង និងមានប្រយោជន៍យ៉ាងខ្លាំងដល់ប្រទេសកម្ពុជា និងប្រកាសប្រឆាំង ដាច់ខាតចំពោះក្រុមអ្នកញុះញង់ និងរារាំងចំពោះគម្រោងមួយនេះផងដែរ។តាមរយៈសេចក្តីថ្លែងការណ៍ដែលបានចេញជាបន្តបន្ទាប់នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ បានលើកឡើងថា «សូមសម្តែងការគាំទ្រទាំងស្រុង ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងព្រែកជីក ហ្វូណនតេជោ ដែលតភ្ជាប់ពីទន្លេបាសាក់រាជធានីភ្នំពេញឆ្ពោះទៅខេត្តកែប ក្នុងអធិបតេយ្យភាពនៃព្រះរា ជាណាចក្រកម្ពុជា»។បណ្តាគណបក្សទាំងនោះបានលើកឡើងទៀតថា« មើលឃើញថា ព្រែកជីកហ្វូណន តេជោ ជាគោលដៅសំខាន់ដើម្បីសេដ្ឋកិច្ច និងជីវភាពសង្គមរបស់ប្រជាជនកម្ពុជា ជាការអភិវឌ្ឍនវិស័យ គមនាគមន៍ដឹកជញ្ជូន និងពាណិជ្ជកម្ម ក្របខណ្ឌជាតិ និងអន្តរជាតិរបស់កម្ពុជា»។ការប្រកាសគាំទ្ររបស់របស់បណ្តាគណបក្សនយោបាយនានានៅកម្ពុជានេះ គឺបានធ្វើឡើងភ្លាមៗបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច បានប្រកាសមិនរាថយចំពោះការធ្វើនូវព្រែកជីក ហ្វូណនតេជោ ហើយសុខចិត្តយកជីវិតមកដាក់ចំពោះគម្រោងនេះ បើទោះបីជាមានការប្រឆាំងពីប្រទេសជិតខាង និងក្រុមជនអគតិមួយក្តាប់តូចយ៉ាងណាក៏ដោយនោះ។ក្នុងឱកាសអញ្ជើញសំណេះសំណាល ក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា នៅសណ្ឋាគារហ្គាដិនស៊ីធី រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សកាន់អំណាច បានបញ្ចេញសម្តែករាជសី ដោយបានប្រកាសយ៉ាងដាច់ណាត់ថា កម្ពុជាគ្មានការរាថយនោះឡើយចំពោះគម្រោងធ្វើ«ព្រែកជីកហ្វូណនតេជោ» ហើយសម្តេចក៏បានប្រកាសផងដែរថាកម្ពុជា ក៏គ្មានអ្វីចាំបាច់ត្រូវចចារ និងពិគ្រោះយោបល់ជាមួយអ្នកណានោះដែរ ទាក់ទងនឹងគម្រោងនេះ។សូមរំលឹកថាគម្រោង«ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗជាច្រើនទៀត និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជាតែម្តង៕អត្ថបទបាន ចក់

មន្រ្តីជាន់ខ្ពស់ក្នុងជូរាជរដ្ឋាភិបាល មន្រ្តីរាជការ និងប្រជាពលរដ្ឋប្រកាសគាំទ្រពេញទំហឹងគម្រោងព្រែកជីកហ្វូណនតេជោ

2024/04/27 09:06:28 am        167
មន្រ្តីជាន់ខ្ពស់ក្នុងជូររាជរដ្ឋាភិបាល មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូនប្រជាពល រដ្ឋខ្មែរស្ទើតែទូទាំងប្រទេស បានប្រកាសតាមរយៈហ្វេសបុក និងញាត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោង«ព្រែកជីកហ្វូណនតេជោ» ហើយប្រកាសប្រឆាំងដាច់ខាត់ចំពោះជនអគតិមួយចំនួន ជាពិសេសក្រុមពួកក្បត់ជាតិបីជំនាន់ ដែលធ្វើការញុះញង់ និងរារាំងនៃការធ្វើគម្រោងព្រែកជីកមួយនេះផងដែរ។ការប្រកាសគាំទ្ររបស់មន្រ្តីជាន់ខ្ពស់ក្នុងជូររាជរដ្ឋាភិបាល មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទ និងបងប្អូនប្រជាពលរដ្ឋខ្មែរនេះ គឺបានធ្វើឡើងភ្លាមៗបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច បានប្រកាសមិនរាថយចំពោះការធ្វើនូវព្រែកជីក ហ្វូណនតេជោ ហើយសុខចិត្តយកជីវិតមកដាក់ចំពោះគម្រោងនេះ បើទោះបីជាមានការប្រឆាំងពីប្រទេសជិតខាង និងក្រុមជនអគតិមួយក្តាប់តូចយ៉ាងណាក៏ដោយនោះ។ក្នុងឱកាសអញ្ជើញសំណេះសំណាល ក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា នៅសណ្ឋាគារហ្គាដិនស៊ីធី រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សកាន់អំណាច បានបញ្ចេញសម្តែករាជសី ដោយបានប្រកាសយ៉ាងដាច់ណាត់ថា កម្ពុជាគ្មានការរាថយនោះឡើយចំពោះគម្រោងធ្វើ«ព្រែកជីកហ្វូណនតេជោ» ហើយសម្តេចក៏បានប្រកាសផងដែរថាកម្ពុជា ក៏គ្មានអ្វីចាំបាច់ត្រូវចចារ និងពិគ្រោះយោបល់ជាមួយអ្នកណានោះដែរ ទាក់ទងនឹងគម្រោងនេះ។នៅតាមបណ្តាញសង្គមហ្វេសបុក និងតាមរយៈញាត្តិដែលបានផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយនា នា នៅថ្ងៃទី២៧ខែមេសា នេះមន្រ្តីជាន់ខ្ពស់ក្នុងជូររាជរដ្ឋាភិបាល មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ ប្រជាពលរដ្ឋខ្មែរ រួមទាំងអតីតមន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សប្រឆាំងផងនោះ ក៏បានប្រកាសគាំទ្រចំ ពោះគម្រោងដ៏ប្រវត្តិសាស្រ្តមួយនេះផងដែរ ដោយសំណេររបស់ពួកគេបានលើកឡើងថា ការធ្វើព្រែកជីកហ្វូណនតេជោ នឹងនាំឲ្យសសៃឈាមសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត ដោយមិនចាំបាច់ បន្តពឹងពាក់អ្នកដទៃតាមរយៈការដឹកជញ្ជូននេះ។រាល់សំណេរដែលសរសេរតាមបណ្តាញសង្គម ដែលមានលក្ខណៈស្រដៀងគ្នានោះ បានលើកឡើងថា«ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់«ព្រែកជីក ហ្វូណនតេជោ» ឱ្យបានជោគជ័យ។ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្លូវទឹកដ៏សំខាន់នេះ ជាការឆ្លើយតបដ៏ចាំបាច់នូវតម្រូវការនៃការវិវឌ្ឍលើវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ដែលត្រូវបានគិតគូរទុកជាយូរមកហើយ។ យើងស្វាគមន៍រាល់សហប្រតិបត្តិការអន្តរជាតិពីបណ្តាប្រទេសទាំងអស់នៅលើសកលលោក ដោយឈរលើសមភាព។ តែយើងមិនអត់ឱនចំពោះចេតនាទុច្ចរិតណាមួយដើម្បីគ្រាន់តែបំពេញតម្រូវការផលប្រយោជន៍របស់ខ្លួន ដោយជាន់ឈ្លីនូវផលប្រយោជន៍របស់កម្ពុជា ដោយផ្នែក ឬទាំងស្រុងនោះឡើយ។ យើងទាំងអស់គ្នាគាំទ្រ ព្រែកជីកហ្វូណនតេជោ និងការអភិវឌ្ឍរបស់កម្ពុជា ក្នុងសុខសន្តិភាព!»សូមបញ្ជាក់ថា គម្រោង«ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗជាច្រើនទៀត និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជាតែម្តង៕អត្ថបទបាន ចក់រូបភាព

សហព័ន្ធស្រូវអង្ករកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្តួចផ្តើមគម្រោងព្រែកជី ហ្វូណនតេជោ

2024/04/27 08:06:56 am        439
សមាជិក សមាជិកា នៃសហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាប្រជាកសិករ រោងម៉ាស៊ីនកិនស្រូវ អ្នកនាំចេញ សូមធ្វើការប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្តួចផ្តើមគម្រោងព្រែកជី ហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតបញ្ញាញាណ ចក្ខុវិស័យគ្រប់ជ្រុងជ្រោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គបុរសរដ្ឋ និងជាអគ្គមគ្គទេសក៍ដើម្បីវិបុលភាពនៃកម្ពុជា ហើយបាននឹងកំពុងបន្តការដឹកនាដ៏ប៉ិនប្រសព្វដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ការបង្កើតឱ្យមានព្រែកជីក ហ្វូណនតេជោ នេះនឹងជួយដល់វិស័យស្រូវអង្ករកម្ពុជាឱ្យមានវិបុលភាព និរន្តភាព ភាពម្ចាស់ការនៃវាសនាស្រូវអង្កររបស់កម្ពុជា ទាំងការបង្កើនលើវិសាលភាពនៃការដាំដុះស្រូវ និងការជំរុញការនាំចេញ ដែលកន្លងមកវិស័យនាំចេញកម្ពុជាបានប្រឈមនូវការខាតបង់ ហើយត្រូវបង់ថ្លៃដឹកជញ្ជូនបន្ថែមលើការដឹកជញ្ជូនឆ្លងកាត់ទៅកាន់ប្រទេសទីបី។ព្រែកជីកនេះ គឺជាគន្លឹះកំណើនសេដ្ឋកិច្ចកម្ពុជា ភាពប្រជែងឈ្នះរបស់កម្ពុជាលើវិស័យ កសិកម្ម ជាពិសេសវិស័យស្រូវអង្ករកម្ពុជានាពេលដ៏ខ្លីខាងមុខ។ យើងខ្ញុំទាំងអស់គ្នាសូមគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលគ្រប់រូបភាព ដើម្បីឱ្យព្រែកជីក ហ្វូណនតេជោ នេះមានរូបរាង និងមានប្រតិបត្តិការកាន់តែលឿនតាមតែអាចធ្វើទៅបាន៕

ព្រះមហាក្សត្រព្រុយណេ នឹងយាងមកកម្ពុជា នាយប់ថ្ងៃទី២៩នេះ ដើម្បីស្រស់ស្រូបអាហារពេលព្រឹកជាមួយសម្តេចតេជោ

2024/04/27 07:57:54 am        307
ព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេ នឹងយាងមកប្រទេសកម្ពុជាក្រៅផ្លូវការ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីធ្វើការស្រស់ស្រូបអាហារពេលព្រឹកជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាប្អូនធម៌ពៅរបស់ព្រះអង្គ។ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នៅ លើបណ្តាញសង្គមហ្វេសបុកនាព្រឹកនេះ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនពុំមានការផ្លាស់ប្តូទេនៅយប់ថ្ងៃ២៩ មេសា ខាងមុខនេះ ព្រះមហាក្សត្រប្រុយណេព្រះអង្គ និងយាងមកដល់កម្ពុជាដែលខ្ញុំ និងទៅទទួលព្រះអង្គនៅព្រលានយន្តហោះដោយផ្ទាល់និងរួមដំណើរជាមួយគ្នាមកកាន់សណ្ឋាគារ។ករណីបែបនេះមិនចម្លែកទេរវាងព្រះអង្គជាមួយខ្ញុំព្រោះកាលពីឆ្នាំ២០១១ពេលខ្ញុំទៅប្រុយណេព្រះអង្គបានបើករថយន្តដោយអង្គឯងមកទទួលខ្ញុំនៅព្រលានយន្តហោះជូនទៅសណ្ឋាគារ»។សម្តេចតេជោ បានឲ្យដឹងទៀតថា «គោលបំណងទស្សនកិច្ចរបស់ព្រះគឺមកស្រស់ស្រូបពេលព្រឹក​ជាមួយខ្ញុំ​ដែលព្រះអង្គរាប់អានខ្ញុំដូចប្អូនពៅ។(បងប្អូន៣នាក់គឺព្រះជាបងទី១ ឯកឧត្តម ថាក់ ស៊ីន ជាប្អូនទី២ និងខ្ញុំជាប្អូនពៅ)។ពុំមានជំនួបផ្លូវការណាមួយកើតឡើងទេ តែការស្រស់ស្រូបពេលព្រឹក៣០មេសា ខាងព្រះអង្គមានព្រះអង្គម្ចាស់ម៉ាទីនដែលជាព្រះរាជ្យបុត្រ។ឯខ្ញុំមានកូនប្រុសទាំងបី ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ហ៊ុន ម៉ានី។ក្រោយការស្រស់ស្រូបខ្ញុំនឹង​ដង្ហែព្រះអង្គទៅព្រលានយន្តហោះ ដើម្បីព្រះយាងនិវត្តន៍ទៅកាន់ប្រទេសវិញ»៕អត្ថបទ៖ បាន ចក់

បើកវគ្គបណ្តុះបណ្តាលមន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាស សម្រាប់អង្កេតចន្លោះជំរឿនប្រជាជន ឆ្នាំ២០២៤

2024/04/26 03:11:28 pm        25
នៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៤ មន្ទីរផែនការខេត្តព្រះវិហារ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រី ត្រួតពិនិត្យ និងមន្ត្រីសម្ភាស សម្រាប់អង្កេតចន្លោះជំរឿនប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ ក្រោមវត្ដមានលោក មិន ស៊ីថា អភិបាលរងខេត្ត លោកស្រី ស៊ាន សុគីន ប្រធានមន្ទីរផែនការខេត្ត លោក ជា គុង មន្ត្រី ប្រចាំតំបន់តំណាងក្រសួងផែនការ និងសហការី មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ ចំនួន ៤៨នាក់។លោកស្រី ស៊ាន សុគីន ប្រធានមន្ទីរផែនការខេត្ត បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនាពេលនេះ គឺរៀបចំឡើង មានរយៈពេល ០៥ថ្ងៃ ដោយចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណង បង្ហាត់បង្រៀន ដល់មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសចុះប្រតិបត្តិ សម្ភាសស្រង់ទិន្នន័យ នៅតាមគោលដៅ ទីតាំងអង្កេតឱ្យទទួល បានជោគជ័យ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ លោកស្រី បានបន្ថែមថា អង្កេតចន្លោះជំរឿនប្រជាជននៅព្រះ រាជាណាចក្រកម្ពុជាឆ្នាំ២០២៤ គឺជាអង្កេតលើកទី៣ ដែលផ្តោតសំខាន់លើទិន្នន័យបច្ចុប្បន្នកម្ម ប្រជាជន សុខភាព និង​បញ្ហាសង្គមមួយចំនួន សម្រាប់វិភាគពហុសមាសធាតុក្រីក្រ​ ក្នុងចំណោមប្រជាជនកម្ពុជា ដើម្បី​បំពេញតម្រូវការ រៀបចំគោលនយោបាយអភិវឌ្ឍន៍ជាតិ ដូចជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ គោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពកម្ពុជា បច្ចុប្បន្នភាពគោលនយោបាយជាតិប្រជាជនឆ្នាំ ២០១៦-២០៣០ និងរៀបចំផែនការតាមវិស័យជាច្រើនទៀត ដើម្បីគាំទ្រយុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោក មិន ស៊ីថា អភិបាលរងខេត្ត បានឱ្យដឹងថា វគ្គបណ្តុះ បណ្តាល​នាពេលនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីពង្រឹងសមត្ថភាពទាំងចំណេះដឹង និងចំណេះធ្វើ ដល់មន្ត្រីត្រួត ពិនិត្យ និងមន្ត្រីសម្ភាស​ ដែលជាអ្នកត្រូវចុះអនុវត្តន៍ផ្ទាល់ ក្នុងការសិក្សា​ស្វែង​យល់ពីអត្ថន័យ ខ្លឹមសារ បញ្ជីសំណួរ ក៏ ដូចជាឯកសារពាក់ព័ន្ធនានា​ នៅតាមទីតាំងមណ្ឌលអង្កេត ដែលស្ថិតនៅក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ និងក្រុង ស្រុក ចាប់ពីថ្ងៃទី ០៣ ​រហូតដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ លោកបានបន្ថែមថា ទិន្នន័យ និងព័ត៌មាន ស្ថិតិ ដែលនឹងត្រូវទាញចេញពីលទ្ធផលចុងក្រោយ នៃអង្កេតចន្លោះជំរឿនប្រជាជនឆ្នាំ២០២៤នេះ គឺជាធាតុចូល និង ភស្តុតាងដ៏សំខាន់ ដែលអ្នកធ្វើ​គោលនយោបាយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍ​សង្គម​ សេដ្ឋកិច្ចប្រជាសាស្រ្ត ឱ្យចំ គោលដៅ​សម្រាប់រយៈពេលខ្លី មធ្យម និងវែង។ ដូច្នេះហើយ សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់​ស្តាប់​គ្រូឧទ្ទេស ដែលធ្លាប់ មានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការងារជំរឿន អង្កេត និងពិភាក្សា​ឱ្យបាន​ផុលផុស​អំពីកម្រងសំណួរ ដើម្បី ​ទទួលបានជោគជ័យ​ និងមានប្រសិទ្ធភាពខ្ពស់។ ដោយឡែក មន្ទីរផែនការ ​ត្រូវយកចិត្តទុកដាក់បំផុតក្នុងដំណើរការ អង្កេតចន្លោះជំរឿនប្រជាជនកម្ពុជានេះ នៅ​តាមមូលដ្ឋានភូមិ ឃុំ សង្កាត់ និងក្រុង ស្រុក ដើម្បីធានាបាននូវការរាប់ ​និង​សម្ភាស​គ្រួសារ​ឱ្យ​បានគ្រប់តាមការកំណត់នៅតាមមណ្ឌលអង្កេតនីមួយៗ ​ជាពិសេស ​ត្រូវធ្វើការសម្របសម្រួល ចំពោះគ្រួសារដែលពុំសហការផ្តល់​ចម្លើយ​ឱ្យបានទាន់ពេលវេលា ដើម្បី​ឱ្យមន្ត្រីសម្ភាស​បាន​ជួបសម្ភាសប្រមូលទិន្នន័យ។

រដ្ឋមន្ត្រីការបរទេសប៉ូឡូញ៖ លោក ពូទីន គួរតែខ្លាចសង្គ្រាមជាមួយអង្គការណាតូ

2024/04/26 01:49:00 pm        156
នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក រ៉ាឌូស្លាវ ស៊ីគ័រស្គី (Radoslaw Sikorski) បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គួរតែភ័យខ្លាចសង្រ្គាមជាមួយអង្គការណាតូ ព្រោះវានឹងបញ្ចប់នៅក្នុងការបរាជ័យដោយជៀសមិនរួចរបស់រុស្ស៊ី។លោក ស៊ីគ័រស្គី បាននិយាយនៅក្នុងសុន្ទរកថាដែលបានបកប្រែទៅកាន់សភាជាន់ទាប ត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មានPoliticoថា៖«វាមិនមែនជាយើងទេ គឺលោកខាងលិចដែលគួរភ័យខ្លាចការប៉ះទង្គិចជាមួយលោកពូទីន ប៉ុន្តែមានវិធីផ្សេងទៀត នៅជុំវិញបញ្ហានេះ»។ «វាពិតជាមានតម្លៃណាស់ក្នុងរំលឹកអំពីរឿងនេះ មិនមែនដើម្បីបង្កើនស្មារតីនៃការគំរាមកំហែង នៅក្នុងប្រទេសរុស្ស៊ីទេ ពីព្រោះណាតូ គឺជាសម្ព័ន្ធភាពយោធា ប៉ុន្តែដើម្បីបង្ហាញថា ការវាយប្រហាររបស់រុស្ស៊ីទៅលើសមាជិកណាមួយនៃសម្ព័ន្ធភាពយោធានេះ នឹងបញ្ចប់ដោយការបរាជ័យដែលមិនអាចជៀសរួចរបស់[រុស្ស៊ី]។ នៅពេលដែលសង្រ្គាមនៅអ៊ុយក្រែន នៅតែបន្ត សម្ព័ន្ធមិត្តលោកខាងលិច ព្រួយបារម្ភថា រុស្ស៊ីនឹងបង្វែរការយកចិត្តទុកដាក់របស់ខ្លួន ទៅប្រទេសណាតូ បន្ទាប់ពីអ៊ុយក្រែន។ អតីតអនុប្រធានាធិបតីអាមេរិក លោក Mike Pence បានព្រមានថា លោកពូទីន នឹងកំណត់គោលដៅប្រទេសណាតូ ប្រសិនបើខ្លួន ឈ្នះសង្គ្រាមជាមួយទីក្រុងគីវនោះ។សភាសហរដ្ឋអាមេរិក ទើបតែអនុម័តកញ្ចប់ជំនួយបរទេសដែលត្រូវការយ៉ាងខ្លាំង នឹងផ្តល់ឲ្យអ៊ុយក្រែនចំនួន ៦១ពាន់លានដុល្លារ ដើម្បីបន្តការប្រយុទ្ធរបស់ខ្លួន។ លោក ស៊ីគ័រស្គី បាននិយាយថា ក្រុមហ៊ុនជាច្រើនរបស់ប៉ូឡូញ គួរតែដើរតួនាទី ក្នុងការជួយកសាងសេដ្ឋកិច្ចអ៊ុយក្រែនឡើងវិញ ហើយរុស្ស៊ី គួរតែឆ្លើយតបចំពោះការខូចខាតដែលបណ្តាលមកពីសង្គ្រាមនេះ។លោក ស៊ីគ័រស្គី បាននិយាយនៅក្នុងសុន្ទរកថារបស់ខ្លួន ដោយផ្តោតលើគោលនយោបាយការបរទេសរបស់ប្រទេសនេះថា យោធា និងសេដ្ឋកិច្ចរបស់រុស្ស៊ី មានការធ្លាក់ចុះ បើប្រៀបធៀបទៅនឹងសម្ព័ន្ធមិត្តលោកខាងលិច។លោកបានបន្តថា៖«ក្តីសង្ឃឹមតែមួយគត់របស់ពូទីន គឺការខ្វះខាតការប្តេជ្ញាចិត្តរបស់យើង» ដោយសង្កត់ធ្ងន់ទៅលើធនធាន និងសមត្ថភាពរួមបញ្ចូលគ្នារបស់ណាតូ គឺច្រើនជាងរបស់រុស្ស៊ីទៅទៀត។

បេឡារុស អះអាងថា ខ្លួនបានរារាំងការវាយប្រហារលើរដ្ឋធានីដោយយានដ្រូន ដែលបាញ់ចេញពី លីទុយអានី

2024/04/26 12:16:52 pm        120
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី បាននិយាយថា ប្រធានសេវាសន្តិសុខបេឡារុស បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានរារាំងការវាយប្រហារលើរដ្ឋធានីមីនស្ក៍ (Minsk) ដោយយានដ្រូនដែលបាញ់ចេញពីប្រទេសលីទុយអានី។ពុំមានការអត្ថាធិប្បាយភ្លាមៗពីប្រទេសលីទុយអានី ដែលជាសមាជិកណាតូនោះទេ។ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីប្រធានសន្តិសុខបេឡារុស លោក Ivan Tertel ថា៖« ក្នុងកិច្ចសហការជាមួយក្រុមដៃគូមកពីភ្នាក់ងារអនុវត្តច្បាប់ផ្សេងៗទៀត គណៈកម្មាធិការសន្តិសុខរដ្ឋ កាលពីពេលថ្មីៗនេះ បានអនុវត្តវិធានការសន្តិសុខដ៏ស្រួចស្រាល់មួយចំនួន ដែលធ្វើឲ្យមានសមត្ថភាព ដើម្បីរារាំង ការវាយប្រហារដោយយានដ្រូនប្រយុទ្ធពីទឹកដីនៃប្រទេសលីទុយអានី ទៅលើទ្រព្យសម្បត្តិ ក្នុងទីក្រុងមីនស្ក៍ និងជាយក្រុងរបស់ខ្លួន។ពុំទាន់មានការបញ្ជាក់ថាតើលោកបានផ្តល់ភ័ស្តុតាងណាមួយ ដើម្បីគាំទ្រការអះអាងនោះទេ។ប្រទេសបេឡារុស គឺជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី ហើយបានអនុញ្ញាតឲ្យទីក្រុងមូស្គូ ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីបើកការលុកលុយចូលអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមាជិកសភាជប៉ុន បានគូសបញ្ជាក់អំពី ការ បតេជ្ញាចិត្ត របស់ជប៉ុន ក្នុងការពង្រឹង និង ពង្រីក ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ ជប៉ុន -កម្ពុជា ឱ្យកាន់តែរីកចម្រេីន និង រឹងមាំបន្ថែមទៀត
07/01/2025 08:07 PM
តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP)៖ គ្មានការអភិវឌ្ឍណាអាចប្រព្រឹត្តទៅបាន ដោយគ្មានសន្តិភាពនោះទេ
07/01/2025 08:07 PM
សម្តេចតេជោ ហ៊ុន​ សែន អនុញ្ញាតឲ្យ ឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត ចូលជួបសម្តែងការគួរសម
07/01/2025 08:07 PM
លោក Netany របស់អ៊ីស្រាអែល ត្រូវបានគេរំពឹងថា នឹងជួបលោក Trump នៅសប្តាហ៍ក្រោយ
07/01/2025 08:07 PM
អង្គការសប្បុរសធម៌ជាង ១៧០ អំពាវនាវឲ្យបញ្ចប់ប្រព័ន្ធចែកចាយជំនួយថ្មី នៅហ្កាហ្សា ដោយបារម្ភពីសុវត្ថិភាពជនស៊ីវិល
07/01/2025 08:07 PM
រដ្ឋធានីឥណ្ឌា ហាមមិនឲ្យលក់ប្រេងឥន្ធនៈឲ្យរថយន្តចាស់ៗ ជាការប៉ុនប៉ងប្រឆាំងការបំពុល
07/01/2025 07:07 PM
«សហរដ្ឋអាមេរិក និងកម្ពុជា ធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ និងសម្រេចបាននូវលទ្ធផលលើការលើកកម្ពស់សុខភាព សុខុមាលភាពប្រជាជនកម្ពុជា រួមទាំងចូលរួមចំណែកពង្រឹងសន្តិសុខសុខភាពសកលតាមរយៈការកាត់បន្ថយជំងឺឆ្លង»
07/01/2025 07:07 PM
សម្ដេចធិបតីជួបជាមួយមេធាវីអន្តរជាតិដើម្បីពិនិត្យ និងពិភាក្សាពាក់ព័ន្ធការបន្តនីតិវិធីរបស់កម្ពុជាប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ករណីវិវាទព្រំដែនជាមួយថៃ
07/01/2025 07:07 PM
ឯកឧត្តម សុខ ពុទ្ធិវុធ បានដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍ចូលរួមវេទិកាអភិបាលកិច្ចអ៉ីនធឺណិតប្រចាំឆ្នាំ លើកទី២០ នៅទីក្រុង Lillestorm ប្រទេសណ័រវេស
07/01/2025 07:07 PM
អភិបាលក្រុង Izhevsk៖ មនុស្ស ៣នាក់ស្លាប់ និង ៣៥នាក់រងរបួស ដោយសារការវាយប្រហាររបស់អ៊ុយក្រែន
07/01/2025 07:07 PM