ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្មេងប្រុសដែលបើកការបាញ់ប្រហារនៅផ្សារទំនើបថៃ ត្រូវចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន ខណៈនគរបាលកំណត់គោលដៅលើការលក់កាំភ្លើងអនឡាញ

2023/10/05 09:38:23 am        331
ថៃ៖ ប្រមុខនគរបាលថៃបាននិយាយកាលពីថ្ងៃពុធ (៤ តុលា) ថា ប្រទេសថៃនឹងបិទភាពចន្លោះប្រហោងផ្លូវច្បាប់ទាក់ទងនឹងការចាត់ថ្នាក់អាវុធ និងការលក់កាំភ្លើងតាមអ៊ីនធឺណិត នៅក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងអាវុធរបស់ខ្លួន រយៈពេលមួយថ្ងៃបន្ទាប់ពីក្មេងប្រុសជំទង់ម្នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីការបាញ់ប្រហារដ៏រន្ធត់ នៅផ្សារទំនើបមួយកន្លែង ដែលបានបណ្តាលឱ្យមនុស្សពីរនាក់ស្លាប់។ក្រុមអាជ្ញាធរថៃ បានចោទប្រកាន់ជនដៃដល់ ដែលជាក្មេងប្រុសអាយុ១៤ឆ្នាំរូបនោះ ពីបទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធខុសច្បាប់កាលពីថ្ងៃពុធ (៤ តុលា) បន្ទាប់ពីមានការបាញ់ប្រហារនៅផ្សារទំនើបមួយក្នុងទីក្រុងបាងកក ដោយប្រើប្រាស់អាវុធដែលនគរបាលនិយាយថាជាកាំភ្លើងខ្លីកែច្នៃ ក្នុងគោលបំណងបាញ់មិនឲ្យចេញគ្រាប់។ប្រមុខនគរបាលថៃ លោក Torsak Sukvimol បាននិយាយនៅក្នុងបទសម្ភាសទូរទស្សន៍មួយថា កាំភ្លើងដែលប្រើដោយជនដៃដល់វ័យ១៤ឆ្នាំ ដែលត្រូវបានចោទប្រកាន់នោះ ត្រូវបានកែច្នៃ និងរចនាឡើងដើម្បីបាញ់ជុំទទេដោយមិនឲ្យចេញគ្រាប់ មានន័យថាកាំភ្លើងនោះមិនត្រូវបានចាត់ថ្នាក់ជាអាវុធដ៏សាហាវនោះទេ ហើយអាវុធនោះទំនងជាត្រូវបានទិញតាមអ៊ីនធឺណិត។លោក Torsak បាននិយាយថា មានកាំភ្លើងបែបនេះ ដែលនាំចូលស្របច្បាប់ជាង១០.០០០ប្រភេទ កំពុងចរាចរនៅក្នុងប្រទេសថៃ ហើយនគរបាលនឹងធ្វើការជាមួយភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត ដើម្បីចាត់ថ្នាក់ពួកវាឡើងវិញជាអាវុធគ្រោះថ្នាក់ ដើម្បីទប់ស្កាត់ការនាំចូលអាវុធប្រភេទនេះ៕

ការដួលរលំអគារនៅប្រទេសគុយបា សម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងច្រើននាក់ទៀតជាប់ក្នុងគំនរបាក់បែក

2023/10/05 09:36:06 am        218
គុយបា៖ រដ្ឋាភិបាលក្រុងបាននិយាយថា អគារមួយផ្នែកបានដួលរលំនៅក្នុងរដ្ឋធានី ហាឡាវ៉ាន់ ប្រទេសគុយបាកាលពីយប់ថ្ងៃអង្គារ (៣ តុលា) ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងបន្សល់ទុកមនុស្សយ៉ាងហោចណាស់២នាក់ទៀត ជាប់ខ្លួននៅក្រោមគំនរបាក់បែក។ ការបាក់រលំនៅក្នុងតំបន់ទេសចរណ៍ អូល ហាវ៉ាណា បានបំផ្លាញផ្នែកខាងក្នុងនៃអគារដ៏ចំណាស់មួយ ដែលជាលំនៅឋានរបស់ប្រជាជនចំនួន១៣គ្រួសារ និងមនុស្ស៥៤នាក់។ ក្រុមអ្នកជួយសង្រ្គោះបានធ្វើការពេញមួយថ្ងៃកាលពីថ្ងៃពុធ (៤ តុលា) ដើម្បីស្វែងរកមនុស្សពីរនាក់ ដែលនៅសេសសល់ក្នុងបំណែកបាក់បែក បន្ទាប់ពីការដួលរលំផ្នែកទីពីរនៃអាគារនៅពេលព្រឹកព្រលឹម ខណៈដែលខ្យល់ និងភ្លៀងបានបោកបក់ទៅលើទីក្រុងនោះ។ រដ្ឋាភិបាលក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សម្នាក់បានស្លាប់ និងពីរនាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ៕

ទីក្រុង Phoenix សហរដ្ឋអាមេរិក កត់ត្រារដូវភ្លៀងមូសុងដ៏ហួតហែងបំផុតមិនធ្លាប់មាន

2023/10/05 09:33:19 am        230
អាមេរិក៖ សេវាអាកាសធាតុជាតិទីក្រុង Phoenix (NWS) របស់សហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការថា ឆ្នាំនេះជាឆ្នាំមានអាកាសធាតុស្ងួតហួតហែងបំផុតក្នុងកំណត់ត្រា សម្រាប់ទីក្រុង Phoenix រដ្ឋអារីហ្សូណា។ អាកាសយានដ្ឋាន PSH របស់ទីក្រុងនេះ បានជួបប្រទះនូវកម្រិតទាបបំផុតជាប្រវត្តិសាស្ត្រដែលមានភ្លៀងធ្លាក់ត្រឹមតែកម្រិត ០,១៥អ៊ីញប៉ុណ្ណោះ ពេញមួយរដូវភ្លៀងមូសុងទាំងមូល ដែលជាធម្មតាមានរយៈពេលចាប់ពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា។ នេះជាកម្រិតទឹកភ្លៀងទាបបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៨៩៥ នៅពេលដែលទីភ្នាក់ងារអាកាសធាតុ NWS ចាប់ផ្តើមកំណត់ត្រាមក។ទីក្រុង Phoenix ក៏ធ្លាប់ជួបប្រទះរដូវក្តៅក្តៅបំផុតរបស់ខ្លួនកាលពីខែកក្កដាផងដែរ នៅពេលដែលសីតុណ្ហភាពឡើងដល់លើសពីកម្រិត៤៣អង្សាសេ ឬខ្ពស់ជាងនេះ សម្រាប់រយៈពេល៣១ថ្ងៃជាប់គ្នា។ លោកស្រីបណ្ឌិត Erinanne Saffell អ្នកជំនាញអាកាសធាតុនៃរដ្ឋអារីហ្សូណា បានពន្យល់ថា ទឹកភ្លៀងនៅរដូវក្ដៅដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រវិស័យកសិកម្ម និងកាត់បន្ថយចំហេះព្រៃ ដោយរក្សាបន្លែឱ្យមានជាតិទឹក ហើយភ្លៀងធ្លាក់មិនគ្រប់គ្រាន់ក្នុងរដូវក្តៅអាចនាំឱ្យបាត់បង់ទឹក និងហានិភ័យខ្ពស់នៃចំហេះព្រៃផងដែរ៕

លោក Biden ប្រកាសវិធានការសម្រាលបន្ទុកបំណុលនិស្សិតបន្ថែមចំនួន៩ពាន់លានដុល្លារ

2023/10/05 09:27:53 am        287
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសកាលពីថ្ងៃពុធថា រដ្ឋបាលរបស់លោក បានអនុម័តវិធានការសម្រាលបន្ទុកបំណុលនិស្សិតបន្ថែមចំនួន៩ពាន់លានដុល្លារ សម្រាប់អ្នកខ្ចី១២៥.០០០នាក់។ លោក Biden បាននិយាយថា សេចក្តីប្រកាសចុងក្រោយ បាននាំឲ្យមានការលុបចោលបំណុលដែលបានអនុម័តសរុប ធ្វើឡើងដោយរដ្ឋបាលរបស់លោកចំនួន១២៧ពាន់លានដុល្លារ សម្រាប់ជនជាតិអាមេ រិកជិត ៣,៦ លាននាក់។លោកប្រធានាធិបតី បាននិយាយថា លោក នឹងបន្តវិធានការថ្មីដើម្បីផ្តល់វិធានការសម្រាលបន្ទុកប្រាក់កម្ចីនិស្សិតដល់ជនជាតិអាមេរិក បន្ទាប់ពីតុលាការកំពូល បានរារាំងផែនការរបស់លោកឲ្យលុបចោលបំណុលរាប់ពាន់លានដុល្លារ ហើយលោកបាននិយាយបន្ថែមថា រដ្ឋាភិបាលរបស់លោក កំពុងធ្វើអ្វីគ្រប់យ៉ាងដែល អាចធ្វើបាន និងឲ្យបានកាន់តែឆាប់រហ័ស៕

