សម្ដេចតេជោ ផ្តាំទៅសារព័ត៌មានថៃថា «បើ​ឆ្កួត​សូម​ឆ្កួត​តែ​ពួក​ឯង​ចុះ» ខណៈ​សម្ដេច​ជា​មនុស្ស​ទី​ពីរ​​បន្ទាប់ពីព្រះមហាក្សត្រចាំបាច់អីទៅធ្វើជាអគ្គបញ្ជាការកងទ័ព
ឯកឧត្តម ប៉ែន បូណា៖ ដើម្បីបណ្តុះបានមនុស្សពូកែ ទាល់តែគ្រូខ្លាំង
សម្ដេចធិបតី៖ កងកម្លាំងនគរបាលជាតិដើរតួនាទី និងបំពេញភារកិច្ចសំខាន់ធានាសន្តិសុខ សុវត្ថិភាព
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់ជ័យលាភីបញ្ចប់ការសិក្សានៅបណ្ឌិត្យសភានគរបាលជាតិ

នយោបាយ​ និង ការអភិវឌ្ឍន៍

រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងខិតខំពង្រឹងគុណភាពតាមមណ្ឌលសុខភាព ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត

2024/09/16 11:07:04 am        113
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាល​អាណត្តិទី៧ នីតិកាលរដ្ឋសភានេះ នឹងខិតខំពង្រឹងគុណភាពនៅតាមមណ្ឌលសុខភាព​នៅ​ទូទាំងប្រទេសទាំងអស់ ​ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ពោលគឺត្រូវតែផ្តល់សេវាជូនបងប្អូន​ប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង។ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារ​ចំណតរោងជាង និងអគារវេជ្ជសាស្ត្រស៊ីក្លូត្រុង​ នៃមន្ទីរពេទ្យកាល់ម៉ែត​ នៅព្រឹកច្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា នឹងបន្តយកចិត្តទុកដាក់ និង​ពង្រឹងគុណភាពមណ្ឌលសុខភាព​នៅតាមមូលដ្ឋានទូទាំងប្រទេស ដោយពង្រឹងការពង្រាយ​គ្រូពេទ្យ​បន្ថែមទៀត គ្រប់ពេល វេលាទាំងអស់ ​ហើយចំពោះវិស័យសុខាភិបាលនេះ ​រាជរដ្ឋាភិបាលមិនអាច​ទម្លាក់ស្តង់ដានោះទេ​ គឺត្រូវតែ ពង្រឹងគុណភាព​ និងស្តង់ដាឲ្យកាន់តែច្បាស់លាស់ ដែលត្រូវតែធ្វើការបណ្តុះបណ្តាលគ្រូពេទ្យប្រកប​ ដោយស្តង់ដា និងជាក់លាក់បំផុត និងគ្រប់ទីកន្លែងទាំងអស់។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា ដើម្បីទទួលបានជំនឿ​ទុកចិត្តពី​ប្រជាពលរដ្ឋ​មកលើប្រព័ន្ធសុខាភិបាលក្នុងស្រុក រាជរដ្ឋាភិបាលត្រូវតែបង្កើន​សមត្ថភាព​នៃការព្យាបាល​ និង​ គុណភាពពេទ្យ ដោយ​ក្រសួងសុខាភិបាលត្រូវតែធ្វើទំនើបកម្មនូវ​វិស័យ​សុខាភិបាលនេះឲ្យកាន់តែខ្លាំងក្លា ​បន្ថែមទៀតតាំងពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន។ សម្តេចធិបតី ​បានលើកឡើងទៀតថា ​យើងសុខចិត្តមាន ​ពេទ្យ១០នាក់ ដែលមានជំនាញ​ច្បាស់​លាស់ វាប្រសើរជាជាងមានពេទ្យច្រើនតែមិនមានជំនាញជាក់លាក់ ​និងក្រមសីលធម៌។សូមបញ្ជាក់ថា អគារមន្ទីរពេទ្យដែលបើកការដ្ឋាន សាងសង់ថ្មីដែលស្ថិតនៅបរិវេនមន្ទីរពេទ្យ​កាល​ម៉ែតនេះ អាចចត​ឧទ្ធម្ភាគចក្រ​បាន ​ខណៈអគារនេះ មានកម្ពស់២៥ជាន់ ដោយចំណាយ​ថវិកា​រាប់សិបលានដុល្លារអាមេរិក។ បើតាមការអះអាងរបស់នាយករដ្ឋមន្រ្តីអគារសាងសង់ថ្មីនេះ ​គឺជាការឆ្លើយ ​តបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យា​ និងត្រូវបម្រើដល់សេវាសុខភាពជូនបងប្អូន​ប្រជាពលរដ្ឋទាំង អស់គ្រប់ពេល​វេលា​ប្រកបដោយគុណភាព ​និងក្រមសីលធម៌៕អត្ថបទបាន ចក់

លោក Zelenskyy ជំរុញឱ្យលោកខាងលិច យល់ព្រមចំពោះការទាមទារវាយលុកចូលក្នុងទឹកដីរុស្ស៊ី

2024/09/16 10:33:52 am        154
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃអាទិត្យ ទី ១៥ ខែកញ្ញា ជាថ្មីម្តងទៀត បានជំរុញឱ្យសម្ព័ន្ធប្រទេសមិត្តលោកខាងលិច អនុញ្ញាតឱ្យទីក្រុងគីវ វាយប្រហារលើគោលដៅយោធាចូលជ្រៅនៅក្នុងប្រទេសរុស្ស៊ី ជាពិសេសមូលដ្ឋានទ័ពអាកាស បន្ទាប់ពីការវាយប្រហារដ៏បង្ហូរឈាមលើទីក្រុង Kharkiv ។លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោកថា «មានតែដំណោះស្រាយជាប្រព័ន្ធទេ ដែលធ្វើឱ្យខ្លួនអាចធ្វើទៅបានដើម្បីប្រឆាំងភេរវកម្មនេះ រួមមានដំណោះស្រាយមីស៊ីលរយៈចម្ងាយឆ្ងាយដើម្បីបំផ្លាញមូលដ្ឋានអាកាសយោធារុស្ស៊ី។ យើងកំពុងរង់ចាំការសម្រេចចិត្តសមស្របណាមួយ ចេញមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងប្រទេសអ៊ីតាលី។គ្រាប់បែកស៊ីបគោលដៅរបស់រុស្ស៊ី បានវាយប្រហារធ្លាក់លើអគារលំនៅឋានមួយក្នុងទីក្រុង Kharkiv ដែលជាការវាយប្រហារជាបន្តបន្ទាប់ចុងក្រោយលើទីក្រុងភាគឦសាន បង្កការឆាបឆេះ ដែលក្រុមអ្នកពន្លត់អគ្គីភ័យ បានពន្លត់។អភិបាលក្រុង Kharkiv លោក Igor Terekhov បាននិយាយនៅលើបណ្តាញ Telegram ថាក្រុមអ្នកជួយសង្គ្រោះ បានទាញយកសាកសពអ្នកស្លាប់ជាស្ត្រីចំណាស់ម្នាក់ចេញពីកម្ទេចកម្ទី និងបាននិយាយថា មនុស្ស៤២នាក់ បានរងរបួស។នៅក្នុងសុន្ទរកថា លោក Zelenskyy បាននិយាយថា ប្រទេសរុស្ស៊ីក៏បានវាយប្រហារតំបន់ Sumy និង Donetsk កាលពីថ្ងៃអាទិត្យដោយគ្រាប់បែកស៊ីបគោលដៅ។លោក និយាយថា កងទ័ពរុស្ស៊ី បានធ្វើការវាយប្រហារតាមអាកាសយ៉ាងហោចណាស់ ១០០ លើក ជារៀងរាល់ថ្ងៃ។ ខ្លួនត្រូវការពារការវាយប្រហារប្រភេទនេះ ដែលអ៊ុយក្រែនកំពុងស្នើសុំការអនុញ្ញាតការវាយប្រហារលើគោលដៅយោធា ចូលជ្រៅនៅខាងក្នុងប្រទេសរុស្ស៊ី ពីសម្ព័ន្ធមិត្តប្រទេសលោកខាងលិច ដែលនៅតែស្ទាក់ស្ទើរ ព្រោះតែព្រួយបារម្ភថាជម្លោះរីកកាន់តែធំ។

លោក Zelenskiy និយាយថា អ៊ុយក្រែន រងការខាតបង់យ៉ាងខ្លាំងដោយសារការផ្គត់ផ្គង់អាវុធយឺត

2024/09/16 10:29:16 am        180
លោកប្រធានាធិបតី Volodymyr Zelenskiy បានប្រាប់ទូរទស្សន៍ CNN នៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា កងទ័ពអ៊ុយក្រែន កំពុងទទួលរងការខាតបង់ធ្ងន់ធ្ងរ ដោយសារតែការមកដល់នៃអាវុធរបស់លោកខាងលិចយឺតយ៉ាវពេក មិនទាន់ពេលវេលាសម្រាប់ការបំពាក់ដល់កងកម្លាំងប្រដាប់អាវុធឱ្យបានត្រឹមត្រូវ។ រុស្ស៊ី បាននិងកំពុងដណ្តើមយកទឹកដីនៅផ្នែកខ្លះនៃភាគខាងកើតអ៊ុយក្រែន រួមទាំងជុំវិញតំបន់ ប៉ូក្រូវស៍(Pokrovsk)។ ការដណ្ដើមយកមជ្ឈមណ្ឌលដឹកជញ្ជូន អាចធ្វើឱ្យទីក្រុងមូស្គូមានលទ្ធភាពបើកការវាយប្រហារថ្មី។ លោក Zelenskiy បាននិយាយថាស្ថានភាពនៅភាគខាងកើតគឺ តឹងតែងណាស់ ដោយបន្ថែមថាពាក់កណ្តាលនៃកងពលតូចរបស់អ៊ុយក្រែននៅទីនោះពុំត្រូវបានបំពាក់អាវុធគ្រប់គ្រាន់ទេ។ ក្នុងបទសម្ភាសន៍ ធ្វើឡើងកាលពីថ្ងៃសុក្រជាមួយទូរទស្សន៍ CNN លោក Zelenskiy បាននិយាយថា យើងបាត់បង់មនុស្សជាច្រើន។ យើងបាត់បង់មនុស្សដោយសារតែពួកគេមិននៅក្នុងរថយន្តប្រយុទ្ធ ។ពួកគេមិនមានកាំភ្លើងធំ និងគ្រាប់ទេ។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបាននិយាយថា កញ្ចប់ជំនួយសព្វាវុធដែលសន្យាដោយសហរដ្ឋអាមេរិក និងប្រជាជាតិអឺរ៉ុបបានមកដល់យឺតណាស់។ លោកថាយើងត្រូវការកងពលតូចចំនួន ១៤ ត្រៀមខ្លួន។ រហូតមកដល់ពេលនេះ យើងមិនបានបំពាក់អាវុធដល់ពួកគេសូម្បីតែ៤កងពលតូច។ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan កាលពីថ្ងៃសៅរ៍បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើការលើកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែន៕

អ្នកនយោបាយ៖ ការបំភ្លឺជុំវិញស្ថានភាពព្រំដែន ជាការបង្ហាញរឹតតែច្បាស់ នៃ​អត្ថប្រយោជន៍​បង្គោល​ព្រំដែន

2024/09/13 02:14:15 pm        192
បណ្តាមេដឹកនាំគណបក្សនយោបាយមួយចំនួន លើកឡើងថា ការបំភ្លឺជុំវិ​ញ​ស្ថានភាព​ព្រំដែន​ដែល​នឹង​ប្រព្រឹត្តទៅនាសប្តាហ៍ក្រោយនេះ ជាការបង្ហាញរឹតតែ​ច្បាស់​នៃ​អត្ថប្រ​យោជន៍​បង្គោល​ព្រំដែន​របស់កម្ពុជា។ ស្របពេលឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងអញ្ជើញ​ធ្វើ​បទ​បង្ហាញ​ជូនប្រតិភូគណបក្សនយោបាលដែលជាសមាជិកនៃឧត្តមក្រុមប្រឺក្សាពិគ្រោះ និង​ផ្តល់​យោបល់ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខ មានមេដឹកនាំ​គណបក្ស​នយោបាយ​មួយ​ចំនួន​ក្នុង​ចំណោមសមាជិកទាំង២៨គណបក្សនយោបាយ បានប្រាប់BTV ឱ្យដឹងនៅថ្ងៃទី១៣ ខែ​កញ្ញា ឆ្នាំ២០២៤ថា ក្នុង​នាម​គណបក្ស​នយោបាយ​ពិត​មាន​ការ​ពេញ​ចិត្ត​ចំពោះ​ការ​បន្ត​បង្ហាញ​ពី​ភាព​ពិត និងអត្ថប្រយោជន៍នៃស្ថានភាពតាមក្រវាត់ព្រំដែន ជាពិសេស​បង្គោល​ព្រំដែន​ជា​មួយ​ប្រទេស​ជិតខាង។ ក្នុងនោះ ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ លើកឡើងថា កិច្ច​ប្រជុំ​ដើម្បី​បំភ្លឺពាក់ព័ន្ធនឹងព្រំដែននាពេលខាងមុខពិតជាមានសារៈសំខាន់ ក្នុងការបង្ហាញពី​លទ្ធផល​នៃ​ការបោះបង្គោលព្រំដែនជូនជាតិ និងប្រជាជន ជាពិសេសនេះក៏ជា​ឱកាស​រំលេច​ពី​អត្ថ​ប្រយោជន៍​នៃ​កិច្ចការបោះបង្គោលព្រំដែនសំដៅឱ្យក្លាយជាព្រំដែនសន្តិភាព។ជាមួយគ្នា ឯកឧត្តម គង់ ប៊ុនធឿន ប្រធានគណបក្សចលនាប្រជាធិបតេយ្យ ចាត់ទុកការ​អញ្ជើញ​បំភ្លឺ​ជុំវិញ​កិច្ចការព្រំដែន គឺមិនមែនជារឿង​ថ្មី​សម្រាប់​កម្ពុជា​នោះ​ទេ​ដែល​ក្រុម​ជ្រុល​និយម​មួយ​ចំនួន​ចោទ​ប្រកាន់​ដដែលៗពីបញ្ហាព្រំដែនក្នុងន័យជាលេសបង្កភាពច្របូកច្របល់។សូមជម្រាបថា ការធ្វើបទបង្ហាញរបស់ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលប​ន្ទុក​រដ្ឋ​លេខា​ធិការដ្ឋាន​​កិច្ចការ​ព្រំដែន អំពីព្រំដែនស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា រវាងប្រទេសឡាវ-វៀតណាម និងថៃនេះ តបតាមការស្នើសរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ យ៉ាង​ណាមិញ ក្រៅពីការបំភ្លឺរបស់មន្រ្តីជំនាញកិច្ចការព្រំដែន ក៏មានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជា​ពិសេស​យុវជនបានធ្វើទស្សនកិច្ចសិក្សាជាបន្តបន្ទាប់ទៅកាន់ព្រំដែន ដើម្បីស្វែង​យល់​ពី​ការ​អភិវឌ្ឍន៍​តាម​ក្រវាត់ព្រំដែន ការរស់នៅ ឬអាស្រ័យផលរបស់ប្រជាពលរដ្ឋ ព្រមទាំងពិនិត្យ​លើត​ថភា​ព​ពិត​នៃបង្គោលព្រំដែននីមួយៗផងដែរ៕ អត្ថបទ សេក ឧត្តម 

ការស្ទង់មតិថ្មីរបស់ Reuters/Ipsos៖ លោកស្រី Harris នាំមុខដាច់លោកTrump ក្រោយពិភាក្សាដេញដោល

2024/09/13 12:34:52 pm        281
លោកស្រីអនុប្រធានាធិបតី Harris បានពង្រីកការនាំមុខលើអតីតប្រធានាធិបតីលោកTrump បន្ទាប់ពីការពិភាក្សាដេញដោលប្រធានាធិបតីកាលពីរាត្រីថ្ងៃអង្គារសប្ដាហ៍នេះ នៅក្នុងការស្ទង់មតិថ្មីរបស់សារព័ត៌មាន Reuters និងស្ថាប័នតាមដានការបោះឆ្នោតអាមេរិក Ipsos ។ ការស្ទង់មតិធ្វើឡើងនៅថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកញ្ញា បានរកឃើញថាលោកស្រី Harris កើនឡើង ៥ ពិន្ទុលើសលោក Trump ដោយលោកស្រី Harris ទទួលបានការគាំទ្រ ៤៧ % ទល់នឹងលោក Trump ៤២% ។ការស្ទង់មតិរបស់ Reuters/Ipsos មួយផ្សេងទៀតដែលបានកើតឡើងកាលពីចុងខែមុនបានរកឃើញថា Harris ទទួលបានការគាំទ្រ៤៥%ធៀបនឹងលោកTrump ៤១ ក្នុងចំណោមអ្នកបោះឆ្នោតដែលបានចុះឈ្មោះ។ លោកស្រី Harris ត្រូវបានមនុស្សជាច្រើនមើលឃើញថាទទួលបានជោគជ័យក្នុងការពិភាក្សាដេញដោលកាលពីថ្ងៃអង្គារ ដោយ៦៣%នៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះនៅក្នុងការស្ទង់មតិមួយបាននិយាយថា អនុប្រធានាធិបតីធ្វើបានល្អជាងនៅលើវេទិកា ខណៈមានតែប្រហែល ៣៧% ប៉ុណ្ណោះដែលនិយាយថាលោកTrumpធ្វើបានល្អដូចគ្នា។ ការស្ទង់មតិរបស់ Reuters/Ipsos បានរកឃើញថា អនុប្រធានាធិបតីឈរលើកំពូលតារាងក្នុងការជជែកដេញដោលនាពេលថ្មីៗនេះ ដោយមានអ្នកបោះឆ្នោតចំនួន ៥៣ %ដែលបាននិយាយថាពួកគេបានឮអំពីការជជែកដេញដោលជ្រើសរើសលោកស្រីជាអ្នកឈ្នះ។ មានតែ២៤%នៃក្រុមនេះដែលជ្រើសរើសអតីតប្រធានាធិបតីជាអ្នកឈ្នះក្នុងការជជែកដេញដោលនោះ៕

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រតិភូ​និវត្តមកដល់កម្ពុជាវិញហើយដោយសុវត្ថិភាព ក្រោយបំពេញបេសកកម្មនៅសាធារណរដ្ឋកូរ៉េ

2024/09/13 11:52:49 am        281
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានមាតុភូមិនិវត្តវិញដោយសុវត្ថិភាព ក្រោយបំពេញ បេសកកម្មប្រកបដោយភាពជោគជ័យនៅសាធារណរដ្ឋកូរ៉េអស់រយៈពេលបួនថ្ងៃ ដើម្បីចូលរួមវេទិកាចំណេះដឹងពិភពលោក លើកទី២៥នៅកូរ៉េនោះ។សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅបំពេញបេសកកម្មនៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ តបតាមការអញ្ជើញរបស់ស្ថាបនិកវេទិកាចំណេះដឹងពិភពលោក ដើម្បី ចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ«មាគ៌ាឆ្ពោះទៅរកសហត្ថិភាព»ព្រមទាំង អញ្ជើញចូលរួមកម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀតនៅសាធារណរដ្ឋកូរ៉េ។ក្នុងឱកាសចូលរួមវេទិកាខាងលើនេះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញថ្លែង សុន្ទរកថាពិសេស ក្រោមប្រធានបទ«មាគ៌ាឆ្ពោះទៅកាន់សហត្ថិភាព និងវិបុលភាពក្នុងអាស៊ាន» ដោយវេទិកានេះ មានការចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេង ៗ ជុំវិញពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាពជាដើម។សូមបញ្ជាក់ថា ក្នុងអំឡុងបំពេញបេសកកម្មនៅកូរ៉េនេះ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សា ការងារជាច្រើនជាមួយថ្នាក់ដឹកនាំរបស់សាធារណរដ្ឋកូរ៉េ រួមមានប្រធានាធិបតី និងប្រធានរដ្ឋសភា និង ទទួលជួបតំណាងក្រុមហ៊ុនធំៗរបស់កូរ៉េជាដើម។ ក្នុងអំឡុងពេលនោះដែរ សម្តេចតេជោ ហ៊ុន សែន ស្ថាប និកសន្តិភាពរបស់កម្ពុជា ក៏បានធ្វើដំណើរទៅកាន់ខេត្តឃ្យុងសាងបុកដូ ដើម្បីទទួលសញ្ញាបត្របណ្ឌិតកិត្តិ យស«ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ដែលបានរៀបចំដោយសាកលវិទ្យាល័យ Dongguk University WISEនិងបានផ្តល់កិត្តិយសធ្វើបាឋកថាស្តីពី«បទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរំដោះ ជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ» ពីប្រទេសដែលហែកហួរ ដោយ សង្រ្គាម និងវាលពិឃាត មកជាប្រទេសជាតិដែលពោពេញដោយសន្តិភាព ការរួមរស់ជាមួយគ្នា (សហត្ថិភាព) និងការអត់ឱនជាដើម។ក្រៅពីជំនួបផ្លូវការជាមួយថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនធំៗរបស់កូរ៉េ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញទស្សនាតំបន់ទេសចរណ៍«បូមុន» និងមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូ នៅខេត្តឃ្យុងសាបុកដូផងដែរ៕អត្ថបទបាន ចក់

សម្ដេចធិបតី៖ «សន្ដិភាពជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាង និងសម្រេចបាន​នូវវឌ្ឍនភាពនានា»

2024/09/13 10:59:33 am        254
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​បញ្ជាក់​ថា សន្ដិភាពជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាង និងសម្រេចបាននូវវឌ្ឍនភាពនានា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ តាមរយៈសុន្ទរកថាពិសេសរបស់ នៅ​ក្នុង«កិច្ចប្រជុំអំពាវនាវជាសកលនៃកិច្ចប្រជុំកំពូល ស្តីពីអនាគត» នៅអង្គការសហប្រជាជាតិ នាទី​ក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ តាមរយៈសុន្ទរកថាដដែល សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា កម្ពុជា​ពិត​ជា​មាន​កិត្តិយស​ដែល​បានចូលរួមក្នុងការអំពាវនាវជាសកលនាពេលនេះ ខណៈការមករួមគ្នានេះ គឺ​ដើម្បី​រៀប​ចំ​អនាគតសម្រាប់ពិភពលោកទាំងមូល។ សម្ដេចបន្តថា កិច្ចប្រជុំកំពូលស្ដីពីអនាគតនេះ គឺ​ជា​វេលា​ដ៏​សំខាន់មួយ ក្នុងការបង្ហាញពីការប្ដេជ្ញាចិត្តរួមគ្នាជាថ្មី ដើម្បីដោះស្រាយ​បញ្ហា​ប្រឈម​ថ្ងៃ​មុខ​។ បញ្ហាប្រឈមដែលប៉ះពាល់ដល់គ្រប់ប្រជាជាតិទាំងអស់។ សម្ដេចធិបតីបញ្ជាក់ថា កម្ពុជាចូលរួមចំណែកជាមួយកិច្ចព្រមព្រៀងសម្រាប់អនាគតនូវទស្សនៈ ស្ដែង​ចេញ​ពីដំណើរ​ដែលប្រទេសកម្ពុជាបានឆ្លងកាត់បន្ទាប់ពីបានងើ​ប​ចេញ​ពី​ស្រមោល​នៃ​ជម្លោះ​។ សម្ដេចធិបតីបន្តថា មនុស្សទាំងអស់គ្នាបានដឹងហើយថា សន្ដិភាពជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុង​ការកសាង និងសម្រេចបាននូវវឌ្ឍនភាពនានា។ ប្រវត្តិសាស្រ្ដក៏បានបង្ហាញឱ្យឃើញថា ប្រសិន​បើ​គ្មានសន្ដិភាពនោះទេ នោះគោលដៅនៃការលុបបំបាត់ភាពក្រីក្រ ការផ្ដល់នូវ​ការ​អប់រំ​ប្រកប​ដោយ​គុណភាព ការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាពនឹងកាន់តែពិបាកសម្រេចបានផងដែរ។ សម្ដេចធិបតីបញ្ជាក់ថា បទពិសោធន៍ទាំងនេះ បានក្រើនឭកយើង​អំពី​សារៈ​សំខាន់​នៃ​ការ​ធ្វើ​ការ​រួមគ្នា ឆ្ពោះទៅកាន់គោលដៅសកលរួមរបស់យើង។ កម្ពុជា ក៏មានមោទនភាពផងដែរ ដែល​បាន​ដើរ​តួនាទី​យ៉ាងសំខាន់ នៅក្នុងការថែរក្សាសន្ដិភាពសកលលោក។ ចាប់តាំងពីឆ្នាំ ២០០៦ មក យើង​បានបញ្ជូនកងកម្លាំងរក្សាសន្ដិភាពរបស់កម្ពុជាជាង ៩ ០០០ នាក់ ទៅ​បម្រើ​ការងារ​នៅ​ក្នុង​បេសក​កម្មរបស់អង្គការសហប្រជាជាតិចំនួន ១១ ដែលក្នុងនោះមានស្រ្ដីចំនួន ៨០០ នាក់។ សម្ដេច​បានបញ្ជាក់ថា «កងរក្សាសន្ដិភាពរបស់យើងបានដើរតួនាទីផ្ដល់នូវសេវាសារវន្តនានា ជាពិសេស នៅក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន។ ការចូលរួមចំណែកនេះ មិនត្រឹមតែ​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្តរបស់យើង ចំពោះសន្ដិភាពពិភពលោកប៉ុណ្ណោះទេ ប៉ុន្ដែថែម​ទាំង​បាន​បង្ហាញ​អំពី​សារៈសំខាន់នៃការចូលរួមប្រកបដោយបរិយាបន្ន ក្នុងការថែរក្សាសុខសុវត្ថិភាព និង​ស្ថិរភាព​នៅ​ទូទាំងពិភពលោកផងដែរ»។ សម្ដេចធិបតី បន្ថែមថា ការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារបរិស្ថាន ក៏មានភាពរឹងមាំដូចគ្នា តាម​រយៈ​កម្មវិថីរេដបូក (REDD+) កម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចខិតខំ​ប្រឹងប្រែង​ជា​សកល​ទប់ទល់​នឹងការប្រែប្រួលអាកាសធាតុ លើសពីនេះផែនការយុទ្ធសាស្ត្រ​​ឆ្លើយ​តប​ការ​ប្រែ​ប្រួល​​អាកាសធាតុកម្ពុជា (២០១៤-២០២៣) បង្ហាញពីអភិក្រម​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រែ​ប្រួល​​អាកាសធាតុរបស់យើង ដោយផ្ដោតសំខាន់លើវិស័យសំខាន់ៗដូចជា វិស័យកសិកម្ម ធនធានទឹក និងសុខភាពសាធារណៈ។ កិច្ចខិតខំប្រឹងប្រែងាំអនេះ គឺជាផ្នែកមួយ​នៃ​យុទ្ធសាស្រ្ដ​ដ៏​ទូលាយ​របស់កម្ពុជា ដើម្បីធានាបានថា ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ត្រូវបានសម្រេច​ស្រប​ជា​មួយនឹងការការពារបរិស្ថានផងដែរ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈ ស្តីពីកិច្ចសហប្រតិបត្តិការគម្រោងចលនាភូមិថ្មី ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ និងក្រុមប្រឹក្សាវប្បធម៌អាស៊ី នៃព្រះរាជាណាចក្រកម្ពុជា

2024/09/12 05:14:11 pm        631
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយសក្រុមប្រឹក្សាវប្បធម៌អាស៊ី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការគម្រោងចលនាភូមិថ្មី ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ និងក្រុមប្រឹក្សាវប្បធម៌អាស៊ី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីចុះអនុស្សរណៈយោគយល់គ្នានេះធ្វើឡើងនៅ ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ។ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU)នេះ ដើម្បីរួមចំណែកលើកកម្ពស់ចំណងមិត្តភាព និងការអភិវឌ្ឍរួមគ្នារវាងប្រទេសទាំងពីរតាមរយៈការចែករំលែកបទពិសោធន៍ជោគជ័យ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជនបទ និងចលនាភូមិថ្មីរបស់កូរ៉េ។គោលបំណងនៃ MOU នេះគឺដើម្បីលើកកម្ពស់ចលនាភូមិថ្មីសម្រាប់ការអភិវឌ្ឍជនបទនៅកម្ពុជា ក្នុងនោះភាគីទាំងពីរនឹងចូលរួមនិងសហការគ្នាយ៉ាងសកម្ម ដើម្បីធានានូវភាពជោគជ័យលើកិច្ចការនេះ។វិសាលភាព នៃកិច្ចសហប្រតិបត្តិការវិសាលភាព នៃគម្រោងសហប្រតិបត្តិការធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរមានដូចជា ៖ ការអនុវត្តគម្រោងអភិវឌ្ឍន៍ជនបទរួមមាន ការបង្កើត និងដំណើរការកសិដ្ឋានឆ្លាតវៃ កសិកម្មមេកានិក និងប្រព័ន្ធគាំទ្រកសិកម្ម។ ការលើកកម្ពស់គម្រោងសុខភាពសាធារណៈ រួមមានសេវាចល័តបុគ្គលិកពេទ្យសាធារណៈ ការងារពេទ្យស្ម័គ្រចិត្ត និងកិច្ចដំណើរគ្លីនិកមន្ទីរពេទ្យក្នុងស្រុក។ ដំណើរការសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈសមស្របមួយ ការពង្រីកការផ្លាស់ប្តូរធនធានមនុស្សរវាងសាកលវិទ្យាល័យ។ល។ ការគាំទ្រការផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតសម្រាប់កម្មវិធីចលនាភូមិថ្មី បង្កើត និងដំណើរការ មជ្ឈមណ្ឌលចលនាភូមិថ្មី និងការបណ្តុះបណ្តាលបុគ្គលិកសំខាន់ៗអំពីចលនាភូមិថ្មី។ កិច្ចសហប្រតិបត្តិការក្នុងវិស័យ AI និងឌីជីថល ព្រមទាំងការផ្លាស់ប្តូរវប្បធម៌។បន្ទាប់មក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជាបានដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញជាកិត្តិយសក្នុងពិធីជប់លៀងអាហារស្វាគមន៍ដោយ ឯកឧត្តម លី ឈុលរ៉ូ អភិបាលខេត្តស្យុងសាងប៊ុកដូ ៕

អ្នកនយោបាយទាំងពីរបក្សនៅអាមេរិក ចង់ឱ្យលោក Biden បន្ធូរបន្ថយការរឹតបន្តឹងអាវុធរបស់អ៊ុយក្រែន

2024/09/12 02:43:56 pm        192
រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden បានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីសមាជិកបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យរបស់ខ្លួនកាលពីថ្ងៃពុធ (១១ កញ្ញា) ដែលទាមទារឱ្យបន្ធូរបន្ថយដែនកំណត់លើការប្រើប្រាស់អាវុធរបស់អ៊ុយក្រែន ដែលផ្តល់ដោយសហរដ្ឋអាមេរិកក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ព្រឹទ្ធសមាជិក លោក បែន ខាឌីន (Ben Cardin) ប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភាខាងបក្សប្រជាធិបតេយ្យ បានលើកឡើងពីការវាយប្រហាររបស់រុស្ស៊ីនាពេលថ្មីៗនេះដែលបានសម្លាប់ជនស៊ីវិល និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ដោយអំពាវនាវឱ្យមានសកម្មភាពបន្ទាន់ដើម្បីអនុញ្ញាតឱ្យអ៊ុយក្រែនអាចការពារខ្លួនបាន។សមាជិកបក្សសាធារណរដ្ឋបានអំពាវនាវឱ្យបន្ធូរបន្ថយការរឹតបន្តឹងបែបនេះចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមប្រតិបត្តិការយោធាលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២មក ខណៈសមាជិកសភាដែលមានឥទ្ធិពលនៅខាងបក្សប្រជាធិបតេយ្យនាពេលថ្មីៗនេះ ក៏បានជំរុញឱ្យមានការផ្លាស់ប្តូរគោលនយោបាយនេះដែរ។ ក្រុមសមាជិកសភាមួយក្រុមមកពីបក្សសាធារណរដ្ឋ រួមទាំងប្រធានសេវាប្រដាប់អាវុធ កិច្ចការបរទេស និងគណៈកម្មាធិការចារកម្មសម្ងាត់ បានចេញលិខិតមួយកាលពីថ្ងៃអង្គារ ដោយអំពាវនាវឱ្យបញ្ចប់ការរឹតបន្តឹងនេះ។ទោះបីជាប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានទទូចម្ដងហើយម្ដងទៀតក៏ដោយ ក៏សេតវិមានមានការស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យអាវុធដែលផ្គត់ផ្គង់ដោយអាមេរិក យកទៅប្រើប្រាស់ដើម្បីវាយប្រហារគោលដៅជ្រៅៗក្នុងទឹកដីរុស្ស៊ី ដោយសារភ័យខ្លាចថាអាចបង្កើនជម្លោះ ប៉ុន្តែមានសញ្ញាថាជំហររបស់អាមេរិកអាចនឹងផ្លាស់ប្តូរ៕

យុទ្ធនាការលោកស្រី Harris ចង់ធ្វើការជជែកដេញដោលលើកទីពីរ ខណៈលោក Trump ហាក់រារែក

2024/09/12 02:18:22 pm        113
យុទ្ធនាការរបស់លោកស្រី Kamala Harris បានអំពាវនាវឱ្យមានការជជែកដេញដោលមួយផ្សេងទៀត បន្ទាប់ពីព្រឹត្តិការណ៍លើកដំបូងរវាងលោកស្រី Harris ទល់នឹងលោកអតីតប្រធានាធិបតី Donald Trump កាលពីថ្ងៃអង្គារ ខណៈលោក Trump ហាក់បង្ហាញថាលោកមិនសាទរចំពោះការជជែកតទល់គ្នាម្ដងទៀតឡើយ។ប្រធានយុទ្ធនាការរបស់លោកស្រី Harris គឺលោកស្រី ជែន អូម៉ាលី ឌីលឡន (Jen O'Malley Dillon) បាននិយាយនៅយប់ថ្ងៃអង្គារថា “ប្រជាជនអាមេរិកបានមើលឃើញជម្រើសដ៏ត្រឹមត្រូវលើសន្លឹកឆ្នោត រវាងការឆ្ពោះទៅមុខជាមួយលោកស្រី Harris ឬថយក្រោយទៅជាមួយលោក Trump ហើយនោះជាអ្វីដែលពួកគេគួរតែឃើញក្នុងការជជែកដេញដោលលើកទីពីរក្នុងខែតុលា” ដោយជំរុញឱ្យមានការតទល់លើកទីពីរជាមួយលោក Trump។កាលពីព្រឹកថ្ងៃពុធ លោក Trump បានអះអាងថា ការជជែកដេញដោលដែលរៀបចំដោយទូរទស្សន៍ ABC News នោះជារឿង “បោកប្រាស់” ប្រឆាំងនឹងលោក។ លោកបានសាទរថាខ្លួនធ្វើបានល្អប្រឆាំងនឹងលោកស្រី Harris ហើយនិយាយថាលោកហាក់ “មិនសូវចង់” ជជែកតទល់ជាលើកទីពីរទេ “ព្រោះព្រឹត្តិការណ៍យប់ថ្ងៃអង្គារនោះជារឿងដ៏អស្ចារ្យរួចទៅហើយ” ប៉ុន្តែក៏បានបង្ហើបដែរថាលោកកំពុង “សម្លឹងមើល” ការជជែកមួយទៀតប្រឆាំងនឹងគូប្រជែងរបស់ខ្លួនជាមួយទូរទស្សន៍ NBC និង FOX ។ថាតើយុទ្ធនាការទាំងពីរនឹងយល់ព្រមចំពោះការជជែកដេញដោលមួយផ្សេងទៀតឬយ៉ាងណានោះ នៅតែជាសំណួរបើកចំហនៅឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជម្លៀសមកស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម
06/28/2025 09:06 PM
ពលរដ្ឋ២០១គ្រួសារ នៅស្រុកពញាឮ សប្បាយចិត្ត បានចូលសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ ស្រួលរកទីផ្សារជាងមុន
06/28/2025 06:06 PM
ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ សម្តែងការអរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់ឱកាសការងារដល់ពួកគាត់
06/28/2025 06:06 PM
អ្នកនាំពាក្យ៖ សម្ដេចតេជោតែងលើកឡើងថា បើមិនចេះយុទ្ធសាស្រ្ត កុំធ្វើនយោបាយ ឬធ្វើជាអ្នកដឹកនាំ
06/28/2025 06:06 PM
គណៈកម្មាការUN និយាយថា ប្រទេសស៊ីរី ត្រូវតែបញ្ចប់អំពើហិង្សាលើជនជាតិភាគតិច Alawites និងការពារកន្លែងគោរពបូជា
06/28/2025 05:06 PM
ក្រុមហ៊ួទីនៅយេម៉ែន អះអាងថា ខ្លួនបានវាយប្រហារដោយមីស៊ីលលើអ៊ីស្រាអែល ប៉ុន្តែត្រូវស្ទាក់ចាប់បាន
06/28/2025 05:06 PM
មន្ត្រី៖ ទាហាន ១៣នាក់ បានស្លាប់ ក្នុងការវាយប្រហារអត្តឃាត នៅភាគពាយ័ព្យប៉ាគីស្ថាន
06/28/2025 05:06 PM
ក្រុមអង្គការជំនួយអន្តរជាតិ កំពុងខិតខំសម្របសម្រួលការផ្គត់ផ្គង់ជំនួយបន្ថែមទៀត ដល់ប្រជាជននៅតំបន់ហ្កាហ្សា
06/28/2025 05:06 PM
ប្រធានរក្សាសន្តិភាពUN«ព្រួយបារម្ភខ្លាំងណាស់» អំពីអនាគតនៃកិច្ចព្រមព្រៀងបទឈប់បាញ់លីបង់និងអ៊ីស្រាអែល
06/28/2025 05:06 PM
ឯកឧត្តម ឌិត ទីណា អញ្ជើញចុះពិនិត្យស្ថានភាពផលិតកម្មដំណាំបន្លែ និងស្តាប់នូវសំណូមពរម្ចាស់កសិដ្ឋាន នៅខេត្តបន្ទាយមានជ័យ
06/28/2025 05:06 PM