ឯកឧត្តម ស៊ុន ចាន់ថុល៖ ព្រែកជីកហ្វូណនតេជោ គ្រោងបញ្ចប់ការផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីក្នុងពេលដ៏ខ្លីខាងមុខ
សម្តេចតេជោ៖ ថ្ងៃទី១១កក្កដានេះ រដ្ឋសភានឹងកោះប្រជុំ ដើម្បី​ធ្វើ​វិសោធន​កម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ដក​សញ្ជាតិ ជនជាតិខ្មែរណាដែលឃុបឃិតជាមួយបរទេសបំផ្លាញជាតិសាសន៍ឯង
ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និង​បណ្តុះ​បណ្តាល ជាស៊ីមកំចាយមារ
សម្ដេចតេជោជំរុញឱ្យសិង្ហបុរីមានជើងហោះហើរកាន់តែច្រើនមកកាន់កម្ពុជាបន្ទាប់ពីដាក់ឱ្យដំណើរ​ការព្រលានយន្តហោះអន្តរជាតិតេជោ

នយោបាយ​ និង ការអភិវឌ្ឍន៍

កាតា៖ កិច្ចពិភាក្សារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស លើបទឈប់បាញ់ហ្កាហ្សា កំពុងជាប់គាំង

2024/04/18 08:45:03 am        92
នាយករដ្ឋមន្ត្រីកាតា លោក សេក ម៉ូហាម៉េដ ប៊ីន អាឌុលរ៉ាម៉ាន អាល់ថានី (Sheikh Mohammed bin Abdulrahman Al-Thani) បាននិយាយកាលពីថ្ងៃពុធ (១៧ មេសា) ថា ការចរចារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីទទួលបានបទឈប់បាញ់នៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ថ្នូរបានជាប់គាំង។លោក អាល់ថានី បានប្រាប់សន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីរ៉ូម៉ានី លោក ម៉ាឆែល ឆូឡាខូ (Marcel Ciolacu) ថា «យើងកំពុងឆ្លងកាត់ដំណាក់កាលដ៏រសើបមួយជាមួយនឹងការជាប់គាំងមួយចំនួន ហើយយើងកំពុងព្យាយាមឱ្យខ្លាំងតាមដែលអាចធ្វើទៅបានដើម្បីដោះស្រាយបញ្ហានេះ»។ប្រទេសកាតា ជាមួយសហរដ្ឋអាមេរិក និងអេហ្ស៊ីប បានចូលរួមនៅក្នុងកិច្ចពិភាក្សានៅពីក្រោយឆាកជាច្រើនសប្តាហ៍ ដើម្បីទទួលបានបទឈប់បាញ់នៅហ្កាហ្សា និងការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ដោះដូរនឹងអ្នកទោសប៉ាឡេស្ទីន ដែលជាប់ឃុំក្នុងពន្ធនាគារអ៊ីស្រាអែល។ក្រុមអ្នកសម្រុះសម្រួលបានសង្ឃឹមថានឹងទទួលបានបទឈប់បាញ់មុនពេលចាប់ផ្តើមបុណ្យរ៉ាម៉ាដាន ប៉ុន្តែវឌ្ឍនភាពបានធ្លាក់ចុះម្តងហើយម្តងទៀតដោយពុំមានការបញ្ឈប់អរិភាពណាមួយនៅក្នុងខែដ៏វិសុទ្ធរបស់មូស្លីមដែលបានបញ្ចប់កាលពីសប្តាហ៍មុននោះទេ។ ជំនួសមកវិញ ការភ័យខ្លាចបានកើនឡើងនៃសង្គ្រាមរយៈពេលជាច្រើនខែនៅហ្កាហ្សា ដែលរាលដាលចូលទៅក្នុងជម្លោះក្នុងតំបន់ បន្ទាប់ពីការវាយប្រហារដោយផ្ទាល់លើកដំបូងមិនធ្លាប់មានរបស់អ៊ីរ៉ង់ ទៅលើសត្រូវដ៏យូរអង្វែងរបស់ខ្លួនគឺអ៊ីស្រាអែល កាលពីចុងសប្តាហ៍៕

លោក Netanyahu និយាយថា អ៊ីស្រាអែលនឹងធ្វើអ្វីគ្រប់យ៉ាងចាំបាច់ដោយខ្លួនឯង ក្នុងការវាយបកលើអ៊ីរ៉ង់

2024/04/18 08:34:15 am        166
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយកាលពីថ្ងៃពុធថាសប្ដាហ៍នេះថា អ៊ីស្រាអែលនឹងសម្រេចចិត្តដោយខ្លួនឯង ហើយរដ្ឋអ៊ីស្រាអែលនឹងធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ដើម្បីការពារខ្លួន បន្ទាប់ពីរងការវាយប្រហារដោយគ្រាប់មីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់កាលពីចុងសប្តាហ៍មុន។បណ្ដាប្រទេសលោកខាងលិចដែលកំពុងអង្វរឱ្យមានការអត់ធ្មត់ បានបញ្ជូនអ្នកការទូតជាន់ខ្ពស់របស់ខ្លួនទៅកាន់ទីក្រុងហ្សេរុយសាឡឹម។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រីអាណាឡេណា បេបុក( Annalena Baerbock) បាននិយាយថា ទីក្រុងប៊ែរឡាំងបានឈរក្នុងសាមគ្គីភាពពេញលេញជាមួយអ៊ីស្រាអែល ប៉ុន្តែបានព្រមាន ថាមិនត្រូវឲ្យតំបន់នេះ ធ្លាក់ចូលទៅក្នុងស្ថានភាពមួយមិនអាចទាយទុកមុនបានទាំងស្រុងនោះឡើយ ។ អំឡុងទស្សនកិច្ចនៅអ៊ីស្រាអែល លោក David Cameron ប្រមុខការទូតអង់គ្លេស បាននិយាយថា គោលបំណងមកកាន់ទីនេះ ក្នុងប្រទេសអ៊ីស្រាអែល នៅថ្ងៃនេះ គឺដើម្បីបង្ហាញពីសាមគ្គីភាព បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យរន្ធត់ដោយអ៊ីរ៉ង់។ លោករំពឹងថានឹងមានការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះអ៊ីរ៉ង់ តែសង្ឃឹមថានឹងមានកម្រិត។ការវាយប្រហាររបស់អ៊ីរ៉ង់កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន រួមមានមីស៊ីលតម្រង់គោលដៅ មីស៊ីលបាលីស្ទីក និងយានដ្រូនបំផ្ទុះ តែភាគច្រើនត្រូវបានអ៊ីស្រាអែល និងសម្ព័ន្ធមិត្តបាញ់ទម្លាក់ ហើយមិនបណ្តាលឲ្យមានមនុស្សស្លាប់ទេ។អ៊ីរ៉ង់បាននិយាយថា ការវាយប្រហារនេះគឺជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែលដែលបានសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ីរ៉ង់នៅក្នុងបរិវេណស្ថានទូតក្នុងរដ្ឋធានីដាម៉ាស ប្រទេសស៊ីរី កាលពីដើមខែមេសា។បន្ទាប់ពីការវាយប្រហារនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានព្រមានអ៊ីស្រាអែល ខ្លួននឹងសងសឹកដោយនិយាយថា អ៊ីស្រាអែល នឹងប្រឈមការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងធ្ងន់ធ្ងរ៕

ប្រធានាធិបតីអ៊ីរ៉ង់ បានប្រាប់លោកពូទីនថា ការវាយប្រហារលើអ៊ីស្រាអែល នៅមានកម្រិត

2024/04/17 02:46:29 pm        208
ប្រធានាធិបតីអ៊ីរ៉ង់ បានប្រាប់លោក វ្ល៉ាឌីមៀ ពូទីនថា ការវាយប្រហាររបស់ក្រុងតេអេរ៉ង់លើអ៊ីស្រាអែល នៅមានកម្រិត ហើយខ្លួនចង់ជៀសវាងការកើនឡើងបន្ថែមទៀត ដែលជាការសន្ទនាតាមទូរស័ព្ទលើកដំបូងរបស់សម្ព័ន្ធមិត្ត ចាប់តាំងពីការវាយប្រហារដោយមីស៊ីល និងដ្រូនកាលពីថ្ងៃអាទិត្យ។លោកប្រធានាធិបតីរុស្ស៊ី បាននិយាយទៅកាន់លោកអ៊ីប្រាហ៊ីម រ៉េស៊ី ( Ebrahim Raisi) ដែលជាសមភាគីអ៊ីរ៉ង់របស់លោកកាលពីថ្ងៃអង្គារ ដោយវិមានក្រឹមឡាំង បាននិយាយថា ប្រទេសរុស្ស៊ីសង្ឃឹមថា ភាគីទាំងអស់ នឹងបង្ហាញ «ការអត់ធ្មត់សមហេតុផលនិងការពារការប្រឈមមុខគ្នាថ្មីដែលពោរពេញដោយផលវិបាកមហន្តរាយសម្រាប់តំបន់ទាំងមូល»។កាលពីព្រឹកថ្ងៃអង្គារនេះ លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន បានថ្លែងថា ទីក្រុងប៉េកាំង ជឿជាក់ថា អ៊ីរ៉ង់អាច «ដោះស្រាយស្ថានការណ៍បានល្អ ហើយទុកតំបន់ចលាចលបន្ថែមទៀត»។ លោក វ៉ាង បាននិយាយថា ប្រទេសចិន បានកត់សម្គាល់ការអះអាងរបស់អ៊ីរ៉ង់ថា «សកម្មភាពរបស់ខ្លួន ត្រូវបានកំណត់ និងជាសកម្មភាពការពារខ្លួន»។របបនៅទីក្រុងតេអេរ៉ង់ កំពុងរំពឹងថា នឹងមានការសងសឹកចំពោះការវាយប្រហារដោយមីស៊ីល និងយាន ដ្រូនដែលមិនធ្លាប់មានពីមុនមកលើទឹកដីអ៊ីស្រាអែល។ប្រភពមួយដែលដឹងពីការពិភាក្សានេះ បានប្រាប់សារព័ត៌មានThe Telegraph ថា៖«គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បានពិភាក្សាគ្នាពីរបៀប ដើម្បីឆ្លើយតបនឹងការវាយប្រហារនោះ ហើយបានយល់ស្របថា ការសងសឹក គួរតែជា«យុទ្ធសាស្ត្រ ប៉ុន្តែអាចធ្វើឲ្យមានការឈឺចាប់»។ គណៈរដ្ឋមន្ត្រីនេះ នៅតែប្តេជ្ញាឆ្លើយតបនឹងយានដ្រូនចំនួន៣៥០គ្រឿង ដែលបានបាញ់ចេញពីប្រទេសអ៊ីរ៉ង់ យេម៉ែន អ៊ីរ៉ាក់ និងលីបង់ ប៉ុន្តែការខ្វែងគំនិតគ្នា នៅតែបន្តកើតឡើង នៅពេលដែលការវាយប្រហារ គួរកើតឡើង និងក្នុងទម្រង់បែបណាមួយ។

បោះឆ្នោតនៅប្រទេសកោះសូឡូម៉ុន ត្រូវបានឃ្លាំមើលដោយចិន និងអាមេរិកសម្រាប់សន្តិសុខតំបន់

2024/04/17 02:41:34 pm        149
ប្រទេសកោះសូឡូម៉ុន បានចាប់ផ្តើមបោះឆ្នោតក្នុងការបោះឆ្នោតជាតិ នៅថ្ងៃពុធ ទី១៧ ខែមេសានេះ ជាលើកដំបូង ចាប់តាំងពីនាយករដ្ឋមន្ត្រីលោក ម៉ាណាសេ សូហ្កាវ៉ារ៉េ (Manasseh Sogavare) ក្នុងឆ្នាំ២០២២ បានចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសចិន ហើយបានទាញយកប្រទេសកោះប៉ាស៊ីហ្វិកមួយនេះ ឱ្យខិតចូលកាន់តែជិតទីក្រុងប៉េកាំង។គណបក្សប្រឆាំងបាននិយាយថា លទ្ធផលនៃការបោះឆ្នោតនឹងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយសហរដ្ឋអាមេរិក ប្រទេសចិន និងអូស្ត្រាលី ចំពោះផលប៉ះពាល់ដ៏មានសក្តានុពលរបស់ប្រទេសនេះលើបញ្ហាសន្តិសុខក្នុងតំបន់ ទោះបីជាអ្នកបោះឆ្នោតនៅប្រទេសកោះសូឡូម៉ុន បានផ្តោតលើសេវាសុខភាព ការសិក្សាអប់រំ និងផ្លូវថ្នល់ ដែលមានមិនគ្រប់គ្រាន់ក៏ដោយ។ប្រជុំកោះសូឡូម៉ុន មានប្រជាជនត្រឹមតែ ៧០០.០០០នាក់ ប៉ុន្តែមានទីតាំងយុទ្ធសាស្ត្រចម្ងាយ ១.៦០០គីឡូម៉ែត្រ ភាគឦសានប្រទេសអូស្ត្រាលី។ការិយាល័យបោះឆ្នោត បានបើកនៅម៉ោង ៧ ព្រឹកថ្ងៃពុធ ដោយមានការបោះឆ្នោតជាតិនិងថ្នាក់ខេត្ត ត្រូវបានរៀបចំនៅថ្ងៃតែមួយជាលើកដំបូង។ នគរបាលមកពីប្រទេសអូស្ត្រាលី នូវែលហ្សេឡង់ ប៉ាពួញូហ្គីណេ និងប្រទេសហ្វីជី កំពុងជួយដល់កងកម្លាំងនគរបាលកោះសូឡូម៉ុន ការពារសន្តិសុខ។លោក សូហ្កាវ៉ារ៉េ(Sogavare) បានផ្លាស់ប្តូរទំនាក់ទំនងផ្នែកការទូតពីកោះតៃវ៉ាន់ ទៅទីក្រុងប៉េកាំង ភ្លាមៗបន្ទាប់ពីបានក្លាយជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ ២០១៩ ហើយបានសន្យាពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន ដែលកំពុងសាងសង់កំពង់ផែ ផ្លូវថ្នល់ និងបណ្តាញទូរគមនាគមន៍នៅប្រទេសកោះសូឡូម៉ុន។

អាមេរិក និងសហភាពអឺរ៉ុបសម្លឹងមើលការដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារលើអ៊ីស្រាអែល

2024/04/17 02:12:21 pm        280
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បាននិយាយថា ពួកគេកំពុងសម្លឹងមើលការដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់ខ្លួនលើអ៊ីស្រាអែល កាលពីចុងសប្តាហ៍។រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បាននិយាយថា លោកស្រីរំពឹងថា នឹងចាត់វិធានការ «នៅប៉ុន្មានថ្ងៃខាងមុខនេះ» ខណៈដែលប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសិប បូរ៉ែល (Josep Borrell) បានបញ្ជាក់ថា ប្លុកនេះ កំពុងធ្វើការលើបញ្ហានេះ។អ៊ីស្រាអែល បានជំរុញឲ្យសម្ព័ន្ធមិត្តរបស់ខ្លួន ដាក់ទណ្ឌកម្មលើកម្មវិធីមីស៊ីលរបស់ក្រុងតេអេរ៉ង់។ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើកម្មវិធីនេះ បានផុតកំណត់ កាលពីខែតុលា។ទណ្ឌកម្មទាំងនោះ ត្រូវបានភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងធំជាងនេះ ដើម្បីកម្រិតកម្មវិធីនុយក្លេអ៊ែររបស់ អ៊ីរ៉ង់។ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសមួយចំនួន រួមទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស បានរក្សាការដាក់ទណ្ឌកម្ម និងបន្ថែមទណ្ឌកម្មថ្មី។នាយសេនាធិការយោធាអ៊ីស្រាអែល លោកឧត្តមសេនីយ៍ទោ Herzi Halevi បាននិយាយកាលពីថ្ងៃចន្ទថា ការវាយប្រហាររបស់អ៊ីរ៉ង់ នឹងមិនដំណើរការដោយគ្មានចម្លើយឡើយនោះទេ។ការវាយប្រហារដោយផ្ទាល់ជាលើកដំបូងមិនធ្លាប់មានរបស់អ៊ីរ៉ង់លើអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ បានឃើញរលកនៃការបាញ់មីស៊ីល និងយានដ្រូនជាង ៣០០គ្រឿងពីប្រទេសអ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ីរី និងយេម៉ែន ដោយភាគច្រើន ត្រូវបានទម្លាក់ដោយអ៊ីស្រាអែល និងសម្ព័ន្ធមិត្ត។ទីក្រុងតេអេរ៉ង់ បាននិយាយថា ការវាយប្រហារនេះ គឺជាការសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី១ ខែមេសា ដែលក្នុងនោះមនុស្ស ១៣នាក់ ត្រូវបានសម្លាប់។

ហ្ស៊កដានី អះអាងថា ខ្លួននឹងមិនក្លាយទៅជា «ទីតាំងនៃសង្គ្រាម»រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ទេ

2024/04/17 02:06:07 pm        224
នៅពេលដែលអ៊ីរ៉ង់វាយប្រហារអ៊ីស្រាអែលនៅចុងសប្តាហ៍ ហ្ស៊កដានី បានស្ទាក់ចាប់មីស៊ីល និងយានដ្រូន ជាច្រើនគ្រឿង ប៉ុន្តែព្រះមហាក្សត្រអាបឌូឡាទី២ ( Abdullah II) បានសង្កត់ធ្ងន់ថា ប្រទេសរបស់ព្រះអង្គ មិនត្រូវក្លាយជា «ទីតាំងនៃសង្រ្គាមក្នុងតំបន់» នោះទេ។ប្រសិនបើសង្រ្គាមនៅតំបន់ហ្កាហ្សាដែលបានផ្ទុះឡើង ចាប់តាំងពីថ្ងៃទី៧ ខែតុលា បានបង្កើតបញ្ហាប្រឈមដ៏លំបាកសម្រាប់ហ្ស៊កដានី ឥឡូវនេះខ្លួនប្រឈមមុខនឹងការគំរាមកំហែងបន្ថែមនៃការជាប់គាំងពិតប្រាកដ នៅកណ្តាលជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ដែលកំពុងរីករាលដាល។ហ្ស៊កដានី ដែលប្រហែលពាក់កណ្តាលនៃចំនួនប្រជាជនមានដើមកំណើតប៉ាឡេស្ទីន ក៏ជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិក និងបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយប្រទេសអ៊ីស្រាអែលជិតខាង កាលពី ៣០ឆ្នាំមុន។ចំពេលសង្គ្រាមហ្កាហ្សាដែលមានរយៈពេលកន្លះឆ្នាំ ព្រះមហាក្សត្រហ្ស៊កដានី បានសម្តែងការរិះគន់យ៉ាងខ្លាំងលើអ៊ីស្រាអែលម្តងហើយម្តងទៀត ហើយបានបញ្ជាឲ្យយោធារបស់ទ្រង់ហោះហើរទម្លាក់ស្បៀងអាហារប្រចាំថ្ងៃ ដើម្បីជួយប្រជាជនប៉ាឡេស្ទីនដែលត្រូវបានគេឡោមព័ទ្ធនោះ។អ្នកគាំទ្រដ៏រឹងមាំនៃបុព្វហេតុប៉ាឡេស្ទីន ព្រះមហាក្សត្រអង្គនេះ បានពណ៌នាទំនាក់ទំនងរបស់ហ្ស៊កដានីជាមួយអ៊ីស្រាអែលថា ជា«សន្តិភាពត្រជាក់»ដែលជាការអនុវត្តសន្ធិសញ្ញាសន្តិភាពបញ្ចប់ស្ថានភាពនៃសង្គ្រាម។ បន្ទាប់មក កាលពីចុងសប្តាហ៍មុន ហ្ស៊កដានីស្ថិតក្នុងចំណោមប្រទេសមួយក្រុម រួមទាំងសហរដ្ឋអាមេរិក អង់គ្លេស និងបារាំងផងដែរ ដែលបានជួយអ៊ីស្រាអែលបាញ់ទម្លាក់មីស៊ីល រ៉ុក្កែត និងយានដ្រូនដែលបាញ់បង្ហោះដោយអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន ទៅលើអ៊ីស្រាអែល។ប្រទេសហ្ស៊កដានី បានសង្កត់ធ្ងន់ថា គោលបំណងរបស់ខ្លួន គឺការពារអធិបតេយ្យភាពរបស់ខ្លួនជាជាងការពារអ៊ីស្រាអែល។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ពិភាក្សាអំពីជំហានបន្ទាប់ នៅទីក្រុងរ៉ាហ្វា

2024/04/17 02:02:53 pm        124
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍ ( Yoav Gallant) បានពិភាក្សាអំពីសកម្មភាពបន្ថែមទៀត នៅក្នុងទីក្រុងរ៉ាហ្វា ( Rafah) កាលពីល្ងាចថ្ងៃចន្ទ ជាមួយតំណាងក្រសួងរបស់ខ្លួន និងអាជ្ញាធរ COGAT របស់អ៊ីស្រាអែល ដែលត្រួតពិនិត្យទំនាក់ទំនងជាមួយប៉ាឡេស្ទីននិងជំនួយ។ពួកគេបានផ្តោតលើការជម្លៀសជនស៊ីវិលពីទីក្រុងរ៉ាហ្វា នៅភាគខាងត្បូងនៃហ្កាហ្សាស្ទ្រីប និងការពង្រីកការផ្តល់ស្បៀងអាហារ និងថ្នាំពេទ្យ នេះបើយោងតាមការិយាល័យសារព័ត៌មានរបស់រដ្ឋាភិបាល។មនុស្សជាងមួយលាននាក់ បានភៀសខ្លួនទៅកាន់ទីក្រុងរ៉ាហ្វាពីការវាយប្រហារ នៅទូទាំងតំបន់ដែលមានប្រជាជនច្រើន ហើយមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការវាយលុកដែលបានគ្រោងទុករបស់អ៊ីស្រាអែលនៅទីក្រុងរ៉ាហ្វា អាចបណ្តាលឲ្យមានជនស៊ីវិលស្លាប់យ៉ាងច្រើន។មុនពេលអ៊ីរ៉ង់ធ្វើការវាយប្រហាររបស់ខ្លួនលើអ៊ីស្រាអែលកាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា លោកបានកំណត់កាលបរិច្ឆេទសម្រាប់ការវាយលុកនៅទីក្រុងរ៉ាហ្វា ទោះបីជាលោក ហ្គាឡែនធ៍ជំទាស់នឹងរឿងនេះ បន្តិចក្រោយមកក៏ដោយ។នៅក្នុងការវាយប្រហារដោយក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនផ្សេងទៀត នៅតំបន់ព្រំដែនអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា មនុស្សជាង ១.២០០នាក់ ត្រូវបានសម្លាប់ និងជាង ២៥០ នាក់ត្រូវបានចាប់ពង្រត់ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប។មនុស្សជាង ៣៣.000នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីការផ្ទុះសង្រ្គាមកាលពីថ្ងៃទី៧ ខែតុលា នេះបើយោងតាមមន្ត្រីសុខាភិបាលនៅក្នុងតំបន់ដែលដឹកនាំដោយក្រុមហាម៉ាស។

ប្រមុខការពារជាតិអាមេរិក និងចិន ជួបគ្នាតាមទូរស័ព្ទលើកដំបូងក្នុងពេលជិត១៨ខែ

2024/04/17 01:57:13 pm        111
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីចិន លោកទុង ជុន(Dong Jun)តាមវីដេអូ កាលពីថ្ងៃអង្គារទី១៦ខែមេសា សប្ដាហ៍នេះ ក្នុងការពិភាក្សាប្រកបដោយអត្ថន័យជាលើកដំបូង រវាងប្រមុខការពារជាតិរបស់មហាអំណាចពិភពលោកទាំង២ ក្នុងរយៈពេលជិត១៨ខែ។ សហរដ្ឋអាមេរិក បានកំពុងធ្វើការក្នុងកិច្ចសហប្រតិបត្តិការពង្រឹងវិស័យការពារជាតិ ជាមួយសម្ព័ន្ធរបស់ខ្លួននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិនដែលចេះតែកើនឡើង ប៉ុន្តែក៏ចង់ រក្សាទំនាក់ទំនងជាមួយទីក្រុងប៉េកាំងដែរក្នុងការទប់ស្កាត់ភាពតានតឹងកុំឲ្យរីកហួសពីការគ្រប់គ្រង។ មន្ទីរបញ្ចកោនបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា មន្ត្រីមកពីប្រទេសទាំង ២ បានពិភាក្សាពីទំនាក់ទំនងការពារជាតិរវាងអាមេរិកនិងចិន បញ្ហានិងសន្តិសុខទាំងក្នុងនិងក្រៅតំបន់។ លោក Austin បានបញ្ជាក់ពីសារៈសំខាន់នៃការបន្តទំនាក់ទំនងបើកចំហ នៃការប្រាស្រ័យទាក់ទងគ្នាផ្នែកយោធា ទៅយោធា រវាងអាមេរិក និងចិន ក្រោយការពិភាក្សារវាងប្រទេសទាំង២ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។ លោក Austin ក៏បានបញ្ជាក់ជាថ្មីផងដែរថាសហរដ្ឋអាមេរិក នឹងបន្តហោះហើរ បើកនាវា និងប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងទទួលខុសត្រូវ គ្រប់កន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការគោរពសេរីភាពសមុទ្រឲ្យបានខ្ពស់នៃការធ្វើនាវាចរណ៍ដែលត្រូវបានទទួលខុសត្រូវ ក្រោមច្បាប់អន្តរជាតិ ពិសេសនៅក្នុងសមុទ្រចិនខាងត្បូង។ ជាការឆ្លើយតបពីទីក្រុងប៉េកាំង លោក ទុង បានប្រើកិច្ចពិភាក្សានេះអំពាវនាវឲ្យកសាងទំនុកចិត្តកាន់តែប្រសើររវាងប្រទេសទាំង២ ។ យោងតាមអំណាន ក្នុងទីក្រុងប៉េកាំង លោក ទុង បានប្រាប់លោកអូស្ទីន ថា ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែចាប់យកសន្តិភាពជាវត្ថុមានតម្លៃបំផុត ហើយចាប់យកស្ថិរភាពជារឿងសំខាន់បំផុត៕

អាមេរិក បញ្ជាក់ជាថ្មីអំពីការព្រួយបារម្ភជុំវិញតួនាទីរបស់ចិន ក្នុងការផលិតអាវុធរបស់រុស្ស៊ី

2024/04/17 01:53:07 pm        124
ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា អ្នកការទូតជាន់ខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោន នឹងបង្ហាញដោយផ្ទាល់នូវការព្រួយបារម្ភទៅកាន់ទីក្រុងប៉េកាំង អំពីសម្ភារៈរបស់ប្រទេសចិនដែលត្រូវបានប្រើប្រាស់នៅក្នុងប្រទេសរុស្ស៊ីដើម្បីផលិតអាវុធ។ អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីការបរទេសលោក Antony Blinken ត្រូវបានគេរំពឹងថា នឹងលើកឡើងពីបញ្ហានេះ អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន។ លោក Miller បាននិយាយថា សហរដ្ឋអាមេរិកបានបង្ហាញយ៉ាងច្បាស់ដល់ប្រទេសចិនជាយូរមកហើយ នូវការព្រួយបារម្ភរបស់ខ្លួនអំពីសកម្មភាពណាមួយដើម្បីគាំទ្រដល់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ លោក និយាយថា នេះរួមបញ្ចូលមិនត្រឹមតែការគាំទ្រផ្នែកយោធាដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែ វិធានការណាមួយដែលបានធ្វើឡើងដោយក្រុមហ៊ុនចិន នឹងកសាងឡើងវិញមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី។លោក Miller និយាយថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សហរដ្ឋអាមេរិក បានឃើញសម្ភារៈជាច្រើនចេញពីប្រទេសចិនទៅកាន់ប្រទេសរុស្ស៊ី ដែលត្រូវបានប្រើប្រាស់ដើម្បីកសាងឡើងវិញនូវមូលដ្ឋានឧស្សាហកម្មនោះ និងផលិតអាវុធ ដែលកំពុងបង្ហាញនៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែន។ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដែលបាននិយាយថា ប្រទេសចិន បានផ្តល់សម្ភារៈដល់ប្រទេសរុស្ស៊ី ដូចជាម៉ាស៊ីនទុរប៊ីន និងបច្ចេកវិទ្យាសម្រាប់មីស៊ីលតម្រង់គោលដៅ ព្រមទាំងម៉ាស៊ីនសម្រាប់យានដ្រូន។ របាយការណ៍បាននិយាយថានៅឆ្នាំ ២០២៣ ប្រហែល៩០ភាគរយនៃគ្រឿងអេឡិចត្រូនិច ដែលរុស្ស៊ីប្រើប្រាស់ដើម្បីផលិតមីស៊ីល រថក្រោះ និងយន្តហោះ ត្រូវបាននាំចូលពីប្រទេសចិន។

លោកបៃដិន និងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ យល់ព្រមលើកិច្ចពិភាក្សាសម្រាប់ការដកកងទ័ពចម្រុះដឹកនាំដោយអាមេរិក

2024/04/17 01:42:28 pm        113
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ( Joe Biden)និងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក មូហាម៉េដ ស៊ីដា ស៊ុដានី ( Mohamed Shia al-Sudani) បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេនឹងបន្តធ្វើការឆ្ពោះទៅរកការដកខ្លួនចេញពីក្រុមចម្រុះប្រឆាំងជីហាដដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសនេះ។កិច្ចប្រជុំរបស់ពួកគេនៅសេតវិមាន បានកើតឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង នៅមជ្ឈិមបូព៌ា បន្ទាប់ពីប្រទេសជិតខាងរបស់អ៊ីរ៉ាក់ អ៊ីរ៉ង់បានបើកការវាយប្រហារតាមអាកាសដ៏ធំទៅលើសម្ព័ន្ធមិត្តរបស់អាមេរិក គឺអ៊ីស្រាអែល កាលពីចុងសប្តាហ៍។សម្ព័ន្ធយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ ២០១៤ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាម ជាឆ្នាំដែលក្រុមជីហាដ បានកាន់កាប់ជិតមួយភាគបីនៃទឹកដីរបស់ប្រទេសអ៊ីរ៉ាក់ និងទឹកដីនៃប្រទេសស៊ីរីដែលនៅជិតខាង។អ៊ីរ៉ាក់បាននិងកំពុងព្យាយាមគេចចេញពីភាពតានតឹងក្នុងតំបន់ ចំពេលមានសង្រ្គាមរយៈពេល៦ខែ ដែលធ្វើឡើងដោយអ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលគាំទ្រដោយអ៊ីរ៉ង់ នៅតំបន់ហ្កា ហ្សា បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល។ក្រុមប្រដាប់អាវុធដែលមានទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់ រួមទាំងមានមូលដ្ឋាននៅអ៊ីរ៉ាក់ បានចាប់ ផ្តើមការវាយប្រហារជាបន្តបន្ទាប់ទៅលើទីតាំងជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែល។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំលើកទី៧ របស់ គ.រ.ឌ. ពិនិត្យលើស្ថានភាព និងយន្តការនៃការទប់ស្កាត់ការវាយប្រហារសាយប័រ (Cyber Attack)
07/05/2025 04:07 PM
EU ត្រូវបានរាយការណ៍ថា គ្រោងស្តុកទុកធនធានរ៉ែសំខាន់ៗ អំឡុងពេលមានហានិភ័យភូមិសាស្ត្រនយោបាយ
07/05/2025 04:07 PM
អ៊ុយក្រែនឲ្យដឹងថា ខ្លួនបានវាយប្រហារអាកាសយានដ្ឋានយោធារុស្ស៊ី
07/05/2025 03:07 PM
ជើងជ្រូក និងស្លាបមាន់ បង្កកជិត ៤តោនត្រូវបានកម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឆ្មក់បង្រ្កាប
07/05/2025 03:07 PM
លោក Trump៖ អាមេរិកនឹងចាប់ផ្តើមកិច្ចពិភាក្សាជាមួយចិន ជុំវិញកិច្ចព្រមព្រៀង TikTok សប្តាហ៍ក្រោយ
07/05/2025 02:07 PM
ជប៉ុនត្រៀមសម្រាប់ការរញ្ជួយដីបន្ថែមទៀត ខណៈអាជ្ញាធរច្រានចោលការឃោសនាបំផ្លើសពីថ្ងៃវិនាសកម្ម
07/05/2025 02:07 PM
លោក Trump ព្រលយពាក្យទណ្ឌកម្ម ដោយសារ «មិនសប្បាយចិត្តខ្លាំង» ជាមួយលោក Putin ជុំវិញបញ្ហាអ៊ុយក្រែន
07/05/2025 02:07 PM
ចម្ការទុរេនចំនួន១២២ ត្រូវបានអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនជាផ្លូវការ
07/05/2025 02:07 PM
លោក Trump៖ អ៊ីរ៉ង់មិនបានយល់ព្រមលើការត្រួតពិនិត្យ និងបោះបង់ការចម្រាញ់ឡើយ
07/05/2025 02:07 PM
សូមបង្កើនការប្រុងប្រយ័ត្ន!! ក្រុមជ្រុលនិយមកំពុងបន្តក្លែងបន្លំផេកផ្លូវការផ្ទាល់ខ្លួនរបស់សម្តេចធិបតី សូមផ្ទៀងផ្ទាត់មុននឹងជឿ ជៀសវាងធ្លាក់ក្នុងឧបាយកលខ្មៅងងឹតរបស់ក្រុមប្រឆាំង
07/05/2025 02:07 PM