ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានEU ចាត់ទុកការវាយប្រហាររបស់ក្រុមហាម៉ាសជា«អំពើភេរវកម្ម» ដែលឆ្លុះបញ្ចាំងពី «អំពើព្រៃផ្សៃបុរាណកាល»

2023/10/12 02:31:35 pm        160
ប្រធានគណៈកម្មការអឺរ៉ុប លោក ស្រី Ursula von der Leyen បានចាត់ទុកការវាយប្រហាររបស់ក្រុមហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែលថា ជា «អំពើភេរវកម្ម» ដែលឆ្លុះបញ្ចាំងពី«អំពើព្រៃផ្សៃបុរាណកាល»។លោកស្រី von der Leyen បាននិយាយក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រុមគ្រប់គ្រងកាលពីថ្ងៃពុធថា៖«ជនស្លូតត្រង់ទាំងនេះ ត្រូវបានសម្លាប់ដោយហេតុផលតែមួយ គឺដោយសារជាជនជាតិជ្វីហ្វ និងរស់នៅក្នុងរដ្ឋអ៊ីស្រាអែល។ វាជាអំពើអាក្រក់ពីបុរាណ ដែលរំលឹកយើងពីអតីតកាលដ៏ខ្មៅងងឹតបំផុត ហើយធ្វើឲ្យយើងទាំងអស់គ្នា តក់ស្លុតបំផុតរកអ្វីមកប្រៀបពុំបានឡើយ»។ លោកស្រី បានបន្តថា៖«យើងត្រូវតែច្បាស់លាស់ក្នុងការកំណត់ប្រភេទភាពភ័យរន្ធត់នេះ វាជាអំពើភេរវកម្ម ហើយវាជាទង្វើនៃសង្រ្គាមមួយ»។ លោកស្រី Von der Leyen បានបញ្ជាក់យ៉ាងច្បាស់ពីជំហររបស់គណៈកម្មការអឺរ៉ុបចំពោះជម្លោះដែលកំពុងបន្ត ដោយនិយាយថា អឺរ៉ុបឈរជាមួយអ៊ីស្រាអែល និង «គាំទ្រយ៉ាងពេញទំហឹងចំពោះសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល»។

សហភាពអឺរ៉ុប ឱ្យពេល២៤ម៉ោងដល់ម្ចាស់ក្រុមហ៊ុន មេតា ដើម្បីឆ្លើយតបនឹងកង្វល់ព័ត៌មានមិនពិតរបស់អ៊ីស្រាអែល

