ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រមុខការទូតអាមេរិក ទៅកាន់អ៊ីស្រាអែល ក្នុងបេសកកម្មនៅមជ្ឈិមបូព៌ា ដើម្បីទប់ស្កាត់សង្រ្គាមកុំឲ្យរីកកាន់តែធំ

2023/10/12 12:11:36 pm        98
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃពុធ ក្នុងបេសកកម្មនៅមជ្ឈិមបូព៌ា ដើម្បីទប់ស្កាត់កុំឲ្យសង្គ្រាមរីកកាន់តែធំ បន្ទាប់ពីការវាយប្រហារ និងការចាប់មនុស្សជាចំណាប់ថ្នូរពីសំណាក់ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន និងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា។ ជាការបង្ហាញនៃសាមគ្គីភាពជាមួយសម្ព័ន្ធមិត្តមជ្ឈិមបូព៌ាដ៏ជិតស្និទ្ធបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន លោកBlinken គ្រោងនឹងជួបមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល រួមទាំង លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដើម្បីពិភាក្សាអំពីការជំរុញការគាំទ្រផ្នែកយោធាបន្ថែមទៀត។ លោក Blinken បានប្រាប់ក្រុមអ្នកយកព័ត៌មាន មុនពេលឡើងយន្តហោះធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលថា លោកនឹងធ្វើការជាមួយសម្ព័ន្ធមិត្តអាមេរិកក្នុងតំបន់ ដើម្បីព្យាយាមធានាឲ្យមានការដោះលែងមនុស្សជាង ១០០នាក់ ដែលអ៊ីស្រាអែលនិយាយថាក្រុមហាម៉ាសចាប់ជាឈ្លើយសឹក ដែលខ្លះអាចជាពលរដ្ឋអាមេរិក។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសបាននិយាយថា លោកBlinken នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសផ្សេងទៀតនៅក្នុងតំបន់ បន្ទាប់ពីការឈប់សំចតនៅអ៊ីស្រាអែល និងហ្ស៊កដានី។ខ្មាន់កាំភ្លើងក្រុមហាម៉ាស់បានវាយលុកពេញទីក្រុងជាច្រើនអ៊ីស្រាអែលកាលពីចុងសប្តាហ៍ ដោយបានសម្លាប់មនុស្សជាង១.២០០ នាក់ និងចាប់មនុស្សជាចំណាប់ថ្នូរជាច្រើននាក់ទៅកាន់តំបន់ហ្គាហ្សា។ប្រមុខការទូតអាមេរិក រូបនេះ បាននិយាយថា ជនជាតិអាមេរិក យ៉ាងហោចណាស់២២នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលនៃការវាយប្រហារនេះ។ លោក Blinken បាននិយាយថា ចំនួននោះនៅតែអាចកើនឡើង ដោយបន្ថែមថា មន្ត្រីសហរដ្ឋអាមេរិកកំពុងធ្វើការជាមួយសមភាគីអ៊ីស្រាអែល ដើម្បីកំណត់ជោគវាសនារបស់ពលរដ្ឋអាមេរិកផ្សេងទៀតដែលនៅបាត់ខ្លួននៅឡើយ៕

ក្មេងប្រុសម្នាក់កើតជំងឺគ្រុនឈាមធ្ងន់ធ្ងររហូតដល់ហូរឈាមក្នុងខួរក្បាល តែត្រូវបាន សង្រ្គោះជីវិតទាន់ពេលដោយមន្ទីរពេទ្យគន្ធបុប្ផា

