ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

នាយករដ្ឋមន្រ្តី ណែនាំឲ្យកងយោធពលខេមរភូមិន្ទពិនិត្យឡើងវិញ ចំពោះការជ្រើសរើសក្របខណ្ឌកងទ័ព

2023/10/05 11:03:27 am        459
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានណែនាំក្រសួងការពារជាតិ ក៏ដូចជាកងយោធពលខេមរភូមិន្ទ ត្រូវពិនិត្យ និងធ្វើការសិក្សាឡើងវិញ ចំពោះការជ្រើសរើស ក្របខណ្ឌកងទ័ព មួយវិញទៀតត្រូវកាត់បន្ថយការជ្រើសរើស និងដំឡើង​ឋានន្តរសក្ដិ​ថ្នាក់នាយទាហាន ដោយត្រូវបង្កើនពលទាហានវិញ។ថ្លែងនៅក្នុងអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូជាងពីរពាន់នាក់ ដើម្បី​អបអរសាទរអបអរសាទរ ទិវាគ្រូបង្រៀនពិភពលោក ​ក្រោមប្រធានបទ«គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព» ​នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានបច្ចេកកម្ពុជា(តិចណូ) ​សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានបញ្ជាក់ថា ចាប់ពីពេល​នេះតទៅ​កងយោធពលខេមរភូមិន្ទ ​គប្បីពិនិត្យឡើងវិញ​ លើការបណ្ដុះបណ្ដាល និងការជ្រើសរើស​ក្របខណ្ឌកងទ័ព។សម្តេចធិបតី ​នាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា នាពេលកន្លងមក សម្តេចសង្កេតឃើញថា​ការបណ្ដុះបណ្ដាល​នាយទាហាន​មាន​អត្រាខ្ពស់ជាងការ​បណ្ដុះបណ្ដាល​ពលទាហាន ហើយពេល​ដែលមាននាយទាហាន​ច្រើនពេក វានឹងធ្វើឲ្យប៉ះពាល់​ដល់​ការ​តែងតាំង​តួនាទី​នាយទាហាន​ទាំងនោះផងដែរ ហើយមួយវិញទៀត​ការធ្វើការកំណែ​ទម្រង់បែបនេះ​ក៏កាត់បន្ថយការ​ចំណាយ​ថវិកា​របស់ជាតិផងដែរ៕ អត្ថបទបាន ចក់

សម្តេចធិបតី នាយករដ្ឋមន្រ្តី ណែនាំឲ្យពិនិត្យការលក់ដូរតាមសាលានានា ដើម្បីបង្ការសុខុមាលភាពដល់សិស្ស

2023/10/05 10:48:31 am        708
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យពិនិត្យការលក់ដូរអាហារនៅតាមសាលារៀនទាំងអស់ទាំងវិស័យឯកជន និងរដ្ឋ ខណៈអាហារខ្លះអាចមានផលប៉ះពាល់ដល់សុខភាពរបស់សិស្សានុសិស្ស។សម្តេចធិបតី បានបញ្ជាក់ថា ក្រៅពីការពង្រឹងនូវការសិក្សាដល់សិស្សានុសិស្សក៏ត្រូវពង្រឹង និងបង្ការសុខភាពដល់សិស្សានុសិស្សផងដែរ ។ សម្តេចធិបតី ក៏បានអំពាវនាវ​ដល់អ្នកលក់ដូរ​នៅ​តាមសាលារៀនទាំងអស់​ឱ្យគិតគូរពីបញ្ហាសុខភាពរបស់សិស្ស ខណៈអាហារណា​ដែលនឹងធ្វើ​ឲ្យប៉ះពាល់ដល់សុខភាព គប្បីបញ្ឈប់ការលក់ជាបន្ទាន់។ការលើកឡើងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូជាងពីរពាន់នាក់ ​ដើម្បីអបអរសាទរអបអរសាទរ​ ទិវាគ្រូបង្រៀនពិភពលោក ក្រោមប្រធានបទ«គ្រូបង្រៀនជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព» នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានបច្ចេកកម្ពុជា(តិចណូ)៕អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ក្នុងទិវាគ្រូបង្រៀនពិភពលោក នៅវិទ្យាស្ថានបច្ចេកកម្ពុជា(តិចណូ)

2023/10/05 10:25:10 am        540
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ដើម្បីអបអរសាទរអបអរសាទរ ទិវាគ្រូបង្រៀនពិភពលោក ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព» ។ពិធីសំណេះសំណាលនេះគឺបានធ្វើឡើងនៅវិទ្យាស្ថានបច្ចេកកម្ពុជា(តិចណូ)។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ដែលមានខ្លឹមសារដូចខាងក្រោម៖សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា វិស័យអប់រំ ដំណាក់កាលនេះ គឺជាដំណាក់កាលពង្រឹងវិស័យអប់រំ ដូច្នេះត្រូវយកសសរស្ដម្ភណាមួយ ក្នុងនោះមានដូចជាការពង្រឹងមូលដ្ឋាន នៃការសិក្សារបស់សិស្ស ចាប់តាំងពីថ្នាក់មត្ដេយ្យរហូតដល់ថ្នាក់ទី១២ ឬមធ្យមសិក្សាតែម្ដង ដែលការអប់រំនេះ ត្រូវផ្ដោតលើលទ្ធផលចំនួន២ គឺសមត្ថភាព និងឥរិយាបថ (Soft Skill)។សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវពិនិត្យឱ្យបានម៉ត់ចត់ចំពោះការជ្រើសរើសនាយកសាលា ពីព្រោះនាយកសាលាគឺមានសារៈសំខាន់ណាស់ក្នុងការដឹកនាំលើការបណ្ដុះបណ្ដាលធនធានមនុស្ស ចាប់តាំងពីថ្នាក់មត្តេយ្យរហូតដល់មធ្យមសិក្សា។ សម្ដេចណែនាំដល់ក្រសួងអប់រំ ត្រូវរៀបចំគោលការណ៍ជ្រើសរើសនាយកសាលានេះមកសម្ដេចពិនិត្យ និងសម្រេច។សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា គ្រូបង្រៀនត្រូវមានទាំងចំណេះដឹង និងគុណធម៌ សីលធម៌ ដែលគំរូ និងជាមូលដ្ឋានគ្រឹះក្នុងការបណ្ដុះបណ្ដាល ចែករំលែកចំណេះដឹងទៅដល់សិស្សានុសិស្ស និងយុវជនជំនាន់ក្រោយ ជាពិសេសជាការពង្រឹង និងបណ្ដុះបណ្ដាលធនធនមនុស្សល្អសម្រាប់ប្រទេសកម្ពុជា។សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងបន្តគិតគូរ និងយកចិត្តទុកដាក់លើការដំឡើងប្រាក់បៀវត្ស និងអត្ថប្រយោជន៍ដល់គ្រូបង្រៀននៅទូទាំងប្រទេស ខណៈបច្ចុប្បន្នគ្រូបង្រៀន ក្របខណ្ឌ (ក) ទទួលបានប្រាក់បៀវត្សក្នុងរង្វង់ជិត ១លានរៀល។សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្ដេចបានណែនាំឱ្យលុបគម្រោងដែលមិនចាំបាច់តាមបណ្ដាក្រសួងស្ថាប័នមួយចំនួនចោល ក្នុងនោះរាជរដ្ឋាភិបាលអាចសន្សំថវិកាបានជាង ២០០ លានដុល្លារ។ ដូច្នេះសម្ដេចធិបតី ណែនាំដល់ក្រសួងស្ថាប័ននានា ត្រូវពិនិត្យ និងអនុវត្តលុបចោលចំពោះគម្រោងដែលមិនចាំបាច់នៅតាមសាមីក្រសួងរបស់ខ្លួន។សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅត្រូវកាត់បន្ថយ ការដំឡើង​ឋានន្តរសក្ដិថ្នាក់នាយទាហាន ដោយត្រូវបង្កើនការជ្រើសរើសពលទាហានវិញ ដើម្បីកាត់បន្ថយការចំណាយថវិការបស់ជាតិ។សម្តេចធិបតី លើកទឹកចិត្តដល់តាមបណ្ដាសាលារៀន ក្រៅពីការបង្រៀនសិស្សតាមមុខវិជ្ជាគោលដែលមានស្រាប់ សាលារៀនក៏ត្រូវបង្រៀនសិស្សបន្ថែមទៀត លើការស្ម័គ្រចិត្តចូលរួមធ្វើកិច្ចការងារសង្គមផ្សេងៗបន្ថែមទៀត ដើម្បីឱ្យយុវជនចេះចូលរួមធ្វើកិច្ចការងារក្នុងសង្គមជាតិ។សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងអប់រំ និងសាលារៀនចំពោះការផ្ដល់ពិន្ទុដល់សិស្ស កុំគិតតែលើលទ្ធផលលើក្រដាស ប៉ុន្ដែក៏ត្រូវពិនិត្យមើលលើសកម្មភាព និងឥរិយាបថជាក់ស្ដែងរបស់សិស្ស ក្នុងការសិក្សារៀនសូត្រផងដែរ។សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តអនុវត្តគោលនយោបាយជាអាទិភាពលើវិស័យអប់រំ និងវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្នវិស័យទាំងពីរនេះ រាជរដ្ឋាភិបាលបានវិនិយោគច្រើនជាងវិស័យផ្សេងៗទៀត។សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យពិនិត្យការលក់ដូរអាហារនៅតាមសាលារៀនទាំង អស់ទាំងវិស័យឯកជន និងរដ្ឋ ខណៈអាហារខ្លះអាចមានផលប៉ះពាល់ដល់សុខភាពរបស់សិស្សានុសិស្ស។ សម្ដេចធិបតី អំពាវនាវដល់អ្នកលក់ដូរនៅតាមសាលារៀនឱ្យគិតគូរពីបញ្ហាសុខភាពរបស់សិស្ស។

