សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី៖ ការកសាងមូលធនមនុស្សផ្ដោតសំខាន់លើកត្តាសុខភាព និងសមត្ថភាព

2023/11/14 10:25:23 am        308
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការ​កសាង​មូល​ធន​មនុស្ស គឺជាការចាំបាច់បំផុត ហើយការកសាងមូលធនមនុស្សនេះ គប្បី​ផ្តោត​យក​ចិត្ត​ទុក​ដាក់​លើ​កត្តា​សំខាន់ចំនួនពីរ គឺកត្តាសុខភាព និងសមត្ថភាព។ក្នុងឱកាសអញ្ជើញបើក «កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់​យុវជន​ម​ក​ពី​គ្រួសារ​ក្រីក្រ ​និងងាយរងហានិភ័យ» នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់ថា ដើម្បី​ចូលរួ​ម​កសាង​មូលដ្ឋាន​មនុស្សឱ្យ​ទទួលបាន​ជោគ​ជ័យ​នៅ​ពេល​នេះ​រាជ​រដ្ឋាភិបាល​កម្ពុជាបានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីចំនួនពីរខាងលើនេះ ហើយការដាក់​ចេញ​នេះ​គឺ​ផ្តោតទៅលើគឺការកសាងនូវមូល ធនមនុស្សនេះឯង។សម្តេចធិបតីបញ្ជាក់ថា ដើម្បីឆ្លើយតបជាមួយនឹងបញ្ហាជំនាញ និងអនាគតនៃ ការងារ កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញត្រូវបានរៀបចំឲ្យមានភាពបត់បែនស្របតាមស្ថានភាពជាក់ស្តែង របស់​ប្រជាពលរដ្ឋ ក្នុងជារយៈពេលខ្លី និងវែង ទំាងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយ​អាច​ធ្វើ​ឡើង​នៅ​តាម​គ្រឹះ​ស្ថានសិក្សាសហគ្រាស, សហគមន៍ និងដោយចល័តផងដែរ៕ អត្ថបទ៖ បាន ចក់

ព្រឹកស្អែកសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញប្រកាសឱ្យអនុវត្តជាផ្លូវការ កម្មវិធីរបបសន្តិសុខសង្គម និង កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

2023/11/13 03:23:35 pm        271
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ព្រឹកស្អែក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីប្រកាសឱ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ​ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត” និង “កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ” ។នេះគឺជាការងារអាទិភាពចំនួន២ លើការងារអាទិភាពចំនួន៦ក្នុងឆ្នាំ២០២៣ ដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ ​និយោជិត កាលពីថ្ងៃ២៩ ខែសីហា ឆ្នាំ២០២៣ សំដៅបង្កើនប្រាក់ចំណូល ​ការធានាលក្ខខណ្ឌការងារល្អប្រសើរ ការ​ពង្រឹង​សុខដុមនីយកម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ កិច្ចគាំពារសង្គម ​និងជំនាញវិជ្ជាជីវៈជូនបងប្អូនកម្មករ ​និយោជិត និងក្រុមគ្រួសារ។

នាយករដ្ឋមន្រ្តីបដិសេធការបញ្ចុះតម្លៃ និងលើកលែងទិដ្ឋាការដល់បរទេសដែលមកកម្ពុជា

2023/11/13 02:59:53 pm        308
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​បដិសេធ​ចំពោះសំណើររបស់​វិស័យឯកជនដែលបានស្នើឲ្យបញ្ចុះតម្លៃ ​និងលើកលែង​ទិដ្ឋាការ​ដល់​ភ្ញៀវទេសចរអន្តរជាតិ ខណៈសម្តេចលើកឡើងថា ​តម្លៃថ្លៃនៃការផ្តល់ទិដ្ឋាការមិនមែន​ជា​របាំងបរទេស​ដែលចង់មកកម្ពុជា​នោះទេ ហើយមួយវិញទៀត​ចំណូល​តាមរយៈទិដ្ឋាការនេះ​គឺជាប្រភពចំណូល​ចម្បង​មួយ​នៃ​ចំណូលមិនមែនសារពើពន្ធនោះ។ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពបើក​វេទិកា​រាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នៅ​វិមានសន្តិភាព នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ​សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា បរិបទរបស់កម្ពុជា​មិនទាន់ដល់ពេល​លើកលែង​ការផ្តល់ទិដ្ឋាការដល់ភ្ញៀវអន្តរជាតិ ដែលចង់មក​លេង​កម្សាន្ត​ប្រទេសខ្លួននោះទេ ពីព្រោះថា​ បច្ចុប្បន្ននេះកម្ពុជាពុំទាន់មាន​ប្រភពចំណូលផ្សេង​មក​ប៉ះប៉ូវ​ទំហំ​ចំណូល​លើវិស័យមួយនេះ (ការផ្តល់ទិដ្ឋាការ)នៅឡើយទេ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា«បញ្ហាទិដ្ឋាការ ​ខាងវិស័យឯកជនបានស្នើសុំឲ្យពិនិត្យ ពិចារណាកលើប្រព័ន្ធ​ទិដ្ឋាការ​ ដែលមាន​ភាព​បត់បែន និង​ទាក់ទាញ​សម្រាប់ទីផ្សារ។ ​សំណូម​ពរ នេះមិនមែនជាពិធីដោះស្រាយឆ្លើយតបចប់បញ្ហានោះទេ ពីព្រោះថា​កម្ពុជា​បានកំពុងផ្តល់​អនុគ្រោះច្រើន រួចទៅហើយ​ តាមរយៈការផ្តល់ទិដ្ឋាការពេលមកដល់ និងទិដ្ឋាការអេឡិចត្រូនិច ហើយ​ចំពោះបញ្ហាថ្លៃមិន ​មែនជា​របាំង​ភ្ញៀវទេសចរ​មក​លេង​កម្ពុជានោះឡើយ»។សម្តេច បានបន្ថែមទៀតថា ​ការដាក់ស្នើចេញសុំលើកលែងដើម្បី​ទិដ្ឋាការ គឺហាក់បីដូចជា​មិនទាន់​ដល់ពេលវេលាដែលកម្ពុជាត្រូវធ្វើនោះទេ។ ផ្ទុយទៅវិញអ្វីដែលកម្ពុជាត្រូវរួមគ្នាធ្វើនាពេលនេះ គឺ​ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវខិតខំប្រឹងប្រែងកែលម្អរ ​នីតិវិធីសម្រួល និងធ្វើឲ្យ​ប្រសើរឡើង​នូវសេវាសាធារណៈ ​ដើម្បី​ឲ្យទេសចរណ៍មកកម្ពុជា​មាន​ភាព​កក់ក្តៅរីករាយ ​ទាំង​ពេល​មកដល់ ពេល​ស្នាក់នៅ និងពេលត្រឡប់ទៅវិញជាដើម៕អត្ថបទបាន ចក់

សហរដ្ឋអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះដ៏ល្អសម្រាប់រុស្ស៊ី ក្នុងកិច្ចប្រជុំកំពូល APEC

2023/11/13 02:07:38 pm        255
មន្ត្រីជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ (១២ វិច្ឆិកា) ថា សហរដ្ឋអាមេរិក នឹងចាត់ទុករុស្ស៊ី ថាជាអ្នកចូលរួមពេញលេញនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងសប្តាហ៍នេះ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ទោះបីជាខ្លួនខិតខំប្រឹងប្រែងដើម្បីដាក់ទីក្រុងម៉ូស្គូ ឱ្យនៅឯកោជុំវិញការលុកលុយលើអ៊ុយក្រែន ក៏ដោយ។ដោយដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ជារឿងនយោបាយដែលមិននឹកស្មានដល់នោះ ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោក អាឡិចស៊ី អូវើឈុក (Alexei Overchuk) នឹងតំណាងឱ្យប្រទេសរុស្ស៊ី នៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅប៉ុន្មានថ្ងៃខាងមុខនេះ។លោក ម៉ាត់ ម៉ួរ៉ាយ (Matt Murray) មន្ត្រីក្រសួងការបរទេសទទួលបន្ទុកកិច្ចប្រជុំកំពូល APEC បានប្រាប់សារព័ត៌មាន AFP ថា «លោកឧបនាយករដ្ឋមន្រ្តីរុស្ស៊ី ត្រូវបានចាត់ទុកជាប្រធានគណៈប្រតិភូ ហើយលោកនឹងមានឱកាសចូលរួមយ៉ាងពេញលេញនៅក្នុងព្រឹត្តិការណ៍សប្តាហ៍នេះ»។ លោក អូវើឈុក ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មជាច្រើនរបស់លោកខាងលិច រួមទាំងពីសហភាពអ៊ឺរ៉ុប ប៉ុន្តែមិនស្ថិតនៅក្រោមទណ្ឌកម្មជាក់លាក់របស់សហរដ្ឋអាមេរិក ដូចទៅនឹងបណ្ដាមន្រ្តីជាន់ខ្ពស់ជាច្រើនរូបរបស់រុស្ស៊ីនោះទេ។បណ្ដាមេដឹកនាំពិភពលោកជាច្រើន រួមមានគូបដិបក្ខដ៏ញឹកញាប់របស់សហរដ្ឋអាមេរិក ម្នាក់ទៀតគឺប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នឹងជួបប្រជុំគ្នានៅថ្ងៃពុធ (១៥ វិច្ឆិកា) ខាងមុខនេះ ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden)។ ក្រសួងការបរទេសអាមេរិក កាលពីខែមុនបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងមិនស្វាគមន៍លោកពូទីន នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នោះទេដែលនាំឱ្យរុស្ស៊ី ឆ្លើយតបថាវាអាស្រ័យលើសមាជិក APEC នីមួយៗប៉ុណ្ណោះក្នុងការកំណត់តំណាងរបស់ខ្លួនដើម្បីចូលរួមក្នុងកិច្ចប្រជុំនោះ៕

ភាគីពាក់ព័ន្ធប្រជុំប្រមូលធាតុចូល ដាក់ក្នុងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

2023/11/13 12:14:59 pm        121
ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិថ្នាក់ក្រោមជាតិ ក៏ដូចជាអង្គការដៃគូ ដើម្បីប្រមូលធាតុចូលបន្ថែម ដាក់ក្នុងផែនការ យុទ្ធសាស្ត្រ៥ឆ្នាំ (២០២៣-២០២៨) ​ដើម្បីឆ្លើយតបនឹងបទល្មើសជួញដូរមនុស្ស ​តាមទម្រង់បែបថ្មីៗ ខណៈបញ្ហាអំពើជួញដូរមនុស្សនេះ ​គឺជាកង្វល់មួយផងដែរ​ របស់ពិភពលោក ។ក្នុងសិក្ខាសាលាស្ដីពី ការវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ៥ឆ្នាំ (២០១៩-២០២៣) និងបង្កើតផែនការយុទ្ធសាស្ត្រជាតិ ៥ឆ្នាំ (២០២៤-២០២៨)​ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង​ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា ទម្រង់នៃអំពើជួញដូរមនុស្ស ​ដែលកើតឡើងថ្មីមានភាពខុសប្លែកពីមុន ដូចពីមុនការទំនាក់ទំនង​ទាក់ទាញជនរងគ្រោះ ​ទៅក្នុងអំពើជួញដូរមនុស្ស​ ពីសំណាក់មេខ្យល់​ គឺបានជួបផ្ទាល់ ប៉ុន្តែបច្ចុប្បន្ននេះ គឺទាក់ទងតាមប្រព័ន្ធអនឡាញ ដែលអាចធ្វើឡើងឆ្លងប្រទេសបាន​ថែមទៀតក៏មាន។លោកជំទាវបន្តថា ទម្រង់នៃការទាក់ទាញជនរងគ្រោះ គឺមានភាពជឿនលឿន មានការពិបាក​គ្រប់គ្រង ហើយការបង្រ្កាបនេះទៀតសោត ​ក៏មានផលលំបាកផងដែរ ​ពាក់ព័ន្ធនឹងភាសានៃ​ជនល្មើសប្រើប្រាស់ ហើយគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏គ្រោងដាក់​នូវសំណើ នៃការបណ្ដុះបណ្ដាលផ្នែកភាសាមួយចំនួន ទៅក្នុងផែនការយុទ្ធសាស្ត្រនេះ ។លោកជំទាវ ជូ ប៊ុនអេង ​បានបង្ហាញនូវក្ដៅរំពឹងថា ធាតុចូលថ្មីៗ ដែលនឹងដាក់ចូលក្នុងផែនការ​យុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ ទៅមុខទៀតនោះ នឹងជួយបង្កើនប្រសិទ្ធភាព នៃការទប់ស្កាត់ និងបង្រ្កាបអំពើជួញដូរមនុស្សនៅកម្ពុជា ​ជាពិសេសបទល្មើសកើតឡើងក្នុងទម្រង់ថ្មីៗ ។ជាមួយនេះ ​លោកជំទាវ ក៏បានអំពាវនាវផងដែរ ដល់ភាគីពាក់ព័ន្ធទាំងអស់ ​ដែលបានស្រាវជ្រាវ ឬរកឃើញករណីអ្វីមួយពាក់ព័ន្ធបញ្ហាអំពើជួញដូរមនុស្ស ​ហើយបានចង់ក្រងជាឯកសារ ឬធ្វើ​ជារបាយការណ៍ សូមផ្ញើទៅកាន់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់ និងដោះស្រាយរួមគ្នា ​ចៀសជាងយកទៅផ្សព្វផ្សាយ ធ្វើឲ្យប៉ះពាល់ដល់កំណើន នៃភ្ញៀវ​ទេសចរបរទេស ក៏ដូចជាអ្នកវិនិយោគពីក្រៅប្រទេសជាដើម ៕ អត្ថបទ បាន សុខរិទ្ធិ

សម្ដេចធិបតីឱ្យក្រសួងស្ថាប័នចុះធ្វើអធិការកិច្ចតាមក្រុមហ៊ុនឯកជនត្រឹម១ដងក្នុង១ឆ្នាំ

2023/11/13 12:07:44 pm        163
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកំណត់ឱ្យគ្រប់ក្រសួង និងស្ថានប័នផ្នែកពាក់ព័ន្ធ ត្រូវរួមគ្នាចុះធ្វើអធិការកិច្ចត្រឹមម្ដងគត់ក្នុង១ឆ្នាំ នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា លើកលែងតែមានបណ្ដឹងកើតឡើងទើប ចុះធ្វើអធិការកិច្ចតាមជាក់ស្ដែងបន្ថែមទៀត។សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាកាសកំណត់បែបនេះ ឆ្លើយតបតាមការស្នើសុំរបស់វិស័យ​ឯកជន ក្នុងឱកាស វេទិកា «រាជរដ្ឋាភិបាលផ្នែកឯកជន» លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះនៅវិមានសន្តិភាព។ ក្នុងឱកាសនេះ សម្តេចធិបតីបានថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាល ដែលបាន​ខិតខំដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិស័យឯកជនដែលបានលើកឡើងក្នុងកិច្ចប្រជុំពិភាក្សាជាមួយគ្នា មុនពេលការរៀបចំ វេទិកា «រាជរដ្ឋាភិបាលផ្នែកឯកជន»នេះឡើង។ ដូច្នេះ នៅក្នុងវេទិកា «រាជរដ្ឋាភិបាលផ្នែកឯកជន»ថ្ងៃនេះ សម្ដេចធិបតី បានសម្រេចឱ្យមានការបង្កើក​ក្រុមការងារ​អន្តរក្រសួងតាមវិស័យ ដែលត្រូវធ្វើអធិការកិច្ចរួមគ្នាតែមួយលើកក្នុង១ឆ្នាំ។សម្ដេចធិបតីបានបញ្ជាក់ថា រាល់ការតាក់តែងបទដ្ឋានគតិយុត្តិ ​ដែលពាក់ព័ន្ធជាមួយវិស័យឯកជន ត្រូវពិភាក្សាជាមួយវិស័យឯកជនសំខាន់ៗជាមុនសិន ហើយនៅពេលរៀបចំដាក់ឱ្យ​អនុវត្តត្រូវ​ផ្សព្វផ្សាយ​ឱ្យបានយ៉ាងតិច ៦ ​ខែមុនដាក់ឱ្យអនុវត្ត។ ​សម្ដេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ​ មិនមានការបង្កើតពន្ធ ថ្មីនោះទេ ​ចំពោះពន្ធដែលមានស្រាប់ ក៏នឹងមិនមានការដំឡើងពន្ធនោះដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី ដាក់ចេញវិធានការគន្លឹះមួយចំនួនដើម្បីជួយដល់វិស័យឯកជន

2023/11/13 11:57:49 am        300
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញធ្វើជាអធិបតីវេទិកា «រាជរដ្ឋាភិបាលផ្នែកឯកជន» លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះនៅវិមានសន្តិភាព សម្ដេចធិបតី បានដាក់ចេញនូវវិធានការកែទម្រង់គន្លឹះមុតស្រួចមួយចំនួនថែមទៀត ​ដើម្បីជួយដល់វិស័យឯកជន ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។ក្នុងជំនួបដ៏មានសារៈសំខាន់នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសដាក់ចេញកិច្ច​អន្តរាគមន៍​ជាច្រើន​ ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា ​ឆ្លើយតបនឹងវិបត្តិទាំងឡាយ ក៏ដូចជា​រក្សាបានភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ​អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្រ្ដី ​រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងក្នុងវេទិកានេះថា ​ក្នុងដំណើរការនៃការរៀបចំ វេទិកា «រាជរដ្ឋាភិបាលផ្នែកឯកជន» លើកទី១៩ នេះ ក្រុមការងាររាជរដ្ឋាភិបាល និងវិស័យឯកជន បាន​ជួបប្រជុំ និងលើកឡើងពីបញ្ហាប្រឈមរបស់វិស័យឯកជនជិត ២០០ បញ្ហាប្រឈម សម្រាប់​រាជរដ្ឋាភិបាល​ពិនិត្យ និង​សម្រេច​ដោះស្រាយ​ក្នុងនោះបញ្ហាប្រឈមភាគច្រើន​ត្រូវបាន​ឯកភាពគ្នាដោះស្រាយរួចរាល់ហើយ។ សម្រាប់បញ្ហាប្រឈម និងកង្វល់​ ដែលនៅសេសសល់ ក៏ដូចជាការគិតគូ សម្របសម្រួល​បន្ថែមសម្រាប់វិស័យ ឯកជន ក្នុងការកាត់បន្ថយថ្លៃប្រកួតប្រជែង ​លើកកម្ពស់ ភាពប្រកួតប្រជែង និងជំរុញ​កំណើនសេដ្ឋកិច្ច សម្ដេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​ដាក់ចេញនូវវិធានការកែទម្រង់គន្លឹះមុតស្រួចមួយចំនួនថែមទៀត ដើម្បីជួយដល់វិស័យឯកជន។ សូមជម្រាបថា រាជរដ្ឋាភិបាលពុំបានទុកវិស័យឯកជនឱ្យនៅឯកោនោះឡើយ ​ពោលគឺតែងតែគិតគូរ បារម្ភ និងឈឺឆ្អាលអំពី​សុខុមាលភាព​ និងការរីកចម្រើនរបស់វិស័យឯកជនជាប់ជាប្រចាំ តាម​រយៈការដាក់ចេញនូវយន្តការ ​និងវិធានការនានា យ៉ាងមានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនាពេល​កន្លងមក ដើម្បីឆ្លើយតបទៅនឹងនិន្នាការធំៗ ​ដែលអាចជះឥទ្ធិពល​ដល់ការសម្រេចចិត្ត និង​ប្រតិបត្តិការអាជីវកម្មរបស់ធុរជន និងវិនិយោគិននៅកម្ពុជា។ ​ខណៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានចាត់ទុកជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបើកទូលាយ។ ក្នុងន័យនេះ រាល់សេចក្តីសម្រេចនានារបស់អង្គវេទិកា នឹងមានអានុភាពជាសេចក្ដីសម្រេច​របស់​គណៈរដ្ឋមន្ត្រីផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ ដីដែលមិនបានប្រើប្រាស់ ហើយមានទំហំ ៥ ហិកតាចុះក្រោម គឺមិនជាប់ពន្ធនោះឡើយ

2023/11/13 11:39:49 am        919
ភ្នំពេញ៖ មានប្រសាសន៍ក្នុងវេទិកា«រាជរដ្ឋាភិបាល-ផ្នែកឯកជន»លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ដីដែលមិនបានប្រើប្រាស់ ហើយមានទំហំចាប់ពី ៥ ហិកតាចុះក្រោមនោះ នឹងមិនមានជាប់ការបង់ពន្ធប្រចាំឆ្នាំនោះទេ។សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា ក្រៅពីដីដែលមានទំហំ ៥ ហិកតាចុះ រដ្ឋក៏មិនតម្រូវឱ្យបង់ពន្ធប្រ ចាំឆ្នាំចំពោះដីធ្លីជាច្រើនទៀតដែរ ក្នុងនោះមានដូចជា ដីដែលកំពុងប្រើប្រាស់ដាំដុះ, ដីដែលជួលបង្កើតជារោងចក្រ សហគ្រាសនានា, ដីមានសំណង់ ឬ គ្មានសំណង់ ស្ថិតនៅក្រោមកិច្ចសន្យាជួល, ដីដែលជាកម្មសិទ្ធិរបស់រដ្ឋដែលបានជួល, ដីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស, ដីដែលត្រូវបានចុះបញ្ជីក្នុងវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសិក្សាធិការជាដើម។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ការអនុវត្តយកពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់ និងមានទំហំលើសពី ៥ ហិកតា នឹងចាប់អនុវត្តនៅដើមឆ្នាំ២០២៥។ក្នុងវេទិកានៅថ្ងៃនេះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ គឺមិនយកពន្ធលើផលចំណេញចំនួន ៦ មុខក្នុងវិស័យអចលនទ្រព្យ។សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្រើនរម្លឹកនៅចំពោះមុខវិស័យឯកជននៅថ្ងៃនេះដែរថា រដ្ឋមិនចង់ដើរតួនា ទីជានគរបាល ដែលរង់ចាំត្រួតពិនិត្យ និងចាប់អ្នកប្រព្រឹត្តខុសច្បាប់នោះទេ គឺរដ្ឋាភិបាល ចង់ដើរតួជាអ្នកគាំទ្រដល់វិស័យឯកជន ដើម្បីជំរុញការវិនិយោគនៅកម្ពុជា៕ ដោយ៖ គង់ ឌិន

សម្តេចធិបតី៖ រាជរដ្ឋាភិបាលនីតិកាលទី៧ហ៊ានស្តាប់ ហ៊ានថា ហ៊ានទទួលខុសត្រូវ និងហ៊ានវះកាត់

2023/11/13 11:04:58 am        241
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តថែរក្សាសមិទ្ធផលចាស់ ដែលមានស្រាប់ និងបង្កើត​សមិទ្ធផលថ្មីៗ​ឱ្យបានកាន់តែច្រើន ដោយកិច្ចការនេះរាជរដ្ឋាភិបាលប្រកាសថា​ ហ៊ានស្តាប់ ហ៊ានថា ហ៊ានទទួលខុសត្រូវ និងហ៊ានធ្វើការវះកាត់ផងដែរ។សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ដើម្បីនាំមកនូវវិបុលភាពរួមជូន​ជាតិ​មាតុភូមិ​ទាំងមូល​នោះរាជ​រដ្ឋាភិបាល នឹងដាក់ចេញនូវយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ ពោលគឺ«នឹងបន្តថែរក្សាសមិទ្ធផលចាស់​ដែល​មានស្រាប់ និងបង្កើតសមិទ្ធផលថ្មីៗ​កាន់តែច្រើន»។ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនេះគឺបានធ្វើឡើង ក្នុងឱកាស​អញ្ជើញជាអធិបតីភាពបើកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ​លើកទី១៩ នៅវិមានសន្តិភាព នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានថ្នាក់ដឹកនាំវិស័យឯកជនជាច្រើនបានចូលរួម៕អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធី “វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩”

2023/11/13 10:39:51 am        216
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី “វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩” ។*ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តថែរក្សាសមិទ្ធផលចាស់ ដែលមានស្រាប់ និងបង្កើតសមិទ្ធផលថ្មីៗឱ្យបានច្រើន។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើជៀសវាងឱ្យបាននូវពាក្យថា ពេលខាតរដ្ឋចេញ ពេលចំណេញឯកជនយក។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ចំណុចថ្មីនៃយុទ្ធសាស្ត្របញ្ចកោណ បន្តពីយុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាល គឺការជំរុញប្រព័ន្ធឌីជីថល ដើម្បីជំរុញការប្រើប្រាស់, កាត់បន្ថយការចំណាយ, សម្រួល ពេលវេលា និងមានតម្លាភាពជាដើម។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ សេវាសាធារណៈចំនួន ១៦ នឹងត្រូវលុបចេញ, សេវាសាធារណៈចំនួន ៥៦ នឹងត្រូវបន្ថយតម្លៃ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រាល់ការតាក់តែងបទដ្ឋានគតិយុត្តិ ដែលពាក់ព័ន្ធជាមួយវិស័យឯកជន ត្រូវពិភាក្សាជាមួយវិស័យឯកជនសំខាន់ៗ ហើយនៅពេលរៀបចំដាក់ឱ្យអនុវត្តត្រូវផ្សព្វផ្សាយឱ្យបាន យ៉ាងតិច ៦ ខែមុនដាក់ឱ្យអនុវត្ត។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែល បានដោះស្រាយបញ្ហាប្រឈមចំនួន ១៥ ចំណុចរបស់រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យគ្រប់ផ្នែកពាក់ព័ន្ធរួមគ្នាចុះធ្វើអធិការកិច្ចត្រឹមម្ដងគត់ក្នុងមួយឆ្នាំ នៅ តាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា លើកលែងតែមានបណ្ដឹងកើតឡើង ទើបចុះធ្វើអធិការកិច្ច តាមជាក់ស្ដែង។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ មិនមានការបង្កើតពន្ធថ្មីនោះទេ ចំពោះពន្ធដែលមានស្រាប់ ក៏នឹងមិនមានការដំឡើងពន្ធនោះដែរ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ គឺលុបមិនឱ្យមានការ យកភាស៊ី ចំពោះអ្នកលក់ដូរកញ្ជើ ល្អី ឬអ្នកលក់ដូរតូចតាចនោះទេ ក្នុងករណីមានការយកភាស៊ីចំពោះអាជីវករទាំងនោះ ត្រូវចាត់វិធានការចំពោះអ្នកយកភាស៊ីនោះជាបន្ទាន់។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ គឺមិនយកពន្ធលើផល ចំណេញចំនួន៦មុខក្នុងវិស័យអចលនទ្រព្យ។-សម្ដេចធិបតី៖ ដីដែលមិនបានប្រើប្រាស់ ហើយមានទំហំចាប់ពី ៥ហិកតា ចុះក្រោម នឹងមិនមានជាប់ការបង់ពន្ធនោះទេ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា ដីដែលមិនបានប្រើប្រាស់ ហើយមិនមានជាប់ការបង់ពន្ធនោះ គឺជាប្រភេទដី ដែលកំពុងប្រើប្រាស់ដាំដុះ, ដីដែលជួលបង្កើតជារោងចក្រ សហគ្រាសនានា, ដីមានសំណង់ ឬ គ្មានសំណង់ ស្ថិតនៅក្រោមកិច្ចសន្យាជួល, ដីដែលជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួល, ដី ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស, ដីដែលត្រូវបានចុះបញ្ជីក្នុងវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសិក្សាធិការជាដើម។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា ការអនុវត្តយកពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់ និងមានទំហំ លើសពី ៥ ហិកតា នឹងចាប់អនុវត្តនៅដើមឆ្នាំ២០២៥។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើរៀបចំឱ្យមាននីតិវិធី និងបែបបទសម្រាប់ មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ ។-សម្ដេចធិបតី ប្រកាសលើកលែងការបង់ពន្ធបែបបទគយ ចំពោះការនាំទំនិញចេញ-ចូល ដែលមានតម្លៃ ១០០០ដុល្លារចុះក្រោម។-សម្ដេចធិបតីនាយករដ្ឋមន្ត្រីប្រកាសដាក់ឱ្យអនុវត្តប្រតិវេទន៍តម្លៃពន្ធគយ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់នៅចំពោះមុខវិស័យឯកជននៅថ្ងៃទី១៣ ខែវិច្ឆិកានេះថា រដ្ឋមិន ចង់ដើរតួនាទីជានគរបាល ដែលរង់ចាំត្រួតពិនិត្យ និងចាប់អ្នកប្រព្រឹត្តខុសច្បាប់នោះទេ គឺរដ្ឋាភិបាល ចង់ដើរតួជាអ្នកគាំទ្រដល់វិស័យឯកជន ដើម្បីបង្កើនការវិនិយោគនៅកម្ពុជា។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការចំនួន២ ដើម្បីជួយដល់ប្រតិបត្តិករទេសចរណ៍នៅសៀមរាប ដោយទី១ អនុញ្ញាតឱ្យគ្រឹះស្ថានធនាគាររៀបចំឥណទានឡើងវិញ ជូនដល់ប្រតិបត្តិករនៅសៀមរាប។ ទី២ ធនាគារសហគ្រាសធុនតូច និងមធ្យមត្រូវរៀបចំសម្រួលនីតិវិធី និងរៀបចំផ្ដល់ឥណទានក្នុងទំហំទឹកប្រាក់ ហាសិបលានដុល្លារអាម៉េរិក ដើម្បីជួយដល់ប្រតិបត្តិករ ទេសចរណ៍នៅខេត្តសៀមរាប ជាមួយនឹងអត្រាការប្រាក់សមរម្យ ដើម្បីជំរុញកំណើនទេសចរនៅទី នោះ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើគ្រប់សមត្ថកិច្ចពាក់ព័ន្ធ យកចិត្តទុកដាក់ពង្រឹងសន្តិសុខសណ្ដាប់ធ្នា ប់នៅទូទាំងប្រទេស ជាពិសេសនៅតាមតំបន់ទេសចរណ៍ ដើម្បីបន្សាបការផ្សព្វផ្សាយពីបញ្ហាអសន្តិសុខ, សណ្ដាប់ធ្នាប់ និងចំណុចអវិជ្ជមានពីកម្ពុជា។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ រៀបចំបង្កើតប្រព័ន្ធទូរសព្ទ Hot Line ដើម្បីរង់ចាំទទួលបណ្ដឹង និងដោះស្រាយរាល់បញ្ហាពាក់ព័ន្ធនឹងការនាំចេញ-នាំចូលកម្ពុជា។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ប្រកាសលើកលែងពន្ធប្រថាប់ត្រាបន្ថែមទៀត ចំពោះលំនៅឋានដែល មានតម្លៃលើសពី ៧០០០០ដុល្លារឡើងទៅ។ អ្នកទិញលំនៅឋានដែលមានតម្លៃ ៧០០០០ ដុល្លារចុះ នឹងត្រូវរួចពន្ធប្រថាប់ត្រា។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី រម្លឹកឱ្យដឹងថា ទោះបីជនបរទេស មិនមានសិទ្ធិទិញដី ឬ ផ្ទះនៅជាន់ផ្ទាល់ដីក្ដី តែជនបរទេសមានសិទ្ធិស្របច្បាប់នៅក្នុងការជួលរយៈពេលវែង គឺរហូតដល់ ៥០ ឆ្នាំ។ នេះគឺជា យន្តការសិទ្ធិជួលរយៈពេលវែង ដែលរដ្ឋាភិបាលអាណត្តិមុនៗ បានដាក់ចេញរួចទៅហើយ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន វាយតម្លៃខ្ពស់ចំពោះACUក្នុងការស៊ើបអង្កេត និងបំបែកសំណុំរឿងធំៗ
04/30/2026 08:04 PM
EU៖ ការដាក់ពង្រាយកងទ័ព នៅអឺរ៉ុប គឺ «ដើម្បីផលប្រយោជន៍របស់សហរដ្ឋអាមេរិក»
04/30/2026 08:04 PM
លោក Trump ៖ សហរដ្ឋអាមេរិកនឹងបញ្ចេញឯកសារមនុស្សពិភពផ្កាយក្នុងពេលដ៏ខ្លីខាងមុខនេះ
04/30/2026 08:04 PM
ជនជាតិជ្វីហ្វអង់គ្លេស ទាមទារកិច្ចប្រឹងប្រែងបន្ថែមទៀតពីរដ្ឋាភិបាល ក្រោយការវាយប្រហារដោយកាំបិត
04/30/2026 08:04 PM
កណ្តុររាតត្បាតជំរំតង់នៅតំបន់ហ្គាហ្សា ខាំក្មេងៗ និងធ្វើឲ្យរីករាលដាលជំងឺ
04/30/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ អំពាវនាវឲ្យមាន «ភាពជាដៃគូឆ្លងមហាសមុទ្រអាត្លង់ទិកអាចទុកចិត្តបាន»
04/30/2026 08:04 PM
អាស៊ានប្ដេជ្ញាបញ្ចៀសការហាមឃាត់ការនាំចេញ និងចែករំលែកប្រេងឥន្ធនៈ ខណៈតម្លៃប្រេងហក់ឡើង
04/30/2026 07:04 PM
ប្រធានថាមពលអាមេរិក៖ អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួមនឹងបង្កើនការផលិតប្រេង ក្រោយជម្លោះអ៊ីរ៉ង់
04/30/2026 07:04 PM
ចិនគំរាមសងសឹក EU ប្រសិនបើប្លុកហាមឃាត់ឧបករណ៍របស់ក្រុមហ៊ុន Huawei
04/30/2026 07:04 PM
ក្រុមសិទ្ធិមនុស្ស៖ មនុស្សយ៉ាងតិច ៣៥៨នាក់ ត្រូវបានប្រហារជីវិត ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន
04/30/2026 07:04 PM