ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

ម៉ិកស៊ិកច្រានចោលផែនការសាងសង់របងព្រំដែនថ្មី បន្ទាប់ពីកិច្ចពិភាក្សាជាមួយមន្ត្រីអាមេរិក

2023/10/06 10:54:42 am        153
ប្រទេសម៉ិកស៊ិកកាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោលផែនការរបស់សហរដ្ឋអាមេរិកក្នុងការសាងសង់ផ្នែកថ្មីនៃរបងព្រំដែនអាមេរិក-ម៉ិកស៊ិក ខណៈដែលមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ បានជួបប្រជុំគ្នានៅក្នុងរដ្ឋធានីម៉ិកស៊ិក ដើម្បីពិភាក្សាអំពីបញ្ហាអន្តោប្រវេសន៍ និងសន្តិសុខ។មុនពេលជួបពិភាក្សាជាមួយមន្ត្រីសហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីការបរទេស លោកអង់តូនី ប្ល៊ីនខិន ( Antony Blinken) និងរដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោក អាលីចានដ្រូ ម៉ាយ៉ូកាស (Alejandro Mayorkas) ប្រធានាធិបតីម៉ិកស៊ិក អានដ្រេស ម៉ានូអែល ឡូប៉េស អូប្រាឌ័រ (Andres Manuel Lopez Obrador) បានរិះគន់ផែនការសាងសង់របងចុងក្រោយបង្អស់ថាជា«ជំហានថយក្រោយ» ។ចំពេលមានការកើនឡើងនៃចំនួនមនុស្សឆ្លងចូលសហរដ្ឋអាមេរិកពីប្រទេសម៉ិកស៊ិក សហរដ្ឋអាមេរិក បាននិយាយថា ខ្លួននឹងសាងសង់ផ្នែកបន្ថែមនៃជញ្ជាំងព្រំដែននៅតំបន់ Starr County រដ្ឋតិចសាស ដោយ អនុវត្តគោលនយោបាយហត្ថលេខារបស់រដ្ឋបាលលោកត្រាំ។នៅក្នុងកិច្ចពិភាក្សានេះ ក្រុមមន្ត្រី បានសន្យាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មដែលត្រូវបានគេរៀបចំ និងបន្ធូរបន្ថយសម្ពាធអន្តោប្រវេសន៍នៅតាម ព្រំដែន។ បន្ទាប់មក រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក អាលីសៀ បាសិនណា (Alicia Barcena) បានគូសបញ្ជាក់ពីការប្រឆាំងជំទាស់របស់ម៉ិកស៊ិកចំពោះរបងនេះ។

លោក Biden នឹងសាងសង់របងព្រំដែនសហរដ្ឋអាមេរិកបន្ថែមទៀត ដោយមូលនិធិសម័យលោក Trump

2023/10/06 10:51:30 am        102
រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថាកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងបន្ថែមមូលនិធិលើការសាងសង់របងដើម្បីទប់ស្កាត់កុំឲ្យជនអន្តោប្រវេសន៍ដ៏ច្រើនឆ្លងចូលតាមព្រំដែនរបស់ប្រទេសម៉ិកស៊ិក ដោយដើរតាមគោលនយោបាយដែលបានចុះហត្ថលេខារួចដោយអតីតប្រធានាធិបតី Donald Trump។ លោក Trump គឺជាបេក្ខជននាំមុខសម្រាប់ការតែងតាំងរបស់គណបក្សសាធារណរដ្ឋក្នុងការប្រកួតប្រែងជាមួយលោក Biden មកពីគណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីឆ្នាំ២០២៤ខាងមុខ។ លោក Trump បានសាងសង់របងដែលជាការសន្យានៃយុទ្ធនាការរបស់ខ្លួនសម្រាប់តំណែងប្រធានាធិបតី ដោយមានឃ្លាមួយថា សាងសង់ជញ្ចាំងនោះទៅ ឬ "Build That Wall."។ សកម្មភាពដំបូងរបស់លោក Biden បន្ទាប់ពីចូលកាន់តំណែងកាលពីខែមករា ឆ្នាំ ២០២១ គឺការចេញសេចក្តីប្រកាសមួយដោយសន្យាថា ពុំមានការបង្វែរប្រាក់ពីអ្នកជាប់ពន្ធអាមេរិកទៀតទេ ដើម្បីបង្កើតជញ្ជាំងព្រំដែន ក៏ដូចជាការពិនិត្យឡើងវិញនូវធនធានទាំងអស់ដែលបានប្តេជ្ញាចិត្តរួចហើយ។រដ្ឋបាលនេះ បាននិយាយថា សកម្មភាពកាលពីថ្ងៃព្រហស្បតិ៍មិនខុសពីការប្រកាសរបស់លោក Biden ទេ ព្រោះប្រាក់ដែលត្រូវបានបែងចែកក្នុងអំឡុងពេលអាណត្តិរបស់លោក Trump ក្នុងឆ្នាំ ២០១៩ ត្រូវតែចំណាយនៅពេលនេះ។ ការស្ទង់មតិរបស់សារព័ត៌មាន Reuters និងមជ្ឈមណ្ឌលស្រាវជ្រាវ Ipsos បានរកឃើញថា អន្តោប្រវេសន៍ទំនងជានឹងក្លាយជាប្រធានបទយុទ្ធនាការមួយនៅក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកដែលមានប្រជាជនអាមេរិកភាគច្រើន ៥៤% - យល់ស្របនឹងសេចក្តីថ្លែងការណ៍ដែលថា ក្រុមជនអន្តោប្រវេសន៍កំពុងធ្វើឱ្យជីវិតកាន់តែលំបាកសម្រាប់ប្រពលរដ្ឋមានដើមកំណើតអាមេរិក៕

គ្រោះទឹកជំនន់នៅលីប៊ី បានបំផ្លាញទីក្រុងបុរាណ ប៉ុន្តែបានរកឃើញសំណល់វត្ថុបុរាណថ្មី

2023/10/06 10:43:29 am        105
ទឹកជំនន់ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់នៅទីក្រុង Derna របស់ប្រទេសលីប៊ី កាលពីខែមុន បានធ្វើឱ្យខូចខាតដល់ប្រាសាទបុរាណនៅទីក្រុង Cyrene នៃប្រទេសក្រិកនៅលើភ្នំក្បែរនោះ ប៉ុន្តែវាក៏បានបង្ហាញឱ្យឃើញនូវសំណល់បុរាណវត្ថុថ្មីៗនៅទីនោះផងដែរ ដោយសារទឹកជំនន់បានបណ្ដាលឲ្យបាក់ផែ្នកខ្លះនៃដី និងថ្ម ដែលបានកប់វត្ថុបុរាណទាំងនោះ។ព្យុះដានីញ៉ែល (Daniel) បានបណ្តាលឱ្យមានភ្លៀងធ្លាក់កម្រិតមួយម៉ែត្រ នៅលើភ្នំនៃភាគខាងកើតប្រទេសលីប៊ី ដែលជាតួលេខមិនធ្លាប់មានពីមុនមក ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅពាក់កណ្តាលសតវត្សទី១៩ ហើយទឹកនៅតែបន្តហូរកាត់តំបន់នោះផងដែរ។មន្ត្រីនាយកដ្ឋានវត្ថុបុរាណក្នុងស្រុក លោក Adel Boufjra បាននិយាយថា ទឹកជំនន់បានបណ្តាលឱ្យមានភក់ និងកម្ទេចថ្មជាច្រើនដុំ នៅក្នុងបន្ទប់ទឹកសម័យក្រិកបុរាណរបស់ទីក្រុង Cyrene ដែលនឹងតម្រូវឱ្យមានការបោសសម្អាតដោយអ្នកឯកទេស។ លោក Boufjra បានបន្ថែមថា ខណៈពេលដែលប្រថុយនឹងការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរចំពោះប្រាសាទដ៏ស្រស់ស្អាតនៅទីក្រុង Cyrene ដែលត្រូវបានគេស្គាល់ថាឈ្មោះ Shehat និងជាទីទាក់ទាញសម្រាប់អ្នកទេសចរតាំងពីសតវត្សរ៍ទី១៨មកនោះ ទឹកក៏បានលាងជម្រះប្រព័ន្ធលូសម័យរ៉ូម៉ាំង ដែលមិនធ្លាប់ត្រូវបានស្គាល់ពីមុនមកផងដែរ។ក្រុមអ្នកវិទ្យាសាស្ត្រនៅអង្គការអាកាសធាតុពិភពលោក ដែលជាក្រុមស្រាវជ្រាវអន្តរជាតិបាននិយាយថា បម្រែបម្រួលអាកាសធាតុបានបណ្តាលឱ្យមានភ្លៀងធ្លាក់ដល់ទៅ៥០%ច្រើនជាងធម្មតា ក្នុងអំឡុងពេលព្យុះនោះ ដែលបង្ហាញពីហានិភ័យនាពេលអនាគតចំពោះបណ្ដាទីតាំងបេតិកភណ្ឌក្នុងប្រទេសនេះផងដែរ៕

