​សម្តេចតេជោ ហ៊ុន សែន ​៖ ការដកមន្ត្រីផ្លែទុរេននៅខេត្តបាត់ដំបងចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេគួរបញ្ជូនទៅACUបន្ថែមទៀត
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រី និងសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការធានាទូទាត់ថាមពលអគ្គិសនី ដើម្បីពង្រឹងសន្តិសុខជាតិ និងសេដ្ឋកិច្ច

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន

2026/04/26 04:23:32 pm        27
(ខេត្តត្បូងឃ្មុំ) នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំនៃយុវជន គណបក្សថ្នាក់កណ្តាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះសួរសុខទុក្ខ និងនាំ យកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិ នារីកម្ពុជា ជូនដល់ ឯកឧត្តម កង ណែម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អតីត រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាល នៅគេហដ្ឋាន ស្ថិតនៅភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈប្រតិភូ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធាន យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ កាយឫទ្ធិនារីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជូនដល់ឯកឧត្តម កង ណែម ព្រមទាំងក្រុមគ្រួសារ ដែលជានិច្ចកាលសម្ដេចតេជោ សម្ដេចកិត្តព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងតែគិតគូរ យកចិត្តទុកដាក់អំពីសុខទុក្ខប្រជាជន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលធ្លាប់មានស្នាដៃ និងគុណបំណាច់ចំពោះ ប្រទេសជាតិមាតុភូមិ។ឯកឧត្តម កង ណម បានមានប្រសាសន៍ថា៖ «ខ្ញុំបាទព្រមទាំងក្រុមគ្រួសារ សូមសម្ដែងកតញ្ញូតាធម៌ និងសេចក្តីសោមនស្សចិត្តយ៉ាងក្រៃលែង គោរពជូនចំពោះ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ដែលបានចាត់ឯកឧត្តម ចាយ បូរិន ជាតំណាងដ៏ខ្ពង់ខ្ពស់ ចុះមកសួរសុខទុក្ខ និងនាំយក អំណោយដ៏ថ្លៃថ្លា មកផ្តល់ឱ្យខ្ញុំបាទ និងក្រុមគ្រួសារដល់គេហដ្ឋានផ្ទាល់។ ខ្ញុំបាទនិងក្រុមគ្រួសារ ពិតជាមាន កិត្តិយសនិងក្តីរំភើបរីករាយឥតឧបមា ចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបន្តប្រតិបត្តិតាម ប្រពៃណីដ៏ល្អផូរផង់ ពីសម្ដេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាព ផ្ដល់ភាពកក់ក្តៅ និង ក្តីសង្ឃឹមដល់ព្រឹទ្ធាចារ្យ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ ស្របតាមគោលការណ៍របស់គណបក្ស ប្រជាជនកម្ពុជា»។ឯកឧត្តមក៏បានបញ្ជាក់ពីការគាំទ្រ និងមានជំនឿជឿជាក់យ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយម និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តការពារ និងថែរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម អធិបតេយ្យជាតិ បូរណភាពទឹកដី តាមរយៈការចរចារដោយសន្តិវិធី និងការអភិវឌ្ឍសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ ព្រមទាំងបានគោរពជូនពរ សម្ដេច តេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត និងសម្តេច ថ្នាក់ដឹកនាំ គណបក្សគ្រប់លំដាប់ថា្នក់ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមទទួលបាននូវឧត្តមពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ និងសូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីដឹកនាំនាវាកម្ពុជា ឈានឆ្ពោះទៅរកត្រើយ វឌ្ឍនភាពជានិរន្តរ៍។ក.ការងារគណបក្ស ឯកឧត្តម បានក្លាយជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ក្នុងមហាន្និបាតលើកទី២ នាថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៨៩។ខ.សិក្សាវគ្គអប់រំនយោបាយ រួមមាន៖ ១)ឆ្នាំ១៩៧៨ វគ្គអប់រំទ្រឹស្ដីគ្រប់គ្រង ចាត់តាំង និងសេដ្ឋកិច្ច ចំនួន ៤វគ្គ រយៈពេល២ខែ នៅទីក្រុងហូជីមិញ ២)ឆ្នាំ១៩៨០រៀនវគ្គអប់រំទ្រឹស្តី ទស្សនវិជ្ជា គ្រប់គ្រង ចាត់តាំង យុវជន កុមារ និងសេដ្ឋកិច្ច រយៈពេល៦ខែ នៅសាលាយុវជនជាន់ខ្ពស់ វីលហែមពិច ប្រទេសអាល្លឺម៉ង់ ៣)ឆ្នាំ១៩៨២ វគ្គអប់រំទ្រឹស្ដី ទស្សនៈវិជ្ជា គ្រប់គ្រង ចាត់តាំង ដឹកនាំ និងសេដ្ឋកិច្ច រយៈពេល៦ខែ នៅទីក្រុងហាណូយ សាធារណៈរដ្ឋសង្គមនិយម វៀតណាម។គ. ប្រវត្តិការងា រួមមាន៖ ១)ឆ្នាំ១៩៧៩ ចូលរួមរណសិរ្សរួបរួមជាតិកម្ពុជា ២)ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ១៩៨៥ ជាអនុប្រធានយុវជនសង្គ្រោះជាតិកម្ពុជា ៣)ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៨៩ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម ៤)ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ១៩៩០ អនុប្រធានគណៈចាត់តាំងថ្នាក់កណ្តាល ៥)ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩២ អនុប្រធានទូរលេខ សម្ងាត់ក្រសួងមហាផ្ទៃ ៦)ថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៩៣ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៧)ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៤ ទី ប្រឹក្សាក្រសួងមហាផ្ទៃ ៨)ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ទីប្រឹក្សាក្រសួងមហាផ្ទៃ ៩)ថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៩៩៨ ទីប្រឹក្សា សម្តេច ហ៊ុន សែន ១០)ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០០៤ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ១១)ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៩ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការ កិច្ច ១២)ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ជាទីប្រឹក្សារាជរដ្ឋាភិបាល។ជាងនេះទៅទៀត ឯកឧត្តម បានចែករំលែកបទពិសោធ និងផ្តល់អនុសាសន៍មួយចំនួន ដល់យុវជនគណបក្សដូចខាងក្រោម៖១. យុវជនត្រូវរួមសាមគ្គីគ្នាជាធ្លុងតែមួយ គ្រប់កាលៈទេសៈក្រោមការដឹកនាំរបស់គណបក្ស។២. យុវជនត្រូវចេះស្រលាញ់ រាប់អានគ្នា ជួយគ្នាទៅវិញទៅមក ដើម្បីជាកម្លាំងរឹងមាំការពារប្រទេសជាតិ។ ៣. យុវជនត្រូវរួមចំណែកកាតព្វកិច្ចការពារជាតិ ការពារសន្តិភាព សន្តិសុខសង្គម។៤. យុវជនត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន (ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ)។៥. វប្បធម៌នៃការសួរសុខទុក្ខ ជាប្រពៃណីដ៏ល្អផូរផង់របស់ដូនតាខ្មែរយើង សំណូមពរឱ្យបន្តបំផុស សកម្មភាពនេះ បានទូលំទូលាយដល់ភូមិ ឃុំ/សង្កាត់ ស្រុក/ខណ្ឌ និងរាជធានីខេត្ត។ឯកឧត្តមប្រធានប្រតិភូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ ការខិតខំប្រឹងប្រែង របស់ឯក ឧត្តម ដែលបានចូលរួមចំណែកបម្រើគណបក្សនិងប្រជាជននាពេលកន្លងមក ព្រមទាំងបានប្រគល់នូវអំណោយដ៏ថ្លៃថ្ល របស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះឯកឧត្តម កង ណែម និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោក ទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី តាមជួយបីបាច់ថែរក្សា ឯកឧត្ដម ព្រមទាំងក្រុមគ្រួសារ មានសុខភាព ល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ទទួលបាននូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈ ដទៃឡើយ៕

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

2026/04/11 08:18:11 am        204
ឧត្តរមានជ័យ ៖ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ឫទ្ធិ​សែន ​រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន​ក្រសួង​អភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ​២០២៦ បានចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ចំនួន​១​ខ្សែ ​មាន ៤កំណាត់ ប្រវែងសរុប ៩ ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់​លូមូល​មុខ​មួយចំនួន ៦កន្លែង និងលូមូលមុខពីរចំនួន២កន្លែង ស្ថិតនៅទីតាំងដី​សម្បទាន​សង្គម​កិច្ច ក្នុងភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ អនុវត្ត​ដោយ​ក្រុម​ហ៊ុន វិស្វកម្ម សំណាងខនស្ត្រាក់សិន។ នៅក្នុងឱកាសនោះដែរ លោកជំទាវឯក គន្ធវារី បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់នៅក្នុងមូលដ្ឋាននេះ ចំពោះការទទួលបាន​សមិទ្ធផល​ថ្មី​បន្ថែម​ទៀត​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការ​ដឹក​ជញ្ជូន​កសិផល និងការទទួលសេវាសាធារណៈនានា ព្រមទាំងបង្កើនការតភ្ជាប់រវាងភូមិ ទៅ​ភូមិ ​និងឃុំទៅឃុំ ប្រើប្រាស់ ដោយចំណេញបានទាំងពេលវេលា និងថវិកា ដែលនឹង​ចូល​រួម​ចំណែក​យ៉ាង​សំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាជននៅតំបន់នោះ។  លោកជំទាវ អនុរដេ្ឋលេខាធិការ ក៏បានរំលេចអំពីយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាល ដែលមានចក្ខុវិស័យប្រែក្លាយប្រទេសកម្ពុជា ជាប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ខាងលើ ក្រសួង​អភិវឌ្ឍន៍​ជន​បទ​បាន​ដាក់ចេញនូវ គោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលបានកំណត់ចក្ខុវិស័យ “កសាង​តំបន់​ជន​បទ​កម្ពុជា ប្រកបដោយវិបុលភាព បរិយាប័ន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ក្នុងគោលបំណងដើម្បី “(១) បង្កើនប្រាក់​ចំណូល​គ្រួសា​រ​នៅ​ជន​បទ​ ឱ្យមានជីវភាពសមរម្យ និងមានប្រាក់ចំណូលប្រកបដោយចីរភាព និង (២) បង្កើន​សុខ​មាល​ភាព​គ្រួសារនៅជនបទឱ្យមានសុខភាពល្អ និងរស់នៅក្នុងបរិស្ថានស្អាត” អមដោយ​យុទ្ធសាស្រ្ត​អាទិភាពជាសសរស្តម្ភចំនួន ៥ គឺ (ទី១) អភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធរូបវន្ត និង​គមនាគមន៍​ប្រកបដោយភាពធន់ (ទី២) លើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅ​របស់​សហគមន៍​ជន​បទ ប្រកបដោយនិរន្តភាព (ទី៣) អភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ (៤) ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និង (៥) ពង្រឹងស្ថាប័ន​តាម​រយៈ​ការ​រៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។ លោកជំទាវ ឯក គន្ធវារី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ និងបានណែនាំដល់អាជ្ញាធរ សហការ​ណែ​នាំ និងបំផុសឱ្យប្រជាពលរដ្ឋ ចូលរួមថែទាំផ្លូវនេះ ដោយមានការយាមកាមយ៉ាងហ្មត់ចត់ និង​ទប់​ស្កាត់​រថយន្តដឹកទំនិញលើសចំណុះ កុំឱ្យធ្វើចរាចរណ៍លើផ្លូវនេះ ដើម្បី​រក្សាគុណ​ភាព​ផ្លូវ​ឱ្យ​បាន​គង់​វង្សយូរអង្វែង និងចាត់ទុកផ្លូវនេះជាសម្បត្តិរួមរបស់ពួកគាត់៕ អត្ថបទ៖ ឃិន សារិទ្ធ

គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ

2026/03/30 01:27:04 pm        295
ភ្នំពេញ៖ គណបក្សនយោបាយសម្ព័ន្ធភាព ដែលមានចំនួន ២៩ គណបក្ស បានបង្ហាញ​ជំហរ​របស់​ខ្លួន​ក្នុងការចូលរួមដោះ​ស្រាយបញ្ហាដែលជាកង្វល់រួមសម្រាប់ជាតិ និងប្រជាជន។ អ្វីដែល​សំខាន់​ផ្តោត​លើការសាមគ្គីភាពដើម្បីរួមគ្នាជួយជាតិ មាតុភូមិ និងរក្សាឲ្យបាន​សន្តិភាព និង​ការ​អភិវឌ្ឍន៍​ជាតិ​។ ការបង្ហាញជំហរនេះ ក្នុងកិច្ចប្រជុំដើម្បីពិភាក្សាលើវឌ្ឍនភាព នៃសភាពការណ៍​កម្ពុជា ​និងការងារគណបក្សនយោបាយសម្ព័ន្ធភាព នៅវិមាន៧មករា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០២៦។ កិច្ចប្រជុំដឹកនាំដោយឯកឧត្តម សោម សឿន ប្រធាន​ក្រុម​ការងារ​សម្រប​សម្រួល​នៃ​គណបក្ស​​នយោបាយ​សម្ព័ន្ធភាព។ឯកឧត្តម សោម សឿន ប្រធានក្រុមការងារសម្របសម្រួលនៃគណបក្ស​នយោបាយសម្ព័ន្ធភាព​បាន​មាន​ប្រសាសន៍ថា កិច្ចប្រជុំនយោបាយសម្ព័ន្ធភាព គឺដើម្បីពិនិត្យឡើង​វិញ​អំពី​វឌ្ឍនភាព​នៃ​សភាព​ការណ៍ក​ម្ពុជានៅក្នុងពេលបច្ចុប្បន្នពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា ថៃ ដែលភាគីថៃ​រំលោភ​បំពាន​មក​លើ​បូរណភាពទឹកដីកម្ពុជា និងការងារគណបក្សនយោបាយសម្ព័ន្ធភាព។ ឯកឧត្តម​បាន​លើក​ឡើង​ថា សភាពការណ៍តំបន់ និងពិភពលោកកំពុងប្រែប្រួលយ៉ាងលឿន ស្មុគស្មាញ​ហួ​ស​ពី​ការ​ស្មាន។ ហើយវាបានជះឥទ្ធផលដល់សេដ្ឋកិច្ច និងប្រេងឥន្ធនៈ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ដោះ​ស្រាយបន្ថយពន្ធប្រេងឥន្ធនៈ និងការចំណាយឧបត្ថម្ភបន្ថែមដល់កម្មករ និងបានដាក់​ចេញ​នៅ​នយោបាយការប្រើប្រាស់ប្រេងឥន្ធនៈស្ថាប័នជាតិ ស្ថាប័នរដ្ឋ ក៏ដូចជារដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ កាត់បន្ថយការប្រើប្រាស់ការធ្វើដំណើរដែលមិនចាំបាច់។ចំណែក​លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យបានថ្លែងថា កិច្ចប្រជុំ​គណបក្ស​នយោបាយសម្ព័ន្ធភាព ទាំង២៩គណបក្ស នៅថ្ងៃនេះស្តីពីសភាពជាក់​ស្តែង​ព្រំដែន​កម្ពុជា​ ថៃ និងការងារគណបក្សនយោបាយសម្ព័ន្ធភាព គឺដើម្បីជួយគ្នាឲ្យនាវាកម្ពុជាឆ្ពោះទៅមុខ ទាំងការ​គ្រប់គ្រងទឹកដី ទាំងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក​ដែល​កំពុង​តែ​មាន​បញ្ហា​ដូ​ច​ជា​នៅមជ្ឈឹម​បូព៌ា។ចំណែកឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្កីជាតិខ្មែរ បានថ្លែងថា ការ​ប្រជុំ​នេះ គឺផ្លាស់ប្តូរយោបល់រវាងគណបក្សនយោបាយ និងគណបក្សនយោបាយ និង​អំពី​សកម្មភាព​ជា​ប្រចាំ​របស់គណបក្សនយោបាយនិមួយៗ រួមទាំងបញ្ហាដែលជាកង្វល់រួមសម្រាប់បម្រើជូនជាតិ និង​ប្រជាជាតិ។ អ្វីដែលសំខាន់ផ្តោតលើការសាមគ្គីភាពដើម្បីរួមគ្នាជួយជាតិ មាតុភូមិ និង​រក្សាឲ្យបានសន្តិភាពនិងការអភិវឌ្ឍន៍ជាតិ។ ជាក់ស្តែងបញ្ហាប្រឈមសង្គ្រាមនៅមជ្ឈឹមបូព៌ា គឺ​កំពុង​តែជួបបញ្ហាវិបត្តិសេដ្ឋកិច្ចពិភពលោកជាសកល ហើយនេះក៏ជាកង្វល់របស់យើងទាំងអស់គ្នា ដោយ​សម្រាប់កម្ពុជាក៏ជួបបញ្ហាប្រឈមទាំងអស់នេះដែរ។រីឯឯកឧត្តម គង់្គ ប៊ុនធឿន ប្រធានគណបក្សចលនាប្រជាធិបតេយ្យ បានថ្លែងថា កិច្ចប្រជុំនេះ គឺ​មានសារសំខាន់ណាស់សម្រាប់គណបក្សនយោបាយសម្ព័ន្ធភាព ដោយ​សភាព​ការណ៍​នយោបាយ​នៅ​ក​ម្ពុជា ក៏ដូចជាសភាពការណ៍ទូទៅនៅខាងក្រៅប្រទេស គឺការពង្រឹងនៃសម្ព័ន្ធភាពជាការល្អ និង​មាន​ខ្លឹមសារអត្ថន័យជ្រាលជ្រៅចំពោះសម្ព័ន្ធភាពដែលសម្តេចតេជោ ហ៊ុន សែន បាន​មាន​អនុសាសន៍ដ៏ល្អខ្ពង់ខ្ពស់។ ហើយមាន​មោទនភាព​ដែល​មាន​សម្តេច​តេជោ​ដែល​ជា​ឥស្សរជន​ជា​អ្នក​ដឹកនាំ​នយោបាយជាន់ខ្ពស់ មានបទពិសោធន៍ និងចក្ខុវិស័យវែងឆ្ងាយ។គួរបញ្ជាក់ថា សម្ព័ន្ធភាពរវាងបក្សនយោបាយចំនួន២៨ ជាមួយគណបក្សប្រជាជនកម្ពុជា គឺ​មាន​គោល​ដៅ​យូរអង្វែង សម្រាប់ប្រទេសកម្ពុជា។ ការចងសម្ព័ន្ធនេះ ជាការឆ្លុះបញ្ចាំងអំពីសាមគ្គីភាព នៃការថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា៕ អត្ថបទ៖ វង្ស សុភាព

កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤

2026/03/26 12:44:55 pm        294
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត លេចជា​រូបរាំង​ឡើង​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់។ មន្ត្រីជាន់ខ្ពស់របស់ក្រសួងក្រសួងសាធារណការ និង​ដឹក​ជញ្ជូន​អះអាងថា នៅកម្ពុជាការវិវត្តយានយន្តអគ្គិសនីគឺជានិន្នាការកើនឡើងយ៉ាងឆាប់រហ័ស។ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ប្រកាសថា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ទទួល​បាន​គម្រោង​វិនិយោគ​បង្កើត​រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនី "EV" ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ពោធិ៍សាត់ ក្នុងទំហំទុនវិនិយោគ ៤៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤២៨ក​ន្លែង​។ CDC បានអនុម័តគម្រោងនេះ នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៦ និងវិនិយោគ​ដោយ​ក្រុមហ៊ុន ហ្សូ ម៉ូធ័រ (ខេមបូឌា) ឯ.ក។យានយន្តអគ្គិសនី សំដៅដល់ប្រភេទយានយន្តដើរដោយម៉ូទ័រអគ្គិសនី និងប្រើប្រាស់អាគុយ ដើម្បីស្តុកថាមពល។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បាន​បញ្ជាក់​ថា ​យានយន្តអគ្គិសនី មានការសន្សំសំចៃខ្ពស់ និង ផាសុភាព។ នាពេលបច្ចុប្បន្ន ការ​អភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការជាសាកល ដែលកំពុងកើនឡើងយ៉ាងលឿន។ឯកឧត្តម រំលឹកថា សម្រាប់កម្ពុជា ការចុះបញ្ជីយានយន្តអគ្គិសនីចាប់ផ្តើមក្នុងអំឡុងឆ្នាំ២០១៨ ដែលកាលណោះមានរថយន្តអគ្គីសនីតែ ១គ្រឿងគត់ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ចាប់ពីពេលនោះមក ការចុះបញ្ជីយានយន្តអគ្គិសនីមានកំណើនជារៀងរាល់ឆ្នាំ ដូចនឹងនិន្នាការកំណើនយានយន្តអគ្គិសនីលើសកលលោកដែរ។ឯកឧត្តម ផន រឹម មានប្រសាសន៍ថា៖ «ពាក់ព័ន្ធនឹងករណីនេះ គឺរាជរដ្ឋាភិបាលបានចេញនូវគោលនយោបាយជាតិ ស្តីពី ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ឆ្នាំ២០២៤-២០២៣។ រាជរដ្ឋាភិបាលសង្ឃឹមយ៉ាងមុតមាំថា គោលនយោបាយនេះនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលាករដ៏មានប្រសិទ្ធភាពសម្រាប់ការតម្រង់ទិសដល់ការវិនិយោគ,ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីជាជំហានៗដោយផ្អែកលើយន្តការទីផ្សារតាមលទ្ធភាពនៃធនធានរបស់រាជរដ្ឋាភិបាលសម្រាប់ចាប់យកកាលានុវត្តភាពថ្មីដែលកំពុងលិចឡើងស្របទៅនឹងនិន្នាការតំបន់ និងសាកល ដើម្បីលើកម្ពស់ប្រកបដោយចីរភាព និងកាន់តែមានពិពិធកម្មដើម្បីកសាងភាពធនដ៏រឹងមាំនៃសង្គមនិងសេដ្ឋកិច្ចកម្ពុជា»។ក្នុងគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាល ស្តីពី ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ឆ្នាំ២០២៤-២០៣០ បានបញ្ជាក់ថា ប្រទេសកម្ពុជាមានសមត្ថភាពផលិតគ្រឿងបង្គុំសាមញ្ញរបស់យានយន្តទូទៅ ដោយសារកម្ពុជាមានឧស្សាហកម្មផលិតគ្រឿងបង្គុំក្នុងស្រុក ដូចជា ខ្សែភ្លើង និងសំបកកង់ ដើម្បីគាំទ្រដល់រោងចក្រដំឡើងយានយន្តនៅកម្ពុជាដែលកំពុងរីកចម្រើនជាលំដាប់។របាយការការណ៍ក្រសួងសាធារណការនិងដឹកជញ្ជូន បង្ហាញថា ក្នុងឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជី មានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២ ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដែលមានរថយន្តចំនួន ២,២៥៣គ្រឿង៕

ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ

2026/03/25 04:38:23 pm        249
ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ផ្ញើសារអបអរសាទរ​យ៉ាងកក់ក្តៅចំពោះ​ការដាក់​ឱ្យ​ប្រជាព​លរដ្ឋ​ឆ្លង​កាត់​ស្ពាន​មិត្តភា​ព​កម្ពុជា-ចិន មេគង្គក្រចេះ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ ខណៈ​ការ​សាង​សង់​សម្រេច​បានជាង ៩៩,៨% ហើយមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅ​កម្ពុជា​ឥត​ឈប់ឈរបន្ថែមទៀត។ឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងថា នេះគឺជាស្ពាន​វែង​បំផុត​ដែល​សាង​សង់​ឡើង​ដោយប្រទេសចិននៅកម្ពុជា និងជាសមិទ្ធផលថ្មីដែលចិន និងកម្ពុជា​ឣនុវត្ត​រួម​គ្នានូ​វ​គំនិត​ផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ វានឹងក្លាយជាស្ពានដ៏សំខាន់មួយដែលតភ្ជាប់ផ្លូវជាតិលេខ ៦ និង៧ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ភាគឦសាន និងភាគ​កណ្តាល​-ខាងលិចនៃប្រទេសកម្ពុជា។ឯក​ឧត្តម បានបញ្ជាក់ថា៖«ស្ពាន និងផ្លូវថ្នល់ដែលសាងសង់ឡើងដោយប្រទេសចិននៅកម្ពុជា នៅ​តែបន្តពង្រីកឥតឈប់ឈរ។ ការអ​ភិវ​ឌ្ឍ​របស់​ប្រទេស​កម្ពុជា​នៅ​តែ​បន្ត​ឆ្ពោះ​ទៅ​មុខ​ឥត​ឈប់ឈ​រ។ ស៊ូៗ កម្ពុជា»!សូមជម្រាបថា គិតមកដល់បច្ចុប្បន្ន ការងារសាងសង់តួស្ពានសម្រេចបានប្រមាណ ៩៩,៨% ខណៈដែល​វឌ្ឍនភាពគម្រោងទាំងមូល រួមទាំងការសាងសង់ផ្លូវតភ្ជាប់ សម្រេចបានប្រមាណ ៩៧%។ តាមការប៉ាន់ស្មាន គម្រោងនេះគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ជាស្ពានយុទ្ធសាស្ត្រតភ្ជាប់ការធ្វើដំណើរដ៏សំខាន់ពីស្រុកចិត្របុរី នៅត្រើយខាងកើត ភ្ជាប់នឹងស្រុកព្រែកប្រសព្វ នៅត្រើយខាងលិច។ ស្ពាននេះ ក៏នឹងលើកកម្ពស់ដល់ប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ពិសេស ការដឹកជញ្ជូនទិន្នផលកសិ-ឧស្សាហកម្ម រួមទាំងការតភ្ជាប់វិស័យទេសចរណ៍ពីខេត្តកំពង់ធំ ទៅកាន់ភូមិភាគឦសានបានកាន់តែងាយស្រួលបន្ថែមទៀត៕ 

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

2026/03/20 10:28:30 am        205
ភ្នំពេញ៖ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ។គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លងនេះ គឺកសាងចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ ដោយគម្រោងសាងសង់ កំពុងដំណើរការយ៉ាងរលូន និងដុតដៃដុតជើងយ៉ាងខ្លាំង ដើម្បីបញ្ចប់គម្រោងឱ្យបានលឿន នៅក្នុងឆ្នាំនេះ និងមុនការគ្រោងទុក ព្រោះថា ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម ទេសចរណ៍ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិនានាផងដែរ។

កោះទទឹងត្រូវបានរៀបចំជាតំបន់ទេសចរណ៍ថ្មី ក្នុងខេត្តកោះកុង ដើម្បីជំរុញកំណើនទេសចរណ៍

2026/03/20 09:21:49 am        599
កោះកុង៖ កោះទទឹង ស្ថិតក្នុងស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវបានរៀបចំ​ឲ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ថ្មី​មួយទៀ​ត ដើម្បីជំរុញកំណើនទេសចរណ៍ ហើយចាប់ផ្ដើមឲ្យភ្ញៀវ​ទេសចរ​ទៅ​សម្រាក​លម្ហែ​កាយបានចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។សម្រាប់កោះដ៏ស្ងប់ស្ងាត់មួយនេះ មានរុក្ខជាតិច្រើនប្រភេទ យ៉ាងត្រឈឹងត្រឈៃ អម​ដោយ​ឆ្នេរ​ខ្សាច់​ស​ក្បុសដ៏​ស្រស់ស្អាត លាតសន្ធឹងប្រវែងប្រមាណ ២ពាន់ម៉ែត្រ (២គីឡូម៉ែត្រ) ប្រប​នឹង​ជើង​មេឃ​ពណ៌​ខៀវ​ស្រងាត់​ដ៏ធំល្វឹងល្វើយ។ភាពប្រណិតនៃរមណីយដ្ឋាន គឺកាន់តែទាក់ទាញឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់ទៅស្នាក់ និង​លំហែរ​កាន់តែខ្លាំង ព្រមទាំងទទួលបានបទពិសោធន៍តាមរយៈការទស្សនាឆ្នេរខ្សាច់ ទឹក​សមុទ្រ​ដ៏​ខៀវ​ស្រងាត់ ​ព្រៃឈើធម្មជាតិ និងផ្កាថ្មចម្រុះពណ៌ នៃសមុទ្រកម្ពុជា។ ហើយ​បរិយាកាស​ដ៏​ស្ងប់​ស្ងាត់​នេះ គឺសាកសមជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរ មក​ពី​បណ្ដាប្រ​ទេស​នៅ​លើពិភពលោក ដែលចូលចិត្តសមុទ្រ ឆ្នេរខ្សាច់ ព្រៃឈើ និងជីវចម្រុះ ដែល​រស់​នៅក្នុ​ង​សមុទ្រជាដើម។ដោយមានសក្ដានុពល នៃវិស័យទេសចរណ៍នេះហើយ ទើបបច្ចុប្បន្នកោះទទឹង ទទួល​បាន​ការ​វិនិយោគ​ឲ្យ​មាន​ជា​រីស្សត (កោះទទឹងរីស្សត) ជាមួយនឹងមានវីឡាស្នាក់នៅ ភោជនីយដ្ឋាន ហើយ​នៅ​ទីតាំងឆ្នេរឯណោះវិញភ្ញៀវទេសចរអាចបរិភោគអាហារភេសជ្ជៈ គយ​គន់​ពន្លឺ​ព្រះ​អាទិត្យ​រះ​ឡើ​ង​ពីទិសបូព៌ា ខណៈតំបន់ទេសចរណ៍ថ្មី នៅលើទឹកដីនៃខេត្តកោះកុងមួយនេះ ក៏​ត្រៀម​រង់​ចាំ​ទទួល​ភ្ញៀ​វទេសចរ​ទៅសម្រាកលម្ហែរកាយ នៅរដូវចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ

ក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ DBST ១ខ្សែ​ជូន​ប្រជា​ពលរដ្ឋ​ឃុំ​ស្វាយ​លួង ​ស្រុកកណ្តៀង

2026/03/09 03:26:26 pm        467
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទ និង​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ​បានធ្វើពិធីបើកការដ្ឋានស្ថាបនា ផ្លូវកៅស៊ូពីរជាន់ DBST ចំនួន១ខ្សែ ក្នុងឃុំស្វាយលួង ស្រុក​កណ្តៀង។ ពិធីនេះត្រូវបានរៀបចំឡើងនៅភូមិកំពង់រការ ឃុំស្វាយលួងក្រោមវត្តមាន​ឯកឧត្តម​ ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ជន​បទ និងលោក ងួន ប៉ោសេង អភិបាលរងខេត្ត និងដោយមាន​ការ​អញ្ជើញ​ចូល​រួម​ពី​ប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាលចុះជួយឃុំស្វាយលួង គណៈកម្មការ គ.ត.វ នៃ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ តំណាង​កងវិស្វកម្មក្រសួងការពារជាតិ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរស្រុកកណ្តៀង និង​តំណាងបងប្អូនប្រជាពលរដ្ឋជាអ្នកអាស្រ័យផល។លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់បានឱ្យដឹងថា ផ្លូវកៅស៊ូDBST ដែល​បើកការដ្ឋានស្ថាបនានៅពេលនេះ មានប្រវែង៤០០០ម៉ែត្រ ទទឹង៦ម៉ែត្រ ឆ្លងកាត់​ភូមិ​បឹង​ក្រាញ់ ​ភូមិកំពង់រការ ក្រោយស្ថាបនា​រួច​ផ្លូវ​នេះ​នឹង​បម្រើ​ផល​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​ ទាំងការធ្វើដំណើរ និងដឹកកសិផល។ ការ​ស្ថាបនា​ផ្លូវ​កៅស៊ូ​នេះ​គឺ​ប្រើ​ប្រាស់​ថវិកា​រាជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តន៍គម្រោងដោយ កងវិស្វកម្ម​ក្រសួង​ការ​ពារ​ជាតិ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ប៉ុល សុគុណ។ឯកឧត្តម ងួន ប៉ោសេង បានសម្តែងការសាទរចំពោះ​សមិទ្ធផល​ថ្មី​ក្នុង​ឃុំ​ស្វាយ​លួង​ដែល​នឹង​លេច​វត្ត​មាន​ក្នុង​ពេលឆាប់ និងសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ ដែលបានស្ថាបនាផ្លូវកៅស៊ូ រឹងមាំ និងធំទូលាយ ជំនួសឱ្យផ្លូវចាស់តូចចង្អៀត ពិបាក​ធ្វើ​ដំណើរ។ ឯកឧត្តមអភិបាលរងខេត្ត សុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ មេត្តា​អធ្យាស្រ័យ​ នូវការប៉ះពាល់ដូចជារបង ជណ្តើរ ដំណាំ សំយ៉ាបជាដើម ដើម្បីស្ថាបនា​ផ្លូវ​កៅស៊ូ​នេះ​បាន​ធំ​ទូលាយ ហើយបើគ្មានការចូលរួមរបស់បងប្អូនទេនោះ ពិតណាស់ការសាងសង់ផ្លូវនេះ មិន​ទទួល​បាន​ផ្លែផ្កា សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម ទាំងបច្ចុប្បន្ន និងតទៅអនាគត់ឡើយ។ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ែន ពេជ្រសាលី បានជម្រាបជូននូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់​កាល​ទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានកំណត់អាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនា កំណើន ការងារ សមធម៌ ប្រសិទ្ធ​ភាព​ និងចីរភាព ដែលមានចក្ខុ​វិស័យ​ធ្វើ​អោយ​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​ ខាងមុខ។ ហើយដើម្បីអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជ​រដ្ឋាភិបាល​អាណត្តិទី៧​នេះ ក្រសួងអភិវឌ្ឍន៍​ជន​បទ​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​អភិវឌ្ឍន៍​ជន​បទ​ ឆ្នាំ២០២៥-២០៣៥ ដែលមានចក្ខុវិស័យ “កសាង​តំបន់​ជន​បទ​កម្ពុជា​ប្រកប​ដោយ​វិបុល​ភាព​ បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ហើយ​ក្រសួង​អភិវឌ្ឍន៍ជនបទមានកម្មវិធីអាទិភាពចំនួន៥គឺ៖១. អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់២. លើក​កម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថាន៣. អភិវឌ្ឍន៍​សហគមន៍ជនបទឌីជីថលនិងចលនាភូមិគំរូ៤. លើកកម្ពស់ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ៥. គ្រប់គ្រង​ស្ថាប័ន កិច្ចការរដ្ឋបាលទូទៅ និងឌីជីថល។ ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅ​តាម​បណ្តោយ​ផ្លូវ​នេះ សូមមេត្តាយោគយល់អធ្យាស្រ័យចំពោះការរំខានផ្សេងៗ ដែលបង្ក​ឡើង​ជាយ​ថា​ហេតុ​ក្នុង​អំឡុងពេលនៃដំណើរការសាងសង់ និងសំណូមពរឲ្យអាជ្ញាធរភូមិឃុំស្រុកខេត្ត ក៏ដូច​ជា​ប្រជា​ពលរដ្ឋចូលរួមសហការជាមួយក្រុមការងារអនុវត្តគម្រោង និងក្រុមកង​វិស្វកម្មក្រ​សួង​ការ​ពា​រ​ជាតិ​ ធ្វើយ៉ាងណាឱ្យការងារសាងសង់ផ្លូវនេះដំណើរការទៅដោយរលូន និងជោគជ័យ ៕

អ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប

2026/02/28 02:26:51 pm        392
នយោបាយបានលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសហរដ្ឋអា​ម៉េរិក និងនៅតំបន់អឺរ៉ុប ដែលបានធ្វើឱ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ តាមរយៈ​ការផ្តល់​បទ សម្ភាសន៍ដល់សារព័ត៌មានល្បីៗ និងបាន​លាតត្រដាងការពិតអំពីការឈ្លាន​ពាន​របស់ថៃ​មកលើបូរណភាព ទឹកដី និងអធិបតេយ្យភាពកម្ពុជា។ ដោយក្នុងដំណើរទស្សនកចិ្ចនេះ សម្តេចធិបតីក៏បានទាក់ទាញវិនិ យោគទុនឱ្យមកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាថែមទៀតផង។លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានប្រាប់BTV នៅថ្ងៃទី២៨ ខែកុម្ភៈ នេះថា ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសហរដ្ឋអាម៉េរិក និងតំបន់អឺរ៉ុប គឺជាជោគ ជ័យដ៏ធំធេងសម្រាប់កម្ពុជា ពោលគឺកម្ពុជាក្លាយជាស្ថាបនិកក្រុមប្រឹក្សាសន្តិភាពពិភពលោក នឹងបានបក អាក្រាតរឿងពិតរបស់យោធាថៃឈ្លានពានមកលើកម្ពុជាទៅកាន់ពិភពលោកឲ្យបានដឹងច្បាស់។ ក្នុងដំណើរទស្សនកិច្ចនោះសម្ដេចធិបតីក៏បានជួបជាមួយនឹងឥស្សរជនសំខាន់ៗរបស់រដ្ឋាភិបាលអាមេរិក និងបណ្ដាប្រទេសជាច្រើននៅតំបន់អឺរ៉ុបដើម្បីទាក់ទាញវិនិយោគឲ្យមកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម បូរ៉ា កក្កដា ប្រធានគណបក្សអភិវឌ្ឍន៍កម្ពុជា បានថ្លែងប្រាប់ BTV ដែរថា ដំណើរបំពេញ ទស្សនកិច្ចរបស់សម្តេចធិបតីនៅអាម៉េរិក និនៅតំបន់អឺរ៉ុប គឺជាបេសកម្មការទូតក្នុងការការពារបូរណភាព ទឹកដី និប្រជាជន ដែលទទួលបានជោគជ័យជាលក្ខណៈប្រវត្តិសាស្ត្រ។ ជាពិសេសអ្វីដែលសម្តេចធិបតី បានប្រាប់ទៅអន្តរជាតិ គឺកម្ពុជាចង់បានសន្តិភាពដោយមិនចង់មានជម្លោះជាមួយនឹងប្រទេសជិតខាង។សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ដោយជោគជ័យក្នុងដំណើរទស្សនកិច្ចរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី១៥-២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក និងនៅតំបន់អឺរ៉ុប។ ទស្សនកិច្ចនេះ មិនមែន ជាលើកដំបូងទេ ដែលសកម្មភាពការទូតបែបនេះត្រូវបានរៀបចំឡើង ប៉ុន្តែវាគឺជាការបន្តធ្វើជាប្រចាំយ៉ាង សកម្ម និងឥតឈប់ឈរក្នុងបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារប្រជាពលរដ្ឋ ដែលរងការរំលោភបំពាន៕ អត្ថបទ៖ វង្ស សុភាព

អ្នកនយោបាយមានសុទិដ្ឋិនិយមថាបេសកកម្មការទូតរបស់សម្តេចធិបតីនឹងមានប្រយោជន៍ចំពោះបញ្ហាព្រំដែន

2026/02/25 03:34:57 pm        426
មេដឹកនាំគណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា បានបង្ហាញ​នូវសុទិដ្ឋិនិយម​ចំពោះ​បេសកកម្ម​ការ​ទូតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅអាម៉េរិក និងអឺរ៉ុប ថាជាបេសកកម្ម​ដ៏​សំខាន់​ដែល​នឹង​នាំ​ប្រយោជន៍ដល់ ការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានថ្លែងប្រាប់ BTV ថា ដំណើរ​ទស្សន​កិច្ច​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅអឺរ៉ុប និងសហរដ្ឋអាម៉េរិក គឺទទួល​បាន​ជោគជ័យ​យ៉ាង​ធំ​ធេង​សម្រាប់​ប្រទេសកម្ពុជា ដោយសារសម្តេចបាន​នាំ​យក​បញ្ហា​ថៃ​រំលោភ​បំពាន​បូរណភាព​ទឹក​ដី​កម្ពុជា​ឲ្យ​ពិភពលោកបានដឹងឮ។ ឯកឧត្តមបានកោតសរសើរអំពីបេសកកម្មភាពការទូតរបស់សម្តេចធិបតីនៅលើឆាកអន្តរជាតិ ដើម្បី​នាំយកការពិតនៃជម្លោះព្រំដែនកម្ពុជា-ថៃ ទៅប្រាប់ពិភពលោក ដើម្បី​ស្វះ​ស្វែងរក​ការ​គាំទ្រ​លើ​ផ្នែក​ច្បាប់​អន្តរជាតិ។សូមជម្រាបថា បេសកកម្មការទូតដ៏សកម្មរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្រៅប្រទេស​គឺ​ដើម្បី​ផល​ប្រយោជន៍ជាតិ ក៏ដូចជាការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ។ សម្តេចធិបតី កំពុង​បំពេញ​បេសក​កម្ម​ការទូតយ៉ាងមមាញឹកនៅលើឆាកអន្តរជាតិ។ ចប់ពីសហរដ្ឋអាម៉េរិក សម្តេច​បាន​អញ្ជើញ​ដល់​ទ្វីបអឺរ៉ុប និងកំពុងមមាញឹកក្នុង​ការ​ជួប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ស្ថាប័ន​​កំពូលអន្តរជាតិ ដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិ ឧត្តមស្នងការ​សហ​ប្រជាជាតិ​ទទួលបន្ទុកសិទ្ធិមនុស្ស ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និង​អនុ​ប្រធាន​កាកបាទក្រហមអន្តរជាតិព្រមទាំងថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានាមានដូចជា ប្រធានា​ធិបតីទីម័រឡេស្តេជាដើម៕ អត្ថបទ៖ វង្ស សុភាព 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
05/17/2026 01:05 PM
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05/17/2026 01:05 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM
មេបញ្ជាការទី ២របស់ក្រុម ISIS ត្រូវបានសម្លាប់ ដោយកងកម្លាំងរបស់អាមេរិក និងនីហ្សេរីយ៉ា
05/17/2026 11:05 AM
អ៊ីរ៉ាក់នាំចេញប្រេងត្រឹម ១០លានបារ៉ែលប៉ុណ្ណោះតាមច្រកសមុទ្រ Hormuz អំឡុងខែមេសា
05/17/2026 11:05 AM