ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីក្រសួងអប់រំ នឹងចូលរួមកិច្ចប្រជុំកំពូល នៃសម្ព័ន្ធរដ្ឋផ្តល់អាហារតាមសាលារៀន រៀបចំឡើងដោយរដ្ឋាភិបាលប្រទេសបារាំង

2023/10/17 10:23:28 am        172
ភ្នំពេញ៖ ក្នុងសប្តាហ៍នេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា នឹងតំណាងរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិ​ច្ច​ប្រជុំ​កំពូល​របស់​សម្ព័ន្ធ​រដ្ឋ​ផ្តល់អាហារតាមសាលារៀន ដែលរៀបចំឡើងដោយលោកប្រធានាធិបតី ម៉ាក្រូន នាទី​ក្រុងប៉ារីស។ដោយ​ទទួលស្គាល់ពីសក្តានុពលនៃការផ្តល់អាហារតាមសាលារៀន ដើម្បីពង្រើក​ការ​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស និងពង្រឹងលើប្រព័ន្ធអាហារក្នុងស្រុក ប្រទេសកម្ពុជា បានចូលជា​សមាជិក​របស់​សម្ព័ន្ធ​រដ្ឋ​ផ្តល់​អាហារតាមសាលារៀននៅឆ្នាំ២០២១ ស្របពេល​ដែល​សម្ព័ន្ធ​រដ្ឋ​នេះ​បាន​ប្រកា​ស​ឱ្យ​ប្រើ​ប្រាស់​នៅ​ក្នុងកិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធស្បៀងអាហាររបស់អង្គការសហប្រជាជាតិ គឺជាការផ្តួច​ផ្តើម​សកលមួយដែលមានប្រទេសបារាំង និងប្រទេសហ្វាំងឡង់ជាសហប្រធាន។ បេសកកម្ម​របស់​សម្ព័ន្ធ​រដ្ឋផ្តល់អាហារគឺធានាថានៅឆ្នាំ២០៣០ កុមារគ្រប់​រូប​មិន​ថា​កុមា​រ​ណាឡើ​យ​គឺ​មាន​លទ្ធភាព​ទទួល​បានអាហារដែលមានអាហារូបត្ថម្ភល្អ និងមានជីវជាតិជម្រុញក្នុងការលូតលាស់ និង​រីកចម្រើនដល់ការសិក្សា។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា «ជាការពិត ការធ្វើ​ជា​តូបនីយកម្ម​របស់កម្មវិធីជាតិផ្តល់អាហារតាមសាលារៀនរបស់កម្ពុជា ដែលបានចាប់ផ្តើមនៅឆ្នាំ ២០២០ កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយក៏បាន​ទាក់ទាញ​អោយកុមារ​ជាច្រើន​មក​សាលា​រៀន ព្រមទាំងគាំទ្រដល់ការសិក្សា ការទទួលបានអាហារូបត្ថម្ភល្អ និងការ​គិតគូ​រ​ពីសុខភាព និង​សុខុមាល​ភាពរបស់ពួកគាត់ ផងដែរ»។ ឯកឧត្តមបានបន្តទៀតថា កម្មវិធីស្បៀងអាហារពិភពលោក(WFP) កំពុងធ្វើការ​ជាមួយ​អាជ្ញាធរ​ជាតិ និងអាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​បង្កើត​នូវ​លក្ខ​ខណ្ឌ​ប្រកប​ផ្សេង​ៗ​ សម្រាប់​គាំទ្រ​ដល់​រាជ​រដ្ឋាភិបាល​ក្នុង​ការគ្រប់គ្រងទាំងស្រុងលើកម្មវិធីមួយនេះ ដូចជាការធានាអោយបានថា កម្ម​វិធី​ផ្តល់​អាហារ​តាម​សាលារៀននឹងត្រូវបានបញ្ចូលក្នុងថវិកាជាតិ ផែនការថ្នាក់ជាតិ និងគម្រោងគាំ​ពារ​ជាតិ​របស់​ប្រទេស​កម្ពុជា។ដើម្បីជាការត្រៀម​ខ្លួនក្នុងការចូលរួមកិច្ចប្រជុំកំពូលសម្ព័ន្ធរដ្ឋផ្តល់អាហារតាមសាលារៀន ឯកឧត្តម​ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជាលោក Jacques PELLET ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី​នាយិកា​ប្រចាំ​ប្រទេស​របស់កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) បាន​បំពេញ​ទស្សនកិច្ចរួមគ្នា ចុះត្រួតពិនិត្យដោយផ្ទាល់លើ កម្មវិធីផ្ដល់អាហារតាមសាលារៀន នៅ​សាលា​បឋមសិក្សាអង្គសិរី ក្នុងខេត្តកំពង់ឆ្នាំង។ ជារៀងរាល់ព្រឹក សាលារៀន​នេះ​បាន​ផ្តល់​អាហារ​ពេល​ព្រឹក​ដែលសម្បូរទៅដោយអាហារូបត្ថមជូនដល់សិស្សមត្តេយ្យ និងបឋម​សិក្សា​ប្រមាណ​ជាង​២០០​នាក់។ ដំណើរទស្សនកិច្ចនេះ គឺជាឱកាស​ដ៏​ល្អដែល​ឯកឧត្តម​ឯក​អគ្គ​រដ្ឋទូត​បារាំង​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ពីការអនុវត្តលើកម្មវិធីផ្តល់អាហារតាមសាលារៀនជាតិ។ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា «ក្នុងនាមជាសហប្រធាននៃសម្ព័ន្ធរដ្ឋផ្តល់អាហារតាមសាលារៀន យើងមាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ចំពោះបុព្វហេតុដ៏ថ្លៃថ្លានៃការផ្តល់អាហារូបត្ថម្ភ និងការអប់​រំ​សកល​ទាំង​កម្រិត​ថ្នាក់​ជាតិ និងអន្តរជាតិ»។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្ថែមដោយគូសបញ្ជាក់ថា ប្រទេសបារាំង​បាន​គាំ​ទ្រ​យ៉ាង​សកម្ម​ទាំង​ក្នុង​ប្រទេស​របស់ខ្លួន និងទូទាំងពិភពលោក តាមរយៈកម្មវិធី​ផ្តល់​អាហារ​តាម​សាលា​រៀន​របស់​កម្ម​វិធី​ស្បៀងអា​ហារពិភពលោក (WFP)។ ដំណើរទស្សនកិច្ច​របស់យើង​ទៅ​កាន់​សាលា​រៀន​នៅ​ថ្ងៃ​នេះ​គឺ​ពិត​ជាអស្ចារ្យ ដែលពួកយើងបានពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិរបស់យើង និង​ពង្រឹង​ចក្ខុ​វិស័យ​រួមសម្រាប់ពិភពលោកមួយដែលកុមារគ្រប់រូបត្រូវបានចិញ្ចឹមបីបាច់ទាំងផ្លូវកាយ និង​ផ្លូវ​ចិត្ត​៕​

សម្តេចធិបតី គាំទ្រការបន្តសិក្សាលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាល នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប

2023/10/17 09:20:10 am        182
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក លី ខ័រ (Li Kuo) ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន China Metro Group ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។នៅក្នុងជំនួបនេះ លោក លី ខ័រ (Li Kuo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group​ បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានផ្តល់ឱកាសឱ្យរូបលោក និងសហការី បាន​ចូល​ជួប​សម្តែង​ការគួរសម ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីវឌ្ឍន​ភាព​នៃ​ការ​សិក្សា​របស់​ក្រុម​ហ៊ុនលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចំនួនពីរខ្សែរ គឺ៖ (i) គម្រោងផ្លូវ​រថ​ភ្លើង​ធុន​ស្រាល​តភ្ជាប់ពីអាកាសយាន្តដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប និង (ii) គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទៅកាន់​រាជ​ធានី​ភ្នំពេញ​។ ដោយឡែក លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន ក៏​នឹង​សិក្សា​អំពី​លទ្ធភាពផ្សេងៗ ក្នុងការជួយសម្រាលបន្ទុកចរាចរណ៍នៅកម្ពុជា ផងដែរ ។ជា​ការ​ឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងបាន​បញ្ជាក់​អំពី​ការ​គាំទ្រ​ចំពោះ​គម្រោង​នានា ដែលក្រុមហ៊ុន China Metro Group បាន និងកំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​កម្ពុជា ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាចរាចរណ៍ ព្រមទាំងបានផ្តល់ជាអនុសាសន៍ដល់ក្រុមហ៊ុន ឱ្យមាន​ការគិតគូរសព្វគ្រប់ជ្រុងជ្រោយ ជាអាទិ៍ ការអភិវឌ្ឍផ្លូវដែកធុនស្រាល, ស្ពានអាកាស និង​ផ្លូវ​ក្រោម​ដីជាដើម​៕

លោក Biden គ្រោងជួបលោកនាយករដ្ឋមន្ត្រី បេន ចាមីន ក្នុងដំណើរទស្សនកិច្ចទៅអ៊ីស្រាអែល

2023/10/17 09:06:13 am        254
អាមេរិក៖ ខណៈអ៊ីរ៉ង់ព្រមាន  រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានប្រកាសកាលពីថ្ងៃអង្គារថាលោកប្រធានាធិបតី Joe Biden នឹងធ្វើទស្សនកិច្ចនៅអ៊ីស្រាអែលនៅថ្ងៃពុធស្អែក ដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងធ្វើឱ្យច្បាស់ថាអ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ។លោក Blinken បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាដ៏យូរជាមួយលោក Netanyahu ថាលោក Biden នឹងបញ្ជាក់ជាថ្មីនូវសាមគ្គីភាពជាមួយអ៊ីស្រាអែល ដែលត្រូវគេរំពឹងយ៉ាងទូលំទូលាយ ថានឹងចាប់ផ្តើមការវាយលុកលើដីនៅតំបន់ហ្គាហ្សា។ អ៊ីស្រាអែលបានប្តេជ្ញាថានឹងកម្ទេចក្រុមចលនាហាម៉ាសគ្រប់គ្រងតំបន់ហ្គាហ្សាបន្ទាប់ពីក្រុមអ្នកប្រយុទ្ធមួយនេះ បានចូលក្នុងទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី ៧តុលា សម្លាប់មនុស្សចំនួន១.៣០០ នាក់ ដែលភាគច្រើនជាជនស៊ីវិលនៅក្នុងថ្ងៃដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររយៈពេល៧៥ឆ្នាំ របស់ប្រទេសនេះ។អ៊ីរ៉ង់ព្រមានអ៊ីស្រាអែល អំពីកំណើនភាពតានតឹងនៃសង្រ្គាមក្នុងតំបន់ ប្រសិនបើការឈ្លានពានមិនបញ្ឈប់លោក Blinken បានប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាជាច្រើនម៉ោងជាមួយគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់អ៊ីស្រាអែលនៅទីក្រុង Tel Aviv ថា លោក Biden នឹងបញ្ជាក់យ៉ាងច្បាស់ថា អ៊ីស្រាអែលមានសិទ្ធិ និងកាតព្វកិច្ចដ៏ពិតប្រាកដដើម្បីការពារប្រជាជនរបស់ខ្លួនពីក្រុមហាម៉ាស និងភេរវករផ្សេងទៀត និងដើម្បីទប់ទល់ការវាយប្រហារនាពេលអនាគត។ ក្នុងអំឡុងការពិភាក្សានោះ លោកត្រូវបានបង្ខំឱ្យស្នាក់នៅក្នុងលេណដ្ឋានមួយ រយៈពេល៥នាទីនៅពេលដែលស៊ីរ៉ែនបានបិទ។លោកបាននិយាយថា អ៊ីស្រាអែលនឹងផ្ដល់របាយការណ៍ជូនលោក Biden អំពីគោលបំណង និងយុទ្ធសាស្ត្រសង្គ្រាមរបស់ខ្លួន និងអំពីរបៀបដែលខ្លួននឹងធ្វើប្រតិបត្តិការ ក្នុងមធ្យោបាយមួយក្នុងការកាត់បន្ថយការស្លាប់ និងរបួសរបស់ជនស៊ីវិល និងអាចឱ្យជំនួយមនុស្សធម៌ហូរទៅកាន់ជនស៊ីវិលនៅតំបន់ ហ្គាហ្សា (Gaza) តាមរបៀបមួយដែលមិនផ្តល់ផលប្រយោជន៍ដល់ក្រុមហាម៉ាស។លោកBlinken បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានព្រមព្រៀងបង្កើតផែនការមួយ ដែលនឹងអនុញ្ញាតឱ្យជំនួយមនុស្សធម៌ពីប្រទេសម្ចាស់ជំនួយ និងអង្គការជាច្រើន អាចចូលទៅដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា៕

អ៊ីរ៉ង់ព្រមានពីការត្រៀមខ្លួនជាស្រេចដើម្បីធ្វើសកម្មភាពប្រឆាំងអ៊ីស្រាអែល

2023/10/17 09:01:46 am        272
អ៊ីរ៉ង់៖ កាលពីថ្ងៃចន្ទប្រទេសអ៊ីរ៉ង់ បានព្រមានពីសកម្មភាពត្រៀមខ្លួនជាស្រេចប្រឆាំងអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ ខណៈប្រទេសអ៊ីស្រាអែលត្រៀមការវាយលុកតាមដីគោកទៅលើតំបន់ហ្គាហ្សា។ទីក្រុងតេអេរ៉ង់ បានព្រមានម្តងហើយម្តងទៀត ថាការវាយលុកតាមដីគោកនៅតំបន់ហ្គាហ្សាដែលត្រូវបានរារាំងរយៈពេលយូរ នឹងត្រូវបំពេញដោយការឆ្លើយតបពីសមរភូមិផ្សេងទៀត ដែលកំពុងជំរុញឲ្យមានការព្រួយបារម្ភ ពីជម្លោះកាន់តែរីកធំ ដែលអាចទាញឲ្យធ្លាក់ចូលជម្លោះក្នុងប្រទេសផ្សេងទៀត។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បាននិយាយនៅក្នុងការផ្សាយផ្ទាល់តាមទូរទស្សន៍រដ្ឋ ខណៈលោកនិយាយយោងទៅរកជំនួបរបស់លោកជាមួយមេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah ថាលទ្ធភាពនៃការត្រៀមខ្លួនជាស្រេចដើម្បីធ្វើសកម្មភាព ដោយសម្ព័ន្ធមិត្តប្រឆាំង ត្រូវបានគេរំពឹងថា នឹងកើតមានក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ។កាលពីព្រឹកថ្ងៃចន្ទអ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់ និងប្រធានាធិបតីលោក Ebrahim Raisi បាននិយាយថា ពេលវេលាអស់ហើយដើម្បីឈានដល់ដំណោះស្រាយនយោបាយ និងបានព្រមានប្រឆាំងការរីកកាន់តែធំសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់ ទៅកាន់សមរភូមិមុខដ៏ទៃទៀត។ លោក Amir-Abdollahian បាននិយាយកាលពីថ្ងៃចន្ទថាមេដឹកនាំដ៏រឹងរុស នឹងមិនអនុញ្ញាតឲ្យអ៊ីស្រាអែលធ្វើអ្វីក៏ដោយដែលខ្លួនចង់ធ្វើនៅក្នុងតំបន់ហ្គាហ្សានោះទេ។ ប្រសើនបើយើងមិនការពារតំបន់ហ្គាហ្សានៅថ្ងៃនេះ ថ្ងៃស្អែកយើងត្រូវតែការពារប្រឆាំង គ្រាប់បែកផូស្វ័រ នៅមន្ទីរពេទ្យកុមារនៅប្រទេសផ្ទាល់របស់យើង។អ៊ីរ៉ង់ បានសាទរការវាយប្រហាររបស់ក្រុមហាម៉ាស់ ប៉ុន្តែបានទទូចថា ខ្លួនមិនជាប់ពាក់ព័ន្ធក្នុងជម្លោះនេះទេ៕

ដំណើរទស្សនកិច្ចរបស់លោក បៃដិន ទៅអ៊ីស្រាអែល នឹងមានហានិភ័យផ្នែកសន្តិសុខ និងនយោបាយ

2023/10/17 08:50:58 am        320
អាមេរិក៖ សេតវិមានរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងប្រជែងនឹងបញ្ហាសន្តិសុខ ព្រមទាំងបញ្ហាប្រឈមផ្នែកនយោបាយ ខណៈដែលក្រុមមន្ត្រីពិចារណាអំពីលទ្ធភាពនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល ដែលអាចទទួលបានអត្ថប្រយោជន៍ការទូតរយៈពេលវែងសម្រាប់លោក បៃដិន។នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអញ្ជើញលោក បៃដិន ដែលបាននិយាយដោយឥតសំចៃមាត់ក្នុងការគាំទ្ររបស់ខ្លួនចំពោះអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តមជ្ឈិមបូព៌ា ដ៏ជិតស្និទ្ធបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន ហើយនៅតែមានភាពតានតឹងបន្ទាប់ពីការវាយលុកឆ្លងព្រំដែនដ៏បំផ្លិចបំផ្លាញ ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលក្នុងនោះជនជាតិអ៊ីស្រាអែលចំនួន ១.៣០០នាក់ត្រូវបានសម្លាប់។ដំណើរទស្សនកិច្ចបែបនេះ នឹងក្លាយជាជម្រើសដ៏កម្រ និងប្រថុយប្រថានមួយ ដែលបង្ហាញពីការគាំទ្ររបស់អាមេរិក សម្រាប់លោក ណេតាន់យ៉ាហ៊ូ ខណៈដែលសហរដ្ឋអាមេរិក ព្យាយាមបញ្ចៀសសង្គ្រាមក្នុងតំបន់ដ៏ទូលំទូលាយ ដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តលីបង់គឺក្រុមហេសបូឡា ព្រមទាំងប្រទេសស៊ីរី ហើយខណៈដែលស្បៀងអាហារ និងឥន្ធនៈមានកម្រិតទាបនៅក្នុងតំបន់ហ្គាហ្សា ជាទីដែលក្រុមអាជ្ញាធរនិយាយថា មនុស្សជាង ២.៨០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។លោក បៃដិន និងលោក ណេតាន់យ៉ាហ៊ូ ដែលជាសម្ព័ន្ធមិត្តមិនមានភាពងាយស្រួលក្នុងគ្រាដ៏លំបាកបំផុតនោះ បានចូលរួមកម្លាំងគ្នា បើទោះបីជាមានជម្លោះលើផ្លូវឆ្ពោះទៅមុខនៅមជ្ឈិមបូព៌ា ដោយលោក បៃដិន ជារឿយៗសង្កត់ធ្ងន់លើការគាំទ្រសម្រាប់រដ្ឋឯករាជ្យរបស់អ៊ីស្រាអែល និងប៉ាឡេស្ទីនក៏ដោយ៕

ក្នុងជំនួបជាមួយសម្ដេចធិបតី, ក្រុមហ៊ុន CP Group ចង់ពង្រីកការវិនិយោគបន្ថែម​លើវិស័យ​អចលនទ្រព្យ សុខាភិបាល និងផ្កាយរណបនៅកម្ពុជា

2023/10/17 08:43:10 am        478
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក សែ ភីង (Tse Ping) អគ្គនាយក​រង​ជាន់​ខ្ពស់​ក្រុម​ហ៊ុន Charoen Pokphand Group (CP Group) ចូលជួបសម្តែងការគួរសម ក្នុង​ឱកាស​នៃ​ការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។ក្នុង​ឱកាសនេះនៃជំនួបនេះ លោក សែ ភីង បានថែ្លងអបអរសាទរ សម្តេចធិបតី ចំពោះ​ការ​ចូល​កាន់​មុខ​តំណែង​ជា​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានជម្រាបជូន សម្តេច​ធិបតី អំពីការរីកលូតលាស់របស់ក្រុមហ៊ុន CP Group ដែលមានអាយុកាលជាង ១០០ឆ្នាំ ជាមួយ​នឹង​បទ​ពិសោធន៍​ដ៏សម្បូរបែបក្នុងវិស័យធុរកិច្ច ហើយសព្វថ្ងៃក៏មាន​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​លើ​កសិដ្ឋានចិ​ញ្ចឹមសត្វ និងអចលនទ្រព្យ ផងដែរ ។ បន្ថែមលើនេះ លោក​អនុ​ប្រធា​ន​ក្រុម​ប្រឹក្សា​ភិបាល CP Group ក៏បានជម្រាបជូន សម្តេចធិបតី អំពីគោល​បំណង​របស់​ក្រុម​ហ៊ុ​ន​ក្នុង​ការ​ពង្រីក​ការ​វិនិយោគបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យអចលនទ្រព្យ សុខាភិបាល និ​ង​ផ្កាយ​រណប ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែង​នូវ​ក្តីរីករាយ​ស្វាគមន៍​ចំពោះ​ជំនួប​ជា​មួយថ្នា​ក់​ដឹក​នាំ​រប​ស់​ក្រុមហ៊ុន CP Group នាឱកាសនេះ និងបាន​បញ្ជាក់​អំពី​ការ​គាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​នានា​រ​​​បស់ក្រុមហ៊ុននៅកម្ពុជា ជាពិសេស នៅក្នុងវិស័យកសិកម្ម ក៏ដូចជា​វិស័យ​ផ្សេងទៀត​ដែល​ក្រុម​ហ៊ុន ​CP Group មានចំណាប់អារម្មណ៍ ជាអាទិ៍ វិស័យអចលនទ្រព្យ, សុខាភិបាល និង​ផ្កាយ​រណប ដោយបានណែនាំឱ្យក្រុមហ៊ុនទាក់ទងពិភាក្សាការងារជាមួយក្រសួង-ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​៕

ក្រុមហ៊ុន CMEC ចិន គ្រោងសហការវិនិយោគជាមួយក្រុមហ៊ុនកម្ពុជា ក្នុងទំហំទឹកប្រាក់ ៣ ពាន់លានដុល្លារលើវិស័យថាមពលហ្គាស

2023/10/17 08:29:49 am        329
ភ្នំពេញ៖ ក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ជាមួយ​លោក វ័ង ប៉ូ (Wang Bo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Machinery Engineering Corporation (CMEC) ក្រុមហ៊ុននេះ បានលើក​ឡើង​អំពីគ​ម្រោង​សហ​ការ​វិនិយោគ​រួម​ជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរក្នុងទំហំទឹកប្រាក់ប្រមាណ ៣.០០០ លានដុល្លារ​អាមេរិក​ លើវិស័យថាមពលហ្គាសនៅកម្ពុជា។ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះ​រាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក វ័ង ប៉ូ (Wang Bo) ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន ​(China Machinery Engineering Corporation) CMEC ចូលជួបសម្តែងការគួរសម ក្នុង​ឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។ក្នុង​ជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC បានថែ្លងអំណរគុណចំពោះ សម្តេច​ធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំង​បាន​ជម្រាប​ជូន សម្តេចធិបតី អំពីវឌ្ឍនភាពរីកចម្រើនរបស់ក្រុមហ៊ុន CMEC ជាបុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន SINOMACH ដែលមានជំនាញក្នុងវិស័យទឹកស្អាត, ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ហើ​យ​បានធ្វើការវិនិយោគក្នុងគម្រោងជាច្រើននៅកម្ពុជា ។ ក្នុងរយៈពេល ១០ ឆ្នាំបន្តទៅមុខ ក្រុមហ៊ុន CMEC គ្រោងនឹង​សហការ​វិនិយោគ​រួម​ជា​មួយ​ក្រុម​ហ៊ុន​កម្ពុជា​ចំនួនពីរក្នុងទំហំទឹកប្រាក់ប្រមាណ ៣,០០០ លានដុល្លារអាមេរិក លើវិស័យ​ថាមពល​ហ្គាស។​​ មួយវិញទៀត ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន CMEC បានថ្លែង​នូវ​ការ​កោត​សរសើរ​ចំពោះ​ការ​អភិវឌ្ឍ​រីក​ចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ក្នុងរយៈកាលកន្លងមក ហើយលោកក៏បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា ក្រោម​ការ​ដឹក​នាំ​របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាពិតជា​នឹង​មាន​ការ​រីក​លូត​លាស់​ជឿន​លឿន​ថែម​ទៀត ហើយដែលនេះ​ក៏​ជា​កត្តា​ទាក់​ទាញ​គួរ​ជា​ទី​ទុក​ចិត្ត​សម្រាប់​ពង្រីក​ការ​វិនិយោគ​នៅ​កម្ពុជា​។ជាការ​ឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយសាទរចំពោះជោគជ័យរបស់ក្រុមហ៊ុន CMEC លើការវិនិយោគក្នុងប្រទេសកម្ពុជា ហើយជាមួយគ្នានេះ សម្តេចធិបតី ក៏បានស្វាគមន៍ និងគាំទ្រ​ចំពោះ​គម្រោងវិនិយោគបន្ថែមទៀតរបស់ក្រុមហ៊ុន CMEC ដោយនេះ គឺ​ជា​ការ​ចូល​រួម​ចំណែក​ដល់​ការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងទៅមុខ៕

ទេសចរផ្ទៃក្នុងជិត២លាននាក់ បានចេញដើរកម្សាន្តថ្ងៃឈប់សំរាកបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ

2023/10/16 03:40:23 pm        301
ភ្នំពេញ៖ តាមរបាយការណ៍ក្នុងក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ ថ្ងៃឈប់សំរាក ពិធីបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ ​មានទេសចរជាតិអន្តរជាតិ បានចេញដើរកម្សាន្តទៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសមានប្រមាណជិត២លាននាក់ ។របាយការណ៍បានឲ្យដឹងថា ទេសចរក្នុងស្រុកប្រមាណ ១លាន៩២ម៉ឺននាក់​ ដែលបានដើរកម្សាន្ត នាឱកាសពិធីបុណ្យភ្ជំបិណ្ឌ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ២០២៣នេះ​ គឺមាន ទេសចរជាតិប្រមាណ ១,៨៩ លាននាក់ កើនឡើង ៥២,២% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ ហើយទេសចរបរទេសប្រមាណ ២,៧​ ម៉ឺននាក់ កើនឡើង ៩០,៥% ធៀបរយៈពេល​ដូចគ្នាឆ្នាំ២០២២។របាយការណ៍បានបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗរយៈពេល០៣ថ្ងៃនេះ ដែលមាន​ភ្ញៀវទៅទស្សនាច្រើន ទី១ ខេត្តត្បូងឃ្មុំ មានភ្ញៀវទេសចរទៅទស្សនា ៤៤ម៉ឺន នាក់ , ទី២ ខេត្តបាត់ដំបង ​មានប្រមាណ ២១ម៉ឺន នាក់ , ទី៣ ខេត្តកំពង់ឆ្នាំង មានជិត១៧ម៉ឺននាក់ , ទី៤ ខេត្តព្រះសីហនុ មានភ្ញៀវទៅទស្សនាជិត ១៦ម៉ឺននាក់ និងទី៥ ខេត្តសៀមរាប មានប្រមាណ ១២ម៉ឺន៥០០០នាក់។ តាមការរាយការណ៍ពីរដ្ឋបាលរាជធានីខេត្ត ​បានបញ្ជាក់ថា​ ថ្ងៃឈប់សំរាកបីថ្ងៃនេះ តាមគោលដៅ​ទេសចរណ៍ខេត្តមួយចំនួនបានរៀបចំព្រឹត្តិការណ៍ផ្សេងៗ ​ដើម្បីទាក់ទាញទេសចរណ៍​ឲ្យមក​កម្សាន្តខេត្តរបស់ខ្លួន ក្នុងនោះខេត្តត្បូងឃ្មុំបានរៀបចំព្រឹត្តិការណ៍អុំទូកបណ្តែតប្រទីប ភូមិមួយ​ផលិតផលមួយ ការប្រគុំតន្ដ្រីខ្នាតយក្ស ​និងការបាញ់កាំជ្រួច ​និងខេត្តកំពង់ឆ្នាំង មានរៀបចំ​ព្រឹត្តិការណ៍ទេសចរណ៍ជំនឿព្រះពុទ្ធសាសនាដែលមានការចូលរួមពីទេសចរបរទេសផងដែរ។ការរៀបចំកម្មវិធីដ៏ទៃទៀតនៅគ្រប់រាជធានីខេត្ត ​ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត​ ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ​ វត្តអារាម ​និងនៅតាមភូមិស្រុកនានា គឺជាកត្តាដែលបាន​ទាក់ទាញទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ។ដោយឡែក សម្រាប់សភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និង​ការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានាវីញ គឺ ​មានភាពល្អប្រសើរ កម្លាំងមាន​សមត្ថកិច្ចទាំងនៅថ្នាក់ជាតិ ​និងគណៈបញ្ជាការឯកភាពរាជធានីខេត្ត បានអនុវត្តការងារ​ប្រកប​ដោយការទទួលខុសត្រូវខ្ពស់៕អត្ថបទ ស៊ុម សុខជា

PATA រំពឹងថា ទេសចរអន្តរជាតិនឹងកើនឡើង ខណៈព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប បើកដំណើរការ

2023/10/16 03:34:28 pm        3060
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ គឺជាថ្ងៃដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ប្រកាសបើកដំណើរការទទួលជើងហោះហើរពាណិជ្ជកម្មទី១ ជាផ្លូវការ។ សម្រាប់ការបើកដំណើរការព្រលានយន្តហោះថ្មីទំនើបស្តង់ដារអន្តរជាតិនេះ ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាភិច PATA ប្រចាំនៅកម្ពុជា រំពឹងថា នឹងមានភ្ញៀវទេសចរអន្តរជាតិកើនឡើងខ្លាំងជាបន្តបន្ទាប់ចូលទស្សនាខេត្តសៀមរាប និងកម្ពុជាទាំងមូល។លោក ធួន ស៊ីណាន ប្រធានPATA ប្រចាំនៅកម្ពុជា បានថ្លែងប្រាប់BTV​ នៅថ្ងៃទី១៦ ខែតុលានេះថា ជាទូទៅនៅពេលដែលព្រលានយន្តហោះអន្តរជាតិមួយបើកដំណើរការ គឺក្រុមហ៊ុនគ្រប់គ្រង​ព្រលានផ្ទាល់ និងភាគីពាក់ព័ន្ធនានាទៀត តែងតែសហការគ្នារៀបចំផែនការ​គ្រប់គ្រងពាណិជ្ជកម្ម ធ្វើទីផ្សារចំបង ទីផ្សារផ្គត់ផ្គង់​ និងទីផ្សារទូទៅនានា ​និងបង្កើនការតភ្ជាប់ជើងហោះហើរត្រង់ ដឹកអ្នកដំណើរអន្តរជាតិ ​មកពីតាមបណ្តាប្រទេសនានាលើពិភពលោក មកកាន់កម្ពុជា។យ៉ាងណាក៏ដោយនៅក្នុងដំណើរបើកព្រលានយន្តហោះអន្តរជាតិថ្មីនេះ ​លោក ធួន ស៊ីណាន បានស្នើភាគីពាក់ព័ន្ធ ជាពិសេសក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (AIAI) សូមពង្រីកការផ្សព្វផ្សាយ​ និងពង្រីកទីផ្សារតភ្ជាប់ជើងហោះហើរត្រង់ឲ្យបានច្រើន​ប្រទេស​ជាពិសេសទីផ្សារគោលដៅធំៗ ក្នុងតំបន់អាស៊ី ​តំបន់អឺរ៉ុប អាហ្រឹ្វក និងអាមេរិចជាដើម។នៅក្នុងដំណើរចុះត្រួតពិនិត្យព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរនេះដែរ កន្លងមក ​ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គឺបាន​សាងសង់​ដាក់បញ្ចូល​ និងការរចនាឱ្យមានលក្ខណៈភាពជាខ្មែរ ការថែរក្សានិងលើក​ស្ទួយ​អត្តសញ្ញាណជាតិ ហើយឯកឧត្តម ក៏ស្នើអ្នកបម្រើការ និងភាគីពាក់ព័ន្ធនានាសូមបង្កើន​ការ​ផ្តល់សេវាបដិសណ្ឋារកិច្ច ផ្តល់ភាពកក់ក្តៅ រួសរាយ រាក់ទាក់ និងការសម្របសម្រួលឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ដល់ការធ្វើដំណើរចេញចូលរបស់ភ្ញៀវទេសចរអន្តជាតិនានា​នៅតាមច្រកទ្វារអន្តរជាតិនានា។ឯកឧត្តម ម៉ាវ ហាវណ្ណាល់ រដ្ឋមន្ត្រី រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងថា កម្ពុជា រយៈពេល៩ខែ គិតចាប់ពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២៣នេះ គឺមានជើងហោះហើរចេញចូលកម្ពុជាជាមធ្យម៨៥០ជើង ក្នុងមួយសប្តាហ៍ និងបានទទួលអ្នកដំណើរអន្តរជាតិតាមផ្លូវអាកាសបានប្រមាណ៧លាននាក់ ហើយតាមតួលេខ​នេះគឺ កើនបានប្រមាណ៥០% នៃចំនួនអ្នកដំណើរសរុបនៅឆ្នាំ២០១៩ ពេលមិនទាន់មាន​វិបត្តិកូវីដ១៩ ​ខណៈអាកាស​យានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ ​មាន​សមត្ថភាព​ទទួល​យន្តហោះចុះចត ១ម៉ោង បានចំនួន២៤គ្រឿង និងអាចទទួលអ្នកដំណើរអន្តរជាតិប្រមាណជា ៧លាននាក់ ក្នុងមួយឆ្នាំៗ៕អត្ថបទ ស៊ុមសុខជា

ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃ គឺជាកាតព្វកិច្ចរបស់យុវជន និងប្រជាជន

2023/10/16 03:23:38 pm        111
ភ្នំពេញ៖ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត សុខ ប៉ូ ថ្លែងថា កិច្ចបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃ គឺជាកាតព្វកិច្ចរបស់យុវជន និងប្រជាជនត្រូវចូលរួមដើម្បីកសាងសង្គមជាតិដ៏ល្អប្រសើរ។លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបន្តទៀតថា ស្ថានភាពតម្រូវការឈាម៩ខែ ក្នុងឆ្នាំ២០២៣នេះ យើងត្រូវការឈាមមួយប្លោក ​ដើម្បីជួយសង្គ្រោះជីវិត អ្នកជំងឺរៀងរាល់ ​៥នាទីម្តង។ តម្រូវការឈាមប្រចាំថ្ងៃ សរុបជាមធ្យមមានជាង៣០០ប្លោក ​នៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេស មានប្រមាណជាង១០ម៉ឺនប្លោក ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បាន​គ្រប​ដណ្តប់៨០% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ចំណែកការទទួលអំណោយឈាម បានតាមរយៈសប្បុរសជន ​ដោយស្ម័គ្រចិត្ត ​និងមិនគិតកម្រៃ ឆ្លើយតបបានប្រហែល​២០% នៃតម្រូវការក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ ​ខណៈដែលប្រទេសជិតខាងការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់បានរហូតដល់ ​លើសពី៩០% ​នៃតម្រូវការ នេះបើយោងតាមទិន្នន័យ​របស់អង្គការសុខភាពពិភពលោក។ក្នុងនាមមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ​នៃក្រសួងសុខាភិបាល​ លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានលើក​ឡើង​ស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ​ចំពោះសប្បុរសជនទាំងអស់ ដែលបានធ្វើអំណោយ​ឈាម​សម្រាប់ជីវិត​ និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ​ដើម្បីលើកកម្ពស់ការបរិច្ចាគឈាម​ដោយ​ស្ម័គ្រចិត្ដ និងមិនគិតកម្រៃ រួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្ដីសប្បុរស។ លោកវេជ្ជបណ្ឌិតបញ្ជាក់បន្ថែមថា ​ការបរិច្ចាគឈាម ​មិនប៉ះពាល់ដល់សុខភាពទេ ហើយឈាម​មានប្រភពតែមួយគត់ ​គឺពីមនុស្ស ​មិនមានរោងចក្រណា ​ឱសថណា​ អាច​ផលិតបានទេ សូមកុំរង់ចាំ​ដល់វេលាមួយនៅពេលដែលយើងចង់ធ្វើអំណោយឈាម បែរជាហួសពេល៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចធិបតី៖ ការធានាសុវត្ថិភាពព័ត៌មាន រក្សាព័ត៌មានសម្ងាត់របស់ជាតិ ក្នុងកាលៈទេសៈនៃវិបត្តិមិនមែនជាការរឹតត្បិតសេរីភាពខាងសារព័ត៌មាននោះទេ
05/03/2026 09:05 AM
សម្តេចធិបតី៖ការស្ទង់មតិឆ្លុះបញ្ចាំងឱ្យឃើញថាកម្ពុជាកំពុងពង្រឹងវិស័យព័ត៌មាន សេរីព័ត៌មាន និងការអភិវឌ្ឍវិជ្ជាជីវៈ
05/03/2026 09:05 AM
សម្តេចបវរធិបតីផ្តល់អនុសាសន៍ ៦ចំណុចដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មាន
05/03/2026 08:05 AM
សម្តេចបវរធិបតី៖ នៅកម្ពុជា សេរីភាពសារព័ត៌មាន មិនមែនត្រឹមតែជាសិទ្ធិមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យទេ តែជាចលករយុទ្ធសាស្ត្រការពារសន្តិភាព និងបូរណភាពទឹកដី
05/03/2026 08:05 AM
អាជ្ញាធរខេត្តប៉ៃលិន បន្តត្រួតពិនិត្យរកសារធាតុញៀន អាវុធជាតិផ្ទុះ និងការលួចចូលមករស់នៅខុសច្បាប់របស់ជនបរទេស
05/03/2026 08:05 AM
ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ ឃាត់រថយន្តដឹកជ្រូក ១៧០ក្បាល​មក​ពី​ប្រទេស​ឡាវ
05/02/2026 07:05 PM
ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត
05/02/2026 06:05 PM
គិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ​ផ្ដល់​ការងារ​រាប់​ម៉ឺន​កន្លែង
05/02/2026 05:05 PM
លីបង់និយាយថា មនុស្ស ១៣នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង
05/02/2026 05:05 PM
មន្ត្រីយោធាអ៊ីរ៉ង់និយាយថា សង្គ្រាមជាថ្មីជាមួយសហរដ្ឋអាមេរិក ទំនងជាកើតឡើង
05/02/2026 05:05 PM