ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

ឪពុកម្តាយជនជាតិអ៊ុយក្រែន ត្រូវបានអញ្ជើញឲ្យមកយកកូនរបស់ពួកគេពីប្រទេសរុស្ស៊ី ត្រឡប់ទៅវិញ

2023/09/25 10:37:15 am        163
អ៊ុយក្រែន៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បានអញ្ជើញឪពុកម្តាយជនជាតិអ៊ុយក្រែនឲ្យ«មកយកកូនរបស់ពួកគេ» ដែលយកពីអ៊ុយក្រែន ត្រឡប់ទៅវិញ ចំពេលមានសង្រ្គាម ដែលកំពុងបន្តនោះ។អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) បានថ្លែងនៅក្នុងសុន្ទរកថាក្នុងអំឡុងពេលបើកការពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃពុធកន្លងទៅថា ភ័ស្តុតាងនៃការរំលោភសិទ្ធិមនុស្សដ៏គួរឲ្យតក់ស្លុត និងរីករាលដាលកាន់តែខ្លាំង ក្នុងអំឡុងពេលសង្គ្រាមអ៊ុយក្រែន ត្រូវបានចងក្រងជាឯកសារ ដោយទីភ្នាក់ងារUN។ការរំលោភសិទ្ធិមនុស្សទាំងនោះរួមមាន«អំពើហិង្សាផ្លូវភេទដែលទាក់ទងនឹងជម្លោះ»ក៏ដូចជា «ការឃុំខ្លួនតាមទំនើងចិត្ត» និង ការប្រហារជីវិតភ្លាមៗ»ដែលត្រូវបានអនុវត្តភាគច្រើនដោយកងទ័ពរុស្ស៊ី។លោកហ្គុយតឺរេស ក៏បានថ្កោលទោសចំពោះការបញ្ជូនដោយបង្ខំនូវជនស៊ីវិលអ៊ុយក្រែន រួមទាំងកុមារ ទៅកាន់ទឹកដី ក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ឬ ទៅសហព័ន្ធរុស្ស៊ី។លោកឡាវ៉រូវ បានឆ្លើយតបទៅនឹងការអធិប្បាយរបស់លោក ហ្គុយតឺរេស ក្នុងអំឡុកិច្ចប្រជុំសួរនិងឆ្លើយដ៏វែងជាមួយអ្នកសារព័ត៌មាន ដែលត្រូវបានចាក់ផ្សាយដោយក្រសួងការបរទេសរបស់រុស្ស៊ីនៅលើTwitter។ ក្នុងសុន្ទរកថានោះ លោកឡាវរ៉ូវ ក៏បាននិយាយថា សហរដ្ឋអាមេរិកកំពុងតែធ្វើសង្រ្គាមដោយផ្ទាល់ជាមួយប្រទេសរុស្ស៊ី៕

អភិបាលក្រុង៖ រដ្ឋតិចសាស់ កំពុងស្ថិតនៅចំណុចបំបែកមួយ ខណៈជនអន្តោប្រវេសន៍សម្រុកចូលព្រំដែន

2023/09/25 10:33:40 am        114
អាមេរិក៖ ការកើនឡើងនៃជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក ពីប្រទេសម៉ិកស៊ិក បានធ្វើឲ្យទីក្រុង អ៊ែល ប៉ាសូ (El Paso) ក្នុងរដ្ឋតិចសាស់ កំពុងស្ថិតនៅក្នុង «ចំណុចបំបែក» ដែលមិនអាចគ្រប់គ្រងបាន ដោយមានមនុស្សជាង២.០០០នាក់ក្នុងមួយថ្ងៃ ស្វែងរកសិទ្ធិជ្រកកោន ដែលលើសពីសមត្ថភាពក្នុងការផ្ដល់ជម្រក និងកង្វះខាតធនធានរបស់ទីក្រុងមួយនេះ នេះបើយោងតាមអភិបាលក្រុងបាននិយាយកាលពីថ្ងៃសៅរ៍ (២៣ កញ្ញា)។ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនមកពីប្រទេសវេណេហ្ស៊ុយអេឡា ដ៏ច្រើនលើសលុប គឺជាផ្នែកមួយនៃការកើនឡើងដ៏ធំនៃជនអន្តោប្រវេសន៍ ដែលបានធ្វើដំណើរតាមផ្លូវគ្រោះថ្នាក់នៅលើឡានក្រុង និងរថភ្លើងដឹកទំនិញទៅកាន់ទីក្រុងព្រំដែនម៉ិកស៊ិក ក្បែរទីក្រុង San Diego រដ្ឋកាលីហ្វ័រនីញ៉ា ព្រមទាំងទីក្រុង អ៊ែល ប៉ាសូ និងទីក្រុង Eagle Pass របស់រដ្ឋតិចសាស់ ផងដែរ។អភិបាលក្រុង លោក Oscar Leeser បានប្រាប់សន្និសីទសារព័ត៌មានថា ទីក្រុង អ៊ែល ប៉ាសូ គ្រោងនឹងបើកទីជម្រកថ្មី ហើយកាលពីថ្ងៃសៅរ៍បានជួលឡានក្រុងចំនួន៥គ្រឿង ដើម្បីដឹកជនអន្តោប្រវេសន៍ទៅកាន់ទីក្រុង ញ៉ូវ យ៉ក ទីក្រុង Chicago និងទីក្រុង Denver ដោយបានបន្ថែមថា ប្រព័ន្ធអន្តោប្រវេសន៍សហរដ្ឋអាមេរិកទាំងមូលត្រូវបានខូចខាតហើយ។អភិបាលរដ្ឋតិចសាស់ និងរដ្ឋហ្វ្លរីដា របស់គណបក្សសាធារណរដ្ឋ ត្រូវបានគេរិះគន់ចំពោះការបញ្ជូនជនអន្តោប្រវេសន៍ទៅកាន់ទីក្រុងនានា ដែលគេយល់ថាជាទីក្រុងសេរី ដូចជាញូវយ៉ក និងសាក្រាម៉ង់តូ ជាដើម។ ប៉ុន្តែលោក Leeser ដែលជាអ្នកប្រជាធិបតេយ្យ បាននិយាយថា ជនអន្តោប្រវេសន៍ទាំងអស់នៅលើឡានក្រុង អ៊ែល ប៉ាសូ កំពុងធ្វើដំណើរដោយស្ម័គ្រចិត្តទៅកាន់ទីក្រុងដែលពួកគេជ្រើសរើស៕

មនុស្ស៤ម៉ឺននាក់ តវ៉ាប្រឆាំងនឹងការលើកលែងទោសដល់ក្រុមផ្ដាច់ខ្លួនកាតាឡាន់ នៅប្រទេសអេស្ប៉ាញ

2023/09/25 10:30:36 am        145
អេស្ប៉ាញ៖ ប្រជាជនអេស្ប៉ាញរាប់ម៉ឺននាក់ បានតវ៉ានៅទីក្រុងម៉ាឌ្រីដ កាលពីថ្ងៃអាទិត្យ (២៤ កញ្ញា) ប្រឆាំងនឹងផែនការដែលអាចធ្វើទៅបាន ដោយនាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសនេះ លោក Pedro Sanchez ក្នុងការផ្តល់ការលើកលែងទោសដល់ក្រុមផ្ដាច់ខ្លួនកាតាឡាន់ ដើម្បីរក្សាតំណែងរបស់ខ្លួន បន្ទាប់ពីការបោះឆ្នោតដែលលោកមិនបានទទួលជ័យជម្នះ។ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងអភិរក្សនិយម គឺបក្សប្រជាជនអេស្ប៉ាញ (PP) បានការគ្រវីទង់ជាតិ និងធ្វើដំណើរមកពីទូទាំងប្រទេសអេស្ប៉ាញ ដើម្បីចូលរួមការជួបជុំនៅ ទីក្រុងម៉ាឌ្រីដ។ ក្រុមអាជ្ញាធរបានប៉ាន់ប្រមាណថា ទំហំហ្វូងមនុស្សទាំងនោះមានចំនួន៤០.០០០នាក់។លោក Sanchez ដែលបានជាប់ឆ្នោតក្នុងលំដាប់ទីពីរ កាលពីខែកក្កដា អាចបន្តកាន់តំណែងរបស់ខ្លួនបន្តទៀត ប្រសិនបើលោកឈ្នះការគាំទ្រពីអតីតមេដឹកនាំក្រុមផ្ដាច់ខ្លួន កាតាឡាន់ ដែលបាននិរទេសខ្លួន គឺលោក Carles Puigdemont ដែលគណបក្សរបស់ក្រុមផ្ដាច់ខ្លួនមួយនេះ គ្រប់គ្រងអាសនៈចំនួនប្រាំពីរនៅក្នុងសភាផងដែរ៕

អ្នកស្រុកក្នុងតំបន់សំណង់មិនរៀបរយនៅប្រេស៊ីល កំពុងជួបការលំបាកក្នុងការទប់ទល់នឹងរលកកម្ដៅក្នុងរដូវរងា

2023/09/25 10:27:38 am        130
ប្រេស៊ីល៖ កាលពីថ្ងៃអាទិត្យ (២៤ កញ្ញា)នៅតំបន់សំណង់មិនរៀបរយក្នុងទីក្រុង Rio de Janeiro របស់ប្រទេសប្រេស៊ីល អ្នកស្រុកមានការបារម្ភពីបម្រែបម្រួលអាកាសធាតុ និងអ្នកខ្លះទៀតហាក់ដូចជាមិនភ្ញាក់ផ្អើលនឹងអាកាសធាតុដ៏ក្ដៅនេះទេ ដោយមានមនុស្សជាច្រើនបានស្វែងរកវិធីដើម្បីធ្វើឲ្យមានភាពត្រជាក់ ខណៈដែលរលកកម្ដៅបានវាយប្រហារប្រទេសប្រេស៊ីល ចាប់តាំងពីសប្តាហ៍ចុងក្រោយនៃរដូវរងាមក។នៅតំបន់សំណង់មិនរៀបរយ Parque Esperanca អ្នកស្រុកបានប្រមូលផ្តុំគ្នានៅក្នុងអាងហែលទឹកដើម្បីទប់ទល់នឹងកម្ដៅក្នុងទីក្រុង Rio ជាទីដែលស៊ីតុណ្ហភាពបានឡើងដល់កម្រិត៣៨អង្សាសេ កាលពីថ្ងៃអាទិត្យ នេះបើយោងតាមវិទ្យាស្ថានជាតិឧតុនិយម (Inmet) ។អ្នកស្រុកមកពីតំបន់សំណង់មិនរៀបរយ Rocinha ក្នុងសង្កាត់ Maria Beatriz Gomes បាននិយាយថា ពួកគេបានទទួលរងពីបាតុភូតអាកាសធាតុដ៏ធ្ងន់ធ្ងរបំផុតទាំងនេះ ដោយសារតែលំនៅដ្ឋានចង្អៀត ដែលខ្វះការត្រួតពិនិត្យពីបញ្ហាអាកាសធាតុគ្រប់ប្រភេទ។កាលពីសប្តាហ៍មុន វិទ្យាស្ថានជាតិឧតុនិយម បានចេញការជូនដំណឹងពណ៌ក្រហមនៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេសប្រេស៊ីល រួមទាំងទីក្រុង Rio de Janeiro ដើម្បីព្រមានពីគ្រោះថ្នាក់នៃសីតុណ្ហភាពកើនឡើងចំនួន៥អង្សាសេ លើសពីមធ្យមភាគ ក្នុងសប្តាហ៍ចុងក្រោយនៃរដូវរងា។ រលកកម្ដៅដែលកំពុងបន្ត ត្រូវបានព្យាករណ៍ថានឹងបន្តរហូតដល់ថ្ងៃទី២៦ ខែកញ្ញា ខាងមុខនេះសម្រាប់ប្រទេសប្រេស៊ីលផងដែរ៕

ជម្លោះរវាង កូសូវ៉ូ និងស៊ែរប៊ី រីកកាន់តែធំ ជុំវិញសង្គ្រាមអាវុធនៅវិហារសាសនា អ៊ុតូដុកបណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់

2023/09/25 09:56:05 am        125
កូសូវ៉ូ៖កូសូវ៉ូ និងស៊ែរប៊ី បានចោទប្រកាន់ដាក់គ្នា ជុំវិញការប្រឈមយ៉ាងខ្លាំងរវាងក្រុមខ្មាន់កាំភ្លើងជនជាតិភាគតិចស៊ែរប៊ី និងនគរបាល នៅក្នុងប្រទេសកូសូវ៉ូ ភាគខាងជើង។ នគរបាលម្នាក់ និងខ្មាន់កាំភ្លើង៣នាក់ បានស្លាប់អំឡុងការឡោមព័ទ្ធវិហារសាសនា អ៊ុតូដុក (Orthodox)របស់ស៊ែរប៊ី នៅក្នុងភូមិបានជ៍ស្កា (Banjska)កាលពីថ្ងៃអាទិត្យ។ នាយករដ្ឋមន្ត្រី កូសូវ៉ូ លោកអាល់ ប៊ីន ឃើទី (Albin Kurti) បានចោទប្រកាន់ស៊ែរប៊ី ថាបានគាំទ្រ ក្រុមប្រដាប់អាវុធនេះ ។ ចំណែកលោកប្រធានាធិបតីស៊ែរប៊ី  អាឡេចសាន់ឌ័រ វ៉ូស៊ីក(Aleksandar Vucic) បាននិយាយថា ក្រុមមន្ត្រីកូសូវ៉ ត្រូវតែទទួលខុសត្រូវចំពោះការស្លាប់ទាំងនេះ។  លោកថា ខ្មាន់កាំភ្លើងដែលត្រូវបានសម្លាប់ ទាំង៣នាក់ គឺជាជនជាតិកូសូវ៉ូ។ ការប៉ះទង្គិចគ្នា កាលពីថ្ងៃអាទិត្យ ក្លាយជាភាពតានតឹង មួយក្នុងចំណោមភាពតានតឹងរីកកាន់តែធំបំផុតជាច្រើន នៅក្នុងប្រទេសកូសូវ៉ូ រយៈពេលជាច្រើនឆ្នាំមកនេះ និងបានកើតឡើងក្រោយមានភាពតានតឹងជាច្រើនខែមកនេះរវាងភាគីទាំង២។កូសូវ៉ូ បានប្រកាសឯករាជ្យកាលពីឆ្នាំ២០០៨ ប៉ុន្តែស៊ែរប៊ី រួមជាមួយសម្ព័ន្ធមិត្តសំខាន់ៗ របស់ទីក្រុងបេលក្រាដ គឺចិន និងរុស្ស៊ី ពុំបានទទួលស្គាល់ទេ។  ប្រជាពលរដ្ឋស៊ែរប៊ីភាគច្រើន ចាត់ទុកជាកន្លែងកំណើតទី៣នៃប្រទេសរបស់ខ្លួន ។ប៉ុន្តែ មនុស្ស១,៨លាននាក់ រស់នៅក្នុងប្រទេសកូសូវ៉ូ ៩២%ជា ជនជាតិភាគតិចអាល់បានី និង៦%ប៉ុណ្ណោះជាជនជាតិភាគតិចស៊ែរប៊ី៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដឹកនាំគណៈប្រតិភូត្រលប់មកដល់កម្ពុជាវិញហើយ

2023/09/25 09:43:07 am        213
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងញូយ៉ក សហរដ្ឋអាមេរិក មកដល់កម្ពុជាវិញនៅព្រឹកនេះ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

ប្រទេសអេត្យូពី អេហ្ស៊ីប និងស៊ូដង់ បន្តកិច្ចចរចាអំពីទំនប់ទឹកទន្លេនីល

2023/09/25 09:38:29 am        135
អេត្យូពី៖ ប្រទេសអេត្យូពី បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានចាប់ផ្តើមកិច្ចចរចាជុំទីពីរជាមួយអេហ្ស៊ីប និងស៊ូដង់ជុំវិញទំនប់ទឹកមេហ្គាដ៏ចម្រូងចម្រាស ដែលសាងសង់ដោយទីក្រុងអាឌីស អាបេបា (Addis Ababa) នៅពីខាងលើទន្លេនីល ដែលជាប្រភពនៃភាពតានតឹងដ៏យូរអង្វែង ក្នុងចំណោមប្រទេសទាំងបីនេះ។នៅក្នុងខែនេះ ប្រទេសអេត្យូពី បានប្រកាសពីការបញ្ចប់ការបំពេញទំនប់ទឹកបង្កើតថ្មីដ៏ធំរបស់អេត្យូពី ( Grand Ethiopian Renaissance Dam) លើកទី៤ និងចុងក្រោយដែលជំរុញឲ្យមានការថ្កោលទោសភ្លាមៗពីទីក្រុងគែរ ដែលបានចាត់ទុកការសម្រេចនេះថា ខុសច្បាប់។ប្រទេសអេហ្ស៊ីប និងស៊ូដង់ បារម្ភថា ទំនប់ទឹកដ៏ធំ ដែលមានតម្លៃ ៤.២ ពាន់លានដុល្លារ នឹងកាត់បន្ថយចំណែកទឹកទន្លេនីលយ៉ាងច្រើន ដែលពួកគេទទួលបាន ហើយបានស្នើសុំម្តងហើយម្តងទៀតឲ្យទីក្រុងអាឌីស អាបេបា បញ្ឈប់ការចាក់បំពេញទំនប់នេះ រហូតដល់កិច្ចព្រមព្រៀងមួយ ត្រូវបានសម្រេច។អស់រយៈពេលជាច្រើនឆ្នាំហើយ មានការខ្វែងគំនិតគ្នាលើបញ្ហានេះ ប្រធានាធិបតីអេហ្ស៊ីប អាប់ឌែល ហ្វាតាអាល់ ស៊ីស៊ី ( Abdel Fattah al-Sisi) និងនាយករដ្ឋមន្ត្រីអេត្យូពី លោកអាប៊ីយ អាមេដ ( Abiy Ahmed) បានព្រមព្រៀងគ្នា កាលពីខែកក្កដា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងក្នុងរយៈពេល ៤ខែ ដោយចាប់ផ្តើមការចរចាឡើងវិញ នៅខែសីហា៕

ទូរទស្សន៍ CTV៖ព័ត៌មានសម្ងាត់ដែលបានចែករំលែក ឲ្យទៅនាយករដ្ឋមន្ត្រីកាណាដាបញ្ជាក់ថាការស្លាប់មេដឹកនាំសាសនាស៊ីគ ពាក់ព័ន្ធនឹងឥណ្ឌា

2023/09/25 09:33:31 am        166
ឥណ្ឌា៖ ស្របពេលភាពជាប់គាំងខាងការទូតឡើងកម្ដៅកាន់តែខ្លាំងរវាងឥណ្ឌា និងកាណាដា ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅប្រទេសកាណាដា បានបញ្ជាក់ថា ព័ត៌មានចារកម្មអាមេរិក ដែលត្រូវបានចែករំលែករួចកន្លងមក បានផ្ដល់ដំណឹងដល់លោកនាយករដ្ឋមន្ត្រីកាណាដាលោកចាស្ទីន ទ្រូដូ (Justin Trudeau) ពីការជាប់ពាក់ព័ន្ធដែលអាចទៅរួចរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងករណីឃាតកម្មលើជនជាតិឥណ្ឌា មានសញ្ជាតកាណាដា ម្នាក់។ តាមការសម្ភាសន៍មួយនៅប៉ុស្តិ៍ទូរទស្សន៍ CTV News ដែលត្រូវចាក់ផ្សាយកាលពីថ្ងៃអាទិត្យជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក ដេវីដ ខូហិន (David Cohen) បាននិយាយថាការស៊ើបការណ៍សម្ងាត់នេះ បានមកពីបណ្តាញ Five Eyes ដែលរួមមានសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី នូវែលសេឡង់ និងកាណាដា។លោក Cohenបានប្រាប់សារព័ត៌មាន CTV News ថា មានការប្រាស្រ័យទាក់ទងគ្នាច្រើនរវាង កាណាដា និងសហរដ្ឋអាមេរិក អំពីរឿងនេះ។     ភាពតានតឹងរវាងប្រទេសឥណ្ឌា និងកាណាដា បានរីកកាន់តែធំ បន្ទាប់ពីលោក Trudeau និយាយថាមានការចោទប្រកាន់ដែលអាចទុកចិត្តបាន ពីការជាប់ពាក់ព័ន្ធទៅនឹងក្រុមទីភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា ចំពោះឃាតកម្មរបស់មេដឹកនាំផ្ដាច់ខ្លួនកាន់សាសនាស៊ីគ(Sikh) លោកហាឌីប ស៊ីញ នីចា (Hardeep Singh Nijjar)ក្នុងទីក្រុង វ៉ាន់កូវ៉ើ (Vancouver) ប្រទេសកាណាដា ដែលរុញឲ្យមានការផ្ទុះកំហឹងពីប្រទេសឥណ្ឌា ដែលតែងច្រានចោលការចោទប្រកាន់នេះរហូតមក។    លោក នីចា ដែលត្រូវបានបាញ់សម្លាប់នៅខាងក្រៅព្រះវិហារសាសនាស៊ីគ កាលពីខែមិថុនា បានធ្វើយុទ្ធនាការសម្រាប់ការបង្កើតស្រុកកំណើតឯករាជ្យរបស់សាសនាស៊ីគ ដែលគេហៅថា ខាលីស្តាន(Khalistan) ដែលប្រទេសឥណ្ឌាចាត់ទុករូបលោកជាភេរវករ។ ប្រទេសទាំង២ បានជួបភាពតានតឹងខ្លាំង ចាប់តាំងពីបានប្រកាសបណ្ដេញអ្នកការទូតជាន់ខ្ពស់ទៅវិញទៅមក ព្រមទាំង ប៉ះពាល់ដល់ការធ្វើដំណើរ ហើយប្រទេសឥណ្ឌា បានផ្អាកការចេញទិដ្ឋាការធ្វើដំណើរថ្មីសម្រាប់ប្រជាជនកាណាដា ៕

ពលរដ្ឋអាមេនីនៅតំបន់ជម្លោះណាហ្គ័រណូ-ការ៉ាបាក់ បានទៅប្រទេសខ្លួនវិញ ក្រោយបរាជ័យរបស់ក្រុមផ្ដាច់ខ្លួន

2023/09/25 09:29:54 am        161
អាមេនី៖ ក្រុមជនជាតិភាគតិចរស់នៅក្នុងតំបន់ជម្លោះណាហ្គ័រណូ-ការ៉ាបាក់ (Nagorno- Karabakh) បានចសម្រុកចាកចេញតាមរថយន្តកាលពីថ្ងៃអាទិត្យ ឆ្ពោះទៅដល់ប្រទេសអាមេនី បន្ទាប់ពីអាស៊ែរបៃហ្សង់ បានយកឈ្នះលើក្រុមអ្នកប្រយុទ្ធរបស់តំបន់ផ្ដាច់ខ្លួន ក្នុងជម្លោះដែលបានផ្ទុះឡើងជាបន្តបន្ទាប់ចាប់តាំងពីសម័យសហភាពសូវៀតមក។  មេដឹកនាំតំបន់ណាហ្គ័រណូ បានប្រាប់សារព័ត៌មាន Reuters ថាពលរដ្ឋអាមេនីចំនួន១២ម៉ឺននាក់រស់នៅក្នុងតំន់នេះពុំចង់រស់នៅទីនោះទេ ដោយសារការភ័យខ្លាចការធ្វើបាបពីអាស៊ែរបៃហ្សង់និងការបោសសម្អាតជនជាតិភាគតិច។ សេចក្ដីថ្លែងការណ៍មួយេរបស់រដ្ឋាភិបាលអាមេនី បាននិយាយថា មនុស្ស១.០៥០នាក់ បានឆ្លងព្រំដែនចូលទៅដល់ប្រទេសអាមេនី ពីតំបន់ណាហ្គ័រណូ-ការ៉ាបាក់ គិតត្រឹមម៉ោង១០យប់ថ្ងៃអាទិត្យ។  តំបន់ការ៉ាក់បាក់ របស់ប្រទេសអាមេនី ដែលជាដែនដីមួយត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកមួយរបស់ប្រទេសអាស៊ែរបៃហ្សង់ ប៉ុន្តែធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ត្រូវបានបង្ខំឲ្យមានបទឈប់បាញ់មួយកាលពីសប្ដាហ៍មុន បន្ទាប់ពីប្រតិបត្តិការយោធា២៤ម៉ោង ដោយកងកម្លាំងយោធាដ៏ច្រើនរបស់ប្រទេសអាស៊ែរបៃហ្សង់។ គួររម្លឹកថា អាមេនី និងអាស៊ែរបៃហ្សង់ បានប្រយុទ្ធគ្នាក្នុងសង្រ្គាម២ លើតំបន់រងការឡោមព័ទ្ធមួយនេះ រយៈពេល៣០ឆ្នាំមកហើយ ដោយអាស៊ែរបៃហ្សង់ដណ្ដើមដែនដីដ៏ធំនេះមកវិញ ទាំងនៅក្នុងនិងជុំវិញតំបន់ណាហ្គ័រណូ -ការ៉ាបាក់ ក្នុងជម្លោះរយៈពេល៦សប្ដាហ៍កាលពីឆ្នាំ២០២០៕

វ៉េណេហ្ស៊ុយអេឡាដណ្តើមបានពន្ធនាគារដែលអ្នកទោសសាងសង់អាងហែលទឹក ភោជនីយដ្ឋាន មកគ្រប់គ្រងវិញទាំងស្រុង

2023/09/25 09:17:33 am        231
វ៉េណេហ្ស៊ុយអេឡា៖ រដ្ឋាភិបាលវ៉េណេហ្ស៊ុយអេឡា បានអញ្ជើញអ្នកសារព័ត៌មានឲ្យទៅទស្សនាមជ្ឈមណ្ឌលសម្រាប់អប់រំឧក្រិដ្ឋជនតូកូរ៉ុន (Tocoron Penitentiary Center) ក្នុងរដ្ឋអារ៉ាបហ្គួ ( Aragua) កាលពីថ្ងៃសៅរ៍ ប៉ុន្មានថ្ងៃបន្ទាប់ពីកងកម្លាំងសន្តិសុខ បានដណ្តើមយកមកវិញនូវការគ្រប់គ្រងពន្ធនាគារ ដែលបានស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមជនអន្ធពាល អស់រយៈពេលជាច្រើនឆ្នាំ។ពន្ធនាគារតូកូរ៉ុន ដែលជាពន្ធនាគារដ៏ធំបំផុតមួយនៅក្នុងប្រទេសនេះ ពីមុនស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់អ្នកទោស ដែលភាគច្រើនជាសមាជិកនៃក្រុមឧក្រិដ្ឋជនឆ្លងដែនដ៏មានឥទ្ធិពល «Tren de Aragua» (Train of Aragua) ដែលដាក់ឈ្មោះតាមរដ្ឋដែលពន្ធនាគារតូកូរ៉ុន ស្ថិតនៅ នេះបើយោងតាមក្រសួងព័ត៌មានរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡា។កាលពីថ្ងៃពុធកន្លងទៅ កងកម្លាំងសន្តិសុខវ៉េណេហ្ស៊ុយអេឡា រួមទាំងកងទ័ព និងឆ្មាំជាតិ បានធ្វើប្រតិបត្តិការពិសេសមួយ ដែលមានបុគ្គលិកជាង ១១.០០០ នាក់ ដើម្បីគ្រប់គ្រងទីតាំងពន្ធនាគារនេះ ឡើងវិញ។Venezuela’s Interior Minister Remigio Ceballos រដ្ឋមន្ត្រីមហាផ្ទៃវ៉េណេហ្ស៊ុយអេឡា លោក រីមីហ្គីអូ សែបាឡូស(Remigio Ceballos) បាននិយាយថា ប្រតិបត្តិការនេះ គឺ«ជោគជ័យទាំងស្រុង»។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃសៅរ៍ លោកសែបាឡូស បានប្រកាសថា សមាជិកជាន់ខ្ពស់៨០នាក់នៃក្រុមឧក្រិដ្ឋជន Tren de Aragua ត្រូវបានឃុំខ្លួនដោយកងកម្លាំងសន្តិសុខ បន្ទាប់ពីការកាន់កាប់ពន្ធនាគារនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សិស្សសាលាអារ៉ាប់រួមនៅទីក្រុងឌូបៃ វិលត្រឡប់ទៅរៀនតាមអនឡាញ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
05/05/2026 09:05 PM
ភរិយាសកម្មជនកងនាវាហ្កាហ្សានិយាយថា ស្វាមីរបស់ពួកគេដែលឃាត់ខ្លួនដោយអ៊ីស្រាអែល ត្រូវបានគេធ្វើទារុណកម្ម
05/05/2026 09:05 PM
នាយករដ្ឋមន្ត្រីរ៉ូម៉ានីត្រូវបានទម្លាក់ពីតំណែង ដោយការបោះឆ្នោតដកសេចក្ដីទុកចិត្ត
05/05/2026 08:05 PM
អារ៉ាប់រួមរឹតបន្តឹងដែនអាកាស ក្រោយមានការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់
05/05/2026 08:05 PM
ប្រមុខមន្ទីរបញ្ចកោណ៖ អាមេរិកមិនស្វែងរកការប្រយុទ្ធ ដោយប្រតិបត្តិការបណ្តោះអាសន្ន ដើម្បីការពារនាវាទេ
05/05/2026 08:05 PM
កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី ជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្តល់ «ភស្តុតាងពីការមានជីវិត»
05/05/2026 07:05 PM
ចិន៖ ទណ្ឌកម្មកាន់តែទូលំទូលាយរបស់សហរដ្ឋអាមេរិក លើគុយបា គឺ «ខុសច្បាប់»
05/05/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចេញដំណើរទៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាជាមួយចិន
05/05/2026 07:05 PM
អ៊ុយក្រែនអះអាងថា មនុស្ស ៣នាក់ រងរបួស ក្នុងការវាយប្រហារយានដ្រូនរុស្ស៊ីលើមជ្ឈមណ្ឌលទីក្រុង Chernihiv
05/05/2026 07:05 PM
‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
05/05/2026 07:05 PM