សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ

នយោបាយ​ និង ការអភិវឌ្ឍន៍

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ធ្វើលំហាត់សាកល្បងឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ នៅខេត្តបន្ទាយមានជ័យ

2023/11/13 10:23:29 am        169
បន្ទាយមានជ័យ៖ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយទាំងថ្នាក់ជាតិ បានរៀបចំធ្វើលំហាត់ សាកល្បង ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ ជូនដល់លោក-លោកស្រី ប្រធានលេខាធិការ​ដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ កំពង់ធំ និងកំពង់ឆ្នាំ មន្ត្រីបង្គោល ​ដើម្បីផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោម​ជាតិទាំងអស់ ដៃគូអភិវឌ្ឍន៍ និង វិស័យឯកជន ​ចូលរួមគ្នាអនុវត្តប្រើប្រាស់ផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ។ ពិធីធ្វើលំហាត់សាកល្បងឆ្លើយតបបន្ទាន់គ្រោះមហន្តរាយឆ្នាំ២០២៣ ធ្វើឡើងនៅខេត្តផ្សារចំការតាដោក ស្ថិតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់​ខ្ពស់​ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ​ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្ម​ពិសេស​ និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃការរៀបចំលំហាត់សាកល្បងនេះ ​គឺដើម្បីពង្រឹង សមត្ថភាពឆ្លើយតប​របស់​គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ​ ថ្នាក់ក្រោមជាតិ​ ក្រុមប្រតិបត្តិការ រុករក​ និងសង្គ្រោះដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនដោយធ្វើឱ្យប្រសើរឡើងនូវការត្រៀមរៀបចំ និង​ប្រសិទ្ធភាព ក្នុងការអនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយ​ ការពង្រឹងទំនាក់ទំនង និង​ការធ្វើសកម្មភាពនានា។លោក ឃ្លោក នួយ អភិបាលរងខេត្ត ​និងជាធានលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រង​គ្រោះ​មហន្តរាយខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា គ្រោះទឹកជំនន់​បាន​ធ្វើឱ្យប៉ះពាល់​ដល់ស្រុកចំនួន៣ និងក្រុង១ រួមមានស្រុកស្វាយចេក ស្រុកអូរជ្រៅ ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ក្នុងនោះ​គ្រួសាររងផលពាល់ចំនួន ៥.២៩៥គ្រួសារ ។​គ្រួសារ​ជម្លៀស​មកកាន់ទីទួលសុវត្ថិភាព​ចំនួន២៤២គ្រួសារ មនុស្សរាយចំនួន១.០០៨នាក់ ស្រី៥១៧ នាក់ កុមារចំនួន២៥៦នាក់ សត្វគោចំនួន១០០ក្បាល។ ប៉ះពាល់ស្រូវចំនួន៣.៩៧៥ហិកតា ​ខូចខាត ចំនួន២២ហិកតា ដំណាំរួមផ្សំ​ចំនួន១៩ហិកតា សាលារៀនចំនួន២១កន្លែង វត្តចំនួន៦ មណ្ឌលសុខភាពចំនួន៣កន្លែង ប៉ះពាល់ផ្លូវចំនួន២០៥កន្លែង​ ផ្លូវកៅស៊ូប្រវែងចំនួន១៦៤៣៨ម៉ែត្រ៕ អត្ថបទ រឿង ចន្ទ្រា

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដង្ហែព្រះមហាក្សត្រជីវិតលើត្បូង យាងពន្លត់ភ្លើងជ័យ នៃពិធីបុណ្យឯករាជ្យខួបលើកទី៧០

2023/11/11 07:10:46 pm        182
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីពន្លត់ភ្លើងជ័យ នៃពិធីបុណ្យឯករាជ្យជាតិខួបលើកទី៧០ នៅវិមានឯករាជ្យ។សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមដង្ហែ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងក្នុងពិធីដ៏មហានក្ខត្តឫក្សនេះ ដោយមានព្រះវត្តមាន វត្តមាន ឥស្សរជនជាន់ខ្ពស់ជាច្រើនទៀតមាន សម្ដេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ​សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្ដេច ឯកឧត្តម ជាសមាជិកសមាជិកាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល។ពិធីពន្លត់ភ្លើងជ័យនាឱកាសនេះ ក៏មានវត្តមានចូលរួមពីសំណាក់ អង្គទូតបណ្តាប្រទេសនានា​ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ​ព្រះរាជវង្សានុវង្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ​និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករក្នុងបរិយាកាសសប្បាយរីករាយ អបអរសាទរយ៉ាងក្រៃលែង ​ចំពោះឯករាជ្យជាតិ សុខសន្តិភាព និងការអភិវឌ្ឍនៅ ព្រះរាជាណាចក្រកម្ពុជា ។ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាបុណ្យឯករាជ្យជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពីព្រះរាជ​បេសកកម្ម ដើម្បីជាតិមាតុភូមិ ​និងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ "ព្រះបរមរតនកោដ្ឋ" ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ច​ទាមទារ​ឯករាជ្យដ៏ពិតប្រាកដជូនជាតិមាតុភូមិ នៅថ្ងៃទី៩ ​ខែវិច្ឆិកា ឆ្នាំ១៩៥៣ ពីអាណានិគមនិយមបារាំង។ប្រជារាស្ត្រខ្មែរគ្រប់រូប តែងតែចងចាំជានិច្ច ​និងកត់ត្រាក្នុងក្រាំងមាសនៃប្រវត្តិសាស្ត្រជាតិ នូវ​ព្រះមហាករុណាទិគុណ ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ ​និងគំរូព្រះវីរភាពរបស់ ព្រះបរមរតនកោដ្ឋ ​ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុឯករាជ្យជាតិ ​បូរណភាពទឹកដី សេចក្តីសុខសាន្ត និងការរីកចម្រើននៃសង្គមជាតិ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

2023/11/11 07:03:16 pm        191
នៅរសៀល ថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ខួបលើកទី៧០ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) ដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប​លើកទី៧០ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ពិធីពិធីពន្លត់ទៀនជ័យក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅក្នុង​បរិយាកាសរីករាយ យ៉ាងក្រៃលែង ដោយមានការយាង ​និងអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជរដ្ឋាភិបាល មន្ត្រីអង្គទូតនានា ​មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន យុវតី សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកុះករ។ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និង​ប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម ​សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ​ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាង​ក្លៀវក្លា​បំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕

ព្រះមហាក្សត្រស្តេចយាងពន្លត់ភ្លើងជ័យនៃពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកាខួប៧០ឆ្នាំ

2023/11/11 06:44:18 pm        198
ភ្នំពេញ៖ នៅវិមានឯករាជ្យរសៀលថ្ងៃទី១១វិច្ឆិកានេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីពន្លត់ភ្លើងជ័យ នៃខួបអនុស្សាវរីយ៍លើកទី៧០ បុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣)។បុណ្យឯករាជ្យជាតិត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃ៩ ខែវិច្ឆិកា លើក លែងតែអំឡុងពេលនៃវិបត្តិ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ កាលពីឆ្នាំ២០២០ និងឆ្នាំ២០២១តែប៉ុណ្ណោះ។បុណ្យឯករាជ្យជាតិត្រូវបានប្រារព្ធឡើង ដើម្បីគោរព ចំពោះព្រះ​វិញ្ញាណក្ខន្ធ អតីតព្រះមហាវីរក្សត្រ ព្រះបរម រតនកោដ្ឋ ដែលព្រះអង្គ បានបន្សល់ទុកនូវ ស្នាព្រះហត្ថដ៏ធំធេង មិនអាចកាត់ថ្លៃបាន ក្នុងការទាមទាយកមកវិញនូវឯករាជ្យជាតិ ពីអាណានិគម និយមបារាំង ក៏ដូចជាការរម្លឹកដឹង​គុណដល់​វិញ្ញាណក្ខន្ធ វិរៈ កម្មាភិបាល យុទ្ធជន យុទ្ធ នារី អ្នកស្នេហាជាតិ ដែល បាន ពលីជីវិត នៅក្នុង បុព្វហេតុ ឯករាជ្យជាតិ និង ការរីកចម្រើនរបស់កម្ពុជា ។ព្រះវត្តមាន វត្តមាននៃការយាងនិងអញ្ជើញចូលរួមក្នុងព្រះរាជពិធីពន្លត់ភ្លើងជ័យ មានឥស្សរជនជាន់ខ្ពស់របស់ជាតិ សំខាន់ៗ រួមមាន សម្តេច ឯកឧត្តម លោកជំទាវ មកពីស្ថាប័នកំពូលទាំង៣ គឺព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់មកពីគ្រប់ក្រសួង ស្ថាប័ន អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បណ្តាអង្គទូត សិស្ស និស្សិត បានចូលរួមយ៉ាងច្រើនកុះករ។សូមរំលឹកថា បុណ្យឯករាជ្យជាតិឆ្នាំនេះ ត្រូវបាន​ប្រារព្ធ​យ៉ាង​អធិកអធមព្រមគ្នាជាមួយនឹងការប្រារព្ធ​ខួបអនុស្សាវរីយ៍​ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទផងដែរ។នៅក្នុងឱកាសបុណ្យឯករាជ្យជាតិ និងថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បាន ថ្វាយ សុន្ទរកថា​ដោយគូសបញ្ជាក់ថា គំរូវីរភាពដ៏អង់អាចក្លាហានរបស់ ព្រះករុណា ព្រះបាទ សម្ដេច ព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះរាជកាយពល និង ព្រះបញ្ញាណដ៏ឈ្លាសវៃ តស៊ូ ប្ដូរផ្ដាច់ ដណ្ដើម ឯក រាជ្យ ជូនជាតិមាតុភូមិ បានធ្វើឲ្យ ពិភពលោកស្គាល់ កម្ពុជាឡើងវិញ ក្នុងឋានៈ ជាប្រជាជាតិ ឯករាជ្យ ដែលឈរ ស្មើមុខ ស្មើសិទ្ធិ ជាមួយជាតិសាសន៍ដទៃ។ ក្រៅពីឯករាជ្យជាតិនោះ ព្រះអង្គ ជាតួអង្គដ៏សំខាន់ ក្នុងការ ជំរុញ សាមគ្គីភាពអន្តរជាតិ រវាងប្រទេសទើបទទួលបានឯករាជ្យថ្មីៗ ក្នុងនាម ជាបិតា ស្ថាបនិក១រូប នៃចលនា មិន ចូលបក្សសម្ព័ន្ធ ដើម្បីលើក ស្ទួយ សិទ្ធិស្វ័យសម្រេច របស់ប្រជាជាតិ លើពិភព លោក ក្នុងការកំណត់ នូវជោគវាសនា អនាគត និង មាគ៌ាដឹកនាំ របស់ប្រជាជាតិនីមួយៗ ហើយសម្ដេចធិបតីក៏មិនដែលភ្លេចឡើយ នូវព្រះរាជវត្តមានដែលមានអត្ថន័យ ជាប្រវត្តិសាស្ត្រ របស់ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្កា រៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងតែគង់ប្រថាប់ នៅក្បែរ និងបានដង្ហែ ថ្វាយនិង គាំទ្រដល់ព្រះមហាវីរក្សត្រ ព្រះ បរមរតនកោដ្ឋ កាល​ព្រះអង្គគង់ព្រះជន្មនៅ ក្នុងព្រះ រាជបេសកកម្ម ដ៏ ឧត្តុង្គ ឧត្តម ដើម្បីបុព្វហេតុជាតិ មាតុភូមិនិងប្រជារាស្រ្តរបស់ព្រះអង្គ។សម្ដេចបញ្ជាក់ថា ឯករាជ្យនិងសន្តិភាពមិនមែនកើតឡើងដោយឯកឯងនោះទេ ការទទួល​បានឯករាជ្យ និង សន្តិភាពសុទ្ធ តែកើតចេញពីការខិតខំនិងផ្តួចផ្តើមដោយខ្មែរគ្នាឯង។ ក្នុងនាមកុលបុត្រខ្មែរ អ្នកដឹក នាំជំនាន់ក្រោយ និង ប្រជាជនខ្មែរទាំងមូល សម្ដេចធិបតីបានប្ដេជ្ញា យក​អស់កម្លាំងកាយចិត្ត ​ដង្ហែតាមស្នាព្រះហស្ថជាប្រវត្តិសាស្ត្រ និង គំរូវីរភាព របស់ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនៈកោដ្ឋ និងរួមគ្នាជាធ្លុងមួយ ក្រោម ព្រះរាជ កិច្ច ដឹក នាំរបស់ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា បន្តពូនជ្រុំថែរក្សានិងការពារឲ្យបានស្ថិតស្ថេរចីរកាល​ នូវឯករាជ្យភាព អធិបតេយ្យ​ សន្តិភាព​និងការអភិវឌ្ឍ និងអាទិភាព ជានិរន្ត នៃប្រជាជាតិខ្មែរ។ព្រះករុណា ​ព្រះមហាក្សត្រក៏មានព្រះរាជបន្ទូលដែរថាខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យ​ឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ​ដែលជាទិវាប្រវត្តិសាស្ត្រ​ដ៏មាន​តម្លៃបំផុត នៃមាតុភូមិកម្ពុជាយើង ដែលបានទទួល នូវ ឯករាជ្យ ​បរិបូណ៌ ​និង​សិទ្ធិសេរីភាពដ៏​ពិសិដ្ឋពីអាណានិគម​ និយមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តមរបស់ព្រះមហាវីរក្សត្រ ព្រះនរោត្ដម​ សីហនុ ព្រះវររាជបិតា ឯករាជ្យជាតិ​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ព្រះករុណាក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់​មជ្ឈដ្ឋាន ​សូមរួបរួម ​សាមគ្គីជាធ្លុងមួយ ស្ថិត ​ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និង កសាងមាតុភូមិលើគ្រប់វិស័យ ៕

រដ្ឋមន្រ្តីកសិកម្ម ណែនាំមន្រ្តីក្រោមឱវាទយកចិត្តទុកដាក់ការងារ ក្នុងកម្មវិធីទូរស័ព្ទដៃកសិកម្មតាមប្រព័ន្ធឌីជីថល

2023/11/11 05:17:14 pm        191
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមប្រជុំពីវឌ្ឍនភាពនៃការរៀបចំ USER REQUIREMENT សម្រាប់បញ្ចូលក្នុងកម្មវិធីទូរស័ព្ទដៃកសិកម្មឌីជីថល (Agri Digital App) ជាមួយក្រុមការងារ នៃក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ នៅទីស្តីការក្រសួងកសិកម្ម។ក្រោយចប់កិច្ចប្រជុំ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារឌីជីថលនៃក្រសួងកសិកម្ម សហសការគ្នាជាមួយក្រុមការងារនៃក្រសួងប្រៃសណីយ៍​ ឱ្យបានជិតស្និទ្ធ និងល្អប្រសើរ ដើម្បី​ធានាថា ​កម្មវិធីទូរសព្ទដៃកសិកម្មឌីជីថលដែលកំពុងផលិតនេះ បម្រើដល់សេចក្ដីត្រូវការរបស់​អ្នកប្រើប្រាស់ មានសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព ក្នុងការបញ្ជូន ក៏ដូចជាការចែក​រំលែកព័ត៌មាន​ដល់កសិករ ​អំពីបច្ចេកទេសកសិកម្ម ទីផ្សារ និងការវិវត្តន៍ថ្មីៗនៅក្នុងវិស័យកសិកម្ម។ ក្រៅពីនេះ​ កិច្ចប្រជុំក៏បានពិនិត្យលើការតភ្ជាប់បណ្តាញ Internet ការវាយតម្លៃលើកម្រិតសុវត្ថិភាពនៃ Website ការដាក់ QR Code លើសញ្ញាបត្រគ្រឹះស្ថានឧត្តមសិក្សាទាំង៣ និង Agri Digital App ផងដែរ៕

សិស្សានុសិស្សក្នុងតំបន់អង្គរជិត២០០នាក់ បានសិក្សាស្វែងយល់ពី​អារ្យធម៌ ការរៀបចំក្រុងអង្គរធំ

2023/11/11 04:55:29 pm        471
នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្មវិធីអប់រំបេតិកភណ្ឌ ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា និងអង្គការមរតកវប្បធម៌ខ្មែរ បានដឹកនាំសិស្សានុសិស្សចំនួន​១៨៥នាក់ រួមមានថ្នាក់ទី៥ ​និងទី៦នៃសាលាបឋមសិក្សាក្របីរៀល ចុះទស្សនកិច្ចសិក្សានៅប្រាសាទបាយ័ន ​ដែលស្ថិតនៅក្នុងអតីតរាជធានីអង្គរធំសម័យអង្គរ ដើម្បីឱ្យកុមារដែលរស់នៅក្បែររមណីយដ្ឋានអង្គរ ​បានសិក្សាស្វែងយល់ពី​អារ្យធម៌ ការរៀបចំក្រុងអង្គរធំ រួមទាំងផាត់ពណ៌រូបភាពផ្សេងៗ​ជាផ្នែកមួយកម្មវិធីអប់រំបំណិនជីវិត។ ជាពិសេសបង្ហាញនូវភាពជាក់ស្តែងនៃកិច្ច ការពារ ថែរក្សា អភិរក្ស ការងារគ្រប់គ្រង និងការអភិវឌ្ឍចីរភាពជាអង្វែងសម្រាប់តំបន់អង្គរ៕

អ្នកនាំពាក្យ៖ ប្រធានាធិបតីចិន លោក ស៊ី នឹងទៅបំពេញទស្សនកិច្ចនៅអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូល

2023/11/11 03:16:33 pm        181
អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃសុក្រ បានធ្វើការអធិប្បាយអំពីលើដំណើរទស្សនកិច្ច នាពេលខាងមុខរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង ទៅកាន់សហរដ្ឋអាមេរិក តាមការអញ្ជើញសម្រាប់កិច្ចប្រជុំកំពូល ចិន-សហរដ្ឋអាមេរិក និង កិច្ចប្រជុំកំពូលសេដ្ឋកិច្ចAPEC លើកទី៣០។នៅពេលសួរអំពីការរំពឹងទុករបស់ចិនចំពោះជំនួបកំពូលចិន-អាមេរិក អ្នកនាំពាក្យរូបនេះ បាននិយាយថា តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន លោកប្រធានាធិបតីស៊ី នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកសម្រាប់កិច្ចសហប្រតិបត្តិការចិន-អាមេរិក។ កិច្ចប្រជុំកំពូល និងកិច្ចប្រជុំកំពូលសេដ្ឋកិច្ច APEC លើកទី៣០។ ប្រធានាធិបតីទាំងពីរ នឹងមានទំនាក់ទំនងស៊ីជម្រៅលើបញ្ហាយុទ្ធសាស្ត្រ ភាពទូលំទូលាយ និងសារៈសំខាន់ជាមូលដ្ឋាន ក្នុងការបង្កើតទំនាក់ទំនងចិន-អាមេរិក និងបញ្ហាសំខាន់ៗទាក់ទងនឹងសន្តិភាព និងការអភិវឌ្ឍពិភពលោក។ដោយទាក់ទងនឹងការរំពឹងទុករបស់ចិនសម្រាប់កិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC លើកទី ៣០ អ្នកនាំពាក្យ បាននិយាយថា ក្នុងឱកាសខួបលើកទី ៣០ នៃកិច្ចប្រជុំមេដឹកនាំដំបូងរបស់ APEC ការធ្វើដំណើររបស់លោកប្រធានាធិបតីស៊ី ទៅកាន់កិច្ចប្រជុំ APEC តាមការអញ្ជើញនេះ បានបង្ហាញពីសារៈសំខាន់ដ៏ អស្ចារ្យ ដែលប្រទេសចិន បានភ្ជាប់ទៅនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក។អ្នកនាំពាក្យ បាននិយាយទៀតថា ជាមួយនឹងកត្តាកើនឡើងនៃអស្ថិរភាព និងភាពមិនច្បាស់លាស់នៅក្នុងសេដ្ឋកិច្ចពិភពលោក មានការរំពឹងទុករួមគ្នាយ៉ាងទូលំទូលាយសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក ដែលនៅតែជាម៉ាស៊ីនសេដ្ឋកិច្ច ដើម្បីដឹកនាំកំណើនពិភពលោក។ APEC គឺជាវេទិកាសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅអាស៊ី-ប៉ាស៊ីហ្វិក។ លោកប្រធានាធិបតីស៊ី នឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយ នៅក្នុងកិច្ចប្រជុំនេះ ដើម្បីបញ្ជាក់យ៉ាងពេញលេញអំពីសំណើសំខាន់ៗរបស់ប្រទេសចិន ស្តីពីការធ្វើឱ្យកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិកកាន់តែស៊ីជម្រៅ និងការជំរុញកំណើន ក្នុងតំបន់ និងពិភពលោក។

ផែនការ ២០ពាន់លានអឺរ៉ូរបស់សហភាពអឺរ៉ុបសម្រាប់ជំនួយយោធាអ៊ុយក្រែន ជួបនូវការជំទាស់ពីបណ្តាប្រទេសEU

2023/11/11 02:58:51 pm        127
ក្រុមអ្នកការទូត បាននិយាយថា សហភាពអឺរ៉ុប គ្រោងនឹងចំណាយរហូតដល់ ២០ពាន់លានអឺរ៉ូ (២១.៤ ពាន់លានដុល្លារ) លើជំនួយយោធាសម្រាប់អ៊ុយក្រែន កំពុងជួបនឹងការប្រឆាំងជំទាស់ពីបណ្តាប្រទេស EU ហើយប្រហែល ជាមិនអាចជៀសផុតពីទម្រង់បច្ចុប្បន្ននេះបានទេ។លោក ចូសិប បូរ៉ែល (Josep Borrell) ដែលជាប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបាន ស្នើកាលពីខែកក្កដាថា ប្លុកនេះ បង្កើតមូលនិធិដែលមានទឹកប្រាក់រហូតដល់ ៥ពាន់លានអឺរ៉ូក្នុងមួយឆ្នាំក្នុងរយៈពេល៤ឆ្នាំ ដែលជាផ្នែកនៃការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់លោកខាងលិចកាន់តែទូលំទូលាយក្នុងការជំរុញអ៊ុយក្រែន នៅពេលប្រទេសនេះ ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ប៉ុន្តែខណៈដែលរដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុប រៀបចំដើម្បីពិភាក្សាអំពីផែនការ នៅទីក្រុងប្រ៊ុចសែលនៅថ្ងៃអង្គារ អ្នកការទូត បាននិយាយថា ប្រទេសជាច្រើន រួមទាំងប្រទេសសហភាពអឺរ៉ុបដែលមានឥទ្ធិពលខ្លាំងក្លាគឺ អាល្លឺម៉ង់ បានបង្ហាញពីការកក់ទុកចំនួនច្រើន ដែលបានសន្យាក្នុងរយៈពេលជាច្រើនឆ្នាំជាមុន។សហភាពអឺរ៉ុប និងសមាជិករបស់ខ្លួន បានស្ថិតក្នុងចំណោមអ្នកផ្តល់ជំនួយយោធាដ៏ធំបំផុតដល់អ៊ុយក្រែនចាប់តាំងពីប្រទេសរុស្ស៊ី បានចាប់ផ្តើមការលុកលុយរបស់ខ្លួនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ដោយផ្តល់អាវុធ និងឧបករណ៍ជាច្រើនដែលមានតម្លៃប្រហែល ២៥ពាន់លានអឺរ៉ូ នេះបើយោងតាមសេវាការទូតរបស់ប្លុកនេះ។

កងទ័ពកម្ពុជាជិត១០០នាក់ ចូលរួមធ្វើសមយុទ្ធពហុសាសន៍នៅប្រទេសចិន ក្នុងរយៈពេល១០ថ្ងៃ

2023/11/11 02:42:24 pm        400
ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី១១ខែវិច្ឆិកានេះ បានបញ្ចូលកម្លាំងនៃបញ្ជាការដ្ឋានទ័ពពិសេស និងកងកម្លាំងមួយផ្នែករបស់បញ្ជាការដ្ឋានកងពលតូចលេខ៧០ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទសរុបទាំងអស់ចំនួន ៩២នាក់ រួមនឹងសម្ភារៈ បរិក្ខាយោធាមួយចំនួនទៀត បញ្ចូលទៅកាន់តំបន់កាវតាន ទីក្រុងស៊ាន់ជាំង ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមក្នុងសមយុទ្ធ «សន្តិភាព មិត្តភាព ២០២៣» អាមែនយូយី ២០២៣ "AMAN YOUYI 2023" ។បើតាមប្រសាសន៍ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន​នៃកងយោធពល​ខេមរភូមិន្ទ បានប្រាប់ឱ្យដឹងថា សមយុទ្ធរួមគ្នានេះ ធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការយោធាចម្រុះលើការប្រឆាំងភេរវកម្ម និងការថែរក្សាសន្តិសុខលម្ហសមុទ្រ» ដែលមានរយៈពេល ១០ថ្ងៃ ពោលចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលរៀបចំ​ដោយកងទ័ពរំដោះប្រជាជនចិន និងមានការចូលរួមពីតំណាងអង្គការ​សហប្រជាជាតិ និងកងកម្លាំង​កងទ័ពប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី ថៃ វៀតណាម និងប្រទេសចិន។លើសពីនេះ ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានបន្តថា ​នៅថ្ងៃបិទបញ្ចប់សមយុទ្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នឹងដឹកនាំគណៈប្រតិភូកម្ពុជា​ចូលរួម​ក្នុងពិធីនោះផងដែរ។ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិតវិទ្យា ប្រធានក្រុមដឹកនាំកងកម្លាំងចូលរួម «សមយុទ្ធ សន្តិភាព ឆ្នាំ២០២៣» បានឱ្យដឹងដែរថា ពេលបានចូលរួមក្នុងសមយុទ្ធនៅប្រទេសចិននាពេលនេះ គឺមានមោទនភាពណាស់ ដែលកងយោធពលខេមរភូមិន្ទ ត្រូវបានមិត្តចិនអញ្ជើញឱ្យ​ចូលរួមក្នុងសមយុទ្ធពហុសាសន៍រួមគ្នាដ៏មានសារៈសំខាន់។ ជាមួយគ្នានេះ កងកម្លាំងចូលរួមធ្វើសមយុទ្ធបានប្តេជ្ញាថា​ នឹងយកចិត្តទុកដាក់សិក្សាដកពិសោធន៍ ទាំងចំណេះដឹង និងចំណេះធ្វើ ពីបណ្ដាប្រទេសដែលចូលរួម។ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងចូលរួមធ្វើសមយុទ្ធខាងលើ នាថ្ងៃទី១០ខែ វិច្ឆិកាម្សិលមិញ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ​អគ្គមេបញ្ជាការរង ​នាយសេនាធិការចម្រុះ នៃកង​យោធពលខេមរភូមិន្ទ ​បានរំលឹកដល់នាយទាហានដែលទៅចូលរួម​ក្នុងសមយុទ្ធពហុសាសន៍នេះ ត្រូវចូលរួមគោរពដាច់ខាត ​នៅរាល់បទបញ្ជា ​និងការចាត់តាំងនានា​ របស់ថ្នាក់ដឹកនាំក្រុម ឬមេបញ្ជាការដឹកនាំ ​ពិសេសបទបញ្ជាផ្ទៃក្នុង នៃសមយុទ្ធរបស់ប្រទេសម្ចាស់ផ្ទះ ហើយ​ក៏រក្សាឱ្យបាននៅតម្លៃ ​សេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិ ​សម្រាប់ជាតិយើងផងដែរ៕ អត្ថបទ៖ទូច សោភ័ណ 

រដ្ឋមន្រ្ដីការងារ អំពាវនាវឱ្យយុវជនចាប់យកជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារនាពេលខាងមុខ

2023/11/11 11:56:19 am        210
ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវឱ្យយុវជនចាំយកការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារទាំងពេលបច្ចុប្បន្ន និងទៅអនាគត ដែលស្របតាមបដិវត្ដន៍ឧស្សាហកម្ម៤.០។ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយសភាពាណិជ្ជកម្មកម្ពុជា ​និងសមាគមនិយោជកចំនួន១៨ ស្តីពី​កិច្ចសហប្រតិបត្តិការលើការហាត់ការ ​និងកម្មសិក្សាដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ចាប់ពីពេលនេះតទៅ វិស័យបច្ចេកវិទ្យា នឹង​បញ្ជ្រាប​ចូលនៅគ្រប់ទីកន្លែងទាំងអស់តែម្ដង បន្ទាប់ពីបច្ចេកវិទ្យាកាន់តែទំនើប ​ដែលតម្រូវឱ្យយុវជនត្រូវមានចំណេះ និងជំនាញច្បាស់លាស់។ ឯកឧត្តម ​បានលើកឡើងថា យុវជន ឬកម្មករនិយោជិត ​ត្រូវចេះបង្កើនសមត្ថភាព​ និងជំនាញ មុននឹងចូល និងបំពេញការងារនៅក្នុងក្រុមហ៊ុន រោងចក្រសហគ្រាស ដើម្បីអាចមានសមត្ថភាព​ទាំងជំនាញ និងបច្ចេកវិទ្យាក្នុងការបំពេញការងារមានម៉ាស៊ីនទំនើប និងប្រើប្រាស់កុំព្យូទ័រ​បានយ៉ាងងាយស្រួល។នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ហេង សួរ បានស្នើឱ្យក្រុមហ៊ុន និងរោងចក្រសហគ្រាស សុំចូលរួម​សហការឱ្យបុគ្គលិករបស់ខ្លួនមានឱកាស ដើម្បីចេញទៅបន្ដការសិក្សារៀនសូត្រជំនាញ​បន្ថែមផងដែរ។ ដោយឡែក ក្រសួងក៏នឹងខិតខំផ្ដល់ឱកាសបណ្ដុះបណ្ដាលបុគ្គលិក និងកម្មករ​នៅពេលយប់ ឬចុងសប្ដាហ៍ ដើម្បីបង្កើនសមត្ថភាពជូនពួកគាត់ផងដែរ ព្រោះថា ក្រោយការ​បណ្ដុះបណ្ដាលរួច ពួកគាត់អាចបំពេញការងារជូនក្រុមហ៊ុនកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយមិនចាំបាច់ស្វែងរកបុគ្គលិកជំនាញទៀតនោះទេ។សូមរម្លឹកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា ​បានដាក់គោលការណ៍ថា ត្រូវរៀនឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ ដែលជាពាក្យស្លោកគន្លឹះសម្រាប់ក្រុមការងារទទួលបន្ទុកលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន យុវនារី ក្នុងទិសដៅផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាម​ឱ្យចំគោលដៅ ព្រមទាំងប្រកបដោយសមត្ថភាព និងជំនាញ ស្របតាមតម្រូវការការងារ និងទីផ្សារផងដែរ។ សូមបញ្ជាក់បន្ថែមទៀតថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ សម្តេចធិបតី នឹង​ប្រកាស​ដាក់ឲ្យដំណើរការជាផ្លូវការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រ និងងាយរង​គ្រោះចំនួន ១,៥លាននាក់ ​ដើម្បីឲ្យកម្ពុជាមានធនធានមនុស្ស ​ក្នុងការបម្រើសេចក្តីត្រូវការ និង​ការវិនិយោគ ដែលមកពីក្រៅប្រទេស៕ អត្ថបទ៖ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន វាយតម្លៃខ្ពស់ចំពោះACUក្នុងការស៊ើបអង្កេត និងបំបែកសំណុំរឿងធំៗ
04/30/2026 08:04 PM
EU៖ ការដាក់ពង្រាយកងទ័ព នៅអឺរ៉ុប គឺ «ដើម្បីផលប្រយោជន៍របស់សហរដ្ឋអាមេរិក»
04/30/2026 08:04 PM
លោក Trump ៖ សហរដ្ឋអាមេរិកនឹងបញ្ចេញឯកសារមនុស្សពិភពផ្កាយក្នុងពេលដ៏ខ្លីខាងមុខនេះ
04/30/2026 08:04 PM
ជនជាតិជ្វីហ្វអង់គ្លេស ទាមទារកិច្ចប្រឹងប្រែងបន្ថែមទៀតពីរដ្ឋាភិបាល ក្រោយការវាយប្រហារដោយកាំបិត
04/30/2026 08:04 PM
កណ្តុររាតត្បាតជំរំតង់នៅតំបន់ហ្គាហ្សា ខាំក្មេងៗ និងធ្វើឲ្យរីករាលដាលជំងឺ
04/30/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ អំពាវនាវឲ្យមាន «ភាពជាដៃគូឆ្លងមហាសមុទ្រអាត្លង់ទិកអាចទុកចិត្តបាន»
04/30/2026 08:04 PM
អាស៊ានប្ដេជ្ញាបញ្ចៀសការហាមឃាត់ការនាំចេញ និងចែករំលែកប្រេងឥន្ធនៈ ខណៈតម្លៃប្រេងហក់ឡើង
04/30/2026 07:04 PM
ប្រធានថាមពលអាមេរិក៖ អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួមនឹងបង្កើនការផលិតប្រេង ក្រោយជម្លោះអ៊ីរ៉ង់
04/30/2026 07:04 PM
ចិនគំរាមសងសឹក EU ប្រសិនបើប្លុកហាមឃាត់ឧបករណ៍របស់ក្រុមហ៊ុន Huawei
04/30/2026 07:04 PM
ក្រុមសិទ្ធិមនុស្ស៖ មនុស្សយ៉ាងតិច ៣៥៨នាក់ ត្រូវបានប្រហារជីវិត ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន
04/30/2026 07:04 PM