សម្ដេចតេជោ ផ្តាំទៅសារព័ត៌មានថៃថា «បើ​ឆ្កួត​សូម​ឆ្កួត​តែ​ពួក​ឯង​ចុះ» ខណៈ​សម្ដេច​ជា​មនុស្ស​ទី​ពីរ​​បន្ទាប់ពីព្រះមហាក្សត្រចាំបាច់អីទៅធ្វើជាអគ្គបញ្ជាការកងទ័ព
ឯកឧត្តម ប៉ែន បូណា៖ ដើម្បីបណ្តុះបានមនុស្សពូកែ ទាល់តែគ្រូខ្លាំង
សម្ដេចធិបតី៖ កងកម្លាំងនគរបាលជាតិដើរតួនាទី និងបំពេញភារកិច្ចសំខាន់ធានាសន្តិសុខ សុវត្ថិភាព
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់ជ័យលាភីបញ្ចប់ការសិក្សានៅបណ្ឌិត្យសភានគរបាលជាតិ

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម ប៉ែន បូណា៖ ហេតុអ្វីមានអ្នកចេញមុខការពារអ្នកបង្កើតព័ត៌មាន​ក្លែងក្លាយ​ ដើម្បីញុះញង់​ឱ្យពលរដ្ឋមានកំហឹងជាមួយរាជរដ្ឋាភិបាល?

2024/10/02 05:04:38 pm        1155
នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអម​នាយករដ្ឋ​មន្ត្រី និងជាប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល បានលើកឡើងជាសំនួរថា​ ហេតុ​អ្វី​មាន​អ្នក​ចេញ​មុខ​ការពារអ្នកបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីញុះញង់​ឱ្យពលរដ្ឋមាន​កំហឹង​ជាមួយ​រាជ​រដ្ឋាភិបាល?ឯកឧត្ដមបន្តថា ពិតជាគួរឱ្យឆ្ងល់ណាស់នៅ​ពេលឃើញ​អង្គការ​សង្គម​ស៊ីវិល​មួយ​ក្រុម​ដែល​មិន​ត្រឹម​តែ​មិន​បាន​ចូលរួមចំណែកប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិតបំផ្លើសបំភ្លៃ ដែល​មាន​ចរិតញុះញង់បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គមប៉ុណ្ណោះទេ ប៉ុន្តែ បែរជាបាន​ចេញ​មុខ​ការពារអ្នកដែលបង្កើតព័ត៌មានក្លែងក្លាយទៅវិញ។ លើសពីនេះ​ពួក​គេ​បែរ​ជាចាត់​ទុក​ចំណាត់​ការ​ផ្លូវ​ច្បាប់ទៅលើអ្នកបង្កើតព័ត៌មានក្លែងក្លាយនោះថាជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ និង​ជា​ការ​រឹត​ត្បិតសេរីភាពសារព័ត៌មានទៅវិញ?ឯកឧត្តម ប៉ែន បូណា លើកឡើងថា សព្វថ្ងៃ​ក្រុម​ការងារ​​​យើងធ្វើ​ការ​ហត់នឿយ​ខ្លាំង​ណាស់​ដោយ​គ្មាន​ពេល​សម្រាក​ថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃបុណ្យទេ ហើយស្ទើរតែមិនបានសម្រាកពេលយប់ផង ដោយ​សារ​តែត្រូវលាងជម្រះព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃដែលក្រុមទុច្ចរិតបង្កើតឡើង។ ពេល​យើង​​បំភ្លឺរឿង​មួយ ពួកគេទៅបង្កើតរឿងមួយទៀតមិនចេះចប់មិនចេះហើយ។ ក្រុមនេះ​មាន​បណ្តាញ ​និងមានការចាត់តាំងច្បាស់លាស់​ពីព្រោះព័ត៌មាន​មួយដែលគេប្រឌិត​ឡើងត្រូវ​បាន​បណ្តាញ​របស់គេ​យកទៅបង្ហោះ​ចែកចាយ​ព្រោង​ព្រាត​ពេញ​បណ្តាញស​ង្គមក្នុ​ង​គោល​បំណ​ង​ញុះ​ញង់​បញ្ឆេះ​កំហឹងប្រជាពលរដ្ឋឱ្យស្អប់រាជរដ្ឋាភិបាល។ សូម្បីតែរដូវ​ភ្ជុំបិណ្ឌ​ដែល​ប្រជារដ្ឋ​កំពុង​ជួប​ជុំគ្រួសារ និងធ្វើបុណ្យទានយ៉ាងសប្បាយរីករាយក៏ពួកគេមិនលើកលែងដែរ។ សព្វថ្ងៃនេះ ប្រទេសណាក៏និយាយ​ពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ​ដែរដោយចា​ត់​ទុក​បញ្ហា​នេះ​ជា​រឿងអាទិភាពមួយ ហើយការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មិនត្រូវបានចាត់​ទុក​ជា​សេរីភាពបញ្ចេញមតិ ឬសេរីភាពសារព័ត៌មាននោះឡើយ។ ដើម្បីធានាភា​ព​សប្បាយ​រីក​រាយ​ និង​ធានា​សិទ្ធិទទួលបា​ន​ព័ត៌មាន​ពិត​របស់​ប្រជាពលរដ្ឋ​ក៏ដូច​ជាការពារ​តួនាទី​ដ៏​សំខាន់​របស់​សារ​ព័ត៌មាន​ក្នុង​ការផ្តល់ព័ត៌មានពិតឥតក្លែងបន្លំ គ្រប់ភាគីពាក់ព័ន្ធ​ត្រូវ​រួមគ្នា​លុប​បំបាត់​ព័ត៌មាន​ក្លែង​ក្លាយ​ តាម​រយៈ​ការចាត់វិធានការ​គ្រប់​បែប​យ៉ាង​ប្រឆាំ​ង​អ្នក​ផ្សព្វ​ផ្សាយ​ព័ត៌មា​ន​ក្លែង​ប​ន្លំ​ទាំង​នោះដោ​យមិ​នលើកលែង។ ក្នុងន័យនេះ ចំណាត់ការផ្លូវច្បាប់​ទៅ​លើ​បុគ្គល ឬ​បណ្តាញដែល​បង្កើត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដើម្បីបំពុល សង្គមគឺជាវិធានការចាំបាច់ដែលត្រូវធ្វើ។ឯកឧត្ដមបន្តថា ដូច្នេះ តើអង្គការសង្គម​ស៊ីវិល​ឬ​អ្នកទាំងឡាយដែលចេញមុខការពារមេក្លោង​ឬ​បណ្តាញ​អ្នក​បង្កើត​ព័ត៌មាន​ក្លែងក្លាយចង់បានអ្វី? តើពួកគេចង់ឃើញព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ញុះញង់ដ៏​អាក្រក់​បែបនេះ ត្រូវបានបង្ហោះជារៀងរាល់ថ្ងៃតទៅទៀតឬយ៉ាងណា? តើពួកគេមិន​ច់ឃើញ​ប្រជាពលរដ្ឋ​មានភាពស្ងប់សុខនិងចៀសផុតពីព័ត៌មានក្លែងក្លាយដ៏គ្រោះថ្នាក់ទាំងនេះទេឬ? ឬមួយក៏ជារបៀបវារៈដែលពួកគេចង់បាន? ទាំងនេះជា​សំណួរដែល​ប្រជាពលរដ្ឋ​ខ្មែរ​ចង់​បាន​ចម្លើយ​៕

សម្ដេចធិបតី អញ្ជើញទទួលថវិកាសប្បុរសជនចំនួន ៤៥ម៉ឺនដុល្លារទទួលបានពីព្រឹត្តិការណ៍ Gumball 3000

2024/09/30 11:40:24 am        171
សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៤នេះ បានញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល ថវិកាសប្បុរសជនដែលបរិច្ចាគចំនួន ៤៥ ម៉ឺនដុល្លារ តាមរយ:ក្រុមហ៊ុនជីបម៉ុងគ្រុប ដើម្បីផ្ដល់ជូនមន្ទីរពេទ្យកុមារអង្គរ ដោយទទួលបានពីការចូលរួមនៃព្រឹត្តិការណ៍ Gumball 3000 កន្លងមក។ សូមជម្រាបថា ព្រឹត្តិការណ៍ Gumball 3000 បានរៀបចំឡើងនៅកម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ចប់ទៅពោរពេញដោយស្នាមញញឹម និងបរិយាកាសកក់ក្តៅជាទីបំផុត ក្រោមការរក្សាបានសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរពីអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធចម្រុះ ក្នុងការរៀបចំ និងការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងកម្មវិធីទាំងមូល និងបានកៀគរថវិកាពីសប្បុរសជន ៤៥ ម៉ឺនដុល្លារ ដើម្បីប្រគល់ឱ្យមន្ទីរពេទ្យកុមារអង្គរ។ព្រឹត្តិការណ៍ Gumball 3000 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយសហគ្រិនសញ្ជាតិអង់គ្លេស លោក Maximillion Cooper បានក្លាយជាព្រឹត្តិការណ៍ដ៏មានប្រជាប្រិយភាពកម្រិតពិភពលោក ដែលប្រារព្ធឡើងសម្រាប់ អបអរសាទរទៅលើប្រណីតភាពប្លែកៗរបស់រថយន្តដែលមានសមត្ថភាពខ្លាំងក្លា ក៏ដូចជាតម្លៃខ្ពស់ៗ និងការធ្វើដំណើរផ្សងព្រេង៕

សម្ដេចតេជោ៖ នៅក្នុងប្រទេសអាស៊ានទាំង១០ កម្ពុជាជាប់បានពិន្ទុល្អ​ក្នុងការយកចិត្ត​ទុកដាក់លើស្ត្រី

2024/09/26 04:21:05 pm        523
ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី យ៉ាម៉ាណាកា អាគិកុ (YAMANAKA AKIKO) អតីត​អនុ​រដ្ឋមន្ត្រី​ការ​បរទេស និងជាឯកអគ្គរាជទូតពិសេសទទួលបន្ទុកកសាងសន្តិភាព នៃរាជរដ្ឋាភិបាលជប៉ុន ចូល​ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹក​ថ្ងៃ​ទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា នៅក្នុង​ប្រទេស​អាស៊ាន​ទាំង​១០​កម្ពុជា​ជាប់​បាន​ពិន្ទុ​ល្អ​ក្នុ​​ងការយកចិត្តទុកដាក់លើស្ត្រី។ពាក់ព័ន្ធនឹងការវិនិយោគលើស្ត្រីសម្តេចតេជោមានប្រសាសន៍ថា នៅក្នុងប្រទេសអាស៊ានទាំង១០ កម្ពុជា​ជាប់បានពិន្ទុល្អក្នុងការយកចិត្តទុកដាក់លើស្ត្រី។ ជាក់ស្តែង កម្ពុជាមានគោល​នយោបាយ​ជាតិ​គាំពារ​សង្គមដែលយកស្ត្រីជាមូលដ្ឋាន ជាពិសេសការយកចិត្ត​ទុ​ក​ដា​ក់​ទៅ​លើ​ស្ត្រីដែ​ល​មា​ន​ផ្ទៃពោះ ដោយផ្តល់ការឧបត្ថម្ភចាប់តាំងពីមានផ្ទៃពោះរហូតដល់ពេលសម្រាលកូន ទាំងការ​ពិនិត្យ​សុខ​ភាព​នៅមន្ទីរពេទ្យ រហូតដល់កុមារកើតមកអាយុ២ឆ្នាំ។ សម្ដេចតេជោ​មានប្រសាសន៍ថា បច្ចុប្បន្ន ស្ត្រីដែលជាកម្មការិនី ក្នុងអំឡុងពេល​សម្រាក​មាតុ​ភាព​៣​ខែ មានប្រាក់បៀវត្សចំនួន១២០% ដែលសម្តេចបានលើកឡើងថាប្រហែលជាប្រទេសដទៃមិនទាន់មានគោលការណ៍នេះនៅឡើយទេ ហើយរាជរដ្ឋាភិបាលអាណត្តិថ្មីកំពុងតែខិតខំប្រឹងប្រែងដើម្បីអនុវត្តដូចគ្នានេះដែរ ចំពោះមន្ត្រីរាជការ។ សម្តេចតេជោ បានបន្តថា សម្ដេចក៏បានណែនាំឱ្យក្រសួងកិច្ចការនារី និងក្រសួងអប់រំ យកចិត្តទុកដាក់ក្នុងការជំរុញឱ្យស្ត្រី ទទួលបានការសិក្សាខ្ពស់ ដោយបច្ចុប្បន្ននេះ ចាប់ពីថ្នាក់បឋមដល់មធ្យមសិក្សាចំនួនស្ត្រីមានច្រើនប៉ុន្តែចំនួននេះបានថយចុះនៅពេលដែលចូលដល់កម្រិតបរិញ្ញាប័ត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិត ដោយសារកត្តាប្រពៃណីសង្គម។សម្តេចបានជម្រាបថា ក្នុងនាមជាអនុប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សម្តេចបានបន្តរួមចំណែកនិងធ្វើការរួមគ្នាដើម្បីស្ត្រីតាមរយៈការទម្លាក់ថវិកាផ្ទាល់ ការបង្កើតក្រុមមេធាវី ការស្វះស្វែងផ្តល់ឱកាសដល់ស្ត្រីជាពិសេសគឺការដាក់ចេញនូវកូតាចំនួនស្ត្រីក្នុងគណៈអភិបាលខេត្ត-ស្រុក និងក្នុងជួរថ្នាក់ដឹកនាំកំពូលរបស់ស្ថាប័ននានា។ តួយ៉ាងកម្ពុជាមានស្ត្រីជាប្រធានសភាដំបូងក្នុងប្រវត្តិសាស្ត្រ និងរដ្ឋមន្ត្រីជាច្រើននាក់ផ្សេងទៀតជាស្ត្រី។ សម្តេចមានប្រសាសន៍ថា កម្ពុជាជាប្រទេសមាតាធិបតេយ្យ ដូចនេះត្រូវវិនិយោគលើស្ត្រីបន្ថែមទៀត ដែលសម្តេចមានពាក្យស្លោកមួយថា «ជួយស្ត្រី គឺជួយខ្លួនឯង» ហើយអ្វីដែលត្រូវយកចិត្តទុកដាក់បន្តគឺស្ត្រីត្រូវជួយស្ត្រីគ្នាឯង។ សម្តេចបានជម្រាបជូនលោកស្រីសាស្ត្រាចារ្យថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១នៅក្នុងអាស៊ាន ចំពោះចំនួននៃការបញ្ជូនកងទ័ពស្ត្រីនៅក្នុងប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិ។ក្នុងឱកាសនោះលោកស្រី យ៉ាម៉ាណាកា អាគិកុ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោកស្រីចូលជួបសម្តែងការគួរសមនេះ។ លោកស្រីបានរំលឹកពីជំនួបជាមួយសម្តេចកាលពីជាង២០ឆ្នាំមុន ដែលសម្តេចបានផ្តល់កិត្តិយសក្នុងបទសម្ភាសន៍នៅក្នុងកម្មវិធី «Voice of Asia to the West» ក្រោមការរៀបចំរបស់មូលនិធិសាសាកាវ៉ា។ លោកស្រីសាស្ត្រាចារ្យបានវាយតម្លៃខ្ពស់ និងអបអរសាទរ សម្ដេចដែលបានដឹកនាំប្រទេស សម្រេចបានការអភិវឌ្ឍន៍យ៉ាងត្រចះត្រចង់ និងអបអរសាទរចំពោះភាពជោគជ័យដែលសម្ដេចបានបណ្ដុះបណ្ដាលបុត្រាបុត្រីសម្ដេចសម្រាប់បន្តវេន ដែលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស៕ 

ការវិភាគ៖ ក្រុមហេសបូឡា អាចដើរតាមយុទ្ធសាស្ត្រដែលរុស្ស៊ី ប្រើក្នុងសង្រ្គាមអ៊ុយក្រែន ដើម្បីគ្របសង្កត់លើអ៊ីស្រាអែល

2024/09/26 12:22:26 pm        222
ក្រុមអ្នកជំនាញបានប្រាប់សារព័ត៌មាន The Wall Street Journal ថា ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា នៅលីបង់ កាន់តែខ្លាំងក្លា។ ក្រុមហេសបូឡា អាចជ្រើសរើសយកយុទ្ធសាស្ត្រដែលរុស្ស៊ីប្រើក្នុងសង្រ្គាមអ៊ុយក្រែន ដើម្បីគ្របសង្កត់លើអ៊ីស្រាអែលវិញ។ វិមានក្រឹមឡាំងបានគាំទ្រក្រុមហេសបូឡា និងក្រុមប្រដាប់អាវុធផ្សេងទៀតនៅមជ្ឈិមបូព៌ា។ក្រុមហេសបូឡាអាចប្រើប្រាស់ផ្នែកមួយនៃសៀវភៅយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅអ៊ុយក្រែន ដើម្បីគ្របដណ្ដប់លើការការពារដែនអាកាសរបស់អ៊ីស្រាអែល។ សារព័ត៌មាន The Wall Street Journal បានរាយការណ៍ថា ក្រុមអ្នកវិភាគយោធារំពឹងថា ក្រុមហេសបូឡា នឹងទទួលបានការបំផុសគំនិតពីកងកម្លាំងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការបាញ់ហ្វូងយានដ្រូន និងការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំទៅលើប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល។ ការចេញផ្សាយបាននិយាយថា ក្រុមដែលមានមូលដ្ឋាននៅលីបង់មួយនេះ ក៏អាចកំណត់គោលដៅមូលដ្ឋានយោធាសំខាន់ៗ កំពង់ផែ និងបណ្តាញអគ្គិសនីរបស់អ៊ីស្រាអែលផងដែរ។ ការយល់ឃើញពីក្រុមអ្នកវិភាគបែបនេះ កើតឡើងបន្ទាប់ពីប្រទេសលីបង់កាលពីថ្ងៃចន្ទបានទទួលរងការវាយប្រហារនៅថ្ងៃដ៏សោកនាដកម្មបំផុតពីអ៊ីស្រាអែល ចាប់តាំងពីឆ្នាំ ២០០៦មក ដែលបានសម្លាប់មនុស្សជិត៦០០នាក់ និងរាប់ម៉ឺននាក់រត់ភៀសខ្លួន។ ការរំពឹងទុកកំពុងកើនឡើងថា អ៊ីស្រាអែលត្រៀមបើកការឈ្លានពានដោយថ្មើរជើងលើលីបង់ភាគខាងត្បូង ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា ក្រុមហេសបូឡា បានក្លាយជាកម្លាំងដ៏មានឥទ្ធិពល និងស្មុគ្រស្មាញជាងមុនចាប់តាំងពីសង្គ្រាមចុងក្រោយរបស់ខ្លួន ហើយអាចវាយបកយ៉ាងខ្លាំងក្លាជាការឆ្លើយតប៕

ប្រភពចារកម្ម៖ រុស្ស៊ី មានគម្រោងសម្ងាត់ដែលផលិតយានដ្រូនសង្គ្រាមនៅក្នុងប្រទេសចិន

2024/09/26 12:13:00 pm        196
ប្រភពចំនួនពីរពីទីភ្នាក់ងារចារកម្មសម្ងាត់អឺរ៉ុប និងឯកសារដែលត្រូវបានពិនិត្យដោយសារព័ត៌មានរ៉យទ័របង្ហាញថា រុស្ស៊ីបានបង្កើតកម្មវិធីសព្វាវុធនៅក្នុងប្រទេសចិន ដើម្បីអភិវឌ្ឍ និងផលិតយានដ្រូនវាយប្រហាររយៈចម្ងាយឆ្ងាយសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ក្រុមហ៊ុន អាយអ៊ីអ៊ឹមហ្ស៊ី គូភូល (IEMZ Kupol) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសព្វាវុធរដ្ឋរុស្ស៊ី អាល់ម៉ាស-អានទី (Almaz-Antey) បានបង្កើត និងធ្វើតេស្តហោះហើរសាកល្បងនូវគំរូយានដ្រូនថ្មីដែលមានឈ្មោះថា ហ្កាភីយ៉ា-៣ (Garpiya-3) ឬហៅថា ជីស្រ៊ី (G3) នៅក្នុងប្រទេសចិន ដោយមានជំនួយពីអ្នកឯកទេសក្នុងស្រុក នេះបើយោងតាមឯកសារមួយក្នុងចំណោមឯកសារដែលក្រុមហ៊ុន Kupol ផ្ញើទៅក្រសួងការពារជាតិរុស្ស៊ីកាលពីដើមឆ្នាំនេះ ដើម្បីបង្ហាញពីការងាររបស់ខ្លួន។Kupol បានប្រាប់ក្រសួងការពារជាតិនៅក្នុងបច្ចុប្បន្នភាពជាបន្តបន្ទាប់មួយថា ខ្លួនអាចផលិតយានដ្រូនជាច្រើនប្រភេទ រួមទាំង G3 តាមខ្នាតនៅរោងចក្រក្នុងប្រទេសចិន ដូច្នេះគ្រឿងយុទ្ធោបករណ៍ទាំងនោះអាចត្រូវបានដាក់ពង្រាយនៅក្នុង «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែន ជាឃ្លាដែលទីក្រុងមូស្គូ ប្រើក្នុងសង្គ្រាម។ក្រុមហ៊ុន Kupol និង Almaz-Antey រួមទាំងក្រសួងការពារជាតិរុស្ស៊ី មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយជុំវិញរបាយការណ៍នេះទេ។ ក្រសួងការបរទេសចិន បានប្រាប់សារព័ត៌មានរ៉យទ័រថា ខ្លួនមិនបានដឹងពីគម្រោងបែបនេះឡើយ ដោយបន្ថែមថាទីក្រុងប៉េកាំង មានវិធានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការនាំចេញយានដ្រូនសង្រ្គាម ឬហៅថាយន្តហោះគ្មានមនុស្សបើក (UAVs)៕

លោក Biden ជួបមេដឹកនាំវៀតណាម ដើម្បីទប់ទល់ទំនាក់ទំនងទីក្រុងហាណូយ ជាមួយចិន និងរុស្ស៊ី

2024/09/26 11:57:37 am        139
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានជួបជាមួយប្រធានាធិបតីវៀតណាម លោក តូ ឡឹម (To Lam) នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សម្រាប់កិច្ចពិភាក្សាកាលពីថ្ងៃពុធ (២៥ កញ្ញា) ក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសអាស៊ីអាគ្នេយ៍ និងជាមជ្ឈមណ្ឌលផលិតកម្មមួយនេះ និងដើម្បីទប់ទល់ទំនាក់ទំនងរបស់ទីក្រុងហាណូយ ជាមួយប្រទេសចិន និងរុស្ស៊ី។មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា មេដឹកនាំទាំងពីរបានពិភាក្សាពីមធ្យោបាយបង្កើនល្បឿននៃភាពជាដៃគូយុទ្ធសាស្ត្រដែលបានព្រមព្រៀងគ្នាកាលពីឆ្នាំមុន។ ក្នុងជំនួបជាមួយលោក Biden កាលពីថ្ងៃពុធ លោក Lam បានសាទរចំពោះអ្វីដែលលោកហៅថា ការរួមចំណែកជាប្រវត្តិសាស្ត្ររបស់លោក Biden ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។ លោក Biden បាននិយាយថា ចាប់តាំងពីការចាប់ផ្តើមសករាជថ្មីក្នុងទំនាក់ទំនងកាលពីឆ្នាំមុនមក ប្រទេសទាំងពីរបានធ្វើការបណ្តាក់ទុនយ៉ាងសំខាន់នៅក្នុងបន្ទះឈីបពាក់កណ្ដាលចម្លង និងខ្សែសង្វាក់ផ្គត់ផ្គង់ ហើយបានចាប់ផ្តើមកិច្ចសហប្រតិបត្តិការដែលមិនធ្លាប់មានពីមុនមកលើសន្តិសុខតាមអ៊ីនធឺណិត។ប្រធានាធិបតីអាមេរិករូបនេះសង្កត់ធ្ងន់ថា ភាគីទាំងពីរឈររួបរួមក្នុងការប្តេជ្ញាចិត្តចំពោះសេរីភាពនៃការធ្វើនាវាចរណ៍ និងនីតិរដ្ឋ ដែលជាការយោងទៅលើជម្លោះដែនសមុទ្រក្នុងតំបន់ជាមួយចិន។ ទីភ្នាក់ងារសារព័ត៌មានវៀតណាម រាយការណ៍ថា លោក Lam បានប្រាប់លោក Biden ថា វៀតណាមកំពុងឈានទៅដល់ដំណាក់កាលនៃការអភិវឌ្ឍថ្មី ហើយថាទីក្រុងហាណូយ ជាមិត្ត និងដៃគូដែលអាចទុកចិត្តបាន។គួររម្លឹកថា លោក Biden បានទៅទស្សនកិច្ចនៅទីក្រុងហាណូយ កាលពីមួយឆ្នាំមុន ហើយបានធានាកិច្ចព្រមព្រៀងលើបន្ទះឈីប និងរ៉ែ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងការទូត បើទោះបីជាសហរដ្ឋអាមេរិក មានការព្រួយបារម្ភអំពីបញ្ហាសិទ្ធិមនុស្សមួយចំនួនក៏ដោយ៕

Trump សន្យានាំយកការងារ និងរោងចក្រពីប្រទេសសម្ព័ន្ធមិត្ត និងចិន

2024/09/25 12:45:11 pm        185
លោក Donald Trump កាលពីថ្ងៃអង្ការ (ទី២៤ ខែកញ្ញា) បាននិយាយថា លោកនឹងព្យាយាម «នាំយក» ការងារផលិតកម្មពីបរទេស ក្នុងនោះរួមទាំងពីប្រទេសសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកផងដែរ ប្រសិនបើលោកឈ្នះការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា ដោយផ្តល់រង្វាន់លើកទឹកចិត្ត ដើម្បីជំរុញឲ្យក្រុមហ៊ុនព្រមផ្លាស់ទីទាំងទៅកាន់សហរដ្ឋអាមេរិកវិញ។លោក Trump បានសន្យា «ធ្វើឲ្យមានឡើងវិញនូវផលិតកម្ម» ដែលជាចំណុចសំខាន់នៃផែនការសេដ្ឋកិច្ចរបស់លោក ហើយបាននិយាយថា លោកនឹងផ្តល់ឲ្យក្រុមហ៊ុនបរទេសនូវការបង់ពន្ធទាប និងបទប្បញ្ញត្តិតិចតួច ដើម្បីទាក់ទាញពួកគេ។អំឡុងពេលថ្លែងសុន្ទរកថាទៅកាន់អ្នកគាំទ្រ នៅទីក្រុង Savannah ក្នុងរដ្ឋ Georgia (ចចចៀ) ដែលមានកំពង់ផែមួយ ក្នុងចំណោមកំពង់ផែធំជាងគេបំផុត នៅសហរដ្ឋអាមេរិក និងជាមជ្ឈមណ្ឌលផលិតរថយន្ត លោក Trump បានប្រាប់ថា៖ «យើងនឹងនាំយកការងារចេញពីប្រទេសផ្សេងទៀត។ យើងនឹងនាំយករោងចក្ររបស់ពួកគេមកកាន់ប្រទេសរបស់យើង»។ជាមួយគ្នានេះ បេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋរូបនេះ បាននិយាយថា ការបោះឆ្នោតជ្រើសរើសរូបលោក នឹងនាំឲ្យមាន «ការចាកចេញយ៉ាងច្រើន« នៃក្រុមហ៊ុនផលិតពីប្រទេសសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក គឺកូរ៉េខាងត្បូង និងអាល្លឺម៉ង់ ក៏ដូចជាគូប្រជែងផ្នែកសេដ្ឋកិច្ច គឺប្រទេសចិនផងដែរ។គួរបញ្ជាក់ថា សុន្ទរកថារបស់លោក Trump ដែលជាសុន្ទរកថាសំខាន់ទី២ របស់លោក ស្តីពីសេដ្ឋកិច្ច ក្នុងខែនេះ កើតឡើងនៅពេលដែលរូបលោក និងអនុប្រធានាធិបតី លោកស្រី Kamala Harris ដែលជាគូប្រជែងខាងគណបក្សប្រជាធិបតេយ្យ ប្រជែងគ្នាបញ្ចុះបញ្ចូលអ្នកបោះឆ្នោតនៅក្នុងរដ្ឋសមរភូមិ ដូចជារដ្ឋចចចៀនេះជាដើម ដោយបង្ហាញថា ពួកគេនឹងក្លាយជាបុគ្គលដ៏ល្អបំផុត ក្នុងការជំរុញសេដ្ឋកិច្ចអាមេរិក៕

សមយុទ្ធយោធាចិន-រុស្ស៊ី នឹងប៉ះពាល់ដល់ឥទ្ធិពលយោធាដែលចេះតែកើនឡើងរបស់អាមេរិក នៅអាស៊ី

2024/09/24 01:30:18 pm        521
ក្រុមអ្នកវិភាគបាននិយាយថា សមយុទ្ធទ្រង់ទ្រាយធំរបស់កងទ័ពជើងទឹកចិន-រុស្ស៊ី បង្ហាញថាពួកគេមានឆន្ទៈ និងអាចបំផ្លាញទំនាក់ទំនងយោធាដែលចេះតែកើនឡើងកើនឡើងរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។ កងទ័ពជើងទឹកចិន បានធ្វើសមយុទ្ធប្រកៀកស្មាជាមួយរុស្ស៊ី នៅសមុទ្រជប៉ុន ឬហៅថាសមុទ្រខាងកើត កាលពីដើមខែនេះ នៅក្នុងអ្វីដែលអ្នកវិភាគនិយាយថា បានបង្ហាញពីកម្លាំងដ៏កើនឡើងរបស់ទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ ក្នុងការទប់ទល់នឹងការសម្របសម្រួលពីអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់។យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងក្រសួងការពារជាតិចិន បានឱ្យដឹងថា កងកម្លាំងចិន និងរុស្ស៊ី បានធ្វើសមយុទ្ធទ្រង់ទ្រាយធំដំណាក់កាលទី១ មានឈ្មោះថា សមយុទ្ធ ទំនាក់ទំនងភាគខាងជើង-១០១៤ (Northern/Interaction-2024) ដែលជាសមយុទ្ធទ័ពជើងទឹករួមគ្នាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែកញ្ញា ក្នុងមានគោលបំណង “បង្កើនកម្រិតនៃការសម្របសម្រួលយុទ្ធសាស្ត្ររវាងយោធាចិន និងរុស្ស៊ី និងបង្កើនសមត្ថភាពរបស់ពួកគេក្នុងការឆ្លើយតបរួមនឹងការគំរាមកំហែងផ្នែកសន្តិសុខ”។កងទ័ពចិនក៏បានចូលរួមនៅក្នុងសមយុទ្ធរួមដ៏ធំរយៈពេល ៧ថ្ងៃរៀបចំដោយរុស្ស៊ី ហៅថាសមយុទ្ធ សមុទ្រ២០២៤ (Ocean-2024) ដែលចាប់ផ្តើមនៅថ្ងៃទី១០ ខែកញ្ញា។ យោងតាមទិន្នន័យពីមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានឱ្យដឹងថា ចិន និងរុស្ស៊ី បានបង្កើនសមយុទ្ធយោធារបស់ពួកគេជាងមួយទសវត្សរ៍កន្លងទៅ ដោយហ្វឹកហ្វឺនរួមគ្នារហូតដល់ទៅ ១០ដងក្នុងមួយឆ្នាំ។ មុនឆ្នាំ២០១៤ ភាគីទាំងពីរបានធ្វើសមយុទ្ធច្រើនបំផុតចំនួន ៤លើកប៉ុណ្ណោះជារៀងរាល់ឆ្នាំ ហើយក្នុងឆ្នាំខ្លះក៏មិនបានធ្វើសមយុទ្ធដែរ។អ្នកជំនាញទស្សនកិច្ចនៅវិទ្យាស្ថានជប៉ុន សម្រាប់កិច្ចការអន្តរជាតិបាននិយាយថា ទាំងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ កំពុង «ផ្ញើសារ» ទៅកាន់ទីក្រុងវ៉ាស៊ីនតោន អំពីសមត្ថភាពរបស់ពួកគេក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងធ្វើឱ្យស្មុគស្មាញដល់ជំហរយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់៕

ព្រះករុណា ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតីភាព ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ

2024/09/24 12:02:02 pm        198
នៅព្រឹកថ្ងៃទី២៤កញ្ញាឆ្នាំ២០២៤ ស្របពេលដែលកម្ពុជាអបអរសាទរ​ខួបលើកទី៣១ នៃ​«ទិវា​ប្រកាស​រដ្ឋ​ធម្មនុញ្ញា» (២៤ កញ្ញា ១៩៩៣ -២៤ កញ្ញា ២០២៤) ព្រះករុណាព្រះបាទ​សម្ដេច​ព្រះបរម​នាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ជា​ទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត សព្វព្រះរាជហឫទ័យ ​បានស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់​ខ្ពស់បំផុតក្នុង​ព្រះរាជ​ពិធី​សម្ពោធ​វិមានរដ្ឋធម្មនុញ្ញដ៏ល្អវិចិត្រដែលជាសមិទ្ធផលថ្មីបន្ថែម​ទៀតរបស់ប្រ​ជាជាតិខ្មែរ​ ដែល​សាង​សង់​ឡើង ស្ថិតនៅមុខវត្តលង្កាព្រះកុសុមារាម និងខាងលិចវិមានឯករាជ្យ។ព្រះរាជវត្តមាននៃស្តេចយាងដល់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ត្រូវបាន​សម្តច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃ​ព្រះ​រាជាណាចក្រកម្ពុជា​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា សម្តេចឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឥស្សរជន​សំខាន់ៗ​ជា​ច្រើន​ទៀត​បាន​ថ្វាយ​ព្រះរាជវន្ទកកិច្ចដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត។ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនិងអង្គព្រះរាជពិធីទាំងមូលបានស្តេចយាងគោរពនិងអញ្ជើញគោរព​ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា យាងទត និង ទស្សនារបាំថ្វាយព្រះពរ ដោយ​ទឹក​ព្រះទ័យ និងសេចក្តីសោមនស្សរីករាយ ឯកឧត្តមកិត្តិនីតិកោសល​បណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បានទូលថ្វាយនិងជំរាបជូនថា៖ ដើមហេតុនៃការ​កសាង​វិមាន​រដ្ឋធម្មនុញ្ញ​នេះ​ដោយ​យល់​ឃើញថា រដ្ឋធម្មនុញ្ញដែលព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ទ្រង់ឡាយ​ព្រះ​ហត្ថ​លេខាប្រកាសឱ្យប្រើនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ មានអាយុកាល៣០ឆ្នាំគត់ នៅថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២៣ ជារដ្ឋធម្មនុញ្ញដែលមានអាទិភាព និងស្ថេរភាពយូរអង្វែង​ជាង​គេ​ក្នុង​ប្រវត្តិ​រដ្ឋ​ធម្មនុញ្ញរបស់កម្ពុជា ហើយក្នុងអំឡុងពេលនេះ​ព្រះរាជា​ណា​ចក្រក​ម្ពុជា​បាននិង​កំពុង​បោះ​ជំហាន​ទៅ​មុខសម្រេច​បានសមិទ្ធផលធម្មនុញ្ញគួរកត់សម្គាល់ គឺប្រទេសជាតិ​មាន​សុខ​សន្តិភាព​ពេញ​បរិបូរណ៍ មានឯកភាពជាតិ ឯកភាពទឹកដី ក្រោមរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រ​តែ​មួយ​ព្រះអង្គ រាជរដ្ឋាភិបាលតែមួយ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បាននិង​កំពុង​ចាក់​ឫស​ក្នុង​វប្បធម៌​សង្គម​នយោបាយរបស់កម្ពុជា ពិសេសក្នុងស្រទាប់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកប​ដោយ​វឌ្ឍនភាព និងភាពទន់ភ្លន់ ស្របតាមបរិបទនៃសង្គមខ្មែរ ដែលមានឃឿនអរិ​យធម៌ និង​ប្រពៃណី​ទំនៀម​ទំលាប់​ល្អតាំងពីបុរាណកាលមក។ វិមានរដ្ឋធម្មនុញ្ញនេះ បានប្រើប្រាស់ថវិកាជាតិ សរុប២លាន២សែន​៣​ម៉ឺន​៨​ពាន់​៨៤៧​ដុល្លារ​អាមេរិក​ តាមការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន​ សែន អតីតនាយករដ្ឋមន្ត្រី។ ឯកឧត្តម អ៊ឹម ឈុនលឹម បន្តថា វិមានរដ្ឋធម្មនុញ្ញត្រូវបានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០២៣ ដោយប្រើរយៈពេល​អស់ប្រមាណ១៤ខែ ដោយរួចរាល់ជាស្ថាពរនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ​២០២៤។ វិមាននេះ មានកម្ពស់ ពីទ្រនាប់ខ្សាច់ ដល់កំពូលត្រីសូលសរុប ២៣.៤ម៉ែត្រ និង​មាន​ទំងន់​សរុប ១១២,៩៩តោន ត្រូវបានសាងសង់លើផ្ទៃដីទំហំ២ពាន់៣៨០ម៉ែត្រក្រឡា សង់បែរ​មុខ​ទៅ​ទិស​ខាងកើត។ក្នុងបរិយាសដ៏វិសេសវិសាលនេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វ​ព្រះរាជ​ហឫទ័យ ស្តេចយាងប្រទានព្រះរាជសុន្ទរកថា ប្រកបដោយ​ព្រះរាជ​ហឫទ័យ​សោមនស្ស​រីក​រាយ​យ៉ាង​ក្រៃលែង ដោយព្រះអង្គបានមានព្រះរាជបន្ទូលថា ដោយថ្ងៃនេះ ត្រូវជាខួប៣១ឆ្នាំដែល ប្រជា​ជាតិ​យើងកំពុងប្រារព្ធព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ជាការបង្ហាញឱ្យឃើញថា ប្រជា​ជាតិខ្មែរ មានឆន្ទៈគោរព ការពារ លើកតម្កើង និងប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ជា​ច្បាប់​កំពូល​របស់​ជាតិ​យើង​។ជាមួយនឹងការថ្លែងសរសើរដល់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលបាន​ថ្វាយ​របាយការណ៍​ស្តីពីការកសាងវិមានរដ្ឋធម្មនុញ្ញ ដែល​ជា​បូជនីយស្ថាន​តំណាង​រដ្ឋធម្មនុញ្ញ​នៃ​ជាតិ​យើង ​ព្រះអង្គបានបញ្ជាក់ថា ជាសច្ចធម៌​មិន​អាច​ប្រកែក​បាន​រយៈ​ពេល​ជាង​៣០​ឆ្នាំ​នៃ​ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​ ព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព និងឯកភាពជាតិ អាស្រ័យ​ដោយ​មាន​នយោបាយ ​ឈ្នះ-ឈ្នះ ដែលត្រូវបានដាក់ចេញ និងដឹកនាំអនុវត្តផ្ទា​ល់​ប្រកប​ដោយ​ភាព​ប៉ិន​ប្រសព្វ ឈ្លាសវៃដ៏ឆ្នើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជា​ណាចក្រកម្ពុជា បានធ្វើឱ្យសម្រេចសមិទ្ធផលដ៏ធំធេងក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និង​អរិយធម៌​អង្គរដ៏បវរ កសាងប្រទេសជាតិ ទៅជាកោះសន្តិភាព​ឡើង​វិញ​ផ្អែក​លើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ធ្វើឱ្យប្រទេសជាតិ​បាន​ឈាន​ឡើង​រីក​ចម្រើន​លូតលាស់សម្បូររុងរឿងដូចបច្ចុប្បន្ន។សមិទ្ធផល​ធម្មនុញ្ញដ៏ឧត្តុង្គឧត្តមមនេះ គឺជាមរតករបស់ជាតិដែលកំពុងត្រូវបានថែរក្សា និងបន្ត​អភិវឌ្ឍន៍​ប្រកប​ដោយភាពអង់អាចស្វាហាប់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​បច្ចុប្បន្ន ដើម្បីបន្ត ដឹកនាំកម្ពុជា ឱ្យកាន់តែមានការ​អភិវឌ្ឍ​ក្លាយ​ជា​អរិយ​ប្រទេស​។ សមិទ្ធផល​ធម្មនុញ្ញដ៏ត្រចះត្រចង់សម្រេចបាន យ៉ាង ដូច្នេះ ព្រះករុណាជា​អម្ចាស់​ក៏​បាន​សំណូមពរ ដល់ប្រជារាស្ត្រខ្មែរទាំងមូល តាំងចិត្ត ប្រកាន់យក ជានិច្ចនិរន្តរ៍ នូវស្មារតី យើង​ប្រជា​រាស្ត្រ​ខ្មែរ រួបរួមគ្នាថែរក្សា ការពារ គោរព ខ្ចាប់ខ្ជួនរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស ជា​និមិត្ត​រូប​​​នៃគុណតម្លៃទំនើប រួមផ្សំបុរាណ​ ជាការសន្យាចំពោះ​អនាគត​រុងរឿង​នៃ​ប្រជាជាតិ​យើង។ ព្រះអង្គ​បន្ត​ថា អាស្រ័យដោយរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មានអាទិភាព និងស្ថេរភាព ជាង៣ទសវត្ស ជា​រយៈពេលមួយវែងក្នុងប្រវត្តិ រដ្ឋធម្មនុញ្ញ និងដោយបច្ចុប្បន្នព្រះរាជាណាចក្រម្ពុជា មាន​សុខ​សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ធានាបានភាព រឹងមាំ នៃរដ្ឋធម្មនុញ្ញ​ ដូច្នេះជា​ពេល​វេលា​សម​ស្របដែ​ល​ត្រូវមានវិមានរដ្ឋធម្មនុញ្ញសម្រាប់ឱ្យខេមរជន ក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ដឹង​នូវ​គុណ​បំណាច់របស់ឥស្សរជនស្នេហាជាតិ ជាស្ថាបនិក និងជាប្រតិបត្តិករ នៃច្បាប់ កំពូល​មួយ​នេះ និងសូមគោរពចងចាំអំពីក្រមសីលធម៌និងច្បាប់នានា នៃព្រះរាជាណាចក្រកម្ពុជា ។ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង បានសព្វព្រះរាជហឫទ័យ ស្តេចយាងកាត់ខ្សែបូរ ដើម្បី​ជានិ​មិត្ត​រូប នៃព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ចាប់ពីពេលនេះតទៅ។សូមបញ្ជាក់ថា វិមានរដ្ឋធម្មនុញ្ញ ត្រូវបានរៀបចំជាពីរផ្នែកចំបង ៖-ផ្នែកទី១នៃវិមាន៖ គឺផ្នែកខាងក្រោមមានសាលតូច រាងកាកបាទ ត្រូវបានប្រសិទ្ធនាមថា «ខេមរសន្តិមូលសាល» ជាទីតាំងសរសស្តម្ភ រដ្ឋធម្មនុញ្ញ។ នៅខាងលើមានទម្រ តម្កល់​ព្រះ​សិរមហា​ព្រហ្ម កសាងពីសំរឹទ្ធិ, សរសស្តម្ភរដ្ឋធម្មនុញ្ញ មានរាង៦ជ្រុង ដែលជ្រុង​ខាង​មុខ​មាន​ចារិក​បុព្វក​ថា រដ្ឋធម្មនុញ្ញ ​និង៥ជ្រុងផ្សេងទៀតសម្រាប់ចារិកយុទ្ធវិធីទាំង៥ នៅក្នុង​យុទ្ធសាស្ត្រ​នយោបាយ ឈ្នះ-ឈ្នះ នៃមកនូវសន្តិភាពដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ»បំបែក ឯកោ បញ្ចប់ សមាហរណកម្ម អភិវឌ្ឍន៍» តំណាងដោយព្យញ្ញនៈ៥តួ គឺ​( ប ឯ ប ស អ)។-ផ្នែកទី២នៃវិមាន៖ គឺតួមហាបុស្បុក មានទំងន់សរុបប្រមាណ១២តោន កសាងពីសំរឹទ្ធិ ប្រមាណ​៧០% ស្ពាន់ប្រមាណ៣០% ក្នុងទម្រង់សិល្បៈខ្មែរប្រកបដោយក្បូរក្បាច់ដ៏ល្អិតល្អន់ល្អវិចិត្រ សាង​ឡើង​តាម​ក្បួនខ្នាតរចនាបថ ខ្មែរបុរាណ។ក្នុងទម្រង់សិល្បៈបែបនេះ ទើបនាំឱ្យសន្និដ្ឋានបានថា៖ វិមាន​រដ្ឋធម្មនុញ្ញ គឺជាសីលាលោហប្រសាទដ៏ធំល្អវិចិត្រ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែល​នឹង​ក្លាយ​ជា​សំណង់​សតវត្សរ៍ ក្នុងអនាគតកាល៕ អត្ថបទ៖ មុត សុទ្ធ

ការស្ទង់មតិNew York Times៖ លោក Trump នាំមុខលោកស្រី Harrisក្នុងរដ្ឋប្រទាញប្រទង់គ្នាចំនួន៣

2024/09/24 11:09:42 am        178
យោងតាមការស្ទង់មតិថ្មីដោយសារព័ត៌មាន New York Times និងគ្រឹះស្ថានអប់រំអាមេរិក Siena College អតីតប្រធានាធិបតីលោកDonald Trump នាំមុខលោកស្រីអនុប្រធានាធិបតី Kamala Harrisក្នុងរដ្ឋមានភាពប្រទាញប្រទង់គ្នាដ៏សំខាន់ចំនួនបីគឺ រដ្ឋ Arizona រដ្ឋ North Carolina និង រដ្ឋGeorgia ។ការស្ទង់មតិដែលបានចេញផ្សាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះ និងធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២១ខែកញ្ញា បានស្ទង់មតិអ្នកបោះឆ្នោតចំនួន ៧១៣ នាក់នៅរដ្ឋ Arizona អ្នកបោះឆ្នោតចំនួន ៦៨២ នាក់នៅរដ្ឋGeorgia និង ៦៨២ នាក់នៅរដ្ឋ North Carolina ។ រដ្ឋនីមួយៗមានការខុសគ្នាចន្លោះពី៤ទៅ៥%។ អ្នកបោះឆ្នោតនៅក្នុងរដ្ឋទាំងបីបានសម្តែងការព្រួយបារម្ភអំពីសេដ្ឋកិច្ច សិទ្ធិរំលូតកូន បញ្ហាអន្តោប្រវេសន៍ និងទិសដៅរបស់ប្រទេសទាំងមូល។ បេក្ខជនទាំងពីរត្រូវបានមើលថាមិនមែនជាទីពេញចិត្តសម្រាប់អ្នកឆ្លើយសំណួរភាគច្រើន ដោយមាន ៥០% ពេញចិត្តលោក Trump និង ៥១% ចាត់ទុក លោកស្រី Harris ថាមិនមែនជាបុគ្គលដែលពួកគេចង់បាន។ នៅរដ្ឋ ណស ខារ៉ូឡាយណា ជារដ្ឋមួយដែលពុំបានបោះឆ្នោតឲ្យបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យតាំងពីឆ្នាំ ២០០៨ ដោយការនាំមុខរបស់លោក Trump គឺ ៤៩% ទល់នឹង៤៧%សម្រាប់លោកស្រីHarris ប៉ុន្តែនៅរដ្ឋអារីហ្សូណា និងចចា ជារដ្ឋពីរដែលគាំទ្រតិចតួចសម្រាប់លោកប្រធានាធិបតី Joe Biden ក្នុងការបោះឆ្នោតឆ្នាំ ២០២០ ឥឡូវនេះ Trump កំពុងនាំមុខលោកស្រី Harris ដោយមតិគាំទ្រ ៥០% ទល់នឹង៤៥% សម្រាប់លោកស្រី Harris នៅរដ្ឋ Arizona ហើយនៅរដ្ឋ ចចា លោក Trump ទទួលបានការគាំទ្រ ៤៩ %លើសលោកស្រី Harris ដែលទទួលបាន ៤៥%ប៉ុណ្ណោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអង្គការជំនួយអន្តរជាតិ កំពុងខិតខំសម្របសម្រួលការផ្គត់ផ្គង់ជំនួយបន្ថែមទៀត ដល់ប្រជាជននៅតំបន់ហ្កាហ្សា
06/28/2025 05:06 PM
ប្រធានរក្សាសន្តិភាពUN«ព្រួយបារម្ភខ្លាំងណាស់» អំពីអនាគតនៃកិច្ចព្រមព្រៀងបទឈប់បាញ់លីបង់និងអ៊ីស្រាអែល
06/28/2025 05:06 PM
ឯកឧត្តម ឌិត ទីណា អញ្ជើញចុះពិនិត្យស្ថានភាពផលិតកម្មដំណាំបន្លែ និងស្តាប់នូវសំណូមពរម្ចាស់កសិដ្ឋាន នៅខេត្តបន្ទាយមានជ័យ
06/28/2025 05:06 PM
គិតត្រឹមថ្ងៃទី២៨ខែមិថុនានេះ ប្រជាពលរដ្ឋខ្មែរនៅថៃ បន្តវិលត្រឡប់ចូលស្រុកកំណើតវិញ ដោយទឹកមុខសប្បាយរីករាយ
06/28/2025 05:06 PM
រដ្ឋមន្ត្រី៖ ការធ្វើដំណើរតាមផ្លូវអាកាសទួរគី-អ៊ីរ៉ង់ បន្តឡើងវិញមួយផ្នែក បន្ទាប់ពីផ្អាកដំណើការរយៈពេល ១៥ថ្ងៃ
06/28/2025 03:06 PM
ជនជាតិអ៊ីរ៉ង់រាប់ពាន់នាក់ ចូលរួមក្នុងពិធីបុណ្យសពរបស់មេបញ្ជាការយោធា និងអ្នកជំនាញនុយក្លេអ៊ែរ នៅទីក្រុងតេអេរ៉ង់
06/28/2025 03:06 PM
ក្រុមអ្នកស្ម័គ្រចិត្ត៖ ជនស៊ីវិល ១៣នាក់ ត្រូវបានសម្លាប់ នៅក្នុងការបាញ់ផ្លោងរបស់កងកម្លាំងប្រដាប់អាវុធ នៅស៊ូដង់ខាងលិច
06/28/2025 03:06 PM
ម៉ិកស៊ិក រឹបអូសបានកូកាអ៊ីន ៣,៥ តោន នៅសមុទ្រ
06/28/2025 03:06 PM
ប្រជាជននៃទីក្រុងOdesa ត្រូវបានជម្លៀសចេញពីអគារផ្ទះល្វែងដែលកំពុងឆេះ បន្ទាប់ពីរងការវាយប្រហាររបស់រុស្ស៊ី
06/28/2025 03:06 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ ការទទូចរបស់ប្រធាន IAEA ក្នុងការទៅពិនិត្យមើលទីតាំងនុយក្លេអ៊ែរ ដែលត្រូវបានទម្លាក់គ្រាប់បែក គឺ«គ្មានន័យ»
06/28/2025 03:06 PM