សម្តេចតេជោ៖ ថ្ងៃទី១១កក្កដានេះ រដ្ឋសភានឹងកោះប្រជុំ ដើម្បី​ធ្វើ​វិសោធន​កម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ដក​សញ្ជាតិ ជនជាតិខ្មែរណាដែលឃុបឃិតជាមួយបរទេសបំផ្លាញជាតិសាសន៍ឯង
ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និង​បណ្តុះ​បណ្តាល ជាស៊ីមកំចាយមារ
សម្ដេចតេជោជំរុញឱ្យសិង្ហបុរីមានជើងហោះហើរកាន់តែច្រើនមកកាន់កម្ពុជាបន្ទាប់ពីដាក់ឱ្យដំណើរ​ការព្រលានយន្តហោះអន្តរជាតិតេជោ
សម្ដេចតេជោ បន្តប្រាប់ការពិតទៅសមាជិករដ្ឋសភាជប៉ុន ករណីថៃបាញ់សម្លាប់យោធិនកម្ពុជា និងបិទព្រំដែនជាឯកតោភាគី

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមហ៊ុនTikTokនឹងតតាំងច្បាប់ហាមប្រាមរបស់អាមេរិកតាមផ្លូវតុលាការ

2024/04/25 08:19:27 am        260
នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបណ្ដាញសង្គម TikTok បានប្តេជ្ញាកាលពីថ្ងៃពុធ ២៤ មេសា ថានឹងតតាំងនៅក្នុងតុលាការដើម្បីលុបចោលច្បាប់ថ្មីរបស់សហរដ្ឋអាមេរិកបន្ទាប់ពីបានចុះហត្ថលេខារួចដែលអាចឃើញកម្មវិធីដ៏ពេញនិយមមួយនេះត្រូវបានហាមប្រាមដោយសារតែការចោទប្រកាន់ថាបណ្ដាញសង្គមមួយនេះត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលចិន។ ច្បាប់នេះទុកពេលឱ្យក្រុមហ៊ុនTikTok ៩ខែ ដើម្បីដកខ្លួនចេញពីក្រុមហ៊ុនមេរបស់ចិន ByteDance ពុំនោះត្រូវបិទទីផ្សារនៅសហរដ្ឋអាមេរិក។ក្រុមមន្ត្រីអាមេរិក និងលោកខាងលិចផ្សេងទៀត បានចោទប្រកាន់ថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ អនុញ្ញាតឱ្យទីក្រុងប៉េកាំងប្រមូលទិន្នន័យ និងចារកម្មលើអ្នកប្រើប្រាស់។ បណ្ដាញសង្គមកម្សាន្តបង្ហោះវីដេអូខ្លីៗដ៏ល្បីល្បាញមួយនេះមានអ្នកប្រើប្រាស់ជាង១៧០លាននាក់នៅក្នុងសហរដ្ឋអាមេរិកតែមួយគត់ ដែលភាគច្រើនជាយុវជនក្មេងៗ។ ក្រុមអ្នករិះគន់និយាយថា បណ្ដាញសង្គមដ៏ធំ TikTok ក៏ជាផ្លូវសម្រាប់ផ្សព្វផ្សាយការឃោសនាដែរ។ ប្រទេសចិន និងក្រុមហ៊ុន បានបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងទាំងនេះ។ លោក ចូវ ស៊ីឈូ (Shou Zi Chew) អគ្គនាយកបណ្ដាញសង្គម TikTok បាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើ TikTok ភ្លាមៗ បន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាលើច្បាប់នេះថា កុំធ្វើឲ្យមានកំហុស នេះគឺជាការហាមប្រាម។នេះគឺជាការហាមប្រាមនៅលើ TikTok និងការហាមប្រាមលើអ្នក និងសំឡេងរបស់អ្នក ដោយសង្កត់ធ្ងន់ថា ក្រុមហ៊ុននេះ នឹងបន្តធ្វើប្រតិបត្តិការជាក្រុមហ៊ុនកំពុងប្រឈមការរឹតត្បិត។ លោកឈូ បានហៅចំណាត់ការនេះថាជារឿង ហួសចិត្ត ដោយសារសេរីភាពនៃការបញ្ចេញមតិនៅលើ TikTok ឆ្លុះបញ្ចាំងពីតម្លៃអាមេរិកដូចគ្នា ដែលធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាសញ្ញានៃសេរីភាព។ សេចក្ដីពង្រាងច្បាប់ដែលអាចបង្កឱ្យមានជំហានដ៏កម្រនៃការរារាំងក្រុមហ៊ុនមួយពីប្រតិបត្តិការនៅក្នុងទីផ្សារសហរដ្ឋអាមេរិកបានឆ្លងកាត់ព្រឹទ្ធសភាដោយការបោះឆ្នោតគាំទ្រសំឡេង ៧៩ទល់នឹង១៨ បីថ្ងៃបន្ទាប់ពីបានបើកផ្លូវនៅសភា ដោយមានការគាំទ្រយ៉ាងខ្លាំងពីគណបក្សទាំង២៕

ខណៈកិច្ចពិភាក្សាសន្ធិសញ្ញាប្លាស្ទីកចាប់ផ្តើម ប្រទេសនានាស្ថិតក្រោមសម្ពាធ

2024/04/24 02:14:52 pm        158
ប្រទេសជាច្រើន កំពុងស្ថិតនៅក្រោមសម្ពាធក្នុងការធ្វើឱ្យមានវឌ្ឍនភាព លើសន្ធិសញ្ញាប្លាស្ទិកជាសកលលើកដំបូងមិនធ្លាប់មានក្នុងសប្តាហ៍នេះ ប៉ុន្តែប្រទេសនានាប្រឈមមុខនឹងការចរចាដ៏តានតឹង នៅក្នុងរដ្ឋធានីប្រទេសកាណាដា ដោយភាគីជាច្រើនបានខ្វែងគំនិតគ្នាយ៉ាងខ្លាំង ជុំវិញអ្វីដែលសន្ធិសញ្ញា គួរតែរួមបញ្ចូល ខណៈកិច្ចពិភាក្សា ចាប់ផ្តើមកាលពីថ្ងៃអង្គារ។ប្រសិនបើរដ្ឋាភិបាលនានា អាចព្រមព្រៀងលើសន្ធិសញ្ញាមានកាតព្វកិច្ចស្របច្បាប់ ដែលមិនត្រឹមតែនិយាយអំពីរបៀបដែលប្លាស្ទិកត្រូវបានបោះចោលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំនួនប៉ុន្មានដែលប្លាស្ទិក ត្រូវបានផលិត និងតើវាត្រូវបានប្រើប្រាស់ក្នុងរបៀបណាខ្លះ ដែលសន្ធិសញ្ញានេះ អាចក្លាយជាកតិកាសញ្ញាសំខាន់បំផុត ដើម្បីដោះស្រាយការបំភាយឧស្ម័នឡើងកម្តៅផែនដីសកល ចាប់តាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥។ប៉ុន្តែខណៈការចរចា ចាប់ផ្តើមនៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា មានការជំទាស់យ៉ាងម៉ឺងម៉ាត់ពីការតវ៉ាផ្នែកគីមីឥន្ធនៈ និងរដ្ឋាភិបាលមួយចំនួន ដែលពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល ចំពោះការកំណត់ការផលិត ឬការដាក់បម្រាមលើសារធាតុគីមីមួយចំនួន។ការផលិតផ្លាស្ទិចមានចំនួនប្រហែល ៥% នៃការបំភាយក្នុងអាកាសធាតុ ហើយអាចកើនឡើងដល់ ២០% នៅត្រឹមឆ្នាំ២០៥០ លុះត្រាតែត្រូវបានកំណត់ នេះបើយោងតាមរបាយការណ៍កាលពីសប្តាហ៍មុនពីមន្ទីរពិសោធន៍ជាតិ ឡរ៉ែន ប៊ឺកែលលី(Lawrence Berkeley) សហព័ន្ធសហរដ្ឋអាមេរិក។គណៈប្រតិភូរាប់ពាន់នាក់ រួមមានអ្នកចរចា អ្នកសម្របសម្រួល និងអ្នកសង្កេតការណ៍ដែលមិនរកប្រាក់ចំណេញ ត្រូវបានគេរំពឹងថាចូលរួមនៅក្នុងកិច្ចប្រជុំកំពូលទីក្រុង Ottawa ដែលជាជុំចរចាលើកទីបួន មុនកិច្ចព្រមព្រៀងចុងក្រោយធ្វើឡើងនៅខែធ្នូ ។

អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ត្រូវចាប់ខ្លួនពីបទសង្ស័យទទួលសំណូក

2024/04/24 01:12:53 pm        295
គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសនេះ បានប្រកាសកាលពីយប់ថ្ងៃអង្គារថា ប្រទេសរុស្ស៊ី បានចាប់ខ្លួនអនុរដ្ឋមន្ត្រីការពារជាតិម្នាក់ពីបទសង្ស័យថា បានទទួលសំណូក។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី បានរាយការណ៍ថា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេជូនដំណឹងអំពីការឃុំខ្លួនមន្ត្រីជាន់ខ្ពស់ លោក Timur Vadimovich Ivanov ក្នុងសកម្មភាពដ៏កម្រមួយ ចំពេលមានការវាយលុក នៅក្នុងប្រទេសអ៊ុយក្រែន។សកម្មជនប្រឆាំងអំពើពុករលួយអស់រយៈពេលជាច្រើនឆ្នាំ បានរិះគន់អ្វីដែលពួកគេនិយាយថា អំពើពុករលួយរីករាលដាល នៅក្រោមការគ្រប់គ្រងរបស់លោកពូទីន។គណៈកម្មាធិការនេះ បាននិយាយនៅលើបណ្តាញសង្គម Telegram ថា៖«អនុរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ី លោក Timur Vadimovich Ivanov ត្រូវបានឃុំខ្លួន ជុំវិញការសង្ស័យថា បានប្រព្រឹត្តបទឧក្រិដ្ឋតាមផ្នែកទី៦ នៃមាត្រា២៩០នៃក្រមព្រហ្មទណ្ឌ (ការទទួលសំណូក)» ។គណៈកម្មាធិការ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ។បទល្មើសនេះ ត្រូវផ្តន្ទាទោសដោយពិន័យជាប្រាក់ដ៏ច្រើន ឬជាប់ពន្ធនាគារលើសពីមួយទសវត្សរ៍ អាស្រ័យលើព័ត៌មានលម្អិតនៃបទឧក្រិដ្ឋនេះ។លោក Ivanov គឺស្ថិតនៅក្រោមការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុប ក្នុងឋានៈជាមន្ត្រីជាន់ខ្ពស់របស់ក្រសួងការពារជាតិដែលទទួលបន្ទុកសាងសង់មូលដ្ឋានយោធា។

ចិន ថ្កោលទោសការទាមទារជ្រុលហួសហេតុរបស់អាមេរិក មុនដំណើរទស្សនកិច្ចរបស់លោក Blinken

2024/04/24 01:09:39 pm        212
ប្រទេសចិនបានវាយប្រហារដោយពាក្យសម្ដីយ៉ាងខ្លាំងក្លាបំផុតរបស់ខ្លួនរហូតមកដល់បច្ចុប្បន្នលើពាក្យបណ្តឹងរបស់សហរដ្ឋអាមេរិកអំពីសមត្ថភាពឧស្សាហកម្មដ៏ច្រើនហួសប្រមាណរបស់ចិន ជាសញ្ញាថា រដ្ឋមន្ត្រីការបរទេសលោក Antony Blinken អាចនឹងមានការសន្ទនាដ៏លំបាកមួយចំនួនក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន នៅថ្ងៃទី២៤ ដល់២៦មេសា សប្តាហ៍នេះ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន ចេញផ្សាយកាលពីថ្ងៃអង្គារទី២៣ មេសា សប្ដាហ៍នេះ អ្នកការទូតចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះ ថា ការចោទប្រកាន់របស់សហរដ្ឋអាមេរិកមាន ចេតនាព្យាបាទក្នុងការទប់ស្កាត់ និងបង្រ្កាបការអភិវឌ្ឍន៍ឧស្សាហកម្មរបស់ប្រទេសចិន ក្នុងគោលបំណងស្វែងរកទីតាំងប្រកួតប្រជែងដ៏អំណោយផល និងអត្ថប្រយោជន៍ទីផ្សារ។ ប្រភពដដែលនេះ បានបន្ថែមថា ទង្វើរបស់សហរដ្ឋអាមេរិក គឺជាការបង្ខិតបង្ខំ និងគំរាមសម្លុតខាងសេដ្ឋកិច្ច ។ ប្រទេសចិនកម្រនឹងធ្វើសេចក្តីរាយការណ៍បែបនេះណាស់ មុនពេលមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកមកទស្សនកិច្ចក្នុងប្រទេសរបស់ខ្លួន។ ដំណើរទស្សនកិច្ចនេះកើតឡើង ស្របពេលបញ្ហាមួយចំនួនបានសាកល្បងស្ថិរភាពនៃទំនាក់ទំនងរវាងមហាអំណាចទាំង២ ដែលបានបែកបាក់ដល់កម្រិតទាបបំផុត កាលពីឆ្នាំមុនបន្ទាប់ពីមានការចោទប្រកាន់ថាចិនបានបង្ហោះបាឡុងចារកម្មលើសហរដ្ឋអាមេរិក។ ខណៈកំពុងធ្វើយុទ្ធនាការកាលពីសប្តាហ៍មុន លោកប្រធានាធិបតី Joe Biden បានបន្ទោសទីក្រុងប៉េកាំងថាជា មនុស្សគួរឲ្យខ្លាច ហើយបានប្តេជ្ញាថានឹងដំឡើងពន្ធបីដងលើការនាំចេញដែកថែប និងអាលុយមីញ៉ូមរបស់ចិន៕

ព្រឹទ្ធសភាអាមេរិក អនុម័តសំណើច្បាប់ដែលអាចមើលឃើញការហាមប្រាមបណ្ដាញសង្គម TikTok

2024/04/24 12:56:59 pm        163
ព្រឹទ្ធសភាអាមេរិកបានអនុម័តវិសេចក្ដីពង្រាងច្បាប់ដ៏ចម្រូងចម្រាសដែលអាចមើលឃើញបណ្ដាញសង្គមកម្សាន្តវីដេអូខ្លីៗ TikTok ត្រូវបានហាមឃាត់នៅក្នុងសហរដ្ឋអាមេរិក។ការអនុម័តនេះ ផ្តល់ឱ្យម្ចាស់ក្រុមហ៊ុនមេបណ្ដាញសង្គមដ៏ល្បី TikTok គឺ ByteDance របស់ចិនរយៈពេល៩ ខែ ដើម្បីលក់ក្រុមហ៊ុនរបស់ខ្លួនឬ app កម្មវិធីនេះ ពុំនោះនឹងត្រូវបានបិទការប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក។សេចក្ដីស្នើច្បាប់នេះ នឹងត្រូវបញ្ជូនទៅតុរបស់លោកឱ្យប្រធានាធិបតីអាមេរិក Joe Biden ដែលបាននិយាយថាលោក នឹងចុះហត្ថលេខា ឲ្យក្លាយជាច្បាប់ភ្លាមៗនៅពេលដែលទៅដល់តុរបស់លោក។ក្រុមហ៊ុនមេ ByteDance បានប្រាប់ទូរទស្សន៍ BBC ថាខ្លួនពុំមានការឆ្លើយតបភ្លាមៗទេចំពោះវិធានការនេះ។ កន្លងមកក្រុមហ៊ុន ធ្លាប់បាននិយាយថា ខ្លួននឹងប្រឆាំងរាល់ការប៉ុនប៉ងបង្ខំឱ្យលក់ក្រុមហ៊ុនហ៊ុន TikTok ។ ប្រសិនបើសហរដ្ឋអាមេរិកទទួលបានជោគជ័យក្នុងការបង្ខំបណ្ដាញសង្គមដ៏ធំ ByteDance ឱ្យលក់ TikTok កិច្ចព្រមព្រៀងណាមួយនឹងនៅតែត្រូវការការយល់ព្រមពីមន្ត្រីចិនដដែល ប៉ុន្តែទីក្រុងប៉េកាំងបានប្តេជ្ញាថានឹងប្រឆាំងវិធានការបែបនេះ។ ក្រុមអ្នកវិភាគនិយាយថា ដំណើរការនេះអាចស៊ីពេលពេលរាប់ឆ្នាំឯណោះ៕

ក្រុមមន្ត្រីកូរ៉េខាងជើង ធ្វើទស្សនកិច្ចទៅកាន់អ៊ីរ៉ង់ ក្នុងដំណើរជាសាធារណៈដ៏កម្រមួយ

2024/04/24 12:38:34 pm        100
ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់កូរ៉េខាងជើង បាននិយាយនៅថ្ងៃពុធ (២៤ មេសា) នេះថា គណៈប្រតិភូកូរ៉េខាងជើង ដឹកនាំដោយរដ្ឋមន្ត្រីមកពីគណៈរដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិ កំពុងបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ នៅក្នុងរបាយការណ៍សាធារណៈដ៏កម្រមួយអំពីការផ្លាស់ប្តូររវាងប្រទេសទាំងពីរ ដែលគេជឿថាមានទំនាក់ទំនងយោធាដោយសម្ងាត់។ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើងបាននិយាយថា រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងសេដ្ឋកិច្ចបរទេស លោក យ៉ុន ចុងហូ (Yun Jong Ho) បានចាកចេញពីទីក្រុងព្យុង យ៉ាងកាលពីថ្ងៃអង្គារ ដោយដឹកនាំគណៈប្រតិភូក្រសួងទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតទេ។កូរ៉េខាងជើង និងអ៊ីរ៉ង់ ត្រូវបានគេសង្ស័យជាយូរមកហើយថា បានសហការគ្នាលើកម្មវិធីមីស៊ីលបាលិស្ទិក ហើយប្រហែលជាអាចផ្លាស់ប្តូរជំនាញបច្ចេកទេស និងសមាសធាតុផ្សំទៅក្នុងការផលិតសព្វាវុធទាំងនោះទៀតផង។សារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីខែកុម្ភៈ ថាអ៊ីរ៉ង់ បានផ្តល់មីស៊ីលបាលិស្ទិកជាច្រើនដល់រុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមរបស់ខ្លួនជាមួយអ៊ុយក្រែន។ ប្រទេសកូរ៉េខាងជើង ក៏ត្រូវបានគេសង្ស័យផងដែរថាបានផ្គត់ផ្គង់ដល់ប្រទេសរុស្ស៊ី នូវមីស៊ីល និងកាំភ្លើងធំ បើទោះបីជាប្រទេសទាំងពីរបានបដិសេធការចោទប្រកាន់នេះក៏ដោយ៕

នាយករដ្ឋមន្ត្រីអាជ្ញាធរប៉ាឡេស្ទីន ប្រកាសកញ្ចប់កំណែទម្រង់ថ្មី

2024/04/24 12:26:11 pm        152
នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនដែលទើបតែងតាំងថ្មី លោក ម៉ូហាម៉េដ មូស្តាហ្វា (Mohammad Mustafa) បានប្រកាសកញ្ចប់កំណែទម្រង់កាលពីថ្ងៃអង្គារ ក្នុងគោលបំណងពង្រឹងអាជ្ញាធរប៉ាឡេស្ទីន (PA) ចំពេលមានការកើនឡើងសម្ពាធជាសកលសម្រាប់ការស្តារឡើងវិញនៃការសន្ទនានយោបាយជាមួយអ៊ីស្រាអែល។លោកមូស្តាហ្វាដែលត្រូវបានតែងតាំងដោយប្រធានអាជ្ញាធរប៉ាឡេស្ទីន លោកម៉ាខ្មូដ អាបាស( Mahmoud Abbas) កាលពីដើមឆ្នាំនេះ បាននិយាយថា រដ្ឋាភិបាលរបស់លោក នឹងដាក់ចេញនូវវិធានការ ដើម្បីកែលម្អតម្លាភាព និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ស្តារប្រព័ន្ធយុត្តិធម៌ និងវិស័យសន្តិសុខ និងកែលម្អប្រសិទ្ធភាពក្នុងវិស័យសាធារណៈ។លើសពីនេះទៅទៀតនោះ លោកបានថ្លែងថា ប្រព័ន្ធសុខាភិបាល និងអប់រំ នឹងត្រូវបានកែលម្អ ហិរញ្ញវត្ថុសាធារណៈ ត្រូវបានពង្រឹង និងកំណែទម្រង់សេដ្ឋកិច្ច ក៏ត្រូវបានអនុវត្តផងដែរ។ការសន្យាកំណែទម្រង់នេះ ភាគច្រើនត្រូវគ្នានឹងការសន្យាដែលបានធ្វើឡើងពីមុនដោយអ្នកកាន់តំណែងមុនរបស់ខ្លួន គឺលោក ម៉ូហាម៉េដ ស្តាយយ៉េ ( Mohammed Shtayyeh) ដែលបានប្រកាសលាលែងពីតំណែងកាលពីខែកុម្ភៈ ខណៈដែលអាជ្ញាធរប៉ាឡេស្ទីន សម្លឹងមើលការកសាងការគាំទ្រសម្រាប់តួនាទីពង្រីក ចំពេលមានសង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមឥស្លាមហាម៉ាស នៅតំបន់ហ្កាហ្សា។សហរដ្ឋអាមេរិក និងដៃគូអន្តរជាតិផ្សេងទៀត បានជំរុញអាជ្ញាធរប៉ាឡេស្ទីន ឲ្យអនុវត្តកំណែទម្រង់យ៉ាងទូលំទូលាយ ដើម្បីស្តារទំនុកចិត្តឡើងវិញ ក្នុងចំណោមប្រជាជនប៉ាឡេស្ទីន ដែលបានខកចិត្តយ៉ាងខ្លាំងចំពោះស្ថាប័នដែលបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងសន្តិភាព Oslo បណ្តោះអាសន្នជាង ៣០ឆ្នាំមុន។ភាពបន្ទាន់ដើម្បីធ្វើកំណែទម្រង់ បានកើនឡើង នៅពេលដែលការយកចិត្តទុកដាក់ បានងាកទៅរកអភិបាលកិច្ចនៃតំបន់ហ្កាហ្សា នៅពេលដែលអ៊ីស្រាអែល ចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល ដែលដឹកនាំដោយក្រុមយុទ្ធជនមកពីចលនាឥស្លាម។

រុស្ស៊ី គំរាមបង្កើនការវាយប្រហារលើឃ្លាំងអាវុធលោកខាងលិច ក្នុងប្រទេសអ៊ុយក្រែន

2024/04/24 12:20:53 pm        122
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សើហ្កេ សយហ្គូ (Sergei Shoigu) បាននិយាយកាលពីថ្ងៃអង្គារ (២៣ មេសា) ថាប្រទេសរុស្ស៊ី នឹងបង្កើនការវាយប្រហារលើមជ្ឈមណ្ឌលដឹកជញ្ជូន និងឃ្លាំងផ្ទុកអាវុធលោកខាងលិចក្នុងប្រទេសអ៊ុយក្រែន នៅក្នុងការឆ្លើយតបដោយផ្ទាល់ជាលើកដំបូងរបស់ទីក្រុងមូស្គូ ចំពោះការអនុម័តជំនួយយោធារបស់សហរដ្ឋអាមេរិក សម្រាប់ទីក្រុងគីវ។រដ្ឋមន្ត្រីការពារជាតិរូបនោះបន្ថែមថា រុស្ស៊ី បាន «លុបបំបាត់ទេវកថានៃឧត្តមភាពសព្វាវុធរបស់លោកខាងលិច» ខណៈដែលកងកម្លាំងរបស់ខ្លួនមានប្រៀបនៅតាមបណ្តោយសមរភូមិជួរមុខ ហើយកំពុងឆ្ពោះទៅមុខប្រឆាំងនឹងកងកម្លាំងដ៏ទន់ខ្សោយអ៊ុយក្រែន។លោក សយហ្គូ បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សារបស់ក្រសួងការពារជាតិថា ចាការសមាមាត្រទៅនឹងការគំរាមកំហែងដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត រុស្ស៊ីនឹងបន្តធ្វើឱ្យប្រសើរឡើងនូវសមាសភាពយោធារបស់ខ្លួន និងផលិតអាវុធ ព្រមទាំងគ្រឿងយុទ្ធោបករណ៍ឱ្យកាន់តែច្រើន។ខណៈពេលដែលព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារបានអនុម័តកញ្ចប់ថវិកាចំនួន ៩៥ ពាន់លានដុល្លារ ដែលបានពន្យារពេលជាយូរមកហើយ ក្នុងការបញ្ជូនជំនួយទៅអ៊ុយក្រែន អ៊ីស្រាអែល និងកោះតៃវ៉ាន់ កងកម្លាំងរុស្ស៊ី បានបន្តវាយលុកអ៊ុយក្រែន ដោយមីស៊ីល យានដ្រូន និងកាំភ្លើងធំ ហើយដណ្ដើមទឹកដីមួយចំនួន និងបំផ្លាញគ្រឿងយុទ្ធោបករណ៍អ៊ុយក្រែន អស់ជាច្រើន៕

មន្ត្រីចិន៖ ទំនាក់ទំនងចិន-អាមេរិក មានស្ថិរភាព ទោះជាអាមេរិក ជ្រៀតជ្រែកក្នុងបញ្ហាចិនក៏ដោយ

2024/04/24 12:15:31 pm        166
ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន កំពុងមានស្ថិរភាព បើទោះបីជាមានសកម្មភាពរបស់សហរដ្ឋអាមេរិក ដែលបង្កផលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសចិនក៏ដោយ នេះបើយោងតាមមន្ត្រីក្រសួងការបរទេសចិន ម្នាក់បាននិយាយនៅមុនពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken)។ក្នុងការដាក់ចេញនូវគោលដៅសម្រាប់ដំណើរទស្សនកិច្ចនេះ មន្ត្រីដែលត្រូវបានពិពណ៌នាថាជាអគ្គនាយកនៃមន្ទីរកិច្ចការអាមេរិកខាងជើង និងទ្វីបអូសេអានី របស់ក្រសួងការបរទេសចិនរូបនោះបាននិយាយថា ទំនាក់ទំនងគួរតែមានស្ថិរភាព និងឆ្ពោះទៅរកផ្លូវប្រកបដោយនិរន្តរភាព ប៉ុន្តែផលប្រយោជន៍របស់ចិន និង «ដែនកំណត់» របស់ខ្លួនក៏ត្រូវតែបានការពារផងដែរ។ ដំណើរទស្សនកិច្ច ដែលមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក និយាយថាធ្វើឡើងថ្ងៃទី២៤ ដល់ទី២៦ ខែមេសានេះ នឹងជាដំណើរលើកដំបូងរបស់លោក ប្លីងខិន ទៅកាន់ប្រទេសចិន ចាប់តាំងពីខែមិថុនា នៅពេលដែលសហរដ្ឋអាមេរិក កំពុងព្យាយាមស្តារឡើងវិញនូវទំនាក់ទំនងកម្រិតខ្ពស់បន្ទាប់ពីឧប្បត្តិហេតុ «បាឡុងចារកម្ម» និងកំណើនភាពតានតឹងជុំវិញកោះតៃវ៉ាន់ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងភាគីទាំងពីរ។ចាប់តាំងពីពេលនោះមក ភាពតានតឹងបានធូរស្រាលខ្លះ ប៉ុន្តែលោក ប្លីងខិន ត្រូវបានគេរំពឹងថានឹងលើកឡើងពីកង្វល់មួយចំនួនទាក់ទងនឹងសមុទ្រចិនខាងត្បូង សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងវិបត្តិនៅមជ្ឈិមបូព៌ា ក្នុងចំណោមបញ្ហាផ្សេងៗទៀត៕

អ៊ីរ៉ង់ថ្កោលទោសការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបថា «ខុសច្បាប់»

2024/04/24 10:38:32 am        163
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hussein Amirabdollahian) បានថ្កោលទោសការដាក់ទណ្ឌកម្មដែលបានគ្រោងទុកប្រឆាំងនឹងប្រទេសរបស់លោក ជុំវិញការវាយប្រហារដោយយានដ្រូន និងមីស៊ីលដ៏ធំលើអ៊ីស្រាអែល កាលពីដើមខែនេះថា «ខុសច្បាប់» និង «គួរឲ្យសោកស្តាយ»។លោកអាមីរ៉ាប់ឌូឡាហៀន បានសរសេរនៅលើបណ្តាញសង្គមX កាលពីថ្ងៃអង្គារថា អ៊ីរ៉ង់បានប្រើសិទ្ធិការពារខ្លួនដោយការវាយប្រហារនេះ។ លោកបានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីស្រា អែល។នៅក្នុងកិច្ចប្រជុំមួយក្នុងប្រទេសលុចសំបួ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសនៃរដ្ឋសមាជិកសហភាពអឺរ៉ុបទាំង២៧ បានជំរុញឲ្យប្រមុខការទូតសហភាពអឺរ៉ុប លោក ចូសិប បូរ៉ែល (Josep Borrell) ដាក់សំណើជាក់ស្តែងសម្រាប់ការដាក់ទណ្ឌកម្ម។ទណ្ឌកម្មទាំងនេះ គួរតែធ្វើឲ្យវាអាចដាក់កំហិតពាណិជ្ជកម្មបន្ថែមទៀតលើប្រទេសអ៊ីរ៉ង់ ដើម្បីធ្វើឲ្យប្រទេសនេះ កាន់តែលំបាកក្នុងការស្ថាបនា និងផលិតយានដ្រូននិងមីស៊ីល។ពួកគេក៏មានផែនការដាក់ទណ្ឌកម្មលើបុគ្គល អង្គការ និងបណ្តាក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងការផលិតយានដ្រូន និងមីស៊ីល និងការបញ្ជូនពួកវាទៅឲ្យសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ នៅមជ្ឈិមបូព៌ា។ចំណាត់ការនេះ គឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលផ្ទាល់ ដែលមិនធ្លាប់មានពីមុនមករបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល កាលពី១០ថ្ងៃមុន។ ការវាយប្រហារនេះ បានធ្វើឡើង បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើស្ថានទូតអ៊ីរ៉ង់ នៅក្នុងរដ្ឋធានីដាម៉ាសនៃប្រទេសស៊ីរី កាលពីដើមខែ។នៅក្នុងឧប្បត្តិហេតុចុងក្រោយនេះ ឧត្តមសេនីយ៍ពីរនាក់ និងសមាជិក ៧នាក់ផ្សេងទៀតនៃឆ្មាំបដិវត្តន៍ដ៏មានឥទ្ធិពល (IRGC) ស្ថិតក្នុងចំណោមអ្ន ដែលត្រូវបានសម្លាប់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[BREAKING NEWS] រដ្ឋាភិបាលថៃ បញ្ជាក់ថា លោក Phumtham Wechayachai គឺជានាយករដ្ឋមន្ត្រីស្តីទីថ្មី
07/03/2025 02:07 PM
ចិន និង EU ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ និងរួមគ្នាឆ្លើយតបចំពោះបញ្ហាប្រឈមសកល
07/03/2025 02:07 PM
WHO ជំរុញឱ្យពិភពលោកដំឡើងថ្លៃ ៥០% លើភេសជ្ជៈមានជាតិស្ករខ្ពស់ អាល់កុល និងថ្នាំជក់
07/03/2025 02:07 PM
បេសកជនអង្គការសហប្រជាជាតិ អំពាវនាវឲ្យមានដំណោះស្រាយនយោបាយចំពោះជម្លោះយេម៉ែន
07/03/2025 02:07 PM
ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកព្រះរាជទាន ព្រះវររាជមាតាជាតិខ្មែរ ជូនដល់កងទ័ពជួរមុខ ខេត្តឧត្តរមានជ័យ
07/03/2025 02:07 PM
សម្ដេចធិបតី៖ ការពារសុខសន្ដិភាព និងសុវត្ថិភាពសង្គមនៅតែជាគោលដៅចម្បងរបស់គណបក្សប្រជាជនកម្ពុជា
07/03/2025 01:07 PM
លោក ថាក់ស៊ីន ឡើងសវនាការសាក្សីព្រះរាជអាជ្ញាចុងក្រោយ ក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្រ
07/03/2025 01:07 PM
ក្រុមបាតុករអ៊ីស្រាអែលជំរុញឲ្យមានបទឈប់បាញ់ និងទាមទារឲ្យដោះលែងចំណាប់ខ្មាំងទាំងអស់
07/03/2025 01:07 PM
លោក Trump អាចផ្ដល់យន្តហោះទម្លាក់គ្រាប់បែក B-2 និងគ្រាប់បែកខួងទម្លុះគោលដៅឲ្យអ៊ីស្រាអែលបើអ៊ីរ៉ង់ព្យាយាមផលិតអាវុធនុយក្លេអ៊ែរ ក្រោមសំណើថ្មី
07/03/2025 01:07 PM
សម្ដេចធិបតី៖ ខេត្តកំពង់ធំកំពុងវិវត្តជាសួនឧស្សាហកម្មស្វាយចន្ទី ខណៈនៅជិតផ្លូវទឹកព្រែកជីកហ្វូណនតេជោ
07/03/2025 12:07 PM