ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Biden សន្ទនាតាមទូរស័ព្ទជាមួយសម្ព័ន្ធមិត្ត ខណៈមានក្ដីបារម្ភពីការគាំទ្រសម្រាប់អ៊ុយក្រែន

2023/10/04 11:08:24 am        76
សេតវិមាន បានឲ្យដឹងថា លោកប្រធានាធិបតីអាមេរិក Joe Biden បានជួបសន្ទនាតាទូរស័ព្ទជាមួយក្រុមមេដឹកនាពិភពលោកជាសម្ព័ន្ធមិត្តមួយចំនួនកាលពីថ្ងៃអង្គារ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាជាថ្មីដល់ក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន អំពីការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែន បន្ទាប់ពីសភា បានអនុម័តសំណើកញ្ចប់មូលនិធិជួយរដ្ឋាភិបាលរយៈពេលខ្លី ដែលពុំបានរាប់បញ្ចូលជំនួយសម្រាប់ប្រទេសនេះទេអំឡុងសង្រ្គាមជាមួយរុស្ស៊ី។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក ចន ឃើប៊ី (John Kirby) បាននិយាយកាលពីថ្ងៃអង្គារអំឡុងសន្និសីទសារព័ត៌មាននៅសេតវិមានថា លោកប្រធានាធិបតីបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រដល់ប្រទេសអ៊ុយក្រែន ដូចជាខ្លួនបានការពារខ្លួនឯងរហូតដល់ទីបញ្ចប់ ដូចដែលមេដឹកនាំផ្សេងទៀតបានបានសន្យាអំឡុងការសន្ទនានោះ ។ ក្រុមមេដឹកនាំបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីបន្តផ្តល់ឱ្យអ៊ុយក្រែននូវគ្រាប់រំសេវ និងប្រព័ន្ធសព្វាវុធដែលខ្លួនត្រូវការដើម្បីការពារទឹកដីរបស់ខ្លួន និងដើម្បីបន្តពង្រឹងការការពារដែនអាកាសអ៊ុយក្រែន នៅពេលដែលពួកគេត្រៀមសម្រាប់ការវាយប្រហារបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។យោងតាមអំណាននៃការសន្ទនារបស់សេតវិមាន ក្រុមនេះក៏បានបញ្ជាក់ផងដែរពីកិច្ចការដែលនៅតែបន្តដើម្បីអនុវត្តន៍ និងបន្ថែមកិច្ចខិតខំប្រឹងប្រែងផ្ដល់ជំនួយគាំទ្រការស្រោចស្រង់សេដ្ឋកិច្ចរបស់អ៊ុយក្រែន ព្រមទាំងរួមគ្នាជាមួយសហគមន៍ពិភពលោកដោះស្រាយបញ្ហាប្រឈមផ្នែកថាមពល សេដ្ឋកិច្ច និងសន្តិសុខស្បៀង បណ្ដាលមកពីសង្រ្គាមរបស់រុស្ស៊ី ។ ជំនួបនេះ កើតឡើងស្របពេលក្ដីបារម្ភពីមន្ទីរបញ្ចកោនអំពីកង្វះធនធានក្នុងការបញ្ជូនឲ្យអ៊ុយក្រែន ខណៈប្រទេសនេះ ព្យាយាមបណ្ដេញកងទ័ពរុស្ស៊ីចេញពីទឹកដីរបស់ខ្លួន៕

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ និយាយថា ការធ្វើប្រក្រតីភាពទំនាក់ទំនងអ៊ីស្រាអែល នឹងបរាជ័យ

2023/10/04 11:04:56 am        98
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីថ្ងៃអង្គារថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោកអាយ៉ាតូលឡាហ៍ អាលី ខាមីណេ (Ayatollah Ali Khamenei) បាននិយាយថា បណ្តាប្រទេសដែលស្វែងរកការធ្វើប្រក្រតីភាព ទំនាក់ទំនងជាមួយអ៊ីស្រាអែល «នឹងបរាជ័យ»។លោក ខាមីណេ មិនបានបង្ហាញឈ្មោះនៃប្រទេសទាំងនោះទេ ប៉ុន្តែក្តីសង្ឃឹមដែលថា ប្រទេសអ៊ីស្រាអែល អាចនឹងធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយនឹងគូប្រជែងក្នុងតំបន់របស់អ៊ីរ៉ង់ គឺអារ៉ាប៊ីសាអ៊ូឌីត ដែលជាកន្លែង មានទីសក្ការបូជាដ៏ពិសិដ្ឋបំផុតចំនួនពីររបស់សាសនាឥស្លាម មានការកើនឡើង នៅក្នុងខែនេះ។ លោកខាមីណេ បាននិយាយថា៖«ជំហរច្បាស់លាស់របស់សាធារណរដ្ឋឥស្លាម គឺបណ្តាប្រទេសដែលបង្កើតឱកាសនៃការធ្វើប្រក្រតីភាពទំនាក់ទំនងមួយអ៊ីស្រាអែល នឹងបរាជ័យ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតានីយ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយជាការឆ្លើយតបទៅនឹងការអធិប្បាយរបស់លោកខាមីណេថា កិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ក្នុងការបញ្ឈប់ប្រទេសនានាក្នុងតំបន់ពីការបង្រួបបង្រួមទំនាក់ទំនងជាមួយអ៊ីស្រាអែល នឹងបរាជ័យ ដោយលើកឡើងពីកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាជាមួយប្រទេសអារ៉ាប់ក្នុងឆ្នាំ ២០២០។

រុស្ស៊ីបង្កើតគណៈកម្មការ ដើម្បីត្រួតពិនិត្យសំណល់ទឹកនុយក្លេអ៊ែរ ពីរោងចក្រហ្វ៊ូគូស៊ីម៉ា

2023/10/04 10:56:25 am        132
ប្រទេសរុស្ស៊ីបានបង្កើតគណៈកម្មការត្រួតពិនិត្យឯករាជ្យមួយ នៅក្នុងតំបន់ចុងបូព៌ារបស់ខ្លួន ដើម្បីត្រួតពិនិត្យផលប៉ះពាល់នៃទឹកកខ្វក់នុយក្លេអ៊ែរ ដែលបញ្ចេញដោយប្រទេសជប៉ុន ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលបានរងការបំផ្លិចបំផ្លាញ ចូលទៅក្នុងមហាសមុទ្រ។ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីសារធាតុវិទ្យុសកម្មដូចជាសារធាតុទ្រីទីចូម នៅក្នុងទឹកដែលអាចបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ីនៃមហាសមុទ្រ និងសុខភាពមនុស្ស ហើយប្រទេសនេះ កំពុងពិចារណាលើការហាមឃាត់ការនាំចូលអាហារសមុទ្ររបស់ជប៉ុន ដោយសារខ្លាចមានការចម្លងរោគវិទ្យុសកម្មតាមរយៈនោះ។បេសកកម្មវិទ្យាសាស្ត្រដែលបញ្ចូនដោយគណៈកម្មាធិការនេះ បានបង្កើតចំណុចត្រួតពិនិត្យជាច្រើននៅក្នុងដែនទឹកនៃប្រទេសជប៉ុន ដើម្បីយកគំរូទឹកសមុទ្រ ដី និងខ្យល់នៅក្បែរនោះ។ ទោះបីជាមានការទទួលស្គាល់ពីរដ្ឋាភិបាលជប៉ុនថា សារធាតុវិទ្យុសកម្មទ្រីទីចូម ជាសារធាតុពិបាកចម្រោះក៏ដោយ ក៏ប្រតិបត្តិកររោងចក្រ TEPCO បានសម្រេចបញ្ចេញទឹកសំណល់នុយក្លេអ៊ែរទៅក្នុងមហាសមុទ្រ ដែលធ្វើឱ្យមានការព្រួយបារម្ភជាសាធារណៈ ព្រមទាំងការប្រឆាំងយ៉ាងខ្លាំងពីក្នុងប្រទេស និងក្រៅប្រទេសផងដែរ៕

រុស្ស៊ី និយាយថា ខ្លួនជ្រើសរើសបានទាហានជាង៣៣ម៉ឺននាក់ សម្រាប់ប្រយុទ្ធ តែគ្មានផែនការកែណ្ឌកម្លាំងថ្មីទេ

2023/10/04 10:29:45 am        95
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និយាយកាលពីថ្ងៃអង្គារថា ប្រទេសនេះ គ្មានគម្រោងកែណ្ឌកម្លាំងទ័ពថ្មីសម្រាប់ការប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែនទេ ខណៈទាហានជាង៣៣៥.០០០នាក់ បានចុះឈ្មោះនៅឆ្នាំនេះ សម្រាប់ការប្រយុទ្ធ ក្នុងកងកម្លាំងប្រដាប់អាវុធ ឬអង្គភាពស្ម័គ្រចិត្ត ។ រុស្ស៊ី បាននិងកំពុងបង្កើនកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងពន្លឿនការផលិតអាវុធ ក្នុងក្ដីរំពឹងពីការអូសបន្លាយសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ជាទីដែលស្ថានភាពនៅសមរភូមិនានា បានប្រែប្រួលក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។ លោក ស៊យហ្គូ ( Shoigu)បានប្រាប់ក្រុមឧត្ដមេសនីយជាន់ខ្ពស់តាមកញ្ចក់ទូរទស្សន៍រដ្ឋថា រុស្ស៊ី គ្មានគម្រោងកែណ្ឌកម្លាំងបន្ថែមទៀតទេ ។ កងកម្លាំងប្រដាប់អាវុធមានចំនួនបុគ្គលិកយោធាចាំបាច់គ្រប់គ្រងក្នុងការធ្វើប្រតិបត្តិការសឹកពិសេស។ ប្រមុខការពារជាតិរូបនេះ និយាយថា ចាប់តាំងពីដើមឆ្នាំនេះ មនុស្សជាង៣៣៥.០០០នាក់ បានចូលបម្រើកងទ័ពក្រោមកិច្ចសន្យា និងក្នុងទម្រង់ស្ម័គ្រចិត្ត ។គ្រាន់តែនៅក្នុងខែកញ្ញា ពលរដ្ឋជាង៥០.០០០នាក់ បានចុះកិច្ចសន្យាបម្រើទ័ព ។ គួររម្លឹកថា លោក Putin បានបញ្ជាឲ្យកែណ្ឌកម្លាំងដោយផ្នែកនៃទាហានបម្រុងចំនួន៣០០.០០០នាក់ កាលពីខែកញ្ញាឆ្នាំមុន ដែលជំរុញឲ្យបុរសវ័យជំទង់រាប់ម៉ឺននាក់ រត់គេចខ្លួនចេញពីប្រទេសរុស្ស៊ី គេចពីការចាប់បញ្ជូនទៅប្រយុទ្ធក្នុងសមរភូមិសង្រ្គាមនៅអ៊ុយក្រែន៕

លោក Trump រងដីកាបង្គាប់មិនឲ្យផ្សព្វផ្សាយព័ត៌មានជាសាធារណៈ បន្ទាប់ពីរិះគន់ក្រឡាបញ្ជីជុំវិញករណីក្លែងបន្លំក្នុងទីក្រុង NEW YORK

2023/10/04 10:18:48 am        103
ចៅក្រមដែលឃ្លាំមើលការកាត់ក្តីករណីក្លែងបន្លំរដ្ឋប្បវេណីរបស់លោក Donald Trump កាលពីថ្ងៃអង្គារ បានចេញដីកាបង្គាប់មិនឲ្យផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ដោយសន្យាថានឹងដាក់ទណ្ឌកម្មចំពោះការបំពានណាមួយ លើអតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ និងអ្នកផ្សេងទៀតក្នុងសំណុំរឿងនេះក្រោយលោក Trump ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមរិះគន់ក្រឡាបញ្ជីជាន់ខ្ពស់របស់ចៅក្រម។ ចៅក្រមលោក អាស៊ អេនហ្គ័រ៉ុន (Arthur Engoron) នៃតុលាការរដ្ឋញូវយ៉កក្នុងសង្កាត់ Manhattan បានប្រាប់មេធាវីរបស់ លោក Trump និងរដ្ឋអាជ្ញាក្រុងញូវយ៉ក លោកស្រី ឡេទីស្ហា ចេមស៍ (Letitia James) ដែលបាននាំយករឿងក្ដីករណីក្លែងបន្លំ ដែលការលើកឡើងបែបនេះសំដៅលើបុគ្គលិករបស់លោកថាជារឿងគឺមិនអាចទទួលយកបាន មិនសមរម្យ ហើយនឹងមិនត្រូវបានអត់ឱនឱ្យឡើយទោះស្ថិតក្រោមកាលៈទេសៈណាក៏ដោយ។ ក្នុងអំឡុងពេលសវនាការថ្ងៃទី២ នៃការផ្ដល់សក្ខីកម្ម ចៅក្រមបានហាមឃាត់ភាគីទាំងពីរមិនឱ្យនិយាយអំពីបុគ្គលិករបស់លោក ហើយបានគំរាមដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ប្រសិនបើនរណាម្នាក់មិនគោរពបទបញ្ជានេះ ។ ចៅក្រមរូបនេះ ពុំបានបញ្ជាក់ពីរបៀបនៃការដាក់ទណ្ឌកម្មទាំងនេះទេ ប៉ុន្តែពួកគេអាចរួមបញ្ចូលការរកឃើញកំហុសនៃការការមើលងាយតុលាការដែលអាចអនុវត្តការផាកពិន័យ និង ជាប់ពន្ធនាគារក្នុងករណីកម្រ។ លោកស្រី James បានចោទប្រកាន់លោក Trump កូនប្រុសពេញវ័យពីរនាក់របស់លោក អង្គការ Trump និងអ្នកផ្សេងទៀតពីបទបំប៉ោងតម្លៃទ្រព្យសកម្មក្នុងរយៈពេលមួយទស្សវត្សរ៍ ដើម្បីទទួលបានប្រាក់កម្ចីច្រើនពីធនាគារ និងលក្ខខណ្ឌធានារ៉ាប់រង និងបំផ្លើសចំនួនទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Trump ជាង ២ ពាន់លានដុល្លារ។ការកាត់ក្តីនេះអាចនាំទៅដល់ការរំលាយចក្រភពធុរកិច្ចរបស់លោក Trump ស្របពេលលោកព្យាយាមប្រកួតប្រជែងយកតំណែងប្រធានាធិបតីជាថ្មីនៅឆ្នាំ២០២៤ខាងមុខនេះ៕

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» នៅសាលាភូមិន្ទរដ្ឋបាល

2023/10/04 10:12:59 am        312
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី៤ខែតុលានេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ជំនាន់ទី៥ នៅសាលាភូមិន្ទរដ្ឋបាល។ពិធីនេះ មានការអញ្ជើញចូលរួមពីតំណាងធនាគារពិភពលោក សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ គណៈគ្រប់គ្រង​នៃសាលាភូមិន្ទរដ្ឋបាល ​គ្រូបង្គោល និងសិក្ខាកាមនៃវគ្គភាពជាអ្នកដឹកនាំ​និងនវានុវត្តន៍ ជំនាន់ទី៥ សរុបប្រមាណ២៣៧នាក់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាគ្រូបង្រៀន ០៥ តុលា ២០២៣»

2023/10/04 08:43:26 am        242
នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព” ។

[BREAKING NEWS] លោកKevin McCarthy ត្រូវបានបណ្តេញចេញពីតំណែងជាប្រធានសភានៅក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រ

2023/10/04 07:21:38 am        140
អាមេរិក៖ ប្រធានសភាសហរដ្ឋអាមេរិក លោក Kevin McCarthy ត្រូវបានដកចេញពីតំណែងនៅក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រមួយកាលពីថ្ងៃអង្គារបន្ទាប់ពីការបះបោរស្តាំនិយមចំពោះការពឹងផ្អែករបស់លោកលើគណបក្សប្រជាធិបតេយ្យដើម្បីអនុម័តការផ្តល់មូលនិធិដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាល។ការបោះឆ្នោតចុងក្រោយគឺ សំឡេងគាំទ្រ២១៦ ទល់នឹង២១០ដោយមានគណបក្សសាធារណរដ្ឋចំនួន៨រូបចូលរួមជាមួយគណបក្សប្រជាធិបតេយ្យទាំងអស់ដើម្បីបោះឆ្នោតដើម្បីដកលោក McCarthy ចេញពីតំណែង។ នេះគឺជាលើកទីមួយហើយដែលប្រធានសភាត្រូវបានដកចេញនៅក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្ត៕

មន្រ្តីក្រសួងធនធានទឹក ចុះពិនិត្យគម្រោងការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង

2023/10/03 03:24:05 pm        206
ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង នៃក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី២ខែតុលាម្សិលមិញ បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយលោកស្រេង វីទូ អនុប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ចុះត្រួតពិនិត្យគម្រោងការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង ស្ថិតក្នុង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងខណ្ឌដង្កោ រាជធានីភ្នំពេញ។នេះបើតាមសំណេរនៅក្នុងទំព័រហ្វេសរបស់ក្រសួងធនធានទឹក និងឧតុនិយម បង្ហោះនៅថ្ងៃទី០៣ខែតុលា ឆ្នាំ២០២៣។ប្រព័ន្ធធារាសាស្ត្រខាងលើ ត្រូវបានជួសជុលស្តារឡើងវិញក្នុងឆ្នាំ២០០៤ បញ្ចប់នៅឆ្នាំ២០០៧ ដោយប្រើប្រាស់ថវិកាឥណទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុន។ ប្រព័ន្ធធារាសាស្រ្តកណ្តាលស្ទឹង មានលទ្ធភាពស្រោចស្រពលើផ្ទៃដី រដូវវស្សាចំនួន ១ ៩៥០ហិកតា និងស្រូវប្រាំងចំនួន ៩០០ហិកតា។ចាប់តាំងពីឆ្នាំ២០១៧ រហូតមក នាយកដ្ឋានធារាសាស្ត្រកសិកម្មបាន​អនុវត្តគម្រោងការងារថែទាំ​ជាប្រចាំ ​លើបណ្តាញហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទាំងមូល ​នៃប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង សំដៅធានា​បាននូវនិរន្តរភាព ​និងប្រសិទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន​ ១ ៦០០ហិកតា ស្រូវប្រាំងលើកទី១ ចំនួន ៨០០ហិកតា ​ស្រូវប្រាំងលើកទី២ចំនួន ៨០០ហិកតា ដំណាំរួមផ្សំ​មួយចំនួន ដែលស្មើប្រមាណ ៨៥% និង ផ្ទៃដីស្រោចស្រពប្រមាណ ១៥% បានកែប្រែជាដី​លំនៅដ្ឋាន និងដីឧស្សាហកម្ម ជូនប្រជាពលរដ្ឋ ​ចំនួន៥ឃុំ និងក្នុងសង្កាត់ ចំនួន៣ របស់ខណ្ឌដង្កោ។ប្រព័ន្ធធារាសាស្ត្រនេះទទួលបានប្រភពទឹកពីស្ទឹងព្រែកត្នោត ​ដែលមានអាងទឹកទំនប់៧មករា ស្ទឹងតូច ​និង មួយផ្នែកទៀតពីទឹកភ្លៀងក្នុងទំនប់ ដែលមានផ្ទៃរងទឹកភ្លៀងហូរចូលមកបំពេញ ហើយបរិមាណទឹកមួយចំនួនទៀត​ដែលលើសពីសេចក្តីត្រូវការត្រូវបានរំដោះតាមសំណង់​បង្ហៀរចំនួន ១កន្លែង ​សំណង់ដោះទឹកជំនន់ចំនួន១កន្លែង សំណង់ទ្វារលំហូរទឹកស្ទឹងចំនួន ១កន្លែង និងសំណង់​ទ្វារដោះទឹកជំនន់​ ទឹកថ្លាមានទ្វារទឹកចំនួន ២៤សន្លឹក សម្រាប់រំដោះទឹកជំនន់ចេញ​ពីតំបន់​ដែលមាន​ការលិចលង់ដោយ ​ជំនន់ទឹកភ្លៀងក្នុងរដូវវស្សា។គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រនេះបានដើរតួនាទីយ៉ាង​សំខាន់​សម្រាប់ការងារស្រោចស្រព ការ​គ្រប់គ្រងទឹកជំនន់ក្នុងតំបន់ ជាផ្លូវគមនាគមន៍ ជាមធ្យោបាយសម្រាប់ដឹកកសិផលទៅកាន់ទីផ្សារ​បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕

ឧត្តមនាវីឯក ទៀ សុខា ប្រកាសប្តេជ្ញាមិនឲ្យគ្រឿងញៀនកើតមានក្នុងជូរកងទ័ពជើងទឹកនោះឡើយ

2023/10/03 02:54:02 pm        2345
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានប្រកាសប្តេជ្ញា មិនឲ្យគ្រឿងញៀនជាប់នឹងខ្លួនដល់កងទ័ពនៅបញ្ជាការដ្ឋានកងទ័ពជើងទឹកនោះឡើយ ហើយប្រសិនបើរកឃើញថា មានជាប់ពាក់ព័ន្ធ នឹងត្រូវដកចេញពីក្របខណ្ឌកងទ័ពភ្លាមៗ រួមទាំងយកទៅផ្តន្ទាទោសទៅតាមច្បាប់ផងដែរ។ថ្លែងប្រាប់ទូរទស្សន៍BTVតាមរយៈតេលេក្រាម ឧត្តមនាវីឯក ទៀ សុខា បានបញ្ជាក់ថា ដើម្បីអនុវត្ត​ទៅតាមបទបញ្ជាយ៉ាង​ម៉ឺងម៉ាត់​របស់រាជរដ្ឋាភិបាល​ ក៏ដូចជាក្រសួងការពារជាតិកម្ពុជា «សូន្យគ្រឿង​ញៀន​ក្នុងវិស័យកងទ័ព» បញ្ជាការដ្ឋានកងទ័ពជើងទឹក នឹងមិនអនុញ្ញាត​ឲ្យ​នាយទាហាន​ពល​ទាហាន​រូបណាជាប់ពាក់ព័ន្ធ​គ្រឿងញៀន​នោះទេ ហើយឯកឧត្តម​ក៏ប្រកាស​គាំទ្រពេញ​ទំហឹង​រាល់បទបញ្ជាថ្មីៗនេះរបស់រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ ចំពោះវិធានការក្តៅ​ពាក់ព័ន្ធលើករណី​មួយនេះផងដែរ។ឧត្តមនាវីឯក បានបញ្ជាក់ថា«ក្នុងនាមខ្ញុំតំណាងឲ្យបញ្ជាការដ្ឋានកងទ័ពជើងទឹក​ ខ្ញុំសូមគាំទ្រ ពេញ​ទំហឹងបទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ។ ​នេះហើយដែលយើងបានអនុវត្តនាពេលកន្លងមក ខណៈក្នុងនាម​ជាកងទ័ព​គឺត្រូវមានវិន័យ ​មាន​ភាព​ថ្លៃថ្នូរ​ប្រកប​ទៅដោយចំណេះដឹង ដែលជាកត្តា​មួយរួមទាំង​សុខភាព ដោយប្រកាសដាច់ខាត​ចំពោះ​គ្រឿងញៀន​ ដែលជាការរួមចំណែកដ៏ធំ​ជាមួយ​រាជ​រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ​ជាពិសេសគឺក្នុងជូរកងទ័ពតែម្តង»។ជាមួយគ្នានេះដែរឧត្តមនាវីឯក ទៀ សុខា​ ក៏បាន​បញ្ជាក់អះអាងផងដែរថា ​តាំងពីដើមរហូត ដល់​បច្ចុប្បន្ននេះក្នុង​ជូរបញ្ជាការដ្ឋានកងទ័ពជើងទឹកគ្មាននាយទាហាន​ពលទាហាន​ណាម្នាក់​ បាន​ប្រើប្រាស់ ​និងជាប់ពាក់ព័ន្ធករណីគ្រឿងញៀន​នោះឡើយ ​ដោយសារ​តែក្នុងអង្គភាពរបស់​ឯកឧត្តមមានបទ​ បញ្ជាផ្ទៃក្នុង ដូចជា​វិន័យ​កងកម្លាំង​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ ព្រមទាំងមានការ​ផ្សព្វផ្សាយ​នានាជាប្រចាំ ស្តីពីផលប៉ះពាល់អំពី​គ្រឿងញៀន​នេះដល់​កងទ័ពជើងទឹកផងដែរ។យ៉ាងណាក៏ដោយ​ឯកឧត្តមឧត្តមនាវីឯកទៀ ​សុខា ​ក៏បានលើកឡើងផងដែរថា ​បញ្ជាការដ្ឋាន កងទ័ពជើងទឹកនឹងខិតខំឲ្យសកម្មបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ ដើម្បីទប់ ស្កាត់ ​និងប្រយុទ្ធប្រឆាំងនូវគ្រឿងញៀននេះ។មួយវិញទៀតឯកឧត្តមឧត្តមនាវីឯក​ក៏បានផ្ញើសាររំលឹក ​ដល់យោធិនគ្រប់រូប ជាពិសេស​គឺ​នៅក្នុងជូរកងទ័ពជើងទឹកនេះតែម្តង​ ត្រូវតែអនុវត្តវិន័យឲ្យបាន​ត្រឹមត្រូវ និងត្រូវ​ជៀសវាង​ឲ្យឆ្ងាយ​ចំពោះគ្រឿងញៀន ​ខណៈគ្រឿងញៀននេះវានាំឲ្យយើងទាំងអស់គ្នាខូច​សុខភាព ​បំផ្លាញ​អនាគត​យើង និងក្រុមគ្រួសារ ​រួមទាំងសង្គមជាតិទាំងមូលផងដែរ។សូមបញ្ជាក់ថា ​នៅក្នុងដំណើរចុះសួរសុខទុក្ខដល់នាយទាហាន ​នាយទាហានរងនៅក្នុងយោធភូមិ ភាគទី៤ ​និងទី៥កាលពីកន្លងទៅនេះ ​នាយឧត្តមសេនីយ៍ ទៀ សីហា​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិកម្ពុជា​ បានដាក់បទបញ្ជា ​និង​ដាស់តឿន ដល់កងទ័ពទាំងអស់​មិន​ត្រូវសេព និង​ជាប់ពាក់ព័ន្ធនឹងការ​ជួញដូរ​គ្រឿងញៀន​នោះឡើយ​ហើយ​ប្រសិនបើរកឃើញថា​ទាហាន​រូបណាដែលសេព ​និងជួយដូរគ្រឿងញៀននឹងត្រូវដកចេញពីក្របខណ្ឌកងទ័ពភ្លាមៗ រួមទាំង​ដាក់ទោសទៅតាមច្បាប់ជាធរមានផងដែរ៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​មេ​ដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​ក្នុង​កិច្ចប្រជុំអាស៊ាន​នាចុងសប្ដាហ៍នេះនៅហ្វីលីពីន
05/04/2026 12:05 PM
ប្រធានស្តីទីព្រឹទ្ធសភា អញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈកម្មការនយោបាយ នៃសភាប្រើភាសាបារាំង នៅខេត្តសៀមរាប
05/04/2026 12:05 PM
ចិន ថ្កោលទោសដំណើរមេដឹកនាំកោះតៃវ៉ាន់ Lai Ching-te ទៅប្រទេសអ៊ីស្វាទីនី ដោយប្រៀបធៀបលោកទៅនឹងសត្វកណ្ដុរ
05/04/2026 12:05 PM
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Grenoble Aples ប្រទេស​បារាំង ជួបពិភាក្សាគ្នា​លើ​កិច្ច​សហប្រតិបត្តិ​ការ​លើ​គម្រោង​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​ជាតិ​បញ្ញា​សិប្បនិមិ្មត និង​វិទ្យាសាស្រ្តទិន្នន័យ
05/04/2026 12:05 PM
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំរុញរោងចក្រសហគ្រាស បង្កើនការគ្រប់គ្រងសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ ដើម្បីរក្សាភាពស្អាត និងមានចីរភាពនៅកម្ពុជា
05/04/2026 12:05 PM
Kimi Antonelli ឈ្នះការប្រណាំង F1 បីទីលានជាប់គ្នាក្រោយឈ្នះនៅ Miami
05/04/2026 12:05 PM
អឺរ៉ុបស្រូបយកទំនិញកម្ពុជាក្នុងត្រីមាសទី១ មានទឹកប្រាក់ជិត ១.២០០លានដុល្លារ កើនជាង ៨%
05/04/2026 11:05 AM
សហរដ្ឋអាមេរិក អនុម័តការលក់អាវុធក្នុងតម្លៃ ៨,៦ ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា
05/04/2026 11:05 AM
នាវាដឹកប្រេងអ៊ីរ៉ង់ទីពីរ បានចូលទៅក្នុងច្រកសមុទ្រ Lombok របស់ប្រទេសឥណ្ឌូនេស៊ី
05/04/2026 11:05 AM
ឆ្មាំល្បាតឆ្នេរស៊ុយអែត រឹបអូសនាវាដឹកប្រេងបំពាក់ទង់ជាតិក្លែងក្លាយនៅសមុទ្របាល់ទិក
05/04/2026 11:05 AM