អាជ្ញាធរខណ្ឌទួលគោក រៀបចំទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ « ទេសចរណ៍ និងការវិនយោគបៃតង »

2023/10/06 10:07:21 am        135
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលខណ្ឌទួលគោក ដោយមានការចូលរួម​ពី​កម្លាំងអាជ្ញាធរចម្រុះ និងក្មួយៗជាសិស្សានុសិស្ស ក៏ដូចជាក្រុមយុវជនស្ម័គ្រចិត្តកាកបាទក្រហម​កម្ពុជា ​និងក្រុមយុវជនកាយរឹទ្ធិ បានរៀបចំទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ​ក្រោមប្រធានបទ « ទេសចរណ៍ និងការវិនយោគបៃតង » ។លោក ឈាង វុទ្ធី អភិបាលរងខណ្ឌទួលគោក ​បានអាន​នូវ​សារលិខិត​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី លើប្រធានបទ « ទេសចរណ៍ និងការវិនិយោគបៃតង » ដែល​សុទ្ធ សឹង​ជាអនុសាសន៍ដល់ខ្ពង់ខ្ពស់ ​និងផ្តល់នូវអត្ថន័យដ៏ជ្រាលជ្រៅ ជូនដល់ប្រជាពលរដ្ឋ​ក្នុង​ប្រទេសជាតិទាំងមូល ​លើការបន្តកែប្រែ​មុខមាត់ប្រទេស ឈាន​ទៅ​រកការអភិវឌ្ឍ​ផ្នែក​ទេសចរណ៍ជាតិ ឱ្យកាន់តែខ្លាំងក្លា និងកើនឡើងជាលំដាប់ ។ លោកអភិបាលរង បានបន្តថា ទិវាទេសចរណ៍ពិភពលោកនេះ គឺយុទ្ធនាការសំខាន់​សម្រាប់អាជ្ញាធរ​រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានកាតព្វកិច្ចត្រូវចុះសម្អាតបរិស្ថានអនាម័យ​ក្នុង​សង្គម​ឱ្យបានល្អប្រសើរ​ ប្រកប​ដោយសោភណ្ឌភាព ដើម្បីប្រែក្លាយមុខមាត់ប្រទេសជាតិ ឱ្យក្លាយ​ទៅជាទីក្រុងបៃតង ។ក្រុមយុវជនស្ម័គ្រចិត្ត ក៏បានបង្ហាញអារម្មណ៍រីករាយពេល​បានចូលរួម​ជាមួយក្រុមអាជ្ញាធរ ក្នុងសកម្មភាព ​រួមគ្នាសម្អាតបរិស្ថានអនាម័យសង្គមជាតិ ​ដោយពួកគាត់បានលើកឡើងថា ការ​សម្អាតបរិស្ថាន គឺត្រូវផ្តើមចេញពីការចូលរួមពីពលរដ្ឋគ្រប់ៗគ្នា ​និងគ្រប់ស្រទាប់វណ្ណៈ មិនអាច​ត្រូវពឹងផ្អែកតែលើក្រុមអាជ្ញាធរចុះរៀបចំតែមួយមុខ ​គឺមិនគ្រប់គ្រាន់ឡើយ ។សូមបញ្ជាក់ថា ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ « ទេសចរណ៍ និង​ការវិនយោគបៃតង » ខាងលើនេះ ​គឺនឹងត្រូវប្រារព្ធឡើង ​នៅថ្ងៃទី២៧ ខែកញ្ញា ជារៀងរាល់ឆ្នាំ ផងដែរ ៕ អត្ថបទ ៖ លីហេង 

ក្រសួងការងារ ជួបជាមួយសហជីពនៅទូទាំងប្រទេស ក្នុងគោលបំណងស្វែងយល់ពីចក្ខុវិស័យរួមគ្នា

2023/10/06 09:58:06 am        218
ភ្នំពេញ៖​ នៅទីស្តីការក្រសួងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី០៥ ខែតុលានេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបសំណេះសំណាល​ការងារ​ជាមួយសហភាព និងសហព័ន្ធសហជីពចំនួន ២០៥នៅទូទាំងប្រទេស ដើម្បីស្វែងយល់ពី​គោលដៅរួម​របស់ក្រសួងក្នុងការលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត​ដែលអនុវត្ត​តាមការ​ណែនាំ​ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីនេះ ​ជំនួបដ៏មានអត្ថន័យនិងខ្លឹមសារនេះ ក៏មានគោលបំណងរឹតចំណងសាមគ្គីភាព​ និងកិច្ច​សហប្រតិបត្តិការក្នុងភាពជាដៃគូរដែលមិនអាចខ្វះបានក្នុងការជួយជ្រួមជ្រែង និង​ពង្រឹងទំនាក់ទំនងវិជ្ជាជីវៈនិងភាពសុខដុមនីយកម្មក្នុងវិស័យការងារនៅកម្ពុជា។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ភាពសុខុដុមនីយកម្ម​ក្នុងវិជ្ជាជីវៈកាត់ដេរវាយនភណ្ឌ និងផលិតផល​ធ្វើដំណើរនេះ ​ទាមទារឱ្យគ្រប់ភាគីទាំងសហជីព ដែលតំណាងឱ្យកម្មករ​និយោជិត​យល់ពីក្រប​ខណ្ឌគតិយុត្តិ និងកាតព្វកិច្ចរបស់គ្រប់ភាគីពាក់ព័ន្ធដែលត្រូវបានកំណត់​ដើម្បី​រក្សាប្រយោជន៍​ជាអតិបរមាសម្រាប់គ្រប់ភាគីពាក់ព័ន្ធក្នុងការធានាបាននូវនិរន្តរភាព។ ​ជំនួបនេះ គឺជាជំនួប​ទ្រង់ទ្រាយ​ធំ​លើកទី១រវាងសហជីពគ្រប់និន្នាការ និងក្រសួងការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈក្នុងដើមអាណត្តិទី៧នៃរាជរដ្ឋាភិបាល ។ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សហជីពគឺជាដៃគូមិនអាចខ្វះបាន​របស់រាជរដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់សិទ្ធិ និងការពារអត្ថប្រយោជន៍របស់កម្មករនិយោជិតហើយការនេះតម្រូវ​ឱ្យ​សហជីព​ទាំងអស់ត្រូវពង្រឹងគុណវុឌ្ឍ សមត្ថភាព​ដើម្បីចូលរួមកសាងបរិយកាសអាជីវកម្មមួយ​ដែល​មានភា​ពសុខដុម និងប្រកបដោយភាពទាក់ទាញក្នុងការរក្សាប្រយោជន៍ជូនកម្មករនិយោជិតយូរអង្វែង។ បើតាមឯកឧត្តមរដ្ឋមន្ត្រី វប្បធម៌ជជែកពិភាក្សាគ្នាក្នុងនាមក្រុមគ្រួសារតែមួយការជជែកត្រង់ទៅត្រង់​មករវាងសហជីពនិងក្រសួងការងារ គឺជាយន្តការដ៏ល្អបំផុតដើម្បីឱ្យវិស័យការងារនៅកម្ពុជា​កាន់តែ​រឹងម៉ាំ​និងជាម្លប់ដ៏ត្រជាក់ប្រកបដោយភាពទាក់ទាញ​សម្រាប់រក្សាការវិនិយោគដែលមានស្រាប់ និងការចាប់យកឱកាសវិនិយោគថ្មីៗបន្ថែមទៀត។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាគឺជាឋានសួគ៌របស់សហជីព​ដែល​បង្កើតឡើង ​ដើម្បីការពារប្រយោជន៍​ដល់កម្មករ​ ដែលជាមធ្យមនៅរោងចក្រមួយមាន​សហជីព​មិនតិចជាង៣ផ្សេងគ្នានោះទេ។ដើម្បីធានាបាននូវប្រសិទ្ធភាពនៃទំនាក់ទំនង និងចំណងមិត្តភាពស្អិតរមួតរវាងភាគីទាំងពីរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​នឹង​បង្កើត​ឱកាសជំនួបជាលក្ខណៈដាច់ដោយឡែកនិង​ជាក្រុម​ប្រមូលផ្តុំឱ្យបាន​ញឹកញាប់​ជាមួយគ្នា។ សូមបញ្ជាក់ថា ក្រោយបញ្ចប់ការសំណេះសំណាលសហជីពទាំងអស់បានចូលរួម​អាហារសាមគ្គី និងច្រៀងកំសាន្តយ៉ាងសប្បាយរីករាយជាមួយគ្នាក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ៕

ព្រះរាជសុន្ទរកថា របស់ព្រះមហាក្សត្រ ក្នុងព្រះរាជពិធីអបអរសាទរខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ

2023/10/06 09:21:46 am        233
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ បាន​សព្វ​ព្រះរាជ​ហឫទ័យ​យាង​ជា​ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃ​ការប្រកាស​ឱ្យប្រើរដ្ឋធម្មនុញ្ញ (ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ / ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣​) ​ដែល​ជា​ឆ្នាំពិសេស​គម្រប់​ខួប៣០ឆ្នាំ នៃ​ការ​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅសាលមហោស្រពកោះពេជ្រ ។ ព្រះរាជសុន្ទរកថា របស់ព្រះមហាក្សត្រ ក្នុងព្រះរាជពិធីអបអរសាទរខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ ដូចខាងក្រោម៖ 

ព្រះមហាក្សត្រយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

2023/10/06 08:26:21 am        767
នៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាន​សព្វ​ព្រះរាជ​ហឫទ័យ​យាង​ជា​ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃ​ការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ (ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ / ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣​) ​ដែល​ជា​ឆ្នាំពិសេស​គម្រប់​ខួប៣០ឆ្នាំ នៃ​ការ​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។សូមបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័ន​មាន​សមត្ថកិច្ច​ធានា​ការពារ​ការ​គោរព​រដ្ឋ​ធម្មនុញ្ញ​បាន​សហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិនិងស្ថាប័នពាក់ព័ន្ធ នានា​រៀបចំ​ជា​ព្រះរាជ​ពិធី​អបអរ​ទិវា​រំលឹក​ខួប​៣០​ឆ្នាំ​នៃ​ការ​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ឱ្យមានអធឹកអ ធមនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ដែលជាឆ្នាំ ពិសេស​គម្រប់​ខួប​៣០​ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ។ ប៉ុន្តែដោយ​មាន​សំណូមពរ​ជាក់​ស្ដែង​ព្រះ​រាជ​ពិធី​នេះ​ត្រូវ​បាន​ពន្យារពេលមកប្រារព្ធធ្វើនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅសាលសន្និសីទ​កោះពេជ្រ ​ក្រោម​ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត។ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ជាទិវា​ប្រវត្តិសាស្ត្រ​ដែល​រដ្ឋ​ធម្មនុញ្ញ​ជា​ច្បាប់​កំពូល​ នៃ​ព្រះ​រាជា​ណា​ចក្រ​ក​ម្ពុជាត្រូវបានព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាក្សត្រនៃ ព្រះរាជា​ណា​ចក្រ​កម្ពុជា​ជាទី​គោរព​សក្ការៈ​ដ៏ខ្ពង់​ខ្ពស់​បំផុត​ឡាយ​ព្រះហស្ថ​លេខា​លើ​ព្រះរាជ​ក្រម​ប្រកាស​ឱ្យ​ប្រើ​ជា​ផ្លូវ​ការ ក្រោយសភាធម្មនុញ្ញបានអនុម័តតាមឆន្ទៈរួម នៃប្រជារាស្ត្រខ្មែរ។ ទិវា​ជា​ប្រវត្តិសាស្ត្រ​នេះ​ត្រូវ​បាន​រាជរដ្ឋាភិបាលកម្ពុជាដាក់ចូលក្នុងប្រតិទិនឈប់សម្រាកកំរងប្រចាំឆ្នាំរបស់មន្ត្រីរាជការ និយោជិត កម្មករ។គិតទៅដល់​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រកម្ពុជា​មាន​អាយុ​៣០​ឆ្នាំ​គត់​ជា​រដ្ឋធម្មនុញ្ញមានអាយុវែងជាងគេក្នុងចំណោមរដ្ឋធម្មនុញ្ញទាំង៦ ដែលកម្ពុជា ធ្លាប់​បាន​អនុវត្ត​ ។ ការអនុវត្តរដ្ឋធម្មនុញ្ញក្នុងអំឡុងពេល៣០ឆ្នាំកន្លងមកនេះ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២៣)ព្រះរាជា ណាក្រកម្ពុជាសម្រេចបានលទ្ធផលដ៏ធំធេងនិងប្រកា ស​ដោយ​ភាព​ជោគជ័យ​ត្រចះត្រចង់ដែលញ៉ាំងឱ្យប្រជារាស្ត្របាននិងកំពុងរស់នៅក្នុងសុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុ ជា និង​ក្រោម​ម្លប់​ដ៏​ត្រជាក់​ នៃ​អង្គ​ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត ។រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជាមាន១៦ជំពូក និង១៥៨មាត្រា ។ នៅក្នុងបុព្វកថារបស រដ្ឋ​ធម្មនុញ្ញ​ក៏​បានរំលេចសារដាស់តឿននិងរំលឹកដល់កូនខ្មែរផងដែរថាសង្រ្គាមបាន នាំកម្ពុជាឱ្យ អន្តរាយ ខ្ទេចខ្ទាំ ហើយការបង្កើតរដ្ឋធម្មនុញ្ញជាថ្មី ដើម្បីពង្រឹងនូវការរួបរួមជាតិជាថ្មីឡើងវិញ។ «យើងជាប្រជារាស្ត្រ ខែ្មរ ដែលធ្លាប់មានអារ្យធម៌ឧត្តុងឧត្តមប្រទេសជាតិស្តុកស្តម្ភ ធំទូលាយ ថ្កុំ​ថ្កើង​រុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រ ពណ្ណរាយ បានធ្លាក់ខ្លួន ដ៏សែនរន្ធត់ ក្នុង​អំទ្បុង​ពីរ​ទសវត្សរ៍ចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោក វិនាសអន្តរាយទ្រុឌទ្រោមឱនថយមហា សោកស្តាយ បានភ្ញាក់រលឹកក្រោកឈរ ទ្បើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នាពង្រឹង ឯកភាព​ជាតិ រក្សាការពារទឹកដីកម្ពុជា អធិប តេយ្យ ថ្លៃថ្លា និងអារ្យធម៌អង្គរ ដ៏បវរ កសាង​ប្រទេស​ជាតិ​ឱ្យ​ទៅ​ជា «កោះសន្តិភាព»ទ្បើងវិញ។ មកដល់បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាកម្ពុជា ឆ្នាំ១៩៩៣ នេះត្រូវរដ្ឋសភាជាតិ ធ្វើវិសោធនកម្មចំនួន១០ លើកមកហើយ៕

សមាជិកសភាបក្សសាធារណរដ្ឋពីររូប ឈរឈ្មោះជាបេក្ខជនប្រធានសភាអាមេរិក បន្ទាប់អ្នកកាន់តំណែងពីមុនត្រូវបានបណ្ដេញចេញ

2023/10/05 02:15:00 pm        399
ការប្រជែងដើម្បីជំនួសប្រធានសភា ដែលត្រូវបានបណ្តេញចេញពីតំណែង លោក Kevin McCarthy បានចាប់ផ្តើមកាលពីថ្ងៃពុធ (៤ តុលា) ខណៈលោក Steve Scalise សមាជិកសភាបក្សសាធារណៈរដ្ឋលំដាប់ទី២ និងលោក Jim Jordan ដែលជាអ្នកប្រឆាំងនាំមុខគេរបស់ប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោកចូ បៃដិន បាននិយាយថា ពួកគេនឹងប្រកួតប្រជែងសម្រាប់មុខតំណែងប្រធានសភាមួយនេះ។ សមាជិកសភាទាំងពីររូបនេះ អាចត្រូវបានចូលរួមប្រកួតប្រជែងដោយបេក្ខជនមួយចំនួនផ្សេងទៀត នៅក្នុងអ្វីដែលអាចជាសមរភូមិដ៏យូរ និងស្មុគស្មាញ ដើម្បីបំពេញមុខតំណែងនៅក្នុងសភា ដែលគណបក្សសាធារណរដ្ឋកាន់កាប់ភាគច្រើនមួយនេះ។ការដកតំណែងលោក McCarthy ជាប្រវត្តិសាស្ត្រកាលពីថ្ងៃអង្គារ ដែលជំរុញដោយក្រុមបះបោររបស់សមាជិកគណបក្សសាធារណរដ្ឋ គឺជាលើកទីមួយហើយ ដែលសភាបានដកមេដឹកនាំរបស់ខ្លួនចេញពីតំណែង ដែលមានលំដាប់ទីពីរនៅក្នុងជួរប្រធានាធិបតី បន្ទាប់ពីអនុប្រធានាធិបតី។ គណបក្សសាធារណរដ្ឋ បានកំណត់ការបោះឆ្នោតនៅថ្ងៃទី១១ ខែតុលា ខាងមុខនេះ ដើម្បីជ្រើសរើសអ្នកស្នងតំណែងថ្មី ហើយនឹងត្រូវជួបប្រជុំគ្នាមួយថ្ងៃមុន ដើម្បីស្តាប់ការជជែកពីបណ្ដាបេក្ខជនផងដែរ៕

ប្រទេសជប៉ុនចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មជុំទីពីរ ពីរោងចក្រនុយក្លេអ៊ែរ ហ៊្វុគូស៊ីម៉ា

2023/10/05 01:47:35 pm        391
របាយការណ៍សារព័ត៌មានបាននិយាយថា ប្រទេសជប៉ុនបានចាប់ផ្ដើមបញ្ចេញសំណល់ទឹកវិទ្យុសកម្ម ដែលត្រវបានធ្វើប្រព្រឹត្តិកម្មរួចជុំទីពីរ ចេញពីរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា លេខ១ ដែលបានរងការខូចខាត នៅថ្ងៃព្រហស្បតិ៍ (៥ តុលា) នេះ ខណៈភាពតានតឹងជាមួយបណ្ដាប្រទេសជិតខាងជុំវិញបញ្ហានេះ កាន់តែខ្លាំងក្លាឡើង។ក្រុមហ៊ុន Tepco បាននិយាយថា ខ្លួនបានបញ្ចប់ការត្រួតពិនិត្យបន្ទាប់ពីការបញ្ចេញដំបូង ដែលបានបញ្ចប់នៅថ្ងៃទី១១ ខែកញ្ញា ដោយនិយាយថា ខ្លួនបានមិនរកឃើញហេតុផលគ្រោះថ្នាក់ណាមួយដើម្បីផ្លាស់ប្តូរនីតិវិធីបង្ហូរទឹកនេះទេ។ នៅក្នុងការបង្ហូរទឹកជុំទី១ ក្រុមហ៊ុននេះបាននិយាយថា ទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួចសរុបចំនួន៧.៧៨៨តោន ត្រូវបានសម្លាប់មេរោគ និងបង្ហូរចេញដោយសុវត្ថិភាព ដោយគ្មានបញ្ហាអ្វីឡើយ។ ទីភ្នាក់ងារនេះបាននិយាយថា នៅក្នុងជុំទី២ នេះ ប្រហែលជាបរិមាណទឹកដូចគ្នានឹងជុំទី១នោះ ត្រូវបានកំណត់ថានឹងបញ្ចេញក្នុងរយៈពេល១៧ថ្ងៃ។បន្ទាប់ពីការបង្ហូរទឹកដំបូង ប្រទេសជប៉ុនបានឃើញប្រតិកម្មតបភ្លាមៗជាច្រើន ជាពិសេសពីប្រទេសចិនដោយមានការដាក់បម្រាបលើអាហារសមុទ្រ ការហៅទូរស័ព្ទរំខានរាប់ពាន់ករណីពីលេខទូរស័ព្ទចិន។ ទោះបីជាមានបម្រាមលើការនាំចូលអាហារសមុទ្ររបស់ជប៉ុនក៏ដោយ ក៏ទូកនេសាទរបស់ចិនជាច្រើនគ្រឿងត្រូវបានគេរាយការណ៍ថា នៅតែបន្តប្រតិបត្តិការនៅក្នុងតំបន់ដូចគ្នាទៅនឹងនាវារបស់ជប៉ុនដែរ។ ទន្ទឹមនឹងនេះ ប្រទេសរុស្ស៊ី ស្របពេលមានទំនាក់ទំនងកាន់តែតានតឹងជាមួយជប៉ុន កំពុងពិចារណាលើវិធានការស្រដៀងគ្នានេះលើអាហារសមុទ្ររបស់ជប៉ុនផងដែរ៕