2023/10/12 11:38:02 am        949
មន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ បន្តជួយសង្រ្គោះក្មេងប្រុសម្នាក់ដែលមានអាយុ១១ឆ្នំា ឲ្យមានជីវិត ឡើងវិញបន្ទាប់ពីក្មេងប្រុសម្នាក់នេះបានអស់ជីបចររយៈពេលយូរ និងបានហូរឈាមក្នុងខួរក្បាល ដោយសារតែកើតជំងឺគ្រុនឈាម មកពីមូសខ្លាខាំ។តាមរយៈផេកហ្វេសបុក ដែលមានឈ្មោះថា Dr Beat Richner នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៣នេះ បានបញ្ជាក់ថា រួមគ្នាកំចាត់និងបំបាត់ជម្រកមូសខ្លា- ការពារបុត្រធីតា កុំឲ្យមូសខ្លាខាំ ដោយជំងឺគ្រុនឈាម ដែលវិវត្តយ៉ាងលឿនទៅជាធ្ងន់ធ្ងរ​ស្មុគស្មាញ​ និង​បណ្តាល​ឲ្យហូរ​ឈាម​ហើមសួត, ហូរឈាមក្នុងខួរក្បាល ​និងរលាកខួរក្បាល​ ជា​ករណី​ដ៏​កម្របំផុត ខណៈក្មេងប្រុសម្នាក់​មានអាយុ ១១ឆ្នាំ ត្រូវបានព្យាបាលជំងឺគ្រុនឈាម ​បញ្ចូលសេរ៉ូមអស់២លីត្រ មុនមកដល់មន្ទីរពេទ្យ​គន្ធបុប្ផា។ផេកហ្វេសបុកខាងលើនេះ បានបន្ថែមទៀតថា គាត់(ក្មេងប្រុស)មានជំងឺគ្រុន​ឈាម​កម្រិតធ្ងន់ធ្ងរ​ស្មុគស្មាញ​បំផុត(EDS): អស់ជីពចរយូរថ្ងៃ(prolonged and impending shock syndrome) លើស​ពី៣០ម៉ោង និងហូរឈាមក្នុងក្រពះពោះវៀន និងហើមសួតចុងក្រោយ​សន្លប់បាត់ស្មារតី​ដោយ​សារ​រលាកខួរក្បាល ​និងហូរឈាមក្នុងខួរក្បាលទៀតផង។ ​តែទោះជាយ៉ាងណាក្មួយប្រុស ត្រូវបាន​សង្រ្គោះជីវិត ដោយប្រើឈាម-ប្លាស្មាអស់១៦ប្លោក ​និង​ចម្រោះ​ប្លាកែត​សរុបអស់"១២ប្លោក" និងប្រើជំនួយ​ម៉ាស៊ីនសប់ដង្ហើម ​ថែទាំព្យាបាលអស់២១ថ្ងៃ ដោយថ្ងៃនេះ​ក្មួយប្រុស​មានជីវិតរស់​ឡើងវិញ ​បានវិលត្រឡប់ទៅផ្ទះវិញ ​ដោយស្នាមញញឹម​ ដើម្បីទៅវត្តភ្ជុំបិណ្ឌ​ជាមួយ​ក្រុមគ្រួសារ។ជាមួយគ្នានេះដែរ ​មន្ទីរពេទ្យគន្ធបុប្ផា ក៏សូមអរគុណ​និងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេស​សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ​ដែលបានសង្គ្រោះជីវិតមួយនេះ។ អរគុណមជ្ឍមណ្ឌលជាតិផ្តល់ឈាម ​ដែលតែងតែផ្តល់​ចម្រោះប្លាកែតទាន់ពេលវេលា​ដោយ​ឥតគិតថ្លៃ ​ខណៈរាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា​ ដោយគ្មានការរើសអើង ហើយ​ក៏សូមអរគុណមូលនិធិគន្ធបុប្ផាកម្ពុជា ​និងមូលនិធិគន្ធបុប្ផាស្វីស រួមទាំងអរគុណដល់​សប្បុរសជន​គ្រប់លំដាប់ថ្នាក់ដែលបាននិងតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕ អត្ថបទ៖ បាន ចក់

របបយោធានីហ្សេ បញ្ជាឲ្យមន្ត្រីជាន់ខ្ពស់ UN ចាកចេញពីប្រទេស

2023/10/12 11:11:15 am        127
របបយោធារបស់នីហ្សេ បានទាមទារឲ្យមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិនៅទីនោះ ចាកចេញពីប្រទេសក្នុងរយៈពេល ៧២ម៉ោង ជុំវិញការចោទប្រកាន់ថា ប្រទេសនីហ្សេ ត្រូវបានដកចេញពីកិច្ចជួបជុំប្រចាំឆ្នាំរបស់ក្រុមមេដឹកនាំពិភពលោកនៅទីក្រុងញូវយ៉ក កាលពីខែមុន។មន្ត្រីយោធានីហ្សេ បានបណ្តេញប្រធានាធិបតី ម៉ូហាម៉េដ បាហ្ស៊ូម ( Mohamed Bazoum) ក្នុងខែកក្កដា ដោយព្យួររដ្ឋធម្មនុញ្ញ រំលាយអតីតស្ថាប័នទាំងអស់ និងប្រកាសលោក ឧត្តមសេនីយ៍ Abdourahamane Tiani ជាប្រមុខរដ្ឋថ្មីរបស់ប្រទេសអាហ្វ្រិកខាងលិចនេះ។នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី១០ ខែតុលា ក្រសួងការបរទេសរបស់នីហ្សេ បានចោទប្រកាន់UN ថាបានប្រើ «ល្បិចបោកបញ្ឆោត» ដែលបង្កឡើងដោយប្រទេសបារាំង ដើម្បីរារាំងការចូលរួមពេញលេញរបស់ខ្លួន នៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិកម្រិតខ្ពស់កាលពីខែមុន និងនៅក្នុងកិច្ចប្រជុំជាបន្តបន្ទាប់នៃទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលបានធ្វើឡើងនៅក្នុង ទីក្រុងវីយែន និងនៅទីក្រុងរីយ៉ាដ។សេចក្តីថ្លែងការណ៍នោះ បាននិយាយថា ជាលទ្ធផល រដ្ឋាភិបាលបានបញ្ជាឲ្យអ្នកសម្របសម្រួលអ្នកស្រុកUN អ្នកស្រី ល្វីស អ៊ូប៊ីន ( Louise Aubin) ចាកចេញពីប្រទេសនេះ។អ្នកនាំពាក្យលោក Stephane Dujarric បាននិយាយថា លោកអគ្គលេខាធិការUN អង់តូនីញ៉ូ ហ្គុយតឺរេស(Antonio Guterres) មានការសោកស្ដាយជាខ្លាំងចំពោះចំណាត់ការនេះ ដោយបានរំលឹកឡើងវិញនូវ«ការប្តេជ្ញាចិត្តឥតងាករេរបស់អង្គការសហប្រជាជាតិក្នុងការស្នាក់នៅ និងផ្តល់ជំនួយដល់ប្រជាជននីហ្សេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរជនរួមជាតិក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

2023/10/12 07:48:07 am        267
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារជូនពរដល់បងប្អូនជនរួមជាតិទាំងអស់មានសុខភាពល្អបរិបូរណ៍ និង ធ្វើ​ដំណើរ ទៅមកប្រកបដោយសុខសុវត្ថិភាពក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។តាមរយៈផេកហ្វេសបុក និងឆាណែលតេលេក្រាម សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា «ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ សូមជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បង​ប្អូន​កូន​ក្មួយ​ទាំង​អស់ សូមប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត និងទទួល​បាន​នូវ​សុខភាព​ល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច»៕

សម្ដេចតេជោ ប្រកាសស្វាគមន៍គណបក្សនយោបាយនានា​ដែលមានបំណងចងសម្ព័ន្ធ​ជាមួយគណបក្សប្រជាជនកម្ពុជា

