សម្ដេចតេជោ ផ្តាំទៅសារព័ត៌មានថៃថា «បើ​ឆ្កួត​សូម​ឆ្កួត​តែ​ពួក​ឯង​ចុះ» ខណៈ​សម្ដេច​ជា​មនុស្ស​ទី​ពីរ​​បន្ទាប់ពីព្រះមហាក្សត្រចាំបាច់អីទៅធ្វើជាអគ្គបញ្ជាការកងទ័ព
ឯកឧត្តម ប៉ែន បូណា៖ ដើម្បីបណ្តុះបានមនុស្សពូកែ ទាល់តែគ្រូខ្លាំង
សម្ដេចធិបតី៖ កងកម្លាំងនគរបាលជាតិដើរតួនាទី និងបំពេញភារកិច្ចសំខាន់ធានាសន្តិសុខ សុវត្ថិភាព
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់ជ័យលាភីបញ្ចប់ការសិក្សានៅបណ្ឌិត្យសភានគរបាលជាតិ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ៖ បើអាមេរិកមានសន្តិភាព និងអំណាចហើយហេតុអ្វីខំប្រឹង​ផលិតអាវុធ​បន្ថែមទៀតធ្វើអ្វី?

2024/09/12 12:48:31 pm        204
ឆ្លើយតបក្រុមអ្នកប្រឆាំងដែលបានរិះគន់ និងលើកឡើងថា កម្ពុជា​មាន​សន្តិភាព​ហើយ​ចាំ​បា​ច់​ខំរក្សា និងការធ្វើអ្វីនោះ? សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចំអក​ទៅ​ក្រុម​ទាំង​នោះវិ​ញថា ចុះអាមេរិកមានអំណាច និងមានសុខសន្តិភាព​ហើយ​ហេតុ​អ្វី​អាមេរិក​ខំប្រឹង​ផលិតអាវុធបន្ថែមទៀតធ្វើអ្វី?ក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស«ភាពជាអ្នកដឹកនាំនិងការកសាងសន្តិភាព » ពី​សាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ និងធ្វើបាឋកថា ស្តីពីបទ​ពិសោធន៍​របស់​កម្ពុជា​ក្នុង​ការ​រំដោះ​ជាតិ ការកសាងសន្តិភាពនៅសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បាន លើកឡើងថា មានក្រុមប្រឆាំងមួយក្តាប់តូចដែលកំពុងនីរទេសនៅក្រៅស្រុក បាន​ធ្វើ​ការរិះគន់ និងចំអក ឲ្យរាជរដ្ឋាភិបាលជារឿយៗ ចំពោះការ​ប្តេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុង​កិច្ចការពារនូវសុខសន្តិភាពជូនប្រ ទេសជាតិដែលកំពុងមានសព្វថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាចំាបាច់ត្រូវតែរក្សា និង ការពារនូវសុខសន្តិភាពនេះឲ្យខាងតែបាន ខណៈ​មានការប៉ុនប៉ងពីពួកក្រុមជ្រុលនិយមដែលចង់ផ្តួលរំលំ រាជរដ្ឋាភិបាល​ស្រប​ច្បាប់​កើត​ចេញ​ពី​ការ​បោះឆ្នោតតាមគន្លងប្រជាធិបតេយ្យ សេរីពហុបក្ស ហើយការប្តេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​នេះ​ វាដូចជាប្រទេសមហាអំណាចមួយចំនួនដូចជាអាមេរិកយ៉ាងដូច្នេះដែរ ដែល​ខិត​ខំ​ផលិត​អាវុធ​បន្ថែមពេលដែលខ្លួនកំពុងមានអំណាច និងសន្តិភាពហើយនោះ។យ៉ាងណាក៏​ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសជាថ្មីម្តង ទៀត​រាជរដ្ឋាភិបាលនឹងការពារឲ្យខាងតែបាននូវសុខសន្តិភាព និងការ​អភិវឌ្ឍ​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង មានសព្វថ្ងៃនេះ ហើយនឹងកំចាត់ចោលភ្លាមចំពោះបុគ្គលណា ដែលមាន​ចេតនា​ចង់​បំផ្លាញ​នូវ​សន្តិភាព ដែលបានរកដោយកម្រនេះ៕ អត្ថបទ៖ បាន ចក់

ការពង្រីកកំពង់ផែព្រីសីហនុនាពេលនេះ មិនត្រឹមតែជាកំពង់ផែធម្មតាទេ វាគឺជាការរៀបចំប្រព័ន្ធភស្តុភារកម្ម ក្នុងតំបន់ផងដែរ

2024/09/12 11:22:35 am        83
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការពង្រីកចំណតផែកុងតឺន័រនៅខេត្តព្រះសីហនុ មានប្រវែង២៥៣ម៉ែត្រ ដែលជាជំនួយរបស់ជប៉ុននេះ មិនមែនត្រឹមតែជាកំពង់ផែធម្មតានោះទេ វាជាកន្លែងរៀបចំប្រព័ន្ធភស្តុភារកម្មសម្រាប់ក្នុងតំបន់ផងដែរ ខណៈកំពង់ផែនេះ នឹងជំរុញឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត។ក្នុងឱកាសអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុននៅខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កំពងផែនេះមិនត្រឹម តែបម្រើឲ្យកម្ពុជាប៉ុណ្ណោះទេ វាបានក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់ផងដែរ ហើយចំពោះកិច្ច ការនេះកម្ពុជាត្រូវតែធ្វើឲ្យខាងតែបាន ខណៈជប៉ុនក៏កំពុងតែជួយនោះ។ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក៏បានប្រកាសថ្លែង​អំណរអគុណជាថ្មី​ម្តងទៀត ដល់ភាគីជប៉ុនដែលបានជួយដល់កម្ពុជាតាំងពីដើម​រហូតដល់សព្វថ្ងៃនេះ ហើយ​សម្តេចរំពឹង ថានឹងបន្តជួយកម្ពុជាទៅខាងមុខបន្ថែមទៀតផងដែរ។ សម្តេចធិបតីបានបន្ថែមថា« ជប៉ុនគឺជាដៃគូមួយសំ ខាន់របស់កម្ពុជា ដែលបានជួយកម្ពុជាតាំង​ពី​ដំណាក់កាលនៃការស្វែងរកសន្តិភាព ដំណាក់កាលនៃការចចារ ​បង្កើតរាជរដ្ឋាភិបាលដំបូង ក៏ដូចជាការកសាងប្រទេសនៅក្រោយសង្រ្គាម នៅក្រោយឆ្នាំ១៩៩៣ ក៏ ដូចជាមកដល់បច្ចុប្បន្ន ហើយដូច្នេះយើងនឹងបន្តកិច្ចការងារជាមួយគ្នា(ជប៉ុន)»៕អត្ថបទបាន ចក់

សម្ដេចតេជោចាត់ទុកការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការ​កសាង​សន្តិភាព»នេះ បានបង្ហាញពីការលះបង់របស់សម្ដេចក្នុងការលះបង់ស្វែងរកសន្ដិភាព

2024/09/12 11:14:50 am        160
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​បង្ហាញ​ក្ដី​សោមនស្សរីករាយក្រៃលែង ដែលទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និង​ការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ នៃសាធារណៈរដ្ឋកូរ៉េ ខណៈ​សម្ដេច​បាន​​ចាត់ទុកការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនេះ គឺបានបង្ហាញ​ពី​ការ​លះបង់​របស់​សម្ដេច​​ក្នុង​ការតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងស្វែងរក​សុខ​សន្ដិភាព​រហូត​មក​ដល់​បច្ចុប្បន្ននេះ។ក្នុងឱកាសនោះសម្ដេចតេជោ បានរម្លឹកឡើងពីគុណតម្លៃមិនអាចកាត់ថ្លៃបាននៃ​សុខសន្ដិភា​ព​របស់​ប្រ​ទេសនីមួយៗនៅលើសកលលោក ខណៈដែលសោកនាដកម្មសង្គ្រាម អាចឆាប់​ឆេះ​បាន​យ៉ាង​លឿន និងយ៉ាងងាយបំផុត ប៉ុន្ដែការលុបបំបាត់​សង្គ្រាម​ទៅ​វិញ​ពិត​ជា​មាន​ការ​លំបាក​ខ្លាំង​ណាស់​។ សម្ដេចតេជោបានរម្លឹកឡើងថា ជាក់ស្ដែងបទពិសោធន៍របស់កម្ពុជា ដើម្បីស្ដារប្រទេស​ឡើង​វិញ​ពី​របប​ប្រល័យ​ពូជសាសន៍ប៉ុលពត កម្ពុជាត្រូវការពេលជាង ៣០ឆ្នាំ​ទើប​អាច​ស្វែង​រក​សន្ដិភាព​បាន​ដូច​សព្វ​ថ្ងៃ​នេះ ឡើងវិញ។សូមបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​ធ្វើ​ដំណើរ​ទៅ​កាន់សាធារណៈរដ្ឋកូរ៉េខាងត្បូង ដើម្បីអញ្ជើញចូលរួម​ក្នុង​វេទិកា​ចំណេះដឹ​ង​ពិភព​លោក​លើក​ទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព» ក្នុងឱកាសនេះ​សម្ដេច​ក៏​បាន​អញ្ជើញ​ចូល​រួម​កម្ម​វិធី និងជំនួបផ្លូវការ​សំខាន់ៗ​ផ្សេង​ទៀត​ជា​មួយ​ថ្នាក់​ដឹកនាំ​កំពូល​នៅ​សាធារណ​រដ្ឋ​កូរ៉េ​ខា​ងត្បូង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះផងដែរ។នៅ​ព្រឹកនេះសម្ដេចតេជោ បានបន្តដំណើរទស្សនកិច្ចទៅកាន់ខេត្តឃុងសាងបុកដូ ដើម្បីទ​ទួល​សញ្ញា​បត្រ​បណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ដែលរៀបចំ​ដោយ​សាកល​វិទ្យាល័យដុងហ្គុកវ៉ាយស៍ និងសម្ដេចតេជោក៏បានផ្តល់កិត្តិយសធ្វើបាឋកថាស្តីពី «បទ​ពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និង​ការ​កសាង​ជាតិ​ឡើងវិញ» ពីប្រទេសដែលហែកហួរដោយសង្គ្រាម និងវាលពិឃាត មកជាប្រទេសជាតិ​ដែល​ពោរ​ពេញ​ដោយសន្តិភាពការរួមរស់ជាមួយគា្ន (សហត្ថិភាព) និងការអត់ឱន ផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

ការប្រជែងតំណែងជានាយករដ្ឋមន្ត្រីបន្ទាប់របស់ជប៉ុន ចាប់ផ្ដើមហើយ

2024/09/12 10:51:25 am        108
ការក្រកួតប្រជែងក្នុងបក្សដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសជប៉ុន បានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ១២ កញ្ញា នេះ ដោយមានបេក្ខភាពចំនួន៩រូប រួមទាំងកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី និងអ្នកជាតិនិយម ដែលប្រជែងគ្នាធ្វើជាមេដឹកនាំស្ត្រីដំបូងរបស់ប្រទេសនេះ។ អ្នកដែលឈ្នះការប្រកួតប្រជែងក្លាយជាមេដឹកនាំរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) នៅថ្ងៃទី ២៧ ខែកញ្ញា នឹងបន្តតំណែងនាយករដ្ឋមន្ត្រីបន្ទាប់ពីលោក Fumio Kishida ដែលអាណត្តិរយៈពេល៣ ឆ្នាំរបស់លោក ត្រូវបានធ្វើឱ្យប៉ះពាល់ដោយសាររឿងអាស្រូវ ខណៈអ្នកបោះឆ្នោតកំពុងតតាំងនឹងបញ្ហាអតិផរណាក្នុងប្រទេស។ គណបក្សអភិរក្សនិយមLDP បានគ្រប់គ្រងប្រទេសស្ទើរតែគ្មានការរំខានអស់ជាច្រើនទសវត្សរ៍ ហើយទទួលបានសំឡេងភាគច្រើននៅក្នុងសភា ដែលមានន័យថាអ្នកឈ្នះ គឺត្រូវបានទទួលការគាំទ្រក្លាយជានាយករដ្ឋមន្ត្រី។ ការផ្លាស់ប្ដូរមេដឹកនាំ មិនត្រូវបានគេរំពឹងថានឹងមានការប្រែប្រួលដល់គោលនយោបាយបច្ចុប្បន្នរបស់រដ្ឋាភិបាលជប៉ុនទេ ខណៈគណបក្ស LDP នឹងបន្តកាន់អំណាចយូរទៀត៕

ការស្ទង់មតិរបស់CNN៖ ភាគច្រើននៃអ្នកមើលការពិភាក្សាដេញដោលនិយាយថា លោកស្រី Harris ធ្វើបានល្អជាងលោកTrump

2024/09/12 10:02:33 am        172
តាមការស្ទង់មតិរបស់ទូរទស្សន៍ CNN អំពីទស្សនៈរបស់អ្នកមើលការជជែកដេញដោលដែលធ្វើឡើងដោយសេវាវិភាគ SSRS បានឲ្យដឹងថា អ្នកបានចុះឈ្មោះបោះឆ្នោតរួចដែលបានមើលការពិភាក្សាដេញដោលប្រធានាធិបតីកាលពីថ្ងៃអង្គារសប្ដាហ៍នេះយល់ស្របយ៉ាងទូលំទូលាយថាលោកស្រី Kamala Harris ធ្វើបានល្អជាងលោក Donald Trump ។ ការស្ទង់មតិបានរកឃើញថា អនុប្រធានាធិបតីក៏បានធ្វើយ៉ាងល្អលើសពីការរំពឹងទុករបស់អ្នកមើលការជជែកដេញដោលសម្រាប់លោកស្រីនៅលើវេទិកាផងដែរ និងល្អជាងនៅលើវាទិការបស់លោក Joe Biden ទល់នឹងអតីតប្រធានាធិបតី Trump កាលពីដើមឆ្នាំនេះទៅទៀត។ អ្នកមើលការពិភាក្សាដេញដោលបាននិយាយថា ៣៧%ដល់៦៣% លោកស្រី Harris ប្រែក្លាយសកម្មភាពលើវេទិកាក្នុងទីក្រុង ហ្វីឡាដេលហ្វៀ ( Philadelphia) កាន់តែមានភាពទាក់ទាញ។មុនពេលការជជែកដេញដោល អ្នកបោះឆ្នោតដូចគ្នាបានជជែកវែកញែកថាតើបេក្ខជនរូបណានឹងធ្វើបានជាងគេ ដោយមាន៥០% និយាយថាលោកស្រី Harris នឹងធ្វើបានល្អដូចជាលោកTrump ដែរ។ ហើយក្រោយការស្ដាប់សង្រ្គាមពាក្យសម្ដីរវាងបេក្ខជនទាំងពីរមក ៩៦% នៃក្រុមអ្នកគាំទ្រលោកស្រី Harris បាននិយាយថា បេក្ខជនដែលពួកគេបានជ្រើសរើសធ្វើបានល្អជាង ចំណែកក្រុមអ្នកគាំទ្រលោក Trump ដែលមានតិចជាង ៦៩% បានសរសើរលោកថា ធ្វើបានល្អហើយ៕

ទិន្នន័យ៖ ការជជែកដេញដោល Harris-Trump លើទូរទស្សន៍ ABC មានអ្នកទស្សនាជាង ៦៧លាននាក់

2024/09/12 09:58:58 am        140
យោងតាមទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវផ្នែកប្រព័ន្ធផ្សព្វផ្សាយ នីលសិន (Nielsen) កាលពីថ្ងៃពុធ (១១ កញ្ញា) បានឱ្យដឹងថា ការជជែកដេញដោលបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក រវាងអនុប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) និងបេក្ខជនមកពីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បានទាក់ទាញអ្នកទស្សនាចំនួន ៦៧,១លាននាក់។ព្រឹត្តិការណ៍កាលពីយប់ថ្ងៃអង្គារនេះគឺជាលើកទីមួយហើយដែលបេក្ខជននៅក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី០៥ ខែវិច្ឆិកា ទាំងពីររូបនេះបានជួបជជែកទល់មុខគ្នា។ តួលេខអ្នកទស្សនាក្នុងព្រឹត្តិការណ៍នេះ បានលើសពីតួលេខទស្សនិកជនប្រហែល ៥១លាននាក់ ដែលបានមើលការជជែកដេញដោលរបស់លោក Trump ទល់នឹងលោកប្រធានាធិបតី Joe Biden កាលពីខែមិថុនា។តួលេខនេះមិនបានក្ដោបយកវិសាលភាពពេញលេញនៃអ្នកមើលតាមអ៊ីនធឺណិត ដែលជារឿងដ៏ពេញនិយមនោះទេ ខណៈទស្សនិកជនដែលធ្លាប់តែមើលតាមទូរទស្សន៍ធ្លាក់ចុះខ្លាំង ហើយចំនួននេះក៏មិនឆ្លុះបញ្ចាំងពីអ្នកទស្សនាដែលបានមើលការជជែកដេញដោលនោះនៅទីតាំងផ្សេងទៀត ដូចជានៅតាមភោជនីយដ្ឋានដែរ។ ចំនួនទស្សនិកជនតាមកញ្ចក់ទូរទស្សន៍សម្រាប់ការជជែកដេញដោលបេក្ខភាពប្រធានាធិបតីដ៏ច្រើនបំផុតក្នុងកំណត់ត្រា បានកើតឡើងក្នុងឆ្នាំ២០១៦ នៅពេលដែលមនុស្ស ៨៤លាននាក់បានចូលទស្សនាការជជែកតស៊ូមតិរវាងបេក្ខជនគណបក្សប្រជាធិបតេយ្យ លោកស្រី ហីលឡារី ឃ្លីងតុន (Hillary Clinton) ទល់នឹងលោក Trump៕

អ៊ុយក្រែន ថាខ្លួនអាចនឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ីរ៉ង់ ជុំវិញការបញ្ជូនមីស៊ីលទៅឱ្យរុស្ស៊ី

2024/09/11 01:24:20 pm        110
ទីក្រុងគីវ បាននិយាយកាលពីថ្ងៃអង្គារ (១០ កញ្ញា) ថាខ្លួនអាចនឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងតេអេរ៉ង់ ប្រសិនបើរុស្ស៊ី ប្រើមីស៊ីលបាលិស្ទិកដែលផ្តល់ដោយអ៊ីរ៉ង់ ទៅវាយប្រហារអ៊ុយក្រែន ហើយទីក្រុងគីវ ថ្កោលទោសការចែកចាយសព្វាវុធបែបនេះថាជារឿងមិនអាចទទួលយកបានទេ។សូមបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) បាននិយាយដោយសម្អាងលើរបាយការណ៍ចារម្មថា រុស្ស៊ីបានទទួលមីស៊ីលពីអ៊ីរ៉ង់ ហើយលោករំពឹងថាទីក្រុងមូស្គូ នឹងប្រើសព្វាវុធទាំងនោះនៅប៉ុន្មានសប្តាហ៍ខាងមុខ។ ប៉ុន្តែអ៊ីរ៉ង់បដិសេធថាមិនបានផ្តល់អាវុធបែបនោះឡើយ។អ៊ុយក្រែន ដែលកំពុងប្រឈមមុខនឹងកំណើននៃការវាយប្រហារមីស៊ីល និងយានដ្រូនរបស់រុស្ស៊ី បាននិយាយថា នឹងមានផលវិបាកដ៏អាក្រក់សម្រាប់ទំនាក់ទំនងទ្វេភាគីរបស់ខ្លួនជាមួយអ៊ីរ៉ង់ ប្រសិនបើរបាយការណ៍នៃការផ្គត់ផ្គង់មីស៊ីលត្រូវបានបញ្ជាក់។ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) មិនបានលើកឡើងដោយផ្ទាល់ស្ដីពីអ៊ីរ៉ង់នៅក្នុងសុន្ទរកថាពេលយប់របស់ខ្លួនទេ ប៉ុន្តែបានសន្យាថានឹងសម្របសម្រួលការឆ្លើយតបដ៏រឹងមាំពីទូទាំងពិភពលោកចំពោះមហាអំណាចណាមួយដែលជួយរុស្ស៊ី និងជួយដល់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។ គួររម្លឹកថា អ៊ុយក្រែន បានបន្ទាបទំនាក់ទំនងជាមួយអ៊ីរ៉ង់ ក្នុងឆ្នាំ២០២២ ជុំវិញការផ្គត់ផ្គង់យានដ្រូនវាយប្រហារ សាហេដ (Shahed) របស់ទីក្រុងតេអេរ៉ង់ ឱ្យដល់រុស្ស៊ី ដែលកងទ័ពទីក្រុងមូស្គូ បានប្រើប្រាស់សម្រាប់ការវាយប្រហារចម្ងាយឆ្ងាយជាប្រចាំ៕

លោក Trudeau អាចបន្តធ្វើនាយករដ្ឋមន្ត្រីកាណាដា រហូតដល់ឆ្នាំ២០២៥ ទោះមានហានិភ័យនយោបាយក្ដី

2024/09/11 12:22:23 pm        96
ក្រុមអ្នកវិភាគនយោបាយបាននិយាយថា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) អាចបន្តធ្វើជានាយករដ្ឋមន្ត្រីកាណាដារហូតដល់ឆ្នាំក្រោយបាន ទោះបីជារដ្ឋាភិបាលសេរីនិយមសំឡេងភាគតិចរបស់លោកកំពុងជួបហានិភ័យ បន្ទាប់ពីគណបក្សឆ្វេងនិយមបានដកពាក្យសន្យាគាំទ្ររបស់ខ្លួននៅលើការបោះឆ្នោតសំខាន់ៗដ៏ដោយ។លោក Trudeau ដែលប្រឈមមុខនឹងភាពមិនសប្បាយចិត្តពីអ្នកបោះឆ្នោតបន្ទាប់ពីកាន់អំណាចជិត ៩ឆ្នាំមក បានបាត់បង់ការគាំទ្រដ៏សំខាន់កាលពីសប្តាហ៍មុននៅពេលគណបក្សប្រជាធិបតេយ្យថ្មី (NDP) បានបញ្ចប់កិច្ចព្រមព្រៀងឆ្នាំ២០២២ ដែលបក្សនេះបានយល់ព្រមគាំទ្រលោកជាថ្នូរនឹងការចំណាយបន្ថែមទៀតសម្រាប់សង្គម។ការបាត់បង់សំឡេងគាំទ្រដ៏សំខាន់មានន័យថាលោកនាយករដ្ឋមន្ត្រី វ័យ ៥២ឆ្នាំរូបនេះមិនអាចមានភាពប្រាកដប្រជាក្នុងការឈ្នះលើការបោះឆ្នោតទំនុកចិត្តនៅក្នុងសភាជាប់ឆ្នោត ដែលក្រុមសេរីនិយមរបស់លោកទទួលបានតែ ១៥៤អាសនៈប៉ុណ្ណោះក្នុងចំណោម ៣៣៨អាសនៈ។ប្រសិនបើសមាជិកសភាបក្សប្រឆាំង ១៧០រូបបោះឆ្នោតប្រឆាំងនឹងក្រុមសេរីនិយម នោះរដ្ឋាភិបាលនឹងត្រូវដួលរលំមុនអាណត្តិរបស់ខ្លួនផុតកំណត់នៅចុងខែតុលា ឆ្នាំ២០២៥ ដោយបង្ខំឱ្យមានការបោះឆ្នោតសកលមុនកាលកំណត់។ ក្នុងស្ថានភាពនោះ ការស្ទង់មតិបង្ហាញយ៉ាងខ្លាំងថា ក្រុមអភិរក្សស្តាំនិយមកណ្តាលអាចនឹងឈ្នះសំឡេងភាគច្រើន។លោក Trudeau ហាក់ដូចជាមិនទាន់ជួបរឿងឈឺក្បាលបែបនេះនៅឡើយទេយ៉ាងហោចណាស់ប្រហែលពីរបីខែខាងមុខទៀត។ ការបោះឆ្នោតទំនុកចិត្តបន្ទាប់ ដែលរដ្ឋាភិបាលត្រូវតែប្រឈម គឺនៅពេលដែលខ្លួនស្នើឱ្យសភាផ្តល់សច្ចាប័នលើអ្វីដែលគេហៅថាការធ្វើបច្ចុប្បន្នភាពថវិកា ដែលនឹងផុតកំណត់នៅចុងខែវិច្ឆិកា ឬខែធ្នូខាងមុខនេះ៕

ផ្ទុះការចាប់អារម្មណ៍ខ្លាំងលើបណ្តាញសង្គម អំឡុងការជជែកដេញដោលរវាងលោកស្រី HARRIS និងលោក TRUMP

2024/09/11 12:16:27 pm        180
ស្របពេលប្រជាពលរដ្ឋអាមេរិករាប់សិបលាននាក់កំពុងតាមដានការជជែកដេញដោលរវាងបេក្ខជនមកពីគណបក្សសាធារណរដ្ឋលោក Donald Trump និងបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris នៅលើកញ្ចក់ទូរទស្សន៍ជាលើកដំបូងកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ចំនួនអ្នកចូលទស្សនាបានផ្ទុះឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមតាមរយៈឃ្លីប និងវីដេអូ ត្រូវបានកែសម្រួល ឬ edits នៃពេលវេលាពិភាក្សាដេញដោលដែលមិនអាចបំភ្លេចបាន។ អ្នកប្រើបណ្ដាញផ្សព្វផ្សាយសង្គម បានចាប់ផ្ដើមបើក និងទស្សនាការជជែកដេញដោលដ៏ក្ដៅគគុក របស់បេក្ខជនមកពីបក្សធំៗទាំង២ ដោយបានមើលឃើញលោកស្រី Harris បង្ហាញខ្លួនជាមួយទឹកមុខញញឹមនៅលើវេទិកា ចាប់ដៃលោក Trump និងណែនាំខ្លួនលោកស្រី។ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមានឈ្មោះថា Adam James Smith បានបង្ហោះនៅលើបណ្ដាញ X ដោយមានអ្នកចុច Like និងចូលទស្សនារហូតដល់ ៤០.០០០នាក់។ សង្រ្គាមពាក្យសម្ដីដ៏ខ្លាំងក្លា បានរាលដាលយ៉ាងឆាប់រហ័សនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលត្រូវបានផ្សព្វផ្សាយដោយអ្នកបង្ហោះរាប់ពាន់នាក់ ដោយរួមទាំងមនុស្សជាច្រើនមានការភាន់ច្រលំចំពោះការពាក់ព័ន្ធរបស់សម្រង់សម្តីនៅក្នុងការជជែកដេញដោលប្រធានាធិបតីបន្ទាប់ពីលោកTrump បាននិយាយដល់ជនភៀសខ្លួនហៃទីគ្មានអាហារទទួលទាន បែជាទទួលទានសាច់សុនខ និងឆ្មា ជាដើម។ ការវាយប្រហារពាក្យសម្ដី និងការចោទដាក់គ្នាជុំវិញការដឹកនាំប្រទេសយ៉ាងក្ដៅគគុក រវាងបេក្ខជនទាំង២លើបញ្ហាជាច្រើន បានរុញឲ្យអ្នកចូលទស្សនានៅលើបណ្ដាញសង្គមកើនឡើងយ៉ាងខ្លាំង៕

រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយអនុគ្រោះជាច្រើនដើម្បីលើកកម្ពស់វិស័យកសិកម្ម

2024/09/11 10:14:59 am        294
រាជរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មីនេះ បានដាក់ចេញនូវគោលនយោបាយអនុគ្រោះជាច្រើន ដល់​វិស័យ​កសិកម្មរួមមាន ការព្យូរទុក ការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ការលើកលែង​អាករ​លើ​តម្លៃ​បន្ថែម និងអាករលើតម្លៃពិសេសបន្ថែមជាដើម ដើម្បីលើកកម្ពស់ វិស័យកសិកម្ម ជាពិសេស​ស្រូវ​អង្ករ​ឱ្យមានការប្រកួតប្រជែងលើទីផ្សារ។  សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​លើក​ឡើង​នៅក្នុងពិធីបិទ វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៤នេះថា កន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវ ភាពអនុគ្រោះជាច្រើនដូចជា ការ​លើក​លែង​ពន្ធ​ប្រចំាឆ្នាំ លើដីកសិកម្មរបស់កសិករ, ការលើកលែងពន្ធប្រចាំឆ្នាំលើដីសម្បទានសេដ្ឋកិច្ច ពាក់ព័ន្ធ​កសិកម្ម, សហគ្រាសកសិកម្ម​ដែល​សុំការ​អនុ​គ្រោះ​តាម​រយៈ​គម្រោង​មាន​លក្ខណៈ​គ្រប់​គ្រាន់​, អាករលើតម្លៃបន្ថែមជាបន្ទុក របស់រដ្ឋ លើការនាំចូលនិងការផ្គត់ផ្គង់ទំនិញដូចជា៖ ជី ពូជ​ដំណាំ ចំណីសត្វ និងការលើកលែងអាករផលិតផលកសិកម្មមិនទាន់កែច្នៃ ហើយ​រាជ​រដ្ឋាភិបាល​ក្នុង​អាណត្តិថ្មី​នេះ ក៏បន្តការដាក់ចេញនូវគោលនយោបាយអនុគ្រោះជាច្រើនផ្សេងទៀត ដើម្បី​លើក​កម្ពស់​វិស័យ កសិកម្មនៅកម្ពុជាឱ្យកាន់តែប្រសើរ។សម្ដេចធិបតី មានប្រសាសន៍បន្ថែមថា ក្រៅពីគោលការណ៍ខាងលើ រាជរដ្ឋាភិបាល​ក៏​បាន​សម្រួល​នៅ​ក្នុង​ការបញ្ចុះថ្លៃអគ្គិសនី លើវិស័យកសិកម្មផ្សេងៗ ធ្វើយ៉ាងណាកាត់​បន្ថ​យ​ថ្លៃ​ដើម​នៃ​ការ​ប្រកួត​ប្រជែង​ ហើយសម្តេចកំពុងពិនិត្យមើលលទ្ធភាពដើម្បីជួយផ្សេងៗទៀត។ជុំវិញវិស័យស្រូវអង្ករនេះ, ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លើកឡើងថា ក្រោម​ការ​យកចិត្តទុកដាក់ដ៏ខ្ពស់របស់រាជរដ្ឋាភិបាល ដែលមានសេនាធិការដូចជា ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ លើការអភិវឌ្ឍពូជស្រូវ និងបច្ចេកទេស ដាំដុះ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើបទដ្ឋានស្តង់ដារ និងការកិនកែច្នៃ, ក្រសួងពាណិជ្ជកម្ម លើ​ការធ្វើពិពិធកម្មទីផ្សារ និងការផ្សព្វផ្សាយ លើឆាកអន្តរជាតិ, ព្រមទាំង​មាន​ការ​ចូលរួម​ពី​ក្រសួង​ស្ថាប័ន​នានា រួមទាំងដៃគូអភិវឌ្ឍន៍របស់ បណ្តាប្រទេសជាមិត្ត និងស្ថាប័នអន្តរជាតិ នៃ​អង្គការ​សហ​ប្រជាជាតិ បានជួយលើកកម្ពស់វិស័យស្រូវអង្ករកម្ពុជាគឺបានពង្រីកគោលដៅ ទីផ្សារនាំ​ចេញ​ដែល​មាន​ការ​កើន​ពី​ចំនួន ៣៥ គោលដៅនៅឆ្នាំ ២០១០ រហូតដល់ ១២១ គោលដៅត្រឹមឆ្នាំ ២០២៣ បានកំពុងធ្វើឱ្យ អង្ករកម្ពុជាទទួលស្គាល់ពេញពិភពលោក, ជាក់ស្តែង​នៅ​ក្នុង​រយៈពេល ៨ខែឆ្នាំ២០២៤នេះ អង្ករកម្ពុជាបាននាំចេញ មានចំនួន ១១២ ពាន់តោន និងស្រូវ មានចំនួន ៣,៣ លានតោន៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជម្លៀសមកស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម
06/28/2025 09:06 PM
ពលរដ្ឋ២០១គ្រួសារ នៅស្រុកពញាឮ សប្បាយចិត្ត បានចូលសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ ស្រួលរកទីផ្សារជាងមុន
06/28/2025 06:06 PM
ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ សម្តែងការអរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់ឱកាសការងារដល់ពួកគាត់
06/28/2025 06:06 PM
អ្នកនាំពាក្យ៖ សម្ដេចតេជោតែងលើកឡើងថា បើមិនចេះយុទ្ធសាស្រ្ត កុំធ្វើនយោបាយ ឬធ្វើជាអ្នកដឹកនាំ
06/28/2025 06:06 PM
គណៈកម្មាការUN និយាយថា ប្រទេសស៊ីរី ត្រូវតែបញ្ចប់អំពើហិង្សាលើជនជាតិភាគតិច Alawites និងការពារកន្លែងគោរពបូជា
06/28/2025 05:06 PM
ក្រុមហ៊ួទីនៅយេម៉ែន អះអាងថា ខ្លួនបានវាយប្រហារដោយមីស៊ីលលើអ៊ីស្រាអែល ប៉ុន្តែត្រូវស្ទាក់ចាប់បាន
06/28/2025 05:06 PM
មន្ត្រី៖ ទាហាន ១៣នាក់ បានស្លាប់ ក្នុងការវាយប្រហារអត្តឃាត នៅភាគពាយ័ព្យប៉ាគីស្ថាន
06/28/2025 05:06 PM
ក្រុមអង្គការជំនួយអន្តរជាតិ កំពុងខិតខំសម្របសម្រួលការផ្គត់ផ្គង់ជំនួយបន្ថែមទៀត ដល់ប្រជាជននៅតំបន់ហ្កាហ្សា
06/28/2025 05:06 PM
ប្រធានរក្សាសន្តិភាពUN«ព្រួយបារម្ភខ្លាំងណាស់» អំពីអនាគតនៃកិច្ចព្រមព្រៀងបទឈប់បាញ់លីបង់និងអ៊ីស្រាអែល
06/28/2025 05:06 PM
ឯកឧត្តម ឌិត ទីណា អញ្ជើញចុះពិនិត្យស្ថានភាពផលិតកម្មដំណាំបន្លែ និងស្តាប់នូវសំណូមពរម្ចាស់កសិដ្ឋាន នៅខេត្តបន្ទាយមានជ័យ
06/28/2025 05:06 PM