ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

និស្សិតកម្ពុជាកំពុងសិក្សានៅខេត្តអានហ៊ួយ បង្ហាញសិល្បៈ និងវិប្បធម៌ខ្មែរ ក្នុងពិព័រណ៍វប្បធម៌​អន្តរជាតិនៅចិន

2023/11/06 12:29:21 pm        378
ភ្នំពេញ៖ និស្សិតអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ហៅថា និស្សិត អ.ម.ត កំពុងសិក្សានៅសាកលវិទ្យាល័យអានហ៊ួយ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ៤ខែវិច្ឆិកា ឆ្នាំ ២០២៣ ថ្មីៗនេះ បានចូលរួមក្នុងកម្មវិធីពិព័រណ៍​វប្បធម៌អន្តរជាតិ ដែលរៀបចំដោយសាកលវិទ្យាល័យអានហ៊ួយ ប្រទេសចិន ដែលមានប្រមាណជាង២១ប្រទេសចូលរួម ។ក្នុងនោះដែរ និស្សិតអាហារូបករណ៍ អ.ម.ត ដែលមានលោក មាន អឺរ៉ូ ,លោក ឡា ហុកឡុង និងលោក សាវុធ កុលច័ន្ទរិទ្ធ ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់ឯកឧត្តម ឡាវ វ៉ាន់ ប្រធានផ្នែកគ្រប់គ្រងនិស្សិក្រៅប្រទេស ​និងជាប្រធាក្រុមការងារគ្រប់គ្រងនិស្សិត​ក្រៅប្រទេស​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំនិស្សិតខ្មែរដែល​កំពុងសិក្សានៅសាកលវិទ្យាល័យ​អានហ៊ួយ សម្ដែងបង្ហាញនូវ «របាំគោះត្រឡោក » «គុណល្បុកតោខ្មែរ» «សំលៀកបំពាក់​ប្រពៃណីខ្មែរ» « ខ្មុកល្ខោនខោលខ្មែរ» «ម្ហូបនិងបង្អែមខ្មែរ» «ចង្វាក់រាំមួយចំនួនរបស់ខ្មែរ» និងសម្ភារវប្បធម៌ប្រពៃណីខ្មែរជាច្រើនផ្សេងទៀត។សកម្មភាពចូលរួមកម្មពិធីនេះបានបង្ហាញឱ្យឃើញនូវឆន្ទៈនិស្សិតខ្មែរក្នុងការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី អរិយធម៌ជាតិខ្មែរទៅកាន់និស្សិតបរទេសឱ្យ​បានដឹងលឺ​ពី​ភាព​អស្ចារ្យ​នៃប្រទេសកម្ពុជា។លើសពីនេះទៅទៀត ​ការចូលរួមនេះដែរ​បានបង្ហាញអោយកាន់​តែ​ជាក់ច្បាស់ពី​សាមគ្គីភាព​រវាង​និស្សិតខ្មែរសិក្សានៅប្រទេសចិន ​និងបង្ហាញពីមិត្តភាពដែកថែប «កម្ពុជា-ចិន-អន្តរជាតិ»៕

រដ្ឋសភាធ្វើសិក្ខាសាលាស្ដីពីកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច

2023/11/06 12:18:03 pm        145
ភ្នំពេញ៖ រដ្ឋសភាជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី ៦ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានរៀបចំសិក្ខាសាលា​ស្តីពីការ​កសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុ​សាធារណៈសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។សិក្ខាសលានេះ បានប្រារព្ធធ្វើក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ​ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​និងសហការី ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និង លោក លោកស្រី ជា​តំណាងអង្គការ និងក្រសួងពាក់ព័ន្ធអញ្ជើញចូលរួម នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។សិក្ខាសាលានេះ មានគោលបំណងបញ្ជ្រាបការយល់ដឹងជូន​ សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា​ និងសាធារណជនឱ្យយល់ជ្រួតជ្រាបពីការកសាង​ក្របខ័ណ្ឌគោល​នយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំ​សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ សូមជម្រាបថា ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមក រាជរដ្ឋាភិបាលកម្ពុជាមិនបានបង្អន់កិច្ច​ខិតខំ​ប្រឹងប្រែងក្នុងការជំរុញការអនុវត្តការកែទម្រង់សំខាន់ៗ​នោះទេ ​ជាពិសេស ការអនុវត្តនឹង​សម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រ ​ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រចតុកោណទាំង ៤ ដំណាក់កាល ​ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ សំដៅជំរុញកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាប័ន្ន។ ជាក់ស្តែង រាជរដ្ឋាភិបាលបាន​ដោះស្រាយជាបន្តបន្ទាប់នូវបញ្ហាប្រឈមសំខាន់ៗ ដែលបណ្តាវិនិយោគិននិងធុរជនបានជួប​ប្រទះក្នុងគ្រប់វិស័យ ដើម្បីបង្កភាពងាយស្រួល និងបង្កើតបរិយាកាសអំណោយ​ផលដល់​ការធ្វើអាជីវកម្ម និងវិនិយោគ៕

សម្ដេចធិបតីបញ្ជាក់អំពីគម្រោងផ្ដល់លទ្ធភាពឱ្យពលរដ្ឋស្នើសុំសេវាសាធារណៈពីថ្នាក់ក្រុង ស្រុក តាមប្រព័ន្ធបច្ចេកវិទ្យា

2023/11/06 12:07:12 pm        215
ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បានឆ្លៀតគូសបញ្ជាក់អំពីគម្រោងធ្វើទំនើបកម្មសេវាសាធារណៈមួយ​ចំនួននៅថ្នាក់ក្រុង ស្រុក ខណ្ឌ ដោយប្ដូរពីការតម្រូវឱ្យប្រជាពលរដ្ឋស្នើសុំដោយផ្ទាល់ ទៅជាការស្នើសុំតាម​ប្រព័ន្ធបច្ចេកវិទ្យា។ថ្លែងដោយរម្លឹកអំពីការអនុវត្តសាកល្បង​ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នូវ​ថ្នាលបច្ចេកវិទ្យាថ្មីមួយ ដែលផ្ដល់លទ្ធភាពឱ្យពលរដ្ឋអាចស្នើសុំសេវា​សាធារណៈមួយ​ចំនួន​តាមប្រព័ន្ធឌីជីថល នៅថ្នាក់ក្រុង ស្រុក ក្នុងខេត្តតាកែវ សម្ដេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការរៀបចំថ្នាលបច្ចេកវិទ្យាថ្មីមួយនេះ ត្រូវដាក់គោលដៅអនុវត្តនៅថ្នាក់ក្រុង ​ស្រុកតែម្ដង ពោលគឺមិនមែន​មានន័យថា​ ដោយសារការស្នើសុំរបស់ពលរដ្ឋអាចធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យា ថ្នាក់ជាតិនឹងយកសេវានោះពីថ្នាក់ក្រុង ស្រុក ឡើងមកវិញនោះឡើយ។សម្ដេចធិបតី បានគូសបញ្ជាក់ក្នុងន័យដើមថា«ខ្ញុំសូមបញ្ជាក់ថា ការរៀបចំថ្នាលបច្ចេកវិទ្យានេះ មិនមែនសម្រាប់ទាញសិទ្ធិ(ផ្ដល់សេវា)មកក្រសួងវិញទេ។ ព្រោះក្រែងលោមានអ្នកថា​ពីមុនក្រសួង​ប្រតិភូកម្មឱ្យមូលដ្ឋាន ដើម្បីកុំឱ្យប្រជាជនគាត់ពិបាកមកឆ្ងាយ តែឥលូវប្រជាជនគាត់​អាចធ្វើតាម​ប្រព័ន្ធបច្ចេកវិទ្យាហើយ ដូច្នេះយក(ពីក្រុង ស្រុក)មកដាក់ក្រសួងវិញទៅ។ គឺអត់ទេ! បច្ចេកវិទ្យាទាំងអស់នេះ​ គឺធ្វើដើម្បីបម្រើគោលនយោបាយរបស់យើង ហើយគោលនយោបាយ​របស់យើង គឺបាញ់ឆ្ពោះទៅមូលដ្ឋាន គឺគាត់អាចដាក់ពាក្យសុំតាម​អនឡាញ ហើយពេលបាន គាត់មកយកនៅក្រុង ស្រុកតែម្ដង»។សូមបញ្ជាក់ថា សម្ដេចធិបតី បានរម្លឹកបញ្ជាក់អំពីគម្រោងការមួយនេះ បន្ទាប់ពីបានមាន​ប្រសាសន៍​ច្រើនអំពីលទ្ធផល នៃការផ្ទេរមុខងារ តួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវពីថ្នាក់​ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងសារៈសំខាន់ នៃការធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រង និងដឹកនាំផ្ទៃក្នុងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ជាពិសេសការពង្រឹងសមត្ថភាពមន្រ្តី ​ដើម្បីឆ្លើយតបគោលនយោបាយពង្រឹងសេវាសាធារណៈ រួមទាំងការប្រើប្រាស់បច្ចេកវិទ្យា។ថ្លែងអំពីបច្ចេកវិទ្យា ភ្ជាប់នឹងសេវាសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្ដេចធិបតី បាន​បន្តថា«បច្ចេកវិទ្យា ជាបច្ចុប្បន្ន និងទៅអនាគត! យើងត្រូវដើរ ហើយយើងរៀបចំហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យាជាមុនតែម្ដង។ វាក៏ដូចមេមាន់ ​និងពងមាន់ ដែលគេសួរថា មួយណាកើតមុន? តើរាជរដ្ឋាភិបាលចាំបាច់ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ទាល់តែប្រជាពលរដ្ឋយើង​ប្រើទាំងអស់ ឬមួយក៏យើងត្រូវរៀបមុនដើម្បីឱ្យពលរដ្ឋយើងមានលទ្ធភាពប្រើប្រាស់ ហើយចាប់ផ្ដើមពីចំនួនតិច ទៅជាប្រើប្រាស់ទូលំទូលាយ? ​អ៊ីចឹងយើងត្រូវដើរមុន រៀបចំឱ្យបាន»។គួរកត់សម្គាល់ថា អាទិភាពគន្លឹះ​ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រួមមាន«មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។ រាជរដ្ឋាភិបាលនីតិកាលទី៧ ​ដឹកនាំ​ដោយសម្ដេចធិបតី បាន​ចាត់ទុក«បច្ចេកវិទ្យាឌីជីថល» ជាគន្លឹះសម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និង បរិវត្តកម្ម ឌីជីថលនៃសេដ្ឋកិច្ច ​និងសង្គមកម្ពុជា។ រដ្ឋាភិបាលនីតិកាលទី៦ ក៏បានដាក់ចេញនូវគោល​នយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដោយផ្តោតលើចក្ខុវិស័យ​«កសាង​រដ្ឋាភិបាលឌីជីថល​ដើម្បីលើកកម្ពស់គុណភាពជីវិត ​និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើ​សេវាសាធារណៈឱ្យកាន់តែប្រសើរ»៕

កម្ពុជាធ្វើជាម្ចាស់ផ្ទះបើកសិក្ខាសាលាស្តីពី "ការអភិវឌ្ឍវិស័យវប្បធម៌ និងសិល្បៈ នៅអាស៊ីអាគ្នេយ៍ ពិសេសផ្នែកសិប្បកម្ម

2023/11/06 11:51:09 am        198
ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំបើកសិក្ខាសាលាស្តីពី "ការអភិវឌ្ឍវិស័យវប្បធម៌ និងសិល្ប: នៅអាស៊ីអាគ្នេយ៍ ពិសេសផ្នែកសិប្បកម្ម ក្រោយការឆ្លងរាតត្បាតជំងឺកូវីដ-១៩” សិក្ខាសាលាត្រូវបានរៀបចំនៅទីក្រុងភ្នំពេញចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ 2023 ដោយមានការចូលរួមពីអ្នកជំនាញមកពីបណ្តាលប្រទេស​សមាជិកអាស៊ានទាំង១០ប្រទេស។បើតាមឯកឧត្តម ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាប្រធាន SCC-កម្ពុជា បានឲ្យដឹងថា សិក្ខាសាលានេះ មានគោលបំណង ស្វែងរកយុទ្ធសាស្ត្រ និងអនុសាសន៍ក្នុងការកែលម្អ ​និងបង្កើនប្រាក់ចំនូលក្នុងវិស័យវប្បធម៌ ​និងសិល្បៈ ដើម្បីជួយឲ្យ​ប្រជាជននៅក្នុងតំបន់អាស៊ានកាន់តែមានភាពច្នៃប្រឌិត ហើយអាចធន់និងឆ្លើយតបកាន់​តែច្រើន​ទៅនឹងបញ្ហាផ្សេងៗ ក៏ដូចជាបង្កើតវប្បធម៌នៃភាពជាសហគ្រិននៅក្នុងតំបន់អាស៊ាន​ជាពិសេស​ផ្នែកសិល្បៈហត្ថកម្មបន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ។ សិក្ខាសាលាស្តីពី "ការអភិវឌ្ឍវិស័យវប្បធម៌និងសិល្ប: នៅអាស៊ីអាគ្នេយ៍ ពិសេសផ្នែកសិប្បកម្ម ក្រោយការឆ្លងរាតត្បាតជំងឺកូវីដ-១៩" បានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិវប្បធម៌អាស៊ាន (ASEAN CULTURAL FUND) ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ហើយគម្រោងនេះនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៣។ សិក្ខាសាលានេះជួយដល់អាស៊ានក្នុងការ កំណត់យុទ្ធសាស្ត្រ និងអនុសាសន៍សម្រាប់​ការអភិវឌ្ឍ​វិស័យ​វប្បធម៌ និងសិល្បៈក្រោយកូវីដ-១៩ ​និងការកសាងបណ្តាញរវាង​ប្រទេសសមាជិកអាស៊ាន ដើម្បីមានការផ្លាស់ប្តូរបទពិសោធន៍លើគោលនយោបាយ និងយុទ្ធសាស្ត្រប្រកប​ដោយភាព​ច្នៃប្រឌិត។លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្លែង​អំណរគុណ​ជាពិសេសចំពោះសហការីនៃលេខាធិការដ្ឋានអាស៊ាន ​ដែលតែងតែសម្របសម្រួល និងគាំទ្រ​ដល់រដ្ឋសមាជិកអាស៊ានទាំងអស់ និងកោតសរសើរចំពោះលោកស្រី Fiori Rizki Djuwita តំណាង​លេខាធិការដ្ឋានអាស៊ានសម្រាប់វត្តមានរបស់នាងនៅទីនេះ និងការគាំទ្រសម្រាប់​សិក្ខាសាលា​ក្នុងនាមអាស៊ាន SCC ។ កម្ពុជាមានឱកាស និងកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះគម្រោងនេះក្នុងអំឡុងពេលផលប៉ះពាល់​ពិភពលោកក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩។ ជំងឺរាតត្បាតក្នុងតំបន់ និងក្នុងពិភពលោកផ្តល់នូវក្តីបារម្ភចំពោះតម្លៃមនុស្ស និងផលប៉ះពាល់សេដ្ឋកិច្ចសង្គមនៃ COVID-19 ហើយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការអនុវត្តគោលនយោបាយគោលដៅដើម្បីធានាប្រជាជនរបស់យើងថាអាស៊ាន គឺជាអ្នកនាំមុខគេនៃសមរភូមិដ៏សំខាន់នេះ និងវិបត្តិនាពេលអនាគត។ ផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 គឺទាមទារឱ្យមានការឆ្លើយតបរួមរបស់រដ្ឋាភិបាល និងប្រទេសនានា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត។ លោកជំទាវ រដ្ឋលេខាធិការវប្បធម៌ បានបញ្ជាក់ថា សកម្មភាពរបស់យើងថ្ងៃនេះ គឺជាគំនិតផ្តួចផ្តើម និងជាសាក្សីនៃការប្រកួតប្រជែងរបស់យើងក្នុងការប្រមូលផ្តុំអ្នកជំនាញសិល្បៈ និងអ្នកប្រាជ្ញាវប្បធម៌ជាច្រើនរូបមកពីទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីចែករំលែក និងពិភាក្សាអំពីប្រធានបទសំខាន់បំផុតមួយអំពីរបៀបអភិវឌ្ឍវិស័យវប្បធម៌ និងសិល្បៈ ជាពិសេសផ្នែកសិល្បៈហត្ថកម្ម។ ក្នុងតំបន់ បន្ទាប់ពីវិបត្តិសកលដែលបង្កឡើងដោយជំងឺរាតត្បាត COVID-19។ វិស័យសិល្បៈ និងវប្បធម៌ ​ជាពិសេសបានជួបប្រទះនឹងបញ្ហាប្រឈមដែល​មិនធ្លាប់មានពីមុនមក។ ទោះបីជាយ៉ាងណាសិល្បករនិង អ្នកជំនាញវប្បធម៌ បានរីកចម្រើនក្នុងការបន្តអាជីពសិល្បៈរបស់ខ្លួន។កិច្ចខិតខំប្រឹងប្រែងទាំងនេះបានជួយសហគមន៍ដាច់ស្រយាលឱ្យបន្តទំនាក់ទំនង​ក្នុងអំឡុងពេល​ធម្មតាថ្មី ​និងអនុញ្ញាតឱ្យមានការយល់ដឹងកាន់តែច្រើន និងសាជីវកម្មនៅក្នុងតំបន់របស់​យើង​ដើម្បីជម្នះការលំបាកឱ្យបានត្រឹមត្រូវ៕អត្ថបទ រដ្ឋា

បាក់ឌុបឆ្នាំនេះ បេក្ខជនប្រឡងប្តេជ្ញាប្រឹងប្រែងដោយសមត្ថភាពពិត ដើម្បីទទួលបាននិទ្ទេសល្អ

2023/11/06 11:16:26 am        1272
ភ្នំពេញ៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ បានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែង​ធ្វើឱ្យអស់សមត្ថភាពលើគ្រប់វិញ្ញាសាប្រឡង ដើម្បីទទួលបានលទ្ធផលជាប់ និងនិទ្ទេសល្អផងដែរ ។ ខណៈដែលការប្រឡង បានដំណើរទៅពេញមួយព្រឹកទៅហើយ បេក្ខជនប្រឡង នៃមណ្ឌលជាស៊ីម សន្ធរម៉ុក បានបង្ហាញអារម្មណ៍​សប្បាយចិត្ត ព្រោះវិញ្ញាសាប្រលង​សុទ្ធសឹង​ជាអ្វីដែលពួកគាត់​បាន​រំលឹក ​និង​ទន្ទេញ​មករហូត ។ ​ហើយក្នុងដំណាក់កាលនេះ ​គឺជាអ្វីដែលពួកគាត់ត្រូវបំពេញ​ឱ្យបាន​ល្អបំផុត ដើម្បីបន្តសម្រេចភាពជោគជ័យ ទៅថ្ងៃមុខ ។អាណាព្យាបាល និង​សាច់ញាតិ​ របស់បេក្ខជនប្រឡង ​បាននាំគ្នាទៅជួយ​ផ្តល់​កម្លាំងចិត្តដល់បេក្ខជន ដោយការជូនទៅដល់មណ្ឌលប្រឡង​ដោយផ្ទាល់ ​និងបាន​អង្គុយរងចាំរហូតកូនៗ​ប្រឡងចប់ ។ ពួកគាត់ ​បានលើកឡើងថា​ ក្នុងនាមឪពុកម្តាយ ​បានត្រឹមជាការផ្តល់កម្លាំងចិត្តដល់កូនប៉ុណ្ណោះ ហើយ​ភាពជាក់ស្តែង ​គឺកូនត្រូវប្រឹងប្រែងដោយសមត្ថភាពផ្ទាល់ខ្លួន ​សម្រាប់​ការប្រឡប់​ឱ្យបានជាប់ ដើម្បីភាពជោគជ័យ​សម្រាប់ខ្លួនឯងផង​ សម្រាប់មុខមាត់​ឪពុកម្តាយ និង​ជា​សសរ​ទ្រូង​ដ៏​រឹងមាំ​របស់​សង្គមជាតិផងដែរ ។លោកទៀវ សំអឿន ​អភិបាលរងខណ្ឌទួលគោក ​បានប្រាប់ BTV ​ឱ្យដឹងថា​ ជុំវិញមណ្ឌលប្រឡង ជា​ស៊ីមសន្ធរម៉ុក ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីការការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់​របៀបរៀបរយល្អផងដែរ​ ដើម្បីធានាបានថា ​ដំណើរការ ​នៃការប្រឡង អាច​ប្រព្រឹត្តិទៅ​បានដោយរលូន ។គួរបញ្ជាក់ថា មណ្ឌលវិទ្យាល័យជាស៊ីមសន្ធរម៉ុក ​មានបេក្ខជនប្រឡងសរុប១១២៥នាក់ ដែល​មណ្ឌលនេះជាមណ្ឌលមួយ​ ក្នុងចំណោម០៦មណ្ឌលប្រឡង ​នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដែល​មានបេក្ខជនសរុប ៥៦៨៦នាក់ ​ស្រី២២៧៦នាក់ ។​ ក្នុងនោះដែរ បើសរុបក្នុងក្របខណ្ឌរាជធានី​ភ្នំពេញទាំងមូល គឺមានមណ្ឌលប្រឡងសរុប ៣១មណ្ឌល ៕ អត្ថបទ ៖ លីហេង

សម្ដេចធិបតីផ្ដល់អនុសាសន៍ចំនួន ៦ ចំណុចដល់ក្រសួងមហាផ្ទៃ ដើម្បីបង្កើនប្រសិទ្ធភាពការ

2023/11/06 11:04:23 am        200
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ដល់អនុសាសន៍ចំនួន ៦ ចំណុច ដល់ក្រសួងមហាផ្ទៃ ដើម្បីបង្កើតប្រសិទ្ធភាពការងារ ជាពិសេស​ការ​អនុវត្ត​ការងារ​ទៅ​ថ្នាក់​មូលដ្ឋាន និងការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ដល់អនុសាសន៍បែបនេះ ក្នុង​ឱកាស​អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មីនៃ ទីស្ដីការ​ក្រសួង​មហាផ្ទៃ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។សម្ដេចធិបតីបានផ្តល់អនុសាសន៍ដល់ក្រសួងមហាផ្ទៃ ត្រូវពង្រឹងសមត្ថភាពមន្ត្រីរបស់ខ្លួន ជា​ពិសេស​មន្ត្រីណាដែលនៅកៀកនឹងប្រជាពលរដ្ឋឲ្យមាន មនសិការក្រមសីលធម៌ វិជ្ជាជីវៈព្រមទាំ​ង​សមត្ថភាព​សក្តិសមជាទីពឹងរបស់ប្រជាពលរដ្ឋ ពង្រឹងការវាយតម្លៃ ការតែងតាំង​ទាំង​ស៊ីវិល​ទាំង​នគរបាល​ឲ្យបានច្បាស់លាស់ ជាពិសេសពិនិត្យមើលរាល់ការតែងតាំង។សម្ដេចបានផ្ដល់អនុសាសន៍ដល់ក្រសួងមហាផ្ទៃ ត្រូវពង្រឹងនូវភាពស្អាតស្អំ ជាពិសេស​ត្រូវ​ពង្រឹង​យន្តការ​ត្រួតពិនិត្យផ្ទៃក្នុងរបស់ខ្លួន ដើម្បីទប់ស្កាត់ភាពអសកម្មនានា ជាពិសេសការ​ប្រើប្រាស់​អំណាច​ខុសច្បាប់ និងត្រូវចាត់វិធានការ ត្រឹមត្រូវ ប្រសិនបើមានករណីនេះកើតឡើង។ ក្រសួងមហាផ្ទៃ ត្រូវធ្វើវិចារណកម្ម ប្រសិទ្ធភាព និងភាពងាយស្រួល នៃការផ្ដល់សេវា​សាធារណៈ​របស់​ខ្លួន​ ដើម្បី​ធានាថា​គ្មាន​នីតិវិធីណាមួ​យ​ដែល​បង្ក​ការ​លំបាក​ដែល​មិន​ចាំបាច់​ដល់​ប្រជាពលរ​ដ្ឋ​ឡើយ​។​សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានផ្ដល់អនុសាសន៍ដល់ក្រសួងមហាផ្ទៃ ត្រូវពង្រឹង​នូវ​យន្ត​ការ​ច្រក​ចេញ-ចូ​ល​តែមួយនិងយកចិត្តទុកដាក់រៀបចំសេវាសាធារណៈនៅក្នុងប្រព័ន្ធបច្ចេកវិទ្យា ដោយ​ត្រូវ​ផ្ដល់​អាទិភាព​ដល់​សេវា​សាធារណៈ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ការ​ចាំបាច់​ឬ​ជា​ញឹក​ញាប់​ដូច​ជា​សេវា​អត្រា​នុកូលដ្ឋាន ការស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្ម និងសេវាពាណិជ្ជកម្មជាដើម។ក្រសួងមហាផ្ទៃ ត្រូវធ្វើការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ធានា​ប្រសិទ្ធភាព​នៃកា​រ​វិភាគ​ធនធាន​ទៅកា​ន់ថ្នា​ក់​ក្រោម​ជាតិ​ដើម្បី​ធានា​ថាថ្នាក់​ក្រោម​ជាតិ​អាច​បំពេញ​មុខងារ​និង​ធារកិច្ច​ដែល​ត្រូវ​បាន​ធ្វើប្រតិភូកម្មដោយជោគជ័យ។ក្រសួងមហាផ្ទៃត្រូវពង្រឹងការតាមដានត្រួតពិនិត្យនិងវាយតម្លៃរាល់គោលនយោបាយទាំងអស់ដែលថ្នាក់ជាតិបានដាក់ចេញឲ្យថ្នាក់ក្រោមជាតិអនុវត្តដើម្បីពង្រឹងការផ្សារភ្ជាប់គោលនយោបាយទៅនឹងការអនុវត្តជាក់ស្ដែងនិងដើម្បីធានាបាននូវការបម្រើបងប្អូនប្រជាពលរដ្ឋឲ្យអស់លទ្ធភាព ប្រកបដោយប្រសិទ្ធភាពនិងវិជ្ជាជីវៈខ្ពស់៕

លោក អូបាម៉ា៖ សង្រ្គាមនៅហ្កាហ្សា កំពុងសម្លាប់មនុស្ស «ដែលមិនពាក់ព័ន្ធអ្វីដែលក្រុមហាម៉ាសបានធ្វើ»

2023/11/06 11:00:09 am        183
អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា បាននិយាយនៅក្នុងអត្ថាធិប្បាយដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍ថា ការសម្លាប់រង្គាលកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស នៅប្រទេសអ៊ីស្រាអែលភាគខាងត្បូងគឺ«គួរឲ្យរន្ធត់» និងមិនសមហេតុផល ប៉ុន្តែអ្វីដែល «ជាការពិតផងដែរនោះ គឺថា ការកាន់កាប់ និងអ្វីដែលកំពុងកើតឡើងចំពោះប៉ាឡេស្ទីន គឺមិនអាចទទួលយកបាន» ។ការអធិប្បាយនេះ ធ្វើឡើង បន្ទាប់ពីលោក អូបាម៉ា បានព្រមានថា ប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា អាច «ថយក្រោយ» ដោយលើកហេតុផលថា ខណៈដែលអ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ការស្លាប់ជនស៊ីវិលណាមួយ នឹងបង្កើនការគាំទ្រដល់ភាពជ្រុលនិយម និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ រយៈពេលវែងរបស់ប្រទេសនេះ។នៅក្នុងអន្តរាគមន៍ចុងក្រោយបង្អស់របស់ខ្លួន អតីតប្រធានាធិបតីរូបនេះ បានទាមទារឲ្យភាគីទាំងអស់នៃការជជែកពិភាក្សាគ្នាជុំវិញអ៊ីស្រាអែល និងប៉ាឡេស្ទីន ឲ្យទទួលស្គាល់ «ភាពស្មុគស្មាញ» នៃជម្លោះ និងការការឈឺចាប់ជាក់ស្តែងរបស់ភាគីទាំងអស់។លោក អូបាម៉ា បានថ្លែងថា៖«មានប្រវត្តិរបស់ជនជាតិជ្វីហ្វ ដែលអាចត្រូវបានបណ្តេញចេញ លុះត្រាតែជីដូនជីតារបស់អ្នក ឬជីដូនជីតាទួតរបស់អ្នក ឬពូរបស់អ្នក ឬមីងរបស់អ្នក ប្រាប់អ្នកពីរឿងរ៉ាវអំពីភាពខ្វះការពិចារណាអំពីការប្រឆាំងនឹងជ្វីហ្វនិយម ហើយអ្វីដែលជាការពិត គឺថានៅពេលនេះ មានមនុស្សកំពុងស្លាប់ ដោយមិនមានពាក់ព័ន្ធនឹងអ្វីដែលក្រុមហាម៉ាសបានធ្វើនោះទេ»។

ប្រមុខការទូតអាមេរិក ទៅទស្សនកិច្ចអ៊ីរ៉ាក់ក្នុងបំណងទប់ស្កាត់ការហៀរជម្លោះពីហ្កាហ្សា

2023/11/06 10:57:02 am        119
លោកAntony Blinken ប្រមុខការទូតអាមេរិក បានធ្វើដំណើរទស្សនកិច្ចដោយពុំបានប្រកាសរបស់លោកទៅកាន់ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យទី៥វិច្ឆិកា ខណៈលោកធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងបំណងបន្ធូរភាពតានតឹង បន្ទាប់ពីសង្រ្គាមបានផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់តំបន់ West Bank គ្រប់គ្រងដោយអ៊ីស្រាអែល លោក Blinken បានឈប់នៅក្នុងទីក្រុងបាកដាដ កាលពីល្ងាចថ្ងៃអាទិត្យ សម្រាប់ដំណើរលើកដំបូងរបស់លោកទៅកាន់ប្រទេសនោះ ជាអ្នកការទូតជាន់ខ្ពស់អាមេរិក និងបានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ មហាម៉េដ អាល់ស៊ូដានី (Mohammed al Sudani)។ លោកនិយាយថា សហរដ្ឋអាមេរិក កំពុងធ្វើការយ៉ាងលំបាកដើម្បី ធានាថា ជម្លោះនៅក្នុងតំបន់ហ្កាហ្សា នឹងមិនហៀរចេញនោះទេ។ លោក Blinken និយាយថា ការសន្ទនារបស់លោកជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់ប្រកបដោយភាពស្មោះត្រង់និងរលូន ហើយថាសហរដ្ឋអាមេរិក កំពុងធ្វើការដើម្បីធានាបាននូវការប្រការប្រយុទ្ធគ្នាដើម្បីជំនួយមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សា ដែលនឹង ផ្ដល់ចំណុចអាទិភាពសំខាន់ៗមួយចំនួន រួមទាំងការទទួលបានជំនួយបន្ថែមទៀត និង ការរំដោះចំណាប់ខ្មាំងចេញពីក្រុមហាម៉ាស។ ទីក្រុងវ៉ាស៊ីនតោន ចង់បានការទប់ស្កាត់ការហៀរចេញនៃជម្លោះកាន់តែទូលំទូលាយក្នុងតំបន់នេះ និងបានបង្កើនសកម្មភាពផ្នែកការទូតជាមួយបណ្ដាប្រទេសក្នុងតំបន់ ដែលប្រជាពលរដ្ឋរបស់ខ្លួន បានផ្ទុះការខឹងសម្បាចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា៕

សម្ដេចធិបតី ស្នើថ្នាក់ក្រោមជាតិរាយការណ៍ពីចំណុចខ្វះខាតរបស់មន្ត្រី ដើម្បីផ្ដល់ការ បណ្ដុះបណ្ដាលជូន

2023/11/06 10:56:34 am        175
មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានស្នើដល់​គ្រប់​មន្ត្រី​នៅ​ថ្នាក់ក្រោមជាតិ ជាពិសេសថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវខិតខំ​ដោះ​ស្រាយ​បញ្ហា​នៅ​ចំពោះ​មុខ​ជាក់ស្ដែងជូនប្រជាពលរដ្ឋ។សម្ដេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ក្នុងករណីមន្ត្រីមិន​មាន​សមត្ថភាព​នៅ​ក្នុង​ផ្នែក​ជំនាញ​ណាមួយត្រូវរាយការណ៍មកថ្នាក់ជាតិ ជាពិសេសក្រសួងមហាផ្ទៃ ដើម្បីក្រសួង​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ពង្រឹងស​មត្ថភាពជំនាញបន្ថែមជូនដល់មន្ត្រីនោះ។ក្នុងពិធីនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវ​ចេញ​គោលការណ៍កំណត់ឱ្យបានច្បាស់លាស់ថា តើកម្រិតណាគោលការណ៍ណា ដែល​អាជ្ញាធរ​នៅ​ថ្នាក់​ក្រោម​ជាតិមានសិទ្ធិនៅក្នុងការសម្រេចដោះស្រាយបាន ដើម្បីកុំឱ្យបញ្ហាកើតមានឡើងហើយ ត្រូវ​បញ្ជូនមក ថ្នាក់ជាតិដោះស្រាយទាំងអស់ ដែលជា​ហេតុ​ប​ង្ក​ឱ្យ​មាន​ភាព​យឺត​យ៉ាវ​នៅក្នុ​ង​ការ​បម្រើសេវា​ជូនពលរដ្ឋ។កន្លងមកមានការកកស្ទះសំណុំរឿងជាច្រើននៅក្រសួង និងស្ថាប័ននានា ដោយសារ​តែ​អាជ្ញាធរ​នៅថ្នាក់ក្រោមជាតិ មិនហ៊ាននៅក្នុងការពិនិត្យដោះស្រាយ គឺបានត្រឹមតែសម្របសម្រួល បើ​សម្រប​សម្រួល មិនបាន មានតែបញ្ជូនមកថ្នាក់ជាតិ។ ថ្នាក់ជាតិ ត្រូវរៀបចំ​ក្រុម​ការងារ​ជំនាញ​ចុះ​ទៅ​ដល់​មូលដ្ឋាន សួរនាំទម្រាំដោះស្រាយបានមួយករណីៗ ត្រូវចំណាយពេលយូរ៕ ដោយ៖ គង់ ឌិន

អ្នកការទូតឥណ្ឌា៖ មន្ត្រីជាន់ខ្ពស់កាណាដា បានបំផ្លាញការស៊ើបអង្កេតលើករណីឃាតកម្មមេដឹកនាំសាសនាស៊ីក

2023/11/06 10:45:30 am        105
ឧត្តមស្នងការឥណ្ឌាប្រចាំនៅកាណាដា លោក សានចាយ គូម៉ា វឺម៉ា (Sanjay Kumar Verma) បានប្រាប់សារព័ត៌មាន GM នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ (០៤ វិច្ឆិកា) ថា ការស៊ើបអង្កេតរបស់នគរបាលកាណាដា លើករណីឃាតកម្មកាលពីខែមិថុនា លើមេដឹកនាំចលនាផ្ដាច់ខ្លួនសាសនាស៊ីក នៅខេត្តប្រ៊ីដធីស កូឡំប៊ី ត្រូវបានបំផ្លាញដោយការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់មន្ត្រីជាន់ខ្ពស់កាណាដាម្នាក់។ប្រទេសកាណាដា បានចោទប្រកាន់ថា ឥណ្ឌាមានការជាប់ពាក់ព័ន្ធនៅក្នុងឃាតកម្មនៅតំបន់ជាយក្រុង Vancouver របស់ពលរដ្ឋកាណាដា និងមេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក លោក Hardeep Singh Nijjar ដែលឥណ្ឌាហៅថាជា «ភេរវករ» ប៉ុន្តែឥណ្ឌា បានបដិសេធការចោទប្រកាន់នេះ។លោក Verma បានប្រាប់សារព័ត៌មាននោះថា៖ «យើងអាចនិយាយបានថា ឥឡូវនេះការស៊ើបអង្កេតរបស់កាណាដា ត្រូវបានគេបំផ្លាញរួចទៅហើយ។ តម្រុយសម្រាប់ការចោទប្រកាន់នោះ បានមកពីមនុស្សដែលមានឋានៈជាន់ខ្ពស់ម្នាក់ដោយនិយាយថាឥណ្ឌា ឬភ្នាក់ងារឥណ្ឌា នៅពីក្រោយហេតុការណ៍ឃាតកម្មនោះ»។ លោក Verma មិនបានបញ្ចេញឈ្មោះមន្ត្រីជាន់ខ្ពស់នោះទេ។ករណីចោទប្រកាន់មួយនេះ បានបង្កជម្លោះការទូតរវាងប្រទេសទាំងពីរ។ ប្រទេសកាណាដា បានដកអ្នកការទូតចំនួន ៤១រូបចេញពីប្រទេសឥណ្ឌា បន្ទាប់ពីទីក្រុងញ៉ូវ ដែលី កាលពីខែកញ្ញា បានស្នើសុំឱ្យទីក្រុងអូតាវ៉ា កាត់បន្ថយវត្តមានការទូតរបស់ខ្លួន បន្ទាប់ពីការចោទប្រកាន់របស់ប្រទេសកាណាដា ជុំវិញការសម្លាប់មេដឹកនាំផ្ដាច់ខ្លួនសាសនាស៊ីក រូបនោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
05/01/2026 03:05 PM
ក្រុមហ៊ុន Chevrolet Cambodia ផ្តល់ការចាក់ប្រេងរយៈពេល៣ឆ្នាំ ស្មើទឹកប្រាក់ ៦ ពាន់ដុល្លា សម្រាប់ម៉ូឌែល Chevrolet Colorado
05/01/2026 02:05 PM
អារ៉ាប៊ីសាអូឌីតត្រៀមដកការគាំទ្រថវិកាច្រើនពាន់លានដុល្លារពី LIV Golf បង្កការសង្ស័យលើអនាគតការប្រកួត
05/01/2026 02:05 PM
See You Soon ប្ដេជ្ញាខំប្រឹងដល់ទីបញ្ចប់ ទោះសល់ឱកាសស្ដួចស្ដើង ដើម្បីប្រជែងកៅអីវគ្គបន្ដ MPL
05/01/2026 02:05 PM
កម្ពុជាកំពុងមានសន្ទុះកើនឡើងជាលំដាប់ក្របខណ្ឌ នៃការអភិវឌ្ឍវិស័យដឹកជញ្ជូន តាមផ្លូវទឹក និងកំពង់ផែ
05/01/2026 02:05 PM
កម្មករនិយោជិតចម្រុះវិស័យចំនួនជាង ១ពាន់នាក់ ចូលរួមប្រារព្ធខួបអនុស្សាវរីយ៍​ទិវា​ពលកម្ម​អន្តរជាតិ
05/01/2026 02:05 PM
អណ្តូងទឹកស្អាត ១០ កន្លែង ជាកេរមរតកសប្បុរសធម៌មាតាបិតាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនពលរដ្ឋនៅស្រុកឈូក
05/01/2026 02:05 PM
FIFA៖ អ៊ីរ៉ង់នឹងមានវត្តមាននៅ World Cup ហើយលេងនៅទឹកដីអាមេរិក
05/01/2026 02:05 PM
Kobbie Mainoo បន្តកុងត្រាថ្មីជាមួយ Manchester United ដល់ឆ្នាំ ២០៣១
05/01/2026 01:05 PM
Ashley Young សម្រេចចិត្តចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ក្នុងវ័យ ៤០ ឆ្នាំ
05/01/2026 01:05 PM