សមាជិកបក្សសាធារណរដ្ឋ អំពាវនាវឲ្យមានការរួបរួមគ្នា បន្ទាប់ពីប្រធានសភាអាមេរិកត្រូវបណ្តេញចេញពីតំណែង

2023/10/05 01:35:50 pm        420
សមាជិកគណបក្សសាធារណរដ្ឋមួយចំនួន បាននិយាយប្រឆាំងនឹងការបណ្តេញប្រធានសភាអាមេរិក លោក Kevin McCarthy កាលពីថ្ងៃអង្គារ (៣ តុលា) ដោយនិយាយថា ការសម្រេចនោះបានធ្វើឲ្យបក្សស្ថិតក្នុងភាពច្របូកច្របល់ ហើយបានអំពាវនាវឲ្យមានការរួបរួមក្នុងបក្ស។ សមាជិកគណបក្សសាធារណរដ្ឋមួយក្តាប់តូច នៅក្នុងសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (៣ តុលា) បានបោះឆ្នោតបណ្ដេញប្រធានសភាបក្សរបស់ខ្លួន លោក Kevin McCarthy ចេញពីតំណែង។ការបោះឆ្នោតចំនួន២១៦សម្លេង ទល់នឹង២១០សម្លេង បានកត់ត្រាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលសភាបានដកមេដឹកនាំរបស់ខ្លួនចេញ ដោយសមាជិកគណបក្សសាធារណរដ្ឋចំនួនប្រាំបីរូប បានបោះឆ្នោតជាមួយនឹងសមាជិកគណបក្សប្រជាធិបតេយ្យចំនួន២០៨រូប ដើម្បីដកលោក McCarthy ចេញពីតំណែង។ អតីតប្រធានសភារូបនេះ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកនឹងមិនឈរឈ្មោះជាបេក្ខេជនប្រធានសភាទៀតនោះទេ។ការបណ្តេញប្រធានសភាចេញពីតំណែងនោះ គឺជារឿងអាស្រូវនយោបាយចុងក្រោយបំផុតក្នុងរយៈពេលមួយឆ្នាំ ខណៈសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានដឹកនាំទីក្រុងវ៉ាស៊ីនតោនឈានទៅរកការបរាជ័យដ៏មហន្តរាយលើបំណុលរបស់សហរដ្ឋអាមេរិកចំនួន៣១,៤សែនកោដិ៍ដុល្លារ ព្រមទាំងការបិទរដ្ឋាភិបាលដោយផ្នែកផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM