ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមអ្នកគាំទ្រលោកត្រាំ ប្រមូលផ្តុំគ្នាមុនពេលការជជែកដេញ ដោលបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ

2023/09/28 01:21:14 pm        105
ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ បានប្រមូលផ្តុំគ្នានៅខាងក្រៅបណ្ណាល័យ Ronald Reagan កាលពីថ្ងៃពុធ (២៧ កញ្ញា) មុនការជជែកដេញដោលបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ លើកទីពីរ ដើម្បីបង្ហាញការគាំទ្រដល់អតីតប្រធានាធិបតី ដែលបានសម្រេចចិត្តមិនចូលរួមក្នុងព្រឹត្តការណ៍នេះ។ក្រុមអ្នកយុទ្ធសាស្ត្រគណបក្សបាននិយាយថា គូប្រជែងរបស់លោកត្រាំ បានអស់ពេលដើម្បីបញ្ឈប់ការឈានទៅមុខរបស់លោក ទៅកាន់ការតែងតាំងបេក្ខជនប្រធានាធិបតីសាធារណរដ្ឋឆ្នាំ២០២៤ លុះត្រាតែមានជម្រើសច្បាស់លាស់នៅក្នុងការជជែកដេញដោលលើកទីពីរ របស់ពួកគេនៅយប់ថ្ងៃពុធ។ បេក្ខជនមកពីគណបក្សសាធារណរដ្ឋចំនួនប្រាំពីររូប នឹងឡើងលើឆាកសម្រាប់ការជជែកដេញដោល ដែលចាប់ផ្តើមនៅម៉ោង៩យប់ម៉ោងក្នុងស្រុក ដែលត្រូវនឹងម៉ោង១:០០យប់ឈានចូលថ្ងៃព្រហស្បតិ៍ (ម៉ោងសកល) នៅស្ថាប័នមូលនិធិបេក្ខជនប្រធានាធិបតី Ronald Reagan នៅទីក្រុង Simi Valley រដ្ឋកាលីហ្វ័រនីញ៉ា។ បណ្ដាបេក្ខជនប្រធានាធិបតីជាច្រើនរូប កំពុងប្រជែងជាមួយលោកត្រាំ ដើម្បីក្លាយជាបេក្ខភាពរបស់គណបក្សខ្លួន ក្នុងការប្រឈមមុខនឹងលោកប្រធានាធិបតី ចូ បៃដិន ដែលជាបេក្ខភាពគណបក្សប្រជាធិបតេយ្យសន្មត នៅក្នុងការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ៕

អាមេរិកអនុញ្ញាតឲ្យពលរដ្ឋអ៊ីស្រាអែល ធ្វើដំណើរទៅសហរដ្ឋអាមេរិក ដោយពុំចាំបាច់មានទិដ្ឋាការ ខណៈដែលអ៊ីស្រាអែលចូលរួមជាមួយក្រុមជម្រើសនៃប្រទេសមួយចំនួន

2023/09/28 01:13:09 pm        124
រដ្ឋបាលលោក បៃដិន កំពុងទទួលយកអ៊ីស្រាអែលចូលទៅក្នុងក្រុមជម្រើសនៃក្រុមប្រទេស ដែលពលរដ្ឋត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដោយមិនចាំបាច់ទទួលបានទិដ្ឋាការជាមុន។ការសម្រេចចិត្ត ដែលបានប្រកាសកាលពីថ្ងៃពុធនេះ កើតឡើង បើទោះបីជាមានការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោនអំពីការប្រព្រឹត្តរបស់រដ្ឋាភិបាលអ៊ីស្រាអែលទៅលើជនជាតិអាមេរិក-ប៉ាឡេស្ទីន និងជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) ដែលបានបង្កជម្លោះជាញឹកញាប់ជាមួយរដ្ឋបាលលោកបៃដិន។នៅក្រោមកម្មវិធីលើកលែងនេះ ជនជាតិអ៊ីស្រាអែល នឹងអាចធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកសម្រាប់គោលបំណងអាជីវកម្ម ឬលំហែកាយបានរហូតដល់ ៩០ថ្ងៃ ដោយពុំចាំបាច់មានទិដ្ឋាការ ដោយគ្រាន់តែចុះឈ្មោះជាមួយប្រព័ន្ធអេឡិចត្រូនិចសម្រាប់ការអនុញ្ញាតការធ្វើដំណើរ។ ប៉ុន្តែទោះបីជាពួកគេត្រូវបានអនុញ្ញាតឲ្យ ធ្វើដំណើរក្រោមប្រព័ន្ធនោះក៏ដោយ ក៏មន្ត្រីសហរដ្ឋអាមេរិកនៅអាកាសយានដ្ឋាន នៅតែអាចរារាំងពួកគេមិនឲ្យចូលប្រទេសនេះបានដែរ។ប្រទេសអ៊ីស្រាអែល បាននឹងកំពុងប្រឈមមុខនឹងថ្ងៃផុតកំណត់នៅថ្ងៃសៅរ៍ ដែលជាចុងបញ្ចប់នៃឆ្នាំថវិការបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីទទួលបានការអនុញ្ញាតឲ្យចូលកម្មវិធីនេះ ដោយមិនចាំបាច់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់សិទ្ធិទទួលបាន នៅឆ្នាំក្រោយនោះទេ។

