សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកម៉ាក្រុង ប្រឈមមុខនឹងការខ្វែងគំនិតខាងការទូតដ៏កម្រជុំវិញមជ្ឈិមបូព៌ា

2023/11/16 11:28:52 am        104
ក្រុមអ្នកការទូតបារាំងមួយក្រុម បានចុះហត្ថលេខាលើអនុស្សរណៈរួមមិនធម្មតាមួយ ដោយបង្ហាញពីអ្វីដែលពួកគេចោទប្រកាន់ថា ជាការលម្អៀងគាំទ្រអ៊ីស្រាអែលពីប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ដោយបន្ថែមសម្ពាធលើលោកប្រធានាធិបតី បន្ទាប់ពីពេលខ្លះ មានសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសអំពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។កាសែតប្រចាំថ្ងៃរបស់បារាំង Le Figaro បាននិយាយកាលពីថ្ងៃចន្ទថា ឯកអគ្គរដ្ឋទូតបារាំង១២រូប ដែលត្រូវបានគេទទួលស្គាល់ជាផ្លូវការនៅមជ្ឈិមបូព៌ា និងបណ្តាប្រទេសអាហ្វ្រិកខាងជើង បានចុះហត្ថលេខាលើ ឯកសារសម្ងាត់ដោយហៅវា ថាជា «កាយវិការដែលមិនធ្លាប់មានពីមុនមក ក្នុងប្រវត្តិសាស្ត្រថ្មីៗនៃការទូតបារាំង ក្នុងពិភពអារ៉ាប់»។ខ្លឹមសារពិតប្រាកដនៃឯកសារនេះ មិនត្រូវបានបង្ហាញទេ ទោះបីជាអ្នកការទូត និងប្រភពដែលបាននិយាយទៅកាន់សារព័ត៌មាន AFP បានបញ្ជាក់ពីការពិតរបស់វាក៏ដោយ។លិខិតការទូតដែលត្រូវបានផ្ញើជា «ឯកសារ» ផ្លូវការ ប៉ុន្តែសម្ងាត់ទៅកាន់ក្រសួងការបរទេស ឆ្លុះបញ្ចាំងពីភាពមិនសុខស្រួលរបស់មន្ត្រីមួយចំនួននៅក្រសួងអឺរ៉ុបនិងកិច្ចការបរទេសជុំវិញគោលនយោបាយរបស់ លោកម៉ាក្រុងទៅលើសង្រ្គាមដែលបង្កឡើងដោយការវាយប្រហារថ្ងៃទី៧ ខែតុលា ដែលមិនធ្លាប់មានពីមុនមកដោយក្រុមហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែល ដែលត្រូវបានត្រូវបានឆ្លើយតបដោយការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សាស្ទ្រីប។

អ៊ីរ៉ង់ប្រាប់ក្រុមហាម៉ាសថា ខ្លួននឹងមិនចូលក្នុងសង្រ្គាមជាមួយអ៊ីស្រាអែលទេ

2023/11/16 11:20:34 am        96
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានប្រាប់ប្រមុខក្រុមហាម៉ាស នៅក្នុងកិច្ចប្រជុំទល់មុខគ្នា នៅទីក្រុងតេអេរ៉ង់ថា ប្រទេសរបស់លោក នឹងមិនចូលទៅក្នុងសង្រ្គាមជាមួយអ៊ីស្រាអែល ហើយបានចោទប្រកាន់ក្រុមភេរវកម្មថា មិនបានផ្តល់ការព្រមានជាមុនណាមួយអំពីការវាយប្រហារថ្ងៃទី៧ ខែតុលា។មន្ត្រីអ៊ីរ៉ង់ និងក្រុមហាម៉ាសបីរូបដែលបានដឹងអំពីការពិភាក្សានោះដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា លោក អាយ៉ាតូឡា អាលី ខាមីណេ (Ayatollah Ali Khamenei) បានប្រាប់លោក អ៊ីស្មេល ហានីយេ (Ismail Haniyeh)ថា អ៊ីរ៉ង់ដែលជាអ្នកគាំទ្រក្រុមហាម៉ាសយូរមកហើយ នឹងបន្តផ្តល់ជំនួយផ្នែកនយោបាយ និងសីលធម៌ដល់ក្រុមនេះ ប៉ុន្តែនឹងមិនធ្វើអន្តរាគមន៍ដោយផ្ទាល់នោះទេ។ មន្ត្រីក្រុមហាម៉ាសម្នាក់ បានប្រាប់សារព័ត៌មានរ៉យទ័រថា មេដឹកនាំកំពូលរូបនេះ បានជំរុញឲ្យលោកហានីយេ ឈប់និយាយនៅក្នុងក្រុមប៉ាឡេស្ទីន ដោយអំពាវនាវជាសាធារណៈឲ្យអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តលីបង់ដ៏មានឥទ្ធិពលរបស់ខ្លួនគឺក្រុមហេសបូឡា ចូលរួមក្នុងការប្រយុទ្ធជាមួយអ៊ីស្រាអែលយ៉ាងពេញទំហឹង។ ប្រភពបីដែលស្និទ្ធនឹងក្រុមលីបង់ បាននិយាយថា ក្រុមហេសបូឡា ក៏មានការភ្ញាក់ផ្អើលផងដែរ ដោយការវាយលុកដ៏បំផ្លិចបំផ្លាញរបស់ក្រុមហាម៉ាស កាលពីខែមុន ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែល១.២០០នាក់។ ប្រយុទ្ធជនរបស់ខ្លួន មិនមានការប្រុងប្រយ័ត្នសូម្បីតែនៅក្នុងភូមិក្បែរព្រំដែន ដែលជាខ្សែត្រៀមជួរមុខក្នុងសង្គ្រាមឆ្នាំ២០០៦របស់ខ្លួន ជាមួយអ៊ីស្រាអែល ហើយត្រូវបានទំនាក់ទំនងហៅតាមទូរស័ព្ទភ្លាមៗឲ្យមកកាន់ទីតាំងឈរជើងរបស់ពួកគេវិញ។

សម្តេចធិបតី ជំរុញឲ្យអាជ្ញាធរពង្រឹងសន្តិសុខជូនភ្ញៀវទេសចរនៅព្រលានយន្តហោះថ្មីសៀមរាប ឲ្យកាន់តែល្អបន្ថែមទៀត

2023/11/16 11:02:56 am        222
សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធ​ទាំងអស់​ត្រូវខិតខំ ធ្វើយ៉ាងណាថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យបានល្អប្រសើរបន្ថែមទៀត ដែលធ្វើដំណើរឆ្លងកាត់នៅតាមព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ។ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ«អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ» នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា ​ដើម្បីជាការផ្តល់នូវទំនុកចិត្ត និងបង្កើនភ្ញៀវទេសចរអន្តរជាតិមកទស្សនានៅកម្ពុជា ជាពិសេសនៅខេត្តសៀមរាបឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនោះ អាជ្ញាធរទាំងអស់ត្រូវតែពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ ដែលនៅជាប់នឹងព្រលានថ្មី ​ឬនៅទីណាទាំងអស់ជូនដល់ពួកគេជាប្រចាំ។នៅក្នុងឱកាសនោះដែរសម្តេចធិបតី ​នាយករដ្ឋមន្រ្តី ​ក៏បានលើកឡើងផងដែរថា ការ​សាងសង់​អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនាពេលនេះ​ គឺនឹងលើកស្ទួយសេដ្ឋកិច្ចជាតិ និង​ប្រជាពលរដ្ឋ​គ្រប់ទិសទី ជាពិសេសគឺនៅខេត្តសៀមរាបផ្ទាល់តែម្តងឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ខណៈព្រលានថ្មីនេះបានតភ្ជាប់ការហោះហើរដោយត្រង់ជាមួយប្រទេសជាច្រើននៅលើពិភពលោក៕អត្ថបទបាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

2023/11/16 10:55:02 am        210
សៀមរាប៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)" ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែ​ល​មានខ្លឹមសារដូចខាងក្រោម៖-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។-សម្ដេចធិបតី៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានសាងសង់នៅមិន ឆ្ងាយប៉ុន្មានពីតំបន់សង្គ្រាមចុងក្រោយ ដែលត្រូវបានបញ្ចប់ដោយនយោបាយឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលមានចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រពីក្រុងសៀមរាប គឺដោយឈរលើចក្ខុវិស័យវែងឆ្ងាយចំនួន ២ របស់សម្ដេចតេជោ ហ៊ុន សែន នោះគឺការអភិរក្ស និងការអភិវឌ្ឍ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ អនុញ្ញាតឱ្យយន្តហោះ ឡើងចុះបាន២ ទិសផ្សេងគ្នា ដែលខុសពីព្រលានយន្តហោះចាស់ ដែលអនុញ្ញាតឱ្យយន្តហោះឡើងចុះបាន តែមួយទិសប៉ុណ្ណោះ ដោយសារមួយទិសទៀត ប៉ះចំលើបុរាណប្រាសាទក្នុងតំបន់អង្គរ។-សម្ដេចធិបតី៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបំពាក់ទៅដោយសម្ភារទំនើបៗ និងអាចពង្រីកបានទៅតាមបច្ចេកទេសជំនាញ។ ព្រលានយន្តហោះចាស់ ប្រើសម្ភារបំពាក់មិន សូវទំនើប។ ព្រលានយន្តហោះចាស់ អាចពង្រីកបានតែមានកំណត់។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ព្រលានយន្តហោះជាច្រើននៅក្នុងពិភពលោក មិនមានតម្លៃត្រឹមតែជា អាកាសយានដ្ឋាន សម្រាប់យន្តហោះចុះចត ឬចេញដំណើរប៉ុណ្ណោះនោះទេ ប៉ុន្តែអាកាសយានដ្ឋាន របស់ប្រទេសទាំងនោះ បានក្លាយជាតំបន់ទេសចរណ៍ និងពាណិជ្ជកម្មថែមទៀត។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានប្រកាសឱ្យដឹងថា ប្រព័ន្ធ E-Arrival សម្រាប់ការបំពេញបែបបទរបស់ អ្នកដំណើរតាមយន្តហោះ មកដល់កម្ពុជា នឹងដាក់ឱ្យដំណើរការនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមុនគេ ដើម្បីសម្រួលដល់ការបំពេញបែបបទរបស់អ្នកដំណើរទាំងនោះ ឱ្យកាន់តែងាយស្រួល និងមិនស្មុគស្មាញ ដូចការបំពេញដោយប្រើប៊ិកសរសេរ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ សៀមរាប នឹងមានរថភ្លើងស្រាល(Autorail) សម្រាប់ធ្វើដំណើរទៅមក រវាងក្រុងសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ តាមរយៈយុទ្ធសាស្ត្រទាក់ទាញទេសចរក្រោមប្រធានបទ«ទស្សនាកម្ពុ ជាឆ្នាំ២០២៤» ទេសចរចិន នឹងមកលេងកម្សាន្តច្រើននៅកម្ពុជានាឆ្នាំ២០២៤ ខាងមុខនេះ។ កត្តានេះ ទាមទារឱ្យកម្ពុជាត្រូវរៀបចំកែសម្រួល និងត្រៀមគ្រប់ផ្នែកដើម្បីទទួលទេសចរទាំងនោះ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ កម្ពុជាគ្រោងពង្រីកឱ្យប្រើបណ្ណព្រំដែន ដើម្បីទេសចរងាយចូលមកទ ស្សនាខេត្តសៀមរាប ដោយមិនចាំបាច់ប្រើលិខិតឆ្លងដែន(PASSPORT)នោះទេ។-សម្តេចធិបតី នាយករដ្ឋមន្រ្តី បានជំរុញឲ្យអាជ្ញាធរខិតខំធ្វើយ៉ាងណាថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីជាការផ្តល់ទំនុកចិត្ដដល់ពួកគេបន្ថែម។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ២០២៤ ជាឆ្នាំរស់ឡើងវិញ នៃវិស័យទេសចរណ៍នៅកម្ពុជា។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីទៀតថា ខណៈពិភពលោកកំពុងមានការគំរាមកំហែងនៃ វិបត្តិថាមពល កម្ពុជាបានរក្សាលំនឹងបានដដែលនៃតម្លៃអគ្គិសនី ថែមទាំងមានការបញ្ចុះតម្លៃដល់រោង ចក្រសហគ្រាសនានា រហូតដល់ទៅ១៥ភាគរយរយផងដែរក្នុងឆ្នាំ២០២៣នេះ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ ដែលរៀបចំធ្វើនៅប្រទេសចិន ក្នុងឆ្នាំ២០២៣ ថ្មីៗកន្លងមកនេះ ខ្ញុំ(សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី) បានពិភាក្សា ជាមួយឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីចិន ដោយកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូររវាង ប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-ចិន។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ តាមរយៈកិច្ចពិភាក្សាជាមួយឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីចិន ដោ យកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-ចិន ខ្ញុំ(សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី) សូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះទេសចរ ចិន ដែលជាមិត្ត និងជាបងប្អូនដ៏ល្អរបស់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ»

2023/11/16 09:14:44 am        300
នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ» (Siem Reap Angkor International Airport)  ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំ​តា​ប៉ែក ស្រុកសូទ្រនិគម និងឃុំគោកធ្លកលើ ស្រុកជីក្រែង នៃខេត្តសៀមរាប មានចម្ងាយ​ជាង ៤០គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ និងជាង៥០ គីឡូម៉ែត្រពីទីប្រជុំ​ជនក្រុង​សៀម​រាប។អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានសាងសង់ឡើងក្រោមការវិនិ​យោគ​រួមគ្នារវាងក្រុមហ៊ុនចំនួន៣រួមមាន៖ ១) ក្រុមហ៊ុនវិនិយោគយុនណាន (Yunnan Investment Group) ដែលមានភាគហ៊ុនចំនួន ៧៦,៦%, ២) ក្រុមហ៊ុនសំណង់ និងវិនិយោគយុនណាន (Yunnan Construction and Investment Holding Group) មានភាគហ៊ុនចំនួន ២០% និង ៣) ក្រុមហ៊ុនគ្រប់​គ្រង និងប្រតិបត្តិ​ការ​អាកាសយានដ្ឋានយុនណា (Yunnan Airport Group) ដែលជាប្រតិបត្តិករមាន​ភាគ​ហ៊ុន​ចំនួន ៣,៤%។ អាកាសយានដ្ឋាននេះ បានចាប់ផ្តើមសាងសង់ជាផ្លូវការនៅខែមីនា ឆ្នាំ២០២០ បញ្ចប់​ជាស្ថាពរកាលនៅបំណាច់ខែមីនាឆ្នាំ២០២៣នេះ ដោយប្រើរយៈពេល ៣៦ខែ​ស្មើ​នឹង៣ឆ្នាំ។ អាកាសយានដ្ឋាននេះ ត្រូវកសាងឲ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន។

រដ្ឋសភា បន្តសម័យប្រជុំ លើកទី១ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័តរបៀបវារៈចំនួន៤

2023/11/16 09:06:08 am        234
នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ចូលរួមពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ១០០រូប។របៀបវារៈនៃការបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ នាថ្ងៃនេះ មានចំនួន៤ គឺ៖ ១-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។២-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។៣-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម។៤-ការពិភាក្សានិងអនុម័ត សេចក្តីស្នើវិសោធនកម្មប្រការ ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា៕

[UPDATE] លោក Joe Biden និងលោក Xi Jinping ជួបពិភាក្សាទល់មុខគ្នាស្របពេលមាន​ជម្លោះ​លើ​បញ្ហាយោធា និងសេដ្ឋកិច្ច

2023/11/16 09:00:16 am        197
លោកប្រធានាធិបតីអាមេរិក Joe Biden បានជួបមេដឹកនាំចិនលោក Xi Jinping ក្នុង​ជំនួប​ទល់​មុខ​គ្នា ជាលើកដំបូង ក្នុង​រយៈពេល​មួយ​ឆ្នាំ​កាល​ពីថ្ងៃពុ​ធ​ សម្រាប់​កិច្ច​ពិភាក្សា​ក្នុង​គោល​បំណង​បន្ធូរ​បន្ថយ​ភាពតានតឹងរវាងមហាអំណាចទាំងពីរលើជម្លោះយោធា ការជួញដូរគ្រឿងញៀន និង​បញ្ញា​សិប្បនិម្មិតឬ(AI) ហើយបាននិយាយថា ប្រទេស​ទាំង​២​បាន​ធ្វើ​ឱ្យ​មាន​ការ​រីក​ចំរើន​ពិត​ប្រាកដ​។ លោក Biden បានស្វាគមន៍មេដឹកនាំចិននៅឯអគារអចលនទ្រព្យ ហ្វីឡូលី(Filoli)ដែលជាផ្ទះ និង​សួនច្បាររបស់រដ្ឋនៅតំបន់ជនបទស្ថិតនៅចម្ងាយប្រហែល ៤៨ គីឡូម៉ែត្រ ភាគខាងត្បូង នៃ​ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) ជាទីដែល​មេដឹក​នាំ​ទាំង​២​នឹង​ផ្លាស់​ប្ដូរ​ទីតាំង​នៅ​ពេល​ក្រោយ​ សម្រាប់កិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកឬ (APEC)។     លោក Biden បាននិយាយថា សហរដ្ឋអាមេរិក និងចិន ត្រូវតែធានាថា ការប្រកួតប្រជែង​រវាង​ប្រទេស​ទាំង​២នឹងមិនក្លាយជាជម្លោះនោះទេ និងគ្រប់គ្រង​ទំនាក់​ទំនង​របស់​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ចពិ​ភពលោក​ទាំង២ ប្រកបដោយការទទួលខុសត្រូវ ។ លោកបាននិយាយថា បញ្ហា​នានា ដូចជាបម្រែបម្រួលអាកាសធាតុ ការប្រឆាំងគ្រឿងញៀន និងបញ្ញាសិប្បនិម្មិត ទាមទារ​ឱ្យ​មានការយកចិត្តទុកដាក់រួមគ្នាពីមេដឹកនាំទាំង២។ បន្ទាប់​ពីកិច្ចពិភាក្សាមួយព្រឹក និងមុនពេលធ្វើដំណើរទៅទទួលទានអាហារថ្ងៃត្រង់ជាមួយលោក Xi លោក Biden បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា នេះជារឿង​សំខាន់​ដែល​លោក​ទាំង២ យល់គ្នាទៅវិញទៅមក រវាងមេដឹកនាំ និងមេដឹកនាំ។ លោក​បានលើកឡើង ដោយពុំបានបញ្ជាក់លម្អិតថា មានបញ្ហាប្រឈម​ជា​សាកល​ដ៏​សំខាន់​ដែល​ទាមទារ​ភាព​ជាអ្នកដឹកនាំរួមគ្នារបស់យើង។ ហើយថ្ងៃនេះ យើងបានធ្វើ​ឱ្យ​មាន​ការវិវឌ្ឍន៍​ពិត​ប្រាកដ​។សេចក្តីថ្លែងការណ៍របស់សេតវិមានបាននិយាយថា មេដឹកនាំបាន​ពិភាក្សា​ប្រកប​ដោយ​ភាព​ស្មោះ​ត្រង់​ និងស្ថាបនាលើបញ្ហាទ្វេភាគី និងសកលលោក និងផ្លាស់ប្តូរ​ទស្សនៈ​លើ​វិស័យ​នៃ​ការ​ខ្វែង​គំនិត​គ្នា។ លោក Xi បានចង្អុលបង្ហាញថា ទំនាក់ទំនងចិន-អាមេរិក មិនដែលមានភាពរលូនទេក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ និងយូរជាងនេះ ហើយតែងតែប្រឈមបញ្ហាមួយប្រភេទឬមួយផ្សេងទៀត។ ទោះ​បី​ជាយ៉ាងណាក៏ដោយ ទំនាក់ទំនងនេះ បានបន្តដំណើរទៅមុខ ស្របពេល​មាន​ការ​ខ្វែង​គំនិត​គ្នា៕

នាយឧត្តមសេនីយ៍ ទៀ សីហា ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី១៧ នៅប្រទេសឥណ្ឌូនេស៊ី

2023/11/16 08:51:19 am        186
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំ គណៈប្រតិភូចូលរួម​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន លើកទី១៧ (17th ADMM) ដែលប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ ខណៈ​កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅក្រោមមូលបទ«សន្តិភាព វិបុលភាព និងសន្តិសុខ»។ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោក ប្រាបូវូ ស៊ូប៊ីនតូ រដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី បានលើ​ក​ឡើង​ថា សន្តិភាព ស្ថេរភាព និង សន្តិសុខ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការបង្កើននូវសេដ្ឋកិច្ចហើយ ប្រ​សិន​បើសន្តិសុខមិនរឹងមាំទេគឺមិនអាចធ្វើបានឡើយក្នុង​ការ​ទាក់ទាញ​វិនិយោគទុន និង​ការ​សម្រេច​បាន​នូវស្ថេរភាពនៅក្នុងសង្គមរបស់អាស៊ាន និងប្រជាជនអាស៊ាន។ ដូចនេះកិច្វប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន គឺសំដៅដោះស្រាយ​បញ្ហា​សន្តិសុខ​ទំាង​អស់​នោះ​ឯង​។លោក ប្រាបូវូ ស៊ូប៊ីនតូ បានបន្ថែមទៀតថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ានលើកទី ១៧ ឆ្នាំ​២០២៣ បន្តស្វែងរកនូវការបង្កើន និងពង្រឹង និមាបនកម្ម សន្តិសុខ ក៏ដូចជា​ការ​ជំរុញ​ឲ្យ​មាន​បរិយាប័ន​នៅលើពិភពលោក ហើយលោករដ្ឋមន្រ្តីក៏បាន​អំពាវ​នាវ​ដល់​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន លើកទី១៧ ធ្វើការពិក្សាគ្នា ដើម្បីស្វែងរកនូវយន្តការផ្សេងៗ ក្នុងការដោះស្រាយ​បញ្ហា​ផ្សេង​ៗ ដូចជាបញ្ហានៅក្នុងតំបន់ជាដើមនោះ។ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៧នាយឧត្តមសេនីយ៍ ទៀ សីហា លើក​ឡើង​ផងដែរថា ជាមួយនឹងការរួមចំណែកប្រកបដោយថាមវន្ត របស់រដ្ឋមន្ត្រីពីអតីត និងបច្ចុប្បន្ន ក៏​ដូច​ជារដ្ឋមន្ត្រីដែលមានវត្តមាននៅថ្ងៃនេះ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានជំរុញ​បុព្វហេតុ នៃ​សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ដោយផ្អែកលើគោលការណ៍នៃមជ្ឈភាព និង​ឯកភាពអាស៊ាន ព្រមទាំងការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ ដោយ​នេះ​គឺ​ជាកា​រ​រួមចំណែកដ៏ធំក្រៃលែងក្នុងការកសាងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានដ៏រឹងមាំ និងធន់៕ អត្ថបទ៖ បាន ចក់

សម្តេចធិបតី៖ ការអភិវឌ្ឍកោះនរាមិនត្រឹមតែបានផលប្រយោជន៍ ដល់ក្រុមហ៊ុនទេ វានឹងចែកផលលាភជាច្រើនដល់ពលរដ្ឋទូទៅដែរ

2023/11/15 04:33:05 pm        242
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍតំបន់កោះនរា មិនត្រឹមតែបានផ្ដល់ប្រយោជន៍ដល់ក្រុមហ៊ុនឯកជនប៉ុណ្ណោះទេ តែក៏បានផ្ដល់ប្រយោជន៍ និងចែកផលលាភជាច្រើនដល់ដៃប្រជាពលរដ្ឋទូទៅ តាមរយៈបង្កើតសកម្មភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងផលិតភាពការងារ ខណៈការអភិវឌ្ឍតំបន់នេះក៏ឆ្ពោះទៅរកភាពរីកចម្រើនទៅទិសខាងកើនកាន់តែខ្លាំងបន្ថែមទៀតផងដែរ។ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍​កោះនរា ទៅតំបន់អភិវឌ្ឍន៍​កោះពេជ្រ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ​ហេដ្ឋារចនាសម្ព័ន្ធ​ ជាសរសៃឈាមតភ្ជាប់ដ៏សំខាន់របស់ជាតិ ដែល​រាជរដ្ឋាភិបាលកម្ពុជា ​តែងតែយកចិត្តទុកដាក់ជាអាទិភាពក្នុងការអភិវឌ្ឍប្រទេសជាតិ ជាក់ស្តែងដូចការអភិវឌ្ឍនូវកោះនរាភ្ជាប់ជាមួយតំបន់អភិវឌ្ឍន៍​កោះពេជ្រ យ៉ាងដូច្នេះដែរ ខណៈតំបន់នេះ នឹងធ្វើឲ្យសរសៃសេដ្ឋកិច្ចរបស់កម្ពុជា​កាន់តែបន្តរីកធំឡើងៗជាបន្តបន្ទាប់ បន្ថែមទៀត។សម្តេចធិបតី ​នាយករដ្ឋមន្រ្តី ក៏បានបង្ហើបឲ្យដឹងផងដែរថា​ នៅតំបន់អភិវឌ្ឍន៍​កោះនរានាពេល​ខាងមុខនេះ ​ក៏មានគម្រោងនឹងធ្វើអគារខ្ពស់ជាងគេមួយនៅក្នុងតំបន់ផងដែរ ដោយ​អគារនេះ​នឹងមានកម្ពស់ ៥៥៥ ម៉ែត្រ។មួយវិញទៀតតំបន់កោះនរានេះ នឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែររាប់ពាន់រាប់ម៉ឺននាក់​មាន​ការងារ​ធ្វើជាប្រចាំ ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគាត់ឲ្យកាន់តែប្រសើរឡើង​បន្ថែមទៀតផងដែរ៕ អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់​សម្តេចធិបតី ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "ស្ពានខ្សែកាបតភ្ជាប់កោះនរា-កោះពេជ្រ"

2023/11/15 04:09:02 pm        375
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ" ។*ប្រសាសន៍សំខាន់ៗរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖- សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ការអភិវឌ្ឍកោះនរា មានលក្ខណៈពិសេសមួយចំនួន គឺស្រោចស្រង់នូវអ្វីដែលបាន បាត់ទៅហើយ ឱ្យមានរូបរាងឡើងវិញ ព្រោះកាលពីអំឡុងសម័យបារាំងទីនេះជាកោះមានទំហំធំ និង ក្រោយមកបានបាក់បាត់រូបរាង ដោយសារចរន្តទឹកហូរបុកជារៀងរាល់ឆ្នាំ។- សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅតំបន់អភិវឌ្ឍន៍កោះនរានេះ ក្រៅពីសមិទ្ធផលស្ពានថ្មី ក៏មានគម្រោងធ្វើអគារដ៏ខ្ពស់ជាងគេមួយមានកម្ពស់ ៥៥៥ ម៉ែត្រ នាពេលខាងមុខផងដែរ។- សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ពលរដ្ឋនៅតាមបណ្ដោយផ្លូវជាតិលេខ១ ជាពិសេសក្នុងទឹកដីខេត្តក ណ្ដាលនឹងមើលឃើញពីការរីកចម្រើនកាន់តែខ្លាំង តាមរយៈការតភ្ជាប់ផ្លូវ ថ្នល់ ស្ពាន និងប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធនានាជាមួយរាជធានីភ្នំពេញ។- សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថាគោលដៅសម្រាប់ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលគឺយករាជធានីភ្នំពេញធ្វើជាចំណុចកណ្ដាល ហើយបន្តពង្រីកការអភិវឌ្ឍទៅទិសផ្សេងៗទៀត ជាពិសេសការពង្រីការអភិវឌ្ឍទៅកាន់ទិសខាងកើតនៃកម្ពុជា។- សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍតំបន់កោះនរា មិនត្រឹមតែផ្ដល់ប្រយោជន៍ដល់ក្រុមហ៊ុនឯកជនប៉ុណ្ណោះទេ តែក៏បានផ្ដល់ប្រយោជន៍ និងចែកផលលាភជាច្រើនដល់ដៃប្រជាពលរដ្ឋទួទៅតាមរយៈបង្កើតសកម្មភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងផលិតភាពការងារ ខណៈការអភិវឌ្ឍតំបន់នេះក៏ឆ្ពោះទៅរកភាពរីកចម្រើនទៅទិសខាងកើនកាន់តែខ្លាំងបន្ថែមទៀតផងដែរ។- សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ កង្វល់របស់ប្រជាពលរដ្ឋនៅក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសពាក់ព័ន្ធនឹង ពន្ធដារ ត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧ បានគិតគូរតាំងពីដើមអាណត្តិមកម្ល៉េះ។- សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការសោកស្តាយចំពោះស្ពានវែងដែលបានតភ្ជាប់ពីប្រទេសរុស្ស៊ី ជាមួយប្រទេសអ៊ុយក្រែន ដែលបានហិនហោចទៅវិញដោយសារសង្រ្គាម ហើយសម្តេចបានលើកឡើងទៀតថា ប្រសិនជាស្ពាននេះមានវត្តមានលើទឹកដីកម្ពុជាវិញមិនដឹងជាសប្បាយយ៉ាងណានោះទេ។- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុងធ្វើការជាមួយភាគីពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។- សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា ជនបរទេស មិនអាចក្លាយជាម្ចាស់កម្មសិទ្ធិដីធ្លីនៅកម្ពុជា បានជាដាច់ខាត។- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយបញ្ជីបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវ លុបចេញពីបញ្ជីបោះឆ្នោត។- សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លី និងចុះបញ្ជីដីធ្លីជូនពលរដ្ឋឱ្យ បានលឿន។- សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យរៀបចំគន្លងផ្លូវសម្រាប់រថយន្តក្រុងដឹកអ្នកដំណើរនៅទីក្រុងកោះនរា ឱ្យបានមុនគេ។- សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យរៀបចំទុកជាមុនដោយកំណត់តំបន់សម្រាប់រស់នៅ និងតំបន់ធ្វើអា ជីវកម្ម ឱ្យស្ថិតនៅដាច់ដោយឡែកពីគ្នា ដើម្បី​បញ្ចៀស​ការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។- សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យបង្កើនការគ្រប់គ្រងលើសន្តិសុខសណ្ដាប់ធ្នាប់ បញ្ហាគ្រឿងញៀន បងធំ បងតូច នៅតាមភូមិ ឃុំ សង្កាត់ ឱ្យកាន់តែប្រសើរថែមទៀត។- សម្តេចធិបតី ជំរុញឲ្យអាជ្ញាធរចាត់វិធានការឲ្យដូចជាភ្លៀងរលឹម ក្នុងការបង្រ្កាបដល់មន្រ្តីប្រដាប់អាវុធណា ដែលបាញ់បោះសេរី និងប្រើប្រាស់គ្រឿងញៀន ខណៈសម្តេចបានឲ្យដឹងថា នាពេលនេះមន្រ្តីប្រដាប់អាវុធចំនួនបួនរូប​ដែលបានបាញ់រាប់រយគ្រាប់នៅគិរីរម្យត្រូវបានដកចេញពីក្របខណ្ឌ។- សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ បញ្ហាសន្តិសុខនៅប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួនដែលសម្ដេចធិបតី ធ្លាប់បានទៅដល់ បើធៀបនឹងកម្ពុជា ឃើញថា កម្ពុជាប្រសើរជាងបណ្ដាប្រទេសទាំងនោះ។- សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ អ្នកពាក់ព័ន្ធចំនួន ៤ នាក់នឹងត្រូវបណ្ដេញចេញពីក្រប​ខណ្ឌមន្ត្រីសាធារណៈ ក្រោយរកឃើញថា បានបាញ់បោះសេរីនៅគិរីរម្យ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន វាយតម្លៃខ្ពស់ចំពោះACUក្នុងការស៊ើបអង្កេត និងបំបែកសំណុំរឿងធំៗ
04/30/2026 08:04 PM
EU៖ ការដាក់ពង្រាយកងទ័ព នៅអឺរ៉ុប គឺ «ដើម្បីផលប្រយោជន៍របស់សហរដ្ឋអាមេរិក»
04/30/2026 08:04 PM
លោក Trump ៖ សហរដ្ឋអាមេរិកនឹងបញ្ចេញឯកសារមនុស្សពិភពផ្កាយក្នុងពេលដ៏ខ្លីខាងមុខនេះ
04/30/2026 08:04 PM
ជនជាតិជ្វីហ្វអង់គ្លេស ទាមទារកិច្ចប្រឹងប្រែងបន្ថែមទៀតពីរដ្ឋាភិបាល ក្រោយការវាយប្រហារដោយកាំបិត
04/30/2026 08:04 PM
កណ្តុររាតត្បាតជំរំតង់នៅតំបន់ហ្គាហ្សា ខាំក្មេងៗ និងធ្វើឲ្យរីករាលដាលជំងឺ
04/30/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ អំពាវនាវឲ្យមាន «ភាពជាដៃគូឆ្លងមហាសមុទ្រអាត្លង់ទិកអាចទុកចិត្តបាន»
04/30/2026 08:04 PM
អាស៊ានប្ដេជ្ញាបញ្ចៀសការហាមឃាត់ការនាំចេញ និងចែករំលែកប្រេងឥន្ធនៈ ខណៈតម្លៃប្រេងហក់ឡើង
04/30/2026 07:04 PM
ប្រធានថាមពលអាមេរិក៖ អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួមនឹងបង្កើនការផលិតប្រេង ក្រោយជម្លោះអ៊ីរ៉ង់
04/30/2026 07:04 PM
ចិនគំរាមសងសឹក EU ប្រសិនបើប្លុកហាមឃាត់ឧបករណ៍របស់ក្រុមហ៊ុន Huawei
04/30/2026 07:04 PM
ក្រុមសិទ្ធិមនុស្ស៖ មនុស្សយ៉ាងតិច ៣៥៨នាក់ ត្រូវបានប្រហារជីវិត ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន
04/30/2026 07:04 PM