ជនអន្តោប្រវេសន៍កាន់តែច្រើនប្រថុយជិវិតតាមទូកឈើដ៏គ្រោះថ្នាក់ក្នុងសមុទ្រមេឌីទែរ៉ាណេទៅកាន់អឺរ៉ុប

2023/10/05 09:23:00 am        290
អេស្ប៉ាញ៖ សេវាសង្គ្រោះបន្ទាន់នៅលើកោះ កាណារី(Canary) របស់អេស្ប៉ាញ បាននិយាយកាលពីថ្ងៃពុធថា ជនអន្តោប្រវេសន៍ជាង៦៥០នាក់ បានទៅដល់កោះ អេល ហៀរ៉ូ (El Hierro) តាមទូកឈើធំៗចំនួន ៥គ្រឿង ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។ សេវាសង្គ្រោះបន្ទាន់របស់កោះនេះ បាននិយាយនៅលើបណ្ដាញសង្គម X ថា ទូកមួយក្នុងចំណោម ទូក៤គ្រឿងដែលបានទៅដល់កាលពីថ្ងៃអង្គារ បានដឹកជនអន្តោប្រវេសន៍ ចំនួន២៨០នាក់។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ EFE បាននិយាយថា នេះជាចំនួនដ៏ច្រើនបំផុត នៅក្នុងទូកតែមួយ ចាប់តាំងពីក្រុមអ្នកជួញដូរមនុស្សបានចាប់ផ្តើមប្រើប្រាស់ផ្លូវកោះ Canary ជាប្រចាំកាលពីឆ្នាំ១៩៩៤ ។ ទូកបីផ្សេងទៀតដែលដឹកជនអន្តោប្រវេសន៍កជាង២០០នាក់ក៏បានទៅដល់ កោះ អេល ហៀរ៉ូ កាលពីថ្ងៃអង្គារ ផងដែរ ស្របពេលទូកមួយគ្រឿងទៀតដឹកជនអន្តោប្រវេសន៍ ចំនួន ១២៨ នាក់បានទៅដល់កាលពីថ្ងៃពុធ។ មានតែជនអន្តោប្រវេសន៍៥នាក់ប៉ុណ្ណោះដែលត្រូវការការព្យាបាល។  ក្រុមជនអន្តោប្រវេសន៍រាប់រយនាក់ផ្សេងទៀតត្រូវស្ទាក់ចាប់បានអំឡុងព្យាយាមពទៅដល់កោះផ្សេងទៀតនៅក្នុងប្រជុំកោះ ដែលមានទីតាំងនៅឆ្នេរសមុទ្រភាគពាយ័ព្យនៃទ្វីបអាហ្រ្វិក និងកន្លែងផ្សេងទៀតនៅលើដីគោករបស់ប្រទេសអេស្ប៉ាញក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។  ក្រុមជនអន្តោប្រវេសន៍ដែលបានទៅដល់តាមទូកទៅកាន់ប្រទេសអេស្ប៉ាញ បានចំណាយពេលរហូតដល់ ៧២ ម៉ោងក្នុងការឃុំឃាំងរបស់កងកម្លាំងនគរបាល ដើម្បីកំណត់អត្តសញ្ញាណ បន្ទាប់មកត្រូវបានបញ្ជូនទៅកាន់កន្លែងសម្រាក ឬកន្លែងឃុំឃាំងផ្សេងៗ អាស្រ័យលើករណីរបស់ពួកគេ។ ទោះបីជាអ្នកខ្លះត្រូវបាននិរទេសឲ្យត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញក៏ដោយ ភាគច្រើនបានដាក់លិខិតសុំសិទ្ធិជ្រកកោន ហើយត្រូវបានគេនាំទៅកាន់ដីគោកប្រទេសអេស្ប៉ាញ ដើម្បីដាក់ញត្តិរបស់ពួកគេក្នុងការសិក្សា។យោងតាមទិន្នន័យផ្លូវការ នៅក្នុងខែមករាដល់ខែសីហា ជនអន្តោប្រវេសន៍ ចំនួន ២១. ៧៨០នាក់ ទៅដល់ប្រទេសអេស្ប៉ាញ ជិត ១៥ភាគរយ ច្រើនជាងក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២២។ ខែកញ្ញា គឺជាអំឡុងពេលដ៏មមាញឹកបំផុត ក្នុងចំណោមរដូវកាលឆ្លងដែនជាច្រើន ក្នុងការព្យាយាមឆ្លងសមុទ្រទាំងអស់ ដោយសារទឹកមានភាពស្ងប់ស្ងាត់ជាងពេលផ្សេងៗ៕

សម្តេចនាយករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ អបអរសាទរអបអរសាទរ ទិវាគ្រូបង្រៀនពិភពលោកនៅវិទ្យាស្ថានបច្ចេកកម្ពុជា(តិចណូ)

2023/10/05 09:14:29 am        320
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ដើម្បីអបអរសាទរអបអរសាទរ ទិវាគ្រូបង្រៀនពិភពលោក ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព» ។ពិធីសំណេះសំណាលនេះគឺបានធ្វើឡើងនៅវិទ្យាស្ថានបច្ចេកកម្ពុជា(តិចណូ)៕

ជើងហោះហើរចំនួន៣ នឹងចុះចតសាកល្បង នៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ

2023/10/05 07:40:14 am        1045
សៀមរាប៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ចន្លោះពីម៉ោង ០៩:០០-១០:០០នាទីព្រឹក នឹងមានការចុះចតជើងហោះហើរសាកល្បងចំនួន៣ជើង ក្នុងនោះជើងហោះហើរក្នុងស្រុកចំនួន ០២ជើង (មកពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ) និងជើងហោះហើរអន្តរជាតិចំនួន ០១ជើង (មកពីទីក្រុងគុនមីង ខេត្តយុនណាន នៃសាធារណរដ្ឋប្រជាមានិតចិន) នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ តាមកម្មវិធីដូចខាងក្រោម៖១-ជើងហោះហើរនៃក្រុមហ៊ុន Sky Angkor Airlines (ZA):-ភ្នំពេញ-សៀមរាប (PNH-SAI) មកដល់វេលាម៉ោង០៩:០០នាទីព្រឹក មានអ្នកដំណើរ ៨០នាក់-សៀមរាប-ភ្នំពេញ (SAI-PNH) ចេញដំណើរវេលាម៉ោង១០:០០នាទីព្រឹក មានអ្នកដំណើរ ៨៥នាក់២-ជើងហោះហើរនៃក្រុមហ៊ុន China Eastern Airlines (MU) : -គុនមីង-សៀមរាប (KMG-SAI) មកដល់វេលាម៉ោង០៩:១៥នាទីព្រឹក ពុំមានអ្នកដំណើរទេ-សៀមរាប-គុនមីង (SAI-KMG) ចេញដំណើរវេលាម៉ោង១១:០០នាទីព្រឹក ពុំមានអ្នកដំណើរទេ៣-ជើងហោះហើរនៃក្រុមហ៊ុន Cambodia Airways (KR):-ខេត្តព្រះសីហនុ-សៀមរាប (KOS-SAI) មកដល់វេលាម៉ោង០៩:៣០នាទីព្រឹក មានអ្នកដំណើរ ៨០នាក់-សៀមរាប-ភ្នំពេញ (SAI-PNH) ចេញដំណើរវេលាម៉ោង១០:៣០នាទីព្រឹក មានអ្នកដំណើរ ៨០នាក់(បញ្ជាក់៖ រាល់អ្នកដំណើរមកដល់ទាំងអស់ពុំចេញពីអាកាសយានដ្ឋាននោះទេ ហើយនឹងចេញដំណើរត្រឡប់ទៅវិញតាមជើងហោះហើរនីមួយៗ។ 

ប្រជាពលរដ្ឋ ស្នើដល់អាជ្ញាធរខេត្តកោះកុង ជួយពិនិត្យផ្លូវមួយខ្សែ កំពុងរងការខូចខាត ពិបាកក្នុងការធ្វើដំណើរ

2023/10/04 02:17:55 pm        909
កោះកុង៖ ប្រជាពលរដ្ឋ និងអ្នកដំណើរស្នើដល់អាជ្ញាធរខេត្តកោះកុង និងមន្ទីរជំនាញ ជួយពិនិត្យជួសជុលកែលម្អផ្លូវកៅស៊ូសិរីកា ប្រវែងជិត២គីឡូម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ចាប់ពីកែងផ្លូវស្ថានីយប្រេង ស៊ូនឹង រហូតដល់កែងផ្លូវចូលភូមិ៤ និងកែងផ្លូវឆ្ពោះទៅរមណីយដ្ឋានទេសចរណ៍ព្រៃកោងកាងពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា។បើតាមពលរដ្ឋតែងតែធ្វើដំណើរតាមកំណាត់ផ្លូវខាងលើ និយាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ថា ផ្លូវកៅស៊ូនេះ វាខូចពិបាកធ្វើចរាចរណ៍ជិត១ឆ្នាំមកហើយ កន្លងទៅធ្លាប់មានការជួសជុលដែរ មិនមានគុណភាពល្អទេ។ ដូច្នេះទទូចស្នើជួសជុលកែលម្អជាថ្មីម្តង ដោយធ្វើយ៉ាងណារឹងមាំមានគុណភាពប្រើប្រាស់បានយូរឆ្នាំ។

អ្នកវិទ្យាសាស្ត្រ៣រូប ទទួលបានរង្វាន់ណូបែលរូបវិទ្យាឆ្នាំ២០២៣ សម្រាប់ការប្រើប្រាស់ពន្លឺដើម្បីសិក្សាអេឡិចត្រុង

2023/10/04 01:54:31 pm        173
រាជបណ្ឌិតសភាវិទ្យាសាស្ត្រស៊ុយអែតនៅទីក្រុង Stockholm បានប្រកាសកាលពីថ្ងៃអង្គារ (៣ តុលា) ថា ពានរង្វាន់ណូបែលរូបវិទ្យាឆ្នាំ២០២៣ ត្រូវបានប្រគល់ជូនដល់អ្នកវិទ្យាសាស្រ្តបីរូបគឺលោក Pierre Agostini ( ព្យែ អាហ្កូស្ទីនី) លោក Ferenc Krausz (ហ្វេរ៉ង់ គ្រូស) និងលោកស្រី Anne L'Huillier (អាន ល្វីយេ)។ ស្ថាប័នផ្តល់រង្វាន់មួយនេះបាននិយាយថា អ្នកវិទ្យាសាស្ត្រទាំងបីរូបនេះ ទទួលបានរង្វាន់សម្រាប់ការប្រើប្រាស់ជីពចរពន្លឺ ដើម្បីសិក្សាពីលក្ខណអេឡិចត្រុង ក្នុងការងារដែលអាចជំរុញភាពជឿនលឿននៃការវិភាគរោគសញ្ញាខាងវេជ្ជសាស្រ្ត និងអេឡិចត្រូនិកបន្ថែមទៀត។ពានរង្វាន់ដែលត្រូវបានដំឡើងប្រាក់ឧបត្ថម្ភនៅឆ្នាំនេះរហូតដល់ទៅ ១១លានរូបិយប័ណ្ណស៊ុយអែត (ប្រហែល១លានដុល្លារអាមេរិក) ត្រូវបានផ្តល់ដោយរាជបណ្ឌិតសភាវិទ្យាសាស្ត្រស៊ុយអែត។ បណ្ឌិត្យសភានេះបាននិយាយថា ការងាររបស់អ្នកទាំងបី បានផ្តល់ឱ្យមនុស្សជាតិនូវឧបករណ៍ថ្មីសម្រាប់ការរុករកពិភពអេឡិចត្រុងនៅខាងក្នុងអាតូម និងម៉ូលេគុល ជាមួយនឹងកម្មវិធីក្នុងវិស័យដូចជាអេឡិចត្រូនិច និងការវិភាគរោគវិនិច្ឆ័យវេជ្ជសាស្ត្រជាដើម។ខណៈពេលដែលពានរង្វាន់ណូបែលសម្រាប់សន្តិភាពអាចឈានដល់ចំណុចសំខាន់ ពានរង្វាន់រូបវិទ្យា ក៏ជាផ្នែកមួយសំខាន់ដូចគ្នានេះដែរ ដោយអ្នកឈ្នះពានរង្វាន់ណូបែលដូចជាលោក Albert Einstein និងពានរង្វាន់សម្រាប់វិទ្យាសាស្ត្រផ្សេងទៀត បានផ្លាស់ប្តូរការយល់ឃើញរបស់មនុស្សចំពោះពិភពលោក៕

អ្នកវិភាគ៖ ការទម្លាក់ប្រធានសភាអាមេរិកចេញពីតំណែង គឺជាផ្នែកមួយនៃរដ្ឋប្រហារដោយលោកដូណាល់ ត្រាំ

2023/10/04 01:43:52 pm        159
អ្នកវិភាគម្នាក់បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ការទម្លាក់តំណែងប្រធានសភាតំណាងរាស្រ្តអាមេរិក ដែលមិនធ្លាប់មានពីមុនមក គឺលោក Kevin McCarthy កាលពីថ្ងៃអង្គារ (៣ តុលា) គឺបង្ហាញពី «ការបែកបាក់» នៃគណបក្សសាធារណរដ្ឋ ហើយស្មើនឹងជ័យជម្នះសម្រាប់អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ខណៈការទម្លាក់តំណែងនោះ ហាក់ដូចជាផ្នែកមួយនៃរដ្ឋប្រហាររបស់អតីតប្រធានាធិបតីរូបនេះផងដែរ។សមាជិកគណបក្សសាធារណរដ្ឋមួយចំនួនតូចនៅក្នុងសភា បានបណ្តេញប្រធានសភាបក្សរបស់ខ្លួន លោក McCarthy ចេញពីតំណែង ខណៈដែលជម្លោះក្នុងបក្ស បានធ្វើឱ្យសភាមានភាពវឹកវរបន្ថែមទៀតត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបក្សសាធារណរដ្ឋនេះបញ្ចៀសបានទាំងប្រផុតប្រផើយនូវបិទរដ្ឋាភិបាលនោះ។លោក Sean Wilentz ដែលជាអ្នកជំនាញប្រវត្តិសាស្រ្តនៃសាកលវិទ្យាល័យព្រីនស្តុន បាននិយាយថា ការទម្លាក់តំណែងលោក McCarthy ដោយសមាជិកនៃគណបក្សសាធារណៈរដ្ឋដែលជិតស្និទ្ធនឹងលោកត្រាំ បានអនុញ្ញាតឱ្យអតីតប្រធានាធិបតីរូបនេះ សម្រេចបាននូវគោលដៅមួយចំនួន ដែលអ្នកគាំទ្ររបស់លោក បានបរាជ័យក្នុង នៅពេលដែលពួកគេបានសម្រុកចូលវិមានកាពីតូល របស់សហរដ្ឋអាមេរិក នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ក្នុងការប៉ុនប៉ងបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០។លោក Wilentz បន្តថា ប្រសិនបើការដកលោក McCarthy ចេញពីតំណែងនាំទៅដល់ការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិក នោះប្រវត្តិសាស្ត្របង្ហាញថា ភាគីទាំងសងខាងនឹងមិនទទួលបានផលប្រយោជន៍អ្វីនោះទេ។សភាអាមេរិក នឹងមិនមានអ្នកដឹកនាំយ៉ាងហោចណាស់រយៈពេលមួយសប្តាហ៍ ខណៈដែលអ្នកសាធារណរដ្ឋជាច្រើនបាននិយាយថា ពួកគេមានគម្រោងជួបប្រជុំគ្នានៅថ្ងៃទី១០ ខែតុលា ដើម្បីពិភាក្សាអំពីអ្នកដែលអាចស្នងតំណែងពីលោក McCarthy ជាមួយនឹងការបោះឆ្នោតលើប្រធានសភាថ្មី ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១១ ខែតុលា ខាងមុខនេះផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អធិការបតីអាល្លឺម៉ង់ និយាយសម្រាលពីភាពប្រះឆាជាមួយទីក្រុងវ៉ាស៊ីនតោន ទោះបីជាមានការដកកងទ័ពអាមេរិកក៏ដោយ
05/04/2026 09:05 AM
យានដ្រូនរបស់អ៊ុយក្រែន វាយប្រហារកំពង់ផែ Primorsk នាវាដឹកប្រេង និងនាវាយោធា របស់រុស្ស៊ី
05/04/2026 09:05 AM
OPEC+ យល់ព្រមដំឡើងកូតាទិន្នផលប្រេងលើកទីបីចាប់តាំងពីការបិទច្រកសមុទ្ទ Hormuz
05/04/2026 09:05 AM
លោកTrump៖ អាមេរិក-អ៊ីរ៉ង់ស្ថិតក្នុងការពិភាក្សាវិជ្ជមានដោយបង្ហាញផែនការអមការពារនាវាឆ្លង ច្រកសមុទ្ទHormuz
05/04/2026 08:05 AM
កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM