ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

រុស្ស៊ីនិយាយថា ខ្លួនបានពិភាក្សាជាមួយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ស្តីពីតំបន់Nagorno-Karabakh មុនពេលមានវិបត្តិ

2023/10/05 01:00:33 pm        414
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា ( Maria Zakharova) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ី បានផ្លាស់ប្តូរទស្សនៈជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបស្តីពីស្ថានភាពនៅតំបន់ណាហ្គូណ័រ-ការ៉ាបាក់ មុនពេលប្រតិបត្តិការយោធាផ្លេកបន្ទោររបស់ប្រទេសអាស៊ែរបៃហ្សង់ កាលពីខែមុន។សារព័ត៌មានPolitico បានរាយការណ៍មុននេះថា មន្ត្រីជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានជួបសមភាគីរុស្ស៊ីរបស់ពួកគេនៅក្នុងប្រទេសទួរគីសម្រាប់ការពិភាក្សាជាបន្ទាន់អំពីតំបន់ការ៉ាបាក់ ប៉ុន្មានថ្ងៃមុនពេល អាស៊ែរបៃហ្សង់ ចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់បែងចែកនេះ។លោកហ្សាខារ៉ូវ៉ា បានប្រាប់អ្នកយកព័ត៌មានថា៖«សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានមករកយើង ហើយបានស្នើឲ្យយើងរៀបចំកិច្ចប្រជុំមួយ»។ អ្នកស្រីបានបន្តថា ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកអំពីស្ថានការណ៍ នៅតំបន់ការ៉ាបាក់។«មិនមានអ្វីជាសម្ងាត់អំពីកិច្ចប្រជុំនេះទេ វាគឺជាការផ្លាស់ប្តូរទស្សនៈធម្មតា។ យើងនឹងមើលពីរបៀប ដែលលោកខាងលិច នឹងបង្ហាញទាំងអស់នេះ នៅពេលនេះ។អ្នកនាំពាក្យរងក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Vedant Patel បានប្រាប់អ្នកយកព័ត៌មានថា កិច្ចប្រជុំមិនមែនជាការសម្ងាត់ទេ ហើយ «បានរួមគ្នាដើម្បីដោះស្រាយបញ្ហាមនុស្សធម៌ជាបន្ទាន់ ជាពិសេស និងការផ្តល់ជំនួយមនុស្សធម៌ ដែលមានសក្តានុពលនៅក្នុងតំបន់ណាហ្គូណ័រ-ការ៉ាបាក់។

សារព័ត៌មានBild៖ Scholz រារាំងការបញ្ជូនមីស៊ីល Taurus ទៅអ៊ុយក្រែនសម្រាប់អនាគតដ៏ខ្លីខាងមុខនេះ

2023/10/05 12:57:16 pm        439
សារព័ត៌មាន Bild បានរាយការណ៍កាលពីថ្ងៃទី៤ ខែតុលា ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះរបស់ អាល្លឺម៉ង់និងអ៊ុយក្រែន និងការអត្ថាធិប្បាយពីមុនរបស់លោកអធិការបតី អូឡាហ្វ សូល ( Olaf Scholz) ថា អាល្លឺម៉ង់ នឹងមិនបញ្ជូនមីស៊ីលTaurusរយៈចម្ងាយឆ្ងាយទៅអ៊ុយក្រែនទេ ដោយសារលោកអធិការបតីព្រួយបារម្ភ។ទោះបីជាការបញ្ជូននេះមិនត្រូវបានបដិសេធជាដាច់ខាតនៅពេលអនាគត ហើយអាល្លឺម៉ង់មិនបានបដិសេធជាផ្លូវការនូវសំណើរបស់អ៊ុយក្រែនក៏ដោយ វាត្រូវបានចាត់ទុកថា «មិនទំនងជា»ថាមីស៊ីល នឹងត្រូវបានបញ្ជូននោះទេ។មីស៊ីលTaurus គឺជាប្រធានបទនៃការពិភាក្សា និងការជជែកដេញដោលជាច្រើន ដោយមានការស្ទាក់ស្ទើរជាច្រើនរបស់អាល្លឺម៉ង់ ដែលកើតចេញពីការរំពឹងទុកនៃមីស៊ីលដែលត្រូវបានប្រើប្រាស់ នៅក្នុងទឹកដីរបស់ប្រទេសរុស្ស៊ី។ប្រទេសអ៊ុយក្រែន បានទទួលមីស៊ីលរយៈចម្ងាយឆ្ងាយផ្សេងទៀតពីសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជា Storm Shadow ពីចក្រភពអង់គ្លេស និង SCALP ដែលផលិតដោយបារាំង ប៉ុន្តែ មីស៊ីលTaurus មានរយៈចម្ងាយឆ្ងាយជាងយ៉ាងខ្លាំង។

វ៉េណេហ្ស៊ុយអេឡា បើកស្ថានកុងស៊ុលថ្មី នៅប្រទេសកូឡុំប៊ី ចំពេលមានការធ្វើអន្តោប្រវេសន៍ដ៏ច្រើនលើសលប់

2023/10/05 12:53:14 pm        392
ស្ថានកុងស៊ុលថ្មីចំនួន៥ កំពុងផ្តល់សេវាដល់ប្រជាជនវ៉េណេហ្ស៊ុយអេឡានៅទូទាំងប្រទេសកូឡុំប៊ី បន្ទាប់ពីមានការសម្របសម្រួលឲ្យបើកឡើងវិញ ក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅ ដែលជាជំហានមួយទៀតក្នុងទំនាក់ទំនងថ្មីរវាងអ្នកជិតខាងនៅអាមេរិកខាងត្បូង ក្រោមការដឹកនាំរបស់ប្រធានាធិបតីឆ្វេងនិយមរបស់ប្រទេសកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ប៉េត្រូ (Gustavo Petro) ។ប្រជាជនវ៉េណេហ្ស៊ុយអេឡាប្រហែល ២,៥លាននាក់ បច្ចុប្បន្ន រស់នៅក្នុងប្រទេសកូឡុំប៊ី ដែលមានព្រំដែនដ៏វែងឆ្ងាយនិងប្រវត្តិសាស្ត្រដ៏យូរអង្វែងជាមួយប្រទេសជិតខាងរបស់ខ្លួន នៅភាគខាងកើត។ ប្រជាជនជាង៧លាននាក់ បានចាកចេញពីវ៉េណេហ្ស៊ុយអេឡា ចាប់តាំងពីឆ្នាំ ២០១៥ ដោយសារតែភាពចលាចលនយោបាយ និងសេដ្ឋកិច្ច ដែលកំពុងបន្ត ដោយធ្វើឲ្យវាក្លាយជាវិបត្តិជនភៀសខ្លួនដ៏ធំបំផុតរបស់ពិភពលោក។លើកលែងតែស្ថានកុងស៊ុលតែមួយនៅជិតព្រំដែនវ៉េណេហ្ស៊ុយអេឡា ដែលបានបើកនៅនិទាឃរដូវនេះ ជនអន្តោប្រវេសន៍នៅប្រទេសកូឡុំប៊ីពីមុន មិនមានជម្រើសក្នុងការបញ្ជាក់ឯកសារទទួលបានលិខិតឆ្លងដែន ឬចូលប្រើសេវារដ្ឋាភិបាលផ្សេងទៀតទេ។ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) បានផ្តាច់ទំនាក់ទំនងការទូតនៅឆ្នាំ ២០១៩ បន្ទាប់ពីអតីតប្រធានាធិបតីកូឡុំប៊ី អ៊ីវ៉ាន់ ឌូកេ (Iván Duque) បានទទួលស្គាល់បេក្ខជនប្រឆាំង ចូន ខ្វៃដូ (Juan Guaidó) ជាមេដឹកនាំពិតប្រាកដរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡា ក្នុងចំណោមភាពតានតឹងផ្សេងទៀត។ សហរដ្ឋអាមេរិក បានចងក្រងឯកសារមួយចំនួននៃការរំលោភសិទ្ធិមនុស្សក្នុងនាមរដ្ឋាភិបាលរបស់លោកម៉ាឌូរ៉ូ រួមទាំងការសម្លាប់ដោយហេតុផលនយោបាយ និងការធ្វើទារុណកម្មលើអ្នកទោសនយោបាយ។

កូរ៉េខាងជើង ផ្អាកម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ដែលទំនងជាទាញយកឥន្ធនៈសម្រាប់ផលិតគ្រាប់បែក

2023/10/05 12:49:49 pm        360
សារព័ត៌មានកូរ៉េខាងត្បូង បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ៥ ខែតុលានេះ ថា កូរ៉េខាងជើងបានផ្អាកដំណើរការ ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអែរ នៅឯបរិវេណអាតូមិកដ៏សំខាន់របស់ខ្លួន ប្រហែលជាដើម្បីទាញយកសារធាតុភ្លុយតូនីញ៉ូម ដែលអាចប្រើសម្រាប់ផលិតសព្វាវុធ ដោយកែច្នៃបំណែកឥន្ធនៈដែលបានប្រើប្រាស់ឡើងវិញ។ របាយការណ៍បាននិយាយថា យោងតាមការវាយតម្លៃចារកម្មដោយអាជ្ញាធរអាមេរិក និងកូរ៉េខាងត្បូងប្រតិបត្តិការរបស់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរកម្លាំង៥ មេហ្គាវ៉ាត់ នៅឯបរិវេណនុយក្លេអ៊ែរ យ៉ុងប្យុន (Yongbyon) ត្រូវបានផ្អាកចាប់តាំងពីចុងខែកញ្ញា។កាសែត ដុងហ្គា អ៊ីលបូ (Donga Ilbo) បានដកស្រង់ប្រភពរបស់រដ្ឋាភិបាលថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកជឿថា នេះអាចជាសញ្ញានៃការកែច្នៃឡើងវិញនូវការងារដែលកំពុងត្រូវបានដំណើរការ ដើម្បីទទួលបានប្លាតូនីញ៉ូមជាកម្រិតមួយដែលអាចផលិតអាវុធបាន ។ការកែច្នៃបំណែកឥន្ធនៈប្រើប្រាស់រួចដែលបានយកចេញពីម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែ គឺជាជំហានមួយដែលបានធ្វើឡើង មុនពេលដែលផ្លាតូនីញ៉ូមត្រូវបានស្រង់ចេញ។ រោងចក្រនុយក្លេអ៊ែរ Yongbyon គឺជាប្រភពសំខាន់របស់កូរ៉េខាងជើងនៃសារធាតុផ្លាតូនីញ៉ូម ដែលទំនងជាបានប្រើប្រាស់សម្រាប់បង្កើតអាវុធនុយក្លេអ៊ែរ។កូរ៉េខាងជើងបានអះអាងខ្លួនជារដ្ឋនុយក្លេអ៊ែរ ប៉ុន្តែបានរក្សាចំនួនអាវុធនុយក្លេអ៊ែរដែលខ្លួនប្រហែលជាបានផលិត ឬដាក់ពង្រាយដោយសម្ងាត់។ ការប៉ាន់ប្រមាណដោយឯករាជ្យនៃចំនួនប្លាតូនីញ៉ូមរបស់កូរ៉េខាងជើង មានទម្ងន់រហូតដល់ ៧០ គីឡូក្រាម ដែលល្មមគ្រប់គ្រាន់ក្នុងការផលិតអាវុធបានប្រមាណ២០គ្រាប់ ឬច្រើនជាងនេះ៕

លោក Biden ព្រួយបារម្ភអំពីជំនួយទៅឲ្យអ៊ុយក្រែន ខណៈមន្ទីរបញ្ចកោណព្រមានពីការអស់ជំនួយ

2023/10/05 12:45:46 pm        389
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយថា លោកមានការព្រួយបារម្ភថា ភាពច្របូកច្របល់នៅក្នុងសភា អាចធ្វើឲ្យអន្តរាយដល់ការសន្យារបស់លោកផ្តល់ឲ្យអ៊ុយក្រែននូវអ្វីដែលប្រទេសនេះត្រូវការសម្រាប់ការប្រយុទ្ធប្រឆាំងរុស្ស៊ី ជាការព្រួយបារម្ភដែលកើតមានឡើងខណៈមន្ទីរបញ្ចកោណ បានព្រមានថាជំនួយយោធាក្នុងប្រទេសអ៊ុយក្រែនអស់យ៉ាងឆាប់រហ័ស។ប្រព័ន្ធផ្សព្វផ្សាយ NPR បានដឹងថាមន្ទីរបញ្ចកោណ បានព្រមានសមាជិកសភាសហរដ្ឋអាមេរិកថា ពួកគេចាំបាច់ត្រូវអនុម័តបន្ទាន់នូវជំនួយបន្ថែមទៀតដើម្បីការពារការអាក់ខានលំហូរអាវុធទៅឲ្យអ៊ុយក្រែន។ លោកBiden បានស្នើសុំសភា នូវទឹកប្រាក់ចំនួន២៤ពាន់លានដុល្លារ សម្រាប់ជំនួយថ្មីផ្នែកសេដ្ឋកិច្ច មនុស្សធម៌ និងយោធាទៅឲ្យអ៊ុយក្រែន រហូតដល់ចុងឆ្នាំតាមប្រតិទិន។ បច្ចុប្បន្ន ការបណ្តេញចេញប្រធានសភា លោក Kevin McCarthy បានបង្កើតភាពមិនច្បាស់លាស់កាន់តែធំអំពីជោគវាសនានៃសំណើនោះ។ លោកBiden និយាយថា វាពិតជាធ្វើឲ្យលោកបារម្ភ។ ប៉ុន្តែលោកដឹងថាមានសមាជិកភាគច្រើននៃសភា និងព្រឹទ្ធសភា ក្នុងគណបក្សទាំងពីរ ដែលបាននិយាយថាពួកគេគាំទ្រការផ្តល់មូលនិធិដល់អ៊ុយក្រែន។

ក្រុងសេអ៊ូល ចោទប្រកាន់ចោរព័ត៌មានវិទ្យាកូរ៉េខាងជើង ពីការវាយប្រហារមកលើក្រុមហ៊ុនសាងសង់នាវា

2023/10/05 12:41:27 pm        329
ទីភ្នាក់ងារស៊ើបអង្កេតរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ប្រទេសកូរ៉េខាងជើង បានអនុវត្ត ការវាយប្រហារតាមបណ្តាញអ៊ីនធឺណិតមកលើក្រុមហ៊ុនសាងសង់នាវា ដើម្បីទទួលបានព័ត៌មានដែលត្រូវការក្នុងការសាងសង់នាវាចម្បាំង។ អង្គភាពសេវាចារកិច្ចជាតិ កាលពីថ្ងៃពុធ បានបង្ហាញថាក្រុមហ៊ុនសាងសង់នាវាកូរ៉េខាងត្បូងជាច្រើន ស្ថិតក្រោមការវាយប្រហារតាមបណ្តាញអ៊ីនធឺណិតធ្ងន់ធ្ងរពីក្រុមចោរព័ត៌មានវិទ្យាកូរ៉េខាងជើង ក្នុងខែសីហា និងខែកញ្ញា។ទីភ្នាក់ងារនេះបាននិយាយថា សារអេឡិចត្រូនិកក្លែងក្លាយ ត្រូវបានបញ្ជូនទៅកាន់បុគ្គលិក ដើម្បីលួចព័ត៌មានសម្ងាត់។ ការស៊ើបអង្កេតរបស់ទីភ្នាក់ងារ បានរកឃើញថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានចេញបញ្ជាថា នាវាចម្បាំងដែលត្រូវបានសាងសង់ ហើយការវាយប្រហារតាមបណ្តាញអ៊ីនធឺណិត ត្រូវបានអនុវត្តជាការឆ្លើយតប។ កាលពីខែមុន លោក Kim បានចូលរួមការបើកពិធីសម្រាប់នាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរតាកទិកដែលសាងសង់ថ្មីរបស់ខ្លួន និងបានពិនិត្យសហគ្រាសរដ្ឋ ដែលជាប់ទាក់ទងទៅនឹងការសាងសង់នាវា ជាកន្លែងដែលលោក បានបង្ហាញពីដំណោះស្រាយដើម្បីជំរុញសមត្ថភាពយោធារបស់កងទ័ពជើងទឹកកូរ៉េខាងជើង។ ទីភ្នាក់ងារ និយាយថា ការវាយប្រហារតាមបណ្តាញអ៊ីនធឺណិតទំនងជានឹងបន្ត។ ទីភ្នាក់ងារ បានព្រមានដល់ក្រុមហ៊ុនសាងសង់នាវា និងក្រុមហ៊ុនគ្រឿងបន្លាស់សាងសង់នាវា ឲ្យបង្កើនសន្តិសុខតាមបណ្តាញអ៊ីនធឺណិតរបស់ពួកគេ។

ក្រសួងសុខាភិបាល ប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារអាយុ៩ឆ្នាំ នៅទូទាំងប្រទេស

2023/10/05 12:25:33 pm        481
ភ្នំពេញ៖ ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូន​ដល់កុមារអាយុ៩ឆ្នាំ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ក្រសួងសុខាភិបាលបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលមូលដ្ឋាន និងដោយមានការគាំទ្រពីអង្គការសម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងការផ្តល់ថ្នាំបង្ការ (Gavi) អង្គការសុខភាពពិភពលោក (WHO) អង្គការមូលនិធិសម្រាប់កុមារនៃអង្គការសហប្រជាជាតិ (UNICEF) និងអង្គការគ្លីនតុនហែល អែកសេស ស៊ីនីតស៊ីអេធីវ (CHAI) នឹងដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដែលត្រូវផ្ដល់តែចំនួនមួយដូសប៉ុណ្ណោះដល់ កុមារីម្នាក់ៗដែលមានអាយុ៩ឆ្នាំនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់ថ្នាំបង្ការនៅតាមសាលាបឋមសិក្សា នៅតាមភូមិ ឬសហគមន៍ និងការផ្តល់ថ្នាំបង្ការពេញមួយឆ្នាំនៅតាមមណ្ឌលសុខភាពចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ។ជំងឺមហារីកមាត់ស្បូន ជានិច្ចកាលត្រូវបានគេប្រសិទ្ធនាមថាជា " ឃាតកលាក់មុខ " ហើយក៏ជាជំងឺមួយដែលអាចការពារបានទាំងស្រុងផងដែរ ដោយសារថ្នាំបង្ការ។ វីរុសមហារីកមាត់ស្បូនបង្កឱ្យកើតជំងឺមហារីក មាត់ស្បូន ហើយជំងឺនេះជាមូលហេតុចម្បងទីបួន នៃការស្លាប់របស់ស្ត្រីដោយជំងឺមហារីកនៅទូទាំងពិភពលោក ហើយភាគច្រើនកើតនៅក្នុងប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យម។ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ជំងឺមហារីកមាត់ស្បូន គឺជាអាទិភាពសុខភាពសាធារណៈ ដែលត្រូវយកចិត្តទុកដាក់នៅព្រះរាជាណាចក្រកម្ពុជា។ យើងទាំងអស់គ្នាត្រូវពន្លឿន កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលុបបំបាត់ជំងឺដ៏កាចសាហាវនេះ តាមរយៈការបញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៅ​ព្រះរាជាណាចក្រកម្ពុជា។ យើងធានាថាកុមារីអាយុ៩ឆ្នាំទាំងអស់ នឹងទទួលបានថ្នាំបង្ការ​ជំងឺមហារីកមាត់​ស្បូនមួយដូសដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះតទៅ ហើយកម្ពុជាក៏មានគំរោង​នឹងផ្តល់​ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារី ដែលមានអាយុលើសពី៩ឆ្នាំ តាមរយៈការធ្វើយុទ្ធនាការក្នុងឆ្នាំ២០២៥ផងដែរ។ ឯកឧត្តមសាស្ត្រាចារ្យ ក៏បានលើកទឹកចិត្តដល់មន្ត្រី បុគ្គលិកសុខាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់អោយ ចូលរួមជាមួយគ្នា ដើម្បីការពារសុខភាពកុមារីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។សូមបញ្ជាក់ផងដែរថា នៅកម្ពុជា ជំងឺមហារីកមាត់ស្បូន គឺជាមូលហេតុចម្បងទី២ ក្នុងចំណោមមហារីកគ្រប់ប្រភេទដែលកើតទៅលើស្រ្តីគ្រប់វ័យ ដោយយោងទៅតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឆ្នាំ២០២០ បានបង្ហាញថាជំងឺមហារីកមាត់ស្បូន សរុបចំនួនប្រមាណ ១១៣៥ករណី (១១,៤%) ត្រូវបានធ្វើរោគវិនិច្ឆ័យ ហើយចំនួន៦៤៣ករណីបានស្លាប់។ ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារស្តីពីជំងឺមហារីកមាត់ស្បូនតាមរយៈការកាត់ផ្តាច់នូវការចម្លងមេរោគមហារីកមាត់ស្បូន។ យោងទៅលើការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោកនាពេលបច្ចុប្បន្ន បានបង្ហាញថា៖ ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនចំនួនមួយដូសគឺមានប្រសិទ្ធភាព​ខ្ពស់ប្រមាណពី៨០ទៅ ៩០% ក្នុងការកាត់បន្ថយការឆ្លង និងការការពារពីជំងឺមហារីកមាត់ស្បូន។ ចាប់ពីឆ្នាំ២០១៧ ដល់២០១៨ ក្រសួងសុខាភិបាលបានអនុវត្តគម្រោងផ្តល់ថ្នាំ​បង្ការជំងឺមហារីកមាត់ស្បូន ដ៏ជោគជ័យដល់កុមារីអាយុ៩ឆ្នាំ នៅក្នុងស្រុករដ្ឋបាលចំនួន១០ នៅក្នុងខេត្តសៀមរាប និងខេត្តស្វាយរៀង។ គម្រោងនេះសម្រេចបានការគ្របដណ្តប់ចំនួន៩៦% ដែលជាលទ្ធផលមួយបង្ហាញពីការចូលរួម និងការមកទទួលថ្នាំបង្ការពីសំណាក់សហគមន៍ខ្ពស់ ដែលអាចឆ្លុះបញ្ចាំងថា៖ ប្រទេសកម្ពុជា មាន​​សមត្ថភាព និងបានត្រៀមរួចជាស្រេចផងដែរ សម្រាប់ការផ្តល់ថ្នាំបង្ការជំងឺ​មហារីកមាត់ស្បូន​នៅទូទាំងប្រទេស។ ឥឡូវនេះ ប្រទេសកម្ពុជាបាន ចូលរួមជាមួយប្រទេស​ចំនួន១៣៦ផ្សេងទៀត ដែលបានដាក់បញ្ចូលថ្នាំបង្ការជំងឺ​មហារីកមាត់ស្បូនទៅក្នុងកម្មវិធី ជាតិផ្តល់ថ្នាំបង្ការ៕អត្ថបទ រដ្ឋា

