ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

សំណូមពរប្រជាពលរដ្ឋជាង២០បញ្ហា ក្នុងខណ្ឌបឹងកេងកង ត្រូវបានអាជ្ញាធររាជធានីដោះស្រាយ

2023/10/17 12:38:24 pm        136
ភ្នំពេញ ៖ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ដែលបានធ្វើឡើងដើម្បីស្ដាប់នូវសំណូមពរនានា​របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ដោះស្រាយបញ្ចប់ស្ទើរទាំងស្រុង ដែលរាល់សំណើរទាំងនោះ ភាគច្រើនលើសលប់ គឺពាក់ព័ន្ធនឹងការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ វេទិកានេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ។លោក ហួត ហៃ មានប្រសាសន៍ថា វេទិកានេះ ប្រជាពលរដ្ឋបានស្នើ និងសំណូមពរឡើង​ដោយផ្ទាល់មាត់​មានចំនួន ១១នាក់ ស្មើនិង១៤បញ្ហា និងសំណើរជាលាយលក្ខណ៍អក្សរចំនួន ១៩បញ្ហា ហើយរាល់សំណើរ និងសំណូមទាំងនោះរួមមាន សូមឱ្យអាជ្ញាធរជួយកាត់ខ្សែភ្លើង​ដែលធ្លាក់តាមដងផ្លូវ ជួសជុលផ្លូវ ដាក់ប្រព័ន្ធលូ ដាក់ភ្លើងស្តុបថ្មី ដាក់ផ្លាកសញ្ញាហាមចតនៅ​តាមខាងមុខសាលារៀន ដាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ សូមឱ្យកាត់លះមែកឈើ ការដឹកជញ្ជូន​សំរាមចេញ​ពីទីអារាមវត្តសូមឱ្យទាន់ម៉ោងពេល និងស្នើសូមប្រមូលជនអាណាថា​តាមទីសាឌារណៈផងដែរ។លោក ហួត ហៃ បានបញ្ជាក់ថា រាល់សំណើរ និងសំណូមពរដោយផ្ទាល់មាត់ពីសំណាក់​ប្រជាពលរដ្ឋ ជាង១០សំណើរ និងសំណូមពរនៅក្នុងវេទិកានេះ ត្រូវបានអាជ្ញាធររាជធានី​ភ្នំពេញដោះស្រាយបញ្ចប់ស្ទើរទាំងស្រុង​ ចំពោះសំណើរដែលដោះស្រាយមិនបានភ្លាមៗ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញនឹងឱ្យក្រុមការងារចុះទៅសិក្សា និងស្នើសុំគោលការសម្រេចពីអភិបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។ក្នុងឱកាសនោះដែរ លោក ហួត ហៃ ក៏បានស្នើរសុំឱ្យប្រជាពលរដ្ឋ ​ដែលមិនបានបង់ថ្លៃសំរាម សូមរួសរាន់បង់ថ្លៃសំរាម ដើម្បីឱ្យរាជធានីភ្នំពេញ​មានបរិស្ថានល្អសមជាទីក្រុង​ដែលជា​បេះដូងនៃប្រទេស។ឯកឧត្តម ម៉ប់ សារិន មានប្រសាសន៍ថា ការបង្កើតឱ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់​របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះឡើង គឺដើម្បីឱ្យអាជ្ញាធររាជធានី ខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋ​បានជួបគ្នា និងបានពិភាក្សាលើបញ្ហាផ្សេងៗ ដែលជាកង្វល់របស់ប្រជាពលរដ្ឋ ហើយឱ្យអាជ្ញាធរ​បានដឹងលឺ និងរួមគ្នាដោះស្រាយ ដែលមានដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋានជាដើម។ឯកឧត្តម ម៉ប់ សារិន បានបន្តថា អ្វីដែលជាសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុង​វេទិការ​ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ​ កាលពីឆ្នាំ២០២២ រដ្ឋបាលរាជធានី​ភ្នំពេញបានដោះស្រាយជូនជាបណ្តើរៗហើយ អ្វីដែលនៅសេសសល់អាជ្ញាធរ​ក៏បានដាក់ចូលក្នុងគម្រោង​អភិវឌ្ឍន៍៣ឆ្នាំរំកិលរបស់ខណ្ឌអស់ហើយដែរ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

លោក Putin ជំរុញតម្រូវការសម្រាប់កិច្ចពិភាក្សា ក្នុងការអំពាវនាវទៅកាន់មេដឹកនាំអ៊ីស្រាអែល អារ៉ាប់ និងអ៊ីរ៉ង់

2023/10/17 12:27:49 pm        139
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទថា ទីក្រុងមូស្គូ មានបំណងជួយការពារមហន្តរាយមនុស្សធម៌ នៅក្នុងតំបន់ហ្គាហ្សា ខណៈលោកព្យាយាមចូលទៅក្នុងវិបត្តិនៅមជ្ឈិមបូព៌ា ដោយមានការអំពាវនាវជាបន្តបន្ទាប់ ទៅកាន់អ្នកមានតួនាទីសំខាន់ៗក្នុងតំបន់។ វិមានក្រឹមឡាំង និយាយថា លោកPutin បានសម្តែងឆន្ទះរបស់រុស្ស៊ី ដើម្បីធ្វើការឆ្ពោះទៅមុខ ដោយបញ្ចប់ការប្រឈមមុខដាក់គ្នារវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន និងទទួលបានដំណោះស្រាយដោយសន្តិវិធី តាមរយៈ មធ្យោបាយការទូត និងនយោបាយ។ការថ្លែងការអំពាវនាវរបស់ខ្លួន ពុំបានរួមបញ្ចូលការអធិប្បាយណាមួយអំពីបទឈប់បាញ់ ដែលរុស្ស៊ីកំពុងព្យាយាមទទួលដោយការដាក់ឆ្ពោះទៅរកដំណោះស្រាយនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប៉ុន្តែលោក Putin បានថ្លែងខ្លីទៅកាន់ លោក Netanyahu ស្តីពីការសន្ទនាជាមួយមេដឹកនាំអ៊ីរ៉ង់ អេហ្ស៊ីប ស៊ីរី និងអាជ្ញាធរប៉ាឡេស្ទីន ដែលវិមានក្រឹមឡាំងនិយាយកាលពីដំបូងថាបញ្ហានេះត្រូវបានពិភាក្សា។ មតិជាឯកច្ឆន្ទ ត្រូវបានបញ្ជាក់ស្តីពីតម្រូវការសម្រាប់បទឈប់បាញ់ដំបូង និងការបង្កើតបទឈប់បាញ់មនុស្សធម៌ដើម្បីផ្តល់ជំនួយបន្ទាន់ដល់អ្នកទាំងឡាយណាដែលត្រូវការ។វិបត្តិត្រូវបានបង្វែរដោយផ្នែកនូវការយកចិត្តទុកដាក់របស់ពិភពលោកពីសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ដោយផ្តល់ឲ្យទីក្រុងមូស្គូនូវឱកាសមួយដើម្បីបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរបស់ខ្លួនជាមួយតួអង្គសំខាន់ៗ នៅមជ្ឈិមបូព៌ា និងដាក់ខ្លួនឯងជាសំឡេងសម្រាប់សន្តិភាព និងភាពអត់ធ្មត់។

សហភាពអឺរ៉ុប នឹងចាប់ផ្តើមការតភ្ជាប់ដែនអាកាសមនុស្សធម៌ ដើម្បីនាំយកជំនួយទៅកាន់តំបន់ហ្គាហ្សា

2023/10/17 12:24:22 pm        129
សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងចាប់ផ្តើមប្រតិបត្តិការតភ្ជាប់ដែនអាកាសមនុស្សធម៌ ដោយរួមមានជើងហោះហើរជាច្រើន ទៅកាន់ប្រទេសអេហ្ស៊ីបក្នុងគោលបំណងនាំយកគ្រឿងផ្គត់ផ្គង់ ទៅកាន់អង្គការមនុស្សធម៌ នៅដែនដីតំបន់ហ្គាហ្សា។ សហភាពអឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជើងយន្តហោះ២គ្រឿងដំបូង នឹងធ្វើឡើងនៅសប្តាហ៍នេះ ដោយមានផ្ទុកទំនិញមនុស្សធម៌ ពីអង្គការ UNICEF រួមមាន សម្ភារៈសម្រាប់ទីជម្រក ថ្នាំពេទ្យ និងកញ្ចប់ជំនួយផ្នែកអនាម័យ។កិច្ចប្រឹងប្រែងផ្នែកការទូត ក្នុងការរៀបចំបទឈប់បាញ់ដើម្បីអនុញ្ញាតឲ្យជំនួយចូលទៅដល់តំបន់ហ្គាហ្សាដែលហ៊ុមព័ទ្ធបានបរាជ័យកាលពីពេលដំបូងហើយប្រទេសអ៊ីស្រាអែលបានចេញបញ្ជាការជម្លៀសពលរដ្ឋក្នុងភូមិជាច្រើន នៅក្នុងដែនដីហ្គាហ្សា នៅជិតព្រំដែនរបស់ខ្លួនជាមួយប្រទេសលីបង់ ដែលកំពុងបង្កើនការព្រួយបារម្ភថាសង្គ្រាមអាចរាលដាលទៅកាន់សមរភូមិថ្មី។ ប្រធានស្នងការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Tirana ថា ពលរដ្ឋប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា កំពុងត្រូវការជំនួយ និងការជួយផ្នែកមនុស្សធម៌ ដែលពួកគេមិនអាចទទួលផលវិបាកពីភាពឃោឃៅរបស់ក្រុមហាម៉ាស់នោះទេ។ លោកស្រី Von der Leyen បានមកចូលរួមក្នុងកិច្ចប្រជុំកំពូលក្នុងដំណើរការនៅក្នុងទីក្រុងប៊ែកឡាំង ជាគំនិតផ្តួចផ្តើមមួយ ចាប់ផ្តើមដោយរដ្ឋាភិបាលអាល្លឺម៉ង់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងបណ្តាប្រទេសតំបន់បាល់កង់ភាគខាងលិចទាំង៦ ដែលមានបំណងក្លាយជាសមាជិកសហភាពអឺរ៉ុប។ លោកស្រី បានបញ្ជាក់ថាសហភាពអឺរ៉ុប បានសម្រេចកាលពីចុងសប្តាហ៍ដើម្បីបង្កើនទ្វេជាបី នូវជំនួយមនុស្សធម៌របស់ខ្លួន ដល់ជាង៧៥លានផោន ដើម្បីផ្គត់ផ្គង់ដល់ជនស៊ីវិល ដែលត្រូវការនៅក្នុងតំបន់ហ្គាហ្សា។

កម្ពុជាធ្វើម្ចាស់ផ្ទះសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម

2023/10/17 12:23:52 pm        237
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបាន រៀបចំធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទសកល លើកទី៣ ស្តីពី​កិច្ច​សង្គ្រោះ​ជន​រងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាម ចាប់ពីថ្ងៃទី១៧​ដល់​ថ្ងៃ​ទី​១៩​ ខែតុលា ឆ្នាំ២០២៣ នាសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។ សន្និសីទសកលលើកទី៣នេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធានទី១ អាជ្ញាធរមីន និងមានការអញ្ជើញ ពីតំណាងមកពីប្រទេសចំនួន ៤៥ បណ្តា​អង្គ​ទូត តំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិពាក់ព័ន្ធ ប្រមាណ​ជាង​២០០​នាក់​។ សូមបញ្ជាក់ថា ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣នេះ គឺជាការបង្ហាញ​អំពី​ការ​ទទួល​ខុសត្រូវប្រកបដោយមេត្តាធម៌របស់កម្ពុជា និងដើម្បីពង្រឹងការ​អនុវត្ត​ផែន​ការ​សកម្មភាព​អូស្លូ ​ក្រោមអនុសញ្ញាអូតាវ៉ា ព្រមទាំងផ្ដល់វេទិកា ជូនរដ្ឋភាគី​នៃ​អនុ​សញ្ញា​ធ្វើ​ការ​រាយ​ការណ៍​ពី​វឌ្ឍនភាព​ក៏​ដូចជា សហគមន៍ដែលរងផលប៉ះពាល់ ជនរងគ្រោះថ្នាក់​ដោយ​សារមីន​/សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ជនមានពិការភាព។ ម្យ៉ាងវិញទៀត សន្និសីទសកលលើកទី៣នេះ ក៏ដើម្បីឱ្យអ្នកចូលរួមអនុវត្តរដ្ឋភាគី និងសង្គមស៊ីវិល បង្ហាញ​ពីដំណើរនៃកិច្ចសហប្រតិបត្តិការ ស្មារតី រួបរួមគ្នា មេត្តាធម៌និងការប្តេជ្ញារួមគ្នា ដោះស្រាយ​បញ្ហា​ប្រឈមជាសកល ដែលជួបប្រទះក្នុងការអនុវត្តកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និង​កាតព្វកិច្ចដែល លើសពីការងារបោសសម្អាតមីន។ ជាងនេះទៅទៀត បទពិសោធន៍ និងទស្សនៈល្អៗក្នុងសន្និសីទសកលលើកទី៣ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះនឹងក្លាយជាធាតុចូលយ៉ាងសំខាន់ក្នុងការបង្កើតឱ្យមាននូវផែនការសកម្មភាពថ្មីៗ ដែល​រដ្ឋភាគីនឹងត្រូវអនុម័តនៅក្នុងសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ នៃកិច្ចប្រជុំ​កំពូល​សៀមរាប​-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងខែធ្នូ ឆ្នាំ២០២៤ ដែលកម្ពុជាជាប្រធាន និង​ម្ចាស់ផ្ទះនៃកិច្ចប្រជុំ និងមានតំណាងមកពីរដ្ឋភាគី និងរដ្ឋអង្កេតការណ៍ប្រមាណជា ២០០​ប្រទេ​ស​ចូលរួម។សន្និសីទសកលនេះ ធ្លាប់ប្រារព្ធចំនួន២លើក គឺលើកទី១/.ប្រទេសកូឡុំប៊ី ឆ្នាំ២០១៤ និងលើក​ទី២/​.ប្រទេសហ្សកដានី ក្នុងឆ្នាំ២០១៩។ ចំណែកឯលើកទី៣ ឆ្នាំ២០២៣ កម្ពុជាធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្រោម​កិច្ច​សហការរៀបចំរវាងអាជ្ញាធរមីន និងអង្គភាពគាំទ្រ​ការ​អនុវត្ត​អនុ​សញ្ញា​ហាម​ប្រាម​កាប្រើ​ប្រាស់​គ្រាប់​មីនប្រឆាំងមនុស្ស ដោយ​មានការគាំទ្រផ្នែកហិរញ្ញវ​ត្ថុ​ពីគម្រោង​សកល​នៃ​សហភាព​អឺរ៉ុប និរាជរដ្ឋាភិបាលកម្ពុជា ដែលជាភាគីជាម្ចាស់ផ្ទះ៕

រដ្ឋាភិបាលវ៉េណេហ្ស៊ុយអេឡា និងក្រុមប្រឆាំង នឹងបន្តការចរចា ក្រោមកិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិក

2023/10/17 12:20:47 pm        118
រដ្ឋាភិបាលរបស់វ៉េណេហ្ស៊ុយអេឡា នឹងបន្តកិច្ចពិភាក្សាជាមួយក្រុមប្រឆាំងដែលគាំទ្រដោយសហរដ្ឋអាមេរិក ដោយបើកផ្លូវឲ្យរដ្ឋបាលរបស់លោក ចូ បៃដិន ដើម្បីបន្ធូរបន្ថយទណ្ឌកម្មមួយចំនួនលើប្រទេសអាមេរិកខាងត្បូង រួមទាំងឧស្សាហកម្មប្រេងរបស់ខ្លួនផងដែរ។កិច្ចព្រមព្រៀងដែលរួមមានការអនុញ្ញាតឲ្យបេក្ខជនប្រឆាំងដែលត្រូវបានហាមឃាត់ ឲ្យឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២៤ នឹងក្លាយជាសម្បទាននយោបាយដ៏សំខាន់ដំបូង ដោយរដ្ឋាភិបាលរបស់លោកនីកូឡាស ម៉ាឌូរ៉ូ ( Nicolás Maduro) ក្នុងរយៈពេលមួយទសវត្សរ៍ ខណៈដែលសហរដ្ឋអាមេរិកស្វែងរកការកែលម្អលក្ខខណ្ឌបោះឆ្នោត ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម ដែលត្រូវការយ៉ាងខ្លាំងនោះ។ ក្រុមមន្ត្រីមកពីប្រទេសន័រវែសដែលកំពុងសម្របសម្រួលកិច្ចពិភាក្សានេះ បាននិយាយថា មន្ត្រីវ៉េណេហ្ស៊ុយអេឡាចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នៅទីក្រុង Barbados នៅថ្ងៃអង្គារនេះ។ មនុស្សដែលដឹងពីផែនការនេះ បាននិយាយថា ក្រុមមន្ត្រីនៃរដ្ឋបាលរបស់លោកបៃដិន នឹងចូលរួម។លោកម៉ាឌូរ៉ូ បាននិយាយនៅក្នុងកម្មវិធីទូរទស្សន៍របស់ខ្លួនកាលពីល្ងាចថ្ងៃចន្ទថា៖«យើងជិតឈានដល់ការចាប់ផ្តើមនៃការចុះហត្ថលេខាលើឯកសារដ៏ល្អសម្រាប់ការធានាដល់ការបោះឆ្នោត»។ លោកមិនបានបង្ហាញព័ត៌មានលម្អិតអំពីរឿងនេះ ឬកិច្ចព្រមព្រៀងទូលំទូលាយ ដែលលោកបាននិយាយថា ខ្លួនបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិករួចហើយ ប៉ុន្តែលោកបាននិយាយថា ខ្លួននឹងមិនគាំទ្រចំពោះភាពមិនប្រក្រតីណាមួយឡើយ»។

មេបក្សឯកភាពជាតិខ្មែរ៖ការចងសម្ព័ន្ធភាពជាមួយបក្សកាន់អំណាចមិនមែនជាការរៀបចំដោយសម្តេចតេជោនោះទេ

2023/10/17 12:11:33 pm        391
ប្រធានគណបក្សឯកភាពជាតិខ្មែរ លោក អ៊ុន ជឹម បានថ្លែងថា គណបក្ស​របស់​លោក​ក៏​ដូច​ជា​គណបក្ស នយោបាយផ្សេងៗទៀតប្រកាសចងសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាច មិន​មែន​ជា​ការរៀបចំឡើង ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានោះទេ គឺ​ធ្វើ​ឡើងដើម្បីរួបរួមគ្នា ជាធ្លុងមួយក្នុងគោលបំណងតែមួយគឺថែរក្សាសុខសន្តិភាព និង​ការ​អភិវឌ្ឍ​ប្រទេសជាតិឲ្យកាន់តែរីកចំរើន ខ្លាំងឡើងបន្ថែមទៀត។ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ លោក អ៊ុន ជឹម បានបញ្ជាក់ថា គណបក្សរបស់លោក និង​គណបក្ស​ចំនួន ១៦​ទៀត​បាន​ប្រកាស​ចង​សម្ព័ន្ធភាព​ ជាមួយគណបក្សប្រជាជនកម្ពុជា ហើយការ​ចង​សម្ព័ន្ធ​នេះ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ​ដែលមា​នសម្តេចតេជោ ជាប្រធាននោះក៏បាន​ប្រកាស​ស្វាគមន៍​ដោយ​គ្មាន​ការ​រើសអើង​ផង​ដែរ​ ខណៈការសម្រេចចិត្តចង សម្ព័ន្ធនេះ ដើម្បីគិតផលប្រយោជន៍ជាតិ និងប្រជាជនជាធំ មិន​មែន​ចង់​បានដំណែងនេះតំណែងនោះ ដូចការលើកឡើងរបស់ក្រុមអគតិ និងក្រុម​ជ្រុល​និយម​មួយ​ចំនួន​តូចនោះឡើយ។លោក អ៊ុន ជឹម បានបន្ថែមទៀតថា ការចងសម្ព័ន្ធភាពរវាងគណបក្សនយោបាយជាច្រើននេះ គឺ ជា​ការចង់លុបបំបាត់នូវវប្បធម៌ជេរប្រមាថគ្នា លាបពណ៌គ្នា ដោយយកវប្បធម៌សន្ទនាគ្នា ដើម្បី​ជាតិ ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋគ្រប់រូប។ បើតាមប្រធានគណបក្សឯកភាពជាតិខ្មែររូបនេះបានឲ្យដឹងផងដែរថា រហូត​មក​ដល់​ពេល​នេះ​មាន​គណបក្ស​ជិត ២០គណបក្សហើយដែលបានប្រកាស់ចងសម្ព័ន្ធភាព ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយការចងសម្ព័ន្ធជាផ្លូវការក៏នឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាមុខនេះដែរ ខណៈ​បច្ចុប្បន្ន​មេ​ដឹកនាំបណ្តា គណបក្សផ្សេងៗ រួមជាមួយលោកផង កំពុងធ្វើ​សេចក្តី​ព្រាង​ច្បាប់​មួយ​ចំនួន ដើម្បី​ចុះអនុស្សរណៈជាមួយគ្នា ដោយសេចក្តី​ព្រាង​ច្បាប់​នោះ​គឺ​ស្ថិត​នូ​វ​ភាព​ច្បាស់​លាស់​ជា​មួយ​គ្មា និងយកផលប្រយោជន៍ជាតិ និងប្រជាជនជាធំ៕ អត្ថបទ៖ បាន ចក់

កូរ៉េខាងជើងចោទអាមេរិកថា បង្កភាពតានតឹងជាមួយនឹង «មហាអំណាចនុយក្លេអ៊ែរ»

2023/10/17 12:11:13 pm        269
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង KCNA បាននិយាយនៅថ្ងៃអង្គារ (១៧ តុលា) នេះថា កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាវិធានការការពារខ្លួន ដើម្បីឆ្ពោះទៅរកសង្រ្គាមនុយក្លេអ៊ែរ នៅចំពោះមុខការខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការប្រឆាំងនឹង «មហាអំណាចនុយក្លេអ៊ែរ»។លោក គីម វ៉ាងយ៉ុង (Kim Kwang Myong) ដែលប្រព័ន្ធផ្សព្វផ្សាយ KCNA ពិពណ៌នាថា ជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានក្រសួងការបរទេសសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ និងសន្តិភាព បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងបង្កភាពតានតឹងក្នុងតំបន់ជាមួយនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយបានស្តីបន្ទោសអាមេរិក ចំពោះអស្ថិរភាពយុទ្ធសាស្ត្រ ដែលបំផ្លាញសន្តិភាពពិភពលោក។ការអត្ថាធិប្បាយនេះ ធ្វើឡើងនៅពេលដែលប្រទេសប្រដាប់ដោយអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង មួយនេះ បានបង្កើនការប្រកាសអាសន្ននៅក្នុងតំបន់ ជាមួយនឹងការបាញ់មីស៊ីលជាទៀងទាត់ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប ដែលអាចវាយប្រហារទ្វីបអាមេរិកផងដែរ។លោក គីម បានលើកឡើងពីការរកឃើញនាពេលថ្មីៗនេះ ដោយគណៈកម្មការឥរិយាបថយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលអំពាវនាវឱ្យមានការពង្រឹងកម្មវិធីទំនើបកម្មអាវុធនុយក្លេអ៊ែររបស់ប្រទេស ក្នុងការត្រៀមរៀបចំសម្រាប់សង្រ្គាម ក្នុងពេលដំណាលគ្នាដែលអាចទៅរួចជាមួយរុស្ស៊ី និងចិន ដែលជាសញ្ញា «ប្រថុយប្រថានបំផុត» និងជា «សកម្មភាពអនុត្តរភាព»។នៅក្នុងអត្ថបទប្រព័ន្ធផ្សព្វផ្សាយ KCNA មួយផ្សេងទៀត លោកគីម តុងយ៉ុង (Kim Tong Myong) អ្នកស្រាវជ្រាវនៃទីភ្នាក់ងារសង្គមសម្រាប់ការសិក្សានយោបាយអន្តរជាតិ ក៏បានរិះគន់សមយុទ្ធនុយក្លេអ៊ែរប្រចាំឆ្នាំរបស់អង្គការណាតូ មានឈ្មោះថា «ថេរវេលាថ្ងៃត្រង់» ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ (១៦ តុលា) ដើម្បីអនុវត្តការប្រើប្រាស់គ្រាប់បែករបស់សហរដ្ឋអាមេរិក មានមូលដ្ឋាននៅអឺរ៉ុប ផងដែរ៕

ប្រធានាធិបតីរុស្ស៊ី បានទៅដល់ប្រទេសចិន ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសដ៏កម្រ

2023/10/17 12:03:31 pm        248
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅដល់ទីក្រុងប៉េកាំង នៅថ្ងៃអង្គារ (១៧ តុលា) នេះ ដើម្បីជួបជាមួយសមភាគីចិនរបស់ខ្លួន គឺលោកប្រធានាធិបតី ស៊ី ជីនពីង ក្នុងដំណើរទស្សនកិច្ច ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ក្នុងគោលបំណងបង្ហាញពីការជឿទុកចិត្តគ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅ និងភាពជាដៃគូ «គ្មានដែនកំណត់» រវាងប្រទេសចិន និងប្រទេសជិតខាងដ៏ធំបំផុតរបស់ខ្លួន។យោងតាមវីដេអូរបស់សារព័ត៌មាន រ៉យទ័រ បានឲ្យដឹងថា លោក ពូទីន និងក្រុមមន្រ្តីអមដំណើររបស់លោក បានជិះយន្តហោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង នៅព្រឹកថ្ងៃអង្គារនេះ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ប្រធានវិមានក្រឹមឡាំងរូបនេះ នៅខាងក្រៅអតីតសហភាពសូវៀតក្នុងឆ្នាំនេះ។លោកពូទីន បានធ្វើដំណើរទៅក្រៅប្រទេសតិចតួចណាស់ ចាប់តាំងពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បានចេញដីកាចាប់ខ្លួនលោកកាលពីខែមីនា ដោយចោទប្រកាន់លោកពីបទនិរទេសកុមារដោយខុសច្បាប់ពីប្រទេសអ៊ុយក្រែន។លោក ស៊ី បានជួប «មិត្តល្អ» របស់ខ្លួនចុងក្រោយនៅទីក្រុងមូស្គូ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការចេញដីកាចាប់ខ្លួននោះ។ នៅពេលនោះ លោក ស៊ី បានអញ្ជើញលោក ពូទីន ឱ្យចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ នៅទីក្រុងប៉េកាំង ដែលជាវេទិកាសហប្រតិបត្តិការអន្តរជាតិ ដឹកនាំដោយមេដឹកនាំចិនរូបនេះ ហើយលោក ពូទីន នឹងជួបជាមួយលោក ស៊ី នៅថ្ងៃពុធ (១៨ តុលា) ស្អែកនេះផងដែរ។ទីក្រុងប៉េកាំង បានច្រានចោលការរិះគន់របស់លោកខាងលិច អំពីភាពជាដៃគូរបស់ខ្លួនជាមួយទីក្រុងមូស្គូ បើទោះបីជាសង្រ្គាមនៅអ៊ុយក្រែន មិនបង្ហាញសញ្ញានៃការបញ្ឈប់ក៏ដោយ ដោយទទូចថាទំនាក់ទំនងរបស់ពួកគេមិនបំពានលើបទដ្ឋានអន្តរជាតិឡើយ ហើយប្រទេសចិន មានសិទ្ធិសហការជាមួយប្រទេសណាមួយដែលខ្លួនបានជ្រើសរើស៕

ចិន និងរុស្ស៊ី រិះគន់អ៊ីស្រាអែល ខណៈការខ្វែងគំនិតគ្នាជាមួយលោកខាងលិចកាន់តែខ្លាំង

2023/10/17 11:28:35 am        251
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងមេដឹកនាំចិន លោក Xi Jinping គ្រោងជួបគ្នានៅថ្ងៃពុធស្អែកនេះ នៅទីក្រុងប៉េកាំង ក្នុងដំណើរទស្សនកិច្ច ដែលរំពឹងថានឹងបញ្ជាក់ពីចក្ខុវិស័យរួមគ្នារបស់ខ្លួន សម្រាប់សណ្តាប់ធ្នាប់អន្តរជាតិថ្មីមួយ ដែលលែងត្រូវបានគ្រប់គ្រងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តប្រជាធិបតេយ្យរបស់ខ្លួន។ជំនួបរវាងមេដឹកនាំដ៏មានឥទ្ធិពលបំផុតទាំងពីររបស់ពិភពលោកនេះ កើតឡើង ស្របពេលកំហុសបន្ទាត់ភូមិសាស្ត្រនយោបាយកាន់តែរឹងមាំជាសកល ជាលើកដំបូង បន្ទាប់ពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនដែលបានចាប់ផ្តើមត្រឹមតែបីសប្តាហ៍បន្ទាប់ពីជំនួបចុងក្រោយ របស់មេដឹកនាំទាំង២នៅក្នុងរដ្ឋធានីរបស់ចិនកាលពីឆ្នាំ ២០២២ ហើយឥឡូវនេះ សង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងនឹងពួកសកម្មប្រយុទ្ធក្រុម Hamas ប៉ាឡេស្ទីន គំរាមបន្តឈានទៅរកជម្លោះកាន់តែធំ ដែលអាចបំផ្លាញស្ថិរភាពនៅមជ្ឈិមបូព៌ា។ទាំងទីក្រុងប៉េកាំង ទាំងទីក្រុងមូស្គូបានរិះគន់សកម្មភាពរបស់អ៊ីស្រាអែល និងបានអំពាវនាវឱ្យមានបទឈប់បាញ់ ជាការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុតរបស់មហាអំណាចទាំងពីរក្នុងការបង្កើនភាពជាអ្នកដឹកនាំជំនួសរបស់ពួកគេចំពោះសហរដ្ឋអាមេរិក ដែលបញ្ជាក់ពីសិទ្ធិបន្តរបស់អ៊ីស្រាអែលក្នុងការសងសឹក។ លោក Xi និងលោក Putin ទំនងជានឹងពិភាក្សាអំពីស្ថានភាពនេះ ក្នុងអំឡុងកិច្ចប្រជុំមួយក្នុងសប្តាហ៍នេះ បន្ទាប់ពីលោក Putin បានទៅដល់ប្រទេសចិននៅព្រឹកថ្ងៃអង្គារនេះ ក្នុងនាមជាភ្ញៀវកិត្តិយសនៅឯវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ នៅទីក្រុងប៉េកាំង ជាដំណើរកក្រៅប្រទេសដ៏កម្រសម្រាប់មេដឹកនាំឯកោខាងការទូតរូបនេះ។ប្រមុខរដ្ឋ មន្ត្រីតំណាង និងគណៈប្រតិភូមកពីជាងប្រទេសជាង១៤០ ត្រូវគេរំពឹងថានឹងចូលរួមព្រឹត្តិការណ៍ការទូតដ៏សំខាន់របស់ប្រទេសចិន ជាព្រឹត្តិការណ៍ការទូតរយៈពេលពីរថ្ងៃដែលចាប់ផ្តើមនៅថ្ងៃអង្គារនេះ ដែលជាការប្រារព្ធខួប១០ ឆ្នាំចាប់តាំងពីការចាប់ផ្តើមនៃការជំរុញមូលនិធិហេដ្ឋារចនាសម្ព័ន្ធសកលរបស់លោក Xi និងបង្ហាញមេដឹកនាំចិននូវឱកាសមួយចំពោះគម្រោងមហិច្ឆតាពិភពលោកដែលកំពុងកើនឡើងរបស់ទីក្រុងប៉េកាំង៕

លោក ត្រាំ សន្យាបណ្តេញជនអន្តោប្រវេសន៍ដែលគាំទ្រក្រុមហាម៉ាស និងហាមប្រាមពលរដ្ឋមូស្លីមពីសហរដ្ឋអាមេរិក

2023/10/17 11:11:47 am        325
លោក ដូណាល់ ត្រាំ បានសន្យាកាលពីថ្ងៃចន្ទ (១៦ តុលា) ថា ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀត លោកនឹងរារាំងជនអន្តោប្រវេសន៍ដែលគាំទ្រក្រុមហាម៉ាស មិនឱ្យចូលសហរដ្ឋអាមេរិក និងបញ្ជូនក្រុមមន្ត្រីទៅក្នុងបាតុកម្មគាំទ្រក្រុមហាម៉ាស ដើម្បីចាប់ខ្លួនបាតុករ និងនិរទេសជនអន្តោប្រវេសន៍ណា ដែលគាំទ្រក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនជាសាធារណៈ។នៅលើយុទ្ធនាការសំចតមួយក្នុងរដ្ឋ Iowa លោក ត្រាំ បានឆ្លើយតបទៅនឹងអំពើដ៏ឃោរឃៅរបស់ក្រុមហាម៉ាស ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលយ៉ាងហោចណាស់ ១.៣០០នាក់ និងបានបង្កឱ្យមានសង្រ្គាម ដែលក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២.៨០០នាក់ នៅក្នុងតំបន់ហ្គាហ្សា។លោក ត្រាំ ដែលបានធ្វើជាប្រធានាធិបតីអាមេរិក ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ បាននិយាយថា ប្រសិនបើលោកត្រូវបានជាប់ឆ្នោតនៅសេតវិមានអាណត្តិទីពីរ លោកនឹងហាមឃាត់ការចូលក្នុងសហរដ្ឋអាមេរិក សម្រាប់អ្នកណាម្នាក់ដែលមិនជឿលើសិទ្ធិរបស់អ៊ីស្រាអែល និងដកហូតទិដ្ឋាការរបស់និស្សិតបរទេស ដែល «ប្រឆាំងនឹងជនជាតិជ្វីហ្វ»។លោកត្រាំ ក៏បានប្តេជ្ញាថា នឹងបង្កើនការហាមឃាត់ការធ្វើដំណើរពី «ប្រទេសណាដែលញាំញីដោយភេរវកម្ម» ផងដែរ។ លោកមិនបានពន្យល់ពីមធ្យោបាយដែលខ្លួននឹងអនុវត្តការលើកឡើងនោះទេ រួមទាំងការទាមទារឱ្យជនអន្តោប្រវេសន៍គាំទ្រសិទ្ធិរបស់អ៊ីស្រាអែល ក្នុងការមានវត្តមាន នៅក្រោមអ្វីដែលលោកហៅថា «ការត្រួតពិនិត្យមនោគមវិជ្ជាដ៏ខ្លាំងក្លា»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ ឃាត់រថយន្តដឹកជ្រូក ១៧០ក្បាល​មក​ពី​ប្រទេស​ឡាវ
05/02/2026 07:05 PM
ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត
05/02/2026 06:05 PM
គិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ​ផ្ដល់​ការងារ​រាប់​ម៉ឺន​កន្លែង
05/02/2026 05:05 PM
លីបង់និយាយថា មនុស្ស ១៣នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង
05/02/2026 05:05 PM
មន្ត្រីយោធាអ៊ីរ៉ង់និយាយថា សង្គ្រាមជាថ្មីជាមួយសហរដ្ឋអាមេរិក ទំនងជាកើតឡើង
05/02/2026 05:05 PM
នាយករដ្ឋមន្ត្រីអង់គ្លេសនិយាយថា ការដង្ហែក្បួនគាំទ្រប៉ាឡេស្ទីនមួយចំនួន អាចត្រូវបានហាមឃាត់
05/02/2026 05:05 PM
ការតវ៉ាផ្ទុះឡើងនៅទីក្រុង Pune ប្រទេសឥណ្ឌា ជុំវិញការចោទប្រកាន់ពីបទរំលោភ និងឃាតកម្មលើកុមារីអាយុ ៤ឆ្នាំ
05/02/2026 05:05 PM
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ីរ៉ង់ ពិភាក្សាអំពីសេរីភាពនៃការធ្វើនាវាចរណ៍ និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
05/02/2026 05:05 PM
របាយការណ៍៖ ការផ្ទុះគ្រាប់បែកដែលនៅសល់ពីការវាយប្រហារ បានសម្លាប់សមាជិកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ចំនួន ១៤នាក់
05/02/2026 05:05 PM
អង្គការ WHO អំពាវនាវឲ្យមានការបញ្ចូលថ្នាំពេទ្យជាបន្ទាន់ទៅកាន់តំបន់ហ្កាហ្សា ដើម្បីកសាងសេវាសុខភាពឡើងវិញ
05/02/2026 04:05 PM