កោះតៃវ៉ាន់បង្ហាញនាវាមុជទឹកថ្មី ដើម្បីទប់ទល់ប្រទេសចិន

2023/09/28 12:58:43 pm        122
កោះតៃវ៉ាន់ បានបង្ហាញនាវាមុជទឹកផលិតក្នុងស្រុកលើកដំបូងរបស់ខ្លួន ខណៈកោះនេះពង្រឹងការការពារប្រឆាំងការវាយប្រហាររបស់ប្រទេសចិន។ មេដឹកនាំលោកស្រី Tsai Ing-wen បានអញ្ជើញជាអធិបតីក្នុងពិធីបង្ហាញនាវាមុជទឹកថ្មី នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងទីក្រុងកំពង់ផែ Kaohsiung ។ មន្ត្រីសហរដ្ឋអាមេរិក បានព្រមានថា ប្រទេសចិន អាចប្រើសមត្ថភាពផ្នែកយោធា ក្នុងការបង្កើនការឈ្លានពានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ កោះតៃវ៉ាន់ ជាកោះស្វ័យគ្រប់គ្រង ដែលប្រទេសចិនចាត់ទុកថា ជាខេត្តរបស់ខ្លួន ហើយបានប្តេជ្ញាទាមទារសិទ្ធិក្រសោបយកមកវិញនៅថ្ងៃណាមួយ។ អ្នកសង្កេតការណ៍ភាគច្រើន ជឿថា ប្រទេសចិននឹងមិនវាយប្រហារទៅលើកោះនេះភ្លាមៗនោះទេ ហើយទីក្រុងប៉េកាំងបាននិយាយថា ខ្លួនស្វែងរក ការបង្រួបបង្រួមដោយសន្តិវិធីជាមួយកោះតៃវ៉ាន់។ ប៉ុន្តែទន្ទឹមនឹងនេះ ប្រទេសចិនបាន ព្រមានកោះតៃវ៉ាន់ចំពោះការប្រកាសឯករាជ្យជាផ្លូវការ និងមានការគាំទ្រពីបរទេសណាមួយ។ ប្រទេសនេះបានព្យាយាមកាន់តែខ្លាំងឡើង ដើម្បីដាក់សម្ពាធលើកោះនេះ ដោយមានសមយុទ្ធយោធារបស់ខ្លួននៅច្រកសមុទ្រតៃវ៉ាន់ រួមទាំងការធ្វើសមយុទ្ធជាច្រើននៅក្នុងខែនេះ។លោកស្រី Tsai បាននិយាយខណៈលោកស្រីឈរនៅពីមុខនាវាមុជទឹកដែលមានរូបទង់ជាតិកោះតៃវ៉ាន់ថា «ប្រវត្តិសាស្ត្រនឹងចងចាំជារៀងរហូតនៅថ្ងៃនេះ»។ លោកស្រីនិយាយបន្ថែមថា គំនិតនៃនាវាមុជទឹកផលិតក្នុងស្រុកកាលពីពេលមុនត្រូវបានគេចាត់ទុកថា «ជាកិច្ចការមិនអាចទៅរួច ប៉ុន្តែយើងបានធ្វើវា»។យោងតាមមន្ត្រីយោធាបានឱ្យដឹងថា នាវាមុជទឹកដើរដោយថាមពលប្រេងម៉ាស៊ូតតម្លៃ ១,៥៤ពាន់លានដុល្លារ នឹងដំណើរការសាកល្បងជាច្រើនលើក ហើយនឹងត្រូវបញ្ជូនទៅឱ្យកងទ័ពជើងទឹកនៅចុងឆ្នាំ ២០២៤ ។

នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ អញ្ជើញទទួល និងប្រគល់មជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះ ដោយសារការជួញដូរ

2023/09/28 12:53:32 pm        127
ភ្នំពេញ៖ បន្ទាប់ពីជួបពិភាក្សាការងារទ្វេភាគីរួចហើយនោះ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញទទួល និងប្រគល់មជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះ ដោយសារការជួញដូរ។មជ្ឈមណ្ឌលនេះ ត្រូវបានសាងសង់ឡើងក្រោមលជំនួយរបស់រាជរដ្ឋាភិបាលថៃ ដែលមានតម្លៃជាង ២,៣លានដុល្លារអាមេរិក។ មជ្ឈមណ្ឌលសំចតសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ក្រុមងាយរងគ្រោះនៅក្រុង ប៉ោយប៉ែត ត្រូវបានសាងសង់ឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ការបង្កើតឱ្យមានមជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះ ដោយសារ ការជួញដូរនេះ ជាការបង្ហាញឱ្យឃើញនូវ ស្មារតីរាជរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងការជួញដូរកម្លាំងពលកម្ម។ ជាពិសេសជួយដល់ពលរដ្ឋរងគ្រោះពីការជួញដូរនេះ៕

រុស្ស៊ីចោទអាមេរិកពីការជំរុញទំនាក់ទំនងរវាងអ៊ីស្រាអែល និងអារ៉ាប់ នៅមុនកិច្ចព្រមព្រៀងសន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីន

2023/09/28 12:39:09 pm        217
ប្រទេសរុស្ស៊ី បានចោទប្រកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធថា បានលើកកម្ពស់ការធ្វើប្រក្រតីភាពទំនាក់ទំនងរបស់អ៊ីស្រាអែលជាមួយបណ្តាប្រទេសអារ៉ាប់ និងគេចចេញពីគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់ ដែលបានចាប់ផ្តើមដោយអារ៉ាប៊ីសាអ៊ូឌីតក្នុងឆ្នាំ ២០០២ ដែលអំពាវនាវឲ្យមានការដោះស្រាយជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន មុនពេលមានការទទួលស្គាល់ការទូតណាមួយរបស់អ៊ីស្រាអែល។សេចក្តីថ្លែងការណ៍របស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិលោក វ៉ាស៊ីលី ណេបេនហ្សៀ (Vassily Nebenzia) នៅឯកិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាសន្តិសុខUN ស្តីពីមជ្ឈិមបូព៌ា ក៏បានរិះគន់អារ៉ាប៊ីសាអ៊ូឌីត ដោយមិនបញ្ចេញឈ្មោះចំពោះការបន្តការបង្កើតទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ខណៈពេលដែលកំពុងចាត់វិធានការ «ឈ្លានពានខុសច្បាប់» រួមទាំងការពង្រីក«មិនធ្លាប់មានពីមុនមកនៃការតាំងទីលំនៅ នៅលើទឹកដីដែលសន្មតថា ជាផ្នែកមួយនៃរដ្ឋប៉ាឡេស្ទីនឯករាជ្យ។លោក ណេបេនហ្សៀ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការធ្វើប្រក្រតីភាព ទំនាក់ទំនងអារ៉ាប់-អ៊ីស្រាអែល នៅពេលដែលក្របខ័ណ្ឌច្បាប់អន្តរជាតិ «ជាក់ស្តែង» សម្រាប់ដំណោះស្រាយសន្តិភាពអ៊ីស្រាអែល និងប៉ាឡេស្ទីន កំពុងត្រូវបានបំផ្លាញ មិនត្រឹមតែជៀសផុតពី«ភាពសមហេតុផលនៃគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់ប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យមានផលប៉ះពាល់ដល់ «ក្តីសង្ឃឹម ចំពោះ ការស្តារឡើងវិញនូវការចរចាដោយផ្ទាល់រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល» ដើម្បីសម្រេចបានសន្តិភាព និងដំណោះស្រាយរដ្ឋពីរ ដែលបានស្វះស្វែងរកជាយូរមកហើយចំពោះជម្លោះ ដែលមានអាយុកាលរាប់ទសវត្សរ៍របស់ពួកគេ។

លោក Biden និយាយថា ការបិទរដ្ឋាភិបាលអាចបញ្ចៀសបាន

2023/09/28 12:24:05 pm        100
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ ថា ការបិទរដ្ឋាភិបាល អាចបញ្ចៀសបាន។ លោក Biden បានថ្លែងលើកឡើងពីការងារសំខាន់ៗជាច្រើន ដែលអាចរងផលប៉ះពាល់ លើផ្នែកវិទ្យាសាស្ត្រ និងសុខាភិបាល នៅមុខក្រុមវិទ្យសាស្ត្រមួយក្រុមនិងក្រុមទីប្រឹក្សាបច្ចេកវិទ្យា ក្នុងទីក្រុង San Francisco រដ្ឋកាលីហ្វ័រនីញ៉ា។ប្រធានសភាសហរដ្ឋអាមេរិកមកពីគណបក្សសាធារណៈរដ្ឋលោក Kevin McCarthy កាលពីថ្ងៃពុធបានច្រានចោលសេចក្តីស្នើច្បាប់ផ្តល់មូលនិធិបណ្តោះអាសន្ន ដែលទៅដល់ព្រឹទ្ធសភា នាំឲ្យទីក្រុងវ៉ាស៊ីនតោនខិតកាន់តែជិតទៅរកការបិទដោយផ្នែកលើកទី៤ នៃរដ្ឋាភិបាលអាមេរិក ក្នុងមួយទសវត្សរ៍មកនេះដែលនៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ។បញ្ហានេះនឹងនាំទៅរកការបញ្ឈប់ពីការងារបុគ្គលិកសហព័ន្ធរាប់សែននាក់ និងការផ្អាកសេវា​រដ្ឋាភិបាល​ជាបន្តបន្ទាប់ ចាប់ពីការផ្សាយទិន្នន័យសេដ្ឋកិច្ចរហូតដល់​អត្ថប្រយោជន៍​អាហារូបត្ថម្ភ លុះត្រាតែសភារៀបចំអនុម័តសេចក្តីព្រៀងច្បាប់មូលនិធិ ដែលប្រធានាធិបតីលោក Joe Biden គណបក្សប្រជាធិបតេយ្យ នឹងចុះហត្ថលេខាចូលជាច្បាប់។

ប្រទេសម៉ិកស៊ិក អំពាវនាវឲ្យមានកិច្ចប្រជុំ ក្នុងពេលមានការកើនឡើងការធ្វើអន្តោប្រវេសន៍

2023/09/28 12:13:59 pm        91
ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោក Andres Manuel Lopez Obrador កាលពីថ្ងៃពុធបានអំពាវនាវឲ្យមានកិច្ចប្រជុំប្រចាំតំបន់ដើម្បីពិភាក្សាពីការធ្វើអន្តោប្រវេសន៍ ខណៈមនុស្សកើនឡើងខ្ពស់ព្យាយាមឆ្លងកាត់ដោយគ្រោះថ្នាក់ឆ្លងកាត់តំបន់ Darien Gap ។ លោកនិយាយថា ផែនការរួមគឺត្រូវការ មិនត្រឹមតែការពារជនអន្តោប្រវេសន៍ប៉ុណ្ណោះទេ ថែមទាំងប្រយុទ្ធប្រឆាំងមូលហេតុឬសគល់ ដែលបង្ខំឲ្យមនុស្សជាច្រើនមកពីប្រទេសវ៉េណេស៊ុយអេឡា គុយបា និងបណ្តាប្រទេសនៅអាមេរិកកណ្តាល ចាកចេញពីលំនៅឋានរបស់ពួកគេ។ ពួកគេភាគច្រើន បានឆ្លងកាត់ប្រទេសម៉ិកស៊ិក ហើយយើងត្រូវថែទាំជនអន្តោប្រវេសន៍និងការពារពួកគេ។ ប៉ុន្តែយើងត្រូវបញ្ចៀសការកើនឡើងលំហូរជនអន្តោប្រវេសន៍ព្រោះមានហានិភ័យច្រើន។ លោក Obrador និយាយថាកិច្ចប្រជុំ នឹងកើតមានឡើងប្រហែលជា១០ថ្ងៃទៀត ជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសអាមេរិកឡាទីនចំនួន១០។កាលពីថ្ងៃអង្គារ អាជ្ញាធរអន្តោប្រវេសន៍របស់រដ្ឋាភិបាលម៉ិកស៊ិក បាននិយាយថាខ្លួន បានដាក់ពង្រាយរថយន្តក្រុង និងរថយន្តដឹកអ្នកដំណើរជាង២៦០គ្រឿង ដើម្បីបំបែកជនអន្តោប្រវេសន៍ជាង៨.០០០នាក់ពីទីក្រុង Tapachula ភាគខាងត្បូង ជិតព្រំដែនជាមួយប្រទេសហ្គាតេម៉ាឡា ទៅកាន់ផ្នែកផ្សេងទៀតរបស់ប្រទេស។ កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះចំនួនជនអន្តោប្រវេសន៍ដ៏ច្រើន បានឆ្លងកាត់ចូលទៅសហរដ្ឋអាមេរិកពីប្រទេសម៉ិកស៊ិក ដែលកំពុងដាក់សម្ពាធលើរដ្ឋបាលលោក Biden ផ្តើមចេញពីលំហូរមនុស្សជាច្រើន ខណៈការប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ចាប់ផ្តើមឡើងកម្តៅ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ

2023/09/28 11:58:59 am        213
នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ចំពោះ​ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ក្នុង​ឱកាស​ដែល​ឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ការ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​ថៃ ឯកឧត្តម សេដ្ឋា ថា​វី​ស៊ីន នៅ​ថ្ងៃទី​ ២៨ នេះ ជាការ​ឆ្លើយតប​តាម​ការអញ្ជើញ​ពី​សំណាក់​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ា​ណែ​ត​។​ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​ ក្នុងឱកាស​នេះ​នឹង​​ជំរុញ​នូវ​ការពង្រឹង​ទំនាក់ទំនង​ដែលមាន​ស្រាប់ ​និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង ២ ​ឱ្យ​កាន់​ល្អប្រសើរ​ឡើងលើ​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌​ជាដើម និង​ពង្រឹង​​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​ ផងដែរ​៕

កូរ៉េខាងជើងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ស្តីពីគោលនយោបាយនុយក្លេអ៊ែរ ដោយលើកឡើងពីការបង្កហេតុរបស់អាមេរិក

2023/09/28 11:52:37 am        76
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (២៨ កញ្ញា) នេះថា ប្រទេសកូរ៉េខាងជើង បានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបញ្ជាក់គោលនយោបាយរបស់ខ្លួនលើកម្លាំងនុយក្លេអ៊ែរ ខណៈមេដឹកនាំរបស់ប្រទេសនេះបានសន្យាថា នឹងពន្លឿនការផលិតអាវុធនុយក្លេអ៊ែរ ដើម្បីទប់ស្កាត់នូវអ្វីដែលលោកហៅថា ការបង្កហេតុរបស់សហរដ្ឋអាមេរិក។ទីភ្នាក់ងារព័ត៌មាន KCNA បាននិយាយថា សភារបស់កូរ៉េខាងជើង ដែលជាសភាឧត្តមប្រជាជន បានអនុម័តជាឯកច្ឆ័ន្ទនៅក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃពុធ លើកំណែទម្រង់រដ្ឋធម្មនុញ្ញក្នុងការចែងថា កូរ៉េខាងជើង «អភិវឌ្ឍអាវុធនុយក្លេអ៊ែរកម្រិតខ្ពស់» ដើម្បីធានា «សិទ្ធិរស់រានមានជីវិត» និង «រារាំងសង្គ្រាម»។មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យ «បង្កើនការផលិតអាវុធនុយក្លេអ៊ែរ និងការធ្វើពិពិធកម្មមធ្យោបាយនៃការវាយប្រហារនុយក្លេអ៊ែរ ព្រមទាំងការដាក់ពង្រាយសព្វាវុធទាំងនោះនៅក្នុងសេវាកម្មផ្សេងៗគ្នា» ផងដែរ ដោយនិយាយថា សហរដ្ឋអាមេរិកបានឈានទៅដល់ការបង្កហេតុខាងយោធារបស់ខ្លួន ជាមួយនឹងសមយុទ្ធ និងការដាក់ពង្រាយទ្រព្យសម្បត្តិយុទ្ធសាស្ត្រនៅក្នុងតំបន់នេះ។វិសោធនកម្មនេះ កើតឡើងរយៈពេលមួយឆ្នាំ បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានកំណត់ជាផ្លូវការ នៅក្នុងច្បាប់នៃសិទ្ធិក្នុងការប្រើប្រាស់ការវាយប្រហារនុយក្លេអ៊ែរជាមុនដើម្បីការពារខ្លួន ដោយជាវិធានការមួយដែលលោក គីម បាននិយាយថា នឹងធ្វើឱ្យស្ថានភាពនុយក្លេអ៊ែររបស់ខ្លួន «កាន់តែខ្លាំងក្លាមិនអាចទប់ទល់បាន»។ លោក គីម បានជំរុញក្រុមមន្ត្រី ឱ្យលើកកម្ពស់បន្ថែមទៀតនូវសាមគ្គីភាព ជាមួយប្រទេសដែលឈរប្រឆាំងនឹងសហរដ្ឋអាមេរិក ដោយបានរិះគន់កិច្ចសហប្រតិបត្តិការត្រីភាគីរវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនថាជា «អង្គការណាតូក្នុងទម្រង់អាស៊ី»៕

អវកាសយានិក NASA ត្រឡប់មកផែនដីវិញ ក្រោយបំបែកកំណត់ត្រាការហោះហើរក្នុងលំហអាកាស

2023/09/28 11:49:14 am        136
យាន Soyuz MS-23 ដឹកអវកាសយានិកអាមេរិកឈ្មោះ Frank Rubio របស់អង្គការណាសា និងអវកាសយានិករុស្ស៊ីពីរនាក់ទៀត បានត្រឡប់មកផែនដីវិញហើយ។ ពួកគេបានចំណាយពេល៣៧១ថ្ងៃនៅក្នុងទីអវកាស ដោយលោក Rubio បានបង្កើតកំណត់ត្រាថ្មីមួយ សម្រាប់ការហោះហើរអវកាសបន្តវែងបំផុតដោយជនជាតិអាមេរិក។ បេសកកម្មនេះ ជាការធ្វើដំណើរអវកាសដំបូងរបស់លោក Rubio ហើយបានចាប់ផ្តើមកាលពីខែកញ្ញា ឆ្នាំ២០២២។បេសកកម្មរបស់លោក Rubio នៅលើស្ថានីយអវកាសអន្តរជាតិ រួមមានការសាកល្បងការថែសួនក្នុងលំហ សាកល្បងរបបអាហារលំហដែលសម្បូរសារធាតុចិញ្ចឹម និងប្រើប្រាស់ម៉ាស៊ីន 3D ក្នុងការតឆ្អឹងខ្ចីជង្គង់ផងដែរ។ ការត្រឡប់មកផែនដីវិញរបស់លោក រួមជាមួយនឹងអវកាសយានិករុស្ស៊ី លោក Sergey Prokopyev និងលោក Dmitry Petelin គឺបានយឺតយ៉ាវរយៈពេលប្រាំមួយខែ ដោយសារតែយានអវកាសដំបូងរបស់ពួកគេបានលេចធ្លាយ ដូច្នេះត្រូវតែបញ្ជូនអ្នកជំនួស ដើម្បីយកពួកគេមកផែនដីវិញផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីតាលីស៊ើបអង្កេតការឃុំខ្លួនសកម្មជនកងនាវាជំនួយ ពីសំណាក់អ៊ីស្រាអែល
05/04/2026 08:05 PM
បងប្រុស៖ ម្ចាស់ពានរង្វាន់ណូបែល លោកស្រី Mohammadi ត្រូវការការព្យាបាលបេះដូងបន្ទាន់ នៅអ៊ីរ៉ង់
05/04/2026 08:05 PM
​ អារ៉ាប់រួម បញ្ជាក់ថា អ៊ីរ៉ង់បានបាញ់យានដ្រូនទៅលើនាវាដឹកប្រេង នៅច្រកសមុទ្រ Hormuz
05/04/2026 07:05 PM
បេសកជនក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump នឹងពិភាក្សាជាមួយមន្ត្រីអ៊ីស្រាអែល ពាក់ព័ន្ធការរឹតបន្តឹង នៅហ្កាហ្សា
05/04/2026 07:05 PM
រុស្ស៊ីនឹងឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការបណ្តេញអ្នកការទូតដោយអូទ្រីស
05/04/2026 07:05 PM
អ៊ីរ៉ង់ជំរុញឲ្យនាវាជៀងវាងការចូលទៅក្នុងច្រកសមុទ្រហ័រមូស ដោយគ្មានការអនុញ្ញាតពីទីក្រុងតេអេរ៉ង់
05/04/2026 07:05 PM
សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
05/04/2026 07:05 PM
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
05/04/2026 07:05 PM
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
05/04/2026 07:05 PM
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី
05/04/2026 07:05 PM