សម្តេចធិបតី ណែនាំក្រសួងអប់រំពិនិត្យឱ្យបានម៉ត់ចត់ចំពោះការជ្រើសរើសនាយកសាលា

2023/10/05 12:16:54 pm        444
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ក្រសួង អប់រំ យុវជន និងកីឡា ធ្វើការពិនិត្យឱ្យបានម៉ត់ចត់ចំពោះការជ្រើសរើសនាយកសាលា ខណៈសាលារៀនដំណើរការទៅបានល្អ គឺត្រូវពឹងផ្អែកសំខាន់លើនាយកសាលា និងគ្រូបង្រៀន ហើយនាយកសាលាប្រៀបដូចជា ឪពុកម្តាយរបស់សាលារៀននីមួយៗដែរ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី​ប្រារព្ធ​ទិវាគ្រូបង្រៀនលើកទី២៦ ​នៅព្រឹកថ្ងៃទី៥ ខែតុលា​ ឆ្នាំ២០២៣នេះ​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានណែនាំដល់ក្រសួងអប់រំ ​ត្រូវពិនិត្យឱ្យបាន​ម៉ត់ចត់​ចំពោះការជ្រើសរើស​នាយកសាលា ពី​ព្រោះនាយក​សាលា ​គឺមានសារៈសំខាន់ណាស់ក្នុងការដឹកនាំ​លើការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស ចាប់តាំង​ពីថ្នាក់​មត្តេយ្យរហូត​ដល់មធ្យមសិក្សា។សម្ដេចនាយករដ្ឋមន្រ្ដី ក៏បានណែនាំដល់ក្រសួងអប់រំ ត្រូវរៀបចំគោលការណ៍ជ្រើសរើស​នាយក​សាលានេះ​រួចដាក់ជូនមកសម្ដេចពិនិត្យ​ និងសម្រេចនាពេលខាងមុខផងដែរ។សូមជម្រាបថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកឯកនយោបាយឈ្នះ-ឈ្នះ ​កម្ពុជាសម្រេចបាននូវសុខសន្តិភាព​ពេញលេញ ​ឯកភាព ទឹកដី ដែលមិនធ្លាប់មានក្នុងរយៈពេលជាង៥០០ឆ្នាំកន្លងទៅ។ ​សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការ អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងគ្រប់វិស័យ។ ចាប់តាំងពីឆ្នាំ២០១៣ ដើមអាណត្តិទី៥ នៃរាជ​រដ្ឋាភិបាល​កម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាបាន ​ដាក់ចេញនូវកំណែទម្រង់ជា​បន្តបន្ទាប់​ជាពិសេស ​ការធ្វើកំណែទម្រង់ ​គុណភាពអប់រំ ​ការគ្រប់គ្របង់បុគ្គលិកអប់រំ, ការពង្រឹង​ការប្រឡង​គ្រប់ប្រភេទ​ រួមនឹងការពង្រឹងសមត្ថភាព ​និងការបណ្ដុះបណ្ដាលគ្រូបង្រៀនល្អជាដើម៕អត្ថបទៈ វ៉ន ដារ៉ា

សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រលើកម្មវិធីកែទម្រង់វិស័យអប់រំពីឆ្នាំ២០២៣-២០២៨