2023/10/12 01:14:35 pm        199
បន្ទាប់ពីលោក Elon Musk ដែលជាមហាសេដ្ឋីនាយកប្រតិបត្តិរបស់បណ្ដាញសង្គម X ដោយកាលពីមុនត្រូវគេស្គាល់ថាឈ្មោះ Twitter បានទទួលលិខិតព្រមានក្នុងសប្តាហ៍នេះ ពីលោក Thierry Breton ដែលជាស្នងការនិយតកម្មរបស់សហភាពអឺរ៉ុបមក លោក Breton បានបង្ហោះសារការឆ្លើយតបមួយទៀត ដែលលោកបានផ្ញើទៅកាន់នាយកប្រតិបត្តិក្រុមហ៊ុន មេតា គឺលោក Mark Zuckerberg នៅថ្ងៃព្រហស្បតិ៍ (១២ តុលា) នេះ ដោយផ្តល់ឱ្យស្ថាបនិកបណ្ដាញសង្គមហ្វ៊េសប៊ុក រូបនេះ នូវរយៈពេល២៤ម៉ោង ដើម្បីឆ្លើយតប។សារនោះបានទទួលស្គាល់តំបន់នានា ដែលមានការសម្របសម្រួលខ្លឹមសារពីក្រុមហ៊ុនមេតា ធ្វើឲ្យមានភាពប្រសើរឡើង ប៉ុន្តែបានបង្កើនការព្រួយបារម្ភបន្ថែមអំពីព័ត៌មានមិនពិត រួមទាំងការក្លែងបន្លំយ៉ាងជ្រាលជ្រៅ នៅលើវេទិកាសង្គមរបស់ក្រុមហ៊ុនមួយនេះ ខណៈសង្រ្គាមដ៏បង្ហូរឈាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតែបន្ត។ ច្បាប់សេវាកម្មឌីជីថលរបស់សហភាពអឺរ៉ុប (DSA) តម្រូវឱ្យក្រុមហ៊ុនបណ្ដាញសង្គមដូចជា ក្រុមហ៊ុនមេតា សម្របសម្រួល និងលុបខ្លឹមសារដែលខុសច្បាប់ និងបង្កគ្រោះថ្នាក់ចេញពីវេទិការបស់ខ្លួន។សារមួយនោះ បានលើកឡើងពីការព្រួយបារម្ភអំពីការក្លែងបន្លំយ៉ាងជ្រាលជ្រៅ និងខ្លឹមសារដែលផ្លាស់ប្តូរការពិតតាមឌីជីថលផ្សេងទៀត ជាមួយនឹងផលប៉ះពាល់ដ៏មានសក្តានុពលទៅលើពិភពលោកពិត។ លោក Breton បានស្នើឱ្យលោក Zuckerberg ទំនាក់ទំនងជាមួយក្រុមការងាររបស់ស្នងការ «ដោយមិនមានការពន្យារពេល» លើព័ត៌មានលម្អិតនៃវិធានការដែលក្រុមហ៊ុនបានអនុវត្ត ដើម្បីកាត់បន្ថយការក្លែងបន្លំពីបញ្ហានៅអ៊ីស្រាអែល និងការប្រឆាំងព័ត៌មានមិនពិតទាក់ទងនឹងការបោះឆ្នោតនានាផងដែរ៕

លោក បៃដិន ជំរុញឲ្យអ៊ីស្រាអែលអនុវត្តតាមច្បាប់សង្គ្រាម

2023/10/12 01:07:09 pm        106
កាលពីថ្ងៃពុធ (១១ តុលា) ប្រធានាធិបតីអាមេរិក លោកចូ បៃដិន បានជំរុញឱ្យនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ឱ្យអនុវត្តតាមច្បាប់នៃសង្គ្រាម បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បានប្តេជ្ញាថា នឹងកម្ទេចក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារដ៏ឃោរឃៅរបស់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន មួយនេះទៅលើអ៊ីស្រាអែល។ ប្រធានាធិបតីអាមេរិក វ័យ៨០ឆ្នាំ ដែលបានបញ្ជូននាវាផ្ទុកយន្តហោះអាមេរិក ទៅកាន់តំបន់សង្រ្គាម ក្នុងការបង្ហាញការគាំទ្រដល់អ៊ីស្រាអែលរូបនេះ ក៏បានព្រមានអ៊ីរ៉ង់ដែលគាំទ្រក្រុមហាម៉ាសឱ្យ «ប្រុងប្រយ័ត្នខ្លួន» ផងដែរ។លោក បៃដិន បានថ្លែងប្រាបើនៅក្នុងការប្រមូលផ្តុំមេដឹកនាំសហគមន៍ជ្វីហ្វអាមេរិក នៅសេតវិមាន ថា ការវាយប្រហារលើអ៊ីស្រាអែល ដែលមនុស្ស ១.២០០នាក់ត្រូវបានសម្លាប់ គឺជា «ថ្ងៃដ៏អាក្រក់បំផុតសម្រាប់ជនជាតិជ្វីហ្វ ចាប់តាំងពីការសម្លាប់រង្គាលប្រល័យពូជសាសន៍ជនជាតិជី្វហ្វ កាលពីសង្រ្គាមលោកលើកទី២ មក»។ ប៉ុន្តែត្រង់ចំណុចថា អ៊ីស្រាអែល បានឆ្លើយតបជាមួយនឹងការវាយប្រហារតាមអាកាសទៅលើតំបន់ហ្គាហ្សា ដែលមន្ត្រីប៉ាឡេស្ទីនបាននិយាយថាបានសម្លាប់មនុស្សជាង ១.០០០នាក់នោះ លោកបៃដិន បាននិយាយថា លោកបាននិយាយពីបញ្ហានេះកាលពីថ្ងៃពុធទៅកាន់លោក Netanyahu រួចហើយ។ការលើកឡើងនេះ ជាលើកទីមួយហើយ ដែលលោកបៃដិន បានធ្វើការអំពាវនាវឲ្យមានការអត់ធ្មត់ចំពោះការឆ្លើយតបរបស់អ៊ីស្រាអែល ចំពោះអ្វីដែលលោកបានហៅថាជា «អំពើអាក្រក់បំផុត» នៃការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃសៅរ៍នោះមក៕

អង្គការ NASA បង្ហាញគំរូអាចម៍ផ្កាយសម្បូរដោយសារធាតុកាបូន ដែលទើបត្រលប់មកផែនដីវិញ

2023/10/12 01:03:09 pm        185
អង្គការ ណាសា (NASA) កាលពីថ្ងៃពុធ (១១ តុលា) បានផ្តល់ឱ្យសាធារណជននូវទិដ្ឋភាពដំបូងនៃអ្វីដែលក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញ នៅក្នុងយានបិទជិតមួយ ដែលត្រូវបានត្រឡប់មកផែនដីវិញកាលពីខែមុន ដោយផ្ទុកនូវគំរូដីសម្បូរដោយសារធាតុកាបូន ដែលបានស្រង់ចេញពីផ្ទៃនៃអាចម៍ផ្កាយ រួមទាំងម៉ូលេគុលទឹក ដែលជាប់នៅខាងក្នុងសារធាតុរ៉ែមានសភាពដូចដីឥដ្ឋនោះផងដែរ។ផ្នែកតូចមួយនៃសម្ភារៈ ដែលប្រមូលបានដោយយានអវកាស OSIRIS-REx កាលពីបីឆ្នាំមុន ពីអាចម៍ផ្កាយឈ្មោះ បេននូ (Bennu) ដែលស្ថិតនៅជិតផែនដី ត្រូវបានដាក់បង្ហាញនៅក្នុងសាលប្រជុំនៅមជ្ឈមណ្ឌលអវកាសចនសុន របស់អង្គការ ណាសា ក្នុងទីក្រុង Houston រយៈពេលជាងពីរសប្តាហ៍បន្ទាប់ពីយាននោះចុះចតចូលទៅក្នុងតំបន់វាលខ្សាច់រដ្ឋ Utah សហរដ្ឋអាមេរិក។រូបភាពនោះបានបង្ហាញពី ចង្កោមរលុងមួយដុំនៃថ្មពណ៌ធ្យូងតូចៗ ដុំគ្រួស និងធូលី ដែលត្រូវបានគេរកឃើញថា បានបន្សល់ទុកនៅខាងក្រោមនៃផ្នែកប្រមូលសំណាក និងគម្រប នៅពេលដែលដីរបស់អាចម៍ផ្កាយនោះ ត្រូវបានបឺតចូលទៅក្នុងធុងផ្ទុករបស់យានអវកាស។ យោងតាមក្រុមអ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា អាចម៍ផ្កាយ បេននូ ដែលជាបណ្ដុំតូចមួយសម្បូរទៅដោយសារធាតុកាបូន ត្រូវបានរកឃើញក្នុងឆ្នាំ១៩៩៩ ហើយវាហាក់ដូចជាត្រូវបានបង្កើតឡើងដោយបណ្តុំនៃថ្មដែលរលុង ដូចជាគំនរកម្ទេចថ្មជាដើម៕

ពលករខ្មែរវិលត្រឡប់មកលេងស្រុកកំណើត តាមច្រកព្រំដែនអន្តរជាតិដូង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

2023/10/12 12:52:10 pm        248
បាត់ដំបង៖ បងប្អូនពលករខ្មែរបាននិងកំពុងវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីមកលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។យោងតាមគេហទំព័រហ្វេសប៊ុករបស់ប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិដូង បានឱ្យដឹងថា លោកឧត្តមសេនីយ៍ត្រី ផាត់ វីរៈ នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិដូង ​នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ​បានបែងចែកកម្លាំងតាមគោលដៅ​ ដើម្បី​ទទួលបដិសណ្ឋារកិច្ច​ និង​សម្របសម្រួល​បែបបទជូនបងប្អូនពលករ​បានឆាប់រហ័ស ​និងទាន់ពេលវេលា។បន្ថែមពីលើនោះទៀត ​លោកនាយប៉ុស្តិ៍ ក៏បានចែកក្រមា ជូនដល់​បងប្អូន​ពលករខ្មែរត្រឡប់​មក​លេងស្រុកកំណើត​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ​ប្រពៃណីជាតិខ្មែរ ​និង​បងប្អូន​ពលករខ្មែរចេញ​ទៅ​ធ្វើការនៅប្រទេសថៃ ចំនួន ៥០០ ក្រមា ដើម្បីទុកជា​អនុស្សាវរីយ​ផងដែរ៕

លោក Zelenskiy សម្តែងការដឹងគុណសម្រាប់ជំនួយ បន្ទាប់ពីជួបជាមួយប្រមុខការពារជាតិ ណាតូ នៅទីក្រុងព្រុចស៊ែល

2023/10/12 12:44:57 pm        130
បណ្ដាសមាជិកអង្គការណាតូ បានធានាដល់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃពុធ (១១ តុលា) ថា ពួកគេនឹងទ្រទ្រង់ជំនួយយោធាដល់ប្រទេសរបស់លោក ខណៈដែលប្រទេសនេះ ត្រៀមសម្រាប់រដូវរងាក្នុងសង្គ្រាមមួយផ្សេងទៀត បើទោះបីជាការយកចិត្តទុកដាក់របស់លោកខាងលិច កំពុងផ្តោតលើការផ្ទុះឡើងពីការវាយប្រហាររបស់ក្រុមហាម៉ាស លើអ៊ីស្រាអែលក៏ដោយ។ដោយថ្លែងនៅក្នុងវីដេអូមួយ លោក Zelenskiy បាននិយាយថា លោកមានមានការដឹងគុណយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin។ ដំណើរទស្សនកិច្ចរបស់លោក Austin បានធ្វើឡើងប្រឆាំងនឹងភាពបែកបាក់ផ្ទៃក្នុង ហើយមិនត្រឹមតែភាពចលាចលដោយហិង្សានៅមជ្ឈិមបូព៌ាប៉ុណ្ណោះទេ ថែមទាំងមានភាពច្របូកច្របល់ផ្នែកនយោបាយនៅក្នុងសភាសហរដ្ឋអាមេរិក ដែលបានអនុម័តលើជំនួយសម្រាប់អ៊ុយក្រែនផងដែរ។អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា លោកមានទំនុកចិត្តថា សមាជិកនៃសម្ព័ន្ធភាពយោធា នឹងបន្តគាំទ្រអ៊ុយក្រែន ដូចដែលពួកគេស្ថិតនៅក្នុងផលប្រយោជន៍សន្តិសុខផ្ទាល់ខ្លួនផងដែរ៕

ប្រមុខUN និយាយថា ត្រូវតែបញ្ចៀសឲ្យបាននូវការហៀរចេញនៃជម្លោះនៅក្នុងប្រទេសអ៊ីស្រាអែល

2023/10/12 12:33:04 pm        111
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃពុធថា ការហៀរចេញនៃជម្លោះនៅក្នុងប្រទេសអ៊ីស្រាអែល ត្រូវតែបញ្ចៀសឲ្យបាន ហើយបញ្ហានេះ លោកមានការព្រួយបារម្ភអំពីការវាយប្រហារជាច្រើនដែលបានរាយការណ៍មកលើប្រទេសអ៊ីស្រាអែលពីប្រទេសលីបង់ភាគខាងត្បូង។លោក បានប្រាប់អ្នកសារព័ត៌មានថា លោកបានអំពាវនាវដល់ភាគីទាំងអស់ និងអ្នកទាំងឡាយណា ដែលមានឥទ្ធិពលលើភាគីទាំងនេះ ឲ្យបញ្ចៀសការរីកធំ និងហៀរចេញនៃជម្លោះបន្ថែមទៀត។ លោក Guterres បាននិយាយថា លោកមានការព្រួយបារម្ភខ្លាំង ចំពោះការប្រកាសថាអ៊ីស្រាអែល នឹងដាក់ការឡោមព័ទ្ធទាំងស្រុងនៅតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារដោយក្រុមសកម្មជនហាម៉ាស់ប៉ាឡេស្ទីន កាលពីចុងសប្តាហ៍កន្លងទៅ។លោកបារម្ភយ៉ាងខ្លាំងចំពោះការប្រកាសឡោមព័ទ្ធនេះ ដែលគ្មានអ្វីត្រូវបានអនុញ្ញាតឲ្យចូលមកក្នុងតំបន់នេះឡើយ គ្មានអគ្គិសនី ស្បៀងអាហារ ឬប្រេងឥន្ធនៈ។ លោក Guterres និយាយថាស្ថានភាពនៅក្នុងតំបន់ហ្គាហ្សាមានសភាពធ្ងន់ធ្ងរខ្លាំង មុនពេលការវាយប្រហារដ៏ភ្ញាក់ផ្អើលដោយក្រុមសកម្មប្រយុទ្ធ ហើយវានឹងកាន់តែយ៉ាប់យឺតថែមទៀត។

ទីភ្នាក់ងារ IAEA រួមមានអ្នកជំនាញចិន នឹងប្រមូលសំណាកនៅជិតរោងចក្រ Fukushima នៅសប្តាហ៍ក្រោយ

2023/10/12 12:29:33 pm        110
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ និយាយថាអ្នកជំនាញមួយក្រុមមកពីប្រទេសជាច្រើន រួមមានទាំងប្រទេសចិន នឹងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុននៅសប្តាហ៍ក្រោយ ដើម្បីប្រមូលសំណាកទឹកសមុទ្រ ដីល្បប់ និងត្រី ពីទីជិតខាងនៃរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ។ ប្រតិបត្តិកររោងចក្រ បានចាប់ផ្តើមជុំទី២ នៃការបញ្ចេញទឹកធ្វើប្រព្រឹត្តិកម្មនិងពង្រាវរួច កាលពីសប្តាហ៍មុន ពីរោងចក្រដែលត្រូវបានបំផ្លាញ។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) បានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមនេះ ដែលរួមមានទាំងអ្នកជំនាញមកពីប្រទេសកាណាដាចិន និងកូរ៉េខាងត្បូង នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែតុលា ដើម្បីប្រមូលគំរូ។សំណាកទាំងនេះនឹងត្រូវបានប្រៀបធៀបជាមួយគំរូសំណាកទាំងឡាយដែលបាននាំយកកាលពីឆ្នាំមុន ដើម្បីពិនិត្យមើលការផ្លាស់ប្តូរ ជាពិសេសក្នុងកម្រិតសារធាតុវិទ្យុសកម្ម។ កិច្ចប្រជុំប្រចាំឆ្នាំរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) កាលពីខែមុន គណៈប្រតិភូប្រទេសចិន បានចាត់ទុកទឹកដែលបានធ្វើប្រព្រឹត្តិកម្មនិងពង្រាមរួច ថាជា«ទឹកមានសារធាតុពុលនុយក្លេអ៊ែរ» និងបានថ្កោលទោសប្រទេសជប៉ុន សម្រាប់ការបញ្ចេញទឹកចូលទៅសមុទ្រ។គណៈប្រតិភូ បានជំរុញឲ្យទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បង្កើតយន្តការតាមតានជាអន្តរជាតិរយៈពេលអង្វែង និងប្រសិទ្ធភាព ដែលបញ្ជាក់ថា ប្រទេសជប៉ុនមិនបានផ្តល់ការពន្យល់ដែលគួរឲ្យជឿជាក់បែបវិទ្យាសាស្ត្រសម្រាប់សកម្មភាពរបស់ខ្លួន។ មុនពេលបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួចចូលទៅក្នុងសមុទ្រ ប្រតិបត្តិកររោងចក្រ ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ បានពង្រាវទឹកនេះដើម្បីកាត់បន្ថយសារធាតុទ្រីចូម ដល់ប្រមាណ១ភាគ៧ នៃកម្រិតណែនាំដែលបានកំណត់ដោយ អង្គការសុខភាពពិភពលោក សម្រាប់គុណភាពទឹកទទួលទាន។

សម្ព័ន្ធអារ៉ាប់ អំពាវនាវឲ្យបញ្ចប់សង្គ្រាម នៅក្នុងតំបន់ហ្គាហ្សា នៅកិច្ចប្រជុំបន្ទាន់មួយ

2023/10/12 12:25:45 pm        155
សម្ព័ន្ធអារ៉ាប់ បានអំពាវនាវកាលពីថ្ងៃពុធ ឲ្យបញ្ឈប់ជាបន្ទាន់ សង្គ្រាមអ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ធ្វើឡើងនៅក្នុងទីក្រុងគែរ។ប្រមុខសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit បានព្រមានពីភាពដែលអាចកើតមានធ្ងន់ធ្ងរសម្រាប់ស្ថានភាព ហួសពីការគ្រប់គ្រង បន្ទាប់ពីការវាយប្រហារដ៏ភ្ញាក់ផ្អើលធ្វើឡើងដោយក្រុមហាម៉ាស់ ទៅលើអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ មុនពេលយន្តហោះចម្បាំងរបស់អ៊ីស្រាអែល បាញ់ផ្លោងមកលើតំបន់ហ៊ុមព័ទ្ធហ្គាហ្សាប៉ាឡេស្ទីន។ លោកបានអំពាវនាវឲ្យភាគីទាំងសងខាងអនុវត្ត«ភាពអត់ធ្មត់ខ្លួនឯង» ជាការអំពាវនាវ ត្រូវបានគាំទ្រដោយឧបការីអគ្គលេខាធិការ លោក Hossam Zaki ជាអ្នកដែលបានបញ្ជាក់ផងដែរពីតម្រូវការដើម្បីធ្វើទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ នៅក្នុងសន្និសីទសារព័ត៌មាន។ក្រសួងសុខាភិបាលតំបន់ហ្គាហ្សា បាននិយាយថា ការវាយប្រហារសងសឹក លើតំបន់ហ្គាហ្សាដែលត្រូវបានបិទច្រក បណ្តាលឲ្យមនុស្ស ១.១០០នាក់ស្លាប់និងរងរបួស៥.៣៣៩នាក់។ មន្ត្រីក្រុមហាម៉ាស់ បាននិយាយថា អគារពលរដ្ឋរស់នៅប្រមាណ៥៣៥កន្លែង ត្រូវបានបំផ្លាញ បណ្តាលឲ្យពលរដ្ឋ ២៥០.០០០នាក់ គ្មានលំនៅឋានរស់នៅ។ អ្នកដែលជម្លៀសខ្លួនចេញភាគច្រើនគឺស្នាក់នៅក្នុងទីជម្រកដែលបានរៀបចំរបស់អង្គការសហប្រជាជាតិហើយអ្នកផ្សេងទៀតកំពុងប្រមូលផ្តុំគ្នានៅតាមដងផ្លូវរាយពាសពេញ។ យោធានិយាយថា ចំនួនអ្នកស្លាប់របស់អ៊ីស្រាអែល បានកើនឡើងដល់១.២០០នាក់ ហើយមនុស្សជាង២.៧០០នាក់ផ្សេងទៀតបានរងរបួសពីការសម្រុកចូលភ្លាមៗរយៈពេលជាច្រើនម៉ោងរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ បន្ទាប់ពីបានបំពានរបងការពារ ដាក់បាំងជុំវិញតំបន់ហ្គាហ្សាកាលពីថ្ងៃសៅរ៍។

លោកពូទីន សម្តែងក្តីអាណិតដល់ពលរដ្ឋប៉ាឡេស្ទីន និងបន្ទោសអ៊ីស្រាអែល ចំពោះការដណ្តើមយកទឹកដីរបស់ពួកគេមួយផ្នែក

2023/10/12 12:15:49 pm        111
សារព័ត៌មាន TASS និង RIA Novosti ដែលជាសារព័ត៌មានរុស្ស៊ីមានទំនាក់ទំនងជាមួយវិមានក្រឹមឡាំងបាននិយាយ ដោយដកស្រង់សម្តីលោកពូទីនក្នុងអំឡុងពេលវេទិកាថាមពលថា លោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជឿជាក់ថា គោលនយោបាយដោះស្រាយរបស់អ៊ីស្រាអែល បានក្លាយជាហេតុផលមួយសម្រាប់សង្គ្រាមនៅក្នុងតំបន់ ហើយអ្វីដែលហៅថា បញ្ហាប៉ាឡេស្ទីន ត្រូវបានគេយល់ថា ជារឿងអយុត្តិធម៌ដ៏ធំមួយរបស់អ្នកគ្រប់គ្នា ដែលកាន់សាសនាឥស្លាម។ បញ្ហាប៉ាឡេស្ទីន គឺស្ថិតនៅក្នុងបេះដូងរបស់មនុស្សគ្រប់រូបនៅក្នុងតំបន់នេះ។ ចំណែកខ្ញុំគិតថា នៅក្នុងចិត្តអ្នករាល់គ្នា ដែលកាន់សាសនាឥស្លាម នេះជាផ្លូវនៃជីវិត ទាំងនេះ គឺជារឿងជាក់ស្តែង ហើយអ្វីៗគ្រប់យ៉ាងដែលកំពុងកើតឡើង មិនត្រឹមតែឥឡូវនេះប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលកំពុងកើតឡើងអស់ជាច្រើនទសវត្សរ៍មកហើយ ត្រូវបានយល់ថា ជាការបង្ហាញពីភាពអយុត្តិធម៌ ដែលបានកើនឡើងដល់កម្រិតមិនគួរឲ្យជឿ។លោកពូទីន បាននិយាយថា គោលនយោបាយដោះស្រាយរបស់អ៊ីស្រាអែល គឺជាហេតុផលមួយសម្រាប់សង្គ្រាម។ លោកបានបន្ថែមទៀតថា៖«ដីមួយចំនួនដែលប៉ាឡេស្ទីនពិចារណា និងតែងតែចាត់ទុកថាជាផ្នែកមួយនៃទឹកដីប៉ាឡេស្ទីនពីដើមមក ត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល នៅពេលវេលាខុសៗគ្នា និងតាមរបៀបផ្សេងៗគ្នា ហើយជាការពិតណាស់ ដោយមានជំនួយពីកងកម្លាំងយោធា»។ប្រធានាធិបតីរុស្ស៊ីនេះ បានបញ្ជាក់ថា ក្នុងអំឡុងពេលបង្កើតអ៊ីស្រាអែល ក៏មានការពិភាក្សាអំពីការបង្កើតអធិបតេយ្យភាពប៉ាឡេស្ទីនតែម្តង ប៉ុន្តែរឿងនេះ មិនដែលបានធ្វើនោះទេ។ ផ្ទុយទៅវិញ លោកបាននិយាយថា សហរដ្ឋអាមេរិក បានព្យាយាមជំនួសដំណោះស្រាយនៃបញ្ហានយោបាយជាមួយនឹង«ការផ្តល់សម្ភារៈ»ដល់ប៉ាឡេស្ទីន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM