សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ

នយោបាយ​ និង ការអភិវឌ្ឍន៍

អាមេរិក ដកទណ្ឌកម្មពីវិទ្យាស្ថានចិន ក្នុងការជំរុញឱ្យមានជំនួយទប់ស្កាត់លើសារធាតុហ្វង់តានីល

2023/11/17 10:26:54 am        143
រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ (១៦ វិច្ឆិកា) បានដកវិទ្យាស្ថាននីតិសាស្រ្តនៃក្រសួងសន្តិសុខសាធារណៈចិន ចេញពីបញ្ជីទណ្ឌកម្មពាណិជ្ជកម្ម ដែលជាផ្នែកមួយនៃសំណើដើម្បីបញ្ចុះបញ្ចូលទីក្រុងប៉េកាំង ឱ្យប្រឹងប្រែងធ្វើបន្ថែមទៀតដើម្បីបញ្ឈប់លំហូរនៃសារធាតុសំយោគអាភៀន ហ្វង់តានីល ចូលទៅក្នុងសហរដ្ឋអាមេរិក។ទីក្រុងវ៉ាស៊ីនតោន បានដាក់វិទ្យាស្ថាននេះក្នុងបញ្ជីទណ្ឌកម្មនៅឆ្នាំ២០២០ ជុំវិញការរំលោភបំពានលើជនជាតិភាគតិច អ៊ុយហ្គ័រស៎ (Uyghurs) និងក្រុមជនជាតិភាគតិចផ្សេងទៀត ដោយរារាំងទីភ្នាក់ងារនេះមិនឱ្យទទួលបានទំនិញភាគច្រើនពីអ្នកផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក។សារព័ត៌មានរ៉យទ័រ ធ្លាប់បានរាយការណ៍ថា វិទ្យាស្ថាននេះនឹងត្រូវដកចេញពីបញ្ជីទណ្ឌកម្ម ខណៈលោកប្រធានាធិបតី បៃដិន បានស្វះស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតពីទីក្រុងប៉េកាំង លើសារធាតុហ្វង់តានីល នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃពុធ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។ ជាផ្នែកមួយនៃកិច្ចប្រជុំ មេដឹកនាំទាំងពីររូបបានឯកភាពគ្នាក្នុងការបង្កើតក្រុមការងារលើកិច្ចសហប្រតិបត្តិការប្រឆាំងគ្រឿងញៀន។យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានឲ្យដឹងថា ការទប់ស្កាត់សារធាតុគីមីញៀន ហ្វង់តានីល គឺជាអាទិភាពមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោន ខណៈដែលអត្រានៃការស្លាប់ដោយប្រើប្រាស់បរិមាណលើសកម្រិតដែលពាក់ព័ន្ធនឹងថ្នាំនេះ បានកើនឡើងជាងបីដងចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ នៅសហរដ្ឋអាមេរិក៕

សម្ដេចធិបតី៖ «មិនមានជម្លោះសាសនានៅកម្ពុជាទេ ដែលនេះជាមោទនភាពរបស់ជាតិ»

2023/11/17 10:11:27 am        169
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជា មិនមានជម្លោះសាសនានោះទេ ដែលនេះជាមោទនភាពមួយរបស់ប្រជាជាតិកម្ពុជា ក្នុងការរក្សាបាននូវសុខដុមរមនាសាសនា ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងមាន​ជម្លោះសាសនា​បណ្ដាលឱ្យពលរដ្ឋរាប់ម៉ឺននាក់រងគ្រោះ និងស្លាប់។សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញ​ជាអធិបតីពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់នៃគណៈមហា និកាយកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយ​សិទ្ធិសេរីភាព និងការគោរពជំនឿសាសនា​ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែល​ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិសាសនាផ្សេងៗដោយគ្មាន​ការរើសអើង​ឡើយ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា រហូតមកដល់ពេលនេះនៅក្នុងប្រទេសកម្ពុជាគ្មាន​ប្រជាពលរដ្ឋ​ណាម្នាក់ដែលត្រូវធ្វើទុក្ខបុកម្នេញដោយសារតែការគោរពជំនឿសាសនា​របស់​ពួកគាត់ឡើយ ផ្ទុយទៅវិញការគោរព និងការប្រតិបត្តិជំនឿសាសនាផ្សេងៗរបស់ប្រជាពលរដ្ឋ​កម្ពុជាគ្រប់រូប ត្រូវបានធានាការពារនៅក្នុងលក្ខខណ្ឌដែលមិនធ្វើឱ្យប៉ះពាល់ដល់ជំនឿ ឬសាសនាដ៏ទៃ ក៏ដូចជាដល់សណ្ដាប់ធ្នាប់សង្គម និងសន្ដិសុខសាធារណៈនោះទេ។ សម្ដេចធិបតីថ្លែងថា៖«យើងអាចនិយាយបានថា មិនមាន​ជម្លោះសាសនា​នៅកម្ពុជាទេ នេះជាតថភាព​មួយដែលយើងគួរមានមោទនភាព ព្រោះមានប្រទេសជាច្រើនដែលមិនអាច​ធានាបាននូវសុខដុមរមនីយកម្មសាសនា ដែលពេលខ្លះបានបង្កជម្លោះបែកបាក់រវាងប្រជាជន​នៅក្នុងសហគមន៍សាសនា ​រហូតទៅដល់បង្កើតជាសង្គ្រាម ​ធ្វើឱ្យមនុស្សរាប់រយរាប់ពាន់ រាប់ម៉ឺននាក់ ត្រូវបានស្លាប់..........»។សូមជម្រាបថា តាមរយៈការរក្សាបាននូវ សុខសន្ដិភាព ​និងស្ថិរភាព នយោបាយ បច្ចុប្បន្ន​នៅក្នុងប្រទេសកម្ពុជា មានវត្តអារាមព្រះពុទ្ធសាសនាចំនួន ៥១៣៣ វត្ត និងមានព្រះសង្ឃចំនួន ៦៨៩៦៧ អង្គ។ ក្រៅពីនេះសាសនាដ៏ទៃទៀតដូចជាគ្រិស្ដសានា និងអ៊ិស្លាមសាសនា ក៏កំពុងអនុវត្តជំនឿសាសនារបស់ខ្លួនប្រកបដោយភាពសុខដុមរមនាសាសនានៅក្នុងប្រទេសកម្ពុជាផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី អំពាវនាវដល់មន្ត្រីសង្ឃគ្រប់អង្គប្រតិបត្តិធម៌វិន័យ និងផ្សព្វផ្សាយអប់រំព្រះធម៌ ដល់សង្គមឱ្យបានច្រើន

2023/11/17 09:44:07 am        166
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ​បានអំពាវនាវទៅកាន់​មន្ត្រី​សង្ឃគ្រប់អង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បន្តខិតខំពង្រឹងប្រតិបត្តិធម៌វិន័យ ​និង​ចូលរួម​អប់រំផ្សព្វផ្សាយនូវព្រះធម៌ពុទ្ធដែលជាព្រះពុទ្ធឱវាទល្អៗសម្រាប់ជាប្រយោជន៍ដល់សង្គមជាតិទាំងមូល។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​បានអំពាវនាវបែបនេះ ​ខណៈសម្តេចនិង​លោកជំទាវបណ្ឌិត ​បានអញ្ជើញជាអធិបតី នៃពិធីស្រោចស្រពព្រះសុគន្ធវារី “ប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់ ​នៃគណៈមហានិកាយ នៅព្រះរាជាណាចក្រកម្ពុជា” ចំនួន១១ព្រះអង្គ នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី១៧ វិច្ឆិកានេះ។សម្តេចធិបតី បានគូសបញ្ជាក់ថា ពិធីស្រោចស្រពព្រះសុគន្ធារីនាថ្ងៃនេះ ​ជាសក្ខីកម្ម នៃ​ការរីក​ចម្រើនផ្នែកព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់រដ្ឋ​ក្រោមម្លប់នៃសុខសន្តិភាព​ដែលប្រជាពលរដ្ឋ​កម្ពុជា​បាននិងកំពុងរស់នៅដោយភាពសុខ​ក្សេមក្សាន្ត។ក្នុងបរិយាកាសដ៏ថ្លៃថ្លា​នេះសម្តេច ​បានផ្តល់ជូននូវ​វិភាគទាន​សម្រាប់សម្តេច​ព្រះមន្ត្រីសង្ឃ និង​ព្រះនៃព្រះរាជាណាចក្រកម្ពុជា​បានចូលរួមប្រតិបត្តិធម៌វិន័យ និងចូលចំណែក​ក្នុងវិស័យអាណាចក្រ ជា​ពិសេសការអប់រំ​ ទូន្មាន​ប្រៀនប្រដៅ​តាមរយៈព្រះធម៌ទេសនា​នៅគ្រប់ទីកន្លែង។ទន្ទឹមនេះដែរ ​សម្ដេចធិបតីក៏បាន​ផ្ដាំផ្ញើ​ក្រសួងធម្មការនិងសាសនា ត្រូវបន្តសហការជាមួយ​ក្រសួង​ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ​ដើម្បីជួយលើកកម្ពស់​សាសនានិងសីលធម៌សង្គម។ ក្រសួងធម្មការ ​និងសាសនាត្រូវបន្តជំរុញ ​រៀបចំច្បាប់ស្តីពី ​សាសនាឱ្យបានឆាប់ ​តាមដែលអាចធ្វើទៅបាន ដើម្បី​ធ្វើជាមូលដ្ឋាន ក្នុងកិច្ចប្រតិបត្តិការងារវិស័យសាសនា ​និងបំពេញបន្ថែម​លិខិត​បទដ្ឋាន​គតិយុទ្ធនានា ដើម្បីបំពេញ​តម្រូវការជាក់ស្ដែង​របស់ក្រសួងសម្រាប់លើកកម្ពស់ព្រះពុទ្ធសាសនា​ក៏ដូចជា​សាសនាផ្សេងទៀត ​នៅកម្ពុជា ​លើកកម្ពស់សីលធម៌សង្គម​ សុខដុមនីយកម្ម សាសនា​នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ពេលវាលាល្អរបស់ប្រធានសភាអាមេរិកថ្មី ត្រូវបានបញ្ចប់ ខណៈសមាជិកបក្សសាធារណរដ្ឋប្រកាន់ជំហរតឹងលែងគាំទ្រ

2023/11/17 09:07:22 am        214
សមាជិកនៃគណបក្សសាធារណរដ្ឋប្រកាន់ជំហរតឹងមួយក្រុម បានជូនដំណឹងដល់ប្រធានសភាថ្មីរបស់សហរដ្ឋអាមេរិក លោក Mike Johnson ថាលោកមិនអាចពឹងផ្អែកលើការគាំទ្ររបស់ពួកគេសម្រាប់ច្បាប់បានទៀតទេ ដែលជាសញ្ញានៃការបញ្ចប់ដ៏ឆាប់រហ័សនៃពេលវេលាល្អរបស់ប្រធានសភាថ្មីរូបនេះ។រយៈពេលបីសប្តាហ៍បន្ទាប់ពីសមាជិកសភារដ្ឋ Louisiana រូបនេះបានឈ្នះការបោះឆ្នោតនៅសភាតំណាងរាស្រ្តនោះ មានសមាជិកសភាចំនួន ១៩រូប រួមទាំងក្រុមប្រកាន់ជំហរតឹងចំនួន ១៥រូប បានបោះឆ្នោតរារាំងការពិភាក្សាលើសេចក្ដីស្នើច្បាប់របស់គណបក្សពួកគេក្នុងការផ្តល់មូលនិធិដល់កម្មវិធីសហព័ន្ធស្តីពីពាណិជ្ជកម្ម យុត្តិធម៌ និងវិទ្យាសាស្រ្តសម្រាប់សារពើពន្ធឆ្នាំ២០២៤ ដែលបានចាប់ផ្តើមនៅថ្ងៃទី១ ខែតុលា។នេះជាការតវ៉ានៅសភាជាន់ខ្ពស់លើកទី២នៅឆ្នាំនេះ ដោយសមាជិកសភា និងអ្នកផ្សេងទៀត ដែលបានខឹងសម្បារចំពោះការសម្រេចរបស់លោក Johnson ដោយមិនរួមបញ្ចូលការកាត់បន្ថយការចំណាយ និងនគរបាលអភិរក្ស ដូចជាការរឹតបន្តឹងព្រំដែនអាមេរិក និងម៉ិកស៊ិក នៅក្នុងវិធានការរបស់ខ្លួនដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាលមួយផ្នែកកាលពីថ្ងៃសៅរ៍។ក្រុមអ្នកនយោបាយប្រកាន់ជំហរតឹងមួយចំនួនដែលប្រឆាំងនឹងលោក ចនសុន កាលពីថ្ងៃពុធ ក៏បានបិទសភាកាលពីខែមិថុនាដើម្បីតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងចំណាយឆ្នាំ២០២៤ រវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងអតីតប្រធានសភា លោក Kevin McCarthy ដែលត្រូវបានបង្ខំឱ្យចាកចេញពីតំណែងសភាមុនពេលកំណត់៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី

2023/11/17 08:52:51 am        196
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានអញ្ជើញចូលរួមក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី “ប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់ នៃគណៈមហានិកាយ នៅព្រះរាជាណាចក្រកម្ពុជា” ។*ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ព្រះពុទ្ធសាសនាបានចូលរួមចំណែកនៅក្នុងការរក្សាសុខសន្តិភាព និង ការអភិវឌ្ឍប្រកបដោយបរិយាបន្ន។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ គ្រប់សាសនាទាំងអស់មានគោលបំណងដូចគ្នាគឺ អប់រំមនុស្សឱ្យប្រព្រឹត្ត អំពើល្អ និងការគោរពគ្នាទៅវិញទៅមក។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ បច្ចុប្បន្នកម្ពុជា មានអារាមព្រះពុទ្ធសាសនាចំនួន ៥១៣៣ វត្ត និងមាន ព្រះសង្ឃចំនួន ៦៨៩៦៧ អង្គ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ យើងគួរមានមោទកភាព ដែលកម្ពុជាមិនមានជម្លោះសាសនា ហើយ ដែលបានធ្វើឱ្យពលរដ្ឋនៅទូទាំងប្រទេសរស់នៅដោយភាពសុខដុមជាមួយគ្នា។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ការបញ្ចប់សង្គ្រាមតាមរយៈការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យគ្រប់សាសនាទាំងអស់រួចពីសេចក្ដីស្លាប់។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ អំពាវនាវឱ្យរួមគ្នាលុបបំបាត់ឱ្យអស់ចំពោះទស្សនៈ និងគោលការណ៍ជ្រុ លនិយម ដើម្បីរក្សាការពារសុខសន្តិភាព សេរីភាព និងការរីកចម្រើននៅកម្ពុជា។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ អំពាវនាវដល់ពុទ្ធបរិស័ទ និងជនរួមជាតិទាំងអស់ចូលរួមសាទររីករាយ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុកសំពះព្រះខែ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខ នេះ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើដល់ព្រះសង្ឃគ្រប់អង្គ ប្រតិបត្តិធម្មវិន័យឱ្យបានត្រឹមត្រូវ ដើម្បីជាគំរូ ល្អក្នុងសង្គម។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើដល់ព្រះសង្ឃគ្រប់អង្គ ជួយដល់សង្គមជាតិ តាមរយៈការចូលរួមអប់រំ លើកកម្ពស់គុណធម៌ សីលធម៌ និងសុជីវធម៌ ដើម្បីសង្គមកម្ពុជាជៀសផុតពីអំពើមិនល្អ និងអបាយមុខ ផ្សេងៗ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ កូរ៉េខាងជើងប្តេជ្ញាឆ្លើយតបវាយលុកបន្ថែមទៀត ចំពោះការគំរាមរបស់អាមេរិក

2023/11/16 02:43:37 pm        72
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍ទី ១៥ ខែវិច្ឆិកានេះ បានរិះគន់ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះទៅកាន់កូរ៉េខាងត្បូងដោយមន្ត្រីជាន់ខ្ពស់ការពារជាតិរបស់សហរដ្ឋអាមេរិក និងបានប្តេជ្ញាឆ្លើយតប «វាយលុក» បន្ថែមទៀត ចំពោះអ្វីដែលខ្លួនចាត់ទុកថាជាការគំរាមកំហែងផ្នែកយោធាពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកូរ៉េខាងជើង បានដាក់កំហុសសហរដ្ឋអាមេរិកចំពោះការបង្កើនភាពតានតឹងនៅក្នុងតំបន់ ដោយនិយាយយោងទៅលើដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin ក្នុងសប្តាហ៍នេះ។ សេចក្តីថ្លែងការណ៍បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើង នឹងតាមដាននិងគ្រប់គ្រងយ៉ាងហ្មត់ចត់រាល់ការគំរាមកំហែងដល់សន្តិសុខជាតិ និងផលប្រយោជន៍របស់ខ្លួន ជាមួយនឹងសមត្ថភាពរារាំង និងវាយលុកកាន់តែខ្លាំង និងតាមរយៈសកម្មភាពយោធារារាំងជាយុទ្ធសាស្ត្រដែលអាចមើលឃើញ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Austin ប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានកែប្រែកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីដែលមានគោលបំណងរារាំងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលឈានមុខរបស់ប្រទេសកូរ៉េខាងជើង។ ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា ការកែប្រែឡើងវិញគឺចាំបាច់ ដោយសារតែយុទ្ធសាស្ត្រដែលមានស្រាប់ ពុំបានដោះស្រាយឱ្យបានគ្រប់គ្រាន់នូវការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅក្នុងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។ កូរ៉េខាងជើងនិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ទទួលខុសត្រូវចំពោះការធ្វើឱ្យភាពតានតឹងផ្នែកយោធាកាន់តែធ្ងន់ធ្ងរឡើងនៅលើឧបទ្វីបកូរ៉េ ដោយលើកឡើងពីសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ប្រទេសទាំងពីរ និងវត្តមានកើនឡើងនៃយុទ្ធោបករណ៍យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ ដំណើរទស្សនកិច្ចរបស់លោក Austin បានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទៅកាន់ប្រទេសកូរ៉េខាងត្បូងកាលពីសប្តាហ៍មុន។

អាវរងារអំណោយរបស់សម្តេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់ ចែកជូនដល់កងកម្លាំងបណ្ដាអង្គភាពចំណុះទិសទី១ ប្រាសាទព្រះវិហារ

2023/11/16 02:19:54 pm        106
ព្រះវិហារ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ មេបញ្ជាការរងកងទ័ពជើងគោក នៅព្រឹកថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអាវរងារ ដែល​ជា​អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់កងកម្លាំងបណ្ដាអង្គភាពចំណុះទិសទី១ប្រាសាទព្រះវិហារ។ ពិធីនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង តំណាងអង្គភាព ស្ថាប័ន និងកងកម្លាំងជាច្រើនរូបទៀត ដែលពិធីនេះធ្វើឡើងនៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានលើក ឡើង​អំពីសភាពការណ៍ទូទៅ នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន កម្ពុជា- ថៃ-ឡាវ ដែលគណៈ បញ្ជាការឯកភាពទិសទី១ទទួលខុសត្រូវ ​រហូតមកដល់ពេលនេះហាក់មានសភាពស្ងប់ស្ងាត់ ធម្មតា បើទោះបីកន្លងមក ធ្លាប់មានសកម្មភាពមិនប្រក្រតីខ្លះៗ បានកើតឡើងយ៉ាងណាក្តី តែភាគី ទាំងសងខាង ​បានព្យាយាមរួមគ្នាដោះស្រាយដោយសន្តិវិធី និង​បញ្ចៀស​បានរាល់សកម្មភាព ទាំងឡាយណា​ ដែលនាំអោយឈានទៅរកការប្រឈមមុខគ្នាដោយប្រដាប់អាវុធ។ ជាមួយនេះ បណ្តាអង្គភាពជួរមុខទាំងអស់ ​បាននឹងកំពុងអនុវត្តបានយ៉ាងមានប្រសិទ្ធភាពនូវ​យុទ្ធសាស្ត្រ សំខាន់ៗ ទាក់ទងនឹងបញ្ហាព្រំដែន បន្តអនុវត្តចក្ខុវិស័យ​ប្រែក្លាយ​អតីតតំបន់ប្រយុទ្ធ​មកជាតំបន់ អភិវឌ្ឍន៍ពីសមរភូមិ ទៅជាទីផ្សារ ពីស្នូរគ្រាប់កាំភ្លើង ​ទៅជាកន្លែងសូត្រធម៌ ស្តាប់ភ្លេង ស្តាប់ចម្រៀងពីតំបន់គ្រោះថ្នាក់ ឱ្យ​ទៅជាតំបន់ទេសចរណ៍​ និងកសាងខ្សែបន្ទាត់ព្រំដែន ​ជាមួយ ប្រទេសជិតខាង ​ឱ្យទៅជាខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ ​និងមានការអភិវឌ្ឍ លើគ្រប់វិស័យ។ នាឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បាននាំយកនូវការសួរសុខទុក្ខ និង​សេចក្តីនឹករលឹកពីសម្តេចទាំងទ្វេ និងថ្លែងអំណរគុណ ព្រមទាំងកោត សរសើរ ដល់កងកម្លាំង​ប្រដាប់អាវុធទាំងអស់ ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ​ហើយបាន ខិតខំ​បំពេញ​ភារកិច្ច​របស់ខ្លួនជូនជាតិមាតុភូមិ ដោយបង្ហាញនូវភាពម៉ឺងម៉ាត់ក្នុងការថែរក្សា សន្តិសុខ សន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី និងបានបន្តចូលរួមយ៉ាងសកម្មក្នុងការជួយ សង្រ្គោះប្រជាពលរដ្ឋ នក្នុងស្ថានការណ៍គ្រោះមហន្តរាយនានា។ឯកឧត្ដម បានលើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសេ្នហាជាតិ សាសនា ​ព្រះមហាក្សត្រ និង ការពារ​សុខសន្តិភាពឱ្យបានស្ថិតស្ថេរយូរអង្វែង ​ហើយបន្តវេនពីមួយជំនាន់ទៅមួយជំនាន់​ ដើម្បី ថែរក្សា​នូវសមិទ្ធផលនានា ​ដែលបុព្វបុរសជំនាន់មុនៗបានបង្កើត ​និងបន្សល់ទុកអោយជំនាន់ក្រោយ។ឯកឧត្តម ​បានលើកឡើងថា ​សុខសន្តិភាព​ ប្រៀបបានទៅនឹងខ្យល់​ដង្ហើម ​ដែល មនុស្ស​ទាមទារជាចាំបាច់ក្នុងការរស់រានមានជីវិត​ ព្រោះថា​សង្គ្រាម​ ការបាក់បែក ​នឹងចូលខ្លួនមក ជំនួស​បើអវត្តមានសន្តិភាព ​ដូច្នេះសូមកងកម្លាំងប្រដាប់អាវុធដែលជាកម្លាំងជួរមុខ ​បន្តការពារ និង​ថែរក្សានូវសុខសន្តិភាព​ ដែលយើងមានសព្វថ្ងៃអោយបានគង់វង្ស៕ 

រុស្ស៊ីនិយាយថា ខ្លួនគ្រោងនឹងបញ្ជូនអវកាសយានិកទៅកាន់ឋានព្រះចន្ទនៅទសវត្សរ៍ក្រោយ

2023/11/16 12:07:54 pm        156
ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា ប្រទេសរុស្ស៊ី គ្រោងបញ្ជូនក្រុមអវកាសយានិកទៅចុះចតនៅលើឋានព្រះចន្ទក្នុងទសវត្សរ៍ក្រោយ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយមានបំណងសាងសង់មូលដ្ឋាននៅលើភពព្រះចន្ទចាប់ពីឆ្នាំ ២០៣១ នេះបើយោងតាមសាជីវកម្មរុស្ស៊ីដែលទទួលខុសត្រូវលើការហោះហើរក្នុងលំហអាកាស។ សារព័ត៌មាន TASS បាននិយាយកាលពីថ្ងៃពុធ ១៥ ខែវិច្ឆិកា ថា ផែនការពង្រាង ដែលបង្ហាញដោយលោក វ្លាឌីមៀរ សូឡូវយ៉ូវ (Vladimir Solovyov)នៃក្រុមហ៊ុន អវកាស RKK Energia បាននិយាយថា ប្រទេសរុស្ស៊ីកំពុងរៀបចំផែនការបេសកកម្មផ្ទុកមនុស្សទៅកាន់ភពព្រះចន្ទ រួមទាំងការចុះចតលើឋានព្រះចន្ទរបស់មនុស្សជាតិរុស្ស៊ីជាលើកដំបូង រួមជាមួយនឹងមូលដ្ឋានឋានព្រះចន្ទផងដែរ។ សារព័ត៌មាន TASS បានដកស្រង់ផែនការពង្រាងនេះថា ការត្រៀមសម្រាប់ការដាក់ពង្រាយមូលដ្ឋាននៅលើភពព្រះចន្ទ ចាប់ពីឆ្នាំ២០៣១ ដល់ឆ្នាំ២០៤០។ ផែនការនេះក៏បាននិយាយអំពីការទាញយកធនធានរបស់ភពព្រះចន្ទផងដែរ។ កាលពីខែសីហា បេសកកម្មទៅកាន់ភពព្រះចន្ទលើកដំបូងរបស់រុស្ស៊ីក្នុងរយៈពេល ៤៧ ឆ្នាំបានបរាជ័យ នៅពេលយានអវកាស Luna-25 របស់ខ្លួនបានបាត់ចេញពីការគ្រប់គ្រង ហើយធ្លាក់ចូលទៅក្នុងភពព្រះចន្ទ ដោយបង្ហាញពីបញ្ហាក្រោយសូវៀតដែលធ្លាប់បានជួបប្រទះកម្មវិធីអវកាសដ៏អស្ចារ្យ។អវកាសយានិកអាមេរិក លោក ណេល អាម ស្ត្រង (Neil Armstrong) ទទួលបានភាពល្បីល្បាញកាលពីឆ្នាំ ១៩៦៩ ដោយសារលោកបានក្លាយជាមនុស្សដំបូងដែលបានដើរលើភពព្រះចន្ទ ប៉ុន្តែបេសកកម្ម Luna-2 របស់សហភាពសូវៀត គឺជាយានអវកាសដំបូងគេដែលបានទៅដល់ផ្ទៃភពព្រះចន្ទកាលពីឆ្នាំ ១៩៥៩ ហើយបេសកកម្ម Luna-9 កាលពីឆ្នាំ ១៩៦៦ គឺជាយានទីមួយដែលបាន ចុះចតក្នុងសម្ពាធស្រាលនៅទីនោះ។ ចំណែកជនជាតិរុស្ស៊ី លោក យូរី ហ្កាហ្ការីន (Yuri Gagarin) បានក្លាយជាមនុស្សដំបូងគេនៅក្នុងលំហអាកាសកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ ១៩៦១ ប៉ុន្តែក្រុមអវកាសយានិកសូវៀតមិនដែលបានចុះចតយានអវកាសផ្ទុកមនុស្សនៅលើភពព្រះចន្ទឡើយ៕

លោក Xi ប្រាប់អាមេរិកឲ្យឈប់ផ្ដល់អាវុធឲ្យកោះតៃវ៉ាន់ ដោយបញ្ជាក់ថា ការជុំជាតិ មិនអាចបញ្ឈប់បានឡើយ

2023/11/16 11:56:33 am        182
ក្រុងប៉េកាំងបាននិយាយនៅថ្ងៃព្រហស្បតិ៍ ១៦ វិច្ឆិកា ថា មេដឹកនាំចិនលោក Xi Jinping បានប្រាប់ប្រធានាធិបតីអាមេរិក លោក Joe Biden ឱ្យ បញ្ឈប់ការផ្ដល់អាវុធឲ្យទៅកោះតៃវ៉ាន់ទៀត ហើយថាការការជុំជាតិ ឬការបង្រួបបង្រួមរបស់ចិនជាមួយកោះស្វ័យគ្រប់គ្រង គឺ មិនអាចបញ្ឈប់បានឡើយ ។ យោងតាមការអានលិខិតពីក្រសួងការបរទេសចិន លោក Xi បានប្រាប់លោក Biden ថា ភាគីអាមេរិកគួរតែបញ្ឈប់ការផ្ដល់អាវុធឲ្យទៅកោះតៃវ៉ាន់ និងងាកមកគាំទ្រការបង្រួបបង្រួមជាតិ របស់ចិន។ ប្រទេសចិនប្រកាន់ជំហរការបង្រួបបង្រួមជាតិ ហើយបញ្ហានេះគឺជារឿងដែលគ្មានអ្នកណាអាចបញ្ឈប់បានឡើយ ។ យោងតាមមន្ត្រីជាន់ខ្ពស់អាមេរិក លោក Biden បានស្នើឱ្យលោក Xi ក្នុងកិច្ចពិភាក្សាកាលពីថ្ងៃពុធ គោរពការបោះឆ្នោតនាពេលខាងមុខនៅកោះតៃវ៉ាន់ ជាលទ្ធិប្រជាធិបតេយ្យស្វ័យគ្រប់គ្រង ដែលអះអាងសិទ្ធិគ្រប់គ្រងដោយទីក្រុងប៉េកាំង។ យើងបានស្នើឲ្យចិនគោរពដំណើរការបោះឆ្នោតនៅកោះតៃវ៉ាន់។ លោក Xi បានប្រាប់លោក Biden ក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេល៤ម៉ោង កាលពីថ្ងៃពុធថា កោះតៃវ៉ាន់គឺជាបញ្ហាដ៏ធំ និងគ្រោះថ្នាក់បំផុតនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។មន្ត្រីខាងលើបានដកស្រង់សម្តីលោក Xi ដោយនិយាយថា បំណងសំខាន់របស់ចិន គឺការបង្រួបបង្រួមជុំជាតិ ដោយសន្តិវិធីជាមួយកោះតៃវ៉ាន់ដែលចិន អះអាងថាជាខេត្តមួយរបស់ចិនដូគោក ប៉ុន្តែបានបន្តនិយាយអំពីលក្ខខណ្ឌដែលអាចប្រើប្រាស់កម្លាំងបានក្រសោបយកកោះមួយនេះ។ មន្ត្រីអាមេរិករូបនេះបាននិយាយថា លោក Xi បានព្យាយាមបង្ហាញថា ប្រទេសចិនពុំបានត្រៀមសម្រាប់ការលុកលុយដ៏ធំលើកោះតៃវ៉ាន់នោះទេ ប៉ុន្តែជំហររបស់ចិន ពុំបានកែប្រែ វិធីសាស្រ្តរបស់សហរដ្ឋអាមេរិកនោះឡើយ៕

លោក Biden បានបញ្ជាក់យ៉ាងច្បាស់ដល់អ៊ីស្រាអែល ថាការកាន់កាប់តំបន់ហ្កាហ្សា គឺជាកំហុសឆ្គងដ៏ធំមួយ

2023/11/16 11:48:25 am        91
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃពុធ (១៥ វិច្ឆិកា) បាននិយាយថា លោកបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ថាដំណោះស្រាយរដ្ឋពីរ គឺជាចម្លើយតែមួយគត់ដើម្បីដោះស្រាយជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយការកាន់កាប់តំបន់ហ្កាហ្សា នឹងក្លាយជា «កំហុសឆ្គងដ៏ធំមួយ»។លោក បៃដិន បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកកំពុងធ្វើអ្វីៗគ្រប់យ៉ាងក្នុងអំណាចរបស់ខ្លួន ដើម្បីដោះលែងចំណាប់ថ្នូរដែលចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្កាហ្សា ប៉ុន្តែនោះមិនមែនមានន័យថា លោកបញ្ជូនយោធាអាមេរិក ទៅហ្កាហ្សានោះទេ។លោក បៃដិន បានបន្ថែមថា ក្រុមហាម៉ាស កំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ដោយមានទីស្នាក់ការយោធារបស់ខ្លួននៅក្រោមមន្ទីរពេទ្យ ដោយបានរំលឹកឡើងវិញនូវសេចក្តីថ្លែងការណ៍មួយដែលបានធ្វើឡើងដោយអ្នកនាំពាក្យសេតវិមានកាលពីថ្ងៃអង្គារ ហើយលោកមានទំនុកចិត្តលើការស៊ើបការណ៍ចារកម្មសម្ងាត់របស់សហរដ្ឋអាមេរិក ដែលគាំទ្រ «ការពិត» ជុំវិញទីស្នាក់ការយោធាហាម៉ាស នោះ។អ៊ីស្រាអែល កាលពីថ្ងៃពុធ បាននិយាយថា កងទ័ពរបស់ខ្លួនបានរកឃើញអាវុធ និងគ្រឿងយុទ្ធោបករណ៍ប្រយុទ្ធជាច្រើនរបស់ក្រុមហាម៉ាស នៅក្នុងមន្ទីរពេទ្យហ្កាហ្សា អាល់ស៊ីហ្វា (Al Shifa) អំឡុងពេលប្រតិបត្តិការស្វែងរកកាលពីថ្ងៃពុធ ប៉ុន្តែក្រុមហាម៉ាស បានច្រានចោលការប្រកាសនេះថាជារឿង «កុហក»។ ប្រធានាធិបតីអាមេរិករូបនេះបានបញ្ជាក់ថា លោកបានប្រាប់លោកនាយករដ្ឋមន្រ្តី ណាតាន់យ៉ាហ៊ូ ថាលោកមិនជឿថា សង្រ្គាមនឹងបញ្ចប់នោះទេរហូតដល់ដំណោះស្រាយរដ្ឋពីរ ត្រូវបានសម្រេច៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាស៊ានប្ដេជ្ញាបញ្ចៀសការហាមឃាត់ការនាំចេញ និងចែករំលែកប្រេងឥន្ធនៈ ខណៈតម្លៃប្រេងហក់ឡើង
04/30/2026 07:04 PM
ប្រធានថាមពលអាមេរិក៖ អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួមនឹងបង្កើនការផលិតប្រេង ក្រោយជម្លោះអ៊ីរ៉ង់
04/30/2026 07:04 PM
ចិនគំរាមសងសឹក EU ប្រសិនបើប្លុកហាមឃាត់ឧបករណ៍របស់ក្រុមហ៊ុន Huawei
04/30/2026 07:04 PM
ក្រុមសិទ្ធិមនុស្ស៖ មនុស្សយ៉ាងតិច ៣៥៨នាក់ ត្រូវបានប្រហារជីវិត ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន
04/30/2026 07:04 PM
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
04/30/2026 07:04 PM
គ្រោះថ្នាក់ចរាចរណ៍លើផ្លូវហាយវ៉េប្រទេសបូលីវី សម្លាប់មនុស្ស ៩នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួស
04/30/2026 07:04 PM
រដ្ឋមន្ត្រីការបរទេស៖ ចង់ឱ្យកម្ពុជាឈប់បង្ហាញទៅឆាកអន្តរជាតិ មិនពិបាកទេ ឱ្យតែថៃឈប់ប្រព្រឹត្តខុសច្បាប់
04/30/2026 07:04 PM
របាយការណ៍៖ មេបញ្ជាការយោធាអាមេរិក នឹងជម្រាបលោក TRUMP អំពីជម្រើសយោធាថ្មីប្រឆាំងនឹង អ៊ីរ៉ង់
04/30/2026 07:04 PM
មេដឹកនាំកំពូលអ៊ីរ៉ង់និយាយថា ប្រទេសនេះ នឹងការពារ «សមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីល» របស់ខ្លួន
04/30/2026 07:04 PM
មនុស្ស ៧នាក់ស្លាប់ក្នុងហេតុការណ៍បាក់ជញ្ជាំងនៅទីក្រុង Bengaluru ប្រទេសឥណ្ឌា
04/30/2026 07:04 PM