2023/10/05 12:12:57 pm        440
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការគាំទ្រលើកម្មវិធីកែទម្រង់វិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៨ ខណៈគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍទៅលើមូលធនមនុស្សកម្ពុជាតាមរយៈយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដោយផ្ដល់អាទិភាពលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា និងការបន្ដកែទម្រង់សាលារដ្ឋនៅទូទាំងប្រទេស។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ក្នុងឱកាសអញ្ជើញជា​អធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ នៅព្រឹកថ្ងៃទី៥ ​ខែតុលា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជាដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ ​ចំពោះក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់ គុណវុឌ្ឍ និងគុណតម្លៃគ្រូបង្រៀននាពេលកន្លងមក។ សម្ដេចធិបតីបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺបន្តយកចិត្តទុក​ដាក់​ក្នុងការអភិវឌ្ឍទៅលើមូលធនមនុស្សកម្ពុជា ជាក់ស្ដែងយុទ្ធសាស្រ្ដ បញ្ចកោណ ដំណាក់​កាលទី១ បានផ្ដល់អាទិភាពលើការពង្រឹង គុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ដ​ និងបច្ចេកវិទ្យា និងការបន្ដកែទម្រង់សាលារដ្ឋ ​ដោយផ្ដោតលើការពង្រឹងសមិទ្ធផលដែលមានស្រាប់ ការជំរុញ​ការបង្កើត​សាលារៀនគំរូ ការពង្រឹងអភិបាលកិច្ច និងប្រសិទ្ធភាពគ្រប់គ្រងនៅ​តាមមន្ទីរអប់រំ​រាជធានីខេត្ត ព្រមទាំងជំរុញឱ្យមានការចូលរួមយ៉ាងសកម្មពីមាតាបិតា វិស័យឯកជន ជាដើម។ សម្ដេចធិបតីមានប្រសាសន៍ថា ​នៅក្នុងយុទ្ធសាស្រ្ដបញ្ជកោណ រាជរដ្ឋាភិបាលបានដាក់ចេញរួហើយ នៅក្នុងនោះក៏មានយន្តការ ​គិតគូរអំពីការពង្រឹងវិស័យអប់រំ ​ដែលអនុវត្តបន្តវីយុទ្ធសាស្រ្ដចតុកោណ ខណៈការធ្វើកំណែទម្រង់នេះ ​គឺមិនមែនធ្វើតែមួយឆ្នាំត្រូវប្ដូរនោះទេ​ ប៉ុន្ដែមាននិរន្តរភាព។ សម្ដេចធិបតីបញ្ជាក់ថា ​វិធានការគន្លឹះដែលសម្ដេច​បានដាក់ចេញក្នុងការធ្វើកំណែទម្រង់វិស័យ​អប់រំ​នេះ គឺក្រោមទ្រឹស្ដី គិតធំ ប៉ុន្ដែត្រូវចាប់ផ្ដើមធ្វើពីតូចទៅ។​ មានន័យថាការធ្វើកំណែទម្រង់នេះ គឺ​ត្រូវគិត​ឱ្យបានគ្រប់ជ្រុងជ្រោយ ​ប៉ុន្ដែការអនុវត្តគឺត្រូវ​ជ្រើសរើស​ចំណុចណា​ដែលជាអាទិភាព​ហើយ​ត្រូវអនុវត្តឱ្យចំគោលដៅជាជំហានៗតែម្ដង៕អត្ថបទៈ វ៉ន ដារ៉ា

សម្ដេចធិបតី៖ រដ្ឋសន្សំថវិកាបានជាង២០០ លានដុល្លារពីការលុបគម្រោង ដែលមិនចាំបាច់តាមក្រសួងនានា

2023/10/05 12:08:39 pm        600
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការណែនាំដល់ក្រសួង ស្ថាប័ននានា ត្រូវពិនិត្យក្នុងការលុបចោលនូវគម្រោងមួយចំនួនដែលមិនចាំបាច់នៅតាមសាមីក្រសួង ខណៈក្នុងពេលថ្មីៗនេះ ក្រោយការលុបគម្រោងដែលមិនចាំបាច់មួយចំនួន រាជរដ្ឋាភិបាលអាចសន្សំថវិកាបានជាង ២០០ លានដុល្លារអាមេរិក។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ក្នុងឱកាសអញ្ជើញ​ជា​អធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ ​នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជាថា ក្រសួងស្ថាប័ននានា ត្រូវពិនិត្យ និងហ៊ានលុបចោលចំពោះគម្រោងដែលមិនចាំ​បាច់​នៅតាមសាមីក្រសួងរបស់ខ្លួន ​ដើម្បីចូលរួមក្នុងការសន្សំថវិកាជាតិ។ទោះជាយ៉ាងណា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ​រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តអនុវត្ត​គោលនយោបាយជាអាទិភាពលើវិស័យអប់រំ ​និងវិស័យសុខាភិបាល​នៅក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្នវិស័យទាំងពីរនេះរាជរដ្ឋាភិបាលបានវិនិយោគច្រើនជាងវិស័យផ្សេងៗទៀត។ សម្តេចធិបតី បញ្ជាក់ថា សម្រាប់ការជ្រើសរើសគ្រូបង្រៀនឆ្នាំនេះ រាជរដ្ឋាភិបាលអនុញ្ញាត​ឱ្យជ្រើរើស​បន្ថែមចំនួន ៣០០០ នាក់ផងដែរ៕អត្ថបទវ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM