គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

កូរ៉េខាងជើង រិះគន់សហរដ្ឋអាមេរិក ចំពោះការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយឱ្យអ៊ុយក្រែន

2024/04/29 11:35:10 am        100
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃចន្ទ (២៩ មេសា) នេះដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកូរ៉េខាងជើងថា ប្រទេសកូរ៉េខាងជើង បានរិះគន់សហរដ្ឋអាមេរិក ចំពោះការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ដល់ប្រទេសអ៊ុយក្រែន។មន្ត្រីអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃទី២៤ ខែមេសាថា សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះបានបញ្ជូនដោយសម្ងាត់នូវប្រព័ន្ធមីស៊ីលតាកទិចកងទ័ព (ATACMS) ទៅកាន់ប្រទេសអ៊ុយក្រែនសម្រាប់ប្រើប្រាស់ក្នុងសមរភូមិរបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។កាលពីថ្ងៃអាទិត្យ ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃក្រសួងការពារជាតិកូរ៉េខាងជើង ត្រូវបានដកស្រង់សម្តីដែលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សហរដ្ឋអាមេរិក បានផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយដោយសម្ងាត់ដល់អ៊ុយក្រែន ដែលបង្កឱ្យមានការមិនសប្បាយចិត្ត និងការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិ»។ប្រធាននាយកដ្ឋានរូបនោះបាននិយាយថា «សហរដ្ឋអាមេរិក មិនអាចកម្ចាត់វីរភាពរបស់កងទ័ពរុស្ស៊ី និងប្រជាជន ជាមួយនឹងអាវុធទំនើបចុងក្រោយបំផុត ឬជំនួយយោធាណាមួយបានឡើយ»។ ទំនាក់ទំនងយោធារវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ កំពុងកើនឡើង ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមើលឃើញថាបង្កជាកំណើនភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ ខណៈទីក្រុងព្យុងយ៉ាង កំពុងតែមិនសប្បាយចិត្តជាមួយនឹងទំនាក់ទំនងយោធាដ៏ស្អិតរមួតរបស់អាមេរិក និងកូរ៉េខាងត្បូង ជាពិសេសសមយុទ្ធយោធានាពេលថ្មីៗនេះ៕

ប្រទេសចិន នឹងអនុញ្ញាតឲ្យនាំចូល កសិផល និងផលិតផលនេសាទ ពីកោះតៃវ៉ាន់

2024/04/29 11:08:07 am        94
រដ្ឋបាលទូទៅនៃអង្គភាពគយរបស់ចិន (GAC) បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងអនុម័តការនាំចូលផ្លែក្រូចត្លុង ផលិតផលកសិកម្ម និងនេសាទផ្សេងទៀតពីកោះតៃវ៉ាន់ ដោយសារពួកគេបំពេញតាមលក្ខខណ្ឌតម្រូវឱ្យនៅដាច់ដោយឡែកពីចិនដីគោក។ តម្រូវការនេះ នឹងត្រូវធ្វើឡើងដោយផ្អែកលើការវាយតម្លៃបែបវិទ្យាសាស្ត្រ និងស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។លោកចាវ សឹងលៀន ( Zhao Zenglian) អនុប្រធាន GAC បាននិយាយនៅក្នុងជំនួបជាមួយគណៈប្រតិភូ បក្សគូមីនតាំង ថារដ្ឋបាលទូទៅនៃអង្គភាពគយរបស់ចិន មានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងជាមួយគណបក្សគូមីនតាំង (Kuomintang) (KMT) និងក្រុមអាជ្ញាធរពាក់ព័ន្ធនៅកោះតៃវ៉ាន់ លើការបន្តការនាំចូលផលិតផលកសិកម្ម និងនេសាទរបស់តៃវ៉ាន់ទៅកាន់ចិនដីគោក ដោយផ្អែកលើមូលដ្ឋាននយោបាយរួមនៃការប្រកាន់ខ្ជាប់ការឯកភាពឆ្នាំ១៩៩២ និងការប្រឆាំងនឹងការទាមទារឯករាជ្យភាពកោះតៃវ៉ាន់ ។ គណៈប្រតិភូដឹកនាំដោយ លោក ហ្វ៊ូ គុន ជី ( Fu Kun-chi) បានទៅទស្សនាអង្គភាព GAC នៅទីក្រុងប៉េកាំង កាលពីថ្ងៃអាទិត្យ។លោក Zhao បានបន្ថែមថា GAC មានឆន្ទៈក្នុងការធ្វើការជាមួយគណបក្សគូមីនតាំង( KMT) និងអាជ្ញាធរពាក់ព័ន្ធនៅតៃវ៉ាន់ ដើម្បីលើកទឹកចិត្តអ្នកនៅក្នុងឧស្សាហកម្មនៅតៃវ៉ាន់ ពង្រឹងការគ្រប់គ្រងចំពោះប្រភព និងចាត់វិធានការកែតម្រូវជាក់ស្តែង និងអាចធ្វើទៅបាន៕

រដ្ឋមន្ត្រីការបរទេសថៃ លាលែងពីតំណែង បន្ទាប់ពីការរុះរើគណៈរដ្ឋមន្ត្រី

2024/04/29 10:12:36 am        112
រដ្ឋាភិបាលថៃ បាននិយាយកាលពីថ្ងៃអាទិត្យ (២៨ មេសា) ថារដ្ឋមន្ត្រីការបរទេសថៃ លោក ផនព្រី បាហីត្ថា នុការ៉ា (Parnpree Bahiddha-Nukara) បានលាលែងពីតំណែង បន្ទាប់ពីត្រូវបានដកចេញពីតំណែងឧបនាយករដ្ឋមន្ត្រី នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីថ្មី ខណៈពេលដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះកំពុងស្វះស្វែងរកការជួយដោះស្រាយជម្លោះមីយ៉ាន់ម៉ា។ការលាលែងពីតំណែងដែលមិននឹកស្មានដល់របស់លោក ផនព្រី បានធ្វើឱ្យក្រសួងការបរទេសមានភាពស្រពេចស្រពិល ខណៈដែលលោកបានដឹកនាំក្រុមកិច្ចការមីយ៉ាន់ម៉ា ហើយកាលពីខែមុនបានចាប់ផ្តើមគំនិតផ្តួចផ្តើមមនុស្សធម៌ដែលស្វះស្វែងរកការត្រួសត្រាយផ្លូវសម្រាប់កិច្ចពិភាក្សារវាងភាគីសង្គ្រាម បន្ទាប់ពីរយៈពេលបីឆ្នាំនៃអស្ថិរភាព និងអំពើហិង្សាដែលបង្កឡើងដោយរដ្ឋប្រហារ។អ្នកនាំពាក្យរដ្ឋាភិបាល លោក ឆៃ វិចឆារុង (Chai Wacharonke) បានប្រាប់សារព័ត៌មានរ៉យទ័រថា លោកនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន (Srettha Thavisin) បានទទួលលិខិតលាលែងពីតំណែងរបស់លោក ផនព្រី។ ការលាលែងពីតំណែងរបស់លោក ផនព្រី បានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល រួមទាំងឥស្សរជនជាន់ខ្ពស់របស់រដ្ឋាភិបាលដូចជាលោកឧបនាយករដ្ឋមន្ត្រី ភូមថាំ វ៉េឆាសយ៉ាឆៃ (Phumtham Wechayachai) ដែលបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា នេះជារឿងនឹកស្មានមិនដល់ទាល់តែសោះ។គណៈរដ្ឋមន្រ្តីថ្មីរបស់លោក សេដ្ឋា ដែលត្រូវបានរាជានុញ្ញាតដោយព្រះមហាក្សត្ររបស់ប្រទេសថៃ និងបានចុះផ្សាយក្នុងសារព័ត៌មានរាជវង្ស (Royal Gazette) បានបង្ហាញថា លោក ផនព្រី ស្ថិតក្នុងបញ្ជីត្រឹមតែជារដ្ឋមន្ត្រីការបរទេសប៉ុណ្ណោះ និងលែងមានឋានៈបន្ថែមជាឧបនាយករដ្ឋមន្ត្រីទៀតហើយ៕

រដ្ឋាភិបាលអន្តរកាលហៃទី នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃអង្គារស្អែកនេះ

2024/04/29 10:09:40 am        106
ក្រុមប្រឹក្សាអន្តរកាលរបស់ប្រទេសហៃទី កាលពីថ្ងៃសៅរ៍ (២៧ មេសា) បាននិយាយថា ខ្លួននឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីបន្ទាប់របស់ប្រទេសនេះនៅថ្ងៃអង្គារ (៣០ មេសា) ស្អែកនេះ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីនាំប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះឱ្យស្ថិតនៅក្រោមការគ្រប់គ្រង ស្របពេលមានកំណើនអំពើហិង្សាពីក្រុមជនអន្ធពាល។ក្រុមប្រឹក្សាអន្តរកាលបានចូលកាន់អំណាចនៅក្នុងពិធីមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយបានធ្វើឱ្យអតីតនាយករដ្ឋមន្ត្រី អារីយែល ហង់រី (Ariel Henry) លាលែងពីតំណែងជាផ្លូវការ។ អាណត្តិរបស់រដ្ឋាភិបាលអន្តរកាលនេះដំណើរការដល់ខែកុម្ភៈ ឆ្នាំ២០២៦ ឬនៅពេលដែលគេកំណត់ថានឹងមានការបោះឆ្នោត ហើយមិនអាចបន្តទៀតបានទេ។សេចក្តីថ្លែងការណ៍មួយបាននិយាយថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនេះនឹងប្រព្រឹត្តទៅនៅការិយាល័យ វីឡា ដាក់គុយ (Villa d'Accueil) របស់នាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃអង្គារ។ការដំឡើងរបស់ក្រុមប្រឹក្សានេះត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដាក់ពង្រាយបេសកកម្មសន្តិសុខពហុជាតិដែលលោក ហង់រី បានស្នើសុំក្នុងឆ្នាំ២២២ ហើយអង្គការសហប្រជាជាតិបានអនុម័តជាងប្រាំមួយខែមុន៕

លោក Biden បញ្ជាក់ជំហរជាថ្មីលើតំបន់រ៉ាហ្វា ក្នុងជំនួបតាមទូរស័ព្ទជាមួយលោក Netanyahu

2024/04/29 09:24:31 am        105
សេតវិមានបាននិយាយថា លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃអាទិត្យ ២៨ ខែមេសា ជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងបានបញ្ជាក់ ជំហរជាច្មីរបស់លោកយ៉ាងច្បាស់ លើការលុកលុយដែលអាចកើតមានក្នុងទីក្រុងព្រំដែនរ៉ាហ្វា(Rafah)របស់ព្រំដែនហ្កាហ្សា។ សេចក្តីថ្លែងការណ៍ដែលចេញដោយសេតវិមាន ពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមលើផ្នែកនៃការសន្ទនានោះទេ។ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួនមិនអាចគាំទ្រប្រតិបត្តិការតំបន់ រ៉ាហ្វា ដោយគ្មានផែនការមនុស្សធម៌សមរម្យ និងគួរឱ្យទុកចិត្តបានទេ។ ថ្លែងពេលថ្មីៗនេះ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បាននិយាយថា អ៊ីស្រាអែលបានយល់ព្រមស្តាប់ការព្រួយបារម្ភ និងគំនិតរបស់សហរដ្ឋអាមេរិក មុនពេលចាប់ផ្តើមការឈ្លានពាន។ មេដឹកនាំទាំងពីរ បានពិភាក្សាគ្នាតាមទូរស័ព្ទចុងក្រោយកាលពីថ្ងៃទី១៣ ខែមេសា បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលនិងយានដ្រូនលើអ៊ីស្រាអែល។សេចក្តីថ្លែងការណ៍បាននិយាយថា លោកប្រធានាធិបតីអាមេរិក រូបនេះ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់លោកចំពោះសន្តិសុខរបស់អ៊ីស្រាអែល ។លោកបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់វឌ្ឍនភាពនេះឱ្យមាននិរន្តរភាព និងពង្រឹងការសម្របសម្រួលពេញលេញជាមួយអង្គការមនុស្សធម៌។មេដឹកនាំទាំងពីរបានពិនិត្យឡើងវិញនូវកិច្ចពិភាក្សាដែលបានរៀបចំឡើងដើម្បីធានាបាននូវការដោះលែងចំណាប់ខ្មាំងមួយចំនួនដែលនៅតែជាប់ឃុំក្នុងដៃក្រុមហាម៉ាសនៅឡើយ ចាប់តាំងពីការវាយប្រហាររបស់ក្រុមនេះ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំមុន ។ មេដឹកនាំទាំង២ ក៏បានពិភាក្សាអំពីការបង្កើនល្បឿននៃការផ្តល់ជំនួយ រួមទាំងការត្រៀមលក្ខណៈដើម្បីបើកច្រកថ្មីចូលទៅក្នុងដែនដីហ្កាហ្សាផងដែរ៕

លោក Zelenskiy សុំអង្វរជាថ្មីសម្រាប់មីស៊ីលប៉ាទ្រីយ៉ូត ការចូលជាសមាជិកអឺរ៉ុប និង NATO

2024/04/29 09:20:02 am        167
ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃអាទិត្យ បានសុំអង្វរជាថ្មីទៅកាន់សហគមន៍អន្តរជាតិ ឱ្យប្រញាប់ប្រញាល់ និងផ្តល់ការការពារដែនអាកាសបន្ថែមទៀត និងចាប់ផ្តើមកិច្ចពិភាក្សាផ្លូវការសម្រាប់ប្រទេសរបស់លោកដើម្បីចូលជាសមាជិកសហភាពអឺរ៉ុប និងអនុញ្ញាតឲ្យអ៊ុយក្រែនចូលរួមក្នុងសម្ព័ន្ធយោធាណាតូ។កងកម្លាំងអ៊ុយក្រែន ប្រឈមមុខទៅនឹងស្ថានភាពកាន់តែលំបាកទៅៗនៅភាគខាងកើត និងរង់ចាំការការដឹកជញ្ជូនសព្វាវុធរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការអនុម័តកាលពីថ្ងៃទី២៣ ខែមេសា ដោយសភានៃកញ្ចប់ជំនួយ៦១ពាន់លានដុល្លារ បន្ទាប់ពីការពន្យារពេលជាច្រើនខែ។លោក Zelenskiy បានសុំអង្វរម្តងហើយម្តងទៀត សម្រាប់ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ជាពិសេសប្រព័ន្ធ មីស៊ីល ប៉ាទ្រីយ៉ូត(Patriot) ។លោក Zelenskiy និយាយថា លោកទើបតែបាននិយាយជាមួយមេដឹកនាំសភាសំឡេងភាគតិចរបស់សហរដ្ឋអាមេរិក លោក ហាឃីម ជេវហ្វ្រីស(Hakeem Jeffries) ហើយបានអរគុណដល់សភាសម្រាប់ការអនុម័តកញ្ចប់ជំនួយ ប៉ុន្តែបាននិយាយបន្ថែមថា អ៊ុយក្រែនកំពុងធ្វើការជាមួយដៃគូទាំងអស់ដើម្បីសម្រេចបាននូវល្បឿននៃការដឹកជញ្ជូនដែលនឹងអនុញ្ញាតឱ្យអ៊ុយក្រែន រក្សាទីតាំងរបស់ខ្លួន និងរារាំងដល់ផែនការសង្គ្រាមរបស់រុស្ស៊ី។ និយាយអំពីការចូលជាសមាជិកសហភាពអឺរ៉ុប លោក Zelenskiy បាននិយាយថា អ៊ុយក្រែន បានបំពេញគ្រប់លក្ខខណ្ឌសម្រាប់ការចរចាចូលជាសមាជិកដើម្បីចាប់ផ្តើម ហើយបច្ចុប្បន្ននេះ ភាគីសហភាពអឺរ៉ុប ត្រូវតែបំពេញកាតព្វកិច្ចរបស់ខ្លួន។

យប់នេះ ព្រះមហាក្សត្រព្រុយណេនឹងយាងមកកម្ពុជា ដើម្បីស្រស់ស្រូបអាហារ​ជាមួយ​សម្តេចតេជោ

2024/04/29 09:05:17 am        399
នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ ព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេ នឹង​យាង​មក​ប្រទេស​កម្ពុជា​ក្រៅផ្លូវការ ដើម្បីធ្វើការស្រស់ស្រូបអាហារពេលព្រឹកជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាប្អូនធម៌ពៅរបស់ព្រះអង្គ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា​ប្រសិន​ពុំមាន​ការ​ផ្លាស់ប្តូរ​ទេ​នៅ​យ​ប់​ថ្ងៃទី២៩​មេសា​ខាង​មុខ​នេះ​ ព្រះមហាក្សត្រ​ប្រុយណេ​ព្រះអង្គ និង​យាង​មក​ដល់​កម្ពុជា​ដែលសម្ដេចនឹង​ទៅ​ទទួល​ព្រះអង្គ​នៅ​ព្រលាន​យន្ត​ហោះ​ដោយ​ផ្ទាល់ និង​រួម​ដំណើរ​ជាមួយ​គ្នាមក​កាន់​សណ្ឋាគារ។ សម្ដេចតេជោបន្ថែមថា ករណី​បែប​នេះ​មិន​ចម្លែក​ទេ​រវាង​ព្រះអង្គ​ជាមួយសម្ដេច​ព្រោះ​កាល​ពី​ឆ្នាំ​២០១១​ពេលសម្ដេច​ទៅ​ប្រុយណេ​ព្រះអង្គ​បាន​បើក​រថយន្ត​ដោយ​អង្គ​ឯង​មក​ទទួលសម្ដេច​នៅ​ព្រលាន​យន្ត​ហោះជូនទៅសណ្ឋាគារ»។ សម្តេចតេជោ បានឲ្យដឹងទៀតថា «គោល​បំណង​ទស្សនកិច្ច​របស់​ព្រះ​គឺ​មក​ស្រស់​ស្រូប​ពេ​ល​ព្រឹក​ជា​មួយ​ខ្ញុំដែលព្រះអង្គរាប់អានខ្ញុំដូចប្អនពៅ។ (បងប្អូន៣នាក់គឺព្រះអង្គជាបងទី១ ឯកឧត្តមថាក់ ស៊ីនជាប្អូនទី២ និងខ្ញុំជាប្អូនពៅ)។ ពុំ​មានជំនួបផ្លូវការ​ណាមួយកើត​ឡើង​ទេ​តែ​ការ​ស្រស់​ស្រូប​ពេល​ព្រឹក​៣០មេសាខាង​ព្រះអង្គ​មាន​ព្រះអង្គ​ម្ចាស់​ម៉ាទីន​ដែល​ជា​ព្រះរាជ្យ​បុត្រ។ ឯខ្ញុំ​មាន​កូន​ប្រុស​ទាំង​បីហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ហ៊ុន ម៉ានី។ ក្រោយការ​ស្រស់ស្រូប​ខ្ញុំ​នឹង​ដង្ហែ​ព្រះអ​ង្គ​ទៅ​ព្រលាន​យន្តហោះដើម្បីព្រះយាងនិវត្តន៍ទៅកាន់ប្រទេសវិញ»៕

សម្ដេចតេជោ ហ៊ុន សែន ប្រកាសយកថវិកាបានមកពីសប្បុរសជនឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យកុមារ និងជួយគ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់

2024/04/28 08:28:21 pm        333
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បានប្រកាសបែកចែកថវិកាដែលបានមកពីសប្បុរសជនឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៌ តាមរយៈសម្ដេច ទៅជួយដល់មន្ទីរពេទ្យកុមារចំនួន៣ និងជួយគ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់នៅយោធភូមិភាគ៣។តាមរយៈហ្វេសប៊ុកសម្ដេចតេជោ បានសរសេរថា «ដំបូងខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ ដើម្បីសប្បុរសធម៌ដែលមកដល់ពេលនេះបានចូលរួមតាមរយៈខ្ញុំមានជាង 4,8លានដុល្លារ(4,800,000$)។»សម្ដេចតេជោបន្តថា ដើម្បីជួយដល់កន្លែងដែលជួបការលំបាកដែរនោះសម្ដេចសូមដកថវិកាចំនួន១លានដុល្លារ (1,000,000$) ដើម្បីបែងចែកទៅ៖ទី១.មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបចំនួន ៥០ម៉ឺនដុល្លារ(500,000$)។ទី២.មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនខេត្តកំពង់ស្ពឺ ៣០ម៉ឺនដុល្លារ(300,000$)។ទី៣.គ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់នៅយោធភូមិភាគ៣ចំនួន ២០គ្រួសារក្នុងមួយគ្រួសារ ១ម៉ឺនដុល្លារ (10,000$) សរុប២០ម៉ឺនដុល្លារ(200,000$)។ឯថវិកាក្រៅពី១លានដុល្លារនេះនឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់៕

សម្តេចធិបតី៖«ព្រែកជីកហ្វូណនតេជោ»នឹងផ្តល់ផលប្រយោជន៍ដល់កម្ពុជាឱ្យមានដង្ហើមដកដោយខ្លួនឯង

2024/04/28 04:54:23 pm        393
ក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិក​សិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី ២៨ ខែមែសា ឆ្នាំ២០២៤នេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​មានប្រសាសន៍ព្រែកជីកហ្វូណន-តេជោនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា ក្នុងការមានដង្ហើមរស់ដោយខ្លួនឯងឈប់ខ្ចីដង្ហើមគេដកបន្តទៀត។សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ មិនមែន​ជា​ប្រយោជន៍​របស់​ត្រកូល «ហ៊ុន» នោះទេ គឺជាប្រយោជន៍របស់ខ្មែរទាំងមូល។ សម្តេចបានថ្លែងថា សម្តេច​នឹង​បន្ត​បេសកកម្មរបស់សម្តេចតេជោ ធ្វើឱ្យព្រែកជីកហ្វូណន-តេជោ ចេញជារូបរាង។ សម្តេច ការធ្វើ​ព្រែក​ជីកហ្វូណនតេជោ គឺជាការទទួលខុសត្រូវជាប្រវត្តិសាស្ត្រសម្រាប់ការដឹកនាំ ដូច្នេះ​មាន​ការ​សិក្សា​ច្បាស់​លាស់ណាស់ពីផលប៉ះពាល់។ ហើយតាមច្បាប់ការជីកព្រែកហ្វូណន-តេជោ មិន​តម្រូវ​ឱ្យ​កម្ពុជា​សុំច្បាប់ប្រទេសណានោះឡើយ គឺគ្រាន់តែជូន​ព័ត៌មាន​ទៅ​គណៈកម្មការ​ទន្លេមេគង្គ​ប៉ុណ្ណោះ។​ក្នុងឱកាសនើ សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា ប្រទេសច្រើនធ្វើព្រែក ធ្វើវា​រី​អគ្គិសនី​ជា​ច្រើន មិនខ្វល់ មកចាប់អារម្មណ៍អ្វីម្ល៉េះមកនឹងកម្ពុជា។ ដូច្នេះគ្មាន​អ្វី​មក​រារាំង​គម្រោង​ព្រែក​ជីក​ហ្វូណន-តេជោ នោះឡើយ។ សម្តេចបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ បានសិក្សា​យ៉ាង​លម្អិត​រយៈពេលប្រមាណ ២៦ខែ ដូច្នេះសម្ដេចបានផ្តាំទៅជនក្បត់ជាតិបីជំនាន់នៅក្រៅប្រទេស សូម​តម្កល់ប្រយោជន៍សម្រាប់ជាតិ កុំប្រឆាំង ដើម្បីតែប្រឆាំង៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់ប្រជាពលរដ្ឋគាំទ្រគម្រោង«ព្រែកជីកហ្វូណនតេជោ»

2024/04/28 12:05:41 pm        239
សម្ដេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់ប្រជាពលរដ្ឋ និងមហាជនទាំងក្នុង និងក្រៅប្រទេស​ដែល​បាន​ចេញសារ និងញត្តិគាំទ្រគម្រោង «ព្រែកជីកហ្វូណនតេជោ»។ ប៉ុន្ដែ​សម្ដេច​បាន​បញ្ជាក់​ថា ដោយសារគម្រោងនេះបានគិតគូរម៉តចត់រួចហើយ ដូច្នេះមិន​មាន​តម្រូវ​ការ​បង្កើត​មូល​និធិ​ ដើម្បី​ប្រមូលថវិកាពីបងប្អូនប្រជាពលរដ្ឋក្នុងការស្ថាបនាព្រែកជីកនេះទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុង បានថ្លែងបញ្ជាក់បែបនេះ ឱកាស​អញ្ជើញ​សំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សា ដើម្បី​អបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ នា​ព្រឹកថ្ងៃទី ២៨ ខែមែសា ឆ្នាំ២០២៤នេះ។ក្នុង​ឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរ​ទៅ​ត្រឡប់​ទៅ​ជនក្បត់​ជាតិ​បី​ជំនាន់​នៅ​ក្រៅប្រ​ទេស តើមានចេតនាបែបណា និងរូបភាពបែបណា ដែលប្រឆាំង​គម្រោង​ព្រែក​ជីក​ហ្វូណន-​តេជោ ដូចនឹងអ្នកស្រាវជ្រាវរបស់វៀតណាម? សម្តេចធិបតី ចោទសួរ​ជន​ក្បត់​ជាតិ​៣​ជំនា​ន់​ថា តើចំណេញឬខាតរវាងដឹកចេញតាមព្រែកជីករបស់ខ្លួនឯង និងចំណាយ​លុយ​ឆ្លង​កាត់​តាម​ប្រទេស​គេ?សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា កុំខ្វល់ថានរណាជាអ្នកធ្វើ ហើយកុំខ្លាច​បាន​ប្រជាប្រិយ​ទៅ​សម្តេចតេជោ ឬសម្តេចធិបតី សំខាន់បានជាប្រយោជន៍របស់ខ្មែរទាំងមូល។ សម្តេចធិបតី​បញ្ជាក់ថា ថវិកាសម្រាប់សាងសង់ព្រែកជីកហ្វូណន-តេជោ បានត្រៀមបម្រុង​រួច​ហើយ មិនតម្រូវការមូលនិធិពីប្រជាពលរដ្ឋនោះទេ។ ការគាំទ្រផ្នែកស្មារតី គឺជាការគាំទ្រដ៏ធំធេង។ សម្តេច​ធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល​មិន​មាន​គម្រោង​បង្កើត​មូល​និធិ​សម្រាប់​សាង​សង់​ព្រែក​ជីកហ្វូណន-តេជោនោះឡើយ។ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះមិនមានការចូលរួមពីបរទេស ក៏​ខ្មែរ​អាច​ធ្វើព្រែកជីកនេះបានដែរ តាមរយៈសេណារីយ៉ូចំនួន៣។ សម្តេចធិបតី រំពឹងថា សម្តេច​នឹង​មាន​ឱកាស​ជិះកាណូតកម្សាន្តលើព្រែកជីកហ្វូណន-តេជោ ខណៈការដ្ឋាន​សាង​សង់​ព្រែក​ជីក​ហ្វូណន-​តេជោ អាចនឹងបើកការដ្ឋាននៅចុងឆ្នាំ២០២៤នេះ ហើយបើយូរបំផុតគឺនៅឆ្នាំ២០២៥។ សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ និងសាសនា ចូលរួមគាំទ្រ​ឱ្យ​គម្រោង​ព្រែក​ជីក​ហ្វូណន-តេជោ សម្រេចបានជោគជ័យ។ សម្តេចធិបតីបញ្ជាក់ថា ជនខ្លះ​យក​ស្មារតី​ជាតិ​និយម​ធ្វើ​ឱ្យបែ​កបាក់ជាតិ តែពេលនេះខ្មែរយកស្មារតីជាតិនិយម ដើម្បីកសាងព្រែកជីកហ្វូណន-តេជោ ជាសមិទ្ធផលរបស់ជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើ​ដល់​ឯកអគ្គរដ្ឋទូត​តួកគី​យ៉េ​ចប់​អាណត្តិ​ឱ្យបន្ត​ធ្វើ​ជា​ទូត​របស់​កម្ពុជា​ផ្សព្វ​ផ្សាយ​ពី​កម្ពុជា ដើម្បីទាក់ទាញវិនិយោគ និងទេសចរណ៍មកម្ពុជា
04/08/2026 12:04 PM
សម្តេចធិបតី អញ្ជើញចូលរួមកិច្ចពិភាក្សា និង​ថ្លែង​សុន្ទរ​គន្លឹះ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្តីពី​សុខ​ភាព​តែមួ​យ និងជួ​បជាមួយបណ្ដាថ្នាក់ដឹកនាំប្រទេសមួយចំនួនទៀតនៅបារាំង​
04/08/2026 11:04 AM
នាយករដ្ឋមន្ត្រីអូស្ត្រាលី រិះគន់វោហារសាស្ត្ររបស់លោក Trump ខណៈបានស្វាគមន៍បទឈប់បាញ់
04/08/2026 11:04 AM
ស្ត្រីនៅគុយបា តវ៉ាប្រឆាំងការរឹតត្បិតរបស់អាមេរិក ដោយនិយាយថា «កុមារគ្រប់រូបកើតមកនៅគុយបា គឺជាជ័យជម្នះ»
04/08/2026 11:04 AM
Harry Marguire សុខចិត្តកាត់បន្ថយប្រាក់ឈ្នួលបន្តកិច្ចសន្យាជាមួយ Manchester United មួយឆ្នាំទៀត
04/08/2026 11:04 AM
អ៊ីស្រាអែលគាំទ្របទឈប់បាញ់រយៈពេលពីរសប្តាហ៍របស់លោក Trump លើអ៊ីរ៉ង់ តែមិនរាប់បញ្ជូលប្រទេសលីបង់ទេ
04/08/2026 11:04 AM
វិស័យឯកជនសាធារណរដ្ឋកូរ៉េ ស្នើកម្ពុជា ពង្រឹងកិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អាកាស​ចរណ៍​បន្ថែម​រវាង​ប្រទេសទាំងពីរ
04/08/2026 11:04 AM
ក្នុងមួយខែៗរដ្ឋចេញខាតជាង ៤៧លានដុល្លារ ដើម្បីជួយសម្រាលបន្ទុកអត្រាពន្ធ និងអាករពីវិបត្តិប្រេងឥន្ធនៈ
04/08/2026 11:04 AM
FFC បន្ថែមលីគយុវជនមួយកម្រិតទៀត សម្រាប់ក្រុមនៅភ្នំពេញ និងតំបន់ជុំវិញ
04/08/2026 11:04 AM
ប្រជាជនអ៊ីរ៉ង់ប្ដេជ្ញាដើរតាមលោក Mojtabaបន្ទាប់ពីបទឈប់បាញ់ត្រូវបានប្រកាសជាមួយអាមេរិក និងអ៊ីស្រាអែល
04/08/2026 11:04 AM