សម្ដេចធិបតីបញ្ជាក់ជាថ្មីទៅប្រធានអាស៊ានប្តូរវេនចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជាលើការដោះស្រាយបញ្ហាជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសជិតខាងដោយសន្តិភាព និងច្បាប់អន្តរជាតិ
គណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃការស្ថាបនាផ្លូវក្រួសក្រហម១ខ្សែ ក្នុង​ស្រុកបាកាន ខេត្តពោធិ៍សាត់
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ហ៊ុន សែន សម្របសម្រួលបញ្ចប់ជម្លោះរវាង ចៅ ណន សុខហេង និងថៅកែ

2024/10/31 12:50:48 pm        345
នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យចៅ ណន សុខហេង អាយុ២២ឆ្នាំរស់​នៅភូមិ​ត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានជម្លោះជាមួយ ឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន«ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារៈការពារជម្រាបទឹក ដែលមាន​ទីតាំង​នៅផ្លូវភ្នំពេញ ហាណូយ ភូមិឈ្មួញ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ ចូលជួប​ដើម្បី​សម្រប​សម្រួល​បញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមសម្របសម្រួលដោយ ប្រធាន​គណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ស្នងការនគរបាលរាជធានីភ្នំពេញ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ នៅក្នុងការសម្របសម្រួលនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើ​សុំ​អោយភាគីជម្លោះ និងបានណែនាំទៅ គណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ក្រុមមេធាវី​ស្ម័គ្រ​ចិត្តសម្ដេច និងស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការសម្របសម្រួលបញ្ចប់​ជម្លោះនេះ​នៅ​ក្រៅ​ប្រព័ន្ធតុលាការ ដោយកុំឲ្យបន្តដេញដោលរកខុសត្រូវអ្វីបន្ថែមទៀត ពិសេសកុំមានការគុំគួនគ្នា និងសុំឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមនានាបញ្ឈប់ការផ្សាយ អ្នកនេះខុស អ្នកនេះត្រូវបន្តទៀត។ បន្ទាប់ពីបញ្ចប់ សម្ដេចតេជោ បានអនុញ្ញាតឲ្យ ចៅ ណន សុខហេង បានថតរូបអនុស្សាវរីយ៍ និងបានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារសហរដ្ឋអាមេរិក និង ៣៥លានរៀល ព្រមទាំង​បានបង្កើតអាជីវកម្មឡដុតនំប៉័ងមួយនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដល់ចៅប្រុស ដើម្បី​ប្រកប​របរចញ្ចឹមគ្រួសារ លើសពីនេះ សម្ដេចតេជោ បានណែនាំចៅប្រុស ណន សុខហេង ត្រូវយក​ចិត្តទុកដាក់ក្នុងការប្រកបអាជីវកម្មដែល សម្ដេចបានផ្ដល់អោយពេលនេះ ពិសេសត្រូវចេះយក​លុយ​បង្កើតលុយ ហាមលេងល្បែង និង ស្មោះត្រង់ជាមួយប្រពន្ធ៕ 

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ​ព្រឹទ្ធសភា

2024/10/31 10:08:42 am        97
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ បន្ទាប់ពីបានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការ​អចិន្ត្រៃយ៍ព្រឹទ្ធសភា រួចហើយនោះ សម្ដេចក៏បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំ​ពេញអង្គព្រឹទ្ធសភា​លើកទី ២ នីតិកាលទី ៥ ជាបន្តទៀត នៅវិមានព្រឹទ្ធសភា៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

2024/10/31 09:20:35 am        207
នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុង អញ្ជើញដឹកនាំកិច្ចប្រជុំ​គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។ របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖ ១- ពិនិត្យ និងសម្រេចលើរបាយការណ៍សង្ខេបស្តីពីលទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៥។២- កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភា លើកទី២ នីតិកាលទី៥។៣-ផ្សេងៗ៕

អ្នកវិភាគ៖ បាតុកម្មគ្មានអ្នកចូលរួមបង្ហាញថា បក្សប្រឆាំងលែងមាន​ប្រជាប្រិយភាព​ក្នុង​ឆាកនយោបាយ

2024/10/28 05:33:55 pm        518
អ្នកវិភាគ និងអ្នកតាមដានយោបាយខ្មែរមើលឃើញថា ប្រជាប្រិយភាពលោកស្រីមួរ សុខហួរ និង​បក្ស​ប្រឆាំង​ធ្លាក់ចុះដល់កម្រិតសូន្យ ជាក់ស្តែងបាតុកម្មនៅកូរ៉េ ទោះបីជាមានលោកស្រីមួរ សុខហួរ ​ជា​មេដឹកនាំក្រុមប្រឆាំងចូលរួមដោយផ្ទាល់ក៏ដោយ នៅតែគ្មានអ្នកចូលរួមជាមួយ។  លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់​ឃើញ​ថា ​ក្រុមប្រឆាំងបានធ្លាក់ប្រជាប្រិយជាហូរហែរហូតស្ទើរតែសូន្យ។ មូលហេតុដោយសារតែ អ្នក​ចូល​រួមមិនដែលឃើញធ្វើអ្វីជាផលប្រយោជន៍ ហើយបែរ​ជា​នាំ​ឱ្យ​ពួកគាត់​ខាត​បង់​ពេល​វេលា​ប្រាក់​កាស និងធ្វើឱ្យពួកគាត់បាត់បង់សុខសុវត្ថិភាព ប្រឈមមុខនឹងផ្លូវច្បាប់។  លោកថ្លែងថា «ទី១អត់បានឃើញអ្វីជាផលសម្រាប់ជាតិសម្រាប់សង្គម ទី២ខាតពេល​វេលាប្រាក់​កាស​ផ្ទាល់​ខ្លួនរបស់អ្នកចូលរួម ទី៣ខាតបង់លើសុខសុវត្ថិភាពអីហូរហែកន្លងទៅ ដើរតាម​គាត់​វា​ទៅ​ជា​មានទោសទណ្ឌដោយសារគាត់ជំរុញអ្នកចូលរួមឱ្យប្រព្រឹត្តខុសច្បាប់»។ លោកបណ្ឌិតបន្ថែមថា អ្វីដែលធ្វើឱ្យ​អ្នក​គាំទ្រ​លែង​ចូល​រួម​ជាមួយ​ក៏​ដោយ​សារ​តែ​ក្រុម​ប្រឆាំង​គ្មាន​សណ្តាប់​ធ្នាប់​ក្នុងការដឹកនាំ និងតែងតែភូតភ​ប្រមូល​យក​តែ​ប្រយោជន៍​សម្រាប់​ក្រុម​បក្ខ​ពួក​ខ្លួន​។    ចំណែក លោកថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខ យល់ឃើញថា ភាព​បរាជ័យ​អស់ប្រជាប្រិយភាព របស់អ្នកស្រី មួរ សុខហួរ ក្នុងឆាកនយោបាយ ដោយសារតែ ពលរ​ដ្ឋ​លែង​ទុកចិត្ត ហើយយល់ដឹងពីការពីចារិកឆបោក បក្ខពួកនិយម ប្រមូលគ្នាធ្វើ​បាតុកម្ម​ប្រមូល​លុយ​ចិញ្ចឹម​ឆ្នាំង​បាយរបស់ខ្លួន។  លោកថា៖«តាមការយល់ឃើញរបស់ខ្ញុំអំពីភាពបរាជ័យរបស់លោកស្រីមួរ សុខហួរ ក្នុងការធ្វើ​បាតុ​កម្ម​​នៅ​កូរ៉េថ្មីៗនេះដោយសារកត្តាមួយចំនួនដូចជាទី១ ការបាត់បង់​ទំនុក​ចិត្ត​របស់​ប្រជាជន​លើ​ថ្នាក់​ដឹក​នាំ​ក្រុមប្រឆាំង ទី២ការយល់ដឹងរបស់ប្រជាជនពីចារិកឆបោក និងបក្ខពួកនិយម​របស់​ក្រុម​ប្រឆាំង ទី៣គឺការធ្វើនយោបាយជាឆ្នាំងបាយរបស់ខ្លួន និងទី៤ ការយល់ដឹងពី​ផល​អវិជ្ជមាន​នៃ​ការ​ចូលរួមបាតុកម្មពីសំណាក់ប្រជាជន»។លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាអ្នកតាមដាននយោបាយខ្មែរ មើល​ឃើញ​ថា ប្រជាប្រិយភាពរបស់លោកស្រី មួរ សុខហួរ និងបក្សប្រឆាំង ធ្លាក់ចុះដល់ចំណុចសូន្យ ដោយ​សារ​តែពលរដ្ឋបានដឹងថាក្រុមនេះតែងតែធ្វើបាតុកម្មប្រឆាំងប្រយោជន៍ និងការ​អភិវឌ្ឍ​ប្រទេស​ជាតិ ប៉ុនប៉ងបំផ្លាញសន្តិភាព បាតុកម្មដើម្បីតែប្រមូលលុយ និងញុះញង់ឱ្យ​ពលរដ្ឋ​ខឹង​ស្អប់​ប្រឆាំង​រដ្ឋាភិបាលស្របច្បាប់។ លោកថ្លែងថា «ការធ្លាក់ចុះនូវការគាំទ្រប្រជាប្រិយភាពរបស់លោកស្រីមួរ សុខហួរ គឺធ្លាក់ចុះ​ដល់​កម្រិត​សូន្យ ដែលពុំមានអ្នកណាជឿជាក់ចូលរួមតាមចលនាអូសទាញ ធ្វើបាតុកម្ម​ប្រឆាំង​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ប្រឆាំងជាមួយការអភិវឌ្ឍប្រទេសជាតិ»។លោកបន្តថា កន្លងមកបាតុកម្មរបស់ក្រុមទណ្ឌិតក្បត់ជាតិ៣ជំនាន់ និងលោកស្រីមួរ សុខហួរ តែង​តែ​ធ្វើការ កៀរគរឱ្យពលរដ្ឋឱ្យចូលរួមចលនាក្បត់ជាតិ ប្រឆាំងការអភិវឌ្ឍប្រទេស ប្រឆាំង​សេដ្ឋ​កិច្ច​​ប្រជាជន ពិសេសគឺប្រឆាំងសន្តិភាពកម្ពុជា៕

មន្ត្រីបក្សប្រឆាំងជាក្រុមប្រឹក្សាមូលដ្ឋានឃុំ-ស្រុកនានា បន្តផ្តាច់ខ្លួនសុំ​ចូលរួម​រស់ជា​មួយ​គណបក្ស​ប្រជាជនកម្ពុជា

2024/10/28 09:22:44 am        92
ចលនាផ្តាច់ខ្លួន របស់បេក្ខជនមកពីគណបក្សប្រឆាំង រួមមានគណបក្សភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ​នៅ​តែ​បន្ត​ផ្តាច់​ខ្លួន​ជារៀងរាល់​ថ្ងៃសុំចូលមករួមរស់​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជាវិញ ។ការដែលពួកគេនាំគ្នាប្រកាសផ្តាច់ខ្លួនមកសុំរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនដូចភ្លៀងរលឹមរាល់ថ្ងៃបែបនេះដោយសារតែពួកគេបានមើលឃើញពីគោលយោបាយដ៏ត្រឹមត្រូវរបស់​គណបក្សប្រជា ជននិងអស់ជំនឿលើការដឹកនាំរបស់គណបក្សខ្លួន។ជាក់ស្តែងតាមរយៈបណ្តាញសង្គមតេឡេក្រាមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ​កម្ពុជា​នៅ​ចុង​សប្តាហ៍​កន្លង​មក​នេះ បានបន្តផ្សព្វផ្សាយអំពីការផ្តាច់ខ្លួនរបស់បេក្ខជននៃក្រុមប្រឹក្សា មកពីគណប​ក្ស​ភ្លើង​ទៀន នៅឃុំបានៀវចំនួន៣រូប. ឃុំបឹងនិមល១រូប. ឃុំក្រាំងស្បូវ ៤រូប. បេក្ខជនក្រុមប្រឹក្សាស្រុក មក​ពីគណបក្សឆន្ទៈខ្មែរ១រូប. បេក្ខជនក្រុមប្រឹក្សាឃុំមកពីគណបក្សភ្លើងទៀន៥រូប នៅ​ក្នុង​ឃុំ​ដូន​យ៉យ ក្នុងស្រុកឈូក ភ្នាក់ងារសង្កេតការណ៍គណបក្សភ្លើងទៀន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ១៣រូប បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ​ ៨រូប បានស្ម័គ្រចិត្តប្រកាសផ្តាច់ខ្លួនចេញពីគណបក្សរបស់ខ្លួន ដោយបាន​គោរព​ស្នើ​សម្តេច​តេជោ សុំចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។សូមបញ្ជាក់ថា ការដែលបងប្អូនជាបេក្ខជនក្រុមប្រឹក្សា ឃុំស្រុកខាងលើបានស្ម័គ្រចិត្ត ប្រកាស​ផ្តាច់​ខ្លួន​សុំ​ចូល​រួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់បែបនេះ គឺ​ពុំ​មាន​ការ​បង្ខិតបង្ខំអ្វីឡើយ គឺដោយសារពួកគេអស់ជំនឿលើការដឹកនាំរបស់គណបក្សខ្លួន៕ អត្ថបទ៖ មុត សុទ្ធ

អ្នកវិភាគ៖ ការធ្វើបាតុកម្មនៅក្រៅប្រទេសរបស់ក្រុមប្រឆាំង​ជាការញុះញង់ធ្វើ​បដិវត្តន៍​ពណ៌​ដែលមិនឆ្លុះបញ្ចាំងពីប្រយោជន៍ជាតិ ដែលពលករមិនត្រូវចូលរួម

2024/10/25 11:47:49 am        351
អ្នកវិភាគ និងអ្នកតាមដានភូមិសាស្ត្រនយោបាយនៅកម្ពុជាថា គម្រោងការណ៍​ធ្វើ​បាតុ​កម្ម​នៅ​ប្រទេសកូរ៉េខាងត្បូង និងប្រទេសបារំាង របស់ក្រុមប្រឆាំងក្រៅស្រុកនៅថ្ងៃទី២៦ និង​ថ្ងៃ​ទី​២៧ ខែតុលានេះ គ្រាន់តែជាការចិញ្ចឹមជីវភាពនយោបាយ កៀរគរថវិកាពីអ្នកចូលរួម និងជា​របៀប​វារៈ​នយោបាយដដែលៗ ក្នុងការបំផ្លាញស្ថេរភាព សេដ្ឋកិច្ច និងសង្គមកម្ពុជាប៉ុណ្ណោះ មិន​ឆ្លុះ​បញ្ចាំងពីប្រយោជន៍ជាតិ ដែលពលករគួរចូលរួមនោះទេ។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បាន​វាយ​តម្លៃថា ការធ្វើបាតុកម្មរបស់ក្រុមប្រឆាំងជ្រុលនិយមក្រៅស្រុក គឺគ្មានអ្វីជា​ការ​ផ្តល់​ផល​ប្រយោជន៍​ដល់​សង្គមជាតិ និងអ្នកចូលរួមនោះទេ ផ្ទុយទៅវិញគឺមានតែកៀរគរប្រយោជន៍ ចិញ្ចឹមជីវភាព​នយោបាយ​ខ្លួនឯង និងបក្ខពួកប៉ុណ្ណោះ។ លោកបញ្ជាក់ថា «ទី១គឺចិញ្ចឹមជីវភាពនយោបាយរបស់គាត់ដើម្បីឱ្យគេដឹងថា គាត់នៅក្នុងសង្វៀន​នយោបាយ​នៅ​តែមា​នសេចក្តីក្លាហានប្រឆាំង ទី២ដើម្បីគាត់កៀរគរ​កញ្ចប់ថ​វិ​កា​ដែល​បាន​ពី​ការ​ចូលរួម ទី៣គឺនៅតែជារបៀបវារៈនយោបាយដដែលៗបំផ្លាញស្ថេរភាព សេដ្ឋកិច្ចសង្គមកម្ពុជា»។ ចំណែក លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខ យល់ឃើញថា ទណ្ឌិតសមរង្ស៊ី ធ្វើនយោបាយបម្រើតែប្រយោជន៍បក្ខពួកខ្លួន បំបែកបំបាក់​សាមគ្គី​ជាតិ​ខ្មែរ​ទាំង​ក្នុង និងក្រៅប្រទេស មានបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលជាការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​ចំតួ មិនដែលធ្វើសកម្មភាពណាមួយដើម្បីប្រយោជន៍ជាតិឡើយ។ លោកថា «ទណ្ឌិតសម រង្ស៊ី និងបក្ខពួក​តែង​តែធ្វើការអំពាវនាវបង្កប់​ចរិក​លក្ខណៈ​ជ្រុល​និយម​បំបែក​បំបាក់​សាមគ្គីជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស ហើយតែងមាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ ដែលសកម្មភាពទាំងអស់នេះគឺជាការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌យ៉ាងច្បាស់ ហើយ​ខុស​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ»។ បើតាមលោកថុង ម៉េងដាវិត ការធ្វើបាតុកម្មរបស់ក្រុមប្រឆាំងនៅបារាំង និងកូរ៉េនៅ​ថ្ងៃ​ខាង​មុខ​នេះ​ក៏​នឹង​ទទួលបរាជ័យដូចគ្នា ព្រោះអ្នកចូលរួមសុទ្ធសឹងជាដៃជើង អ្នករៀបចំបាតុកម្ម​ប៉ុណ្ណោះ​ហើយ​មិន​មាន​ប្រជាជនច្រើនចូលរួមឡើយ ព្រោះតែទណ្ឌិតសម រង្ស៊ី គ្មានគោលនយោបាយច្បាស់លាស់ ធ្វើនយោបាយបម្រើតែប្រយោជន៍ខ្លួនឯងនិងបក្ខពួក។ រីឯ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាអ្នកតាមដាននយោបាយខ្មែរ មើល​ឃើញ​ថា គម្រោងបាតុកម្មដដែលៗ របស់ក្រុមប្រឆាំងជ្រុលនិយម ធ្វើឡើងដើម្បី​តែ​ការ​គេង​ចំណេញ​នយោបាយ និងថវិកាពីអ្នកចូលរួម កៀរគរការចាប់អារម្មណ៍ពីពលរដ្ឋខ្មែរ និងដើម្បីតែ​ប្រមូល​ប្រយោជន៍ក្រុមខ្លួន។ មិនតែប៉ុណ្ណោះ បាតុកម្មក្រុមប្រឆាំងធ្វើឡើងដើម្បីតែអុចអាល ភូតកុហក បំភ្លៃការពិតពីកម្ពុជា ធ្វើឱ្យពលរដ្ឋមានការស្អប់ខ្ពើមភាន់ច្រឡំមកលើរដ្ឋាភិបាល។ លោក​បញ្ជាក់ថា «តែងតែនិយាយបំផ្លើស បំភ្លៃ និយាយភូតកុហក​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្រៅ​ប្រទេស ធ្វើយ៉ាងណាឱ្យពួកគាត់មានការភាន់ច្រឡំ ហើយមាន​ការ​ខឹង​សម្បារ​មក​លើ​រាជ​រដ្ឋាភិបាល ដែលកំពុង​បន្ត​អភិវ​ឌ្ឍ​គោល​ការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ក៏​ដូច​ជា​ការ​អភិវឌ្ឍ​ប្រទេស​កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនេះ»។អ្នកវិភាគ និងអ្នកតាមដានភូមិសាស្ត្រនយោបាយខាងលើ លើកឡើងថា ទណ្ឌិត សម រង្ស៊ីមិនមែន​ជាអ្នក​ស្រលាញ់​ប្រជាធិបតេយ្យ ស្រលាញ់ប្រជាជនកម្ពុជា និងការពាររាជានិយមពិត​ប្រាកដនោះ​ទេ ផ្ទុយទៅវិញទណ្ឌិតសម រង្ស៊ី ជាប់ទោសបទឧក្រិដ្ឋជាច្រើន ទាក់ទងនឹងការដកបង្គោលព្រំដែន និងជេរប្រមាថព្រះមហក្សត្រ ផងដែរ។ ប្រជាជនកម្ពុជាគួរតែបញ្ឈប់ការធ្វើបាតុ​កម្ម​តាម​ការ​អំពាវ​នាវ​របស់ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី និងបក្ខពួក ដែលជាអំពើខុសច្បាប់នាំទុក្ខដល់ខ្លួន៕ 

ក្រុមប្រឹក្សាបក្សប្រឆាំងក្នុងឃុំមួយចំនួន នៃខេត្តកណ្តាល កំពង់ស្ពឺ កំពត បានផ្តាច់ខ្លួនសុំ​ចូល​គណបក្ស​ប្រជាជនកម្ពុជា

2024/10/25 10:05:45 am        168
ចលនាផ្តាច់ខ្លួន របស់បេក្ខជនមកពីគណបក្សប្រឆាំង គឺគណបក្សភ្លើងទៀន បានផ្តាច់​ខ្លួន​សុំចូ​ល​មក​រួមរស់ ក្នុងជីវភាពនយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ជាហូរហែមិ​ន​ដាច់​ស្ទើរ​រៀង​រាល់​ថ្ងៃ ដោយសារតែពួកគាត់អស់ជំនឿលើការដឹកនាំរបស់គណបក្សខ្លួន។ជាក់ស្តែងតាមរយៈបណ្តាញសង្គមតេឡេក្រាមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ម្សិល​មិញ​នេះ បានបន្តផ្សព្វផ្សាយអំពីការផ្តាច់ខ្លួនរបស់បេក្ខជននៃក្រុមប្រឹក្សា មកពីគណបក្សភ្លើងទៀន ឃុំ​សត្វពង ស្រុកឈូក ខេត្តកំពត ចំនួន៨រូប. ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្ត​កណ្តាល​ចំនួន​៣​រូប ឃុំព្រះនិព្វានចំនួន៧រូប និងឃុំវាល នៃស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែល​មាន​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ​ចំនួន ៣រូប និងអ្នកសង្កេតការណ៍៧រូប បានស្ម័គ្រចិត្តប្រកាសផ្តាច់ខ្លួន ដោយគោរពស្នើ​សុំ​សម្តេច​តេជោ ចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។សូមបញ្ជាក់ថា ការដែលបងប្អូនជាបេក្ខជនក្រុមប្រឹក្សាឃុំខាងលើបានស្ម័គ្រចិត្ត ប្រកាសផ្តាច់​ខ្លួន​សុំ​ចូល​រួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់បែបនេះ ដោយ​សារ​តែ​ពួកគាត់អស់ជំនឿលើការដឹកនាំរបស់គណបក្សខ្លួន ហើយបាន​មើល​ឃើញ​អំពី​គោល​នយោបាយ និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល​ដែល​មាន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ស្នូល បានដឹកនាំ ប្រទេសដោយរក្សាបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ ការគោរពសិទ្ធិមនុស្សនិងកសាង អភិវឌ្ឍន៍ប្រទេស​កាន់​តែ​មាន​ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​លើ​គ្រប់វិស័យ ជាពិសេសការផ្តាច់​ខ្លួន​សុំចូល​រួម​រ​ស់ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ គឺពុំមានការបង្ខិតបង្ខំឡើយ៕ អត្ថបទ៖ មុត សុទ្ធ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន

2024/10/25 09:37:12 am        96
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅ វិមានសន្តិភាព ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ។កិច្ចប្រជុំនេះ​ធ្វើឡើងដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន៖ ១.សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥។២.សេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។៣.បញ្ហាផ្សេងៗ។

ទស្សនកិច្ចទិសឦសានជើងទី៦៖ ប្រជាពលរដ្ឋអះអាងថា «លឺ១០០០ដង មិនស្មើបានឃើញផ្ទាល់ភ្នែក១ដង»

2024/10/21 09:39:37 am        142
ភ្នំពេញ៖ ទស្សនកិច្ចទិសឦសានជើងទី៦ លើតម្រាយផ្លូវខេត្តក្រចេះ មណ្ឌលគិរី រយៈពេល​មួយ​យប់​ពីរ​ថ្ងៃ (១៩-២០) បានបញ្ចប់ដោយជោគជ័យ ពោពេញដោយក្តីរីករាយ ស្នាមញញឹម និង​មោទន​ភាព ចំពោះរាជរដ្ឋាភិបាល ដែលបានស្ថាបនាផ្លូវក្រវាត់ព្រំដែន និងបោះបង្គោល​ព្រំដែន​កម្ពុជា​-វៀតណាម បានយ៉ាងត្រឹមត្រូវ និងរឹងមាំ។ដំណើរទស្សនកិច្ចទិសឦសានជើងទី៦ ខេត្តក្រចេះ-មណ្ឌលគិរី នៅថ្ងៃទី១៩ និង២០ ខែតុលា ឆ្នាំ​២០២៤ នេះ មានបងប្អូនប្រជាពលរដ្ឋសរុបជាង ២០០ នាក់ចូលរួម ដើម្បី​ស្វែងយល់​ពី​ការ​ពិត​នៃ​កិច្ច​ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ ក្នុងនោះ ប្រជាពលរដ្ឋ បានទស្សនា​ច្រកទ្វារ​ព្រំដែនអន្តរជាតិត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ ផ្លូវក្រវាត់ព្រំដែន បង្គោលព្រំដែន ចំការ ដំណាំរបស់ប្រជាពលរដ្ឋ ការនេសាទត្រីតាមអូព្រំដែន ច្រកទ្វារព្រំដែនឡាប៉ាខេ ខេត្ត​មណ្ឌលគិរី និងបង្គោលព្រំដែនដាក់ដាំ ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មុន​នឹង​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​រាជធានីភ្នំពេញវិញ។ ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនេះ ប្រជាពលរដ្ឋបានថ្លែងថា «លឺ១០០០ ដង មិនស្មើនឹងឃើញផ្ទាល់ភ្នែក ១ ដង» ហើយការភូតកុហក និងបំភ្លៃការ​ពិត​នៅ​លើប​ណ្តាញសង្គម គ្មានតម្លៃសម្រាប់ការជឿជាក់របស់គាត់នោះទេ។ ពួកគាត់ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យ​ភាព​ជាតិ ឱ្យបានគង់វង្សស្ថិតស្ថេរជារៀងដរាបតទៅ។ដំណើរ​ទស្សនកិច្ចទិសឦសាន ដែលផ្តល់ជូនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដោយឥតគិតថ្លៃនេះ នឹងបន្ត​ធ្វើ​រហូត​​ដល់ខែធ្នូ ដាច់ឆ្នាំ២០២៤៕

ខុទ្ទកាល័យសម្តេចធិបតី៖«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»នឹងបិទបញ្ចប់ត្រឹមថ្ងៃទី៣១តុលានេះ ខណៈទទួលវិភាគទានស្ម័គ្រចិត្តជាង ២៦,៣ លានដុល្លារ

2024/10/20 04:22:10 pm        524
ភ្នំពេញ៖ ខុទ្ទកាល័យ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ បានជម្រាបជូនដំណឹង ដល់សាធារណជនថា៖ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» នឹងត្រូវបិទបញ្ចប់ ដោយឈប់ទទួលការចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះតទៅ។  ឆ្លៀតក្នុងឱកាសនេះ ខុទ្ទកាល័យ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី បានថ្លែងអំណរព្រះគុណថ្វាយប្រគេនសម្តេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស ដែលគិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នេះ មានបងប្អូនជនរួមជាតិប្រមាណជិត៧០ម៉ឺនអង្គ/នាក់ បានចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តយ៉ាងផុលផុសដោយសរុបជាទឹកប្រាក់ ចំនួន USD26,332,883.00 (ម្ភៃប្រាំមួយលានសាមសិបបីម៉ឺនពីរពាន់ប្រាំបីរយប៉ែតសិបបីដុល្លារអាមេរិក)។ វិភាគទានស្ម័គ្រចិត្តដែលទទួលបាននេះ នឹងត្រូវ យកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ។ ខុទ្ទកាល័យសម្តេចធិបតីបញ្ជាក់ថា សម្រាប់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលមានបំណងចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” សូម បន្តទាក់ទងក្រុមការងារមូលនិធិ និងធ្វើការបរិច្ចាគទៅកាន់គណនីធនាគាររបស់មូលនិធិឱ្យបានរួសរាន់នៅ មុនថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំអឺរ៉ុប ជជែកតាមទូរសព្ទជាមួយលោក Trump បន្ទាប់ពីមានកិច្ចប្រជុំកំពូល ស្តីពីសន្តិសុខអ៊ុយក្រែន
09/04/2025 09:09 PM
រុស្ស៊ីបណ្តេញអ្នកការទូតអេស្តូនី ជាវិធានការសងសឹកវិញ
09/04/2025 09:09 PM
អ៊ីរ៉ង់ទម្លាក់កម្រិតទំនាក់ទំនងការទូតជាមួយអូស្ត្រាលី ក្រោយមានជម្លោះ ជុំវិញការវាយប្រហារដោយដុត
09/04/2025 08:09 PM
[UPDATE] លោក ថាក់ស៊ីន ទៅពិនិត្យសុខភាព នៅសិង្ហបុរី ខណៈសន្យាវិលទៅស្ដាប់សាលក្រមវិញ ក្នុងរយៈពេល ២ថ្ងៃ
09/04/2025 08:09 PM
ប្រមុខអង្គការណាតូ៖ មិនមែនរុស្ស៊ីជាអ្នកសម្រេចទេ ជុំវិញថា តើលោកខាងលិចអាចដាក់ពង្រាយទ័ព នៅអ៊ុយក្រែន ឬអត់
09/04/2025 08:09 PM
មេដឹកនាំចិន និងកូរ៉េខាងជើង ប្រារព្ធកិច្ចពិភាក្សា នៅទីក្រុងប៉េកាំង
09/04/2025 07:09 PM
BREAKING NEWS ៖ ​ ​លោក ថាក់ស៊ីន ទៅពិនិត្យសុខភាព នៅសិង្ហបុរី ខណៈសន្យាវិលត្រលប់វិញក្នុងរយៈពេល ២ថ្ងៃ
09/04/2025 07:09 PM
គម្រោង «ពង្រឹងបច្ចេកវិទ្យា និងធនធាន សម្រាប់ស្រ្តីជនជាតិដើមភាគតិច ក្នុងវិស័យកសិកម្ម (STRIVE Project)» សម្ពោធក្រោមការចូលរួមពីដៃគូអន្តរជាតិ
09/04/2025 07:09 PM
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទាក់ទាញ ក្រុមហ៊ុនទេសចរណ៍ធំវៀតណាម បង្កើនវិនិយោគនៅកម្ពុជា
09/04/2025 07:09 PM
ក្រុមអ្នកជួយសង្គ្រោះ៖ ការលិចស្រឡាង នៅនីហ្សេរីយ៉ា បណ្ដាលឲ្យមនុស្សយ៉ាងតិច ៣២នាក់ស្លាប់
09/04/2025 06:09 PM