2023/10/11 03:09:51 pm        159
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នារសៀល​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បាន​ចេញ​សារ​សំឡេង​ពិសេស​ប្រកាស​ស្វាគមន៍​ដល់​បណ្ដា​គណបក្ស​នយោបាយនានាដែលមានបំណងចង់ចងសម្ព័ន្ធជាមួយគណបក្សប្រជាជនកម្ពុជា។ការប្រកាសស្វាគមន៍របស់សម្ដេចតេជោបែបនេះធ្វើឡើងបន្ទាប់បណ្ដាគណបក្សនយោបាយនានាជាង១០ នៅថ្ងៃទី ១១ ខែតុលានេះ បានប្រកាស​ប្រកាស​អំពី​គោល​បំណង​ចង់​ធ្វើ​សម្ព័ន្ធ​ភាព​ជាមួយ​គណបក្សប្រជាជនកម្ពុជា។តាមរយៈសារសំឡេងពិសេសសម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ថ្ងៃនេះសម្ដេច​បាន​ទទួល​នូវ​ការ​ពេញ​ចិត្ត​នូវ​ការស្នើសុំ ក៏ដូចជាសេចក្ដីថ្លែងការណ៍នៃបណ្ដាគណបក្សនយោបាយនានា ដែល​មាន​បំណង​ចង​សម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។ សម្ដេចថ្លែងថា ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា​ សម្ដេចប្រកាសស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគំនិតផ្ដួចផ្ដើម និងបំណងដ៏ល្អ​របស់​បណ្ដា​គ​ណបក្សនយោបាយដែលបានផ្ញើ និងធ្វើសេចក្ដីថ្លែងការណ៍មកជូនសម្ដេច។ សម្ដេចតេជោបញ្ជាក់ថា កម្ពុជាពិត​ជា​មាន​តម្រូវ​ការ​នៅក្នុង​ការ​រួបរួម​រវាង​គណបក្ស​នយោបាយនា​នា ដើម្បីរក្សានូវសន្ដិភាព និងការអភិវឌ្ឍរយៈពេលវែង។ កា​រចូលរួម​ជាមួយគ្នា ដើម្បីនឹង​ការពារនូវ​ឯករាជ្យ ​អធិបតេយ្យភាព បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ការពារ​នូវរបប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ការពារនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារនូវសិទ្ធិមនុស្ស លទ្ធិ​ប្រជាធិបតេយ្យ និងនីតិរដ្ឋ ក៏ដូចជាកិច្ចការ​ផ្សេងទៀត​ដែលរដ្ឋធម្មនុញ្ញ​របស់កម្ពុជា​ប្រគល់ឱ្យ​ពលរដ្ឋ​កម្ពុជាជាអ្នករួបរួមដើម្បីការពារ។ សម្ដេចតេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ត្រៀមទ​ទួល​យក​នូវ​ដៃគូ​ទាំង​អស់​ដែល​ចង់រួបរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា ក្រោមរូបភាពនៃការចងសម្ព័ន្ធភាព កិច្ច​សហ​ប្រតិបត្តិការ ដោយស្មើភាព និងស្មើសិទ្ធិ។ សម្ដេចតេជោថ្លែងថា សម្ដេចបាន​ចាត់​តាំង​ឱ្យ​ក្រុម​ជំនួយ​ការ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រៀម​នូវ​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិបត្តិការ​រវាង​គណបក្ស​ទាំង​អស់ដែលនឹងចងសម្ព័ន្ធភាពជាមួយគ្នា ហើយសម្ដេចនឹងជួបជាមួយប្រធាន និង​ថ្នាក់​ដឹកនាំ​គណបក្សនយោបាយនានា នាពេលខាងមុខ ដើម្បីពិភាក្សា​ទៅ​លើ​ខ្លឹមសារ​នៃ​ពង្រាង​នៃ​កិច្ច​ព្រម​ព្រៀងនោះ ហើយក៏នឹងឈានទៅដល់ការចុះហត្ថលេខាលើពិធីសារ ឬកិច្ចព្រមព្រៀង​កិច្ច​សហប្រតិបត្តិការ​រវាងបណ្ដាគណបក្សនយោបាយនៅកម្ពុជាផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

លិខិតគាំទ្រប៉ាឡេស្ទីន ពីនិស្សិតសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក ធ្វើឱ្យអតីតនិស្សិតមានកំហឹង

2023/10/11 01:52:58 pm        267
អតីតនិស្សិតសាកលវិទ្យាល័យ Harvard ដ៏លេចធ្លោរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានរិះគន់លិខិតគាំទ្រប៉ាឡេស្ទីន ពីក្រុមនិស្សិតដែលបានស្តីបន្ទោសអ៊ីស្រាអែល ចំពោះអំពើហឹង្សាជុំវិញតំបន់ និងបានជំរុញឱ្យសាកលវិទ្យាល័យចាត់វិធានការប្រឆាំងនឹងក្រុមនិសិ្សតហត្ថលេខីទាំងនោះ។សម្ព័ន្ធនៃអង្គការនិស្សិតសាកលវិទ្យាល័យ Harvard ចំនួន ៣៤ក្រុម បាននិយាយថា របបអ៊ីស្រាអែលគឺជាអ្នកទទួលខុសត្រូវទាំងស្រុង ចំពោះអំពើហឹង្សាដែលកើតឡើងទាំងអស់ បន្ទាប់ពីការកាន់កាប់ទឺកដីជាច្រើនទសវត្សរ៍មក ដោយបន្ថែមថា «របបរើសអើងរបស់អ៊ីស្រាអែលមួយនេះ គឺជារបបតែមួយគត់ដែលត្រូវស្តីបន្ទោស»។ប្រធានសកលវិទ្យាល័យ Harvard លោកស្រី Claudine Gay បាននិយាយកាលពីថ្ងៃអង្គារថា លិខិតគាំទ្រប៉ាឡេស្ទីនពីនិស្សិតសាកលវិទ្យាល័យ Harvard ដែលបានស្តីបន្ទោសអ៊ីស្រាអែលចំពោះអំពើហឹង្សាជុំវិញតំបន់នេះ មិនតំណាងឲ្យស្ថាប័នអប់រំទាំងមូល ឬថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យនោះទេ។ជាធម្មតា សាកលវិទ្យាល័យ គឺជាមូលដ្ឋាននៃការបញ្ចេញមតិដោយសេរី និងគំនិតជ្រុលនិយម ប៉ុន្តែលិខិតរបស់និស្សិតមួយច្បាប់នោះ បានវាយប្រហារនៅក្នុងកិច្ចការនយោបាយ។ សូមបញ្ជាក់ថា សាកលវិទ្យាល័យ Harvard គឺជាសាកលវិទ្យាល័យដែលមានឥទ្ធិពលបំផុតនៅក្នុងនយោបាយរបស់សហរដ្ឋអាមេរិក ដោយបានបណ្ដុះបណ្ដាលអតីតប្រធានាធិបតីចំនួនប្រាំបីរូប និងចៅក្រមតុលាការកំពូលបច្ចុប្បន្នចំនួនបួនរូប ក្នុងចំណោមចៅក្រមជាន់ខ្ពស់ទាំងប្រាំបួនរូប របស់សហរដ្ឋអាមេរិកផងដែរ៕

កូរ៉េខាងជើងគាំទ្រក្រុមហាម៉ាស់ប្រឆាំងនឹង«សកម្មភាពឧក្រិដ្ឋកម្ម» របស់អ៊ីស្រាអែល

2023/10/11 01:49:15 pm        105
ប្រទេសកូរ៉េខាងជើង កំពុងគាំទ្រក្រុមហាម៉ាស់ក្នុងការវាយប្រហារភេរវកម្មរបស់ក្រុមនេះប្រឆាំងនឹងអ៊ីស្រាអែល។របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ កំពុងសម្តែងការគាំទ្រដល់ក្រុមភេរវកម្មប្រឆាំងនឹងយោធាអ៊ីស្រាអែល និងជនស៊ីវិល។សារព័ត៌មាន Rodong Sinmun ដែលជាសារព័ត៌មានរបស់រដ្ឋ ដែលគ្រប់គ្រងដោយគណបក្សពលករកូរ៉េខាងជើងបានឲ្យដឹងថា៖«ជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំមួយ បានកើតឡើងរវាងក្រុមហាម៉ាស់ប៉ាឡេ ស្ទីន និងអ៊ីស្រាអែល»។ របាយការណ៍នោះ បានបន្ថែមថា៖«សហគមន៍អន្តរជាតិហៅជម្លោះនេះថាជាផលវិបាកនៃសកម្មភាពឧក្រិដ្ឋកម្មឥតឈប់ឈររបស់អ៊ីស្រាអែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន»។អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានដណ្តើមយកព្រំដែនហ្គាហ្សាមកគ្រប់គ្រងវិញ ខណៈដែលកងកម្លាំងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានវាយលុកទៅលើសង្កាត់មួយចំនួនដែលមានប្រជាជនរស់នៅយ៉ាងច្រើន ជាមួយនឹងការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្ត្រ៧៥ឆ្នាំនៃជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។

អាជ្ញាធររាជធានីភ្នំពេញ ចែកប័ណ្ណសមធម៌ជូនពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ

2023/10/11 01:10:05 pm        254
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ២០២៣នេះ ក្រុមការងារប្រតិកម្មរហ័សសាលារាជធានីភ្នំពេញ បានបន្តនាំយកប័ណ្ណមូលនិធិសមធម៌សុខាភិបាល​ ( ប.ស.ស ) ចំនួន៨៤៥ប័ណ្ណ ចែកជូនពលរដ្ឋ​ជា​អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្នុងផ្សារចំនួន០៩ ក្នុងរាជធានីភ្នំពេញ ។ តាមការឱ្យដឹងពីក្រុមមន្ត្រីប្រតិកម្មរហ័សរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបន្តចុះចែកប័ណ្ណ​សមធម៌​សុខាភិបាល​ជូនពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធខាងលើនេះ ​គឺ​ដោយមាន​ការ​គិតគូរ​យកចិត្តទុកដាក់ពីសម្តេចមហាបវរធិបតី ​នាយករដ្ឋមន្ត្រី នៃកម្ពុជា​ និងតាមការណែនាំចង្អុលបង្ហាញ​ពី​ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយអនុញ្ញាត​ឱ្យ​ក្រុមការងារបន្តសកម្មភាព​ចុះចែក​ប័ណ្ណនេះ ជូនពលរដ្ឋ ​សម្រាប់ការយកទៅប្រើប្រាស់ជាប្រយោជន៍​លើវិស័យសុខាភិបាល ដើម្បី​ជាការជួយសម្រាលបន្ទុកចំណាយលើតម្រូវការផ្សេងៗរបស់បងប្អូន ។ តបតាមរយះការបន្តយកចិត្តទុកដាក់នេះដែរ ពលរដ្ឋអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ​បាន​បង្ហាញក្តីរីករាយ ​និងថ្លែងអំណរគុណបំផុតដល់រាជរដ្ឋាភិបាលអាណត្តិទី​០៧ថ្មី ដែលមាន​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​ជាប្រមុខថ្នាក់ដឹកនាំ ។ពលរដ្ឋ បន្តលើកឡើងថា​ ប័ណ្ណមូលនិធិសមធម៌សុខាភិបាលនេះដែរ វានឹងផ្តល់អត្ថប្រយោជន៍ច្រើន​សម្រាប់ពួកគាត់​ដែលជាពលរដ្ឋរកស៊ីតិចមានជីវភាពខ្វះខាត ​ព្រោះវាជួយសម្រាលការចំណាយ​ប្រាក់​កាសច្រើន ​ពេលឈឺស្កាត់ម្តងៗ ​ដែលកត្តានេះវាជាផ្នែកមួយ ​នៃការ​ជួយ​សន្សំ​សំចៃកំរៃ​ដែល​ពួកគាត់រកបាន ​សម្រាប់យកទៅប្រើប្រាស់លើតម្រូវការផ្សេងៗដទៃទៀត​ ក្នុងជីវភាពប្រចាំថ្ងៃផងដែរ ។ សូមបញ្ជាក់ថា ផ្សារទាំង០៩ ដែលក្រុមការងារអាជ្ញាធររាជធានីភ្នំពេញ​ ចុះចែកប័ណ្ណជូន អ្នក​ប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមមាន ៖ ទី១-ផ្សារបឹងកេងកង សរុបចំនួន ៦៧ ប័ណ្ណទី២-ផ្សារធំថ្មី សរុបចំនួន ១៦២ ប័ណ្ណទី៣-ផ្សារដេប៉ូ សរុបចំនួន ២៤៣ ប័ណ្ណ៤-ផ្សារបន្លែច្បារអំពៅ សរុបចំនួន ១១៩ ប័ណ្ណទី៥-ផ្សារទួលទំពូង សរុបចំនួន ១១១ ប័ណ្ណទី៦-ផ្សារកាប់គោ សរុបចំនួន ២៧ ប័ណ្ណទី៧-ផ្សារទឹកថ្លា សរុបចំនួន ៤៧ ប័ណ្ណទី៨-ផ្សារចាក់អង្រែ សរុបចំនួន ១០ ប័ណ្ណទី៩-ផ្សារសាមគ្គី សរុបចំនួន ៦៣ ប័ណ្ណ ៕ អត្ថបទ ៖ លីហេង

សម្ដេចតេជោ ហ៊ុន សែន និង ប្រធាន Nippon Foundation ឯកភាពក្នុងការបំពេញទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ា រួមគ្នា

2023/10/11 12:59:11 pm        227
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជា ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក យូហេ សាសាកាវ៉ា ប្រធាន Nippon Foundation ប្រទេសជប៉ុន បានឯកភាពគ្នាក្នុងគោលបំណងបំពេញទស្សនកិច្ចរួមគ្នាទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ការលើកឡើងបែបនេះ នៅក្នុងជំនួបរវាងសម្ដេចតេជោ និងលោក ប្រធាន NIPPON Foundation នាព្រឹកថ្ងៃទី១១ តុលា ឆ្នាំ២០២៣ នៅវិមាន៧មករា ឆ្នាំ ២០២៣៕

អឺរ៉ុប៖ អ៊ីស្រាអែល ធ្វើសកម្មភាពចូលក្នុងតំបន់ហ្គាហ្សា បំពានលើច្បាប់អន្តរជាតិ

2023/10/11 12:20:48 pm        213
ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell បានចោទប្រកាន់រដ្ឋាភិបាល អ៊ីស្រាអែលកាលពីថ្ងៃអង្គារ ពីការបំពានច្បាប់អន្តរជាតិ ដែលបានដាក់ការបិទផ្លូវនៅតំបន់ហ្គាហ្សា ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន ទៅលើអ៊ីស្រាអែល។បន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាពីផលវិបាកនៃការវាយប្រហារ លោក Borrell បាននិយាយថា ភាគច្រើនលើសលប់នៃរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានគាំទ្រការចំណាយលើជំនួយដែលបន្ត សម្រាប់អាជ្ញាធរប៉ាឡេស្ទីន ដែលគ្រប់គ្រងនៅតំបន់ West Bank។ លោក Borrel បានធ្វើសេចក្តីថ្លែងការណ៍ របស់លោក ១ថ្ងៃបន្ទាប់ពីស្នងការអឺរ៉ុប លោក Oliver Varhelyi ជាអ្នកការទូតជនជាតិហុងគ្រី បាននិយាយថា ជំនួយអភិវឌ្ឍន៍សហភាពអឺរ៉ុបទាំងអស់ សម្រាប់ពលរដ្ឋ ប៉ាឡេស្ទីន ត្រូវបានផ្អាក ដែលស្នងការលែងទទួលស្គាល់ការប្រកាសរបស់លោក បន្ទាប់ពីប្រតិកម្មដ៏ខ្លាំងក្លាពីរដ្ឋាភិបាលអឺរ៉ុប។លោក Borrel បានអញ្ជើញ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីចូលរួមតាមសន្និសីទវីដេអូ ក្នុងកិច្ចប្រជុំមួយក្នុងទីក្រុង Muscat ប្រទេសអូម៉ង់។មន្ត្រីនិយាយថា ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Eli Cohen មិនចង់ចូលរួមក្នុងកិច្ចប្រជុំនេះទេ ដែលនឹងត្រូវថ្លែងសុន្ទរកថាដោយរដ្ឋមន្ត្រីអាជ្ញាធរប៉ាឡេស្ទីន លោក Riyad al-Maliki ដូច្នេះនៅទីបំផុតនឹងគ្មានការចូលរួម។ លោក Borrell បាននិយាយដដែលថា សហភាពអឺរ៉ុបថ្កោលទោសចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស់ ដែលបានសម្លាប់ពលរដ្ឋអ៊ីស្រាអែលជាង១.០០០នាក់ ភាគច្រើនជាជនស៊ីវិល។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM