ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតី៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាសរសៃឈាមសេដ្ឋកិច្ច សម្រាប់វិស័យដឹកជញ្ជូន

2023/11/06 10:44:23 am        366
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ មិនត្រឹមតែផ្ដល់ភាពងាយស្រួល និងកាត់​បន្ថយ​ពេល​វេលា​ច្រើន ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាសរសៃឈាមសេដ្ឋកិច្ចថ្មីមួយ សម្រាប់​បម្រើ​ឱ្យវិស័យដឹកជញ្ជូន និងការតភ្ជាប់របស់កម្ពុជាផងដែរ ជាពិសេស​បាន​ជំរុញ​ឱ្យ​ខេត្ត​ព្រះសីហនុ​កាន់​តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ឆ្លើយតបជាមួយ​នឹង​ចក្ខុ​វិស័យ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។យោងតាមលិខិតអបអរសាទររបស់សម្តេចធិបតីជូនចំពោះ លោក Zhou Yong នាយកក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd. ក្នុងឱកាស​ប្រារព្ធ​ពិធី​អបអរ​សាទរ​ខួប​១ឆ្នាំ នៃ​ការ​បើក​ឱ្យ​ប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាសមិទ្ធផល​ផ្លូវ​ប្រវត្តិសាស្ត្រ​ដំ​​បូង​បង្អស់របស់កម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាសម្ដេចធិបតីបាន ចូលរួមអបអរ​សាទរ​យ៉ាងក​ក់​ក្តៅ​បំផុតចំ​ពោះ​ក្រុម​ហ៊ុន Cambodia PPSHV Expressway Co., Ltd ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប១ឆ្នាំ នៃ​ការ​បើក​ឱ្យប្រើប្រាស់ជា ផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជា​សមិទ្ធផល​ផ្លូវ​ប្រវត្តិសាស្ត្រ​ដំ​បូងបង្អស់របស់កម្ពុជា។សម្ដេចមានប្រសាសន៍ថាក្រោយពីបានបើកឱ្យប្រើប្រាស់ផ្លូវល្បឿនលឿននេះ អស់រយៈពេល ១ឆ្នាំ​កន្លងមក យើងសង្កេតឃើញថា ផ្លូវល្បឿនលឿននេះ ទទួលបានការកោតសរសើរ និង​ការ​ពេញ​ចិត្ត​ពី​សំណាក់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលធ្លាប់​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ល្បឿន​លឿន​នេះ​ឆ្ពោះទៅខេត្តព្រះសីហនុ ឬតំបន់ផ្សេងៗទៀត ប្រកបដោយ ភាពសប្បាយរីករាយ ដូច្នេះ​ផ្លូវ​ល្បឿនលឿននេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ប្រសិទ្ធ​ភាព នៃ​កា​រ​ធ្វើ​ដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដោយបានជួយបញ្ចៀសការកកស្ទះចរាចរណ៍ និងកាត់​បន្ថយ​ពេល​វេលា​ធ្វើដំណើរមកត្រឹមតែប្រមាណ ២ម៉ោងប៉ុណ្ណោះ ដែលអាចធ្វើដំណើរទៅមករវាងភ្នំពេញ និង​ខេត្តព្រះសីហនុវិលល្ងាច ដោយងាយស្រួល និងសុវត្ថិភាព។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា ផ្លូវល្បឿនលឿននេះ មិនត្រឹមតែផ្ដល់ភាពងាយស្រួល និង​កាត់​បន្ថយពេលវេលាច្រើន ក្នុងការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្ដែវា​ពិត​ជា​បាន​ក្លាយ​ជា​សរសៃ​ឈាម​សេដ្ឋកិច្ចថ្មីមួយ សម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូន និងការតភ្ជាប់ផងដែរ ជាពិសេសនឹង​ជំរុ​ញ​ឱ្យ​ខេត្ត​ព្រះសីហនុកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ឆ្លើយតបជាមួយ​នឹង​ចក្ខុ​វិស័យ​របស់​រាជ​រដ្ឋាភិបាលក្នុងការប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។សម្ដេចបញ្ជាក់ថា បើគិតក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ នៃ​ការ​តភ្ជាប់​ផ្លូវ​ល្បឿន​លឿន​នេះ​គឺជាខ្សែ​ផ្លូវ​ដែល​តភ្ជាប់ ប៉ូលសេដ្ឋកិច្ចទី១ រាជធានីភ្នំពេញទៅប៉ូលសេដ្ឋកិច្ចទី២ ខេត្តព្រះសីហនុ ដែល​រាជ​រដ្ឋាភិបាល​បាន​ដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ច្បាស់លាស់ ដោយចាត់ទុកខេត្តព្រះសីហនុ និង​បណ្ដា​ខេត្តដែលស្ថិតក្នុងប៉ូលសេដ្ឋកិច្ចទី២ ជាគោលដៅតំបន់ឧស្សាហកម្ម សក្តានុពល​ទេសចរណ៍​ឆ្នេរសមុទ្រធម្មជាតិ កសិឧស្សាហកម្ម ពាណិជ្ជកម្ម និងការ ដឹកជញ្ជូនទំនិញ​ឆ្លង​កាត់​តាម​ផ្លូវ​គោក ផ្លូវសមុទ្រ និងកំពង់ផែផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យក្រសួងមហាផ្ទៃខិតខំសកម្មបន្ថែមទៀតក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀន និងករណីចរាចរណ៍

2023/11/06 10:02:01 am        244
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យ​ក្រសួង​មហាផ្ទៃ​ខិតខំ​ឲ្យ​បាន​សកម្ម​បន្ថែម​ទៀត ក្នុង​ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន, បញ្ហាចរាចរណ៍ បញ្ហាក្មេងទំនើប និងបញ្ហា​ជាច្រើន​ទៀត​នៅ​ក្នុង​សង្គម​ ដើម្បីធ្វើយ៉ាងណាធានានូវសុវត្ថិភាពជូនពលរដ្ឋឲ្យសមស្របទៅតាមគោលនយោបាយភូមិឃុំ-សង្កាត់​មាន​សុវត្ថិភាព​។ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្តីការក្រសួងមហាផ្ទៃថ្មី នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានលើកឡើងថា បញ្ហាជា ច្រើន​ដែល​ត្រូវ​រួម​គ្នាប​ន្ត​ឥត​ឈប់​ឈរ និងខិតខំស្វែងរកវិធីសាស្ត្រ ក៏ដូចជាមធ្យោបាយផ្សេងៗទៀត ដោះស្រាយ,បង្ក្រាប និង​ទប់ស្កាត់​នូវ​បាតុភាព​នានា​នៅក្នុងសង្គមដែលបញ្ហាទាំងនេះបានកើតឡើងគួរឲ្យព្រួយបារម្ភពីសំណាក់បងប្អូនប្រជាពលរដ្ឋនោះ។ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានណែនាំដល់ក្រសួងមហាផ្ទៃត្រូវពង្រឹងដល់មន្រ្តី របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​លាស់ ជាពិសេសមន្រ្តីដែលនៅជាប់នឹងមូលដ្ឋាន និងនៅជាប់ជាមួយប្រជាពលរដ្ឋនេះតែម្តង ដោយ​ត្រូវ​រក​មន្រ្តី​ណា​ដែល​សកម្ម​ក្នុងការបម្រើសេវាប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និង​ខិត​រក​ដំណោះ​ស្រាយ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សង្គម​ជាដើម៕ អត្ថបទ៖ បាន ចក់

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បញ្ជាក់ពីជំនួបរវាងមេដឹកំពូលអ៊ីរ៉ង់ និងមេដឹកនាំក្រុមហាម៉ាសលោក Haniyeh នៅក្រុងតេអេរ៉ង់

2023/11/06 09:52:11 am        120
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមីណេ ( Ayatollah Ali Khamenei) បានជួបជាមួយមេដឹកនាំក្រុមហាម៉ាសប៉ាឡេស្ទីនដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ លោក Ismail Haniyeh នៅទីក្រុងតេអេរ៉ង់ មួយថ្ងៃបន្ទាប់ពីមន្ត្រីក្រុមហាម៉ាស បាននិយាយថា ពួកគេ បានជួបប្រជុំ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បាននិយាយថា លោក Haniyeh ដែលបានរស់នៅចន្លោះប្រទេសកាតា និងទួរគី ចាប់តាំងពីឆ្នាំ២០១៩ បានរៀបរាប់ប្រាប់លោកខាមីណេ អំពីការវិវឌ្ឍចុងក្រោយ នៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប និងអំពើឧក្រិដ្ឋកម្មនៃរបបជ្វីហ្វ នៅតំបន់ហ្កាហ្សា ក៏ដូចជាការវិវត្តនៅតំបន់វេសបែងដែរ។សាធារណរដ្ឋឥស្លាមនេះ និយាយថា ខ្លួនគាំទ្រក្រុមហាម៉ាស ប៉ុន្តែមិនបានដើរតួនាទីណាមួយ ក្នុងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រុមសកម្មប្រយុទ្ធលើអ៊ីស្រាអែល កាលពីខែមុនទេ។ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ បាននិយាយថា លោក អាយ៉ាតូឡា អាលី ខាមីណេ បានសរសើរចំពោះភាពរឹងប៉ឹង និងភាពធន់របស់ប្រជាជនហ្កាហ្សា ហើយបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះអំពើឧក្រិដ្ឋកម្មនៃរបបជ្វីហ្វ ដែលគាំទ្រដោយផ្ទាល់ពីទីក្រុងវ៉ាស៊ីនតោន និងប្រទេសលោកខាងលិចមួយចំនួន។

លោក Zelenskiy ជំរុញឱ្យសហរដ្ឋអាមេរិកផ្ដល់ជំនួយបន្ថែម ខណៈអញ្ជើញលោក ត្រាំ ទៅកាន់អ៊ុយក្រែន

2023/11/06 09:47:57 am        216
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានអំពាវនាវឱ្យសហរដ្ឋអាមេរិកផ្តល់មូលនិធិបន្ថែមទៀត ដើម្បីជួយកងកម្លាំងរបស់ខ្លួនប្រឆាំងនឹងប្រទេសរុស្ស៊ី ព្រមទាំងបានអញ្ជើញអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ឱ្យទៅកាន់អ៊ុយក្រែនដើម្បីទៅពិនិត្យមើលផ្ទាល់អំពីទំហំនៃការខូចខាតក្នុងជម្លោះមួយនេះ។លោក Zelenskiy បាននិយាយថា មិនយូរមិនឆាប់ ទាហានអាមេរិកអាចនឹងត្រូវបានទាញចូលទៅក្នុងជម្លោះអឺរ៉ុបកាន់តែខ្លាំងជាមួយរុស្ស៊ី ប្រសិនបើក្រុងវ៉ាស៊ីនតោន មិនបង្កើនការគាំទ្រ។ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ដឹកនាំដោយគណបក្សសាធារណរដ្ឋ បានដាក់ចេញនូវផែនការផ្តល់មូលនិធិរបស់ខ្លួន ជំនួសឲ្យគម្រោងជំនួយកាលពីមុនរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden)។ សភានេះបានអនុម័តសេចក្ដីស្នើច្បាប់មួយកាលពីសប្តាហ៍មុន ក្នុងការផ្តល់ជំនួយចំនួន ១៤,៣ពាន់លានដុល្លារ ដល់អ៊ីស្រាអែល ប៉ុន្តែមិនរាប់បញ្ចូលការកើនឡើងនៃជំនួយសម្រាប់អ៊ុយក្រែនទេ។នៅក្នុងបទសម្ភាសន៍ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ លោក Zelenskiy បានអញ្ជើញអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជាសមាជិកគណបក្សសាធារណរដ្ឋឲ្យទៅទស្សនកិច្ចនៅអ៊ុយក្រែន និងពិនិត្យមើលមហន្តរាយនៃជម្លោះ ដែលផ្តួចផ្តើមដោយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។លោក ត្រាំ ដែលកំពុងព្យាយាមទទួលបានការបោះឆ្នោតឡើងវិញនៅឆ្នាំ២០២៤ និងជាបេក្ខជននាំមុខគេសម្រាប់ការតែងតាំងជាបេក្ខជនប្រធានាធិបតីនៃគណបក្សរបស់ខ្លួន បានរិះគន់យ៉ាងខ្លាំងក្លាចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក ដល់ទីក្រុង គីវ ហើយបាននិយាយថា លោកអាចបញ្ចប់សង្រ្គាមក្នុងរយៈពេល ២៤ម៉ោងបាន ប្រសិនបើលោកជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក ម្ដងទៀត៕

នាយករដ្ឋមន្រ្តី ប្រាប់អាជ្ញាធររាជធានី-ខេត្ត ត្រូវក្តាប់បញ្ហាកើតនៅទឹកដីខ្លួន​ឲ្យបានច្បាស់កុំបណ្តោយឲ្យរឿងធ្លាក់ដល់ក្រុងតាខ្មៅ

2023/11/06 09:35:33 am        372
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​ណែនំា​ដល់​អាជ្ញាធរ​គ្រប់​រាជ​ធានី-ខេត្ត ទាំងអស់ត្រូវក្តាប់បញ្ហាប្រឈម ដែលបានកើតឡើងនៅមូលដ្ឋានរប់សខ្លួនឲ្យបានច្បាស់ និង​ទាន់ពេលវេលាកុំឲ្យពួកគាត់ដើរកាន់រូបថតថ្នាក់ដឹកនាំរហូតដល់ក្រុងតាខ្មៅ។ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្តីការក្រសួងមហាផ្ទៃថ្មី នៅ​ព្រឹក​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានលើកឡើងថា បញ្ហាដែលកើតឡើងនៅលើទឹកដីរបស់ខ្លួនគប្បីដោះស្រាយជូនពួកគាត់ឲ្យបានត្រឹមត្រូវ និង​ទាន់​ពេល​វេលា កុំ ចាំបាច់ឲ្យពួកគាត់នាំគ្នាមកឈរកាន់រូបថតដល់ក្រុងតាខ្មៅ ដែល​ករណី​នេះ​គឺ​បាន​កើត​ឡើង​ម្តងហើយម្តង ទៀត ជាពិសេសគឺបញ្ហាដីធ្លីតែម្តង។សម្តេចធិបតី បានសង្កត់ធ្ងន់បន្ថែមទៀតថា «ត្រូវក្ដាប់ឱ្យជាប់នូវបញ្ហាប្រឈម ក្ដីកង្វល់​នានា​របស់​ពលរដ្ឋ ហើយខិតខំដោះស្រាយជូនពលរដ្ឋ ប្រកបដោយភាពម្ចាស់ការ ដោយ​កុំចាំ​តែមា​ន​បទ​បញ្ជា​ពីនាយករដ្ឋមន្ត្រី ឬរដ្ឋបាលថ្នាក់ជាតិ»។នៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្តីការក្រសួងមហាផ្ទៃថ្មីនេះដែរសម្តេច ធិបតី​នាយករដ្ឋមន្រ្តី ក៏បានជំរុញដល់អាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ បន្ថែម​ទៀត ក្នុងការរធ្វើប្រតិភូកម្មរវាងវិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែ​ប្រសិទ្ធភាព​សំដៅ​បង្កើន​សិទ្ធិ​អំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការដោះស្រាយបញ្ហានៅមូលដ្ឋាន ដើម្បីជំរុញ និង​លើកកម្ពស់ ប្រសិទ្ធភាពនៃការផ្ដល់សេនាសាធារណៈជូនពលរដ្ឋ ហើយ​ត្រូវ​ពង្រឹង​សមត្ថភាព​មន្រ្តីវាល្អជាជាងការពង្រីក៕ អត្ថបទ៖ បាន ចក់

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ»

2023/11/05 03:06:34 pm        391
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី សម្ពោធដាក់​ឱ្យប្រើប្រាស់​ជា​ផ្លូវការ «អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ»។សូមជម្រាបថា អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ មានទំហំ១៥៣ម៉ែត្រ គុណនឹង ៨៣ម៉ែត្រ មាន​កម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ដែល​អាច​ផ្ទុក​រថយន្ត​បាន​​ចំនួន ៣៣០គ្រឿង។ អគារនេះ មានរាងជាចតុកោណព្នាយកែងស្មើជ្រុង និងជា​សំណង់​ស្ថាបត្យកម្ម​ក្លាសិក រចនាប័ទ្មខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ តាមលំនាំ​ប្រាសាទ​អង្គរវត្តកំពូលប្រាំ និងជាអគាររដ្ឋបាលធំជាងគេនៅកម្ពុជា៕

លោកស្រីបណ្ឌិត ចូសិន បាយអុន៖ ការទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និបាតសមាគម​កាយឫទ្ធិនារីពិភពលោក លើកទី៣៩ ឆ្នាំ២០២៦» បង្ហាញអំពីសមត្ថភាព លទ្ធភាព និងឥទ្ធិពលរបស់កម្ពុជា

2023/11/05 02:05:56 pm        380
សៀមរាប៖ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រីបណ្ឌិត ចូសិន បាយអុន (Dr. Juseon Byun) ស្ថាបនិកមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និង​គណៈ​ប្រតិភូចូលជួបសម្ដែងការគួរសម ។ ជាកិច្ចចាប់ផ្ដើម សម្ដេចធិបតី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកស្រីបណ្ឌិត ចូសិន បាយអុន និងគណៈប្រតិភូដែលបានអញ្ជើញចូលរួម «មហាសន្និបាត​មិត្ត​កាយឫទ្ធិនារី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិកលើកទី៧» នៅកម្ពុជា នាពេលនេះ និងបានអរគុណ​ចំពោះ​ការគាំទ្រ​ព្រះរាជាណាចក្រ​កម្ពុជាធ្វើជាម្ចាស់ផ្ទះ «សន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦» ខាងមុខ ហើយការទទួលធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៦ នេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចធិបតី បានបញ្ជាក់ថា ការរៀបចំមហាសន្និបាតនេះ មិនមែនត្រឹមតែជាការជាព្រឹត្តិការណ៍ជួបជុំប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាសារមួយជំរុញលើកទឹកចិត្តដល់យុវវ័យកម្ពុជា ជាពិសេសស្ត្រី និងយុវតី ក្នុងការចូលរួមចំណែកសកម្មភាពនានារបស់សមាគមកាយឫទ្ធិនារីកម្ពុជា ក៏ដូចជាការលើកកម្ពស់សមភាពយេនឌ័រ ការផ្ដល់ភាពអង់អាច និងឱកាសរបស់ស្ត្រី និងយុវតីនៅកម្ពុជាក្នុងការចូលរួមសកម្មភាពសង្គម ។ សម្ដេចធិបតី ក៏បានបន្ថែមថា ក្រៅពីការចូលរួមមហាសន្និបាតនេះ គណៈប្រតិភូទាំងអស់ ក៏អាចអញ្ជើញទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទស្សនា និងរីករាយជាមួយរមណីយដ្ឋានដ៏ពិសិដ្ឋនៃដែនដីអង្គរ ក្នុងខេត្តសៀមរាប ដែលមានប្រាសាទអង្គរវត្តជានិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា ដែលបង្ហាញពីអរិយធម៌ដ៏រុងរឿងរបស់កម្ពុជាក្នុងសម័យមហានគរ ហើយការចូលរួមនេះក៏បានបង្ហាញអំពីបរិយាកាសសន្ដិភាព និងសុខសុវត្ថិភាពរបស់កម្ពុជាដល់ភ្ញៀវទេសចរណ៍ផងដែរ។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ដែរថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាង ៤០ ឆ្នាំមកនេះ កម្ពុជាត្រូវបានស្ដា កសាង និងអភិវឌ្ឍរីកចម្រើនជាលំដាប់ចាប់តាំងពីការដួលរលំនៃរបបប្រល័យពូជសាសន៍ ហើយ សម្ដេចតេជោ តែងតែយកចិត្តទុកដាក់ និងលើកកម្ពស់សមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្ត្រី ។ជាការឆ្លើយតប លោកស្រីបណ្ឌិត ចូសិន បាយអុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យលោកស្រី និងគណៈប្រតិភូមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសមក្នុងឱកាសនេះ ហើយលោកស្រី បានសម្ដែងនូវការអរគុណ និងក្ដីរំភើបរីករាយយ៉ាងខ្លាំងនូវការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះលោកស្រី និងគណៈប្រតិភូទាំងអស់ ដែលធ្វើឱ្យលោកស្រី និងគណៈប្រតិភូមានមោទនភាពយ៉ាងខ្លាំងដែលបានអញ្ជើញមកព្រះរាជាណាចក្រកម្ពុជានាពេលនេះ ។ លោកស្រីបណ្ឌិតក៏បានសម្ដែងនូវការអបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦» ដែលនេះបានបង្ហាញអំពីសមត្ថភាព លទ្ធភាព និងឥទ្ធិពលរបស់កម្ពុជា ក៏ដូចជាតំបន់អាស៊ីប៉ាស៊ីហ្វិកដែលបានទទួលសិទ្ធិរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ ។ ទន្ទឹមនឹងនេះ លោកស្រីបណ្ឌិតបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងសមិទ្ធផលរបស់សមាគមកាយឫទ្ធិនារីកម្ពុជា តាមរយៈការចូលរួមសកម្មភាពនានារបស់ស្ត្រី និងយុវតីជាច្រើន ដែលនេះបង្ហាញពីភាពជាអ្នកដឹកនាំ ការទទួលខុសត្រូវ និងការចូលរួមចំណែករបស់ស្ត្រី និងយុវតី ក្នុងសង្គម ។មុននឹងបញ្ចប់ សម្ដេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ និង គាំទ្ររាល់សកម្មភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ហើយបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពជាច្រើនរបស់សមាគមនាពេលកន្លងមក ព្រមជាមួយគ្នានេះ សម្ដេចធិបតី បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ន យុវជន ក៏ដូចជាស្ត្រី និងយុវតីនៅកម្ពុជា គឺពោពេញដោយសមត្ថភាព និងភាពវ័យឆ្លាតដែលអាចឆ្លើយតបទៅនឹងការវិវត្តន៍នៃបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានឱកាសក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ៕

ឯកឧត្តម ប៉ែន បូណា៖ «សេរីភាព និងការទទួលខុសត្រូវមិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ»

2023/11/05 01:38:56 pm        368
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន​អង្គភាព​អ្នកនាំ​ពាក្យ​រាជ​រដ្ឋាភិបាលថ្លែងថា នៅពេលក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួន កំពុង​ខ្នាស់​ខ្នែង​បំពង​សំឡេង​គាំទ្ររបាយការណ៍អង្គការបរទេសដែលចេញរបាយការណ៍ថា សេរីភាពបញ្ចេញមតិ ភាព​ជាតំណាងរបស់ពលរដ្ឋ និងសេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្លាក់​ចុះ​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​ទាប។ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព​អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាល បានផ្ដល់ការពន្យល់ងាយៗអំពីភាពសត្យានុម័ត នៃការប្រើ​ប្រាស់​សិទ្ធិ​សេរី​ភាព ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក។តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉ែន បូណា បានចេញផ្សាយអត្ថបទពន្យល់ខ្លីមួយក្រោមចំណងជើងថា «សេរីភាព និង​ការ​ទទួល​ខុស​ត្រូវ​មិន​អាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ»។ អត្ថបទនេះ បានចេញផ្សាយ បន្ទាប់ពី​មាន​អ្នក​សារព័ត៌មា​ន​មួយចំនួន បានសាកសួរឯកឧត្តម ដោយយោងលើ​របាយការណ៍​របស់​អង្គការ​បរទេស​មួយ​នោះ រាប់ទាំង​ការ​ប្រឹង​បន្ទរ​សំឡេង​គាំទ្រ​ទៅ​តាម​ទម្លាប់​ពី​សំណាក់​បណ្ដា​អង្គការ​មួយ​ចំនួន​នៅ​កម្ពុជា​។តើសេរីភាពបញ្ចេញមតិ ភាពជាតំណាងរបស់ពលរដ្ឋ និងសេរីភាពសារព័ត៌មាននៅកម្ពុជា បាន​ធ្លាក់​ចុះ​ដោយ​ទទួលបាចំណាត់ថ្នាក់ទាប ពិតជាការអះអាងត្រឹមត្រូវ? ខាងក្រោមនេះ គឺជាសម្រង់ ការពន្យល់ និងបកស្រាយរបស់ឯកឧត្តម ប៉ែន បូណា។ មាត្រា៤១ ​នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា«ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិ សេរីភាព​ខាង​សារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ជនណា​ក៏​ដោយ​មិន​អាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឱ្យប៉ះពាល់កិត្តិយសអ្នកដទៃ ដល់ទំនៀម​ទម្លាប់​ល្អ​របស់​សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ របបសារព័ត៌​មាន​ត្រូវ​រៀបចំ​ឡើង​ដោយ​ច្បាប់»។ មាត្រានេះមានន័យគ្រប់គ្រាន់ក្នុងការធានាសេរីភាពបញ្ចេញមតិ សេរីភាព​សារព័ត៌មាន និងសេរីភាពផ្សេងទៀត​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ក្នុង​ក្រប​ខ័ណ្ឌ​ច្បាប់​ និង​ការ​ទទួល​ខុស​ត្រូវ។ នេះគឺជាខ្នាតសម្រាប់វាស់វែង។ នៅលើពិភពលោកនេះ គ្មានប្រទេសណាអនុញ្ញាតឱ្យប្រើសិទ្ធិ​ដោយ​មិនភ្ជាប់​ជា​មួយ​នឹង​ការ​ទទួល​ខុស​ត្រូវ​ឡើយ។ សូម្បីតែហ្វេសប៊ុកក៏មានកំណត់អំពីស្តង់ដាសហគមន៍ដែរ។ ប្រសិនបើយើង​ហ៊ាន​បំពាន​ សេរីភាពរបស់យើងនឹងត្រូវគេបិទខ្ទប់មិនខានឡើយ។ នៅកម្ពុជា រឿងដែល​គួរ​ឱ្យ​យក​ចិត្ត​ទុក​ដាក់ និង​ព្រួយបារម្ភគឺមិនមែនការរឹតត្បិតសេរីភាពនោះទេ ប៉ុន្តែ បញ្ហាធំបំផុតគឺការ​ប្រើប្រាស់​សិ​​ទ្ធិសេ​រីភាពមិនត្រឹមត្រូវដូចដែលរដ្ឋធម្មនុញបានកំណត់។ ក្នុងន័យនេះ ចំណាត់ការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ប្រើ​សេរីភា​ព​ដោយ​បំពាន​លើ​អ្នក​ដទៃ​មិន​ត្រូវ​ចាត់​ទុក​ការ​រឹត​ត្បិតសេរីភាពបញ្ចេញមតិឡើយ តែជាការអនុវត្តច្បាប់ក្នុងក្របខ័ណ្ឌនីតិរដ្ឋទៅវិញទេ។ ចំណែក​ឯ​ដំណើរ​ការ​សារ​ព័ត៌មាន​ត្រូវ​បាន​កំណត់​ដោយ​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន​ដែល​កំពុង​ស្ថិត​នៅ​ជាធរមាន។ គ្មានជនណា​អាច​បដិសេធ​ច្បាប់​ដែល​អនុម័ត​ដោយ​រដ្ឋសភា និង​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើជាធរមានបានទេ។ និយាយពីភាពជាតំណាងរបស់ប្រជាពលរដ្ឋ ក្រៅពីការបោះ​ឆ្នោត​ដែល​ជា​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​ដ៏​ធំបំផុត ប្រជាពលរដ្ឋខ្មែរក៏អាចលើកបញ្ហានានាជូនដល់អាជ្ញាធរ ឬតំណាងរាស្ត្រ​ ដើម្បី​ដោះ​ស្រាយ។ លើសពីនេះ ពួកគេអាច​សំណូមពរ​ដោយ​ផ្ទាល់​ជាមួយ​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​រហូត​ដល់នាយករដ្ឋមន្ត្រីតាមរយៈបណ្តាញទំនាក់ទំនងសង្គម។ ដូច្នេះ សេរីភាព និង​ភាព​ជា​តំណាង​របស់​ប្រជាពលរដ្ឋខ្មែរពិតជាទូលំទូលាយយ៉ាងខ្លាំង។ បញ្ហាដែលត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​នៅ​ពេល​នេះ​គឺ​ការ​ប្រើប្រាស់​សេរីភាព​ដែល​ភ្ជាប់​ដោយ​ការ​ទទួល​ខុស​ត្រូវ​ពី​ព្រោះ​រប​ស់​ពីរ​យ៉ាង​នេះ​មិន​អាច​ផ្តាច់ចេញពីគ្នាបានឡើយ។ ក្នុងន័យនេះ អង្គការសង្គមស៊ីវិលដែលធ្វើការខាងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គួរគប្បីចូលរួម​ចំណែក​ក្នុង​កា​រលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយ និងអ្នក​សារ​ព័ត៌មាន​មួយ​ចំនួន អំពីការទទួល​ខុសត្រូវ​ដោយ​មិន​ត្រូវ​និយាយ​តែ​ពីសិ​ទ្ធិរ​បស់​ខ្លួន​ហើយ​បំភ្លេច​ចោល​នូវ​ការគោរពសិទ្ធិអ្នកដទៃ និងគោរពច្បាប់របស់ប្រទេសនោះឡើយ។ ការប្រើប្រាស់សិទ្ធិសេរីភាពដោយមិនភ្ជាប់ជាមួយការទទួលខុសត្រូវគឺជាគ្រោះថ្នាក់មិនខុសពីការបើកបរ​យានយន្តដែលគ្មានហ្វ្រាំងនៅលើដងផ្លូវសាធារណៈនោះឡើយ។ ដូច្នេះ សូមចូលរួម​ទាំង​អស់​គ្នា​ ដើម្បី​កសាងសង្គមួយដែលសម្បូរដោយធនធានមនុស្សប្រកបដោយចំណេះដឹង ការ​ទទួល​ខុស​ត្រូវ និងការគោរពច្បាប់៕ 

សម្ដេចធិបតី ជូនពរបេក្ខជនប្រឡងបាក់ឌុបទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា

2023/11/05 11:58:26 am        506
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកានេះ បាន​ចេញ​សារជូនពរបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២២-២០២៣ (បាក់ឌុប) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានសរសេរថា៖«ជូនពរប្អូនៗ ក្មួយៗ ដែលប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ ២០២២-២០២៣ ខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ដើម្បី​ទទួល​បាន​និទ្ទេស​ល្អគ្រប់ៗ​គ្នា​សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣»៕

សម្ដេចធិបតី៖«ពិភពលោកនឹងកាន់តែសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយ​ជាអ្នកដឹកនាំកាន់តែច្រើន»

2023/11/05 11:06:35 am        393
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា រាជ​រដ្ឋាភិបាលកម្ពុជាបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេង​ស្រី​នៅ​គ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន។ តាមរយៈ​ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, យើងនឹងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែល​មានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌, សមធម៌ និងបរិយាបន្ន, ដែលក្នុងនោះ ស្រ្តី​គឺ​ជា​ស្នូល​។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍​បែប​នេះ​ក្នុង​ឱកាស​អញ្ជើញ​ថ្លែង​ខ្លឹមសារ​គន្លឹះក្នុងពិធីបើកមហាសន្និបាត មិត្តកាយឬទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ ក្រោម​ប្រធានបទ «ស្រមៃមើលឱកាស» នៅខេត្តសៀមរាប នាព្រឹកថ្ងៃអាទិត្យ ទី៥ វិច្ឆិកា ២០២៣​។សម្តេចធិបតី បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះ​បេសកកម្ម​ដ៏​ថ្លៃថ្លា​របស់​មិត្ត​កាយឫទ្ធិ​នារី​តំបន់​អាស៊ីប៉ាស៊ីហ្វិក ក្នុងការលើកកម្ពស់ចលនាកាយឫទ្ធិនារីក្នុងតំបន់ ក៏ដូចជា​ការ​ចូលរួម​ជាមួយ​សមាគម​កាយឫទ្ធិនារីពិភពលោក ក្នុងការអប់រំ និងបណ្ដុះបណ្ដាលដល់កុមារី យុវតី និងស្រី្ត​វ័យ​ក្មេង ឱ្យក្លាយជាអ្នកដឹកនាំដែលប្រកបដោយសមត្ថភាព និងទំនុកចិត្ត។ សម្ដេចធិបតី បញ្ជាក់ថា គុណតម្លៃនៃចក្ខុវិស័យរបស់អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុង «ការ​ចង់ឃើញកុមារី យុវតី និងស្ត្រីវ័៏យក្មេងកម្ពុជា រស់នៅក្នុងសីលធម៌, សេរីភាព, សមភាព, សេចក្ដី​ថ្លៃថ្នូរ និងមានមោទនភាព ចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន» ហើយ​សម្ដេច​គាំទ្រ​ចំ​ពោះ​មាគ៌ាដ៏ត្រឹមត្រូវរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលសមស្រប​ទៅ​នឹង​គោល​​នយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ, តម្លៃស្ត្រី និងការ​អភិវឌ្ឍ​សមត្ថភាព​យុវជន ដែលជាសសរទ្រូងរបស់ប្រទេសជាតិ ។ សម្ដេចធិបតីបញ្ជាក់ថា៖«ពិភពលោកនឹងកាន់តែសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិន​បើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។ ទទ្ទឹមគ្នាជាមួយនឹងពាក្យស្លោកនេះ រាជ​រដ្ឋាភិបាល​កម្ពុជាបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេង​ស្រី​នៅ​គ្រប់​វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន។ តាមរយៈ​យុទ្ធសាស្ត្រ​បញ្ចកោណ-​ដំណាក់កាលទី១, យើងនឹងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកប​ដោយសីលធម៌, សមធម៌ និងបរិយាបន្ន, ដែលក្នុងនោះ ស្រ្តី គឺជាស្នូល ដែលផ្តល់​ឱកាស​បន្ថែម​ទៀត​ សម្រាប់ការចូលរួមរបស់ស្រ្តី ក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិ ដែល​សមាគម​កាយឫទ្ធិនារីនេះគឺជាយន្តការដ៏ចម្បងមួយ។ យើងក៏នឹងបង្កើនឱកាសទទួលបានការអប់រំ និង​ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់សិស្ស-និស្សិតនារី តាមរយៈការបង្កើនអាហារូបករណ៍ និង​កម្ម​វិធី​បំប៉ន នៅគ្រឹះស្ថានសិក្សា, ការផ្តល់កន្លែងស្នាក់នៅ, ការធានាសុវត្ថិភាព និងការ​បង្កើន​ចំនួន​គ្រូ​បង្រៀន​ជា​ស្ត្រី, ការបង្កើនសមាមាត្រនៃការចូលរួមរបស់ស្ត្រីឱ្យបានជាអតិបរិមា ក្នុងស្ថាប័នជាតិ​គ្រប់​ថ្នាក់​, ការពង្រឹងឱកាសការងារ និងការការពារសិទ្ធិធ្វើការងាររបស់ស្រ្តី, ព្រមទាំង​ការ​បន្ត​តម្លើង​តួនាទី​របស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅគ្រប់កម្រិតជាដើម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្មករនិយោជិតអរគុណរដ្ឋាភិបាលដែលលើកកម្ពស់បរិយាកាសនៅកន្លែងការងារកាន់តែល្អប្រសើរ
05/01/2026 04:05 PM
កម្ពុជាប្រារព្ធពិធីបុណ្យវិសាខបូជា រំលឹកដល់ព្រះពុទ្ធសមណគោតមបរមគ្រូ
05/01/2026 04:05 PM
ស៊ីរីពឹងផ្អែកលើប្រេងរបស់រុស្ស៊ី ទោះបីជារដ្ឋាភិបាលថ្មីមានទំនាក់ទំនងជាមួយលោកខាងលិចក្តី
05/01/2026 04:05 PM
រុស្ស៊ីសរសើរកាសែតអាល្លឺម៉ង់សម្រាប់របាយការណ៍ស្តីពីករណីពុករលួយនៅអ៊ុយក្រែន
05/01/2026 04:05 PM
វិស័យឯកជន សាទរចំពោះរដ្ឋាភិបាលសម្រេចមិនយកកម្រៃស្កេនទូកុងតឺដឹកទំនិញ ចាប់អនុវត្តនៅថ្ងៃទី១ឧសភានេះ
05/01/2026 04:05 PM
រដ្ឋមន្ត្រីការពារជាតិនិយាយថា អ៊ីស្រាអែលអាចនឹងបន្តសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងពេលឆាប់ៗនេះ
05/01/2026 04:05 PM
ការបន្ធូរបន្ថយច្បាប់នាំចេញអាវុធរបស់ជប៉ុន អាចបើកផ្លូវឲ្យទីក្រុងតូក្យផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន
05/01/2026 04:05 PM
ការបិទច្រកសមុទ្រ Hormuz បានមើលឃើញផ្លូវគោកជាជម្រើសដោយបើកសម្រាប់ការធ្វើពាណិជ្ជកម្ម
05/01/2026 04:05 PM
សហរដ្ឋអាមេរិកជំរុញឲ្យមានកិច្ចប្រជុំរវាងប្រធានាធិបតីលីបង់ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល
05/01/2026 04:05 PM
សត្វកណ្តុរច្រើនពាសពេញនៅក្នុងជំរំតំបន់ហ្កាហ្សា ខាំកុមារ និងរាលដាលជំងឺ
05/01/2026 04:05 PM