ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤

នយោបាយ​ និង ការអភិវឌ្ឍន៍

ចិនបញ្ជាក់ថា រដ្ឋាភិបាលតាលីបង់ ត្រូវតែកែទម្រង់ ដើម្បីទទួលបានការទទួលស្គាល់ជាផ្លូវការ

2023/12/06 11:29:38 am        96
ប្រទេសចិន បាននិយាយថា រដ្ឋាភិបាលតាលីបង់នៅប្រទេសអាហ្វហ្គានីស្ថាន គួរតែធ្វើការផ្លាស់ប្តូរដ៏សំខាន់ចំពោះទម្រង់នៃអភិបាលកិច្ចរបស់ខ្លួន ដើម្បីឲ្យទីក្រុងប៉េកាំងទទួលស្គាល់ជាផ្លូវការ។លោក Wang Wenbin អ្នកនាំពាក្យក្រសួង បានថ្លែងក្នុងសន្និសីទកាសែតប្រចាំថ្ងៃ កាលពីថ្ងៃអង្គារ ក្នុងទីក្រុងប៉េកាំងថា៖«យើងរំពឹងថា អាហ្វហ្គានីស្ថាន នឹងឆ្លើយតបទៅនឹងការរំពឹងទុករបស់សហគមន៍អន្តរជាតិ និងអនុវត្តគោលនយោបាយកម្រិតមធ្យម មានការផ្លាស់ប្តូរជាមិត្តភាព និងការចូលរួមជាមួយបណ្តាប្រទេសក្នុងតំបន់ និងប្រទេសដទៃទៀត ក្នុងពិភពលោក ហើយត្រឡប់ទៅគ្រួសារដ៏ធំនៃពិភពលោកវិញ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ លោក Wang បាននិយាយថា ប្រសិនបើលក្ខខណ្ឌទាំងនោះ ត្រូវបានបំពេញ«វាជារឿងធម្មតាសម្រាប់ចិនក្នុងការទទួលស្គាល់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន»។ «ប្រទេសចិន តែងតែជឿថា អាហ្វហ្គានីស្ថាន មិនគួរត្រូវបានដកចេញពីសហគមន៍អន្តរជាតិឡើយ»។ការអត្ថាធិប្បាយនេះ បង្ហាញពីការផ្លាស់ប្តូរដ៏តូចមួយ ក្នុងគោលជំហររបស់ចិនចំពោះក្រុមតាលីបង់ ពី ព្រោះទីក្រុងប៉េកាំង ធ្លាប់បាននិយាយថា ខ្លួននឹងមិនជ្រៀតជ្រែកក្នុងកិច្ចការរបស់អាហ្វហ្គានីស្ថានទេ។ ចាប់តាំងពីការទម្លាក់រដ្ឋាភិបាលដែលគាំទ្រដោយសហរដ្ឋអាមេរិក និងឡើងកាន់អំណាចនៅឆ្នាំ ២០២១ អាហ្វហ្គានីស្ថានដែលដឹកនាំដោយតាលីបង់ មិនទាន់ទទួលបានការទទួលស្គាល់ផ្នែកការទូតពេញលេញពីប្រទេសណាមួយឡើយ ភាគច្រើនដោយសារតែគោលនយោបាយគាបសង្កត់របស់ខ្លួនចំពោះស្ត្រី រួមទាំងការហាមឃាត់ពួកគេពីការអប់រំ និងការងារ។

អាមេរិក៖ អ៊ីស្រាអែល មិនទាន់ធ្វើគ្រប់គ្រាន់ទេក្នុងការអនុញ្ញាតឱ្យប្រេង និងជំនួយបន្ថែមចូលតំបន់ហ្កាហ្សា

2023/12/06 11:12:56 am        75
អ៊ីស្រាអែល ត្រូវធ្វើបន្ថែមទៀតដើម្បីអនុញ្ញាតឱ្យមានប្រេងឥន្ធនៈនិងជំនួយផ្សេងទៀតចូលទៅក្នុងតំបន់ហ្កាហ្សា ខណៈការវាយលុករបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស នៅភាគខាងត្បូងនៃតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះកាន់តែខ្លាំងក្លាឡើង។អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាធូ មីលឡឺ (Matthew Miller) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «កម្រិតនៃជំនួយដែលបានទទួលគឺមិនគ្រប់គ្រាន់ទេ ជំនួយត្រូវតែកើនឡើងបន្ថែមទៀត ហើយយើងបានបញ្ជាក់យ៉ាងច្បាស់ដល់រដ្ឋាភិបាលអ៊ីស្រាអែល»។អង្គការសហប្រជាជាតិបាននិយាយថា កាលពីថ្ងៃច័ន្ទ រថយន្តជំនួយមនុស្សធម៌ចំនួន ១០០គ្រឿង និងប្រេងឥន្ធនៈប្រហែល ៦៩.០០០លីត្រត្រូវបានបញ្ជូនទៅហ្កាហ្សាពីប្រទេសអេហ្ស៊ីប ដែលជាចំនួនប្រហែលគ្នាកាលពីថ្ងៃអាទិត្យ។ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្តេហ្វាន ឌូហារីក (Stephane Dujarric) បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា «តួលេខនេះគឺទាបជាងជាមធ្យមប្រចាំថ្ងៃនៃរថយន្តដឹកទំនិញចំនួន ១៧០គ្រឿង និងប្រេងឥន្ធនៈ ១១០.០០០លីត្រ ដែលបានចូលក្នុងអំឡុងពេលផ្អាកប្រយុទ្ធមនុស្សធម៌ ដែលបានកើតឡើងរវាងថ្ងៃទី២៤ និងថ្ងៃទី៣០ ខែវិច្ឆិកា»។កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក្នុងដំណើរទស្សនកិច្ចលើកទីបីរបស់ខ្លួនទៅកាន់មជ្ឈិមបូព៌ា ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាស លើអ៊ីស្រាអែល ពីតំបន់ហ្កាហ្សា កាលពីថ្ងៃទី៧ ខែតុលា មកបានជំរុញឱ្យរដ្ឋាភិបាលអ៊ីស្រាអែលបង្កើនលំហូរជំនួយ និងកាត់បន្ថយការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលក្នុងការវាយលុកប្រឆាំងនឹងក្រុមហាម៉ាស៕

អាមេរិក ទំនងជាមិនផ្អាកផ្គត់ផ្គង់អាវុធដល់អ៊ីស្រាអែលឡើយ ទោះចំនួនអ្នកស្លាប់នៅហ្កាហ្សាកើនឡើងក៏ដោយ

2023/12/06 10:51:07 am        124
ដោយប្រឈមមុខនឹងកំណើនចំនួនអ្នកស្លាប់ដ៏ច្រើនពីការវាយលុកជាថ្មីរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាភាគខាងត្បូង រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន កំពុងព្យាយាមដាក់សម្ពាធលើសម្ព័ន្ធមិត្តរបស់ខ្លួនមួយនេះ ឲ្យកាត់បន្ថយការស្លាប់របស់ជនស៊ីវិល ខណៈបញ្ឈប់នូវវិធានការមួយចំនួនដែលអាចបង្ខំឱ្យប្រទេសនេះធ្វើតាម ដូចជាការគំរាមកំហែងដាក់កម្រិតជំនួយផ្នែកយោធាជាដើម។ក្រុមមន្ត្រីជាប់ខ្ពស់របស់សហរដ្ឋអាមេរិក រួមទាំងអនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) និងរដ្ឋមន្ត្រីការបរទេស លោក អាន់តូនី ប្លីនខិន (Antony Blinken) បានជំរុញអ៊ីស្រាអែលជាសាធារណៈឱ្យធ្វើការវាយលុកផ្នែកដោយប្រុងប្រយ័ត្នបន្ថែមទៀតនៅភាគខាងត្បូង ដើម្បីជៀសវាងការស្លាប់ជនស៊ីវិលយ៉ាងធ្ងន់ធ្ងរដូចទៅនឹងការវាយប្រហាររបស់ខ្លួននៅភាគខាងជើង។យោងតាមក្រសួងសុខាភិបាលហ្កាហ្សា បានឱ្យដឹងថា មនុស្សប្រហែល ៩០០នាក់ នៅហ្កាហ្សា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅចន្លោះថ្ងៃសុក្រ នៅពេលដែលបទឈប់បាញ់បានបញ្ចប់ និងនៅថ្ងៃច័ន្ទ ដែលជាចំនួនអ្នកស្លាប់ប្រហែលគ្នាក្នុងការវាយប្រហាររយៈពេល ៤ថ្ងៃនៅតំបន់ហ្កាហ្សា បន្ទាប់ពីការវាយឆ្មក់ឆ្លងព្រំដែនរបស់ពួកហាម៉ាស លើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។យោងតាមមន្ត្រីអាមេរិកពីររូបបានឲ្យដឹងថា នៅពេលនេះ ទីក្រុងវ៉ាស៊ីនតោន កំពុងច្រានចោលការដកហូតការដឹកជញ្ជូនអាវុធ ឬរិះគន់អ៊ីស្រាអែលយ៉ាងចាស់ដៃ ថាជាមធ្យោបាយនៃការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន ពីព្រោះសហរដ្ឋអាមេរិក ជឿថាយុទ្ធសាស្ត្រដែលមានស្រាប់នៃការចរចាជាលក្ខណៈឯកជន គឺមានប្រសិទ្ធភាពជាងការគំរាមទាំងនោះ៕

ឯកឧត្តម គីម រិទ្ធី ដឹកនាំកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចូល រួមបរិច្ចាកឈាមដោយស្ម័គ្រចិត្ត

2023/12/05 04:47:15 pm        128
ព្រះវិហារ៖ "ផ្ដល់ឈាម ផ្ដល់ក្ដីស្រឡាញ់" ជាប្រធានបទមួយក្នុងយុទ្ធនាការ បរិច្ចាកឈាមវិលជុំនៅ តាមបណ្ដាក្រុង-ស្រុកទូទាំងខេត្តព្រះវិហារ ដែលផ្ដួចផ្ដើមឡើងដោយឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការបំពេញតម្រូវការ ឈាមទៅដល់មន្ទីរពេទ្យបង្អែក១៦មករា ដែលបាននិងកំពុងមានបញ្ហាប្រឈមកង្វះឈាម ដើម្បីជួយ សង្រ្គោះដល់ជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមចាំបាច់ជារៀងរាល់ថ្ងៃ។ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០២៣ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានរៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្រោម ប្រធានបទ ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់ ដែលពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តព្រះវិហារ រួមនិងយុវជនសហភាព សហព័ន្ធយុវជនកម្ពុជា ព្រមទាំងកងកម្លាំងជាច្រើនរូបទៀត។ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម គីម រិទ្ធី បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែង អំណរគុណ​ចំពោះវត្តមានកងកម្លាំងទាំងអស់ ដែលបានចូលរួមដោយស្ម័គ្រចិត្ត ក្នុងការបរិច្ចាគ ឈាម​នាពេលនេះ ដែលជាផ្នែកមួយនៃការលើកកម្ពស់​ វិស័យមនុស្សធម៌ ​ក្រោមពាក្យស្លោក ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់។ឯកឧត្តមបន្តទៀតថា ការផ្តល់ឈាមដោយស្ម័គ្រចិត្តជាប្រភព ឈាមតែមួយគត់ ដែល​អាចផ្តល់​ឈាមប្រកបដោយចីរភាព​ ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យខេត្ត ព្រះវិហារយើងក្នុងការ​យកទៅជួយ​សង្គ្រោះអាយុជីវិតជនរងគ្រោះទូទៅ​ ដែលបណ្តាលមកពីកត្តាផ្សេងៗជាច្រើន ដែលពួកគាត់មានតម្រូវការឈាម។ជាមួយនេះ យុទ្ធនាការបរិច្ចាកឈាមដើម្បីសង្រ្គោះជីវិតថ្ងៃនេះ​ គឺជាប្រធានបទដ៏មាន អត្ថន័យ​សម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់២គឺ ទី១.បង្កើតទម្លាប់ និង វប្បធម៌​នៃការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ​និងជម្រុញ​លើកកម្ពស់ឲ្យយុវជនប្រជាជនទូទៅចូល រួម​ធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាមនៅទូទាំងប្រទេស​ ដើម្បីធានាឲ្យមានការផ្គត់ ផ្គង់​ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺ ដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ ​ដោយ គ្មានការរើសអើង ទី២.ផ្សារភ្ជាប់សកម្មភាព នៃការបរិច្ចាកឈាមដោយស្ម័គ្រចិត្តទៅនឹងសកម្ម ភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម។បន្ថែមពីនេះ ​ឯកឧត្តមក៏បានលើកឡើងអំពីអត្ថប្រយោជន៍របស់បងប្អូន ដែលជាអ្នក បរិច្ចាគឈាមផងដែរ ដែលអាចជួយកាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង​ និងជម្ងឺផ្សេងៗជា ច្រើនទៀត ​ហើយក៏ទទួលបាននូវការសរសើរ និងមានឈ្មោះថា​ជាអ្នកជួយសង្គ្រោះជីវិតមនុស្ស ជា​ពិសេសទៅទៀតនោះ គឺអ្នកដែលបានផ្ដល់ឈាម ​និងមានការងាយស្រួលនៅពេលខ្លួន ឬក្រុម គ្រួសារខ្លួនត្រូវការឈាមបន្ទាន់៕

ក្រសួងកសិកម្ម គ្រោងប្រែក្លាយការនេសាទទឹកសាបមកធ្វើវារីវប្បកម្ម ដើម្បីបង្កើនចំណូលក្នុងវិស័យជលផល

2023/12/05 03:11:42 pm        407
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃម្សិលមិញ បានទទួលជួប ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាគ្នាអំពីការចូលរួមអភិវឌ្ឍន៍វិស័យជលផលនៅកម្ពុជា។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុងជំនួបការងារនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីផែនការរបស់ក្រសួងដែលចង់ប្រែក្លាយ​ការ​នេសាទទឹកសាបមកធ្វើវារីវប្បកម្ម ដើម្បីបង្កើនចំណូលទ្រទ្រង់ជីវភាព។ ចំពោះការ​នេសាទសមុទ្រវិញ ​ឯកឧត្តមបានលើកឡើងពីផែនការមេ ដើម្បីប្រសិទ្ធភាពនៃការ​គ្រប់គ្រង​ធនធានជលផលឱ្យបានគង់វង្ស។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ​បានគូសបញ្ជាក់ប្រាប់ឯកឧត្តមឯកអគ្គរដ្ឋទូតសភាពអឺរ៉ុប អំពី​គោលនយោបាយអាទិភាពវិស័យកសិកម្មផ្តោតលើសហគមន៍កសិកម្មទំនើប។ ​កសិកម្មទំនើប ដែលមានទុន និងធនធានមនុស្ស ដើម្បីសម្របសម្រួលការផលិតផលិតផលកសិកម្មក្នុង​ទ្រង់​ទ្រាយធំ មានគុណភាព សុវត្ថិភាព ​ដើម្បីឱ្យកសិករបានទទួលបានតម្លៃបន្ថែមខ្ពស់ និងស្របតាមតម្រូវការទីផ្សារ។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការបញ្ជាក់បន្ថែមអំពីគោលនយោបាយដាក់ពង្រាយ​មន្ត្រី​ផ្សព្វផ្សាយកសិកម្មឃុំ ១.៦០០នាក់ ​ដែលនឹងជួយកសិករទាំងបច្ចេកទេស និងបញ្ហាប្រឈមផ្សេងៗ បាន​ឆាប់រហ័សទាន់ពេលវេលា ​និងមានប្រសិទ្ធភាព ព្រមទាំងជំរុញការផលិត និងកែច្នៃផលិតផល​កសិកម្មអាទិភាព រួមមាន ​ដំណាំស្រូវ ស្វាយចន្ទី ម្រេច និងបន្លែ។មួយវិញទៀត ​ឯកឧត្តម ឌិត ទីណា ក៏បានលើកឡើងអំពីការបង្កើតមន្ទីរពិសោធន៍ថ្នាក់ជាតិ​តែមួយ​សម្រាប់គ្រប់អនុវិស័យទាំងអស់ ប្រកបដោយស្តង់ដា ​ធានាបាននូវការគ្រប់គ្រងជំងឺឆ្លង គុណភាព សុវត្ថិភាពផលិតផល ​និងសុខភាពអ្នកទទួលទាន។ ក្រសួងស្វាគមន៍រាល់គម្រោងអភិវឌ្ឍន៍​ និងការវិនិយោគ ​ស្របតាមគោលនយោបាយអាទិភាព ហើយ​ក្រសួងនឹងជួយសម្របសម្រួល​ ដើម្បីជំរុញការងារឱ្យដំណើរការរលូន និងមានប្រសិទ្ធភាព​ខ្ពស់ ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា៕អត្ថបទដោយ ឈិត បូរ៉ាវី 

ក្រសួងធនធានទឹករៀបចំបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល របស់គម្រោងស្តង់ដារជាតិប្រព័ន្ធស្រោចស្រពនៅកម្ពុជា

2023/12/05 03:05:03 pm        106
ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយក​គម្រោងស្តង់ដារជាតិប្រព័ន្ធធារាសាស្រ្ត នៅថ្ងៃទី៥ ខែធ្នូនេះ បានអញ្ជើញជាអធិបតី​ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលរបស់​គម្រោងស្តង់ដារជាតិប្រព័ន្ធ​ស្រោចស្រព និងប្រព័ន្ធដោះទឹកនៅកម្ពជា។ ពិធីនេះរៀបចំឡើង នៅសាលប្រជុំអគារ KAMPUS ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង និងជំនាញការបច្ចេកទេសជប៉ុនរបស់គម្រោងផងដែរ។ ​នេះបើតាមសំណេរនៅក្នុងទំព័រហ្វេសប៊ុក​របស់ក្រសួងធនធានទឹក និងឧតុនិយម។សំណេរដដែលបានបន្តថា វគ្គបណ្តុះបណ្តាលខាងលើមានរយៈពេល ១១ថ្ងៃ ពោលចាប់ពីថ្ងៃទី៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោមគម្រោងកិច្ចសហការបច្ចេកទេស JICA មានសិក្ខាកាមចូលរួមសរុប ៣១នាក់​ ដែលជាមន្ត្រីសមភាគីគម្រោង​ មន្រ្តីនាយកដ្ឋានវិស្វកម្ម មន្រ្តីនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ និងមន្រ្តីនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស៕

សម្តេច ឃួន សុដារី៖ កិច្ចប្រជុំកំពូលលើកដំបូង CLV ជាទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃកិច្ចសហប្រតិបត្តិការសភា កម្ពុជា ឡាវ និងវៀតណាម

2023/12/05 02:56:08 pm        159
ភ្នំពេញ៖ បន្ទាប់ពីការប្រារព្ធពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ បានដំណើរការកិច្ចប្រជុំពេញអង្គលើកទី១ របស់ខ្លួន ដោយនៅក្នុងនោះមានការថ្លែងសុន្ទរកថា គន្លឹះពីថ្នាក់ដឹកនាំរដ្ឋសភាប្រទេសកម្ពុជា ឡាវ និងវៀតណាម ជាមួយរបាយការណ៍ពីអាជ្ញាធរ និងដៃគូអភិវឌ្ឍន៍នានាពីលទ្ធផល ដែលតំបន់ត្រីកោណអភិវឌ្ឍទទួលបាននាពេលកន្លងមក។ក្នុងសុន្ទរកថាគន្លឹះជូនកិច្ចប្រជុំ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងថា កិច្ចប្រជុំកំពូលសភា CLV នាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ក្របកដោយចក្ខុវិស័យសំដៅលើកកម្ពស់យន្តការសភា ពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ ប្រទេសទំាងបី ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅថែមទៀត ដែលស្តែងចេញពីគុណតម្លៃរួម នៃការថែរក្សាសន្តិភាព ការលើកកម្ពស់វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់។សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ថា ត្រីកោណអភិវឌ្ឍន៍ CLV បានបង្កើតឡើងនៅឆ្នាំ ១៩៩៩ ដែលសម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមគឺជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយ តំបន់ព្រំដែនទៅជាតំបន់អភិវឌ្ឍន៍ ​និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី​ នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា។សម្តេចបញ្ជាក់ថា ការពង្រឹងយន្តការសភាក្នុងការចូលរួមការអភិវឌ្ឍន៍តំបន់ CLV ជាសក្ខីភាពមួយ បម្រើឱ្យគោលដៅជាយុទ្ធសាស្ត្រដែលឈរលើមូលដ្ឋាន នៃការគោរព និងជឿទុកចិត្តគ្នា​ទៅវិញ​ទៅមក ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ វប្បធម៌ សេដ្ឋកិច្ច និងសន្តិសុខ ដែលរហូតមកដល់ពេលនេះ បាននាំមកនូវផលប្រយោជន៍ជាច្រើន សម្រាប់ប្រជាជន នៃប្រទេសទាំងបី។តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទំាងបីមានចំនួន ១៣ ខេត្ត ប្រទេសវៀតណាមមានចំនួន៥ខេត្ត ប្រទេសឡាវមានចំនួន៤ខេត្ត និងព្រះរាជាណាចក្រកម្ពុជា មានចំនួន៤ខេត្ត ជាអាទិ៍ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ តំបន់អភិឌ្ឍន៍ត្រីកោណនៃប្រទេសទាំងបីជាតំបន់ដែលប្រកបដោយសក្តានុពល មានធនធានធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ។ ដើម្បីសម្រេចចក្ខុវិស័យនេះសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកទឹកចិត្តដល់ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការគ្រប់វិស័យឱ្យស្អិតរមួត រវាងប្រទេសទាំងបី ដោយផ្តោតលើការកសាង​ផែនការមេ​ទេសចរណ៍ ប្រកបដោយគុណភាពជាប្រព័ន្ធ និងងាយស្រួលអនុវត្ត ដើម្បីជំរុញវិស័យ​ទេសចរណ៍​ឱ្យក្លាយជាយន្តការ ​នៃការជំរុញសេដ្ឋកិច្ចនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ដែល​សម្បូរទៅ​ដោយធនធានធម្មជាតិ និងជីវៈចម្រុះយ៉ាង​សម្បូរបែប ដោយឈរលើគំនិតផ្តួចផ្តើម​ប្រទេស ៣ គោលដៅទេសចរណ៍តែមួយ៕

ត្រឹមខែវិច្ឆិកាឆ្នាំនេះ រដ្ឋចំណាយថវិកាជាង ១២០០លានដុល្លារ ឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះពីកូវីដ-១៩

2023/12/05 01:35:29 pm        269
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា គិត​មក​ដល់​ខែ​វិច្ឆិកា​ឆ្នាំ២០២៣នេះ រាជរដ្ឋភិបាល បានចំណាយថវិកាជាង ១២០០ លានដុល្លារអាមេរិក ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាប់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុង​អំឡុង​ពេល​ប្រយុទ្ធជាមួយនឹងកូវីដ-១៩ ដើម្បីជួយរក្សានូវលំនឹងជីវភាពគ្រួសារក្រីក្រ និង​ងាយ​រង​គ្រោះ​សម្រាប់គ្រានោះ។សម្តេចធិបតីនាយករដ្ឋមន្ត្រី មាន​ប្រសាសន៍​បែប​នេះក្នុ​ង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ឱ្យអនុវត្តជាផ្លូវការ គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ននៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២៣នេះនៅសណ្ឋាគារ សុខាភ្នំពេញ។ សម្ដេចធិបតីមានប្រសាសន៍ថា ក្នុង​បរិការណ៍​ដែល​រាជ​រដ្ឋាភិបាល​នឹង​បញ្ចប់​ការ​អនុវត្ត​កម្ម​វិធី​ឧបត្ថម្ភ​សាច់​ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជា​ជំហាន​ៗ ចាប់ពីខែមករា ឆ្នាំ២០២៤ និងផ្អែកតាមឧត្តមានុវត្តជាអន្តរជាតិ ការបន្ត​ទ្រទ្រង់​ជីវភាព​គ្រួសារ​ក្រីក្រ និងជនងាយរងគ្រោះទាំងនេះ នៅតែមានភាពចាំបាច់។ សូមជម្រាបថា រាជរដ្ឋាភិបាលនឹងផ្តោតជាពិសេសលើការធ្វើស្ថាប័នូបនីយកម្ម កម្ម​វិធី​ជាតិ​ជំនួយ​សង្គម​ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ សមាហរណ និងស្វ័យប្រវត្តិកម្ម ដើម្បី​បង្កើន​សមត្ថភាព ប្រព័ន្ធគាំពារសង្គម ក្នុងការឆ្លើយតបនឹងវិបត្តិឬគ្រោះអាសន្ននានា តាមរយៈ​ការ​រៀបចំ​ដាក់​ចេញ​ឯក​សារសំខាន់ៗ បន្ថែមទៀត ដូចជាគោលការណ៍​ណែនាំ​ស្តីពី​ក្រប​ខណ្ឌកម្ម​វិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ​គោលការណ៍​ណែនាំ​ស្តីពី​ក្រប​ខណ្ឌ​កម្ម​វិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ ត្រូវបានរៀបចំឡើងសម្រាប់ អនុវត្តកម្មវិធីជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ​ដែល​ជា​បណ្ដុំ​នៃក​ម្មវិធីជាតិជំនួយសង្គម (កម្មវិធីដែលមានស្រាប់ និងកម្មវិធីដែល​នឹង​ត្រូវ​បង្កើត​ថ្មី​មួយ​ចំនួ​ន) ដែលមានលក្ខណៈសមាហរណ និងអនុវត្តក្នុងទម្រង់រួមមួយក្រោមប្រតិបត្តិករទោល ពោល​គឺ​មូលនិធិជាតិជំនួយសង្គម និងមានការចូលរួមគាំទ្រអនុវត្តពីក្រសួង-ស្ថាប័នពាក់ព័ន្ធ៕  អត្ថបទ៖ វ៉ន ដារ៉ា

បេក្ខជន២រូប អះអាងថានឹងចូលរួមបង្កើនផលិតភាពកសិករបើជាប់ជាមន្រ្តីកសិកម្មឃុំ

2023/12/05 01:23:32 pm        1210
បេក្ខជនចំនួន ២នាក់ ក្នុងចំណោមបេក្ខជនដែលបានចុះឈ្មោះត្រឹមត្រូវ ដើម្បីត្រៀមប្រឡង​ប្រជែង​ជ្រើសរើសមន្រ្តី​កសិកម្មឃុំនាពេលខាងមុខឆាប់ៗនេះជាង៣ពាន់នាក់ បានអះអាងថា បើ​មាន​ឱកាស ពួកគេប្តេជ្ញាខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពជាមួយរាជរដ្ឋាភិបាល ក្នុងការ​បំពេញ​រាល់​កង្វះ​ខាត​ជាមួយប្រជាកសិករ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅក្រោយចប់សន្និសីទសារព័ត៌មានស្តីពី “ការ​ប្រឡង​ប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣» កាលពីរសៀលថ្ងៃទី៤ ខែធ្នូ​កន្លង​ទៅ​នេះ លោក ហ៊ាង សុជាតិ អតីតនិស្សិត នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត និងបច្ចុប្បន្នជាមន្រ្តីកិច្ចសន្យាផ្នែកហិរញ្ញវត្ថុនៅឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្ត​ព្រៃវែង ដែលជាស្រុកកំណើតលោកផ្ទាល់ បានប្រាប់ឲ្យដឹងថា លោកពិតជាសប្បាយចិត្តណាស់ នៅ​ពេលដែលរដ្ឋាភិបាលដាក់ចេញគោលនយោបាយពង្រាយមន្រ្តីកសិកម្មតាមភូមិឃុំ ព្រោះថា នឹង​អាចផ្តល់ឱកាសកាន់តែច្រើនមកកាន់រូបលោក ក៏ដូចជាបេក្ខជនដទៃផ្សេងទៀត ក្នុង​ការ​បំពេញ​​ការ​ងារឲ្យត្រូវនឹងជំនាញ ជាពិសេសនៅស្រុកកំណើតផ្ទាល់តែម្តង ដែល​អាច​ក្តាប់​បាន​នូវ​រាល់​ព័ត៌មាន​ក្នុងមូលដ្ឋាន ហើយអាចដោះស្រាយបញ្ហាបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ។លោក ឆាត់ សម្បត្តិ អតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូងដូចគ្នា ជំនាញ​ផ្នែក​ក្សេត្រសាស្រ្ត និងមានស្រុកកំណើតនៅឃុំរនៀល ស្រុកឈូក ខេត្តកំពត បានលើកឡើងថា បើ​សិន​ជា​លោកជាប់ឈ្មោះពីការប្រឡងប្រជែងនាពេលខាងមុខនេះ លោកប្តេជ្ញាថា នឹងជួយ​អភិវឌ្ឍន៍​កសិកម្ម​ក្នុង​ភូមិឃុំរបស់លោកឲ្យបានរីកចម្រើន តាមរយៈការប្រមូល​ទិន្នន័យ​បញ្ហា​ប្រឈម​នានាក្នុងមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយជាមួយកសិករ។ ក្នុងអាណិត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បានដាក់ចេញគោលនយោបាយពង្រាយមន្រ្តីកសិកម្មឃុំចំនួន ១,៦០០នាក់ សម្រាប់បេសកកម្មបម្រើកសិករ ១,៦ លានគ្រួសារ ឬស្មើនឹងចំនួន​ប្រជាជន​ប្រមាណ ៧,៥ លាននាក់ នៅតាមភូមិឃុំទូទាំងប្រទេស ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដើម្បី​ជួយ​ឲ្យ​​ប្រជាកសិករមានជីវភាពល្អប្រសើរជាងមុន តាមរយៈការផ្តល់ជូនបច្ចេកទេស តាមរយៈ​ការ​ផ្តល់​ជាទុន និងតាមរយៈការផ្តល់ការស្វែងរកទីផ្សារទុកជាមុនឲ្យប្រជាកសិករ ផលិត​ទៅ​តាម​តម្រូវ​ការ​របស់​ទីផ្សារ ដែលការងារនេះប្រសិនជាអនុវត្តបាន នោះនឹងរក្សា​បាន​ស្ថិរភាព​តម្លៃ​ឲ្យ​កសិផល​ទាំង​មូល​ផងដែរ។ សូមបញ្ជាក់ទៀតថា ក្នុងជំហានដំបូងនេះ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ​២០២៣ នឹងជ្រើសរើសចំនួន ២៥០នាក់សិនប៉ុណ្ណោះ ខណៈ​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​សរុប ១២,៧៤៦ នាក់ ហើយ​បេក្ខជន​ដែល​បាន​ចុះ​ឈ្មោះត្រឹ​ម​ត្រូវ​ទៅ​តាម​គោលការណ៍​របស់​ក្រសួង​មុខងារ​សារធារណៈ មានចំនួន ៣,៣២៩នាក់ ដែលនឹងមានឈ្មោះប្រឡងប្រជែង នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ២០២៣៕ អត្ថបទ ឈិត បូរ៉ាវី

សម្ដេចធិបតី៖ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនឹងត្រូវអនុវត្តន៍លើគ្រួសារគោលដៅចំនួន៤

2023/12/05 12:40:11 pm        231
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា កម្មវិធី​ជាតិ​ជំនួយ​សង្គម​នឹងត្រូវអនុវត្តន៍ក្នុងកញ្ចប់គ្រួសារ នឹងត្រូវអនុវត្តន៍លើគ្រួសារគោលដៅចំនួន ៤ ក្នុង​នោះ​ក៏បាន ឧបត្ថម្ភសម្រាប់គ្រួសារ ដែលមានបណ្ណសមធម៌ទាំងអស់ និងគិតគូរ​ដល់​សមាជិក​គ្រួសារ​ដែល​រស់នៅជាមួយមេរោគ និងជំងឺអេដស៍ផងដែរ។បើតាមសម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ឱ្យ​អនុវត្ត​ជាផ្លូវការគោលការណ៍ណែនាំ ស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និ​ង​គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ននៅព្រឹកថ្ងៃទី៥ ខែ​ធ្នូនេះ បានឱ្យដឹងថា កញ្ចប់គ្រួសារដែលត្រូវអនុវត្តន៍នោះលើគ្រួសារគោលដៅចំនួន ៤ រួមមាន ឧបត្ថម្ភ​សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។ អាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា។ កម្មវិធីឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ជន​មាន​ពិការភាព។ ឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)។ សម្តេចធិបតី បានបញ្ជាក់ថា ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ គឺជា​ផែន​ទី​បង្ហាញ​ផ្លូវ​ក្នុងការពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គមនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីជាតិ​ជំនួ​យ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ នេះ ក៏ជាទម្រសម្រាប់ជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះផងដែរ ខណៈ​ក​ម្មវិធីជំនួយសង្គមថ្មីនេះនឹងដាក់ឱ្យអនុវត្តចាប់ពីខែមេសា ឆ្នាំ ២០២៤ ខាងមុខ៕ អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈកម្មការទី៩ នៃរដ្ឋសភា ពិនិត្យ​ដិតដល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ធានា​ទូទាត់​ការ​ទិញ​ថាមពល​អគ្គិសនី​ពី​វៀតណាម ដើម្បីពង្រឹងសន្តិសុខថាមពលជាតិ
04/29/2026 03:04 PM
ក្រសួងមុខងារសាធារណៈ រៀបចំវេទិកាកែទម្រង់លើកទី២ ដើម្បីផ្សព្វផ្សាយឆន្ទៈកែទម្រង់រដ្ឋបាលសាធារណៈ និងតម្លាភាពក្នុងការជ្រើសរើសមន្ត្រីរាជការ
04/29/2026 03:04 PM
គណៈកម្មការទី៤ រដ្ឋសភា ប្រជុំផ្ទៃក្នុងពិនិត្យសេចក្តីព្រាងច្បាប់ «ស្តីពីកាតព្វកិច្ចយោធា» ដើម្បីពង្រឹងវិស័យការពារជាតិ និងស្មារតីស្នេហាជាតិ
04/29/2026 03:04 PM
នាវាទេសចរណ៍ VIKING ORION សញ្ជាតិ NORWAY ដឹកភ្ញៀសទេសចរ និង​នាវិកជាង​១ពាន់​នាក់​ចូល​ទស្សនានៅខេត្តព្រះសីហនុ
04/29/2026 03:04 PM
ជនជាតិចិន ១៥៣នាក់ទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា
04/29/2026 02:04 PM
ថ្ងៃនេះក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ផ្ទាល់ស្ថានការណ៍​នៅច្រកទ្វារ​ព្រំដែន​អន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ
04/29/2026 02:04 PM
នាយករដ្ឋមន្ត្រីអង់គ្លេសមិនប្រឈមមុខនឹងការស៊ើបអង្កេតពីបញ្ហាលោក Mandelson នោះទេ
04/29/2026 02:04 PM
ក្រុមហ៊ុនអាមេរិក ទទួលរងផលប៉ះពាល់កាន់តែខ្លាំងដោយសារតម្លៃប្រេងសកលហក់ឡើងខ្ពស់
04/29/2026 02:04 PM
FIFA៖ ក្រុមបាល់ទាត់នារីជនភៀសខ្លួនអាហ្វហ្កានីស្ថានអាចចូលរួមប្រកួតអន្តរជាតិបាន
04/29/2026 01:04 PM
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ
04/29/2026 01:04 PM