ហ្វីលីពីនដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់ទៅកាន់ទីបញ្ជាការយោធានៅសមុទ្រចិនខាងត្បូង បើទោះជាចិនព្យាយាម រារាំងក៏ដោយ

2023/10/05 10:21:45 am        444
ហ្វីលីពីន៖ ប្រទេសហ្វីលីពីន បាននិយាយថា ខ្លួនបានដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់ថ្មីៗដោយជោគជ័យទៅកាន់ទីបញ្ជាការយោធា នៅក្នុងតំបន់ថ្មប៉ប្រះទឹក ក្នុងសមុទ្រចិនខាងត្បូង បើទោះបីជាអ្វីដែលខ្លួនបានពិពណ៌នាថាជាការប៉ុនប៉ងដោយនាវាចិន «ដើម្បីរារាំង យាយី និងជ្រៀតជ្រែក»ក្នុងបេសកកម្មនេះក្តី។ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ទីក្រុងម៉ានីល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ចំនួនដ៏ច្រើន»នៃឆ្មាំល្បាតឆ្នេរចិន និងនាវាកងជីវពលដែនសមុទ្រ បានព្យាយាមបញ្ឈប់បេសកកម្មផ្គត់ផ្គង់ឡើងវិញចុងក្រោយបង្អស់ ដែលធ្វើឡើងដោយយោធាហ្វីលីពីន និងឆ្មាំល្បាតឆ្នេរសមុទ្រ កាលពីថ្ងៃពុធ។ប្រទេសចិន បាននិយាយថា ខ្លួនបានព្រមាននាវាផ្គត់ផ្គង់ហ្វីលីពីនពីរគ្រឿង និងនាវាឆ្មាំល្បាតឆ្នេរសមុទ្រពីរគ្រឿង ឲ្យចាកចេញពីតំបន់សមុទ្រក្បែរប្រជុំកោះ ណានសា (Nansha) កាលពីថ្ងៃពុធ ហើយដេញតាមនាវាទាំងអស់នោះ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីឆ្មាំល្បាតឆ្នេរសមុទ្រចិន។ប្រជុំកោះណានសា គឺជារបៀបដែលទីក្រុងប៉េកាំងហៅថា ប្រជុំកោះស្រ្បាតលី (Spratly) នៅសមុទ្រចិនខាងត្បូង ដែលត្រូវបានទាមទារដោយប្រទេសហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ វៀតណាម និងកោះតៃវ៉ាន់៕

ក្មេងស្រីអ៊ីរ៉ង់ម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយរបួសធ្ងន់ បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានបំពានច្បាប់ហ៊ីចាប់

2023/10/05 10:17:33 am        389
អ៊ីរ៉ង់៖ ក្មេងស្រីជំទង់វ័យ១៦ឆ្នាំម្នាក់រងរបួសធ្ងន់នៅក្នុងទីក្រុងតេអេរ៉ង់ (Tehran) បន្ទាប់ពីបានដួលសន្លប់កាលពីថ្ងៃអាទិត្យ ក្រោយការប្រឈមជាមួយក្រុមទីភ្នាក់ងារនៅលើរថភ្លើងក្រោមដីពីបទបំពានច្បាប់ស្លៀកពាក់តាមសាសនាអ៊ីស្លាមហ៊ីចាប់ (hijab)។  ការអះអាងនេះយោងតាមសកម្មជនសិទ្ធិមនុស្សធំៗចំនួន២ ដែលបានប្រាប់សារព័ត៌មាន Reuters ដោយសុំមិនបញ្ចេញអត្តសញ្ញាណ។ វីដេអូពី CCTV ដែលបានចែករំលែកដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បង្ហាញពីនារីជំទង់ឈ្មោះ អាមីតា ហ្គេរ៉ាវ៉ានដ៍ (Armita Geravand) ពុំបានស្លៀកបំពាក់តាមច្បាប់ហ៊ីចាប់ជាកាតាព្វកិច្ចទេ។ នាងត្រូវបានអមដំណើរដោយមិត្តស្រីៗ២នាក់ ដើរទៅកាន់រថភ្លើង ។ ដោយកំពុងឡើងចូលក្នុងទូរថភ្លើង ក្មេងស្រីជំទង់ម្នាក់ក្នុងចំណោមពួកគេទាំង៣ត្រូវគេមើលឃើញចេញមកវិញភ្លាមៗនិងដួលនៅលើដី។ ក្រោយមកក្មេងស្រីម្នាក់ទៀត ត្រូវបានទាញចេញទាំងសន្លប់ពីទូរថភ្លើងដោយក្រុមអ្នកដំណើរ។    សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់បានភ្លាមៗ ទេពីការពិតនៃវីដេអូនេះ ។   ករណីរបស់នាង ហ្គេរ៉ាវ៉ាន់ កំពុងបង្កើនក្ដីបារម្ភ ថានាងអាចជួបវាសនាដូចនាង ម៉ាសាអាមីនី (Mahsa Amini)ជាស្រ្តីវ័យ២២ឆ្នាំដែលបានស្លាប់អំឡុងការសាកសួររបស់នគរបាលសីលធម៌ ដែលបានបង្កឲ្យមានការតវ៉ាទូទាំងប្រទេសអ៊ីរ៉ង់។  ក្នុងបទសម្ភាសន៍តាមទូរទស្សន៍ ឳពុកម្ដាយរបស់នាងនិយាយថា កូនស្រីរបស់ពួកគាត់ មានអាការៈធ្លាក់សម្ពាធឈាម បាត់បង់ជំហរ ហើយក្បាលរបស់នាងត្រូវបានបោកនឹងជញ្ជាំងទូរថភ្លើងក្រោមដី ៕

នាយករដ្ឋមន្ត្រីប្រទេសអាមេនីនឹងចូលរួមកិច្ចពិភាក្សាជាមួយEU បើទោះបីជាអាស៊ែរបៃហ្សង់ បដិសេធក៏ដោយ

2023/10/05 10:13:19 am        348
អាមេនី៖ រដ្ឋាភិបាលរបស់ប្រទេសអាមេនី បានរាយការណ៍កាលពីថ្ងៃពុធថា នាយករដ្ឋមន្ត្រីអាមេនី លោក នីកូល ប៉ាស៊ីនយ៉ាន (Nikol Pashinyan) នឹងធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ ដើម្បីពិភាក្សាជាមួយសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍នេះ បើទោះបីជាមានសេចក្តីរាយការណ៍ថា ប្រធានាធិបតីអាស៊ែរបៃហ្សង់ លោក អ៊ីលហាម អាលីយ៉េវ (Ilham Aliyev) បានដកខ្លួនចេញពីព្រឹត្តិការណ៍ដូចគ្នាក្តី។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអាស៊ែរបៃហ្សង់ បាននិយាយនៅមុននេះបន្តិចថា លោកអាលីយ៉េវ បានសម្រេចចិត្តមិនចូលរួមក្នុងព្រឹត្តិការណ៍សម្របសម្រួលដោយសហភាពអឺរ៉ុបនៅក្នុងប្រទេសអេស្ប៉ាញ ដែលលោកអាចជួបពិភាក្សាជាមួយលោក ប៉ាស៊ីនយ៉ាន។ទីភ្នាក់ងារព័ត៌មាន Interfax របស់ប្រទេសរុស្ស៊ី បានដកស្រង់សម្តីលោកប៉ាស៊ីនយ៉ាន ដោយនិយាយថា លោកមានការសោកស្តាយ ដែលបាត់បង់ឱកាសក្នុងការជួបពិភាក្សាជាមួយលោកអាលីយ៉េវ ហើយបានបន្តថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការចុះហត្ថលេខាលើអ្វីដែលលោកហៅថាជា «ឯកសារទម្លាយភាពទាល់ច្រក»ទាក់ទងនឹងកិច្ចចរចាសន្តិភាពរបស់ប្រទេសទាំងពីរ។កិច្ចប្រជុំ៥ភាគីជាមួយមេដឹកនាំនៃប្រទេសបារាំង អាល្លឺម៉ង់ អាមេនី អាស៊ែរបៃហ្សង់ និងប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក ឆាល មីសែល (Charles Michel) គ្រោងនឹងប្រព្រឹត្តទៅ នៅទីក្រុងហ្គ្រាណាដា (Granada) ប្រទេសអេស្ប៉ាញ នៅថ្ងៃព្រហស្បតិ៍នេះ៕

ប្រជាជនហៃទី ដែលភៀសខ្លួនសង្ឃឹមថា កម្លាំងដែលគាំទ្រដោយUNនឹងនាំមកនូវសន្តិសុខ

2023/10/05 10:10:48 am        331
ហៃទី៖ លោក ឆាល អេឌីសុន (Charles Adison) បាននិយាយនៅក្នុងសាលាមួយក្នុងចំណោមសាលាជាច្រើន ដែលត្រូវបានបំប្លែងទៅជាជំរុំជនភៀសខ្លួនបណ្តោះអាសន្នក្នុងរដ្ឋធានីព័រអូប្រាំងនៃប្រទេសហៃទី ដោយនិយាយអំពីដំណោះស្រាយរបស់អង្គការសហប្រជាជាតិក្នុងសប្តាហ៍នេះថា នឹងឃើញកងកម្លាំងបរទេសចូលមកក្នុងប្រទេសនេះថា៖«យើងមានកាតព្វកិច្ចទទួលយកពួកគេ ដើម្បីជួយនគរបាលស្តារសណ្តាប់ធ្នាប់ឡើងវិញ។អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ប្រជាជនហៃទីប្រហែល ២០០.000 នាក់ត្រូវបានផ្លាស់ទីលំនៅ ចំពេលមានអំពើហិង្សាកាន់តែខ្លាំងឡើង ដោយក្រុមជនអន្ធពាលប្រដាប់អាវុធ បានធ្វើការសម្លាប់ដោយគ្មានរើសមុខ ការចាប់ជំរិត ការចាប់រំលោភជាក្រុម និងដុតបំផ្លាញផ្ទះរបស់ប្រជាជន។កាលពីមួយឆ្នាំមុន រដ្ឋាភិបាលដែលមិនបានជាប់ឆ្នោតរបស់ប្រទេសហៃទី បានស្នើសុំជំនួយជាបន្ទាន់ពីកងកម្លាំងប្រដាប់អាវុធបរទេស ប៉ុន្តែវាមិនទាន់ដល់ខែកក្កដាទេ ដែលប្រទេសកេនយ៉ា បានក្លាយជាប្រទេសដំបូងគេ ដែលស្នើឲ្យដឹកនាំកងកម្លាំងបែបនេះ ហើយកាលពីថ្ងៃចន្ទ ប្រទេសនេះ ត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។លោក ណិបទូន ដ្យូឌូនី (Neptune Dieudonne) ដែលកំពុងស្នាក់នៅក្នុងជំរុំបណ្ដោះអាសន្ន នៅទីប្រជុំជន រិក សៀធឺ (Rex Theatre) បាននិយាយថា៖«ប្រសិនបើពួកគេធ្វើការងារ ស្របតាមអ្វី ដែលពួកគេនិយាយ វាអាចល្អសម្រាប់ពួកយើង យើងអាចត្រឡប់ទៅផ្ទះសម្បែងរបស់យើងវិញបាន»៕

សហរដ្ឋអាមេរិក នឹងបញ្ជូនអាវុធដែលរឹបអូសបានពីអ៊ីរ៉ង់ទៅឲ្យអ៊ុយក្រែន

2023/10/05 09:54:25 am        265
អាមេរិក៖ ក្រុមមន្ត្រីអាមេរិក និយាយថា សហរដ្ឋអាមេរិក នឹងបញ្ជូន អាវុធ និងគ្រាប់រំសេវ របស់អ៊ីរ៉ង់ដែលខ្លួនរឹបអូសបាន ទៅឲ្យអ៊ុយក្រែន ជាចំណាត់ការមួយដែលអាចជួយបន្ធូរបន្ថយការខ្វះខាតអាវុធបានមួយផ្នែក ដែលយោធាអ៊ុយក្រែនកំពុងប្រឈម ខណៈខ្លួនរង់ចាំកញ្ចប់លុយនិងគ្រឿងយុទ្ធោបករណ៍បន្ថែម ទៀតពីសហរដ្ឋអាមេរិក និងក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន ។  ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក បានបញ្ជូនគ្រាប់រំសេវ១លានគ្រាប់ដែលរឹបអូសបានពីអ៊ីរ៉ង់ឲ្យទៅកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនរួចទៅហើយ ដែលខ្លួនបានប្រកាសកាលពីថ្ងៃពុធ។ ទីបញ្ជាការកណ្ដាលអាមេរិកខាងលើបាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ការបញ្ជូននេះត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ។ សេចក្ដីថ្លែងការណ៍នេះបាននិយាយថា រដ្ឋាភិបាលបានទទួលសិទ្ធិគ្រប់គ្រងអាវុធទាំងនោះកាលពីថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២៣ តាមរយៈការអះអាងការរឹបអូសស៊ីវិលរបស់ក្រសួងយុត្តិធម៌ ប្រឆាំងនឹងសាជីវកម្មឆ្នាំបដិវត្តន៍អ៊ីស្លាម(IRGC)របស់អ៊ីរ៉ង់ ។  ក្រសួងយុត្តិធម៌បានប្រកាសកាលពីខែមីនាថា ខ្លួនកំពុងស្វែងរកការរឹបអូសគ្រាប់រំសេវរបស់អ៊ីរ៉ង់ចំនួនមួយលានគ្រាប់ ឆ្នួនបំផ្ទុះស្វ័យប្រវត្តសម្រាប់ប្រភេទបេ កងស្មា RGP-40 រាប់ពាន់គ្រាប់និង ឧបករណ៍ជំរុញរាប់ពាន់ផោនសម្រាប់គ្រាប់បែកដៃរ៉ូកែត ដែលកងទ័ពជើងទឹករឹបអូសបានពីប្រទេសអ៊ីរ៉ង់ ខណៈកំពុងឆ្លងកាត់ទៅកាន់ប្រទេសយ៉េមែន៕

បុគ្គលិកថែទាំសុខភាពអាមេរិកជាង៧៥.០០០នាក់ ចាប់ផ្តើមកូដកម្មរយៈពេល៣ថ្ងៃ

2023/10/05 09:47:20 am        253
អាមេរិក៖ បុគ្គលិកថែទាំសុខភាពរាប់ម៉ឺននាក់ នៅក្នុងសហរដ្ឋអាមេរិក បានដើរចេញពីការងារកាលពីថ្ងៃពុធ ដោយចាប់ផ្តើមធ្វើកូដកម្មធំបំផុតមួយក្នុងវិស័យនេះ នៅក្នុងប្រវត្តិសាស្ត្រថ្មីនេះជុំវិញអ្វីដែលពួកគេនិយាយថាគឺជាការខ្វះបុគ្គលិក ខណៈឆ្នាំនៃភាពមិនពេញចិត្តការងារនៅអាមេរិក នឹងកើតឡើងឆាប់ៗ។ ការធ្វើកូដកម្មរបស់ បុគ្គលិកជាង៧៥.០០០នាក់នៅអង្គការ Kaiser Permanente ជាអង្គការថែទាំសុខភាពមិនរកប្រាក់កម្រៃធំបំផុតរបស់ប្រទេស កើតមានឡើងខណៈការកើនឡើងអតិផរណា ដែលបានជំរុញសកម្មភាពឧស្សាហកម្មនៅទូទាំងសហរដ្ឋអាមេរិក មានចាប់ពីតារាភាពយន្តហូលីវូត រហូតដល់បុគ្គលិករោងចក្រផលិតរថយន្ត Detroit។ គិលានុបដ្ឋាកវិជ្ជាជីវៈនាង Jessica Cruz ដែលបម្រើការនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Kaiser Los Angeles បាននិយាយនៅក្នុងសេចក្តីថ្លែងការសហជីពថា នាយកប្រតិបត្តិ Kaiser មិនព្រមស្តាប់យើងនោះទេហើយកំពុងតវ៉ាពីជំនឿមិនល្អជុំវិញដំណោះស្រាយ ដែលយើងចាំបាច់ត្រូវបញ្ចប់វិបត្តិខ្វះបុគ្គលិករបស់Kaiser ។ខ្ញុំមើលឃើញថាអ្នកជំងឺមានការខកចិត្តនៅពេលខ្ញុំព្យាបាលពួកគេយ៉ាងប្រញាប់ប្រញាល់ ហើយទៅព្យាបាលអ្នកជំងឺបន្ទាប់ទៀត។ នោះពុំមែនជាការមើលថែទាំដែលខ្ញុំចង់បាននោះទេ។ ទីតាំងអចិន្ត្រៃយ៍អង្គការ Kaiser ក្នុងទីក្រុង Washington DC , Virginia, California, Colorado, Oregon និងរដ្ឋ Washington ត្រូវបានគេរំពឹងថានឹងរងផលប៉ះពាល់ដោយកូដកម្មរយៈពេល៣ថ្ងៃនេះ។ អង្គការ Kaiser និយាយថា មជ្ឈមណ្ឌលនឹងនៅតែបើកទ្វារ ប៉ុន្តែបានព្រមានថាត្រូវរង់ចាំយូរជាងធម្មតា៕

ពលរដ្ឋនៅជនបទប្រទេសអូស្ត្រាលី បានជម្លៀសចេញពីលំនៅឋាន ខណៈមានទឹកជំនន់បន្ទាប់ពីអគ្គិភ័យ

2023/10/05 09:44:08 am        236
អូស្ត្រាលី៖ ពលរដ្ឋនៅក្នុងទីក្រុងនានា នៅក្នុងរដ្ឋ Victoria ប្រទេសអូស្ត្រាលី ត្រូវបានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា វានៅតែគ្មានសុវត្ថិភាពដើម្បីវិលត្រលប់ទៅកាន់លំនៅឋានវិញ ខណៈមានទឹកជំនន់ដ៏គំហុកបន្ទាប់ពីចំហេះព្រៃ ដែលបានបង្ខំឲ្យពលរដ្ឋជម្លៀសខ្លួន។ ពលរដ្ឋនៅក្នុងតំបន់ជាច្រើន តាមបណ្តោយទន្លេ Macalister នៅរដ្ឋភាគអាគ្នេយ៍ ត្រូវបានគេប្រាប់ឲ្យជម្លៀសខ្លួនចេញកាលពីល្ងាចថ្ងៃពុធ បន្ទាប់ពីទឹកបានកើនឡើង ដល់កម្រិតខ្ពស់យ៉ាងគ្រោះថ្នាក់។អាជ្ញាធរបានព្រមាន ថាអ្នកទាំងឡាយណាដែលបន្តស្នាក់នៅ អាចដាច់អគ្គិសនី ទឹក ប្រព័ន្ធលូបង្ហូរទឹក និងបណ្តាញទូរស័ព្ទ ដោយសារតែទឹកជំនន់។ ទឹកភ្លៀងបានធូស្បើយនៅថ្ងៃព្រហស្បតិ៍នេះ ទោះបីជាមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា ទឹកក្នុងចំនួនដ៏ច្រើន នៅតែចាំបាច់ត្រូវបង្ហូរចេញតាមប្រព័ន្ធទន្លេ។អនុប្រធានអង្គភាពសេវាសង្គ្រោះបន្ទាន់រដ្ឋVictoria លោក David Baker បាននិយាយថា លំនៅឋានប្រមាណ១៣០ខ្នង បានរងផលប៉ះពាល់ដោយទឹកជំនន់ ដែលបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពី សីតុណ្ហភាពខ្ពស់មិនសមស្របតាមរដូវកាល ដែលនាំទៅរកឲ្យមានចំហេះព្រៃ នៅតំបន់តែមួយនេះ។ លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ABC ថាព័ត៌មានល្អគឺថា គ្មានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតត្រូវបានរំពឹងទុកនោះទេ។ ការព្រមានពីគ្រោះអាសន្ន កំពុងជំរុញឲ្យពលរដ្ឋដែលបានជម្លៀសខ្លួន កុំទាន់ត្រលប់ទៅវិញ នៅនឹងកន្លែង ក្នុងទីក្រុងនានានៅក្នុងតំបន់នេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM