BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

ចិនបង្កើនការចំណាយវិស័យការពារជាតិ ខណៈឈប់ប្រើពាក្យ «បង្រួបបង្រួមដោយសន្តិវិធី» លើកោះតៃវ៉ាន់

2024/03/05 12:27:17 pm        107
ប្រទេសចិន នឹងបង្កើនការចំណាយលើវិស័យការពារជាតិចំនួន ៧,២ ភាគរយនៅឆ្នាំនេះ ដែលជាអត្រាដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែខ្ពស់ជាងការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់រដ្ឋាភិបាល នេះបើយោងតាមរបាយការណ៍ការងារផ្លូវការដែលត្រូវបានពិនិត្យដោយសារព័ត៌មានរ៉យទ័រ នៅថ្ងៃអង្គារ (០៥ មីនា) នេះ។ គម្រោងថវិកានេះបានបង្ហាញថាចំនួន ១,៦៧ សែនកោដិ៍យ័ន (២៣០,៦០ ពាន់លានដុល្លារ) ត្រូវបានបែងចែកទៅជាការចំណាយយោធា។ថវិកាការពារជាតិចិនត្រូវបានឃ្លាំមើលយ៉ាងដិតដល់ពីបណ្ដាប្រទេសជិតខាង និងសហរដ្ឋអាមេរិក ដែលប្រយ័ត្នប្រយែងចំពោះចេតនាយុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំង និងការអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ខណៈភាពតានតឹងបានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះលើកោះតៃវ៉ាន់។នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយ ចិនបាននិយាយថា ខ្លួននឹងប្រឆាំងដាច់ខាតចំពោះសកម្មភាពផ្ដាច់ខ្លួនដែលមានគោលបំណងរក «ឯករាជ្យភាពកោះតៃវ៉ាន់» និងការជ្រៀតជ្រែកពីខាងក្រៅ។ របាយការណ៍ការងារនេះបន្ថែមថា ប្រទេសចិននឹង «ជំរុញយ៉ាងខ្លាំងក្លានូវបុព្វហេតុនៃការបង្រួបបង្រួមចិនឡើងវិញ» ដោយឈប់ប្រើប្រយោគ «បង្រួបបង្រួមកោះតៃវ៉ាន់ដោយសន្តិវិធី» ដូចក្នុងរបាយការណ៍មុនៗ។ការកើនឡើងនៃការចំណាយលើវិស័យការពារជាតិក្នុងឆ្នាំនេះគឺជាកំណើនតួលេខមួយខ្ទង់ជាប់ៗគ្នាលើកទីប្រាំបួន។ ដូចឆ្នាំមុនៗដែរ មិនមានការវិភាគនៃការចំណាយត្រូវបានផ្តល់ឱ្យទេ ដោយចិនគ្រាន់តែបង្ហាញតួលេខសរុប និងអត្រាកំណើនថវិកាប៉ុណ្ណោះ៕

លទ្ធផលផ្លូវការគណបក្សប្រជាជនកម្ពុជាទទួលបាន ៥៥អាសនៈ សម្រាប់ការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥

2024/03/05 12:18:02 pm        512
គណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥អាសនៈសម្រាប់ការបោះឆ្នោតជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ នេះបើយោងតាមការប្រកាសលទ្ធផលផ្លូវការ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ដែលទើបប្រកាសនាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។យោងតាមការប្រកាសលទ្ធផលផ្លូវការរបស់ គ.ជ.ប ដែលប្រកាសដោយឯកឧត្តម ម៉ុក ដារ៉ា អគ្គ​លេខាធិការរង គ.ជ.ប បានឱ្យដឹងថា យោងតាម​សេចក្តីស្តីពីកា​រ​រៀប​ចំ​ការ​បោះឆ្នោត​ជ្រើស​តាំង​សមជិក​ព្រឹទ្ធសភា នីតិកាលទី៥ តាមបណ្តាភូមិភាគ នៃ​ខេត្តនីមួយៗ​ដែល​ដំណើរ​ការ​រៀប​ចំបោះ​ឆ្នោត​នោះ បង្ហាញថាគណបក្សប្រជាជនកម្ពុជាទទួលបានឆ្នោតគាំទ្រច្រើនជាងគេ។ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រជិត ៩៥% ស្មើនឹង៥៥អាសនៈ ខណៈ​គណបក្សឆន្ទៈខ្មែរទទួលបាន៣អាសនៈ។ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា ក្រោយ​ពី​ការ​ប្រកាស​លទ្ធផល​ផ្លូវការ និងចំនួនអាសនៈរួចរាល់ ព្រឹទ្ធសភានឹងដំណើរការសកម្មភាពរបស់ខ្លួន ដោយ​រៀប​ចំ​ការ​អញ្ជើញសមាជិកព្រឹទ្ធសភាដែលជាប់ឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដើម្បី​ចូលរួមកិច្ចប្រជុំលើកដំបូងទៅតាមកាលបរិច្ឆេទ។អ្នកនាំពាក្យរូបនេះ បានវាយតម្លៃថា ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា​កាល​ពីថ្មីៗ​នេះ​មាន​ភាព​ល្អប្រសើរ ហើយគណបក្ស​នយោបាយ​មាន​ភាព​ចាស់ទុំ​ដែលបា​ន​ទទួល​យក​ចំពោះ​ការ​រៀបចំ​ការ​បោះឆ្នោតនេះ ហើយសង្ឃឹមថា​ភាព​ចាស់ទុំរ​បស់​គណបក្ស​នយោបាយ​ដូច​ដែល​កំពុង​មាន​ក្នុង​ពេលបច្ចុប្បន្ន ក៏ដូចជាមន្រ្តីរៀបចំការបោះឆ្នោត និងភាគីពាក់ព័ន្ធ នឹងចូលរួម​ធ្វើ​ឱ្យ​ការ​បោះឆ្នោត​ដទៃទៀត​នៅកម្ពុជាកាន់តែប្រសើរជាងនេះ។ សូមជម្រាបថា ចំនួនអាសនៈក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​សរុប​ចំនួន​៦២​អាសនៈ​ ដែលក្នុងចំណោមអាសនៈទាំងនោះគឺសមាជិកព្រឹទ្ធសភាចំនួន២រូប ត្រូវបានចាត់​តាំង​ដោយ​ព្រះមហាក្សត្រ, សមាជិកព្រឹទ្ធសភាចំនួន២ពីររូរូបទៀត ត្រូវបានរដ្ឋសភាបោះឆ្នោត​ជ្រើសតាំ​ង​ដោយ​តាម​មតិភាគច្រើន និងសមាជិកព្រឹទ្ធសភាឯទៀត ត្រូវជ្រើសតាំង​ដោយ​ការ​បោះឆ្នោត​អសកល ដែលមានអង្គបោះឆ្នោតអ្នកតំណាងរាស្រ្ត និងក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមុខតំណែង៕ អត្ថបទ សេក ឧត្តម 

ក្រុមហ៊ុន SPC បង្ហាញបំណងវិនិយោគលើឧស្សាហកម្មចំណីអាហារ នៅព្រះរាជាណាចក្រកម្ពុជា

2024/03/05 11:06:18 am        279
នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន​-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែល​បាន​ឆ្លៀត​ពេល​ដ៏​មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំងបានគោរពជម្រាបជូន សម្ដេចធិបតី ថា ក្រុមហ៊ុនមាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី ហើយក៏មានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក រួម​ទាំងតំបន់អាស៊ាន។ លោកប្រធានក្រុមហ៊ុន បានបន្ថែមទៀតថា ក្រុមហ៊ុនផ្ដោតលើវិស័យកសិ-ឧស្សាហកម្ម ហើយមានជំនាញលើការផលិតចំណីអាហារ និងការកែច្នៃវេចខ្ចប់ផ្លែឈើ ដែល​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ក៏​មាន​រោងចក្រ​ក្នុង​ការ​កែច្នៃ​ផលិត​ផល​ពី​ផ្លែឈើ ដើម្បី​នាំ​ចេញ​ទៅ​បណ្តា​ទីផ្សារ​ទាំង​នៅក្នុងតំបន់អាស៊ី និងពិភពលោកផងដែរ ហើយក្រុមហ៊ុន​ក៏​មាន​នាំចូល​នូវ​វត្ថុធាតុ​ដើម​ពី​បណ្ដា​ប្រទេសមួយចំនួន ដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។ ជាមួយគ្នានេះ លោក​នាយក​ប្រតិបត្តិ ក៏បានបង្ហាញបំណងវិនិយោគលើវិស័យឧស្សាហកម្មចំណីអាហារនៅកម្ពុជា ដែល​ជា​ជំនាញ​របស់​ក្រុមហ៊ុន SPC Group។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែល​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​ប្រធានក្រុមហ៊ុន និងបានគូសបញ្ជាក់អំពី​ភាព​ទាក់​ទាញ​នៃ​បរិស្ថាន​វិនិយោគ​ដែល​មាន​ភាព​ប្រាកដ​និយម អនុគ្រោះ និងបត់បែន ដោយរាជរដ្ឋាភិបាលបានដាក់ចេញ គោល​នយោបាយ ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងការលើកទឹកចិត្តនានា សម្រាប់​វិនិ​យោគិន និងធុរជន ជាពិសេសលើវិស័យកសិកម្ម។ សម្ដេចធិបតីក៏បានបន្ថែមថា វិស័យ​កសិកម្ម​ជា​វិស័យ​អាទិភាពមួយ ហើយរាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ដែល​រួមមានការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ការបង្កើតឱ្យមាន​នូវ​យន្តការ​ក្នុង​ការ​គាំទ្រ​ដល់​ប្រជាកសិករ ការបង្កើតនូវសមាគមកសិករទំនើប ការលើកកម្ពស់​នូវ​គុណ​ភាព​ផលិត​ផល ដើម្បីពង្រឹងនូវផលិតភាព និងគុណភាពផលិតផលកសិកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹម​នឹង​នេះ សម្ដេចធិបតី ក៏បានគូស​រំលេច​ពីគោល​នយោបាយ​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​ដល់​ការ​វិនិយោគ​លើ​វិស័យកសិកម្ម ដែលរួមមានការលើកលែងពន្ធលើដីកសិកម្ម ពន្ធនាំចូល​សម្ភារ​កសិកម្ម និងពន្ធកសិផលកសិកម្ម ក៏ដូចជាការធានានូវតម្លៃអគ្គិសនី ការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន ប្រព័ន្ធធារាសាស្ត្រ ដែលជាកត្តាគន្លឹះជួយកាត់បន្ថយថ្លៃដើមផលិត ដើម្បី​រក្សា​នូវ​ភាព​ប្រកួត​ប្រជែង​ក្នុងទីផ្សារ។ ឆ្លើយតបទៅនឹងបំណងវិនិយោគរបស់ក្រុមហ៊ុន សម្ដេចធិបតី បាន​ស្វាគមន៍ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ស្វែង​រកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ៕

កូរ៉េខាងជើង ថ្កោលទោសសមយុទ្ធយោធាកូរ៉េខាងត្បូង-អាមេរិក ដោយព្រមានពីផលវិបាកបន្ថែមទៀត

2024/03/05 10:36:51 am        233
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃអង្គារ (០៥ មីនា) នេះថាក្រសួងការពារជាតិរបស់កូរ៉េខាងជើង បានជំរុញឱ្យកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បញ្ឈប់ការធ្វើសមយុទ្ធយោធា ដោយនិយាយថាសមយុទ្ធនោះជាការហាត់សមសម្រាប់សង្គ្រាម ហើយបានព្រមានអំពីផលវិបាកដែលកើតមានពីសកម្មភាពយោធានោះ។យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចាប់ផ្តើមសមយុទ្ធនិទាឃរដូវប្រចាំឆ្នាំរបស់ពួកគេកាលពីថ្ងៃចន្ទ ជាមួយនឹងចំនួនទាហានពីរដងបើធៀបនឹងឆ្នាំមុន ដោយស្វះស្វែងកែលម្អការឆ្លើយតបរបស់ពួកគេចំពោះការវិវត្តន៍នៃការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ប្រព័ន្ធផ្សព្វផ្សាយ KCNA បាននិយាយថា អ្នកនាំពាក្យម្នាក់នៃក្រសួងការពារជាតិទីក្រុងព្យុងយ៉ាង បាននិយាយថា កូរ៉េខាងជើងថ្កោលទោសយ៉ាងខ្លាំងនូវអ្វីដែលខ្លួនហៅថាសមយុទ្ធយោធា «មិនប្រុងប្រយ័ត្ន» និងជំរុញឱ្យពួកគេបញ្ឈប់ជាបន្ទាន់។ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនឹងត្រូវ «ជួបផលវិបាកសម្រាប់ជម្រើសខុសឆ្គងរបស់ពួកគេ» ដោយបានប្តេជ្ញាថានឹងធ្វើ «សកម្មភាពយោធាដើម្បីគ្រប់គ្រងយ៉ាងមុតមាំនូវបរិយាកាសសន្តិសុខរបស់ខ្លួន»។អ្នកនាំពាក្យរូបនោះបន្ថែមថា សមយុទ្ធនេះមិនមែនជាការការពារទេ ប៉ុន្តែជាការប៉ុនប៉ងដើម្បីឈ្លានពានកូរ៉េខាងជើង ដោយចង្អុលបង្ហាញទៅលើទំហំកើនឡើងនៃសមយុទ្ធ និងការចូលរួមពីបណ្ដាប្រទេសសមាជិកចំនួន ១១ នៃបញ្ជាការរបស់អង្គការសហប្រជាជាតិ៕

ក្រុមហាម៉ាស និងអ្នកសម្រុះសម្រួល បន្តកិច្ចចរចាបទឈប់បាញ់ហ្កាហ្សា ទោះអ៊ីស្រាអែល អវត្តមានក៏ដោយ

2024/03/05 10:32:14 am        256
ក្រុមហាម៉ាស និងក្រុមអ្នកសម្រុះសម្រួលអេហ្ស៊ីប បាននិយាយកាលពីថ្ងៃចន្ទ (០៤ មីនា) ថាពួកគេបានបន្តកិច្ចពិភាក្សានៅទីក្រុងគែរ ស្តីពីការធានាបទឈប់បាញ់ហ្កាហ្សា ទោះបីជាអ៊ីស្រាអែល សម្រេចមិនបញ្ជូនគណៈប្រតិភូទៅចូលរួមកិច្ចពិភាក្សានោះក៏ដោយ ខណៈទីក្រុងវ៉ាស៊ីនតោន បានជំរុញម្តងទៀតឱ្យមានបទឈប់បាញ់ ការដោះលែងចំណាប់ថ្នូរ និងផែនការកាត់បន្ថយគ្រោះមហន្តរាយមនុស្សធម៌។អ៊ីស្រាអែល បានបដិសេធមិនធ្វើអត្ថាធិប្បាយជាសាធារណៈលើកិច្ចចរចាទីក្រុងគែរទេ ប៉ុន្តែប្រភពមួយបានប្រាប់សារព័ត៌មានរ៉យទ័រថា អ៊ីស្រាអែលមិនទៅចូលរួមដោយសារតែក្រុមហាម៉ាស មិនផ្តល់បញ្ជីចំណាប់ថ្នូរដែលនៅរស់ ខណៈពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលគ្រប់គ្រងតំបន់ហ្កាហ្សានេះនិយាយថា ពួកគេនឹងផ្តល់បញ្ជីឈ្មោះចំណាប់ថ្នូរនៅពេលពួកគេយល់ព្រមលើលក្ខខណ្ឌបទឈប់បាញ់។ប្រភពសន្តិសុខអេហ្ស៊ីបចំនួនពីរបាននិយាយថា អ្នកសម្រុះសម្រួលកំពុងទាក់ទងជាមួយអ៊ីស្រាអែល ដែលអនុញ្ញាតឱ្យការចរចាបន្តបាន ទោះបីជាពួកគេអវត្តមានក៏ដោយ។ប្រភពប៉ាឡេស្ទីនដែលស្និទ្ធនឹងកិច្ចចរចានេះបាននិយាយថា ការពិភាក្សានៅតែ «មិនមានភាពងាយស្រួល» ដោយអ៊ីស្រាអែល ប្រកាន់ខ្ជាប់នូវការទាមទាររបស់ខ្លួនសម្រាប់បទឈប់បាញ់បណ្តោះអាសន្នដើម្បីដោះលែងចំណាប់ថ្នូរ ខណៈក្រុមហាម៉ាស កំពុងស្វះស្វែងរកការធានាថាសង្រ្គាមនឹងមិនចាប់ផ្តើមម្តងទៀត៕

ប្រធានទីភ្នាក់ងារ UNRWA ព្រមានអំពី យុទ្ធនាការរួមគ្នា ដើម្បីបញ្ចប់ប្រតិបត្តិការរបស់ខ្លួន

2024/03/05 10:28:12 am        180
ប្រធានទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃចន្ទ អំពី «យុទ្ធនាការរួមគ្នា និងដោយចេតនា» ក្នុងគោលបំណងបញ្ចប់ប្រតិបត្តិការរបស់ខ្លួន ខណៈប្រទេសអ៊ីស្រាអែល បានចោទប្រកាន់ទីភ្នាក់ងារនេះពីបទថា បានជួលប្រតិបត្តិការយោធាជាង៤៥០នាក់ មកពីក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធផ្សេងទៀត។លោក ហ្វីលីព ឡាហ្សារីនី(Philippe Lazzarini) មិនបានបញ្ជាក់ច្បាស់ចំពោះការចោទប្រកាន់ចុងក្រោយ ដែលបានធ្វើឡើងដោយយោធាអ៊ីស្រាអែល កាលពីថ្ងៃចន្ទនោះទេ ប៉ុន្តែលោកបានអំពាវនាវដល់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu សម្រាប់ការបញ្ជាក់ដោយបើកចំហថា ទីភ្នាក់ងារ UNRWA នឹងពុំក្លាយជាផ្នែកមួយ ក្រោយសង្គ្រាមនៅតំបន់ហ្កាហ្សា នោះទេ។លោក Lazzarini បានប្រាប់សភាដែលមានសមាជិក ១៩៣រូប ថាទីភ្នាក់ងារ UNRWA កំពុង ដំណើរការក្នុងស្ថានភាពលំបាកខ្លាំង បន្ទាប់ពីប្រទេសចំនួន១៦ បានផ្អាកការផ្តល់មូលនិធិសរុបចំនួន ៤៥០ លានដុល្លារ នៅពេលដែលប្រទេសអ៊ីស្រាអែល កាលពីខែមករា បានចោទប្រកាន់បុគ្គលិកទីភ្នាក់ងារ UNRWA ចំនួន ១២ នាក់ ថាបានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស។ បុគ្គលិកទីភ្នាក់ងារ UNRWA ត្រូវបានបណ្តេញចេញ ហើយការស៊ើបអង្កេតផ្ទៃក្នុងឯករាជ្យរបស់អង្គការសហប្រជាជាតិ ក៏បានចាប់ផ្តើម។ទីភ្នាក់ងារ UNRWA បានផ្តល់ការងារដល់មនុស្ស ១៣.០០០នាក់នៅតំបន់ហ្កាហ្សា ដែលដំណើរការនៅតាមសាលារៀន គ្លីនិកថែទាំសុខភាព និងសេវាសង្គមផ្សេងៗទៀត ព្រមទាំងការចែកចាយជំនួយមនុស្សធម៌។ អង្គការសហប្រជាជាតិ បាននិយាយថាបច្ចុប្បន្នមនុស្សប្រហែល ៣.០០០នាក់ នៅតែធ្វើការដើម្បីផ្តល់ជំនួយនៅក្នុងតំបន់ហ្កាហ្សា ជាកន្លែងដែលមនុស្ស ៥៧៦.០០០នាក់ មួយភាគបួននៃចំនួនប្រជាជន បានឈានចេញមួយជំហានពីគ្រោះទុរ្ភិក្ស។

លោក Trump ឈ្នះរឿងក្ដីដកឈ្មោះចេញពីសន្លឹកឆ្នោតរដ្ឋ Colorado នៅតុលាការកំពូលអាមេរិក

2024/03/05 10:24:42 am        258
តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានប្រគល់ជ័យជម្នះដ៏ធំមួយដល់លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃចន្ទ (០៤ មីនា) ដោយរារាំងរដ្ឋនានាពីការដកសិទ្ធិបេក្ខជនការិយាល័យសហព័ន្ធ ក្រោមបទប្បញ្ញត្តិធម្មនុញ្ញពាក់ព័ន្ធនឹងការបះបោរ និងច្រានចោលការដកឈ្មោះលោក ត្រាំ ចេញពីសន្លឹកឆ្នោតរដ្ឋ ខូឡូរ៉ាដូ (Colorado)។ក្រុមយុត្តិធម៌បានបដិសេធជាឯកច្ឆ័ន្ទលើការសម្រេចកាលពីថ្ងៃទី១៩ ខែធ្នូ ដោយតុលាការកំពូលនៃរដ្ឋ ខូឡូរ៉ាដូ ក្នុងការដកឈ្មោះអតីតប្រធានាធិបតីរូបនេះចេញពីសន្លឹកឆ្នោតនៃការបោះឆ្នោតបឋមរបស់បក្សសាធារណរដ្ឋនៅថ្ងៃអង្គារ (០៦ មីនា) បន្ទាប់ពីរដ្ឋនេះបានរកឃើញថាវិសោធនកម្មទី១៤ នៃរដ្ឋធម្មនុញ្ញអាមេរិក បានដកសិទ្ធិលោកពីការកាន់តំណែងសាធារណៈម្តងទៀត។ក្រុមយុត្តិធម៌បានកំណត់ថាមានតែសភាប៉ុណ្ណោះដែលអាចអនុវត្តបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញប្រឆាំងនឹងអ្នកកាន់តំណែងសហព័ន្ធ និងបេក្ខជន។ សេចក្តីសម្រេចនេះត្រូវបានដាក់ចេញនៅមុនថ្ងៃ ស៊ុបភើ ធ្យូសដេ (Super Tuesday) ដែលជាថ្ងៃបោះឆ្នោតបឋមដ៏ធំរបស់បេក្ខជនប្រធានាធិបតីអាមេរិក ខណៈរដ្ឋភាគច្រើនធ្វើការប្រកួតប្រជែងជ្រើសរើសតាមគណបក្ស។ជ័យជម្នះលើរឿងក្ដីរបស់លោក ត្រាំ នេះបានកើតឡើងរយៈពេលប្រាំថ្ងៃបន្ទាប់ពីក្រុមយុត្តិធម៌បានយល់ព្រមសម្រេចលើការទាមទារអភ័យឯកសិទ្ធិរបស់លោក ត្រាំ ពីការកាត់ទោសលើការចោទប្រកាន់ទាក់ទងនឹងការព្យាយាមបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០ ដែលលោកប្រធានាធិបតី ចូ បៃដិន បានទទួលជ័យជម្នះ ៕

បេសកជនពិសេសអាមេរិក៖សង្គ្រាមនៅព្រំដែនលីបង់ និងអ៊ីស្រាអែល នឹងមិនអាចទប់ស្កាត់បានទេ

2024/03/05 10:20:29 am        191
បេសកជនពិសេសអាមេរិក លោក Amos Hochstein បាននិយាយកាលពីថ្ងៃចន្ទថា បទឈប់បាញ់នៅ តំបន់ហ្កាហ្សា នឹងមិននាំឲ្យមានការបញ្ចប់ដោយស្វ័យប្រវត្តិចំពោះអរិភាពនៅទូទាំងព្រំដែន ភាគខាងត្បូងនៃប្រទេសលីបង់ ហើយលោកបានព្រមានអំពីហានិភ័យពីការកើនឡើងនៃជម្លោះនេះ។លោក Hochstein កំពុងបំពេញទស្សនកិច្ចនៅទីក្រុងបេរូត ( Beirut) ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីបញ្ចប់ការបាញ់ប្រហារគ្នារយៈពេល៤ ខែរវាងក្រុមហេបូឡា និងអ៊ីស្រាអែល ដែលបានកើតឡើងស្របគ្នានឹងសង្រ្គាមហ្កាហ្សា។នេះគឺជាជម្លោះដ៏អាក្រក់បំផុតនៅទូទាំងព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ ចាប់តាំងពីសង្រ្គាមឆ្នាំ ២០០៦ ដែលបង្កឲ្យមានការភ័យខ្លាចនៃការប្រឈមមុខដាក់គ្នា កាន់តែធំឡើង។លោកបានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីជួបជាមួយប្រធានសភានៃប្រទេសលីបង់ Nabih Berri ដែលស្និទ្ធនឹងហេសបូឡាថា៖«ការកើនឡើងនៃអំពើហិង្សា គឺគ្មានផលប្រយោជន៍របស់នរណាម្នាក់ឡើយ ហើយមិនមានអ្វីជាសង្គ្រាមមានដែនកំណត់ទេ»។លោក Hochstein បានបញ្ជាក់ថា ការប៉ះទង្គិចគ្នានៅតាមព្រំដែន បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។លោកបានបន្ថែមថា៖«បទឈប់បាញ់បណ្តោះអាសន្ន គឺមិនគ្រប់គ្រាន់ទេ។ សង្គ្រាមមានដែនកំណត់ គឺមិនអាចទប់ស្កាត់បានទេ»។អនុប្រធានសភាលីបង់ លោក Elias Bou Saab បានប្រាប់សារព័ត៌មានរ៉យទ័រថា លោកជឿថា ពេលវេលានៃដំណើរទស្សនកិច្ចរបស់លោក Hochstein បានបង្ហាញពីវឌ្ឍនភាពក្នុងកិច្ចខិតខំប្រឹងប្រែងជុំវិញបទឈប់បាញ់ហ្កាហ្សា។

គណបក្សប្រជាជនកម្ពុជា ប្រកាសទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

2024/03/05 10:19:53 am        143
គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ ប្រកាស​ជាឱឡារិក ដោយគោរព និងទទួល​យកលទ្ធផល​នៃការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ​នីតិកាលទី៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសនៅថ្ងៃទី៥ ខែ​មីនានេះ។គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល​ទី៥ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ បានប្រព្រឹត្ត​ទៅ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុងបរិយាកាសនយោបាយប្រកបដោយលក្ខណៈសេរី មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងការគំរាមកំហែង ដែលបានធានានូវលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌នៃការបោះឆ្នោត។ គណបក្ស​ប្រជាជនកម្ពុជាលើកឡើងថា គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជី គណបក្ស​ឈរ​ឈ្មោះបោះ​ឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះ សុទ្ធតែបានធ្វើសកម្មភាពដោយសេរី ហើយ​អ្នក​បោះឆ្នោត​គ្រប់​រូប​បាន​អនុវត្តយ៉ា​ង​ពេញ​លេញ​នូវ​សិទ្ធិ​សម្រេច​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​បោះឆ្នោ​ត​នេះ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ តាមរយៈព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានភាពចាស់ទុំ ហើយកាន់តែត្រូវបានពង្រឹងឡើងតាមគន្លងនីតិរដ្ឋ ក្នុង​បរិការណ៍ដែលព្រះរាជាណាចក្រកម្ពុជាមានសន្តិភាព និងឯកភាពជាតិពេញលេញ ប្រជាជន​កំពុង​រស់​នៅ​យ៉ាងសុខដុមរមនា និងសម្រេចបានសមិទ្ធផលថ្មីៗទៀត ក្នុងការអភិវឌ្ឍសង្គមជាតិ។គណបក្សប្រជាជនកម្ពុជា ប្រកាសជាឱឡារិកនូវការគោរព និងទទួលយកលទ្ធផលផ្លូវការនៃការ បោះ​ឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែល គ.ជ.ប បានប្រកាសនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ។ លទ្ធផលនៃការបោះឆ្នោតនេះពិតជាបានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈដ៏ថ្លៃថ្លា និងមោះមុត​របស់​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេសក្នុងការថែរក្សាសន្តិភាព និងបន្តជំរុញការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ខ្លួន៕

ប្រភពទួរគី អះអាងថា លោកអេរដូហ្គែន និង លោកអាបាស គ្រោងនឹងពិភាក្សាគ្នាអំពីការផ្តល់ជំនួយដល់តំបន់ហ្កាហ្សា

2024/03/05 10:15:26 am        214
ប្រភពការទូតទួរគី បាននិយាយកាលពីថ្ងៃចន្ទថា លោកប្រធានាធិបតី តាយីប អេរដូហ្គែន (TAYYIP ERDOGAN) គ្រោងនឹងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទួរគីក្នុងការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សាជាមួយប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូដ អាបាស (MAHMOUD ABBAS) ក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុងអង់ការ៉ា ក្នុងសប្តាហ៍នេះ។ថ្លែងនៅក្នុងវេទិកាការទូតនៅប្រទេសទួរគីកាលពីចុងសប្តាហ៍ រដ្ឋមន្ត្រីការបរទេសរបស់អាជ្ញាធរប៉ាឡេស្ទីន លោក រីយ៉ាដ អាល់ ម៉ាលីគី (RIYAD-AL MALIKI) បានបញ្ជាក់ថា លោកអាបាស នឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងអង់ការ៉ា នៅថ្ងៃអង្គារនេះ និងជួបលោកអេរដូហ្គែន។ប្រទេសទួរគី ដែលបានរិះគន់អ៊ីស្រាអែលយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់ខ្លួនលើតំបន់ហ្កាហ្សា និងបានគាំទ្រវិធានការដើម្បីឲ្យមានការកាត់ទោសអំពើប្រល័យពូជសាសន៍ នៅតុលាការពិភពលោកនោះ បានអំពាវនាវម្តងហើយម្តងទៀតឲ្យមានបទឈប់បាញ់។ ប៉ុន្តែទីក្រុងអង់ការ៉ា មិនមានការចូលរួមផ្ទាល់ ក្នុងការចរចាបទឈប់បាញ់ទេ។មិនដូចសម្ព័ន្ធមិត្តលោកខាងលិច និងប្រទេសឈូងសមុទ្រមួយចំនួនទេ សមាជិកណាតូទួរគី មិនចាត់ទុកក្រុមហាម៉ាស ដែលជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្កាហ្សា ហើយកាលពីថ្ងៃទី៧ ខែតុលា បានធ្វើការវាយប្រហារមួយនៅក្នុងទឹកដីអ៊ីស្រាអែល ដែលជំរុញឲ្យមានយុទ្ធនាការអ៊ីស្រាអែល ក្នុងនាមជាអង្គការភេរវកម្ម។ប្រភពការទូត បាននិយាយថា លោកអេរដូហ្គែន និង លោកអាបាស នឹងពិភាក្សាអំពីការវិវឌ្ឍថ្មីៗ នៅក្នុងតំបន់ហ្កាហ្សា ក៏ដូចជាស្ថានភាព នៅតំបន់វេសបែង (WEST BANK)។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Macron៖ មានតែ លោក Zelenskiy ទេ ដែលអាចចរចារកិច្ចព្រមព្រៀងទឹកដីអ៊ុយក្រែនបាន
08/14/2025 09:08 AM
លោក Zelenskiy ប្រាប់លោក Trump ថា មេដឹកនាំរុស្ស៊ី កំពុងតែបំផ្លៃជំហរទាមទារបញ្ចប់សង្រ្គាមរបស់ខ្លួន
08/14/2025 09:08 AM
រុស្ស៊ី បញ្ជាក់ពីជំហរមិនផ្លាស់ប្តូរ ក្នុងការឱ្យអ៊ុយក្រែន ដកកម្លាំងទាំងស្រុងពីតំបន់ខ្លួនទាមទារ
08/14/2025 09:08 AM
លោក TRUMP ព្រមានលោក PUTIN មុនជំនួបកំពូលរដ្ឋអាឡាស្កាថានឹងមានផលវិបាកធ្ងន់ធ្ងរ បើគ្មានចេតនាបញ្ចប់សង្គ្រាម
08/14/2025 09:08 AM
វិនិយោគិនចិនមកពីទីក្រុងប៉េកាំង និងខេត្តអានហួយ ស្វែងយល់លើបរិយាកាសវិនិយោគនៅកម្ពុជា
08/14/2025 08:08 AM
កម្ពុជា បន្តអំពាវនាវយ៉ាងទទូចឲ្យថៃ ប្រគល់ទាហានខ្មែរ១៨នាក់មកវិញ និងដាសតឿនឲ្យថៃប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងទាំងឡាយ
08/14/2025 07:08 AM
ថ្ងៃនេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាលយោធាមកពីប្រទេស៧ ចាប់ផ្តើមចុះពិនិត្យស្ថានភាពសន្តិសុខតាមព្រំដែនកម្ពុជា-ថៃ
08/14/2025 06:08 AM
គ្រោះរាំងស្ងួតនៅស៊ែរប៊ី បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាកសិករ និងការចិញ្ចឹមសត្វ
08/13/2025 09:08 PM
រដ្ឋបាលខេត្តស្វាយរៀងរៀបចំវេទិការផ្ដល់ឱកាសជូនដល់ពលករមកពីប្រទេសថៃចុះឈ្មោះស្វែងរកការងារធ្វើ
08/13/2025 08:08 PM
សេចក្តីរាយការណ៍៖ អ៊ីស្រាអែល និងស៊ូដង់ខាងត្បូង ជជែកគ្នាពីការផ្ទេរជនប៉ាឡេស្ទីនទាំងបង្ខំ
08/13/2025 08:08 PM